សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍

តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឲ្យព្រះជាម្ចាស់កែប្រែដើម្បីបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នករាល់គ្នាព្រមទទួលយកការជំនុំជម្រះ និងការដាក់ទោសពីទ្រង់ដែរឬទេ? តើអ្នករាល់គ្នាដឹងអ្វីខ្លះអំពីសំណួរទាំងនេះ? ប្រសិនបើអ្នករាល់គ្នាមិនដឹងថា និយាយដូចម្តេចទេ នេះគឺជាភស្ដុតាងបញ្ជាក់ថា អ្នកនៅតែមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បញ្ជាក់ថា អ្នករាល់គ្នាមិនបានទទួលការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ មនុស្សបែបនេះមិនអាចក្លាយជាមនុស្សគ្រប់លក្ខណ៍បានទេ។ ពួកគេនឹងត្រឹមតែទទួលបាននូវព្រះគុណតិចតួចប៉ុណ្ណោះ ដើម្បីរីករាយក្នុងរយៈពេលខ្លី ហើយនឹងមិនឋិតថេរឡើយ។ មនុស្សមិនអាចទទួលភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់បានទេ ប្រសិនបើពួកគេគ្រាន់តែរីករាយនឹងព្រះគុណរបស់ទ្រង់នោះ។ អ្នកខ្លះពេញចិត្តនៅពេលសាច់ឈាមរបស់ពួកគេបានសុខសាន្ត និងភាពរីករីករាយ នៅពេលដែលជីវិតរបស់ពួកគេមានភាពងាយស្រួល និងគ្មានទុក្ខលំបាក ឬសំណាងអាក្រក់ នៅពេលដែលក្រុមគ្រួសារទាំងមូលរស់នៅដោយសុខដុម គ្មានការទាស់ទែងគ្នា មិនមានជម្លោះ ហើយពួកគេថែមទាំងជឿថា នេះគឺជាព្រះពរមកពីព្រះជាម្ចាស់ទៀតផង។ តាមពិតនេះគ្រាន់តែជាព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនត្រូវស្កប់ចិត្ត ដោយគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ឡើយ។ ការគិតបែបនេះគឺពិតជាអន់ខ្លាំងណាស់។ ទោះបីជាអ្នករាល់គ្នាអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ និងអធិស្ឋានរាល់ថ្ងៃ ហើយវិញ្ញាណរបស់អ្នករាល់គ្នាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ហើយមានភាពសុខសាន្តជាពិសេស ប្រសិនបើនៅទីបំផុត អ្នករាល់គ្នាមិនមានអ្វីត្រូវនិយាយអំពីចំណេះដឹងរបស់ខ្លួនទាក់ទងនឹងព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ហើយមិនធ្លាប់មានបទពិសោធន៍អ្វីសោះ ហើយមិនខ្វល់ថា អ្នករាល់គ្នាបានបរិភោគ និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើនប៉ុនណាឡើយ ប្រសិនបើអ្នករាល់គ្នាគិតតែពីភាពសុខសាន្ត និងភាពរីករាយខាងវិញ្ញាណ ហើយគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្អែមល្ហែមគ្មានអ្វីប្រដូចបាន បើទោះជាអ្នកទទួលទានយ៉ាងណាក៏មិនគ្រប់ ប៉ុន្តែអ្នកមិនមានបទពិសោធជាក់ស្តែងអ្វីទាំងអស់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានតថភាពនៃព្រះបន្ទូលទ្រង់សោះ ដូច្នេះ តើអ្នកអាចទទួលបានអ្វីខ្លះពីជំនឿចំពោះព្រះជាម្ចាស់បែបនេះ? ប្រសិនបើអ្នកមិនអាចរស់នៅស្របតាមខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះការបរិភោគ និងផឹកព្រះបន្ទូលទាំងនេះ ព្រមទាំងសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា គឺគ្មានអ្វីខុសពីជំនឿបែបសាសនាទេ។ មនុស្សបែបនេះនឹងមិនអាចឲ្យព្រះជាម្ចាស់កែឲ្យគ្រប់លក្ខណ៍ និងអាចឲ្យព្រះជាម្ចាស់ទទួលយកបានឡើយ។ មនុស្សដែលព្រះជាម្ចាស់អាចទទួលយកបាន គឺជាមនុស្សដែលដេញតាមសេចក្តីពិត។ អ្វីដែលព្រះជាម្ចាស់ទទួលយក មិនមែនជាសាច់ឈាមរបស់មនុស្សទេ ក៏មិនមែនជារបស់ដែលជាកម្មសិទ្ធិរបស់អ្នកនោះដែរ តែជាចំណែកកម្មសិទ្ធិរបស់ព្រះជាម្ចាស់នៅក្នុងអ្នកនោះ។ ដូច្នេះ នៅពេលព្រះជាម្ចាស់កែប្រែមនុស្សឲ្យទៅជាគ្រប់លក្ខណ៍ ព្រះអង្គមិនមែនកែប្រែសាច់ឈាមរបស់ពួកគេទេ តែកែប្រែចិត្តរបស់ពួកគេវិញ ដោយអនុញ្ញាតឲ្យចិត្តរបស់ពួកគេត្រូវបានទ្រង់ទទួលយក និយាយឲ្យងាយយល់ស្រួលស្ដាប់ ការដែលព្រះកែប្រែមនុស្សឲ្យគ្រប់លក្ខណ៍ គឹទ្រង់កែប្រែចិត្តពួកគេដើម្បីឲ្យចិត្តពួកគេអាចបែរទៅរកទ្រង់វិញ ហើយអាចស្រឡាញ់ទ្រង់ផង។

