ការឈឺចាប់ ដែលមិនអាចប្រកែកបាន

11-07-2023

ដោយឈូឆេង ប្រទេសចិន

ពេលខ្ញុំអាយុ៤៧ឆ្នាំ ភ្នែកខ្ញុំចាប់ផ្ដើមចុះខ្សោយជាខ្លាំង។ គ្រូពេទ្យថា បើខ្ញុំមិនមើលថែភ្នែកខ្ញុំទេ នោះខ្ញុំនឹងមើលលែងឃើញបន្តិចម្ដងៗមិនខាន ដូច្នេះ ខ្ញុំត្រូវតែឈប់ធ្វើការ ហើយសម្រាកនៅផ្ទះ។ អនាគតខ្ញុំប្រែជាអាប់អួ ដូចពន្លឺត្រូវរលាយបាត់ពីជីវិតខ្ញុំអ៊ីចឹង។ ខ្ញុំបានពិបាកចិត្តជាខ្លាំង។ ក្នុងឆ្នាំ ២០០៧ ខ្ញុំមានសំណាងណាស់ ដែលទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយមិនយូរប៉ុន្មាន ភ្នែកខ្ញុំក៏ប្រសើរឡើងវិញ។ ដើម្បីតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះ ខ្ញុំបានស្នើសុំចង់ភារកិច្ចមួយ។ រាល់ការលំបាកដែលបងប្អូនប្រុសស្រីមាន ខ្ញុំនឹងជួយតាមតែអាចធ្វើទៅបាន។ មិនថាពួកគេមកជួបជុំគ្នានៅផ្ទះខ្ញុំមានចំនួនប៉ុន្មាន ឬក៏ស្នាក់នៅរយៈពេលប៉ុន្មានទេ ខ្ញុំនឹងស្វាគមន៍ពួកគេដោយក្ដីរីករាយជានិច្ច។ ដោយសារតែផ្ទះខ្ញុំតូច ដូច្នេះ ពេលខ្លះ ខ្ញុំគ្មានគ្រែគេងគ្រប់គ្រាន់សម្រាប់ពួកគេឡើយ ហើយចុងក្រោយ ខ្ញុំត្រូវគេងនៅលើសាឡុង ឬលើឥដ្ឋផង។ ខ្ញុំគិតថា ការបំពេញភារកិច្ចបែបនេះ គឺជាការបង្ហាញភក្ដីភាពចំពោះព្រះ តែក្រោយមក តាមរយៈការបើកសម្ដែងអំពីការពិត ខ្ញុំបានឃើញថា ខ្ញុំជាមនុស្សអាត្មានិយមបំផុត និងគ្មានភក្ដីភាពក្នុងភារកិច្ចសោះឡើយ។ ការនេះធ្វើឱ្យដួងចិត្តខ្ញុំឈឺចាប់រកអ្វីថ្លែងពុំបានឡើយ។

ក្នុងឆ្នាំ ២០១៤ អ្នកដឹកនាំពួកជំនុំម្នាក់ ដែលខ្ញុំឱ្យស្នាក់នៅ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយដោយសារគាត់ទើបតែចាកចេញពីផ្ទះខ្ញុំ ដូច្នេះ ខ្ញុំ និងប្រពន្ធខ្ញុំ ត្រូវប្រញាប់ចេញពីផ្ទះភ្លាមៗ ដើម្បីសុវត្ថិភាពរបស់យើង។ ពេលនោះ ជាដើមនិទាឃរដូវ ដូច្នេះ វាត្រជាក់ណាស់។ យើងគ្មានកន្លែងត្រូវទៅទេ ហើយខ្ញុំបានគិតទាំងឈឺចាប់ថា៖ «យើងមានអាយុជាង៦០ឆ្នាំហើយ។ ប្រពន្ធខ្ញុំទៀតសោត ក៏មានជំងឺខួរឆ្អឹងខ្នង និងទន់ខ្សោយខ្លាំងទៀត។ តើយើងត្រូវទៅកន្លែងណាទៅ?» ក្រោយមក ប្អូនស្រីម្នាក់ជួយយើងរកបានកន្លែងមួយឱ្យយើងស្នាក់នៅមួយរយៈពេល។ ពេលនោះ ខ្ញុំបានដឹងថា ប្អូនស្រីពីរនាក់ដែលយើងឱ្យស្នាក់នៅ ក៏ត្រូវបានគេចាប់ខ្លួនដែរ។ ពេលឮដំណឹងអំពីការចាប់ខ្លួនបងប្អូនប្រុសស្រីម្ដងមួយៗបែបនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងដេកបារម្ភរាល់ថ្ងៃ ដោយខ្លាចថា ប៉ូលិសអាចទម្លាយចូលគ្រប់ពេល។ ខ្ញុំបានកាន់ឧបករណ៍ស្ប៉ា និងម៉ាស្សាជើងជាប់ជានិច្ច ដើម្បីការពារខ្លួន ហើយបន្តឱ្យបងប្អូនប្រុសស្រីស្នាក់នៅជាមួយដដែល។

ក្រោយមក ក្នុងឆ្នាំ ២០១៧ ក្នុងអំឡុងការជួបជុំមួយ ប្អូនស្រីម្នាក់បាននិយាយថា កូនប្រុសរបស់គ្រួសារម្ចាស់ផ្ទះនាង បានត្រលប់មកវិញ។ គាត់គឺជាអ្នកមិនជឿព្រះ ហើយប្រឆាំងយ៉ាងខ្លាំងចំពោះជំនឿរបស់ម្ដាយគាត់ ដូច្នេះ ប្អូនស្រីនោះមិនអាចបន្តស្នាក់នៅទីនោះបានទៀតឡើយ។ ខ្ញុំ និងប្រពន្ធខ្ញុំបានឃើញថា គាត់កំពុងជួបការលំបាក ដូច្នេះ យើងក៏ផ្ដួចផ្ដើមឱ្យនាងស្នាក់នៅជាមួយយើង។ មិនយូរប៉ុន្មាន យើងបានឮថា បក្សកុម្មុយនីស្តចិន មានគម្រោងវាយឆ្មក់ជាសង្គ្រប់ ដោយមានគោលដៅស៊ើបអង្កេតលើអ្នកជួលផ្ទះ។ ខ្ញុំចាប់ផ្ដើមបារម្ភជាខ្លាំងថា៖ «យើងជាម្ចាស់ផ្ទះ តើខ្ញុំគួរនិយាយបែបណាទៅ បើប៉ូលិសចូលមកឆែកឆេរ ហើយឃើញប្អូនស្រីនេះនៅក្នុងផ្ទះយើងនោះ? ប្អូនស្រីកំពុងបំពេញភារកិច្ចដ៏សំខាន់មួយ បើនាងត្រូវគេចាប់ខ្លួន នោះយើងនឹងប្រាកដជាជាប់ពាក់ព័ន្ធដែរមិនខាន។ ប្រពន្ធខ្ញុំទន់ខ្សោយ ហើយគាត់ងាយនឹងតក់ស្លុតណាស់ បើមានរឿងកើតឡើង។ សុខភាពគាត់អាចមានបញ្ហាគ្រប់ពេល»។ ដោយខ្លាចគេចាប់ខ្លួនគាត់ ប្រពន្ធខ្ញុំបានសុំឱ្យខ្ញុំបណ្ដេញប្អូនស្រីនោះចេញ។ ខ្ញុំយល់ថា ការបណ្ដេញនាងចេញមិនមែនជារឿងត្រឹមត្រូវទេ ដ្បិតនាងគ្មានកន្លែងត្រូវទៅឡើយនៅក្នុងរដូវរងានេះ ដូច្នេះ ខ្ញុំបាននិយាយជាមួយប្រពន្ធខ្ញុំអំពីការឱ្យនាងបន្តស្នាក់នៅ។ ប្រពន្ធខ្ញុំបានខឹងនឹងខ្ញុំ ហើយបានសុំឱ្យខ្ញុំគិតអំពីផលវិបាកផង។ ខ្ញុំបានគិតថា៖ «ការចាប់ខ្លួន និងការបៀតបៀនរបស់បក្សកុម្មុយនីស្តចិនចំពោះពួកអ្នកស្មោះត្រង់ កាន់តែធ្ងន់ធ្ងរឡើងៗហើយ។ សព្វថ្ងៃ គ្រប់គ្នានៅក្នុងសហគមន៍ ក៏ត្រូវចុះបញ្ជីឈ្មោះពិតផងដែរ។ បើប៉ូលិសដឹងថា យើងជឿលើព្រះ ហើយឱ្យបងប្អូនប្រុសស្រីស្នាក់នៅ នោះគ្មានផ្លូវដែលពួកគេនឹងដោះលែងយើងឡើយ។ គេនឹងលុបចោលប្រាក់សោធនរបស់យើង ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់យើងមិនខាន។ យើងចាយពេលពេញមួយជីវិត ប្រឹងធ្វើការ សល់តែប៉ុណ្ណោះឯង។ បើគេដកហូតទៀត តើយើងនឹងរស់នៅម្ដេចកើតទៅ? ហើយជាងនេះទៀត វាក៏អាចប៉ះពាល់ដល់អនាគតកូនៗយើងផងដែរ។ ឥឡូវ យើងមានវ័យជាង៦០ឆ្នាំ ទាំងឈឺទៀតផង។ តើយើងអាចទ្រាំនឹងការធ្វើទារុណកម្មរបស់ប៉ូលិបានទេ បើគេចាប់យើងដាក់គុកនោះ? បើយើងទ្រាំមិនបាន ហើយធ្វើដូចជាយូដាស នោះយើងនឹងបាត់បង់ទិសដៅរបស់យើងមិនខាន។ ពេលនោះ តើការជឿលើព្រះនាប៉ុន្មានឆ្នាំនេះ នឹងមិនក្លាយជាអសារបង់ទៅហើយទេឬ?» ខ្ញុំក៏គិតពីរបៀបដែលប្រពន្ធខ្ញុំខឹងនឹងខ្ញុំដែរ បើខ្ញុំមិនសា្ដប់គាត់នោះ។ បន្ទាប់ពីគិតពិចារណាច្រើនមក ខ្ញុំក៏ស្ដាប់តាមប្រពន្ធខ្ញុំ រួចនិយាយជាមួយប្អូនស្រីនោះអំពីការឱ្យនាងទៅរស់នៅកន្លែងផ្សេង។ មួយខែក្រោយមក ប្អូនស្រីនោះនៅតែមិនទាន់រើចេញដដែល ហើយដោយខ្លាចមានរឿងហេតុកើតឡើងនៅថ្ងៃណាមួយ ខ្ញុំតែងសួរនាងថាតើនាងរកបានកន្លែងរស់នៅថ្មីហើយឬនៅ ថាពេលណាទើបនាងរើចេញ។ តាមពិត ខ្ញុំកំពុងនិយាយបញ្ឆិតបញ្ឆៀងចង់បណ្ដេញនាងចេញ។ តែខ្ញុំយល់ថាខ្លួនខុសឆ្គង ពេលខ្ញុំធ្វើបែបនេះ។ មួយរយៈក្រោយមក ប្អូនស្រីនោះរកបានកន្លែងថ្មី រួចក៏រើចេញទៅ តែខ្ញុំមិនបានឆ្លុះបញ្ចាំងមើលខ្លួនឯងចំពោះរឿងនេះទេ។

ក្នុងអំឡុងពេលចូលឆ្នាំចិន នាឆ្នាំ ២០១៨ ប្អូនស្រី លី បានប្រាប់យើងថា កន្លែងរបស់នាងត្រូវបានប៉ូលិសឃ្លាំមើល និងសួរខ្ញុំថាតើនាងអាចស្នាក់នៅជាមួយយើងពីរបីថ្ងៃបានអត់ រហូតដល់នាងរកបានកន្លែងរស់នៅថ្មី។ ពេលនោះ ខ្ញុំមិនបានគិតច្រើនឡើយ ពោលគឺខ្ញុំគ្រាន់តែចង់ជួយប្អូនស្រីបានកន្លែងស្នាក់នៅសិនប៉ុណ្ណោះ។ ពេលប្អូនស្រីនេះចាប់ផ្ដើមស្នាក់នៅ នាងចេញទៅចូលរួមការជួបជុំជាញឹកញាប់ ដោយធ្វើឱ្យខ្ញុំពិបាកចិត្តជាខ្លាំងថា៖ «នេះជាថ្ងៃបុណ្យចូលឆ្នាំចិន។ ប៉ូលិសអាចប្រើឱកាសនេះ ដើម្បីធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំបាន។ បើនាងត្រូវគេចាប់ខ្លួន យើងនឹងមិនអាចរួចខ្លួនបានទេ ហើយគ្រួសារយើងក៏នឹងជាប់ពាក់ព័ន្ធផងដែរ»។ ខ្ញុំយល់ថា បើប្អូនស្រីនេះរស់នៅជាមួយយើងកាន់តែយូរ យើងកាន់តែមានគ្រោះថ្នាក់ខ្លាំងមិនខាន។ ខ្ញុំគិតអំពីសុវត្ថិភាពរបស់ខ្ញុំ និងអនាគតកូនៗរបស់ខ្ញុំ ហើយព្យាយាមគិតរកលេសដោះសា ដើម្បីឱ្យប្អូនស្រីនេះចាកចេញឱ្យបានឆាប់។ ក្រោយមក ខ្ញុំបានគិតថា ព្រោះតែប្អូនស្រី លី តែងតែចេញទៅចូលរួមការជួបជុំ ដូច្នេះ នាងអាចរស់នៅកន្លែងជួបជុំទាំងនោះតែម្ដងទៅ។ ខ្ញុំបានប្រាប់នាងអំពីគំនិតនេះ ហើយនាងគ្មានជម្រើសអ្វី ក្រៅពីចាកចេញទាំងទឹកមុខស្រពោនឡើយ។ ក្រោយមកទៀត ខ្ញុំមិនបានឱ្យអ្នកផ្សេងស្នាក់នៅជាមួយឡើយ ពោលគឺយើងគ្រាន់តែធ្វើភារកិច្ចផ្សេងប៉ុណ្ណោះ។ ថ្ងៃមួយ នានិទាឃរដូវឆ្នាំ ២០២១ អ្នកដឹកនាំបាននិយាយជាមួយខ្ញុំ និងស្នើសុំខ្ញុំថាតើប្អូនប្រុសបីនាក់អាចស្នាក់នៅជាមួយយើងមួយរយៈពេលបានអត់។ ពេលខ្ញុំហៀបនឹងយល់ព្រម ប្រពន្ធខ្ញុំក៏និយាយថា៖ «តើយើងអាចផ្ដល់ចម្លើយដល់លោកនៅថ្ងៃស្អែកបានទេ?» ក្រោយអ្នកដឹកនាំចាកចេញ ប្រពន្ធខ្ញុំក៏និយាយមកខ្ញុំថា៖ «គេថា គ្រាន់តែបណ្ដោះអាសន្នទេ ប៉ុន្តែចុះបើចុងក្រោយ ពួកគេត្រូវស្នាក់នៅរយៈពេលវែង ហើយត្រូវប៉ូលិសចាប់ខ្លួននោះ? យើងត្រូវតែរកហេតុផលបដិសេធពួកគេ។ យើងអាចនិយាយថា អ្នកដឹកនាំដែលនៅជាមួយយើងមួយរយៈមុន ត្រូវប៉ូលិសចាប់ខ្លួន ថាផ្ទះយើងគ្មានសុវត្ថិភាពទេ ដូច្នេះ ឥឡូវ យើងមិនអាចឱ្យនរណាស្នាក់នៅបានឡើយ»។ ខ្ញុំក៏មានអារម្មណ៍ភិតភ័យចំពោះរឿងនេះដែរ ដូច្នេះ ខ្ញុំបានយល់ស្របតាមប្រពន្ធខ្ញុំ។ គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃបន្ទាប់ មុនពេលយើងផ្ដល់ហេតុផលបដិសេធទៅទៀត អ្នកដឹកនាំបានប្រាប់យើងថា៖ «ប្អូនប្រុសទាំងបីនោះរកកន្លែងស្នាក់នៅបានហើយ។ អ្នកដឹកនាំដែលមកស្នាក់នៅជាមួយអ្នកកាលលើកមុន ត្រូវបានប៉ូលិសចាប់ខ្លួន ដូច្នេះ កន្លែងរបស់អ្នកគ្មានសុវត្ថិភាពទេ។ អ្នកទាំងពីរគួរតែក៏ផ្អាកភារកិច្ចរបស់អ្នកសិនដែរ»។ ពេលនោះ ខ្ញុំស្រឡាំងកាំងជាខ្លាំង។ ខ្ញុំដឹងថា នេះជាសេចក្តីក្រោធរបស់ព្រះចំពោះខ្ញុំ។ ព្រះជាម្ចាស់ជ្រាបពីជម្រៅនៃដួងចិត្តរបស់យើង។ ទោះបីខ្ញុំមិនបាននិយាយថា ខ្ញុំនឹងមិនឱ្យប្អូនប្រុសទាំងនោះស្នាក់នៅក៏ដោយ តែខ្ញុំបានគិតនៅក្នុងចិត្តខ្ញុំ។ ខ្ញុំបានបដិសេធភារកិច្ចខ្ញុំ។ ខ្ញុំបានបណ្ដេញបងប្អូនប្រុសស្រីដោយប្រយោល។ តើអាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ចនេះ បានធ្វើឱ្យព្រះទ្រង់ខ្ញាល់ រួចទ្រង់ក៏រៀបចំស្ថានភាពនេះឡើង