បទពិសោធដែលមិនអាចបំភ្លេចបាន អំពីការផ្សាយដំណឹងល្អ

11-07-2023

ដោយគីរ៉ា ប្រទេសអ៊ីតាលី

បទពិសោធដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ខ្ញុំ កើតឡើងនៅខែមេសា ឆ្នាំ ២០២១។ ខ្ញុំបានជួបបងប្រុសកាតូលិកម្នាក់តាមអនឡាញ ឈ្មោះ រ៉ាហ្វាអែល។ ពេលកំពុងផ្សាយដំណឹងល្អជាមួយគាត់ ខ្ញុំឃើញថា គាត់មានគុណសម្បត្តិមិនអន់ទេ និងឃើញទៀតថា គាត់ឆាប់យល់ពីសេចក្តីពិត។ ដោយបានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា គាត់យល់ថា នេះជាព្រះសូរសៀងព្រះ។ គាត់ព្រមស្វែងរក និងសិក្សា ហើយគាត់ក៏បានចូលរួមការជួបជុំយ៉ាងសកម្មផងដែរ។

តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃមួយ មានបងស្រីម្នាក់បានផ្ញើសារមកខ្ញុំថា បងរ៉ាហ្វាអែលបានជួបបូជាចារ្យកាតូលិកចំណាស់របស់គាត់ដោយចៃដន្យ និងថា គាត់លែងចូលរួមការជួបជុំទៀតហើយ។ ពេលឮបែបនេះ ខ្ញុំភ្ញាក់ព្រឺតតែម្ដង។ គាត់ច្បាស់ជាទទួលសញ្ញាណ និងជំនឿខុសឆ្គងច្រើនហើយ។ ភ្លាមនោះ ខ្ញុំបានទាក់ទងទៅគាត់ រួចខ្ញុំដឹងថា គាត់បានយល់ច្រឡំជាមួយអ្វីដែលយើងបាននិយាយ ប៉ុន្តែ គាត់មិនបាននិយាយអំពីអ្វីដែលគាត់បានយល់ច្រឡំនោះទេ។ ខ្ញុំមិនដឹងថា ខ្ញុំគួរប្រកបគ្នាបែបណាជាមួយគាត់ទេ ខ្ញុំទ័លគំនិតហើយ ហើយខ្ញុំក៏មិនដឹងថាត្រូវធ្វើបែបណានោះដែរ។ ខ្ញុំបន្តអំពាវនាវរកព្រះ ដោយទូលសុំឱ្យទ្រង់ជួយណែនាំគាត់ បើគាត់ជាកូនចៀមរបស់ព្រះ និងថា ខ្ញុំព្រមធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីប្រកបគ្នាជាមួយគាត់។ ក្រោយមក បងស្រីអានីឡា និងខ្ញុំបានអញ្ជើញបងរ៉ាហ្វាអែលមកប្រកបគ្នាជាមួយគ្នា។ គាត់បាននិយាយអំពីគោលលទ្ធិសាសនាជាច្រើន ដែលស្ដាប់ទៅគួរឱ្យរំជួលចិត្ត និយាយអំពីការប្ដូរផ្ដាច់របស់គាត់ចំពោះព្រះអម្ចាស់យេស៊ូវ អំពីរបៀបដែលជំនឿគាត់រឹងមាំ និងថា ការយកកំណើតជាមនុស្សរបស់ព្រះ មិនអាចជាស្ត្រីនោះឡើយ។ គាត់យល់ថា ដោយសារព្រះអម្ចាស់យេស៊ូវបានយកកំណើតជាបុរស ហើយទ្រង់បានហៅព្រះនៅឯស្ថានសួគ៌ថាជា «ព្រះវរបិតា» និងដោយសារមនុស្សនៅក្នុងពិភពសាសនាស៊ាំនឹងហៅព្រះនៅឯស្ថានសួគ៌ថាជា «ព្រះវរបិតា» ដូច្នេះ ព្រះអម្ចាស់គួរតែយាងត្រលប់មកវិញនៅក្នុងទម្រង់ជាបុរស និងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលលេចមក និងធ្វើការនៅក្នុងទម្រង់ជាស្ត្រី គឺមិនអាចទទួលយកបានទេចំពោះគាត់។ ពេលស្ដាប់សម្ដីយ៉ាងមុតមាំរបស់គាត់បែបនេះ ខ្ញុំហាក់ភាំងស្មារតី មិនដឹងថា ត្រូវចាប់ផ្ដើមពីណាទេ។ ពេលនោះ ខ្ញុំស្រាប់តែនឹកចាំខ្សែភាពយន្តដំណឹងល្អមួយ ឈ្មោះថា អាថ៌កំបាំងនៃការគោរពប្រណិប័តន៍ព្រះ៖ ផលវិបាក និងចាំបានថា សេចក្តីពិតដែលបានប្រកបគ្នាក្នុងខ្សែភាពយន្តនេះ អាចដោះស្រាយបញ្ហានេះបាន។ ដូច្នេះ ខ្ញុំក៏ប្រញាប់និយាយថា៖ «បងប្រុស ខ្ញុំជឿថា ជំនឿរបស់បងលើព្រះអម្ចាស់យេស៊ូវ ពិតជារឹងមាំណាស់ តែសូមបងគិតបន្តិចមើល៍ថា៖ ជារឿយៗ យើងអធិស្ឋានទៅព្រះអម្ចាស់យេស៊ូវ តែយើងស្គាល់ទ្រង់យ៉ាងពិតប្រាកដឬទេ? តើយើងពិតជាដឹងថា ព្រះអម្ចាស់យេស៊ូវ ជាការយកកំណើតជាមនុស្សរបស់ព្រះដោយផ្ទាល់ព្រះអង្គទេ? តើយើងពិតជាដឹងថា ទ្រង់ជាសេចក្តីពិត ជាផ្លូវ និងជាជីវិតដែរទេ? តើយើងហ៊ាននិយាយថា យើងស្គាល់ពីសារជាតិជាព្រះរបស់ព្រះអម្ចាស់យេស៊ូវឬទេ? តើយើងហ៊ានធានាថា ពេលព្រះអម្ចាស់យេស៊ូវយាងត្រលប់មកវិញ យើងពិតជាដឹងថា នោះគឺជាទ្រង់ដែរទេ? ហេតុអ្វីក៏យើងជឿលើទ្រង់យ៉ាងពិតប្រាកដដូច្នេះ? តើនោះព្រោះតែគ្រួសារដែលផ្ដល់កំណើតដល់ទ្រង់ ឬក៏ការលេចមករបស់ទ្រង់?» បង រ៉ាហ្វាអែល មិនបានតបវិញទេ។ ពេលនោះ ខ្ញុំបានអានអត្ថបទពីរបីចេញពីព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យគាត់ស្ដាប់។ «សារជាតិនៃជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺដោយព្រោះជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ហើយសូម្បីតែជំនឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ដោយព្រោះសាច់ឈាមនេះគឺជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមានន័យថា ជំនឿនោះ គឺនៅតែជាជំនឿលើព្រះវិញ្ញាណដដែល។ មានភាពខុសគ្នារវាងព្រះវិញ្ញាណនិងសាច់ឈាម ប៉ុន្តែដោយសារសាច់ឈាមនេះមកអំពីព្រះវិញ្ញាណ ហើយគឺជាព្រះបន្ទូលដែលបានត្រលប់ជាសាច់ឈាមនោះអ្វីដែលមនុស្សជឿ គឺនៅតែជាលក្ខណៈពីដើមរបស់ព្រះជាម្ចាស់ដដែល» («មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានព្រះបន្ទូលឱ្យគាត់ស្ដាប់រួច ខ្ញុំបានប្រកបគ្នាថា៖ «យើងគ្រប់គ្នាសុទ្ធតែដឹងថា ព្រះអម្ចាស់យេស៊ូវបានប្រសូតមកក្នុងគ្រួសារជាងឈើ ដឹងថា ទ្រង់មានរូបរាងធម្មតា ពីសម្បកក្រៅ ទ្រង់គ្មានខុសអ្វីពីមនុស្សធម្មតាទេ តែទ្រង់ជារូបកាយដែលត្រូវបានគ្រងដោយព្រះវិញ្ញាណ ហើយទ្រង់ជាព្រះដែលយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គ។ វាមិនមែនព្រោះតែទ្រង់ជាសាសន៍យូដា ទើបយើងជឿលើទ្រង់នោះទេ ហើយក៏មិនមែនព្រោះតែទ្រង់កើតចេញពីនាងម៉ារី ហើយក៏មិនមែនព្រោះតែភេទ ឬរូបរាងរបស់ទ្រង់នោះដែរ។ យើងជឿលើទ្រង់ ព្រោះតែទ្រង់មានសារជាតិនៃព្រះវិញ្ញាណ ព្រោះតែទ្រង់ជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ មានតែទ្រង់ម្នាក់ប៉ុណ្ណោះ ទើបអាចសម្ដែងចេញសេចក្តីពិត និងបំពេញកិច្ចការជាព្រះ។ ដូចគ្នាដែរ ហេតុអ្វីក៏ឥឡូវយើងជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា? យើងជឿ ព្រោះតែព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រលប់មកវិញ ទ្រង់ជាព្រះវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវ ដែលបានគ្រងសាច់ឈាមជាមនុស្សធម្មតាម្ដងទៀត រស់នៅក្នុងចំណោមយើង សម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ និងកិច្ចការបន្សុទ្ធនៅគ្រាចុងក្រោយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ មានប្រភពដូចគ្នា និងមានសារជាតិនៃព្រះវិញ្ញាណដូចគ្នា។ មិនថាការយកកំណើតជាមនុស្សរបស់ព្រះនេះកើតចូលក្នុងគ្រួសារណា ថាទ្រង់មានរូបរាង មានភេទអ្វីបែបណានោះទេ គ្មានអ្វីអាចផ្លាស់ប្ដូរសារជាតិរបស់ទ្រង់បាននោះឡើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើន និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ ការនេះសបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ និងថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ»។

គាត់ព្រមស្វែងរកបន្តិចម្ដងៗ និងថា គាត់យល់ស្របជាមួយអ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយ តែគាត់នៅមិនទាន់យល់ថាហេតុអ្វីក៏លើកនេះព្រះជ្រើសរើសយកកំណើតក្នុងទម្រង់ជាស្ត្រី។ ដោយឃើញថា គាត់បានធូរចិត្តបន្តិច ខ្ញុំក៏សួរគាត់ថា៖ «តើទម្រង់ ឬភេទដែលព្រះជ្រើសរើសប្រើ ដើម្បីធ្វើការក្នុងសាច់ឈាមនេះ ជារឿងដែលយើងអាចជ្រើសរើសបានឬទេ? ពេលម្ដាយយើងផ្ដល់កំណើតដល់យើង យើងមិនអាចជ្រើសរើសរូបរាងរបស់គាត់បានទេ ហើយមិនថាគាត់មានរូបរាងបែបណា យើងបានត្រឹមទទួលយកប៉ុណ្ណោះ។ នេះជាមូលហេតុដែលកូនៗគួរតែមាន។ តើបងមិនយល់ស្របទេឬអី?» បងរ៉ាហ្វាអែលបានងក់ក្បាល រួចនិយាយថា៖ «មែនហើយ យើងគ្មានសិទ្ធិជ្រើសរើសទេ»។ ខ្ញុំបន្តទៀតថា៖ «ដូចគ្នាដែរ តើប្រភេទនៃសាច់ឈាមដែលព្រះជ្រើសរើសយកកំណើតជាបុរស ឬជាស្ត្រីឥឡូវ ជាអ្វីមួយដែលយើងអាចជ្រើសរើសបានឬទេ? បើយើងថា បើព្រះយាងមកជាបុរស ទើបខ្ញុំទទួលយក តែបើទ្រង់យាងមកជាស្ត្រី ខ្ញុំនឹងមិនទទួលយក តើសម្ដីនេះសមហេតុផលឬទេ? ភេទនៃការយកកំណើតជាមនុស្សរបស់ព្រះ គឺជារឿងរបស់ព្រះផ្ទាល់ និងជាការជ្រើសរើសរបស់ព្រះ។ ក្នុងនាមជាមនុស្ស យើងគ្មានលក្ខណៈសម្បត្តិអ្វីត្រូវបញ្ចេញមតិឡើយ មែនទេ? ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃរបស់សព្វសារពើ។ ព្រះប្រាជ្ញាញាណរបស់ព្រះ ខ្ពង់ខ្ពស់ជាងស្ថានសួគ៌ ហើយព្រះតម្រិះទ្រង់ក៏ខ្ពស់ជាងគំនិតរបស់មនុស្សដែរ។ យើងត្រឹមជាមនុស្សកំប៉ិកកំប៉ុកប៉ុណ្ណោះ តើអាចវាស់ស្ទង់ប្រាជ្ញាញាណរបស់ព្រះនៅក្នុងកិច្ចការរបស់ទ្រង់ម្ដេចកើតទៅ? ទាក់ទងនឹងការលេចមក និងកិច្ចការរបស់ព្រះ យើងគ្មានសិទ្ធិជ្រើសរើសសោះឡើយ។ ព្រះបានត្រលប់ជាសាច់ឈាម ហើយដរាបណាទ្រង់សម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ព្រះ មិនថាទ្រង់មានភេទអ្វីទេ ទ្រង់គឺជាព្រះដោយផ្ទាល់ព្រះអង្គ ហើយយើងគួរទទួលយក និងស្ដាប់បង្គាប់តាម។ បែបនេះទើបសមហេតុផល និងសមជាមនុស្សមានបញ្ញា»។ បន្ទាប់ពីខ្ញុំប្រកបគ្នារួច បងរ៉ាហ្វាអែលបានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងមិនប្រកែកជាមួយខ្ញុំឡើយ។

ក្រោយមក ខ្ញុំអានអត្ថបទព្រះគម្ពីរពីរបីឱ្យគាត់ស្ដាប់៖ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់» (យ៉ូហាន ១:១)។ «ផែន‌ដីគ្មានរូបរាង នៅទទេ ហើយមានតែភាពងងឹតនៅគ្របលើជម្រៅទឹក។ ហើយព្រះវិញ្ញាណរបស់ព្រះបានធ្វើចលនានៅលើផ្ទៃទឹក» (លោកុប្បត្តិ ១:២)។ «ដូចនេះព្រះជាម្ចាស់បានបង្កើតមនុស្សមកដូចរូបអង្គទ្រង់ ដោយដូចរូបព្រះជាម្ចាស់ដែលបានបង្កើតគេមក គឺទ្រង់បានបង្កើតបុរស និងស្ដ្រី» (លោកុប្បត្តិ ១:២៧)។ «ហេតុដូច្នេះ ចូរប្រុងប្រយ័ត្នឱ្យមែន‌ទែន ដ្បិតអ្នករាល់គ្នាមិនឃើញមានភាពដូចគ្នានៅថ្ងៃដែលព្រះយេហូវ៉ាបានមានបន្ទូលមកកាន់អ្នកនៅភ្នំហោរែបពីកណ្តាលភ្លើងនោះទេ ក្រែងលោអ្នករាល់គ្នាបង្ខូចខ្លួន និងធ្វើជារូបចម្លាក់ដូចរូបអង្គណាមួយ ទោះជាប្រុស ឬស្រីក្តី ឬជារូបសត្វណាមួយដែលនៅលើផែន‌ដី ឬជារូបសត្វស្លាបណាមួយដែលហើរនៅលើអាកាស» (ចោទិយកថា ៤:១៥-១៧)។ ខ្ញុំបានប្រកបគ្នាថា៖ «ចេញពីអត្ថបទព្រះគម្ពីរទាំងនេះ យើងអាចឃើញថា ព្រះជាម្ចាស់មានសារជាតិជាវិញ្ញាណ ថាទ្រង់គ្មានទម្រង់មួយថេរឡើយ និងឃើញទៀតថា ទ្រង់មិនអនុញ្ញាតឱ្យមនុស្សឆ្លាក់រូបទ្រង់ ដើម្បីថ្វាយបង្គំនោះទេ។ នៅក្នុងលោកុប្បត្តិ ចែងថា កាលពីដើមដំបូង ព្រះបានបង្កើតបុរសមុន បន្ទាប់មក ស្ត្រីក្នុងរូបអង្គទ្រង់។ ដូច្នេះ តើបងនឹងនិយាយថា ព្រះជាបុរស ឬក៏ស្ត្រី? បើបងថា ព្រះជាបុរស តែទ្រង់បង្កើតស្ត្រីក្នុងរូបអង្គទ្រង់ ឬបើបងថា ព្រះជាស្ត្រី តែទ្រង់ក៏បង្កើតបុរសក្នុងរូបអង្គទ្រង់ដែរ តើនេះយ៉ាងម៉េចដែរទៅ? ព្រះជាម្ចាស់ជាព្រះសុចរិត ហើយទ្រង់បានបង្កើតបុរស និងស្ត្រីក្នុងរូបអង្គរបស់ទ្រង់។ លើកដំបូងដែលទ្រង់បានយកកំណើតគឺជាបុរស ហើយនៅគ្រាចុងក្រោយ ទ្រង់បានយកកំណើតជាស្ត្រី នេះមានន័យថា ទ្រង់ប្រព្រឹត្តចំពោះភេទទាំងពីរដោយស្មើភាពគ្នា។ បើព្រះយកកំណើតជាបុរសទាំងពីរលើក នោះវាមិនយុត្តិធម៌ចំពោះស្ត្រីទេ។ ការនិយាយថា ព្រះជាម្ចាស់ជាបុរស ឬជាស្ត្រី គឺជាការដាក់កម្រិតចំពោះព្រះ ហើយនេះជាអ្វីមួយដែលទ្រង់ស្អប់បំផុត។ គ្រប់ពេលដែលព្រះយកកំណើតជាមនុស្ស គឺដើម្បីសង្រ្គោះមនុស្សជាតិ ហើយការយកកំណើតជាមនុស្ស មានន័យថាជាការយកទម្រង់ជាមនុស្ស ជាបុរស ឬជាស្ត្រី។ ក៏ប៉ុន្តែ មិនថាព្រះយកកំណើតជាមនុស្សដោយមានភេទអ្វីនោះឡើយ ក៏សារជាតិរបស់ទ្រង់មិនផ្លាស់ប្ដូរជារៀងរហូតដែរ»។ ពេលឮបែបនេះ បងរ៉ាហ្វាអែល បានភ្ញាក់រឭក រួចនិយាយថា៖ «ព្រះយកកំណើតជាស្ត្រីនៅគ្រាចុងក្រោយ ពិតជាមានអត្ថន័យមែន!»

ក្រោយមក ខ្ញុំបានផ្ញើអត្ថបទពីរបីចេញពីព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាដល់គាត់។ «ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឲ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរស ឬស្ត្រីឡើយ ដរាបណាវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ នោះវាអាចតំណាងឲ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ បន្ទាប់មកទៀត មនុស្សនឹងគិតថាព្រះជាម្ចាស់គឺមានភេទដូចមុន គឺជាបុរស ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឲ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរ ឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរស ប៉ុន្តែទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គបានកើតមកជាមនុស្សដូចគ្នា ហើយខុសគ្នាត្រង់ថា ម្នាក់ត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែទាំងពីរអង្គសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ អង្គទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គសុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បានធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការនៃការយកឈ្នះ។ ទាំងពីរសុទ្ធតែតំណាងឲ្យព្រះវរបិតា ប៉ុន្តែព្រះមួយអង្គជាព្រះជាម្ចាស់ដ៏ប្រោសលោះ ដែលពេញដោយព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងក្តីមេត្តាករុណា ឯមួយអង្គទៀត គឺជាព្រះជាម្ចាស់នៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ មួយអង្គជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការនៃការប្រោសលោះ ឯមួយអង្គទៀតជាព្រះជាម្ចាស់ដ៏សុចរិតដែលសម្រេចកិច្ចការនៃការយកឈ្នះ។ មួយអង្គជាទីចាប់ផ្ដើម ឯមួយអង្គទៀតជាទីបញ្ចប់។ មួយអង្គជារូបកាយសាច់ឈាមដែលគ្មានបាប ឯមួយអង្គទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែគង់នៅក្នុងរូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឲ្យគ្នាទៅវិញទៅមក គ្មានវិវាទនឹងគ្នាឡើយ ហើយអាចថ្លែងចេញក្នុងបរិបទដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា» («តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានបន្ទូលព្រះ អានីឡាបានប្រកបគ្នាថា៖ «កិច្ចការរបស់ព្រះថ្មីជានិច្ច និងមិនដែលចាស់ទេ ហើយទ្រង់ក៏មិនដែលធ្វើកិច្ចការទ្រង់ម្ដងទៀតដែរ។ កិច្ចការរបស់ព្រះតែងតែថ្មី ផ្លាស់ប្រែ និងជឿនលឿនជានិច្ច។ បើព្រះត្រូវធ្វើកិច្ចការដដែល នោះមនុស្សនឹងទំនងជាដាក់កម្រិតទ្រង់ ហើយយើងនឹងមិនមានចំណេះដឹងពិតប្រាកដអំពីទ្រង់ឡើយ។ លើកទីមួយដែលព្រះបានយកកំណើតជាមនុស្ស ទ្រង់គឺជាបុរស ដូច្នេះ បើព្រះអម្ចាស់យាងត្រលប់មកវិញក្នុងសាច់ឈាមជាបុរសម្ដងទៀត តើវានឹងមានផលវិបាកអ្វីខ្លះទៅ? មនុស្សនឹងដាក់កម្រិតព្រះជាម្ចាស់ថាជាបុរស និងគិតថា ព្រះទទួលស្គាល់តែបុរស ពេញចិត្តតែបុរស ទ្រង់មិនស្រឡាញ់ស្ត្រី និងគេចចេញពីស្ត្រី ដូច្នេះ ស្ត្រីនឹងត្រូវគេរើសអើងជារៀងរហូតមិនខាន។ តើនេះជាការយល់ដឹងត្រឹមត្រូវឬទេ? តើនេះយុត្តិធម៌ចំពោះស្ត្រីដែរទេ? តើនេះស្របតាមព្រះទ័យព្រះឬទេ? តើការទាំងនេះមិនមែនជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេឬអី? ព្រះជាម្ចាស់សុចរិត ហើយព្រះអង្គប្រព្រឹត្តចំពោះបុរស និងស្ត្រីដោយស្មើភាពគ្នា។ ព្រះបានយកកំណើតម្ដងជាបុរស និងម្ដងជាស្ត្រី។ បែបនេះទើបមានអត្ថន័យ! ព្រះដែលយកកំណើតជាស្ត្រីនៅគ្រាចុងក្រោយ បានធ្វើឱ្យសញ្ញាណរបស់មនុស្សគ្រប់គ្នាត្រឡប់ត្រឡិន កែប្រែការយល់ច្រឡំរបស់មនុស្សអំពីព្រះ បំបែកដែនកំណត់របស់មនុស្សចំពោះព្រះ និងបង្ហាញដល់មនុស្សថា ព្រះមិនត្រឹមជាព្រះរបស់បុរសប៉ុណ្ណោះទេ តែទ្រង់ក៏ជាព្រះរបស់ស្ត្រីផងដែរ។ ព្រះជាម្ចាស់ គឺជាព្រះរបស់មនុស្សគ្រប់គ្នា។ គ្មាននរណាអាចប្រើសញ្ញាណរបស់ខ្លួន មកដាក់កម្រិតព្រះថាជាបុរស ឬជាស្ត្រីបានឡើយ»។

ខ្ញុំបានបន្តទៀតថា៖ «តាមពិត មិនថានៅក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះអង្គយកទម្រង់បែបណាទេ ក៏សារជាតិរបស់ទ្រង់មិនផ្លាស់ប្រែដែរ។ ពួកទ្រង់ជាព្រះវិញ្ញាណរបស់ព្រះដែលយកកំណើតជាសាច់ឈាម តំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងអាចបំពេញកិច្ចការរបស់ព្រះបាន។ នៅយុគសម័យនៃព្រះគុណ ព្រះបានត្រលប់ជាសាច់ឈាម និងត្រូវបានជាប់ឆ្កាងជាតង្វាយលោះបាបរបស់មនុស្សជាតិ។ ព្រះអម្ចាស់យេស៊ូវ គឺជាបុរស ហើយអាចត្រូវគេឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិ។ បើព្រះយកកំណើតជាស្ត្រីនៅលើកទីមួយ ទ្រង់នឹងនៅតែអាចសម្រេចកិច្ចការនៃការប្រោសលោះ និងសម្ដែងចេញសេចក្តីពិត ដើម្បីប្រទានដល់មនុស្សនូវផ្លូវនៃការប្រែចិត្តបានដូចគ្នា។ ហេតុនេះ ភេទ និងរូបរាងនៃការយកកំណើតជាមនុស្សរបស់ព្រះ គឺមិនសំខាន់ទេ ហើយមិនថាទ្រង់មានរូបរាងខ្ពង់ខ្ពស់បែបណា នោះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់គឺថា ទ្រង់មានសារជាតិរបស់ព្រះ ទ្រង់ថ្លែងនូវសេចក្តីពិត និងថាទ្រង់ធ្វើកិច្ចការសង្រ្គោះមនុស្សជាតិ។ ទាំងនេះគឺជាអ្វីដែលយើងគួរយកចិត្តទុកដាក់ខ្លាំងនៅក្នុងការសិក្សាពីផ្លូវពិត»។ ក្រោយមក ខ្ញុំបានអានអត្ថបទមួយទៀតចេញពីព្រះបន្ទូលឱ្យគាត់ស្ដាប់។ «ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានបន្តប្រកបគ្នាទៀតថា៖ «ព្រះបន្ទូលចែងយ៉ាងច្បាស់។ ដើម្បីប្រាកដច្បាស់ថាតើនេះជាការយកកំណើតជាមនុស្សរបស់ព្រះឬអត់ រឿងសំខាន់មួយដែលត្រូវស្វែងរកគឺថាតើទ្រង់អាចបញ្ចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ព្រះបានឬអត់។ បើអ្នកមិនផ្ដោតលើការស្ដាប់ព្រះសូរសៀងព្រះក្នុងការសិក្សាពីផ្លូវពិតទេ តែបែរជាវិនិច្ឆ័យផ្អែកលើរូបរាង និងភេទនៃការយកកំណើតជាមនុស្ស តើអ្នកមិនកំពុងប្រព្រឹត្តកំហុសដូចពួកផារិស៊ីដែលទាស់ទទឹងនឹងព្រះយេស៊ូវទេឬអី? ពួកផារិស៊ីបានឃើញថា សាវតារគ្រួសារ និងរូបរាងរបស់ព្រះអម្ចាស់យេស៊ូវ មិនស្របតាមសញ្ញាណ និងគំនិតរវើរវាយរបស់ពួកគេអំពីព្រះមែស្ស៊ីសោះឡើយ ដូច្នេះ ពួកគេបានវិនិច្ឆ័យ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ ដោយមិនស្វែងរក ឬសិក្សាពីព្រះបន្ទូល ឬកិច្ចការរបស់ទ្រង់សោះឡើយ។ ចុងក្រោយ ពួកគេបានឱ្យគេឆ្កាងព្រះយេស៊ូវ ដោយប្រមាថដល់និស្ស័យរបស់ព្រះ ហើយពួកគេត្រូវវិនាស។ បើមនុស្សមិនអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ឬផ្តោតលើការស្ដាប់ព្រះសូរសៀងព្រះទេ ហើយបដិសេធ និងទាស់ទទឹងនឹងព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រោះតែការយកកំណើតជាស្ត្រីរបស់ព្រះ មិនស្របតាមសញ្ញាណរបស់ពួកគេ តើនេះមិនមែនជាការឆ្កាងព្រះជាម្ចាស់ម្ដងទៀតទេឬ?»

បន្ទាប់ពីការប្រកបគ្នានេះរួច លោករ៉ាហ្វាអែលបាននិយាយថា គាត់នឹងបន្តស្វែងរក ហើយពេលយើងអញ្ជើញគាត់ឱ្យមកចូលរួមការជួបជុំនៅល្ងាចបន្ទាប់ គាត់ក៏យល់ព្រម។ តែគួរឱ្យភ្ញាក់ផ្អើល គាត់មិនបានមកល្ងាចនោះឡើយ ហើយក៏មិនបានលើកទូរស័ព្ទ ពេលខ្ញុំតេទៅដែរ។ ខ្ញុំព្រួយបារម្ភជាខ្លាំង។ ដូច្នេះ រាល់ព្រឹក ខ្ញុំតែងផ្ញើព្រះបន្ទូលខ្លះទៅគាត់ ពេលខ្ញុំក្រោកពីគេង សង្ឃឹមថា ថ្ងៃមួយ គាត់នឹងតបសារខ្ញុំ។ ប៉ុន្តែ គាត់មិនបានអានសារខ្ញុំទេ ហើយខ្ញុំអស់សង្ឃឹមរលីង។ ក្រោយមក ខ្ញុំបានសុំឱ្យបងប្អូនប្រុសស្រីផ្សេងទៀតទាក់ទងទៅគាត់ ប៉ុន្តែពួកគេក៏មិនអាចទាក់ទងគាត់បានដែរ។ ខ្ញុំធ្លាក់ក្នុងភាពអស់សង្ឃឹមម្ដងទៀត រួចគិតថា ខ្ញុំធ្វើគ្រប់យ៉ាងអស់ហើយ។ ចំពេលខ្ញុំចង់បោះបង់គាត់ចោលនោះ ខ្ញុំស្រាប់តែប្រទះឃើញអត្ថបទមួយ អំពីបទពិសោធបងស្រីម្នាក់ ដែលផ្សាយដំណឹងល្អទៅជនជាតិអ៊ីតាលីម្នាក់។ ខ្ញុំស្គាល់បងប្រុសដែលគាត់បានផ្សាយដំណឹងល្អទៅកាន់នោះ ហើយបុរសម្នាក់នោះបានសហការជាមួយខ្ញុំនៅក្នុងការផ្សាយដំណឹងល្អ។ បងប្រុសនេះជាមនុស្សល្អ និងមានការយល់ដឹងត្រឹមត្រូវអំពីសេចក្តីពិត តែខ្ញុំមិននឹកស្មានថា គាត់មានសញ្ញាណជាច្រើននោះទេ ពេលបងស្រីផ្សាយដំណឹងល្អទៅគាត់ ឬគេលែងទាក់ទងគាត់បានដល់ទៅពីរខែនោះឡើយ។ ប៉ុន្តែ បងស្រីនោះមិនបានបោះបង់ទេ។ គាត់បន្តរង់ចាំ និងស្វែងរកឱកាស ដើម្បីប្រកបគ្នាអំពីព្រះបន្ទូលព្រះជាមួយគាត់ រហូតដល់ចុងក្រោយ ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា បានដោះស្រាយសញ្ញាណរបស់គាត់ម្ដងមួយៗ ហើយគាត់បានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ។ បទពិសោធរបស់បងស្រី បានធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង ហើយក៏ធ្វើឱ្យខ្ញុំអាម៉ាស់ផងដែរ។ ខ្ញុំគិតថា នៅពីក្រោយមនុស្សម្នាក់ៗដែលមកចំពោះព្រះ ព្រះអង្គបានបង់ថ្លៃដ៏ធំធេង។ បើខ្ញុំយល់ពីចេតនាដ៏ជ្រាលជ្រៅរបស់ព្រះដែលចង់សង្រ្គោះមនុស្ស ខ្ញុំគួរតែធ្វើតាមព្រះទ័យទ្រង់។ ប៉ុន្តែ ពេលជួបការលំបាកតែបន្តិច ខ្ញុំបែរជារួញរា និងចង់បោះបង់ទៅវិញ។ ខ្ញុំពិតជាគ្មានការតស៊ូបន្តិចសោះឡើយ។ តើឯណាទៅភក្ដីភាព និងទីបន្ទាល់របស់ខ្ញុំនោះ? ពេលនោះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះ។ «ដើម្បីផ្សាយដំណឹងល្អ ដំបូង អ្នកត្រូវបំពេញតាមការទទួលខុសត្រូវរបស់អ្នក។ អ្នកត្រូវធ្វើតាមសតិសម្បជញ្ញៈ និងស្មារតីរបស់អ្នកនៅក្នុងការធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន និងគ្រប់យ៉ាងដែលអ្នកគួរតែធ្វើ។ អ្នកត្រូវផ្ដល់នូវដំណោះស្រាយដោយចេញពីក្ដីស្រឡាញ់ចំពោះសញ្ញាណរបស់បុគ្គលដែលពិចារណាពីផ្លូវពិតអាចមាន ឬចំពោះសំណួរដែលពួកគេលើកឡើង។ ប្រសិនបើអ្នកមិនអាចផ្ដល់នូវដំណោះស្រាយមួយបានទេ អ្នកអាចរកអត្ថបទពាក់ព័ន្ធពីរបីចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីអានឱ្យពួកគេស្ដាប់ ឬវីដេអូគ្លីបពាក់ព័ន្ធអំពីបទពិសោធទីបន្ទាល់ ឬវីដេអូសមស្របមួយចំនួន ដើម្បីបង្ហាញដល់ពួកគេ។ វិធីសាស្ត្រនេះអាចនឹងមានប្រសិទ្ធភាពទាំងស្រុង។ យ៉ាងហោចណាស់ អ្នកនឹងបំពេញតាមការទទួលខុសត្រូវរបស់អ្នក ហើយវានឹងមិនរងការចោទប្រកាន់ពីមនសិការរបស់អ្នកឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការបែបបង្គ្រប់កិច្ច និងធ្វើការឱ្យតែរួចពីដៃ អ្នកមុខជាធ្វើឱ្យយឺតយ៉ាវដល់ការងារ ហើយវានឹងមិនងាយស្រួលក្នុងការទទួលបានបុគ្គលនោះឡើយ។ ដើម្បីផ្សាយដំណឹងល្អទៅអ្នកដទៃ បុគ្គលម្នាក់ត្រូវតែបំពេញតាមការទទួលខុសត្រូវរបស់ខ្លួន។ តើពាក្យថា 'ការទទួលខុសត្រូវ' ត្រូវបានយល់យ៉ាងដូចម្ដេច? និយាយឱ្យចំ តើគួរតែយកវាមកអនុវត្ត និងប្រើដោយរបៀបណា? អ្នកគួរតែយល់ថា ដើម្បីទទួលស្វាគមន៍ព្រះអម្ចាស់ និងដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ អ្នកមានកាតព្វកិច្ចត្រូវធ្វើបន្ទាល់ពីកិច្ចការរបស់ទ្រង់ដល់អ្នកណាដែលស្រេកឃ្លានការលេចមករបស់ទ្រង់។ ដូច្នេះ តើអ្នកត្រូវផ្សាយកិច្ចការនោះទៅពួកគេដោយរបៀបណា? មិនថាតាមអនឡាញ ឬក្នុងជីវិតពិតទេ អ្នកគួរតែផ្សាយនៅក្នុងវិធីណាក៏បាន ដើម្បីទទួលបានមនុស្ស និងជាវិធីដែលមានប្រសិទ្ធភាព។ ការផ្សាយដំណឹងល្អមិនមែនជាអ្វីមួយដែលអ្នកធ្វើ ពេលដែលអ្នកមានអារម្មណ៍ល្អ និងមិនធ្វើ ពេលដែលអ្នកមានអារម្មណ៍មិនល្អនោះឡើយ។ ហើយវាក៏មិនមែនជាអ្វីមួយដែលត្រូវធ្វើស្របតាមចំណង់ចំណូលចិត្តរបស់អ្នក ដោយរើសយក និងជ្រើសរើសតាមចិត្តរបស់អ្នក ដោយផ្សាយដំណឹងល្អទៅកាន់មនុស្សដែលអ្នកចូលចិត្ត និងមិនផ្សាយទៅកាន់មនុស្សដែលអ្នកមិនចូលចិត្តនោះឡើយ។ ដំណឹងល្អគួរតែផ្សាយស្របតាមការទាមទាររបស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍នៃដំណាក់របស់ទ្រង់។ អ្នកគួរតែបំពេញតាមការទទួលខុសត្រូវ និងភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ ដោយធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីធ្វើបន្ទាល់ពីសេចក្តីពិតដែលអ្នកយល់ ធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៅកាន់អស់អ្នកដែលពិចារណាពីផ្លូវពិត។ នេះហើយជាអត្ថន័យនៃការបំពេញតាមការទទួលខុសត្រូវ និងភារកិច្ច ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ តើបុគ្គលម្នាក់គួរតែធ្វើអ្វីខ្លះ នៅពេលដែលគេកំពុងតែផ្សាយដំណឹងល្អ? ពួកគេគួរតែបំពេញការទទួលខុសត្រូវរបស់ខ្លួន គួរតែធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន និងព្រមលះបង់គ្រប់យ៉ាង» («ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ដូច្នេះ តើគួរប្រព្រឹត្តចំពោះបុគ្គលម្នាក់ដែលកំពុងស៊ើបរកផ្លូវពិតដោយរបៀបណា? យើងមានកាតព្វកិច្ចត្រូវផ្សាយដំណឹងល្អទៅកាន់ពួកគេ ដរាបណាពួកគេគោរពតាមគោលការណ៍ដែលបានកំណត់ដោយដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការផ្សាយដំណឹងល្អ ហើយទោះបីបច្ចុប្បន្ន ពួកគេមានអាកប្បកិរិយាមិនល្អ និងមិនទទួលយកក៏ដោយ ក៏យើងត្រូវមានចិត្តអត់ធ្មត់ដែរ។ តើយើងត្រូវមានចិត្តអត់ធ្មត់រយៈពេលប៉ុន្មាន និងដល់កម្រិតណាទៅ? លុះត្រាតែពួកគេបដិសេធអ្នក មិនឱ្យអ្នកចូលក្នុងផ្ទះគេ មិនអាចពិភាក្សាគ្នា មិនអាចទូរស័ព្ទទាក់ទងបាន គ្មាននរណាម្នាក់អាចណាត់ជួបពួកគេបាន ហើយពួកគេមិនទទួលស្គាល់អ្នក។ ពេលនោះ អ្នកគ្មានផ្លូវផ្សាយដំណឹងល្អទៅពួកគេបានទេ។ ពេលនោះ អ្នកបានបំពេញការទទួលខុសត្រូវរបស់អ្នករួចហើយ។ នេះហើយជាការបំពេញភារកិច្ចរបស់អ្នក។ ដូច្នេះ ឱ្យតែមានក្ដីសង្ឃឹមបន្ដិច អ្នកគួររិះរកគ្រប់មធ្យោបាយដែលអ្នកអាចធ្វើបាន និងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ និងធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់។ ឧទាហរណ៍ អ្នកបានទាក់ទងបុគ្គលម្នាក់អស់រយៈពេលពីរបីឆ្នាំ។ អ្នកបានព្យាយាមផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទៅពួកគេជាច្រើនដងដែរ ប៉ុន្តែពួកគេគ្មានបំណងចង់ទទួលយកទេ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចយល់បានគួរសម និងពិតជាអ្នកទទួលដំណឹងល្អសក្ដានុពលម្នាក់។ តើអ្នកគួរធ្វើបែបណាទៅ? ដំបូង អ្នកមិនត្រូវបោះបង់ពួកគេទេ ប៉ុន្តែអ្នកត្រូវបន្តទាក់ទងពួកគេដូចធម្មតា និងបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ និងបន្តធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់។ កុំបោះបង់ពួកគេឡើយ ហើយត្រូវមានចិត្តអត់ធ្មត់ដល់ទីបញ្ចប់។ នៅថ្ងៃណាមួយ ពួកគេនឹងភ្ញាក់រឭក និងយល់ថា វាដល់ពេលដែលត្រូវស៊ើបរកផ្លូវពិតហើយ។ នេះជាមូលហេតុដែលការមានចិត្តអត់ធ្មត់ និងការស៊ូទ្រាំគ្មានទីបញ្ចប់ សំខាន់ចំពោះការផ្សាយដំណឹងល្អ។ ហេតុអ្វីក៏ត្រូវធ្វើបែបនេះ? ពីព្រោះនេះជាភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតមក។ ដោយសារតែអ្នកមានទំនាក់ទំនងជាមួយពួកគេ អ្នកមានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់ពួកគេ។ ចាប់តាំងពីពេលដែលពួកគេស្តាប់ឮព្រះបន្ទូល និងដំណឹងល្អរបស់ព្រះជាម្ចាស់ជាលើកដំបូង រហូតដល់ពេលដែលពួកគេបកក្រោយ វានឹងត្រូវមានដំណើរការជាច្រើន ហើយការទាំងនេះត្រូវការពេលវេលា។ អំឡុងពេលនេះ តម្រូវឱ្យមានចិត្តអត់ធ្មត់ និងការរង់ចាំ រហូតដល់ថ្ងៃដែលពួកគេបកក្រោយ ហើយអ្នកនាំពួកគេមកចំពោះព្រះជាម្ចាស់ ចូលក្នុងគ្រួសាររបស់ទ្រង់វិញ។ នេះជាកាតព្វកិច្ចរបស់អ្នក។ តើអ្វីទៅជាកាតព្វកិច្ច? កាតព្វកិច្ច គឺជាការទទួលខុសត្រូវដែលបុគ្គជាប់ភារកិច្ចមិនអាចគេចវេះបានឡើយ។ វាប្រៀបបាននឹងការប្រព្រឹត្តរបស់ម្ដាយចំពោះកូនរបស់ខ្លួនអ៊ីចឹងដែរ។ ទោះបីកូននោះមិនស្ដាប់បង្គាប់ ឬរពិសបែបណា ឬប្រសិនបើកូននោះឈឺញ៉ាំអ្វីមិនបានក៏ដោយ តើម្ដាយក្មេងនោះមានកាតព្វកិច្ចអ្វីខ្លះទៅ? ការដឹងថា អ្នកជាកូនរបស់គាត់ គាត់ឈ្លក់វង្វេង ស្រឡាញ់ និងមើលថែអ្នក។ គ្មានអ្វីអាចកែប្រែបានឡើយ មិនថាអ្នកទទួលស្គាល់គាត់ជាម្ដាយឬអត់ទេ ហើយមិនថាអ្នកប្រព្រឹត្តចំពោះគាត់បែបណា ក៏គាត់នៅក្បែរអ្នកជានិច្ច ដោយមិនចាកចេញពីអ្នកសោះឡើយ រហូតដល់អ្នកជឿថា គាត់ជាម្ដាយរបស់អ្នក ហើយអ្នកត្រឡប់មករកការឱបក្រសោបរបស់គាត់វិញ។ ការធ្វើបែបនេះ គាត់តែងតែឃ្លាំមើល និងមើលថែអ្នកជានិច្ច។ នេះជាអត្ថន័យនៃការទទួលខុសត្រូវ។ នេះជាអត្ថន័យនៃការជាប់ភារកិច្ច។ ប្រសិនបើមនុស្សដែលពាក់ព័ន្ធនៅក្នុងការផ្សាយដំណឹងល្អ អនុវត្តដោយមានសេចក្តីស្រឡាញ់បែបនេះចំពោះមនុស្ស នោះពួកគេនឹងប្រកាន់ខ្ជាប់តាមគោលការណ៍នៃការផ្សាយដំណឹងល្អ ហើយប្រាកដជាអាចទទួលបានលទ្ធផលមិនខាន» («ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដារួច ខ្ញុំមានអារម្មណ៍អាម៉ាស់ និងខូចចិត្តជាខ្លាំង។ ព្រះបានថ្លែងយ៉ាងច្បាស់អំពីការទទួលខុសត្រូវ ដែលអ្នកផ្សាយដំណឹងល្អត្រូវបំពេញ។ អ្នកទទួលដំណឹងល្អដ៏មានសក្ដានុពលម្នាក់ៗ មានស្ថានភាពខុសៗគ្នា ដូច្នេះ អ្នកក៏ត្រូវប្រព្រឹត្តចំពោះពួកគេខុសៗគ្នាដែរ។ អ្នកមិនអាចពឹងលើសញ្ញាណ ការស្រមើស្រមៃ ឬបុរេវិនិច្ឆ័យរបស់អ្នក ដើម្បីគេចចេញ និងដាក់កម្រិតពួកគេឡើយ រឹតតែមិនត្រូវបោះបង់ពួកគេទៀតដែរ។ បើអ្នកកំណត់ពួកគេជាអ្នកទទួលដំណឹងល្អដ៏សក្ដិសមម្នាក់ នោះអ្នកត្រូវធ្វើឱ្យអស់ពីសមត្ថភាព និងប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយទៅកាន់ពួកគេ និងនាំពួកគេមកចំពោះព្រះ។ នេះជាគោលការណ៍ដែលគេគួរមាននៅក្នុងការផ្សាយដំណឹងល្អ។ ក៏ប៉ុន្តែ បន្ទាប់ពីមិនអាចទាក់ទងបង រ៉ាហ្វាអែល ក្នុងរយៈពេលខ្លី ខ្ញុំបែរជាខ្វះចិត្តអត់ធ្មត់ និងចិត្តអាណិតអាសូរទៅវិញ។ ខ្ញុំកំពុងឆ្លងកាត់គ្រាដ៏លំបាកមួយ ហើយមិនចង់បន្តព្យាយាមប្រកបគ្នាជាមួយគាត់ទៀតឡើយ ហើយពេលគាត់សោះអង្គើយជាមួយពួកយើង មិនឆ្លើយទូរស័ព្ទ និងអានសាររបស់យើង ខ្ញុំយល់ថា តើត្រូវធ្វើបែបណាទៀតទៅ? ខ្ញុំបានប្រកបគ្នាអំពីអ្វីដែលខ្ញុំគួរធ្វើ តែបងរ៉ាហ្វាអែលមិនទទួលយកផ្លូវពិតទេ ហើយខ្ញុំក៏មិនអាចបណ្ដាក់ទុនកម្លាំងថែមទៀតដែរ ដូច្នេះ ខ្ញុំគ្រាន់តែចង់បោះបង់គាត់ចោលទៅប៉ុណ្ណោះ។ តែខ្ញុំមានអារម្មណ៍មិនស្រួលឡើយ។ ខ្ញុំចេះតែគិតថា បងប្រុសនេះមានជំនឿពិតប្រាកដ និងមានគុណសម្បត្តិល្អ និងសមត្ថភាពអាចយល់បាន តែគាត់បានជាប់នឹងសញ្ញាណខាងសាសនា ព្រោះតែការរំខាន និងការណែនាំខុសឆ្គងរបស់បូជាចារ្យ។ ខ្ញុំត្រូវជួយគាត់នៅពេលដ៏សំខាន់នេះ ខ្ញុំមិនអាចឈរមើល ដោយមិនធ្វើអ្វីនោះឡើយ។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនបំពេញតាមការទទួលខុសត្រូវជាអ្នកផ្សាយដំណឹងល្អឡើយ។ ដូច្នេះ ខ្ញុំបានផ្ញើអត្ថបទទីបន្ទាល់មួយ ដោយសង្ឃឹមថាវាមានប្រយោជន៍ដល់គាត់។ មិនថាគាត់អានឬអត់ទេ ខ្ញុំត្រូវតែធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើទៅបានដែរ។