សាច់ឈាមរបស់មនុស្ស គឺជាសាច់ឈាមដែលស្លាប់។ សាច់ឈាមនេះមិនបម្រើគោលបំណងឲ្យព្រះជាម្ចាស់ ដើម្បីឲ្យទទួលបានសាច់ឈាមមនុស្សទេ ពីព្រោះសាច់ឈាមរបស់មនុស្ស គឺជាសេចក្តីពុករលួយដែលជៀសមិនរួច ហើយមិនអាចទទួលមរតក ឬព្រះពរពីទ្រង់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់ទទួលសាច់ឈាមរបស់មនុស្ស ហើយមានតែសាច់ឈាមរបស់មនុស្ស ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងចរន្តនេះ នោះទោះបីជាមនុស្សស្ថិតនៅក្នុងចរន្តនោះក៏ចិត្តរបស់គេគង់ជាកម្មសិទ្ធិរបស់សាតាំងដែរ។ ករណីនេះមិនត្រឹមតែមនុស្សមិនអាចក្លាយជាការសម្ដែងការអស្ចារ្យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេគង់ក្លាយជាបន្ទុករបស់ទ្រង់ផងដែរ ហើយការជ្រើសរើសមនុស្សរបស់ព្រះជាម្ចាស់នឹងក្លាយជារឿងគ្មានន័យ។ អស់អ្នកដែលព្រះជាម្ចាស់មានព្រះទ័យចង់បំផ្លាស់បំប្រែឲ្យបានគ្រប់ល្ខណ៍នឹងទទួលបានព្រះពរ និងមរតករបស់ទ្រង់។ មានន័យថា ពួកគេទទួលយកកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយសេចក្ដីទាំងពីរក៏ក្លាយជាលក្ខណៈដែលពួកគេមាននៅក្នុងជីវិតគេ។ ពួកគេមានព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនពួកគេ។ អ្នករាល់គ្នាអាចទទួលយកលក្ខណៈទាំងអស់របស់ព្រះជាម្ចាស់តាមសណ្ឋានពិតនៃលក្ខណៈនោះ ទោះជាលក្ខណៈអ្វីក៏ដោយ ហើយហេតុនេះ ទើបអ្នករស់នៅតាមសេចក្ដីពិតបាន។ នេះគឺជាជំពូកមនុស្សដែលព្រះជាម្ចាស់បានបំផ្លាស់បំប្រែឲ្យគ្រប់លក្ខណ៍ និងទទួលយក។ មានតែមនុស្សជំពូកនេះទេ ទើបអាចទទួលព្រះពរដែលព្រះជាម្ចាស់ប្រទានឲ្យបាន៖

១. ការទទួលបានសេចក្តីស្រឡាញ់ទាំងស្រុង ពីព្រះជាម្ចាស់។

២. ការប្រព្រឹត្ដស្របតាមព្រះហឫទ័យរបស់ព្រះ ជាម្ចាស់ក្នុងគ្រប់ការទាំងអស់។

៣. ទទួលបានការណែនាំពីព្រះជាម្ចាស់ ដោយ រស់នៅក្នុងពន្លឺរបស់ទ្រង់ ហើយទទួលបានការ បំភ្លឺពីព្រះអង្គ។

