រឿងរ៉ាវបង្កប់ពីក្រោយការមិនហ៊ាននិយាយការពិត

11-07-2023

ដោយសូហ្វីយ៉ា ប្រទេសហូឡង់

ក្នុងឆ្នាំ ២០២១ ខាទីត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ហើយពួកយើងមើលខុសត្រូវកិច្ចការពួកជំនុំជាមួយគ្នា។ មួយរយៈក្រោយមក ខ្ញុំឃើញថា ខាទីចូលចិត្តធ្វើអ្វីៗតាមចិត្តខ្លួនឯង។ ក្រៅពីរវល់ជាមួយការងារខាងអត្ថបទ ដែលនាងទទួលខុសត្រូវជាចម្បង នាងកម្រពិភាក្សា ឬនិយាយរឿងការងារជាមួយពួកយើងណាស់ ដូច្នេះ យើងមិនសូវសហការគ្នាទេ។ នាងមិនចូលរួមគម្រោង ដែលអ្នកដឹកនាំថ្នាក់លើ បានចាត់ឱ្យពួកយើងធ្វើជាមួយគ្នានោះទេ។ នាងគ្រាន់តែផ្ញើសារមកយើង ដោយសុំឱ្យយើងធ្វើកិច្ចការទាំងនោះប៉ុណ្ណោះ។ ក្រោយមក ខ្ញុំរកឃើញថា ការងារខាងអត្ថបទដែលនាងទទួលខុសត្រូវនោះ មានបញ្ហាខ្លះ ហើយនាងមិនបានតាមដានឱ្យទាន់ពេលឡើយ។ ខ្ញុំ និងដៃគូខ្ញុំឈ្មោះ ចយ បានទៅប្រកបគ្នាជាមួយខាទី ហើយយើងបានប្រាប់នាងថា ការធ្វើជាអ្នកដឹកនាំ មានន័យថាត្រូវតាមដាន និងចូលរួមគ្រប់គម្រោងនៅក្នុងពួកជំនុំ។ នាងបានតបថា នាងមិនសូវដឹងពីគម្រោងរបស់ពួកជំនុំទេ ហើយនាងក៏មិនយល់ពីគោលការណ៍ការងារ ឬរបៀបតាមដាននោះដែរ។ នាងថា ពួកយើងមើលការខុសត្រូវរឿងទាំងនោះទៅបានហើយ ព្រោះនាងជាប់រវល់ខ្លាំងជាមួយការងារខាងអត្ថបទ ហើយរកពេល ឬកម្លាំងបន្ថែមគ្មានទេ។

ម្ដងនោះ ខាទី បានទទួលសំបុត្រមួយច្បាប់ ដែលរាយការណ៍អំពីអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយខាងផ្សាយដំណឹងល្អអំពីរឿងដែលពួកគេមិនធ្វើតាមគោលការណ៍ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ខាទីគ្រាន់តែផ្ញើសំបុត្រនោះទៅអ្នកដឹកនាំថ្នាក់លើ ដែលបានសុំឱ្យយើងទាំងពីរធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានេះ។ បន្ទាប់ពីនោះ ខាទីបានបញ្ចូលខ្ញុំទៅក្នុង group chat មួយ និងប្រាប់បងប្អូនប្រុសស្រីដែលសរសេរសំបុត្រនោះ ឱ្យរាយការណ៍រាល់បញ្ហាមកខ្ញុំដោយផ្ទាល់។ ក្រោយមក នាងបានផ្ញើសារមកខ្ញុំថា នាងគ្មានពេលធ្វើរឿងទាំងនេះទេ ដូច្នេះ នាងមិនបានអានខ្លឹមសារសំបុត្រនោះឡើយ តែបានប្រគល់វាទៅអ្នកដឹកនាំថ្នាក់លើតែម្ដង។ នាងចង់ឱ្យខ្ញុំពិនិត្យ និងដោះស្រាយបញ្ហានេះ។ បន្ទាប់ពីអានសាររបស់ខាទីរួច ខ្ញុំយល់ដូចជាមិនទំនងសោះ។ អ្នកដឹកនាំថ្នាក់លើ ទើបតែសុំឱ្យពួកយើងដោះស្រាយបញ្ហានេះជាមួយគ្នា។ ហេតុអ្វីក៏នាងបង្វែរ និងទម្លាក់បញ្ហាទាំងនេះមកឱ្យខ្ញុំ ហើយធ្វើជាភ្លេចមិនចាំបែបនេះទៅវិញ? អ្នកដឹកនាំ និងអ្នកធ្វើការ មិនគួរមានអាកប្បកិរិយាបែបនេះចំពោះការងាររបស់ខ្លួនឡើយ។ ថ្មីៗនេះ ពេលខ្ញុំ និង ចយ និយាយជាមួយនាងអំពីរបៀបដោះស្រាយបញ្ហាកិច្ចការពួកជំនុំ នាងថា នាងរវល់ មិនយល់ការងារ និងមិនអាចធ្វើការងារនេះបានឡើយ។ ឥឡូវ អ្នកដឹកនាំថ្នាក់លើ បានស្នើចំៗឱ្យពួកយើងទាំងពីរនាក់ដោះស្រាយការរាយការណ៍នេះជាមួយគ្នា ហើយនាងនៅតែដោះសាដដែលទៀត។ នាងបានធ្វើជាអ្នកដឹកនាំជាច្រើនខែមកហើយ តែនាងមិនបានចូលរួមតាមដានការងារ ឬដោះស្រាយបញ្ហានោះទេ។ នាងកំពុងធ្វើខ្លួនដូចជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើកិច្ចការជាក់ស្ដែងអ៊ីចឹង។ ព្រះបានថ្លែងប្រាប់យ៉ាងលម្អិតអំពីការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងបានប្រកបគ្នាយ៉ាងច្បាស់អំពីរបៀបដែលពួកអ្នកដឹកនាំគួរអនុវត្តការងាររបស់ខ្លួន។ ទោះបីនាងទើបចាប់ផ្ដើមអនុវត្តធ្វើជាអ្នកដឹកនាំក៏ដោយ បើតាមបន្ទូលរបស់ព្រះ ក៏នៅមានកិច្ចការផ្សេងទៀត ដែលនាងអាចធ្វើបានដែរ។ ទោះបីនាងមិនយល់ពីការងារ ឬគោលការណ៍ក៏ដោយ ក៏យ៉ាងហោចណាស់ នាងអាចតាមដានមើលថាការងារដើរដល់ណាហើយដែរ។ តែខាទីតែងដោះសាថា ខ្លួនរវល់ ខ្លួនគ្មានសមត្ថភាព ឬមិនយល់ការងារ។ នាងមិនធ្វើខ្លួនឱ្យស្របតាមបន្ទូលព្រះទេ ហើយសូម្បីពេលនាងទទួលបានដំបូន្មានផ្សេងៗក្ដី ក៏នាងមិនស្ដាប់ដែរ។ នាងគ្មានអាកប្បកិរិយាទទួលយកសេចក្តីពិតទេ។ ខ្ញុំឆ្ងល់ថា ខ្ញុំគួររាយការណ៍ពីឥរិយាបថរបស់នាងទៅអ្នកដឹកនាំថ្នាក់លើឬអត់។ ខ្ញុំគិតពីបញ្ហានេះឥតឈប់អស់ពេលមួយរយៈ ហើយខ្ញុំក៏ចង់ប្រាប់អ្នកដឹកនាំថ្នាក់លើពីរបីដងដែរ។ តែពេលនោះ ខ្ញុំបានគិតដល់គ្រាមួយ ដែលខាទីបានរាយការណ៍ពីបញ្ហារបស់អ្នកដឹកនាំម្នាក់។ ខ្ញុំមិនបានដឹងពីសាវតារនៃបញ្ហានោះទាំងស្រុងទេ តែខ្ញុំបានសន្មតថា នាងកំពុងវិនិច្ឆ័យអ្នកដឹកនាំតាមអំពើចិត្ត ដូច្នេះ ខ្ញុំក៏បានពិនិត្យពិច័យ និងលាតត្រដាងពីនាងយ៉ាងចាស់ដៃ។ ក្រោយមក ពេលអ្នកដឹកនាំថ្នាក់លើបានដឹងរឿងនេះ ពួកគាត់បានដោះស្រាយជាមួយខ្ញុំថា ប្រព្រឹត្តអយុត្តិធម៌ វិនិច្ឆ័យ និងគាបសង្កត់គេ ហើយពួកគាត់ថែមទាំងលាតត្រដាង និងពិនិត្យពិច័យឥរិយាបថខ្ញុំនៅក្នុងការជួបជុំគ្នាទៀតផង។ បើខ្ញុំរាយការណ៍ពីនាងទៅអ្នកដឹកនាំថ្នាក់លើ តើពួកគាត់នឹងគិតថា ខ្ញុំកំពុងគាបសង្កត់ បដិសេធមិនរាប់រក និងព្យាយាមចាប់កំហុសនាងដែរឬទេ? ខ្ញុំមិនអាចឱ្យអ្នកដឹកនាំថ្នាក់លើមានទស្សនៈបែបនេះបានឡើយ។ បើខ្ញុំត្រូវគេបណ្ដេញចេញ ព្រោះតែសំបុត្រនេះ តើនោះមិនមែនជាគ្រោះច្រើនជាងលាភទៅហើយទេ? ដូច្នេះ ខ្ញុំសម្រេចចិត្តថា ពេលនេះ ខ្ញុំនឹងមិនលើកបញ្ហារបស់នាងមកនិយាយទេ។

