ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)

ចំណុចទីបី៖ ប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ (ផ្នែកទីពីរ)

នៅក្នុងការជួបជុំគ្នាកាលពីលើកមុន យើងបានប្រកបគ្នាបន្ថែមទៀតអំពីទំនួលខុសត្រូវទីពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដោយនិយាយអំពីការលំបាកនានានៃការចូលទៅក្នុងជីវិត ព្រមទាំងបានលាតត្រដាងពីការអនុវត្ត និងលក្ខណៈសម្គាល់ជាក់លាក់មួយចំនួនរបស់អ្នកដឹកនាំក្លែងក្លាយផង។ បន្ទាប់មក យើងបានពិភាក្សាបញ្ហាមួយចំនួនដែលទាក់ទងនឹងទំនួលខុសត្រូវទីបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ នោះគឺការប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ ព្រមទាំងបានលាតត្រដាង និងវែកញែកថាតើ «ភាពក្លែងក្លាយ» របស់អ្នកដឹកនាំក្លែងក្លាយ លេចចេញនៅត្រង់ចំណុចណា តាមរយៈអាកប្បកិរិយា ការអនុវត្ត និងលក្ខណៈសម្គាល់របស់អ្នកដឹកនាំក្លែងក្លាយចំពោះបញ្ហាទាំងនេះ ឬនិយាយម្យ៉ាងទៀតថា ជាលក្ខណៈសម្គាល់ពីរបៀបដែលអ្នកដឹកនាំក្លែងក្លាយមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំ។ សុំរៀបរាប់ពីបញ្ហាទាំងនេះ។ (បញ្ហាមួយក្នុងចំណោមនោះ គឺនិយាយអំពីការបោះពុម្ពសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយនោះ មិនបានធ្វើការងារជាក់ស្ដែងទេ ពួកគេបានត្រឹមនិយាយពីគោលលទ្ធិដែលឥតបានការប៉ុណ្ណោះ។ ពួកគេក៏មិនបានប្រកបគ្នាជាក់លាក់អំពីគោលការណ៍សេចក្ដីពិត ឬធ្វើការងារពិតប្រាកដសូម្បីបន្តិចណាឡើយ។) នៅក្នុងបញ្ហានេះ អ្នកដឹកនាំក្លែងក្លាយនោះមិនបានធ្វើការងារពិតប្រាកដអ្វីទេ ពួកគេមិនអាចបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការបានឡើយ ហើយពួកគេមិនបានប្រកបគ្នាឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌតម្រូវផ្នែកជំនាញ គោលការណ៍ជាក់លាក់ និងចំណុចដែលត្រូវយកចិត្តទុកដាក់ដែលពាក់ព័ន្ធនឹងការងារនោះទេ។ ពួកគេគ្រាន់តែពោលពាក្យស្លោកខ្លះៗ និងនិយាយពាក្យឥតបានការខ្លះៗប៉ុណ្ណោះ រួចក៏គិតថា ខ្លួនពួកគេធ្វើការងារបានល្អហើយ។ តើយើងបានពិភាក្សាគ្នាអំពីបញ្ហាអ្វីទៀត? (ក៏មានករណីនៃការទិញអាវរងាថ្វាយព្រះជាម្ចាស់ផងដែរ។) តើហេតុការណ៍នេះបានលាតត្រដាងពីបញ្ហាអ្វីខ្លះ ទាក់ទងនឹងអ្នកដឹកនាំក្លែងក្លាយ? (វាបានលាតត្រដាងថា អ្នកដឹកនាំក្លែងក្លាយមិនធ្វើការងារពិតប្រាកដទេ ហើយពួកគេខ្វះភាពជាមនុស្ស និងហេតុផលទាំងស្រុង។) នៅពេលដែលមាននរណាម្នាក់ទិញសម្លៀកបំពាក់ណាមួយឱ្យខ្ញុំ ពួកអ្នកដឹកនាំទាំងនោះបានជួយពិនិត្យមើលវា។ តើនេះជាការងារមួយផ្នែកដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើដែរឬទេ? (មិនគួរធ្វើទេ។) ពួកគេបានធ្វើការងារដែលពួកគេមិនគួរធ្វើ។ តើមានបញ្ហាអ្វីពាក់ព័ន្ធរឿងនេះ? (ពួកគេមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវនោះទេ។) នេះគឺជាលក្ខណៈសម្គាល់មួយរបស់អ្នកដឹកនាំក្លែងក្លាយ។ ទីមួយ វាបានលាតត្រដាងថា អ្នកដឹកនាំក្លែងក្លាយមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវនោះទេ ហើយទីពីរ វាបានលាតត្រដាងថា ពួកគេខ្វះហេតុផល ហើយធ្វើតែរឿងគួរឱ្យស្អប់ខ្ពើម ដែលខ្វះហេតុផល និងភាពជាមនុស្សប៉ុណ្ណោះ។ អ្នករាល់គ្នាចាំបានតែឧទាហរណ៍ទាំងនេះប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នាមិនបានមើលធ្លុះពីបញ្ហានានាដែលឧទាហរណ៍ទាំងនេះចង់បង្ហាញ ឬពីសារជាតិនៃបញ្ហាទាំងនេះដែលឧទាហរណ៍ទាំងនោះមានបំណងចង់វែកញែកនោះទេ។ តើខ្ញុំបានលើកជាឧទាហរណ៍អ្វីផ្សេងទៀតទាក់ទងនឹងអ្នកដឹកនាំក្លែងក្លាយដែលមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវដែរទេ? (គឺមានឧទាហរណ៍អំពីអ្នកធ្វើនំម្នាក់ដែលចេះតែបន្តដុតនំថ្វាយព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រាប់គាត់កុំឱ្យធ្វើវា ប៉ុន្តែអ្នកដឹកនាំ និងអ្នកធ្វើការនៅតែបន្តអនុញ្ញាតឱ្យគាត់ធ្វើវា ហើយថែមទាំងបានភ្លក់នំដុតទាំងនោះដោយខ្លួនឯងទៀតផង។) តើឧទាហរណ៍នេះបានលាតត្រដាងពីបញ្ហាអ្វីខ្លះរបស់អ្នកដឹកនាំក្លែងក្លាយ? (បានលាតត្រដាងថា ពួកគេមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ឬមិនបានធ្វើការងារដែលពួកគេគួរធ្វើ ហើយទទូចចង់ធ្វើការងារដែលពួកគេមិនគួរធ្វើ។) អ្វីដែលសំខាន់គឺវាបានលាតត្រដាងថា អ្នកដឹកនាំក្លែងក្លាយមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយមិនអាចក្ដាប់បានពីចំណុចស្នូល និងចំណុចសំខាន់នៃការងាររបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកដឹកនាំក្លែងក្លាយមានបញ្ហាធំមួយ។ តើជាបញ្ហាអ្វីទៅ? (ពួកគេមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអនុវត្តការងារស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។) តើមានអ្នកផ្សេងទៀតចង់បន្ថែមអ្វីដែរឬទេ? (ពួកគេក្លែងខ្លួនជាបុគ្គលខាងវិញ្ញាណ និងធ្វើពុតជាគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពួកគេធ្វើតែរឿងអាក្រក់តាមអំពើចិត្តប៉ុណ្ណោះ។) នោះគឺជាបញ្ហាមួយទៀតរបស់ពួកគេ។ តើមានអ្នកផ្សេងទៀតទេ? (មុនពេលពួកគេធ្វើអ្វី ពួកគេមិនបានព្យាយាមស្វែងយល់ពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេប្រើការស្រមើស្រមៃផ្ទាល់ខ្លួនមកជំនួសព្រះទ័យរបស់ព្រះជាម្ចាស់។) ចំណុចនេះស្ថិតនៅក្នុងប្រភេទនៃការខ្វះហេតុផល។ តើមានអ្នកផ្សេងទៀតទេ? (របៀបដែលអ្នកដឹកនាំក្លែងក្លាយដោះស្រាយបញ្ហាចំពោះការទិញសម្លៀកបំពាក់ថ្វាយព្រះជាម្ចាស់ បានលាតត្រដាងពីការខ្វះភាពជាមនុស្សធម្មតារបស់ពួកគេ។) តើពួកគេខ្វះទិដ្ឋភាពណាមួយនៅក្នុងភាពជាមនុស្សធម្មតានោះ? ពួកគេមិនយល់ពីច្បាប់ទម្លាប់នៃការប្រព្រឹត្តខ្លួន ហើយពួកគេគ្មានសុជីវធម៌ទេ។ តើមិនមែនដូច្នេះទេឬ? (ដូច្នេះមែន។) តាមពិតទៅ អ្វីទាំងនេះដែលអ្នករាល់គ្នាបានលើកឡើងមកនេះ គឺជារឿងបន្ទាប់បន្សំទេ។ តើបញ្ហាចម្បងជាអ្វី? នៅពេលមនុស្សទាំងនេះក្លាយជាអ្នកដឹកនាំ ពួកគេចង់ទទួលបានផលប្រយោជន៍ពីឋានៈបុណ្យស័ក្តិ និងការយកចិត្តទុកដាក់ជាពិសេស ហើយលោភលន់ចង់បានភាពសុខស្រួល។ ឧទាហរណ៍៖ ពួកគេចង់ហូបនំដុតខ្លះ ហើយនៅពេលពួកគេឃើញថា មាននរណាម្នាក់ពូកែខាងធ្វើម្ហូប ពួកគេក៏គិតចង់ភ្លក់ម្ហូបខ្លះរបស់អ្នកនោះ ដើម្បីបំពេញចំណង់របស់ខ្លួន។ ការដែលពួកគេមិនបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ឬមិនធ្វើការងារពិតប្រាកដ គឺគួរឱ្យស្អប់ខ្ពើមរួចទៅហើយ ប៉ុន្តែលើសពីនេះទៅទៀត ពួកគេលោភលន់ចង់បានភាពសុខស្រួល និងការសោយសុខតាមចំណង់នៃការល្មោភស៊ីរបស់ខ្លួន។ ពួកគេប្រើលេសថាជួយភ្លក់ និងជួយពិនិត្យថ្វាយព្រះជាម្ចាស់ ដើម្បីបំពេញចំណង់នៃការល្មោភស៊ីរបស់ពួកគេ ដោយបណ្ដោយខ្លួនទៅតាមផលប្រយោជន៍នៃឋានៈបុណ្យស័ក្តិរបស់ពួកគេ។ ទាំងនេះសុទ្ធតែជាលក្ខណៈសម្គាល់របស់អ្នកដឹកនាំក្លែងក្លាយហើយ។ ទោះបីជាលក្ខណៈសម្គាល់ទាំងនេះមិនអាចនិយាយថា កាចសាហាវ ឬទុច្ចរិតនៅពេលប្រៀបធៀបជាមួយសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ភាពជាមនុស្សរបស់អ្នកដឹកនាំក្លែងក្លាយ គ្រប់គ្រាន់នឹងធ្វើឱ្យមនុស្សស្អប់ខ្ពើមដែរ។ បើនិយាយពីអត្តចរិតរបស់ពួកគេវិញ គឺពួកគេគ្មានមនសិការ និងហេតុផលនោះទេ។ ភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងស្មោកគ្រោកណាស់ ហើយសេចក្ដីសុចរិតរបស់ពួកគេក៏មានតិចតួចដែរ។ តាមរយៈឧទាហរណ៍ទាំងនេះ អាចកត់សម្គាល់ឃើញថា អ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើការងារពិតប្រាកដបានឡើយ។ នេះគឺជាការពិត។

អ្នកដឹកនាំក្លែងក្លាយមិនអាចប្រកបគ្នាពីគោលការណ៍នៃការបំពេញកិច្ចការបានឡើយ

ថ្ងៃនេះ យើងនឹងបន្តលាតត្រដាងពីលក្ខណៈសម្គាល់ផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ ដោយផ្អែកលើទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ជាទូទៅ អ្នកដឹកនាំក្លែងក្លាយ គ្មានសមត្ថភាពធ្វើការងារដែលចាំបាច់ និងសំខាន់ៗរបស់ពួកជំនុំឡើយ។ ពួកគេបានត្រឹមចាត់ចែងកិច្ចការងារទូទៅនិងសាមញ្ញៗមួយចំនួនប៉ុណ្ណោះ។ ការងាររបស់ពួកគេមិនបានដើរតួនាទីសំខាន់ ឬតួនាទីក្នុងការសម្រេចនៅក្នុងការងាររបស់ពួកជំនុំទាំងមូលឡើយ ហើយការងារនោះក៏មិនទទួលបានលទ្ធផលជាក់ស្ដែងអ្វីដែរ។ ជាទូទៅ ការប្រកបគ្នារបស់ពួកគេ គ្របដណ្ដប់តែលើប្រធានបទដដែលៗ និងសាមញ្ញៗមួយចំនួនប៉ុណ្ណោះ។ វាជាពាក្យពេចន៍ និងគោលលទ្ធិដដែលៗ ហើយវាមានលក្ខណៈរាក់កំផែលខ្លាំងពេក ទូទៅខ្លាំងពេក និងខ្វះចំណុចលម្អិត។ ការប្រកបគ្នារបស់ពួកគេ មានតែប្រធានបទដែលមនុស្សអាចយល់បាន តាមរយៈការអានអ្វីៗតាមន័យត្រង់ប៉ុណ្ណោះ។ អ្នកដឹកនាំក្លែងក្លាយទាំងនេះ មិនអាចដោះស្រាយបញ្ហាជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតរបស់គេបានទាល់តែសោះ។ ជាពិសេស ពួកគេកាន់តែគ្មានសមត្ថភាពដោះស្រាយសញ្ញាណ ការស្រមើស្រមៃ និងការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់មនុស្សទៅទៀត។ បញ្ហាចម្បងគឺថា អ្នកដឹកនាំក្លែងក្លាយមិនអាចរែកពុនបន្ទុកការងារសំខាន់ៗដែលដំណាក់របស់ព្រះជាម្ចាស់បានរៀបចំ ដូចជា ការងារផ្សាយដំណឹងល្អ ការងារផលិតភាពយន្ត ឬការងារខាងអត្ថបទជាដើម។ ជាពិសេស នៅពេលនិយាយដល់ការងារដែលពាក់ព័ន្ធនឹងចំណេះដឹងផ្នែកបច្ចេកទេស ទោះបីជាអ្នកដឹកនាំក្លែងក្លាយអាចនឹងដឹងច្បាស់ថា ខ្លួនជាអ្នកមិនជំនាញក្នុងផ្នែកទាំងនេះក៏ដោយ ក៏ពួកគេមិនរៀនសូត្រពីការងារទាំងនោះ មិនស្រាវជ្រាវ ហើយពួកគេក៏មិនអាចផ្ដល់នូវការចង្អុលបង្ហាញជាក់លាក់ដល់អ្នកដទៃ ឬដោះស្រាយបញ្ហានានាដែលទាក់ទងនឹងរឿងនោះបានដែរ។ ទោះបីជាយ៉ាងនេះក្ដី ក៏ពួកគេនៅតែដឹកនាំការជួបជុំទាំងគ្មានការអៀនខ្មាស ដោយនិយាយអួតអាងពីទ្រឹស្ដីឥតបានការ និងនិយាយពីពាក្យពេចន៍ និងគោលលទ្ធិជាច្រើន។ អ្នកដឹកនាំក្លែងក្លាយដឹងច្បាស់ណាស់ថា ពួកគេមិនអាចធ្វើការងារប្រភេទនេះបានទេ ប៉ុន្តែពួកគេធ្វើពុតជាអ្នកជំនាញ មានការអួតខ្លួនហួសហេតុ ហើយតែងតែប្រើគោលលទ្ធិធំៗដើម្បីស្ដីបន្ទោសអ្នកដទៃ។ ពួកគេឆ្លើយសំណួររបស់គេមិនចេញទេ ប៉ុន្តែពួកគេរកលេស និងហេតុផលដោះសា ដើម្បីស្ដីបន្ទោសអ្នកដទៃ ដោយសួរពីមូលហេតុដែលអ្នកទាំងនោះមិនរៀនជំនាញនេះ មូលហេតុដែលពួកគេមិនស្វែងរកសេចក្ដីពិត និងមូលហេតុដែលពួកគេមិនអាចដោះស្រាយបញ្ហាខ្លួនឯងបាន។ អ្នកដឹកនាំក្លែងក្លាយទាំងនេះ ដែលជាអ្នកគ្មានជំនាញក្នុងផ្នែកទាំងនេះ និងមិនអាចដោះស្រាយបញ្ហាអ្វីបានសោះ នៅតែឈរលើវេទិកាប្រដៅអ្នកដទៃដដែល។ មើលពីសម្បកក្រៅ អ្នកដទៃគិតថា ពួកគេហាក់ដូចជារវល់ខ្លាំងណាស់ ហាក់ដូចជាពួកគេអាចធ្វើការងារបានច្រើន និងមានសមត្ថភាពខ្លាំងណាស់អ៊ីចឹង ប៉ុន្តែតាមពិតទៅ ពួកគេគ្មានបានការអ្វីសោះ។ ច្បាស់ណាស់ថា អ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើការងារជាក់ស្ដែងបានទេ ប៉ុន្តែពួកគេនៅតែធ្វើខ្លួនឱ្យរវល់ជាប់ជានិច្ច ហើយតែងតែនិយាយពាក្យពេចន៍ដដែលៗនៅក្នុងការជួបជុំ ដោយពួកគេនិយាយដដែលៗម្ដងហើយម្ដងទៀត ទាំងដែលមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានសូម្បីតែមួយសោះ។ មនុស្សធុញទ្រាន់នឹងរឿងនេះណាស់ ហើយមិនអាចទទួលបានការស្អាងចិត្តចេញពីរឿងនេះទាល់តែសោះ។ ការងារប្រភេទនេះ គ្មានប្រសិទ្ធភាពនោះទេ ហើយវាគ្មានបានលទ្ធផលអ្វីឡើយ។ អ្នកដឹកនាំក្លែងក្លាយធ្វើការតាមរបៀបនេះឯង ហើយការងាររបស់ពួកជំនុំត្រូវបានពន្យារពេលដោយសារតែការងារបែបនេះ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយនៅតែមានអារម្មណ៍ថា ពួកគេកំពុងធ្វើការងារបានល្អ និងថាពួកគេមានសមត្ថភាពខ្លាំងដដែល នៅពេលដែលការពិតនោះគឺ ពួកគេមិនបានបំពេញការងារពួកជំនុំឱ្យបានល្អ មិនថាក្នុងទិដ្ឋភាពណាក៏ដោយ។ ពួកគេមិនដឹងថាតើអ្នកដឹកនាំ និងអ្នកធ្វើការដែលស្ថិតនៅក្រោមដែននៃការទទួលខុសត្រូវរបស់ពួកគេ ស្របតាមស្ដង់ដាឬអត់ទេ ហើយពួកគេក៏មិនដឹងថាតើអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវនៃក្រុមផ្សេងៗ អាចរែកពុនការងាររបស់ពួកគេបានឬអត់ដែរ ហើយពួកគេមិនខ្វល់ ឬក៏សួរនាំថាតើមានបញ្ហាកើតឡើងនៅក្នុងការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រីឬអត់ទេ។ សរុបមក អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាណាមួយនៅក្នុងការងាររបស់ខ្លួនបានឡើយ ប៉ុន្តែពួកគេបែរជានៅរវល់ខ្លាំងដដែល។ តាមទស្សនៈរបស់អ្នកដទៃ អ្នកដឹកនាំក្លែងក្លាយអាចស៊ូទ្រាំទ្រនឹងការលំបាកបាន សុខចិត្តលះបង់តម្លៃ ហើយពួកគេចំណាយពេលរាល់ថ្ងៃរវល់ជាប់ដៃជានិច្ច។ ដល់ពេលហូបបាយ ទាល់តែមានគេហៅមកចូលតុ ទើបមក ហើយពួកគេចូលគេងយប់ជ្រៅណាស់។ ក៏ប៉ុន្តែ លទ្ធផលការងាររបស់ពួកគេ បែរជាមិនល្អទៅវិញ។ ប្រសិនបើអ្នកមិនពិនិត្យមើលឱ្យបានដិតដល់ទេ នោះមើលពីខាងសម្បកក្រៅទៅ ហាក់ដូចជាគ្រប់ចំណុចនៃការងារទាំងអស់កំពុងមានគេធ្វើហើយ ហើយមនុស្សគ្រប់គ្នាកំពុងរវល់ជាប់ដៃបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែ ប្រសិនបើអ្នកសង្កេតឱ្យបានដិតដល់ និងហ្មត់ចត់ ហើយពិនិត្យមើលការងារនោះដោយយកចិត្តទុកដាក់ នោះស្ថានភាពពិតនឹងត្រូវលាតត្រដាងមិនខាន។ ចំណុចការងារនីមួយៗដែលស្ថិតនៅក្រោមដែននៃការទទួលខុសត្រូវរបស់ពួកគេ គឺរញ៉េរញ៉ៃ គ្មានរចនាសម្ព័ន្ធ ឬសណ្ដាប់ធ្នាប់ទាល់តែសោះ។ នៅក្នុងចំណុចនៃការងារនីមួយៗ មានបញ្ហា ឬមានចន្លោះប្រហោងជាច្រើន។ ការកើតមានបញ្ហាទាំងនេះ គឺពាក់ព័ន្ធនឹងការដែលអ្នកដឹកនាំក្លែងក្លាយមិនយល់ពីគោលការណ៍សេចក្ដីពិត ហើយធ្វើអ្វីផ្អែកតាមសញ្ញាណ ការស្រមើស្រមៃ និងសេចក្ដីក្លៀវក្លារបស់ខ្លួន។ អ្នកដឹកនាំក្លែងក្លាយមិនដែលប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតនោះទេ ហើយពួកគេក៏មិនដែលស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាដែរ។ ច្បាស់ណាស់ថា ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ និងមិនអាចបំពេញការងារដឹកនាំបានទេ ហើយពួកគេអាចត្រឹមនិយាយពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ និងមិនយល់ពីសេចក្ដីពិតទាល់តែសោះ ប៉ុន្តែពួកគេបែរជាធ្វើពុតជាចេះដឹងនូវអ្វីដែលពួកគេមិនចេះ និងព្យាយាមតាំងខ្លួនជាអ្នកជំនាញ។ ការងារដែលពួកគេធ្វើ គឺគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ នៅពេលមានបញ្ហាអ្វីមួយកើតឡើង ពួកគេអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់។ ពួកគេបានតែរវល់ឆ្វាត់ឆ្វែងទាំងងងឹតងងល់ ហើយមិនបង្កើតបានលទ្ធផលជាក់ស្ដែងណាមួយឡើយ។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយទាំងនេះ មិនយល់ពីគោលការណ៍សេចក្ដីពិត ហើយបានតែនិយាយពាក្យពេចន៍ និងគោលលទ្ធិ និងណែនាំអ្នកដទៃឱ្យប្រកាន់តាមបទប្បញ្ញត្តិ ទើបវឌ្ឍនភាពនៃចំណុចការងារនីមួយៗរបស់ពួកជំនុំមានភាពយឺតយ៉ាវ និងមិនសម្រេចបានលទ្ធផលច្បាស់លាស់អ្វីឡើយ។ ផលវិបាកជាក់ស្ដែងបំផុតដែលបណ្ដាលមកពីការដែលមានអ្នកដឹកនាំក្លែងក្លាយធ្វើការមួយរយៈមកនេះគឺថា មនុស្សភាគច្រើនមិនអាចយល់ពីសេចក្ដីពិតបាន ពួកគេមិនដឹងពីរបៀបកត់សម្គាល់នៅពេលដែលនរណាម្នាក់បញ្ចេញឱ្យឃើញពីសេចក្ដីពុករលួយ ឬកើតមានសញ្ញាណផ្សេងៗឡើយ ហើយច្បាស់ណាស់ថា ពួកគេមិនយល់ពីគោលការណ៍សេចក្ដីពិត ដែលគួរប្រកាន់ខ្ជាប់ក្នុងការបំពេញភារកិច្ចរបស់ពួកគេឡើយ។ ទាំងអ្នកដែលបំពេញភារកិច្ចរបស់ខ្លួន និងអ្នកដែលមិនបំពេញភារកិច្ច សុទ្ធតែយឺតយ៉ាវ គ្មានវិន័យ និងគ្មានសណ្ដាប់ធ្នាប់ ប្រៀបដូចជាខ្សាច់រាយប៉ាយអ៊ីចឹង។ ពួកគេភាគច្រើនប្រហែលជាអាចនិយាយពាក្យពេចន៍ និងគោលលទ្ធិបានខ្លះៗ ប៉ុន្តែនៅពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេប្រកាន់តែតាមបទប្បញ្ញត្តិប៉ុណ្ណោះ។ ពួកគេមិនដឹងពីរបៀបស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានោះទេ។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយខ្លួនឯងផ្ទាល់មិនដឹងពីរបៀបស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាផង ដូច្នេះ តើពួកគេអាចដឹកនាំអ្នកដទៃឱ្យស្វែងរកសេចក្ដីពិតបានយ៉ាងដូចម្ដេចទៅ? មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកដទៃទេ អ្នកដឹកនាំក្លែងក្លាយបានត្រឹមតែដាស់តឿនពួកគេដោយនិយាយថា៖ «យើងត្រូវតែគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់!» «នៅក្នុងការបំពេញភារកិច្ចរបស់យើង យើងត្រូវតែមានភាពស្មោះត្រង់!» «នៅពេលមានរឿងអ្វីកើតឡើងចំពោះយើង យើងត្រូវតែចេះអធិស្ឋាន ហើយយើងត្រូវតែស្វែងរកគោលការណ៍សេចក្ដីពិត!» អ្នកដឹកនាំក្លែងក្លាយតែងតែពោលពាក្យស្លោក និងគោលលទ្ធិទាំងនេះ ហើយវាមិនបានផលអ្វីទាល់តែសោះ។ បន្ទាប់ពីមនុស្សបានឮពាក្យទាំងនេះហើយ ពួកគេនៅតែមិនយល់ដដែលថាអ្វីទៅជាគោលការណ៍សេចក្ដីពិតនោះ ហើយពួកគេនៅតែខ្វះផ្លូវអនុវត្តន៍ដដែល។ ពីសម្បកក្រៅ មនុស្សតែងអធិស្ឋាន នៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេ ហើយពួកគេចង់បំពេញភារកិច្ចរបស់ខ្លួនដោយភាពស្មោះត្រង់ ប៉ុន្តែពួកគេរាល់គ្នាខ្វះការយល់ដឹងអំពីបញ្ហាដូចជា តើពួកគេគួរធ្វើបែបណាដើម្បីមានភាពស្មោះត្រង់ តើពួកគេគួរអធិស្ឋានបែបណាដើម្បីយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងតើពួកគេគួរស្វែងរកបែបណា នៅពេលពួកគេជួបប្រទះបញ្ហាអ្វីមួយ ដើម្បីទទួលបានការយល់ដឹងអំពីគោលការណ៍សេចក្ដីពិត។ នៅពេលមនុស្សសួរអ្នកដឹកនាំក្លែងក្លាយ ពួកគេនិយាយថា៖ «នៅពេលមានរឿងអ្វីកើតឡើងចំពោះអ្នក ចូរអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន អធិស្ឋានឱ្យបានច្រើន និងប្រកបគ្នាអំពីសេចក្ដីពិតឱ្យបានច្រើន»។ មនុស្សសួរពួកគេថា៖ «តើការងារនេះពាក់ព័ន្ធនឹងគោលការណ៍អ្វីខ្លះ?» ហើយពួកគេនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបាននិយាយអំពីបញ្ហាការងារជំនាញទេ ហើយខ្ញុំក៏មិនយល់ពីផ្នែកនៃការងារនោះដែរ។ ប្រសិនបើអ្នករាល់គ្នាចង់ដឹង ចូរស្រាវជ្រាវដោយខ្លួនឯងចុះ កុំមកសួរខ្ញុំអី។ ខ្ញុំដឹកនាំអ្នករាល់គ្នាឱ្យយល់ពីសេចក្ដីពិត មិនមែនបញ្ហាការងារជំនាញនោះទេ»។ អ្នកដឹកនាំក្លែងក្លាយប្រើពាក្យសម្ដីបែបនេះដើម្បីដោះសា។ ជាលទ្ធផល ទោះបីជាមនុស្សភាគច្រើនមានចិត្តឆេះឆួលក្នុងការបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ពួកគេមិនដឹងត្រូវអនុវត្តបែបណាផ្អែកតាមគោលការណ៍សេចក្ដីពិត ហើយពួកគេក៏មិនដឹងពីរបៀបប្រកាន់ខ្ជាប់តាមគោលការណ៍ នៅពេលបំពេញភារកិច្ចរបស់ខ្លួនដែរ។ បើពិនិត្យមើលទៅលើលទ្ធផលនៃចំណុចការងារនីមួយៗនៅក្នុងដែននៃការទទួលខុសត្រូវរបស់អ្នកដឹកនាំក្លែងក្លាយវិញ មនុស្សភាគច្រើនពឹងផ្អែកលើចំណេះដឹង ការរៀនសូត្រ និងអំណោយទានរបស់ពួកគេដើម្បីបំពេញការងារ ហើយបើនិយាយដល់បញ្ហាដូចជា តើសេចក្ដីតម្រូវជាក់លាក់របស់ព្រះជាម្ចាស់មានអ្វីខ្លះ តើគោលការណ៍នៃការបំពេញភារកិច្ចមានអ្វីខ្លះ និងតើត្រូវអនុវត្តបែបណា ដើម្បីសម្រេចបានលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងរបៀបផ្សាយដំណឹងល្អឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឱ្យអស់អ្នកដែលទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ អាចស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ស្វែងយល់ពីផ្លូវពិត និងត្រឡប់មករកព្រះជាម្ចាស់វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពួកគេមិនដឹងខ្យល់អ្វីទេ។ តើហេតុអ្វីបានជាពួកគេមិនដឹងខ្យល់អ្វីអំពីរឿងទាំងនេះ? រឿងនេះមានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការដែលអ្នកដឹកនាំក្លែងក្លាយមិនអាចបំពេញការងារជាក់ស្ដែងបាន។ មូលហេតុចម្បងនៃរឿងនេះ គឺមកពីអ្នកដឹកនាំក្លែងក្លាយខ្លួនឯងផ្ទាល់ មិនដឹងថាគោលការណ៍សេចក្ដីពិតមានអ្វីខ្លះ ឬថាតើមានគោលការណ៍អ្វីខ្លះដែលមនុស្សគួរតែយល់ដឹង និងត្រូវអនុវត្តតាម។ ពួកគេធ្វើការដោយគ្មានគោលការណ៍ ហើយពួកគេក៏មិនដែលដឹកនាំមនុស្សឱ្យស្វែងរកគោលការណ៍នៃការអនុវត្ត និងមានមាគ៌ានៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរ។ នៅពេលអ្នកដឹកនាំក្លែងក្លាយឃើញមានបញ្ហាអ្វីមួយ ពួកគេមិនអាចដោះស្រាយបញ្ហានោះដោយខ្លួនឯងបានទេ ហើយពួកគេក៏មិនប្រកបគ្នា និងស្វែងរកដំណោះស្រាយជាមួយអ្នកដទៃដែរ ដែលនាំឱ្យកិច្ចការជាច្រើននៅក្នុងចំណុចការងារនីមួយៗ ត្រូវការធ្វើឡើងវិញជារឿយៗ។ នេះមិនត្រឹមតែជាការខ្ជះខ្ជាយធនធានហិរញ្ញវត្ថុ និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការខ្ជះខ្ជាយកម្លាំង និងពេលវេលារបស់បងប្អូនផងដែរ។ ផលវិបាកបែបនេះ មានពាក់ព័ន្ធផ្ទាល់ទៅនឹងគុណសម្បត្តិដ៏អន់ខ្សោយបំផុត និងភាពគ្មានទំនួលខុសត្រូវរបស់អ្នកដឹកនាំក្លែងក្លាយ។ ទោះបីជាមិនអាចនិយាយថា អ្នកដឹកនាំក្លែងក្លាយមានចេតនាប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខានក៏ដោយ ក៏អាចនិយាយបានថា ពួកគេមិនស្វែងរកគោលការណ៍សេចក្ដីពិតទាល់តែសោះនៅក្នុងការងាររបស់ពួកគេ គឺពួកគេតែងតែធ្វើអ្វីតាមចិត្តរបស់ពួកគេផ្ទាល់។ នេះគឺជាការពិត។ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីគោលការណ៍សេចក្ដីពិតទេ ហើយពួកគេក៏មិនអាចប្រកបគ្នាពីគោលការណ៍ទាំងនោះប្រាប់ទៅអ្នកដទៃឱ្យបានច្បាស់លាស់ដែរ។ ផ្ទុយទៅវិញ ពួកគេចេះតែបណ្ដែតបណ្ដោយឱ្យមនុស្សធ្វើអ្វីតាមចិត្តចង់។ រឿងនេះបណ្ដាលឱ្យមនុស្សមួយចំនួនដែលទទួលបន្ទុកការងារជាក់លាក់ខ្លះ ធ្វើអ្វីផ្ដេសផ្ដាសតាមអំពើចិត្ត និងធ្វើអ្វីតាមដែលពួកគេចង់ធ្វើ និងធ្វើអ្វីតាមដែលពួកគេចូលចិត្តទាំងមិនដឹងខ្លួន។ ហេតុនេះ មិនត្រឹមតែមិនសូវមានលទ្ធផលជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យការងាររបស់ពួកជំនុំរញ៉េរញ៉ៃផងដែរ។ នៅពេលអ្នកដឹកនាំក្លែងក្លាយត្រូវបានបណ្ដេញចេញពីតំណែង ពួកគេមិនត្រឹមតែមិនឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្គាល់ខ្លួនឯងទេ ប៉ុន្តែពួកគេថែមទាំងតវ៉ាដោះសា និងប្រកែកយកត្រូវខ្លួនឯងទៀតផង ហើយពួកគេមិនទទួលយកសេចក្ដីពិតសូម្បីបន្តិចណាឡើយ និងគ្មានបំណងក្នុងការប្រែចិត្តទាល់តែសោះ។ ពួកគេថែមទាំងស្នើសុំឱ្យដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ឱកាសឱ្យពួកគេម្ដងទៀត ដោយនិយាយថា ពួកគេច្បាស់ជាអាចធ្វើការងារបានល្អមិនខាន។ តើអ្នករាល់គ្នាជឿពួកគេទេ? ពួកគេមិនស្គាល់ខ្លួនឯងទាល់តែសោះ ហើយពួកគេក៏មិនទទួលយកសេចក្ដីពិតដែរ។ ដូច្នេះ តើពួកគេអាចកែប្រែទង្វើរបស់ពួកគេបានទេ? ពួកគេគ្មានតថភាពសេចក្ដីពិតទេ ដូច្នេះ តើពួកគេអាចធ្វើការងារបានល្អដែរទេ? តើអាចទៅរួចទេ? លើកនេះ ពួកគេធ្វើការងារមិនបានល្អទេ ប្រសិនបើផ្ដល់ឱកាសឱ្យពួកគេម្ដងទៀត តើពួកគេនឹងអាចធ្វើវាបានល្អដែរទេ? គឺមិនអាចទៅរួចនោះទេ។ អាចនិយាយបានយ៉ាងប្រាកដថា អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពបំពេញការងារទេ។ ជួនកាល ពួកគេអាចនឹងខំប្រឹងធ្វើការច្រើន និងរវល់ខ្លាំង ប៉ុន្តែវាជាការរវល់ទាំងងងឹតងងល់ ហើយវាគ្មានបានលទ្ធផលអ្វីទេ។ នេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា អ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិអន់ខ្សោយណាស់ ថាពួកគេមិនយល់ពីសេចក្ដីពិតទាល់តែសោះ ហើយពួកគេមិនអាចធ្វើការងារជាក់ស្ដែងបានឡើយ។ រឿងនេះបណ្ដាលឱ្យមានបញ្ហាជាច្រើនកើតឡើងនៅក្នុងការងារ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហាទាំងនោះ តាមរយៈការប្រកបគ្នាអំពីសេចក្ដីពិតបានឡើយ ហើយបានត្រឹមប្រើគោលលទ្ធិឥតបានការមួយចំនួន ដើម្បីដាស់តឿនមនុស្សឱ្យគោរពតាមបទប្បញ្ញត្តិប៉ុណ្ណោះ ហើយជាលទ្ធផល ពួកគេធ្វើឱ្យការងាររញ៉េរញ៉ៃគ្មានក្បាលគ្មានកន្ទុយ។ អ្នកដឹកនាំក្លែងក្លាយធ្វើការតាមរបៀបនេះឯង ហើយនេះជាផលវិបាកដែលកើតចេញពីការងារបែបនេះ។ អ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់ គួរតែចាត់ទុកចំណុចនេះជាការដាស់តឿន។

