មានតែអ្នកដែលត្រូវបានប្រទានឲ្យ គ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅ ក្នុងជីវិតមួយដែលមានន័យ
នៅក្នុងសេចក្តីពិត កិច្ចការដែលកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ គឺដើម្បីធ្វើឲ្យមនុស្សបោះបង់សាតាំងចោល ដែលជាដូនតាជំនាន់ដើមរបស់ពួកគេ។ រាល់ការជំនុំជម្រះទាំងអស់ដោយព្រះបន្ទូល មានគោលបំណងបើកឲ្យឃើញនូវនិស្ស័យខូចអាក្រក់របស់មនុស្សលោក និងដើម្បីឲ្យមនុស្សអាចយល់ពីអត្ថន័យនៃជីវិតបាន។ ការជំនុំជម្រះដដែលៗទាំងអស់នេះ ធ្វើការចោះទម្លុះដួងចិត្ដរបស់មនុស្ស។ ការជំនុំជម្រះនីមួយៗ មានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវាសនារបស់ពួកគេ និងមានន័យថាជាការបង្ករបួសដល់ដួងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេអាចលះបង់របស់អស់ទាំងនោះបាន ហើយអាចមកស្គាល់ជីវិត ស្គាល់ពីពិភពលោកដ៏ស្មោកគ្រោកនេះ ស្គាល់ពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយក៏ស្គាល់ពីមនុស្សលោក ដែលត្រូវសាតាំងបានធ្វើឲ្យខូចអាក្រក់។ កាលណាមនុស្សកាន់តែទទួលនូវការកាត់ទោស និងការជំនុំជម្រះប្រភេទនេះ នោះដួងចិត្តរបស់មនុស្ស នឹងមានស្នាមរបួសកាន់តែច្រើន ហើយវិញ្ញាណរបស់គេនឹងកាន់តែដាស់ឲ្យភ្ញាក់ស្មារតីឡើង។ ការដាស់វិញ្ញាណមនុស្សដែលខូចអាក្រក់ខ្លាំង និងមនុស្សបោកបញ្ឆោតជាងគេឲ្យភ្ញាក់ដឹងខ្លួនវិញ គឺជាគោលដៅនៃការជំនុំជម្រះដោយបែបនេះ។ មនុស្សលោកគ្មានវិញ្ញាណ ពោលគឺវិញ្ញាណរបស់គេបានស្លាប់ជាយូរមកហើយ ហើយគេមិនដឹងថា មានស្ថានសួគ៌ មិនដឹងថាមានព្រះជាម្ចាស់ និងមិនដឹងច្បាស់ថា ខ្លួនគេកំពុងរងទុក្ខក្នុងជង្ហុកធំនៃសេចក្ដីស្លាប់ឡើយ។ តើគេអាចដឹងថាខ្លួនកំពុងរស់នៅក្នុងស្ថាននរកដ៏អាក្រក់នៅលើផែនដីនេះបានដោយរបៀបណា? តើគេអាចដឹងថាសាកសពស្អុយគគ្រុកជារបស់គេ ដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់នេះ បានធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងនៃសេចក្ដីស្លាប់ដោយរបៀបណា? តើគេអាចដឹងថាអ្វីគ្រប់យ៉ាងនៅលើផែនដីនេះត្រូវបានមនុស្សលោកបំផ្លាញខ្ទេចខ្ទីមិនអាចកែខៃបានជាយូរមកហើយនេះដោយរបៀបណា? ហើយតើគេអាចដឹងបានថាព្រះអាទិករបានយាងមកកាន់ផែនដីនៅថ្ងៃនេះ និងកំពុងស្វែងរកក្រុមមនុស្សខូចអាក្រក់ដែលទ្រង់អាចសង្គ្រោះពួកគេបាននោះដោយរបៀបណា? ទោះបីជាក្រោយពេលដែលមនុស្សឆ្លងកាត់បទពិសោធន៍នៃការបន្សុទ្ធ និងការជំនុំជម្រះក្ដី ស្មារតីភ្ញាក់ខ្លួនដ៏ល្ងង់ខ្លៅ នៅតែមិនទាន់កម្រើក និងមិនទាន់ឆ្លើយតបបានទាំងស្រុងឡើយ។ មនុស្សលោកអីក៏ប្រែជាអាក្រក់ដល់ម្ល៉េះ! ហើយថ្វីបើការជំនុំជម្រះបែបនេះ គឺដូចជាព្យុះព្រិលកំណាចដែលធ្លាក់មកពីលើមេឃក្ដី ក៏វាជាប្រយោជន៍ដ៏ខ្លាំងបំផុតសម្រាប់មនុស្សលោក។ ប្រសិនបើមិនមែនសម្រាប់ការជំនុំជម្រះលើមនុស្សដោយបែបនេះទេ នោះនឹងគ្មានបានផលអ្វីឡើយ ហើយវាមិនអាចទៅរួចទេដើម្បីសង្គ្រោះមនុស្សពីជង្ហុកនៃទុក្ខវេទនា។ ប្រសិនបើមិនមែនសម្រាប់កិច្ចការនេះទេ នោះមនុស្សលោកមុខជាលំបាកខ្លាំងដើម្បីងើបចេញពីស្ថានឃុំព្រលឹង ដ្បិតដួងចិត្តរបស់ពួកគេបានស្លាប់បាត់ជាយូរមកហើយ ហើយវិញ្ញាណរបស់ពួកគេ ត្រូវបានសាតាំងជាន់ឈ្លីជាយូរមកហើយ។ ការសង្រ្គោះដល់អ្នករាល់គ្នាដែលបានលេចលង់ទៅក្នុងជម្រៅយ៉ាងជ្រៅដល់បាតនៃការប្រែជាអាក្រក់នេះ ត្រូវការត្រាស់ហៅអ្នកដោយកម្លាំងយ៉ាងច្រើន ត្រូវការការជំនុំជម្រះអ្នកដោយកម្លាំងយ៉ាងច្រើន។ មានតែពេលនោះទេ ដែលអាចធ្វើឲ្យបេះដូងដែលបានកករឹងរបស់អ្នករាល់គ្នាភ្ញាក់ដឹងខ្លួនវិញបាន។
សាច់ឈាមរបស់អ្នករាល់គ្នា ចំណង់ហួសហេតុរបស់អ្នករាល់គ្នា ភាពលោភលន់របស់អ្នករាល់់គ្នា និងតម្រេកកាមរបស់អ្នករាល់គ្នា បានចាក់ឬសយ៉ាងជ្រៅទៅក្នុងខ្លួនរបស់អ្នករាល់គ្នា។ ចំណុចអស់ទាំងនេះ កំពុងគ្រប់គ្រងលើដួងចិត្តរបស់អ្នកឥតឈប់ឈរ ដែលអ្នករាល់គ្នាគ្មានកម្លាំងនឹងដោះនូវនឹមនៃគំនិតសក្តិភូមិ និងគំនិតខ្សោយអាក្រក់នេះទេ។ អ្នករាល់គ្នាមិនស្រេកឃ្លានចង់ផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នរបស់អ្នក និងមិនចង់គេចេញពីឥទ្ធិពលនៃភាពងងឹតឡើយ។ អ្នករាល់គ្នាគ្រាន់តែជាប់ចំណងទៅនឹងរបស់អស់ទាំងនេះប៉ុណ្ណោះ។ បើទោះបីជាអ្នករាល់គ្នាដឹងថា ជីវិតនេះគឺមានការឈឺចាប់ខ្លាំង ហើយពិភពមនុស្សនេះ ខ្មៅងងឹតខ្លាំងក្ដី ក៏នៅតែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានសេចក្តីក្លាហានក្នុងការបំផ្លាស់បំប្រែជីវិតរបស់ខ្លួនដែរ។ អ្នកគ្រាន់តែចង់គេចវេសពីតថភាពពិតនៃជីវិតនេះ ចង់សម្រេចនូវភាពវិសេសឧត្តមនៃព្រលឹង និងរស់នៅក្នុងមជ្ឈដ្ឋានដែលមានសន្តិភាព សេចក្តីសប្បាយរីករាយ ដូចជាស្ថានសួគ៌។ អ្នករាល់គ្នាមិនចង់ស៊ូទ្រាំនឹងភាពលំបាកវេទនាដើម្បីផ្លាស់ប្ដូរជីវិតបច្ចុប្បន្នរបស់អ្នកឡើយ។ អ្នកក៏មិនចង់ស្វែងរកការជំនុំជម្រះ និងការកាត់ទោសនេះ សម្រាប់ជីវិតមួយដែលអ្នកគប្បីអនុវត្ដតាមដែរ។ ផ្ទុយទៅវិញ អ្នកយល់សប្តិក្នុងក្ដីសុបិន្តនានាដែលមិនពិតសូម្បីបន្តិច ដែលថាពិភពដ៏ស្រស់បំព្រងនេះ ហួសពីកម្រិតខាងសាច់ឈាមទៅទៀត។ ជីវិតដែលអ្នករាល់គ្នាចង់បាន គឺជាជីវិតមួយដែលអ្នកអាចទទួលបានដោយមិនបាច់ប្រឹង ដោយគ្មានការរងទុក្ខឈឺចាប់អ្វីឡើយ។ នោះគឺមិនពិតទាំងស្រុងហើយ! ដោយសារអ្វីដែលអ្នករាល់គ្នាសង្ឃឹមចង់បាន គឺមិនមែនដើម្បីរស់នៅក្នុងជីវិតដែលមានន័យផ្នែកសាច់ឈាម និងដើម្បីសម្រេចនូវសេចក្តីពិតនៅក្នុងរយៈពេលនៃការរស់នៅឡើយ ពោលគឺ ត្រូវរស់នៅដើម្បីសេចក្តីពិត និងក្រោកឈរឡើងដើម្បីយុត្តិធម៌។ នេះគឺមិនមែនជាអ្វីដែលអ្នករាល់គ្នានឹងត្រូវចាត់ទុកជាជីវិតដែលមានពន្លឺចាំងចែង និងភ្លឺចិញ្ចាចនោះទេ។ អ្នករាល់គ្នាមានអារម្មណ៍ថា នេះមិនមែនជាជីវិតត្រចះត្រចង់ ឬជីវិតមានន័យឡើយ។ នៅក្នុងភ្នែករបស់អ្នករាល់គ្នា ការរស់នៅក្នុងជីវិតបែបនេះ នឹងមានអារម្មណ៍ដូចជាអយុត្តិធម៌ដូច្នោះដែរ! បើទោះបីជាអ្នករាល់គ្នាទទួលយកនូវការកាត់ទោសនៅថ្ងៃនេះក្ដី ក៏ប៉ុន្តែអ្វីដែលអ្នករាល់កំពុងបន្តស្វែងរក គឺមិនមែនដើម្បីទទួលបាននូវសេចក្តីពិត ឬដើម្បីស្ដែងចេញនូវសេចក្តីពិតនោះតាមរយៈការរស់នៅក្នុងពេលបច្ចុប្បន្ននោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីអាចចូលក្នុងជីវិតមួយដែលរីករាយ លើសពីសាច់ឈាម នៅថ្ងៃខាងមុខ។ អ្នករាល់គ្នាមិនមែនកំពុងស្វែងរកសេចក្តីពិតនោះទេ ហើយអ្នករាល់គ្នាមិនកំពុងក្រោកឈរឡើងដើម្បីសេចក្តីពិតដែរ ហើយច្បាស់ណាស់ អ្នកមិនមែនរស់នៅដើម្បីសេចក្តីពិតនោះទេ។ អ្នករាល់គ្នាមិនមែនកំពង់ដើម្បីស្វែងរកច្រកចូលក្នុងពេលបច្ចុប្បន្ននេះទេ ប៉ុន្តែផ្ទុយទៅវិញ នៅអនាគតនឹងកើតមាននៅក្នុងគំនិតរបស់អ្នក ហើយនៅថ្ងៃណាមួយដែលអាចកើតមាន៖ អ្នកបានសម្លឹងមើលផ្ទៃមេឃពណ៌ខៀវ ដោយសម្រក់ទឹកភ្នែកយ៉ាងជូរចត់ ហើយរំពឹងថានឹងត្រូវនាំទៅកាន់ស្ថានសួគ៌នៅថ្ងៃណាមួយ។ តើអ្នករាល់គ្នាមិនដឹងទេឬថា របៀបនៃការគិតរបស់អ្នករាល់គ្នា គឺហួសពីការពិត? អ្នករាល់គ្នានៅបន្តគិតថា ព្រះសង្គ្រោះដែលមានព្រះហឫទ័យសណ្ដោស និងសេចក្តីមេត្ដាឥតព្រំដែន នឹងយាងមកនៅថ្ងៃណាមួយជាក់ជាមិនខាន ដើម្បីយកអ្នកទៅជាមួយទ្រង់ អ្នកជាមនុស្សបានឆ្លង់កាត់នូវទុក្ខលំបាក និងទុក្ខវេទនានៅក្នុងពិភពលោកនេះ ហើយទ្រង់នឹងធ្វើការសងសឹកជាប្រាកដជំនួសអ្នក ដែលជាជនរងគ្រោះ និងត្រូវបានគេគៀបសង្កត់។ តើអ្នកមិនមែនពោរពេញដោយអំពើបាបទេឬ? តើអ្នកជាមនុស្សតែម្នាក់គត់ដែលបានរងទុក្ខនៅក្នុងពិភពលោកនេះទេមែនទេ? អ្នកបានធ្លាក់ចូលក្នុងដែនត្រួតត្រារបស់សាតាំងដោយខ្លួនឯង និងបានរងទុក្ខវេទនា តើព្រះជាម្ចាស់ពិតជានៅតែចង់សងសឹកចំពោះអ្នកទៀតដែរឬទេ? អស់អ្នកណាដែលមិនអាចផ្គាប់តាមសេចក្តីត្រូវការរបស់ព្រះជាម្ចាស់បាន តើពួកគេមិនមែនសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់ទេឬអី? អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើអំពើល្អរបស់អ្នកធ្វើដើម្បីអ្វី? តើអំពើល្អទាំងនេះអាចកើតមាននៅក្នុងដួងចិត្តដែលថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? អ្នកមិនអាចទទួលបានព្រះពរពីព្រះជាម្ចាស់ដោយគ្រាន់តែធ្វើអំពើល្អមួយចំនួននោះទេ ហើយព្រះជាម្ចាស់នឹងមិនសងសឹកនឹងអំពើខុសឆ្គងប្រឆាំងនឹងអ្នក ដោយគ្រាន់តែអ្នកត្រូវក្លាយជាជនរងគ្រោះ និងត្រូវគេគៀបសង្កត់នោះទេ។ អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ តែមិនស្គាល់ព្រះជាម្ចាស់ ប៉ុន្តែជាអ្នកប្រព្រឹត្ដអំពើល្អ តើពួកគេទាំងអស់នឹងមិនត្រូវកាត់ទោសទេឬអី? អ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ គ្រាន់តែចង់ឲ្យព្រះជាម្ចាស់កែតម្រង់ និងសងសឹកចំពោះអំពីខុសឆ្គងប្រឆាំងនឹងអ្នក ហើយអ្នកចង់ឲ្យព្រះជាម្ចាស់ទទួលស្គាល់អ្នក ជាថ្ងៃមួយដែលទីបំផុតអ្នកអាចចេញមកដោយឥតលាក់លៀមងើបក្បាលខ្ពស់នៅទីបំផុតទៅ។ ប៉ុន្តែ អ្នកបដិសេធមិនចង់យកចិត្តទុកដាក់ចំពោះសេចក្តីពិត ហើយអ្នកក៏មិនស្រេចឃ្លាននឹងស្ដែងចេញនូវសេចក្ដីពិតនោះតាមរយៈការរស់នៅដែរ។ អ្នកកាន់តែមិនអាចគេចចេញពីការលំបាក ពីជីវិតដែលទទេសូន្យនោះដែរ។ ផ្ទុយទៅវិញ ខណៈពេលដែលការរស់នៅក្នុងជីវិតខាងសាច់ឈាម និងជីវិតដែលមានបាបរបស់អ្នក អ្នកហាក់ដូចជាត្រេកអរនឹងព្រះជាម្ចាស់ចំពោះសិទ្ធិតវ៉ារបស់អ្នក និងផាត់ចេញនូវអ័ព្ទដែលបាំងជីវិតរបស់អ្នក។ ប៉ុន្តែ តើវាអាចទៅរួចដែរឬទេ? ប្រសិនបើអ្នកមានសេចក្តីពិត អ្នកអាចដើរតាមព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមានការសម្ដែងចេញតាមរយៈការរស់នៅ អ្នកអាចជាការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមានជីវិត អ្នកអាចអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់បាន។ អស់អ្នកណាដែលមានសេចក្តីពិត អាចអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ធានាកែតម្រង់ដល់អស់អ្នកណាដែលស្រលាញ់ទ្រង់ដោយស្មោះអស់ពីចិត្ត និងដល់អ្នកណាដែលស៊ូទ្រាំនឹងទុក្ខលំបាក និងទុក្ខវេទនា ប៉ុន្តែមិនមែនសម្រាប់អស់អ្នកណាដែលគ្រាន់តែស្រឡាញ់ខ្លួនឯង និងអស់អ្នកណាដែលបានធ្លាក់ជាចំណីនៃការបោកប្រាស់របស់សាតាំងឡើយ។ តើអាចមានសេចក្តីល្អនៅក្នុងខ្លួនរបស់អស់អ្នកណាដែលមិនស្រឡាញ់សេចក្តីពិតបានដូចម្តេចទៅ? តើអាចមានសេចក្តីសុចរិតនៅក្នុងខ្លួនឯងណាដែលគ្រាន់តែស្រឡាញ់ខាងសាច់ឈាមបានដូចម្តេចទៅ? តើសេចក្តីសុចរិត និងសេចក្ដីល្អទាំងពីរមិនបាននិយាយដោយគ្រាន់តែសម្អាងទៅលើសេចក្តីពិតទេឬអី? តើចំណុចនេះមិនរក្សាទុកសម្រាប់អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ដទេឬអី? អស់អ្នកណាដែលមិនស្រឡាញ់សេចក្តីពិត និងអស់អ្នកណាដែលជាសាកសពមានក្លិនអសោច តើពួកគេទាំងអស់នេះ មិនមែនជាទីជម្រកនៃអំពើអាក្រក់ទេឬអី? អស់អ្នកណាដែលមិនអាចស្ដែងចេញនូវសេចក្តីពិតតាមរយៈការរស់នៅបានទេ តើពួកគេរាល់គ្នាមិនមែនជាសត្រូវនៃសេចក្តីពិតទេឬអី? ហើយចុះចំណែកអ្នករាល់គ្នាវិញ?
ប្រសិនបើអ្នកអាចគេចចេញពីឥទ្ធិពលនៃភាពងងឹត និងរំដោះខ្លួនឯងចេញពីអ្វីៗដែលមិនស្អាត ប្រសិនបើអ្នកអាចក្លាយជាបរិសុទ្ធបាន នោះអ្នកនឹងមានសេចក្តីពិត។ វាមិនមែនដោយសារអ្នកបានបំផ្លាស់បំប្រែលក្ខណៈរបស់អ្នកនោះទេ ប៉ុន្តែគ្រាន់តែថា អ្នកអាចបញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្តរបស់អ្នកបាន និងអាចលះបង់ចោលនូវសាច់ឈាមបាន។ នេះគឺជាគុណសម្បត្តិដែលមាននៅក្នុងខ្លួនរបស់អស់អ្នកដែលត្រូវបានសម្អាតរួច។ គោលបំណងសំខាន់នៃកិច្ចការនៃការយកឈ្នះនេះ គឺដើម្បីសម្អាតមនុស្សលោក ដើម្បីឲ្យមនុស្សលោកអាចមានសេចក្តីពិត ដ្បិតមនុស្សលោកមានការយល់ដឹងតិចតួចខ្លាំងណាស់អំពីសេចក្តីពិត! ដើម្បីបំពេញកិច្ចការនៃការយកឈ្នះលើមនុស្សដោយបែបនេះ គឺមានសារៈសំខាន់ជ្រាលជ្រៅបំផុត។ អ្នករាល់គ្នាបានធ្លាក់ទៅក្រោមឥទ្ធិពលនៃភាពងងឹត និងទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មក គោលបំណងនៃកិច្ចការនេះ គឺដើម្បីឲ្យអ្នករាល់គ្នាស្គាល់ពីលក្ខណៈរបស់មនុស្ស ហើយនឹងស្ដែងចេញនូវលក្ខណៈនេះតាមរយៈការរស់នៅ។ ការធ្វើឲ្យបានគ្រប់លក្ខណ៍ គឺជាអ្វីគ្រប់បែបយ៉ាងដែលជាភាវៈដែលត្រូវបង្កើតឡើងមកនេះ គប្បីទទួលយក។ ប្រសិនបើកិច្ចការនៅក្នុងដំណាក់កាលនេះ មានការពាក់ព័ន្ធតែនឹងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ នោះកិច្ចការនេះ អាចកើតឡើងនៅក្នុងប្រទេសអង់គ្លេស ឬអាមេរិក ឬអ៊ីស្រាអែលក៏បាន។ កិច្ចការនេះ អាចធ្វើនៅចំពោះមនុស្សលើគ្រប់ជាតិសាសន៍បាន។ ប៉ុន្តែកិច្ចការនៃការយកឈ្នះ គឺមានលក្ខណៈសម្រិតសម្រាំងណាស់។ ជំហានដំបូងនៃកិច្ចការនៃការយកឈ្នះនេះ គឺមានរយៈពេលខ្លី។ ជាងនេះទៅទៀត កិច្ចការនេះនឹងត្រូវប្រើដើម្បីធ្វើឲ្យសាតាំងអាម៉ាស់មុខ និងដើម្បីយកឈ្នះលើសាកលលោកទាំងមូល។ នេះគឺជាកិច្ចការដំបូងនៃការយកឈ្នះ។ មនុស្សម្នាក់អាចនិយាយថា មនុស្សដែលជឿលើព្រះជាម្ចាស់ អាចត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ដ្បិតការធ្វើឲ្យបានគ្រប់លក្ខណ៍នេះ គឺជាកិច្ចការដែលអាចសម្រេចទៅបាន តែនៅក្រោយពេលដែលមានការផ្លាស់ប្ដូររយៈពេលយូរប៉ុណ្ណោះ។ ប៉ុន្តែ ការដែលត្រូវបានយកឈ្នះជារឿងមួយផ្សេងទៀត។ ប្រភេទ និងគំរូសម្រាប់ការយកឈ្នះ ត្រូវតែជាមនុស្សម្នាក់ដែលនៅយឺតយ៉ាវយ៉ាងឆ្ងាយពីខាងក្រោយគេ ដែលរស់នៅក្នុងសេចក្ដីងងឹតខ្លាំង។ ពួកគេច្បាស់ជាមនុស្សដែលប្រែជាអាក្រក់ ជាមនុស្សដែលមិនអាចទទួលស្គាល់ព្រះជាម្ចាស់ ហើយជាមនុស្សដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ខ្លាំងជាងគេបំផុត។ ច្បាស់ណាស់ នេះគឺជាប្រភេទមនុស្សដែលអាចធ្វើទីបន្ទាល់អំពីការត្រូវបានយកឈ្នះឡើយ។ គោលបំណងសំខាន់នៃកិច្ចការនៃការយកឈ្នះនេះ គឺដើម្បីយកឈ្នះលើសាតាំង ចំណែកឯគោលការណ៍នៃការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ គឺដើម្បីទទួលយកមនុស្ស។ គឺដើម្បីធ្វើឲ្យមនុស្សមានទីបន្ទាល់ក្រោយពីត្រូវបានយកឈ្នះ ដែលកិច្ចការនៃការយកឈ្នះនេះ ត្រូវបានធ្វើឡើងនៅទីនេះ នៅចំពោះមនុស្សដូចជារូបអ្នករាល់គ្នា។ គោលបំណងនេះ គឺដើម្បីឲ្យមនុស្សធ្វើទីបន្ទាល់ក្រោយពីត្រូវបានយកឈ្នះរួច។ មនុស្សទាំងអស់ដែលត្រូវបានយកឈ្នះរួច នឹងត្រូវប្រើដើម្បីសម្រេចនូវគោលបំណងនៃការធ្វើឲ្យសាតាំងអាម៉ាស់មុខ។ ដូចនេះ តើអ្វីទៅជាវិធីសាស្រ្តសំខាន់ក្នុងការយកឈ្នះ? ការកាត់ទោស ការជំនុំជម្រះ ការដាក់បណ្ដាសា និងការបើកសម្ដែង ការប្រើប្រាស់និស្ស័យសុចរិតដើម្បីយកឈ្នះលើមនុស្ស ដើម្បីឲ្យពួកគេជឿជាក់ទាំងស្រុង ដោយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ដើម្បីប្រើប្រាស់សេចក្តីពិត និងអំណាចនៃពិភពលោកនេះដើម្បីយកឈ្នះលើមនុស្ស និងដើម្បីឲ្យពួកគេជឿជាក់ទាំងស្រុង នេះគឺជាអត្ថន័យដែលត្រូវបានយកឈ្នះ។ អស់អ្នកណាដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ មិនគ្រាន់តែដើម្បីអាចសម្រេចនូវការស្ដាប់បង្គាប់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចមានចំណេះដឹងអំពិកិច្ចការនៃការជំនុំជម្រះ ផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងមកស្គាល់ព្រះជាម្ចាស់ផងដែរ។ ពួកគេជួបប្រទះនូវបទពិសោធន៍អំពីផ្លូវរបស់ព្រះជាម្ចាស់ដែលពេញដោយសេចក្ដីស្រឡាញ់ និងបានពោរពេញដោយសេចក្តីពិត។ ពួកគេស្វែងយល់ពីរបៀបដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងអាចរងទុក្ខដើម្បីព្រះជាម្ចាស់បាន និងដើម្បីឲ្យមានឆន្ទះផ្ទាល់ខ្លួន។ មនុស្សដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ គឺជាអស់អ្នកណាដែលមានការយល់ដឹងពិតប្រាកដអំពីសេចក្តីពិត ដោយសារធ្លាប់មានបទពិសោធន៍ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សដែលត្រូវយកឈ្នះ គឺជាអស់អ្នកណាដែលដឹងអំពីសេចក្តីពិត ប៉ុន្តែមិនបានទទួលនូវអត្ថន័យពិតនៃសេចក្តីពិត។ ក្រោយពីត្រូវបានយកឈ្នះរួច ពួកគេស្ដាប់បង្គាប់ ប៉ុន្តែការស្ដាប់បង្គាប់របស់ពួកគេ គឺជាលទ្ធផលទាំងស្រុងនៃការជំនុំជម្រះ ដែលពួកគេទទួលបាន។ ពួកគេពុំមានការយល់ដឹងសោះអំពីអត្ថន័យពិតនៃសេចក្តីពិតជាច្រើន។ ពួកគេទទួលស្គាល់សេចក្តីពិតដោយបបូរមាត់ ប៉ុន្តែពួកគេមិនទាន់មានសេចក្តីពិតនោះទេ។ ពួកគេយល់ពីសេចក្តីពិត ប៉ុន្តែពួកគេមិនមានបទពិសោធន៍នឹងសេចក្តីពិតឡើយ។ កិច្ចការដែលកំពុងធ្វើចំពោះអស់អ្នកណាដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ រួមមានការកាត់ទោស និងការជំនុំជម្រះ ជាមួយនឹងការប្រទានជីវិតផងដែរ។ បុគ្គលម្នាក់ដែលឲ្យតម្លៃលើការចូលទៅក្នុងសេចក្តីពិត គឺជាបុគ្គលម្នាក់ដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍។ ភាពខុសគ្នារវាងអ្នកដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ និងអ្នកដែលត្រូវយកឈ្នះ ស្ថិតនៅលើថាតើពួកគេចូលទៅក្នុងសេចក្តីពិតដែរឬអត់។ អ្នកដែលត្រូវប្រទានឲ្យបានគ្រប់លក្ខណ៍ គឺជាអ្នកដែលយល់ពីសេចក្តីពិត ដោយបានចូលទៅក្នុងសេចក្តីពិត និងកំពុងបើកសម្ដែងសេចក្តីពិតនោះតាមរយៈការរស់នៅ។ មនុស្សដែលមិនអាចទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍ គឺជាមនុស្សដែលមិនយល់ពីសេចក្តីពិត និងមិនចូលទៅក្នុងសេចក្តីពិត ពោលគឺ អស់អ្នកណាដែលមិនបើកសម្ដែងសេចក្តីពិតតាមរយៈការរស់នៅ។ បច្ចុប្បន្ន ប្រសិនបើមនុស្សបែបនេះ អាចស្ដាប់បង្គាប់បានទាំងស្រុង ដូច្នេះ ពួកគេត្រូវបានយកឈ្នះហើយ។ ប្រសិនបើអ្នកដែលត្រូវបានយកឈ្នះមិនស្វែងរកសេចក្តីពិតទេ ប្រសិនបើពួកគេដើរតាម ប៉ុន្តែមិនស្ដែងចេញនូវសេចក្ដីពិតនោះតាមរយៈការរស់នៅ ដូច្នេះ ពួកគេមិនអាចត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍បានឡើយ។ មនុស្សដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ អនុវត្តសេចក្តីពិតស្របទៅតាមលក្ខខណ្ឌរបស់ព្រះជាម្ចាស់ នៅក្នុងផ្លូវដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍។ តាមលក្ខណៈនេះ ពួកគេផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវបានធ្វើឲ្យបានគ្រប់លក្ខណ៍។ មនុស្សម្នាក់ដែលដើរតាមរហូតដល់ទីបញ្ចប់ នៅមុនពេលកិច្ចការនៃការយកឈ្នះត្រូវបញ្ចប់ គឺជាមនុស្សម្នាក់ដែលបានយកឈ្នះរួច ប៉ុន្តែមិនអាចនិយាយថា ជាមនុស្សម្នាក់ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នោះទេ។ «មនុស្សដែលត្រូវធ្វើឲ្យគ្រប់លក្ខណ៍» សំដៅលើអស់អ្នកណាដែលអាចបន្តស្វែងរកសេចក្តីពិត និងត្រូវព្រះជាម្ចាស់ទទួលយក នៅក្រោយពីការយកឈ្នះបានបញ្ចប់។ វាសំដៅលើអស់អ្នកណាដែលប្រកាន់ជំហររឹងមាំចំពោះសេចក្តីទុក្ខព្រួយ និងបើកសម្ដែងសេចក្តីពិតតាមរយៈការរស់នៅ ក្រោយពីការយកឈ្នះបានបញ្ចប់។ អ្វីដែលបានញែកដាច់រវាងមនុស្សដែលត្រូវបានយកឈ្នះរួច ពីមនុស្សដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ គឺជាភាពខុសគ្នានៅក្នុងដំណាក់កាលនៃកិច្ចការនេះ និងភាពខុសគ្នានៅក្នុងកម្រិតដែលមនុស្សយល់ដឹង និងចូលទៅក្នុងសេចក្តីពិត។ អស់អ្នកទាំងឡាយណាដែលមិនទាន់បានចាប់ផ្ដើមនៅផ្លូវដែលត្រូវដែលនាំឲ្យឲ្យបានភាពគ្រប់លក្ខណ៍ (សំដៅលើអស់អ្នកណាដែលមិនទាន់មានសេចក្តីពិត) ចុងក្រោយ ពួកគេនឹងនៅតែត្រូវបានលុបបំបាត់ចោល។ មានតែអស់អ្នកណាដែលមានសេចក្តីពិត និងអ្នកដែលបើកសម្ដែងសេចក្តីពិតតាមរយៈការរស់នៅប៉ុណ្ណោះ ដែលអាចត្រូវព្រះជាម្ចាស់ទទួលយកទាំងស្រុងបាន។ នោះមានន័យថា អស់អ្នកណាដែលរស់នៅតាមលំនាំលក្ខណៈរបស់ពេត្រុស ត្រូវបានប្រទានឲ្យគ្រប់លក្ខណ៍ ចំណែកឯអ្នកដទៃផ្សេងទៀត គឺជាមនុស្សដែលត្រូវបានយកឈ្នះ។ កិច្ចការដែលកំពុងធ្វើចំពោះអស់អ្នកណាដែលកំពុងត្រូវបានយកឈ្នះ រួមមាន ការដាក់បណ្ដាសា ការកាត់ទោស និងការបង្ហាញកំហឹងក្រោធ ហើយអ្វីដែលមកចំពោះពួកគេ គឺជាសេចក្តីសុចរិត និងពាក្យបណ្តាសា។ ដើម្បីធ្វើកែលម្អបុគ្គលម្នាក់ គឺត្រូវបើកបង្ហាញដោយគ្មានពីធីបុណ្យ ឬគ្មានការគួរសមឡើយ ដើម្បីបើកបង្ហាញនូវនិស្ស័យខូចអាក្រក់នៅខាងក្នុងខ្លួនពួកគេ ដើម្បីឲ្យពួកគេទទួលស្គាល់វាដោយខ្លួនឯង និងមានការជឿជាក់ទាំងស្រុង។ នៅពេលណាដែលមនុស្សស្ដាប់បង្គាប់ទាំងស្រុង កិច្ចការនៃការយកឈ្នះនឹងបញ្ចប់។ ថ្វីបើមនុស្សភាគច្រើននៅបន្តមិនស្វែងរកការយល់ដឹងអំពីសេចក្តីពិតក្ដី ក៏កិច្ចការនៃការយកឈ្នះ នឹងត្រូវបានបញ្ចប់ដែរ។
