៣៦. រួចចេញពីកេរ្ដិ៍ឈ្មោះ និងជោគវាសនា

មុននឹងក្លាយជាអ្នកដឹកនាំ ខ្ញុំតែងតែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំមានចិត្តច្រណែន និងតូចចិត្ត បើមាននរណាម្នាក់ប្រសើរជាងខ្ញុំ។ ខ្ញុំមិនអាចជួយអ្វីក្រៅពីតតាំងជាមួយពួកគេ និងប្រៀបធៀបខ្លួនខ្ញុំជាមួយពួកគេនោះឡើយ។ ខ្ញុំមានអារម្មណ៍ថា ការរស់នៅបែបនេះពិតជាឈឺចាប់ និងនឿយហត់ខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏រិះគិតដែរថា តើកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិមិនមែនជាអ្វីដែលយើងគួរតែដេញតាមនៅក្នុងជីវិតទេឬ? ក្រោយមក ខ្ញុំបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយតាមរយៈការមានបទពិសោធនូវការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅទីបំផុត ខ្ញុំអាចរួចចេញពីចំណងនៃកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ហើយរស់នៅមានលក្ខណៈដូចជាមនុស្សបានបន្ដិច។

ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកដឹកនាំពួកជំនុំកាលពីមួយឆ្នាំមុន។ ខ្ញុំដឹងថាការនេះ គឺជាសេចក្តីសប្បុរស និងការលើកកម្ពស់របស់ព្រះជាម្ចាស់។ ខ្ញុំបានតាំងចិត្តដោយស្ងៀមស្ងាត់ដើម្បីបន្តស្វះស្វែងរកសេចក្ដីពិតដោយស្មោះអស់ពីចិត្ត និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ។ បន្ទាប់ពីនោះមក ខ្ញុំជាប់រវល់នឹងកិច្ចការរបស់ពួកជំនុំ ហើយនៅពេលខ្ញុំជួបការលំបាក ខ្ញុំបានពឹងលើព្រះជាម្ចាស់ ហើយសម្លឹងមើលទៅទ្រង់។ ខ្ញុំក៏បានពិភាក្សាអំពីការលំបាកទាំងនោះ ជាមួយមិត្តរួមការងារ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយការលំបាកទាំងនោះ។ បន្ទាប់ពីមួយរយៈពេលខ្លី គ្រប់ទិដ្ឋភាពទាំងអស់នៃកិច្ចការរបស់ពួកជំនុំ បានចាប់ផ្តើមឆ្ពោះទៅមុខ ហើយខ្ញុំបានអរគុណព្រះជាម្ចាស់ចំពោះការណែនាំរបស់ទ្រង់។ មិនយូរប៉ុន្មាន ការបោះឆ្នោតមួយត្រូវបានរៀបចំឡើងដើម្បីជ្រើសរើសអ្នកដឹកនាំពួកជំនុំម្នាក់ទៀត។ ហើយខ្ញុំមានការភ្ញាក់ផ្អើល ដោយសារប្អូនស្រីស៊ាដែលជាអ្នកដែលបានបំពេញភារកិច្ចជាមួយខ្ញុំកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានជ្រើសរើស។ ប្អូនស្រីសៀ មិនទាន់បានជឿលើព្រះជាម្ចាស់យូប៉ុន្មានទេ ហើយបទពិសោធជីវិតរបស់នាង គឺមានតិចតួចស្ដួចស្ដើង។ នៅពេលយើងធ្វើការជាមួយគ្នាពីមុន ខ្ញុំត្រូវជួយនាងដោះស្រាយបញ្ហាលំបាកៗ និងបញ្ហាមួយចំនួនដែលនាងជួបប្រទះ។ ខ្ញុំមានអារម្មណ៍ថានៅពេលនេះ យើងកំពុងបំពេញកិច្ចការរបស់យើងជាមួយគ្នា ខ្ញុំប្រាកដជាមានសមត្ថភាពច្រើនជាងនាង។

មានពេលមួយ ខ្ញុំត្រឡប់មកផ្ទះវិញដើម្បីរកសារដែលប្អូនស្រីសៀបានទុកឲ្យខ្ញុំ ដោយនិយាយថាមានអ្នកដឹកនាំក្រុមម្នាក់នៅពួកជំនុំចេងស៊ី ដែលមិនអាចធ្វើកិច្ចការជាក់ស្តែង ហើយនាងត្រូវគេជំនួសតំណែង ហើយថាមានបញ្ហាជាក់ស្តែងមួយចំនួនទៀតដែលត្រូវការដំណោះស្រាយភ្លាមៗ។ នាងចង់ឲ្យខ្ញុំទៅជួយដោះស្រាយ។ ដោយការគិតយ៉ាងល្អិតល្អន់លើចំណុចនេះ ខ្ញុំមានអារម្មណ៍ថា នាងប្រាកដជាគិតថាខ្ញុំមានសមត្ថភាពជាងនាង ហើយដោយសារនាងមានការគោរពចំពោះខ្ញុំខ្លាំង ខ្ញុំត្រូវធ្វើកិច្ចការឲ្យបានល្អ ហើយមិនឲ្យខ្លួនឯងត្រូវអាម៉ាស់នោះទេ! ពេលខ្ញុំគិតអំពីវាកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍រីករាយ។ នៅពេលខ្ញុំមកដល់កន្លែងជួបជុំ ខ្ញុំបានឃើញថាប្អូនស្រីសៀមានការយល់ដឹងលំអិតអំពីកិច្ចការ ហើយថាការប្រកបនឹងសេចក្ដីពិតរបស់នាង មានតាមដំណាក់ៗ និងជាក់ស្តែង។ ខ្ញុំមានការភ្ញាក់ផ្អើលដែលឃើញនាងមានការរីកចម្រើនបន្តិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំគិតថាខ្ញុំមានសមត្ថភាពជាងនាង ហើយខ្ញុំចាំបាច់ត្រូវផ្តល់ការណែនាំជាច្រើនដល់នាង ប៉ុន្តែវាហាក់ដូចជានាងមានសមត្ថភាពមិនតិចជាងខ្ញុំទេ! ខ្ញុំពិតជាមិនពេញចិត្ត ហើយទំនងជានាងនឹងត្រូវដឹកនាំហើយ ដូច្នេះខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបង្ហាញដល់បងប្អូនប្រុសស្រីឱ្យឃើញនូវអ្វីដែលជាខ្ញុំ! ខ្ញុំមិនហ៊ានសម្រាកទាល់តែសោះ ប៉ុន្តែធ្វើឲ្យខួរក្បាលខ្ញុំគិតពីរបៀបដែលខ្ញុំអាចធ្វើឲ្យការប្រកបរបស់ខ្ញុំប្រសើរជាងនាង។ ជាលទ្ធផល ការប្រកបរបស់ខ្ញុំប្រែទៅជាស្ងួតហួតហែង ហើយសូម្បីតែខ្ញុំក៏មិនទទួលបានភាពរីករាយដែរ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់បង់កិត្យានុភាព ហើយមានអារម្មណ៍ធ្លាក់ចុះជាខ្លាំង។

