១២. មានតែភាពស្មោះត្រង់ទេ ទើបនាំមកនូវលក្ខណៈ ដូចមនុស្សបាន

ស្វាមីខ្ញុំនិងខ្ញុំ ជាអ្នករកស៊ីលក់គ្រឿងសង្ហារិមការិយាល័យ។ យើងចាប់ផ្ដើមចេញរកស៊ីដំបូងដោយភាពស្មោះត្រង់ ធ្វើតាមអ្វីៗដែលអតិថិជនសុំ ដោយមិនប្រើប្រាស់សម្ភារក្លែងក្លាយឡើយ។ តែមួយឆ្នាំក្រោយមក បន្ទាប់ពីទូទាត់ថ្លៃចំណាយផ្សេងៗរួច យើងបានសល់ត្រឹមល្មមមួយរស់ៗ។ ម្ចាស់ហាងដែលនៅជាប់គ្នានេះ គេរកស៊ីដូចយើងដែរ ប៉ុន្តែ ពួកគេរកប្រាក់បានច្រើនជាងយើង។ ខ្ញុំដូចជាមិនយល់សោះ៖ ហេតុអ្វីយើងមិនអាចរកប្រាក់បានច្រើនដូចគេ? ខ្ញុំទៅឃ្លាំមើល និងរៀនពីគេថា គេរកប្រាក់យ៉ាងម៉េច។ ថ្ងៃមួយ មានអតិថិជនម្នាក់មកហាងរបស់គេ ហើយកុម្ម៉ង់សាឡុងមួយ តុទទួលភ្ញៀវមួយ និងតុធម្មតាមួយ ហើយចង់ឱ្យពួកគេប្រើសម្ភារដែលល្អបំផុត។ ខ្ញុំបានឃើញម្ចាស់ហាងសន្យានឹងគេថា គេនឹងប្រើសម្ភារដែលមានគុណភាពល្អបំផុត តែក្រោយពេលដែលអតិថិជនម្នាក់នោះចេញបាត់ភ្លាម គាត់យកផលិតផលលេខ៣ ពីរោងចក្ររបស់គាត់ ហើយយកមកជំនួសផលិតផលលេខ១ រួចផ្ញើទៅឱ្យអតិថិជន។ គាត់ចំណេញបាន ១ម៉ឺនយ័ន ក្នុងមួយប៉ព្រិចភ្នែក។ ឃើញពួកគេប្រើល្បិចបែបនេះ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលណាស់។ ខ្ញុំគិតថា «គេធ្វើអ៊ីចឹងសោះ! តើនេះមិនមែនជាការបោកប្រាស់អតិថិជនទេឬអី? នោះមិនមែនជាវិធីស្មោះត្រង់ ក្នុងការធ្វើអាជីវកម្មទេ»។ តែក្រោយមក ខ្ញុំគិតថា «យើងរកស៊ីដូចគ្នា តែគេរកប្រាក់បានច្រើនជាងយើង ហើយរស់ក្នុងជីវិតដែលល្អប្រសើរជាងយើង ចំណែកយើងវិញ បានត្រឹមមួយរស់ៗ។ ខុសគ្នាឆ្ងាយណាស់»។ ខ្ញុំគិតឃើញថា ខ្ញុំអាចរៀនរកស៊ីខ្លះពីពួកគេ ហេតុនេះ ដើម្បីរកប្រាក់ឱ្យបានច្រើនជាងនេះ ខ្ញុំក៏ចាប់ផ្ដើម លែងខ្វល់ពីសម្បជញ្ញៈរបស់ខ្លួន ហើយចាប់ផ្ដើមរកស៊ីដូចអ្នកជិតខាងដែរ។

មានម្ដងនោះ អតិថិជនម្នាក់មកហាងរបស់ខ្ញុំ ដើម្បីទិញសម្ភារការិយាល័យស្តុកទុក ហើយគាត់សុំឱ្យសម្ភារទាំងអស់មានគុណភាពខ្ពស់។ ខ្ញុំក៏ធានាប្រាប់គាត់ម្ដងហើយ ម្ដងទៀត ដោយនិយាយថា អីវ៉ាន់ទាំងអស់មានគុណភាពល្អ ហើយមានការធានាពេញមួយជីវិត។ ហេតុនេះទើបគាត់មានអារម្មណ៍ស្រណុកចិត្តក្នុងការទិញអីវ៉ាន់ពីយើង។ បន្ទាប់ពីគាត់ចាកចេញទៅ ខ្ញុំក៏បានប្ដូរអីវ៉ាន់ដែលគាត់បានរើស ជាមួយនឹងអីវ៉ាន់លេខ៣ ដែលមើលទៅដូចគ្នាបេះបិទនឹងអីវ៉ាន់លេខ១ ដោយសារតែវាអស់លុយតិចជាង។ ខ្ញុំពិតជាមានអារម្មណ៍មិនស្រណុកចិត្តទេ ពេលយកអីវ៉ានឱ្យភ្ញៀវ។ ខ្ញុំគិតថា «ប្រសិនបើគាត់ដឹង ហើយបង្គាប់ឱ្យសងលុយវិញ វាមិនមែនខាតត្រឹមលុយប៉ុណ្ណឹងទេ។ គាត់នឹងចោទខ្ញុំជាមនុស្សបោកប្រាស់នៅនឹងមុខទៀតផង»។ គំនិតនេះបានធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍ព្រួយចិត្ត។ បេះដូងរបស់ខ្ញុំលោតកាន់តែលឿន ហើយខ្ញុំមិនអាចសម្លឹងមើលចំក្រសែភ្នែករបស់គាត់បានឡើយ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលគាត់ពិនិត្យការកុម្ម៉ង់របស់គាត់ និងមិនបានកត់សម្គាល់អ្វីសោះ ហើយទីបំផុត ខ្ញុំក៏ធូរចិត្តបន្តិច។ ពេលទូទាត់វិក្កយបត្ររួច ខ្ញុំចំណេញបាន១ម៉ឺនថែមទៀត ហើយបើទោះបីជាខ្ញុំមានអារម្មណ៍ខុសឆ្គងកើតឡើង ហើយដឹងថា ទង្វើខ្ញុំមិនស្មោះត្រង់ និងមិនត្រឹមត្រូវតាមសីលធម៌ ខ្ញុំគ្មានជម្រើសទេ ក្រៅតែពីមានចិត្តសប្បាយរីករាយលាក់ក្នុងចិត្ត ចំពោះការរកប្រាក់បានច្រើនលឿនដល់ម្ល៉ឹង។ មួយរយៈក្រោយមក ការភូតកុហក និងការបោកប្រាស់ឥតឈប់ឈររបស់ខ្ញុំ បានបង្កនូវបញ្ហាខ្លះៗចំពោះខ្ញុំ។ ជួនកាលពេលខ្ញុំលក់អីវ៉ាន់ក្លែងក្លាយ អតិថិជននឹងទូរសព្ទមកខ្ញុំ ដើម្បីឱ្យខ្ញុំទៅជួសជុលឱ្យគេ។ ប៉ុន្តែ អីវ៉ាន់ក្លែងក្លាយនោះ ពុំមានសេវាថែទាំនោះឡើយ។ ហេតុនេះ ខ្ញុំត្រូវស្វែងរកលេសគ្រប់យ៉ាង ដើម្បីពន្យារពេល។ ជួនកាលមានគេនិយាយមកទាំងខឹងថា «ម្ចាស់អាជីវកម្មដូចអ្នកឯង គ្មានទំនួលខុសត្រូវបន្ទាប់ពីលក់អីវ៉ាន់រួចទេ។ អ្នកឯងមិនមែនជាមនុស្សគួរឱ្យទុកចិត្តសោះ!» ឮអតិថិជននិយាយពាក្យដូចនេះ មិនមែនជារឿងងាយស្រួលទេសម្រាប់ខ្ញុំ ប៉ុន្តែក្រោយមក ខ្ញុំរកឃើញថា មនុស្សគ្រប់គ្នាផ្សេងទៀត ក៏រកស៊ីដូច្នេះដែរ ដូច្នេះ តើវាមិនមែនជារឿងធម្មតាឡើងស៊ាំទៅហើយ មែនទេ? អារម្មណ៍ខុសឆ្គងនោះ ក៏រលាយបាត់បន្តិចម្ដងៗ។

ពីរបីឆ្នាំក្រោយមក ហើយទោះបីជាខ្ញុំរកប្រាក់បានខ្លះ ហើយរស់ក្នុងភាពស្រណុកស្រួលជាងមុន ក៏ខ្ញុំគ្មានអារម្មណ៍អរសប្បាយក្នុងចិត្តដែរ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែមានអារម្មណ៍តានតឹងគ្រប់ពេល ដោយសារខ្ញុំបានលក់អីវ៉ាន់ក្លែងក្លាយច្រើន ខ្លាចថ្ងៃមួយអតិថិជនរកឃើញថា មានបញ្ហាគុណភាពផលិតផល ហើយទូរសព្ទបង្គាប់ឱ្យខ្ញុំសងប្រាក់ ឬប្ដឹងខ្ញុំ។ រឿងនេះនឹងធ្វើឱ្យខ្ញុំខាតបង់ប្រាក់ច្រើនណាស់។ វាក៏នឹងធ្វើឱ្យខ្ញុំខាតបង់កេរ្តិ៍ឈ្មោះ ហើយមនុស្សម្នានឹងនិយាយដើមខ្ញុំ។ ដោយសង្ឃឹមនឹងចៀសរឿងនេះបាន ខ្ញុំតែងតែគិតអំពី វិធីសម្រួលបញ្ហានានា ប្រសិនបើខ្ញុំទទួលបានទូរសព្ទបែបនេះ។ ការរស់នៅបែបនេះ ធ្វើឱ្យខ្ញុំហត់នឿយណាស់។ ខ្ញុំតែងតែគិតថា «ប្រសិនបើខ្ញុំគ្រាន់តែរកស៊ីដោយស្មោះត្រង់ ហើយបញ្ជាទិញតាមអ្វីដែលអតិថិជនស្នើ ដោយមិនផ្ដល់ជូនគេនូវអីវ៉ាន់គុណភាពលេខ២ នោះខ្ញុំមុខជាមិនចាំបាច់ព្រួយបារម្ភពីរឿងនេះគ្រប់ពេលនោះទេ»។ «ប៉ុន្តែ មានការចំណាយច្រើនណាស់ សម្រាប់អាជីវកម្ម និងគ្រួសាររបស់ខ្ញុំ។ ប្រសិនបើខ្ញុំរកស៊ីដោយភាពស្មោះត្រង់ ផ្ដល់ជូនអតិថិជននូវអ្វីដែលគេស្នើ នោះខ្ញុំប្រាកដជាចំណេញមិនច្រើនទេ។ តើគេមិននិយាយថា 'អ្នករកស៊ីមិនដែលស្មោះត្រង់បែបហ្នឹងទេ' តើនោះមិនមែនជាវិធីរកស៊ីក្នុងសង្គមសព្វថ្ងៃទេមែនទេ? ខ្ញុំមិនអាចរកប្រាក់បានច្រើន ដោយគ្មានការបោកប្រាស់នោះទេ ហេតុនេះ ខ្ញុំផ្ដោតតែលើរឿងរកប្រាក់ប៉ុណ្ណោះ»។ ដូច្នេះហើយ ទោះបីជាពេលខ្លះ សម្បជញ្ញៈរបស់ខ្ញុំមានអារម្មណ៍មិនស្រណុក ក៏ខ្ញុំនៅតែប្រើ ល្បិចរកស៊ីបោកប្រាស់ ដើម្បីរកប្រាក់ឱ្យបានច្រើន។

កាលឆ្នាំ២០០៤ ប្អូនថ្លៃស្រីរបស់ខ្ញុំ បានផ្សាយប្រាប់ខ្ញុំអំពីកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏ចាប់ផ្ដើមប្រាកដចិត្តថា វាជាកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយក៏ចាប់ផ្ដើមរស់នៅក្នុងជីវិតជាពួកជំនុំ។ ថ្ងៃមួយ ខ្ញុំអានព្រះបន្ទូលព្រះជាម្ចាស់ ដែលមានចែងដូច្នេះថា៖ «នគររបស់ខ្ញុំតម្រូវឲ្យមានមនុស្សដែលទៀងត្រង់ ជាមនុស្សដែលគ្មានលាក់ពុត ឬបោកបញ្ឆោត។ តើមនុស្សស្មោះត្រង់ និងទៀងត្រង់គ្មានប្រជាប្រិយភាពនៅក្នុងពិភពលោកទេឬ? ខ្ញុំចង់មានន័យផ្ទុយពីនេះ។ វាអាចទទួលយកបានសម្រាប់មនុស្សទៀងត្រង់ក្នុងការចូលមកចំពោះខ្ញុំ។ ខ្ញុំពេញព្រះហឫទ័យនឹងមនុស្សប្រភេទនេះ ហើយខ្ញុំក៏ត្រូវការមនុស្សបែបនេះដែរ។ នេះហើយជាសេចក្តីសុចរិតរបស់ខ្ញុំតែម្ដង» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អានព្រះបន្ទូលនេះ ទើបខ្ញុំដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ ហើយទ្រង់តម្រូវឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ហើយស្មោះត្រង់ ទាំងក្នុងការនិយាយស្ដី និងការប្រព្រឹត្ត។ យើងមិនគួរបញ្ឆោត ឬបោកប្រាស់ព្រះជាម្ចាស់ ឬមនុស្សឡើយ។ ខ្ញុំគិតថា «ការធ្វើជាមនុស្សស្មោះត្រង់ គឺជារឿងល្អគាប់ ហើយវាស្ងប់សុខ ជាវិធីរស់នៅដ៏ស្រាកស្រាន្ត។ ប៉ុន្តែ នៅក្នុងសង្គមដែលងប់ងល់នឹងលុយនេះ មនុស្សស្មោះត្រង់ ប្រៀបបីដូចជាមនុស្សល្ងីល្ងើ ចំពោះអ្នកដទៃ។ ជាពិសេស ចំពោះអ្នករកស៊ីដូចពួកយើង ការបោកប្រាស់អតិថិជន គឺជាអាថ៌កំបាំងបើកចំហរ។ ប្រសិនបើខ្ញុំស្មោះត្រង់ទាំងអស់ពេក ខ្ញុំនឹងគ្មានប្រាក់ចំណេញ ហើយខ្ញុំបានអីរស់។ អ្នកខ្លះនឹងចាត់ទុកខ្ញុំជាមនុស្សល្ងីល្ងើ ហើយបោកប្រាស់ខ្ញុំមិនខាន។ ប៉ុន្តែ ព្រះជាម្ចាស់តម្រូវឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះ តើខ្ញុំគួរធ្វើយ៉ាងណាទៅហ្ន៎?» ខ្ញុំបានគិតអំពីការសម្រុះសម្រួលមួយ។ ខ្ញុំនឹងនិយាយ ហើយប្រព្រឹត្តដោយភាពស្មោះត្រង់ទាំងស្រុង នៅក្នុងក្រុមជំនុំ ជាមួយបងប្អូនទាំងប្រុសទាំងស្រី។ ខ្ញុំនឹងមិនចាំបាច់ការពារខ្លួនទេ ហើយគ្មាននរណាសើចចំអកដាក់ខ្ញុំទេ។ ប៉ុន្តែ ខ្ញុំមិនអាចធ្វើជាមនុស្សស្មោះត្រង់នៅកន្លែងធ្វើការបានទេ។ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមយកវាមកអនុវត្ត។

ថ្ងៃមួយ មានអតិថិជនម្នាក់មកកុម្ម៉ង់តុ និងកៅអី ចំនួន១២០។ គំរូម៉ូដតាំងដែលគាត់ជ្រើសរើស សុទ្ធតែមានគុណភាពល្អ និងមិនធុំក្លិនថ្នាំឈើទេ។ ខ្ញុំក៏គិតថា «ខ្ញុំនឹងប្ដូរអីវ៉ាន់ដែលគាត់កុម្ម៉ង់ ជាមួយផលិតផលរោងចក្រមួយទៀត ដែលមើលទៅដូចគ្នាបេះបិទដូចអីវ៉ាន់ដែលគាត់ចង់បាន ទោះបីជាគុណភាពវាទាបជាង ហើយធុំក្លិនថ្នាំឈើក៏ដោយ។ នោះខ្ញុំនឹងចំណេញបាន ១២០០ យ័នបន្ថែមទៀត។ ខ្ញុំគិតឃើញថា ខ្ញុំនឹងលក់គ្រឿងសង្ហារិមគុណភាពអន់ឱ្យគេ។ តែក្រោយមក ខ្ញុំគិត អំពីថ្នាំឈើដែលវាគ្រោះថ្នាក់ ហើយខ្ញុំមានអារម្មណ៍មិនស្រួលចិត្តសោះ។ តែម្ដងក្រោយទៀត ខ្ញុំដឹងថា ហាងទាំងអស់ក៏រកស៊ីដូច្នេះដែរ។ ប្រសិនបើខ្ញុំមិនបោកប្រាស់គាត់ទេ នោះគាត់នឹងទៅកន្លែងផ្សេង ហើយឱ្យគេបោកគាត់ដដែល។ ខ្ញុំគិតឃើញថា ខ្ញុំអាចនឹងចំណេញប្រាក់នោះបាន។ ហេតុនេះ ខ្ញុំក៏យកផលិតផលក្លែងក្លាយ មកដាក់ក្នុងការកុម្ម៉ង់របស់គាត់ ជាមួយនឹងសម្បជញ្ញៈដ៏ងាយស្រួល។ ពេលខ្ញុំធ្វើការដឹកជញ្ជូនអីវ៉ាន់ឱ្យគាត់ ពីរបីថ្ងៃក្រោយ អតិថិជនក៏សង្ស័យពីគុណភាព និងក្លិនអីវ៉ាន់។ គាត់សួរខ្ញុំថា «ក្រែងថ្នាំនេះគ្រោះថ្នាក់មែនទេ? ម៉េចក៏អ្នកឯងរកស៊ីដូច្នេះ? ខ្ញុំមិនចង់បានអីវ៉ាន់នេះទៀតទេ!» ខ្ញុំចង់ចរចារជាមួយគាត់ និងដាក់តម្លៃពិសេសមួយឱ្យគាត់ ឱ្យតែគាត់ទទួលយកអីវ៉ាន់ទាំងអស់។ ប៉ុន្តែ គាត់មិនទាំងទុកឱកាសឱ្យខ្ញុំនិយាយម្ដងទៀតផង ប៉ុន្តែ គាត់បាននិយាយយ៉ាងមាំ និងម៉ឺងម៉ាត់ ថា គាត់ចង់ផ្ញើអីវ៉ាន់ទាំងអស់ត្រឡប់មកវិញ។ ខ្ញុំគ្មានជម្រើសទេ មានតែយកតុ និងកៅអី ១២០នេះត្រឡប់មកវិញ ក្រោយពេលមខ្ញុំកដល់ផ្ទះ ខ្ញុំកើតទុក្ខណាស់។ ខ្ញុំគិតថា ការរកស៊ីដោយភាពមិនស្មោះត្រង់ គឺជាការងារដ៏លំបាក ហើយចំណាយធនធានច្រើនណាស់។ វាមិនមែនត្រឹមតែលុយទេ តែទាំងកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្ញុំក៏ខាតបង់ដែរ។ ខ្ញុំកំពុងច្រូតនូវអ្វីដែលខ្ញុំបានសាបព្រោះហើយ។ ប្រសិនបើខ្ញុំរកស៊ីតាមផ្លូវដែលព្រះជាម្ចាស់តម្រូវ ខ្ញុំនឹងរកប្រាក់មិនបានច្រើនទេ តែក៏គ្មាននរណាម្នាក់មិនសប្បាយចិត្តនឹងខ្ញុំ ដោយសារតែការលក់ទំនិញក្លែងក្លាយដែរ ហើយខ្ញុំនឹងមិនធ្វើឱ្យខ្លួនឯងនឿយហត់ ឬមានអារម្មណ៍ភ័យខ្លាចដែរ។ តាមការបោកប្រាស់នេះ ខ្ញុំធ្វើឱ្យខ្លួនឯង និងអ្នកដទៃឈឺចាប់! ខ្ញុំក៏ចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន ដោយទូលថា «ឱព្រះជាម្ចាស់អើយ! ទ្រង់តម្រូវឱ្យយើងខ្ញុំធ្វើជាមនុស្សស្មោះត្រង់ ប៉ុន្តែ ទូលបង្គំនៅតែជាមនុស្សមិនស្មោះត្រង់ ក្នុងការរកស៊ីរបស់ខ្លួន។ អ្វីដែលបានកើតឡើងថ្ងៃនេះ គឺជាការប្រៀនប្រដៅរបស់ទ្រង់ ហើយទូលបង្គំឆ្អែតឆ្អន់នឹងភាពជូរចត់នៃការរស់នៅដូច្នេះទៀតហើយ។ ទូលបង្គំមិនចង់បោកប្រាស់គេតទៅទៀតទេ។ ទូលបង្គំចង់ឱ្យទ្រង់ដឹកនាំទូលបង្គំ ធ្វើជាមនុស្សស្មោះត្រង់។ ទូលបង្គំត្រៀមជាស្រេច ក្នុងការព្យាយាមបំពេញតាមការតម្រូវរបស់ព្រះអង្គ។»

បន្ទាប់មក ថ្ងៃមួយ ពេលខ្ញុំថ្វាយបង្គំតែម្នាក់ឯង ខ្ញុំអានព្រះបន្ទូលព្រះជាម្ចាស់៖ «ខ្ញុំជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តដ៏ជ្រៅរបស់មនុស្ស។ ចូរកុំប្រព្រឹត្តផ្សេងនៅចំពោះមុខរបស់អ្នកដទៃ ប៉ុន្តែ នៅពីក្រោយខ្នងរបស់ពួកគេ ប្រព្រឹត្តផ្សឹងឱ្យសោះ។ ខ្ញុំឃើញយ៉ាងច្បាស់នូវអ្វីៗដែលអ្នកធ្វើ ហើយទោះបីជាអ្នកអាចបំភាន់អ្នកដទៃបានក៏ដោយ ក៏អ្នកមិនអាចបំភាន់ខ្ញុំបានដែរ។ ខ្ញុំឃើញវាទាំងអស់យ៉ាងច្បាស់។ អ្នកមិនអាចលាក់បាំងអ្វីមួយបានទេ។ គ្រប់ការភូតកុហកគឺនៅក្នុងព្រះហស្ដរបស់ខ្ញុំ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «តើអ្នកគិតថា នឹងគ្មានរឿងអ្វីកើតឡើងចំពោះអ្នកទេឬ បន្ទាប់ពីអ្នកបានបោកប្រាស់យកប្រាក់ពីនរណាម្នាក់? តើអ្នកគិតថា បន្ទាប់ពីបោកប្រាស់យកប្រាក់នោះទៅ អ្នកនឹងមិនប្រឈមនឹងលទ្ធផលណាមួយទេឬ? បែបនេះ វាមិនអាចទៅរួចនោះទេ។ គឺពិតជានឹងមានផលវិបាក! មិនថាពួកគេជានរណា ឬមិនថាពួកគេជឿថាមានព្រះជាម្ចាស់ឬអត់នោះទេ គ្រប់គ្នាត្រូវតែទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់ខ្លួន ហើយទទួលយកលទ្ធផលនៃសកម្មភាពរបស់ពួកគេ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ការដែលព្រះជាម្ចាស់ស្នើមនុស្សឱ្យស្មោះត្រង់ បញ្ជាក់ថា ទ្រង់ពិតជាស្អប់អស់អ្នកណាដែលបោកបញ្ឆោត ហើយបញ្ជាក់ថា ទ្រង់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោតទេ។ ការពិតដែលថា ព្រះជាម្ចាស់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោត មានន័យថា ទ្រង់មិនសព្វព្រះទ័យសកម្មភាព និស្ស័យ និងបំណងចិត្តរបស់ពួកគេ។ មានន័យថា ទ្រង់មិនសព្វព្រះទ័យវិធីដែលពួកគេធ្វើអ្វីមួយទេ។ ដូច្នេះហើយ ប្រសិនបើយើងចង់ធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះដំបូងឡើយ យើងត្រូវតែផ្លាស់ប្ដូរសកម្មភាពរបស់យើង និងវិធីដែលយើងរស់នៅជាមុនសិន។ កាលពីមុន យើងបានពឹងផ្អែកលើការភូតកុហក និងការធ្វើពុត ដើម្បីរស់នៅក្នុងចំណោមមនុស្ស ដោយការប្រើប្រាស់វិធីនេះជាធនធានរបស់យើង និងជាមូលដ្ឋាននៃអត្ថិភាព ជីវិត និងមូលដ្ឋានដែលយើងបានប្រព្រឹត្តខ្លួន។ នេះគឺជាអ្វីមួយដែលព្រះជាម្ចាស់ស្អប់» («ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ខ្ញុំអាចដឹងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថា និស្ស័យរបស់ព្រះជាម្ចាស់ សុចរិត បរិសុទ្ធ និងមិនបណ្ដោយឱ្យមានការប្រមាថសោះឡើយ។ ទ្រង់ពិនិត្យពិច័យគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តរបស់យើង ហើយចុងក្រោយ យើងនឹងទទួលគ្រប់យ៉ាងដែលសមនឹងទទួល