បញ្ហាឃ្នើសចិត្តផ្សេងៗ ដែលលេចឡើងនៅក្នុងពួកជំនុំ គឺមានពាក់ព័ន្ធផ្ទាល់ទៅនឹងអ្នកដឹកនាំក្លែងក្លាយ ដែលនេះគឺជាបញ្ហាដែលចៀសមិនផុតឡើយ។ អ្នកដឹកនាំក្លែងក្លាយទាំងនេះ ខ្វះសមត្ថភាពយល់ដឹងពីសេចក្ដីពិត ប៉ុន្តែពួកគេបែរជាគិតថា ពួកគេយល់ និងចេះដឹងគ្រប់រឿង ហើយបន្ទាប់មក ពួកគេធ្វើអ្វីផ្អែកតាមការស្រមើស្រមៃ និងសញ្ញាណផ្ទាល់ខ្លួន។ ពួកគេមិនដែលស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយកង្វះការយល់ដឹងរបស់ខ្លួនអំពីគោលការណ៍សេចក្ដីពិត ឬអំពីស្ដង់ដាដែលព្រះជាម្ចាស់តម្រូវនោះឡើយ។ ខ្ញុំបានទាក់ទងជាមួយអ្នកដឹកនាំ និងអ្នកធ្វើការជាច្រើន ហើយខ្ញុំជួបជាមួយពួកគេជារឿយៗ។ នៅពេលយើងជួបគ្នា ខ្ញុំសួរពួកគេថា៖ «តើអ្នករាល់គ្នាមានបញ្ហាអ្វីទេ? តើអ្នករាល់គ្នាមានបានកត់ត្រាទុកបញ្ហាដែលមាននៅក្នុងការងារដែរឬទេ? តើមានបញ្ហាអ្វីដែលអ្នករាល់គ្នាមិនអាចដោះស្រាយដោយខ្លួនឯងបានដែរឬទេ?» បន្ទាប់ពីខ្ញុំសួរចប់ ពួកគេធ្វើភ្នែកស្លឺ ហើយនៅក្នុងចិត្តរបស់ពួកគេ មានមន្ទិលសង្ស័យជាច្រើន៖ «ពួកទូលបង្គំជាអ្នកដឹកនាំ តើពួកទូលបង្គំអាចមានបញ្ហាអ្វីទៅ? ប្រសិនបើពួកទូលបង្គំមានបញ្ហាមែន តើការងាររបស់ពួកជំនុំនឹងមិនជាប់គាំងតាំងពីយូរមកហើយទេ? តើនេះជាសំណួរបែបណា? ពួកទូលបង្គំំស្ដាប់ការអធិប្បាយ និងការប្រកបគ្នា ហើយកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃ។ ពួកជំនុំមានពួកទូលបង្គំជាច្រើននាក់ដឹកនាំហើយ តើព្រះអង្គនៅតែព្រួយព្រះទ័យធ្វើអ្វីទៀត? តាមរយៈការសួរសំណួរនេះ ព្រះអង្គកំពុងមើលស្រាលពួកទូលបង្គំច្បាស់ក្រឡែតហើយ។ តើពួកទូលបង្គំអាចមានបញ្ហាបានដោយរបៀបណាទៅ? ប្រសិនបើពួកទូលបង្គំមានបញ្ហាមែន ពួកទូលបង្គំមុខជាមិនមែនធ្វើជាអ្នកដឹកនាំទេ។ សំណួររបស់ព្រះអង្គ គឺខុសទំនងណាស់!» រាល់ពេលដែលខ្ញុំសួរពួកគេថាតើពួកគេមានបញ្ហាអ្វីទេ នេះគឺជាសភាពដែលពួកគេកំពុងមានហើយ ពោលគឺពួកគេម្នាក់ៗជារូបភាពនៃភាពស្ពឹកស្រពន់ និងភាពល្ងីល្ងើ។ នៅក្នុងចំណុចការងារផ្សេងៗរបស់ពួកជំនុំ ក៏មានបញ្ហាជាច្រើនផងដែរ ប៉ុន្តែមនុស្សទាំងនេះបែរជាមើលមិនឃើញ ឬរកមិនឃើញបញ្ហាទាំងនោះសោះ។ ពួកគេមិនអាចលើកឡើងពីបញ្ហាដែលទាក់ទងនឹងការចូលទៅក្នុងជីវិតផ្ទាល់ខ្លួន ឬបញ្ហាដែលកើតមាននៅក្នុងការងារ ដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតបានឡើយ។ ដោយសារពួកគេមិនអាចនិយាយពីបញ្ហាទាំងនេះបាន ខ្ញុំក៏សួរពួកគេថា៖ «តើការងារបកប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដំណើរការយ៉ាងណាហើយ? ពេលនេះ តើអ្នកដឹងថាគួរបកប្រែជាប៉ុន្មានភាសាទេ? តើភាសាណាគួរបកប្រែមុនគេ ហើយភាសាណាគួរបកប្រែក្រោយគេ? សម្រាប់ភាសាខ្លះ តើគួរបោះពុម្ពសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្មានច្បាប់?» ពួកគេឆ្លើយថា៖ «អ្ហា! កំពុងតែបកប្រែហើយ»។ ខ្ញុំក៏សួរពួកគេថា៖ «តើការបកប្រែដំណើរការដល់កម្រិតណាហើយ? តើមានបញ្ហាអ្វីដែរឬទេ?» ពួកគេឆ្លើយថា៖ «ទូលបង្គំមិនដឹងទេ។ ចាំទូលបង្គំទៅសួរគេសិន»។ រឿងទាំងនេះទាល់តែខ្ញុំសួរពួកគេ ហើយពួកគេនៅតែមិនដឹងចម្លើយទៀត។ ដូច្នេះ ក្នុងពេលកន្លងមកនេះ តើពួកគេបានធ្វើការងារអ្វីខ្លះទៅ? ខ្ញុំសួរពួកគេថា៖ «តើអ្នកបានដោះស្រាយបញ្ហាដែលបងប្អូនប្រុសស្រីបានសួរកាលពីលើកមុនហើយឬនៅ?» ពួកគេឆ្លើយថា៖ «ខ្ញុំបានដឹកនាំការជួបជុំជាមួយពួកគេហើយ គឺការជួបជុំពេញមួយថ្ងៃតែម្ដង»។ ខ្ញុំក៏សួរពួកគេថា៖ «បន្ទាប់ពីការជួបជុំនោះ តើបញ្ហាត្រូវបានដោះស្រាយទេ?» ពួកគេឆ្លើយថា៖ «តើព្រះអង្គចង់មានន័យថា ប្រសិនបើនៅតែមានបញ្ហាទៀត ពួកទូលបង្គំគួរតែធ្វើការជួបជុំម្ដងទៀតមែនទេ?» ខ្ញុំមានបន្ទូលថា៖ «ខ្ញុំមិនមែនសួរថា តើអ្នកបានដឹកនាំការជួបជុំមួយទៀតឬអត់នោះទេ។ ខ្ញុំសួរថាតើបញ្ហាបច្ចេកទេសត្រូវបានដោះស្រាយហើយឬនៅ។ តើមនុស្សទាំងនេះយល់ពីគោលការណ៍ដែរឬទេ? ក្នុងការបំពេញភារកិច្ចរបស់ខ្លួន តើពួកគេបានបំពានគោលការណ៍អ្វីដែរទេ? តើអ្នកកត់សម្គាល់ឃើញមានបញ្ហាអ្វីដែរឬទេ?» ពួកគេឆ្លើយតបវិញថា៖ «អូ បញ្ហានោះមែនទេ? ទូលបង្គំបានដោះស្រាយរួចហើយ។ ទូលបង្គំបានដឹកនាំការជួបជុំសម្រាប់បងប្អូនប្រុសស្រីហើយ»។ តើការសន្ទនានេះអាចបន្តទៅមុខទៀតបានទេ? (មិនអាចបន្តទៀតបានទេ។) តើស្ដាប់ការសន្ទនានេះ មិនមែនធ្វើឱ្យអ្នករាល់គ្នាខឹងទេឬ? (ខឹង។) តើអ្នកដឹកនាំទាំងនេះយ៉ាងម៉េចដែរ? តើអ្នកទាំងនេះមិនមែនជាមនុស្សភ្លីភ្លើដែលក្លែងធ្វើជាបុគ្គលខាងវិញ្ញាណទេឬ? ពួកគេខ្វះគុណសម្បត្តិជាអ្នកដឹកនាំ និងអ្នកធ្វើការ។ ពួកគេខ្វាក់ ពួកគេមិនយល់ពីរបៀបធ្វើការ ហើយគ្រប់សំណួរទាំងអស់ ពួកគេតែងឆ្លើយថា «ទូលបង្គំមិនដឹងទេ» ហើយនៅពេលដែលយើងជជីកសួរពួកគេ ពួកគេឆ្លើយតបថា៖ «ទោះយ៉ាងណាក៏ទូលបង្គំបានដឹកនាំការជួបជុំហើយដែរ។ ដូច្នេះ បណ្ដោយតាមនោះចុះ!» តើអ្នកដឹកនាំទាំងនេះបានធ្វើការងារជាក់ស្ដែងដែរឬទេ? តើពួកគេស្របតាមស្ដង់ដាជាអ្នកដឹកនាំដែរឬទេ? (អត់ទេ។) អ្នកទាំងនេះ គឺជាអ្នកដឹកនាំក្លែងក្លាយ។ ប្រសិនបើជួបអ្នកដឹកនាំបែបនេះ តើអ្នករាល់គ្នាគួរធ្វើដូចម្ដេច? នៅពេលអ្នកដឹកនាំខ្លះជួបជាមួយបងប្អូនប្រុសស្រី ពួកគេនិយាយថា៖ «មិនថាថ្ងៃនេះបងប្អូនជួបប្រទះបញ្ហាអ្វីនោះទេ យើងនឹងប្រកបគ្នាអំពីរបៀបបំពេញភារកិច្ចឱ្យបានល្អជាមុនសិន»។ បន្ទាប់មក មានគេសួរថា៖ «យើងបានជួបប្រទះបញ្ហាបច្ចេកទេសជំនាញនៅក្នុងភារកិច្ចរបស់យើង៖ តើយើងគួរប្រើបច្ចេកទេសជំនាញដែលគេនិយមប្រើក្នុងចំណោមអ្នកមិនជឿព្រះដែរឬទេ?» តើនេះមិនមែនជាបញ្ហាដែលអ្នកដឹកនាំត្រូវដោះស្រាយទេឬ? ប្រសិនបើបញ្ហាខ្លះមិនអាចដោះស្រាយបានតាមរយៈការប្រកបគ្នាក្នុងចំណោមបងប្អូនប្រុសស្រីទេ អ្នកដឹកនាំគួរតែចេញមុខដោះស្រាយវា។ ចំណុចនេះគឺពាក់ព័ន្ធនឹងទំនួលខុសត្រូវរបស់អ្នកដឹកនាំហើយ។ នៅពេលអ្នកដឹកនាំក្លែងក្លាយជួបប្រទះបញ្ហាទាំងនេះ តើពួកគេធ្វើបែបណា? ពួកគេនិយាយថា៖ «នេះគឺជាបញ្ហាជំនាញ។ វាជាបញ្ហារបស់អ្នករាល់គ្នាទេ តើវាមានអ្វីទាក់ទងនឹងខ្ញុំទៅ? ចូរប្រកបគ្នាអំពីបញ្ហានេះដោយខ្លួនឯងចុះ ប៉ុន្តែជាដំបូង ខ្ញុំនឹងដឹកនាំការជួបជុំសម្រាប់បងប្អូនរាល់គ្នាសិន។ នៅក្នុងការជួបជុំនៅថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីការសហការគ្នាដោយចុះសម្រុង។ សំណួរដែលបងប្អូនរាល់គ្នាទើបតែសួរអម្បាញ់មិញនេះ គឺទាក់ទងនឹងការសហការគ្នាដោយចុះសម្រុងនេះឯង។ បងប្អូនរាល់គ្នាគួរតែអាចពិភាក្សាបញ្ហាផ្សេងៗ និងធ្វើការប្រកបគ្នាទាំងអស់គ្នា ហើយធ្វើការស្រាវជ្រាវបន្ថែម។ មិនគួរមាននរណាម្នាក់ដែលរាប់ខ្លួនឯងជាសុចរិតឡើយ ហើយបងប្អូនគ្រប់គ្នាគួរតែទទួលយកការសម្រេចចិត្តណាមួយដែលមានការគាំទ្រដោយសំឡេងភាគច្រើន។ តើនេះមិនមែនជាសំណួរពាក់ព័ន្ធនឹងការសហការគ្នាដោយចុះសម្រុងទេឬ? មើលទៅហាក់ដូចជាបងប្អូនរាល់គ្នាមិនចេះសហការគ្នាដោយចុះសម្រុង ឬមិនចេះពីរបៀបពិភាក្សាពីបញ្ហា នៅពេលដែលបញ្ហាកើតឡើងនោះទេ។ បងប្អូនរាល់គ្នាសួរខ្ញុំពីគ្រប់បញ្ហាទាំងអស់។ តើបងប្អូនសួរខ្ញុំធ្វើអ្វី? តើខ្ញុំយល់ពីបញ្ហាទាំងនេះឬ? បើខ្ញុំយល់ បងប្អូនរាល់គ្នាមិនអត់អ្វីធ្វើទៅហើយទេ? បងប្អូនរាល់គ្នាសួរខ្ញុំគ្រប់រឿង។ តើខ្ញុំគួរដោះស្រាយបញ្ហានេះទេ? ខ្ញុំទទួលខុសត្រូវតែលើការប្រកបគ្នាអំពីសេចក្ដីពិតប៉ុណ្ណោះ ឯការដោះស្រាយបញ្ហាជំនាញ បងប្អូនដោះស្រាយដោយខ្លួនឯងចុះ។ តើវាពាក់ព័ន្ធអ្វីនឹងខ្ញុំ? ទោះយ៉ាងណាក៏ខ្ញុំបានប្រកបគ្នាជាមួយបងប្អូនរាល់គ្នាហើយដែរ និងបានប្រាប់បងប្អូនរាល់គ្នាឱ្យសហការគ្នាដោយចុះសម្រុងរួចហើយ។ ប្រសិនបើបងប្អូនរាល់គ្នាធ្វើមិនបានទេ អ៊ីចឹង កុំបំពេញភារកិច្ចនេះអី។ ខ្ញុំបានប្រកបគ្នាចប់ហើយ។ នាំគ្នាទៅដោះស្រាយបញ្ហាដោយខ្លួនឯងចុះ»។ តើអ្នកដឹកនាំទាំងនេះចេះពីរបៀបដោះស្រាយបញ្ហាដែរឬទេ? (ពួកគេមិនចេះទេ។) ទោះបីជាមិនចេះពីរបៀបដោះស្រាយបញ្ហាក៏ដោយ ក៏ពួកគេគិតថា ខ្លួនពួកគេត្រឹមត្រូវណាស់ ហើយពួកគេពូកែគេចវេះពីការទទួលខុសត្រូវ។ មើលពីខាងសម្បកក្រៅទៅ ពួកគេបានបំពេញការងាររបស់ខ្លួនហើយ ពួកគេបានទៅដល់កន្លែងដើម្បីពិនិត្យមើល ហើយពួកគេមិនបានខ្ជិលច្រអូសឡើយ។ ក៏ប៉ុន្តែ ពួកគេធ្វើការងារជាក់ស្ដែងមិនកើតទេ ហើយក៏មិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានដែរ ដែលមានន័យថា ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ។ តើអ្នករាល់គ្នាអាចសម្គាល់ដឹងពីអ្នកដឹកនាំក្លែងក្លាយប្រភេទនេះបានដែរឬទេ? នៅពេលប្រឈមមុខនឹងបញ្ហាណាមួយ ពួកគេមិនអាចប្រកបគ្នាពីសេចក្ដីពិតដែលពាក់ព័ន្ធបានឡើយ៖ ពួកគេបានត្រឹមតែនិយាយពីគោលលទ្ធិ និងទ្រឹស្ដីឥតបានការមួយចំនួន ដែលពួកគេនិយាយឱ្យស្ដាប់ទៅហាក់ដូចជាខ្ពង់ខ្ពស់ និងជ្រាលជ្រៅណាស់ ហើយបន្ទាប់ពីមនុស្សបានស្ដាប់ឮហើយ ពួកគេមិនត្រឹមតែមិនយល់ពីសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានអារម្មណ៍វង្វេងបាត់បង់ទិសដៅទៀតផង។ នេះហើយជាការងារដែលអ្នកដឹកនាំក្លែងក្លាយធ្វើ។

ក្នុងការងារនៃការប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវនេះ អ្នកដឹកនាំក្លែងក្លាយត្រូវបានលាតត្រដាងទាំងស្រុង។ ពួកគេមិនអាចប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ឬដឹកនាំមនុស្សឱ្យប្រកាន់ខ្ជាប់ និងអនុវត្តតាមគោលការណ៍សេចក្ដីពិតនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឬដឹកនាំពួកគេឱ្យយល់ និងចូលទៅក្នុងតថភាពសេចក្ដីពិតបានឡើយ ពោលគឺពួកគេមិនអាចបំពេញទំនួលខុសត្រូវដែលអ្នកដឹកនាំគួរធ្វើបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនអាចក្ដាប់បានពីស្ថានការណ៍របស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗបានដែរ ហើយទោះបីជាពួកគេក្ដាប់បានខ្លះក៏ដោយ ក៏វាមិនត្រឹមត្រូវដែរ។ ការនេះបណ្ដាលឱ្យមានការរំខាន និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ចំណុចការងារផ្សេងៗ។ ទាំងនេះគឺជាលក្ខណៈសម្គាល់ផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ ដែលយើងនឹងលាតត្រដាងនៅថ្ងៃនេះ ទាក់ទងនឹងទំនួលខុសត្រូវទីបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។

ចំណុចទីបួន៖ តាមដានព័ត៌មានអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗ ហើយផ្លាស់ប្ដូរភារកិច្ចដែលបានចាត់តាំងឱ្យពួកគេភ្លាមៗ ឬដកពួកគេចេញទៅតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនស័ក្តិសម ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន

អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែក្ដាប់ឱ្យបានពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ

តើទំនួលខុសត្រូវទីបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការគឺជាអ្វី? («ចំណុចទីបួន៖ តាមដានព័ត៌មានអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗ ហើយផ្លាស់ប្ដូរភារកិច្ចដែលបានចាត់តាំងឱ្យពួកគេភ្លាមៗ ឬដកពួកគេចេញទៅតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនស័ក្តិសម ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន») ត្រឹមត្រូវហើយ នេះគឺជាស្ដង់ដាអប្បបរមា ដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែអាចសម្រេចបាន នៅពេលបំពេញការងារ។ តើអ្នករាល់គ្នាយល់ច្បាស់អំពីទំនួលខុសត្រូវចម្បងរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ទាក់ទងនឹងចំណុចទីបួននេះដែរឬទេ? អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយល់ឱ្យបានច្បាស់អំពីអ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ។ ការក្ដាប់បានពីស្ថានការណ៍របស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ គឺជាការងារដែលស្ថិតនៅក្នុងដែននៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ដូច្នេះ តើបុគ្គលិកទាំងនេះជានរណា? សំខាន់គឺអ្នកដឹកនាំពួកជំនុំ បន្ទាប់មកគឺអ្នកមើលការខុសត្រូវក្រុម និងមេក្រុមនៃក្រុមផ្សេងៗ។ តើការយល់ដឹង និងក្ដាប់បានពីស្ថានការណ៍ ដូចជាថាតើអ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ មានតថភាពសេចក្ដីពិត មានគោលការណ៍ក្នុងការបំពេញការងារ និងអាចធ្វើការងារពួកជំនុំបានល្អនោះ មិនមែនជារឿងចាំបាច់ និងមានសារៈសំខាន់ខ្លាំងទេឬ? ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការក្ដាប់បានពីស្ថានការណ៍របស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗដែលជាបុគ្គលសំខាន់បានយ៉ាងច្បាស់លាស់ ហើយធ្វើការកែសម្រួលបុគ្គលិកឱ្យបានសមស្រប នោះគឺស្មើនឹងពួកគេបានអនុវត្តការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើការងារនីមួយៗហើយ ហើយវាក៏ស្មើនឹងពួកគេបានបំពេញទំនួលខុសត្រូវ និងភារកិច្ចរបស់ខ្លួនដែរ។ ប្រសិនបើមិនបានធ្វើការកែសម្រួលបុគ្គលិកទាំងនេះឱ្យបានសមស្របទេ ហើយមានបញ្ហាអ្វីមួយកើតឡើង នោះការងាររបស់ពួកជំនុំនឹងរងផលប៉ះពាល់យ៉ាងខ្លាំងមិនខាន។ ប្រសិនបើបុគ្គលិកទាំងនេះមានភាពជាមនុស្សល្អ មានមូលដ្ឋានគ្រឹះនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានានា ហើយអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបាន ដូច្នេះ ការដាក់ពួកគេឱ្យទទួលខុសត្រូវលើកិច្ចការ នឹងជួយកាត់បន្ថយបញ្ហាជាច្រើន ហើយសំខាន់បំផុតនោះគឹ វានឹងអាចឱ្យកិច្ចការដំណើរការទៅបានយ៉ាងរលូន។ ប៉ុន្តែប្រសិនបើអ្នកមើលការខុសត្រូវនៃក្រុមផ្សេងៗមិនអាចទុកចិត្តបាន មានភាពជាមនុស្សអន់ខ្សោយ មិនប្រព្រឹត្តខ្លួនឱ្យបានល្អ មិនអនុវត្តសេចក្ដីពិត ហើយថែមទាំងអាចបង្កឱ្យមានការបង្អាក់ និងការរំខានខ្លះៗផង នោះរឿងនេះនឹងមានផលប៉ះពាល់ដល់កិច្ចការដែលពួកគេទទួលខុសត្រូវ និងការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីដែលពួកគេដឹកនាំមិនខាន។ ជាការពិតណាស់ ផលប៉ះពាល់នោះអាចធំ ឬក៏តូច។ ប្រសិនបើអ្នកមើលការខុសត្រូវ គ្រាន់តែបំពេញភារកិច្ចរបស់ពួកគេដោយខ្ជីខ្ជា ហើយមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវទេ រឿងនេះប្រហែលជាគ្រាន់តែបណ្ដាលឱ្យការងារមានការយឺតយ៉ាវខ្លះៗប៉ុណ្ណោះ ពោលគឺវឌ្ឍនភាពការងារនឹងមានការយឺតជាងមុនបន្តិច ហើយការងារនឹងមានប្រសិទ្ធភាពតិចជាងមុនបន្តិច។ ក៏ប៉ុន្តែ ប្រសិនបើពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទវិញ បញ្ហានឹងធ្ងន់ធ្ងរជាមិនខាន៖ នេះនឹងមិនមែនត្រឹមជាបញ្ហាដែលការងារមានប្រសិទ្ធភាពតិចជាងមុន ឬគ្មានប្រសិទ្ធភាពជាងមុននោះទេ គឺពួកគេនឹងរំខាន និងបំផ្លាញការងាររបស់ពួកជំនុំដែលពួកគេទទួលខុសត្រូវ ដោយបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរមិនខាន។ ដូច្នេះហើយ ការក្ដាប់បានពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗផ្សេងៗ និងធ្វើការកែសម្រួល ឬដកបុគ្គលិកចេញពីតំណែងឱ្យបានទាន់ពេលវេលា នៅពេលរកឃើញថា មាននរណាម្នាក់មិនបានបំពេញការងារជាក់ស្ដែងទេ គឺជាកាតព្វកិច្ចដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចគេចវេះបានឡើយ។ នេះគឺជាការងារហ្មត់ចត់ និងសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការ អាចស្គាល់ពីចរិតលក្ខណៈរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗផ្សេងៗ ព្រមទាំងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងចំពោះភារកិច្ចរបស់ខ្លួន ក៏ដូចជាសភាព និងការបំពេញការងាររបស់ពួកគេនៅក្នុងអំឡុងពេលនីមួយៗ និងនៅដំណាក់កាលនីមួយៗបានទាន់ពេលវេលា ហើយធ្វើការកែសម្រួល និងចាត់ចែងអ្នកទាំងនោះភ្លាមៗទៅតាមស្ថានភាព នោះការងារនឹងអាចដំណើរការទៅមុខយ៉ាងរលូនមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងនោះធ្វើរឿងអាក្រក់ៗតាមតែអំពើចិត្ត និងមិនធ្វើការងារពិតប្រាកដនៅក្នុងពួកជំនុំទេ ហើយអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចកំណត់ពីបញ្ហានេះឱ្យបានទាន់ពេលវេលា និងធ្វើការកែសម្រួលឱ្យបានទាន់ពេលទេ ប៉ុន្តែរង់ចាំរហូតដល់បញ្ហាធ្ងន់ធ្ងរគ្រប់បែបយ៉ាងលេចឡើង ដែលបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ការងាររបស់ពួកជំនុំ ទើបខំប្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះ ខំប្រឹងកែសម្រួល កែតម្រូវ និងស្រោចស្រង់ស្ថានការណ៍នោះ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការទាំងនោះ គឺជាមនុស្សចោលម្សៀតហើយ។ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយសុទ្ធសាធ ដែលត្រូវតែដកចេញពីតំណែង និងជម្រុះចោល។

អម្បាញ់មិញនេះ យើងបានប្រកបគ្នាត្រួសៗអំពីសារៈសំខាន់នៃការយល់ដឹង និងការក្ដាប់បានពីសភាពពិតប្រាកដរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងប្រសិទ្ធភាពនៃការងាររបស់ពួកគេ ដោយប្រើលក្ខខណ្ឌជាក់ស្ដែងទាំងនេះ ដើម្បីវាយតម្លៃថាតើអ្នកដឹកនាំ និងអ្នកធ្វើការបានបំពេញទំនួលខុសត្រូវរបស់ពួកគេហើយឬនៅ ព្រមទាំងបានលាតត្រដាងពីលក្ខណៈសម្គាល់អ្វីខ្លះដែលពួកគេបង្ហាញចេញ ដែលបញ្ជាក់ថា ពួកគេជាអ្នកដឹកនាំក្លែងក្លាយ ដោយវែកញែកពីសារជាតិរបស់អ្នកដឹកនាំក្លែងក្លាយទាំងនោះ។ នៅពេលបញ្ហាធ្ងន់ធ្ងរកើតឡើងនៅក្នុងការងាររបស់ពួកជំនុំ អ្នកដឹកនាំក្លែងក្លាយមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួនទេ។ ពួកគេមិនអាចកំណត់ពីបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលាឡើយ កុំថាឡើយដល់ទៅចាត់ចែង និងដោះស្រាយបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលានោះ។ ការនេះនាំឱ្យបញ្ហាត្រូវបានអូសបន្លាយពេល ដែលបង្កឱ្យមានការយឺតយ៉ាវ និងការខូចខាតដល់ការងាររបស់ពួកជំនុំ ហើយថែមទាំងធ្វើឱ្យការងាររបស់ពួកជំនុំជាប់គាំង ឬធ្លាក់ចូលទៅក្នុងភាពរញ៉េរញ៉ៃទៀតផង។ ទាល់តែពេលដែលរឿងនេះកើតឡើង ទើបអ្នកដឹកនាំក្លែងក្លាយត្រូវបង្ខំចិត្តទៅពិនិត្យមើលនៅកន្លែងធ្វើការរបស់ពួកជំនុំ ប៉ុន្តែពួកគេនៅតែមិនអាចរកឃើញដំណោះស្រាយដែលត្រឹមត្រូវ ឬសមស្របដើម្បីដោះស្រាយបញ្ហាទាំងនោះដដែល ហើយចុងក្រោយ ពួកគេបានត្រឹមទុកបញ្ហាទាំងនោះចោលដោយមិនដោះស្រាយប៉ុណ្ណោះ។ នេះគឺជាលក្ខណៈសម្គាល់ចម្បងរបស់អ្នកដឹកនាំក្លែងក្លាយ។

ស្ដង់ដាសម្រាប់ការជ្រើសរើសអ្នកមើលការខុសត្រូវលើការងារផ្សេងៗ

តើមនុស្សភាគច្រើនមានការយល់ដឹងជាទូទៅអំពីស្ដង់ដាសម្រាប់ការជ្រើសរើសអ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗដែរឬទេ? ឧទាហរណ៍៖ តើអ្នកមើលការខុសត្រូវលើការងារផ្នែកសិល្បៈ គួរតែមានអ្វីខ្លះជាចម្បង? (ពួកគេគួរតែមានសមត្ថភាពជំនាញនៅក្នុងផ្នែកនេះ ហើយអាចរាប់រងលើការងារនេះបាន។) ការដែលមានសមត្ថភាពជំនាញ គឺជាទ្រឹស្ដីមួយហើយ។ ចុះតើសមត្ថភាពជំនាញទាំងនេះ សំដៅទៅលើអ្វីឱ្យប្រាកដ? យើងនឹងពន្យល់អំពីរឿងនេះ។ ប្រសិនបើមនុស្សម្នាក់ចូលចិត្តគូររូប និងចាប់អារម្មណ៍ក្នុងការបង្កើតស្នាដៃសិល្បៈ ប៉ុន្តែការងារនេះមិនមែនជាជំនាញរបស់ពួកគេទេ ហើយពួកគេខ្វះចំណេះដឹងផ្នែកនេះ ហើយគ្រាន់តែចូលចិត្តវា ដូច្នេះ តើការជ្រើសរើសមនុស្សបែបនេះឱ្យធ្វើជាអ្នកមើលការខុសត្រូវលើក្រុមសិល្បៈជាការសមស្របដែរឬទេ? (មិនសមស្របទេ។) អ្នកខ្លះនិយាយថា៖ «ប្រសិនបើពួកគេចូលចិត្តបង្កើតស្នាដៃសិល្បៈ ពួកគេអាចធ្វើការងារនេះបាន ហើយរៀនពីការងារនេះបណ្ដើរៗទៅ»។ តើសម្ដីនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ចំពោះរឿងនេះ មានករណីលើកលែងមួយ គឺប្រសិនបើអ្នកផ្សេងទៀតនៅក្នុងក្រុមសិល្បៈនោះក៏មិនចេះជំនាញផ្នែកនេះដូចគ្នា ហើយបុគ្គលម្នាក់នេះចេះច្រើនជាងគេបន្តិច និងរៀនឆាប់ចេះជាងអ្នកដទៃ។ ដូច្នេះ តើការជ្រើសរើសគាត់សមស្របជាងគេដែរឬទេ? (សមស្រប។) ក្រៅពីសេណារីយ៉ូបែបនេះ ឧបមាថាក្នុងចំណោមមនុស្សដែលចូលរួមក្នុងការបង្កើតស្នាដៃសិល្បៈទាំងនោះ មានតែបុគ្គលម្នាក់នេះគត់ដែលមិនចេះជំនាញនេះ ប៉ុន្តែដោយសារតែគាត់យល់ពីសេចក្ដីពិត និងចូលចិត្តផ្នែកសិល្បៈ ទើបគេជ្រើសរើសគាត់។ តើបែបនោះសមស្របដែរឬទេ? (មិនសមស្របទេ។) ហេតុអ្វីបានជាមិនសមស្រប? ពីព្រោះគាត់មិនមែនជាជម្រើសទីមួយ ឬជាជម្រើសតែមួយគត់ឡើយ។ ចុះតើគួរជ្រើសរើសអ្នកមើលការខុសត្រូវប្រភេទនេះដោយរបៀបណា? គួរជ្រើសរើសក្នុងចំណោមអ្នកដែលស្ទាត់ជំនាញបំផុត និងមានបទពិសោធនៅក្នុងជំនាញនេះ ពោលគឺពួកគេត្រូវតែជាអ្នកជំនាញ ដោយមានទាំងជំនាញវិជ្ជាជីវៈ និងសមត្ថភាពការងារ។ មិនត្រូវជ្រើសរើសអ្នកដែលគ្មានជំនាញឡើយ។ នេះគឺជាទិដ្ឋភាពមួយ។ លើសពីនេះទៅទៀត ពួកគេត្រូវតែរែកពុនបន្ទុក ត្រូវតែមានការយល់ដឹងខាងវិញ្ញាណ និងអាចយល់ពីសេចក្ដីពិតបាន។ យ៉ាងហោចណាស់ក៏ពួកគេត្រូវមានមូលដ្ឋានគ្រឹះក្នងការជឿលើព្រះជាម្ចាស់ដែរ។ គោលការណ៍សំខាន់ៗរួមមាន៖ ទី១ ពួកគេត្រូវតែមានសមត្ថភាពការងារ ទី២ ពួកគេត្រូវតែយល់ពីជំនាញនោះ និងទី៣ ពួកគេត្រូវតែមានការយល់ដឹងខាងវិញ្ញាណ និងអាចយល់ពីសេចក្ដីពិតបាន។ ចូរប្រើលក្ខខណ្ឌទាំងបីចំណុចនេះដើម្បីជ្រើសរើសអ្នកមើលការខុសត្រូវលើការងារផ្សេងៗចុះ។