ដើម្បីបញ្ឈប់ភារកិច្ចខ្ញុំឬ? ខ្ញុំស្រាប់តែមានអារម្មណ៍ទទេស្អាត និងមិនស្រួលចិត្តសោះ ចុះបើខ្ញុំត្រូវមានទោស រួចធ្លាក់ក្នុងសេចក្តីងងឹតទៅ។ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ! ការបាត់បង់ភារកិច្ចនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យទេ។ នេះច្បាស់ជាព្រះទ័យទ្រង់ហើយ។ សូមជួយបំភ្លឺ និងណែនាំទូលបង្គំឱ្យរៀនសូត្រពីមេរៀននេះផង»។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលព្រះ។ «អ្នករាល់គ្នាបិទទ្វារចោលខ្ញុំ ដើម្បីតែកូនៗខ្លួនឯង ឬក៏ប្ដីអ្នករាល់គ្នា ឬដើម្បីតែការពារខ្លួនឯង។ ជំនួសឲ្យការយកចិត្តទុកដាក់នឹងខ្ញុំ អ្នកយកចិត្តទុកដាក់នឹងគ្រួសារ កូនៗ ឋានៈ អនាគត និងក្ដីសុខរបស់អ្នករាល់គ្នាជាង។ តើពេលណាទៅដែលអ្នកធ្លាប់បានគិតពីខ្ញុំ ខណៈពេលអ្នករាល់គ្នានិយាយ ឬប្រព្រឹត្តនោះ? នៅថ្ងៃដែលត្រជាក់ខ្លាំង គំនិតរបស់អ្នករាល់គ្នា រិះគិតតែអំពីកូនៗ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់អ្នករាល់គ្នា។ នៅថ្ងៃដែលក្ដៅហែង អ្នកក៏មិនដែលគិតដល់ខ្ញុំដែរ។ ពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន អ្នកកំពុងគិតពីផលប្រយោជន៍ សុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសាររបស់អ្នក។ តើអ្វីទៅដែលអ្នកធ្លាប់ធ្វើដើម្បីខ្ញុំនោះ? តើពេលណាទៅដែលអ្នកធ្លាប់គិតពីខ្ញុំ? តើពេលណាទៅ ដែលអ្នកធ្លាប់ថ្វាយខ្លួនឯងដល់ខ្ញុំ និងកិច្ចការរបស់ខ្ញុំ ទោះត្រូវលះបង់អ្វីក៏ដោយនោះ? ឯណាទៅភ័ស្តុតាងបញ្ជាក់ពីការចុះសម្រុងរបស់អ្នកនឹងខ្ញុំនោះ? ឯណាទៅតថភាពនៃភក្ដីភាពរបស់អ្នកចំពោះខ្ញុំនោះ? ឯណាទៅតថភាពនៃការស្ដាប់បង្គាប់របស់អ្នកចំពោះខ្ញុំនោះ? ពេលណាទៅ ដែលអ្នកគ្មានចេតនាចង់បានព្រះពរពីខ្ញុំ? អ្នករាល់គ្នាបោកប្រាស់ និងបញ្ឆោតខ្ញុំ អ្នករាល់គ្នាលលេងនឹងសេចក្ដីពិត អ្នកបិទបាំងវត្តមាននៃសេចក្ដីពិត ហើយក្បត់នឹងសារជាតិនៃសេចក្ដីពិត។ តាមរយៈការទាស់ទទឹងនឹងខ្ញុំបែបនេះ នាំឲ្យមានលទ្ធផលអ្វីខ្លះ ដែលកំពុងតែរង់ចាំអ្នករាល់គ្នានៅថ្ងៃខាងមុខ? អ្នករាល់គ្នាគ្រាន់តែព្យាយាមចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល ហើយស្វែងរកតែជំនឿស្រពេចស្រពិល ប៉ុន្តែអ្នកមិនស្របនឹងព្រះគ្រីស្ទទេ។ តើសេចក្ដីអាក្រក់របស់អ្នក នឹងមិនទទួលការដាក់ទោស ដូចគ្នានឹងទោសដែលមនុស្សអាក្រក់សមនឹងទទួលទេឬអី?» («អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទ្រង់បានបើកសម្ដែងពីសភាពខ្ញុំ។ ចាប់តាំងពីមនុស្សដែលខ្ញុំទទួលឱ្យស្នាក់នៅ ត្រូវគេចាប់ខ្លួនម្ដងមួយៗមក ខ្ញុំបានរស់នៅក្នុងសភាពកំសាក និងភ័យខ្លាច។ ដើម្បីការពារខ្លួន ខ្ញុំបានរកលេស ដើម្បីធ្វើឱ្យបងប្អូនស្រីៗចាកចេញឱ្យបានឆាប់ ហើយពេលអ្នកដឹកនាំរៀបចំឱ្យខ្ញុំទទួលប្អូនប្រុសបីនាក់មកស្នាក់នៅមួយរយៈ ខ្ញុំមិនយល់ស្របទេ តែបែរជានិយាយកុហក ដើម្បីបដិសេធពួកគេទៅវិញ។ ពេលគិតដល់រឿងទាំងនេះ តើខ្ញុំជាអ្នកជឿពិតដែរឬទេ? ក្នុងពេលដែលអ្នកដទៃកំពុងតែជួបគ្រោះថ្នាក់ ខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងរបៀបបណ្ដេញពួកគេចេញពីផ្ទះខ្ញុំប៉ុណ្ណោះ។ ខ្ញុំពិតជាអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងគ្មានភាពជាមនុស្សសោះឡើយ! ខ្ញុំបង្ហាញការខ្វល់ខ្វាយ និងការគិតគូរខ្លាំងបំផុតចំពោះកូនរបស់ខ្ញុំ ដោយខ្លាចថា ពួកគេនឹងត្រជាក់ ឬស្រេកឃ្លាន។ មិនថាគ្រោះថ្នាក់ ឬការលំបាកនោះធំប៉ុនណាទេ ខ្ញុំព្រមរែកពុនដោយខ្លួនឯង ដើម្បីការពារកូនៗរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបែរជាប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីដោយភាពអត់ចិត្តទៅវិញ។ ពេលខ្ញុំគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំយល់ថា ខ្ញុំមិនមែនជាមនុស្សទេ។ ខ្ញុំពេញដោយវិប្បដិសារី និងការស្អប់ខ្លួនឯង។ ខ្ញុំអានព្រះបន្ទូលខ្លះរបស់ព្រះ។ «តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការសម្ដែងចេញ និងសកម្មភាពរបស់ពួកគេ អ្នកមានទីបន្ទាល់នៃការយកសេចក្តីពិតទៅអនុវត្ត ព្រមទាំងមានទីបន្ទាល់នៃការរស់នៅតាមតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬបើអ្នកមិនរស់នៅតាមតថភាពនេះទេ នោះគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ គឺអ្នកជាមនុស្សប្រព្រឹត្កការអាក្រក់ហើយ។ តើព្រះជាម្ចាស់ទតឃើញមនុស្សប្រព្រឹត្កការអាក្រក់យ៉ាងដូចម្ដេច? គំនិត និងទង្វើពីខាងក្រៅរបស់អ្នក