៧៥. ជំងឺរបស់ខ្ញុំគឺជាព្រះពររបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ

ដោយ អូវយ៉ាង មកពីប្រទេសចិន

កាលខ្ញុំអាយុដប់ប្រាំឆ្នាំ ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺដ៏កម្រមួយហៅថា ជំងឺលើសឈាមសួត។ ដំបូងឡើយ ខ្ញុំគ្រាន់តែមិនអាចហាត់ប្រាណធ្ងន់ៗបានប៉ុណ្ណោះ តែមិនយូរប៉ុន្មាន សូម្បីតែដើរ ក៏ខ្ញុំហត់ដកដង្ហើមសឹងមិនដល់គ្នាដែរ ហើយទ្រូងខ្ញុំមានអារម្មណ៍ថាថប់ណែនយ៉ាងខ្លាំង។ ខ្ញុំត្រូវព្យួរការសិក្សា ហើយធ្វើដំណើរគ្រប់ទិសទី ដើម្បីស្វែងរកការព្យាបាលវេជ្ជសាស្ត្រ ប៉ុន្តែស្ថានភាពជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ដល់ថ្នាក់សូម្បីតែខ្លួនឯងក៏ខ្ញុំមិនអាចមើលថែបានផង ហើយខ្ញុំពិបាកដកដង្ហើម សូម្បីតែពេលដេកក៏ដោយ។ ពេលវាធ្វើទុក្ខខ្លាំង ខ្ញុំត្រូវដាក់អុកស៊ីហ្សែន។ គ្រូពេទ្យបាននិយាយថា ខ្ញុំអាចរស់បានយ៉ាងយូរបីខែទៀតប៉ុណ្ណោះ។ គ្រាន់តែគិតថាជីវិតរបស់ខ្ញុំជិតដល់ទីបញ្ចប់ ទាំងដែលខ្លួនទើបតែអាយុដប់ប្រាំឆ្នាំសោះនោះ ធ្វើឱ្យខ្ញុំមានអារម្មណ៍អស់សង្ឃឹមទាំងស្រុង។ ខ្ញុំគិតក្នុងចិត្តថា៖ «បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ។ ស្លាប់ទៅនឹងបានផុតទុក្ខ»។ ប៉ុន្តែបីខែក្រោយមក ជារឿងដ៏អព្ភូតហេតុ ខ្ញុំនៅមានជីវិតនៅឡើយ។ តែជំងឺរបស់ខ្ញុំនៅធ្ងន់ធ្ងរខ្លាំងដដែល។ គ្រាន់ប្រឹងប្រែងតែបន្តិច ក៏ធ្វើឱ្យបេះដូងលោតញាប់ និងថប់ដង្ហើមដែរ។ ពេលវាធ្វើទុក្ខខ្លាំង ខ្ញុំមិនអាចដកដង្ហើមដល់គ្នា ហើយមានអារម្មណ៍ដូចជាថប់ដង្ហើម និងជិតសន្លប់អ៊ីចឹង។ ទោះបីជាខ្ញុំអាចរក្សាជីវិតបានមួយរយៈក៏ដោយ ក៏ខ្ញុំមិនអាចរស់នៅដូចមនុស្សធម្មតាបានដែរ ហើយក្ដីស្រមៃចង់ចូលរៀនមហាវិទ្យាល័យរបស់ខ្ញុំ ឥឡូវនេះលែងអាចទៅរួចហើយ។ ខ្ញុំមានអារម្មណ៍ថាវង្វេងទាំងស្រុងនៅក្នុងសេចក្ដីងងឹត និងទុក្ខវេទនា។ នៅឆ្នាំ ១៩៩៩ ម្ដាយខ្ញុំ និងខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ បន្ទាប់ពីនោះមក ខ្ញុំឧស្សាហ៍អានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ខ្ញុំបានយល់ថា ព្រះជាម្ចាស់បានបំពេញកិច្ចការបីដំណាក់កាល សម្រាប់សង្គ្រោះមនុស្សជាតិ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមដើម្បីសម្ដែងចេញនូវសេចក្ដីពិត ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស ហើយនៅទីបំផុត សង្គ្រោះពួកគេទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង និងដឹកនាំពួកគេទៅកាន់គោលដៅដ៏ស្រស់បំព្រងមួយ។ ដួងចិត្តរបស់ខ្ញុំចាប់ផ្ដើមភ្លឺស្វាងឡើង ហើយខ្ញុំមានអារម្មណ៍ថា មានក្ដីសង្ឃឹមក្នុងជីវិតម្ដងទៀត។ ខ្ញុំជឿថា ដរាបណាខ្ញុំជឿលើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត ខ្ញុំនឹងមានឱកាសទទួលបានសេចក្ដីសង្គ្រោះ និងចូលទៅក្នុងនគររបស់ទ្រង់ ហើយជំងឺរបស់ខ្ញុំក៏ប្រហែលជានឹងអាចជាសះស្បើយនៅថ្ងៃណាមួយទៀតផង។ ខ្ញុំបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលរួមការជួបជុំ ហើយរាងកាយរបស់ខ្ញុំក៏កាន់តែរឹងមាំបន្តិចម្ដងៗ។ ខ្ញុំក៏បានចាប់ផ្ដើមបំពេញភារកិច្ចនៅក្នុងពួកជំនុំផងដែរ។

ក្រោយមក ខ្ញុំបានទៅតំបន់ផ្សេងទៀត ដើម្បីផ្សាយដំណឹងល្អ ហើយជួនកាលខ្ញុំត្រូវជិះកង់រាប់សិបគីឡូម៉ែត្រទៀតផង។ ដំបូងឡើយ ខ្ញុំបារម្ភខ្លាំងណាស់ ដោយគិតថា «តើរាងកាយរបស់ខ្ញុំអាចទ្រាំទ្រនឹងការនេះបានឬអត់?» ប៉ុន្តែពេលនោះ ខ្ញុំនឹកឃើញថា ខ្ញុំគឺជាអ្នកជឿម្នាក់។ ខ្ញុំគិតថា ដរាបណាខ្ញុំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រះជាម្ចាស់នឹងទតឃើញការប្រឹងប្រែង និងការលះបង់របស់ខ្ញុំ ហើយទ្រង់នឹងការពារខ្ញុំ។ ជំងឺរបស់ខ្ញុំស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភឡើយ។ មួយរយៈក្រោយមក ស្ថានភាពជំងឺរបស់ខ្ញុំមិនបានកាន់តែធ្ងន់ធ្ងរទេ ហើយខ្ញុំពិតជាអរព្រះគុណចំពោះការថែរក្សា និងការការពារពីព្រះជាម្ចាស់ខ្លាំងណាស់។ ក្នុងអំឡុងពេលនោះ មិនថានៅរដូវរងាដ៏ត្រជាក់ ឬរដូវក្ដៅហួតហែង