៤. រស់នៅជារូបភាពដែលព្រះជាម្ចាស់ស្រឡាញ់លើផែនដីនេះ ដោយស្រឡាញ់ព្រះជាម្ចាស់ប្រាកដ ដូចលោកពេត្រុសដែរ ទាំងត្រូវគេឆ្កាងដើម្បីព្រះជាម្ចាស់ និងស័ក្ដិសមនឹងស្លាប់ ដើម្បីតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿងដូចលោកពេត្រុសដែរ។

៥. ទទួលបានការស្រឡាញ់ ការគោរព និងការ កោតសសើរពីមនុស្សគ្រប់គ្នានៅលើផែនដីនេះ។

៦. ការជម្នះគ្រប់កត្តាទាំងអស់ក្នុង ចំណងនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹង ដោយមិនផ្តល់ឱកាសឱ្យសាតាំងធ្វើកិច្ចការរបស់ខ្លួនបាន ដោយឲ្យព្រះជាម្ចាស់សណ្ឋិត និងដោយរស់នៅក្នុងវិញ្ញាណមួយដ៏ស្រស់ថ្លា និងរស់រវើកហើយមិនដែលនឿយហត់ឡើយ។

៧. ការមានចិត្តត្រេកអរ និងរីករាយរកបរិយាយ មិនបាន គ្រប់ពេលវេលាពេញមួយជីវិត ដូចជា មនុស្សម្នាក់ដែលបានមើលឃើញថ្ងៃនៃសិរីល្អនៃ ព្រះជាម្ចាស់បានមកដល់។

៨. ការទទួលបានសិរីរុងរឿងរួមគ្នា ជាមួយព្រះ ជាម្ចាស់ និងមានទឹកមុខដូចគ្នា នឹងពួកបរិសុទ្ធ ស្ងួនភ្ងារបស់ព្រះជាម្ចាស់។

៩. ការក្លាយខ្លួនជាកូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់ គឺជាអ្វីដែលទ្រង់ស្រឡាញ់នៅលើផែនដីនេះ។

១០. ការផ្លាស់ប្តូររូបកាយ និងការឡើងទៅ ស្ថានសួគ៌ជាន់ទីបី ជាមួយនឹងព្រះជាម្ចាស់ និងការផ្លាស់ប្តូរភាពជាសាច់ឈាម។