ចាប់ពីពេលនោះមក ខ្ញុំមិនអាចឈប់ប្រកួតប្រជែងជាមួយប្អូនស្រីសៀបានទេ។ មានពេលមួយនៅក្នុងការជួបជុំ នៅពេលដែលនាងបានដឹងអំពីសភាពរបស់បងប្អូនប្រុសស្រី នាងបានរកឃើញព្រះបន្ទូលដែលទាក់ទងនឹងព្រះជាម្ចាស់ បន្ទាប់មកបញ្ចូលព្រះបន្ទូលទៅនឹងបទពិសោធជាក់ស្តែងរបស់នាង នៅក្នុងការប្រកបរបស់នាង។ ហើយខ្ញុំបានឃើញគ្រប់គ្នាងក់ក្បាលពេលកំពុងស្តាប់។ អ្នកខ្លះកំពុងកត់ត្រា ហើយអ្នកខ្លះបាននិយាយថា «ចាប់ពីពេលនេះតទៅ យើងមានផ្លូវត្រូវដើរហើយ»។ ខ្ញុំមានអារម្មណ៍ស្ញើចសរសើរផង និងច្រណែនផងចំពោះការនេះ ហើយ អ៊ីចឹងតើខ្ញុំកំពុងគិតអ្វីទៅ? «ឥឡូវនេះខ្ញុំត្រូវប្រញាប់ ហើយត្រូវចែករំលែកការប្រកបខ្លះ។ មិនថាយ៉ាងណាទេ ខ្ញុំមិនអាចមើលទៅដូចជាខ្ញុំមិនស្មើនឹងនាងទេ»។ ប៉ុន្តែពេលដែលខ្ញុំគិតកាន់តែច្រើន នោះខ្ញុំកាន់តែមិនអាចគិតពីអ្វីម្យ៉ាងដែលត្រូវធ្វើការប្រកបនោះឡើយ។ ខ្ញុំចាប់ផ្តើមមានការរើសអើងនឹងប្អូនស្រីសៀ ដោយគិតថា «តើអ្នកត្រូវប្រកបច្រើនដូច្នេះទេ? អ្នកបាននិយាយនូវអ្វីដែលត្រូវនិយាយរួចហើយ។ ខ្ញុំគ្រាន់តែអង្គុយនៅទីនេះដូចជាមិនដឹងមិនឮអ្វីទាំងអស់ គឺគ្មានអ្វីទេ ក្រៅតែពីការលំអប៉ុណ្ណោះ។ ធ្វើដូច្នេះវាមិនសម្រេចការទេ ខ្ញុំត្រូវតែចែករំលែកការប្រកបខ្លះៗដើម្បីស្តារមោទនភាពរបស់ខ្ញុំ»។ គ្រាន់តែពេលដែលនាងឈប់ដើម្បីផឹកទឹក ខ្ញុំបានរំកិលជើងម៉ារបស់ខ្ញុំទៅមុខ ហើយចាប់ផ្តើមការប្រកប។ ខ្ញុំចង់ចែករំលែកនូវអ្វីដែលល្អបំផុត ប៉ុន្តែខ្ញុំហាក់ដូចជាមិនអាចនិយាយចំណុចល្អៗសោះ។ ការប្រកបរបស់ខ្ញុំគឺមានការច្របូកច្របល់។ ពេលខ្ញុំឃើញបងប្អូនប្រុសស្រីមានទឹកមុខបែបអស់សំណើចដាក់ខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំបាននិយាយចាកប្រធានបទទាំងស្រុង។ ខ្ញុំមានអារម្មណ៍មិនស្រួលចិត្តខ្លាំងមែនទែន ហើយចង់ទៅរកកន្លែងលាក់ខ្លួន។ ខ្ញុំខ្មាសគេខ្លាំងណាស់។ ខ្ញុំគ្រាន់តែចង់ឲ្យខ្លួនឯងមើលទៅល្អប៉ុន្តែខ្ញុំមើលទៅគួរឲ្យអស់សំណើចទៅវិញ។ ខ្ញុំបានធ្វើបទបង្ហាញ ហើយមនុស្សគ្រប់គ្នាឃើញខ្ញុំបរាជ័យ។ នៅក្នុងចិត្តខ្ញុំ ខ្ញុំចាប់ផ្តើមបន្ទោសព្រះជាម្ចាស់ ដែលបំភ្លឺប្អូនស្រីខ្ញុំ តែមិនបំភ្លឺខ្ញុំ ហើយខ្ញុំព្រួយបារម្ភអំពីការដែលបងប្អូនប្រុសស្រីផ្សេងទៀតនឹងឃើញខ្ញុំចាប់ពីពេលនោះមក។ ពេលខ្ញុំគិតពីវាកាន់តែខ្លាំង ខ្ញុំកាន់តែពិបាកចិត្ត។ ខ្ញុំចង់រត់ចេញពីស្ថានភាព ហើយមិនចង់ធ្វើការជាមួយនាងទៀតទេ។ ខ្ញុំចាំបានថានៅពេលជួបជុំគ្នាមួយ បងប្អូនស្រីពីរនាក់មិនស្ថិតក្នុងសភាពល្អទេ ហើយគ្មានអ្វីប្រសើរឡើងទេ បន្ទាប់ពីការប្រកបរបស់ប្អូនស្រីសៀ ខ្ញុំមិនត្រឹមតែមិនជួយការប្រកបទេ ប៉ុន្តែខ្ញុំថែមទាំងគិតថា «ឥឡូវនេះមនុស្សគ្រប់គ្នានឹងឃើញថានាងមិនអាចដោះស្រាយបញ្ហាបានទេ ដូច្នេះពួកគេនឹងមិនស្ងើចសរសើរដល់នាងទេ ខណៈពេលកំពុងមើលងាយខ្ញុំ»។ ក្នុងកំឡុងពេលនោះ ខ្ញុំតែងតែព្យាយាមប្រកួតប្រជែងជាមួយប្អូនស្រីសៀ ហើយស្ថានភាពខាងវិញ្ញាណរបស់ខ្ញុំកាន់តែងងឹតទៅៗ។ ខ្ញុំខ្វះពន្លឺពេលខ្ញុំធ្វើការប្រកបអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការជួបជុំ ហើយនៅពេលខ្ញុំឃើញបងប្អូនប្រុសស្រីជួបការលំបាក ឬជួបបញ្ហា ខ្ញុំមិនដឹងពីវិធីដោះស្រាយទេ។ ខ្ញុំចាប់ផ្តើមឆាប់ងងុយគេងរៀងរាល់យប់ ហើយខ្ញុំត្រូវបង្ខំខ្លួនឯងឲ្យបំពេញភារកិច្ចរបស់ខ្ញុំ។ ការឈឺចាប់របស់ខ្ញុំនៅតែបន្តកើនឡើង។ ខ្ញុំមិនអាចធ្វើអ្វីក្រៅពីអធិស្ឋានដល់ព្រះជាម្ចាស់ ហើយសុំឲ្យទ្រង់ជួយសង្រ្គោះខ្ញុំនោះទេ។

