៣៧. ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យវិញ្ញាណទូលបង្គំញាប់ញ័រ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ ព្រះអង្គលែងប្រទានព្រះគុណ និងព្រះពរដល់មនុស្ស ដូចកាលដែលព្រះអង្គធ្វើពីមុនទៀតហើយ ហើយព្រះអង្គក៏នឹងមិនបញ្ចុះបញ្ចូលឲ្យមនុស្សប្រឹងឆ្ពោះទៅមុខទៀតដែរ។ ក្នុងដំណាក់កាលនៃកិច្ចការនេះ តើមនុស្សបានឃើញអ្វីខ្លះ ពីគ្រប់ផ្នែកនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលគេបានឆ្លងកាត់នោះ? មនុស្សបានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះអង្គ។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់ប្រទាននូវការផ្គត់ផ្គង់ ការបំភ្លឺ និងកាដឹកនាំដល់មនុស្ស ដូច្នេះមនុស្សក៏ចាប់ផ្តើមស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គបន្តិចម្តងៗ ព្រមទាំងស្គាល់ព្រះបន្ទូលដែលព្រះអង្គមានបន្ទូល ហើយនិងស្គាល់ពីសេចក្តីពិតដែលព្រះអង្គបានប្រទានទៅដល់មនុស្សដែរ។ ... ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ អនុញ្ញាតឲ្យមនុស្សស្គាល់បន្តិចម្តងៗ អំពីសេចក្ដីពុករលួយរបស់មនុស្សជាតិ និងសារជាតិរបស់សាតាំង។ អ្វីដែលព្រះជាម្ចាស់ប្រទានឲ្យ ការបំភ្លឺរបស់ព្រះអង្គសម្រាប់មនុស្ស និងគ្រប់ទាំងការដឹកនាំរបស់ព្រះអង្គ គឺសុទ្ធតែអនុញ្ញាតឲ្យមនុស្សជាតិដឹងកាន់តែច្រើនពីសារៈសំខាន់នៃសេចក្តីពិត និងកាន់តែដឹងច្បាស់នូវអ្វីដែលជាសេចក្តីត្រូវការរបស់មនុស្ស ផ្លូវណាដែលពួកគេគួរដើរ តើពួកគេរស់ដើម្បីអ្វី តើអ្វីជាគុណតម្លៃ និងអត្ថន័យនៃជីវិតរបស់ពួកគេ និងរបៀបដើរនៅលើផ្លូវខាងមុខជាដើម។ … នៅពេលដែលចិត្តរបស់មនុស្សរស់ឡើងវិញ នោះពួកគេលែងមានបំណងចង់រស់នៅក្នុងនិស្ស័យថោកទាប និងពុករលួយទៀតហើយ គឺពួកគេចង់ស្វែងរកសេចក្តីពិត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់វិញ។ នៅពេលដែលចិត្តរបស់មនុស្សបានភ្ញាក់ដឹងខ្លួនហើយ នៅពេលនោះមនុស្សអាចផ្តាច់ខ្លួនឯងចេញពីសាតាំងបាន។ សាតាំងនឹងមិនអាចធ្វើទុក្ខ ឬគ្រប់គ្រង និងពង្វក់ពួកគេបានទៀតឡើយ។ ផ្ទុយទៅវិញ មនុស្សអាចចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ នេះជាគោលបំណងដើមនៃកិច្ចការរបស់ព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះពិតជាត្រូវនឹងជីវិតរបស់ខ្ញុំណាស់។

ក្នងខែមិថុនា ឆ្នាំ២០១៦ ខ្ញុំត្រូវបានចាត់តាំងឱ្យទៅបំពេញភារកិច្ចនៅក្រុមសូត្រព្រះគម្ពីរជាភាសាអង់គ្លេស ហើយខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដោយសារចុងក្រោយ ខ្ញុំពិតជាអាចប្រើជំនាញភាសាអង់គ្លេសរបស់ខ្ញុំបាន។ ជំនាញរបស់ខ្ញុំនឹងបានបង្ហាញឱ្យឃើញយ៉ាងពេញលេញ! ខ្ញុំមិនអាចអត់ទ្រាំមិនប្រាប់បងប្អូនពួកជំនុំពេលត្រឡប់ទៅវិញ និងប្រាប់ពួកគេអំពីដំណឹងល្អនេះទេ។ ខ្ញុំថែមទាំងស្រមៃអំពីទឹកមុខដែលពួកគេនឹងច្រណែនខ្ញុំ នៅពេលពួកគេឮរឿងនេះទៀតផង។

បន្ទាប់ពីខ្ញុំបានចាប់ផ្ដើមភារកិច្ចរបស់ខ្ញុំ ខ្ញុំបានកត់សម្គាល់ឃើញថា បងប្អូនប្រុសស្រីដទៃផ្សេងទៀតអានភាសាអង់គ្លេសបានយ៉ាងរលូន និងមានតុងល្អថែមទៀត។ ពួកគេតែងនិយាយជាមួយគ្នាជាញឹកញាប់ជាភាសាអង់គ្លេស ហើយសូម្បីក្នុងអំឡុងពេលនៃការជួបប្រជុំគ្នា និងពេលកំពុងបំពេញភារកិច្ច ក៏ពួកគេតែងប្រាស្រ័យទាក់ទងគ្នាជាភាសាអង់គ្លេសដែរ។ ភាសាអង់គ្លេសរបស់ខ្ញុំមិនបានមួយចំណិតពួកគេផង។ ខ្ញុំមានទាំងអារម្មណ៍ច្រណែនផង និងខ្វាយខ្វល់ផង ប៉ុន្តែខ្ញុំបានគិតក្នុងចិត្តថា៖ ឱ្យតែខ្លួនខ្ញុំខំរៀនឱ្យបានច្រើន ថ្ងៃណាមួយខ្ញុំនឹងអាចពូកែជាងពួកគេទៅទៀត! ដូច្នេះ ខ្ញុំបានចាប់ផ្ដើមក្រោកពីគេងពីព្រឹកជាងមុន និងនៅដល់យប់ជ្រៅដើម្បីរៀនភាសាអង់គ្លេស និងទន្ទេញពាក្យ។ ខ្ញុំតែងគិតឥតឈប់ថាតើខ្ញុំត្រូវពង្រឹងសមត្ថភាពការបំពេញការងាររបស់ខ្ញុំដោយរបៀបណា។ នៅពេលខ្ញុំឮនរណាម្នាក់ចែករំលែកបទពិសោធន៍ការងាររបស់ពួកគេ ខ្ញុំតែងយកប៊ិចមកកត់ត្រាទុក។ ប៉ុន្តែ ពេលវេលាជាច្រើនខែបានកន្លងផុតទៅ ហើយខ្ញុំនៅតែរីកចម្រើនយឺតបំផុត ហើយការបំពេញការងាររបស់ខ្ញុំអន់ជាងពួកគេទាំងអស់។ ដោយដឹងថាខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អ ហើយដឹងថាខ្ញុំត្រូវការគន្លឹះ និងការជួយពីបងប្អូនប្រុសស្រីវ័យក្មេង ថែមទាំងដឹងថាក្រុមអ្នកដឹកនាំតែងតែចាត់តាំងការងារតូចតាចប្រចាំថ្ងៃនៅពេលនោះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាខ្ញុំមិនសំខាន់អ្វីសោះចំពោះពួកគេ។ ខ្ញុំប្រែជាអស់ទឹកចិត្ត និងកើតទុក្ខ។ បន្ទាប់មកទៀត ប្អូនស្រីម្នាក់មកធ្វើការនៅក្នុងក្រុមរបស់យើង។ គាត់មិនសូវដឹងពីភារកិច្ចនៅក្នុងក្រុមរបស់យើងនោះទេ ដូច្នេះគេបានឱ្យខ្ញុំជួយដល់គាត់។ ខ្ញុំលួចអរថា យ៉ាងហោចណាស់ខ្ញុំមិនមែនជាមនុស្សអន់ជាងគេក្នុងក្រុមទៀតទេ។ ប៉ុន្តែ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ប្អូនស្រីនេះមានទេពកោសល្យ និងរៀនសូត្របានយ៉ាងលឿន ដូច្នេះ សមត្ថភាពភាសាអង់គ្លេសរបស់គាត់កើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេលពីរឬបីខែ គាត់មានសមត្ថភាពល្អជាងខ្ញុំទៅហើយ។ នេះធ្វើឱ្យខ្ញុំភ័យតក់ស្លុតណាស់។ តាមល្បឿននេះ មិនយូរទេ ខ្ញុំនឹងក្លាយជាមនុស្សអន់ជាងគេបំផុតនៅក្នុងក្រុម។ ខ្ញុំអាចយល់បានថា ខ្ញុំមិនបានបំពេញកិច្ចការបានល្អដូចសមាជិកដទៃដែលបានធ្វើការជាយូរមកហើយបាននោះទេ។ ពេលនេះ អ្នកចូលថ្មីបានមកដល់ ហើយគេឱ្យខ្ញុំជួយនាង ប៉ុន្តែមិនយូរប៉ុន្មាន នាងពិតជាមានសមត្ថភាពពូកែជាងខ្ញុំ។ ខ្ញុំពិតជាគួរឱ្យខ្មាសណាស់! មួយថ្ងៃៗ ខ្ញុំរស់នៅក្នុងការប្រកួតប្រជែងដើម្បីឋានៈ និងកេរ្តិ៍ឈ្មោះ ហើយខ្ញុំមិនដែលមានអារម្មណ៍ស្ងប់ចិត្តទេ។ មួយថ្ងៃៗកន្លងផុតទៅទាំងសេចក្ដីសោកសង្រេងជាខ្លាំង។ ខ្ញុំបានចាប់ផ្ដើមនឹកដល់កាលពីមុនដែលបានបំពេញភារកិច្ចនៅស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលនាំមុខគេក្នុងការពិភាក្សា និងការធ្វើផែនការ។ បងប្អូនប្រុសស្រីរបស់ខ្ញុំ សុទ្ធតែយល់ស្របនឹងទស្សនៈរបស់ខ្ញុំ ហើយអ្នកដឹកនាំក្រុមជំនុំសុទ្ធតែឱ្យតម្លៃខ្ញុំខ្ពស់។ ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលសំខាន់ ប៉ុន្តែពេលនេះ ខ្ញុំបានធ្លាក់ចុះយ៉ាងទាប។ ពេលណាខ្ញុំគិតពីវាកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍ឈឺចាប់ និងខុសឆ្គង។ ពេលមួយ ខ្ញុំបានលួចទៅពួនយំក្នុងបន្ទប់ទឹក។ យប់នោះ ខ្ញុំរសាប់រសល់នៅលើគ្រែ និងគេងមិនលក់សោះ។ ខ្ញុំមិនអាចឈប់គិតបានឡើយ «ខ្ញុំគឺជាសមាជិកដ៏អន់បំផុតនៅក្នុងក្រុមចាប់តាំងពីថ្ងៃទីមួយមកម្ល៉េះ។ តើបងប្អូនប្រុសស្រីគិតបែបណាចំពោះខ្ញុំ? ខ្ញុំមិនចង់នៅទីនេះទេ។» ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថាតើខ្ញុំបានស្បថយ៉ាងឱឡារឹកចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេច ដើម្បីលះបង់ខ្លួនថ្វាយដល់ទ្រង់ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់ឱ្យតែខ្ញុំនៅមានជីវិត។ ប្រសិនបើខ្ញុំពិតជាបោះបង់ភារកិច្ចរបស់ខ្ញុំចោលមែន តើខ្ញុំមិនក្បត់សន្យាទេឬ? តើខ្ញុំនឹងមិនបោកប្រាស់ និងផិតក្បត់ព្រះជាម្ចាស់ទេឬ? ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ដូច្នេះហើយ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ខ្ញុំបាននិយាយថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំមិនច្បាស់ថាតើត្រូវឆ្លងកាត់ស្ថានភាពនេះបែបណា ឬត្រូវរៀនពីអ្វីនោះទេ។ សូមណែនាំ និងបំភ្លឺទូលបង្គំផង»។

បន្ទាប់ពីនោះមក ខ្ញុំបានមើលទូរស័ព្ទ និងអានអត្ថបទព្រះបន្ទួលរបស់ព្រះជាម្ចាស់នេះ៖ «នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យរបស់សាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឱ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាល មនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពីអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ 'យើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់យើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ'។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំនុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តអ្នកផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនអ្នក ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះ ក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពន្យល់ពីស្ថានភាពរបស់ខ្ញុំយ៉ាងល្អឥតខ្ចោះ! តើខ្ញុំមិនមែនកំពុងឈឺចាប់យ៉ាងខ្លាំង និងថែមទាំងទាស់ទទឹងមិនព្រមបំពេញភារកិច្ចរបស់ខ្ញុំ ហើយចង់បោះបង់ភារកិច្ចរបស់ខ្ញុំ និងផិតក្បត់ព្រះជាម្ចាស់ ដោយសារបំណងចិត្តចង់បានឋានៈរបស់ខ្ញុំមិនបានសម្រេចទេឬ? ចាប់តាំងពីខ្ញុំចូលក្នុងក្រុមមក មូលហេតុដែលខ្ញុំបានខំប្រឹងរៀនភាសាអង់គ្លេសជាខ្លាំងដើម្បីលើកកម្ពស់ការបំពេញការងាររបស់ខ្ញុំ គឺខ្ញុំគ្រាន់តែចង់បញ្ចាក់ពីខ្លួនឯង និងធ្វើឱ្យខ្លួនខ្ញុំលេចធ្លោនៅក្នុងក្រុមប៉ុណ្ណោះ។ ពេលមើលឃើញប្អួនស្រីពង្រឹងសមត្ថភាពបានយ៉ាងលឿនបែបនេះ ខ្ញុំព្រួយបារម្ភថា នាងនឹងធ្វើបានល្អជាងខ្ញុំ ហើយថា ខ្ញុំនឹងក្លាយជាមនុស្សអន់ជាងគេនៅក្នុងក្រុមជាថ្មីម្ដងទៀត។ ខ្ញុំបានចំណាយពេលរាល់ថ្ងៃគិតអំពីឋានៈ និងរស់នៅក្នុងភាពសោកសង្រេងជាខ្លាំង។ ពេលមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំនុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម» ខ្ញុំបានសួរខ្លួនឯងថា៖ «តើហេតុអ្វីបានជាខំប្រឹងដើម្បីឋានៈ? តើគំនិតអ្វីខ្លះដែលបណ្ដាលឱ្យខ្ញុំជួបក្ដីសោកសង្រេងបែបនេះ?» បន្ទាប់ពីបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបខ្ញុំបានដឹងថា ខ្ញុំកំពុងរស់នៅស្របទៅតាមភាសិតរបស់សាតាំងដូចជា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» ហើយ «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម»។ តាំងពីក្មេងមក គ្រូបង្រៀនរបស់យើងបានបង្រៀនយើងឱ្យពូកែ ឱ្យខ្លាំងក្នុងចំណោមអ្នកខ្លាំង។ ខ្ញុំតែងតែយកគំរូតាម និងច្រណែនចំពោះមនុស្សល្បីល្បាញមានកិត្យានុភាព ហើយខ្ញុំចង់ក្លាយខ្លួនដូចជាពួកគេដែរ។ មិនថាខ្ញុំនៅទីណាទេ ខ្ញុំតែងតែចង់ឱ្យគេឱ្យតម្លៃលើខ្ញុំ ហើយប្រសិនបើពួកគេសរសើរខ្ញុំ គាំទ្រាំ និងលើកតម្កើងខ្ញុំ នោះគឺកាន់តែល្អ។ ខ្ញុំគិតថានេះគឺជាវិធីដើម្បីរស់នៅ និងអរសប្បាយ និងជាជីវិតដែលមានតម្លៃ។ នៅពេលខ្ញុំមិនអាចឱ្យអ្នកដទៃកោតសរសើរ និងលើកតម្កើងខ្ញុំ ជីវិតគឺវេទនា ហើយខ្ញុំតែងមានអារម្មណ៍មិនសប្បាយចិត្ត។ បន្ទាប់ពីខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំនៅតែបន្តស្វែងរករបស់ទាំងអស់នេះដដែល។ ប៉ុន្តែនៅពេលដែលខ្ញុំមិនឃើញមានការកែលម្អអ្វីច្រើនបន្ទាប់ពីខ្ញុំបានខំប្រឹងអស់ពីចិត្តហើយ និងពុំទទួលបានការលើកតម្កើង និងការកោតសរសើរពីអ្នកដទៃ ខ្ញុំប្រែជាទុទិដ្ឋិនិយម អស់ទឹកចិត្ត និងក្រៀមក្រំ។ ខ្ញុំថែមទាំងគិតចង់លះបង់ភារកិច្ចរបស់ខ្ញុំ និងផិតក្បត់ចំពោះព្រះជាម្ចាស់ទៀតផង។ ខ្ញុំត្រូវបានការគិតស្រមៃ និងកេរ្តិ៍ឈ្មោះលេបត្របាក់ទាំងស្រុង។ ខ្ញុំសុខចិត្តរងទុក្ខ និងខំប្រឹងច្បាំងដើម្បីទទួលបានរបស់ទាំងនេះ រហូតដល់ចំណុចមួយដែលពិភពរបស់ខ្ញុំទាំងមូល វិលវល់ជុំវិញរបស់តែមួយនេះ។ គឺពេលនោះហើយដែលខ្ញុំបានដឹងថា ខ្ញុំកំពុងខំប្រឹងដេញតាមរបស់ដែលខុស។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំដើម្បីស្វែងរកសេចក្ដីពិត និងតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ ខ្ញុំកំពុងធ្វើអ្វីៗដើម្បីបំពេញបំណងចិត្តរបស់ខ្ញុដែលចង់បានកិត្យានុភាព និងឋានៈប៉ុណ្ណោះ។