នៅខែមិថុនា ឆ្នាំនេះ ដោយសារការងារដំណឹងល្អនៅពួកជំនុំរបស់ខាទី ដំណើរការមិនល្អ អ្នកដឹកនាំថ្នាក់លើបានសុំឱ្យបងប្រុស ជេរី មកមើលការខុសត្រូវកិច្ចការដំណឹងល្អនេះវិញ។ មានការរៀបចំបុគ្គលិកខ្លះសាជាថ្មី បងជេរី និងអ្នកមើលការខុសត្រូវកិច្ចការដំណឹងល្អមួយចំនួន បានពិភាក្សាគ្នា រួចធ្វើការរៀបចំខ្លះផ្អែកទៅតាមគោលការណ៍ ដោយគ្មានការយល់ព្រមពីខាទីឡើយ។ បន្ទាប់ពីខាទីបានដឹងរឿងនេះ នាងយល់ថា បងជេរីមិនបានទុកនាងក្នុងភ្នែកទេ ហើយនាងក៏ចាប់ផ្ដើមវិនិច្ឆ័យបងប្រុសពីក្រោយខ្នង។ នាងថា បងជេរីមិនខុសអំពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលចង់បង្កើតកូននគរមួយជារបស់ខ្លួនទេ ហើយទោះបីគាត់មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទក្ដី ក៏គាត់ជាអ្នកដឹកនាំក្លែងក្លាយដែលមិនបានធ្វើកិច្ចការជាក់ស្ដែងដែរ។ ខាទីបានបំផ្លាញទំនាក់ទំនងរវាងបងប្អូនប្រុសស្រី និងអ្នកមើលការខុសត្រូវ។ នាងបានញុះញង់សហការី និងអ្នកមើលការខុសត្រូវខ្លះ ឱ្យមានការឈ្លោះទាស់ទែងច្រណែនគ្នា ដោយបង្កឱ្យមានការលំបាកក្នុងការបំពេញកិច្ចការខាងដំណឹងល្អនៅទីនោះ។ នាងក៏រៀបចំឱ្យប្អូនស្រីម្នាក់ចូលរួមក្នុងកិច្ចការដំណឹងល្អផងដែរ ដូច្នេះ នាងអាចយកដំណឹងថាតើការងាររបស់ ជេរី យ៉ាងណាហើយ ដើម្បីកេងចំណេញលើគាត់ និងរង់ចាំឱកាសសងសឹក។ ក្រោយមក នាងក្ដាប់បានបញ្ហាតូចៗក្នុងភារកិច្ចរបស់ ជេរី ហើយបំភ្លៃវាឱ្យក្លាយជារឿងធំ និងបញ្ចុះបញ្ចូលប្អូនស្រីម្នាក់នោះឱ្យរាយការណ៍ពី ជេរី ទៅអ្នកដឹកនាំថ្នាក់លើ។ នាងមានចេតនាប្រើអ្នកដឹកនាំថ្នាក់លើ ដើម្បីបង្ក្រាបលើ ជេរី ឱ្យចាស់ដៃ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលដឹងរឿងនេះ។ ខាទី ធ្វើជ្រុលរហូតដល់វាយប្រហារ និងបណ្ដេញសហការីខ្លះចេញ ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់នាងប៉ុណ្ណោះ។ នាងចង់ដកបងប្អូនដែលទទួលខុសត្រូវលើការងារសំខាន់ៗរបស់ពួកជំនុំចោល។ នាងមិនបានការពារកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ដូចបន្ទូលព្រះជាម្ចាស់ដែលបើកសម្ដែងថា៖ «ទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដូចជា ការគាបសង្កត់មនុស្សដោយបើកចំហ ការបដិសេធមិនរាប់រកមនុស្ស ការវាយប្រហារលើមនុស្ស និងការលាតត្រដាងពីបញ្ហារបស់មនុស្ស ទាំងនេះសុទ្ធតែជាវិធីដែលពួកគេប្រើ។ មិនបាច់ឆ្ងល់នោះទេ ពួកគេប្រើមធ្យោបាយទាំងនេះ ដើម្បីតម្រង់ឆ្ពោះទៅលើអ្នកណាដែលដេញតាមសេចក្តីពិត និងអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបាន ហើយពួកគេមានគោលបំណងចង់យកឈ្នះលើមនុស្សទាំងនេះ ដើម្បីការពារតំណែងរបស់ពួកគេឱ្យបានរឹងមាំ។ ការវាយប្រហារ និងការបដិសេធមិនរាប់រកនេះ គឺមានលក្ខណៈព្យាបាទ។ ភាសា និងលក្ខណៈនៃការនិយាយស្ដីរបស់ពួកគេ បង្កប់នូវការរុកកួន ដូចជា ការលាតត្រដាង ការស្ដីបន្ទោស ការមួលបង្កាច់ និងការនិយាយអាក្រក់ពីអ្នកដទៃ។ ពួកគេថែមទាំងបំភ្លៃការពិតទៀតផង ដោយនិយាយឱ្យរឿងវិជ្ជមានទៅជារឿងអវិជ្ជមាន រឿងអវិជ្ជមានឱ្យទៅជារឿងវិជ្ជមាន។ ការធ្វើឱ្យសត្រឡប់ទៅជាខ្មៅ ធ្វើឱ្យខ្មៅត្រឡប់ទៅជាស និងការធ្វើឱ្យត្រូវក្លាយជាខុស ធ្វើខុសក្លាយឱ្យជាត្រូវបែបនេះ សម្រេចគោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការយកឈ្នះលើមនុស្ស និងបំផ្លាញកេរ្តិ៍ឈ្មោះពួកគេ។ តើការវាយប្រហារ និងការបដិសេធមិនរាប់រកពួកអ្នកប្រឆាំងរបៀបនេះ កើតចេញពីផ្នត់គំនិតបែបណា? ភាគច្រើន ចេញពីផ្នត់គំនិតច្រណែនឈ្នានីស។ នៅក្នុងនិស្ស័យកាចសាហាវ តែងមានចិត្តច្រណែនលាយឡំនឹងចិត្តស្អប់ខ្លាំង។ ហើយដោយសារចិត្តច្រណែនរបស់ពួកគេនេះហើយ ទើបពួកទទឹងនឹងព្រះគ្រីស្ទវាយប្រហារ និងបដិសេធមិនរាប់រកមនុស្ស។ នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគេលាតត្រដាង ត្រូវបានគេរាយការណ៍ និងបាត់បង់ឋានៈរបស់ខ្លួន នោះចិត្តគំនិតរបស់ពួកគេនឹងរងការប្រហារមិនខាន។ ពួកគេនឹងមិនព្រមចុះញ៉មឡើយ ហើយក៏មិនសប្បាយចិត្តចំពោះរឿងនេះដែរ ដែលនេះកាន់តែងាយនឹងបង្កើតឱ្យមានផ្នត់គំនិតសងសឹកកាន់តែខ្លាំងឡើង។ ការសងសឹក គឺជាផ្នត់គំនិតមួយប្រភេទ ហើយវាក៏ជានិស្ស័យពុករលួយមួយប្រភេទផងដែរ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញថា អ្វីដែលនរណាម្នាក់បានធ្វើ កំពុងបំផ្លាញពួកគេ ឃើញថាអ្នកដទៃមានសមត្ថភាពពូកែជាងខ្លួន ឬឃើញទៀតថា អំណះអំណាង ឬមតិយោបល់របស់អ្នកផ្សេងប្រសើរជាង ឬខ្ពង់ខ្ពស់ជាងខ្លួន ហើយគេគ្រប់គ្នាយល់ស្របជាមួយនឹងអំណះអំណាង និងមតិយោបល់របស់បុគ្គលនោះ ពួកទទឹងនឹងព្រះគ្រីស្ទក៏មានអារម្មណ៍ថា តំណែងរបស់ពួកគេរងការគំរាមកំហែង ហើយការច្រណែន និងការស្អប់ ក៏កើតមាននៅក្នុងចិត្តរបស់ពួកគេ រួចពួកគេក៏ធ្វើការវាយប្រហារ និងសងសឹក។ នៅពេលសងសឹក ជាទូទៅ មនុស្សតែងវាយប្រហារបង្ការទុកមុនទៅលើគោលដៅរបស់ពួកគេ។ ពួកគេកាន់តែសកម្មក្នុងការវាយប្រហារ និងវាយផ្ដួលមនុស្ស រហូតដល់ភាគីម្ខាងទៀតព្រមចុះចាញ់។ មានតែបែបនេះទេ ទើបពួកគេមានអារម្មណ៍ថា ខ្លួនពួកគេបានបញ្ចេញកំហឹង។ តើការវាយប្រហារ និងការបដិសេធមិនរាប់រកមនុស្ស មានការសម្ដែងចេញឱ្យឃើញអ្វីខ្លះទៀត? (ការមើលស្រាលអ្នកដទៃ)។ ការមើលស្រាលអ្នកដទៃ គឺជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀត ដែលត្រូវបានសម្ដែងចេញមកតាមរយៈការវាយប្រហារ និងការបដិសេធមិនរាប់រកមនុស្ស។ មិនថាអ្នកធ្វើការងារបានល្អប៉ុនណាទេ ពួកគេនឹងនៅតែមើលស្រាលអ្នក ឬស្ដីបន្ទោសដាក់អ្នកដដែល រហូតដល់អ្នកប្រែជាអកម្ម ទន់ជ្រាយ និងមិនអាចទ្រាំបាន។ ពេលនោះ ពួកគេនឹងបានសប្បាយចិត្ត ព្រោះថាពួកគេបានសម្រេចគោលដៅរបស់ខ្លួន។ តើការស្ដីបន្ទោសជាផ្នែកមួយនៃការមើលស្រាលដល់អ្នកដទៃមែនទេ? (មែនហើយ)។ តើពួកទទឹងនឹងព្រះគ្រីស្ទស្ដីបន្ទោសមនុស្សដោយរបៀបណា? ពួកគេយករឿងតូចធ្វើឱ្យទៅជារឿងធំ។ ឧទាហរណ៍ អ្នកបានធ្វើរឿងអ្វីមួយដែលមិនមែនជាបញ្ហាអ្វីនោះទេ ប៉ុន្តែពួកគេធ្វើជាខឹងសម្បារអ៊ូរទាំ ដើម្បីវាយប្រហារលើអ្នក។ ពួកគេរិះរកគ្រប់វិធី ដើម្បីធ្វើឱ្យអ្នកស្អុយឈ្មោះ ហើយស្ដីបន្ទោសអ្នក ដោយធ្វើឱ្យរឿងតូចក្លាយជារឿងធំ ដើម្បីឱ្យអ្នកដទៃដែលកំពុងស្ដាប់នោះ គិតថា អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទបាននិយាយ គឺសមហេតុផល ហើយយល់ថា អ្នកបានធ្វើខុសមែន។ បែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទមុខជាសម្រេចគោលដៅរបស់ពួកគេមិនខាន។ នេះគឺជាការស្ដីបន្ទោស ការវាយប្រហារ និងការបដិសេធមិនរាប់រកអ្នកប្រឆាំង។ តើការបដិសេធមិនរាប់រកមានន័យដូចម្ដេច? មានន័យថា មិនថាទង្វើរបស់អ្នកត្រឹមត្រូវបែបណានោះទេ ហើយទោះពួកទទឹងនឹងព្រះគ្រីស្ទបានដឹងថា ទង្វើរបស់អ្នកត្រឹមត្រូវក៏ដោយ ក៏ប៉ុន្តែដោយសារពួកគេច្រណែន និងស្អប់អ្នក ហើយមានចេតនាចង់វាយប្រហារលើអ្នក ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទមុខជានិយាយថា អ្វីដែលអ្នកបានធ្វើនោះ មិនត្រឹមត្រូវនោះទេ។ បន្ទាប់មក ពួកគេនឹងប្រើទស្សនៈ និងជំនឿខុសឆ្គងរបស់ពួកគេ ដើម្បីសួរដេញដោលយកប្រៀបលើអ្នក ដោយនិយាយក្នុងលក្ខណៈយ៉ាងទាក់ទាញ ដើម្បីឱ្យមនុស្សគ្រប់គ្នាដែលកំពុងស្ដាប់នោះ មានអារម្មណ៍ថា អ្វីដែលពួកគេនិយាយ គឺជារឿងត្រឹមត្រូវ និងនិយាយបានល្អ។ ពេលនោះ មនុស្សទាំងអស់នោះ នឹងឈរនៅខាងពួកទទឹងនឹងព្រះគ្រីស្ទប្រឆាំងនឹងអ្នក។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់វិធីនេះមកវាយប្រហារអ្នក ដើម្បីធ្វើឱ្យអ្នកប្រែជាអកម្ម និងទន់ជ្រាយ និងដើម្បីទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នា។ បែបនេះ ពួកគេនឹងសម្រេចគោលដៅរបស់ពួកគេក្នុងការវាយប្រហារ និងបដិសេធមិនរាប់រកពួកអ្នកប្រឆាំងមិនខាន។ ការបដិសេធមិនរាប់រកពួកអ្នកប្រឆាំង ជួនកាលអាចកើតឡើងក្នុងទម្រង់ជាការជជែកវែកញែកទល់មុខគ្នា ឬជួនកាលទៀតក្នុងលក្ខណៈជាការវិនិច្ឆ័យលើបុគ្គលណាម្នាក់ ដើម្បីបង្ករឿង ដោយនិយាយមួលបង្កាច់គេ និងប្រឌិតរឿងរ៉ាវអំពីនរណាម្នាក់នៅពីក្រោយខ្នងគេ។ ឧទាហរណ៍ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទចង់បដិសេធមិនរាប់រកអ្នកប្រឆាំងណាម្នាក់ ពួកគេនឹងផ្សព្វផ្សាយពីកំហុសឆ្គងរបស់បុគ្គលនោះ ដោយបង្កឱ្យមានបញ្ហាល្អក់កករនៅក្នុងទំនាក់ទំនងរវាងអ្នកប្រឆាំងនោះ ជាមួយនឹងអ្នកផ្សេងទៀត ធ្វើឱ្យអ្នកដទៃដកខ្លួនឆ្ងាយពីអ្នកប្រឆាំងនោះ ហើយក៏សម្រេចគោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការដាក់អ្នកប្រឆាំងនោះឱ្យនៅឯកា។ ពេលនោះ ពួកគេនឹងរកឱកាស ដើម្បីប្រើព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះអ្នកប្រឆាំងនោះ រហូតដល់អ្នកប្រឆាំងនោះត្រូវចុះចាញ់ និងខូចកេរ្តិ៍ឈ្មោះ។ នៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នេះគឺជាការវាយផ្ដួលគូប្រកួត បើពុំដូច្នោះទេ តំណែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នឹងរងការគំរាមកំហែងមិនខាន» («ចំណុចទីពីរ៖ ពួកគេវាយប្រហារ និងបដិសេធអ្នកជំទាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបើកសម្ដែងថា ពួកទទឹងនឹងព្រះគ្រីស្ទខំការពារតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនប៉ុណ្ណោះ។ ដើម្បីគ្រប់គ្រងពួកជំនុំឱ្យដូចជាស្ដេច ពួកគេវាយប្រហារ និងបដិសេធអ្នកណាដែលដេញតាមសេចក្តីពិត ហើយថែមទាំងកើតចិត្តស្អប់ចំពោះពួកគេទៀតផង។ អ្នកស្វែងរកសេចក្តីពិត គឺជាបន្លាក្នុងភ្នែករបស់ពួកគេ ដូច្នេះ ពួកគេព្យាយាមធ្វើរឿងតូចឱ្យក្លាយជារឿងធំ ហើយមានចេតនាវិនិច្ឆ័យ និងវាយប្រហារពួកគេ ដើម្បីដាក់ទោសអ្នកណាដែលដេញតាមសេចក្តីពិត។ ពួកគេបំផ្លាញអ្នកស្វែងរកសេចក្តីពិត ដើម្បីឱ្យខ្លួនពួកគេអាចក្ដាប់អំណាចនៅក្នុងពួកជំនុំបាន។ ខាទីសាបព្រោះទំនាស់នៅក្នុងពួកជំនុំ។ នាងវាយប្រហារ និងថ្កោលទោសជេរី ជាអ្នកគ្រប់គ្រងកិច្ចការដំណឹងល្អ ហើយថែមទាំងចង់ប្រើអ្នកដឹកនាំថ្នាក់លើ ដើម្បីដាក់ទោសគាត់ទៀតផង។ កាន់តែអាក្រក់នោះគឺ នាងមិនសហការជាមួយសហការីទេ ហើយតែងធ្វើអ្វីៗតែម្នាក់ឯង។ នាងបានប្រឌិតពាក្យចចាមអារ៉ាម វិនិច្ឆ័យអ្នកដឹកនាំថ្នាក់លើថាធ្វើការមិនចុះសម្រុងគ្នា ដែលធ្វើឱ្យបងប្អូនប្រុសស្រីមានអគតិចំពោះអ្នកដឹកនាំ។ នាងធ្វើបែបនេះ ដើម្បីសម្រេចគោលដៅក្នុងការគ្រប់គ្រងពួកជំនុំឱ្យដូចជាស្ដេច។ នាងមានចេតនាដាក់ទោសមនុស្ស និងបំផ្លាញកិច្ចការដំណឹងល្អ។ ពេលអ្នកដឹកនាំថ្នាក់លើដឹងអំពីទង្វើដែលខាទីកំពុងធ្វើ ពួកគាត់យល់ថា ខាទីជាអ្នកដឹកនាំក្លែងក្លាយដែលដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ រួចក៏ដកនាងចេញពីតំណែងជាអ្នកដឹកនាំភ្លាមៗតែម្ដង។

ក្រោយមក ខ្ញុំ និងដៃគូខ្ញុំ បានប្រកបគ្នាជាមួយខាទី ហើយបានវិភាគមើលពីឥរិយាបថរបស់នាង។ យើងបាននិយាយថា ការញុះញង់ឱ្យគេទៅរាយការណ៍ពីជេរី គឺជាការបំផ្លាញ និងការបង្អាក់ដល់កិច្ចការពួកជំនុំ ហើយប្អូនស្រីបានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ។ នាងមិនត្រឹមតែបដិសេធមិនទទួលយកចំណុចនេះទេ តែនាងថែមទាំងការពារខ្លួន ដោយថា នាងគ្មានចេតនាលាក់បាំងអ្វីទេ ថានាងគ្រាន់តែរាយការណ៍បញ្ហាតាមរបៀបធម្មតាប៉ុណ្ណោះ ដូច្នេះ តើទង្វើនេះអាចបង្អាក់ដល់កិច្ចការពួកជំនុំម្ដេចកើតទៅ? ខ្ញុំឃើញថា នាងបដិសេធមិនទទួលស្គាល់កំហុសរបស់ខ្លួនសោះ សូម្បីតែពេលប្រឈមនឹងការពិតក៏ដោយ នាងតែងប្រកែកការពារខ្លួនជាប់ជានិច្ច។ ខ្ញុំបានគិតដល់បន្ទូលព្រះថា៖ «នៅពេលគ្មានរឿងអ្វីមួយកើតឡើងទេ នោះអ្នកមិនអាចមើលឃើញពីអាកប្បកិរិយាពិតដែលបុគ្គលម្នាក់មានចំពោះសេចក្តីពិតបានឡើយ។ នៅពេលដែលមនុស្សត្រូវបានលួសកាត់ ដោះស្រាយ និងបណ្ដេញចេញ នោះអាកប្បកិរិយាពិតរបស់ពួកគេ នឹងត្រូវបើកសម្ដែងចេញមកមិនខាន។ អ្នកណាដែលទទួលយកសេចក្តីពិត អ្នកនោះនឹងអាចទទួលយកសេចក្ដីពិតបានគ្រប់ស្ថានភាពទាំងអស់។ ប្រសិនបើពួកគេធ្វើខុស ពួកគេអាចទទួលស្គាល់កំហុសរបស់ខ្លួន ប្រឈមមុខនឹងការពិត និងទទួលស្គាល់ការពិត។ ចំពោះអ្នកណាដែលមិនស្រឡាញ់សេចក្តីពិត ទោះបីកំហុសរបស់ពួកគេបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រឡែតក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ថា ខ្លួនគេបានធ្វើខុសដែរ នេះមិនចាំបាច់និយាយដល់ការទទួលស្គាល់ថា ដំណាក់របស់ព្រះជាម្ចាស់នឹងដោះស្រាយជាមួយពួកគេផង។ តើមនុស្សមួយចំនួនមានហេតុផលអ្វីខ្លះទៅ? 