អស់អ្នកដែលមិនរៀនសូត្រ ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?
នៅពេលអ្នកដើរតាមផ្លូវនាពេលសព្វថ្ងៃនេះ តើការស្វះស្វែងរកបែបណាដែលសមស្របបំផុត? ក្នុងការស្វះស្វែងរករបស់អ្នក តើអ្នកគួរមើលឃើញខ្លួនអ្នកថាជាមនុស្សប្រភេទណា? អ្នកគប្បីដឹងអំពីវិធីដែលអ្នកគួរដោះស្រាយទាក់ទងនឹងអ្វីដែលកើតមានចំពោះអ្នកនៅថ្ងៃនេះ ដូចជាការល្បងល ឬការលំបាក ឬការវាញផ្ចាលដោយគ្មានមេត្តា និងការដាក់បណ្តាសា។ ដោយបានប្រឈមមុខនឹងរឿងទាំងអស់នេះ អ្នកគប្បីឆ្លុះបញ្ចាំងដោយយកចិត្តទុកដាក់លើការទាំងនោះក្នុងគ្រប់ករណីទាំងអស់។ ហេតុអ្វីខ្ញុំមានបន្ទូលដូច្នេះ? ខ្ញុំមានបន្ទូលអំពីការនោះ ពីព្រោះរឿងដែលកើតឡើងចំពោះអ្នកនៅថ្ងៃនេះ គឺជាការល្បងលរយៈពេលខ្លី ដែលកើតឡើងម្តងហើយម្តងទៀត។ ប្រហែលជាតាមគំនិតរបស់អ្នក ការទាំងនោះមិនមានបន្ទុកជាពិសេសចំពោះវិញ្ញាណទេ ដូច្នេះហើយអ្នកទុកអ្វីៗឱ្យរសាត់តាមធម្មជាតិរបស់វា ហើយមិនបានចាត់ទុកវាជាទ្រព្យដ៏មានតម្លៃក្នុងការស្វះស្វែងរកភាពលូតលាស់នោះឡើយ។ អ្នកជាមនុស្សមិនចេះគិតពិចារណានោះទេ! អ្នកថែមទាំងចាត់ទុកទ្រព្យដ៏មានតម្លៃនេះ ដូចជាពពកអណ្តែតនៅចំពោះភ្នែករបស់អ្នក ហើយអ្នកមិនឱ្យតម្លៃលើការបក់បោកខ្លាំងទាំងនេះ ដែលបានបក់បោកម្តងហើយម្តងទៀត ជាការបក់បោកដែលមានរយៈពេលខ្លី ហើយដែលហាក់ដូចជាមិនធ្ងន់ធ្ងរទេសម្រាប់អ្នក ប៉ុន្តែបែរជាព្រងើយកន្ដើយចំពោះការទាំងនោះ ដោយមិនទុកវានៅក្នុងចិត្តនោះឡើយ ហើយចាត់ទុកវាគ្រាន់តែជាការបក់បោកចៃដន្យប៉ុណ្ណោះ។ អ្នកគឺជាមនុស្សក្រអឺតក្រទម! ក្នុងការឈានដល់ការវាយប្រហារដ៏សាហាវទាំងនេះ ជាការវាយប្រហារស្រដៀងនឹងព្យុះ ដែលកើតឡើងម្តងហើយម្តងទៀត គឺអ្នកបង្ហាញតែភាពមិនយកចិត្តទុកដាក់ប៉ុណ្ណោះ។ ពេលខ្លះអ្នកថែមទាំងទៅយ៉ាងឆ្ងាយ គ្រាន់តែដើម្បីបញ្ចេញនូវស្នាមញញឹមដែលមិនចេញពីចិត្តប៉ុណ្ណោះ ដោយបង្ហាញពីភាពផ្សេងគ្នាទាំងស្រុង ដ្បិតអ្នកមិនដែលធ្លាប់គិតសោះពីខ្លួនឯង អំពីមូលហេតុដែលអ្នកបន្តរងនូវ «សំណាងអាក្រក់» បែបនោះឡើយ។ តើអាចទេថា ខ្ញុំអយុត្តិធម៍ខ្លាំងចំពោះមនុស្ស? តើខ្ញុំយកការនោះធ្វើជាកិច្ចការរបស់ខ្ញុំ ដើម្បីចាប់កំហុសអ្នកឬ? ទោះបីបញ្ហាទាក់ទងនឹងចិត្តគំនិតរបស់អ្នក អាចមិនធ្ងន់ធ្ងរដូចអ្វីដែលខ្ញុំបានពណ៌នាក៏ដោយ តែតាមរយៈការបង្ហាញចេញនូវភាពស្ងប់ពីខាងក្រៅរបស់អ្នក អ្នកបានលាបពណ៌រូបភាពដ៏ល្អឥតខ្ចោះនៃពិភពខាងក្នុងរបស់អ្នកតាំងពីយូរយារណាស់មកហើយ។ ខ្ញុំមិនចាំបាច់ប្រាប់អ្នកថា រឿងតែមួយគត់ដែលបានលាក់នៅក្នុងជម្រៅនៃដួងចិត្តរបស់អ្នក គឺសំដីទ្រគោះគ្រោតគ្រាត និងភាពសោកសៅរបស់អ្នក ដែលអ្នកដទៃមិនអាចយល់បាននោះទេ។ អ្នកដែលត្រូវបណ្តាសាអើយ ដោយសារតែអ្នកមានអារម្មណ៍ថាអយុត្តិធម៌ណាស់ដែលបានរងទុក្ខពីការល្បងលបែបនេះ ហើយដោយសារតែការល្បងលទាំងនេះធ្វើឱ្យអ្នកមានអារម្មណ៍ថាពិភពលោកទទួលរងនូវវិនាសកម្ម នោះអ្នកពោរពេញទៅដោយភាពស្រងេះស្រងោច។ លើសពីការមើលលើការស្ដីបន្ទោសម្តងហើយម្តងទៀត និងទង្វើនៃការប្រៀនប្រដៅថាជាការការពារដ៏ល្អបំផុត អ្នកបែរជាមើលឃើញថា ការទាំងនោះជាការបង្កបញ្ហារបស់ស្ថានសួគ៌ដោយឥតហេតុផល ឬក៏ជាការដាក់ទោសទៅចំពោះអ្នកទៅវិញ។ អ្នកគឺជាមនុស្សល្ងង់ខ្លៅណាស់! អ្នកបានកំណត់ដោយគ្មានប្រណីនូវពេលវេលាល្អៗនៅក្នុងភាពងងឹត។ ពីមួយពេលទៅមួយពេល អ្នកចាត់ទុកការល្បងលដ៏អស្ចារ្យ និងកិច្ចការប្រៀនប្រដៅ ថាជាការវាយប្រហារពីសត្រូវរបស់អ្នកទៅវិញ។ អ្នកមិនដឹងពីរបៀបសម្របខ្លួនទៅនឹងបរិស្ថានរបស់អ្នកទេ ហើយអ្នកក៏មិនមានឆន្ទៈក្នុងការធ្វើដូច្នេះដែរ ដ្បិតអ្នកមិនចង់ទទួលបានអ្វីពីការធ្វើដដែលៗនេះទេ ហើយចំពោះអ្នកដែលឃោរឃៅ គឺទទួលការវាយផ្ចាល។ អ្នកមិនព្យាយាមស្វែងរក ឬក៏រុករកទេ ហើយបានត្រឹមតែបណ្ដែតបណ្ដោយខ្លួនឯងទៅតាមវាសនារបស់អ្នក ទៅកន្លែងណាដែលវាសនានាំអ្នកទៅប៉ុណ្ណោះ។ អ្នកអាចនឹងគិតថាកិច្ចដ៏សាហាវនៃការវាយផ្ចាល មិនបានផ្លាស់ប្ដូរដួងចិត្តអ្នកនោះទេ ហើយក៏មិនបានគ្រប់គ្រងលើដួងចិត្តរបស់អ្នកដែរ តែផ្ទុយទៅវិញ កិច្ទទាំងនោះចាក់ចូលក្នុងដួងចិត្តអ្នក។ អ្នកមើលឃើញ «ការវាញផ្ចាលដ៏ឃោរឃៅ» នេះថាគ្រាន់តែជាសត្រូវនៅក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ហេតុដូច្នេះហើយ អ្នកមិនទទួលបានអ្វីសោះ។ អ្នកគឺជាមនុស្សសុចរិតណាស់! អ្នកកម្រនឹងជឿថា អ្នករងទុក្ខនឹងការល្បងលដូចនេះ គឺដោយសារការមើលងាយរបស់អ្នកទេ តែផ្ទុយទៅវិញ អ្នកចាត់ទុកខ្លួនឯងថាមានភាពអកុសល ហើយលើសពីនេះទៅទៀត អ្នកនិយាយថាខ្ញុំតែងតែចាប់កំហុសអ្នកជានិច្ច។ ហើយឥឡូវនេះ អ្វីៗបានមកដល់ដំណាក់នេះ តើអ្នកពិតជាដឹងនូវអ្វីដែលខ្ញុំមានព្រះបន្ទូល និងធ្វើបានប៉ុនណា? ចូរកុំគិតថាអ្នកជាមនុស្សមានភាពអស្ចារ្យពីធម្មជាតិ ដោយគ្រាន់តែទាបជាងមេឃ តែខ្ពស់ជាងផែនដីឆ្ងាយនោះឡើយ។ អ្នកគឺនៅឆ្ងាយពីភាពឆ្លាតវៃជាងអ្នកដទៃទៀត ហើយក៏អាចនិយាយបានថា អ្នកមានភាពល្ងង់ខ្លៅជាងអ្នកនៅលើផែនដីដែលប្រកាន់ខ្ជាប់នូវហេតុផលផងដែរ ដ្បិតអ្នកគិតពីខ្លួនឯងខ្ពស់ពេក ហើយមិនដែលមានអារម្មណ៍ថាអន់ជាងគេទេ គឺហាក់ដូចជាអ្នកអាចមើលឃើញតាមរយៈសកម្មភាពរបស់ខ្ញុំបានយ៉ាងល្អិតល្អន់អ៊ីចឹង។ តាមពិត អ្នកគឺជាមនុស្សម្នាក់ដែលខ្វះហេតុផលជាមូលដ្ឋាន ពីព្រោះអ្នកមិនដឹងថាខ្ញុំមានព្រះហឫទ័យចង់ធ្វើអ្វីទេ ហើយអ្នកក៏មិនសូវដឹងអំពីអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះដែរ។ ដូច្នេះហើយ ខ្ញុំមានព្រះបន្ទូលថា អ្នកគឺមិនស្មើនឹងកសិករចាស់ជរាម្នាក់ដែលកំពុងនឿយហត់កាប់គាស់ដីផង ជាកសិករដែលមានការយល់ដឹងតិចតួចអំពីជីវិតមនុស្ស តែគាត់ពឹងផ្អែកទាំងស្រុងទៅលើព្រះពរពីស្ថានសួគ៌ នៅពេលគាត់ដាំដុះដំណាំ។ អ្នកមិនទុកនូវគំនិតទីពីរសម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកមិនដឹងអ្វីសោះអំពីកិត្តិនាម ហើយចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកនៅតែមានតិចតួច។ អ្នកគឺ «ខ្ពស់ជាងអ្វីៗទាំងអស់»! ជាការពិតហើយ ខ្ញុំបារម្ភចំពោះអ្នក ដែលចូលចិត្តហ៊ឺហាលេងខ្លួន ហើយជាក្មេងស្រីដ៏ស្រស់សោភា៖ តើអ្នកនឹងអាចទប់ទល់ជាមួយព្យុះដ៏ធំនេះបានយ៉ាងដូចម្តេច? អ្នកដែលចូលចិត្តហ៊ឺហាលេងខ្លួនទាំងនេះ គឺព្រងើយកន្ដើទាំងស្រុងទៅចំពោះស្ថានភាពលំបាកដែលពួកគេរកឃើញដោយខ្លួនឯង។ ចំពោះពួកគេ រឿងនេះហាក់ដូចជារឿងតូចតាច ដូច្នេះហើយពួកគេមិនគិតអ្វីទាំងអស់អំពីការនេះ ហើយក៏មិនមានអារម្មណ៍អវិជ្ជមាន ឬគិតថាខ្លួនឯងទន់ទាបនោះដែរ។ ផ្ទុយទៅវិញ ពួកគេបន្តដូចពីមុន ដោយរីករាយតាមចិត្តមិនខ្វល់ពីអ្នកដទៃ។ «មនុស្សល្បី» ទាំងនេះ ជាអ្នកដែលមិនរៀន ហើយនៅតែជាមនុស្សល្ងង់ខ្លៅ គឺមិនដឹងថាហេតុដូចម្ដេចបានជាខ្ញុំមានបន្ទូលពីរឿងនេះទៅកាន់គេនោះទេ។ មុខរបស់ពួកគេពោរពេញទៅដោយការរំខាន ពួកគេគ្រាន់តែធ្វើការត្រួតពិនិត្យបែបធម្មតា ហើយបន្ទាប់មក បន្តទៅមុខដោយមិនផ្លាស់ប្តូរនូវវិធីអាក្រក់របស់ពួកគេនោះទេ។ នៅពេលដែលពួកគេចាកចេញពីខ្ញុំ ពួកគេចាប់ផ្តើមវីវក់នៅលើផែនដី ព្រមទាំងក្រអឺតក្រទម និងបោកប្រាស់ម្តងទៀត។ តើទឹកមុខរបស់អ្នកមានការផ្លាស់ប្តូរបានឆាប់រហ័សយ៉ាងដូចម្តេចទៅ។ ដូច្នេះជាថ្មីម្តងទៀត អ្នកកំពុងព្យាយាមបញ្ឆោតខ្ញុំតាមរបៀបនេះ អ្នកពិតជាអង់អាចមែន! ក្មេងស្រីដ៏ស្រស់សោភាទាំងនោះ រឹតតែគួរឱ្យអស់សំណើចទៅទៀត។ នៅពេលឮព្រះសូរសៀងបន្ទាន់របស់ខ្ញុំ ហើយឃើញស្ថានភាពដ៏លំបាកដែលពួកគេកំពុងជួបប្រទះនោះទឹកភ្នែកក៏ហូរចេញមកលើមុខគេដោយឯកឯង រាងកាយរបស់ពួកគេរមួលចុះឡើង ហើយពួកគេហាក់ដូចជាកំពុងបង្កើតឈុតឆាកមួយ ពិតជាគួរឱ្យក្ដៅក្រហាយមែន! ដោយដឹងពីកម្ពស់របស់ខ្លួនពួកគេផ្ទាល់ ពួកគេទំលាក់ខ្លួននៅលើគ្រែរបស់ពួកគេ ហើយដេកនៅទីនោះ ដោយយំមិនឈប់ ស្ទើរតែដូចជាពួកគេកំពុងដង្ហក់ចុងក្រោយ។ ហើយនៅពេលដែលព្រះបន្ទូលទាំងនេះបានបើកសម្ដែងដល់ពួកគេអំពីភាពជាកូនក្មេង និងភាពទន់ទាបរបស់ពួកគេ ក្រោយមក ពួកគេបានធ្លាក់ចុះដោយភាពអវិជ្ជមាន ដោយសារតែពន្លឺបានបាត់ចេញពីភ្នែករបស់ពួកគេ ហើយមិនត្អូញត្អែរអំពីខ្ញុំ ក៏មិនស្អប់ខ្ញុំដែរ ពួកគេទៅជានៅស្ងៀមទាំងស្រុង នៅក្នុងភាពអកម្មរបស់ពួកគេ ហើយដូចគ្នាដែរ ពួកគេខកខានមិនបានរៀនសូត្រ ហើយនៅតែល្ងង់ដដែល។ បន្ទាប់ពីចាកចេញពីខ្ញុំ ពួកគេបានរប៉ិលរប៉ូច និងលេងសើច ហើយសម្លេងសើចចំអករបស់ពួកគេគឺដូចជារឿង «ម្ចាស់ក្សត្រីកណ្តឹងប្រាក់» អ៊ីចឹង។ ពួកគេមានភាពផុយស្រួយ និងខ្វះសេចក្តីស្រឡាញ់ចំពោះខ្លួនឯងខ្លាំងណាស់! អ្នកទាំងអស់គ្នា ដែលជាមនុស្សបដិសេធ អ្នកជាមនុស្សដែលខ្វះនូវភាពជាមនុស្ស! អ្នកមិនដឹងពីរបៀបស្រឡាញ់ខ្លួនឯង ឬរបៀបការពារខ្លួនឯងទេ អ្នកគ្មានញ្ញាណ អ្នកមិនស្វែងរកផ្លូវពិត អ្នកមិនស្រឡាញ់ពន្លឺពិត ហើយអ្វីដែលលើសពីនេះ អ្នករាល់គ្នាក៏មិនដឹងពីរបៀបស្រឡាញ់ខ្លួនឯងដែរ។ ចំពោះការបង្រៀនដែលខ្ញុំបានប្រទានឱ្យអ្នកម្តងហើយម្តងទៀត អ្នករាល់គ្នាបានដាក់វាចោលទៅខាងក្រោយគំនិតរបស់អ្នក ថែមទាំងចាត់ទុកការបង្រៀនថាជាល្បែងលេង ដើម្បីបញ្ឆោតនូវភាពខ្ជិលច្រអូសរបស់អ្នករាល់គ្នា។ ការទាំងអស់នេះ អ្នករាល់គ្នាតែងតែចាត់ទុកថាជាពន្លឺនៃ «វត្ថុស័ក្ដិសិទ្ធ» ផ្ទាល់ខ្លួនរបស់អ្នក។ ពេលសាតាំងចោទប្រកាន់អ្នក អ្នកអធិដ្ឋាន។ នៅពេលមានភាពអវិជ្ជមាន អ្នកដេកលក់ស្កប់ស្កល់។ ពេលសប្បាយចិត្ត អ្នករត់ចុះឡើង ពេលខ្ញុំស្តីបន្ទោសអ្នក អ្នកលុតក្រាបដោយគោរព។ ហើយបន្ទាប់មក នៅពេលអ្នកចាកចេញពីព្រះវត្តមានរបស់ខ្ញុំ នោះអ្នកនឹងសើចសប្បាយចំពោះការអាក្រក់បស់អ្នក។ អ្នកមានអារម្មណ៍ថាខ្លួនឯងខ្ពស់ជាងអ្នកដទៃ ប៉ុន្តែអ្នកមិនដែលឃើញខ្លួនឯងថាជាមនុស្សដែលក្រអឺតក្រទមខ្លាំងបំផុត ហើយមានភាពក្រអឺតក្រទមដោយភាពពេញចិត្ត និងភាពឆ្មើងឆ្មៃ លើសពីពាក្យសម្ដីទៅទៀត។ តើ «សុភាពបុរសវ័យក្មេង» «សុភាពនារីវ័យក្មេង» «អ្នកមានវណ្ណៈខ្ពស់ជាបុរស» «អ្នកមានវណ្ណៈខ្ពស់ជានារី» ដែលជាអ្នកមិនរៀនសូត្រ និងនៅតែមានភាពល្ងង់ខ្លៅ តើបានចាត់ទុកព្រះបន្ទូលរបស់ខ្ញុំជាកំណប់ទ្រព្យឬ? ខ្ញុំសួរអ្នកម្តងទៀត៖ តើអ្នកបានរៀនអ្វីខ្លះពីព្រះបន្ទូលរបស់ខ្ញុំ និងពីកិច្ចការរបស់ខ្ញុំអស់រយៈពេលជាយូរមកហើយ? តើអ្នកមានជំនាញក្នុងការបោកប្រាស់ច្រើនជាងមុនឬទេ? ឬមានភាពស្មុគស្មាញកាន់តែច្រើននៅក្នុងសាច់ឈាមរបស់អ្នក? ឬការមិនគោរពជាងមុននៅក្នុងអាកប្បកិរិយារបស់អ្នកចំពោះខ្ញុំ? ខ្ញុំសូមមានបន្ទូលប្រាប់អ្នកត្រង់ចុះថា៖ ខ្ញុំបានធ្វើកិច្ចការទាំងអស់នេះ ដើម្បីឱ្យអ្នកមានភាពក្លាហានជាងមុន ដែលអ្នកពីមុនធ្លាប់មានភាពក្លាហានដូចជាសត្វកណ្តុរ។ ការភ័យញ័រដែលអ្នកមានចំពោះខ្ញុំ កាន់តែមានតិចទៅពីមួយថ្ងៃទៅមួយថ្ងៃ ដ្បិតខ្ញុំមានសេចក្ដីមេត្តាករុណាខ្លាំងពេក ហើយខ្ញុំមិនដែលដាក់ទណ្ឌកម្មលើសាច់ឈាមអ្នកដោយអំពើហិង្សានោះទេ។ ប្រហែលជាដូចដែលអ្នកឃើញហើយថា ខ្ញុំគ្រាន់តែមានព្រះបន្ទូលបែបគំរោះគំរើយប៉ុណ្ណោះ ប៉ុន្តែមានជាច្រើនករណីដែលខ្ញុំបង្ហាញដល់អ្នកនូវព្រះភក្រ្ដញញឹម ហើយខ្ញុំស្ទើរតែមិនដែលស្តីបន្ទោសអ្នក។ លើសពីនេះទៅទៀត ខ្ញុំតែងតែអត់ទោសចំពោះភាពទន់ខ្សោយរបស់អ្នកជានិច្ច ហើយវាគឺដោយសារតែការនេះហើយ ដែលអ្នកប្រព្រឹត្តនឹងខ្ញុំដូចជាពស់បានប្រព្រឹត្តនឹងអ្នកចម្ការចិត្តល្អនោះដែរ។ ខ្ញុំសូមកោតសរសើរដល់កម្រិតជំនាញដ៏ខ្លាំង និងប្រាជ្ញាវាងវៃនៅក្នុងអំណាចសង្កេតនៃពូជមនុស្ស! ខ្ញុំសូមប្រាប់សេចក្ដីពិតមួយដល់អ្នក៖ ថ្ងៃនេះ មិនថាអ្នកមានចិត្តគោរពឬអត់ វាមិនសូវសំខាន់នោះទេ។ ខ្ញុំក៏មិនខ្វល់ខ្វាយ ហើយក៏មិនបារម្ភអំពីរឿងនោះដែរ។ ប៉ុន្តែខ្ញុំក៏ត្រូវប្រាប់អ្នកពីការនេះផងដែរថា៖ អ្នកដែលជា «មនុស្សមានទេពកោសល្យ» ជាអ្នកដែលមិនបានរៀនសូត្រ ហើយនៅតែល្ងង់ នៅទីបំផុតនឹងត្រូវបានបន្ទាបចុះ ដោយការកោតសរសើរពីខ្លួនឯង និងភាពឆ្លាតវៃតិចតួចរបស់អ្នក អ្នកនឹងក្លាយទៅជាម្នាក់ដែលរងទុក្ខ ហើយត្រូវរងការវាយផ្ចាល។ ខ្ញុំនឹងមិនល្ងង់ខ្លៅទៅរួមដំណើរជាមួយអ្នក នៅពេលដែលអ្នកបន្តរងទុក្ខក្នុងនរកឡើយ ដ្បិតខ្ញុំមិនមែនជាមនុស្សដូចអ្នកទេ។ កុំភ្លេចថា អ្នកគឺជាមនុស្សដែលត្រូវបានបង្កើតឡើង ដែលត្រូវបានខ្ញុំដាក់បណ្តាសា ហើយក៏ត្រូវបានខ្ញុំបង្រៀន និងបានសង្រ្គោះផងដែរ ហើយគ្មានអ្វីនៅក្នុងខ្លួនអ្នកដែលខ្ញុំនឹងស្ទាក់ស្ទើរក្នុងការចូលរួមជាមួយនោះឡើយ។ រាល់ពេលដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ខ្ញុំមិនដែលទទួលការរារាំងដោយមនុស្សណាម្នាក់ ព្រឹត្តិការណ៍កើតឡើង ឬវត្ថុណាមួយឡើយ។ អាកប្បកិរិយា និងទស្សនៈរបស់ខ្ញុំទាក់ទងនឹងមនុស្ស នៅតែដដែលជានិច្ច។ ជាពិសេស ខ្ញុំមិនបោះចោលអ្នកទេ ពីព្រោះអ្នកគឺជាផ្នែកបន្ថែមនៃការគ្រប់គ្រងរបស់ខ្ញុំ ហើយពិសេសលើសឆ្ងាយជាងអ្វីផ្សេងៗទៀត។ នេះគឺជាឱវាទរបស់ខ្ញុំចំពោះអ្នក៖ អ្នកត្រូវតែចងចាំគ្រប់ពេលថា អ្នកគឺគ្មានអ្វីក្រៅពីជាសត្តនិកររបស់ព្រះជាម្ចាស់នោះទេ! ទោះបីជាអ្នកអាចចែករំលែកនូវអត្ថិភាពរបស់អ្នកជាមួយខ្ញុំក៏ដោយ ក៏អ្នកគប្បីស្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដែរ។ ចូរមានទស្សនៈតម្កើងខ្លួនឯងខ្ពស់ខ្លាំងពេក។ ទោះបីខ្ញុំមិនស្តីបន្ទោសអ្នក ឬដោះស្រាយជាមួយអ្នក ប៉ុន្តែនៅតែស្វាគមន៍អ្នកដោយព្រះភក្រ្ដញញឹមក៏ដោយ ក៏នេះមិនគ្រប់គ្រាន់នឹងបញ្ជាក់ថាអ្នកមានលក្ខណៈដូចខ្ញុំនោះដែរ។ អ្នកគប្បីស្គាល់ខ្លួនឯងថាជាអ្នកដែលស្វែងរកសេចក្ដីពិត មិនមែនជាសេចក្ដីពិតស្វែងរកនូវសេចក្ដីពិតនោះទេ! អ្នកត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីផ្លាស់ប្តូរស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ អ្នកមិនអាចគេចផុតពីការនេះបានទេ។ ខ្ញុំដាស់តឿនអ្នកឱ្យព្យាយាម និងរៀនសូត្រពីអ្វីមួយក្នុងអំឡុងពេលដ៏មានតម្លៃនេះ និងនៅពេលដែលអ្នកមានឱកាសដ៏កម្រនេះ។ កុំបំភាន់ខ្ញុំឡើយ ដ្បិតខ្ញុំមិនត្រូវការអ្នកប្រើការលួងលោមដើម្បីល្បងល និងបញ្ឆោតខ្ញុំនោះទេ។ នៅពេលដែលអ្នកស្វែងរកខ្ញុំ វាមិនមែនសម្រាប់តែប្រយោជន៍ខ្ញុំទេ ប៉ុន្តែគឺសម្រាប់អ្នកផ្ទាល់ខ្លួនទៅវិញទេ!