ប្រសិនបើអ្នកនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ នោះមានលក្ខខណ្ឌមួយចំនួនដែលចាំបាច់ត្រូវធ្វើឲ្យបាន។ តាមរយៈការតាំងចិត្តរបស់អ្នក ការតស៊ូអត់ធ្មត់របស់អ្នក និងស្មារតីភ្នាក់រឮករបស់អ្នក និងតាមរយៈការបន្តស្វែងរករបស់អ្នក នោះអ្នកនឹងអាចជួបប្រទះនូវជីវិត និងគាប់ព្រះហឬទ័យព្រះជាម្ចាស់។ នេះគឺជាច្រកចូលរបស់អ្នក ហើយអ្វីទាំងអស់នេះ គឺជាចំណុចចាំបាច់នៅលើផ្លូវនៃការធ្វើឲ្យបានគ្រប់លក្ខណ៍។ កិច្ចការនៃការធ្វើឲ្យបានគ្រប់លក្ខណ៍ អាចធ្វើឡើងចំពោះមនុស្សគ្រប់គ្នា។ នរណាដែលស្វែងរកព្រះជាម្ចាស់ អាចត្រូវប្រទានឲ្យបានគ្រប់លក្ខណ៍ ព្រមទាំងមានឱកាស និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវប្រទានឲ្យបានគ្រប់លក្ខណ៍។ ត្រង់ចំណុចនេះ ពុំមានក្បួនតម្រាជាក់លាក់ទេ។ មនុស្សម្នាក់អាចទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍ឬអត់នោះ សំខាន់គឺអាស្រ័យលើថាតើគេកំពុងស្វែងរកអ្វី។ មនុស្សដែលស្រឡាញ់សេចក្តីពិត និងអាចបើកសម្ដែងសេចក្តីពិតតាមរយៈការរស់នៅ គឺប្រាកដជាអាចទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍។ មនុស្សដែលមិនស្រឡាញ់សេចក្តីពិត នឹងមិនទទួលបានការទូន្មានពីព្រះជាម្ចាស់ឡើយ។ ពួកគេមិនមានជីវិតដែលព្រះជាម្ចាស់ចង់បានទេ ហើយពួកគេក៏មិនអាចធ្វើឲ្យបានគ្រប់លក្ខណ៍ដែរ។ កិច្ចការនៃការធ្វើឲ្យបានគ្រប់លក្ខណ៍ គឺសម្រាប់តែដើម្បីទទួលយកមនុស្សប៉ុណ្ណោះ និងមិនមែនជាផ្នែកនៃកិច្ចការធ្វើសង្គ្រាមជាមួយសាតាំងឡើយ។ កិច្ចការនៃការយកឈ្នះនេះ គឺគ្រាន់តែដើម្បីធ្វើសង្គ្រាមជាមួយសាតាំងប៉ុណ្ណោះ ដែលមានន័យថា ការប្រើការយកឈ្នះលើមនុស្ស គឺដើម្បីយកឈ្នះលើសាតាំង។ កិច្ចការនៃការយកឈ្នះនេះ គឺជាកិច្ចការសំខាន់ ជាកិច្ចការថ្មីបំផុត ជាកិច្ចការដែលមិនធ្លាប់បានធ្វើនាពេលកន្លងមកនៅគ្រប់សម័យកាល។ មនុស្សម្នាក់អាចនិយាយបានថា គោលដៅនៃដំណាក់កាលនៃកិច្ចការនេះ គឺសំខាន់ធ្វើការយកឈ្នះលើមនុស្សទាំងអស់ ដើម្បីយកឈ្នះលើសាតាំង។ កិច្ចការនៃការធ្វើឲ្យបានគ្រប់លក្ខណ៍ នេះមិនមែនជាកិច្ចការថ្មីនោះទេ។ លក្ខណៈពិសេសនៃគោលដៅនៃគ្រប់កិច្ចការទាំងអស់ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺការយកឈ្នះលើមនុស្ស។ នេះគឺដូចជាសម័យព្រះគុណ នៅពេលដែលកិច្ចការសំខាន់គឺជាការប្រោសលោះមនុស្សគ្រប់រូបតាមរយៈការឆ្កាង។ «ការទទួលយកមនុស្ស» គឺជាកិច្ចការបន្ថែមខាងសាច់ឈាម និងត្រូវធ្វើឡើងក្រោយពីការឆ្កាងតែប៉ុណ្ណោះ។ នៅពេលព្រះយេស៊ូវយាងមក និងបំពេញកិច្ចការរបស់ទ្រង់ គោលបំណងសំខាន់របស់ទ្រង់ គឺប្រើប្រាស់ការឆ្កាងទ្រង់ ដើម្បីយកជ័យជម្នះលើបាវបម្រើនៃសេចក្តីស្លាប់និងស្ថានឃុំព្រលឹង ដើម្បីយកជ័យជម្នះលើឥទ្ធិពលរបស់សាតាំង ពោលគឺ ដើម្បីយកឈ្នះលើសាតាំង។ ពេត្រុសចាប់ផ្ដើមដើរលើផ្លូវនៃការធ្វើឲ្យបានគ្រប់លក្ខណ៍ មួយជំហានម្ដងៗ ក្នុងសម័យនោះ នៅក្រោយពេលដែលព្រះយេស៊ូ ត្រូវបានគេឆ្កាងតែប៉ុណ្ណោះ។ ជាការពិតណាស់ ពេត្រុសស្ថិតក្នុងចំណោមអ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទ នៅពេលដែលព្រះយេស៊ូវកំពុងបំពេញកិច្ចការ ប៉ុន្តែគាត់មិនត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នៅក្នុងសម័យនោះទេ។ ផ្ទុយទៅវិញ ពេត្រុសបានយល់បន្តិចម្ដងៗពីសេចក្តីពិត ហើយក្រោយមក ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ បន្ទាប់ពីព្រះយេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម យាងមកកាន់ផែនដីនេះ គឺគ្រាន់តែបញ្ចប់ដំណាក់កាលនៃកិច្ចការគន្លឹះ និងសំខាន់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ មិនមែនដើម្បីរស់នៅក្នុងចំណោមមនុស្សនៅលើផែនដីនេះក្នុងរយៈពេលយូរ ដោយមានបំណងធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍នោះទេ។ ទ្រង់មិនធ្វើកិច្ចការបែបនោះឡើយ។ ទ្រង់មិនបានរង់ចាំរហូតដល់ពេលវេលានោះមកដល់ នៅពេលដែលមនុស្សត្រូវបានប្រទានឲ្យបានគ្រប់លក្ខណ៍ទាំងស្រុងដើម្បីបញ្ចប់កិច្ចការរបស់ទ្រង់ឡើយ។ នោះមិនមែនជាគោលដៅ និងសារៈសំខាន់នៃការយកកំណើតជាសាច់ឈាមរបស់ទ្រង់នោះទេ។ ទ្រង់បានយាងមកដើម្បីតែបំពេញកិច្ចការនៃការសង្គ្រោះមនុស្សលោកក្នុងរយៈពេលខ្លីប៉ុណ្ណោះ មិនដើម្បីបំពេញកិច្ចការនៃការប្រទានឲ្យមនុស្សជាតិបានគ្រប់លក្ខណ៍ក្នុងរយៈពេលយូរនោះទេ។ កិច្ចការនៃការសង្គ្រោះមនុស្សលោក គឺជាការតំណាង ដែលអាចចាប់ផ្ដើមបង្កើតជាសម័យថ្មីមួយបាន។ កិច្ចការនេះ អាចបញ្ចប់ទៅបានក្នុងរយៈពេលមួយដ៏ខ្លី។ ប៉ុន្តែការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ តម្រូវឲ្យមានការនាំមនុស្សទៅកាន់កម្រិតជាក់លាក់មួយ។ ការងារបែបនេះចំណាយពេលយូរ។ វាជាកិច្ចការដែលត្រូវបំពេញដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ប៉ុន្តែកិច្ចការពឹងផ្អែកលើមូលដ្ឋាននៃសេចក្តីពិត ដែលបានថ្លែងនៅក្នុងអំឡុងពេលកិច្ចការខាងសាច់ឈាម។ កិច្ចការនេះ ក៏ត្រូវធ្វើឡើងតាមរយៈការលើកតម្កើងពួកសាវ័ក ដើម្បីធ្វើកិច្ចការនៃការឃ្វាលចៀមដើម្បីសម្រេចគោលដៅរបស់ទ្រង់ក្នុងការប្រទានឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម ពុំបំពេញកិច្ចការនេះទេ។ ទ្រង់គ្រាន់តែមានបន្ទូលអំពីផ្លូវនៃជីវិតដើម្បីឲ្យមនុស្សយល់ ហើយទ្រង់គ្រាន់ផ្ដល់សេចក្តីពិតដល់មនុស្សលោកប៉ុណ្ណោះ ជាជាងការដើរអមដំណើរមនុស្សជារៀងរហូតនៅក្នុងការអនុវត្តសេចក្តីពិតនេះ ពីព្រោះថាកិច្ចការនោះមិនស្ថិតក្នុងព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ហេតុនេះ ទ្រង់នឹងមិនអមដំណើរជាមួយមនុស្សលោករហូតដល់ថ្ងៃមួយដែលមនុស្សយល់ដឹងទាំងស្រុងនូវសេចក្តីពិត និងទទួលបានសេចក្តីពិតទាំងស្រុងនោះទេ។ កិច្ចការរបស់ទ្រង់ខាងសាច់ឈាមនឹងបញ្ចប់នៅពេលដែលមនុស្សដើរចូលក្នុងផ្លូវត្រូវ ជាផ្លូវនៃការសេចក្តីជំនឿចំពោះព្រះជាម្ចាស់ នៅពេលដែលមនុស្សដើរនៅលើផ្លូវត្រូវនៃការធ្វើឲ្យបានគ្រប់លក្ខណ៍។ ជាការពិតណាស់ វាក៏ជាពេលវេលាដែលទ្រង់នឹងបានយកឈ្នះលើសាតាំងទាំងស្រុងដែរ និងយកឈ្នះលើពិភពលោកនេះ។ នៅពេលនោះ ទ្រង់មិនខ្វាយខ្វល់ថាតើមនុស្សនឹងបានចូលទៅក្នុងសេចក្តីពិតទាំងស្រុងឬអត់នោះទេ ហើយទ្រង់ក៏មិនខ្វាយខ្វល់ថាតើជីវិតរបស់មនុស្សល្អអស្ចារ្យ ឬសុខុដុមឬអត់ក៏ដោយ។ គ្មានរឿងណាមួយក្នុងចំណោមនោះដែលទ្រង់បានយកកំណើតជាសាច់ឈាមមកនេះ គប្បីត្រូវគ្រប់គ្រងឡើយ។ គ្មានអ្វីក្នុងនោះដែលជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាមឡើយ។ នៅពេលណាដែលទ្រង់បញ្ចប់កិច្ចការតាមព្រះហឫទ័យរបស់ទ្រង់ហើយ ទ្រង់នឹងបញ្ចប់កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាមវិញ។ ដូចនេះ កិច្ចការដែលព្រះជាម្ចាស់ដែលយកកំណើតខាងសាច់ឈាមធ្វើ គឺគ្រាន់តែជាកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនអាចធ្វើបានដោយផ្ទាល់តែប៉ុណ្ណោះ។ បន្ថែមលើនេះ វាគឺជាកិច្ចការនៃការប្រោសលោះរយៈពេលខ្លី មិនមែនកិច្ចការដែលទ្រង់នឹងធ្វើនៅលើផែនដីនេះក្នុងរយៈពេលយូរឡើយ។
ការបង្កើនគុណសម្បត្តិរបស់អ្នករាល់គ្នា គឺមិនមែននៅក្នុងដែននៃកិច្ចការរបស់ខ្ញុំឡើយ។ ខ្ញុំសុំឲ្យអ្នករាល់គ្នាធ្វើបែបនេះ ក៏ដោយសារតែគុណសម្បត្តិរបស់អ្នករាល់គ្នានៅទាបខ្លាំងពេក។ នៅក្នុងសេចក្តីពិត នេះមិនមែនជាផ្នែកនៃកិច្ចការនៃការធ្វើឲ្យបានគ្រប់លក្ខណ៍នោះទេ តែផ្ទុយទៅវិញ វាគឺជាកិច្ចការបន្ថែមដែលត្រូវកែលម្អចំពោះអ្នករាល់គ្នា។ កិច្ចការដែលត្រូវបញ្ចប់ចំពោះអ្នករាល់គ្នានៅពេលសព្វថ្ងៃនេះ គឺត្រូវធ្វើឡើងស្របទៅតាមអ្វីដែលអ្នករាល់គ្នាត្រូវការ។ វាគឺជាកិច្ចការសម្រាប់មនុស្សម្នាក់ៗ និងមិនមែនជាផ្លូវដែលមនុស្សគ្រប់គ្នាដែលកំពុងត្រូវបានធ្វើឲ្យបានគ្រប់លក្ខណ៍នោះ ត្រូវដើរតាមនោះទេ។ ដោយសារគុណសម្បត្តិរបស់អ្នករាល់គ្នាទាបជាងមនុស្សដែលត្រូវបានធ្វើឲ្យបានគ្រប់លក្ខណ៍នៅសម័យមុន ដូចនេះ នៅពេលកិច្ចការនេះត្រូវធ្វើមកលើអ្នករាល់គ្នា នោះនឹងមានឧបសគ្គជាច្រើន។ ខ្ញុំស្ថិតក្នុងចំណោមអ្នករាល់គ្នាដែលកំពុងធ្វើការបន្ថែមនេះ ដ្បិតគោលដៅនៃការធ្វើឲ្យគ្រប់លក្ខណ៍គឺខុសៗគ្នា។ ជាពិសេស នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដីនេះ ទ្រង់មានដែនកំណត់ត្រឹមត្រូវរបស់ទ្រង់ និងបំពេញកិច្ចការរបស់ទ្រង់ទៅតាមនោះ ដោយមិនខ្វាយខ្វល់នឹងបញ្ហាដែលមិនពាក់ព័ន្ធឡើយ។ ទ្រង់មិនចូលពាក់ព័ន្ធនឹងបញ្ហាគ្រួសារ ឬចូលរួមនៅក្នុងជីវិតរបស់មនុស្សលោកឡើយ។ ទ្រង់មិនយកព្រទ័យទុកដាក់ចំពោះរឿងរាក់កំភែលបែបនេះឡើយ។ រឿងទាំងនេះ មិនមែនជាផ្នែកនៃព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ប៉ុន្តែគុណសម្បត្តិអ្នករាល់គ្នា គឺទាបខ្លាំងជាងអ្វីដែលខ្ញុំចង់បានទៅទៀត ពិតណាស់ គឺគ្មានអ្វីមកប្រៀបធៀបបានឡើយ ដែលវាបង្កជាឧបសគ្គយ៉ាងខ្លាំងដល់កិច្ចការរបស់ខ្ញុំ។ ជាងនេះទៅទៀត កិច្ចការនេះ ត្រូវធ្វើឡើងក្នុងចំណោមមនុស្សដែលរស់នៅក្នុងទឹកដីនៃប្រទេសចិននេះ។ អ្នករាល់គ្នាល្ងង់ខ្លៅខ្លាំងណាស់ដែលខ្ញុំគ្មានជម្រើសអ្វីក្រៅពីនិយាយវាចេញមកទេ ហើយតម្រូវឲ្យអ្នករាល់គ្នាបង្រៀនខ្លួនឯង។ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា នេះគឺជាកិច្ចការបន្ថែម ប៉ុន្តែវាក៏ជារឿងដែលអ្នករាល់គ្នាត្រូវធ្វើឲ្យបានផងដែរ ជារឿងដែលនឹងជួយឲ្យអ្នករាល់គ្នាទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍ដែរ។ តាមពិត ការអប់រំ ចំណេះដឹងមូលដ្ឋានអំពីការប្រព្រឹត្តផ្ទាល់ខ្លួន និងចំណេះដឹងមូលដ្ឋានអំពីជីវិត គឺរឿងដែលអ្នករាល់គ្នាចេះដឹងពីកំណើតមក។ ខ្ញុំមិនគួរត្រូវមកនិយាយអំពីរឿងទាំងនេះឡើយ។ ប៉ុន្តែដោយសារអ្នករាល់គ្នាមិនមានចំណុចទាំងអស់នេះ ខ្ញុំគ្មានជម្រើសណាក្រៅពីធ្វើកិច្ចការនៃការបំពាក់បំប៉នចំណុចទាំងនេះនៅក្នុងខ្លួនឯងឡើយ ក្រោយពីអ្នកបានកើតមកក្នុងពិភពលោកនេះ។ បើទោះបីជាអ្នករាល់គ្នាមានសញ្ញាណជាច្រើនអំពីខ្ញុំក្ដី ខ្ញុំនៅតែចង់ទាមទារបែបនេះពីអ្នករាល់គ្នា ខ្ញុំនៅតែចង់ឲ្យអ្នករាល់គ្នាបង្កើនគុណសម្បត្តិរបស់អ្នក។ វាមិនមែនជាបំណងរបស់ខ្ញុំដើម្បីយាងមក និងធ្វើកិច្ចការនេះទេ ដ្បិតកិច្ចការរបស់ខ្ញុំគឺគ្រាន់តែយកឈ្នះលើអ្នករាល់គ្នាប៉ុណ្ណោះ គ្រាន់តែទទួលបាននូវការចោទប្រកាន់ទោសពេញលេញលើអ្នករាល់គ្នា តាមរយៈការជំនុំជម្រះលើអ្នករាល់គ្នា ហើយបន្ទាប់ ត្រូវចង្អុលបង្ហាញពីផ្លូវនៃជីវិតដែលអ្នករាល់គ្នាគួរដើរ។ និយាយមួយបែបទៀត មិនថាអ្នករាល់គ្នាចេះដឹងប៉ុនណា ហើយមិនថាអ្នកមានចំណេះដឹងអំពីជីវិតប៉ុនណានោះទេ វាគ្មានអ្វីមកពាក់ព័ន្ធជាមួយខ្ញុំសោះឡើយ បើវាមិនមែនពាក់ព័ន្ធនឹងការដែលខ្ញុំត្រូវយកឈ្នះលើអ្នករាល់គ្នាដោយព្រះបន្ទូលរបស់ខ្ញុំនោះ។ អ្វីដែលទាំងអស់កំពុងដាក់បន្ថែមនេះ គឺដើម្បីធានាថា លទ្ធផលអាចសម្រេចទៅបាននៅក្នុងកិច្ចការនៃការយកឈ្នះនេះ និងដើម្បីការធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ជាបន្តបន្ទាប់។ វាមិនមែនជាផ្នែកមួយនៃកិច្ចការនៃការយកឈ្នះនោះទេ។ ដោយសារអ្នករាល់គ្នាមានគុណសម្បត្តិតិចតួច ហើយអ្នកខ្ជិលច្រអូស និងមិនរវីរវល់ ល្ងង់ខ្លៅ និងក្រយល់ ដូចគល់ឈើ និងល្ងីល្ងើ ដោយសារអ្នកខុសធម្មតាខ្លាំង ខ្ញុំចង់ឲ្យអ្នកបង្កើនគុណសម្បត្តិរបស់អ្នកជាមុនសិន។ នរណាដែលចង់ធ្វើឲ្យបានគ្រប់លក្ខណ៍ ត្រូវបំពេញតាមលក្ខខណ្ឌជាក់លាក់។ ដើម្បីធ្វើឲ្យបានគ្រប់លក្ខណ៍ មនុស្សម្នាក់ត្រូវមានគំនិតច្បាស់លាស់ និងភ្លឺស្វាង និងសុខចិត្តរស់នៅក្នុងជីវិតដែលមានន័យ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមិនសុខចិត្តរស់នៅក្នុងជីវិតឥតខ្លឹមសារទេ ជាមនុស្សម្នាក់ដែលស្វែងរកសេចក្តីពិត ជាមនុស្សម្នាក់ដែលស្មោះត្រង់ចំពោះគ្រប់កិច្ចការដែលពួកគេធ្វើ ហើយជាមនុស្សម្នាក់ពិសេសជាងមនុស្សលោកធម្មតា ដូចនេះ អ្នកអាចបំពេញតាមលក្ខខណ្ឌដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ហើយ។
កិច្ចការដែលកំពុងធ្វើក្នុងចំណោមអ្នករាល់គ្នា គឺកំពុងធ្វើឡើងចំពោះអ្នករាល់គ្នាស្របទៅតាមកិច្ចការដែលត្រូវការធ្វើ។ ក្រោយពីការយកឈ្នះលើមនុស្សទាំងនេះហើយ មនុស្សមួយក្រុមនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍។ ហេតុនេះ កិច្ចការភាគច្រើននៅពេលបច្ចុប្បន្ននេះ ក៏ស្ថិតក្នុងការត្រៀមរៀបចំសម្រាប់គោលដៅនៃការធ្វើឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ដែរ ដ្បិតមានមនុស្សជាច្រើនស្រេចឃ្លានចង់បានសេចក្តីពិត ដែលពួកគេអាចធ្វើឲ្យបានគ្រប់លក្ខណ៍។ ប្រសិនបើកិច្ចការនៃការយកឈ្នះនេះ ត្រូវអនុវត្តចំពោះអ្នករាល់គ្នា ហើយក្រោយមក គ្មានកិច្ចការបន្ថែមដែលត្រូវធ្វើទេ ដូច្នេះ តើវាមិនមែនជាករណីដែលមនុស្សខ្លះដែលស្រេកឃ្លានចង់បានសេចក្តីពិត នឹងមិនអាចទទួលបានសេចក្តីទេឬអី? កិច្ចការក្នុងពេលបច្ចុប្បន្ននេះ មានគោលបំណងក្នុងការបើកផ្លូវដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍នៅពេលបន្ទាប់។ បើទោះបីជាកិច្ចការរបស់ខ្ញុំ គឺគ្រាន់តែជាកិច្ចការនៃការយកឈ្នះក្ដី ក៏ប៉ុន្តែផ្លូវនៃជីវិតដែលខ្ញុំមានបន្ទូល គឺជាការរៀបចំសម្រាប់ការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍នៅពេលក្រោយ។ កិច្ចការដែលចូលមកបន្ទាប់ពីការយកឈ្នះនេះ ផ្ដោតសំខាន់លើការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ហើយការយកឈ្នះ គឺត្រូវធ្វើឡើងដើម្បីចាក់ក្រាលគ្រឹះសម្រាប់កិច្ចការនៃការធ្វើឲ្យបានគ្រប់លក្ខណ៍។ មនុស្សអាចត្រូវបានប្រទានឲ្យគ្រប់លក្ខណ៍ក្រោយពីត្រូវបានយកឈ្នះរួច។ បច្ចុប្បន្ននេះ ការងារសំខាន់គឺត្រូវយកឈ្នះ។ បន្ទាប់មក អ្នកដែលស្វែងរក និងទន្ទឹងចង់បានសេចក្តីពិត នឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍។ ដើម្បីធ្វើឲ្យបានគ្រប់លក្ខណ៍ ត្រូវការទិដ្ឋភាពចូលរួមយ៉ាងសកម្មរបស់មនុស្ស៖ តើអ្នកមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើអ្វីទៅជាបទពិសោធន៍ដ៏ជ្រាលជ្រៅរបស់អ្នកនៅពេលអ្នកបានដើរនៅក្នុងផ្លូវនេះ? តើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បរិសុទ្ធដល់កម្រិតណា? តើការប្រតិបត្ដិសេចក្តីពិតរបស់អ្នក