តាមអ្វីដែលយើងបានធ្វើ។ ខ្ញុំអាចរួចខ្លួនពីការបោកប្រាស់ ដើម្បីរកប្រាក់ឱ្យបានច្រើន បានមួយរយៈប៉ុណ្ណោះ តែខ្ញុំនឹងច្រូតផលផ្លែដ៏ល្វីងជូរចត់ នៅពេលក្រោយ។ ខ្ញុំនឹងធ្លាក់ស្ថាននរក ហើយត្រូវដាក់ទោស បន្ទាប់ពីខ្ញុំស្លាប់ទៅ។ នោះគឺជាច្បាប់ស្ថានសួគ៌។ ខ្ញុំមើលឃើញហើយថា ខ្ញុំល្ងីល្ងើយ៉ាងណា។ ខ្ញុំគិតថា ខ្ញុំអាចធ្វើជាមនុស្សស្មោះជាមួយបងប្អូន ប៉ុន្តែឆបោកក្នុងការរកស៊ីរបស់ខ្ញុំ ដើម្បីផ្គាប់ផ្គុនព្រះជាម្ចាស់ និងឱ្យបានព្រះពរនៅពេលក្រោយ ដោយមិនឱ្យខូចប្រយោជន៍របស់ខ្ញុំនៅពេលបច្ចុប្បន្ន។ ខ្ញុំប្រើល្បិចរបស់ខ្ញុំមកបញ្ឆោតមនុស្សបាន តែមិនអាចបញ្ឆោតព្រះជាម្ចាស់បានទេ។ ខ្ញុំបានចាយប្រាក់អស់ច្រើនគួរសម សម្រាប់តុ និងកៅអីទាំងអស់នោះ។ នោះគឺជាប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ប៉ុន្តែទ្រង់ក៏ដាស់តឿន និងសង្គ្រោះខ្ញុំដែរ។ ពុំនោះទេ ខ្ញុំមុខជាបន្តបណ្ដោយតាមចិត្តខ្លួន និងធ្វើជាមនុស្សមិនស្មោះត្រង់ ហើយខ្ញុំប្រាកដជាទទួលនូវទណ្ឌកម្មរបស់ខ្លួន នៅទីបំផុតមិនខាន។ គំនិតនេះបានបន្សល់ឱ្យខ្ញុំនូវអារម្មណ៍ភ័យខ្លាចតិចតួចដែរ ហើយខ្ញុំក៏ចាប់ផ្ដើមសញ្ជឹងគិតអំពីខ្លួនឯង។ ការត្រឡប់ទៅគិតអំពីរយៈពេលកន្លងមកដែលខ្ញុំរកស៊ី ខ្ញុំមិនអើពើនឹងសម្បជញ្ញៈរបស់ខ្លួន ដើម្បីរកប្រាក់ឱ្យបានច្រើន ដោយប្ដូរអីវ៉ាន់មានគុណភាពដែលអតិថិជនបានកុម្ម៉ង់ ជាមួយនឹងអីវ៉ាន់អន់ៗ។ ខ្ញុំបានភូតកុហក និងបោកប្រាស់ ហើយខ្ញុំខិតខំបំភ្លៃថា អីវ៉ាន់អន់នេះ ជាអីវ៉ាន់មានគុណភាពល្អជាង។ សូម្បីតែក្រោយពេលទទួលបានជំនឿ ទាំងដឹងច្បាស់ថា ព្រះជាម្ចាស់តម្រូវឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ មិនបោកប្រាស់មនុស្ស ឬព្រះជាម្ចាស់ ក៏ខ្ញុំនៅតែបោកប្រាស់ និងកុហក ដល់អតិថិជន ដើម្បីរកប្រាក់ គឺប្រាក់ដែលរកបានដោយភាពមិនស្មោះត្រង់។ ដោយសារតែប្រាក់ ខ្ញុំមិនបញ្ឈប់សោះ។ ខ្ញុំនៅដំណើរការអាជីវកម្មមិនស្មោះត្រង់របស់ខ្ញុំ ខ្ញុំនៅបោកប្រាស់មនុស្ស សាតាំងបានធ្វើឱ្យពុករលួយ និងគ្មានសម្បជញ្ញៈ ឬវិចារណញាណសោះ។ ខ្ញុំមានល្បិចច្រើន អាត្មានិយម និងគួរឱ្យស្អប់ ខ្ញុំរស់ដូចជាវិញ្ញាណអាក្រក់ដែលគ្មានលក្ខណៈដូចជាមនុស្សសោះ។ វាដូចនឹងអ្វីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «អ្នកមានអារក្សជាឪពុក ហើយអ្នកក៏នឹងធ្វើតាមតណ្ហានៃឪពុករបស់អ្នក។ វាជាឃាតករតាំងពីដំបូងមក ហើយមិនបានស្ថិតនៅក្នុងសេចក្ដីពិតឡើយ ដ្បិតគ្មានសេចក្ដីពិតណាមួយនៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក នោះវាបានបង្ហាញឱ្យឃើញអំពីខ្លួនវា៖ ដ្បិតវាជាអ្នកកុហក និងជាឪពុកនៃសេចក្ដីនេះ» (យ៉ូហាន ៨:៤៤)។ «តែចូរឲ្យទំនាក់ទំនងរបស់អ្នកថា មែនគឺមែន ទេគឺទេ ដ្បិតអ្វីៗដែលលើសពីនេះ គឺមកពីអារក្សហើយ» (ម៉ាថាយ ៥:៣៧)។ មានតែអាកំណាចទេដែលតែងតែនិយាយកុហក និងបោកប្រាស់ «នោះហើយអ្វីដែលខ្ញុំបានធ្វើ។ តើខ្ញុំគ្មានលក្ខណៈដូចអាកំណាចទេឬអី?» ឯណាទៅលក្ខណៈដូចជាមនុស្សរបស់ខ្ញុំ? គិតដូច្នេះ ខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងខ្លាំងណាស់។ ខ្ញុំមិនចង់និយាយកុហក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៀតទេ។ ក្រោយមកខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ចូរធ្វើជាមនុស្សទៀងត្រង់។ ចូរអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់កម្ចាត់ចោលសេចក្តីបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នក។ ចូរបន្សុទ្ធខ្លួនអ្នក តាមរយៈការអធិដ្ឋានគ្រប់ពេលវេលា ត្រូវទទួលការប៉ះពាល់ដោយព្រះវិញ្ញាណ តាមរយៈការអធិដ្ឋាន នោះនិស្ស័យរបស់អ្នកនឹងផ្លាស់ប្រែបន្ដិចម្ដងៗ» («អំពីទម្លាប់នៃការអធិស្ឋាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានប្រទានផ្លូវមួយឱ្យខ្ញុំអនុវត្ត។ ខ្ញុំបានដឹងថា ខ្ញុំត្រូវពឹងអាងលើព្រះជាម្ចាស់ នៅក្នុងការប្រឹងប្រែងរបស់ខ្ញុំ ដើម្បីឱ្យក្លាយខ្លួនជាមនុស្សស្មោះត្រង់ ហើយអធិដ្ឋានទូលព្រះជាម្ចាស់អំពីការលំបាករបស់ខ្ញុំ ដើម្បីឱ្យបានរួចពីនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំក៏បានអធិដ្ឋានពេលដែលការងាររកស៊ីរបស់ខ្ញុំ ពាក់ព័ន្ធនឹងរឿងលុយកាក់ ឬផលប្រយោជន៍របស់ខ្ញុំ។ ចូរទទួលការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ហើយធ្វើជាមនុស្សស្មោះត្រង់។ ខ្ញុំត្រូវតែនិយាយត្រង់ៗ ហើយស្វែងរកសេចក្ដីពិតពីការពិតនានា នៅក្នុងពាក្យសម្ដី និងការប្រព្រឹត្ត។ ខ្ញុំបានអធិដ្ឋាន នៅពេលខ្ញុំទទួលស្គាល់ការទាំងអស់នេះ ដោយព្រមទទួលការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ រួចយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្ត។

ក្រោយមកមិនយូរប៉ុន្មាន មានអតិថិជនម្នាក់មកកុម្ម៉ង់ទូដែកខ្លះ។ គាត់បានសុំទូដែលមានគុណភាពបង្គួរ តែមានគ្រោងមាំ។ ពេលនោះខ្ញុំគិថា «ប្រសិនបើខ្ញុំកុម្ម៉ង់តាមអ្វីដែលគាត់ចង់បាន នោះមុខជាចំណេញមិនច្រើនទេ បន្ទាប់ពីទូទាត់ការចំណាយនានារួច។ ប្រសិនបើខ្ញុំយកអីវ៉ាន់ដែលមិនសូវមាំឱ្យគាត់ ហើយគាត់មើលមិនដឹង ខ្ញុំអាចចំណេញបាន ១ម៉ឺនយ័ន ឬច្រើនជាង ពីការកុម្ម៉ង់នេះ។ ចុះបើខ្ញុំកុម្ម៉ង់អីវ៉ាន់ដែលមិនសូវមាំឱ្យគាត់វិញ តើវាយ៉ាងណា? ខណៈដែលខ្ញុំកំពុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ខ្ញុំនឹកចាំពីលទ្ធផលនៃគ្រប់វេលាទាំងអស់ដែលខ្ញុំបោកប្រាស់គេ។ ខ្ញុំមិនត្រឹមតែរកប្រាក់ចំណេញមិនបានទេ តែខ្ញុំត្រូវខាតបង់លុយ ហើយមានអារម្មណ៍មិនល្អទៀតផង។ ខ្ញុំក៏គិតពីការដែលមនុស្សស្មោះត្រង់ នាំមកនូវសេចក្ដីអំណរថ្វាយព្រះជាម្ចាស់ ហើយទទួលបានព្រះពរពីព្រះអង្គ ហើយគិតថា ទ្រង់តម្រូវឱ្យយើងនិយាយប្រាប់នូវសេចក្ដីពិតជាបរិបូរ។ ខ្ញុំមិនអាចមិនអើពើនឹងសម្បជញ្ញៈរបស់ខ្ញុំ ហើយធ្វើរឿងមិនស្មោះត្រង់ ឱ្យតែបានប្រាក់នោះឡើយ។ ខ្ញុំបានដឹងថា ការប្រឈមនឹងការនេះម្ដងទៀត គឺជាការដែលព្រះជាម្ចាស់ល្បងលខ្ញុំ ដើម្បីឱ្យដឹងថា ខ្ញុំអាចអនុវត្តស្របនឹងការតាំងចិត្តដែលខ្ញុំបានធ្វើចំពោះព្រះជាម្ចាស់ឬអត់។ ខ្ញុំបានអធិដ្ឋានទូលព្រះជាម្ចាស់ សុំឱ្យទ្រង់ការពារខ្ញុំពីការល្បួង និងផ្ដល់ឱ្យខ្ញុំនូវកម្លាំងក្នុងការអនុវត្តសេចក្ដីពិត ហើយបោះបង់ខ្លួនឯង រួចធ្វើជាមនុស្សស្មោះត្រង់ ដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ។ ខ្ញុំមានអារម្មណ៍រឹងមាំជាងមុន បន្ទាប់ពីអធិដ្ឋានរួច។ ខ្ញុំបានកុម្ម៉ង់ទូដែកសម្រាប់គាត់ ដូចដែលគាត់បានស្នើ ហើយទោះបីជាខ្ញុំចំណេញមិនច្រើន តែខ្ញុំពិតជាមានអារម្មណ៍ស្ងប់ចិត្តណាស់។ ខ្ញុំក៏មានអារម្មណ៍អស្ចារ្យ ដែលបានអនុវត្តភាពស្មោះត្រង់ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគ្មានអ្វីជាបន្ទុកទេ ហើយខ្ញុំក៏មិនខ្វល់ពីអ្វីដែលនឹងត្រូវកើតឡើងដែរ។

ក្រោយមក ខ្ញុំក៏អានព្រះបន្ទូលព្រះជាម្ចាស់ ដែលចែងថា៖ «មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ 'វិទ្យាស្ថានឧត្ដមសិក្សា' ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ ... សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឲ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់អោនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?» («ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជួយឱ្យខ្ញុំដឹងពី មូលហេតុដែលខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងពីការនិយាយកុហក និងបោកប្រាស់បាន។ នោះគឺមកពីខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយខ្លាំងពេក។ សាតាំងប្រើប្រាស់សង្គមយើង និងការអប់រំផ្លូវការ មករឹតរួតយើងនៅក្នុងច្បាប់របស់សាតំាង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» «លុយបង្វិលពិភពលោកបាន» ហើយ «លុយជាអាទិភាព»។ មានពាក្យមួយទៀតថា «អ្នករកស៊ីមិនដែលស្មោះត្រង់បែបហ្នឹងទេ»។ ពាក្យទាំងនេះដក់ជាប់នៅក្នុងចិត្តខ្ញុំ ហើយក៏ក្លាយជាធម្មជាតិរបស់ខ្ញុំ។ ដូច្នេះទីបំផុត ខ្ញុំក៏ត្រូវថ្វាយបង្គំលុយ ហើយមួយជំហានម្ដងៗ ខ្ញុំក៏បោះបង់ស្ដង់ដារដ៏សំខាន់បំផុតនៃការអនុវត្ត ដើម្បីឱ្យតែបានប្រាក់ចំណេញ។ ខ្ញុំកាន់តែអាក្រក់ទៅៗ លោភលន់ទៅៗ ហើយគិតតែប្រយោជន៍ខ្លួនឯងកាន់តែខ្លាំងទៅៗ។ ខ្ញុំជាមនុស្សអាត្មានិយម ហើយបោកប្រាស់។ ក្នុងការប្រកបអាជីវកម្មរបស់ខ្ញុំ ខ្ញុំដាក់អីវ៉ាន់គុណភាពអន់ជំនួសអីវ៉ាន់ល្អ ហើយបង្កការខូចខាត ដោយគ្មានការទទួលស្គាល់ការពិតទៀតផង។ ខ្ញុំគិតពីលុយ និងប្រយោជន៍ផ្ទាល់ខ្លួន សំខាន់ជាងអ្វីៗទាំងអស់ សូម្បីតែសម្បជញ្ញៈ និងសច្ចភាពផ្ទាល់ខ្លួន ក៏ខ្ញុំលក់អស់ដែរ។ ខ្ញុំបាត់បង់អស់ហើយភាពជាមនុស្សធម្មតា។ ខ្ញុំរកប្រាក់បានច្រើនតាមវិធីនេះ ប៉ុន្តែ ខ្ញុំមិនមានអារម្មណ៍ល្អទាល់តែសោះ។ ផ្ទុយទៅវិញ ខ្ញុំតែងមានអារម្មណ៍ហត់នឿយ និងរកលេសការពារខ្លួន។ វាជារបៀបរស់នៅដ៏ឈឺចាប់។ ក្រោយមក នៅទីបំផុតខ្ញុំក៏បានដឹងថា គ្រប់យ៉ាងគឺមកពីសាតាំងធ្វើឱ្យខ្ញុំពុករលួយ ពីព្រោះខ្ញុំរស់នៅតាមក្រឹត្យក្រមរក្សាជីវិតរបស់សាតាំង។ ខ្ញុំក៏ដឹងទៀតអំពី មូលហេតុដែលលោកិយនេះ ងងឹតងងុល និងអាក្រក់ខ្លាំងពេកនាសម័យនេះ។ ពីព្រោះគ្រប់គ្នារស់តាមការបំពុលរបស់សាតាំង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» ហើយ «មនុស្សនឹងធ្វើគ្រប់យ៉ាងដើម្បីក្លាយជាអ្នកមាន»។ ហេតុនេះ ពួកគេយកលុយ កេរ្តិ៍ឈ្មោះ និងឋានៈសង្គម ធ្វើជាព្រះ ឈ្លក់វង្វេងនឹងក្ដីសប្បាយដ៏អាក្រក់ ក្លាយជាមនុស្សដែលរឹតតែអាត្មានិយម លោភលន់ និងអាក្រក់។ មនុស្សឈ្លោះប្រកែកគ្នារឿងលុយកាក់ និងផលប្រយោជន៍ ធ្វើបាប និងបោកប្រាស់គ្នាទៅវិញទៅមក មិនព្រមឈមទាល់តែសោះ។ សូម្បីគ្រួសារ និងមិត្តភ័ក្ដិ ក៏មិនលើកលែងដែរ។ គ្មាននរណាម្នាក់ខ្វល់ពីសម្បជញ្ញៈ ឬសច្ចភាពទៀតឡើយ ហើយពួកគេមើលទៅមិនមែនជាមនុស្សទេ។ សង្គមរបស់យើងប្រៀបដូចជាធុងល័ក្ខ ជាម៉ាស៊ីនកិនសាច់ ជាប់ក្នុងកណ្ដាប់ដៃរបស់សាតាំងយ៉ាងណែន។ បើគ្មានសេចក្ដីជំនឿលើព្រះជាម្ចាស់ទេ ក៏គ្មានផ្លូវស្គាល់សេចក្ដីពិតពីការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយយ៉ាងណាដែរ ឬគេចពីឥទ្ធិពលដ៏ខ្មៅងងឹតរបស់វាបានឡើយ។ យើងរឹតតែពុករលួយ និងខូចអាក្រក់ ហើយទីបំផុត យើងក៏ត្រូវសាតាំងលេបត្របាក់តែប៉ុណ្ណោះ។ នោះហើយងជាលទ្ធផលនៃការដែលសាតាំងធ្វើឱ្យយើងពុករលួយ និងឈឺចាប់។ ដឹងរឿងនេះ ខ្ញុំពិតជាអរព្រះគុណចំពោះការការពារ និងការសង្គ្រោះរបស់ព្រះជាម្ចាស់។ បើគ្មានការដឹកនាំ ការបីបាច់ និងការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំមុខជាមិនដឹងពីសារៈសំខាន់នៃការធ្វើជាមនុស្សស្មោះត្រង់ទេ។ ខ្ញុំមុខជាមិនដឹងអំពីសារជាតិ និងលទ្ធផលនៃការនិយាយភូតកុហកឥតឈប់ឈរដែរ។ ខ្ញុំមុខជាបន្តរស់ក្នុងកណ្ដាប់ដៃរបស់សាតាំង ដោយបោកប្រាស់ជាប់ជានិច្ច រស់នៅមិនដូចជាមនុស្សទេ។ ទោះបីជាខ្ញុំរកប្រាក់បានច្រើនប៉ុនណា ក៏ទីបំផុត ខ្ញុំនៅតែត្រូវដាក់ទោសនៅស្ថាននរកដែរ។ តាំងពីពេលនោះមក ខ្ញុំក៏អនុវត្តការធ្វើជាមនុស្សដែលនិយាយតែពាក្យពិត ហើយស្មោះត្រង់នៅក្នុងការរកស៊ីរបស់ខ្ញុំ។ ជួនកាល ខ្ញុំពិតត្រូវល្បួងដោយសារប្រាក់ ហើយនៅតែគិតអំពីការបញ្ឆោត និងបោកប្រាស់អ្នកដទៃដដែល តែខ្ញុំដឹងថា ព្រះជាម្ចាស់ស្អប់ទង្វើបែបនេះ ហើយមនុស្សក៏ស្អប់ទង្វើនេះដែរ។ ខ្ញុំក៏អធិដ្ឋានទូលសុំព្រះជាម្ចាស់ ដើម្បីបោះបង់ចេតនាខុសឆ្គងរបស់ខ្ញុំ ហើយអនុវត្តការធ្វើជាមនុស្សស្មោះត្រង់។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលខ្ញុំធ្វើដូច្នេះ ប្រាក់ដែលខ្ញុំរកបាន ក៏មិនតិចជាងមុនដែរ។ ការរកស៊ីរបស់ខ្ញុំក៏បានប្រសើរឡើង ហើយខ្ញុំមានអតិថិជនកាន់តែច្រើនឡើងៗ។ ខ្ញុំទទួលបានការគោរពពីមនុស្សផងទាំងពួង ហើយអតិថិជនខ្លះ ក៏ត្រឡប់មកទុកចិត្តខ្ញុំវិញ ហើយពួកគេមិនទាំងមកពិនិត្យអីវ៉ាន់ផង ប៉ុន្តែ គ្រាន់តែកុម្ម៉ង់តាមទូរសព្ទ។ ខ្ញុំមានអារម្មណ៍កាន់តែ ស្រាកស្រាន្ត មានសេរីភាព និងមិនបារម្ភ ក្នុងការធ្វើជាមនុស្សស្មោះត្រង់ និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។

មានម្ដងនោះ អតិថិជនម្នាក់មកកុម្ម៉ង់ទូដែក ៥០០គ្រឿង សុំប្រើដែកដែលមានកម្រាស់ ០.៧ ម.ម ខ្ញុំគ្មានរារែកបន្តិចសោះ ដោយដាក់ការកុម្ម៉ង់តាមគាត់សុំចំៗតែម្ដង។ រឿងដែលភ្ញាក់ផ្អើល គឺគាត់ប្រើឧបករណ៍វាស់ ដើម្បីពិនិត្យកម្រាស់ដែក ពេលដែលយើងដឹកអីវ៉ាន់ឱ្យគាត់ តែខ្ញុំមានអារម្មណ៍នឹងនរ គ្មានខ្វល់ព្រួយអ្វីបន្តិច។ បន្ទាប់ពីវាស់រួច គាត់និយាយថា «អ្នកពិតជាមនុស្សគួរឱ្យទុកចិត្តមែន។ មនុស្សជាច្រើន ចង់បានតែប្រាក់ ហើយរកទុកចិត្តមិនបានទេ។ មនុស្សដូចជាអ្នក មានមិនសូវច្រើនទៀតទេ។ ថ្ងៃមុខថ្ងៃក្រោយ ខ្ញុំនឹងកុម្ម៉ង់អីវ៉ាន់ពីអ្នកទៀត»។ ស្ដាប់ឮគាត់និយាយពាក្យនេះ ខ្ញុំមានអារម្មណ៍កាន់តែអស្ចារ្យក្នុងការធ្វើជាមនុស្សស្មោះត្រង់ ដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែង។ ដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលថា៖ «ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថា ពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះនឹងជួបការលំបាកក្នុងដំណើរ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឲ្យស្វែងរកផ្លូវពិតវ។ នេះគឺជាអត្ថន័យដែលថា 'បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិត អ្នកនឹងទៅណាមិនបានឡើយ'» («រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំសូមអរព្រះគុណចំពោះសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់!

ខាង​ដើម៖ ១១. វិធីតែមួយ ដើម្បីរស់នៅ ដូចជាបុគ្គលពិតម្នាក់

បន្ទាប់៖ ១៣. ការតស៊ូដើម្បីធ្វើជាបុគ្គលស្មោះត្រង់ម្នាក់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