សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍

តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ប្រោសឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកព្រមទទួលយកការជំនុំជម្រះ និងការដាក់ទោសពីទ្រង់ដែរឬទេ? តើអ្នករាល់គ្នាដឹងអ្វីខ្លះអំពីសំណួរទាំងនេះ? ប្រសិនបើអ្នកមិនដឹងថា និយាយដូចម្តេចទេ នេះគឺជាភស្ដុតាងបញ្ជាក់ថា អ្នកនៅតែមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បញ្ជាក់ថា អ្នកមិនបានទទួលការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ មនុស្សបែបនេះមិនអាចក្លាយជាមនុស្សគ្រប់លក្ខណ៍បានទេ។ ពួកគេនឹងត្រឹមតែទទួលបាននូវព្រះគុណតិចតួចប៉ុណ្ណោះ ដើម្បីរីករាយក្នុងរយៈពេលខ្លី ហើយនឹងមិនឋិតថេរឡើយ។ មនុស្សមិនអាចទទួលភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់បានទេ ប្រសិនបើពួកគេគ្រាន់តែរីករាយនឹងព្រះគុណរបស់ទ្រង់នោះ។ អ្នកខ្លះពេញចិត្តនៅពេលសាច់ឈាមរបស់ពួកគេបានសុខសាន្ត និងភាពរីករីករាយ នៅពេលដែលជីវិតរបស់ពួកគេមានភាពងាយស្រួល និងគ្មានទុក្ខលំបាក ឬសំណាងអាក្រក់ នៅពេលដែលក្រុមគ្រួសារទាំងមូលរស់នៅដោយសុខដុម គ្មានការទាស់ទែងគ្នា មិនមានជម្លោះ ហើយពួកគេថែមទាំងជឿថា នេះគឺជាព្រះពរមកពីព្រះជាម្ចាស់ទៀតផង។ តាមពិតនេះគ្រាន់តែជាព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនត្រូវស្កប់ចិត្ត ដោយគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់នោះឡើយ។ ការគិតបែបនេះគឺពិតជាអន់ខ្លាំងណាស់។ ទោះបីជាអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ និងអធិស្ឋានរៀងរាល់ថ្ងៃ ហើយវិញ្ញាណរបស់អ្នកមានអារម្មណ៍រីករាយយ៉ាងខ្លាំង ហើយមានភាពសុខសាន្ដជាពិសេស ប្រសិនបើនៅទីបំផុត អ្នកមិនមានអ្វីត្រូវនិយាយអំពីចំណេះដឹងរបស់ខ្លួនទាក់ទងនឹងព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ហើយមិនធ្លាប់មានបទពិសោធអ្វីសោះ ហើយមិនខ្វល់ថា អ្នករាល់គ្នាបានហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើនប៉ុនណាឡើយ ប្រសិនបើអ្នកគិតតែពីភាពសុខសាន្ត និងភាពរីករាយខាងវិញ្ញាណ ហើយគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្អែមល្ហែមគ្មានអ្វីប្រដូចបាន បើទោះជាអ្នកទទួលទានយ៉ាងណាក៏មិនគ្រប់ ប៉ុន្តែអ្នកមិនមានបទពិសោធជាក់ស្តែងអ្វីទាំងអស់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានតថភាពនៃព្រះបន្ទូលទ្រង់សោះ ដូច្នេះ តើអ្នកអាចទទួលបានអ្វីខ្លះពីជំនឿចំពោះព្រះជាម្ចាស់បែបនេះ? ប្រសិនបើអ្នកមិនអាចរស់នៅស្របតាមសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះការហូប និងផឹកព្រះបន្ទូលទាំងនេះ ព្រមទាំងសេចក្តីអធិស្ឋានរបស់អ្នក គឺគ្មានអ្វីខុសពីជំនឿបែបសាសនាទេ។ មនុស្សបែបនេះនឹងមិនអាចឱ្យព្រះជាម្ចាស់កែឱ្យគ្រប់លក្ខណ៍ និងមិនអាចឱ្យព្រះជាម្ចាស់ទទួលយកបានឡើយ។ មនុស្សដែលព្រះជាម្ចាស់អាចទទួលយកបាន គឺជាមនុស្សដែលដេញតាមសេចក្តីពិត។ អ្វីដែលព្រះជាម្ចាស់ទទួលយក មិនមែនជាសាច់ឈាមរបស់មនុស្សទេ ក៏មិនមែនជារបស់ដែលជាកម្មសិទ្ធិរបស់អ្នកនោះដែរ តែគឺជាចំណែកកម្មសិទ្ធិរបស់ព្រះជាម្ចាស់នៅក្នុងអ្នកនោះ។ ដូច្នេះ នៅពេលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ ព្រះអង្គមិនមែនប្រោសសាច់ឈាមរបស់ពួកគេឱ្យគ្រប់លក្ខណ៍ទេ តែប្រោសដួងចិត្តរបស់ពួកគេវិញ ដោយអនុញ្ញាតឱ្យព្រះជាម្ចាស់ទទួលបានដួងចិត្តរបស់ពួកគេ ពោលគឺចង់បានន័យថា តាមសារជាតិ ការដែលព្រះជាម្ចាស់ប្រោសដួងចិត្តមនុស្សឱ្យបានគ្រប់លក្ខណ៍ គឹដើម្បីឱ្យដួងចិត្តនេះអាចត្រឡប់មករកទ្រង់វិញ និងដើម្បីឱ្យដួងចិត្តនេះអាចស្រឡាញ់ទ្រង់បាន។