ខ្ញុំបានអានបទគម្ពីរនេះដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងការការចំណាយពេលជាមួយព្រះរបស់ខ្ញុំនៅថ្ងៃមួយ៖ «នៅពេលទាក់ទងនឹងមុខតំណែង មុខមាត់ ឬកេរ្តិ៍ឈ្មោះ ដួងចិត្តរបស់មនុស្សគ្រប់គ្នាចាប់ផ្ដើមប្រមើលទុក ហើយអ្នករាល់គ្នាម្នាក់ៗតែងតែចង់មានភាពលេចធ្លោ ចង់មានភាពល្បីល្បាញ និងចង់បានការទទួលស្គាល់។ មនុស្សគ្រប់គ្នាមិនចង់ចុះញ៉មឡើយ ផ្ទុយទៅវិញ គេតែងតែចង់តយុទ្ធ ទោះបីជាការយុទ្ធនោះជារឿងអាម៉ាស់ ហើយមិនត្រូវបានអនុញ្ញាតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ។ យ៉ាងណាមិញ បើគ្មានការតយុទ្ធទេ អ្នកនៅមិនចេះស្កប់ចិត្តដដែល។ នៅពេលដែលអ្នកឃើញនរណាម្នាក់លេចធ្លោ អ្នកក៏កើតចិត្តច្រណែន ស្អប់ និងមានអារម្មណ៍ថា វាមិនយុត្តិធម៌។ 'ហេតុអ្វីខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាបុគ្គលនោះចេះតែលេចធ្លោ ហើយខ្ញុំមិនដែលសោះអ៊ីចឹង?' នោះអ្នកក៏មានអារម្មណ៍ខកចិត្ត។ អ្នកព្យាយាមទប់អារម្មណ៍នេះ តែអ្នកមិនអាចទប់បានឡើយ។ អ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ល្អបានមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបស្ថានភាពបែបនោះម្ដងទៀត អ្នកមិនអាចយកឈ្នះវាបានឡើយ។ តើការនេះមិនបង្ហាញពីកម្ពស់ដ៏ក្មេងខ្ចីទេឬ? តើការដែលមនុស្សម្នាក់ធ្លាក់ចូលទៅក្នុងសភាពបែបនេះ មិនមែនជាអន្ទាក់ទេឬអី? ទាំងនេះគឺជាច្រវាក់នៃធម្មជាតិដ៏ពុករលួយរបស់សាតាំង ដើម្បីចងមនុស្សលោក» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងពីសភាពរបស់ខ្ញុំទាំងស្រុង ហើយបានចូលមកក្នុងចិត្តខ្ញុំ។ ខ្ញុំបានឆ្លុះបញ្ចាំងពីមូលហេតុដែលខ្ញុំរស់នៅក្នុងរបៀបដ៏លំបាក និងនឿយហត់បែបនេះ។ ឫសគល់របស់វា គឺជាបំណងប្រាថ្នារបស់ខ្ញុំចង់បានកិត្តិនាម និងឋានៈហើយនិស្ស័យរបស់ខ្ញុំគឺក្រអឺតក្រទមខ្លាំង។ ខ្ញុំបានគិតឡើងវិញនៅពេលដែលខ្ញុំទើបតែចាប់ផ្តើមបំពេញភារកិច្ចនេះ។ នៅពេលខ្ញុំទទួលបានជោគជ័យបន្តិចនៅក្នុងកិច្ចការរបស់ខ្ញុំ ហើយបងប្អូនប្រុសស្រីស្ងើចសរសើរខ្ញុំ ខ្ញុំពិតជាកោតសរសើរខ្លួនឯង ហើយគិតថាខ្លួនឯងមានទេពកោសល្យ។ ដោយការធ្វើការជាមួយប្អូនស្រីសៀ ហើយឃើញនាងធ្វើបានល្អជាងខ្ញុំ ខ្ញុំបែរជាច្រណែន មិនអាចយល់ស្រប ហើយតែងតែប្រជែងជាមួយនាងជានិច្ច។ នៅពេលដែលខ្ញុំមិនអាចយកឈ្នះនាង ខ្ញុំទៅជាមានភាពអវិជ្ជមាន និងត្អូញត្អែរ ហើយថែមទាំងបញ្ចេញអារម្មណ៍របស់ខ្ញុំក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនទៀតផង។ នៅពេលខ្ញុំឃើញថានាងមិនបានដោះស្រាយស្ថានភាពរបស់បងប្អូនស្រីៗទាំងនោះបាន ខ្ញុំមិនត្រឹមតែមិនជួយក្នុងការប្រកបនោះទេ ប៉ុន្តែខ្ញុំថែមទាំងបានបដិសេធជួយដោះស្រាយ ហើយខ្ញុំត្រេកអរនឹងបរាជ័យរបស់នាងទៀតផង។ ខ្ញុំតាំងចិត្តដើម្បីឃើញនាងខ្មាសគេ។ តើខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេច? ក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្នុងពួកជំនុំ ខ្ញុំមិនបានទទួលខុសត្រូវទាំងស្រុងនោះឡើយ ហើយខ្ញុំមិនបានគិតពីកិច្ចការរបស់ពួកជំនុំទាល់តែសោះ ឬអំពីថាតើបញ្ហារបស់បងប្អូនប្រុសស្រីត្រូវបានដោះស្រាយហើយឬនៅនោះទេ។ ខ្ញុំគ្រាន់តែគិតពីរបៀបដែលខ្ញុំអាចលើសនាងប៉ុណ្ណោះ។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើម ហើយមានល្បិចកលផង។ កេរ្ដិ៍ឈ្មោះ និងឋានៈ បានធ្វើឲ្យខួរក្បាលខ្ញុំច្រឡំបល់។ ខ្ញុំមានឆន្ទៈចង់ឃើញបងប្អូនប្រុសស្រីមិនអាចដោះស្រាយបញ្ហារបស់ពួកគេ ចង់ឃើញកិច្ចការរបស់ពួកជំនុំរងនូវហានិភ័យ ដរាបណាខ្ញុំអាចការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំបាន។ តើខ្ញុំមិនមែនជាក្រពើវង្វេងបឹងទេឬអី? ខ្ញុំមិនស័ក្តិសមនឹងភារកិច្ចសំខាន់បែបនេះទេ។ វាគួរឲ្យខ្ពើមរអើមណាស់ គួរឲ្យស្អប់ខ្ពើមដល់ព្រះជាម្ចាស់ជាខ្លាំង! ពេលគិតដល់រឿងនេះ ខ្ញុំប្រញាប់ចូលមកឯព្រះជាម្ចាស់ដើម្បីអធិស្ឋាន ហើយប្រែចិត្ត ដោយទូលសុំឲ្យព្រះជាម្ចាស់ជួយឲ្យរួចផុតពីចំណងនៃកេរ្ដិ៍ឈ្មោះ និងឋានៈ។

ក្រោយមក ខ្ញុំបានអានបទគម្ពីរនេះដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន។» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលទាំងនេះដែលមកពីព្រះជាម្ចាស់ បានធ្វើឲ្យចិត្តខ្ញុំភ្លឺភ្លាមៗ ហើយបន្ទាប់មកខ្ញុំមានផ្លូវមួយ។ ប្រសិនបើខ្ញុំចង់ទទួលបានការដោះលែងពីចំណងនៃកេរ្ដិ៍ឈ្មោះ និងឋានៈ ដំបូងខ្ញុំត្រូវកំណត់ចិត្តខ្ញុំឲ្យត្រឹមត្រូវជាមុនសិន។ ខ្ញុំត្រូវដាក់គំនិតរបស់ខ្ញុំលើព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ ហើយត្រូវគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយខ្ញុំត្រូវគិតពីរបៀបដែលខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ។ ជាមួយនឹងអ្វីៗដែលវិជ្ជមានជាច្រើនបំពេញចិត្តខ្ញុំ ពេលនោះរឿងអវិជ្ជមានដូចជា កេរ្ដិ៍ឈ្មោះ ឋានៈ ភាពឥតប្រយោជន៍ និងកិត្យានុភាព នឹងងាយស្រួលក្នុងការបោះបង់ចោល។ ខ្ញុំដឹងថា អ្នកផ្សេងទៀតគិតថាខ្ញុំមិនមែនជាអ្នកដែលព្រះជាម្ចាស់ប្រគល់អំណាចឲ្យនោះទេ ហើយអ្នកផ្សេងទៀតគិតថាខ្ញុំគ្មានអ្វីទេ ប៉ុន្ដែមិនមែនមានន័យថាព្រះជាម្ចាស់នឹងមិនសង្រ្គោះខ្ញុំទេ។ អ្វីដែលសំខាន់គឺអាកប្បកិរិយារបស់ខ្ញុំចំពោះព្រះជាម្ចាស់ ហើយថាតើខ្ញុំអាចអនុវត្តសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំបានល្អ ឬអត់ប៉ុណ្ណោះ។ ខ្ញុំបានអរព្រះគុណចំពោះការបំភ្លឺរបស់ព្រះជាម្ចាស់ ដែលបានបង្វែរខ្ញុំចេញពីការស្វះស្វែងរកដែលខុសឆ្គងរបស់ខ្ញុំ។ ខ្ញុំមិនចង់ប្រជែងជាមួយប្អូនស្រីសៀទៀតទេ ប៉ុន្តែគ្រាន់តែចង់បំពេញភារកិច្ចក្នុងភាពជាមនុស្សដែលព្រះបានបង្កើត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ប៉ុណ្ណោះ។ ចាប់ពីពេលនោះមក ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ដោយវិញ្ញាណ ហើយដាក់ចិត្តខ្ញុំដើម្បីបំពេញភារកិច្ចរបស់ខ្លួន ហើយនៅក្នុងការប្រជុំពួកជំនុំ ខ្ញុំបានស្តាប់ការប្រកបរបស់បងប្អូនប្រុសស្រីដោយយកចិត្តទុកដាក់។ នៅពេលដែលខ្ញុំបានរកឃើញបញ្ហាមួយចំនួន ខ្ញុំបានពិចារណាយ៉ាងយកចិត្តទុកដាក់ បន្ទាប់មកបានរកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ហើយបញ្ចូលព្រះបន្ទូលទាំងនោះទៅនឹងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ការប្រកប។ ខ្ញុំក៏បានរៀនពីចំណុចខ្លាំងរបស់ប្អូនស្រីសៀ ដើម្បីបំពេញនូវភាពទន់ខ្សោយរបស់ខ្ញុំផងដែរ។ ការអនុវត្តតាមវិធីនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រាកស្រាន្ដ និងធូរស្រាលជាងមុន ហើយសភាពរបស់ខ្ញុំបានប្រសើរឡើងច្រើន។ ខ្ញុំមានអារម្មណ៍ដឹងគុណចំពោះព្រះជាម្ចាស់ដោយអស់ពីជម្រៅចិត្ត។ ប៉ុន្តែបំណងប្រាថ្នាចង់បានកេរ្ដិ៍ឈ្មោះនិងឋានៈ ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនខ្ញុំ គឺនៅពេលដែលស្ថានភាពត្រឹមត្រូវកើតឡើង ធម្មជាតិបែបសាតាំងរបស់ខ្ញុំនេះបានលេចមកម្តងទៀត។

ខ្ញុំចាំថា មានពេលមួយដែលខ្ញុំហៀបនឹងទៅដោះស្រាយបញ្ហាមួយចំនួននៅក្នុងក្រុម ហើយគ្រាន់តែខ្ញុំរៀបនឹងចេញទៅ ប្អូនស្រីសៀបាននិយាយ ថាបញ្ហានៅក្នុងក្រុមនោះមានភាពស្មុគស្មាញ ហើយនាងចង់ទៅជាមួយខ្ញុំ។ ដោយឮនាងនិយាយដូច្នេះ សេចក្តីអំណររបស់ខ្ញុំបានបាត់តែម្តង។ ខ្ញុំគិតថា «អ៊ីចឹងមានតែអ្នកទេដែលអាចដោះស្រាយបញ្ហាបាននោះ? តើអ្នកគ្រាន់តែធ្វើដើម្បីបង្អួតគេពីអ្វីដែលខ្លួនអាចធ្វើបាន មែនឬអត់? តើអ្នកចង់មានន័យដូចម្ដេច ដោយនិយាយការនេះនៅចំពោះមុខថ្នាក់លើរបស់យើង? តើអ្នកមិនមានចេតនាធ្វើឲ្យខ្ញុំមើលទៅដូចជាអាក្រក់ទេឬ?» ខ្ញុំពិតជាខកចិត្តមែនទែននៅពេលនោះ។ ចុងក្រោយខ្ញុំបានទៅតែម្នាក់ឯង ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍រកាំចិត្តដដែល។ ខ្ញុំបានរអ៊ូរទាំយ៉ាងខ្លាំងអំពីប្អូនស្រីសៀ នៅតាមផ្លូវរហូត ដល់ថ្នាក់ខ្ញុំមិនអាចរកកន្លែងជួបជុំនោះឃើញ ហើយត្រូវត្រឡប់ក្រោយវិញ។ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានគិតថា «ខ្ញុំពិតជាគ្មានប្រយោជន៍មែនទេ? សូម្បីតែកន្លែងជួបជុំ ក៏ខ្ញុំមិនអាចរកឃើញផង។ តើថ្នាក់លើរបស់យើងនឹងគិតយ៉ាងណាចំពោះខ្ញុំទៅ? ខ្ញុំពិតជាខ្មាសខ្លួនឯងខ្លាំងណាស់លើកនេះ!» នៅពេលខ្ញុំត្រឡប់មកវិញ ហើយឃើញប្អូនស្រីដទៃទៀត ខ្ញុំមិនចង់និយាយជាមួយពួកគេទេ។