ពីរបីថ្ងៃក្រោយមក គាត់ផ្ញើសារមកខ្ញុំថា៖ «កន្លងមកនេះ ខ្ញុំបានអធិស្ឋាន។ ទោះបីខ្ញុំមិននិយាយអ្វីក៏ដោយ ក៏ខ្ញុំដឹងថា ព្រះបានពិនិត្យមើលដួងចិត្តខ្ញុំដែរ។ ដួងចិត្តខ្ញុំដង្ហើយហៅព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីស្រាយបំភ្លឺ និងណែនាំខ្ញុំ ក្រែងលោខ្ញុំធ្វើខុស និងប្រមាថព្រះ»។ ខ្ញុំរំជួលចិត្តជាខ្លាំង ហើយខ្ញុំបានឃើញគាត់តបសារមកថា៖ «ពិភពលោកនេះពុករលួយ និងអាក្រក់ខ្លាំងណាស់។ មនុស្សពិតជាពិបាកចូលជិតព្រះណាស់។ អាវុធតែមួយគត់ ដើម្បីប្រយុទ្ធនឹងការអាក្រក់ គឺជាព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះគម្ពីរ»។ គាត់បានទទួលស្គាល់ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនេះសបញ្ជាក់ឱ្យឃើញថា គាត់អាចយល់ពីព្រះសូរសៀងព្រះ និងថាយើងអាចមានសង្ឃឹមនាំគាត់ត្រលប់មកវិញ។ តែខ្ញុំដឹងថា គាត់នឹងត្រូវឆ្លងកាត់សមរភូមិនៃគំនិតដ៏ក្ដៅមួយ ហើយខ្ញុំបារម្ភថា គាត់អាចឈប់អានសារខ្ញុំនៅពេលណាមួយ។ ខ្ញុំអន្ទះអន្ទែងជាខ្លាំង ដូច្នេះ ខ្ញុំបានបន្ធូរអារម្មណ៍ និងអធិស្ឋានទៅព្រះ។ ក្នុងពេលអធិស្ឋាន ខ្ញុំនឹកចាំឃ្លាមួយចេញពីព្រះបន្ទូលព្រះថា៖ «ព្រះជាម្ចាស់គ្មានព្រះទ័យបោះបង់មនុស្សដោយស្រួលៗនោះឡើយ ឬទាល់តែដល់វិនាទីចុងក្រោយ ប៉ុន្តែយ៉ាងហោចណាស់ ដោយសារតែមានកុមារជាច្រើន និងសត្វដ៏ស្លូតត្រង់ជាច្រើននៅក្នុងទីក្រុង»។ ខ្ញុំបានប្រញាប់រកមើលអត្ថបទនេះចេញពីព្រះបន្ទូលព្រះ ដើម្បីអាន។ «អត្ថបទគម្ពីរខាងក្រោមនេះត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរយ៉ូណាស ៤:១០-១១៖ 'បន្ទាប់មក ព្រះ‌យេហូវ៉ាមានព្រះ‌បន្ទូលថា អ្នកបានអាល័យនឹងដើមវល្លិ ដែលអ្នកមិនបានដាំ ឬធ្វើឱ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឱ្យខ្ញុំទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?' នេះគឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះយេហូវ៉ា ដែលត្រូវបានកត់ត្រាទុកចេញពីការសន្ទនារវាងព្រះជាម្ចាស់និងយ៉ូណាស។ ទោះបីជាកិច្ចសន្ទនានេះខ្លីក៏ដោយ ក៏វាមានពេញដោយការយកព្រះទ័យទុកដាក់របស់ព្រះអាទិករចំពោះមនុស្សជាតិ និងភាពអល់អែករបស់ទ្រង់ក្នុងការបោះបង់មនុស្សជាតិចោលដែរ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ទោះបីជាយ៉ូណាសបានទទួលកិច្ចការក្នុងការប្រកាសពីព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់ប្រជាជននៃក្រុងនីនីវេក៏ដោយ ក៏គាត់មិនបានយល់អំពីចេតនារបស់ព្រះយេហូវ៉ា ហើយក៏មិនយល់អំពីការខ្វល់ខ្វាយ និងសេចក្តីរំពឹងទុករបស់ទ្រង់សម្រាប់ប្រជាជននៃទីក្រុងនេះនោះដែរ។ តាមរយៈការស្តីប្រដៅនេះ ព្រះជាម្ចាស់ចង់មានបន្ទូលប្រាប់គាត់ថា មនុស្សគឺជាលទ្ធផលចេញពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ និងចង់ប្រាប់ថា ទ្រង់បានបង្ហាញកិច្ចខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់ទៅលើមនុស្សម្នាក់ៗ ចង់ប្រាប់ថា មនុស្សម្នាក់ៗបានរ៉ាប់រងសេចក្តីរំពឹងទុករបស់ព្រះជាម្ចាស់ដាក់លើស្មារបស់គេ និងចង់ប្រាប់ថា មនុស្សម្នាក់ៗបានរីករាយនឹងការផ្គត់ផ្គង់នៃព្រះជន្មរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានបង់ថ្លៃនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់សម្រាប់មនុស្សម្នាក់ៗហើយ។ ការប្រៀនប្រដៅនេះក៏បានប្រាប់ដល់យ៉ូណាសថា ព្រះជាម្ចាស់បានស្រលាញ់មនុស្សដែលជាស្នាព្រះហស្តរបស់ទ្រង់យ៉ាងខ្លាំង គឺខ្លាំងដូចជាយ៉ូណាសស្រលាញ់វល្លិដូច្នោះដែរ។ ព្រះជាម្ចាស់គ្មានព្រះទ័យបោះបង់មនុស្សដោយស្រួលៗនោះឡើយ ឬទាល់តែដល់វិនាទីចុងក្រោយ ប៉ុន្តែយ៉ាងហោចណាស់ ដោយសារតែមានកុមារជាច្រើន និងសត្វដ៏ស្លូតត្រង់ជាច្រើននៅក្នុងទីក្រុង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ពេលអានព្រះបន្ទូលនេះរួច ខ្ញុំរំជួលចិត្តជាខ្លាំង ដូច្នេះ ខ្ញុំបាននិយាយទៅបងរ៉ាហ្វាអែលថា៖ «បងប្រុស បងជាបុគ្គលម្នាក់ចេះត្រិះរិះពិចារណា ហើយក៏អាចយល់ពីព្រះសូរសៀងព្រះដែរ។ ព្រះបានយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ និងបានបញ្ចេញព្រះបន្ទូលនៃសេចក្តីពិតរាប់លានពាក្យ ដើម្បីផ្គត់ផ្គង់ដល់យើង ដើម្បីសង្រ្គោះយើងពីចំណងនៃអំពើបាប និងរំដោះយើងចូលទៅក្នុងនគរទ្រង់។ ខ្ញុំសង្ឃឹមថា បងអាចគិតគូរយ៉ាងហ្មត់ចត់អំពីរឿងនេះ ដែលទាក់ទងនឹងវាសនា និងលទ្ធផលរបស់យើង។ ខ្ញុំនឹងអធិស្ឋានសម្រាប់បង។ សូមឱ្យព្រះបើកចិត្តបង និងឱ្យបងត្រលប់មកក្នុងដំណាក់ទ្រង់វិញក្នុងពេលឆាប់ៗ»។ ក្រោយមក ខ្ញុំបានផ្ញើអត្ថបទចំនួនបីចេញពីព្រះបន្ទូលព្រះដល់គាត់ រួចរង់ចាំការឆ្លើយតបរបស់គាត់។ ក្នុងចំណោមអត្ថបទទាំងនោះ មានអត្ថបទមួយចេញពីព្រះបន្ទូលព្រះ ដែលធ្វើឱ្យគាត់ឆ្លុះបញ្ចាំង និងនាំគាត់ឱ្យបកក្រោយវិញ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតពេក ហើយសូមកុំឱ្យជំនឿដែលអ្នកមានលើព្រះជាម្ចាស់ ក្លាយជាជំនឿមួយគ្រាៗ ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែបន្ទាបខ្លួន និងចេះគោរពកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែគេបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬច្រានសេចក្ដីពិតនោះចោល