លក្ខណៈសម្គាល់របស់អ្នកដឹកនាំក្លែងក្លាយទាក់ទងនឹងអ្នកមើលការខុសត្រូវលើការងារផ្សេងៗ

បន្ទាប់ពីជ្រើសរើសអ្នកមើលការខុសត្រូវសម្រាប់ចំណុចការងារជាក់លាក់ផ្សេងៗរួចហើយ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរដកដៃលែងខ្វល់នោះឡើយ។ ពួកគេក៏ត្រូវបណ្ដុះបណ្ដាល និងហ្វឹកហាត់អ្នកមើលការខុសត្រូវទាំងនេះមួយរយៈដែរ ដើម្បីមើលថាតើមនុស្សដែលពួកគេបានជ្រើសរើសនោះ ពិតជាអាចរាប់រងការងារនោះបាន និងអាចដឹកនាំការងារនោះឱ្យដើរលើផ្លូវត្រូវបានដែរឬអត់។ នេះទើបហៅថាជាការបំពេញការទទួលខុសត្រូវរបស់ខ្លួន។ ឧបមាថា នៅពេលជ្រើសរើសនោះ អ្នកឃើញថាបេក្ខភាពរបស់អ្នកយល់ដឹងពីជំនាញរបស់ពួកគេ មានសមត្ថភាពការងារ ចេះរែកពុនបន្ទុកខ្លះៗ ព្រមទាំងមានការយល់ដឹងខាងវិញ្ញាណ និងមានសមត្ថភាពយល់ដឹងពីសេចក្ដីពិត ហើយអ្នកគិតថា អ្វីៗនឹងគ្មានបញ្ហាទេ ដោយសារតែពួកគេមានលក្ខណៈសម្បត្តិនៅក្នុងផ្នែកទាំងនេះ រួចអ្នកក៏និយាយថា៖ «អ្នករាល់គ្នាអាចចាប់ផ្ដើមធ្វើការបានហើយ។ ខ្ញុំបានប្រាប់ពីគោលការណ៍ទាំងអស់ដល់អ្នករាល់គ្នារួចហើយ។ ចាប់ពីពេលនេះតទៅ ដំណាក់របស់ព្រះជាម្ចាស់ប្រាប់ឱ្យអ្នករាល់គ្នាធ្វើអ្វី អ្នករាល់គ្នាក៏ធ្វើបែបនោះដោយខ្លួនឯងចុះ»។ តើនេះជារបៀបធ្វើការងារដែលអាចទទួលយកបានដែរឬទេ? នៅពេលដែលអ្នកបានរៀបចំអ្នកមើលការខុសត្រូវរួចហើយ តើមានន័យថា អ្នកអាចទុកចោលបែបនោះបានដែរឬទេ? (មិនបានទេ។) ដូច្នេះ តើគួរធ្វើបែបណា? ឧបមាថា អ្នកដឹកនាំម្នាក់ជួបជុំជាមួយអ្នកមើលការខុសត្រូវពីរដងក្នុងមួយសប្ដាហ៍ ដោយប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេ ហើយមិនបានធ្វើអ្វីផ្សេងក្រៅពីនេះឡើយ ដោយជឿថា ដោយសារតែអ្នកមើលការខុសត្រូវទាំងនោះសុទ្ធតែសកម្មនឹងការងារ អាចជឿទុកចិត្តបាន និងអាចយល់ពីអ្វីដែលអ្នកដទៃនិយាយបាន ហេតុនេះ ពួកគេអាចអនុវត្តស្របទៅតាមសេចក្ដីពិតបានហើយ។ អ្នកដឹកនាំនេះគិតថា ពួកគេមិនចាំបាច់ពិនិត្យមើល ឬតាមដានថាតើអ្នកមើលការខុសត្រូវទាំងនេះធ្វើការងាររបស់ខ្លួនតាមរបៀបណាឱ្យប្រាកដឡើយ ថាតើពួកគេសហការគ្នាដោយចុះសម្រុងជាមួយអ្នកដទៃឬអត់ ថាតើពួកគេចាប់បានពីជំនាញវិជ្ជាជីវៈក្នុងអំឡុងពេលនេះដែរឬទេ ឬតើពួកគេបានបញ្ចប់ការងារដែលដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេធ្វើនោះបានកម្រិតណា។ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរចាត់ចែងការងារតាមរបៀបនេះមែនទេ? (មិនមែនទេ។) អ្នកដឹកនាំក្លែងក្លាយធ្វើការងារតាមរបៀបនេះឯង។ ពួកគេព្យាយាមធ្វើការងារទាំងអស់ឱ្យហើយស្រេចតែម្ដង ពួកគេរៀបចំអ្នកមើលការខុសត្រូវ ហើយបង្កើតជាក្រុមមួយដែលមានសមាជិកពីរបីនាក់ រួចនិយាយថា៖ «ចាប់ផ្ដើមធ្វើការចុះ។ ប្រសិនបើអ្នករាល់គ្នាត្រូវការសម្ភារៈអ្វី ប្រាប់ខ្ញុំមកចុះ។ ដំណាក់របស់ព្រះជាម្ចាស់នឹងទិញវាឱ្យអ្នករាល់គ្នា។ ប្រសិនបើអ្នកជួបប្រទះការលំបាកអ្វីនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ឬមានបញ្ហាណាមួយ អាចលើកបញ្ហានោះមកនិយាយបាន ហើយដំណាក់របស់ព្រះជាម្ចាស់នឹងតែងតែដោះស្រាយបញ្ហាទាំងនោះជូនអ្នករាល់គ្នាជានិច្ច។ ប្រសិនបើអ្នកគ្មានការលំបាកអ្វីទេ ដូច្នេះ ត្រូវយកចិត្តទុកដាក់លើការងាររបស់អ្នករាល់គ្នា។ កុំបង្កការរំខាន ឬការបង្អាក់ឱ្យសោះ ហើយកុំនិយាយអួតពីគំនិតអស្ចារ្យអ្វីឡើយ»។ អ្នកដឹកនាំក្លែងក្លាយរៀបចំឱ្យមនុស្សទាំងនេះធ្វើការជាមួយគ្នា ហើយគិតថា ឱ្យតែពួកគេមានហូប មានផឹក និងមានកន្លែងស្នាក់នៅ គឺគ្រប់គ្រាន់ហើយ ហើយមិនចាំបាច់ខ្វល់ពីពួកគេទៀតឡើយ។ នៅពេលខាងលើសួរថា៖ «តាំងពីបានជ្រើសរើសអ្នកមើលការខុសត្រូវសម្រាប់ការងារនេះមក តើយូរប៉ុនណាហើយ? តើការងារដំណើរការទៅមុខយ៉ាងណាដែរ?» ពួកគេឆ្លើយថា៖ «បានប្រាំមួយខែហើយ។ យើងបានរៀបចំការជួបជុំសម្រាប់ពួកគេប្រហែល ១០ ដងហើយ ហើយពួកគេមើលទៅមានស្មារតីល្អណាស់ ហើយការងារក៏កំពុងតែធ្វើដែរ»។ នៅពេលខាងលើសួរថា៖ «ចុះតើសមត្ថភាពការងាររបស់អ្នកមើលការខុសត្រូវយ៉ាងម៉េចដែរ?» ពួកគេឆ្លើយថា៖ «មិនអីទេ។ នៅពេលដែលយើងជ្រើសរើសពួកគេ ពួកគេគឺជាអ្នកដែលល្អបំផុតហើយ»។ ខាងលើក៏សួរពួកគេទៀតថា៖ «តើឥឡូវនេះពួកគេយ៉ាងម៉េចហើយ? តើពួកគេអាចធ្វើការងារជាក់ស្ដែងបានដែរឬទេ?» ពួកគេឆ្លើយតបវិញថា៖ «ខ្ញុំបានរៀបចំការជួបជុំសម្រាប់ពួកគេហើយ»។ ខាងលើឆ្លើយតបវិញថា៖ «ខ្ញុំមិនបានសួរថាតើអ្នកបានរៀបចំការជួបជុំឬអត់នោះទេ។ ខ្ញុំសួរថាតើការងាររបស់ពួកគេយ៉ាងម៉េចហើយ»។ ពួកគេនិយាយថា៖ «ប្រហែលជាមិនអីទេ។ គ្មាននរណាម្នាក់រាយការណ៍អ្វីមិនល្អពីពួកគេផង»។ ខាងលើឆ្លើយតបថា៖ «ការដែលគ្មាននរណាម្នាក់រាយការណ៍អ្វីមិនល្អពីពួកគេ មិនមែនជាស្ដង់ដាទេ។ អ្នកត្រូវមើលថាតើសមត្ថភាពការងារ និងជំនាញវិជ្ជាជីវៈរបស់ពួកគេយ៉ាងម៉េចដែរ ហើយមើលថាតើពួកគេមានការយល់ដឹងខាងវិញ្ញាណដែរឬអត់ និងថាតើពួកគេធ្វើការងារពិតប្រាកដដែរឬអត់»។ ពួកគេឆ្លើយតបថា៖ «នៅពេលជ្រើសរើស ពួកគេហាក់ដូចជាមិនអីទេ។ ខ្ញុំមិនបានសាកសួរលម្អិតអំពីរឿងទាំងនេះមួយរយៈហើយ។ ប្រសិនបើខាងលើចង់ដឹង ចាំខ្ញុំសួរម្ដងទៀត»។ អ្នកដឹកនាំក្លែងក្លាយធ្វើការងារតាមរបៀបនេះឯង។ ពួកគេចេះតែបន្តរៀបចំការជួបជុំ និងប្រកបគ្នាជាមួយអ្នកនៅក្រោមពួកគេមិនចេះចប់ ប៉ុន្តែដល់ពេលជួបជាមួយខាងលើ ពួកគេនិយាយកុហក និងឆ្លើយឱ្យតែរួចពីមាត់។ ការឆ្លើយឱ្យតែរួចពីមាត់ដែលល្អបំផុតរបស់ពួកគេ គឺថា៖ «ខ្ញុំបានរៀបចំការជួបជុំសម្រាប់ពួកគេហើយ។ លើកមុន ខ្ញុំបានសួរនាំអំពីការងារល្អិតល្អន់ខ្លាំងណាស់»។ ពួកគេឆ្លើយតបទៅខាងលើតាមរបៀបនេះឯង។ តើអ្នកដឹកនាំក្លែងក្លាយទាំងនេះកំពុងធ្វើការងារពិតប្រាកដដែរឬទេ? តើពួកគេបានរកឃើញបញ្ហាជាក់ស្ដែងដែរឬទេ? តើពួកគេបានដោះស្រាយបញ្ហាទាំងនោះហើយឬនៅ? បន្ទាប់ពីរៀបចំអ្នកមើលការខុសត្រូវរួចហើយ អ្នកដឹកនាំក្លែងក្លាយមិនដឹងទាល់សោះថាតើអ្នកមើលការខុសត្រូវនោះ បានបំពេញការទទួលខុសត្រូវរបស់ខ្លួនឬអត់ មានភក្ដីភាពឬអត់ ថាតើការងារនោះធ្វើដល់ណាហើយ ថាតើលទ្ធផលល្អឬមិនល្អ ថាតើបងប្អូនប្រុសស្រីរាយការណ៍អំពីពួកគេត្រឡប់មកវិញយ៉ាងម៉េចខ្លះ ឬថាតើមានបុគ្គលណាផ្សេងដែលស័ក្ដិសមសម្រាប់ការងារនេះជាងពួកគេដែរឬទេ។ ហេតុអ្វីបានជាពួកគេមិនដឹងរឿងទាំងនេះសោះអ៊ីចឹង? ពីព្រោះពួកគេមិនធ្វើការងារជាក់ស្ដែងទេ។ ពួកគេរវល់តែនឹងរឿងឥតប្រយោជន៍ប៉ុណ្ណោះ។ ពួកគេគិតថា មិនចាំបាច់មើលការខុសត្រូវ និងត្រួតពិនិត្យការងារតាមរបៀបនេះទេ ថាការធ្វើបែបនោះ គឺមានន័យថា ពួកគេមិនទុកចិត្តលើអ្នកមើលការខុសត្រូវទាំងនោះហើយ។ នៅក្នុងចិត្តពួកគេ ការរៀបចំការជួបជុំ គឺជាការបំពេញការទទួលខុសត្រូវរបស់ខ្លួន និងជាការបង្ហាញនូវភក្ដីភាពហើយ។ នេះគឺជាលក្ខណៈសម្គាល់ចម្បងរបស់អ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើការងារជាក់ស្ដែង។

I. របៀបដែលអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះអ្នកមើលការខុសត្រូវដែលមិនបានធ្វើការងារពិតប្រាកដ

អ្នកដឹកនាំក្លែងក្លាយមិនអើពើចំពោះស្ថានភាពផ្សេងៗរបស់អ្នកមើលការខុសត្រូវលើការងារគ្រប់ប្រភេទនៅក្នុងពួកជំនុំ។ ពួកគេក្ដាប់មិនបានពីស្ថានភាពទាំងនេះ ក៏មិនបានពិនិត្យមើល ឬចាត់ចែង ឬដោះស្រាយស្ថានភាពទាំងនេះដែរ។ តើអ្នកមើលការខុសត្រូវមានស្ថានភាពជាក់លាក់អ្វីខ្លះ? ទីមួយគឺនៅពេលដែលអ្នកមើលការខុសត្រូវមិនរែកពុនបន្ទុក ហើយស៊ីផឹក និងស្វែងរកការកម្សាន្តសប្បាយ ដោយមិនយកចិត្តទុកដាក់បំពេញការងាររបស់ពួកគេឱ្យបានត្រឹមត្រូវ ឬមិនបានធ្វើការងារពិតប្រាកដ។ តើនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬ? (ជាបញ្ហាធ្ងន់ធ្ងរ។) មនុស្សខ្លះមានសមត្ថភាពការងារ ស្ទាត់ជំនាញក្នុងវិជ្ជាជីវៈណាមួយ ហើយពួកគេគឺជាមនុស្សល្អជាងគេបំផុត។ ពួកគេពូកែនិយាយ និងមានភាពឈ្លាសវៃ ហើយប្រសិនបើឱ្យពួកគេនិយាយពីការណែនាំសាឡើងវិញ ពួកគេអាចនិយាយបានដោយមិនបាត់មួយពាក្យណាសោះ គឺពួកគេឆ្លាតគ្រាន់បើ។ ពួកគេទទួលបានការវាយតម្លៃល្អណាស់ពីមនុស្សគ្រប់គ្នា ហើយពួកគេជឿលើព្រះជាម្ចាស់យូរគួរសម។ ហេតុនេះ ពួកគេត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកមើលការខុសត្រូវ។ ក៏ប៉ុន្តែ គ្មាននរណាម្នាក់ដឹងទេថា តើមនុស្សទាំងនេះជាមនុស្សជាក់ស្ដែង អាចលះបង់តម្លៃ ឬអាចធ្វើការងារជាក់ស្ដែងបានដែរឬអត់នោះទេ។ ដោយសារមនុស្សបានជ្រើសរើសពួកគេ ដូច្នេះ តាំងពីដើមរៀងមក ពួកគេត្រូវបានដំឡើងឋានៈ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងប្រើការសាកល្បង។ ប៉ុន្តែ បន្ទាប់ពីធ្វើការបានមួយរយៈមក គេបានកត់សម្គាល់ឃើញថា ទោះបីជាពួកគេមានជំនាញវិជ្ជាជីវៈ និងមានបទពិសោធក៏ដោយ ក៏ពួកគេជាមនុស្សល្មោភស៊ី និងខ្ជិលច្រអូសដែរ ហើយមិនព្រមលះបង់តម្លៃឡើយ។ ឱ្យតែការងារហត់បន្តិច ពួកគេក៏ឈប់ធ្វើភ្លាម ហើយពួកគេមិនចង់ខ្វល់ពីនរណាម្នាក់ដែលមានបញ្ហាឬការលំបាក ដែលត្រូវការការណែនាំពីពួកគេឡើយ។ ព្រឹកឡើង ឱ្យតែពួកគេបើកភ្នែកភ្លាម ពួកគេគិតថា៖ «តើថ្ងៃនេះនឹងបានអីហូប? ផ្ទះបាយខានធ្វើខសាច់ជ្រូកប៉ុន្មានថ្ងៃមកហើយ»។ ជាធម្មតា ពួកគេតែងតែនិយាយប្រាប់អ្នកដទៃថា៖ «នំចំណីនៅស្រុកកំណើតខ្ញុំ ឆ្ងាញ់ណាស់។ ពួកយើងធ្លាប់ចេញទៅហូបនំចំណីទាំងនោះក្នុងអំឡុងពេលបុណ្យទានម្ដងៗ។ កាលខ្ញុំនៅរៀន ថ្ងៃសៅរ៍អាទិត្យ ខ្ញុំធ្លាប់ដេកទាល់តែខ្ញុំភ្ញាក់ ហើយបន្ទាប់មក ខ្ញុំទៅហូបអ្វីដោយមិនចាំបាច់លុបមុខ ឬសិតសក់ផង។ នៅពេលរសៀល ខ្ញុំលេងហ្គេមនៅក្នុងផ្ទះទាំងស្លៀកឈុតគេងយប់ ជួនកាលលេងដល់ម៉ោង ៥ ព្រឹកនៅថ្ងៃបន្ទាប់ក៏មាន។ ឥឡូវនេះ ការងារនៅដំណាក់របស់ព្រះជាម្ចាស់ បានបង្ខំខ្ញុំឱ្យមកដល់ចំណុចនេះ ហើយក្នុងនាមជាអ្នកមើលការខុសត្រូវម្នាក់ ខ្ញុំត្រូវតែធ្វើការងារជាក់លាក់ខ្លះ។ មើលចុះ អ្នករាល់គ្នាសុទ្ធតែមានសំណាងណាស់។ អ្នកមិនចាំបាច់លះបង់បែបនេះទេ។ ក្នុងនាមជាអ្នកមើលការខុសត្រូវ ខ្ញុំត្រូវតែអាចស៊ូទ្រាំនឹងការលំបាកឱ្យបាន»។ ពួកគេនិយាយបែបនេះ ប៉ុន្តែតើពួកគេបះបោរទាស់នឹងសាច់ឈាមដែរឬទេ? តើពួកគេលះបង់តម្លៃដែរឬទេ? ពួកគេពោរពេញទៅដោយការរអ៊ូរទាំ ហើយពួកគេមិនព្រមធ្វើការងារជាក់ស្ដែងណាមួយឡើយ។ ទាល់តែគេរុញ ទើបពួកគេកម្រើក ហើយបើគ្មានការមើលការខុសត្រូវទេ ពួកគេធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនវិញ ពួកគេមិនរវីរវល់អ្វីទេ ហើយគ្មានវិន័យទៀត ពួកគេតែងតែមានល្បិចកល និងចូលចិត្តលួចខ្ជិល ហើយពួកគេគ្មានការទទួលខុសត្រូវបន្តិចណាឡើយ។ នៅពេលនិយាយដល់បញ្ហាជំនាញដែលពួកគេកត់សម្គាល់ឃើញមានវិញ ពួកគេមិនបានកែតម្រូវបញ្ហានោះសម្រាប់អ្នកដទៃឡើយ ហើយពួកគេសប្បាយចិត្ត នៅពេលដែលមនុស្សគ្រប់គ្នាធ្វើអ្វីឱ្យតែរួចពីដៃដូចពួកគេដែរ។ ពួកគេមិនចង់ឱ្យនរណាម្នាក់យកចិត្តទុកដាក់នឹងការងារឡើយ។ អ្នកមើលការខុសត្រូវខ្លះ ធ្វើកិច្ចការតិចតួចដែលពួកគេមាននៅក្នុងដៃឱ្យតែបានៗ និងឱ្យតែរួចពីដៃ បន្ទាប់មក ពួកគេចាប់ផ្ដើមតាមដានរឿងភាគតាមទូរទស្សន៍មួយហើយមួយទៀត។ តើពួកគេមានហេតុផលអ្វីក្នុងការតាមដានរឿងភាគនោះ? «ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំរួចហើយ។ ខ្ញុំមិនមែនហូបបាយដំណាក់របស់ព្រះជាម្ចាស់ទទេៗទេ។ ខ្ញុំគ្រាន់តែលម្អែអារម្មណ៍ដើម្បីឱ្យស្រឡះខួរក្បាលប៉ុណ្ណោះ។ បើមិនអ៊ីចឹងទេ ខ្ញុំនឹងហត់នឿយខ្លាំង ហើយប្រសិទ្ធភាពការងាររបស់ខ្ញុំនឹងធ្លាក់ចុះមិនខាន។ ទុកឱ្យខ្ញុំកម្សាន្តអារម្មណ៍មួយភ្លែតសិន ដើម្បីកែលម្អប្រសិទ្ធភាពការងាររបស់ខ្ញុំ»។ ពួកគេបន្តមើលរឿងភាគរហូតដល់ម៉ោង ២ ឬម៉ោង ៣ យប់។ នៅថ្ងៃបន្ទាប់ មនុស្សគ្រប់គ្នាបានហូបអាហារពេលព្រឹករួចរាល់នៅម៉ោង ៨ ព្រឹក ហើយបានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន ចំណែកឯអ្នកមើលការខុសត្រូវទាំងនេះកំពុងដេកនៅឡើយទេ ហើយពួកគេមិនក្រោកចេញពីគ្រែទេ ទោះបីជាថ្ងៃរះខ្ពស់ហើយក៏ដោយ។ ក្រោយមក ពួកគេក្រោកពីដេកទាំងមិនចង់ ដោយប្រឹងអូសសាច់ឈាមដ៏ខ្ជិលច្រអូសរបស់ពួកគេមកជាមួយ ដោយពត់ខ្លួនផង និងស្ងាបផង ហើយនៅពេលដែលពួកគេឃើញថា អ្នកផ្សេងទៀតបានចាប់ផ្ដើមធ្វើការអស់ហើយ ពួកគេខ្លាចអ្នកដទៃសម្គាល់ឃើញពីភាពខ្ជិលច្រអូសរបស់ខ្លួន ទើបពួកគេចាប់ផ្ដើមរកលេសថា៖ «យប់មិញ ខ្ញុំនៅដល់យប់ជ្រៅពេក ខ្ញុំមានការងារត្រូវធ្វើច្រើនណាស់ ចំនួនការងារនោះច្រើនខ្លាំងពេក។ ខ្ញុំរៀងហត់បន្តិច។ កាលពីយប់មិញ ខ្ញុំថែមទាំងយល់សប្ដិឃើញមានបញ្ហាពាក់ព័ន្ធនឹងការងារមួយចំនួនទៀតផង។ នៅពេលខ្ញុំភ្ញាក់ពីគេងព្រឹកនេះ ដៃរបស់ខ្ញុំដូចជាមានកាយវិការកំពុងវាយកុំព្យូទ័រនៅឡើយទេ។ ខួរក្បាលរបស់ខ្ញុំពិតជាមិនស្រឡះសោះ ហើយខ្ញុំត្រូវការគេងមួយស្របក់នៅពេលរសៀលនេះ»។ ពួកគេក្រោកពីដេកយឺតខ្លាំង ហើយត្រូវការដេកនៅពេលរសៀលទៀត។ តើពួកគេមិនមែនក្លាយជាជ្រូកទេឬ? ច្បាស់ណាស់ថា ពួកគេកំពុងខ្ជិលច្រអូស ប៉ុន្តែពួកគេបែរជារកលេសដោះសា និងការពារខ្លួនឯងទៅវិញ ដោយអះអាងថា ពួកគេហត់នឿយដោយសារពួកគេបានបំពេញភារកិច្ចរហូតដល់យប់ជ្រៅ។ ច្បាស់ណាស់ថា ពួកគេកំពុងតាមដានរឿងភាគ ដោយបណ្ដែតបណ្ដោយទៅតាមការសោយសុខខាងសាច់ឈាម និងរស់នៅក្នុងសភាពបណ្ដោយខ្លួន ប៉ុន្តែនៅទីបំផុត ពួកគេថែមទាំងរកលេសដ៏ពីរោះស្ដាប់ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតផង។ តើនេះមិនមែនជាការមិនយកចិត្តទុកដាក់បំពេញការងារឱ្យបានត្រឹមត្រូវទេឬ? (មែនហើយ។) មនុស្សបែបនេះអាចមានសមត្ថភាពការងារ និងជំនាញវិជ្ជាជីវៈមែន ប៉ុន្តែតើពួកគេស្របតាមស្ដង់ដាជាអ្នកមើលការខុសត្រូវដែរឬទេ? ច្បាស់ណាស់ គឺមិនស្របតាមស្ដង់ដាទេ។ ពួកគេមិនស័ក្តិសមធ្វើជាអ្នកមើលការខុសត្រូវឡើយ ពីព្រោះពួកគេខ្ជិលច្រអូសខ្លាំងពេក ពួកគេល្មោភចង់សោយសុខខាងសាច់ឈាម ពួកគេល្មោភស៊ី ល្មោភដេក និងល្មោភលេង ហើយពួកគេមិនអាចរាប់រង ឬបំពេញការទទួលខុសត្រូវក្នុងនាមជាអ្នកមើលការខុសត្រូវបានឡើយ។

ស្ត្រីមួយចំនួនតែងតែឆែកមើលសម្លៀកបំពាក់ ស្បែកជើង គ្រឿងសម្អាង និងអាហារតាមអនឡាញ ហើយបន្ទាប់ពីពួកគេឆែកមើលរួចហើយ ពួកគេចាប់ផ្ដើមតាមដានរឿងភាគ។ មនុស្សនិយាយថា៖ «ហេតុអ្វីបានជាអ្នកតាមដានរឿងភាគទាំងដែលអ្នកធ្វើការមិនទាន់ហើយផង? ម្យ៉ាងទៀត អ្នកដទៃនៅមានបញ្ហាច្រើនណាស់។ ក្នុងនាមជាអ្នកមើលការខុសត្រូវ អ្នកគួរតែផ្តល់ការណែនាំដល់ពួកគេ។ ហេតុអ្វីបានជាអ្នកមិនបំពេញការទទួលខុសត្រូវរបស់ខ្លួន?» ស្ត្រីទាំងនេះនិយាយថា៖ «ការតាមដានរឿងភាគ ក៏ជាផ្នែកមួយនៃការងាររបស់ខ្ញុំដែរ។ វីដេអូ និងភាពយន្តនៃដំណាក់របស់ព្រះជាម្ចាស់ ត្រូវការការអភិវឌ្ឍ ហើយខ្ញុំត្រូវស្វែងរកការបំផុសគំនិតនៅក្នុងរឿងភាគទាំងនេះ!» តើនេះមិនមែនជាការនិយាយពាក្យបោកបញ្ឆោតទេឬ? ប្រសិនបើអ្នកធ្វើការក្នុងជំនាញនេះមែន ការមើលរឿងភាគម្ដងម្កាលដើម្បីស្វែងរកការបំផុសគំនិត គឺអាចទទួលយកបាន ប៉ុន្តែ តើការតាមដានរឿងភាគទាំងយប់ទាំងថ្ងៃបែបនេះ គឺជាការស្វែងរកការបំផុសគំនិតដែរទេ? តើនេះមិនមែនជាការបោកបញ្ឆោតទេឬ? (ជាការបោកបញ្ឆោតមែន។) មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាមានរឿងអ្វីកើតឡើងហើយ ដូច្នេះ ការនិយាយបែបនេះ គឺជាការលក់សេចក្ដីថ្លៃថ្នូរ និងសេចក្ដីសុចរិតរបស់អ្នកហើយ។ មនុស្សខ្លះមានទម្លាប់លេងវីដេអូហ្គេមរួចស្រេចទៅហើយ ហើយវាបានក្លាយជាផ្នែកមួយនៃជីវិតរបស់ពួកគេ។ ក៏ប៉ុន្តែ បន្ទាប់ពីបានជ្រើសរើសជាអ្នកមើលការខុសត្រូវរួច តើពួកគេមិនគួរកែប្រែទម្លាប់អាក្រក់ និងចរិតមិនល្អទាំងនេះចេញទេឬ? (គួរកែប្រែ។) ប្រសិនបើអ្នកមិនអាចបដិសេធទម្លាប់ទាំងនេះបានទេ នៅពេលដែលអ្នកត្រូវគេជ្រើសរើសជាអ្នកមើលការខុសត្រូវ អ្នកគួរតែនិយាយថា៖ «ខ្ញុំមិនអាចរាប់រងការងារនេះបានទេ។ ខ្ញុំញៀននឹងការលេងវីដេអូហ្គេមហើយ។ ពេលខ្ញុំលេងហ្គេមទាំងនោះ ខ្ញុំលេងដល់ថ្នាក់ភ្លេចខ្លួន ហើយគ្មាននរណាម្នាក់អាចឃាត់ឃាំង ឬធ្វើឱ្យខ្ញុំប្ដូរគំនិតបានឡើយ។ ប្រសិនបើអ្នករាល់គ្នាជ្រើសរើសខ្ញុំ នោះការងារមុខជាយឺតយ៉ាវមិនខាន។ ដូច្នេះ គួរតែចាត់ការឱ្យបានឆាប់ ហើយកុំឱ្យខ្ញុំធ្វើជាអ្នកមើលការខុសត្រូវអី»។ ប្រសិនបើអ្នកមិនប្រកាសបែបនេះជាមុនទេ ហើយមានអារម្មណ៍ពេញចិត្ត និងមានមោទនភាព នៅពេលដែលអ្នកត្រូវបានគេជ្រើសរើស ដោយស្រឡាញ់ឋានៈនេះ ប៉ុន្តែនៅតែបន្តលេងវីដេអូហ្គេមតាមចិត្តចង់ដូចមុនដដែល នៅពេលដែលអ្នកក្លាយជាអ្នកមើលការខុសត្រូវ នោះជារឿងមិនសមរម្យទេ ហើយវានឹងធ្វើឱ្យការងារយឺតយ៉ាវមិនខាន។

អ្នកមើលការខុសត្រូវខ្លះមានទម្លាប់អាក្រក់មួយចំនួន។ នៅពេលដែលបងប្អូនប្រុសស្រីជ្រើសរើសពួកគេ អ្នកខ្លះមិនយល់ពីស្ថានភាពរបស់ពួកគេទេ ចំណែកឯអ្នកផ្សេងទៀតជឿថា បុគ្គលទាំងនេះអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ពេញម៉ោងបាន ហើយគិតថា ទម្លាប់អាក្រក់ និងចរិតមិនល្អរបស់មនុស្សវ័យក្មេង អាចនឹងផ្លាស់ប្ដូរបន្តិចម្ដងៗទៅតាមវ័យ និងការយល់ដឹងពីសេចក្ដីពិតជាបន្តបន្ទាប់។ មនុស្សជាច្រើនមានអាកប្បកិរិយា និងទស្សនៈបែបនេះ នៅពេលដែលពួកគេជ្រើសរើសបុគ្គលទាំងនេះឱ្យធ្វើជាអ្នកមើលការខុសត្រូវ។ បន្ទាប់ពីបុគ្គលទាំងនេះត្រូវបានជ្រើសរើសរួច ពួកគេធ្វើការងារបានខ្លះ ប៉ុន្តែពួកគេធ្វើមិនបានយូរប៉ុន្មានទេ ក៏ប្រែជាអវិជ្ជមាន ហើយគិតថា៖ «ការធ្វើជាអ្នកមើលការខុសត្រូវ មិនងាយស្រួលនោះទេ។ ខ្ញុំត្រូវក្រោកពីព្រលឹម និងនៅដល់យប់ជ្រៅ ហើយខ្ញុំត្រូវធ្វើការងារច្រើន និងសង្កេតមើលច្រើនជាងអ្នកដទៃនៅគ្រប់កាលៈទេសៈទាំងអស់។ ខ្ញុំក៏ត្រូវខ្វាយខ្វល់ច្រើនជាងមុន ព្រមទាំងចំណាយពេលវេលា និងកម្លាំងរបស់ខ្ញុំច្រើនជាងមុនផងដែរ។ ការងារនេះលំបាកណាស់ ហើយវាហត់ខ្លាំងណាស់!» ហេតុដូច្នេះហើយ ពួកគេគិតចង់លាឈប់។ ប្រសិនបើអ្នកមិនរែកពុនបន្ទុកទេ អ្នកមិនអាចធ្វើការងារជាអ្នកមើលការខុសត្រូវបានឡើយ។ ប្រសិនបើក្នុងចិត្តអ្នករែកពុនបន្ទុក នោះអ្នកនឹងសុខចិត្តខ្វាយខ្វល់ពីការងារ ហើយទោះបីជាអ្នកហត់នឿយជាងអ្នកដទៃបន្តិចក៏ដោយ ក៏អ្នកនឹងមិនមានអារម្មណ៍ថា អ្នកកំពុងរងទុក្ខដែរ។ សូម្បីតែដល់ពេលសម្រាកហើយក្ដី ក៏អ្នកនៅតែគិតថា៖ «តើការងារថ្ងៃនេះ ដំណើរការយ៉ាងណាហើយ?» ប្រសិនបើអ្នកស្រាប់តែនឹកឃើញបញ្ហាអ្វីមួយដែលមិនទាន់បានដោះស្រាយនៅឡើយ នោះអ្នកនឹងដេកមិនលក់ទេ។ ប្រសិនបើក្នុងចិត្តអ្នករែកពុនបន្ទុកមែន នោះអ្នកនឹងតែងតែគិតអំពីការងារជាប់ជានិច្ច ហើយអ្នកនឹងមិនទាំងខ្វល់ផងថា អ្នកហូបបានឆ្ងាញ់ ឬសម្រាកបានគ្រប់គ្រាន់ផង។ ប្រសិនបើមនុស្សរែកពុនបន្ទុកតិចតួចពេកក្នុងនាមជាអ្នកមើលការខុសត្រូវ នោះសេចក្ដីក្លៀវក្លាដ៏តិចតួចរបស់ពួកគេនេះ អាចមានត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ហើយយូរៗទៅ ពួកគេខ្លះមិនអាចទ្រាំបានទៀតឡើយ។ ពួកគេគិតថា៖ «ការងារនេះហត់នឿយណាស់។ តើមានវិធីអ្វីឱ្យខ្ញុំបានកម្សាន្ត និងលំហែអារម្មណ៍បានមួយភ្លែតទេ? ខ្ញុំនឹងលេងវីដេអូហ្គេមខ្លះសិន»។ ពួកគេធ្វើការបានល្អមួយរយៈខ្លី ប៉ុន្តែភ្លាមៗនោះ ពួកគេស្រាប់តែរមាស់ដៃចង់លេងវីដេអូហ្គេម។ ពេលពួកគេចាប់ផ្ដើមលេងហើយ ពួកគេក៏មិនអាចបញ្ឈប់បាន។ បន្ទុកដ៏តិចតួចដែលពួកគេធ្លាប់រែកពុនពីមុន នឹងត្រូវរលាយបាត់ដោយសារពួកគេលេងហ្គេម ហើយចិត្តក្លៀវក្លារបស់ពួកគេក្នុងការលះបង់ខ្លួន ការតាំងចិត្តរបស់ពួកគេ និងអាកប្បកិរិយាវិជ្ជមានរបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក៏នឹងរលាយបាត់ដែរ។ នៅពេលដែលមាននរណាម្នាក់សួរនាំពួកគេអំពីរឿងអ្វីមួយ ពួកគេប្រែជាអស់ការអត់ធ្មត់។ ពួកគេក៏លួសកាត់អ្នកដទៃ ឬប្រៀនប្រដៅពួកគេ និងនិយាយរិះគន់ពួកគេ ឬធ្វើអ្វីឱ្យតែរួចពីដៃ និងបោះបង់ការងាររបស់ពួកគេចោល។ តើអ្នកមើលការខុសត្រូវទាំងនេះមិនមែនមានបញ្ហាទេឬ? (មានបញ្ហា។) នៅពេលថ្ងៃ ពួកគេចេះតែខំធ្វើការឱ្យតែរួចពីដៃទាំងគ្មានអារម្មណ៍ធ្វើការនោះផង ហើយនៅពេលយប់ នៅពេលដែលគ្មាននរណាឃ្លាំមើល ពួកគេលួចលេងវីដេអូហ្គេម ដោយមិនដេកពួនពេញមួយយប់។ ដំបូងឡើយ ពួកគេមានអារម្មណ៍ស្ងប់ចិត្តអំពីរឿងនេះ ដោយគិតថា៖ «ខ្ញុំមិនបានធ្វើឱ្យការងារនៅពេលថ្ងៃយឺតយ៉ាវនោះទេ។ ខ្ញុំបានធ្វើការងារទាំងអស់ដែលខ្ញុំគួរធ្វើហើយ។ ខ្ញុំបានដោះស្រាយបញ្ហាទាំងអស់ដែលអ្នកដទៃបានសួរខ្ញុំហើយ។ ទោះបីជាខ្ញុំមិនដេកនៅពេលយប់ ដើម្បីទុកពេលលេងវីដេអូហ្គេម តើនេះមិនសុទ្ធតែរាប់ថាខ្ញុំមានភក្ដីភាពទេឬ?» ជាលទ្ធផល ពេលពួកគេចាប់ផ្ដើមលេងវីដេអូហ្គេម ពួកគេមិនអាចបញ្ឈប់បានឡើយ ហើយពួកគេមិនស្ដាប់នរណាទាំងអស់។ ទោះបីជាវាមិនប៉ះពាល់ដល់ការសម្រាករបស់អ្នកដទៃ ឬបរិយាកាសការងារក៏ដោយ តើអ្នកមើលការខុសត្រូវបែបនេះ នៅតែអាចរាប់រងការងាររបស់ពួកគេបានដែរឬទេ? តើពួកគេអាចធ្វើការបានល្អដែរឬទេ? (មិនបានទេ។) ហេតុអ្វីមិនបាន? ជារឿយៗ ពួកគេតែងតែលេងវីដេអូហ្គេមពេញមួយយប់ដោយមិនដេកមិនពួនសោះ ហើយត្រូវធ្វើការនៅពេលថ្ងៃទៀត។ តើមនុស្សម្នាក់អាចមានកម្លាំងប៉ុន្មានទៅ? ប្រសិនបើពួកគេនៅតែបន្តលេងវីដេអូហ្គេមបែបនេះទៀត តើប្រសិទ្ធភាពការងាររបស់ពួកគេនឹងខ្ពស់ដែរឬទេ? ច្បាស់ជាមិនខ្ពស់ទេ។ ហេតុដូច្នេះហើយ អ្នកមើលការខុសត្រូវបែបនេះ មិនអាចបំពេញភារកិច្ចរបស់ខ្លួន ឬរាប់រងការងាររបស់ពួកគេបានសោះឡើយ។ ទោះបីជាពួកគេមានជំនាញវិជ្ជាជីវៈ និងគុណសម្បត្តិខ្លះក៏ដោយ ក៏ពួកគេចូលចិត្តលេង និងមិនបានបំពេញការងាររបស់ពួកគេឱ្យបានត្រឹមត្រូវដែរ។ តើមិនគួរដកអ្នកមើលការខុសត្រូវទាំងនេះចេញពីតំណែងទេឬ? ប្រសិនបើមិនដកពួកគេចេញពីតំណែងទេ ការងារនឹងត្រូវយឺតយ៉ាវមិនខាន។ មនុស្សខ្លះនិយាយថា៖ «ប្រសិនបើដកពួកគេចេញពីតំណែង យើងនឹងមិនអាចរកបានអ្នកផ្សេងណាដែលមានជំនាញវិជ្ជាជីវៈដូចពួកគេបានទេ។ យើងត្រូវតែឱ្យពួកគេធ្វើការងារនេះ។ ពួកគេនៅតែអាចរាប់រងការងារបានដដែល ទោះបីជាពួកគេលេងវីដេអូហ្គេមក៏ដោយ»។ តើសម្ដីនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) មនុស្សមិនអាចផ្ដោតអារម្មណ៍លើរឿងពីរក្នុងពេលតែមួយបានទេ។ កម្លាំងមនុស្សមានដែនកំណត់។ ប្រសិនបើអ្នកផ្ដោតកម្លាំងភាគច្រើនរបស់អ្នកទៅលើការលេង នោះការលះបង់ខ្លួនរបស់អ្នកក្នុងការបំពេញភារកិច្ច នឹងត្រូវរងផលប៉ះពាល់ ហើយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់អ្នក នឹងត្រូវថយចុះយ៉ាងខ្លាំង។ នេះគឺជាអាកប្បកិរិយាមិនទទួលខុសត្រូវចំពោះការបំពេញភារកិច្ច។ ទោះបីជាមនុស្សម្នាក់ដាក់ចិត្តដាក់កាយទាំងស្រុងក្នុងការបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ក៏លទ្ធផលមិនប្រាកដថា នឹងស្របតាមស្ដង់ដា ១០០ ភាគរយនោះដែរ។ លទ្ធផលនឹងកាន់តែយ៉ាប់ទៅទៀត ប្រសិនបើអ្នកដាក់ចិត្តដាក់កាយភាគច្រើនទៅលើការលេង ពោលគឺអ្នកនឹងមិនសល់កម្លាំង និងគំនិតច្រើនឡើយ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់អ្នក ក៏នឹងរងផលប៉ះពាល់ដែរ។ ការនិយាយថាវានឹងរងផលប៉ះពាល់ គឺជាការនិយាយដោយការយោគយល់ប៉ុណ្ណោះ។ តាមពិតទៅ ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់អ្នក នឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើរកឃើញមានអ្នកមើលការខុសត្រូវបែបនេះ ការបែងចែងភារកិច្ចដល់ពួកគេគួរតែកែសម្រួលជាបន្ទាន់ ហើយគួរតែដកពួកគេចេញពីដំណែង ពីព្រោះពួកគេបានក្លាយជាមនុស្សឥតបានការទៅហើយ។ មិនមែនត្រឹមតែការបំពេញភារកិច្ចរបស់ពួកគេមិនស្របតាមស្ដង់ដាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គ្មានសមត្ថភាពរាប់រងការងាររបស់ខ្លួនរួចស្រេចទៅហើយ ហើយក៏មិនអាចបង្កើតឱ្យមានឥទ្ធិពលវិជ្ជមានណាមួយលើការងាររបស់ពួកគេដែរ។ ហេតុដូច្នេះហើយ ការស្វែងរកនរណាម្នាក់ដែលជាមនុស្សម៉ឹងម៉ាត់និងមានការទទួលខុសត្រូវ ឱ្យមករ៉ាប់រងការងាររបស់ពួកគេ គឺជាជម្រើសល្អប្រសើរជាង ទោះបីជាអ្នកនោះមានជំនាញវិជ្ជាជីវៈតិចជាងពួកគេបន្តិចក៏ដោយ។

អម្បាញ់មិញនេះ ខ្ញុំបានប្រកបគ្នាអំពីប្រភេទមនុស្សផ្សេងៗដែលល្មោភស៊ី ល្មោភដេក និងល្មោភលេង។ នៅមានមនុស្សមួយប្រភេទទៀត។ ពីដំបូង នៅពេលចាប់ផ្ដើមជ្រើសរើសអ្នកមើលការខុសត្រូវ មនុស្សប្រភេទនេះត្រូវគេមើលឃើញថាស័ក្តិសមគ្រប់យ៉ាងសម្រាប់តួនាទីនេះ ហើយបងប្អូនប្រុសស្រីសុទ្ធតែស្ម័គ្រចិត្តជ្រើសរើសពួកគេ។ ពួកគេគិតថា មនុស្សនេះមានភាពជាមនុស្សល្អ ថាពួកគេមានចិត្តក្លៀវក្លា និងស្ទាត់ជំនាញក្នុងវិជ្ជាជីវៈរបស់ខ្លួន ហើយក៏ជាមនុស្សល្អបំផុត និងខ្លាំងជាងគេបំផុតនៅក្នុងក្រុម មិនថាក្នុងទិដ្ឋភាពណាឡើយ ដែលធ្វើឱ្យពួកគេក្លាយជាជម្រើសលេចធ្លោសម្រាប់តំណែងជាអ្នកមើលការខុសត្រូវនេះ។ ក៏ប៉ុន្តែ បន្ទាប់ពីជ្រើសរើសបានមួយរយៈមក មនុស្សនេះចាប់ផ្ដើមមានអារម្មណ៍ងងុយដេកជាញឹកញាប់ សូម្បីតែនៅក្នុងពេលជួបជុំក៏ដោយ។ នៅពេលអ្នកដទៃនិយាយជាមួយពួកគេ ពួកគេតែងតែភាន់ភាំង ហើយឆ្លើយមិនចំសំណួរទេ។ ពីមុនមក ពួកគេមិនមែនបែបនេះទេ ដូច្នេះ ហេតុអ្វីបានជាពួកគេស្រាប់តែមើលទៅហាក់ដូចជាបានក្លាយមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង? ក្រោយមក មានគេបានដឹងដោយចៃដន្យថា ការសន្ទនារបស់អ្នកមើលការខុសត្រូវរូបនេះជាមួយមនុស្សម្នាក់ទៀត ស្តាប់ទៅហាក់ដូចជាពួកគេទាំងពីរនាក់កំពុងមានទំនាក់ទំនងស្នេហា ហើយមានការសង្ស័យថាតើពួកគេពិតជាកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាមែនឬអត់។ នៅពេលដែលរឿងនេះកាន់តែច្បាស់ឡើងៗ អ្នកមើលការខុសត្រូវរូបនេះកាន់តែវង្វេងទៅៗ។ នៅពេលណាដែលមានគេសួរសំណួរ ឬនិយាយជាមួយពួកគេអំពីរឿងអ្វីមួយ ពួកគេឆ្លើយតបមិនបានរហ័សដូចមុនទេ ហើយសម្ដីរបស់ពួកគេក៏មិនច្បាស់ និងងាយយល់ដូចកាលពីមុនដែរ។ ពួកគេចាប់ផ្ដើមធ្វើការងារដែលអ្នកមើលការខុសត្រូវគួរធ្វើ កាន់តែតិចទៅៗ ហើយសេចក្ដីក្លៀវក្លារបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួនក៏កាន់តែតិចទៅៗដែរ។ មើលទៅហាក់ដូចជាពួកគេបានក្លាយជាមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង។ ពួកគេចាប់អារម្មណ៍លើសម្លៀកបំពាក់ និងការតែងខ្លួនច្រើនជាងមុន។ ត្រង់នេះ គឺមានបញ្ហាហើយ។ កាលពីមុន ក្នុងអំឡុងពេលការងារជាប់រវល់ ពួកគេកម្រនឹងងូតទឹកណាស់ ប៉ុន្តែឥឡូវនេះ ពួកគេលុបមុខពីរដងក្នុងមួយថ្ងៃ ហើយសិតសក់ និងឆ្លុះកញ្ចក់គ្រប់ពេល ហើយតែងតែសួរអ្នកដទៃឥតឈប់ថា៖ «តើអ្នកគិតថាថ្មីៗនេះ ស្បែករបស់ខ្ញុំសជាងមុន ឬខ្មៅជាងមុន? ហេតុអ្វីបានជាមើលទៅដូចជាខ្ញុំខ្មៅជាងមុនម្ល៉េះ?» មនុស្សឆ្លើយតបថា៖ «ក្នុងនាមជាអ្នកមើលការខុសត្រូវម្នាក់ ការដែលអ្នកនិយាយពីរឿងទាំងនេះ គឺពិតជាគ្មានបានការសោះ។ តើស្បែកសជាងមុន ឬខ្មៅជាងមុនប៉ះពាល់អ្វីទៅ?» ពួកគេចេះតែនិយាយអំពីប្រធានបទឥតប្រយោជន៍ទាំងនេះម្ដងហើយម្ដងទៀត ហើយគ្មានអារម្មណ៍ធ្វើការងាររបស់ខ្លួនឡើយ។ ឱ្យតែមានឱកាស ពួកគេជជែកគ្នាអំពីរឿងសម្លៀកបំពាក់ រឿងស្រី រឿងប្រុស រឿងស្នេហា និងថាតើមនុស្សនឹងជ្រើសរើសគូស្រករបែបណាជាដើម ប៉ុន្តែពួកគេមិនដែលជជែកគ្នាថាតើការបំពេញភារកិច្ចរបស់ពួកគេមានបញ្ហាអ្វីខ្លះ ឬត្រូវដោះស្រាយបញ្ហាទាំងនោះតាមរបៀបណាឡើយ។ តើត្រង់ចំណុចនេះមិនមែនមានបញ្ហាទេឬ? តើពួកគេនៅតែអាចធ្វើការបានដែរឬទេ? (មិនបានទេ។) ផ្នត់គំនិតរបស់ពួកគេបានផ្លាស់ប្ដូរហើយ ហើយបញ្ហានៃការបំពេញភារកិច្ច លែងមាននៅក្នុងគំនិតរបស់ពួកគេទៀតហើយ។ ផ្ទុយទៅវិញ មួយថ្ងៃៗ គំនិតរបស់ពួកគេខ្វល់តែពីរឿងថាតើត្រូវមានទំនាក់ទំនងស្នេហាយ៉ាងដូចម្ដេច ត្រូវស្លៀកពាក់បែបណា និងត្រូវទាក់ទាញមនុស្សភេទផ្ទុយគ្នាយ៉ាងដូចម្ដេចប៉ុណ្ណោះ។ ក្នុងចំណោមអ្នកមិនជឿព្រះ មានឃ្លាមួយថា៖ «ធ្លាក់ក្នុងអន្លង់ស្នេហ៍»។ តើនេះជាស្នេហាមែនទេ? មិនមែនទេ វាជារណ្ដៅដ៏ជ្រៅមួយ! នៅពេលដែលអ្នកធ្លាក់ចូលទៅហើយ អ្នកមិនអាចចេញមកវិញបានទេ។ ក្នុងចំណោមបុគ្គលិកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន តើមានមនុស្សបែបនេះដែរឬទេ? (មាន។) ទោះបីជាដំណាក់របស់ព្រះជាម្ចាស់មិនជ្រៀតជ្រែកនឹងរឿងមនុស្សស្វែងរកដៃគូស្នេហាក៏ដោយ ប្រសិនបើពួកគេរំខានដល់ជីវិតពួកជំនុំ និងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពួកជំនុំតាមរយៈការធ្វើបែបនេះ ដូច្នេះ ត្រូវតែបោសសម្អាតមនុស្សទាំងនោះចេញ។ គូស្នេហ៍ទាំងនោះគួរតែចាកចេញ និងណាត់ជួបគ្នាដោយខ្លួនឯង ហើយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ។ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលបានតាំងចិត្តលះបង់ខ្លួនពេញមួយជីវិតថ្វាយព្រះជាម្ចាស់ ហើយអ្នកបានប្ដេជ្ញាចិត្តមិនពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាទេ ដូច្នេះ ចូរផ្ដោតលើការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ចុះ។ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា ហើយលែងមានអារម្មណ៍ចង់ធ្វើការងារទៀត ដូច្នេះ អ្នកមិនគួរបំពេញភារកិច្ចជាអ្នកមើលការខុសត្រូវឡើយ ហើយដំណាក់របស់ព្រះជាម្ចាស់នឹងជ្រើសរើសមនុស្សម្នាក់ផ្សេងទៀតសម្រាប់តំណែងនេះ។ ការងារនៅដំណាក់របស់ព្រះជាម្ចាស់ មិនត្រូវពន្យារពេល ឬប៉ះពាល់ដោយសារតែទំនាក់ទំនងស្នេហារបស់អ្នកឡើយ។ ការងារត្រូវតែបន្ត។ តើត្រូវបន្តវាដោយរបៀបណា? តាមរយៈការជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់ផ្សេងទៀត ដែលមិនមានពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហា ដែលមានជំនាញវិជ្ជាជីវៈខ្លាំង និងអាចរាប់រងការងារបាន ដើម្បីប្រគល់ការងាររបស់អ្នកទៅឱ្យពួកគេធ្វើ។ ដំណាក់របស់ព្រះជាម្ចាស់តែងតែអនុវត្តតាមរបៀបនេះ ហើយគោលការណ៍នេះនៅតែប្រកាន់ខ្ជាប់មិនផ្លាស់ប្ដូរឡើយ។ អ្នកមើលការខុសត្រូវខ្លះនិយាយថា៖ «ទំនាក់ទំនងស្នេហារបស់ខ្ញុំ មិនប៉ះពាល់ដល់ការងាររបស់ខ្ញុំទេ។ ទុកឱ្យខ្ញុំបន្តទទួលខុសត្រូវទៀតចុះ»។ តើយើងអាចជឿសម្ដីនេះបានដែរទេ? (មិនបានទេ។) ហេតុអ្វីបានជាមិនអាចជឿបាន? ពីព្រោះការពិតគឺនៅនឹងមុខស្រាប់ហើយ! នៅពេលដែលមនុស្សម្នាក់មានទំនាក់ទំនងស្នេហា អ្វីដែលពួកគេគិតដល់ គឺមានតែគូស្នេហ៍របស់ពួកគេប៉ុណ្ណោះ ហើយចិត្តរបស់ពួកគេជាប់ជំពាក់នឹងរឿងទាំងនេះ ហេតុនេះហើយ ពួកគេតែងតែងមានអារម្មណ៍ងោកងុយក្នុងពេលជួបជុំ និងមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ ហេតុដូច្នេះ របៀបដែលដំណាក់របស់ព្រះជាម្ចាស់ដោះស្រាយជាមួយបុគ្គលបែបនេះ គឺសមរម្យ និងស្របទៅតាមគោលការណ៍។ ដំណាក់របស់ព្រះជាម្ចាស់មិនបានហាមឃាត់អ្នកមិនឱ្យណាត់ជួបគ្នាទេ ហើយក៏មិនបានដកហូតសេរីភាពរបស់អ្នកក្នុងការណាត់ជួបគ្នាដែរ។ អ្នកអាចណាត់ជួបជាមួយនរណាម្នាក់តាមចិត្តអ្នកចង់។ នោះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក ឱ្យតែអ្នកមិនស្ដាយក្រោយ និងមិនយំសោកសៅ នៅពេលក្រោយទៅបានហើយ។ អ្នកមើលការខុសត្រូវខ្លះត្រូវបានដកចេញតំណែងដោយសារតែទំនាក់ទំនងស្នេហា។ មនុស្សខ្លះសួរថា៖ «នៅពេលដែលមនុស្សម្នាក់មានទំនាក់ទំនងស្នេហា តើមិនអនុញ្ញាតឱ្យគេជឿលើព្រះជាម្ចាស់ទេឬ?» ដំណាក់របស់ព្រះជាម្ចាស់មិនដែលនិយាយបែបនេះទេ។ តើមានករណីដែលដំណាក់របស់ព្រះជាម្ចាស់បដិសេធ ឬបណ្ដេញអ្នកដែលមានទំនាក់ទំនងស្នេហាចេញដែរទេ? (គ្មានទេ។) ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា នោះអ្នកមិនអាចធ្វើជាអ្នកមើលការខុសត្រូវ ឬធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានឡើយ ហើយប្រសិនបើអ្នកមិនថ្វាយខ្លួនក្នុងការបំពេញភារកិច្ចរបស់អ្នកទេ នោះអ្នកគួរតែចាកចេញពីពួកជំនុំដែលបំពេញភារកិច្ចពេញម៉ោងទៅ។ តើមាននរណានិយាយថា អ្នកមិនត្រូវបានអនុញ្ញាតឱ្យជឿលើព្រះជាម្ចាស់ ឬថាអ្នកនឹងត្រូវគេបណ្ដេញចេញទៀតដែរទេ? តើមាននរណាម្នាក់បានកាត់សេចក្ដីថា អ្នកមិនអាចទទួលបានសេចក្ដីសង្គ្រោះ ឬថាអ្នកនឹងត្រូវបណ្ដាសាដែរទេ? (អត់ទេ។) ដំណាក់របស់ព្រះជាម្ចាស់មិនដែលនិយាយរឿងបែបនេះឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនជ្រៀតជ្រែកនឹងជម្រើស និងសេរីភាពផ្ទាល់ខ្លួនរបស់អ្នកទាល់តែសោះ។ ដំណាក់របស់ព្រះជាម្ចាស់មិនបានដកហូតសេរីភាពណាមួយពីអ្នកឡើយ គឺមានតែផ្ដល់សេរីភាពដល់អ្នកវិញទេ។ ក៏ប៉ុន្តែ ចំពោះអ្នកមើលការខុសត្រូវប្រភេទនេះ គោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការដោះស្រាយជាមួយពួកគេ គឺត្រូវដកតំណែងពួកគេ និងស្វែងរកមនុស្សដែលស័ក្តិសមមកជំនួសតំណែងពួកគេ។ ប្រសិនបើពួកគេស័ក្តិសមនឹងបន្តបំពេញភារកិច្ចណាមួយ អាចទុកពួកគេបាន។ ប្រសិនបើមិនស័ក្តិសមទេ ត្រូវដកពួកគេចេញ។ នឹងមិនមានការវាយដំ ឬការជេរស្ដី ឬការធ្វើឱ្យអាម៉ាស់មុខឡើយ។ វាមិនមែនជារឿងគួរឱ្យខ្មាសអៀនអ្វីទេ។ វាគឺជារឿងធម្មតាបំផុត។ ដូច្នេះ នៅពេលដែលមនុស្សមួយចំនួនត្រូវបានដកចេញពីតំណែង ឬបញ្ជូនទៅកាន់ពួកជំនុំធម្មតាដោយសារតែទំនាក់ទំនងស្នេហារបស់ពួកគេ តើនេះជារឿងអាម៉ាស់មុខដែរឬទេ? វាគ្រាន់តែអាចបង្ហាញថា ពួកគេខ្វះភក្ដីភាពក្នុងការបំពេញភារកិច្ចរបស់ពួកគេប៉ុណ្ណោះ ថាពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិត និងមិនរែកពុនបន្ទុកអ្វីទាល់តែសោះសម្រាប់ការចូលទៅក្នុងជីវិតរបស់ពួកគេ។ អ្នកមើលការខុសត្រូវប្រភេទនេះ មិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ ពោលគឺពួកគេផ្ដោតតែលើទំនាក់ទំនងស្នេហាប៉ុណ្ណោះ ដែលធ្វើឱ្យការងាររបស់ពួកជំនុំត្រូវយឺតយ៉ាវ និងបានប៉ះពាល់ដល់វឌ្ឍនភាពការងារពួកជំនុំរួចទៅហើយ។ តើនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬអី? (ជាបញ្ហាធ្ងន់ធ្ងរ។) ហេតុដូច្នេះហើយ អ្នកមើលការខុសត្រូវប្រភេទនេះ មិនស័ក្តិសមនឹងទុកឱ្យនៅបន្តទេ ហើយគួរតែដកពួកគេចេញពីតំណែង។ អ្នកខ្លះនិយាយថា៖ «តើការដកពួកគេចេញ មិនមែនប្រញាប់ពេកទេឬ?» ប្រសិនបើគិតចាប់ពីពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងស្នេហា រហូតដល់ពេលដកពួកគេចេញ គឺមានពេលត្រឹមតែមួយឬពីរថ្ងៃ នោះទើបអាចចាត់ទុកថាប្រញាប់បាន។ ប៉ុន្តែ ប្រសិនបើបានកន្លងទៅបីទៅប្រាំខែហើយ តើនោះនៅតែចាត់ទុកថាប្រញាប់ទៀតឬ? (អត់ទេ។) ចំណាត់់ការត្រូវបានធ្វើឡើងយឺតយ៉ាវណាស់ទៅហើយ ឯការងារក៏ត្រូវពន្យារពេលខ្លាំងណាស់ដែរ។ តើអ្នកមិនព្រួយបារម្ភអំពីរឿងនេះយ៉ាងដូចម្ដេចទៅ? តើនេះមិនមែនជាបញ្ហាទេឬ? (គឺជាបញ្ហាមែនហើយ។)

អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំអំពីអ្នកមើលការខុសត្រូវដែលមិនធ្វើកិច្ចការជាក់ស្ដែង ឬដែលមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ពួកគេគិតថា គ្រាន់តែជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់រួច គឺចប់រឿងហើយ ហើយទៅថ្ងៃមុខ អ្នកមើលការខុសត្រូវនោះអាចដោះស្រាយបញ្ហាការងារទាំងអស់បានដោយខ្លួនឯង ហើយ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែធ្វើការជួបជុំម្ដងម្កាល និងមិនមើលការខុសត្រូវលើកិច្ចការ ឬសួរនាំថាតើកិច្ចការនោះដំណើរការយ៉ាងណាឡើយ ហើយធ្វើខ្លួនដូចជាចៅហ្វាយនាយដែលបើកដៃឱ្យកូនចៅធ្វើអ្វីតាមចិត្តដូច្នោះដែរ។ ប្រសិនបើមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវ អ្នកដឹកនាំក្លែងក្លាយនឹងនិយាយថា៖ «វាគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ មិនអីទេ។ អ្នករាល់គ្នាអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានហើយ។ កុំសួរខ្ញុំអី»។ អ្នកដែលបានរាយការណ៍ពីបញ្ហានោះនិយាយថា៖ «អ្នកមើលការខុសត្រូវរូបនោះ ជាមនុស្សល្មោភស៊ី និងខ្ជិលច្រអូស។ គេផ្ដោតតែលើរឿងស៊ីចុក និងការសប្បាយប៉ុណ្ណោះ ហើយពួកគេខ្ជិលខ្លាំងណាស់។ ពួកគេមិនចង់រងទុក្ខនៅក្នុងភារកិច្ចរបស់ខ្លួនសូម្បីតែបន្តិចណាឡើយ ហើយពួកគេតែងតែប្រើល្បិចលួចខ្ជិល ព្រមទាំងរកលេសដើម្បីគេចពីការងារ និងគេចវេះពីការទទួលខុសត្រូវ។ ពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកមើលការខុសត្រូវឡើយ»។ អ្នកដឹកនាំក្លែងក្លាយនឹងឆ្លើយតបថា៖ «នៅពេលជ្រើសរើសពួកគេឱ្យធ្វើជាអ្នកមើលការខុសត្រូវ ពួកគេល្អខ្លាំងណាស់។ អ្វីដែលអ្នកកំពុងនិយាយនេះ គឺមិនពិតទេ ឬបើទោះបីជាវាគឺជាការពិតមែនក៏ដោយ ក៏វាគ្រាន់តែជាការសម្តែងចេញមួយគ្រាប៉ុណ្ណោះ»។ អ្នកដឹកនាំក្លែងក្លាយ នឹងមិនព្យាយាមស្វែងយល់បន្ថែមអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងវិនិច្ឆ័យ និងសន្និដ្ឋានលើរឿងនេះ ដោយផ្អែកលើការយល់ឃើញរបស់ពួកគេពីមុនមកចំពោះអ្នកមើលការខុសត្រូវនោះ។ មិនថាអ្នកណារាយការណ៍ពីបញ្ហាអ្វីពាក់ព័ន្ធនឹងអ្នកមើលការខុសត្រូវនោះទេ អ្នកដឹកនាំក្លែងក្លាយនឹងមិនអើពើឡើយ។ អ្នកមើលការខុសត្រូវមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយកិច្ចការរបស់ពួកជំនុំស្ទើរតែជាប់គាំងទាំងស្រុងទៅហើយ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនខ្វល់ឡើយ ហាក់បីដូចជាពួកគេមិនជាប់ពាក់ព័ន្ធសោះអ៊ីចឹង។ ការដែលពួកគេធ្វើមិនដឹងមិនឮ នៅពេលដែលមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវ គឺវាគួរឱ្យខ្ពើមរអើមណាស់ទៅហើយ។ ប៉ុន្តែ តើអ្វីទៅដែលគួរឱ្យស្អប់ខ្ពើមបំផុតនោះ? នៅពេលដែលមនុស្សរាយការណ៍ប្រាប់ពួកគេអំពីបញ្ហាធ្ងន់ធ្ងរពិតប្រាកដរបស់អ្នកមើលការខុសត្រូវ ពួកគេមិនបានព្យាយាមដោះស្រាយបញ្ហាទាំងនេះទេ ហើយពួកគេថែមទាំងលើកយកលេសគ្រប់បែបយ៉ាងទៀតផងថា៖ «ខ្ញុំស្គាល់អ្នកមើលការខុសត្រូវម្នាក់នេះ គាត់ជឿលើព្រះជាម្ចាស់ពិតប្រាកដមែន គាត់មុខជាគ្មានបញ្ហាអ្វីឡើយ។ ទោះបីជាគាត់មានបញ្ហាបន្តិចបន្តួចក្ដី ក៏ព្រះជាម្ចាស់នឹងការពារគាត់ និងប្រៀនប្រដៅគាត់ដែរ។ ប្រសិនបើគាត់ធ្វើអ្វីខុស នោះគឺជារឿងរវាងគាត់និងព្រះជាម្ចាស់ទេ។ យើងមិនចាំបាច់ខ្វល់ខ្វាយនឹងរឿងនោះឡើយ»។ អ្នកដឹកនាំក្លែងក្លាយធ្វើការស្របតាមសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនតាមរបៀបនេះឯង។ ពួកគេធ្វើពុតជាយល់ពីសេចក្ដីពិត និងមានសេចក្ដីជំនឿ ប៉ុន្តែពួកគេបានត្រឹមធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃប៉ុណ្ណោះ។ កិច្ចការរបស់ពួកជំនុំអាចនឹងឈានដល់ថ្នាក់ជាប់គាំងផង ហើយពួកគេនៅតែធ្វើពុតជាមិនដឹងរឿងនេះទៀត។ តើអ្នកដឹកនាំក្លែងក្លាយមិនមែនកំពុងធ្វើខ្លួនដូចកាន់តែខ្លាំងទៅនឹងមន្ត្រីការិយាធិបតេយ្យទេឬ? ពួកគេគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្តែងដោយខ្លួនឯងទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ប្រធានក្រុម និងអ្នកមើលការខុសត្រូវដែរ ពោលគឺពួកគេមិនតាមដាន ឬសួរនាំពីកិច្ចការនោះឡើយ។ ទស្សនៈរបស់ពួកគេចំពោះមនុស្ស គឺផ្អែកតែទៅលើការយល់ឃើញ និងការស្រមើស្រមៃផ្ទាល់ខ្លួនប៉ុណ្ណោះ។ នៅពេលពួកគេឃើញនរណាម្នាក់បំពេញការងារបានល្អមួយគ្រា ពួកគេគិតថា មនុស្សម្នាក់នេះនឹងល្អជារៀងរហូត ថាពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនជឿសម្ដីអ្នកណាដែលថា មនុស្សម្នាក់នេះមានបញ្ហាទេ ហើយនៅពេលដែលមាននរណាម្នាក់ដាស់តឿនពួកគេអំពីមនុស្សម្នាក់នោះ ពួកគេមិនអើពើឡើយ។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំក្លែងក្លាយជាមនុស្សល្ងង់ខ្លៅដែរឬទេ? ពួកគេល្ងង់ខ្លៅ និងល្ងីល្ងើណាស់។ តើអ្វីទៅដែលធ្វើឱ្យពួកគេល្ងង់ខ្លៅ? ពួកគេដាក់ចិត្តជឿលើមនុស្សម្នាក់ងាយពេក ដោយជឿថា ដោយសារតែពេលដែលគេជ្រើសរើសមនុស្សម្នាក់នេះ គាត់បានស្បថសច្ចា និងធ្វើការតាំងចិត្ត ហើយបានអធិស្ឋានទាំងទឹកភ្នែកហូររហាម ដូច្នេះ នោះមានន័យថា គាត់ជាមនុស្សអាចពឹងពាក់បាន ហើយការដែលឱ្យគាត់ទទួលបន្ទុកការងារ នឹងគ្មានបញ្ហាអ្វីឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីធម្មជាតិរបស់មនុស្សឡើយ ពួកគេមិនដឹងពីស្ថានភាពពិតរបស់មនុស្សជាតិដែលពុករលួយទេ។ ពួកគេនិយាយថា៖ «ពេលដែលគេជ្រើសរើសនរណាម្នាក់ឱ្យធ្វើជាអ្នកមើលការខុសត្រូវ តើគេអាចប្រែជាមនុស្សអាក្រក់បានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមើលទៅម៉ឺងម៉ាត់ និងគួរឱ្យទុកចិត្ត អាចគេចវេះពីការងាររបស់ខ្លួនបានដោយរបៀបណាទៅ? ពួកគេនឹងមិនធ្វើបែបនោះទេ មែនទេ? ពួកគេមានសេចក្ដីទៀងត្រង់ខ្លាំងណាស់»។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមានការជឿជាក់ទៅលើការស្រមើស្រមៃ និងការយល់ឃើញផ្ទាល់ខ្លួនខ្លាំងពេក ទើបនៅទីបំផុតទៅ ធ្វើឱ្យពួកគេមិនអាចដោះស្រាយបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងការងាររបស់ពួកជំនុំបានទាន់ពេលវេលា ហើយរារាំងពួកគេមិនឱ្យដកអ្នកមើលការខុសត្រូវដែលពាក់ព័ន្ធនោះចេញពីតំណែង និងកែសម្រួលការបែងចែងភារកិច្ចរបស់ពួកគេឱ្យបានទាន់ពេលវេលា។ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយសុទ្ធសាធតែម្ដង។ ហើយនៅទីនេះ តើមានបញ្ហាអ្វីឱ្យប្រាកដទៅ? តើវិធីធ្វើការរបស់អ្នកដឹកនាំក្លែងក្លាយមានអ្វីជាប់ពាក់ព័ន្ធនឹងការធ្វើការឱ្យតែរួចពីដៃដែរឬទេ? ក្នុងទិដ្ឋភាពមួយ ពួកគេមើលឃើញនាគដ៏ធំមានសម្បុរក្រហម កំពុងតែអនុវត្តការចាប់ខ្លួនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងឆ្កួតលេលា ដូច្នេះ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯង ពួកគេចេះតែរៀបចំឱ្យនរណាម្នាក់ទទួលបន្ទុកការងារដោយមិនបានពិចារណាល្អិតល្អន់ទេ ដោយជឿថា បែបនេះនឹងដោះស្រាយបញ្ហាបាន ហើយថាពួកគេមិនចាំបាច់យកចិត្តទុកដាក់លើរឿងនេះទៀតទេ។ តើក្នុងចិត្តពួកគេគិតអ្វី? «មជ្ឈដ្ឋាននេះផុយស្រួយខ្លាំងណាស់ ខ្ញុំគួរតែលាក់ខ្លួនមួយរយៈសិន»។ តើនេះមិនមែនជាការល្មោភនឹងសេចក្ដីសុខស្រួលខាងសាច់ឈាមទេឬ? ក្នុងទិដ្ឋភាពមួយទៀត អ្នកដឹកនាំក្លែងក្លាយមានជីបចរស្លាប់៖ ពួកគេឆាប់ជឿជាក់លើមនុស្សពេក ដោយផ្អែកលើការស្រមើស្រមៃរបស់ខ្លួន។ ហើយតើរឿងនេះមិនមែនបណ្ដាលមកពីការមិនយល់ពីសេចក្ដីពិតទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសារជាតិនៃមនុស្សជាតិដែលពុករលួយដោយរបៀបណា? ហេតុអ្វីបានជាពួកគេគួរជឿទុកចិត្តមនុស្ស ទាំងដែលព្រះជាម្ចាស់មិនជឿទុកចិត្តផងនោះ? តើអ្នកដឹកនាំក្លែងក្លាយមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកទេឬ? អ្វីដែលពួកគេគិតគឺថា៖ «ខ្ញុំមិនអាចមើលមនុស្សនេះខុសនោះទេ។ មនុស្សម្នាក់ដែលខ្ញុំបានវិនិច្ឆ័យថាស័ក្តិសមហើយនោះ មិនគួរមានបញ្ហាអ្វីទេ។ ពួកគេច្បាស់ជាមិនមែនជាមនុស្សដែលល្មោភស៊ី ល្មោភផឹក និងល្មោភសប្បាយ ឬជាមនុស្សដែលចូលចិត្តសេចក្ដីសុខស្រួល ហើយស្អប់ការងារលំបាកនោះទេ»។ ពួកគេប្រាកដជាមនុស្សដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេផ្លាស់ប្ដូរមែន តើនោះមិនមែនមានន័យថា ខ្ញុំមើលពួកគេខុសទៅហើយទេ?» តើនេះជាហេតុផលបែបណាទៅ? តើអ្នកគឺជាប្រភេទមនុស្សជំនាញមែនទេ? តើអ្នកមានភ្នែកទិព្វមែនទេ? តើអ្នកមានជំនាញពិសេសបែបនោះដែរទេ? អ្នកអាចរស់នៅជាមួយបុគ្គលនេះមួយឆ្នាំឬពីរឆ្នាំ ប៉ុន្តែបើគ្មានមជ្ឈដ្ឋានសមស្របសម្រាប់លាតត្រដាងពីធម្មជាតិ និងសារជាតិរបស់ពួកគេទាំងស្រុងទេ តើអ្នកអាចមើលដឹងថាតើពួកគេជាមនុស្សបែបណាឱ្យពិតប្រាកដបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនលាតត្រដាងពួកគេទេ អ្នកអាចរស់នៅក្បែរពួកគេបីឆ្នាំ ឬរហូតដល់ប្រាំឆ្នាំក៏ថាបាន ហើយនៅតែពិបាកមើលដឹងថា ពួកគេមានសារជាតិធម្មជាតិបែបណាឱ្យប្រាកដណាស់។ ហើយចុះទម្រាំតែអ្នកកម្រនឹងបានឃើញពួកគេ ឬកម្រនឹងនៅជាមួយពួកគេផងនោះ តើអាចស្គាល់ពួកគេច្បាស់បានដោយរបៀបណាទៅ? អ្នកដឹកនាំក្លែងក្លាយជឿទុកចិត្តមនុស្សងាយពេក ដោយផ្អែកលើការយល់ឃើញមួយគ្រា ឬក៏ផ្អែកលើការសរសើរវិជ្ជមានពីនរណាម្នាក់ចំពោះបុគ្គលនោះ ហើយហ៊ានប្រគល់កិច្ចការពួកជំនុំដល់មនុស្សបែបនេះ។ ក្នុងករណីនេះ តើពួកគេមិនមែនខ្វាក់ទាំងស្រុងទេឬ? តើពួកគេមិនមែនកំពុងធ្វើអ្វីដោយខ្ជីខ្ជាទេឬ? ហើយនៅពេលពួកគេធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយមិនមែនគ្មានការទទួលខុសត្រូវសោះទេឬ? អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើសួរពួកគេថា៖ «តើអ្នកបានពិនិត្យមើលកិច្ចការរបស់អ្នកមើលការខុសត្រូវនោះដែរទេ? តើចរិតលក្ខណៈ និងគុណសម្បត្តិរបស់ពួកគេយ៉ាងម៉េចដែរ? តើពួកគេមានការទទួលខុសត្រូវចំពោះការងារដែរឬទេ? តើពួកគេអាចរែកពុនបន្ទុកការងារនោះបានដែរឬទេ?» អ្នកដឹកនាំក្លែងក្លាយឆ្លើយតបថា៖ «ពួកគេប្រាកដជាអាចហើយ! នៅពេលជ្រើសរើសពួកគេ ពួកគេបានស្បថ និងបានតាំងចិត្តហើយ។ ខ្ញុំនៅមានពាក្យសម្បថជាលាយលក្ខណ៍អក្សររបស់ពួកគេនៅឡើយទេ។ ពួកគេគួរតែអាចរែកពុនបន្ទុកការងារនោះបាន»។ តើអ្នកគិតយ៉ាងណាចំពោះពាក្យសម្ដីរបស់អ្នកដឹកនាំក្លែងក្លាយ? ពួកគេជឿថា ដោយសារតែបុគ្គលនេះបានស្បថដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនរួចហើយ នោះពួកគេប្រាកដជាអាចធ្វើតាមពាក្យសម្បថនោះបានមិនខាន។ តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? សព្វថ្ងៃនេះ តើមានមនុស្សប៉ុន្មាននាក់ដែលពិតជាអាចធ្វើតាមពាក្យសម្បថរបស់ខ្លួនបានមែននោះ? តើមានមនុស្សស្មោះត្រង់ប៉ុន្មាននាក់ដែលធ្វើអ្វីស្របតាមការតាំងចិត្តរបស់ខ្លួននោះ? គ្រាន់តែមនុស្សម្នាក់បានស្បថ មិនមែនមានន័យថា ពួកគេពិតជាអាចធ្វើតាមពាក្យសម្បថនោះបានឡើយ។ ឧបមាអ្នកសួរពួកគេថា៖ «តើអ្នកអាចធានាបានទេថា អ្នកមើលការខុសត្រូវរូបនោះនឹងមិនផ្លាស់ប្ដូរ? តើអ្នកអាចធានាពីភាពស្មោះត្រង់អស់មួយជីវិតរបស់គេបានដែរឬទេ? នៅពេលដែលព្រះជាម្ចាស់ចង់បើកសម្ដែងពីមនុស្ស ទ្រង់ត្រូវរៀបចំមជ្ឈដ្ឋានផ្សេងៗដើម្បីសាកល្បងពួកគេ។ តើអ្នកមានមូលដ្ឋានអ្វីដែលថាពួកគេអាចជឿទុកចិត្តបាននោះ? តើអ្នកបានពិនិត្យពិច័យពួកគេហើយឬនៅ?» អ្នកដឹកនាំក្លែងក្លាយឆ្លើយតបថា៖ «មិនចាំបាច់ទេ។ បងប្អូនប្រុសស្រីសុទ្ធតែបានរាយការណ៍ថា ពួកគេអាចជឿទុកចិត្តបាន»។ ការនិយាយបែបនេះក៏មិនត្រឹមត្រូវដែរ។ គ្រាន់តែដោយសារបងប្អូនប្រុសស្រីរាយការណ៍ថាមនុស្សម្នាក់នោះល្អ តើគេពិតជាល្អមែនទេ? តើបងប្អូនប្រុសស្រីទាំងអស់សុទ្ធតែមានសេចក្ដីពិតមែនទេ? តើពួកគេសុទ្ធតែអាចមើលធ្លុះពីអ្វីៗបានមែនទេ? តើបងប្អូនប្រុសស្រីទាំងអស់សុទ្ធតែស្គាល់បុគ្គលនេះច្បាស់មែនទេ? សម្ដីបែបនេះ កាន់តែគួរឱ្យខ្ពើមរអើមទៀតហើយ! តាមពិតទៅ បុគ្គលនោះត្រូវបានបើកសម្ដែងជាយូរមកហើយ។ ពួកគេបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយលក្ខណៈដ៏ថោកទាបរបស់គេ ដូចជា ការស្រឡាញ់សេចក្ដីសុខស្រួល និងស្អប់ការងារលំបាក ការល្មោភស៊ី និងខ្ជិលច្រអូស និងការមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ត្រូវបានលាតត្រដាងរួចអស់ហើយ។ លើកលែងតែអ្នកដឹកនាំក្លែងក្លាយចេញ ដែលនៅតែមិនដឹងសោះ ចំណែកអ្នកផ្សេងទៀតវិញ បានមើលធ្លុះពីពួកគេជាយូរណាស់មកហើយ។ មានតែអ្នកដឹកនាំក្លែងក្លាយប៉ុណ្ណោះ ដែលនៅតែទុកចិត្តពួកគេខ្លាំងដល់ថ្នាក់នេះ។ តើអ្នកដឹកនាំក្លែងក្លាយទាំងនេះប្រើការអ្វីកើតទៅ? តើពួកគេមិនមែនជាមនុស្សគ្មានបានការទេឬ? មានករណីខ្លះ ដែលខាងលើថែមទាំងបានដឹងអំពីការសម្ដែងចេញផ្សេងៗរបស់អ្នកមើលការខុសត្រូវមួយចំនួន ដោយបានចុះទៅស៊ើបសួរដល់កន្លែង និងបានសួរនាំពួកគេ ប៉ុន្តែអ្នកដឹកនាំទាំងនោះបែរជាមិនដឹងអ្វីសោះទៅវិញ។ តើនេះមិនមែនជាបញ្ហាទេឬ? អ្នកដឹកនាំទាំងនេះ គឺជាអ្នកដឹកនាំក្លែងក្លាយសុទ្ធសាធ។ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទេ ពួកគេគ្រាន់តែជាមន្ត្រីការិយាធិបតេយ្យ ហើយដូចជាចៅហ្វាយនាយដែលបើកដៃឱ្យកូនចៅធ្វើអ្វីតាមចិត្ត ពួកគេធ្វើការបន្តិចបន្តួច ហើយអាងលើកិច្ចការនោះ និងគិតថា ពួកគេមានសិទ្ធិសោយសុខ ដោយមិនខ្វល់នឹងជួយដោះស្រាយបញ្ហាដែលកើតមានឡើយ។ តើអ្នកមានសិទ្ធិអ្វីមកសោយសុខនឹងផលប្រយោជន៍នៃឋានៈនេះ? ពិតជាមិនចេះអៀនខ្មាសមែន! នៅពេលអ្នកដឹកនាំក្លែងក្លាយធ្វើការ ពួកគេមិនដែលត្រួតពិនិត្យការងារណាមួយឡើយ ពួកគេមិនសួរនាំអំពីវឌ្ឍនភាពនៃការងារនោះទេ ហើយច្បាស់ណាស់ថា ពួកគេមិនបានពិនិត្យពិច័យអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវនៃក្រុមផ្សេងៗឡើយ។ ពួកគេគ្រាន់តែដាក់ការងារឱ្យធ្វើ និងរៀបចំអ្នកមើលការខុសត្រូវ រួចហើយពួកគេក៏គិតថា ខ្លួនបានធ្វើការងាររួចហើយ ថាការងាររបស់ពួកគេចប់សព្វគ្រប់ហើយ។ ពួកគេជឿថា៖ «មានគេទទួលខុសត្រូវលើការងារនេះហើយ ដូច្នេះមិនមែនជារឿងរបស់ខ្ញុំទៀតទេ។ ខ្ញុំអាចសោយសុខបានហើយ»។ តើនេះជាការធ្វើការដែរឬទេ? មិនបាច់សង្ស័យទេ អ្នកណាដែលធ្វើការបែបនេះ គឺជាអ្នកដឹកនាំក្លែងក្លាយហើយ គឺជាអ្នកដឹកនាំក្លែងក្លាយដែលធ្វើឱ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវ និងធ្វើឱ្យខូចខាតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។

អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំ ឬតាមដានអំពីស្ថានភាពការងាររបស់អ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗឡើយ។ ពួកគេក៏មិនសួរនាំ មិនតាមដាន ឬក្ដាប់ឱ្យបានពីការចូលទៅក្នុងជីវិតរបស់អ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗគ្នា និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ ក៏ដូចអាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការពួកជំនុំ ចំពោះភារកិច្ចរបស់ខ្លួន និងចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់ ចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់ផ្ទាល់ព្រអង្គឡើយ។ ពួកគេមិនដឹងថាតើបុគ្គលទាំងនេះបានឆ្លងកាត់ការផ្លាស់ប្រែ ឬការរីកចម្រើនអ្វីខ្លះនោះទេ ហើយពួកគេក៏មិនដឹងពីបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងការងាររបស់ពួកគេដែរ ជាពិសេស ពួកគេមិនដឹងថាកំហុស និងការវៀចវេរដែលកើតឡើងនៅក្នុងដំណាក់កាលផ្សេងៗនៃការងារនោះ ប៉ះពាល់ទៅដល់កិច្ចការពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ហើយក៏ពុំដឹងថាតើកំហុស និងការវៀចវេរទាំងនេះត្រូវបានកែតម្រូវហើយឬនៅនោះដែរ។ ពួកគេមិនដឹងពីរឿងទាំងអស់នេះទាល់តែសោះ។ ប្រសិនបើពួកគេមិនដឹងពីស្ថានភាពលម្អិតទាំងនេះទាល់តែសោះ ដូច្នេះ នៅពេលណាដែលមានបញ្ហាកើតឡើង ពួកគេនឹងប្រែជាអសកម្មមិនខាន។ ក៏ប៉ុន្តែ នៅក្នុងពេលបំពេញការងាររបស់ខ្លួន អ្នកដឹកនាំក្លែងក្លាយមិនខ្វល់ខ្វាយពីបញ្ហាលម្អិតទាំងនេះទាល់តែសោះ។ ពួកគេជឿថា បន្ទាប់ពីរៀបចំអ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗ និងដាក់កិច្ចការរួចហើយ ការងាររបស់ពួកគេគឺចប់សព្វគ្រប់ហើយ គឺរាប់ថាបានបំពេញការងារល្អហើយ ហើយប្រសិនបើមានបញ្ហាផ្សេងទៀតកើតឡើង វាមិនមែនជារឿងដែលពួកគេត្រូវខ្វល់នោះទេ។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនអាចមើលការខុសត្រូវ ណែនាំ និងតាមដានអ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗបាន ហើយពួកគេមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួននៅក្នុងផ្នែកទាំងនេះ ទើបបណ្ដាលឱ្យការងាររបស់ពួកជំនុំរញ៉េរញ៉ៃអស់។ នេះគឺជាការដែលអ្នកដឹកនាំ និងអ្នកធ្វើការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន។ ព្រះជាម្ចាស់អាចពិនិត្យពិច័យពីជម្រៅចិត្តរបស់មនុស្សបាន។ នេះគឺជាសមត្ថភាពដែលមនុស្សមិនមានទេ។ ដូច្នេះហើយ នៅពេលធ្វើការ មនុស្សត្រូវមានការឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ជាងមុន ដោយចុះទៅកន្លែងធ្វើការជាប្រចាំ ដើម្បីតាមដាន មើលការខុសត្រូវ និងចង្អុលបង្ហាញការងារ ដើម្បីធានាថាកិច្ចការរបស់ពួកជំនុំ មានដំណើរការជាប្រក្រតី។ ច្បាស់ណាស់ថា អ្នកដឹកនាំក្លែងក្លាយគ្មានការទទួលខុសត្រូវទាល់តែសោះនៅក្នុងការងាររបស់ខ្លួន ហើយពួកគេមិនដែលមើលការខុសត្រូវ តាមដាន ឬណែនាំកិច្ចការផ្សេងៗឡើយ។ ជាលទ្ធផល អ្នកមើលការខុសត្រូវមួយចំនួនមិនដឹងពីរបៀបដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងការងារឡើយ ហើយនៅតែបន្តកាន់តួនាទីជាអ្នកមើលការខុសត្រូវដដែល ទោះបីជាគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារនោះក៏ដោយ។ នៅទីបំផុត ការងារត្រូវយឺតយ៉ាវម្ដងហើយម្ដងទៀត ហើយពួកគេធ្វើឱ្យការងារនោះរញ៉េរញ៉ៃទាំងស្រុង។ នេះគឺជាផលវិបាកដែលកើតចេញពីការដែលអ្នកដឹកនាំក្លែងក្លាយមិនបានសួរនាំ មើលការខុសត្រូវ ឬតាមដានស្ថានការណ៍របស់អ្នកមើលការខុសត្រូវ និងជាលទ្ធផលដែលបង្កឡើងទាំងស្រុងដោយសារអ្នកដឹកនាំក្លែងក្លាយមានការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនបានពិនិត្យមើល តាមដាន ឬសួរនាំអំពីការងារ ហើយមិនអាចក្ដាប់ពីស្ថានការណ៍ឱ្យបានទាន់ពេលវេលា ទើបពួកគេនៅតែមិនដឹងមិនឮអំពីបញ្ហាមួយចំនួន ដូចជា ថាតើអ្នកមើលការខុសត្រូវកំពុងធ្វើកិច្ចការជាក់ស្ដែងឬអត់ ថាតើការងារកំពុងដំណើរការទៅយ៉ាងណាហើយ និងថាតើការងារនោះបង្កើតបានជាលទ្ធផលជាក់ស្ដែងដែរឬអត់។ នៅពេលគេសួរថា តើអ្នកមើលការខុសត្រូវរវល់នឹងរឿងអ្វី ឬតើពួកគេកំពុងចាត់ចែងកិច្ចការជាក់លាក់អ្វីខ្លះនោះ អ្នកដឹកនាំក្លែងក្លាយឆ្លើយតបថា៖ «ខ្ញុំមិនដឹងទេ ប៉ុន្តែពួកគេចូលរួមរាល់ការជួបជុំទាំងអស់ ហើយរាល់ពេលដែលខ្ញុំប្រាស្រ័យទាក់ទងជាមួយពួកគេអំពីរឿងការងារ ពួកគេមិនដែលលើកឡើងពីបញ្ហា ឬការលំបាកណាមួយឡើយ»។ អ្នកដឹកនាំក្លែងក្លាយជឿថា ឱ្យតែអ្នកមើលការខុសត្រូវមិនបោះបង់ចោលការងាររបស់ពួកគេ ហើយតែងតែមានវត្តមាន នៅពេលដែលខ្លួនរកពួកគេ នោះពួកគេគ្មានបញ្ហាអ្វីឡើយ។ អ្នកដឹកនាំក្លែងក្លាយធ្វើការរបៀបនេះឯង។ តើនេះមិនមែនជាលក្ខណៈសម្គាល់នៃ «ភាពក្លែងក្លាយ» ទេឬ? តើនេះមិនមែនជាការខកខានក្នុងការបំពេញការទទួលខុសត្រូវរបស់ពួកគេទេឬ? នេះគឺជាការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរក្នុងការទទួលខុសត្រូវ! ក្នុងការងាររបស់ខ្លួន អ្នកដឹកនាំក្លែងក្លាយផ្ដោតតែលើការធ្វើការឱ្យតែរួចពីដៃប៉ុណ្ណោះ ហើយមិនស្វែងរកលទ្ធផលជាក់ស្ដែងឡើយ។ ពីសម្បកក្រៅ ពួកគេរៀបចំការជួបជុំជាញឹកញាប់ ដោយមើលទៅហាក់ដូចជារវល់ជាងមនុស្សទូទៅទៅទៀត។ ក៏ប៉ុន្តែ គ្មានអ្នកណាដឹងថាតើពួកគេបានដោះស្រាយបញ្ហាអ្វីឱ្យប្រាកដទេ ថាតើកិច្ចការជាក់លាក់អ្វីខ្លះដែលពួកគេបានចាត់ចែងយ៉ាងត្រឹមត្រូវ និងថាតើពួកគេសម្រេចបានលទ្ធផលអ្វីខ្លះនោះទេ។ គ្មាននរណាម្នាក់អាចផ្ដល់ចម្លើយច្បាស់លាស់អំពីរឿងទាំងនេះបានឡើយ រាប់ទាំងអ្នកដឹកនាំក្លែងក្លាយខ្លួនឯងផង។ ប៉ុន្តែ មានរឿងមួយដែលអាចប្រាកដបាន នោះគឺ មិនថាមនុស្សមានបញ្ហាអ្វីនៅកន្លែងធ្វើការនោះទេ គឺរកអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនឃើញឡើយ។ គ្មាននរណាម្នាក់ធ្លាប់ឃើញពួកគេនៅកន្លែងធ្វើការ ដើម្បីដោះស្រាយបញ្ហារបស់មនុស្សឡើយ។ ដូច្នេះ តើអ្នកដឹកនាំក្លែងក្លាយធ្វើការងារអ្វីខ្លះពេញមួយថ្ងៃ? តើការជួបជុំរបស់ពួកគេដោះស្រាយបញ្ហាអ្វីខ្លះ? គ្មាននរណាម្នាក់ដឹងច្បាស់នោះទេ ហើយបញ្ហាដែលមិនទាន់បានដោះស្រាយគរដូចភ្នំ ចុងក្រោយក៏ត្រូវបានរកឃើញ នៅពេលដែលគេចុះទៅពិនិត្យមើលការងាររបស់ពួកគេ។ ពីសម្បកក្រៅ អ្នកដឹកនាំក្លែងក្លាយពិតជាមើលទៅរវល់ខ្លាំងមែន ពោលគឺពួកគេ «រវល់នឹងកិច្ចការសព្វសារពើ»។ ក៏ប៉ុន្តែ នៅពេលដែលគេពិនិត្យមើលលទ្ធផលការងាររបស់ពួកគេវិញ គឺវារញ៉េរញ៉ៃទាំងស្រុង ច្របូកច្របល់ និងគ្មានតម្លៃអ្វីសោះនៅក្នុងការងារនោះ ហើយវាជាភស្តុតាងបញ្ចាក់ច្បាស់ថា អ្នកដឹកនាំក្លែងក្លាយទាំងនេះមិនបានធ្វើកិច្ចការជាក់ស្ដែងសូម្បីតែបន្តិចណាឡើយ។ ទោះបីជាពួកគេបានបន្សល់ទុកបញ្ហាជាក់ស្ដែងជាច្រើនដែលមិនទាន់បានដោះស្រាយក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយហាក់ដូចជាគ្មានមនសិការភ្ញាក់រឮក និងគ្មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងឡើយ។ លើសពីនេះទៅទៀត ពួកគេពេញចិត្តនឹងខ្លួនឯងខ្លាំងណាស់ ហើយគិតថា ពួកគេពូកែណាស់។ ពួកគេពិតជាគ្មានហេតុផលទាល់តែសោះ។ មនុស្សបែបនេះមិនសមនឹងធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅក្នុងពួកជំនុំឡើយ។

ប្រភេទនៃអ្នកមើលការខុសត្រូវ ដែលយើងទើបតែបានប្រកបគ្នាអម្បាញ់មិញនេះ មានចំណេះដឹងពីវិជ្ជាជីវៈរបស់ខ្លួន និងមានសមត្ថភាពការងារ ប៉ុន្តែគ្រាន់តែមិនរែកពុនបន្ទុក ហើយល្មោភនឹងរឿងស៊ី រឿងផឹក និងការសប្បាយពេញមួយថ្ងៃ ដោយមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ឬធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចកែសម្រួលការបែងចែកភារកិច្ចរបស់អ្នកមើលការខុសត្រូវប្រភេទនេះ ឬដកពួកគេចេញពីតំណែងឱ្យបានទាន់ពេលវេលា ហើយការនេះធ្វើឱ្យរាំងស្ទះ និងរំខានដល់ការងារ ដែលធ្វើឱ្យការងារមិនអាចដំណើរការទៅមុខបានយ៉ាងរលូន។ តើរឿងនេះមិនមែនបង្កឡើងដោយអ្នកដឹកនាំក្លែងក្លាយទេឬ? ទោះបីជាអ្នកដឹកនាំក្លែងក្លាយមិនមែនជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះរឿងនេះក៏ដោយ ក៏ប៉ុន្តែការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ពួកគេ និងការខកខានមិនបានបំពេញតួនាទីជាអ្នកត្រួតពិនិត្យ ធ្វើឱ្យពួកគេក្លាយជាអ្នកទទួលខុសត្រូវដោយប្រយោលចំពោះការខាតបង់ដល់ការងារ។ អ្នកដឹកនាំក្លែងក្លាយទាំងនេះមិនបំពេញភារកិច្ចរបស់ខ្លួនជាអ្នកត្រួតពិនិត្យឡើយ ពួកគេធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន ដែលចុងក្រោយបណ្ដាលឱ្យកិច្ចការរបស់ពួកជំនុំត្រូវរងការខាតបង់។ កិច្ចការខ្លះថែមទាំងឈានដល់ការជាប់គាំង និងទុកឱ្យរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ទៀតផង ដោយសារតែគ្មានអ្នកមើលការខុសត្រូវដែលស័ក្តិសមមកទទួលបន្ទុកការងារ ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងមើលការខុសត្រូវ ព្រមទាំងជំរុញការងារទៅមុខ។ ការប្រើមនុស្សមិនបានត្រឹមត្រូវ នឹងបង្កឱ្យមានការខាតបង់ដល់ការងារបែបនេះឯង។ ទោះបីជាអ្នកមើលការខុសត្រូវប្រភេទនេះមានគុណសម្បត្តិបន្តិចបន្តួច និងយល់ពីវិជ្ជាជីវៈខ្លះៗក៏ដោយ ក៏ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ ពួកគេច្រើនតែដើរតាមផ្លូវផ្ទាល់ខ្លួន ហើយមិនដើរតាមមាគ៌ាដែលត្រឹមត្រូវនោះទេ។ ទោះបីជាអ្នកដឹកនាំក្លែងក្លាយឮថា មាននរណាម្នាក់បានរាយការណ៍ពីបញ្ហាទាក់ទងនឹងអ្នកមើលការខុសត្រូវប្រភេទនេះក៏ដោយ ក៏ពួកគេមិនស៊ើបសួរ ឬដោះស្រាយបញ្ហានោះឱ្យបានទាន់ពេលវេលាដែរ ហើយចុងក្រោយ រឿងនេះធ្វើឱ្យកិច្ចការរបស់ពួកជំនុំត្រូវជាប់គាំង។ តើនេះមិនមែនបង្កឡើងដោយការមិនទទួលខុសត្រូវរបស់អ្នកដឹកនាំក្លែងក្លាយទេឬ? ពួកគេថែមទាំងព្យាយាមគេចវេះពីការទទួលខុសត្រូវ ដោយអះអាងថា ពួកគេមិនបានយល់ពីស្ថានភាពរបស់អ្នកមើលការខុសត្រូវទៀតផង ហើយថាពួកគេល្ងង់ខ្លៅ និងល្ងីល្ងើ ដោយគិតថា ការនិយាយបែបនេះនឹងបញ្ចប់រឿង ថាពួកគេនឹងមិនចាំបាច់ទទួលខុសត្រូវឡើយ។ នៅក្នុងការងាររបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយតែងតែធ្វើការឱ្យតែរួចពីដៃជានិច្ច។ ទោះបីជាមានមនុស្សរាយការណ៍ពីបញ្ហាជាច្រើនក៏ដោយ ក៏ពួកគេមិនសួរនាំ ឬដោះស្រាយបញ្ហាទាំងនោះដែរ ហើយនៅពេលមានរឿងអ្វីកើតឡើង ពួកគេព្យាយាមគេចវេះពីការទទួលខុសត្រូវ។ នេះគឺជាលក្ខណៈសម្គាល់មួយរបស់អ្នកដឹកនាំក្លែងក្លាយ។

II. របៀបដែលអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តជាមួយអ្នកមើលការខុសត្រូវដែលមានគុណសម្បត្តិអន់ និងខ្វះសមត្ថភាពបំពេញការងារ

ក្នុងអំឡុងពេលដែលអ្នកដឹកនាំក្លែងក្លាយបំពេញការងារ បញ្ហាដែលពួកគេជួបប្រទះ មិនមែនមានត្រឹមតែស្ថានភាពមួយនេះទេ ពោលគឺនៅមានស្ថានភាពមួយបែបទៀត នោះគឺអ្នកមើលការខុសត្រូវមានគុណសម្បត្តិអន់ខ្សោយ គ្មានសមត្ថភាពការងារ និងមិនអាចរែកពុនបន្ទុកការងារបាន។ ក្នុងស្ថានភាពទាំងនេះ អ្នកដឹកនាំក្លែងក្លាយក៏មិនបានសួរនាំ ឬដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលាដែរ។ តើហេតុអ្វីទៅ? អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពការងារ ពួកគេមានគុណសម្បត្តិអន់ខ្សោយ ហើយពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ។ អ្នកដឹកនាំក្លែងក្លាយមិនដែលខ្វល់ខ្វាយ ឬចាប់ផ្ដើមសួរនាំអំពីគុណសម្បត្តិរបស់អ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗ អំពីសមត្ថភាពរបស់ពួកគេក្នុងការរែកពុនបន្ទុកការងារ ឬអំពីស្ថានភាពការងាររបស់ពួកគេឡើយ។ ពួកគេមើលមិនធ្លុះពីអ្នកមើលការខុសត្រូវដែលមានគុណសម្បត្តិអន់ខ្សោយ និងមិនអាចរែកពុនបន្ទុកការងារឡើយ ហើយពួកគេក៏មិនដឹងអំពីរឿងទាំងនេះនោះដែរ។ នៅក្នុងចិត្តពួកគេ ឱ្យតែនរណាម្នាក់ចូលកាន់តំណែងជាអ្នកមើលការខុសត្រូវហើយ បុគ្គលនោះនឹងនៅកាន់តំណែងនោះយូរអង្វែង លើកលែងតែពួកគេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ បានធ្វើឱ្យមនុស្សទូទៅខឹងសម្បា និងត្រូវបងប្អូនប្រុសស្រីដកចេញពីតំណែង ឬមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់ពួកគេទៅខាងលើ ហើយខាងលើដកបុគ្គលនោះចេញពីតំណែងដោយផ្ទាល់តែម្ដង។ បើពុំនោះទេ អ្នកដឹកនាំក្លែងក្លាយនឹងមិនបណ្ដេញបុគ្គលនោះចេញឡើយ។ ពួកគេជឿថា ដោយសារតែបងប្អូនប្រុសស្រីនិយាយថាបុគ្គលនោះល្អ ហើយបានបោះឆ្នោតជ្រើសរើសពួកគេ ដូច្នេះបុគ្គលនោះប្រាកដជាជម្រើសដ៏ល្អបំផុតហើយ។ អ្នកដឹកនាំក្លែងក្លាយតែងតែពឹងផ្អែកលើការស្រមើស្រមៃ និងការវិនិច្ឆ័យ ដើម្បីកំណត់ថាតើមនុស្សម្នាក់អាចធ្វើការបានឬអត់ និងថាតើពួកគេស័ក្តិសមធ្វើជាអ្នកមើលការខុសត្រូវឬអត់។ ឧទាហរណ៍៖ មានអ្នកមើលការខុសត្រូវនៃក្រុមរាំម្នាក់ ដែលខ្លួនឯងមិនចេះរាំសោះ ហើយគាត់ក៏មិនយល់ពីគោលការណ៍នៃការជ្រើសរើសការរាំដែរ។ នៅពេលរៀបចំក្បាច់រាំ គាត់មិនដឹងថាត្រូវជ្រើសរើសការរាំបែបសម័យ ឬបែបបុរាណទេ។ និយាយឱ្យចំទៅ គាត់គ្មានចំណេះដឹងខាងការរាំនេះទេ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមើលមិនឃើញពីបញ្ហានេះទេ។ គាត់បានជ្រើសរើសបុគ្គលម្នាក់នោះឱ្យធ្វើជាអ្នកមើលការខុសត្រូវ ដោយសារតែបុគ្គលនោះមានចិត្តក្លៀវក្លា និងព្រមចូលរួមសម្ដែងលើឆាក ដោយសន្មតថា គាត់យល់គ្រប់យ៉ាង ហើយក៏ឱ្យគាត់ដឹកនាំបងប្អូនប្រុសស្រី។ ក្រោយមក អ្នកដឹកនាំក្លែងក្លាយមិនបានតាមដាន ឬសង្កេតមើលការងាររបស់គាត់ទេ ឬមើលថាតើគាត់ដឹកនាំបងប្អូនប្រុសស្រីបានល្អកម្រិតណា ថាតើគាត់ជាអ្នកជំនាញ ឬជាអ្នកមិនជំនាញ ថាតើអ្វីដែលគាត់បានបង្រៀននោះសមរម្យឬអត់ ឬថាតើវាស្របតាមសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ឬអត់។ អ្នកដឹកនាំក្លែងក្លាយមិនអាចបែងចែកចំណុចទាំងនេះបានទេ ហើយគាត់ក៏មិនបានទៅសួរនាំអំពីរឿងទាំងនេះដែរ។ ជាលទ្ធផល មនុស្សគ្រប់គ្នាបានធ្វើការអស់ពេលជាយូរ ប៉ុន្តែមិនបានបង្កើតចេញជាលទ្ធផលអ្វីសោះ ហើយចុងក្រោយទើបគេដឹងថា អ្នកមើលការខុសត្រូវដែលអ្នកដឹកនាំក្លែងក្លាយបានជ្រើសរើសនោះ មិនចេះរាំទាល់តែសោះ តែគាត់បែរជាតាំងខ្លួនជាអ្នកជំនាញ និងបញ្ជាអ្នកដទៃទៅវិញ។ តើនេះមិនមែនធ្វើឱ្យការងារយឺតយ៉ាវទេឬ? ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនអាចកំណត់ពីបញ្ហានេះបានទេ ហើយនៅតែជឿថា បុគ្គលនោះកំពុងធ្វើការបានល្អទៀត។ នៅក្នុងចិត្តរបស់អ្នកដឹកនាំក្លែងក្លាយ មិនថានរណាជាមនុស្សបែបណានោះទេ ឱ្យតែពួកគេមានសេចក្ដីក្លាហាន និងហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានរ៉ាប់រងការងារ នេះបញ្ជាក់ថា ពួកគេមានគុណសម្បត្តិ និងអាចរែកពុនបន្ទុកការងាបានហើយ ចំណែកឯប្រសិនបើពួកគេមិនហ៊ានធ្វើរឿងទាំងនោះទេ វាបញ្ជាក់ថា គុណសម្បត្តិរបស់ពួកគេមិនគ្រប់គ្រាន់ដើម្បីរែកពុនបន្ទុកការងារឡើយ។ មនុស្សខ្លះជាមនុស្សល្ងីល្ងើ ឬជាមនុស្សឆេវឆាវមិនចេះគិតមុខគិតក្រោយ តែមានសេចក្ដីក្លាហានគ្រប់គ្រាន់ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង។ មនុស្សទាំងនេះមិនដឹងថាតើពួកគេមានគុណសម្បត្តិស័ក្តិសមឬអត់ ឬថាតើពួកគេអាចរែកពុនបន្ទុកការងារបានឬអត់ទេ ប៉ុន្តែនៅតែហ៊ានធ្វើជាអ្នកមើលការខុសត្រូវដដែល។ ហើយជាលទ្ធផល បន្ទាប់ពីពួកគេទទួលតំណែងនេះរួច គ្មានការងារណាមួយមានដំណើរការទៅមុខសោះឡើយ ហើយមិនថាពួកគេកំពុងធ្វើការងារអ្វីនោះទេ ពួកគេមិនមានទិសដៅច្បាស់លាស់ មិនមានជំហាន ឬគំនិតត្រឹមត្រូវឡើយ។ នរណាក៏អាចបញ្ចេញមតិបានដែរ ហើយពួកគេមិនដឹងថាតើវាខុស ឬត្រូវទេ។ ប្រសិនបើមនុស្សម្នាក់ថាត្រូវធ្វើបែបនេះ ពួកគេក៏ថា ធ្វើបែបនេះក៏បាន ហើយប្រសិនបើអ្នកផ្សេងទៀតថាត្រូវធ្វើបែបនោះវិញ ពួកគេក៏ថា ធ្វើបែបនោះក៏បានដែរ។ ហើយនៅពេលសួរថាតើត្រូវប្រកាន់យកវិធីសាស្រ្តបែបណាឱ្យប្រាកដ ពួកគេឱ្យមនុស្សគ្រប់គ្នាជាអ្នកសម្រេចចិត្ត ហើយនរណាដែលនិយាយឮខ្លាំងជាងគេ គឺយកគំនិតអ្នកនោះទៅអនុវត្ត។ មនុស្សប្រភេទនេះគ្មានគុណសម្បត្តិអ្វីទាល់តែសោះ មើលអ្វីមិនធ្លុះឡើយ និងបានត្រឹមធ្វើឱ្យការងាររបស់ពួកគេរញ៉េរញ៉ៃប៉ុណ្ណោះ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយនៅតែមើលមិនធ្លុះពីអ្នកមើលការខុសត្រូវបែបនេះទៀត។ មនុស្សខ្លះនិយាយថា៖ «អ្នកមើលការខុសត្រូវនោះពិតជាមានគុណសម្បត្តិអន់ណាស់។ ត្រូវតែដកតំណែងពួកគេជាបន្ទាន់!» ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយឆ្លើយតបថា៖ «ខ្ញុំបាននិយាយជាមួយពួកគេហើយ ហើយពួកគេថា ពួកគេសុខចិត្តបំពេញភារកិច្ចរបស់ខ្លួន។ ទុកឱកាសឱ្យពួកគេម្ដងទៀតចុះ»។ តើអ្នកគិតយ៉ាងណាចំពោះសម្ដីបែបនេះ? តើនេះមិនមែនជាសម្ដីដែលមនុស្សល្ងង់និយាយទេឬ? តើការនិយាយបែបនេះខុសត្រង់ណា? (វាមិនមែនជារឿងថាតើពួកគេសុខចិត្តបំពេញភារកិច្ចរបស់ខ្លួនឬអត់នោះទេ គឺពួកគេខ្វះគុណសម្បត្តិ ហើយមិនអាចរែកពុនបន្ទុកការងារនោះបានទាល់តែសោះ។) ត្រឹមត្រូវហើយ វាមិនមែនជាបញ្ហាថាតើពួកគេសុខចិត្តធ្វើវាឬអត់នោះទេ គឺវាមកពីគុណសម្បត្តិរបស់ពួកគេអន់ឆ្ងាយខ្លាំងពេក ហើយពួកគេមិនដឹងថាត្រូវធ្វើវាដោយរបៀបណា។ នេះទើបជាបញ្ហាសំខាន់។ ហេតុនេះហើយបានជាអ្នកដឹកនាំរបស់ពួកគេចាំបាច់ត្រូវចេះគិត និងអាចវាយតម្លៃមនុស្សបាន ដើម្បីមើលថាតើអ្នកមើលការខុសត្រូវទាំងនេះ មានគុណសម្បត្តិចាំបាច់ដែរឬទេ។ អ្នកដឹកនាំទាំងនេះចាំបាច់ត្រូវធ្វើការវាយតម្លៃលម្អិតស៊ីជម្រៅទៅលើពួកគេ ដោយផ្អែកលើការនិយាយស្ដី និងការប្រកបគ្នារបស់ពួកគេ ដោយសង្កេតមើលថាតើពួកគេតែងតែធ្វើការដោយមានគ្រោងការត្រឹមត្រូវ និងមានវិធីនិងជំហានច្បាស់លាស់ និងផ្អែកលើមតិរិះគន់ពីបងប្អូនប្រុសស្រីដែរឬទេ។ ប្រសិនបើគុណសម្បត្តិរបស់ពួកគេអន់ខ្លាំងពេក ហើយពួកគេខ្វះសមត្ថភាពការងារដែលចាំបាច់ ប្រសិនបើពួកគេធ្វើឱ្យអ្វីៗគ្រប់យ៉ាងរញ៉េរញ៉ៃ ហើយប្រសិនបើពួកគេជាមនុស្សគ្មានបានការអ្វីទេ ដូច្នេះ ត្រូវដកតំណែងអ្នកមើលការខុសត្រូវទាំងនេះជាបន្ទាន់។