ការបើកសម្ដែងក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថាការស្វែងរករបស់ខ្ញុំត្រូវបានគេធ្វើឱ្យវង្វេង។ បន្ទាប់មកទៀត ខ្ញុំអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «សម្រាប់ម្នាក់ៗដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនថាអ្នកយល់សេចក្តីពិតបានជ្រាលជ្រៅកម្រិតណាឡើយ បើអ្នកចង់ចូលក្នុងតថភាពនៃសេចក្តីពិត នោះផ្លូវដ៏សាមញ្ញបំផុតក្នុងការអនុវត្ត គឺត្រូវគិតដល់ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ និងត្រូវបោះបង់ចោលសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក ព្រមទាំងចេតនាបុគ្គល គោលបំណង កិត្យានុភាព និងឋានៈបុណ្យសក្តិរបស់អ្នក។ ចូរទុកផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ជាទីមួយ ដ្បិតនេះគឺជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកគួរតែធ្វើ។ ... លើសពីនេះ បើអ្នកអាចបំពេញទំនួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ច និងភារកិច្ចរបស់អ្នក បោះបង់សេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក បោះបង់ចេតនា និងបំណងចិត្តផ្ទាល់ខ្លួនរបស់អ្នក មានការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ និងព្រះដំណាក់របស់ទ្រង់ជាទីមួយ បន្ទាប់មក ក្រោយការដកពិសោធន៍អំពីការនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា នេះគឺជាមាគ៌ាដ៏ល្អមួយក្នុងការរស់នៅ។ វាគឺជាការរស់នៅដោយទៀងត្រង់ និងស្មោះត្រង់ ដោយមិនក្លាយជាមនុស្សគ្មានតម្លៃ ឬឥតបានការ ហើយកំពុងតែរស់នៅយ៉ាងត្រឹមត្រូវ និងគួរឲ្យគោរព ជាជាងក្លាយជាមនុស្សចិត្តចង្អៀត ឬកំណាញ់។ អ្នកនឹងមានអារម្មណ៍ថា នេះគឺជារបៀបដែលមនុស្សម្នាក់គួរតែរស់នៅ និងប្រព្រឹត្ត។ បន្ដិចម្ដងៗ សេចក្តីប៉ងប្រាថ្នានៅខាងក្នុងដួងចិត្តរបស់អ្នកដែលចង់ចម្អែតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក នឹងកាន់តែចុះខ្សោយទៅៗ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថាការដែលអ្នកដទៃកោតសរសើរ មិនសំខាន់នោះទេ។ ការចុះចូលនឹងអធិបតេយ្យភាព និងផែនការរបស់ព្រះជាម្ចាស់ ការប្រកាន់តាមកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ការអនុវត្តសេចក្ដីពិត និងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ នោះទើបជាការសំខាន់ ហើយនេះគឺជារបៀបរស់នៅដោយបើកចំហ និងដោយស្មោះត្រង់។ បន្ទាប់ពីខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ធូរស្បើយជាខ្លាំង។ ខ្ញុំនៅតែជាសមាជិកដែលធ្វើការអន់ជាងគេនៅក្នុងក្រុម តែខ្ញុំមិនមានអារម្មណ៍មិនល្អទៀតទេ។ ហើយនៅពេលអ្វីៗប៉ះពាល់ដល់កិត្យានុភាព និងឋានៈរបស់ខ្ញុំ ខ្ញុំមិនទន់ជ្រាយដូចមុនទៀតទេ។ ខ្ញុំតែងអធិស្ឋានដោយមានសម្បជញ្ញៈទៅកាន់ព្រះជាម្ចាស់ និងលះបង់គំនិតពុំត្រឹមត្រូវចោល ហើយខ្ញុំអាចស្ងប់ចិត្ត និងបំពេញភារកិច្ចរបស់ខ្ញុំបាន។ ប៉ុន្តែពិសរបស់សាតាំង បានចាក់ឫសជ្រៅទៅក្នុងខ្លួនខ្ញុំ និងបានក្លាយជាធម្មជាតិពិតប្រាកដរបស់ខ្ញុំ។ ការគ្រាន់តែយល់មិនទាន់គ្រប់គ្រាន់ដើម្បីដកឫសវាបានទេ។ ខ្ញុំនៅត្រូវការឆ្លងកាត់ការជំនុំជម្រះ និងការបន្សុទ្ធឱ្យបានច្រើនជាងមុន ដើម្បីបានបន្សុទ្ធ និងបំផ្លាស់បំប្រែ។

មេក្រុមរបស់យើងបានចាត់តាំងបងស្រី លូ និងបងស្រី ហ្សាង ដើម្បីគ្រប់ការងាររបស់យើង ដោយសារពួកគាត់ទាំងពីរមានជំនាញវិជ្ជាជីវៈខ្លាំងពូកែ។ ខ្ញុំច្រណែនផង និងមានចិត្តឫស្យាផង។ ក្នុងការបង្រៀនបងប្អូនប្រុសស្រីដទៃទៀត ហាក់ដូចជាសញ្ញានៃកិត្យានុភាពមួយដែរ។ តើហេតុអ្វីបានជាខ្ញុំមិនអាចដូចពួកគាត់បាន? អ្វីដែលខ្ញុំអាចធ្វើបាន គឺរវល់នឹងការងារតូចតាចដែលមិនត្រូវការជំនាញអ្វីនោះទេ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានណែនាំឱ្យទៅបំពេញភារកិច្ចនៃការស្រោចទឹកដល់ក្រុម ដោយជួយអ្នកដទៃក្នុងការដោះស្រាយការលំបាករបស់ពួកគេ។ ប៉ុន្តែ ខ្ញុំពុំសប្បាយចិត្តសោះឡើយចំពោះការងារនេះ ហើយថែមទាំងមើលស្រាលដល់ភារកិច្ចនេះថែមទៀត។ ចំពោះខ្ញុំ វាហាក់ដូចជាមានតែមនុស្សដែលគ្មានជំនាញពិតប្រាកដប៉ុណ្ណោះដែលទទួលបានការចាត់តាំងឱ្យបំពេញភារកិច្ចនេះ។ ប្រសិនបើក្រុមរបស់យើងបំពេញការងារបានល្អ មនុស្សគ្រប់គ្នានឹងនិយាយថា អ្វីគ្រប់យ៉ាងគឺសុទ្ធតែដោយសារបងស្រីទាំងពីរនេះ។ តើនរណានឹងចាប់អារម្មណ៍លើកិច្ចការរបស់ខ្ញុំនៅក្រោយឆាក ដែលប្រកបគ្នាពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានានានោះ? ដោយសារខ្ញុំបានមានផ្នត់គំនិតមិនត្រឹមត្រូវ និងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំមិនអាចមានអារម្មណ៍ជំរុញចិត្តដើម្បីបំពេញភារកិច្ចរបស់ខ្ញុំទេ ហើយពេលខ្លះ បានគិតក្នុងចិត្តថា៖ «តើហេតុអ្វីបានគុណសម្បត្តិរបស់ខ្ញុំមិនប្រហាក់ប្រហែលនឹងអ្នកផ្សេងដែរ? តើខ្ញុំពូកែខាងអ្វី? តើពេលណាដែលខ្ញុំត្រូវប្រើជំនាញរបស់ខ្ញុំឱ្យបានពេញលេញ?» ចុងក្រោយ ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ទទឹងទាស់ និងជ្រួលច្រាលក្នុងចិត្តជាខ្លាំង។ ថ្មីៗនេះ នៅពេលបងស្រី ហ្សាង ឱ្យខ្ញុំដើរទៅបិទទ្វារ ឬបើកបង្អួច ខ្ញុំមានអារម្មណ៍ប្រកាន់ខឹង។ ខ្ញុំគិតថា៖ «តើអ្នកបានជឿមកយូរប៉ុនណាហើយ? អ្នកគ្រាន់តែមានជំនាញពូកែជាងខ្ញុំប៉ុណ្ណោះ គ្មានអីអស្ចារ្យទេ។ តើនេះធ្វើឱ្យអ្នកមានលក្ខណៈសម្បត្តិអួតអាងមែនទេ?» ចុងបញ្ចប់ ខ្ញុំមិនអើពើចំពោះបងស្រី ហ្សាងទេ នៅពេលគាត់និយាយជាមួយខ្ញុំ។ ពេលខ្លះ នៅពេលគាត់សួរខ្ញុំ ខ្ញុំនឹងធ្វើជាស្ដាប់មិនឮ។ ប្រសិនបើខ្ញុំឆ្លើយវិញ ខ្ញុំមិនសូវនិយាយល្អទេ។ នៅពេលខ្ញុំឃើញថា គាត់មានការទើសចិត្តដោយសារសម្ដីខ្ញុំ ខ្ញុំពិតជាមានអារម្មណ៍មិនល្អទេ ប៉ុន្តែនៅពេលនិយាយពីរឿងឋានៈ និងកិត្យានុភាព ខ្ញុំនៅតែឱ្យអារម្មណ៍ខ្ញុំគ្របដណ្ដប់លើខ្ញុំដដែល។

ព្រឹកមួយខ្ញុំបានឃើញបងស្រី លូ និងបងស្រី ហ្សាង ចេញទៅក្រៅដើម្បីបំពេញកិច្ចការ។ ពួកគាត់ទាំងពីរស្លៀកពាក់សម្យសួន និងស្អាតបាតណាស់ ខ្ញុំចាប់ផ្ដើមមិនសប្បាយចិត្ត និងមានអារម្មណ៍ច្រណែនពួកគាត់។ ខ្ញុំគិតក្នុងចិត្តថា៖ «ពួកគាត់សុទ្ធតែមានសិរីល្អទាំងស្រុង ចំណែកខ្ញុំ ត្រូវទុកឱ្យធ្វើការគ្មានគុណសម្បត្តិអ្វីពីក្រោយឆាក។ គ្មាននរណាម្នាក់ដឹងថាខ្ញុំខំធ្វើការខ្លាំងប៉ុនណានោះទេ»។ នៅពេលបងស្រីទាំងពីរត្រឡប់មកវិញនៅយប់នោះ មនុស្សគ្រប់គ្នានៅក្នុងក្រុមប្រញាប់ទៅគួរសមពួកគាត់ ហើយអ្នកខ្លះថែមធ្វើអាហារពេលល្ងាចទុកឱ្យពួកគាត់ថែមទៀតផង។ ដំបូងឡើយ ខ្ញុំក៏ចង់ទៅរាក់ទាក់ពួកគាត់ដែរ និងសួរថាតើការងាររបស់គាត់យ៉ាងម៉េចហើយ ប៉ុន្តែនៅពេលខ្ញុំឃើញគេគ្រប់គ្នារាក់ទាក់ដាក់ពួកគាត់ ខ្ញុំច្រណែន និងគិតថា៖ «អ្នកទាំងពីរកំពុងទទួលបានសិរីល្អម្ដងទៀតហើយធ្វើឱ្យខ្ញុំកាន់តែគ្មានន័យ»។ ដោយមានគំនិតបែបនេះ ខ្ញុំបានត្រឡប់ទៅបន្ទប់របស់ខ្ញុំវិញភ្លាម។ ខ្ញុំមិនអាចធ្វើឱ្យចិត្តស្ងប់នោះទេ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់។ ខ្ញុំបាននិយាយថា៖ «ព្រះជាម្ចាស់អើយ ការគិតស្រមៃចង់បានឋានៈ បានធ្វើឱ្យមានរឿងមិនល្អកើតឡើង។ ទូលបង្គំចង់លះបង់បំណងចិត្តដែលចង់បានកិត្យានុភាព និងឋានៈតួនាទី ប៉ុន្តែទូលបង្គំមិនអាចធ្វើបាន។ សូមបង្ហាញទូលបង្គំថាតើត្រូវដោះលែងពីចំណងនៃកេរ្តិ៍ឈ្មោះ និងឋានៈយ៉ាងដូចម្ដេច។»

ថ្ងៃបន្ទាប់ បងស្រីម្នាក់បានឃើញថាខ្ញុំមានសភាពមិនល្អ ហើយបានអានអត្ថបទព្រះបន្ទូលខាងក្រោមនេះឱ្យខ្ញុំស្ដាប់៖ «នៅពេលទាក់ទងនឹងមុខតំណែង មុខមាត់ ឬកេរ្តិ៍ឈ្មោះ ដួងចិត្តរបស់មនុស្សគ្រប់គ្នាចាប់ផ្ដើមប្រមើលទុក ហើយអ្នករាល់គ្នាម្នាក់ៗតែងតែចង់មានភាពលេចធ្លោ ចង់មានភាពល្បីល្បាញ និងចង់បានការទទួលស្គាល់។ មនុស្សគ្រប់គ្នាមិនចង់ចុះញ៉មឡើយ ផ្ទុយទៅវិញ គេតែងតែចង់តយុទ្ធ ទោះបីជាការយុទ្ធនោះជារឿងអាម៉ាស់ ហើយមិនត្រូវបានអនុញ្ញាតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ។ យ៉ាងណាមិញ បើគ្មានការតយុទ្ធទេ អ្នកនៅមិនចេះស្កប់ចិត្តដដែល។ នៅពេលដែលអ្នកឃើញនរណាម្នាក់លេចធ្លោ អ្នកក៏កើតចិត្តច្រណែន ស្អប់ និងមានអារម្មណ៍ថា វាមិនយុត្តិធម៌។ «ហេតុអ្វីខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាបុគ្គលនោះចេះតែលេចធ្លោ ហើយខ្ញុំមិនដែលសោះអ៊ីចឹង?» នោះអ្នកក៏មានអារម្មណ៍ខកចិត្ត។ អ្នកព្យាយាមទប់អារម្មណ៍នេះ តែអ្នកមិនអាចទប់បានឡើយ។ អ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ល្អបានមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបស្ថានភាពបែបនោះម្ដងទៀត អ្នកមិនអាចយកឈ្នះវាបានឡើយ។ តើការនេះមិនបង្ហាញពីកម្ពស់ដ៏ក្មេងខ្ចីទេឬ? តើការដែលមនុស្សម្នាក់ធ្លាក់ចូលទៅក្នុងសភាពបែបនេះ មិនមែនជាអន្ទាក់ទេឬអី? ទាំងនេះគឺជាច្រវាក់នៃធម្មជាតិដ៏ពុករលួយរបស់សាតាំង ដើម្បីចងមនុស្ស» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ខ្ញុំពិតជាមិនបានផ្លាស់ប្ដូរអ្វីដែលខ្ញុំបានស្វែងរកទេ។ ខ្ញុំនៅតែគិតពីកេរ្តិ៍ឈ្មោះ ឋានៈ និងដើម្បីឱ្យបានពូកែជាងគេ។ ពេលរបស់ទាំងអស់នេះគ្រប់គ្រងលើខ្ញុំ ខ្ញុំតែងតែចង់ធ្វើឱ្យលេចធ្លោ និងត្រូវគេកត់សម្គាល់ និងដើម្បីបំពេញភារកិច្ចរបស់ខ្ញុំដែលសំខាន់ ឬដែលត្រូវការជំនាញ។ ខ្ញុំគិតថា នេះគឺជាផ្លូវតែមួយគត់ដែលខ្ញុំនឹងចង់ឱ្យអ្នកដទៃគោរព និងឱ្យតម្លៃ និងទទួលបានការយល់ព្រម ហើយចុងក្រោយទទួលបានព្រះពរពីព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថាការងារណាដែលខ្ញុំគិតថាមិនសំខាន់ គឺគ្មានតម្លៃ ហើយថែមទាំងមាក់ងាយលើការងារនៃការស្រោចទឹករបស់ខ្ញុំថែមទៀត។ ពេលឃើញបងស្រីទាំងពីរត្រូវបានគេប្រគល់ការងារសំខាន់ៗ ចំណែកខ្ញុំទទួលបានការងារកំប៉ិកកំប៉ុក ដែលគ្មានគេកត់សម្គាល់ ខ្ញុំមានអារម្មណ៍ច្រណែន និងខកចិត្ត ហើយថែមទាំងរអ៊ូរទាំ ស្ដីបន្ទោសព្រះជាម្ចាស់ដែលមិនបានប្រទានគុណសម្បត្តិ ឬជំនាញល្អដល់ខ្ញុំថែមទៀតផង។ ខ្ញុំពិតជាគ្មានហេតុផលមែន! ដោយសារបំណងចិត្តដែលចង់បានឋានៈរបស់ខ្ញុំមិនបានសម្រេច ខ្ញុំពុំបានខំប្រឹងធ្វើភារកិច្ចរបស់ខ្ញុំទេ ហើយថែមទាំងជះកំហឹងលើបងស្រីៗ ឬសម្ដែងឥរិយាមិនសមរម្យដាក់គាត់ ដើម្បីរំសាយការមិនពេញចិត្តរបស់ខ្ញុំ។ នេះគ្មានអ្វីត្រូវឆ្ងល់ទេ ដែលធ្វើឱ្យបងស្រីៗមានការទប់ចិត្ត និងឈឺចាប់។ ពេលខ្ញុំឆ្លុះបញ្ចាំងពីចំណុចនេះ ខ្ញុំកាន់តែមានអារម្មណ៍ថាបានធ្វើខុស។ ខ្ញុំបានដឹងថាខ្ញុំពិតជាអាត្មានិយម និងខ្វះភាពជាមនុស្សដែលខ្ញុំធ្លាប់មាន។

ក្រោយមក ខ្ញុំបានប្រទះឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «មនុស្សតែងតែចង់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងក្លាយជាតារាល្បី។ ពួកគេប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងកិត្យានុភាពអស្ចារ្យ និងធ្វើឱ្យដូនតាពួកគេមានមុខមាត់។ តើទាំងអស់នេះ គឺជាចំណុចវិជ្ជមានមែនទេ? អ្វីទាំងអស់នេះមិនស្របគ្នានឹងចំណុចវិជ្ជមានទេ។ បន្ថែមលើនេះ វាផ្ទុយទៅនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដែលមានការត្រួតត្រាលើវាសនារបស់មនុស្សជាតិ។ តើហេតុអ្វីបានជាខ្ញុំនឹងនិយាយបែបនេះ? តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? តើទ្រង់ចង់បានមនុស្សដែលមានភាពអស្ចារ្យ ជាតារា ជាមនុស្សថ្លៃថ្នូរ ឬជាមនុស្សកក្រើកមេឃរញ្ជួយដីមែនទេ? (អត់ទេ។) ដូច្នេះ តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? ទ្រង់សព្វព្រះទ័យចង់បានមនុស្សដែលមានហេតុផលជាក់ស្ដែង ដែលស្វែងរកចង់ក្លាយជាសត្តនិកររបស់ព្រះជាម្ចាស់ដែលមានគុណសម្បត្តិ ដែលអាចបំពេញភារកិច្ចរបស់សត្តនិករ និងជាអ្នកដែលអាចស្ថិតក្នុងចិត្តមនុស្សបាន» («និស្ស័យពុករលួយអាចដោះស្រាយទៅបានតែតាមរយៈការស្វែងរកសេចក្ដីពិត និងការពឹងផ្អែកលើព្រះជាម្ចាស់ប៉ុណ្ណោះ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលឆ្លុះបញ្ចាំងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ព្រះជាម្ចាស់ពុំចង់បានមនុស្សថ្លៃថ្នូរ ឬមានទេពកោសល្យអស្ចារ្យនោះទេ ប៉ុន្តែប៉ុន្ដែត្រូវការមនុស្សដែលបន្ទាបខ្លួនដែលអាចបំពេញភារកិច្ចរបស់ពួកគេជាសត្តនិកររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពុំតម្រូវឱ្យខ្ញុំមានគុណសម្បត្តិអស្ចារ្យ ឬជំនាញវិជ្ជាជីវៈកំពូលនោះទេ ទ្រង់គ្រាន់តែសុំថា ខ្ញុំត្រូវនៅកន្លែងរបស់ខ្ញុំ និងបំពេញការងាររបស់ខ្ញុំឱ្យបានល្អ។ ហើយនេះគឺជាចំណុចដែលខ្ញុំអាចធ្វើបាន។ ព្រះជាម្ចាស់ប្រទានគុណសម្បត្តិខុសគ្នា និងទេពកោសល្យខុសគ្នាដល់មនុស្សម្នាក់ៗ។ ឱ្យតែយើងខំប្រឹងតាមសមត្ថភាពរបស់យើង ជួយគ្នា និងធ្វើការរួមគ្នា នោះយើងនឹងបំពេញភារកិច្ចរបស់យើង និងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។

