មនុស្សដែលព្រះជាម្ចាស់បានជ្រើសរើសក្នុងប្រទេសចិន មិនអាចតំណាងឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលបានទេ

ញាតិវង្សរបស់ហ្លួងដាវីឌ គឺជាព្រះរាជវង្សានុវង្សមួយដែលទទួលបានសេចក្ដីសន្យា និងមរតកពីព្រះយេហូវ៉ា តាំងតែពីដើមមក។ ព្រះវាជវង្សនេះ ដើមឡើយជាកុលសម្ព័ន្ធមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល និងស្ថិតនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស។ នៅពេលនោះ ព្រះយេហូវ៉ាបានចេញព្រះរាជក្រឹតមួយ សម្រាប់សាសន៍អ៊ីស្រាអែល ចែងថា គ្រប់សាសន៍យូដាទាំងអស់ដែលជាញាតិវង្សហ្លួងដាវីឌ គឺគ្រប់គ្នាដែលកើតចេញពីញាតិវង្សនេះ នឹងទទួលបានមរតករបស់ព្រះ។ ពួកគេនឹងក្លាយជាមនុស្សដែលទទួលបានមួយរយដង ជាមនុស្សដែលទទួលបានឋានៈជាបុត្រាច្បង ហើយនៅពេលនោះ ពួកគេនឹងក្លាយជាមនុស្សដែលខ្ពង់ខ្ពស់ជាងគេនៅក្នុងចំណោមសាសន៍អ៊ីស្រាអែលទាំងអស់ ទាំងមានតួនាទីខ្ពស់ជាងគេ នៅក្នុងចំណោមពូជអំបូរទាំងអស់ក្នុងប្រទេសអ៊ីស្រាអែល ហើយពួកគេនឹងបម្រើព្រះយេហូវ៉ានៅក្នុងព្រះវិហារដោយផ្ទាល់ ដោយពាក់អាវផាយ និងមកុដជាបុព្វជិត។ ក្រោយមក ព្រះយេហូវ៉ាក៏បានហៅពួកគេថា អ្នកបម្រើដ៏ស្មោះត្រង់ និងបរិសុទ្ធ ហើយពួកគេនឹងបានទទួលការគោរពពីកុលសម្ព័ន្ធដទៃទាំងអស់របស់អ៊ីស្រាអែល។ ហេតុនេះហើយ នៅពេលនោះ ទើបពួកគេទាំាងអស់គ្នាត្រូវបានគេថ្វាយ គោរមងារថា អ្នកអង្គម្ចាស់ ដែលទាំងអស់នេះ សុទ្ធតែជាកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សព្វថ្ងៃនេះ ពួកគេនៅតែធ្វើការបម្រើបែបនេះចំពោះព្រះយេហូវ៉ា នៅក្នុងព្រះវិហារ ដូច្នេះហើយពួកគេគឺជាវង្សារាជវង្សដែលព្រះយេហូវ៉ាបានអភិសេក ជារៀងរហូត។ គ្មានអ្នកណាម្នាក់អាចដោះមកុដពួកគេចេញនោះទេ ហើយក៏គ្មានអ្នកណាម្នាក់អាចផ្លាស់ប្តូរការបម្រើរបស់ពួកគេដែរ ព្រោះពួកគេមានដើមកំណើតជាញាតិវង្សរបស់ហ្លួងដាវីឌ នេះជាអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ។ ហេតុផលដែលអ្នករាល់គ្នាមិនមានដើមកំណើតជាញាតិវង្សរបស់ហ្លួងដាវីឌ គឺព្រោះអ្នករាល់គ្នា មិនមែនជា សាសន៍អ៊ីស្រាអែល ផ្ទុយទៅវិញ អ្នករាល់គ្នាជាអំបូរជាតិសាសន៍ដទៃក្រៅពីអ៊ីស្រាអែល។ ជាងនេះទៀត សន្តានរបស់អ្នករាល់គ្នា គឺមិនមែនដើម្បីថ្វាយបង្គំព្រះជាម្ចាស់ទេ ប៉ុន្តែប្រឆាំងនឹងទ្រង់វិញ ដូច្នេះ តាមសន្ដានកំណើត ឋានៈរបស់អ្នករាល់គ្នា ខុសគ្នាពីឋានៈញាតិវង្សរបស់ហ្លួងដាវីឌ ហើយអ្នកមិនមែនជាមនុស្សដែលនឹងទទួលមរតករបស់ខ្ញុំទេ ហើយអ្នករឹតតែមិនមែនជាមនុស្ស ដែលនឹងទទួលមួយរយដងនោះឡើយ។

នៅពេលនោះ អ៊ីស្រាអែលត្រូវបានបែងចែកជាច្រើនអំបូរ និងកុលសម្ព័ន្ធផ្សេងៗគ្នា ប៉ុន្តែ ពួកគេសុទ្ធតែជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស។ ប៉ុន្តែ អ៊ីស្រាអែលខុសពីប្រទេសដទៃ ដោយសារប្រជាជនប្រទេសនេះ ត្រូវបានបែងចែងជាប្រភេទ តាមកុលសម្ព័ន្ធ តាមឋានៈរបស់ពួកគេនៅចំពោះព្រះភក្ត្រព្រះយេហូវ៉ា និងតាមដែនដីជាកម្មសិទ្ធរបស់មនុស្សម្នាក់ៗ។ នៅក្នុងបណ្ដាប្រទេសផ្សេងក្រៅពីអ៊ីស្រាអែល តាមធម្មតា គ្មាននរណាអាចអះអាងថា ខ្លួនជាញាតិវង្សរបស់ហ្លួងដាវីឌ ជាអំបូរ យ៉ាកុប ឬអំបូរ​ ម៉ូសេបានឡើយ។ រឿងនេះនឹងផ្ទុយពីការពិត ដ្បិតតាមធម្មតា កុលសម្ព័ន្ធអ៊ីស្រាអែល មិនអាចកំណត់ជាសាសន៍នៃប្រទេសដទៃដោយខុសឆ្គងឡើយ។ មនុស្សច្រើនប្រើឈ្មោះ ដាវីឌ អ័ប្រាហាំ អេសាវ ជាដើមដោយខុសឆ្គង ឬពួកគេនិយាយថា “យើងបានទទួលព្រះជាម្ចាស់ហើយ ដូច្នេះ ពេលនេះ យើងជាអំបូររបស់យ៉ាកុប”។ ការនិយាយបែបនេះ គ្មានអ្វីក្រៅពីការសន្មត់ឥតមូលដ្ឋាន របស់មនុស្ស ព្រោះវាមិនបានចេញមកពីព្រះយេហូវ៉ាដោយផ្ទាល់ទេ ហើយក៏មិនមែន ចេញមកពីគំនិតខ្ញុំផ្ទាល់ដែរ។ វាជាការសន្មត់ដែលគ្មានហេតុផលរបស់មនុស្ស សុទ្ធសាធ! ដូចគ្នានឹងវាគ្មិនដែលប្រឌិតរឿងនិទានអញ្ចឹងដែរ មនុស្សគិតថា ខ្លួនឯងជាញាតិវង្សរបស់ហ្លួងដាវីឌ ឬជាសមាជិកពូជអំបូររបស់យ៉ាកុប ដោយគ្មានហេតុផល ហើយពួកគេថែមទាំងជឿថា ខ្លួនឯងស័ក្ដិសមនឹងធ្វើដូច្នេះទៀតផង។ តើមនុស្សមិនដឹងទេថា មនុស្សនៅក្នុងញាតិវង្សរបស់ហ្លួងដាវីឌ ត្រូវបានចាក់ប្រេងតាំងដោយព្រះយេហូវ៉ាជាយូរមកហើយ និងមិនដឹងទេ ថា ហ្លួងដាវីឌមិនបានអភិសេកខ្លួនឯងជាស្តេច? ប៉ុន្តែ មានមនុស្សជាច្រើន ដែលអះអាងដោយគ្មានសេចក្តីខ្មាស់អៀនថា ខ្លួនជាពូជពង្សនៃញាតិវង្សរបស់ហ្លួងដាវីឌ ព្រោះមនុស្សមិនដឹងអីសោះ! ការពិតគឺថា កិច្ចការរបស់អ៊ីស្រាអែល គ្មានអ្វីពាក់ព័ន្ធនឹងជាតិសាសន៍ដទៃឡើយ ព្រោះពួកគេគឺជារឿងពីរផ្សេងគ្នា មិនទាក់ទងគ្នាទាល់តែសោះ។ កិច្ចការរបស់អ៊ីស្រាអែលអាចនិយាយប្រាប់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះ ព្រោះកិច្ចការទាំងនោះ មិនទាក់ទងនឹងសាសន៍ដទៃទេ ហើយកិច្ចការដែលកំពុងត្រូវបានធ្វើនាពេលបច្ចុប្បន្ន ក្នុងចំណោមសាសន៍ដទៃក៏មិនទាក់ទងនឹងប្រជាជនអ៊ីស្រាអែលដូចគ្នា។ អ្វីដែលខ្ញុំនិយាយនាពេលនេះកំណត់ពីអ្វីដែលបាននិយាយពីសាសន៍ដទៃ ហើយកិច្ចការដែលបានធ្វើនៅអ៊ីស្រាអែល ក៏មិនអាចចាត់ទុកជាការគិតទុកជាមុន អំពីកិច្ចការនៅក្នុងសាសន៍ដទៃឡើយ។ តើការនេះមិនបង្ហាញថា ព្រះជាម្ចាស់ធម្មតាពេកទេឬអី? ទាល់តែពេលដែលកិច្ចការនេះចាប់ផ្តើមផ្សាយទៅនៅក្នុងចំណោមសាសន៍ដទៃ ទើបអ្វីដែលបាននិយាយអំពីពួកគេ ឬលទ្ធផលរបស់ពួកគេ ត្រូវបានសម្តែងឲ្យឃើញ។ ដូច្នេះហើយ ដើម្បីឲ្យមនុស្សនិយាយថា “យើងគឺវង្សាហ្លួងដាវីឌ” ឬនិយាយថា “ព្រះយេស៊ូវ គឺជាវង្សហ្លួងដាវីឌ” ដូចដែលពួកគេធ្លាប់បាននិយាយកាលពីមុន គឺកាន់តែល្ងីល្ងើខ្លាំងឡើង។ កិច្ចការរបស់ខ្ញុំត្រូវបានចែកជាថ្នាក់។ ខ្ញុំនឹងមិន “ហៅសត្វក្តាន់ថាជាសត្វសេះ” នោះទេ ព្រោះតាមពិត កិច្ចការនេះត្រូវបានបែងចែកស្របតាមលំដាប់លំដោយរបស់វា។

ខាង​ដើម៖ អស់អ្នកដែលមិនបានរៀន ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?

បន្ទាប់៖ តើអ្នករាល់គ្នាមានការយល់ដឹងអ្វីខ្លះអំពីព្រះពរ?

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