'ខ្ញុំមានបំណងចង់ធ្វើវាឱ្យបានល្អដែរ តែធ្វើម៉េចបើខ្ញុំធ្វើវាមិនបានល្អ ដូច្នេះ អ្នកមិនអាចស្ដីបន្ទោសខ្ញុំដែលធ្វើការមិនបានល្អនោះទេ។ ខ្ញុំមានបំណងល្អទេ ហើយខ្ញុំក៏បានរងទុក្ខ បានបង់ថ្លៃ និងបានលះបង់ខ្លួនឯងផងដែរ។ នេះមិនមែនជាការធ្វើអាក្រក់អ្វីនោះទេ!' ពួកគេប្រើចំណុចនេះមកធ្វើជាហេតុផល ជាលេសដោះសា ដើម្បីបដិសេធមិនឱ្យដំណាក់របស់ព្រះជាម្ចាស់ចាត់ការពួកគេ។ តើទង្វើនេះសមដែរឬទេ? មិនថាបុគ្គលម្នាក់ប្រើហេតុផល ឬលេសដោះសាបែបណានោះទេ ក៏មិនអាចបិទបាំងអាកប្បកិរិយាដែលពួកគេមានចំពោះសេចក្តីពិត និងចំពោះព្រះជាម្ចាស់បានដែរ។ នេះគឺជាបញ្ហាមួយទាក់ទងនឹងធម្មជាតិ និងសារជាតិរបស់មនុស្សម្នាក់ ហើយនិយាយត្រូវចំបញ្ហាបំផុត។ មិនថាអ្នកបានជួបប្រទះបញ្ហាបែបណាទេ អាកប្បកិរិយាដែលអ្នកមានចំពោះសេចក្តីពិត តំណាងឱ្យធម្មជាតិ និងសារជាតិរបស់អ្នក ជាអាកប្បកិរិយាដែលអ្នកមានចំពោះព្រះជាម្ចាស់។ អ្នកប្រព្រឹត្តដាក់ព្រះជាម្ចាស់បែបណានោះ គឺអាចដឹងបានតាមរបៀបដែលអ្នកប្រព្រឹត្តចំពោះសេចក្តីពិតនេះឯង» («ចំណុចទីប្រាំបី៖ ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ គឺបែបនេះឯង។ អ្នកណាដែលមិនទទួលយកសេចក្តីពិត នឹងមិនដែលទទួលស្គាល់កំហុសខ្លួនឯងឡើយ។ ទោះបីពួកគេធ្វើអាក្រក់ និងបង្អាក់ដល់កិច្ចការពួកជំនុំក៏ដោយ ក៏ពួកគេនឹងនៅតែនិយាយថា ពួកគេមានចេតនាល្អដដែល ដោយចង់រួចទោសពីអំពើរំលង និងការប្រព្រឹត្តអាក្រក់របស់ខ្លួន ធ្វើដូចពួកគេគ្មានចេតនាអាក្រក់អ៊ីចឹង ហើយទោះបីពួកគេបង្អាក់ដល់កិច្ចការពួកជំនុំក៏ដោយ ក៏អ្នកមិនគួរឱ្យពួកគេទទួលខុសត្រូវនោះដែរ។ ខ្ញុំដឹងថា ខាទីមានចរិតបែបនេះឯង។ ជាក់ស្ដែង នាងបានលួចបំផ្លាញ បង្អាក់ការងារ និងដាក់ទោសគេឯង ហើយក្នុងពេលនោះ នាងរកលេសដោះសាយករួចខ្លួន ដោយថា នាងគ្មានបំណងធ្វើខុសឡើយ។ នាងបដិសេធមិនទទួលស្គាល់កំហុសខ្លួនឯងទេ ទោះបីប្រឈមនឹងការពិតក៏ដោយ។ នាងបានបដិសេធការពិតទាំងស្រុង។ ខាទីក៏បន្តនិយាយថា ខ្លួនធ្វើជាអ្នកដឹកនាំមិនទាន់បានយូរទេ ហើយថា នាងមិនយល់ និងមិនអាចធ្វើការងារបានច្រើននោះទេ។ ចំណុចនេះបញ្ជាក់ថា ទោះគាត់ដឹងពីសេចក្តីតម្រូវដែលព្រះចង់ឱ្យអ្នកដឹកនាំធ្វើក៏ដោយ ក៏នាងនៅតែមិនធ្វើតាមបន្ទូលព្រះដដែល។ អ្នកដឹកនាំថ្នាក់លើបានប្រកបគ្នាថា គ្រប់គ្នាគួរតែសហការដោយចុះសម្រុង តែនាងមិនស្ដាប់នោះទេ ហើយធ្វើអ្វីៗតាមតែអំពើចិត្ត តាមតែចិត្តនាងចង់ប៉ុណ្ណោះ។ ឥរិយាបថរបស់នាងស្ដែងឱ្យឃើញច្បាស់ថា នាងមិនទទួលយក ឬចុះចូលនឹង បន្ទូលព្រះ ឬអ្វីដែលវិជ្ជមានឡើយ។ ចុងក្រោយ នាងថែមទាំងចង់ដាក់ទោសបងប្រុស ជេរី ទៀតផង ដើម្បីបំផ្លាញកិច្ចការដំណឹងល្អ ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់នាងប៉ុណ្ណោះ។ នេះជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា នាងមិនបានការពារកិច្ចការពួកជំនុំសោះឡើយ តាមធម្មជាតិរបស់នាង នាងមិនស្រឡាញ់ ឬទទួលយកសេចក្តីពិតឡើយ ហើយការបណ្ដេញនាងចេញនេះ គឺជាសេចក្តីសុចរិតរបស់ព្រះទាំងស្រុង។ ពេលដឹងបែបនេះ ធ្វើឱ្យខ្ញុំស្គាល់នាងកាន់តែច្រើន។ ខ្ញុំក៏ឆ្លុះបញ្ចាំងមើលខ្លួនឯងផងដែរ។ ពីមុន ខ្ញុំយល់ថា ខាទីគឺជាអ្នកដឹកនាំក្លែងក្លាយម្នាក់ ដែលមិនធ្វើកិច្ចការជាក់ស្ដែងទេ ហើយខ្ញុំក៏ធ្លាប់ចង់រាយការណ៍បញ្ហានាងទៅអ្នកដឹកនាំថ្នាក់លើដែរ ចុះម្ដេចក៏ចុងក្រោយ ខ្ញុំបែរជាមិនធ្វើទៅវិញ? ខ្ញុំបានអធិស្ឋានទូលពីសភាពរបស់ខ្ញុំនៅចំពោះព្រះ ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំ ឱ្យបានដឹងពីបញ្ហារបស់ខ្ញុំ។

ខ្ញុំបានអានអត្ថបទព្រះបន្ទូលនេះ។ «មនុស្សខ្លះធ្វើតាមឆន្ទៈផ្ទាល់ខ្លួន នៅពេលដែលពួកគេធ្វើកិច្ចការ។ ពួកគេបំពានលើគោលការណ៍ ហើយបន្ទាប់ពីត្រូវបានលួសកាត់ និងដោះស្រាយរួច ពួកគេទទួលស្គាល់ត្រឹមពាក្យសម្ដីថា ពួកគេក្រអឺតក្រទម និងថាពួកគេបានបង្កើតកំហុសដោយព្រោះតែពួកគេមិនមានសេចក្ដីពិតប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងដួងចិត្តរបស់ពួកគេ ពួកគេនៅតែត្អូញត្អែរដដែលថា 'គ្មាននរណាដែលហ៊ានអើតក្បាលចេញមកនិយាយនោះទេ គឺមានតែខ្ញុំប៉ុណ្ណោះ ហើយនៅទីបំផុត នៅពេលមានបញ្ហាកើតឡើង ពួកគេទម្លាក់ការទទួលខុសត្រូវទាំងអស់មកលើខ្ញុំ។ បែបនេះ តើខ្ញុំមិនល្ងង់ខ្លៅទេឬអី? លើកក្រោយ ខ្ញុំមិនអាចធ្វើរឿងដដែលៗ ដោយប្រថុយអើតក្បាលនិយាយរឿងបែបនេះទៀតទេ។ ដែកគោលណាដែលលៀនក្បាលចេញមកក្រៅ រមែងត្រូវញញួរដំពន្លិចទៅវិញមិនខាន!' តើអ្នកគិតយ៉ាងណាចំពោះឥរិយាបថនេះ? តើវាជាឥរិយាបថនៃការប្រែចិត្តឬទេ? (ទេ)។ តើវាជាឥរិយាបថបែបណា? តើពួកគេមិនមែនក្រឡេចក្រឡុច និងបោកបញ្ឆោតទេឬអី? នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគិតថា៖ 'លើកនេះ ខ្ញុំសំណាងណាស់ ដែលមិនធ្លាក់ក្នុងមហន្តរាយ។ និយាយទៅ ការជួបគ្រោះនេះ ជាបទពិសោធន៍មួយហើយ។ ខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងជាងមុនទៀតនៅពេលអនាគត'។ ពួកគេមិនស្វែងរកសេចក្ដីពិតទេ ដោយពួកគេប្រើភាពមិនសូវសំខាន់ និងគ្រោងការបោកបញ្ឆោតរបស់ពួកគេ ដើម្បីចាត់ចែង និងដោះស្រាយបញ្ហា។ តើពួកគេអាចទទួលបានសេចក្ដីពិតតាមរបៀបនេះទេ? ពួកគេមិនអាចទេ ដោយសារពួកគេមិនទាន់បានប្រែចិត្ត។ រឿងដំបូងដែលត្រូវធ្វើនៅពេលប្រែចិត្ត គឺត្រូវដឹងអំពីអ្វីដែលអ្នកបានធ្វើខុស៖ ត្រូវដឹងថា អ្នកបានធ្វើខុសនៅត្រង់ណា ដឹងពីសារជាតិនៃបញ្ហា និងដឹងពីនិស្ស័យដែលអ្នកបានបើកសម្ដែង។ អ្នកត្រូវឆ្លុះបញ្ចាំងមើលរឿងទាំងនេះ ហើយទទួលយកសេចក្តីពិត បន្ទាប់មក អនុវត្តតាមសេចក្តីពិតនោះ។ មានតែបែបនេះទេ ទើបជាឥរិយាបថនៃការប្រែចិត្ត។ ម៉្យាងវិញទៀត ប្រសិនបើអ្នកចេះតែគិតពីវិធីវៀចវេរ នោះអ្នកកាន់តែក្រឡេចក្រឡុចជាងមុន បច្ចេកទេសរបស់អ្នកកាន់តែវ័យឆ្លាត និងលាក់លៀម ហើយអ្នកមានវិធីសាស្រ្តច្រើនក្នុងការដោះស្រាយរឿងផ្សេងៗ ពេលនោះ បញ្ហាពិតជាមិនសាមញ្ញដូចជាការគ្រាន់តែបោកបញ្ឆោតនោះឡើយ។ អ្នកកំពុងប្រើមធ្យោបាយដែលមិនស្មោះត្រង់ ហើយអ្នកមានអាថ៌កំបាំង ដែលអ្នកមិនអាចបង្ហាញចេញមកបាន។ នេះជាការអាក្រក់ហើយ។ អ្នកមិនត្រឹមតែមិនបានប្រែចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នករឹតតែក្រឡេចក្រឡុច និងបោកបញ្ឆោតខ្លាំងឡើង។ ព្រះជាម្ចាស់ទតឃើញថា អ្នកជាមនុស្សរឹងចចេស និងអាក្រក់ខ្លាំងហួសប្រមាណ ជាមនុស្សដែលទទួលស្គាល់ត្រឹមសម្បកក្រៅថា ខ្លួនបានធ្វើខុស ហើយទទួលយកនូវការដោះស្រាយ និងការលួសកាត់ ប៉ុន្ដែតាមការពិត អ្នកគ្មានអាកប្បកិរិយានៃការប្រែចិត្តសូម្បីតែបន្ដិចណាឡើយ។ ហេតុអ្វីបានជាយើងនិយាយបែបនេះ? ព្រោះថាក្នុងពេលដែលព្រឹត្តិការណ៍នេះកំពុងកើតឡើង ឬដោយសារលទ្ធផលកើតចេញពីព្រឹត្តិការណ៍នេះ អ្នកមិនបានស្វែងរកសេចក្តីពិតទេ ក៏មិនបានអនុវត្តសេចក្ដីពិតដែរ។ អាកប្បកិរិយារបស់អ្នក គឺជាអាកប្បកិរិយាមួយដែលប្រើប្រាស់ទស្សនវិជ្ជា តក្កៈវិជ្ជា និងវិធីសាស្ត្ររបស់សាតាំង ដើម្បីដោះស្រាយបញ្ហា។ តាមពិត អ្នកកំពុងតែគេចវេះពីបញ្ហា កំពុងវេចខ្ចប់បញ្ហាដាក់ក្នុងស្រោមកាដូមួយយ៉ាងស្អាត ដើម្បីកុំឱ្យអ្នកដទៃឃើញដានបញ្ហានោះ ដោយមិនចង់ឱ្យបែកការណ៍។ ចុងក្រោយ អ្នកយល់ថា ខ្លួនអ្នកជាមនុស្សឆ្លាតខ្លាំងណាស់។ ទាំងនេះជាអ្វីដែលព្រះជាម្ចាស់ទតឃើញជាជាងការឆ្លុះបញ្ចាំង ការលន់តួ និងការប្រែចិត្តពីអំពើបាបរបស់អ្នកនៅចំពោះមុខបញ្ហាដែលបានកើតឡើងចំពោះអ្នក ហើយបន្ទាប់មកបន្តស្វែងរកសេចក្ដីពិត ហើយអនុវត្តទៅតាមសេចក្ដីពិត។ ឥរិយាបថរបស់អ្នកមិនមែនជាការស្វែងរកសេចក្ដីពិត ឬអនុវត្តនូវសេចក្តីពិតនោះទេ ហើយក៏មិនមែនជាការចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែវាជាការប្រើបច្ចេកទេស និងវិធីសាស្ត្ររបស់សាតាំងដើម្បីដោះស្រាយបញ្ហារបស់អុ្នក។ អ្នកផ្តល់នូវចំណាប់អារម្មណ៍មិនពិតទៅកាន់អ្នកដទៃ ហើយរឹងទទឹងនឹងការសម្ដែងឱ្យយល់របស់ព្រះជាម្ចាស់ ហើយអ្នកកំពុងការពារខ្លួន និងប្រឈមមុខទាក់ទងនឹងកាលៈទេសៈដែលព្រះជាម្ចាស់បានចាត់ចែងសម្រាប់អ្នក។ ដួងចិត្តរបស់អ្នកកាន់តែបិទជាងមុន និងកាន់តែបែកចេញពីព្រះជាម្ចាស់។ បែបនេះ តើអាចមានលទ្ធផលល្អណាមួយចេញពីទង្វើនេះដែរឬទេ? តើអ្នកនៅតែអាចរស់នៅក្នុងពន្លឺ ដោយទទួលបានភាពសុខសាន្ត និងសេចក្ដីអំណរដែរឬទេ? អ្នកមិនអាចទេ។ ប្រសិនបើអ្នកគេចចេញពីសេចក្តីពិត ហើយគេចចេញពីព្រះជាម្ចាស់ នោះអ្នកមុខជាត្រូវធ្លាក់ក្នុងភាពងងឹត ទាំងទួញយំ និងសង្កៀតធ្មេញរបស់អ្នកជាក់ជាមិនខាន។ តើសភាពបែបនេះកើតមានជាទូទៅចំពោះមនុស្សដែរឬទេ? (កើតមាន)។ មនុស្សខ្លះតែងដាស់តឿនខ្លួនឯងថា៖ 'លើកនេះ គេបានដោះស្រាយជាមួយខ្ញុំ។ លើកក្រោយ ខ្ញុំត្រូវតែវៃឆ្លាត និងប្រុងប្រយ័ត្នជាងមុន។ ភាពឆ្លាតវៃ គឺជាគ្រឹះនៃជីវិត ហើយមនុស្សដែលមិនឆ្លាតគឺជាមនុស្សល្ងីល្ងើ'។ ប្រសិនបើអ្នកតែងតែណែនាំ និងដាស់តឿនខ្លួនឯងដូច្នេះ តើអ្នកនឹងទៅឯណាកើត? តើអ្នកនឹងអាចទទួលបានសេចក្ដីពិតទេ? ប្រសិនបើបញ្ហាកើតឡើងដល់អ្នក អ្នកត្រូវតែស្វែងរក និងយល់ពីទិដ្ឋភាពនៃសេចក្ដីពិត ហើយទទួលបាននូវទិដ្ឋភាពនៃសេចក្ដីពិតនោះ។ តើអ្នកអាចសម្រេចបានអ្វីខ្លះ ពីការយល់ដឹងនូវសេចក្ដីពិត? នៅពេលដែលអ្នកយល់ពីទិដ្ឋភាពមួយនៃសេចក្តីពិត អ្នកយល់ពីទិដ្ឋភាពមួយនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកយល់ពីមូលហេតុដែលព្រះជាម្ចាស់បានធ្វើបែបនេះចំពោះអ្នក យល់ពីមូលហេតុដែលទ្រង់ដាក់សេចក្ដីតម្រូវមកកាន់អ្នកបែបនេះ យល់ពីមូលហេតុដែលទ្រង់ចាត់ចែងឲ្យមានកាលៈទេសៈកើតឡើង ដើម្បីវាយផ្ចាល និងប្រៀនប្រដៅអ្នកដូច្នេះ យល់ពីមូលហេតុដែលព្រះជាម្ចាស់ប្រើរឿងនេះ ដើម្បីលួសកាត់ និងដោះស្រាយជាមួយអ្នក និងយល់ពីមូលហេតុដែលអ្នកដួលចុះ បរាជ័យ និងត្រូវបានលាតត្រដាងនៅក្នុងបញ្ហានេះ។ ប្រសិនបើអ្នកយល់អំពីរឿងរ៉ាវទាំងនេះ នោះអ្នកនឹងអាចស្វែងរកឃើញសេចក្ដីពិត ហើយនឹងទទួលបានជីវិត។ ប្រសិនបើអ្នកមិនយល់ពីរឿងទាំងនេះ និងមិនទទួលយកសេចក្ដីទាំងនេះទេ ប៉ុន្តែនៅតែប្រឆាំង និងរឹងទទឹងចំពោះការពិតទាំងនេះទៀត ដោយប្រើបច្ចេកទេសផ្ទាល់ខ្លួនរបស់អ្នក ដើម្បីក្លែងបន្លំខ្លួន និងដោយប្រឈមមុខនឹងអ្នកដទៃ និងព្រះជាម្ចាស់ដោយភាពមិនស្មោះ នោះអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតជារៀងរហូត» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះស្រាយសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបើកសម្ដែងថា បើអ្នកណាដែលប្រព្រឹត្តកំហុសហើយ មិនឆ្លុះបញ្ចាំងពីឫសគល់នៃបរាជ័យរបស់ខ្លួន ឬស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់ខ្លួនទេ តែបែរជាបារម្ភខ្លាចត្រូវគេដោះស្រាយ បើពួកគេប្រព្រឹត្តខុសម្ដងទៀត រួចចាប់ផ្ដើមលេងល្បិច និងប្រយ័ត្នខ្លួនចំពោះព្រះ ពេលមានបញ្ហាកើតឡើងម្ដងទៀត ដូច្នេះ មនុស្សបែបនេះ មាននិស្ស័យបោកបញ្ឆោត និងរឹងរូសហើយ។ ខ្ញុំក៏មានឥរិយាបថបែបនេះដែរ។ ពីមុន ដោយសារខ្ញុំមិនបានដឹងពីស្ថានភាពរបស់ខាទី ខ្ញុំក៏បានចោទប្រកាន់នាងថាជាមនុស្សវិនិច្ឆ័យគេឯង ហើយក៏គាបសង្កត់នាង។ ចំពោះរឿងនេះ អ្នកដឹកនាំបានលាតត្រដាង និងពិនិត្យពិច័យខ្ញុំរួចហើយ។ ក្រោយមក ខ្ញុំបានដឹងពីនិស្ស័យក្រអឺតក្រទមរបស់ខ្លួនឯង ខ្ញុំបានព្រមានខ្លួនឯងថា បរាជ័យនេះ គឺជាអំពើរំលងមួយនៅក្នុងជីវិតជាអ្នកជឿព្រះរបស់ខ្ញុំ ហើយដឹងថា ខ្ញុំត្រូវតែរៀនសូត្រពីមេរៀនមួយនេះ ហើយមិនត្រូវប្រព្រឹត្តកំហុសច្រំដែលនោះទេ។ ប៉ុន្តែទន្ទឹមគ្នានោះ ខ្ញុំក៏កើតមានការប្រយ័ត្នខ្លួនចំពោះព្រះបន្ដិចដែរ។ ខ្ញុំបារម្ភខ្លាំងថា បើខ្ញុំគាបសង្កត់នរណាម្នាក់បែបនេះម្ដងទៀត ហើយត្រូវបានកំណត់ថាជាបុគ្គលម្នាក់ដែលដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពេលនោះ ការងារខ្ញុំជាអ្នកដឹកនាំ នឹងត្រូវចប់ ហើយខ្ញុំនឹងត្រូវបាត់បង់សេចក្តីថ្លៃថ្នូរគ្រប់យ៉ាងមិនខាន។ ដូច្នេះ លើកនេះ ពេលខ្ញុំដឹងថា ខាទីជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើកិច្ចការជាក់ស្ដែង ខ្ញុំមិនហ៊ានរាយការណ៍អំពីនាងទេ ខ្ញុំតែងមានការព្រួយបារម្ភជាប់ជានិច្ច។ ខ្ញុំបារម្ភអ្នកដឹកនាំនឹងគិតថា ខ្ញុំតឹងតែងពេកដាក់នាង ហើយថាខ្ញុំកំពុងគាបសង្កត់ និងដេញនាងចេញ តាមរយៈការចាប់កំហុស និងការមិនព្រមអធ្យាស្រ័យនាង។ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្លួនឯង ខ្ញុំបានជ្រើសរើសមិននិយាយអ្វីសោះ។ ខ្ញុំខ្លាចថា ការរាយការណ៍អាចធ្វើឱ្យខូច និងប៉ះពាល់ដល់ឋានៈខ្ញុំ។ ការរាយការណ៍ពីបញ្ហារបស់ខាទី គឺជារឿងធម្មតាទាំងស្រុង តែខ្ញុំបារម្ភគ្រប់យ៉ាង និងចេះតែនឹកគិតថាតើអ្នកដឹកនាំថ្នាក់លើនឹងគិតបែបណា។ ខ្ញុំប្រែជាប្រយ័ត្នខ្លួនចំពោះពួកគេផង ចំពោះព្រះផង ហើយខ្ញុំលេងល្បិចជាមួយព្រះ។ ខ្ញុំពិតជាបោកបញ្ឆោតមែន! ខាទីកំពុងសាបព្រោះទំនាស់ ដោយរំខាន និងបំផ្លាញដល់កិច្ចការដំណឹងល្អ។ នេះជាការដែលព្រះជាម្ចាស់លាតត្រដាងពីនាង និងការពារកិច្ចការរបស់ទ្រង់។ ខ្ញុំបានឃើញថា គ្មានគំនិត ចេតនា ឬទង្វើរបស់បុគ្គលណាម្នាក់ អាចរួចផុតពីការពិនិត្យពិច័យរបស់ព្រះបានឡើយ។ ចុះហេតុអ្វីក៏ខ្ញុំមិនជឿថា ព្រះទតឃើញគ្រប់យ៉ាងទៅវិញ? ហេតុអ្វីក៏ខ្ញុំតែងបារម្ភខ្លាចត្រូវអ្នកដឹកនាំបណ្ដេញខ្ញុំចេញ បើខ្ញុំគ្រាន់តែរាយការណ៍ពីឥរិយាបថពិតរបស់ខាទី ស្របតាមអ្វីដែលខ្ញុំបានឃើញជាក់ស្ដែង ដោយគ្មានបំណងចង់គាបសង្កត់នាងផងនោះ?

ក្នុងពេលថ្វាយបង្គំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលបានជួយឱ្យខ្ញុំយល់ពីបញ្ហារបស់ខ្ញុំកាន់តែច្បាស់។ បន្ទូលព្រះចែងថា៖ «ប្រសិនបើអ្នកគ្មានសេចក្តីជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ ហើយប្រសិនបើអ្នកមិនជឿថា សេចក្តីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ ដូច្នេះ អ្នកមិនអាចសម្រេចកិច្ចការអ្វីបានឡើយ។ មនុស្សជាច្រើនមិនយល់ពីសេចក្តីពិតទេ។ ពួកគេមិនជឿថា សេចក្តីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយពួកគេក៏គ្មានដួងចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់នោះដែរ។ ពួកគេតែងគិតថា មន្ត្រីគ្រប់រូបក្នុងពិភពលោកនេះ រមែងការពារផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ម្ល៉ោះហើយ ដំណាក់របស់ព្រះជាម្ចាស់ក៏គ្មានអ្វីខុសគ្នានោះដែរ។ ច្បាស់ណាស់ គឺពួកគេមិនជឿថា ព្រះជាម្ចាស់ជាសេចក្តីពិត និងជាសេចក្តីសុចរិតនោះទេ។ ហេតុដូច្នេះ អាចហៅមនុស្សបែបនេះថា អ្នកមិនជឿ។ តែទោះយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយក្រុមតូចដែរ ដែលអាចរាយការណ៍អំពីបញ្ហាជាក់ស្ដែង។ មនុស្សបែបនេះ អាចហៅថាជាមនុស្សដែលការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេជាមនុស្សមានការទទួលខុសត្រូវ។ មានមនុស្សជាច្រើន នៅពេលពួកគេប្រទះឃើញមានបញ្ហាធំដុំហើយ ពួកគេមិនបានដោះស្រាយបញ្ហាទាំងនោះទេ ហើយពួកគេក៏មិនបានរាយការណ៍បញ្ហាទាំងនោះទៅថ្នាក់លើដែរ។ ពួកគេទើបតែចាប់ផ្ដើមរាយការណ៍ពីបញ្ហាទាំងនោះ និងទើបតែដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហាទាំងនោះ នៅពេលដែលថ្នាក់លើធ្វើការស៊ើបអង្កេតដោយផ្ទាល់ប៉ុណ្ណោះ។ ទង្វើបែបនេះធ្វើឱ្យការងារមានភាពយឺតយ៉ាវ។ ហេតុដូច្នេះ មិនថាអ្នកជាបងប្អូនប្រុសស្រីធម្មតា ជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះទេ គ្រប់ពេលដែលអ្នកជួបប្រទះបញ្ហាណាមួយ ដែលអ្នកមិនអាចដោះស្រាយបាន ហើយវាជាប់ទាក់ទងនឹងគោលការណ៍នៃការងារសំខាន់ៗ ជានិច្ចកាល អ្នកគួរតែរាយការណ៍បញ្ហានោះទៅថ្នាក់លើ និងស្វែងរកការណែនាំពីព្រះអង្គឱ្យបានទាន់ពេលវេលា។ ប្រសិនបើអ្នកជួបបញ្ហា ឬការលំបាកស្មុគស្មាញ ហើយពុំបានដោះស្រាយបញ្ហាទាំងនោះទេ នោះកិច្ចការមួយចំនួននឹងមិនអាចរីកចម្រើនទៅមុខបានឡើយ។ កិច្ចការនោះមុខជាត្រូវទុកចោលលែងមានអ្នកធ្វើតែម្ដង។ បែបនេះនឹងប៉ះពាល់ដល់វឌ្ឍនភាពកិច្ចការពួកជំនុំមិនខាន។ ហេតុដូចនេះ នៅពេលដែលមានបញ្ហាបែបនេះកើតឡើង ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់វឌ្ឍនភាពការងារ ចាំបាច់ត្រូវលាតត្រដាង និងដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា។ ប្រសិនបើបញ្ហាណាមួយពិបាកនឹងដោះស្រាយ អ្នកត្រូវតែរកមនុស្សដែលយល់ពីសេចក្តីពិត និងមនុស្សដែលមានឯកទេសនៅក្នុងផ្នែកនោះ បន្ទាប់មក ត្រូវអង្គុយជាមួយពួកគាត់ ធ្វើការស៊ើបសួរ និងដោះស្រាយបញ្ហានោះជាមួយគ្នា។ ចំពោះបញ្ហាបែបនេះ មិនអាចពន្យារពេលបានឡើយ។ មួយថ្ងៃៗដែលអ្នកពន្យារពេលមិនព្រមដោះស្រាយបញ្ហាទាំងនោះ ស្មើនឹងការពន្យារពេលដល់វឌ្ឍនភាពការងារមួយថ្ងៃៗដែរ។ នេះមិនមែនជារឿងរារាំងត្រឹមមនុស្សម្នាក់ទេ តែវាជារឿងដែលប៉ះពាល់ដល់កិច្ចការពួកជំនុំ ក៏ដូចជារបៀបដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញភារកិច្ចរបស់ពួកគេផងដែរ។ ហេតុដូច្នេះ នៅពេលណាអ្នកជួបបញ្ហា ឬការលំបាកស្មុគស្មាញបែបនេះ អ្នកត្រូវតែដោះស្រាយបញ្ហា ឬការលំបាកនោះ។ ប្រសិនបើអ្នកមិនអាចដោះស្រាយបានទេ ដូច្នេះ ត្រូវប្រញាប់រាយការណ៍បញ្ហានោះទៅថ្នាក់លើភ្លាមៗ។ ព្រះអង្គនឹងដោះស្រាយបញ្ហានោះដោយផ្ទាល់ បើពុំដូច្នោះទេ ក៏ប្រាប់ផ្លូវដល់អ្នកដែរ។ ប្រសិនបើអ្នកដឹកនាំមិនអាចដោះស្រាយបញ្ហាបែបនេះបាន ហើយពន្យារពេលក្នុងការដោះស្រាយបញ្ហានោះ ដោយមិនព្រមរាយការណ៍ទៅថ្នាក់លើ និងស្វែងរកការណែនាំពីព្រះអង្គទេ ដូច្នេះ អ្នកដឹកនាំរូបនោះ គឺជាមនុស្សខ្វាក់ហើយ។ ពួកគេជាមនុស្សល្ងង់ខ្លៅបំផុត ជាមនុស្សគ្មានបានការ។ គួរតែបណ្ដេញ និងដកពួកគេចេញពីតំណែង។ ប្រសិនបើមិនដកមនុស្សគ្មានបានការបែបនេះចេញពីតំណែងទេ នោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ មុខជាមិនអាចរីកចម្រើនទៅមុខបានឡើយ។ កិច្ចការនោះមុខជាត្រូវបំផ្លាញនៅក្រោមដៃរបស់ពួកគេមិនខាន។ រឿងនេះត្រូវតែដោះស្រាយភ្លាមៗ ទើបបាន» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ «រាល់បញ្ហា ឬការលំបាកស្មុគស្មាញទាំងឡាយណាដែលអ្នកជួប ប្រទះក្នុងអំឡុងពេលកំពុងបំពេញកិច្ចការ ឱ្យតែវាអាចប៉ះពាល់ដល់របៀបបំពេញភារកិច្ចរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ឬក៏រាំងស្ទះដល់ការរីកចម្រើនទៅមុខជាធម្មតានៃកិច្ចការពួកជំនុំ ដូច្នេះ គួរតែដោះស្រាយបញ្ហា និងការលំបាកនោះឱ្យបានទាន់ពេលវេលា។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហានោះដោយខ្លួនឯងបានទេ អ្នកគួរតែរកមនុស្សមួយចំនួនដែលយល់ពីសេចក្តីពិត ដើម្បីរួមសហការជាមួយអ្នកក្នុងការដោះស្រាយបញ្ហានោះ។ ប្រសិនបើធ្វើបែបនេះហើយ នៅតែមិនអាចដោះស្រាយបញ្ហានោះបានទៀត ដូច្នេះ អ្នកត្រូវតែលើកឡើងពីបញ្ហានោះ ហើយរាយការណ៍វាទៅថ្នាក់លើ និងស្វែងរកការណែនាំពីព្រះអង្គ។ នេះជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ តាមរយៈការអានបន្ទូលព្រះនេះ ខ្ញុំបានឃើញថា ទោះបីខ្ញុំបានជឿព្រះអស់ពេលជាច្រើនឆ្នាំ និងបានអានព្រះបន្ទូលជាច្រើនក៏ដោយ ក៏ខ្ញុំមានជំនឿតិចតួចបំផុតលើព្រះ ហើយខ្ញុំមិនស្គាល់ពីនិស្ស័យសុចរិតរបស់ទ្រង់ឡើយ។ ខ្ញុំមិនជឿថា សេចក្តីពិតសោយរាជ្យនៅក្នុងដំណាក់ព្រះទេ ហេតុនេះហើយទើបការសង្ស័យ និងការប្រយ័ត្នប្រយែងនៅតែមានក្នុងចិត្តខ្ញុំដដែល។ តាមពិត ពួកជំនុំវាយតម្លៃ និងបណ្ដេញមនុស្សផ្អែកលើគោលការណ៍នៃសេចក្តីពិត។ ទោះបីបុគ្គលម្នាក់ជាអ្នកដឹកនាំក៏ដោយ បើពួកគេមិនធ្វើកិច្ចការជាក់ស្ដែងមួយរយៈ ធ្វេសប្រហែសក្នុងភារកិច្ច ដោយធ្វើការតាមអំពើចិត្ត ឬទោះបីក្រោយពេលទទួលបានការប្រកបគ្នា និងការដោះស្រាយដដែលៗហើយក្ដី តែនៅមិនផ្លាស់ប្ដូរទៀត នោះពួកគេនឹងត្រូវផ្ទេរចេញ ឬបណ្ដេញចេញ មិនត្រូវបានការពារ ឬគាំទ្រឡើយ។ ដំណាក់របស់ព្រះបណ្ដេញ ឬដកនរណាម្នាក់ចេញ គឺអាស្រ័យលើឥរិយាបថដដែលៗរបស់ពួកគេក្នុងភារកិច្ច ហើយវិធីប្រព្រឹត្តខ្លួនរបស់ពួកគេចំពោះព្រះ និងចំពោះសេចក្តីពិត ក៏ត្រូវយកមកពិចារណាផងដែរ។ ចំណុចទាំងនេះ មិនដែលធ្វើតាមអំពើចិត្តឡើយ។ ពេលគិតដល់ពេលប្រហែលពីរឆ្នាំចុងក្រោយនេះ ដែលខ្ញុំបានធ្វើជាអ្នកដឹកនាំ ឱ្យតែមានបញ្ហាកើតឡើងក្នុងភារកិច្ចខ្ញុំ អ្នកដឹកនាំតែងប្រកបគ្នាពីសេចក្តីពិត តែងជួយខ្ញុំ និងផ្ដល់ដំបូន្មានដល់ខ្ញុំជានិច្ច នៅពេលដែលពួកគាត់ដឹង។ នៅពេលមានរឿងធ្ងន់ធ្ងរ ពួកគាត់នឹងដោះស្រាយជាមួយខ្ញុំ លាតត្រដាង ពិនិត្យពិច័យខ្ញុំ និងជួយខ្ញុំឱ្យស្គាល់ខ្លួនឯង។ ដូចពេលដែលខ្ញុំគាបសង្កត់ខាទីអ៊ីចឹង ព្រោះខ្ញុំមិនយល់ពីសេចក្តីពិត និងអាងលើនិស្ស័យក្រអឺតក្រទមខ្ញុំ អ្នកដឹកនាំមិនបានបណ្ដេញខ្ញុំចេញព្រោះរឿងបែបនោះទេ តែផ្ទុយទៅវិញ គាត់បានលើកឡើងពីបញ្ហារបស់ខ្ញុំ និងបានផ្ដល់ឱកាសឱ្យខ្ញុំប្រែចិត្ត។ ហើយខាទីក៏ត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំផងដែរ តែនាងមិនដែលធ្វើកិច្ចការជាក់ស្ដែងនោះទេ ហើយបានប្រព្រឹត្តអាក្រក់ បង្អាក់ និងបំផ្លាញដល់កិច្ចការដំណឹងល្អ ដោយដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពេលអ្នកដឹកនាំថ្នាក់លើដឹងរឿងនេះ ពួកគាត់បានបណ្ដេញនាងចេញភ្លាម រឿងដែលខ្ញុំឃើញ និងបានដកពិសោធន៍ដោយផ្ទាល់នេះ សបញ្ជាក់ឱ្យឃើញថា សេចក្តីពិត និងសេចក្តីសុចរិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះ។ តែខ្ញុំបែរជាគិតថា ការរាយការណ៍ពីបញ្ហារបស់ខាទី នឹងនាំឱ្យគេយល់ថា ខ្ញុំកំពុងគាបសង្កត់ និងបណ្ដេញបុគ្គលម្នាក់ដែលមានទេពកោសល្យចេញ ហើយគេនឹងបណ្ដេញខ្ញុំចេញដែរ។ ការគិតបែបនេះ គឺខុសទាំងស្រុង ខ្ញុំពិតជាបោកបញ្ឆោត និងខ្វះជំនឿពិតប្រាកដលើព្រះមែន។ ខ្ញុំក៏ដឹងដែរថា ខ្ញុំមិនយល់ច្បាស់ថាអ្វីជាការប្រកាន់ខ្ជាប់តាមកិច្ចការពួកជំនុំហើយអ្វីជាការគាបសង្កត់មនុស្សនោះទេ។ តាមពិតទៅ ដោយឈរលើគោលការណ៍ បើបុគ្គលម្នាក់ត្រូវគេស្គាល់ថាជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើកិច្ចការជាក់ស្ដែង ហើយបើការរាយការណ៍ពីពួកគេ ធ្វើឡើងដើម្បីការពារកិច្ចការពួកជំនុំ និងធ្វើឡើងដោយឈរលើមូលដ្ឋានការពិត ដោយមិនកុហក ឬប្រឌិតរឿងតាមអំពើចិត្ត ដូច្នេះ នេះគឺជាការប្រកាន់ខ្ជាប់តាមគោលការណ៍ និងការការពារកិច្ចការពួកជំនុំហើយ មិនមែនជាការគាបសង្កត់នោះទេ។ បើអ្នកមានចេតនាចង់សងសឹក