មានអ្នកមើលការខុសត្រូវកសិដ្ឋានម្នាក់ ដែលបានធ្វើឱ្យការងារដាំដុះរញ៉េរញ៉ៃ។ គាត់មិនដឹងថាត្រូវដាំដំណាំអ្វីនៅលើដីមួយណានោះទេ ហើយក៏មិនដឹងថាដីកន្លែងណាដែលស័ក្តិសមសម្រាប់ដាំបន្លែដែរ។ គាត់មិនបានសួរគេ និងប្រកបគ្នាជាមួយអ្នកគ្រប់គ្នាឡើយ។ គាត់មិនដឹងថាត្រូវប្រកបគ្នាពីរឿងទាំងនេះដោយរបៀបណាទេ ដូច្នេះ គាត់ក៏មិនប្រកបគ្នាទៅ។ គាត់ចេះតែដាំដំណាំតាមចិត្តគាត់ចង់ ដោយមិនខ្វល់ពីគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ជាលទ្ធផល គាត់បានធ្វើការដាំដុះនៅលើដីកសិដ្ឋាននីមួយៗគ្មានសណ្ដាប់ធ្នាប់ ដោយដំណាំដែលគួរដាំដុះក្នុងបរិមាណតិចតួច តែបែរជាដាំដុះក្នុងចំនួនច្រើន ហើយដំណាំដែលគួរដាំដុះក្នុងបរិមាណច្រើន បែរជាដាំដុះក្នុងចំនួនតិចតួចទៅវិញ។ នៅពេលខាងលើលួសកាត់គាត់ គាត់នៅតែមិនព្រមទទួលយកទៀត ហើយមានអារម្មណ៍ថា ការដែលគាត់ដាំដុះដំណាំតាមរបៀបនេះ គ្មានអ្វីខុសនោះទេ។ ប្រាប់ខ្ញុំមកមើល តើអ្នកមើលការខុសត្រូវបែបនេះមិនមែនពិបាកខ្លាំងទេឬ? គាត់មិនដឹងពីរបៀបដោះស្រាយបញ្ហាស្របតាមគោលការណ៍ដែលដំណាក់ព្រះជាម្ចាស់បានបង្កើតឡើងទេ ហើយគាត់ក៏មិនដឹងថាតើគួរដាំដំណាំលើដីប៉ុន្មានកន្លែង និងគួរដាំបន្លែប៉ុន្មានរង ផ្អែកលើចំនួនមនុស្សដែលកំពុងបំពេញភារកិច្ចរបស់ខ្លួននៅពួកជំនុំបំពេញភារកិច្ចពេញម៉ោងឡើយ។ ផ្ទុយទៅវិញ គាត់សម្រេចចិត្តដាំដំណាំនេះច្រើន ឬដាំដំណាំនោះតិច ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់ជឿថា ការធ្វើបែបនេះ គឺសមស្របទាំងស្រុង។ នៅទីបំផុត គាត់ដាំដំណាំដោយគ្មានរបៀបរៀបរយទេ។ ក្រោយមក កូនដំណាំក៏ដុះធំឡើង។ កូនដំណាំខ្លះប្រែជាពណ៌លឿង និងត្រូវការជី ប៉ុន្តែគាត់មិនដឹងថាត្រូវដាក់ជីប៉ុន្មាន ឬត្រូវដាក់ជីនៅពេលណានោះទេ។ ដំណាំខ្លះមានសត្វល្អិតចង្រៃបំផ្លាញ ហើយគាត់មិនដឹងថាតើគួរប្រើថ្នាំសម្លាប់សត្វល្អិតទៅលើដំណាំនោះឬអត់ទេ។ មនុស្សខ្លះណែនាំឱ្យប្រើថ្នាំសម្លាប់សត្វល្អិត ហើយអ្នកខ្លះទៀតណែនាំមិនឱ្យប្រើទេ ហើយគាត់ក៏វង្វេង មិនដឹងថាត្រូវធ្វើដូចម្តេចចំពោះរឿងថ្នាំសម្លាប់សត្វល្អិតនេះទេ។ គាត់នៅតែបន្តធ្វើការទាំងវង្វេងបែបនេះ រហូតដល់រដូវប្រមូលផលមកដល់។ គាត់ក៏មិនដឹងដែរថា រដូវកាលដាំដុះដំណាំនីមួយៗមានរយៈពេលយូរប៉ុនណា ឬពេលណាដែលដំណាំនីមួយៗនឹងទុំនោះទេ។ ជាលទ្ធផល គ្រាប់ធញ្ញជាតិដែលប្រមូលផលលឿនពេក នៅខ្ចីនៅឡើយ ចំណែកឯគ្រាប់ធញ្ញជាតិដែលប្រមូលផលយឺតពេក គឺទុំជ្រុះទៅដីអស់។ ទីបំផុតទៅ ទោះបីជាយ៉ាងណាក៏ដំណាំត្រូវបានប្រមូលផលរួចហើយដែរ ហើយគ្រាប់ធញ្ញជាតិត្រូវបានរក្សាទុក ឯសកម្មភាពដាំដុះសម្រាប់ឆ្នាំនោះក៏ជិតបញ្ចប់។ តើការងាររបស់អ្នកមើលការខុសត្រូវកសិដ្ឋានម្នាក់នេះយ៉ាងម៉េចដែរ? (គាត់បានធ្វើឱ្យការងាររញ៉េរញ៉ៃ។) ហេតុអ្វីបានជាការងាររញ៉េរញ៉ៃបែបនេះ? ចូរស្វែងរកឫសគល់នៃបញ្ហានេះ។ (គុណសម្បត្តិរបស់គាត់អន់ខ្សោយខ្លាំងពេក។) អ្នកមើលការខុសត្រូវម្នាក់នេះ មានគុណសម្បត្តិអន់ខ្សោយខ្លាំងណាស់! នៅពេលប្រឈមមុខនឹងបញ្ហាផ្សេងៗ គាត់មិនបានធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ មិនបានរកឱ្យឃើញពីគោលការណ៍ ហើយគ្មានមធ្យោបាយ ឬវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាទាំងនេះឡើយ។ ការនេះបណ្ដាលឱ្យគាត់ចាត់ចែងការងារដ៏សាមញ្ញ ដូចជាការដាំដុះដំណាំនេះ ទៅគ្មានសណ្ដាប់ធ្នាប់ទាល់តែសោះ និងធ្វើឱ្យការងារនេះរញ៉េរញ៉ៃជាខ្លាំង។ តើអ្វីទៅជាលក្ខណៈសម្គាល់សំខាន់ៗនៃគុណសម្បត្តិអន់ខ្សោយ? (គឺការខ្វះការវិនិច្ឆ័យដែលត្រឹមត្រូវ និងការដែលមិនអាចស្វែងរកគោលការណ៍បាន។) តើពាក្យទាំងនេះសំខាន់ដែរឬទេ? តើអ្នករាល់គ្នាអាចចងចាំពាក្យទាំងនេះបានដែរឬទេ? នៅពេលដែលមនុស្សម្នាក់ប្រឈមមុខនឹងបញ្ហានានា កង្វះការវិនិច្ឆ័យដែលត្រឹមត្រូវ និងការដែលមិនអាចស្វែងរកគោលការណ៍បាន បញ្ជាក់ពីការដែលមានគុណសម្បត្តិអន់ខ្សោយខ្លាំងបំផុត។ នៅពេលដែលអ្នកដទៃផ្ដល់យោបល់ និងតម្រុយដល់គាត់កាន់តែច្រើន អ្នកមើលការខុសត្រូវរូបនោះកាន់តែវង្វេងឡើង។ គាត់គិតថា ប្រសិនបើមានយោបល់តែមួយ នោះពិតជាល្អណាស់ ហើយគាត់អាចចាត់ទុកយោបល់នោះដូចជាបទប្បញ្ញត្តិ និងអនុវត្តតាមវា ដែលធ្វើឱ្យអ្វីៗមានភាពសាមញ្ញខ្លាំង ហើយគាត់មិនចាំបាច់គិត ឬប្រើការវិនិច្ឆ័យអ្វីឡើយ។ គាត់ខ្លាចមនុស្សច្រើនផ្ដល់យោបល់ ពីព្រោះនៅពេលដែលគាត់ឮយោបល់ទាំងនោះហើយ គាត់មិនដឹងថាត្រូវដោះស្រាយវាដោយរបៀបណាទេ។ តាមពិតទៅ មនុស្សដែលចេះគិតពិចារណា និងមានគុណសម្បត្តិល្អ មិនខ្លាចអ្នកដទៃផ្ដល់យោបល់នោះទេ។ ពួកគេគិតថា នៅពេលដែលមានមនុស្សកាន់តែច្រើនផ្ដល់យោបល់ នោះការវិនិច្ឆ័យរបស់ពួកគេក៏កាន់តែត្រឹមត្រូវ ហើយកម្រិតនៃភាពខុសឆ្គងក៏កាន់តែតិចដែរ។ មនុស្សដែលគ្មានសមត្ថភាពគិតពិចារណា ឬគ្មានគុណសម្បត្តិ ខ្លាចទស្សនៈនិងមតិយោបល់ចម្រុះពីមនុស្សជាច្រើន។ ពួកគេប្រែជាវង្វេង នៅពេលជួបប្រទះនឹងដំបូន្មានពីប្រភពជាច្រើន។ តើអ្នកមើលការខុសត្រូវកសិដ្ឋានដែលខ្ញុំទើបតែបានលើកឡើងអម្បាញ់មិញនេះ មិនមែនមានគុណសម្បត្តិអន់ខ្សោយពេកទេឬ? តើគាត់មិនមែនមិនល្អគ្រប់គ្រាន់ដើម្បីរែកពុនបន្ទុកការងារនេះទេឬ? (មិនល្អគ្រប់គ្រាន់មែន។) អ្នកខ្លះប្រកែកថា៖ «ប្រហែលជាគាត់មិនធ្លាប់ធ្វើកសិកម្មពីមុនមក។ ការដែលអ្នកបង្ខំឱ្យគាត់ធ្វើការងារកសិកម្មនេះ តើវាមិនដូចជាបង្ខំត្រីឱ្យរស់នៅលើគោកទេឬ?» តើការដែលគ្មានបទពិសោធធ្វើកសិកម្មពីមុនមក មានន័យថាមនុស្សម្នាក់មិនអាចធ្វើកសិកម្មបានមែនទេ? តើនរណាមានសមត្ថភាពធ្វើកសិកម្មពីកំណើតទៅ? តើអាចទេដែលថាកសិករកើតមកមានសមត្ថភាពនេះស្រាប់? (មិនអាចទេ។) តើមានកសិករណាដែលខ្វះបទពិសោធ និងមិនចេះធ្វើកសិកម្ម ដែលមិនអាចប្រមូលផលបាន និងគ្មានគ្រាប់ធញ្ញជាតិហូប នៅពេលដាំដុះដំណាំជាលើកដំបូង ដែលនាំឱ្យពួកគេត្រូវស្រេកឃ្លានពេញមួយឆ្នាំដែរទេ? តើមានរឿងបែបនេះកើតឡើងដែរទេ? (គ្មានទេ។) ប្រសិនបើរឿងនោះពិតជាកើតឡើងមែន នោះគឺមកពីគ្រោះធម្មជាតិទេ មិនមែនមកពីសកម្មភាពរបស់មនុស្សឡើយ។ ស្ថានភាពបែបនេះកម្រនឹងកើតមានណាស់! កសិករប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើកសិកម្ម ហើយសូម្បីតែអ្នកដែលធ្លាប់ធ្វើកសិកម្មមួយឆ្នាំ ឬពីរឆ្នាំ ក៏ត្រូវរៀនសូត្រដែរ។ បុគ្គលដែលមានគុណសម្បត្តិល្អ អាចទទួលបានទិន្នផលច្រើនជាងគេបន្តិចពីការធ្វើកសិកម្មនេះ ចំណែកឯអ្នកដែលមានគុណសម្បត្តិអន់ខ្សោយ អាចនឹងទទួលបានទិន្នផលតិចជាង។ លើសពីនេះទៅទៀត ជាមួយនឹងភាពជឿនលឿន និងភាពសម្បូរបែបនៃព័ត៌មាននាពេលបច្ចុប្បន្ននេះ ប្រសិនបើមនុស្សម្នាក់មានគុណសម្បត្តិ ព័ត៌មាននេះគឺគ្រប់គ្រាន់ដើម្បីធ្វើជាអំណះអំណាងសម្រាប់ការវិនិច្ឆ័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវហើយ។ កាលណាព័ត៌មានកាន់តែទូលំទូលាយ និងកាន់តែត្រឹមត្រូវ នោះការវិនិច្ឆ័យ និងការសម្រេចចិត្តរបស់ពួកគេកាន់តែច្បាស់លាស់ ហើយពួកគេក៏បង្កើតកំហុសកាន់តែតិចដែរ។ ក៏ប៉ុន្តែ បុគ្គលដែលមានគុណសម្បត្តិអន់ខ្សោយវិញ គឺផ្ទុយពីនេះ។ កាលណាព័ត៌មានកាន់តែច្រើន នោះពួកគេកាន់តែវង្វេង។ ចុងក្រោយ គ្រប់ជំហានប្រែជាឧបសគ្គ និងកាន់តែលំបាកខ្លាំងឡើងសម្រាប់ពួកគេ។ ការធ្វើកសិកម្ម គឺជាការប្រណាំងប្រជែងនឹងពេលវេលា។ ប្រសិនបើអ្នកធ្វើលឿនពេក ឬយឺតពេក នោះវានឹងមិនទទួលបានលទ្ធផលឡើយ។ ប្រសិនបើអ្នកយឺត ហើយខកពេលដែលត្រឹមត្រូវ នោះការប្រមូលផលចុងក្រោយនឹងរងផលប៉ះពាល់។ ក្នុងអំឡុងពេលធ្វើកសិកម្ម អ្នកមើលការខុសត្រូវរូបនេះ មានភាពតានតឹងក្នុងចិត្តយ៉ាងខ្លាំង ដោយត្រូវប្រញាប់ដេញតាមពេលវេលាដែលកន្លងទៅ និងត្រូវបង្ខំឱ្យដើរតាមគ្រប់ជំហាន។ ទោះបីជាគាត់នៅតែអាចឆ្លងកាត់ជំហាននីមួយៗបានក៏ដោយ ក៏វាពិតជាលំបាកខ្លាំងណាស់សម្រាប់គាត់ ហើយចុងក្រោយ គាត់ក៏ធ្វើឱ្យការងាររញ៉េរញ៉ៃទាំងស្រុង។ បុគ្គលបែបនេះ មានគុណសម្បត្តិអន់ខ្សោយខ្លាំងណាស់!

មនុស្សដែលមានគុណសម្បត្តិអន់ខ្សោយខ្លាំងពេក មិនអាចធ្វើកិច្ចការបានល្អសូម្បីតែមួយ។ មិនថាពួកគេកំពុងធ្វើការងារអ្វីនោះទេ ពួកគេធ្វើឱ្យការងារនោះរញ៉េរញ៉ៃអស់។ ប្រសិនបើអ្នកដឹកនាំរបស់អ្នកមើលការខុសត្រូវទាំងនេះមានគុណសម្បត្តិល្អ និងអាចបំពេញការទទួលខុសត្រូវរបស់ខ្លួនបាន នោះពួកគេគួរតែអាចមើលឃើញពីបញ្ហាទាំងនេះ។ ពួកគេគួរតែជួយដល់អ្នកមើលការខុសត្រូវដែលមានគុណសម្បត្តិអន់ខ្សោយក្នុងណែនាំ ក្នុងការធ្វើឱ្យមានស្ដង់ដា និងការត្រួតពិនិត្យឱ្យបានល្អិតល្អន់។ ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនបានធ្វើបែបនេះទេ។ រឿងណាដែលអ្នកមើលការខុសត្រូវធ្វើមិនកើត អ្នកដឹកនាំក្លែងក្លាយក៏ធ្វើមិនកើតដូចគ្នាដែរ ហើយនៅពេលដែលអ្នកមើលការខុសត្រូវយល់ថាការងាររបស់ពួកគេលំបាក ឬមានអារម្មណ៍មិនច្បាស់ និងស្ទាក់ស្ទើរក្នុងការងាររបស់ខ្លួន អ្នកដឹកនាំក្លែងក្លាយក៏មានការស្ទាក់ស្ទើរជាមួយពួកគេដែរ។ ពួកគេថែមទាំងមិនដឹងថា អ្នកមើលការខុសត្រូវធ្វើការយ៉ាងណាហើយ តើពួកគេធ្វើដល់ដំណាក់កាលណាហើយ តើមានឧបសគ្គអ្វីខ្លះកើតឡើង ឬតើពួកគេមានអ្វីមិនច្បាស់លាស់ដែរទេ។ នៅពេលដែលមាននរណាម្នាក់សួរអ្នកដឹកនាំរូបនោះអំពីការធ្វើកសិកម្ម គាត់បានឆ្លើយថា៖ «ខ្ញុំជាអ្នកដឹកនាំ ខ្ញុំមិនទទួលខុសត្រូវលើការធ្វើកសិកម្មទេ»។ ពួកគេក៏ឆ្លើយតបថា៖ «បងស្រីជាអ្នកដឹកនាំ ដូច្នេះ តើការដែលសួរបងអំពីការធ្វើកសិកម្មមានអ្វីខុសទៅ? ការងារនេះស្ថិតនៅក្នុងដែននៃការទទួលខុសត្រូវរបស់បង»។ គាត់ថា៖ «ចាំខ្ញុំសួររឿងនេះឱ្យប្អូនចុះ»។ បន្ទាប់ពីសួរនាំរួច គាត់ក៏ឆ្លើយថា៖ «ឥឡូវនេះ ពួកយើងកំពុងដាំដំឡូង»។ ពួកគេក៏សួរទៀតថា៖ «តើគេដាំដំឡូងចំនួនប៉ុន្មានដែរ?» គាត់ឆ្លើយថា៖ «ខ្ញុំមិនបានសួរនាំអំពីរឿងនេះទេ ចាំខ្ញុំទៅសួរគេបញ្ជាក់ឱ្យប្អូនម្ដងទៀត»។ បន្ទាប់ពីសួរម្ដងទៀតរួច គាត់ក៏ឆ្លើយថា៖ «ពួកយើងដាំបានពីរហិចតាហើយ»។ ពួកគេសួរទៀតថា៖ «តើខាងបងបានដាំពូជអ្វីខ្លះ? តើដីនោះស័ក្តិសមនឹងដាំដំឡូងដែរឬទេ? នៅពេលដាំវា តើបងបានដាក់ជីទេ? នៅពេលដាំនោះ តើកប់ពូជដំឡូងជ្រៅប៉ុនណាដែរ?» គាត់មិនបានដឹងអំពីរឿងទាំងនេះឡើយ។ អ្នកមិនដឹងរឿងទាំងនេះទេ ប៉ុន្តែអ្នកមិនបានសួរនាំ និងឱ្យនរណាម្នាក់ឱ្យសួរនាំអំពីរឿងនេះឡើយ។ តើនេះមិនមែនធ្វើឱ្យការងារយឺតយ៉ាវទេឬ? តើអ្នកសមជាអ្នកដឹកនាំដែរទេ? ក្នុងនាមជាអ្នកដឹកនាំ តើអ្នកកំពុងធ្វើការងារអ្វីខ្លះ? ប្រសិនបើអ្នកមិនអាចទាំងដឹកនាំមនុស្សឱ្យធ្វើការងារខាងក្រៅបន្តិចបន្តួចនេះបានផង តើអ្នកធ្វើជាអ្នកដឹកនាំបានប្រយោជន៍អ្វី? ទោះបីជាគុណសម្បត្តិរបស់អ្នកមើលការខុសត្រូវអន់ខ្សោយយ៉ាងនេះក៏ដោយក្ដី ក៏អ្នកដឹកនាំក្លែងក្លាយរូបនេះនៅតែមើលមិនឃើញដដែល ហើយនៅពេលដែលគេសួរគាត់ថា តើគុណសម្បត្តិរបស់អ្នកមើលការខុសត្រូវនោះយ៉ាងម៉េចដែរ តើដំណាំលូតលាស់យ៉ាងម៉េចដែរ ហើយតើធានាថាប្រមូលផលបានឬអត់។ គាត់ជឿថា៖ «គ្មានការចាំបាច់អ្វីដែលអ្នកត្រូវសួរនាំរឿងទាំងនេះទេ។ ការធ្វើកសិកម្ម គឺជាកិច្ចការសាមញ្ញមួយប៉ុណ្ណោះ! យើងបានដាំដុះដំណាំនៅក្នុងចម្ការរួចហើយ មិនអ៊ីចឹង? តើម៉េចមិនអាចប្រមូលផលបានទៅ?» គាត់មិនបានគិតពិចារណា មិនបានសួរនាំអ្វីសោះ ហើយគាត់គ្មានខួរទាល់តែសោះ។ តើនេះជាអ្នកដឹកនាំប្រភេទណាទៅ? (ជាអ្នកដឹកនាំក្លែងក្លាយ។) ពេលណាដែលប្រឈមមុខនឹងរឿងអ្វីមួយ អ្នកមើលការខុសត្រូវគឺវង្វេងរកទិសតំបន់មិនឃើញ ដូចជាមាន់អត់ក្បាលអ៊ីចឹង។ គាត់មិនដឹងថាត្រូវសួរអ្នកណា ឬត្រូវស្វែងរកព័ត៌មានដោយរបៀបណា ឬត្រូវជ្រើសរើសយកខាងណា នៅពេលដែលប្រភពព័ត៌មានផ្សេងៗគ្នា ផ្ដល់គំនិតខុសៗគ្នាជាច្រើន។ អ្នកដឹកនាំរូបនេះមិនបានពិនិត្យមើលស្ថានភាពទាំងនេះទេ។ គាត់គិតថា បានប្រគល់ការងារនេះទៅឱ្យបុគ្គលនេះហើយ ដូច្នេះ គាត់មិនខ្វាយខ្វល់ពីការងារនោះទាល់តែសោះ។ តើអ្នករាល់គ្នាគិតថា អ្នកមើលការខុសត្រូវដែលមានគុណសម្បត្តិអន់ខ្សោយបែបនេះ នឹងមានផលប៉ះពាល់ដល់លទ្ធផលការងារដែរឬទេ? (មាន។) ដូច្នេះ តើអ្នកដឹកនាំគួរធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហានេះ? តាមរយៈការស្វែងយល់ និងការសាកសួរដោយប្រយោល តាមរយៈរឿងរ៉ាវដែលបានកើតឡើងនៅជុំវិញខ្លួនគាត់ និងតាមរយៈការដាំដុះដំណាំក្នុងរដូវនោះ គាត់គួរតែដឹងថា អ្នកមើលការខុសត្រូវរូបនោះមានគុណសម្បត្តិអន់ខ្សោយខ្លាំងណាស់ ថាម្នាក់នោះធ្វើការងារអ្វីមិនកើតឡើយ។ សូម្បីតែបានធ្វើកសិកម្មរាប់សិបឆ្នាំហើយក៏ដោយ ក៏ម្នាក់នោះមិនអាចបូកសរុបបទពិសោធណាមួយបានដែរ។ មកទល់នឹងពេលនេះហើយ ម្នាក់នោះនៅតែមិនដឹងច្បាស់ពីរបៀបដាំដុះដំណាំដដែល។ ចំណុចនេះអ្នកដឹកនាំគួរតែដឹងច្បាស់ហើយថា ម្នាក់នោះមានគុណសម្បត្តិអន់ខ្សោយ មិនស័ក្តិសមនឹងការងារនេះទេ ហើយគួរណាស់តែដកបុគ្គលម្នាក់នេះចេញពីតំណែង! គាត់គួរណាស់តែបានសាកសួរមើលថាមាននរណាដែលស័ក្តិសមធ្វើជាអ្នកមើលការខុសត្រូវ ថាតើនរណាអាចរែកពុនបន្ទុកការងារនេះ និងអាចធ្វើការងារបានល្អ ដើម្បីធានាថា កិច្ចការនៃដំណាក់ព្រះជាម្ចាស់មិនរងការខូចខាត។ តើអ្នកដឹកនាំក្លែងក្លាយមានផ្នត់គំនិតបែបនេះដែរទេ? តើគាត់អាចមើលឃើញពីបញ្ហាទាំងនេះដែរទេ? (អត់ទេ។) ចិត្តគំនិត និងភ្នែករបស់គាត់សុទ្ធតែខ្វាក់ ពោលគឺគាត់ខ្វាក់ទាំងស្រុងតែម្ដង។ នេះគឺជាលក្ខណៈសម្គាល់មួយរបស់អ្នកដឹកនាំក្លែងក្លាយ។ នៅពេលនិយាយដល់មនុស្សដែលមានគុណសម្បត្តិអន់ខ្សោយ ពួកគេមិនដឹងណែនាំការងារមនុស្សទាំងនោះដោយរបៀបណាទេ ពួកគេមិនដឹងជួយអ្នកទាំងនោះតាមរយៈការត្រួតពិនិត្យល្អិតល្អន់ដោយរបៀបណាទេ ឬមិនដឹងថាត្រូវដោះស្រាយការលំបាករបស់ពួកគេឱ្យបានទាន់ពេលវេលាដោយរបៀបណាឡើយ ហើយពួកគេប្រាកដជាមិនដឹងថា មនុស្សដែលមានគុណសម្បត្តិអន់ខ្សោយ មិនអាចរែកពុនបន្ទុកការងារបានឡើយ ហើយគួរតែប្ដូរមនុស្សដែលស័ក្តិសមជំនួសវិញជាបន្ទាន់។ អ្នកដឹកនាំក្លែងក្លាយមិនបានបំពេញកិច្ចការណាមួយក្នុងចំណោមកិច្ចការទាំងនេះទេ។ ពួកគេគ្មានសមត្ថភាពបំពេញកិច្ចការទាំងនេះទេ ហើយពួកគេមើលមិនឃើញពីបញ្ហាទាំងនេះទាល់តែសោះ។ តើអ្នកទាំងនេះមិនមែនជាមនុស្សខ្វាក់ទេឬ? មនុស្សខ្លះនិយាយថា៖ «ប្រហែលជាពួកគេរវល់នឹងកិច្ចការផ្សេងទៀតហើយមើលទៅ។ ហេតុអ្វីបានជាព្រះអង្គចេះតែស្នើឱ្យពួកគេយកចិត្តទុកដាក់នឹងការងារកំប៉ិកកំប៉ុកមិនសូវសំខាន់ទាំងនេះធ្វើអ្វី?» កិច្ចការទាំងនេះ គឺជាកិច្ចការដែលអ្នកដឹកនាំត្រូវតែធ្វើ តើអាចចាត់ទុកកិច្ចការទាំងនេះថាកំប៉ិកកំប៉ុកបានយ៉ាងម៉េចទៅ? បញ្ហាទាំងនេះស្ថិតនៅក្នុងដែននៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ ប្រសិនបើពួកគេមិនអើពើទេ តើនឹងអាចទទួលយកបានទេ? ប្រសិនបើពួកគេមិនអើពើមែន នោះគឺជាការធ្វេសប្រហែសក្នុងការទទួលខុសត្រូវហើយ។ ការលំបាក និងបញ្ហានានានៅក្នុងការងាររបស់ពួកគេ កើតឡើងជារៀងរាល់ថ្ងៃនៅនឹងមុខអ្នកដឹកនាំ ហើយមនុស្សក៏លើកឡើងពីរឿងនេះជារៀងរាល់ថ្ងៃដែរ។ ក៏ប៉ុន្តែ ទាំងភ្នែក ទាំងចិត្តគំនិតរបស់អ្នកដឹកនាំក្លែងក្លាយសុទ្ធតែខ្វាក់។ ពួកគេមើលមិនឃើញ ស្ទាបមិនដឹង ហើយក៏គ្មានអារម្មណ៍ដឹងថា ទាំងនេះគឺជាបញ្ហាដែរ ដូច្នេះ ពិតណាស់ដែលពួកគេមិនអាចដោះស្រាយបញ្ហាទាំងនេះបាន។ អ្នកដឹកនាំក្លែងក្លាយរូបនោះមិនអាចដឹងបានថា គុណសម្បត្តិរបស់អ្នកមើលការខុសត្រូវនោះ គឺអន់ខ្សោយខ្លាំងណាស់នោះទេ។ គាត់ក៏មិនអាចកំណត់ពីបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងការងាររបស់បុគ្គលម្នាក់នោះបានដែរ។ អ្នកមើលការខុសត្រូវរូបនេះមិនចេះដោះស្រាយបញ្ហាទេ ហើយនៅពេលមានរឿងអ្វីកើតឡើង គាត់ធ្វើការទាំងឆ្លេឆ្លាដូចស្រមោចត្រូវទឹកក្ដៅ ដោយគ្មានគោលការណ៍ និងធ្វើឱ្យការងាររញ៉េរញ៉ៃអស់ ហើយអ្នកដឹកនាំក្លែងក្លាយមើលមិនឃើញ ឬមិនដឹងរឿងទាំងនេះសោះ។ ចំពោះរបៀបដែលអ្នកដឹកនាំក្លែងក្លាយធ្វើការងាររបស់ខ្លួន គឺមានគោលការណ៍មួយ៖ ឱ្យតែពួកគេបានរៀបចំនរណាម្នាក់ឱ្យទទួលខុសត្រូវលើកិច្ចការនីមួយៗរួចរាល់ហើយ ពួកគេចាត់ទុកថា កិច្ចការនោះចប់ហើយ ហើយមិនថាគុណសម្បត្តិរបស់អ្នកមើលការខុសត្រូវនោះល្អឬអាក្រក់ ថាតើពួកគេអាចធ្វើការបានល្អឬអត់ ឬតើមានបញ្ហាកើតឡើងចំនួនប៉ុន្មាននៅក្នុងការងារនោះ គឺពួកគេមានអារម្មណ៍ថា គ្មានអ្វីពាក់ព័ន្ធជាមួយនឹងពួកគេឡើយ។ តើអ្នកដឹកនាំបែបនេះនៅតែអាចសម្រេចកិច្ចការបានដែរឬទេ? តើពួកគេយល់ពីរបៀបធ្វើការដែរឬទេ? (អត់ទេ។) ប្រសិនបើអ្នកមិនយល់ពីរបៀបធ្វើការទេ ចុះហេតុអ្វីបានជាអ្នកធ្វើជាអ្នកដឹកនាំ? ប្រសិនបើអ្នកធ្វើជាអ្នកដឹកនាំទាំងដែលអ្នកមិនយល់បែបនេះ ដូច្នេះ អ្នកគឺជាអ្នកដឹកនាំក្លែងក្លាយហើយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចមើលឃើញ ឬដឹងពីលក្ខណៈសម្គាល់ផ្សេងៗរបស់មនុស្សដែលមានគុណសម្បត្តិអន់ខ្សោយ ឬបញ្ហាផ្សេងៗដែលកើតឡើងនៅពេលពួកគេបំពេញភារកិច្ចឡើយ។ ចិត្តរបស់ពួកគេស្ពឹកស្រពន់ខ្លាំងណាស់។ តើទាំងភ្នែកនិងចិត្តគំនិតរបស់ពួកគេមិនមែនសុទ្ធតែខ្វាក់ទេឬ? មនុស្សខ្លះអាចនិយាយថា៖ «ពួកគេមិនមែនខ្វាក់ទេ។ ព្រះអង្គតែងតែមួលបង្កាច់ និងបរិហារកេរ្តិ៍ពួកគេមិនលែង»។ បញ្ហាទាក់ទងនឹងអ្នកមើលការខុសត្រូវកសិដ្ឋានរូបនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់។ អ្នកដឹកនាំក្លែងក្លាយរូបនោះបានរស់នៅជាមួយបុគ្គលម្នាក់នោះជារៀងរាល់ថ្ងៃ ហើយគាត់អាចស្ដាប់ឮ និងមើលឃើញអ្វីៗគ្រប់យ៉ាងដែលបានកើតឡើង។ ចុះហេតុអ្វីបានជាគាត់រកមិនឃើញ ឬកត់សម្គាល់ដឹងថា អ្វីទាំងនេះគឺជាបញ្ហាទៀត? ហេតុអ្វីបានជាគាត់មិនចាត់ចែង ឬដោះស្រាយបញ្ហាទាំងនេះ? តើភ្នែក និងចិត្តគំនិតរបស់គាត់មិនមែនខ្វាក់ទេឬ? តើបញ្ហានេះធ្ងន់ធ្ងរដែរឬទេ? (ធ្ងន់ធ្ងរ។) នេះគឺជាលក្ខណៈសម្គាល់មួយទៀតរបស់អ្នកដឹកនាំក្លែងក្លាយ៖ ទាំងចិត្តគំនិត និងភ្នែករបស់ពួកគេសុទ្ធតែខ្វាក់។

នៅពេលអ្នកដាក់ការងារឱ្យមនុស្សម្នាក់ដែលមានគុណសម្បត្តិអន់ខ្សោយធ្វើ តាមរយៈការនិយាយស្ដីជាទូទៅរបស់ពួកគេ តាមរយៈអាកប្បកិរិយា និងទស្សនៈរបស់ពួកគេ នៅពេលពិភាក្សាការងារ និងតាមរបៀបដែលពួកគេចាត់ចែងកិច្ចការ អ្នកអាចមើលដឹងបានថា ពួកគេមានគុណសម្បត្តិអន់ខ្សោយខ្លាំងណាស់ ថាការគិតរបស់ពួកគេច្របូកច្របល់ ហើយថាពួកគេធ្វើអ្វីៗទាំងងងឹតងងុល និងធ្វេសប្រហែស ហើយគ្មានគោលដៅអ្វីឡើយ។ អ្នកអាចកំណត់បានថា បុគ្គលម្នាក់នេះមានគុណសម្បត្តិអន់ខ្សោយខ្លាំងណាស់ ដោយគ្រាន់តែមើលពីរបៀបធ្វើការរបស់ពួកគេទៅបានហើយ ដូច្នេះ តើអ្នកចាំបាច់សង្កេតមើលពួកគេយូរដែរទេ? អ្នកមិនចាំបាច់នោះទេ។ ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមានចំណុចខ្សោយធំមួយ នោះគឺពួកគេជឿថា ដោយសារតែមនុស្សម្នាក់បានបន្តធ្វើការរហូតមកដល់ពេលនេះដោយមិនបោះបង់ ហើយអ្នកដឹកនាំមិនបានឮនរណាម្នាក់រាយការណ៍ថាពួកគេធ្វើអ្វីអាក្រក់ ឬបង្កការបង្អាក់ និងការរំខាន ឬមានភាពអវិជ្ជមាន ឬខ្ជិលច្រអូសអ្វីទេ នោះមានន័យថា បុគ្គលម្នាក់នេះនៅតែអាចធ្វើការបានដដែល។ ពួកគេមិនដឹងពីរបៀបវិនិច្ឆ័យគុណសម្បត្តិរបស់មនុស្ស ឬសមត្ថភាពរបស់ពួកគេក្នុងការធ្វើការងារឱ្យបានល្អដោយផ្អែកលើការនិយាយស្ដីរបស់ពួកគេ អាកប្បកិរិយា និងទស្សនៈរបស់ពួកគេចំពោះបញ្ហាផ្សេងៗ ឬរបៀបដែលពួកគេធ្វើការឡើយ។ ពួកគេមិនមានការយល់ដឹងបែបនេះទេ ពួកគេស្ពឹកស្រពន់ និងខ្វះការយល់ដឹងពាក់ព័ន្ធបញ្ហានេះ។ ពួកគេមានទស្សនៈមួយថា៖ ឱ្យតែមនុស្សម្នាក់មិនខ្ជិល គឺមិនអីទេ ហើយការងារអាចដំណើរការទៅមុខបានហើយ។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំដែលមានទស្សនៈបែបនេះ អាចធ្វើការងារបានល្អដែរឬទេ? តើពួកគេមានសមត្ថភាពបំពេញកិច្ចការដែរឬទេ? (គ្មានទេ។) ការអនុញ្ញាតឱ្យមនុស្សបែបនេះធ្វើជាអ្នកដឹកនាំ នឹងធ្វើឱ្យការងាររញ៉េរញ៉ៃមិនខាន តើអ៊ីចឹងមែនទេ? នៅពេលដែលមនុស្សម្នាក់ល្មោភស៊ី ល្មោភផឹក និងល្មោភការសប្បាយ ហើយធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្លួន តែអ្នកដឹកនាំក្លែងក្លាយមិនខ្វល់នឹងពិនិត្យមើល ឬដោះស្រាយរឿងនេះទេ ហើយពួកគេមើលមិនដឹងថាតើគុណសម្បត្តិ ឬចរិតលក្ខណៈរបស់មនុស្សម្នាក់ល្អឬអាក្រក់នោះទេ មិនថាពួកគេបានទាក់ទងជាមួយបុគ្គលនោះយូរប៉ុនណាក៏ដោយ។ តើអ្នកដឹកនាំទាំងនេះមានសមត្ថភាពបំពេញការងារជាអ្នកដឹកនាំដែរឬទេ? (គ្មានទេ។) អ្នកទាំងនេះគឺជាអ្នកដឹកនាំក្លែងក្លាយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចបែងចែកបានថាតើមនុស្សម្នាក់មានគុណសម្បត្តិល្អឬអត់នោះទេ ហើយពួកគេគ្មានសមត្ថភាពបំពេញកិច្ចការជាក់លាក់ទាំងនេះឡើយ។ ពួកគេគិតថា នេះមិនមែនជាផ្នែកនៃការងាររបស់ពួកគេទេ។ តើនេះមិនមែនជាការធ្វេសប្រហែសក្នុងការទទួលខុសត្រូវទេឬ? តើអ្នករាល់គ្នាយល់យ៉ាងណាដែរ រវាងមនុស្សដែលមានគុណសម្បត្តិអន់ខ្សោយ និងមនុស្សដែលមានគុណសម្បត្តិខ្លះ តើមួយណាដែលអាចរែកពុនបន្ទុកការងារបាន? (មនុស្សដែលមានគុណសម្បត្តិខ្លះ។) ដូច្នេះ ការវាយតម្លៃគុណសម្បត្តិរបស់មនុស្ស និងសមត្ថភាពរបស់ពួកគេសម្រាប់ការងារនោះ គឺជាបញ្ហាមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែយកចិត្តទុកដាក់ និងក្ដាប់ឱ្យបាន ហើយវាក៏ជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញផងដែរ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនយល់ថា នេះជាផ្នែកនៃការងាររបស់ពួកគេទេ ពួកគេខ្វះការយល់ដឹងបែបនេះ ហើយពួកគេមិនអាចបំពេញផ្នែកនៃការទទួលខុសត្រូវរបស់ខ្លួនបានឡើយ។ នេះគឺជាចំណុចដែលអ្នកដឹកនាំក្លែងក្លាយធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន ហើយវាក៏ជាលក្ខណៈសម្គាល់របស់ អ្នកដឹកនាំក្លែងក្លាយដែលមិនមានសមត្ថភាពបំពេញការងារផងដែរ។ នេះគឺជាស្ថានភាពប្រភេទទីពីរ៖ អ្នកមើលការខុសត្រូវមានគុណសម្បត្តិអន់ខ្សោយ ខ្វះសមត្ថភាពការងារ និងមិនអាចរែកពុនបន្ទុកការងារបាន ដែលជាបញ្ហាពាក់ព័ន្ធនឹងគុណសម្បត្តិរបស់ពួកគេ។ នៅក្នុងស្ថានភាពនេះ អ្នកដឹកនាំក្លែងក្លាយក៏មិនបានបំពេញតួនាទីជាអ្នកដឹកនាំដូចគ្នាដែរ ហើយមិនបានដកអ្នកមើលការខុសត្រូវដែលមានគុណសម្បត្តិអន់ខ្សោយចេញពីតំណែងឱ្យបានទាន់ពេលវេលាឡើយ។

III. របៀបដែលអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះអ្នកមើលការខុសត្រូវដែលធ្វើបាបអ្នកដទៃ និងរំខានដល់កិច្ចការរបស់ពួកជំនុំ