សាច់ឈាមរបស់មនុស្ស គឺជាសាច់ឈាមដែលស្លាប់។ សាច់ឈាមនេះមិនបម្រើគោលបំណងឱ្យព្រះជាម្ចាស់ ដើម្បីឱ្យទទួលបានសាច់ឈាមមនុស្សទេ ពីព្រោះសាច់ឈាមរបស់មនុស្ស គឺជាសេចក្តីពុករលួយដែលជៀសមិនរួច ហើយមិនអាចទទួលមរតក ឬព្រះពរពីទ្រង់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់ទទួលសាច់ឈាមរបស់មនុស្ស ហើយមានតែសាច់ឈាមរបស់មនុស្សប៉ុណ្ណោះដែលស្ថិតនៅក្នុងចរន្តនេះ នោះទោះបីជាមនុស្សស្ថិតនៅក្នុងចរន្តនោះក៏ចិត្តរបស់គេគង់ជាកម្មសិទ្ធិរបស់សាតាំងដែរ។ ករណីនេះមិនត្រឹមតែមនុស្សមិនអាចក្លាយជាការសម្ដែងការអស្ចារ្យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេគង់ក្លាយជាបន្ទុករបស់ទ្រង់ផងដែរ ហើយការជ្រើសរើសមនុស្សរបស់ព្រះជាម្ចាស់នឹងក្លាយជារឿងគ្មានន័យ។ អស់អ្នកដែលព្រះជាម្ចាស់មានព្រះទ័យចង់បំផ្លាស់បំប្រែឱ្យបានគ្រប់ល្ខណ៍នឹងទទួលបានព្រះពរ និងមរតករបស់ទ្រង់។ មានន័យថា ពួកគេទទួលយកកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយសេចក្ដីទាំងពីរក៏ក្លាយជាលក្ខណៈដែលពួកគេមាននៅក្នុងជីវិតគេ។ ពួកគេមានព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនពួកគេ។ អ្នករាល់គ្នាអាចទទួលយកលក្ខណៈទាំងអស់របស់ព្រះជាម្ចាស់តាមសណ្ឋានពិតនៃលក្ខណៈនោះ ទោះជាលក្ខណៈអ្វីក៏ដោយ ហើយហេតុនេះ ទើបអ្នករស់នៅតាមសេចក្ដីពិតបាន។ នេះគឺជាជំពូកមនុស្សដែលព្រះជាម្ចាស់បានបំផ្លាស់បំប្រែឱ្យគ្រប់លក្ខណ៍ និងទទួលយក។ មានតែមនុស្សជំពូកនេះទេ ទើបអាចទទួលព្រះពរដែលព្រះជាម្ចាស់ប្រទានឱ្យបាន៖

១. ការទទួលបានសេចក្តីស្រឡាញ់ទាំងស្រុងពីព្រះជាម្ចាស់។

២. ការប្រព្រឹត្ដស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។

៣. ទទួលបានការណែនាំពីព្រះជាម្ចាស់ ដោយរស់នៅក្នុងពន្លឺរបស់ទ្រង់ ហើយទទួលបានការ បំភ្លឺពីព្រះអង្គ។