នៅថ្ងៃបន្ទាប់ ប្អូនស្រីសៀនិងខ្ញុំបានធ្វើដំណើរទៅពួកជំនុំដាច់ដោយឡែកពីគ្នាដើម្បីអនុវត្តនូវកិច្ចការមួយចំនួន ហើយអារម្មណ៍របស់ខ្ញុំចាប់ផ្ដើមមានភាពច្របូកច្របល់ម្តងទៀត។ ខ្ញុំបានគិតថា «មិនខ្វល់ថាអ្នកឯងពូកែយ៉ាងណាទេ ចាំមើលថាតើអ្នកណាធ្វើបានល្អបំផុត!» ខ្ញុំបានមកដល់ពួកជំនុំដោយភាពក្លៀវក្លា ហើយខ្ញុំបានចុះទៅអនុវត្តភ្លាមៗ ធ្វើការប្រកប និងចាត់ចែងភារកិច្ចក្នុងពេលតែមួយ។ ខ្ញុំបានគិតថា «លើកនេះខ្ញុំពិតជាបានប្រឹងប្រែងយ៉ាងខ្លាំង។ វាពិតជានឹងបង្កើតផល ហើយបន្ទាប់មកខ្ញុំនឹងវ៉ាដាច់ប្អូនស្រីសៀ»។ ក្រោយមកនៅពេលប្រជុំក្រុមការងារ ខ្ញុំបានដឹងថាខ្ញុំសម្រេចភារកិច្ចរបស់ខ្លួនបានតិចតួចបំផុត។ ខ្ញុំមិនដែលសូម្បីតែសុបិនថាវាអាចកើតឡើងអ៊ីចឹងនោះឡើយ។ ខ្ញុំបានបាត់បង់ក្តីសង្ឃឹមទាំងអស់នៅពេលនោះ ហើយមានអារម្មណ៍ថាទោះខ្ញុំខំប្រឹងយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនអាចយកឈ្នះប្អូនស្រីសៀឡើយ។ ក្នុងរយៈពេលនោះ ដោយឃើញថ្នាក់លើរបស់យើងយកចិត្តទុកដាក់ចំពោះប្អូនស្រីសៀ នៅពេលដែលនាងត្រឡប់មកវិញយឺត ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវបានគេទុកចោលឲ្យនៅរងារអ៊ីចឹង។ ខ្ញុំពិតជាច្រណែននឹងនាងណាស់។ នៅពេលខ្ញុំឃើញនាងធ្វើបានល្អជាងខ្ញុំចំពោះរឿងគ្រប់យ៉ាង ហើយថ្នាក់លើរបស់យើងឲ្យតម្លៃនាងខ្ពស់ ខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងមិនអាចមានភាពជោគជ័យរបស់ខ្លួនទៀតនោះទេ។ ខ្ញុំបានគិតថាធ្វើជាអ្នកដឹកនាំក្រុម នឹងប្រសើរជាងធ្វើជាអ្នកដឹកនាំពួកជំនុំ។ យ៉ាងហោចណាស់ក៏បងប្អូនប្រុសស្រីនឹងគោរពដល់ខ្ញុំ ហើយគាំទ្រខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ធ្វើជាត្រីធំនៅក្នុងស្រះតូច ជាជាងធ្វើជាត្រីតូចនៅក្នុងស្រះធំ។ ទុក្ខព្រួយរបស់ខ្ញុំនៅតែបន្តមានដដែល។ ខ្ញុំពិតជាមានភាពធន់នឹងការស្ថិតនៅក្នុងបរិយាកាសនោះ ហើយមិនអាចរង់ចាំដើម្បីចេញពីទីនោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននោះឡើយ។ សភាពខ្ញុំកាន់តែយ៉ាប់យ៉ឺនទៅៗ។ ខ្ញុំច្រណែន និងអន់ចិត្តជាមួយប្អូនស្រីសៀ ហើយមានអារម្មណ៍ថាខ្ញុំមិនអាចលេចធ្លោដោយសារតែនាង។ ខ្ញុំក៏គិតដែរថា «ប្រសិនបើនាងបង្កើតកំហុសណាមួយនៅក្នុងភារកិច្ចរបស់នាង ហើយត្រូវបានគេបណ្តេញចេញ នោះពិតជាប្រសើរខ្លាំងណាស់»។

ដោយព្រោះខ្ញុំបានប្រកាន់ខ្ជាប់រស់នៅក្នុងសភាពនៃការប្រយុទ្ធដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ មិនយូរប៉ុន្មាន ការប្រៀនប្រដៅរបស់ព្រះជាម្ចាស់បានមកធ្លាក់មកលើខ្ញុំ។ នៅពេលមួយ ខ្ញុំបានរៀបចំឲ្យមានការជួបជុំជាមួយអ្នកដឹកនាំពីរបីនាក់ទៀត។ មិនត្រឹមតែគ្មាននរណាម្នាក់មកទេ ប៉ុន្តែនៅតាមផ្លូវត្រឡប់មកវិញ សំបកកង់ខ្ញុំក៏ធ្លាយទៀត ហើយមិនយូរប៉ុន្មាន ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងត្រង់ចង្កេះរបស់ខ្ញុំ រមាស់ និងហើម វាឈឺចាប់ពិបាកទ្រាំណាស់។ វាឈានដល់ចំណុចដែលខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបាន។ បន្ទាប់មក ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សេចក្ដីតម្រូវដែលកំណត់ចំពោះអ្នករាល់គ្នាក្នុងពេលសព្វថ្ងៃនេះ (ត្រូវធ្វើការដោយចុះសម្រុងគ្នា) គឺស្រដៀងគ្នានឹងសេចក្ដីតម្រូវឲ្យសាសន៍អ៊ីស្រាអែលបម្រើព្រះយេហូវ៉ាដូច្នោះដែរ៖ បើពុំដូច្នេះទេ ចូរឈប់បម្រើព្រះជាម្ចាស់ទៀតចុះ» («ចូរបម្រើឱ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការនេះធ្វើឲ្យខ្ញុំភ័យខ្លាច។ តើវាអាចទៅរួចទេដែលព្រះជាម្ចាស់ចង់ដកឱកាសខ្ញុំចេញពីការបំពេញភារកិច្ចរបស់ខ្ញុំ? ក្រោយមកខ្ញុំបានអានបទគម្ពីរមួយទៀតដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មិនដូច្នោះទេ បើអ្នកខំតយុទ្ធ នោះភាពងងឹតនឹងកាន់តែហ៊ុមព័ទ្ធជុំវិញអ្នក អ្នកនឹងកាន់តែមានចិត្តច្រណែន និងចិត្តស្អប់ ហើយអ្នកនឹងមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ។ បើអ្នកមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើង នោះលទ្ធភាពដែលអ្នកបានវា នឹងមានកាន់តែតិច ហើយនៅពេលដែលអ្នកទទួលបានកាន់តែតិច នោះចិត្តស្អប់របស់អ្នកនឹងកើនឡើង។ នៅពេលដែលចិត្តស្អប់របស់អ្នកកើនឡើង នោះដួងចិត្តរបស់អ្នកនឹងកាន់តែខ្មៅងងឹត។ បើដួងចិត្តរបស់អ្នកកាន់តែខ្មៅងងឹត នោះអ្នកនឹងបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ ហើយបើអ្នកបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ នោះអ្នកនឹងកាន់តែក្លាយជាបុគ្គលម្នាក់ដែលគ្មានប្រយោជន៍។ នេះជាវដ្ដមួយដ៏កាចសាហាវ និងមានភាពប្រទាក់គ្នា។ បើអ្នកមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អទេ នោះអ្នកនឹងត្រូវជម្រុះចោលបន្ដិចម្ដងៗមិនខាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំភ័យខ្លាច និងញ័ររន្ធត់។ ខ្ញុំអាចមានអារម្មណ៍ដឹងពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ដែលមិនអាចប្រមាថបាន។ ជាពិសេសនៅពេលខ្ញុំអានសេចក្ដីនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ «បើអ្នកមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អទេ នោះអ្នកនឹងត្រូវជម្រុះចោលបន្ដិចម្ដងៗមិនខាន» ខ្ញុំពិតជាមានអារម្មណ៍ថាខ្ញុំកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលជិតមកដល់។ មិនយូរប៉ុន្មាន ខ្ញុំបានឮប្អូនស្រីសៀនិយាយថា «កិច្ចការរបស់ពួកជំនុំ គឺពិតជាកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ... »។ នាងមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតធ្វើឲ្យនាងចាប់ផ្តើមយំ។ បន្ទាប់មក ខ្ញុំបានរំឭកឡើងវិញពីការដែលថ្នាក់ដឹកនាំរបស់យើងវិភាគយ៉ាងល្អិតល្អន់ពីចំណុចសំខាន់នៃបរាជ័យរបស់យើងក្នុងការធ្វើការជាមួយគ្នាបានល្អ ដោយនិយាយថា វាកំពុងរំខាន និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមិនហ៊ានបន្តគិតអំពីរឿងនោះទេ ប៉ុន្តែគ្រាន់តែប្រញាប់ចូលទៅកាន់ព្រះជាម្ចាស់ដោយការអធិស្ឋាន និងស្វែងរក។ ខ្ញុំបានដឹងយ៉ាងច្បាស់ថាការស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយនិងការច្រណែនអ្នកដទៃ គឺមិនស្របទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ដូច្នេះ ហេតុអ្វីបានជាខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងពីការស្វះស្វែងរកអំពើអាក្រក់ទាំងនោះអ៊ីចឹង?

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយទៀតដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «ដូច្នេះសាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឲ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង។ សូមសំឡឹងមើល ពីទង្វើរបស់សាតាំង តើបំណងអាក្រក់របស់វា មិនគួរជាទីស្អប់ខ្ពើមណាស់ទេឬអី? ប្រហែលជាថ្ងៃនេះ ឯងរាល់គ្នា នៅតែមិនអាចមើលឃើញបំណងអាក្រក់របស់សាតាំង ពីព្រោះឯងគិតថាមនុស្សម្នាក់មិនអាចរស់នៅដោយគ្មានកិត្តិយស និងបុណ្យសក្តិបានទេ។ ឯងគិតថាប្រសិនបើមនុស្សចាកចោលកិត្តិយស និងបុណ្យសក្តិ នោះពួកគេនឹងលែងមើលឃើញផ្លូវទៅមុខ លែងមើលឃើញគោលដៅរបស់ពួកគេទៀតហើយ ព្រមទាំងថាអនាគតរបស់ពួកគេនឹងក្លាយជាងងឹតអាប់អួរជាមិនខាន» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំអាចរកឃើញឫសគល់នៃបញ្ហានៅក្នុងការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងពីការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈបានឡើយ ព្រោះខ្ញុំបានទទួលការអប់រំនៅសាលា និងទទួលឥទ្ធិពលពីសង្គមតាំងពីខ្ញុំនៅតូច។ ទស្សនវិជ្ជា និងជំនឿខុសឆ្គងរបស់សាតាំងត្រូវបានដាំយ៉ាងស៊ីជម្រៅក្នុងចិត្តខ្ញុំ ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» «ភ្នំមួយមិនអាចមានខ្លាពីរបានទេ» «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» និង «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ»។ ខ្ញុំបានយកសេចក្ដីទាំងនោះ ធ្វើជាពាក្យពេចន៍សម្រាប់ការរស់នៅ ហើយបានកំណត់វា ដើម្បីស្វះស្វែងរកគោលដៅជីវិត។ មិនថានៅពិភពលោកខាងក្រៅ ឬនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ខ្ញុំគ្រាន់តែស្វែងរកការគោរពដ៏ខ្ពស់ពីអ្នកដទៃប៉ុណ្ណោះ។ ខ្ញុំចង់នៅខាងមុខ និងនៅកណ្តាលគ្រប់ទីកន្លែងដែលខ្ញុំនៅ ដើម្បីឲ្យមនុស្សគ្រប់គ្នាមើលមកខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា នោះគឺជាមធ្យោបាយតែមួយគត់ដើម្បីរស់នៅ។ លក្ខណៈសម្បត្តិល្អរបស់ខ្ញុំមិនដែលអស្ចារ្យនោះទេ ហើយខ្ញុំក៏មិនពូកែទៅលើអ្វីមួយជាក់លាក់ដែរ ប៉ុន្តែខ្ញុំគ្រាន់តែមិនអាចនៅក្រោមអ្នកផ្សេងបានទេ។ នៅពេលមាននរណាម្នាក់ល្អជាងខ្ញុំ ខ្ញុំពិតជាពិបាកចិត្ត ហើយខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងពីការប្រជែង និងប្រកួតជាមួយពួកគេបានទេ។ ខ្ញុំនឹងព្យាយាមគិតពីអ្វីមួយដើម្បីឈានទៅខាងមុខគេ បើខ្ញុំមិនអាចនៅមុខគេបានទេ ខ្ញុំច្រណែន និងស្អប់ពួកគេ ហើយបន្ទោសអ្នកគ្រប់គ្នា លើកលែងតែខ្លូនឯង។ នោះគឺជាវិធីដ៏អាក្រក់ក្នុងការរស់នៅ។ ទីបំផុត ខ្ញុំឃើញថាការស្វះស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ មិនមែនជាផ្លូវត្រឹមត្រូវទាល់តែសោះ ហើយបើខ្ញុំកាន់តែធ្វើដូច្នេះ នោះខ្ញុំកាន់តែមានភាពក្រអឺតក្រទម និងមានគំនិតចង្អៀតចង្អល់។ ខ្ញុំនឹងក្លាយជាមនុស្សដែលកាន់តែអាត្មានិយម និងពិសពុល ដោយមិនមានលក្ខណៈដូចទៅនឹងមនុស្សនោះឡើយ។ បន្ទាប់មកខ្ញុំមើលទៅប្អូនស្រីសៀ៖ នាងបានបំពេញភារកិច្ចរបស់នាងដោយមនសិការ និងប្រាកដប្រជា ហើយការប្រកបរបស់នាង មាននូវពន្លឺ។ នាងក៏អាចដោះស្រាយបញ្ហាលំបាកៗរបស់បងប្អូនប្រុសស្រីបានផងដែរ។ នោះគឺមានប្រយោជន៍សម្រាប់អ្នកដទៃ និងសម្រាប់កិច្ចការរបស់ពួកជំនុំ។ វាគឺជារឿងដ៏អស្ចារ្យ និងជាអ្វីដែលអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះទ័យ។ ម៉្យាងវិញទៀត ខ្ញុំតូចចិត្ត និងច្រណែន តែងតែគិតថា នាងកំពុងលួចបន្លំភាពចេញមុខមាត់ពីខ្ញុំ ដូច្នេះខ្ញុំលម្អៀងទាស់នឹងនាង។ ខ្ញុំខំប្រឹងធ្វើយ៉ាងណាឲ្យនាងបរាជ័យ ហើយត្រូវគេប្ដូរជំនួសវិញ។ ខ្ញុំឃើញថាខ្ញុំមានគំនិតអាក្រក់ខ្លាំងណាស់! ព្រះជាម្ចាស់សង្ឃឹមថានឹងឃើញមនុស្សកាន់តែច្រើនស្វះស្វែងរកសេចក្ដីពិត និងគិតគូរពីបំណងព្រះហឫទ័យរបស់ទ្រង់ ហើយអាចបំពេញភារកិច្ចរបស់ពួកគេដើម្បីផ្គាប់ព្រះហឫទ័យទ្រង់។ ប៉ុន្តែនៅក្នុងការខិតខំរបស់ខ្ញុំ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងមុខតំណែងផ្ទាល់ខ្លួន ខ្ញុំមិនអាចអត់ឱនឲ្យបងប្អូនប្រុសស្រីដែលបានធ្វើដូច្នេះទេ។ ខ្ញុំច្រណែន និងមិនចេះអត់ធ្មត់ចំពោះពួកគេ។ តើនោះមិនមែនជាការទាស់នឹងព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ទេឬអី? តើនេះមិនបានរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? តើខ្ញុំខុសពីអារក្សសាតាំងយ៉ាងដូចម្តេច? លើសពីនេះ មានមន្រ្តីបក្សកុម្មុយនិស្តទាំងអស់នោះ ដែលបង្កើតក្រុមមនុស្សពិសេស និងចូលរួមក្នុងការតស៊ូកំប៉ិកកំប៉ុកដើម្បីកេរ្តិ៍ឈ្មោះ និងមុខតំណែង ហើយនឹងមិនបញ្ឈប់ឡើយក្នុងការវាយប្រហារគូរបដិបក្ខ ដោយកម្ចាត់សត្រូវរបស់ពួកគេ និងគាបសង្កត់ប្រជាជន។ គឺមិនមានការប្រាប់ឱ្យបានដឹងទេថាពួកគេបានធ្វើអំពើអាក្រក់ប៉ុន្មាន និងតើមនុស្សប៉ុន្មាននាក់ត្រូវបានពួកគេសម្លាប់នោះទេ! នៅទីបំផុត ពួកគេនាំមកនូវការបំផ្លិចបំផ្លាញដោយខ្លួនឯង ហើយនៅពេលពួកគេស្លាប់ ពួកគេត្រូវទៅឋាននរក និងត្រូវបានដាក់ទោស។ ដូច្នេះ ហេតុអ្វីបានជាពួកគេបញ្ចប់ដោយវិធីនោះ? តើមិនមែនដោយសារពួកគេទុកកេរ្តិ៍ឈ្មោះ និងតំណែងខ្ពស់ជាងអ្វីៗទាំងអស់ទេឬ? ដូចនេះ ដោយមើលពីឥរិយាបថផ្ទាល់ខ្លួនរបស់ខ្ញុំ ទោះបីជាវាមិនអាក្រក់ដូចពួកគេក៏ដោយ វាដូចតែគ្នាហ្នឹង។ ខ្ញុំបានរស់នៅតាមទស្សនៈវិជ្ជា និងច្បាប់របស់សាតាំង ហើយនិស្ស័យដែលខ្ញុំបានសម្ដែងចេញ គឺក្រអឺតក្រទម មានឧបាយកល និងកាចសាហាវ។ អ្វីដែលជាការរស់នៅរបស់ខ្ញុំនោះគឺជាអារក្ស គ្មានលក្ខណៈដូចមនុស្សទេ។ តើការនោះអាចមិនធ្វើឲ្យព្រះជាម្ចាស់ខ្ពើមរអើម និងស្អប់ម្ដេចបានទៅ? ការទទួលបានការប្រៀនប្រដៅតាមវិធីនោះ គឺជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដែលធ្វើមកកាន់ខ្ញុំ ហើយលើសពីនេះទៅទៀត វាគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះខ្ញុំ។ ដោយដឹងអ្វីៗទាំងអស់នេះ ខ្ញុំបានមករកព្រះជាម្ចាស់ដោយការអធិស្ឋានយ៉ាងឆាប់រហ័ស។ ខ្ញុំបាននិយាយថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនបានស្វះស្វែងរកសេចក្ដីពិតទេ។ ទូលបង្គំគ្រាន់តែស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ។ ទូលបង្គំត្រូវបានសាតាំងធ្វើឲ្យពុករលួយ មិនដូចជាមនុស្សទាល់តែសោះ។ នៅពេលដែលទូលបង្គំបាត់បង់កេរ្តិ៍ឈ្មោះ និងឋានៈ ទូលបង្គំមិនចង់បំពេញភារកិច្ចរបស់ទូលបង្គំទៀតទេ ហើយស្ទើរតែក្បត់ទ្រង់ទៅហើយ។ ព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រែចិត្តនៅចំពោះទ្រង់។ ទូលបង្គំមានឆន្ទៈស្វះស្វែងរកសេចក្ដីពិត សហការជាមួយប្អូនស្រីខ្ញុំ ហើយមានមូលដ្ឋាននៅក្នុងភារកិច្ចរបស់ទូលបង្គំដើម្បីផ្គាប់ព្រះហឫទ័យទ្រង់»។