ស្ថានភាពទីបី ពាក់ព័ន្ធនឹងអ្នកមើលការខុសត្រូវដែលធ្វើបាប និងដាក់កំហិតលើអ្នកដទៃ ដោយរំខានដល់កិច្ចការរបស់ពួកជំនុំ។ ស្ថានភាពទីមួយដែលយើងបាននិយាយមុននេះ គឺអ្នកមើលការខុសត្រូវខ្លះ ទោះបីជាមានគុណសម្បត្តិល្អគួរសម និងអាចរែកពុនបន្ទុកការងារបានក៏ដោយ ក៏ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់នឹងការងារ ហើយគ្រាន់តែធ្វើការឱ្យតែរួចពីដៃប៉ុណ្ណោះ ចំណែកឯអ្នកដឹកនាំក្លែងក្លាយមិនដឹងពីរឿងនេះទេ ហើយមិនបានដកពួកគេចេញឱ្យទាន់ពេលវេលាឡើយ។ ស្ថានភាពទីពីរ ពាក់ព័ន្ធនឹងអ្នកមើលការខុសត្រូវខ្លះដែលមានគុណសម្បត្តិអន់ខ្សោយ និងមិនអាចរែកពុនបន្ទុកការងារបាន ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនបានកត់សម្គាល់ឃើញពីបញ្ហានេះ ឬផ្លាស់ប្ដូរពួកគេចេញឱ្យទាន់ពេលវេលាឡើយ។ ស្ថានភាពទីបីនេះ គឺនិយាយអំពីអ្នកមើលការខុសត្រូវ ដែលទោះគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេល្អ ឬអាក្រក់ក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវដែរ ហើយចេះតែធ្វើបាប និងដាក់កំហិតលើអ្នកដទៃ ដោយរំខានដល់កិច្ចការរបស់ពួកជំនុំ។ ចាប់តាំងពីពេលដែលពួកគេត្រូវបានជ្រើសរើសជាអ្នកមើលការខុសត្រូវ ពួកគេមិនបានព្យាយាមរៀនសូត្រ ឬសិក្សាអំពីជំនាញរបស់ខ្លួនឡើយ ហើយពួកគេក៏មិនស្វែងរកគោលការណ៍សេចក្ដីពិតដែរ ហើយច្បាស់ណាស់ថា ពួកគេមិនបានណែនាំអ្នកដទៃឱ្យបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ ឱ្យតែពួកគេមានឱកាស ពួកគេតែងតែរករឿងគេឯង ព្រមទាំងសើចចំអក និងមើលងាយអ្នកផ្សេងទៀតផង។ ឱ្យតែពួកគេមានឱកាស ពួកគេតែងតែបង្អួតខ្លួន ហើយមិនថាពួកគេកំពុងធ្វើការអ្វីនោះទេ ពួកគេមិនដែលធ្វើវាឱ្យប្រាកដប្រជាឡើយ។ ថ្ងៃនេះ ពួកគេប្រាប់មនុស្សឱ្យធ្វើតាមរបៀបនេះ ហើយថ្ងៃស្អែក ពួកគេប្រាប់ឱ្យអ្នកទាំងនោះធ្វើតាមរបៀបផ្សេងមួយទៀត។ ពួកគេចេះតែនឹកឃើញល្បិចថ្មីៗ ដោយតែងតែចង់លេចធ្លោជានិច្ច។ រឿងទាំងអស់នេះ ធ្វើឱ្យមនុស្សស្ថិតក្នុងស្ថានភាពព្រួយបារម្ភ។ នៅពេលដែលពួកគេនិយាយ មនុស្សខ្លះមានអារម្មណ៍ភ័យញ័រក្នុងចិត្ត។ នៅពេលដែលពួកគេធ្វើឱ្យមនុស្សគ្រប់គ្នាចុះញ៉ម និងធ្វើឱ្យមនុស្សគ្រប់គ្នាខ្លាច និងស្ដាប់បង្គាប់ពួកគេ ពួកគេសប្បាយចិត្តយ៉ាងខ្លាំង។ មិនថាពួកគេជាអ្នកដឹកនាំក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទនោះទេ ហើយមិនថាពួកគេកំពុងកាន់អំណាចឬអត់នោះទេ មនុស្សប្រភេទនេះបំផ្លាញភាពស្ងប់សុខរបស់ពួកជំនុំ។ ពួកគេមិនត្រឹមតែមិនអាចធ្វើការងារជាក់ស្ដែង ឬបំពេញភារកិច្ចរបស់ខ្លួនតាមធម្មតាបានប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងសាបព្រោះឱ្យមានការបែកបាក់ និងបង្កឱ្យមានការទាស់ទែងគ្នារវាងមនុស្សនិងមនុស្ស ដោយរំខានដល់ជីវិតពួកជំនុំទៀតផង។ ពួកគេមិនត្រឹមតែមិនអាចជួយអ្នកដទៃឱ្យយល់ពីសេចក្ដីពិតបានប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងវិនិច្ឆ័យ និងថ្កោលទោសមនុស្សជាញឹកញាប់ ហើយបង្ខំឱ្យមនុស្សស្ដាប់បង្គាប់ពួកគេគ្រប់រឿង ដោយដាក់កំហិតលើពួកគេ រហូតដល់ថ្នាក់ធ្វើឱ្យពួកគេមិនដឹងថាត្រូវប្រព្រឹត្តខ្លួនយ៉ាងណាឱ្យសមរម្យទេ។ ជាពិសេស ពាក់ព័ន្ធនឹងរបៀបដែលពួកគេរស់នៅ គឺមនុស្សមិនអាចចូលគេងឱ្យបានឆាប់បន្តិច ឬយឺតបន្តិចបានឡើយ។ គ្រប់យ៉ាងដែលពួកគេធ្វើ ពួកគេត្រូវមើលទឹកមុខរបស់មនុស្សទាំងនេះ ដែលធ្វើឱ្យជីវិតហត់នឿយយ៉ាងខ្លាំង។ ប្រសិនបើមនុស្សបែបនេះក្លាយជាអ្នកមើលការខុសត្រូវ នោះអ្នកផ្សេងទៀតនឹងគ្មានថ្ងៃបានសុខឡើយ។ ប្រសិនបើអ្នកនិយាយតាមត្រង់ប្រាប់ពួកគេ ហើយលាតត្រដាងពីបញ្ហារបស់ពួកគេ នោះពួកគេនឹងនិយាយថា អ្នកកំពុងតែមានចេតនាចាប់ថ្នាក់ និងលាតត្រដាងពីពួកគេមិនខាន។ ប្រសិនបើអ្នកមិននិយាយជាមួយពួកគេអំពីបញ្ហារបស់ពួកគេទេ ពួកគេនឹងនិយាយថា អ្នកមើលងាយពួកគេ។ ប្រសិនបើអ្នកម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវក្នុងការងារ ហើយផ្ដល់ការទូន្មានខ្លះៗដល់ពួកគេ នោះពួកគេនឹងមិនព្រមស្ដាប់ឡើយ ហើយពួកគេនឹងនិយាយថា អ្នកកំពុងវាយប្រហារពួកគេ និងហៅអ្នកថាជាមនុស្សក្រអឺតក្រទម។ មិនថាបែបណានោះទេ មិនថាអ្នកធ្វើអ្វីទេ ពួកគេនឹងមើលទៅទើសភ្នែករហូត។ ពួកគេតែងតែគិតអំពីការធ្វើបាបមនុស្ស ហើយពួកគេដាក់កំហិតលើមនុស្ស ដើម្បីឱ្យអ្នកទាំងនោះមានអារម្មណ៍ដូចជាត្រូវគេចងដៃចងជើងជាប់ធ្វើអ្វីមិនកើត និងមានអារម្មណ៍ថា អ្វីដែលពួកគេធ្វើ គ្មានមួយណាត្រឹមត្រូវសោះឡើយ។ អ្នកមើលការខុសត្រូវបែបនេះ រំខានដល់កិច្ចការរបស់ពួកជំនុំ។

អ្នកដឹកនាំក្លែងក្លាយពូកែខាងធ្វើកិច្ចការសើៗ ប៉ុន្តែពួកគេមិនដែលធ្វើកិច្ចការជាក់ស្ដែងឡើយ។ ពួកគេមិនបានចុះទៅត្រួតពិនិត្យ មើលការខុសត្រូវ ឬណែនាំកិច្ចការជំនាញផ្សេងៗ ឬស្វែងយល់ពីស្ថានការណ៍នៅក្នុងក្រុមផ្សេងៗឱ្យបានទាន់ពេលវេលា ដោយពិនិត្យមើលថាតើកិច្ចការកំពុងវិវឌ្ឍទៅមុខយ៉ាងណា មានបញ្ហាអ្វីខ្លះ ថាតើអ្នកមើលការខុសត្រូវតាមក្រុមមានសមត្ថភាពបំពេញការងារដែរឬទេ ហើយតើបងប្អូនប្រុសស្រីរាយការណ៍ត្រឡប់មកវិញ ឬវាយតម្លៃពីអ្នកមើលការខុសត្រូវនោះយ៉ាងណាឡើយ។ ពួកគេមិនបានពិនិត្យមើលថាតើមាននរណាម្នាក់ត្រូវបានប្រធានក្រុម ឬអ្នកមើលការខុសត្រូវដាក់កំហិតដែរទេ ថាតើមតិយោបល់ត្រឹមត្រូវដែលមនុស្សបានលើកឡើងនោះ ត្រូវបានយកមកអនុវត្តដែរឬទេ ថាតើមនុស្សដែលមានទេពកោសល្យ ឬដេញតាមសេចក្ដីពិត កំពុងត្រូវរងការគាបសង្កត់ ឬត្រូវគេមិនរាប់រកដែរឬទេ ថាតើមានមនុស្សគ្មានល្បិចណាម្នាក់ត្រូវបានគេធ្វើបាបដែរឬទេ ថាតើមានមនុស្សដែលបានលាតត្រដាង និងរាយការណ៍ពីអ្នកដឹកនាំក្លែងក្លាយ ត្រូវទទួលរងការវាយប្រហារ ការសងសឹក ការបោសសម្អាត ឬការដកហូតតំណែងដែរឬទេ ថាតើប្រធានក្រុម ឬអ្នកមើលការខុសត្រូវគឺជាមនុស្សអាក្រក់ឬអត់ និងថាតើមាននរណាម្នាក់កំពុងត្រូវបានគេធ្វើបាបដែរឬអត់។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយមិនបានធ្វើកិច្ចការជាក់លាក់ទាំងនេះទេ នោះគួរតែដកពួកគេចេញពីតំណែង។ ឧទាហរណ៍៖ មាននរណាម្នាក់រាយការណ៍ប្រាប់ទៅអ្នកដឹកនាំក្លែងក្លាយថា មានអ្នកមើលការខុសត្រូវម្នាក់ដែលតែងតែដាក់កំហិត និងគាបសង្កត់គេឯង។ អ្នកមើលការខុសត្រូវរូបនោះបានធ្វើខុស ប៉ុន្តែគាត់មិនអនុញ្ញាតឱ្យបងប្អូនប្រុសស្រីផ្ដល់យោបល់ណាមួយឡើយ ហើយគាត់ថែមទាំងរកលេសដោះសា និងការពារខ្លួនឯងទៀតផង ដោយមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនឡើយ។ តើអ្នកមើលការខុសត្រូវបែបនេះ មិនមែនគួរដកហូតតំណែងជាបន្ទាន់ទេឬ? ទាំងនេះគឺជាបញ្ហាដែលអ្នកដឹកនាំគួរតែដោះស្រាយឱ្យបានទាន់ពេលវេលា។ អ្នកដឹកនាំក្លែងក្លាយខ្លះ មិនអនុញ្ញាតឱ្យគេលាតត្រដាងពីអ្នកមើលការខុសត្រូវដែលខ្លួនបានតែងតាំងឡើយ ទោះមានបញ្ហាអ្វីកើតឡើងនៅក្នុងការងាររបស់អ្នកទាំងនោះក៏ដោយ ហើយពួកគេមិនអនុញ្ញាតឱ្យគេរាយការណ៍ពីអ្នកមើលការខុសត្រូវទាំងនោះទៅកាន់ថ្នាក់លើជាដាច់ខាត។ ពួកគេថែមទាំងប្រាប់មនុស្សឱ្យរៀនចុះចូលទៀតផង។ ប្រសិនបើមាននរណាម្នាក់លាតត្រដាងពីបញ្ហារបស់អ្នកមើលការខុសត្រូវម្នាក់នោះ អ្នកដឹកនាំក្លែងក្លាយទាំងនេះព្យាយាមការពារពួកគេ ឬបិទបាំងការពិត ដោយនិយាយថា៖ «នេះគឺជាបញ្ហាពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតរបស់អ្នកមើលការខុសត្រូវ។ វាជារឿងធម្មតាទេ ដែលពួកគេមាននិស្ស័យក្រអឺតក្រទមនោះ។ មនុស្សគ្រប់គ្នាដែលមានគុណសម្បត្តិបន្តិចបន្តួច គឺតែងក្រអឺតក្រទមបែបនេះ។ វាមិនមែនជាបញ្ហាធំដុំអ្វីទេ ខ្ញុំគ្រាន់តែប្រកបគ្នាជាមួយពួកគេបន្តិចទៅ គឺបានហើយ»។ តាមរយៈការប្រកបគ្នានោះ អ្នកមើលការខុសត្រូវបង្ហាញពីជំហររបស់ខ្លួន ដោយនិយាយថា៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំក្រអឺតក្រទម។ ខ្ញុំទទួលស្គាល់ថា មានពេលខ្លះ ខ្ញុំខ្វល់តែពីមុខមាត់ កិត្តិយស និងឋានៈផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនទទួលយកយោបល់របស់អ្នកដទៃទេ។ ប៉ុន្តែអ្នកដទៃមិនពូកែខាងជំនាញនេះទេ ពួកគេតែងតែផ្ដល់យោបល់ដែលគ្មានតម្លៃ ដូច្នេះ ខ្ញុំមានមូលហេតុដែលខ្ញុំមិនស្ដាប់ពួកគេ»។ អ្នកដឹកនាំក្លែងក្លាយមិនបានព្យាយាមស្វែងយល់ពីស្ថានភាពឱ្យបានគ្រប់ជ្រុងជ្រោយទេ ពួកគេមិនបានពិនិត្យមើលលទ្ធផលការងាររបស់អ្នកមើលការខុសត្រូវនោះទេ ហើយក៏មិនបានមើលថាតើភាពជាមនុស្ស និស្ស័យ និងការដេញតាមរបស់ពួកគេយ៉ាងណានោះដែរ។ អ្វីដែលពួកគេធ្វើ គឺគ្រាន់តែនិយាយសម្រាលបញ្ហា ដោយថា៖ «មានគេរាយការណ៍រឿងនេះប្រាប់មកខ្ញុំ ដូច្នេះ ខ្ញុំនឹងតាមដានអ្នកឯងហើយ។ ខ្ញុំទុកឱកាសឱ្យអ្នកឯងម្ដងទៀត»។ បន្ទាប់ពីពួកគេនិយាយគ្នារួច អ្នកមើលការខុសត្រូវរូបនោះក៏និយាយថា ខ្លួនព្រមប្រែចិត្ត ប៉ុន្តែត្រង់ថាតើពួកគេពិតជាប្រែចិត្តនៅពេលក្រោយ ឬគ្រាន់តែនិយាយកុហក និងបោកបញ្ឆោតនោះ អ្នកដឹកនាំក្លែងក្លាយមិនបានយកចិត្តទុកដាក់ឡើយ។ ប្រសិនបើមាននរណាម្នាក់ចោទសួរពីរឿងនេះ អ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «ខ្ញុំបាននិយាយជាមួយពួកគេរួចហើយ ហើយថែមទាំងបានប្រកបគ្នាពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនប្រាប់ពួកគេទៀតផង។ ពួកគេយល់ព្រមប្រែចិត្ត ហើយបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ»។ នៅពេលបុគ្គលនោះសួរថា៖ «តើភាពជាមនុស្សរបស់អ្នកមើលការខុសត្រូវនោះយ៉ាងម៉េចដែរ? តើគេជាមនុស្សម្នាក់ដែលទទួលយកសេចក្ដីពិតដែរឬទេ? បងបានផ្ដល់ឱកាសឱ្យគេ ប៉ុន្តែតើគេនឹងអាចប្រែចិត្ត និងផ្លាស់ប្ដូរដោយពិតប្រាកដបានដែរឬទេ?» អ្នកដឹកនាំក្លែងក្លាយ ដែលមិនអាចមើលធ្លុះពីបញ្ហានេះបាន ក៏ឆ្លើយតបថា៖ «ខ្ញុំកំពុងតាមដានពួកគេនៅឡើយ»។ បុគ្គលនោះឆ្លើយតបថា៖ «តើបងបានតាមដានពួកគេយូរប៉ុនណាហើយ? តើបងបានឈានដល់ការសន្និដ្ឋានណាមួយហើយឬនៅ?» អ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «តាមដានជាងប្រាំមួយខែហើយ ហើយខ្ញុំនៅតែមិនទាន់ឈានដល់ការសន្និដ្ឋានណាមួយនៅឡើយទេ»។ បន្ទាប់ពីតាមដានអស់រយៈពេលជាងប្រាំមួយខែហើយ ប្រសិនបើពួកគេមិនទាន់ទទួលបានលទ្ធផលណាមួយទៀត តើប្រសិទ្ធភាពការងារនេះបែបណាទៅ? អ្នកដឹកនាំក្លែងក្លាយជឿថា ការដែលបាននិយាយជាមួយអ្នកមើលការខុសត្រូវម្ដង គឺមានប្រសិទ្ធភាព និងអាចដោះស្រាយបញ្ហាបានហើយ។ តើគំនិតនេះត្រឹមត្រូវដែរឬទេ? ពួកគេគិតថា នៅពេលដែលពួកគេនិយាយជាមួយនរណាម្នាក់រួចហើយ បុគ្គលម្នាក់នោះនឹងអាចផ្លាស់ប្ដូរបានមិនខាន ហើយប្រសិនបើនរណាម្នាក់បង្ហាញពីការតាំងចិត្តថា ខ្លួននឹងមិនធ្វើអ៊ីចឹងម្ដងទៀតទេ នោះពួកគេជឿលើបុគ្គលនោះទាំងស្រុង ដោយមិនបានសួរនាំបន្ថែម ឬពិនិត្យមើលស្ថានភាពនោះម្ដងទៀតឡើយ។ ប្រសិនបើគ្មាននរណាម្នាក់ដេញដោលរឿងនេះទេ ពួកគេប្រហែលជាមិនខ្វល់នឹងពិនិត្យមើល ឬតាមដានការងារនោះកន្លះឆ្នាំផងក៏មិនដឹង។ សូម្បីតែនៅពេលដែលអ្នកមើលការខុសត្រូវម្នាក់នោះធ្វើឱ្យការងាររញ៉េរញ៉ៃអស់ក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយនៅតែមិនដឹងដដែល។ ពួកគេមិនអាចសម្គាល់ដឹងពីរបៀបដែលអ្នកមើលការខុសត្រូវកំពុងបោកប្រាស់ និងលេងសើចនឹងពួកគេឡើយ។ អ្វីដែលកាន់តែគួរឱ្យស្អប់ខ្ពើមនោះគឺ នៅពេលដែលមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវនោះ អ្នកដឹកនាំក្លែងក្លាយមិនអើពើនឹងរឿងទាំងនោះឡើយ ហើយមិនបានពិនិត្យមើលឱ្យដិតដល់ថាតើបញ្ហានោះមានពិតមែនឬអត់ ឬថាតើបញ្ហាដែលពួកគេរាយការណ៍នោះ ជាការពិតឬអត់ឡើយ។ ពួកគេមិនបានយកចិត្តទុកដាក់លើបញ្ហាទាំងនេះទេ ពោលគឺពួកគេពិតជាជឿជាក់លើខ្លួនឯងពេកហើយ! មិនថាស្ថានភាពបែបណាកើតឡើងចំពោះកិច្ចការពួកជំនុំនោះទេ អ្នកដឹកនាំក្លែងក្លាយមិនបានប្រញាប់ប្រញាល់ដោះស្រាយបញ្ហាទាំងនោះឡើយ។ ពួកគេគិតថា វាមិនមែនជារឿងរបស់ពួកគេទេ។ ការឆ្លើយតបរបស់អ្នកដឹកនាំក្លែងក្លាយចំពោះបញ្ហាទាំងនេះ គឺស្ពឹកស្រពន់ខ្លាំងណាស់ ពួកគេចាត់វិធានការ និងធ្វើសកម្មភាពយឺតយ៉ាវជាខ្លាំង ពួកគេចេះតែបន្តលាក់បាំងការពិត និងចេះតែបន្តទុកឱកាសឱ្យមនុស្សប្រែចិត្ត ហាក់បីដូចជាឱកាសដែលពួកគេផ្ដល់ឱ្យមនុស្សនោះមានតម្លៃ និងសំខាន់ខ្លាំងណាស់អ៊ីចឹង ហាក់ដូចជាពួកគេអាចផ្លាស់ប្ដូរវាសនារបស់អ្នកទាំងនោះបានអ៊ីចឹង។ អ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបមើលពីសារជាតិធម្មជាតិរបស់មនុស្ស តាមរយៈអ្វីដែលពួកគេបានសម្ដែងចេញមក ឬវិនិច្ឆ័យថាតើមនុស្សម្នាក់ដើរតាមមាគ៌ាណា ផ្អែកលើសារជាតិធម្មជាតិរបស់ពួកគេ ឬមើលថាតើមនុស្សម្នាក់ស័ក្តិសមធ្វើជាអ្នកមើលការខុសត្រូវ ឬបំពេញការងារដឹកនាំដែរឬអត់ ផ្អែកលើមាគ៌ាដែលពួកគេដើរនោះ។ ពួកគេមិនអាចមើលដឹងពីបញ្ហាទាំងនេះតាមរបៀបបែបនោះឡើយ។ នៅក្នុងការងាររបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយមានសមត្ថភាពធ្វើត្រឹមតែរឿងពីរយ៉ាងប៉ុណ្ណោះ៖ ទីមួយ ហៅមនុស្សឱ្យមកជជែកគ្នា និងធ្វើអ្វីឱ្យតែរួចពីដៃ។ ទីពីរ ទុកឱកាសឱ្យមនុស្ស ផ្គាប់ចិត្តអ្នកដទៃ និងមិនបំពានលើនរណាម្នាក់។ តើពួកគេកំពុងធ្វើកិច្ចការជាក់ស្ដែងដែរឬទេ? ច្បាស់ណាស់គឺអត់នោះទេ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយជឿថា ការហៅមនុស្សឱ្យមកជជែកគ្នា គឺជាកិច្ចការជាក់ស្ដែងហើយ។ ពួកគេចាត់ទុកការសន្ទនាទាំងនេះថាមានតម្លៃ និងសំខាន់ខ្លាំងណាស់ ហើយចាត់ទុកពាក្យសម្ដី និងគោលលទ្ធិឥតបានការដែលពួកគេសូត្រចេញមកនោះ ថាមានសារៈសំខាន់ខ្លាំងណាស់។ ពួកគេគិតថា ពួកគេបានដោះស្រាយបញ្ហាធំៗតាមរយៈការសន្ទនាទាំងនេះ និងបានធ្វើកិច្ចការជាក់ស្ដែង។ ពួកគេមិនដឹងថា ហេតុអ្វីបានជាព្រះជាម្ចាស់ជំនុំជម្រះនិងវាយផ្ចាល លួសកាត់ ឬល្បងល និងបន្សុទ្ធមនុស្សនោះទេ។ ពួកគេមិនដឹងថា មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតប៉ុណ្ណោះ ដែលអាចដោះស្រាយនិស្ស័យពុករលួយរបស់មនុស្សបាន។ ពួកគេបំភ្លៃកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទៅជាសាមញ្ញពេកហើយ! ពួកគេជឿថា ការនិយាយពាក្យសម្ដីពីរបីម៉ាត់ និងគោលលទ្ធិខ្លះ អាចជំនួសកិច្ចការរបស់ព្រះជាម្ចាស់បាន ថាវាអាចដោះស្រាយបញ្ហាសេចក្ដីពុករលួយរបស់មនុស្សបានហើយ។ តើនេះមិនមែនជាភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់អ្នកដឹកនាំក្លែងក្លាយទេឬ? អ្នកដឹកនាំក្លែងក្លាយគ្មានតថភាពនៃសេចក្ដីពិតសូម្បីតែបន្តិច ដូច្នេះ ហេតុអ្វីបានជាពួកគេមានទំនុកចិត្តខ្លាំងម្ល៉េះ? តើការនិយាយពីគោលលទ្ធិបន្តិចបន្តួច នឹងធ្វើឱ្យមនុស្សស្គាល់ខ្លួនឯងដែរឬទេ? តើវានឹងធ្វើឱ្យពួកគេបោះចោលនិស្ស័យពុករលួយរបស់ខ្លួនដែរឬទេ? តើម៉េចបានជាអ្នកដឹកនាំក្លែងក្លាយទាំងនេះល្ងង់ខ្លៅ និងឆោតខ្លាំងម្ល៉េះ? តើការដោះស្រាយការអនុវត្តដែលខុសឆ្គង និងអាកប្បកិរិយាពុករលួយរបស់មនុស្សម្នាក់ ពិតជាសាមញ្ញដល់ម្ល៉េះឬ? តើបញ្ហានិស្ស័យពុករលួយរបស់មនុស្ស ងាយស្រួលដោះស្រាយដល់ម្ល៉េះឬ? អ្នកដឹកនាំក្លែងក្លាយពិតជាល្ងីល្ងើ និងមានគំនិតរាក់កំផែលខ្លាំងណាស់! ព្រះជាម្ចាស់មិនមែនប្រើវិធីសាស្ត្រតែមួយគត់ ដើម្បីដោះស្រាយបញ្ហាសេចក្ដីពុករលួយរបស់មនុស្សឡើយ។ ទ្រង់ប្រើវិធីសាស្ត្រជាច្រើន និងរៀបចំមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីបើកសម្ដែង បន្សុទ្ធ និងប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ ផ្ទុយទៅវិញ អ្នកដឹកនាំក្លែងក្លាយធ្វើការតាមរបៀបតែមួយដដែលៗ និងរាក់កំផែលបំផុត៖ ពួកគេហៅមនុស្សឱ្យមកជជែកគ្នា ធ្វើការប្រឹក្សាយោបល់បន្តិចបន្តួចជាមួយមនុស្សពាក់ព័ន្ធនឹងរបៀបដែលពួកគេគិត ដាស់តឿនមនុស្សបន្តិចបន្តួច ហើយជឿថា នេះគឺជាការធ្វើកិច្ចការជាក់ស្ដែងហើយ។ តើនេះមិនមែនជាការងាររាក់កំផែលទេឬ? ហើយតើមានបញ្ហាអ្វីដែលលាក់នៅពីក្រោយភាពរាក់កំផែលនេះ? តើវាមិនមែនជាភាពឆោតល្ងង់ទេឬអី? អ្នកដឹកនាំក្លែងក្លាយ គឺឆោតល្ងង់ខ្លាំងណាស់ ហើយពួកគេក៏មានទស្សនៈយល់ឃើញចំពោះមនុស្ស និងរឿងរ៉ាវផ្សេងៗក្នុងលក្ខណៈឆោតល្ងង់បំផុតផងដែរ។ គ្មានអ្វីដែលពិបាកដោះស្រាយជាងនិស្ស័យពុករលួយរបស់មនុស្សឡើយ។ ខ្លារខិនមិនអាចផ្លាស់ប្ដូរស្នាមអុចខ្មៅរបស់វាបានឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះពីបញ្ហានេះទាល់តែសោះ។ ហេតុនេះ នៅពេលនិយាយដល់ប្រភេទអ្នកមើលការខុសត្រូវនៅក្នុងពួកជំនុំ ដែលតែងតែបង្កការរំខានឥតឈប់ ដែលតែងតែដាក់កំហិតនិងធ្វើបាបមនុស្សជាប់ជានិច្ចនោះ អ្នកដឹកនាំក្លែងក្លាយមិនធ្វើអ្វីក្រៅពីនិយាយជាមួយពួកគេ និងលួសកាត់ពួកគេពីរបីម៉ាត់ រួចក៏ចប់នោះទេ។ ពួកគេមិនបានកែសម្រួលការបែងចែកភារកិច្ច ឬដកហូតតំណែងពួកគេឱ្យបានទាន់ពេលវេលាឡើយ។ វិធីសាស្ត្ររបស់អ្នកដឹកនាំក្លែងក្លាយនេះ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំ ហើយជារឿយៗ តែងធ្វើឱ្យកិច្ចការរបស់ពួកជំនុំត្រូវជាប់គាំង ត្រូវពន្យារពេល ត្រូវរងការខូចខាត និងត្រូវបានរារាំងមិនឱ្យដំណើរការទៅមុខជាប្រក្រតី ដោយរលូន និងមានប្រសិទ្ធភាព ដោយសារតែមានការរំខានពីមនុស្សអាក្រក់មួយចំនួន ដែលទាំងអស់នេះសុទ្ធតែជាផលវិបាកដ៏ធ្ងន់ធ្ងរដែលកើតចេញមកពីអ្នកដឹកនាំក្លែងក្លាយធ្វើការតាមអារម្មណ៍របស់ខ្លួន ដោយបំពានលើគោលការណ៍សេចក្ដីពិត និងចេញពីការប្រើប្រាស់មនុស្សខុស។ មើលពីសម្បកក្រៅ អ្នកដឹកនាំក្លែងក្លាយមិនមានចេតនាប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់់មិនអស់ ឬធ្វើអ្វីតាមចិត្តខ្លួនឯង និងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួន ដូចពួកទទឹងនឹងព្រះគ្រីស្ទនោះទេ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំឱ្យបានទាន់ពេលវេលាឡើយ ហើយនៅពេលដែលមានបញ្ហាកើតឡើងចំពោះអ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗ ហើយនៅពេលដែលអ្នកមើលការខុសត្រូវទាំងនោះ មិនអាចរែកពុនបន្ទុកការងាររបស់ខ្លួនបាន អ្នកដឹកនាំក្លែងក្លាយមិនអាចកែសម្រួលការបែងចែកភារកិច្ច ឬដកហូតតំណែងពួកគេឱ្យបានទាន់ពេលវេលាឡើយ ដែលនាំឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំ។ ហើយរឿងទាំងអស់នេះសុទ្ធតែបង្កឡើងដោយការធ្វេសប្រហែសរបស់អ្នកដឹកនាំក្លែងក្លាយនៅក្នុងការទទួលខុសត្រូវរបស់ខ្លួន។ តើអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនមែនគួរឱ្យស្អប់ខ្ពើមខ្លាំងទេឬ? (គួរឱ្យស្អប់ខ្ពើមខ្លាំងមែន។)

IV. របៀបដែលអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះអ្នកមើលការខុសត្រូវដែលប្រឆាំងនឹងការរៀបចំការងារ និងធ្វើអ្វីតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ

អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយអំពើអាក្រក់ដែលកើតឡើងនៅក្នុងពួកជំនុំឱ្យបានទាន់ពេលវេលាឡើយ ដូចជា ការដែលអ្នកមើលការខុសត្រូវធ្វើបាបអ្នកដទៃ គាបសង្កត់គេឯង និងរំខានដល់ការងាររបស់ពួកជំនុំជាដើម។ ដូចគ្នានេះដែរ នៅពេលដែលអ្នកមើលការខុសត្រូវខ្លះប្រឆាំងនឹងការរៀបចំការងារនៃដំណាក់របស់ព្រះជាម្ចាស់ និងធ្វើអ្វីតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយមិនអាចរកដំណោះស្រាយសមស្រប ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលាទេ។ នេះបណ្ដាលឱ្យមានការខាតបង់ដល់ការងាររបស់ពួកជំនុំ ព្រមទាំងធនធានសម្ភារៈ និងធនធានហិរញ្ញវត្ថុនៃដំណាក់របស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយឆោតល្ងង់ និងមានគំនិតរាក់ណាស់ ដោយមិនអាចយល់ពីគោលការណ៍សេចក្ដីពិតបានទេ ហើយជាពិសេសមិនអាចមើលធ្លុះពីសារជាតិធម្មជាតិរបស់មនុស្សបានឡើយ។ ហេតុនេះហើយ ពួកគេតែងតែធ្វើការងាររបស់ខ្លួនលំៗ ពួកគេធ្វើការឱ្យតែរួចពីដៃ អនុវត្តតាមបទប្បញ្ញត្តិ និងសូត្រពាក្យស្លោកផ្សេងៗ ប៉ុន្តែមិនបានចុះទៅពិនិត្យមើលការងារដល់ទីកន្លែង មិនបានសង្កេតមើល និងសួរនាំអំពីអ្នកមើលការខុសត្រូវម្នាក់ៗ ឬសាកសួរអំពីអ្វីដែលអ្នកមើលការខុសត្រូវទាំងនោះបានធ្វើឱ្យបានទាន់ពេលវេលា ថាតើគោលការណ៍ដែលដឹកនាំសកម្មភាពរបស់ពួកគេមានលក្ខណៈបែបណា និងថាតើផលដែលទទួលបាននៅពេលក្រោយមានលក្ខណៈបែបណានោះទេ។ ហេតុនេះ ពួកគេមិនដឹងទាល់តែសោះថាតើអ្នកដែលពួកគេកំពុងប្រើនោះជាមនុស្សបែបណាឱ្យប្រាកដ ហើយតើពួកគេបានធ្វើអ្វីខ្លះនោះទេ។ ដូច្នេះ នៅពេលដែលអ្នកមើលការខុសត្រូវទាំងនេះលួចប្រឆាំងនឹងការរៀបចំការងារនៃដំណាក់របស់ព្រះជាម្ចាស់ ហើយធ្វើអ្វីតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែមិនដឹងពីរឿងនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងព្យាយាមការពារអ្នកមើលការខុសត្រូវទាំងនោះទៀតផង។ ទោះបីជាពួកគេឮអំពីរឿងនេះក៏ដោយ ក៏ពួកគេមិនបានពិនិត្យមើល និងដោះស្រាយវាឱ្យបានទាន់ពេលវេលាដែរ។ នៅក្នុងទិដ្ឋភាពមួយ អ្នកដឹកនាំក្លែងក្លាយ គឺគ្មានសមត្ថភាពបំពេញការងាររបស់ខ្លួនឡើយ ហើយនៅក្នុងទិដ្ឋភាពមួយទៀត ពួកគេមានការធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់ខ្លួន។ យើងលើកជាឧទាហរណ៍មួយចុះ។ អ្នកដឹកនាំម្នាក់បានជ្រើសរើសមនុស្សម្នាក់ដែលត្រូវគេដកចេញពីក្រុមផ្សេង ឱ្យធ្វើជាអ្នកបច្ចេកទេសដាំដំណាំ។ គាត់មិនបានពិនិត្យមើលថាតើមនុស្សម្នាក់នេះមានបទពិសោធ និងជំនាញពាក់ព័ន្ធឬអត់ ថាតើនាងអាចធ្វើការងារនេះបានល្អឬអត់ ឬថាតើនាងមានអាកប្បកិរិយាម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវឬអត់ទេ ហើយបន្ទាប់ពីអ្នកដឹកនាំបានដាក់ឱ្យនាងបំពេញតួនាទីនោះរួច គាត់បានទុកនាងចោលដោយមិនបានត្រួតពិនិត្យទាល់តែសោះ ដោយនិយាយថា៖ «ទៅចុះ ហើយចាប់ផ្ដើមដាំបន្លែទៅ។ ប្អូនអាចជ្រើសរើសគ្រាប់ពូជបាន ហើយខ្ញុំនឹងផ្ដល់ទឹកប្រាក់តាមចំនួនដែលប្អូនចំណាយ។ ចូរធ្វើការងារនេះទៅតាមរបៀបដែលប្អូនយល់ថាស័ក្តិសមចុះ!» អ្នកដឹកនាំនិយាយបែបនេះ ដូច្នេះ អ្នកមើលការខុសត្រូវរូបនេះក៏ចាប់ផ្ដើមធ្វើការងារតាមរបៀបដែលនាងយល់ថាស័ក្តិសម។ កិច្ចការដំបូងដែលនាងធ្វើ គឺជ្រើសរើសគ្រាប់ពូជ។ នៅពេលដែលនាងឆែកមើលតាមអនឡាញ នាងបានរកឃើញថា៖ «ពិតជាមានបន្លែច្រើនប្រភេទណាស់។ ពិភពលោកដ៏ធំល្វឹងល្វើយនេះពោរពេញទៅដោយអ្វីៗដ៏អស្ចារ្យជាច្រើន! ការជ្រើសរើសគ្រាប់ពូជ គឺពិតជាសប្បាយណាស់។ ខ្ញុំមិនដែលធ្វើការងារនេះពីមុនមកទេ ហើយខ្ញុំមិនបានដឹងថា ខ្ញុំនឹងចាប់អារម្មណ៍លើការងារនេះខ្លាំងដល់ម្ល៉េះដែរ។ ដោយសារតែខ្ញុំចាប់អារម្មណ៍លើការងារនេះខ្លាំងអ៊ីចឹង ដូច្នេះ ខ្ញុំនឹងធ្វើវាឱ្យអស់ដៃ!» នាងបានបើកផ្នែកគ្រាប់ពូជប៉េងប៉ោះមុនគេ ហើយនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មានពូជគ្រប់ប្រភេទ និងគ្រប់ទំហំ ហើយចំពោះពណ៌វិញ មានពណ៌ក្រហម ពណ៌លឿង និងពណ៌បៃតង។ មានមួយប្រភេទនោះ ថែមទាំងមានពណ៌ចម្រុះទៀតផង។ នាងមិនដែលឃើញអ្វីបែបនេះពីមុនមកទេ ហើយនេះពិតជាបានបើកការយល់ដឹងរបស់នាងឱ្យទូលំទូលាយជាងមុនមែន! ប៉ុន្តែ តើនាងត្រូវជ្រើសរើសគ្រាប់ពូជដែលត្រឹមត្រូវដោយរបៀបណា? នាងបានសម្រេចចិត្តដាំគ្រប់ពូជទាំងអស់ មួយមុខបន្តិចៗ ជាពិសេសប្រភេទដែលមានពណ៌ចម្រុះដែលមើលទៅប្លែកពីគេនោះ។ អ្នកមើលការខុសត្រូវរូបនេះបានជ្រើសរើសពូជប៉េងប៉ោះជាង ១០ ប្រភេទ ដែលមានទំហំ ពណ៌ និងរូបរាងខុសៗគ្នា។ បន្ទាប់ពីបានជ្រើសរើសគ្រាប់ពូជប៉េងប៉ោះរួចហើយ គឺដល់ពេលត្រូវជ្រើសរើសពូជត្រប់វិញម្ដង។ ជាធម្មតា ប្រភេទត្រប់ដែលមនុស្សបរិភោគ គឺត្រប់វែងពណ៌ស្វាយ ឬត្រប់ពណ៌ស ប៉ុន្តែនាងគិតថា៖ «ត្រប់មិនគួរកំណត់ត្រឹមតែពីរប្រភេទនេះទេ។ មានពូជពណ៌បៃតង ពូជឆ្នូត ពូជវែង ពូជរាងមូល និងពូជរាងពងក្រពើជាដើម។ ខ្ញុំនឹងជ្រើសរើសប្រភេទនីមួយៗមួយមុខបន្តិចៗ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចបើកចិត្តពួកគេឱ្យទូលាយ និងបរិភោគត្រប់បានគ្រប់ប្រភេទ។ ក្នុងនាមជាអ្នកមើលការខុសត្រូវម្នាក់ មើលចុះ ខ្ញុំពិតជាមានភាពបត់បែន និងមានភាពក្លាហានក្នុងការជ្រើសរើសគ្រាប់ពូជណាស់ ខ្ញុំពិតជាចេះគិតគូរដល់បងប្អូនប្រុសស្រីខ្លាំងណាស់ ដោយបំពេញតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់គ្នា»។ បន្ទាប់មក នាងបានជ្រើសរើសគ្រាប់ពូជខ្ទឹមបារាំង។ នៅតំបន់នោះ មានពូជខ្ទឹមបារាំងសរុបទាំងអស់ ១៤ ប្រភេទ ហើយនាងបានជ្រើសរើសយកពូជទាំងអស់នោះ ហើយនៅពេលដែលនាងជ្រើសរើសរួច នាងមានអារម្មណ៍ពេញចិត្តជាខ្លាំង។ តើអ្នកមើលការខុសត្រូវរូបនេះ «ក្លាហាន» ដែរឬទេ? តើមាននរណាហ៊ានជ្រើសរើសពូជច្រើនយ៉ាងនេះទៅ? ក្រោយមក ខ្ញុំចេះតែបន្តវែកញែកពីបញ្ហានេះ ហើយមានមនុស្សម្នាក់ថែមទាំងនិយាយថា៖ «នៅតំបន់នោះ មិនមែនមានពូជត្រឹមតែ ១៤ ប្រភេទប៉ុណ្ណេះទេ នៅមានពូជពីរបីប្រភេទទៀតដែលនាងមិនបានជ្រើសរើស!» អ្វីដែលពួកគេចង់បានន័យនោះគឺថា ពូជ ១៤ ប្រភេទនេះ មិនរាប់ថាច្រើនប៉ុន្មានទេ ហើយនៅមានពូជផ្សេងទៀតដែលអ្នកមើលការខុសត្រូវមិនបានជ្រើសរើស ដូច្នេះ នាងមិនបានធ្វើអ្វីខុសនោះទេ។ តើមនុស្សដែលនិយាយបែបនេះ មិនមែនជាមនុស្សល្ងីល្ងើទេឬ? នេះគឺល្ងីល្ងើហើយ ដោយមិនយល់ភាសាមនុស្ស និងមិនដឹងពីមូលហេតុដែលខ្ញុំវែកញែកពីបញ្ហានេះ។ បន្ទាប់ពីបានជ្រើសរើសគ្រាប់ពូជខ្ទឹមបារាំងរួចហើយ អ្នកមើលការខុសត្រូវក៏បានជ្រើសរើសពូជដំឡូងបារាំងយ៉ាងហោចណាស់ក៏ប្រាំបីប្រភេទដែរ។ តើនាងជ្រើសរើសពូជច្រើនប្រភេទបែបនេះមានគោលបំណងអ្វី? គឺដើម្បីបើកចំហការយល់ដឹងរបស់មនុស្សគ្រប់គ្នាឱ្យបានទូលំទូលាយ និងអនុញ្ញាតឱ្យពួកគេអាចភ្លក់រសជាតិផ្សេងៗគ្នាជាច្រើនប្រភេទ។ អ្នកមើលការខុសត្រូវជឿថា ការជ្រើសរើសគ្រាប់ពូជគួរតែផ្អែកលើគោលការណ៍នៃការផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រី។ តើអ្នកគិតយ៉ាងណាចំពោះហេតុផលរបស់នាង? តើការធ្វើអ្វីដោយផ្អែកលើអាកប្បកិរិយានៃការគិតគូរជំនួសឱ្យមនុស្សគ្រប់គ្នា និងការបម្រើដល់មនុស្សគ្រប់គ្នា គឺជាគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវដែរឬទេ? (មិនមែនទេ។) ដូច្នេះ តើដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍បែបណាក្នុងការជ្រើសរើសគ្រាប់ពូជ? មិនត្រូវដាំពូជប្លែកៗ និងពូជកម្រមួយចំនួនដែលយើងមិនសូវបរិភោគជាទូទៅនោះទេ។ ចំពោះពូជណាដែលយើងឧស្សាហ៍បរិភោគ ប្រសិនបើយើងមិនធ្លាប់ដាំវាពីមុនមកទេ ហើយមិនដឹងថាតើវាត្រូវនឹងដី និងអាកាសធាតុនៅតំបន់នោះឬអត់ទេ ចូរជ្រើសរើសពូជមួយឬពីរប្រភេទ ឬច្រើនបំផុតបីឬបួនប្រភេទបានហើយ។ ទីមួយ គ្រាប់ពូជទាំងនោះត្រូវតែត្រូវនឹងដី និងអាកាសធាតុនៅតំបន់នោះ។ ទីពីរ ពូជនោះត្រូវតែងាយស្រួលដាំដុះ ហើយមិនងាយមានជំងឺ និងត្រូវសត្វល្អិតចង្រៃបំផ្លាញ។ ទីបី ពូជនោះគួរតែអាចផ្ដល់ពូជទុកសម្រាប់ឆ្នាំក្រោយបាន។ ចុងក្រោយ ពូជនោះគួរតែផ្ដល់ទិន្នផលល្អ។ ប្រសិនបើវាមានរសជាតិឆ្ងាញ់ ប៉ុន្តែផ្ដល់ទិន្នផលមិនល្អទេ ពូជនោះមិនស័ក្តិសមឡើយ។ បើវិនិច្ឆ័យតាមរយៈបញ្ហានៃការជ្រើសរើសគ្រាប់ពូជនេះ តើអ្នកមើលការខុសត្រូវនេះធ្វើការស្របតាមគោលការណ៍ដែរឬទេ? តើនាងបានស្វែងរកដែរឬទេ? តើនាងបានចុះចូលដែរឬទេ? តើនាងបានគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើនាងបានធ្វើការដោយប្រកាន់យកអាកប្បកិរិយាដែលនាងគួរតែមានក្នុងការបំពេញភារកិច្ចដែរឬទេ? (អត់ទេ។) ច្បាស់ណាស់ គឺនាងកំពុងតែប្រព្រឹត្តអំពើអាក្រក់តាមអំពើចិត្ត ដោយប្រឆាំងនឹងការរៀបចំការងារនៃដំណាក់របស់ព្រះជាម្ចាស់ដោយបើកចំហ ហើយធ្វើអ្វីតាមរបៀបផ្ទាល់ខ្លួនរបស់នាង! នាងបានចាយវាយប្រាក់តង្វាយរបស់ព្រះជាម្ចាស់ខ្ជះខ្ជាយបែបនេះ ដើម្បីបំពេញតាមចិត្តចង់ដឹងចង់ឃើញ និងការចង់សប្បាយរបស់នាងផ្ទាល់ ហើយបានចាត់ទុកកិច្ចការដ៏សំខាន់បែបនេះថាជាល្បែងកម្សាន្ត ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយរបស់នាង បែរជាបណ្ដោយឱ្យនាងធ្វើតាមចិត្ត ដោយមិនបានសួរនាំ ឬអន្តរាគមន៍អ្វីឡើយ។ នៅពេលដែលគេសួរគាត់ថា៖ «តើអ្នកមើលការខុសត្រូវដែលលោកបានជ្រើសរើសនោះ ពិតជាបានធ្វើការងារណាមួយដែរទេ? តើលទ្ធផលយ៉ាងម៉េចដែរ? ពាក់ព័ន្ធនឹងការជ្រើសរើសគ្រាប់ពូជ តើលោកបានជួយពិនិត្យពិច័យនាងឱ្យល្អិតល្អន់ដែរឬទេ?» គាត់មិនបានយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះទេ ហើយគ្រាន់តែនិយាយថា៖ «គ្រាប់ពូជនោះបានដាំដុះរួចហើយ។ ពេលកំពុងដាំដុះនោះ យើងបានចុះទៅមើលដល់កន្លែងផ្ទាល់»។ គាត់មិនបានខ្វល់ពីបញ្ហាផ្សេងទៀតឡើយ។ ចុងក្រោយ តើគេបានដឹងពីបញ្ហារបស់អ្នកមើលការខុសត្រូវរូបនេះដោយរបៀបណា? នាងបានដាំស្ត្រប៊ឺរីមួយចំនួន ហើយយោងទៅតាមលក្ខខណ្ឌបច្ចេកទេសដែលពាក់ព័ន្ធ មិនគួរគ្របដើមស្ត្រប៊ឺរី ឬអនុញ្ញាតឱ្យវាចេញផ្លែនៅឆ្នាំដំបូងទេ ហើយគួរតែបេះផ្កាទាំងអស់ចេញ បើមិនដូច្នេះទេ នៅឆ្នាំទីពីរ វានឹងគ្មានផ្លែទេ ហើយបើទោះបីជាមានផ្លែនៅឆ្នាំដំបូងក៏ដោយ ក៏ផ្លែវានឹងមានទំហំតូចខ្លាំងដែរ។ ទោះបីជាអ្នកជំនាញបានប្រាប់អ្នកមើលការខុសត្រូវរូបនោះអំពីរឿងនេះក៏ដោយ ក៏នាងមិនព្រមស្ដាប់ដែរ។ ហេតុផលរបស់នាងគឺផ្អែកលើព័ត៌មានតាមអនឡាញដែលបញ្ជាក់ថា នៅឆ្នាំដំបូង គេអាចគ្របដើមស្ត្រប៊ឺរីដោយថង់ប្លាស្ទិក និងអនុញ្ញាតឱ្យវាចេញផ្លែបាន។ លទ្ធផលនៃការធ្វើបែបនេះគឺថា ស្ត្រប៊ឺរីមានផ្លែតូចៗនិងមានរូបរាងចម្លែកៗ ហើយសម្បូរទៅដោយគ្រាប់ ខ្លះជូរ ខ្លះផ្អែម និងខ្លះសាបគ្មានជាតិ គឺមានគ្រប់បែបយ៉ាង។ បញ្ហាប្រែជាធ្ងន់ធ្ងរដល់កម្រិតបែបនោះទៅហើយ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយដែលនៅទីនោះ បែរជាមិនអើពើនឹងរឿងនេះទាល់តែសោះ។ ហេតុអ្វី? ពីព្រោះពួកគេគិតថា ទោះយ៉ាងណាក៏ពួកគេនឹងមិនត្រូវបរិភោគស្ត្រប៊ឺរីទាំងនោះដែរ ដូច្នេះ ពួកគេក៏សម្រេចមិនខ្វល់ពីបញ្ហានេះ។ តើការដែលមិនបរិភោគអ្វីមួយ មានន័យថាពួកគេមិនគួរខ្វល់ពីវាទេឬ? ចុះចំណែកដំឡូងបារាំង និងខ្ទឹមបារាំងដែលពួកគេនឹងត្រូវបរិភោគវិញនោះ តើពួកគេបានខ្វល់ពីវាដែរឬទេ? អ្នកដឹកនាំក្លែងក្លាយទាំងនេះ គ្មានអ្នកណាខ្វល់ឡើយ។ ពួកគេបានត្រឹមមើលអ្នកមើលការខុសត្រូវនោះធ្វើតាមអំពើចិត្តប៉ុណ្ណោះ។ ថ្ងៃមួយ ខ្ញុំបានទៅលេងពួកគេ ហើយមានមនុស្សម្នាក់បានរាយការណ៍ថា សាលាដចាស់អស់ហើយ ហើយប្រសិនបើពួកគេមិនប្រញាប់ប្រមូលផលទេនោះ នឹងគ្មាននរណាម្នាក់អាចបរិភោគវាបានឡើយ ហើយវានឹងត្រូវខូចចោលមិនខាន។ ក៏ប៉ុន្តែ អ្នកមើលការខុសត្រូវបានទទូចឱ្យទុកវា ហើយថា ប្រសិនបើពួកគេប្រមូលផលវា នោះពួកគេនឹងត្រូវដាំបន្លែផ្សេងទៀត ដែលនាងយល់ថាជារឿងនាំឱ្យពិបាក។ ទោះបីជាបានដឹងរឿងនេះក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយមិនបានធ្វើអ្វីដែរ។ ទីបំផុត ខាងលើត្រូវបញ្ជាឱ្យពួកគេប្រញាប់ប្រមូលផលសាលាដ និងដោះស្រាយស្ថានការណ៍នេះ បើមិនដូច្នេះទេ សាលាដនឹងត្រូវគ្របដណ្ដប់លើដីអស់ ហើយមិនអាចដាំដុះបន្លែសម្រាប់រដូវក្ដៅបានទេ។ ទោះបីជាការងារកើតមានបញ្ហាធំបែបនេះក៏ដោយ ក៏គ្មានអ្នកដឹកនាំក្លែងក្លាយណាម្នាក់ចាត់ការរឿងនេះដែរ ពួកគេខ្លាចធ្វើឱ្យអាក់អន់ចិត្តមនុស្សខ្លាំងពេក។ ដោយសារតែអ្នកមើលការខុសត្រូវរូបនេះ ត្រូវបានអ្នកដឹកនាំក្លែងក្លាយម្នាក់ដំឡើងឋានៈឱ្យ ហើយបន្ទាប់ពីដំឡើងឋានៈនាងរួច គាត់មិនដែលបានពិនិត្យមើលការងាររបស់នាង ដោយអនុញ្ញាតឱ្យនាងធ្វើអ្វីដោយសេរី ព្រមទាំងបានផ្ដល់ការគាំទ្រ និងធ្វើជាខ្នងបង្អែកឱ្យនាងទៀត ហើយអ្នកដឹកនាំផ្សេងទៀតមិនហ៊ានអន្តរាគមន៍ទេ និងបានគប់គិតគ្នាជាមួយពួកគេ ដូច្នេះ ទើបចុងក្រោយ មានបញ្ហាជាច្រើនបានកើតឡើង។ នេះគឺជាការងារដែលអ្នកដឹកនាំទាំងនោះបានធ្វើ។ តើនៅតែអាចហៅពួកគេថាជាអ្នកដឹកនាំបានទៀតទេ? ទោះបីជាមានបញ្ហាធ្ងន់ធ្ងរបែបនេះកើតឡើងនៅចំពោះមុខពួកគេក៏ដោយ ក៏ពួកគេនៅមិនដឹងថាវាជាបញ្ហាដែរ កុំថាឡើយទៅដល់ដោះស្រាយបញ្ហាទៀតនោះ។ តើពួកគេមិនមែនជាអ្នកដឹកនាំក្លែងក្លាយទេឬ? (ពួកគេជាអ្នកដឹកនាំក្លែងក្លាយមែន។) នៅក្នុងទិដ្ឋភាពមួយ ពួកគេគឺជាមនុស្សផ្គាប់ចិត្តគេ និងខ្លាចធ្វើឱ្យ អ្នកដទៃអាក់អន់ចិត្ត។ នៅក្នុងទិដ្ឋភាពមួយទៀត ពួកគេមិនដឹងថាបញ្ហានេះធ្ងន់ធ្ងរប៉ុនណានោះទេ ពួកគេខ្វះការវិនិច្ឆ័យដែលត្រឹមត្រូវ មិនដឹងថាវាជាបញ្ហា និងមិនដឹងថាការងារនេះស្ថិតនៅក្នុងដែននៃការទទួលខុសត្រូវរបស់ពួកគេឡើយ។ តើពួកគេមិនមែនជាមនុស្សគ្មានបានការ និងជាអ្នកបំផ្លាញទេឬ? តើនេះមិនមែនជាការធ្វេសប្រហែសក្នុងទំនួលខុសត្រូវទេឬ? (ជាការធ្វេសប្រហែសមែន។) នេះគឺជាស្ថានភាពទីបួន៖ អ្នកមើលការខុសត្រូវប្រឆាំងនឹងការរៀបចំការងារនៃដំណាក់របស់ព្រះជាម្ចាស់ ហើយធ្វើអ្វីតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ យើងបានលើកជាឧទាហរណ៍មួយ ដែលលាតត្រដាងពីលក្ខណៈសម្គាល់របស់អ្នកដឹកនាំក្លែងក្លាយ ដែលធ្វេសប្រហែសក្នុងទំនួលខុសត្រូវរបស់ពួកគេនៅក្នុងរឿងនេះ និងលាតត្រដាងពីសារជាតិធម្មជាតិរបស់អ្នកដឹកនាំក្លែងក្លាយ។

V. របៀបដែលអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះអ្នកមើលការខុសត្រូវ ដែលជាពួកទទឹងនឹងព្រះគ្រីស្ទ និងបង្កើតនគរឯករាជ្យ

ស្ថានភាពមួយទៀត គឺនៅពេលដែលអ្នកមើលការខុសត្រូវបះបោរប្រឆាំងនឹងថ្នាក់លើរបស់ខ្លួន ហើយបង្កើតនគរឯករាជ្យ។ អ្នកមើលការខុសត្រូវទាំងនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកដឹកនាំក្លែងក្លាយមិនអាចដើរតួនាទីជាអ្នកត្រួតពិនិត្យបានឡើយ ពាក់ព័ន្ធនឹងបញ្ហាដូចជា អ្នកមើលការខុសត្រូវមានគុណសម្បត្តិអន់ខ្សោយ មានភាពជាមនុស្សមិនល្អ ឬធ្វើអំពើអាក្រក់តាមអំពើចិត្តជាដើម។ ពួកគេក៏មិនបានចុះទៅពិនិត្យមើល និងសួរនាំឱ្យបានទាន់ពេលវេលាអំពីការងារដែលអ្នកមើលការខុសត្រូវប្រភេទនេះកំពុងធ្វើ និងអំពីបញ្ហារបស់ពួកគេ ដើម្បីកំណត់ពីភាពស័ក្តិសមរបស់ពួកគេឡើយ។ ស្រដៀងគ្នានេះដែរ អ្នកដឹកនាំក្លែងក្លាយរឹតតែគ្មានសមត្ថភាពមើលធ្លុះពីសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទដែលជាមនុស្សដ៏គ្រោះថ្នាក់ និងកាចសាហាវទៅទៀត។ ពួកគេមិនត្រឹមតែគ្មានសមត្ថភាពមើលធ្លុះពីរឿងនេះប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេថែមទាំងមានការភ័យខ្លាចចំពោះមនុស្សទាំងនេះ និងមានអារម្មណ៍តែលតោល និងគ្មានអំណាចអ្វីសោះ រហូតដល់ថ្នាក់ពួកគេត្រូវពួកទទឹងនឹងព្រះគ្រីស្ទដឹកច្រមុះជាញឹកញាប់។ តើរឿងនេះអាចធ្ងន់ធ្ងរដល់កម្រិតណាទៅ? ពួកទទឹងនឹងព្រះគ្រីស្ទអាចបង្កើតបក្ខពួកនៅក្នុងកន្លែងការងាររបស់អ្នកដឹកនាំក្លែងក្លាយ ដោយប្រមែប្រមូលកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើតជានគរឯករាជ្យ ហើយនៅទីបំផុត ពួកគេអាចនឹងឡើងកាន់កាប់ ចាប់ផ្ដើមធ្វើការសម្រេចចិត្ត ហើយប្រែក្លាយអ្នកដឹកនាំក្លែងក្លាយឱ្យជាអាយ៉ង។ អ្នកដឹកនាំក្លែងក្លាយទាំងនេះហាក់មិនចាប់ភ្លឹកទាល់តែសោះអំពីរឿងរ៉ាវដែលពួកទទឹងនឹងព្រះគ្រីស្ទសម្រេចចិត្ត និងរឿងរ៉ាវដែលពួកគេបានដឹង ហើយពួកគេងងឹតស្លុងមិនដឹងរឿងអ្វីទាំងអស់។ ពួកគេបានដឹងពីរឿងទាំងនេះ ទាល់តែមានរឿងអ្វីមួយកើតឡើង ហើយទាល់តែមានគេរាយការណ៍រឿងនោះប្រាប់ទៅពួកគេ ប៉ុន្តែទម្រាំដល់ពេលនោះ វាហួសពេលទៅហើយ។ អ្នកដឹកនាំក្លែងក្លាយថែមទាំងសួរពួកទទឹងនឹងព្រះគ្រីស្ទថា ហេតុអ្វីបានជាមិនប្រាប់ពួកគេ ហើយចម្លើយរបស់ពួកនោះគឺ៖ «តើប្រាប់អ្នកបានប្រយោជន៍អ្វី? អ្នកមិនអាចសម្រេចចិត្តលើរឿងអ្វីបានផង ដូច្នេះ មិនចាំបាច់ពិភាក្សារឿងនេះជាមួយអ្នកទេ យើងបានសម្រេចចិត្តដោយខ្លួនឯងហើយ។ ទោះបីជាយើងប្រាប់អ្នកឱ្យដឹងក៏ដោយ ក៏អ្នកច្បាស់ជាយល់ព្រមដដែលទេ។ តើអ្នកអាចមានយោបល់អ្វីទៅ?» ចំពោះបញ្ហានេះ អ្នកដឹកនាំក្លែងក្លាយទាល់តម្រិះតែម្ដង។ ប្រសិនបើអ្នកមិនអាចសម្គាល់ដឹង មិនអាចដោះស្រាយ ឬចាត់ការពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបានទេ អ្នកគួរតែរាយការណ៍ពួកគេទៅខាងលើ ប៉ុន្តែអ្នកមិនទាំងហ៊ានធ្វើបែបនេះផង។ តើអ្នកមិនមែនជាមនុស្សគ្មានបានការទេឬ? (គ្មានបានការមែន។) នៅពេលប្រឈមមុខនឹងបញ្ហាបែបនេះ ពួកមនុស្សអត់បានការទាំងនេះ បានត្រឹមមកយំរៀបរាប់ប្រាប់ខ្ញុំ ដោយត្អូញត្អែរថា៖ «វាមិនមែនជាកំហុសរបស់ខ្ញុំទេ។ ខ្ញុំមិនបានធ្វើការសម្រេចចិត្តបែបនោះឡើយ។ ការសម្រេចចិត្តដែលពួកគេបានធ្វើនោះ មិនថាត្រឹមត្រូវឬខុសទេ គឺគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ ពីព្រោះនៅពេលដែលពួកគេធ្វើវា ពួកគេមិនបានជូនដំណឹងដល់ខ្ញុំ ឬប្រាប់ខ្ញុំឱ្យបានដឹងអំពីរឿងនេះទេ»។ តើពួកគេនិយាយបែបនេះ ចង់មានន័យថាម៉េច? (ពួកគេកំពុងតែគេចវេះពីការទទួលខុសត្រូវ។) ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកគួរតែដឹង និងក្ដាប់ឱ្យបានពីបញ្ហាទាំងនេះ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទមិនបានប្រាប់អ្នកឱ្យដឹងអំពីរឿងរ៉ាវផ្សេងៗទេ ហេតុអ្វីបានជាអ្នកមិនព្រមទៅសួរនាំដោយខ្លួនឯងជាមុនទៅ? ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកគួរតែរៀបចំ ដឹកនាំ និងសម្រេចចិត្តលើគ្រប់បញ្ហាទាំងអស់។ ប្រសិនបើពួកគេមិនបានប្រាប់អ្នកឱ្យដឹងរឿងអ្វីសោះ និងបានធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយផ្ញើវិក្កយបត្រមកឱ្យអ្នកចុះហត្ថលេខាតាមក្រោយ តើពួកគេមិនមែនកំពុងដណ្ដើមអំណាចរបស់អ្នកទេឬ? នៅពេលដែលអ្នកដឹកនាំក្លែងក្លាយជួបប្រទះនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលរំខានដល់ការងាររបស់ពួកជំនុំ ពួកគេប្រែជាស្រឡាំងកាំង។ ពួកគេទាល់តម្រិះដូចជាមនុស្សល្ងីល្ងើដែលប្រឈមមុខនឹងសត្វចចកអ៊ីចឹង ហើយនៅពេលដែលពួកគេត្រូវធ្វើឱ្យក្លាយទៅជាអាយ៉ង និងត្រូវគេដណ្ដើមអំណាចដូច្នេះ ពួកគេបានត្រឹមឈរមើលដោយធ្វើអ្វីមិនកើត។ ចំពោះបញ្ហានេះ ពួកគេមិនអាចធ្វើអ្វីបានទាល់តែសោះ។ ពិតជាក្រុមមនុស្សលាមកឥតបានការមែន! ពួកគេមិនអាចដោះស្រាយបញ្ហាផ្សេងៗបានទេ ពួកគេមិនអាចសម្គាល់ដឹង ឬលាតត្រដាងពីពួកទទឹងនឹងព្រះគ្រីស្ទបានទេ ហើយពួកគេច្បាស់ជាមិនអាចរារាំងពួកនោះមិនឱ្យប្រព្រឹត្តអំពើអាក្រក់ណាមួយបានឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ ពួកគេមិនបានរាយការណ៍បញ្ហាទាំងនេះទៅខាងលើទេ។ តើអ្នកទាំងនេះមិនមែនជាមនុស្សគ្មានបានការទេឬ? តើការជ្រើសរើសអ្នកឱ្យធ្វើជាអ្នកដឹកនាំមានប្រយោជន៍អ្វី? ពួកទទឹងនឹងព្រះគ្រីស្ទធ្វើអំពើអាក្រក់តាមអំពើចិត្ត ខ្ជះខ្ជាយប្រាក់តង្វាយដោយបើកចំហ ហើយពួកគេបង្កើតកម្លាំងដែលពួកគេជាអ្នកដឹកនាំ និងបង្កើតនគរឯករាជ្យនៅក្នុងពួកជំនុំ ស្របពេលដែលអ្នកមិនបានត្រួតពិនិត្យ លាតត្រដាង រារាំង ឬចាត់ការពួកគេទាល់តែសោះ ប៉ុន្តែអ្នកបែរជាមកត្អូញត្អែរប្រាប់ខ្ញុំទៅវិញ។ តើអ្នកជាអ្នកដឹកនាំប្រភេទណាទៅ? អ្នកពិតជាមនុស្សគ្មានបានការមែន! មិនថាពួកគេកំពុងធ្វើអ្វីនោះទេ ក្រុមបក្ខពួកដែលដឹកនាំដោយពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ លួចពិភាក្សាគ្នាស្ងាត់ៗក្នុងចំណោមពួកគេ ហើយបន្ទាប់មក ក៏ធ្វើការសម្រេចចិត្តដោយគ្មានការអនុញ្ញាត។ ពួកគេមិនទាំងផ្ដល់សិទ្ធិឱ្យអ្នកដឹកនាំបានដឹងថាមានរឿងអ្វីកើតឡើងផង កុំថាឡើយដល់ទៅសិទ្ធិក្នុងការសម្រេចចិត្តនោះ។ ពួកគេបដិសេធអ្នកដឹកនាំដោយផ្ទាល់ ដោយក្ដាប់អំណាចទាំងអស់ដោយខ្លួនឯង និងសម្រេចគ្រប់យ៉ាង។ ស្ថិតក្នុងកាលៈទេសៈបែបនេះ តើអ្នកដឹកនាំដែលត្រូវគេផ្ដល់ភារកិច្ចឱ្យគ្រប់គ្រងលើពួកនេះកំពុងធ្វើអ្វី? ពួកគេមិនបានត្រួតពិនិត្យ មើលការខុសត្រូវ គ្រប់គ្រង ឬធ្វើការសម្រេចចិត្តទាក់ទងនឹងការងារនេះទាល់តែសោះ។ នៅទីបំផុត ពួកគេបណ្ដោយឱ្យពួកទទឹងនឹងព្រះគ្រីស្ទឡើងកាន់កាប់ និងគ្រប់គ្រងលើពួកគេវិញ។ តើបញ្ហានេះមិនមែនកើតចេញពីការងាររបស់អ្នកដឹកនាំក្លែងក្លាយទេឬ? តើអ្វីទៅជាសារជាតិនៃបញ្ហានេះ? តើវាមានប្រភពចេញមកពីណា? វាមានប្រភពចេញមកពីអ្នកដឹកនាំក្លែងក្លាយដែលមានគុណសម្បត្តិអន់ខ្សោយ ខ្វះសមត្ថភាពការងារ បូករួមនឹងពួកទទឹងនឹងព្រះគ្រីស្ទមិនឱ្យតម្លៃពួកគេទាល់តែសោះផង។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «ក្នុងនាមជាអ្នកដឹកនាំ តើអ្នកអាចធ្វើអ្វីបានខ្លះទៅ? ខ្ញុំនៅតែមិនស្ដាប់អ្នកឯងអ៊ីចឹង ហើយខ្ញុំនឹងបន្តធ្វើអ្វីរំលងក្បាលអ្នកឯងអ៊ីចឹង។ ប្រសិនបើអ្នករាយការណ៍រឿងនេះទៅខាងលើ យើងនឹងធ្វើបាបអ្នកមិនខាន!» អ្នកដឹកនាំក្លែងក្លាយមិនហ៊ានរាយការណ៍រឿងបែបនេះទេ។ អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែខ្វះសមត្ថភាពការងារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ខ្វះសេចក្ដីក្លាហានក្នុងការប្រកាន់តាមគោលការណ៍ផងដែរ ពួកគេខ្លាចធ្វើឱ្យមនុស្សអាក់អន់ចិត្ត ហើយពួកគេគ្មានភក្ដីភាពទាំងស្រុង។ តើនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬ? ប្រសិនបើពួកគេពិតជាមានគុណសម្បត្តិ និងយល់ពីសេចក្ដីពិតខ្លះមែននោះ ដូច្នេះ នៅពេលឃើញថាមនុស្សទាំងនេះជាមនុស្សអាក្រក់ ពួកគេមុខជានិយាយថា៖ «ខ្ញុំមិនហ៊ានលាតត្រដាងពីពួកគេតែម្នាក់ឯងទេ ដូច្នេះ ខ្ញុំនឹងប្រកបគ្នាជាមួយបងប្អូនប្រុសស្រីមួយចំនួនដែលដេញតាម និងយល់ពីសេចក្ដីពិតឱ្យបានច្រើន ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ បន្ទាប់ពីប្រកបគ្នាជាមួយពួកគេហើយ ប្រសិនបើយើងនៅតែមិនអាចចាត់ការពួកទទឹងនឹងព្រះគ្រីស្ទបានទៀត ខ្ញុំនឹងរាយការណ៍បញ្ហានេះទៅខាងលើ និងទុកឱ្យពួកគាត់ជាអ្នកដោះស្រាយចុះ។ ខ្ញុំមិនអាចធ្វើអ្វីផ្សេងក្រៅពីនេះបានទេ ប៉ុន្តែជាដំបូង ខ្ញុំត្រូវតែការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់សិន។ បញ្ហាណាដែលខ្ញុំបានមើលធ្លុះ និងបញ្ហាណាដែលខ្ញុំបានរកឃើញ ដាច់ខាតគឺមិនត្រូវបណ្ដោយឱ្យវាបន្តរីករាលដាលបានឡើយ»។ តើនេះមិនមែនជាវិធីដោះស្រាយបញ្ហាទេឬ? តើនេះមិនមែនអាចចាត់ទុកថាជាការបំពេញទំនួលខុសត្រូវរបស់ខ្លួនទេឬ? ប្រសិនបើអ្នកអាចធ្វើបែបនេះបាន ដូច្នេះ ខាងលើនឹងមិននិយាយថា អ្នកមានគុណសម្បត្តិអន់ខ្សោយ និងខ្វះសមត្ថភាពការងារឡើយ។ ក៏ប៉ុន្តែ អ្នកមិនទាំងអាចរាយការណ៍បញ្ហាផ្សេងៗទៅខាងលើបានផង ដូច្នេះ អ្នកត្រូវបានគេចាត់ថ្នាក់ថាជាមនុស្សគ្មានបានការ និងជាអ្នកដឹកនាំក្លែងក្លាយ។ អ្នកមិនត្រឹមតែអ្នកមានគុណសម្បត្តិអន់ខ្សោយ និងខ្វះសមត្ថភាពការងារប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងគ្មានសេចក្ដីជំនឿ និងសេចក្ដីក្លាហានក្នុងការពឹងអាងលើព្រះជាម្ចាស់ដើម្បីលាតត្រដាង និងប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទទៀតផង។ តើអ្នកមិនមែនជាមនុស្សគ្មានបានការទេឬ? តើអ្នកដែលត្រូវពួកទទឹងនឹងព្រះគ្រីស្ទដណ្ដើមអំណាចនោះ គួរឱ្យអាណិតដែរឬទេ? ស្ដាប់ទៅ ពួកគេហាក់ដូចជាគួរឱ្យអាណិតណាស់។ ពួកគេមិនបានធ្វើអ្វីអាក្រក់ទេ ហើយពួកគេមានការប្រុងប្រយ័ត្ននៅក្នុងការងាររបស់ពួកគេជាខ្លាំង ខ្លាចធ្វើខុស ខ្លាចត្រូវគេលួសកាត់ និងខ្លាចត្រូវបងប្អូនប្រុសស្រីមើលងាយខ្លាំងណាស់។ ប៉ុន្តែនៅទីបំផុត ពួកគេត្រូវពួកទទឹងនឹងព្រះគ្រីស្ទដណ្ដើមអំណាចទាំងស្រុងនៅចំពោះមុខពួកគេ សម្ដីដែលពួកគេនិយាយ គឺគ្មានប្រសិទ្ធភាពទាល់តែសោះ ហើយមិនថាមានវត្តមានពួកគេនៅទីនោះឬអត់ ក៏មិនសំខាន់ដែរ។ ពីសម្បកក្រៅ មើលទៅហាក់ដូចជាពួកគេគួរឱ្យអាណិតណាស់ ប៉ុន្តែតាមពិតទៅ ពួកគេគួរឱ្យស្អប់ខ្លាំងណាស់។ ប្រាប់ខ្ញុំមកមើល៍ តើដំណាក់របស់ព្រះជាម្ចាស់អាចដោះស្រាយបញ្ហាដែលមនុស្សមិនអាចដោះស្រាយបានដែរឬទេ? តើមនុស្សគួររាយការណ៍បញ្ហាទៅខាងលើដែរឬទេ? (ពួកគេគួររាយការណ៍។) នៅដំណាក់របស់ព្រះជាម្ចាស់ គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបានឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដោះស្រាយរាល់បញ្ហាទាំងអស់បាន។ តើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ដោយពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿនេះសូម្បីតែបន្តិចផង តើអ្នកមានលក្ខណៈសម្បត្តិធ្វើជាអ្នកដឹកនាំបានដោយរបៀបណាទៅ? តើអ្នកមិនមែនជាមនុស្សលាមកឥតបានការទេឬ? នេះមិនមែនត្រឹមតែពាក់ព័ន្ធនឹងការធ្វើជាអ្នកដឹកនាំក្លែងក្លាយនោះទេ។ អ្នកខ្វះសូម្បីតែមូលដ្ឋានគ្រឹះនៃសេចក្ដីជំនឿលើព្រះជាម្ចាស់។ អ្នកគឺជាអ្នកមិនជឿ ហើយអ្នកមិនសមនឹងធ្វើជាអ្នកដឹកនាំឡើយ!

ទាក់ទងនឹងទំនួលខុសត្រូវទីបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ យើងបានរៀបរាប់ពីស្ថានភាពចំនួនប្រាំចំណុច ដើម្បីលាតត្រដាងពីរបៀបដែលអ្នកដឹកនាំក្លែងក្លាយដោះស្រាយចំណុចការងារផ្សេងៗ និងអ្នកមើលការខុសត្រូវ។ ផ្អែកលើស្ថានភាពទាំងប្រាំនេះ យើងបានវែកញែកលម្អិតពីលក្ខណៈសម្គាល់ផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយដែលមានគុណសម្បត្តិអន់ខ្សោយបំផុត អសមត្ថភាព និងគ្មានសមត្ថភាពធ្វើការងារជាក់ស្ដែង។ តាមរយៈការប្រកបគ្នាតាមរបៀបនេះ តើអ្នករៀងច្បាស់ជាងមុនបន្តិចទេ ពាក់ព័ន្ធនឹងរបៀបសម្គាល់អ្នកដឹកនាំក្លែងក្លាយនេះ? (ច្បាស់ជាងមុនបន្តិច។) មិនអីទេអ៊ីចឹង ថ្ងៃនេះ យើងបញ្ចប់ការប្រកបគ្នារបស់យើងត្រឹមនេះចុះ។ ជម្រាបលា!

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