មិនថាខ្ញុំត្រូវអ្នកដែលអាចទទួលយកដំណឹងល្អដេញចេញ ឬសូម្បីតែត្រូវគេរាយការណ៍ទៅប៉ូលិស និងតាមចាប់ខ្លួនក្ដី ក៏ខ្ញុំមិនដែលរាថយឡើយ ហើយគ្រាន់តែបន្តបំពេញភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ។ នៅឆ្នាំ ២០០៥ អំឡុងការជួបជុំមួយ ខ្ញុំបានឮថា បងស្រីម្នាក់មានជំងឺហូរឈាមយ៉ាងធ្ងន់ធ្ងរ ដែលមន្ទីរពេទ្យមិនអាចព្យាបាលជាបានឡើយ។ ប៉ុន្តែក្រោយមក គាត់នៅតែបន្តបំពេញភារកិច្ចរបស់គាត់ ហើយជំងឺរបស់គាត់ក៏បានជាសះស្បើយដោយមិនដឹងខ្លួន។ ខ្ញុំគិតក្នុងចិត្តថា៖ «កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ជាចម្បងគឺដើម្បីសម្ដែងចេញនូវសេចក្ដីពិត សម្រាប់ដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស មិនមែនដើម្បីព្យាបាលអ្នកជំងឺ និងបណ្ដេញអារក្សឡើយ។ ខ្ញុំមិនគួរទូលសូមឱ្យព្រះជាម្ចាស់ព្យាបាលខ្ញុំទេ ប៉ុន្តែដរាបណាខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងព្រះពរដល់ខ្ញុំ ផ្អែកលើការប្រព្រឹត្តរបស់ខ្ញុំមិនខាន។ ជំងឺរបស់បងស្រីនោះធ្ងន់ធ្ងរខ្លាំងណាស់ ប៉ុន្តែគាត់នៅតែអាចជាសះស្បើយបាន។ បើខ្ញុំបន្តបំពេញភារកិច្ចរបស់ខ្លួន ប្រហែលជាជំងឺរបស់ខ្ញុំក៏នឹងជាសះស្បើយនៅថ្ងៃណាមួយដែរ។ បើខ្ញុំជាសះស្បើយ ខ្ញុំនឹងលែងត្រូវស៊ូទ្រាំនឹងទុក្ខវេទនាដោយសារជំងឺនេះទៀតហើយ»។ ដូច្នេះហើយ ខ្ញុំកាន់តែមានកម្លាំងចិត្តខ្លាំងឡើងនៅក្នុងភារកិច្ចរបស់ខ្ញុំ។

ក្រោយមក នៅឆ្នាំ ២០០៦ ខ្ញុំបានជួបគ្រូពេទ្យចិនសែម្នាក់ដោយចៃដន្យ ដែលបាននិយាយថា ជំងឺរបស់ខ្ញុំមានសង្ឃឹមព្យាបាលជា។ ខ្ញុំរំភើបខ្លាំងណាស់ពេលឮបែបនេះ ហើយខ្ញុំឆ្ងល់ថា តើព្រះជាម្ចាស់នឹងប្រើគ្រូពេទ្យម្នាក់នេះ ដើម្បីព្យាបាលខ្ញុំឬយ៉ាងណា។ ដូច្នេះ ខ្ញុំក៏បានសហការទទួលការព្យាបាលយ៉ាងសកម្ម។ ប៉ុន្តែក្រោយពីព្យាបាលអស់ជិតពីរខែមក ស្ថានភាពជំងឺរបស់ខ្ញុំមិនបានប្រសើរឡើងទាល់តែសោះ។ ខ្ញុំខកចិត្តយ៉ាងខ្លាំង។ ខ្ញុំឆ្ងល់ថា «ហេតុអ្វីបានជាជំងឺខ្ញុំព្យាបាលមិនជាសោះអីចឹង?» «អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានទុកគ្រួសារ និងការងារមួយឡែក ដើម្បីមកបំពេញភារកិច្ចខ្ញុំ ថែមទាំងតស៊ូផ្សាយដំណឹងល្អទាំងដែលខ្លួនកំពុងមានជំងឺទៀតផង។ តើខ្ញុំធ្វើមិនទាន់បានគ្រប់គ្រាន់ទេឬ? តើខ្ញុំធ្វើមិនទាន់បានល្អគ្រប់គ្រាន់ទេឬ? ហេតុអ្វីបានជាបងប្អូនប្រុសស្រីខ្លះជាសះស្បើយ ឯខ្ញុំវិញមិនជាសះស្បើយអ៊ីចឹង? បើជំងឺខ្ញុំជាសះស្បើយ តើខ្ញុំមិនអាចបំពេញភារកិច្ចបានកាន់តែល្អជាងនេះទេឬអី?» កាន់តែគិត ខ្ញុំកាន់តែវេទនា។ សូម្បីតែកម្លាំងដើរក៏ខ្ញុំគ្មានផង។ ទោះបីជាខ្ញុំនៅបន្តបំពេញភារកិច្ចក៏ដោយ ក៏ខ្ញុំមានអារម្មណ៍អស់កម្លាំង ហើយមិនអាចប្រមូលកម្លាំងកំហែងធ្វើអ្វីបានសោះ។ ក្រោយមក នៅពេលចំណាយពេលខាងវិញ្ញាណ ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ហើយសភាពរបស់ខ្ញុំក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើបន្ទាប់ពីអ្នកបានធ្វើការ លះបង់មួយចំនួនដើម្បីខ្ញុំហើយ ខ្ញុំមិនបំពេញការទាមទារតិចតួចរបស់អ្នកទេ តើអ្នកនឹងទៅជានឿយណាយ ហើយខកចិត្តនឹងខ្ញុំ ឬថែមទាំងចាប់ផ្ដើមខឹងសម្បាពុះកញ្ជ្រោល និងស្រែកជេរប្រមាថដែរឬទេ?» «ប្រសិនបើអ្នកតែងតែស្មោះត្រង់រហូតមក ដោយមានទាំងសេចក្ដីស្រឡាញ់យ៉ាងច្រើនចំពោះខ្ញុំ តែអ្នករងការធ្វើទុក្ខពីជំងឺ ការខ្វះខាតផ្នែកហិរញ្ញវត្ថុ ការបោះបង់ចោលពីមិត្តភក្ដិ និងសាច់ញាតិ ឬគ្រោះអកុសលណាមួយផ្សេងទៀតក្នុងជីវិត តើភាពស្មោះត្រង់ និងសេចក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំនៅតែបន្តដែរឬទេ?» («បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅចំពោះមុខសំណួររបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ពិបាកនឹងពណ៌នា។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ខ្លួន ដោយមិនត្រូវតថ្លៃ ឬទាមទារអ្វីឡើយ ព្រមទាំងមានភាពស្មោះត្រង់ និងចុះចូលចំពោះទ្រង់ដោយពិតប្រាកដ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។ ប៉ុន្តែដោយសារតែខ្ញុំបានស៊ូទ្រាំនឹងការលំបាកខ្លះ ព្រមទាំងបានប្រឹងប្រែង និងលះបង់ខ្លះៗនៅក្នុងភារកិច្ចខ្ញុំ ទើបខ្ញុំគិតថា ព្រះជាម្ចាស់គួរតែដកយកជំងឺខ្ញុំចេញ។ ពេលការទាមទាររបស់ខ្ញុំមិនបានសម្រេច ខ្ញុំក៏យល់ខុស និងរអ៊ូរទាំពីព្រះជាម្ចាស់ ហើយខ្ញុំក៏បាត់បង់កម្លាំងចិត្តធ្វើភារកិច្ចទាំងស្រុង។ ទោះបីជាខ្ញុំមិនដែលអធិស្ឋានសុំឱ្យព្រះជាម្ចាស់ព្យាបាលខ្ញុំចំៗក៏ដោយ ក៏ខ្ញុំលួចលាក់បំណងប្រាថ្នាដ៏ហួសហេតុនេះនៅក្នុងចិត្តដែរ។ ជាពិសេស បន្ទាប់ពីឃើញបងប្អូនប្រុសស្រីខ្លះជាសះស្បើយពីជំងឺរបស់ពួកគេមក ខ្ញុំកាន់តែជឿជាក់ថា ថ្ងៃដែលខ្ញុំជាសះស្បើយគឺនៅមិនឆ្ងាយនោះទេ។ ខ្ញុំបំពេញភារកិច្ចដោយមានចេតនាបែបនេះ ថែមទាំងគិតថា ខ្លួនឯងលះបង់ច្រើនណាស់ទៅហើយ។ ប៉ុន្តែតាមការពិត រាល់ការប្រឹងប្រែង និងការលះបង់របស់ខ្ញុំ គឺក្នុងគោលបំណងចង់ឱ្យជំងឺខ្ញុំជាសះស្បើយប៉ុណ្ណោះ។ ខ្ញុំកំពុងតែព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់។ តើភាពស្មោះត្រង់ ឬសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះទ្រង់នៅឯណាទៅ? ព្រះជាម្ចាស់បានការពារ និងរក្សាជីវិតខ្ញុំឱ្យរស់រហូតមកដល់សព្វថ្ងៃនេះ ហើយថែមទាំងបានផ្ដល់ឱកាសឱ្យខ្ញុំបានបំពេញភារកិច្ច និងស្វែងរកសេចក្ដីពិតទៀតផង។ អ្វីដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ គឺវាច្រើនលើសលប់ទៅហើយ។ ខ្ញុំគួរបំពេញភារកិច្ចដោយស្មោះ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ខ្ញុំមិនគួរទាមទារ ឬព្យាយាមតថ្លៃជាមួយទ្រង់ឡើយ។ បន្ទាប់ពីរឿងនេះមក ខ្ញុំនៅតែបន្តបំពេញភារកិច្ច ហើយលែងខ្វាយខ្វល់ ឬបារម្ភពីរឿងជំងឺខ្ញុំទៀតហើយ។

ប៉ុន្មានឆ្នាំក្រោយមក គ្រួសារខ្ញុំបានទិញថ្នាំមួយប្រភេទទៀតឱ្យខ្ញុំ ដោយប្រាប់ថា វាអាចជួយសម្រាលអាការជំងឺរបស់ខ្ញុំបាន។ នឹកឃើញដល់បទពិសោធន៍ព្យាបាលលើកមុន ខ្ញុំបានសួរខ្លួនឯងថា «ចុះបើថ្នាំនេះមិនមានប្រសិទ្ធភាពទៀត តើខ្ញុំគួរប្រឈមមុខនឹងជំងឺនេះដោយរបៀបណាទៅ?» ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា៖ «តើអ្នកគួរឆ្លងកាត់ជំងឺដោយរបៀបណា នៅពេលដែលវាមកដល់? អ្នកគួរតែចូលមកចំពោះព្រះជាម្ចាស់ ហើយអធិស្ឋាន ស្វែងរក និងចាប់យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកគួរតែពិនិត្យពិច័យខ្លួនឯង ដើម្បីស្វែងរកមើលថាតើអ្នកបានធ្វើអ្វីខ្លះដែលផ្ទុយនឹងសេចក្ដីពិត ហើយតើមាននិស្ស័យពុករលួយអ្វីខ្លះនៅក្នុងខ្លួនអ្នក ដែលមិនទាន់ត្រូវបានដោះស្រាយ។ និស្ស័យពុករលួយរបស់អ្នក មិនអាចត្រូវបានដោះស្រាយដោយមិនឆ្លងកាត់ការរងទុក្ខបាននោះទេ។ មានតែតាមរយៈការត្រូវបានលត់ដំដោយការរងទុក្ខប៉ុណ្ណោះ ទើបមនុស្សមិនអាចបណ្ដែតបណ្ដោយខ្លួន ហើយអាចរស់នៅចំពោះព្រះជាម្ចាស់គ្រប់ពេលវេលា។ នៅពេលនរណាម្នាក់រងទុក្ខ គេតែងតែអធិស្ឋាន។ គេគ្មានចិត្តគិតផ្ដោតលើម្ហូបអាហារ សម្លៀកបំពាក់ និងការសប្បាយផ្សេងៗទៀតឡើយ។ គេអធិស្ឋានជានិច្ចនៅក្នុងដួងចិត្តរបស់គេ ដោយពិនិត្យពិច័យខ្លួនឯងដើម្បីមើលថាតើថ្មីៗនេះ គេបានធ្វើអ្វីណាមួយខុស ឬបានប្រព្រឹត្តផ្ទុយនឹងសេចក្ដីពិតតាមរបៀបណាមួយដែរឬទេ។ ជាធម្មតា នៅពេលអ្នកប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ ឬជំងឺចម្លែកដែលបណ្ដាលឱ្យអ្នករងទុក្ខយ៉ាងខ្លាំង ការណ៍នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមានទាំងនៅក្នុងជំងឺរបស់អ្នក និងសុខភាពល្អរបស់អ្នក។ ជាទូទៅ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ ហើយអ្នកមានសុខភាពរាងកាយល្អ អ្នកអាចស្វែងរកព្រះជាម្ចាស់បាន ប៉ុន្តែអ្នកឈប់ស្វែងរកព្រះជាម្ចាស់ នៅពេលអ្នកធ្លាក់ខ្លួនឈឺ និងរងទុក្ខ ហើយអ្នកក៏មិនដឹងពីរបៀបស្វែងរកទ្រង់ដែរ។ អ្នករស់នៅក្នុងជំងឺ ដោយតែងតែរិះគិតថា តើការព្យាបាលអ្វីនឹងធ្វើឱ្យអ្នកឆាប់ជាសះស្បើយ។ អ្នកច្រណែននឹងអស់អ្នកដែលមិនមានជំងឺនៅពេលបែបនេះ ហើយអ្នកចង់កម្ចាត់ជំងឺរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះគឺជាអារម្មណ៍នៃការប្រឆាំងនៅក្នុងភាពអវិជ្ជមាន» («ក្នុងការជឿលើព្រះជាម្ចាស់ ការទទួលបានសេចក្តីពិត គឺរឿងសំខាន់បំផុត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ការធ្លាក់ខ្លួនឈឺ គឺពិតជាហួសពីការគ្រប់គ្រងរបស់អ្នកមែន។ ប្រសិនបើអ្នកឈឺ ហើយគ្មានវិធីព្យាបាលវាទេ នោះវាគឺជាការរងទុក្ខដែលអ្នកគួរតែស៊ូទ្រាំ។ ចូរកុំព្យាយាមកម្ចាត់វាចោលអី។ ដំបូង អ្នកត្រូវតែចុះចូល អធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ... ប្រសិនបើអ្នកពិតជាមនុស្សដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួនមែន នោះទោះបីជាអ្នកជួបប្រទះនឹងអ្វីក៏ដោយ ក៏កុំបណ្ដោយឱ្យវាកន្លងហួសពីអ្នកឡើយ។ អ្នកគួរតែអធិស្ឋាន និងស្វែងរក ស្វែងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់រឿងរ៉ាវទាំងអស់ ហើយរៀនចុះចូលនឹងព្រះជាម្ចាស់។ នៅពេលព្រះជាម្ចាស់ទតឃើញថា អ្នកអាចចុះចូលបាន ហើយថាអ្នកមានដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ នោះទ្រង់នឹងសម្រាលការរងទុក្ខរបស់អ្នក។ ព្រះជាម្ចាស់មានគោលដៅចង់សម្រេចឱ្យបាននូវលទ្ធផលបែបនេះ តាមរយៈការរងទុក្ខ និងការបន្សុទ្ធ» («ក្នុងការជឿលើព្រះជាម្ចាស់ ការទទួលបានសេចក្តីពិត គឺរឿងសំខាន់បំផុត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំតែងតែគិតវិលវល់តែពីរឿងថាពេលណាទើបជំងឺខ្ញុំជាសះស្បើយ និងថាថ្នាំនេះអាចព្យាបាលខ្ញុំបានឬអត់។ អ្វីដែលខ្ញុំគិត គឺមានតែថាតើធ្វើដូចម្ដេចដើម្បីរួចផុតពីជំងឺនេះប៉ុណ្ណោះ។ នេះគឺជាអារម្មណ៍អវិជ្ជមាន។ ខ្ញុំដឹងថា ខ្ញុំគួរតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងជំងឺនេះ ហើយរៀនចុះចូលនឹងទ្រង់។ នោះទើបជាការមានអាកប្បកិរិយាវិជ្ជមាន។ ទោះបីជាការមានជំងឺវាឈឺចាប់ក៏ដោយ តែសម្រាប់ខ្ញុំ វាក៏ជាការការពារមួយបែបផងដែរ។ ខ្ញុំបានខិតខំរៀនសូត្រតាំងពីក្មេងមក ហើយសូម្បីតែក្រោយពេលធ្លាក់ខ្លួនឈឺ ក៏ខ្ញុំនៅតែជម្នះទៅរៀនដែរ ដោយសង្ឃឹមថានឹងអាចផ្លាស់ប្ដូរវាសនារបស់ខ្លួនតាមរយៈចំណេះដឹង។ ខ្ញុំកំពុងដើរលើផ្លូវនៃការដេញតាមលោកីយ៍ ដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ បើខ្ញុំមិនបានធ្លាក់ខ្លួនឈឺទេ ខ្ញុំប្រាកដជាមិនជ្រើសរើសជឿលើព្រះជាម្ចាស់ឡើយ។ ខ្ញុំមុខជានឹងបន្តដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ដោយរស់នៅក្នុងពិភពលោកដ៏ងងឹត និងអាក្រក់នេះ ហើយត្រូវសាតាំងធ្វើបាបមិនខាន។ គឺដោយសារតែជំងឺនេះហើយ ទើបខ្ញុំទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ ហើយក៏ជាការការពារដ៏អស្ចារ្យរបស់ទ្រង់ចំពោះខ្ញុំផងដែរ។ ខ្ញុំក៏ចាប់ផ្ដើមទទួលដឹងថា ព្រះជាម្ចាស់កំពុងប្រើជំងឺនេះដើម្បីបន្សុទ្ធ និងផ្លាស់ប្ដូរខ្ញុំ។ បើមិនមែនដោយសារជំងឺនេះទេ ខ្ញុំមុខជាគិតថា ខ្ញុំកំពុងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះមែន ហើយមិនអាចទទួលស្គាល់ភាពមិនបរិសុទ្ធក្នុងចេតនារបស់ខ្ញុំក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយខ្ញុំក៏មុខជាមិនបានប្រែចិត្ត ឬចាប់ផ្ដើមផ្លាស់ប្ដូរដែរ។ ពេលយល់បែបនេះ ខ្ញុំក៏អធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា ជំងឺនេះគឺជាការការពារមួយបែបសម្រាប់ទូលបង្គំ ក្នុងគោលបំណងដើម្បីបន្សុទ្ធ និងផ្លាស់ប្ដូរទូលបង្គំ។ ទូលបង្គំនឹងលែងទូលសូមឱ្យទ្រង់ព្យាបាលទូលបង្គំទៀតហើយ។ ទោះបីជាជំងឺនេះប្រសើរឡើង ឬអត់ក៏ដោយ ក៏ទូលបង្គំស្ម័គ្រចិត្តចុះចូលដែរ»។ ក្រោយពីអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ស្រួលក្នុងចិត្តយ៉ាងខ្លាំង ជាអារម្មណ៍ធូរស្រាលមួយដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមកឡើយ។