ច្បាស់លាស់ដល់កម្រិតណា? ដើម្បីធ្វើឲ្យបានគ្រប់លក្ខណ៍ មនុស្សចាំបាច់ត្រូវមានចំណេះដឹងជាមូលដ្ឋានអំពីទិដ្ឋភាពទាំងអស់របស់មនុស្សលោក។ នេះគឺលក្ខខណ្ឌគោលមួយ។ អស់អ្នកទាំងឡាយណាដែលមិនអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ក្រោយពេលត្រូវយកឈ្នះរួច នឹងក្លាយជាបាវបម្រើ ហើយចុងក្រោយ នឹងត្រូវបោះចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធម៌ ហើយនឹងនៅត្រូវធ្លាក់ទៅក្នុងរណ្តៅដ៏សែនជ្រៅ ដោយសារនិស្ស័យរបស់អ្នកមិនបានបំផ្លាស់ប្រែ ហើយអ្នកនៅបន្តជាកម្មសិទ្ធិរបស់សាតាំង។ ប្រសិនបើមនុស្សម្នាក់ខ្វះលក្ខខណ្ឌសម្រាប់ការធ្វើឲ្យបានគ្រប់លក្ខណ៍ ដូច្នេះ គេមិនបានការអ្វីឡើយ គេជាកាកសំណល់ ជាឧបករណ៍ ជាអ្វីដែលមិនអាចអត់ទ្រាំនឹងការល្បងលនៃភ្លើងបានឡើយ! តើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក្នុងពេលនេះ ល្អដល់កម្រិតណា? តើការស្អប់ខ្ពើមចំពោះខ្លួនឯងធំដល់កម្រិតណា? តើអ្នកបានស្គាល់សាតាំងជ្រាលជ្រៅខ្លាំងប៉ុណ្ណា? តើអ្នកបានពង្រឹងការតាំងចិត្តរបស់អ្នកហើយឬនៅ? តើជីវិតរបស់អ្នកនៅក្នុងភាពជាមនុស្សលោកនេះ ត្រូវបានគ្រប់គ្រងបានល្អទេ? តើជីវិតរបស់អ្នកមានការបំផ្លាស់បំប្រែដែរឬទេ? តើអ្នកកំពុងរស់នៅក្នុងជីវិតថ្មីមែនទេ? តើទស្សនៈវិស្ស័យអំពីជីវិតរបស់អ្នកមានការបំផ្លាស់បំប្រែដែរឬទេ? ប្រសិនបើចំណុចទាំងអស់នេះមិនបានផ្លាស់ប្ដូរទេ អ្នកមិនអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នោះទេ បើទោះបីជាអ្នកមិនដកថយក៏ដោយ ក៏អ្នកគ្រាន់តែត្រូវបានយកឈ្នះប៉ុណ្ណោះ។ នៅពេលវេលាដែលធ្វើតេស្តលើអ្នកមកដល់ អ្នកនឹងខ្វះនូវសេចក្តីពិត លក្ខណៈជាមនុស្សរបស់អ្នក នឹងក្លាយជាខុសធម្មតា ហើយអ្នកជាសត្វទាបថោកបំផុត។ ការទទួលបានតែមួយគត់របស់អ្នក គឺនឹងត្រូវទទួលការយកឈ្នះ អ្នកនឹងគ្រាន់តែជារបស់មួយដែលខ្ញុំបានយកឈ្នះប៉ុណ្ណោះ។ ដូចជាសត្វលាមួយក្បល នៅពេលដែលវាបានទទួលរំពាត់របស់ម្ចាស់វា វាក្លាយជាភ័យខ្លាច និងតក់ស្លុតមិនចង់ធ្វើអ្វីឡើយនៅពេលវាឃើញម្ចាស់វា។ អ្នកនឹងគ្រាន់តែជាសត្វលាដែលត្រូវបានយកឈ្នះរួចតែប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់ខ្វះទិដ្ឋភាពវិជ្ជមាន ហើយផ្ទុយទៅវិញអកម្ម និងភ័យខ្លាច អៀនប្រៀន និងស្ទាក់់ស្ទើនៅគ្រប់រឿងទាំងអស់ មិនអាចយល់ពីអ្វីគ្រប់យ៉ាងឲ្យបានច្បាស់ មិនអាចទទួលយកនូវសេចក្តីពិត នៅបន្តគ្នានផ្លូវសម្រាប់អនុវត្ត និងគ្មានសូម្បីតែគ្មានចិត្តស្រឡាញ់ចំពោះព្រះជាម្ចាស់ ប្រសិនបើបុគ្គលម្នាក់ពុំមានការយល់ដឹងអំពីរបៀបស្រឡាញ់ព្រះជាម្ចាស់ របៀបដើម្បីរស់នៅក្នុងជីវិតដែលមានន័យ ឬរបៀបក្លាយជាមនុស្សពិតប្រាកដម្នាក់ តើបុគ្គលម្នាក់នោះអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានដោយរបៀបណា? នេះនឹងបង្ហាញថា ជីវិតរបស់អ្នកមានតម្លៃតិចតួចណាស់ ហើយអ្នកគ្មានអ្វីផ្សេងក្រៅពីសត្វលាដែលត្រូវយកឈ្នះបាននោះទេ។ អ្នកនឹងត្រូវយកឈ្នះ ប៉ុន្តែនោះគ្រាន់តែមានន័យថា អ្នកបានបោះបង់នាគដ៏ធំមានសម្បុរក្រហម និងបានបដិសេធមិនព្រមចុះចូលក្នុងដែនគ្រប់គ្រងរបស់វាដែរប៉ុណ្ណោះ។ វាអាចមានន័យថា អ្នកជឿថាមានព្រះជាម្ចាស់ ចង់ស្ដាប់បង្គាប់តាមគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ និងពុំមានការរអ៊ូរទាំឡើយ។ ប៉ុន្តែសម្រាប់ទិដ្ឋភាពវិជ្ជមានវិញ តើអ្នកអាចស្ដែងចេញព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការរស់នៅ និងបញ្ចេញឲ្យឃើញនូវព្រះជាម្ចាស់បានដែរឬទេ? ប្រសិនបើអ្នកគ្មានទិដ្ឋភាពណាមួយក្នុងនោះទេ នោះមានន័យថា អ្នកមិនទាន់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ឡើយ ហើយអ្នកគ្មានអ្វីផ្សេងក្រៅតែពីសត្វដែលត្រូវយកឈ្នះបាននោះឡើយ។ គ្មានអ្វីសំខាន់នៅក្នុងចិត្តអ្នកឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធ មិនអាចកែលម្អឯងបានឡើយ។ ភាពជាមនុស្សរបស់អ្នក គឺនៅខ្វះខាតខ្លាំងណាស់ នោះព្រះជាម្ចាស់មិនអាចប្រើអ្នកបានឡើយ។ អ្នកត្រូវឲ្យព្រះជាម្ចាស់ទទួលយក និងមានភាពប្រសើរជាងពួកសត្វដែលមិនជឿលើព្រះ និងសាកសពចេះដើរ រាប់រយដង មានតែអស់អ្នកណាដែលឈានដល់កម្រិតនេះប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើឲ្យបានគ្រប់លក្ខណ៍។ មានតែអ្នកដែលមានលក្ខណៈជាមនុស្ស និងមានស្មារតីភ្ញាក់រលឹកប៉ុណ្ណោះ ដែលស័ក្តិសមឲ្យព្រះជាម្ចាស់ប្រើ។ មានតែពេលដែលអ្នករាល់គ្នាត្រូវបានប្រទានឲ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអ្នកអាចត្រូវបានចាត់ទុកជាមនុស្ស។ មានតែអ្នកដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតដែលមានន័យបាន។ មានតែមនុស្សបែបនេះទេ ដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានកងរំពងកាន់តែខ្លាំងឡើង។