មិនធ្វើ បន្ទាល់អំពីព្រះជាម្ចាស់ ហើយក៏មិនធ្វើឲ្យសាតាំងរងភាពអាម៉ាស់ ឬបំបាក់សាតាំងដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់ និងពេញដោយស្លាកស្នាមដែលនាំឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់។ អ្នកមិនមែនកំពុងធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ មិនលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ឡើយ ហើយក៏មិនកំពុងបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកកំពុងតែប្រព្រឹត្តសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើអ្វីទៅជាអត្ថន័យនៃឃ្លាថា 'សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន'? បើនិយាយឱ្យចំទៅ វាមានន័យថា សម្រាប់ជាប្រយោជន៍របស់សាតាំង។ ដូច្នេះ នៅទីបំផុត ព្រះជាម្ចាស់នឹងមានបន្ទូលថា 'ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ។' នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកមិនបានធ្វើអំពើល្អឡើយ ផ្ទុយទៅវិញ អាកប្បកិរិយារបស់អ្នកប្រែជាអាក្រក់វិញ។ វាមិនត្រឹមតែជាបរាជ័យក្នុងការទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់នោះទេ វាក៏នឹងត្រូវថ្កោលទោសផងដែរ។ តើមនុស្សម្នាក់ដែលមានជំនឿបែបនេះលើព្រះជាម្ចាស់ស្វះស្វែងដើម្បីទទួលបានអ្វី? តើជំនឿបែបនេះនឹងគ្មានអ្វីសោះនៅទីបញ្ចប់ឬទេ? ចំពោះអស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេ ទោះបីជាការយល់ពីសេចក្ដីពិតរបស់ពួកគេជ្រាលជ្រៅ ឬរាក់ៗក៏ដោយ វិធីដ៏សាមញ្ញាបំផុតនៃការអនុវត្ត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នៅក្នុងរឿងគ្រប់យ៉ាង ហើយយកចេញនូវមហិច្ឆតាអាត្មានិយម ចេតនាបុគ្គល ការជំរុញចិត្ត កេរ្ដិ៍ឈ្មោះ និងឋានៈ។ ចូរគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុន នេះគឺជារឿងតូចបំផុត ដែលមនុស្សម្នាក់គួរតែធ្វើ។ បើបុគ្គលម្នាក់ដែលកំពុងតែបំពេញភារកិច្ចរបស់ពួកគេ មិនអាចធ្វើសូម្បីតែកិច្ចការបែបនេះផង តើអាចនិយាយបានថា ពួកគេកំពុងតែបំពេញភារកិច្ចរបស់ពួកគេបានម្ដេចកើតទៅ? នេះមិនមែនជាការបំពេញភារៈកិច្ចរបស់មនុស្សម្នាក់ទេ» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានឃើញថា មិនថាបុគ្គលនោះល្អ ឬអាក្រក់ទេ លក្ខខណ្ឌរបស់ព្រះសម្រាប់ការជំនុំជម្រះ គឺអាស្រ័យលើថាតើពួកគេមានចេតនា គំនិត សកម្មភាព និងការប្រព្រឹត្តស្របតាមសេចក្តីពិតឬអត់។ ខ្ញុំបានឆ្លុះបញ្ចាំងមើលទង្វើរបស់ខ្ញុំ។ មិនថាខ្ញុំមានចេតនា គំនិត សម្ដី ឬទង្វើបែបណាទេ គ្រប់យ៉ាង គឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយខ្ញុំមិនបានគិតគូរដល់ព្រះទ័យព្រះសោះឡើយ។ បងប្អូនប្រុសស្រីត្រូវបាននាគដ៏ធំមានសម្បុរក្រហមតាមប្រមាញ់ និងបៀតបៀនសម្រាប់ការផ្សាយដំណឹងល្អ។ ពួកគេរត់គេចខ្លួនចុះឡើង គ្មានផ្ទះសម្បែងទេ ហើយបើពួកគេគ្មានកន្លែងសមរម្យ ដើម្បីស្នាក់នៅទេ ពួកគេនឹងគ្មានផ្លូវបំពេញភារកិច្ចប្រកបដោយសុវត្ថិភាពឡើយ។ ប៉ុន្តែ ខ្ញុំមិនហ៊ានប្រថុយទទួលពួកគេឱ្យស្នាក់នៅទេ ហើយបែរជាចង់បណ្ដេញពួកគេឱ្យកាន់តែឆាប់ទៅវិញ ដែលទង្វើនេះធ្វើឱ្យស្ថានភាពពួកគេកាន់តែអាក្រក់ថែមទៀត។ ខ្ញុំបានឃើញថា ខ្ញុំពិតជាអាត្មានិយម ព្យាបាទ និងខ្វះភាពជាមនុស្សឡើយ! បើខ្ញុំមានដួងចិត្តដែលកោតខ្លាចព្រះ ឬមានភាពជាមនុស្សតែបន្តិច ខ្ញុំគួរតែយកចិត្តទុកដាក់ចំពោះព្រះទ័យព្រះ គិតគូរពីសុវត្ថិភាពរបស់អ្នកដទៃ នៅពេលគេមានគ្រោះថ្នាក់ និងគិតរកវិធីផ្ដល់កន្លែងស្នាក់នៅ និងការពារដល់ពួកគេ។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ខ្ញុំសូមប្រាប់ឲ្យឯងរាល់គ្នាដឹងយ៉ាងប្រាកដថា កាលណាអ្នករាល់គ្នាបានធ្វើការនេះដល់អ្នកតូចបំផុតនៅក្នុងចំណោមបងប្អូនរបស់អញ នោះអ្នករាល់គ្នាដូចជាបានធ្វើចំពោះខ្ញុំដូច្នេះដែរ» (ម៉ាថាយ ២៥:៤០)។ នៅក្នុងស្ថានភាពអាក្រក់ ខ្ញុំមិនបានផ្ដល់កន្លែងស្នាក់នៅដល់បងប្អូនប្រុសស្រី ដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមតាមប្រមាញ់ និងបៀតបៀនទេ។ ការនេះទាក់ទងនឹងអាកប្បកិរិយាដែលខ្ញុំមានចំពោះព្រះ។ ខ្ញុំអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងគ្មានភាពជាមនុស្សឡើយ។ បើថ្ងៃណាមួយ គេស្នើសុំខ្ញុំផ្ដល់កន្លែងស្នាក់នៅដល់ព្រះគ្រីស្ទ ខ្ញុំនឹងប្រព្រឹត្តដូចគ្នានេះដែរ។ នៅពេលខ្ញុំគិតឡើងវិញពីរបៀបដែលខ្ញុំបានបណ្ដេញបងប្អូនប្រុសស្រីចេញ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ធ្វើដូចខ្ញុំបានបង្កគ្រោះមហន្តរាយដ៏ធំមួយអ៊ីចឹង