៤. រស់នៅជារូបភាពដែលព្រះជាម្ចាស់ស្រឡាញ់លើផែនដីនេះ ដោយស្រឡាញ់ព្រះជាម្ចាស់ប្រាកដ ដូចពេត្រុសដែរ ទាំងត្រូវគេឆ្កាងដើម្បីព្រះជាម្ចាស់ និងស័ក្ដិសមនឹងស្លាប់ ដើម្បីតបស្នងនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿងដូចពេត្រុសដែរ។

៥. ទទួលបានការស្រឡាញ់ ការគោរព និងការកោតសសើរពីមនុស្សគ្រប់គ្នានៅលើផែនដីនេះ។

៦. ការជម្នះគ្រប់កត្តាទាំងអស់ក្នុងចំណងនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹង ដោយមិនផ្តល់ឱកាសឱ្យដល់សាតាំងធ្វើកិច្ចការរបស់ខ្លួនបាន ដោយឱ្យព្រះជាម្ចាស់សណ្ឋិត និងរស់នៅក្នុងវិញ្ញាណមួយដ៏ស្រស់ថ្លា និងរស់រវើកហើយមិនដែលនឿយហត់ឡើយ។

៧. ការមានចិត្តត្រេកអរ និងរីករាយរកបរិយាយមិនបាន គ្រប់ពេលវេលាពេញមួយជីវិត ដូចជាមនុស្សម្នាក់ដែលបានមើលឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់បានមកដល់។

៨. ការទទួលបានសិរីរុងរឿងរួមគ្នាជាមួយព្រះជាម្ចាស់ និងមានទឹកមុខដូចគ្នានឹងពួកបរិសុទ្ធស្ងួនភ្ងារបស់ព្រះជាម្ចាស់។

៩. ការក្លាយខ្លួនជាកូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់ គឺជាអ្វីដែលទ្រង់ស្រឡាញ់នៅលើផែនដីនេះ។

១០. ការផ្លាស់ប្ដូរសណ្ឋាន និងការឡើងទៅស្ថានសួគ៌ជាន់ទីបីជាមួយព្រះជាម្ចាស់ និងការទៅហួសពីដែនកំណត់នៃសាច់ឈាម។