ខ្ញុំក៏បានអានព្រះបន្ទូលទាំងអស់នេះផងដែរ៖ «ខ្ញុំកំណត់វាសនារបស់មនុស្ស ម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់គឺជាព្រះដ៏សុចរិត នរណាដែលព្រះជាម្ចាស់កោតសរសើរ ហើយថាតើទីបញ្ចប់ និងវាសនារបស់មនុស្សម្នាក់ៗដែលទ្រង់កំណត់ទៅជាយ៉ាងណានោះ គឺមិនផ្អែកលើថាតើពួកគេមានកិត្យានុភាព ឬល្បីល្បាញនោះទេ មិនថាមានមនុស្សប៉ុន្មាននាក់គាំទ្រ និងកែលម្អពួកគេ ឬអ្វីដែលពួកគេពឹងពាក់នោះទេ។ ផ្ទុយទៅវិញ គឺសុទ្ធតែពឹងផ្អែកលើថាតើពួកគេអនុវត្តសេចក្ដីពិត ចុះចូលនឹងព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ឬអត់។ ចូរលើកឧទាហរណ៍ពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកផារិស៊ីចុះ។ ពួកគេមានឋានៈ និងឥទ្ធិពល ហើយមនុស្សជាច្រើនថ្វាយបង្គំ និងដើរតាមពួកគេ ប៉ុន្តែនៅពេលព្រះអម្ចាស់យេស៊ូវយាងមកបំពេញកិច្ចការរបស់ទ្រង់ ពួកគេពុំបានស្វែងរកសេចក្ដីពិត ឬទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេថែមទាំងថ្កោលទោស និងទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូវជាខ្លាំងដើម្បីការពារឋានៈ និងប្រាក់ចំណូលរបស់ពួកគេ ចុងក្រោយក៏ឆ្កាងទ្រង់ទៅនឹងឈើឆ្កាង និងរងទុក្ខដោយពាក្យបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់។ ខ្ញុំក៏បានគិតដល់ ណូអេ ផងដែរ។ គាត់បានស្ដាប់ព្រះជាម្ចាស់ និងចុះចូលនឹងទ្រង់ ដោយលក់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីសាងសង់ទូកធំ។ នៅពេលនោះ មនុស្សគ្រប់គ្នាគិតថាគាត់ជាមនុស្សឆ្កួត ប៉ុន្តែដោយសារគាត់ស្ដាប់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ទ្រង់ គាត់ក៏ទទួលបានការកោតសរសើរពីព្រះជាម្ចាស់ និងរួចផុតពីគ្រោះទឹកជំនន់។ បន្ទាប់មកស្ដ្រីមេម៉ាយទុរគតម្នាក់នៅក្នុងព្រះគម្ពីរ។ កាក់ពីរស្លឹងដែលគាត់បានដាក់ដង្វាយ គឺមិនច្រើនទេសម្រាប់មនុស្សផ្សេងទៀត ប៉ុន្តែព្រះជាម្ចាស់បានកោតសរសើរគាត់ ដោយសារគាត់បានបរិច្ចាគអ្វីទាំងអស់ដែលគាត់មានថ្វាយដល់ព្រះជាម្ចាស់។ ពេលឆ្លុះបញ្ចាំងពីរឿងទាំងអស់នេះ ខ្ញុំបានឃើញថា ព្រះជាម្ចាស់គឺសុចរិតពិតប្រាកដមែន។ ព្រះជាម្ចាស់ឱ្យតម្លៃលើភាពស្មោះត្រង់របស់មនុស្ស។ មានតែការស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការចុះចូលនឹងព្រះជាម្ចាស់ ការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សម្នាក់ៗអាចរស់នៅក្នុងជីវិតមានន័យបាន។ ការខិតខំចង់ឱ្យអ្នកដទៃកោតសរសើរនឹងគ្រាន់តែនាំយើងទៅធ្វើអំពើអាក្រក់ ទាស់ទទឹងនឹងព្រះជាម្ចាស់ និងទទួលការដាក់ទោសរបស់ទ្រង់តែប៉ុណ្ណោះ។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់ពុំបានរៀបចំខ្ញុំឱ្យបំពេញភារកិច្ចនៅក្នុងមជ្ឈដ្ឋាននោះទេ ដោយសារទ្រង់សព្វព្រះហឫទ័យចង់ឱ្យខ្ញុំរងទុក្ខ ឬត្រូវអាម៉ាស់មុខ ប៉ុន្តែដោយសារទ្រង់មានផែនការសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់បានឋានៈខ្លាំងពេក ដូច្នេះហើយ ខ្ញុំត្រូវឆ្លងកាត់ការបើកសម្ដែងឱ្យយល់ និងត្រូវបន្សុទ្ធដើម្បីបានស្គាល់ខ្លួនឯងយ៉ាងប្រាកដ និងដើម្បីដោះខ្នោះជើងនៃកិត្យានុភាព និងឋានៈ ហើយរស់នៅដោយមានសេរីភាព និងមានជីវិតដែលគ្មានចំណងនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់។ នេះគឺជាផ្លូវដ៏ល្អបំផុតដើម្បីឱ្យព្រះជាម្ចាស់បំផ្លាស់បំប្រែ និងបន្សុទ្ធខ្ញុំ វាគឺជាសេចក្ដីស្រឡាញ់ និងសេចក្ដីវសង្គ្រោះរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនោះមក ខ្ញុំលែងចង់រស់នៅដើម្បីកិត្យានុភាព និងឋានៈទៀតហើយ មិនថាខ្ញុំត្រូវគេប្រគល់ភារកិច្ចអ្វីនោះទេ មិនថាគេមើលមកខ្ញុំថាយឺតយ៉ាវប៉ុនណានោះទេ ខ្ញុំសុខចិត្តចុះចូល និងធ្វើការរួមគ្នាជាមួយបងប្អូនប្រុសស្រីដើម្បីបំពេញភារកិច្ចរបស់យើង។