ហើយខ្ញុំមានភាពឈឺចាប់ និងពិបាកចិត្តជាខ្លាំង។ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំពិតជាគ្មានភាពជាមនុស្សសោះឡើយ។ ព្រះបន្ទូលទ្រង់បានស្រោចស្រពចិញ្ចឹមទូលបង្គំយ៉ាងច្រើន ប៉ុន្តែទូលបង្គំមិនបានគិតគូរដល់ព្រះទ័យទ្រង់ឡើយ។ ក្នុងពេលជួបទុក្ខវេទនា ទូលបង្គំមិនអាចផ្ដល់កន្លែងស្នាក់នៅដល់បងប្អូនប្រុសស្រី ហើយបែរជារកលេសបណ្ដេញពួកគេចេញទៅវិញ។ ទង្វើ និងការប្រព្រឹត្តរបស់ទូលបង្គំនេះ ពិតជាគួរឱ្យស្អប់ និងខ្ពើមរអើមណាស់ចំពោះទ្រង់។ ចំពោះការធ្លាក់ទៅក្នុងភាពងងឹត និងការឈឺចាប់នាថ្ងៃនេះ ទូលបង្គំមានតែស្ដីបន្ទោសខ្លួនឯងប៉ុណ្ណោះ ហើយការនេះបើកសម្ដែងទាំងស្រុងពីសេចក្តីសុចរិតរបស់ទ្រង់។ ទូលបង្គំសូមអរព្រះគុណ និងសរសើរតម្កើងទ្រង់! ឱព្រះជាម្ចាស់អើយ បើទូលបង្គំនៅមានឱកាសផ្ដល់កន្លែងស្នាក់នៅទៀត ទូលបង្គំនឹងប្រែចិត្ត កែប្រែផ្លូវ និងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីផ្គាប់ព្រះទ័យទ្រង់!»

មួយរយៈក្រោយមក ខ្ញុំបានទៅកន្លែងមួយទៀត ដើម្បីបំពេញភារកិច្ច។ ខ្ញុំពិតជាអរព្រះគុណព្រះខ្លាំងណាស់ ហើយខ្ញុំក៏សាទរចំពោះឱកាសមួយនេះដែរ។ មិនយូរប៉ុន្មាន ប្រពន្ធខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់មួយរំពេច ហើយក៏ចែកឋានទៅ។ មុនពេលស្លាប់ គាត់បានផ្ដែផ្ដាំខ្ញុំថា៖ «បើអូនមិនអាចចេញទៅបំពេញភារកិច្ចនៅថ្ងៃស្អែកបានទេ បងត្រូវតែបំពេញភារកិច្ចរបស់បងឱ្យបានល្អណា»។ ពាក្យចុងក្រោយរបស់គាត់ពេញដោយវិប្បដិសារី ហើយខ្ញុំបានឆ្លុះបញ្ចាំងមើលសម្ដីរបស់គាត់នេះ។ ខ្ញុំបានគិតដល់ទង្វើ និងសកម្មភាពរបស់ប្រពន្ធខ្ញុំនៅក្នុងជីវិតគាត់ គិតពីរបៀបដែលគាត់គិតតែពីប្រយោជន៍របស់គាត់នៅក្នុងភារកិច្ច និងគ្មានភក្ដីភាព ឬការស្ដាប់បង្គាប់ឡើយ។ គាត់ជាមនុស្សកំសាក និងមិនចង់ឱ្យបងប្អូនប្រុសស្រីស្នាក់នៅជាមួយទេ។ គាត់ថែមទាំងជំរុញ និងបញ្ចុះបញ្ចូលខ្ញុំឱ្យបណ្ដេញពួកគេចេញពីផ្ទះទៀតផង។ នេះជាទង្វើអាក្រក់។ ពាក្យចុងក្រោយរបស់គាត់ ធ្វើឱ្យខ្ញុំគិតថា គាត់មានអារម្មណ៍ថាខ្លួនបានធ្វើខុស និងមានវិប្បដិសារីចំពោះភារកិច្ចរបស់គាត់។ មរណភាពរបស់ប្រពន្ធខ្ញុំ ក៏ជាសំឡេងព្រមានដល់ខ្ញុំ និងធ្វើឱ្យខ្ញុំដឹងដែរថា ខ្ញុំមិនអាចបន្តបំពេញភារកិច្ចដូចកាលមុនឡើយ ហើយបើខ្ញុំរង់ចាំរហូតដល់ខ្ញុំឈរនៅទ្វារមច្ចុរាជ ដើម្បីបំពេញភារកិច្ចខ្ញុំ នោះវានឹងយឺតពេលហើយ។ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំអាយុ៧០ឆ្នាំហើយ។ ទូលបង្គំមិនអាចបំពេញភារកិច្ចផ្សេងបានទេ។ ដោយព្រះគុណទ្រង់ ទើបទូលបង្គំអាចធ្វើជាម្ចាស់ផ្ទះបាន។ ពីមុន ទូលបង្គំពិតជាអាត្មានិយមណាស់។ ទូលបង្គំមិនបានធ្វើជាម្ចាស់ផ្ទះដ៏ល្អទេ ហើយទូលបង្គំបានធ្វើអំពើរំលងច្រើនណាស់។ ទូលបង្គំព្រមប្រែចិត្ត និងចំណាយពេលសេសសល់នេះ ដើម្បីដេញតាមសេចក្តីពិត និងបំពេញភារកិច្ចឱ្យបានល្អ»។

ក្រោយមក ខ្ញុំបានសញ្ជឹងគិតមើល ថាតើមានឫសគល់អ្វីខ្លះ ដែលនាំឱ្យ ខ្ញុំចេះតែខ្លាចការចាប់ខ្លួន មានក្ដីបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពទ្រព្យសម្បត្តិ និងអនាគតកូនៗខ្ញុំ។ ក្រោយមក ខ្ញុំបានអានអត្ថបទនេះនៅក្នុងព្រះបន្ទូលព្រះ។ «In protecting themselves, antichrists often ignore the brothers’ and sisters’ safety. Apart from having ‘faith’ about it and ‘entrusting’ themselves completely to God, they are slipshod with the church’s work and their duty. They go through the motions, not taking anything seriously. If some place is safe, or if some work or duty may ensure their safety and not entail risk, they are very positive and active in going there, to show off their great ‘sense of responsibility’ and ‘loyalty.’ If some work does entail risk and is liable to go wrong, to get its doer found by the great red dragon, they make their excuses and pass it off to someone else, and find a chance to flee from it. As soon as there is danger, or as soon as there is a hint of danger, they think of ways to extricate themselves and abandon their duty, without a care for the brothers and sisters. They care only about getting themselves out of danger. They may already be prepared at heart. As soon as danger appears, they drop the work they are doing at once, without a care for how the church’s work goes, or for what loss it may incur to the interests of God’s house, or for the safety of the brothers and sisters. What matters to them is fleeing. They even have an ‘ace up their sleeve,’ a plan to protect themselves: As soon as danger is upon them or they are arrested, they say everything they know, clearing themselves and absolving themselves of all responsibility. They are safe then, no? They even have such a plan as that. These people are unwilling to suffer persecution for believing in God; they are afraid of being arrested, tortured, and convicted. The fact is that they have long since succumbed to Satan. They are terrified of the power of the satanic regime, and more afraid still of such things as torture and harsh interrogation befalling them. With antichrists, therefore, if all is smooth sailing, and there is no threat at all to their safety or issue with it, and no hazard is possible, they may offer up their zeal and loyalty, and even their assets. But if circumstances are bad and they could be arrested at any time for believing in God and performing their duty, and if their belief in God may get them fired from their official position or abandoned by those close to them, then they will be exceptionally careful, neither preaching the gospel and testifying to God nor performing their duty. When there is a slight sign of trouble, they become shrinking violets; when there is a slight sign of trouble, they wish immediately to return to the church their books of God’s words and anything related to belief in God, in order to keep themselves safe and unharmed. Is such a person not dangerous? If arrested, would they not become Judas? An antichrist is so dangerous that they may become Judas at any time; there is always the possibility that they will turn their back on God. Furthermore, they are selfish and mean to an extreme. This is determined by an antichrist’s nature and essence» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះទ្រង់ពិនិត្យមើលពួកទទឹងនឹងព្រះគ្រីស្ទ ដែលអាចធ្វើការពលី លះបង់ខ្លួន រងទុក្ខ និងបង់ថ្លៃនៅក្នុងស្ថានភាពដែលមានសុវត្ថិភាព។ ពីសម្បកក្រៅ ពួកគេហាក់ដូចជាប្ដូរផ្ដាច់នៅក្នុងភារកិច្ចខ្លាំងណាស់ តែពេលពួកគេជួបគ្រោះថ្នាក់ភ្លាម ពួកគេក៏រួញរា រកហេតុផល និងការដោះសាផ្សេងៗ ដើម្បីគេចវេះពីភារកិច្ច មិនគិតគូរដល់កិច្ចការពួកជំនុំ ឬសុវត្ថិភាពរបស់បងប្អូនប្រុសស្រីឡើយ ហើយគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ បើប្រៀបធៀបទង្វើ និងការប្រព្រឹត្តរបស់ខ្ញុំ តើនិស្ស័យរបស់ខ្ញុំមិនដូចពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? ពេលខ្ញុំចាប់ផ្ដើមជឿព្រះដំបូងៗ ខ្ញុំទទួលបានព្រះគុណជាច្រើនពីព្រះ។ ជំងឺភ្នែកដ៏យូរមិនអាចព្យាបាលបានរបស់ខ្ញុំ បានប្រសើរឡើងយ៉ាងអស្ចារ្យ ដូច្នេះ ខ្ញុំបានលះបង់ខ្លួនឯង ដោយផ្ដល់កន្លែងឱ្យគេស្នាក់នៅយ៉ាងរីករាយ។ ពេលខ្ញុំដឹងថា មនុស្សមួយចំនួនដែលខ្ញុំឱ្យស្នាក់នៅនោះ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយខ្ញុំអាចជាប់ពាក់ព័ន្ធ និងថាសុវត្ថិភាព និងប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំ អាចជួបការប្រថុយប្រថានផងនោះ ខ្ញុំក៏មិនចង់បន្តផ្ដល់កន្លែងស្នាក់នៅទៀតដែរ ហើយខ្ញុំថែមទាំងរកលេស ដើម្បីបណ្ដេញពួកគេចេញទៀតផង ដោយមិនបានគិតគូរពីសុវត្ថិភាពរបស់ពួកគេឡើយ។ ខ្ញុំឃើញថា ខ្ញុំពិតជាអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងគ្មានភាពជាមនុស្សសោះឡើយ។ ខ្ញុំក៏គិតពីសំណាញ់ និងអន្ទាក់ដែលបក្សកុម្មុយនីស្តចិនបានរាយផងដែរ គិតពីរបៀបដែលពួកគេប្រើគ្រប់កលល្បិចដែលពួកគេអាចធ្វើបាន ដើម្បីចាប់ខ្លួនពួកអ្នកស្មោះត្រង់ ក្នុងបំណងចង់កម្ទេចចោលកិច្ចការនៃព្រះ និងចាប់ខ្លួនរាស្ត្ររើសតាំងទាំងអស់របស់ព្រះ។ បងប្អូនប្រុសស្រីជាច្រើន ត្រូវបានចាប់ខ្លួន និងគ្មានផ្ទះសម្បែង ព្រោះតែកាលៈទេសៈដ៏ឃោរឃៅ និងអាក្រក់ទាំងនេះ។ នេះមិនមែនជាអ្វីមួយដែលព្រះចង់ឃើញទេ ហើយក្នុងស្ថានភាពទាំងនេះ វារឹតតែចាំបាច់ដែលមនុស្សត្រូវគិតគូរដល់ព្រះទ័យទ្រង់ និងប្រថុយទទួលឱ្យបងប្អូនប្រុសស្រីទាំងនេះស្នាក់នៅ។ នេះជាអត្ថន័យនៃការធ្វើអំពើល្អ ហើយព្រះនឹងចងចាំទង្វើនេះមិនខាន។ ខ្ញុំខ្លាចគេចាប់ខ្លួនខ្ញុំ ដូច្នេះ ខ្ញុំមិនហ៊ានទទួលឱ្យគេស្នាក់នៅឡើយ។ ខ្ញុំមិនបានគិតគូរដល់ព្រះទ័យព្រះសោះឡើយ ហើយខ្ញុំពិតជាខ្វះសតិសម្បជញ្ញៈ និងវិចារណញ្ញាណមែន។ ខ្ញុំបានសញ្ជឹងគិតថែមទៀត រួចក៏ដឹងថា ខ្ញុំខា្លចការចាប់ខ្លួន និងការស្លាប់ នោះព្រោះតែខ្ញុំឱ្យតម្លៃខ្លាំងពេកលើជីវិតខ្ញុំ។ ខ្ញុំនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)។ បន្ទូលរបស់ព្រះអម្ចាស់ បានធ្វើឱ្យខ្ញុំដឹងថា ជីវិតយើងនៅលើផែនដីនេះ គឺមិនស្ថិតស្ថេរទេ និងថាជីវិតពិត គឺមិនចេះស្លាប់ឡើយ។ ដូចរបៀបដែលពេត្រុសត្រូវបានគេឆ្កាងជើងឡើងលើក្បាលចុះក្រោមសម្រាប់ព្រះអ៊ីចឹង គាត់បានបាត់បង់ជីវិតនៅលើផែនដីនេះមែន តែគាត់ទទួលបានជីវិតអស់កល្បជានិច្ច។ ទោះបីបងប្អូនប្រុសស្រីត្រូវប៉ូលិសចាប់ខ្លួន រងទារុណកម្ម ការវាយដំ ឬត្រូវគេសម្លាប់ក៏ដោយ ក៏ពួកគេប្រកាន់ខ្ជាប់នឹងទីបន្ទាល់ និងទទួលបានការសរសើរពីព្រះដែរ។ មានតែការរស់នៅបែបនេះទេ ទើបមានអត្ថន័យ និងតម្លៃ។ ពេលគិតបែបនេះរួច ខ្ញុំទទួលបានសេចក្តីជំនឿ និងកម្លាំង រួចលែងភិតភ័យ និងខ្លាចទៀតហើយ។

ថ្ងៃមួយ នៅចុងខែធ្នូ ប្អូនប្រុសម្នាក់ស្រាប់តែមករកខ្ញុំ ដោយនិយាយថា កន្លែងដែលគាត់ និងប្អូនប្រុសម្នាក់ទៀត កំពុងរស់នៅ លែងមានសុវត្ថិភាពហើយ ហើយគាត់ស្នើសុំថាតើគាត់អាចស្នាក់នៅជាមួយខ្ញុំមួយរយៈពេលបានឬអត់។ ខ្ញុំឃើញយ៉ាងច្បាស់ថា នេះជាព្រះដែលប្រទានឱកាសឱ្យខ្ញុំប្រែចិត្ត ហើយខ្ញុំយល់ស្រប។ ខ្ញុំក៏បានផ្ដល់ឱ្យពួកគេនូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ការចាប់ខ្លួន និងការបៀតបៀនពីបក្សកុម្មុយនីស្តចិន កាន់តែធ្ងន់ធ្ងរឡើងៗ ហើយខ្ញុំបន្តឮដំណឹងអំពីបងប្អូនប្រុសស្រីដែលត្រូវបានគេចាប់ខ្លួន។ ប្អូនប្រុសពីរនាក់នោះ កំពុងនៅជាមួយខ្ញុំនៅឡើយទេ ហើយខ្ញុំក៏មានអារម្មណ៍ខ្លាចគេចាប់ខ្លួនខ្ញុំ និងខ្លាចកូនៗខ្ញុំជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ និងអានព្រះបន្ទូលទ្រង់។ ខ្ញុំអានអត្ថបទនេះនៅក្នុងព្រះបន្ទូលព្រះ។ «មិនថាសាតាំង 'ខ្លាំង' ប៉ុនណា មិនថាវាអង់អាច និងអស្ចារ្យប៉ុនណា មិនថាវាមានសមត្ថភាពអស្ចារ្យប៉ុនណាក្នុងការបង្កឱ្យមានការបំផ្លាញ មិនថាភាពប៉ិនប្រសប់ដែលវាធ្វើឱ្យមនុស្សពុករលួយ និងទាក់ទាញមនុស្សទូលំទូលាយប៉ុនណា មិនថាល្បិច និងការបោកបញ្ឆោតដែលវាសម្លុតមនុស្សឆ្លាតប៉ុនណា មិនថាសណ្ឋានដែលវារស់នៅបង្កបញ្ហាបែបណានោះទេ គឺវាមិនអាចបង្កើតវត្ថុមានជីវិតមួយបានទេ វាមិនអាចបង្កើតបញ្ញត្តិ ឬក្រឹត្យវិន័យសម្រាប់អត្ថិភាពនៃរបស់សព្វសារពើ ហើយវាមិនអាចត្រួតត្រា និងគ្រប់គ្រងវត្ថុណាមួយឡើយ មិនថាវត្ថុមានចលនា និងវត្ថុគ្មានចលនានោះទេ។ នៅក្នុងចក្កវាឡ និងនៅក្នុងលំហអាកាស គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលកើតចេញពីវា ឬមានជីវិតដោយសារតែវានោះទេ។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលវាត្រួតត្រា ឬគ្រប់គ្រងនោះទេ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត វាថែមទាំងត្រូវគោរពបទបញ្ជា និងការបញ្ជាទាំងអស់របស់ព្រះជាម្ចាស់ទៀតផង។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បីតែសត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺតូចជាងផ្កាកំភ្លឹងនៅលើភ្នំទៅទៀត តូចជាងបក្សាបក្សីដែលហើរលើអាកាស តូចជាងមច្ឆានៅក្នុងសមុទ្រ និងតូចជាងដង្កូវនៅលើផែនដី។ តួនាទីរបស់វានៅក្នុងចំណោមរបស់សព្វសារពើ គឺដើម្បីបម្រើរបស់សព្វសារពើ និងធ្វើកិច្ចការសម្រាប់មនុស្សជាតិ ព្រមទាំងបម្រើកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ មិនថាធម្មជាតិរបស់វាអាក្រក់ប៉ុនណា និងមិនថាសារជាតិរបស់វាអាក្រក់ប៉ុនណានោះទេ រឿងតែម៉្យាងដែលវាអាចធ្វើបានគឺគោរពតាមតួនាទីរបស់វាយ៉ាងយកចិត្តទុកដាក់៖ ជាការបម្រើដល់ព្រះជាម្ចាស់ និងផ្តល់ភាពបន្ទាប់បន្សំមួយដល់ព្រះជាម្ចាស់។ នេះគឺជាសារជាតិ និងតួនាទីរបស់សាតាំង។ សារជាតិរបស់វាមិនទាក់ទងនឹងជីវិត មិនទាក់ទងនឹងអំណាច មិនទាក់ទងនឹងសិទ្ធិអំណាចនោះទេ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងគ្រាន់តែជាម៉ាស៊ីននៅក្នុងការបម្រើដល់ព្រះជាម្ចាស់ប៉ុណ្ណោះ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះបានប្រទានឱ្យខ្ញុំមានសេចក្តីជំនឿ និងកម្លាំង។ ខ្ញុំយល់ថា ព្រះគ្រប់គ្រងលើអ្វីទាំងអស់ ថាសាតាំងជាវត្ថុបម្រើ និងជារូបឆ្លុះមួយនៅក្នុងព្រះហស្តទ្រង់។ សាតាំងធ្វើការ ដើម្បីប្រោសឱ្យរាស្ត្ររើសតាំងរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមិនថាកម្លាំងសាតាំងមើលទៅរឹងមាំ កាចសាហាវ ឬព្យាបាទខ្លាំងប៉ុនណាឡើយ បើព្រះមិនអនុញ្ញាតឱ្យស្ថានភាពមួយធ្លាក់លើយើងទេ នោះមិនថាបក្សកុម្មុយនីស្តចិនកាចសាហាវ កិច្ចការដែលពួកវាធ្វើគ្មានន័យបែបណាឡើយ សាតាំងមិនហ៊ានធ្វើហួសដែនកំណត់ដែលព្រះបានដាក់នោះឡើយ។ ការនេះត្រូវបានសម្រេច ដោយសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះ។ ការដែលខ្ញុំខ្លាចគេចាប់ខ្លួន និងខ្លាចកូនៗខ្ញុំជាប់ពាក់ព័ន្ធ នោះព្រោះតែខ្ញុំខ្វះការយល់ដឹងអំពីសិទ្ធិអំណាច និងអធិបតេយ្យភាពដ៏មានឫទ្ធានុភាពរបស់ព្រះ។ ថាតើខ្ញុំនឹងត្រូវគេចាប់ខ្លួនឬអត់ នោះគឺស្ថិតក្នុងព្រះហស្តរបស់ព្រះ ក៏ដូចជាអនាគតកូនៗ និងចៅៗរបស់ខ្ញុំផងដែរ។ ព្រះបានកំណត់រឿងទាំងនេះទុកតាំងពីយូរណាស់មកហើយ ហើយគ្មាននរណាម្នាក់អាចកែប្រែបានឡើយ។ មិនថាបក្សកុម្មុយនីស្តចិនអះអាងថា កូនចៅរបស់ពួកអ្នកស្មោះត្រង់ មិនអាចចូលរៀននៅសាកលវិទ្យាល័យ មិនអាចចូលបម្រើការងារស៊ីវិល ឬចូលធ្វើទាហាន និងថា សាច់ញាតិទាំងអស់របស់ពួកគេ នឹងត្រូវជាប់ពាក់ព័ន្ធបែបណានោះទេ វាមិនអាចកែប្រែវាសនារបស់នរណាម្នាក់បានឡើយ។ វាគ្រាន់តែលាតត្រដាងពីសារជាតិដ៏អាក្រក់ ប្រឆាំងនឹងព្រះ និងស្អប់ព្រះរបស់បក្សកុម្មុយនីស្តចិនប៉ុណ្ណោះ។ គ្រោះមហន្តរាយកំពុងតែរីកធំឡើង ហើយបើមនុស្សមិនជឿលើព្រះ ឬកម្ចាត់ចោលអំពើបាបរបស់ខ្លួនទេ នោះពួកគេនឹងត្រូវវិនាសមិនខាន។ ពេលនោះ តើពួកគេនឹងត្រូវនិយាយពីអនាគតអ្វីទៅ? មានតែតាមរយៈការចូលមកចំពោះព្រះ ការអនុវត្តសេចក្តីពិត និងការបំពេញភារកិច្ចយើងឱ្យបានល្អប៉ុណ្ណោះ ទើបយើងអាចមានសេចក្តីសុខសាន្ត អំណរ និងវាសនាចុងក្រោយល្អ។ ហេតុនេះ ខ្ញុំបានថ្វាយខ្លួនខ្ញុំ និងគ្រួសារខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះ ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ ពេលខ្ញុំគិតឡើងវិញអំពីមនុស្សដែលខ្ញុំមិនឱ្យស្នាក់នៅ វាបានក្លាយជាស្នាមប្រឡាក់មិនអាចលុបជ្រះនៅក្នុងជីវិតខ្ញុំ ក្នុងនាមជាអ្នកជឿ ហើយជាងនេះទៅទៀត វាជាសញ្ញានៃភាពអាម៉ាស់មួយ។ ខ្ញុំលែងធ្វើឱ្យព្រះឈឺចាប់ទៀតហើយ។ ទោះបីខ្ញុំត្រូវគេចាប់ខ្លួន និងគ្មានសល់អ្វីក៏ដោយ ក៏ខ្ញុំនឹងបំពេញភារកិច្ចខ្ញុំឱ្យបានត្រឹមត្រូវ និងទទួលឱ្យបងប្អូនប្រុសស្រីស្នាក់នៅដែរ។

ខ្ញុំនៅតែបំពេញភារកិច្ចខ្ញុំ ក្នុងនាមជាម្ចាស់ផ្ទះដដែល ហើយខ្ញុំនឹងមិនធ្វើដូចអ្វីដែលខ្ញុំធ្លាប់ធ្វើកាលពីមុនឡើយ។ ឥឡូវ ខ្ញុំត្រូវតែផ្ដោតលើការដេញតាមសេចក្តីពិត និងការដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តកាន់តែខ្លាំង និងមានសេចក្តីសុខសាន្តជាមុន! តាមរយៈបទពិសោធន៍នេះ ខ្ញុំចាប់ផ្ដើមឃើញថា កិច្ចការរបស់ព្រះ ពិតជាប្រកបដោយព្រះប្រាជ្ញាញាណមែន។ ការចាប់ខ្លួន និងការបៀតបៀនរបស់នាគដ៏ធំមានសម្បុរក្រហម បានបើកសម្ដែងពីសេចក្តីពុករលួយរបស់ខ្ញុំ និងជួយឱ្យខ្ញុំមើលឃើញថា ខ្ញុំអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងថាខ្ញុំគ្មានភក្ដីភាពនៅក្នុងភារកិច្ចខ្ញុំឡើយ។ ខ្ញុំទទួលបានការយល់ដឹងខ្លះអំពីសេចក្តីពុករលួយរបស់ខ្ញុំ និងអាចផ្លាស់ប្ដូរបានខ្លះ។ ខ្ញុំពិតជាអរព្រះគុណព្រះណាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការចេញពីមន្ទីរពេទ្យឆ្គួត

នៅខែមករា ឆ្នាំ ២០១២។ អ្នកជិតខាងម្នាក់បានចែករំលែកដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយមកដល់ខ្ញុំ។...

ការប្រមូលផលផ្លែពីការត្រូវបានលួសកាត់ និងដោះស្រាយជាមួយ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ

ដោយមីហ័រ ប្រទេសចិន ក្នុងឆ្នាំ ២០២១ ខ្ញុំទទួលបន្ទុកលើកិច្ចការស្រោចស្រពនៅពួកជំនុំ។ ក្នុងអំឡុងពេលនោះ អ្នកដឹកនាំតែងសួរនាំអំពីវឌ្ឍនភាពការងារ...