បន្ទាប់ពីនោះមក ខ្ញុំបាននិយាយដោយចំហចំពោះប្អូនស្រីសៀ។ ខ្ញុំបានវិភាគល្អិតល្អន់ពីវិធីដែលខ្ញុំបានប្រកួតប្រជែងជាមួយនាងដើម្បីកេរ្ដិ៍ឈ្មោះ និងផលប្រយោជន៍។ ខ្ញុំក៏អនុញ្ញាតឲ្យនាងត្រួតពិនិត្យខ្ញុំ និងជួយខ្ញុំផងដែរ។ បន្ទាប់ពីនោះមក យើងអាចសហការក្នុងភារកិច្ចរបស់យើងបានកាន់តែរលូន។ ទោះបីជាពេលខ្លះ ខ្ញុំនៅតែសម្ដែងចេញពីបំណងចង់បានកេរ្ដិ៍ឈ្មោះ និងផលប្រយោជន៍ក៏ដោយ ក៏ខ្ញុំអាចមើលឃើញយ៉ាងឆាប់រហ័សថាវាជានិស្ស័យបែបសាតាំងរបស់ខ្ញុំដែលសម្ដែងចេញដោយខ្លួនឯង ខ្ញុំគិតពីធម្មជាតិ និងផលវិបាកនៃការបន្តធ្វើដូច្នេះ ហើយបន្ទាប់មក ខ្ញុំប្រញាប់ប្រញាល់អធិស្ឋានដល់ព្រះជាម្ចាស់ ហើយផ្ចង់គំនិតរបស់ខ្ញុំមកវិញដោយយកចិត្តទុកដាក់។ ខ្ញុំទៅ ហើយស្តាប់ការប្រកបរបស់ប្អូនស្រីខ្ញុំដោយស្មោះ ហើយរៀនពីចំណុចខ្លាំងរបស់នាង។ នៅពេលខ្ញុំឃើញថានាងភ្លេចអ្វីមួយនៅក្នុងការប្រកបរបស់នាង ខ្ញុំកាត់សំដីភ្លាមៗ។ នៅគ្រានោះ ខ្ញុំគិតអំពីរបៀបប្រកបនឹងសេចក្តីពិតយ៉ាងច្បាស់ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចទទួលបានអត្ថប្រយោជន៍ពីវា។ អ្នករាល់គ្នាមានអារម្មណ៍ថាការជួបជុំបែបនោះពិតជាមានប្រសិទ្ធភាពខ្ពស់ ហើយខ្ញុំក៏ទទួលបានអ្វីម៉្យាងពីការជួបជុំទាំងនោះដែរ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព និងសុខស្រួលនៅក្នុងចិត្ត។ វាដូចនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានបន្ទូលថា៖ «បើអ្នកអាចបំពេញទំនួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ច និងភារកិច្ចរបស់អ្នក បោះបង់សេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក បោះបង់ចេតនា និងបំណងចិត្តផ្ទាល់ខ្លួនរបស់អ្នក មានការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ និងព្រះដំណាក់របស់ទ្រង់ជាទីមួយ បន្ទាប់មក ក្រោយការដកពិសោធន៍អំពីការនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា នេះគឺជាមាគ៌ាដ៏ល្អមួយក្នុងការរស់នៅ។ វាគឺជាការរស់នៅដោយទៀងត្រង់ និងស្មោះត្រង់ ដោយមិនក្លាយជាមនុស្សគ្មានតម្លៃ ឬឥតបានការ ហើយកំពុងតែរស់នៅយ៉ាងត្រឹមត្រូវ និងគួរឲ្យគោរព ជាជាងក្លាយជាមនុស្សចិត្តចង្អៀត ឬកំណាញ់។ អ្នកនឹងមានអារម្មណ៍ថា នេះគឺជារបៀបដែលមនុស្សម្នាក់គួរតែរស់នៅ និងប្រព្រឹត្ត។ បន្ដិចម្ដងៗ សេចក្តីប៉ងប្រាថ្នានៅខាងក្នុងដួងចិត្តរបស់អ្នកដែលចង់ចម្អែតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក នឹងកាន់តែចុះខ្សោយទៅៗ។ ... វានឹងប្ដូរពីសភាពនៃការគិតផ្ទុយនោះ ដែលអ្នកមិនចាប់អារម្មណ៍ជឿលើព្រះជាម្ចាស់ផង និងមិនធុញទ្រាន់នឹងវាផង ទៅជាសភាពដែលអ្នកមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់ និងការធ្វើជាបុគ្គលស្មោះត្រង់គឺជារឿងល្អ ហើយដែលអ្នកមានចំណាប់អារម្មណ៍ក្នុងការធ្វើជាបុគ្គលស្មោះត្រង់ និងមានអារម្មណ៍ថាមានអត្ថន័យ និងការចិញ្ចឹមនៅក្នុងការរស់នៅបែបនោះ។ វិញ្ញាណរបស់អ្នកនឹងនឹងថ្កល់ដោយភាពស្ងប់ និងការដឹងគុណ។ សភាពបែបនេះនឹងក្លាយជារបស់អ្នក ជាលទ្ធផលដែលអ្នកបានយកចេតនា ផលប្រយោជន៍ និងបំណងចិត្តផ្ទាល់ខ្លួនរបស់អ្នកចេញ។ អ្នកនឹងទទួលបានវា» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមអរព្រះគុណដល់ព្រះជាម្ចាស់!

ខាង​ដើម៖ ៣៥. ថ្ងៃនៃការដេញតាមកេរ្តិ៍ឈ្មោះ និងភ័ព្វសំណាង

បន្ទាប់៖ ៣៧. ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យវិញ្ញាណទូលបង្គំញាប់ញ័រ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