មានតែមនុស្សដែលអាចគ្រងព្រះពរនៃព្រះជាម្ចាស់ជាមរតកប៉ុណ្ណោះ ទើបត្រូវបានព្រះជាម្ចាស់កែប្រែឲ្យគ្រប់លក្ខណ៍ និងត្រូវបានទ្រង់ទទួលយក។ តើអ្នករាល់គ្នាទទួលបានអ្វីខ្លះនៅពេលបច្ចុប្បន្ននេះ? តើព្រះជាម្ចាស់បានកែឲ្យអ្នកបានគ្រប់លក្ខណ៍កម្រិតណា? ព្រះជាម្ចាស់មិនមែនផ្លាស់ប្រែមនុស្សឲ្យគ្រប់លក្ខណ៍ដោយចៃដន្យនោះទេ ព្រះអង្គផ្លាស់ប្រែមនុស្សឲ្យគ្រប់លក្ខណ៍ដោយមានលក្ខខណ្ឌ ហើយមានលទ្ធផលច្បាស់លាស់ ដែលអាចមើលឃើញបាន។ វាមិនមែនដូចអ្វីដែលមនុស្សស្រមៃគិតថា ដរាបណាគាត់មានជំនឿលើព្រះជាម្ចាស់ គាត់អាចទទួលការកែប្រែឲ្យគ្រប់លក្ខណ៍ ហើយត្រូវបានទទួលយកដោយព្រះជាម្ចាស់ ហើយគាត់អាចទទួលបានព្រះពរ និងមរតករបស់ព្រះអង្គនៅលើផែនដីឡើយ។ ការមិននិយាយអ្វីសោះអំពីការផ្លាស់ប្ដូរលក្ខណៈរបស់មនុស្សបែបនេះ គឺពិតជាពិបាកហួសប្រមាណ។ នាពេលបច្ចុប្បន្ននេះ អ្វីដែលអ្នករាល់គ្នាគួរតែស្វែងរកមុនគេ គឺការទុកឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍នៅក្នុងគ្រប់ការទាំងអស់ និងឲ្យព្រះអង្គកែប្រែអ្នកឲ្យបានគ្រប់លក្ខណ៍តាមរយៈមនុស្សទាំងអស់ បញ្ហាទាំងអស់ និងអ្វីៗទាំងអស់ដែលអ្នករាល់គ្នាបានជួបប្រទះ ដើម្បីឲ្យអ្វីដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតអ្នករាល់គ្នាបានកាន់តែច្រើន។ ដំបូងអ្នករាល់គ្នាត្រូវតែទទួលមរតករបស់ព្រះជាម្ចាស់នៅលើផែនដី ទាល់តែដល់ពេលនោះ ទើបអ្នកមានសិទ្ធិទទួលព្រះពរពីព្រះអង្គកាន់តែច្រើនឡើងៗបាន។ ទាំងនេះគឺជាអ្វីដែលអ្នករាល់គ្នាគួរស្វែងរក ហើយអ្នករាល់គ្នាគួរស្វែងយល់មុនអ្វីៗទាំងអស់។ កាលណាអ្នករាល់គ្នារឹតតែព្យាយាមឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ នោះអ្នករាល់គ្នាក៏រឹតតែអាចមើលឃើញព្រះហស្តរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ជាលទ្ធផល អ្នករាល់គ្នានឹងព្យាយាមចូលក្នុងវត្តមាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទ្រង់ តាមរយៈទស្សនៈផ្សេងៗពីគ្នា នៅក្នុងបញ្ហាផ្សេងៗពីគ្នា។ អ្នករាល់គ្នាមិនអាចស្កប់ចិត្តជាមួយនឹងស្ថានភាពអសកម្មដោយគ្រាន់តែមិនប្រព្រឹត្តអំពើបាប ឬគ្មានគំនិតគិតស្រមៃ គ្មានទស្សនវិជ្ជាសម្រាប់ការរស់នៅ និងគ្មានឆន្ទៈជាមនុស្សតែប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍តាមរបៀបជាច្រើន។ ក្នុងគ្រប់បញ្ហាទាំងអស់ គឺសុទ្ធតែមានលទ្ធភាពនៃការកែប្រែឲ្យបានគ្រប់លក្ខណ៍ ហើយទ្រង់មិន ត្រឹមតែអាចធ្វើឱ្យអ្នកគ្រប់លក្ខណ៍នៅក្នុងលក្ខណៈវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងន័យអវិជ្ជមានផងដែរ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានកាន់តែច្រើន។ រៀងរាល់ថ្ងៃ ឱកាសកែប្រែឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ និងឱកាសឲ្យព្រះជាម្ចាស់ទទួលយក គឺនៅតែមាន។ បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍បែបនេះមួយរយៈ អ្នកនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង ហើយអ្នកនឹងយល់ពីរឿងជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុន។ មិនចាំបាច់មានការណែនាំពីអ្នកដទៃទេ។ ព្រះជាម្ចាស់នឹងបំភ្លឺដល់អ្នក ទាំងមិនឲ្យអ្នកដឹងខ្លួន ដើម្បីឲ្យអ្នកទទួលបានការយល់ដឹង ក្នុងគ្រប់រឿងទាំងអស់ ហើយបញ្ចូលបទពិសោធន៍របស់អ្នកឱ្យលម្អិត។ ព្រះជាម្ចាស់ប្រាកដជាដឹកនាំអ្នកដើម្បីកុំឲ្យអ្នកងាកទៅឆ្វេង ឬទៅស្តាំឡើយ ដូច្នេះហើយអ្នកនឹងដើរលើមាគ៌ាឆ្ពោះទៅរកការកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារទ្រង់។

ការដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ ដោយសារព្រះជាម្ចាស់ មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការឆ្លងកាត់នូវបទពិសោធន៍បែបនេះ អាចនឹងលម្អៀងជ្រុល វាអាចរួមបញ្ចូលតិចតួចពេក ហើយអាចដាក់កំហិត មនុស្សឲ្យនៅក្នុងវិសាលភាពតូចតាចប៉ុណ្ណោះ។ ដូច្នេះ មនុស្សនឹងខ្វះខាតការចិញ្ចឹមបំប៉នខាងព្រលឹងវិញ្ញាណដែលពួកគេត្រូវការ។ ប្រសិនបើអ្នករាល់គ្នាចង់ឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែរៀនពីរបៀបពិសោធន៍ក្នុងគ្រប់បញ្ហាទាំងអស់ និងអាចទទួលបានការយល់ដឹងនៅក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឲ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែអាចពិចារណាខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធន៍របស់អ្នក)។ ប្រសិនបើអ្នករាល់គ្នាឆ្លងកាត់បទពិសោធន៍បែបនេះនោះដួងចិត្តរបស់អ្នករាល់គ្នានឹងបានពេញដោយបន្ទុកនៃជីវិតរបស់អ្នក។ អ្នកនឹងរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជារៀងរហូត ដោយមិនងាយនឹងបែរចេញពីទ្រង់ងាយៗក្នុងការអនុវត្តរបស់អ្នកឡើយ។ មនុស្សបែបនេះមានអនាគតភ្លឺស្វាងនៅពីមុខពួកគេ។ ឱកាសត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ មានច្រើនណាស់។ វាអាស្រ័យត្រង់ថា អ្នករាល់គ្នាគឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតមែន ឬមិនមែន ហើយអាស្រ័យត្រង់ថា អ្នករាល់គ្នាមាន ឬគ្មានការតាំងចិត្ត ដើម្បីឲ្យបានកែប្រែឲ្យបានគ្រប់លក្ខណ៍ និងត្រូវបានទទួលយកដោយព្រះជាម្ចាស់ និងដើម្បីទទួលព្រះពរ និងមរតករបស់ទ្រង់។ ត្រឹមការតាំងចិត្ត គឺមិនទាន់គ្រប់គ្រាន់ទេ។ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងច្រើន បើមិនដូច្នេះទេអ្នករាល់គ្នានឹងតែងតែងាកចេញពីការអនុវត្តរបស់អ្នករាល់គ្នាជាមិនខាន។ ព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាមានភាពគ្រប់លក្ខណ៍។ ជាក់ស្តែងបច្ចុប្បន្ននេះ ទោះបីជាមនុស្សភាគច្រើនបានទទួលកិច្ចការព្រះជាម្ចាស់អស់រយៈយូរយ៉ាងណាក៏ដោយ ក៏ពួកគេបានកំណត់ខ្លួនឯងត្រឹមរស់នៅដោយពឹងផ្អែកតែនឹងព្រះគុណព្រះប៉ុណ្ណោះ ហើយព្រមឱ្យព្រះអង្គកម្សាន្តសាច់ឈាមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែពួកគេមិនព្រមទទួលការបើកសម្តែងឲ្យលើសពីនេះទេ។ ការនេះសរបញ្ជាក់ឲ្យឃើញថា ចិត្តរបស់មនុស្សនៅតែគិតពីរឿងក្រៅខ្លួនប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់មនុស្ស ការបម្រើរបស់គេ និងដួងចិត្តនៃសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់មានភាពសៅហ្មងតិចតួចក៏ដោយ បើយោងទៅតាមលក្ខណៈពិតក្នុងចិត្តរបស់គេ និងការគិតថយក្រោយរបស់គេ មនុស្សនៅតែស្វែងរកភាពសុខសាន្ត និងការរីករាយខាងសាច់ឈាមជានិច្ច ហើយមិនខ្វល់ពីលក្ខខណ្ឌ និងគោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការកែប្រែពួកគេឲ្យបានគ្រប់លក្ខណ៍នឹងទៅជាយ៉ាងណានោះទេ។ ដូច្នេះហើយជីវិតរបស់មនុស្សភាគច្រើន នៅតែជាមនុស្សថោកទាប និងអាប់ឱនដដែល។ ជីវិតរបស់ពួកគេមិនបានផ្លាស់ប្តូរបន្តិចបន្តួចឡើយ។ ពួកគេមិនចាត់ទុកជំនឿលើព្រះជាម្ចាស់ជារឿងសំខាន់នោះទេ វាហាក់ដូចជា ពួកគេមានជំនឿសម្រាប់ជាប្រយោជន៍អ្នកដទៃ ដោយគ្រាន់តែបំពេញកិច្ច និងព្យាយាមសម្រេចអ្វីមួយដោយធ្វេសប្រហែស រសាត់អណ្តែតក្នុងជីវិតដែលគ្មានគោលបំណង។ មនុស្សដែលអាចព្យាយាមចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ទាំងទទួលបានកាន់តែច្រើនឡើងៗ ហើយមានទ្រព្យសម្បត្តិកាន់តែច្រើន ក្នុងដំណាក់របស់ព្រះជាម្ចាស់សព្វថ្ងៃ និងទទួលបានព្រះពរពីព្រះជាម្ចាស់ថែមទៀតផងនោះ មានតិចណាស់។ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាទៅជាគ្រប់លក្ខណ៍ក្នុងគ្រប់ការទាំងអស់ ហើយអាចទទួលបាននូវអ្វីៗដែលទ្រង់សន្យានៅលើផែនដីនេះ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់បំភ្លឺគំនិតអ្នកក្នុងគ្រប់ការទាំងអស់ និងមិនបណ្ដោយឲ្យពេលវេលា កន្លងទៅឥតប្រយោជន៍ នោះហើយជាផ្លូវត្រឹមត្រូវសម្រាប់ចូលទៅយ៉ាងសកម្ម។ ដូច្នេះទើបអ្នកមានតម្លៃ និងមានសិទ្ធទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ តើអ្នកពិតជាមនុស្សដែលព្យាយាមឲ្យព្រះកែប្រែឲ្យបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកពិតជាមនុស្សម្នាក់ដែលស្មោះត្រង់បំផុតក្នុងគ្រប់ការទាំងអស់មែនទេ? តើអ្នកមានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់ដូចលោកពេត្រុសដែរឬទេ? តើអ្នកមានឆន្ទៈស្រឡាញ់ព្រះជាម្ចាស់ដូចព្រះយេស៊ូវដែរឬទេ? អ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំហើយ តើអ្នកបានឃើញថាព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណាទេ? តើអ្នកពិតជាជឿលើព្រះយេស៊ូវទេ? អ្នកជឿលើព្រះដ៏សកម្មនាពេលបច្ចុប្បន្ននេះ។ តើអ្នកបានឃើញថា ព្រះដ៏សកម្មក្នុងរូបកាយសាច់ឈាមនេះ ស្រឡាញ់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ខ្លាំងយ៉ាងណាទេ? អ្នកមានជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយសារការជាប់ឆ្កាងរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក និងការអស្ចារ្យដែលទ្រង់បានធ្វើ គឺជាហេតុការណ៍ដែលត្រូវបានទទួលយកដោយទូទៅ។ ប៉ុន្តែជំនឿរបស់មនុស្សមិនមែនកើតចេញពីការស្គាល់ និងការយល់ដឹងពិតអំពីព្រះយេស៊ូវគ្រីស្ទទេ។ អ្នកជឿលើព្រះនាមព្រះយេស៊ូវ តែអ្នករាល់គ្នាមិនជឿលើព្រះវិញ្ញាណរបស់ទ្រង់ទេ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថា ព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណានោះទេ។ ជំនឿរបស់អ្នករាល់គ្នា លើព្រះជាម្ចាស់ ជាជំនឿឆោតពេក។ ទោះបីជាអ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏អ្នកមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ដែរ។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងីល្ងើបំផុតក្នុងលោកទេឬអី? នេះជាភស្តុតាងបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកបានបរិភោគអាហាររបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយឥតប្រយោជន៍។ ខ្ញុំមិនត្រឹមតែមិនចូលចិត្តមនុស្សបែបនេះទេ តែខ្ញុំថែមទាំងជឿជាក់ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលអ្នករាល់គ្នាគោរពបំផុតនោះ ក៏នឹងមិនចូលចិត្តពួកគេដែរ។ តើមនុស្សជំពូកនេះអាចទទួលភាពគ្រប់លក្ខណ៍បានដោយរបៀបណា? តើអ្នករាល់គ្នាមិនមានភាពអាម៉ាស់ទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ខ្មាសអៀនទេឬអី? តើអ្នកនៅតែក្លាហានប្រឈមមុខនឹងព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអម្ចាស់របស់អ្នកដែរឬទេ? តើអ្នករាល់គ្នាយល់ពីខ្លឹមសារនៃសម្ដីដែលខ្ញុំបាននិយាយទេ?

ខាង​ដើម៖ អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

បន្ទាប់៖ ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