ឬដាក់ទោសនរណាម្នាក់ បើអ្នកកំពុងវិនិច្ឆ័យ ឬថ្កោលទោសបុគ្គលម្នាក់ ព្រោះតែពួកគេមិនធ្វើតាមអ្វីដែលអ្នកចង់បាន ឬពួកគេគំរាមកំហែង ឬបដិសេធមិនចុះញ៉មនឹងឋានៈរបស់អ្នក ហើយអ្នកថែមទាំងបំភ្លៃការពិត ដើម្បីបង្ខូចឈ្មោះ ឬដាក់ទោសពួកគេ ដូច្នេះ នេះជាការគាបសង្កត់ហើយ។ ឥរិយាបថរបស់ខាទី ដែលខ្ញុំចង់រាយការណ៍នោះ គឺជាចំណុចដែលខ្ញុំបានឃើញផ្ទាល់ភ្នែកតាមរយៈការប្រាស្រ័យទាក់ទងជាមួយនាង។ ការរាយការណ៍របស់ខ្ញុំមិនមែនគ្មានមូលហេតុ ឬជាទង្វើសងសឹកនោះទេ។ គឺខ្ញុំចង់រាយការណ៍ពីបញ្ហា និងចង់បង្ការការខូចខាតដល់កិច្ចការពួកជំនុំ។ នេះជាការការពារកិច្ចការពួកជំនុំ មិនមែនជាការបង្ក្រាប ឬការដាក់ទោសនាងឡើយ។ ជាងនេះទៀត ការទទួលខុសត្រូវមួយរបស់អ្នកដឹកនាំ គឺត្រូវ «រាយការណ៍ជាបន្ទាន់ និងស្វែងរកការណែនាំអំពីការច្របូកច្របល់ និងការលំបាកដែលជួបប្រទះនៅក្នុងការងារ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ បច្ចុប្បន្ន ក្នុងចំណោមយើង គ្មាននរណាយល់ពីសេចក្តីពិតឡើយ ដូច្នេះ ពេលយើងជួបការភាន់ច្រឡំ និងទុក្ខលំបាកច្រើនក្នុងការងាររបស់យើង អ្វីដែលយើងមិនអាចយល់បានអស់ ឬមនុស្សដែលយើងមិនអាចស្គាល់បានទាំងស្រុង យើងគួរតែរាយការណ៍រឿងនេះទៅអ្នកដឹកនាំថ្នាក់លើឱ្យបានទាន់ពេល។ ចំណុចនេះត្រូវណាស់ សម្រាប់អ្នកដែលរែកពុនបន្ទុកកិច្ចការសំខាន់នៅក្នុងពួកជំនុំ។ គ្រាន់តែបុគ្គលម្នាក់ជាអ្នកដឹកនាំ ឬកំពុងមើលការខុសត្រូវលើគម្រោងអ្វីមួយ នោះមិនមានន័យថា ពួកគេសមនឹងប្រើនោះទេ ព្រោះថាមុនពេលបុគ្គលម្នាក់បានទទួលសេចក្តីពិត ពួកគេអាចធ្វើតាមនិស្ស័យពុករលួយរបស់ខ្លួន ហើយអាចបង្អាក់កិច្ចការពួកជំនុំបានគ្រប់ពេល។ អ្នកមិនដឹងថា ពេលណាពួកគេអាចដើរខុសផ្លូវ ហើយទាស់ទទឹងនឹងព្រះឡើយ។ ការរាយការណ៍ពីនរណាម្នាក់ មិនមែនជាការនិយាយរអេចរអូចពីគេទេ។ វាមិនមែនជាការផ្តោតលើចំណុចខ្វះខាត ឬចាប់កំហុសពួកគេឥតឈប់នោះទេ តែវាជាការស្វែងរកគោលការណ៍ថាតើត្រូវស្គាល់ និងប្រព្រឹត្តដាក់ពួកគេដោយរបៀបណា។ ត្រូវធ្វើបែបនេះ ដើម្បីការពារកិច្ចការពួកជំនុំ។ បើរកឃើញថា បុគ្គលនោះគ្មានបញ្ហា ហើយបញ្ហានោះកើតចេញពីការយល់ឃើញរបស់អ្នកផ្ទាល់ ពេលនោះ ការរាយការណ៍ទៅអ្នកដឹកនាំថ្នាក់លើ និងការស្វែងរកការប្រកបគ្នា នឹងធ្វើឱ្យអ្នកអាចរៀនបានពីគោលការណ៍ និងអាចប្រព្រឹត្តដាក់មនុស្សដោយយុត្តិធម៌មិនខាន។ បើតាមរយៈការស្វែងរកនេះ ឃើញថា ការងាររបស់បុគ្គលនោះ ពិតជាមានបញ្ហាមែន ដូច្នេះ អ្នកក៏អាចប្រកបគ្នាជាមួយពួកគេបានទាន់ពេលដែរ ហើយជួយពួកគេឱ្យដឹងពីបញ្ហារបស់ពួកគេ និងបំពេញភារកិច្ចស្របតាមគោលការណ៍បាន។ បែបនេះមានប្រយោជន៍ដល់កិច្ចការពួកជំនុំ និងដល់បងប្អូនប្រុសស្រី។ ពិតណាស់ អ្នកណាដែលមានភាពជាមនុស្សមិនល្អ និងមិនការពារកិច្ចការពួកជំនុំទាល់តែសោះ ត្រូវតែផ្ទេរចេញ ឬបណ្ដេញចេញឱ្យបានទាន់ពេល ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ដល់វឌ្ឍនភាពការងារ។ ដូច្នេះ ការរាយការណ៍ពីបញ្ហាឱ្យបានទាន់ពេល គឺជាភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ នៅពេលខ្ញុំដឹងពីព្រះទ័យព្រះ ខ្ញុំបានតាំងចិត្តថា បើខ្ញុំឃើញអ្នកដឹកនាំពួកជំនុំ ឬអ្នកមើលខុសត្រូវណាម្នាក់មានបញ្ហា ខ្ញុំនឹងពិភាក្សាអំពីអ្វីដែលខ្ញុំយល់មិនបានអស់ជាមួយសហការីខ្ញុំឱ្យបានទាន់ពេល ហើយបើគ្មាននរណាម្នាក់អាចយល់ពីបញ្ហានោះបានច្បាស់លាស់ទេ ខ្ញុំនឹងរាយការណ៍បញ្ហានោះទៅអ្នកដឹកនាំថ្នាក់លើ និងស្វែងរកគោលការណ៍ឱ្យបានទាន់ពេល។ ខ្ញុំមិនអាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយអាត្មានិយម និងបោកបញ្ឆោតបាននោះទេ។ មិនយូរប៉ុន្មាន ខ្ញុំឃើញថា ដៃគូខ្ញុំ ប្អូនស្រី ជេននី ពុំមានការយល់ដឹងពីគោលការណ៍ក្នុងភារកិច្ចនាងទេ ឃើញថា នាងតែងតែផ្តោតលើបញ្ហាកំប៉ិកកំប៉ុក ហើយធ្វើឱ្យការងារវីដេអូរីកចម្រើនយឺត។ ពេលដែលអ្នកដឹកនាំថ្នាក់លើសួរនាំពីមូលហេតុដែលការងារវីដេអូមានការរីកចម្រើនយឺត ខ្ញុំបានរាយការណ៍ពីបញ្ហារបស់ជេននីតាមជាក់ស្ដែង។ ក្រោយមក ពួកគាត់បានប្រកបគ្នាអំពីគោលការណ៍ខ្លះទាក់ទងនឹងរបៀបបំពេញភារកិច្ចនោះ ដោយផ្ដល់ផ្លូវច្បាស់លាស់មួយដល់ពួកយើង ហើយវឌ្ឍនភាពការងារវីដេអូ ក៏បានប្រសើរជាងមុនច្រើន។ ពេលឃើញលទ្ធផលបែបនេះ ធ្វើឱ្យខ្ញុំបានធូរស្បើយចិត្តជាខ្លាំង ហើយខ្ញុំមានអំណរក្នុងការអនុវត្តសេចក្តីពិត។

តាមរយៈបទពិសោធន៍នេះ ខ្ញុំទទួលបានការយល់ដឹងខ្លះអំពីនិស្ស័យពុករលួយរបស់ខ្ញុំ និងមូលហេតុ ដែលខ្ញុំមិនហ៊ានរាយការណ៍។ ខ្ញុំឃើញថា ខ្ញុំអាត្មានិយម និងបោកបញ្ឆោតខ្លាំងណាស់ ខ្ញុំឱ្យតម្លៃលើឋានៈខ្លាំងពេក។ គ្រាន់តែចង់ការពារប្រយោជន៍ផ្ទាល់ខ្លួនសោះ ខ្ញុំខ្លាចមិនហ៊ានរាយការណ៍ពីបញ្ហា ខ្លាចរងការចោទប្រកាន់ថាគាបសង្កត់បុគ្គលដែលមានទេពកោសល្យ។ កុំតែបានបន្ទូលព្រះណែនាំទេ កុំអីខ្ញុំមិនបានដឹងពីនិស្ស័យពុករលួយរបស់ខ្ញុំទេ ក៏មិនបានកែប្រែគំនិត និងទស្សនៈខុសឆ្គងរបស់ខ្ញុំ និងទទួលបានផ្លូវអនុវត្តន៍ដែរ។ អរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរស់នៅ នៅចំពោះព្រះជាម្ចាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ...

ទីបំផុត ខ្ញុំមើលឃើញសេចក្តីពិតអំពីខ្លួនខ្ញុំហើយ

ក្នុងឆ្នាំ ២០១៨ ខ្ញុំមានភារកិច្ចនៅក្នុងពួកជំនុំជាអ្នកបកប្រែឯកសារ ដោយធ្វើការជាមួយបងស្រី ចាង និងបងស្រី លួ។ យើងធ្វើការជាមួយគ្នាយ៉ាងល្អ។...

ការលាតត្រដាងពីរូបខ្ញុំតាមរយៈការផ្លាស់ប្ដូរភារកិច្ច

ខ្ញុំកំពុងបំពេញការងារខាងផលិតវីដេអូក្នុងក្រុមជំនុំ តែដោយសារពុំសូវមានការងារច្រើន អ្នកដឹកនាំក៏ផ្ទេរខ្ញុំទៅស្រោចស្រពអ្នកជឿថ្មីវិញ។ ពេលនោះ...