មានតែមនុស្សដែលអាចគ្រងព្រះពរនៃព្រះជាម្ចាស់ជាមរតកប៉ុណ្ណោះ ទើបត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ និងត្រូវបានទ្រង់ទទួលយក។ តើអ្នកទទួលបានអ្វីខ្លះនៅពេលបច្ចុប្បន្ននេះ? តើព្រះជាម្ចាស់បានកែឱ្យអ្នកបានគ្រប់លក្ខណ៍កម្រិតណា? ព្រះជាម្ចាស់មិនមែនផ្លាស់ប្រែមនុស្សឱ្យគ្រប់លក្ខណ៍ដោយចៃដន្យនោះទេ ព្រះអង្គផ្លាស់ប្រែមនុស្សឱ្យគ្រប់លក្ខណ៍ដោយមានលក្ខខណ្ឌ ហើយមានលទ្ធផលច្បាស់លាស់ ដែលអាចមើលឃើញបាន។ វាមិនមែនដូចអ្វីដែលមនុស្សស្រមៃគិតថា ដរាបណាគាត់មានជំនឿលើព្រះជាម្ចាស់ គាត់អាចទទួលការប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយត្រូវបានទទួលយកដោយព្រះជាម្ចាស់ ហើយគាត់អាចទទួលបានព្រះពរ និងមរតករបស់ព្រះអង្គនៅលើផែនដីឡើយ។ ការមិននិយាយអ្វីសោះអំពីការផ្លាស់ប្ដូរលក្ខណៈរបស់មនុស្សបែបនេះ គឺពិតជាពិបាកហួសប្រមាណ។ នាពេលបច្ចុប្បន្ននេះ អ្វីដែលអ្នករាល់គ្នាគួរតែស្វែងរកមុនគេ គឺការទុកឱ្យព្រះជាម្ចាស់ប្រោសអ្នករាល់គ្នាឱ្យបានគ្រប់លក្ខណ៍នៅក្នុងគ្រប់ការទាំងអស់ និងឱ្យព្រះអង្គប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍តាមរយៈមនុស្សទាំងអស់ បញ្ហាទាំងអស់ និងអ្វីៗទាំងអស់ដែលអ្នករាល់គ្នាបានជួបប្រទះ ដើម្បីឱ្យអ្វីដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតអ្នករាល់គ្នាបានកាន់តែច្រើនឡើង។ ដំបូងអ្នករាល់គ្នាត្រូវតែទទួលមរតករបស់ព្រះជាម្ចាស់នៅលើផែនដី ទាល់តែដល់ពេលនោះ ទើបអ្នកមានសិទ្ធិទទួលព្រះពរពីព្រះអង្គកាន់តែច្រើនឡើងៗបាន។ ទាំងនេះគឺជាអ្វីដែលអ្នករាល់គ្នាគួរស្វែងរក ហើយអ្នករាល់គ្នាគួរស្វែងយល់មុនអ្វីៗទាំងអស់។ កាលណាអ្នករាល់គ្នារឹតតែព្យាយាមឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ នោះអ្នករាល់គ្នាក៏រឹតតែអាចមើលឃើញព្រះហស្តរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ជាលទ្ធផល អ្នករាល់គ្នានឹងព្យាយាមចូលក្នុងវត្តមាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទ្រង់ តាមរយៈទស្សនៈផ្សេងៗពីគ្នា នៅក្នុងបញ្ហាផ្សេងៗពីគ្នា។ អ្នករាល់គ្នាមិនអាចស្កប់ចិត្តជាមួយនឹងស្ថានភាពអសកម្មដោយគ្រាន់តែមិនប្រព្រឹត្តអំពើបាប ឬគ្មានគំនិតគិតស្រមៃ គ្មានទស្សនវិជ្ជាសម្រាប់ការរស់នៅ និងគ្មានឆន្ទៈជាមនុស្សតែប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍តាមរបៀបជាច្រើន។ ក្នុងគ្រប់បញ្ហាទាំងអស់ គឺសុទ្ធតែមានលទ្ធភាពនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយទ្រង់មិនត្រឹមតែអាចធ្វើឱ្យអ្នកគ្រប់លក្ខណ៍នៅក្នុងលក្ខណៈវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងន័យអវិជ្ជមានផងដែរ ដើម្បីឱ្យអ្នករាល់គ្នាទទួលបានកាន់តែច្រើន។ រៀងរាល់ថ្ងៃ ឱកាសត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ និងឱកាសឱ្យព្រះជាម្ចាស់ទទួលយក គឺនៅតែមាន។ បន្ទាប់ពីបានឆ្លងកាត់បទពិសោធបែបនេះមួយរយៈ អ្នកនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង ហើយអ្នកនឹងយល់ពីរឿងជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុន។ មិនចាំបាច់មានការណែនាំពីអ្នកដទៃទេ។ ព្រះជាម្ចាស់នឹងបំភ្លឺដល់អ្នក ទាំងមិនឱ្យអ្នកដឹងខ្លួន ដើម្បីឱ្យអ្នកទទួលបានការយល់ដឹងក្នុងគ្រប់រឿងទាំងអស់ ហើយបញ្ចូលបទពិសោធរបស់អ្នកឱ្យលម្អិត។ ព្រះជាម្ចាស់ប្រាកដជាដឹកនាំអ្នកដើម្បីកុំឱ្យអ្នកងាកទៅឆ្វេង ឬទៅស្តាំឡើយ ដូច្នេះហើយអ្នកនឹងដើរលើមាគ៌ាឆ្ពោះទៅរកការត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយទ្រង់។

ការដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការឆ្លងកាត់នូវបទពិសោធបែបនេះ អាចនឹងលម្អៀងជ្រុល វាអាចរួមបញ្ចូលតិចតួចពេក ហើយអាចដាក់កំហិតមនុស្សឱ្យនៅក្នុងវិសាលភាពតូចតាចប៉ុណ្ណោះ។ ដូច្នេះ មនុស្សនឹងខ្វះខាតការចិញ្ចឹមបំប៉នខាងព្រលឹងវិញ្ញាណដែលពួកគេត្រូវការ។ ប្រសិនបើអ្នករាល់គ្នាចង់ឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែរៀនអំពីរបៀបពិសោធក្នុងគ្រប់បញ្ហាទាំងអស់ និងអាចទទួលបានការយល់ដឹងក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឱ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែអាចពិចារណាខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធរបស់អ្នក)។ ប្រសិនបើអ្នកឆ្លងកាត់បទពិសោធបែបនេះនោះដួងចិត្តរបស់អ្នកនឹងបានពេញដោយបន្ទុកនៃជីវិតរបស់អ្នក។ អ្នកនឹងរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជារៀងរហូត ដោយមិនងាយនឹងបែរចេញពីទ្រង់ងាយៗក្នុងការអនុវត្តរបស់អ្នកឡើយ។ មនុស្សបែបនេះមានអនាគតភ្លឺស្វាងនៅពីមុខពួកគេ។ ឱកាសត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់មានច្រើនណាស់។ វាអាស្រ័យត្រង់ថា អ្នករាល់គ្នាគឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតមែន ឬមិនមែន ហើយអាស្រ័យត្រង់ថា អ្នករាល់គ្នាមាន ឬគ្មានការតាំងចិត្ត ដើម្បីឱ្យបានប្រោសឱ្យបានគ្រប់លក្ខណ៍ និងត្រូវបានទទួលយកដោយព្រះជាម្ចាស់ និងដើម្បីទទួលព្រះពរ និងមរតករបស់ទ្រង់។ ត្រឹមការតាំងចិត្ត គឺមិនទាន់គ្រប់គ្រាន់ទេ។ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងច្រើន បើមិនដូច្នេះទេអ្នករាល់គ្នានឹងតែងតែងាកចេញពីការអនុវត្តរបស់អ្នករាល់គ្នាជាមិនខាន។ ព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឱ្យអ្នករាល់គ្នាមានភាពគ្រប់លក្ខណ៍។ ជាក់ស្តែងបច្ចុប្បន្ននេះ ទោះបីជាមនុស្សភាគច្រើនបានទទួលកិច្ចការព្រះជាម្ចាស់អស់រយៈពេលយូរយ៉ាងណាក៏ដោយ ក៏ពួកគេបានកំណត់ខ្លួនឯងត្រឹមរស់នៅដោយពឹងផ្អែកតែនឹងព្រះគុណព្រះជាម្ចាស់ ហើយព្រមឱ្យព្រះអង្គកម្សាន្តសាច់ឈាមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែពួកគេមិនព្រមទទួលការបើកសម្តែងបន្ថែម និងលើសពីនេះទេ។ ការនេះសរបញ្ជាក់ឱ្យឃើញថា ចិត្តរបស់មនុស្សនៅតែគិតពីរឿងក្រៅខ្លួនប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់មនុស្ស ការបម្រើរបស់គេ និងដួងចិត្តនៃសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់មានភាពសៅហ្មងតិចតួចក៏ដោយ បើយោងទៅតាមលក្ខណៈពិតក្នុងចិត្តរបស់គេ និងការគិតថយក្រោយរបស់គេ មនុស្សនៅតែស្វែងរកភាពសុខសាន្ត និងការរីករាយខាងសាច់ឈាមជានិច្ច ហើយមិនខ្វល់ពីលក្ខខណ្ឌ និងគោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការប្រោសពួកគេឱ្យបានគ្រប់លក្ខណ៍នឹងទៅជាយ៉ាងណានោះទេ។ ដូច្នេះហើយជីវិតរបស់មនុស្សភាគច្រើន នៅតែជាមនុស្សថោកទាប និងអាប់ឱនដដែល។ ជីវិតរបស់ពួកគេមិនបានផ្លាស់ប្តូរបន្តិចបន្តួចឡើយ។ ពួកគេមិនចាត់ទុកជំនឿលើព្រះជាម្ចាស់ជារឿងសំខាន់នោះទេ វាហាក់ដូចជាពួកគេមានជំនឿសម្រាប់ជាប្រយោជន៍អ្នកដទៃ ដោយគ្រាន់តែបំពេញកិច្ច និងព្យាយាមសម្រេចអ្វីមួយដោយធ្វេសប្រហែស រសាត់អណ្តែតក្នុងជីវិតដែលគ្មានគោលបំណង។ មនុស្សដែលអាចព្យាយាមចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ទាំងទទួលបានកាន់តែច្រើនឡើងៗ ហើយមានទ្រព្យសម្បត្តិកាន់តែច្រើន ក្នុងដំណាក់របស់ព្រះជាម្ចាស់សព្វថ្ងៃ និងទទួលបានព្រះពរពីព្រះជាម្ចាស់ថែមទៀតផងនោះ មានតិចណាស់។ ប្រសិនបើអ្នករាល់គ្នាព្យាយាមឱ្យព្រះជាម្ចាស់ប្រោសអ្នករាល់គ្នាឱ្យបានគ្រប់លក្ខណ៍ក្នុងគ្រប់ការទាំងអស់ ហើយអាចទទួលបាននូវអ្វីៗដែលទ្រង់សន្យានៅលើផែនដីនេះ ប្រសិនបើអ្នករាល់គ្នាព្យាយាមឱ្យព្រះជាម្ចាស់បំភ្លឺគំនិតអ្នកក្នុងគ្រប់ការទាំងអស់ និងមិនបណ្ដោយឱ្យពេលវេលា កន្លងទៅឥតប្រយោជន៍ នោះហើយជាផ្លូវត្រឹមត្រូវសម្រាប់ចូលទៅយ៉ាងសកម្ម។ ដូច្នេះទើបអ្នកមានតម្លៃ និងមានសិទ្ធិទទួលបាននូវភាពគ្រប់លក្ខណ៍អំពីព្រះជាម្ចាស់។ តើអ្នកពិតជាមនុស្សដែលព្យាយាមឱ្យព្រះប្រោសឱ្យបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកពិតជាមនុស្សម្នាក់ដែលស្មោះត្រង់បំផុតក្នុងគ្រប់ការទាំងអស់មែនទេ? តើអ្នកមានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់ដូចពេត្រុសដែរឬទេ? តើអ្នកមានឆន្ទៈស្រឡាញ់ព្រះជាម្ចាស់ដូចព្រះយេស៊ូវដែរឬទេ? អ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំហើយ តើអ្នកបានឃើញថាព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណាទេ? តើអ្នកពិតជាជឿលើព្រះយេស៊ូវទេ? អ្នកជឿលើព្រះដ៏សកម្មនាពេលបច្ចុប្បន្ននេះ។ តើអ្នកបានឃើញថា ព្រះដ៏សកម្មក្នុងរូបកាយសាច់ឈាមនេះ ស្រឡាញ់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ខ្លាំងយ៉ាងណាទេ? អ្នកមានជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយសារការជាប់ឆ្កាងរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក និងការអស្ចារ្យដែលទ្រង់បានធ្វើ គឺជាហេតុការណ៍ដែលត្រូវបានទទួលយកដោយទូទៅ។ ប៉ុន្តែជំនឿរបស់មនុស្សមិនមែនកើតចេញពីការស្គាល់ និងការយល់ដឹងពិតអំពីព្រះយេស៊ូវគ្រីស្ទទេ។ អ្នកជឿលើព្រះនាមព្រះយេស៊ូវប៉ុណ្ណោះ តែអ្នកមិនជឿលើព្រះវិញ្ញាណរបស់ទ្រង់ទេ ពីព្រោះអ្នកមិនយកចិត្តទុកដាក់ថា ព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណានោះទេ។ សេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ជាសេចក្ដីជំនឿឆោតពេក។ ទោះបីជាអ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏អ្នកមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ដែរ។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងីល្ងើបំផុតក្នុងលោកទេឬអី? នេះជាភស្តុតាងបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកបានបរិភោគអាហាររបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយឥតប្រយោជន៍។ ខ្ញុំមិនត្រឹមតែមិនចូលចិត្តមនុស្សបែបនេះទេ តែខ្ញុំថែមទាំងជឿជាក់ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលអ្នករាល់គ្នាគោរពបំផុតនោះ ក៏នឹងមិនចូលចិត្តពួកគេដែរ។ តើមនុស្សជំពូកនេះអាចទទួលភាពគ្រប់លក្ខណ៍បានដោយរបៀបណា? តើអ្នករាល់គ្នាមិនមានភាពអាម៉ាស់ទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ខ្មាសអៀនទេឬអី? តើអ្នកនៅតែក្លាហានប្រឈមមុខនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់អ្នកដែរឬទេ? តើអ្នករាល់គ្នាយល់ពីខ្លឹមសារនៃសម្ដីដែលខ្ញុំបាននិយាយទេ?

ខាង​ដើម៖ ជីវិតខាងវិញ្ញាណបែបធម្មតា នាំមនុស្សមកលើផ្លូវត្រូវ

បន្ទាប់៖ ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