បន្ទាប់មក នៅឆ្នាំ ២០១៧ ខ្ញុំបានឮបងប្រុស ស៊ូលាំង ដែលខ្ញុំសហការជាមួយ និយាយពីបញ្ហាក្រពះដែលគាត់ធ្លាប់មានពីមុន។ គាត់បានព្យាយាមព្យាបាលអស់រយៈពេលយ៉ាងយូរ តែមិនជាសោះ។ ក្រោយមកមានម្ដងនោះ បញ្ហាក្រពះរបស់គាត់បានរើឡើង បន្ទាប់ពីគាត់ត្រូវខ្យល់ត្រជាក់ ប៉ុន្តែក្រោយពីរើឡើងម្ដងនោះមក បញ្ហាក្រពះនោះក៏ស្រាប់តែជាបាត់ទៅ។ ពេលឮរឿងរបស់គាត់ ខ្ញុំទប់ចិត្តមិនបានក៏មានអារម្មណ៍អស់សង្ឃឹមបន្តិចបន្តួច។ ខ្ញុំនឹកគិតដល់ជំងឺលើសឈាមសួតរបស់ខ្ញុំ ដែលច្រើនតែធ្វើឱ្យបេះដូងខ្ញុំមិនស្រួល ហើយខ្ញុំត្រូវលេបថ្នាំរាល់ថ្ងៃដើម្បីគ្រប់គ្រងជំងឺនេះ ដែលនាំមកនូវផលរំខានគ្រប់បែបយ៉ាងដូចជា៖ ឈឺក្បាល ស្រវាំងភ្នែក ហើមជើង ចង់ក្អួត និងច្រើនទៀត។ ជំងឺរបស់អ្នកដទៃកំពុងតែជាសះស្បើយអស់ហើយ ចុះជំងឺខ្ញុំវិញ ពេលណាទើបអាចធូរស្បើយទៅ? ខ្ញុំដឹងថា នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំនៅតែទាមទារពីព្រះជាម្ចាស់ ដោយនៅតែសង្ឃឹមថា ទ្រង់នឹងដកយកជំងឺខ្ញុំចេញដដែល។ ខ្ញុំមានអារម្មណ៍មិនល្អសោះ ហើយខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំតែងតែពិបាកក្នុងការចុះចូលម៉្លេះ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏រកឃើញឫសគល់នៃបញ្ហានេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណាទើបបានព្រះពរ ឬធ្វើយ៉ាងណាទើបចៀសផុតពីមហន្តរាយតែប៉ុណ្ណោះ។ ... គោលបំណងរបស់មនុស្សទាំងនេះក្នុងការដើរតាមព្រះជាម្ចាស់ គឺសាមញ្ញណាស់ ហើយវាគឺសម្រាប់គោលដៅតែមួយគត់៖ ដើម្បីទទួលបានព្រះពរ។ មនុស្សទាំងនេះមិនខ្ចីអើពើនឹងអ្វីផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងគោលដៅនេះឡើយ។ ចំពោះពួកគេ ការទទួលបានព្រះពរគឺជាគោលបំណងដែលត្រឹមត្រូវបំផុតក្នុងការជឿលើព្រះជាម្ចាស់ នេះហើយគឺជាតម្លៃពិតនៃសេចក្ដីជំនឿរបស់ពួកគេ។ ប្រសិនបើរឿងអ្វីមួយមិនបម្រើដល់គោលបំណងនេះទេ ទោះជាអ្វីក៏ដោយ ក៏ពួកគេនៅតែមិនរំជួលចិត្តនឹងវាឡើយ។ នេះគឺជាករណីសម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ គោលបំណង និងចេតនារបស់ពួកគេ ហាក់បីដូចជាត្រឹមត្រូវណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេទៀតផង។ ពួកគេបោះបង់យុវភាពរបស់ខ្លួន បោះបង់គ្រួសារ និងការងាររបស់ពួកគេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ រត់ចុះរត់ឡើង។ ដើម្បីជាប្រយោជន៍ដល់គោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ផ្លាស់ប្ដូរទស្សនចំពោះជីវិតរបស់ពួកគេ ហើយថែមទាំងផ្លាស់ប្ដូរទិសដៅដែលគេដេញតាម ប៉ុន្តែពួកគេមិនអាចផ្លាស់ប្ដូរគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់បានឡើយ។ ពួកគេរត់ចុះឡើងដើម្បីការចាត់ចែងលើឧត្ដមគតិផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានទុក្ខលំបាក គ្រោះថ្នាក់ និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ ... ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឱ្យមនុស្សដែលមិនដែលយល់ពីព្រះជាម្ចាស់ សុខចិត្តលះបង់យ៉ាងធំធេងបែបនេះដើម្បីទ្រង់? ត្រង់នេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានមនុស្សរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងយ៉ាងននលគោក។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរនិងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺជាសម្ពន្ធភាពរវាងកូនឈ្នួលម្នាក់និងថៅកែម្នាក់ដែរ។ កូនឈ្នួលប្រឹងប្រែងធ្វើការគ្រាន់តែដើម្បីទទួលរង្វាន់ដែលថៅកែផ្ដល់ឱ្យប៉ុណ្ណោះ។ នៅក្នុងសម្ពន្ធភាពដែលផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនប្រភេទនេះ គឺមិនមាននូវមនោសញ្ចេតនាដូចញាតិសន្ដានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែការឱ្យទាន និងសេចក្ដីករុណា។ គ្មានការយោគយល់ មានតែការខំទប់កំហឹងទាំងគ្មានជម្រើស និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែគម្លាតជ្រៅដែលមិនអាចឆ្លងកាត់បាន» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ពាក្យ “សត្រូវព្រះ” នេះ មានន័យខ្លឹមសារថា៖ ពាក្យទាំងនេះពុំមែនចង់បានន័យថា ព្រះជាម្ចាស់ ចាត់ទុកមនុស្សជាខ្មាំងសត្រូវទេ ប៉ុន្តែគឺមនុស្សវិញទេ ដែលចាត់ទុកព្រះជាម្ចាស់ជាខ្មាំងសត្រូវនោះ។ ដំបូង ពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តើក្នុងចំណោមពួកគេ មានម្នាក់ណាដែលគ្មានគោលដៅ គោលបំណង និងមហិច្ឆតាផ្ទាល់ខ្លួននោះ? ទោះបីជាមនុស្សមួយចំនួន ជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ និងបានឃើញពីអត្ថិភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ នៅតែមានការជំរុញចិត្តទាំងនោះដដែល ហើយគោលបំណងចុងក្រោយរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីទទួលបានព្រះពរ និងរបស់ដែលពួកគេចង់បានពីទ្រង់។ ... នេះមានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងល្បងលព្រះជាម្ចាស់ តែងរៀបផែនការអំពីព្រះជាម្ចាស់ តែង “ជជែកវែកញែក” ជាមួយព្រះជាម្ចាស់ដើម្បីលទ្ធផលផ្ទាល់ខ្លួនរបស់គេជានិច្ច និងព្យាយាមបង្ខំយកសេចក្ដីថ្លែងពីព្រះជាម្ចាស់ និងមើលថាតើ ព្រះជាម្ចាស់នឹងប្រទានអ្វីដែលគេចង់បានដែរឬអត់។ ក្នុងពេលដែលមនុស្សកំពុងដេញតាមព្រះជាម្ចាស់ មនុស្សមិនបានចាត់ទុកព្រះជាម្ចាស់ថាជាព្រះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ជានិច្ច ដោយទាមទាររបស់ពីទ្រង់ឥតឈប់ ហើយថែមទាំងដាក់សម្ពាធលើទ្រង់គ្រប់ជំហានទៀតផង បានមួយហើយមិនស្កប់ ចង់បានដប់បន្ថែមទៀត។ ក្នុងពេលដែលគេកំពុងចរចាជាមួយព្រះជាម្ចាស់នោះ មនុស្សក៏ប្រកែកជាមួយទ្រង់ដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាទន់ជ្រាយ អវិជ្ជមាន និងធ្វេសប្រហែសនៅក្នុងកិច្ចការរបស់គេ និងពោរពេញទៅដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ឥតឈប់ នៅពេលដែលការល្បងលកើតមានចំពោះពួកគេ ឬនៅពេលដែលពួកគេដឹងខ្លួនថា ពួកគេធ្លាក់ក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូងមក គេបានចាត់ទុកព្រះជាម្ចាស់ថាជាប្រភពនៃភោគទ្រព្យសម្បូរបែប ជាឧបករណ៍ពហុបំណង ហើយគេបានចាត់ទុកខ្លួនឯងថាជាម្ចាស់បំណុលដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហាក់បីដូចជាការទាមទារព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់ គឺជាសិទ្ធិ និងកាតព្វកិច្ចពីកំណើតរបស់គេ ចំណែកឯការការពារ ការយកចិត្តទុកដាក់ និងការផ្គត់ផ្គង់ដល់មនុស្ស គឺជាការទទួលខុសត្រូវដែលព្រះជាម្ចាស់គួរតែបំពេញយ៉ាងដូច្នោះដែរ។ នេះគឺជាការយល់ដឹងជាមូលដ្ឋាននៃឃ្លា “ការជឿលើព្រះជាម្ចាស់” របស់អស់អ្នកដែលជឿលើព្រះជាម្ចាស់ ហើយនេះគឺជាការយល់ដឹងដ៏ជ្រាលជ្រៅបំផុតរបស់ពួកគេ អំពីទស្សនាទាននៃការជឿលើព្រះជាម្ចាស់» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ អ្វីដែលព្រះជាម្ចាស់បានលាតត្រដាង គឺជាសភាពពិតរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ផ្នត់គំនិតរបស់ខ្ញុំដែលជឿលើព្រះជាម្ចាស់ដើម្បីទទួលបានព្រះពរ គឺបានចាក់ឫសជ្រៅខ្លាំងណាស់ វាមិនមែនជារឿងដែលអាចផ្លាស់ប្ដូរបាន គ្រាន់តែបន្ទាប់ពីឆ្លងកាត់ការបើកសម្ដែងពីរបីដងនោះឡើយ។ កាលខ្ញុំក្លាយជាអ្នកជឿដំបូងៗ ខ្ញុំគិតថា បើខ្ញុំបោះបង់អ្វីៗ ហើយលះបង់ខ្លួនឯងដើម្បីព្រះជាម្ចាស់ ទ្រង់នឹងប្រទានព្រះគុណ និងព្រះពរដល់ខ្ញុំ ហើយថា ជំងឺរបស់ខ្ញុំមិនយូរមិនឆាប់ នឹងជាសះស្បើយ។ ដោយសារចេតនានេះហើយ ទើបខ្ញុំស្ម័គ្រចិត្តស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់យ៉ាងនៅក្នុងភារកិច្ចខ្ញុំ។ ប៉ុន្តែពេលជំងឺខ្ញុំមិនជាសះស្បើយ ខ្ញុំក៏ត្អូញត្អែរថា ព្រះជាម្ចាស់មិនសុចរិត ហើយថែមទាំងបាត់បង់កម្លាំងចិត្តធ្វើភារកិច្ចទៀតផង។ ឥឡូវនេះ ពេលខ្ញុំឮថាជំងឺអ្នកដទៃជាសះស្បើយ វាបានបើកសម្ដែងឱ្យឃើញពីភាពមិនបរិសុទ្ធនៅក្នុងជំនឿរបស់ខ្ញុំម្ដងទៀត។ ខ្ញុំបានឃើញថា ខ្ញុំនៅតែទាមទារពីព្រះជាម្ចាស់ដដែល។ ជំនឿរបស់ខ្ញុំគឺគ្រាន់តែដើម្បីទទួលបានព្រះគុណ និងចង់ឱ្យព្រះជាម្ចាស់ព្យាបាលខ្ញុំប៉ុណ្ណោះ។ ខ្ញុំចាត់ទុកព្រះជាម្ចាស់ជាគ្រូពេទ្យដ៏អស្ចារ្យម្នាក់ ជាអ្នកដែលខ្ញុំអាចយកមកប្រើ មិនមែនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ទាល់តែសោះ។ ពេលព្រះជាម្ចាស់មិនបំពេញតាមការទាមទាររបស់ខ្ញុំ ខ្ញុំក៏ព្យាយាមទាមទាររង្វាន់ពីទ្រង់។ ខ្ញុំគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច។ តើមនុស្សដូចខ្ញុំអាចហៅថាជាអ្នកជឿបានដោយរបៀបណាទៅ? ខ្ញុំនឹកគិតដល់ប៉ុល។ រាល់ការរងទុក្ខ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់គាត់ គឺដើម្បីតែទទួលបានមកុដនៃសេចក្ដីសុចរិតប៉ុណ្ណោះ។ គាត់ចង់យកការបង់ថ្លៃរបស់គាត់ ទៅដោះដូរយកព្រះពរនៃនគរស្ថានសួគ៌។ ប៉ុលគ្មានការចុះចូលចំពោះព្រះជាម្ចាស់ទាល់តែសោះ។ ផ្លូវដែលគាត់ដើរ គឺជាផ្លូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ខ្ញុំក៏កំពុងដើរលើផ្លូវដូចប៉ុលដែរ។ បើខ្ញុំនៅតែបន្តបែបនេះទៀត ទោះបីជាខ្ញុំជឿប៉ុន្មានឆ្នាំទៀត ឬខំប្រឹងប្រែង និងលះបង់ខ្លួនឯងខ្លាំងប៉ុនណាក៏ដោយ ក៏ខ្ញុំមិនអាចទទួលបានសេចក្ដីពិត ឬផ្លាស់ប្ដូរនិស្ស័យរបស់ខ្ញុំបានឡើយ។ នៅទីបញ្ចប់ ខ្ញុំនៅតែត្រូវព្រះជាម្ចាស់ជម្រុះចោលដដែល។ ខ្ញុំបានឃើញថា ការជឿលើព្រះជាម្ចាស់ដោយមិនស្វែងរកសេចក្ដីពិត គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់! ខ្ញុំត្រូវតែកែតម្រូវទស្សនៈខុសឆ្គងនៅពីក្រោយការដេញតាមរបស់ខ្ញុំ បោះបង់បំណងប្រាថ្នាដ៏ហួសហេតុរបស់ខ្ញុំចោល ហើយបំពេញភារកិច្ចខ្ញុំស្របតាមអ្វីដែលព្រះជាម្ចាស់តម្រូវ។ បន្ទាប់ពីនោះមក រាល់ពេលដែលខ្ញុំឮនរណាម្នាក់និយាយថាជំងឺរបស់គេបានជាសះស្បើយ ខ្ញុំអាចមានអាកប្បកិរិយាត្រឹមត្រូវចំពោះរឿងនេះ ហើយលែងទូលសូមឱ្យព្រះជាម្ចាស់ដកយកជំងឺខ្ញុំចេញទៀតហើយ។

ត្រឹមមួយប៉ប្រិចភ្នែកសោះ រយៈពេលជាង ២០ ឆ្នាំទៅហើយ តាំងពីខ្ញុំចាប់ផ្ដើមមានជំងឺនេះមក។ ជួនកាល ខ្ញុំនៅតែមានអារម្មណ៍ថាមិនស្រួលបេះដូង និងបារម្ភក្រែងលោអាការជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ។ បើវាធ្វើទុក្ខខ្លាំង វាមានន័យថាខ្សោយបេះដូងហើយ តើខ្ញុំនឹងស្លាប់ទេ បើវាពិតជាបែបនោះមែន? ពេលនោះ ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «អាយុរបស់មនុស្សម្នាក់ៗ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន។ តាមទស្សនៈខាងវេជ្ជសាស្រ្ត ជំងឺមួយអាចជាជំងឺដំណាក់កាលចុងក្រោយ ប៉ុន្តែតាមទស្សនៈរបស់ព្រះជាម្ចាស់ ប្រសិនបើអាយុរបស់អ្នកមិនទាន់អស់ ហើយពេលវេលារបស់អ្នកមិនទាន់មកដល់ទេ នោះទោះបីជាអ្នកចង់ស្លាប់ ក៏អ្នកមិនអាចស្លាប់បានដែរ។ ប្រសិនបើអ្នកមានការផ្ទុកផ្តាក់របស់ព្រះជាម្ចាស់ ហើយបេសកកម្មរបស់អ្នកមិនទាន់បានសម្រេចទេ នោះអ្នកនឹងមិនស្លាប់ឡើយ ទោះបីជាអ្នកកើតជំងឺដែលត្រូវស្លាប់ក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនទាន់យកអ្នកទៅដែរ។ ទោះបីជាអ្នកមិនអធិស្ឋាន និងមិនស្វែងរកសេចក្ដីពិត ហើយមិនយកចិត្តទុកដាក់ព្យាបាលជំងឺរបស់អ្នក ឬទោះបីការព្យាបាលត្រូវបានពន្យារពេលក៏ដោយ ក៏អ្នកនឹងមិនស្លាប់ដែរ។ ជាពិសេសគឺចំពោះអស់អ្នកដែលមានការផ្ទុកផ្តាក់ដ៏សំខាន់ពីព្រះជាម្ចាស់។ នៅពេលដែលបេសកកម្មរបស់ពួកគេមិនទាន់បានសម្រេច មិនថាមានជំងឺអ្វីកើតឡើងមកលើពួកគេក៏ដោយ ក៏ពួកគេនឹងមិនស្លាប់ភ្លាមៗនោះដែរ គឺពួកគេនឹងរស់នៅរហូតដល់ពេលចុងក្រោយនៃការសម្រេចបេសកកម្មរបស់ពួកគេ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ក្នុងនាមជាមនុស្សធម្មតាម្នាក់ ប្រសិនបើនៅពេលអ្នកធ្លាក់ខ្លួនឈឺ អ្នកអាចចុះចូលនឹងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ និងស៊ូទ្រាំនឹងការឈឺចាប់គ្រប់បែបយ៉ាង ហើយនៅតែអាចបំពេញភារកិច្ចរបស់អ្នកបានជាធម្មតា ព្រមទាំងសម្រេចបាននូវការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក តើនេះជារឿងល្អ ឬជារឿងអាក្រក់? នេះគឺជារឿងល្អ។ នេះគឺជាទីបន្ទាល់នៃការចុះចូលនឹងព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់អ្នកដោយសេចក្ដីស្មោះស្ម័គ្រ វាគឺជាទីបន្ទាល់ដែលធ្វើឱ្យសាតាំងអាម៉ាស់មុខ និងយកឈ្នះលើវា។ ហេតុដូច្នេះហើយ មិនថាអ្នកឆ្លងកាត់ការរងទុក្ខវេទនាបែបណានោះទេ ក៏នេះគឺជាអ្វីដែលភាវៈដែលព្រះបានបង្កើតគ្រប់រូប និងរាស្ដ្ររើសតាំងគ្រប់រូបរបស់ព្រះជាម្ចាស់ គួរតែទទួលយក និងចុះចូល។ នេះជារបៀបដែលអ្នកត្រូវតែយល់ពីវា ហើយអ្នកត្រូវតែរៀនមេរៀន និងសម្រេចឱ្យបាននូវការចុះចូលយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ នេះគឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយវាគឺជាអ្វីដែលព្រះជាម្ចាស់មានព្រះរាជបំណងតាំងពីដើមដំបូងមក។ នេះជារបៀបដែលព្រះជាម្ចាស់រៀបចំរឿងរ៉ាវសម្រាប់ភាវៈដែលព្រះបានបង្កើតគ្រប់រូប។ ការដែលព្រះជាម្ចាស់ដាក់អ្នកនៅក្នុងមជ្ឈដ្ឋាននៃទុក្ខលំបាកបែបនេះ និងប្រទានស្ថានភាពបែបនេះដល់អ្នក គឺស្មើនឹងការប្រទានការទទួលខុសត្រូវ កាតព្វកិច្ច និងការផ្ទុកផ្ដាក់ដល់អ្នកដែរ អ្នកគួរតែទទួលយកវា» («មានតែតាមរយៈការដោះស្រាយសញ្ញាណរបស់ខ្លួនប៉ុណ្ណោះ ទើបមនុស្សអាចដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ដួងចិត្តរបស់ខ្ញុំក៏ស្រាប់តែភ្លឺស្វាងឡើង។ ទោះបីជាគ្រូពេទ្យធ្លាប់បានសន្និដ្ឋានថាខ្ញុំមិនអាចរស់បានតាំងពីយូរណាស់មកហើយក៏ដោយ តែដរាបណាអាយុសង្ខាររបស់ខ្ញុំមិនទាន់ដល់ទីបញ្ចប់ ហើយបេសកកម្មរបស់ខ្ញុំមិនទាន់បានសម្រេចទេនោះ ខ្ញុំនឹងមិនស្លាប់ឡើយ ទោះបីជាជំងឺរបស់ខ្ញុំធ្ងន់ធ្ងរដល់កម្រិតណាក៏ដោយ។ ពេលវេលាដែលមនុស្សម្នាក់ត្រូវស្លាប់ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ វាមិនពាក់ព័ន្ធនឹងភាពធ្ងន់ធ្ងរនៃជំងឺរបស់ពួកគេឡើយ។ បើថ្ងៃណាមួយ ខ្ញុំពិតជាត្រូវស្លាប់ដោយសារជំងឺនេះមែន វាមានន័យថា ពេលវេលារបស់ខ្ញុំបានមកដល់ ហើយបេសកកម្មរបស់ខ្ញុំត្រូវបានសម្រេចហើយ។ ខ្ញុំនៅតែគួរចុះចូល និងអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះគុណទ្រង់ ដែលបានផ្ដល់ឱកាសឱ្យខ្ញុំបានបំពេញភារកិច្ច និងស្វែងរកសេចក្ដីពិត។ ទ្រង់បានប្រទានព្រះគុណឱ្យខ្ញុំយល់ពីសេចក្ដីពិត និងសេចក្ដីអាថ៌កំបាំងជាច្រើន ព្រមទាំងស្គាល់ពីអត្ថន័យនៃជីវិត។ ទោះបីជាខ្ញុំត្រូវស្លាប់ ក៏ជីវិតរបស់ខ្ញុំមិនអសារបង់ឡើយ។ ពេលយល់បែបនេះ ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏ស្ម័គ្រចិត្តស្វែងរកសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវការបំពេញភារកិច្ចរបស់ខ្ញុំ ទោះជាកំពុងមានជំងឺក៏ដោយ ហើយខ្ញុំលែងបារម្ភពីរឿងរស់ឬស្លាប់របស់ខ្លួនឯងទៀតហើយ។

នៅខែតុលា ឆ្នាំ២០២០ ខ្ញុំបានទៅមន្ទីរពេទ្យខេត្តមួយដើម្បីពិនិត្យសុខភាព។ គ្រូពេទ្យបាននិយាយថា៖ «អ្នកមិនអាចមានជំងឺលើសឈាមសួតនោះទេ។ អាយុសង្ឃឹមរស់ជាមធ្យមសម្រាប់ជំងឺនេះគឺត្រឹមតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយស្ថានភាពរបស់អ្នកបច្ចុប្បន្ន មិនដូចជាអ្នកមានជំងឺនេះទាល់តែសោះ»។ បន្ទាប់មក គាត់ក៏ឱ្យខ្ញុំធ្វើតេស្តជាបន្តបន្ទាប់។ ក្រោយពីពិនិត្យមើលលទ្ធផលរួច គាត់ក៏ទទួលស្គាល់ថា ខ្ញុំពិតជាមានជំងឺលើសឈាមសួតមែន ប៉ុន្តែវាស្ថិតក្នុងកម្រិតស្រាល ហើយមុខងារបេះដូងរបស់ខ្ញុំនៅល្អធម្មតាទេ។ ខ្ញុំដឹងថា នេះគឺជាការការពាររបស់ព្រះជាម្ចាស់។ មានអ្នកជំងឺនេះជាច្រើននាក់ផ្សេងទៀត បានព្យាយាមទទួលការព្យាបាលផ្សេងៗ៖ អ្នកខ្លះវិវត្តទៅជាខ្សោយបេះដូងក្នុងរយៈពេលត្រឹមប៉ុន្មានឆ្នាំ ខណៈដែលអ្នកខ្លះទៀតត្រូវស្លាប់ពេលអាការជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែខ្ញុំនៅមានជីវិតរហូតដល់សព្វថ្ងៃនេះ ហើយថែមទាំងអាចបំពេញភារកិច្ចខ្ញុំបានទៀតផង។ នេះពិតជាព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់មែន! ពេលនេះ ទោះបីជាជំងឺមួយនេះតែងតែនៅជាប់នឹងខ្លួនខ្ញុំក៏ដោយ ក៏ខ្ញុំលែងចាត់ទុកវាជាចំណងឃុំឃាំងទៀតដែរ ហើយខ្ញុំក៏លែងមានអារម្មណ៍ឈឺចាប់ដោយសារវាទៀតដែរ។ ផ្ទុយទៅវិញ ខ្ញុំអាចទទួលយកវា ហើយចុះចូលបាន។ ខ្ញុំក៏ចាប់ផ្ដើមយល់ថា ជំងឺនេះគឺជាសេចក្ដីសង្គ្រោះ និងការការពាររបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូង!

ខាង​ដើម៖ ៦៤. ជំងឺរបស់ខ្ញុំគឺជាព្រះពររបស់ព្រះជាម្ចាស់

បន្ទាប់៖ ៨២. ការឆ្លុះបញ្ចាំងអំពីគំនិត «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