បន្ទាប់មក ក្រុមរបស់ខ្ញុំត្រូវការមនុស្សមួយចំនួនដើម្បីចេញទៅក្រៅធ្វើការងាររបស់ពួកជំនុំ។ នៅពេលខ្ញុំឮរឿងនេះ បំណងចិត្តក៏ចាប់កើតឡើងក្នុងខ្លួនខ្ញុំម្ដងទៀត។ ខ្ញុំបានគិតថា ប្រហែលចុងក្រោយ ខ្ញុំមានឱកាសដើម្បីបង្ហាញពីខ្លួនឯងហើយ។ នៅពេលបងប្អូនប្រុសស្រីកំពុងសម្រេចថាតើនរណានឹងត្រូវទៅ ខ្ញុំតែងសង្ឃឹមថា ខ្ញុំនឹងត្រូវបានគេជ្រើសរើស ប៉ុន្តែចុងក្រោយ គេសម្រេចបញ្ជូនបងស្រី លូ និងបងស្រី ហ្សាង។ ខ្ញុំមានអារម្មណ៍អន់ចិត្តបន្តិចដែរ។ វាហាក់ដូចជាខ្ញុំមិនដែលមានពេលចេញត្រូវពន្លឺថ្ងៃសោះ។ ខ្ញុំបានដឹងថា ខ្ញុំកំពុងចង់បានកេរ្តិ៍ឈ្មោះជាថ្មីទៀតហើយ ដូច្នេះហើយ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ និងលះបង់គំនិតមិនត្រឹមត្រូវចោល។ ខ្ញុំបានគិតពីគ្រប់ពេលដែលខ្ញុំមិនបានផ្ដោតលើការងាររបស់ខ្ញុំ ប៉ុន្តែចំណាយពេលដ៏មានតម្លៃនេះឥតបានការ និងខាតកម្លាំងទៅតតាំងចង់បានឋានៈតួនាទី ហើយមិនបានបំពេញការងាររបស់ខ្ញុំកាលពីពេលមុន។ ខ្ញុំតស៊ូដើម្បីឋានៈជារៀងរាល់ថ្ងៃ ហើយខ្ញុំពិតជាអារម្មណ៍មិនល្អសោះ។ មានអារម្មណ៍ហាក់ដូចជាខ្ញុំត្រូវសាតាំងបោកប្រាស់អ៊ីចឹង។ ឋានៈ និងកេរ្តិ៍ឈ្មោះ ពិតជាអាចបំផ្លាញមនុស្សបាន។ តាមពិត បងប្អូនប្រុសស្រីទាំងអស់គ្នានៅក្រុមរបស់យើង មានជំនាញ និងគុណសម្បត្តិផ្សេងៗគ្នា។ ព្រះជាម្ចាស់បានរៀបចំឱ្យយើងធ្វើការជាមួយគ្នា ដោយសារទ្រង់ចង់ឱ្យយើងម្នាក់ៗប្រើជំនាញរបស់យើង រៀនពីគ្នា និងសរសើរគ្នាទៅវិញទៅមក និងធ្វើឱ្យបានល្អជាមួយគ្នាដើម្បីបំពេញភារកិច្ចរបស់យើង។ ព្រះជាម្ចាស់បានកំណត់គុណសម្បត្តិ និងកម្ពស់របស់ខ្ញុំជាយូរមកហើយ។ តួនាទីដែលខ្ញុំបំពេញនៅក្នុងក្រុម និងមុខងារដែលខ្ញុំបម្រើការ ក៏ត្រូវព្រះជាម្ចាស់តម្រូវទុកជាមុនផងដែរ។ ដូច្នេះ ខ្ញុំគួរតែសប្បាយចិត្តចំពោះលក្ខណៈរបស់ខ្ញុំ ធ្វើការឱ្យបានល្អតាមដែលខ្ញុំអាចធ្វើបាន ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងធ្វើជាមនុស្សចេះគិតដែលអាចចុះចូលនឹងព្រះជាម្ចាស់បាន។ បន្ទាប់ពីដឹងសេចក្ដីនេះ ខ្ញុំមានអារម្មណ៍ធូរស្បើយជាខ្លាំង។ នៅពេលបងស្រីទាំងពីរចេញទៅក្រៅបំពេញភារកិច្ចរបស់គាត់ ខ្ញុំក៏អធិស្ឋានដល់ពួកគាត់ និងខំប្រឹងបំពេញការងារប្រចាំថ្ងៃរបស់ខ្ញុំឱ្យបានល្អ ដើម្បីឱ្យបងប្អូនស្រីៗដទៃទៀតផ្ដោតលើភារកិច្ចរបស់ពួកគេដែរ។ ខ្ញុំក៏បានលើកទឹកចិត្តបងប្អូនប្រុសស្រីឱ្យចូលរួមក្នុងកិច្ចការថ្វាយបង្គំខាងវិញ្ញាណ ដើម្បីឱ្យពួកគេអាចស្វែងរកច្រកចូលទៅក្នុងជីវិតតាមការងារល្អប្រសើរ។ នៅពេលខ្ញុំចាប់ផ្ដើមធ្វើបែបនេះដោយយកចិត្តទុកដាក់ ខ្ញុំកាន់តែមានអារម្មណ៍នឹងន និងស្ងប់សុខ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកាន់តែខិតជិតព្រះជាម្ចាស់ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រីក៏បានធម្មតាដែរ ខ្ញុំលែងផ្ដោតការសំខាន់លើកិត្យានុភាព និងឋានៈទៀតហើយ ហើយខ្ញុំកាន់តែបើកចំហជាងមុន។ ដួងចិត្តរបស់ខ្ញុំពោរពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់ ចំពោះការបំផ្លាស់បំប្រែតូចនេះ។ នោះគឺជាការជំនុំជម្រះ និងការវាយផ្ចាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានដាស់ដួងចិត្តខ្ញុំឱ្យភ្ញាក់ បានបង្ហាញខ្ញុំនូវភាពឥតន័យខ្លឹមសារ និងការរងទុក្ខក្នុងការស្វែងរកឋានៈ និងបានជួយខ្ញុំឱ្យយល់ថា មានតែការជឿលើព្រះជាម្ចាស់ ការស្វែងរកសេចក្ដីពិត និងការបំពេញភារកិច្ចរបស់សត្តនិករមួយប៉ុណ្ណោះ ទើបយើងអាចរស់នៅក្នុងជីវិតដែលមានន័យខ្លឹមសារបាន!

ខាង​ដើម៖ ៣៦. រួចចេញពីកេរ្ដិ៍ឈ្មោះ និងជោគវាសនា

បន្ទាប់៖ ៣៨. ការស្វែងរក សេរីភាព ពី ឋានៈ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