គេគឺជាមនុស្សដែលរងទុក្ខដោយភាពក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានការយល់ដឹង ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែលជាការដែលបានស្ដាប់ឮអំពីផ្លូវនៃសេចក្ដីពិត និងការដែលបានអានព្រះបន្ទូលនៃជីវិតនេះហើយ បានជាអ្នកជឿថា ក្នុងចំណោមពាក្យសម្ដី១ម៉ឺនម៉ាត់នេះ គឺមានតែ១ម៉ាត់គត់ដែលស្របទៅនឹងជំនឿរបស់អ្នក ហើយស្របទៅនឹងព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកផ្លូវនៃសេចក្ដីពិត និងព្រះបន្ទូលនៃជីវិត នៅក្នុងពាក្យសម្ដី១ម៉ឺនម៉ាត់នេះចុះ។ ខ្ញុំក៏នៅតែទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឱ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈដួងចិត្តដ៏តូចទាបដែលប្រកាន់ខ្ជាប់ការគោរពកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងល់ដោយនិយាយថា 'នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ' ឬនិយាយថា 'នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលបោកបញ្ឆោតមនុស្សតែប៉ុណ្ណោះ'។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឱ្យអ្នករាល់គ្នាថា ត្រូវចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវច្រានចោលព្រះបន្ទូលដែលព្រះជាម្ចាស់បង្ហាញប្រាប់ទាំងងងឹតងងល់ ដោយសារការបង្ហាញខ្លួនរបស់ព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារខ្លាចរអារការបោកបញ្ឆោតនោះដែរ។ តើនេះវាមិនគួរឱ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេ តើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ជាល្បែងលេងសើចឱ្យសោះ។ ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក សម្រាប់ជាប្រយោជន៍ដល់ក្ដីសង្ឃឹមរបស់អ្នក ជាប្រយោជន៍ដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឱ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នាថ្ងៃនោះ បងរ៉ាហ្វាអែលបានអានអត្ថបទព្រះបន្ទូលនេះ ហើយគាត់បានផ្ញើសារដ៏វែងអន្លាយមួយមកខ្ញុំ ប្រាប់ខ្ញុំពីអារម្មណ៍ និងការយល់ដឹងរបស់គាត់។ ខ្ញុំដឹងថា គាត់ហាក់ត្រឡប់ត្រឡិន និងបារម្ភថា គាត់នឹងដើរផ្លូវខុស ហើយគាត់ខ្លាចថា ការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា មានន័យថាជាការដើរតាមនិកាយមួយទៀត និងក្បត់ព្រះយេស៊ូវ។ ខ្ញុំរកឃើញអត្ថបទព្រះបន្ទូលមួយ ដើម្បីផ្ញើទៅគាត់ ហើយខ្ញុំបានប្រកបគ្នាថា៖ «ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មិនមែនជាផ្នែកមួយនៃក្រុមសាសនាណាឡើយ។ ពួកជំនុំនេះកើតឡើង ព្រោះតែការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ មិនមែនព្រោះតែបុគ្គលណាម្នាក់បង្កើតនិកាយមួយថ្មីទេ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ ដោយនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ និងបិទបញ្ចប់យុគសម័យនៃព្រះគុណ។ ក្រៅពីព្រះដែលយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គ គ្មានអ្នកដឹកនាំ ឬបុគ្គលល្បីល្បាញអស្ចារ្យណាក្នុងលោកនេះ អាចសម្ដែងចេញសេចក្តីពិត ដឹកនាំ ឬសង្រ្គោះមនុស្សជាតិបានឡើយ។ គឺគ្មានសោះឡើយ! ទោះបីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខុសប្លែកពីកិច្ចការរបស់ព្រះយេស៊ូវ ឬព្រះយេហូវ៉ាក៏ដោយ ក៏ពួកទ្រង់មានសារជាតិជាព្រះដូចគ្នាដែរ។ ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដា គ្រាន់តែជាព្រះនាមខុសគ្នា ដែលព្រះជាម្ចាស់ប្រើនៅយុគសម័យខុសគ្នាប៉ុណ្ណោះ។ ប៉ុន្តែ មិនថាព្រះនាម ឬកិច្ចការរបស់ព្រះផ្លាស់ប្ដូរបែបណាទេ ក៏សារជាតិទ្រង់មិនផ្លាស់ប្រែដែរ។ ព្រះជាម្ចាស់ជាព្រះអស់កល្បជានិច្ច។ ព្រះជាម្ចាស់មានបន្ទូលថា៖ 'កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងឲ្យព្រះនាមរបស់ព្រះយេស៊ូវ ហើយវាតំណាងឲ្យយុគសម័យនៃព្រះគុណ។ សម្រាប់កិច្ចការដែលព្រះយេហូវ៉ាបំពេញ គឺតំណាងឲ្យព្រះយេហូវ៉ា ហើយវាតំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយនៅក្នុងយុគសម័យពីរផ្សេងគ្នា។ ... បើទោះបីជាទ្រង់ត្រូវហៅដោយព្រះនាមពីរផ្សេងគ្នាក៏ដោយ ក៏ជាព្រះវិញ្ញាណតែមួយដែរ ដែលបានសម្រេចកិច្ចការនៅដំណាក់កាលទាំងពីរនេះ ហើយកិច្ចការដែលបានធ្វើរួចហើយ ក៏បានបន្ត។ ដោយសារព្រះនាមខុសគ្នា ហើយខ្លឹមសារនៃកិច្ចការខុសគ្នា យុគសម័យនោះក៏ខុសគ្នាដែរ។ នៅពេលដែលព្រះយេហូវ៉ាបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេហូវ៉ា ហើយនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ នៅពេលដែលយាងមកម្ដងៗ ព្រះជាម្ចាស់ត្រូវគេហៅដោយព្រះនាមមួយ ទ្រង់ណែនាំយុគសម័យមួយ ហើយទ្រង់ចាប់ផ្ដើមមាគ៌ាថ្មីមួយ ហើយនៅលើមាគ៌ាថ្មីនីមួយៗ ទ្រង់ប្រើព្រះនាមថ្មីមួយ ដែលបង្ហាញថា ព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយនោះគឺជាកិច្ចការរបស់ទ្រង់ ដែលមិនដែលឈប់ចម្រើនទៅមុខឡើយ។ ប្រវត្តិសាស្រ្តតែងរំកិលទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏តែងផ្លាស់ប្ដូរទៅមុខជានិច្ចដែរ។ ដើម្បីឲ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំឈានចូលដល់ទីបញ្ចប់បាន វាត្រូវតែបន្តចម្រើនទៅមុខជានិច្ច។ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ទ្រង់ត្រូវតែបំពេញនូវកិច្ចការថ្មីជានិច្ច។ ទ្រង់ត្រូវតែចាប់ផ្ដើមមាគ៌ាថ្មីៗ ចាប់ផ្ដើមសម័យកាលថ្មីៗ ចាប់ផ្ដើមកិច្ចការថ្មី និងកាន់តែអស្ចារ្យ ហើយជាមួយគ្នានោះដែរ ត្រូវនាំព្រះនាមថ្មី និងកិច្ចការថ្មីមកជាមួយ។ ... ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ គឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ វាបញ្ជាក់អ្នកឲ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ' («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ចែងច្បាស់ណាស់។ កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះ ត្រូវបានបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទីមួយ គឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ដែលព្រះយេហូវ៉ាបានចេញក្រឹត្យវិន័យ និងដឹកនាំជីវិតមនុស្សនៅលើផែនដី។ ដំណាក់កាលទីពីរ គឺជាកិច្ចការប្រោសលោះនៅក្នុងយុគសម័យនៃព្រះគុណ ហើយនេះជាលើកដំបូងដែលព្រះបានយកកំណើតជាមនុស្ស ដើម្បីធ្វើជាតង្វាយលោះបាបរបស់មនុស្សជាតិ។ កិច្ចការនៅដំណាក់កាលទីបី គឺជាកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដូចបានថ្លែងទុកនៅក្នុងគម្ពីរវិវរណៈ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជាផែនការគ្រប់គ្រងពេញលេញរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ។ ព្រះធ្វើកិច្ចការខុសៗគ្នានៅយុគសម័យនីមួយៗ ប៉ុន្តែ កិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានធ្វើឡើងដោយព្រះតែមួយ។ ចាំខ្ញុំផ្ដល់ឧទាហរណ៍សាមញ្ញមួយជូន។ កិច្ចការគ្រប់គ្រងរបស់ព្រះ អាចប្រៀបបាននឹងការសាងសង់ផ្ទះមួយ។ យុគសម័យនៃក្រឹត្យវិន័យតំណាងឱ្យគ្រឹះនៃផ្ទះ ហើយបើគ្មានគ្រឹះទេ ផ្ទះមិនអាចសង់ឡើងបានទេ។ យុគសម័យនៃព្រះគុណតំណាងឱ្យគ្រោងផ្ទះ ហើយបើគ្មានគ្រោងផ្ទះទេ ផ្ទះមិនអាចមានទ្រង់ទ្រាយឡើយ។ យុគសម័យនៃនគរព្រះ ប្រៀបដូចជាដំបូល។ បើគ្មានជំហានចុងក្រោយនេះទេ ផ្ទះនៅតែមិនពេញលេញ និងមិនអាចទប់នឹងខ្យល់ ឬភ្លៀងបានឡើយ ដូច្នេះ ជំហាននីមួយៗទាំងបីនេះ ពិតជាសំខាន់ណាស់។ ជំនឿយើងលើព្រះដ៏មានគ្រប់ព្រះចេស្ដា មិនមានន័យថា យើងបោះបង់ព្រះអម្ចាស់យេស៊ូវចោល ហើយក៏មិនមានន័យថា យើងជឿលើព្រះមួយផ្សេងនោះដែរ។ យើងគ្រាន់តែបន្តតាមឱ្យទាន់ជំហានរបស់កូនចៀមប៉ុណ្ណោះ។ សព្វថ្ងៃនេះ មានសាសនាធំៗជាច្រើននៅក្នុងលោក ហើយពួកអ្នកជឿលើព្រះ បានបំបែកគ្នាចូលក្នុងនិកាយជាងពីរពាន់ឯណោះ។ មិនថាពួកគេមាននិកាយពីមុនបែបណាទេ បងប្អូនប្រុសស្រីកាន់តែច្រើនឡើងៗ ដែលមានជំនឿស្មោះត្រង់ និងស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះ បានមកទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ និងបានទទួលយកការស្រោចស្រព និងការទ្រទ្រង់ពីព្រះបន្ទូលទ្រង់។ ការពិតនេះគឺច្បាស់ដូចថ្ងៃអ៊ីចឹង។ ការនេះក៏បំពេញតាមទំនាយក្នុងព្រះគម្ពីរដែរថា៖ 'នៅពេលវេលាដ៏ពេញលេញតាមដែលបានកំណត់ទុក ព្រះអង្គប្រមូលរបស់សព្វសារពើរួមមកតែមួយនៅក្នុងព្រះ‌គ្រីស្ទ ទាំងអ្វីៗនៅស្ថាន‌សួគ៌ និងអ្វីៗនៅលើផែនដី រួមទាំងអង្គទ្រង់ផងដែរ' (អេភេសូរ ១:១០)។ 'ហើយនៅគ្រាចុងក្រោយ វានឹងលេចជារូបរាងថា ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើងនៅលើកំពូលភ្នំនានា ហើយក៏នឹងត្រូវតម្កើងឡើងខ្ពស់លើសទាំងភ្នំតូចៗដែរ ហើយគ្រប់ទាំងប្រជាជាតិនឹងហូរទៅកាន់ទីនោះ' (អេសាយ ២:២)»។ ក្រោយឮអ្វីដែលខ្ញុំបាននិយាយរួច គាត់បានផ្ញើរូបអធិស្ឋាន រួចនិយាយថា៖ «ប្អូននិយាយត្រូវមែន ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏ពិតតែមួយគត់ ហើយយើងគួរតែចូលនៅក្រោមព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដា អំពាវនាវហៅខ្ញុំ។ ទ្រង់ជ្រាបពីដួងចិត្ត ក្ដីកង្វល់ និងក្ដីបារម្ភរបស់ខ្ញុំ»។ ក្រោយមក ខ្ញុំបានផ្ញើខ្សែភាពយន្តដំណឹងល្អពីរបី និងព្រះបន្ទូលខ្លះដល់គាត់។ ខ្ញុំក៏អធិស្ឋានទៅព្រះដែរថា មិនថាទីបំផុត គាត់មកចូលរួមការជួបជុំឬអត់ទេ ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ហើយរៀនរង់ចាំ ស្វែងរក និងចុះចូលដែរ។

បួនថ្ងៃក្រោយមក ខ្ញុំទទួលបានសារមួយពីគាត់ដោយនឹកស្មានមិនដល់ ដោយសួរថាតើគាត់អាចបន្តចូលរួមការជួបជុំបានឬអត់។ គាត់ក៏និយាយដែរថា ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាមានតម្លៃចំពោះគាត់ និងថា គាត់មិនអាចរស់ដោយគ្មានបន្ទូលទ្រង់ឡើយ។ តាមរយៈព្រះបន្ទូលព្រះ គាត់បានយល់សេចក្តីពិត និងអាថ៌កំបាំងជាច្រើនចេញពីព្រះគម្ពីរ។ ព្រះបន្ទូលព្រះបានទាក់ទាញចិត្តគាត់។ ពេលនោះ ខ្ញុំរំជួលចិត្តដល់ស្រក់ទឹកភ្នែក។ ខ្ញុំពិតជាអរព្រះគុណព្រះខ្លាំងណាស់! គាត់ថា គាត់បានអានព្រះបន្ទូលព្រះដែលខ្ញុំបានផ្ញើឱ្យ និងថា សំណួរដែលពួកគេបានសួរនោះ ធ្វើឱ្យគាត់ប្រទាញប្រទង់ជាខ្លាំង។ គាត់ក៏និយាយដែរថា៖ «ខ្ញុំមិនអាចធ្វេសប្រហែសនៅក្នុងជំនឿខ្ញុំ ឬចាត់ទុកជំនឿនេះជាការលេចសើចនោះឡើយ ដូច្នេះ ខ្ញុំក៏សម្រចចិត្តបន្តការសិក្សា។ ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយខ្ញុំមិនចង់បាត់បង់ឱកាសស្វាគមន៍ទ្រង់ ហើយចុងក្រោយ ប្រមាថ ឬបោះបង់ទ្រង់នោះឡើយ»។ ខ្ញុំរំភើបចិត្ត និងអរព្រះគុណព្រះជាខ្លាំង។ ខ្ញុំបានឃើញថា សិទ្ធិអំណាច និងព្រះចេស្ដានៃព្រះបន្ទូលព្រះ ពិតជាអស្ចារ្យមែន! គឺជាព្រះបន្ទូលព្រះដែលធ្វើឱ្យគាត់បកក្រោយ មកទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ។

បទពិសោធនេះបានប៉ះពាល់ចិត្តខ្ញុំជាខ្លាំង និងធ្វើឱ្យខ្ញុំដឹងថា មិនថាខ្ញុំជួបអ្នកទទួលដំណឹងល្អែដែលមានសក្ដានុពលបែបណានោះទេ ឱ្យតែពួកគេអាចយល់ពីព្រះសូរសៀងព្រះ ខ្ញុំគួរតែបំពេញភារកិច្ច និងកាតព្វកិច្ចខ្ញុំក្នុងការនាំពួកគេចូលក្នុងដំណាក់ព្រះដែរ។ មានតែតាមរយៈការបំពេញភារកិច្ចរបស់យើងបែបនេះទេ ទើបយើងមិនបន្សល់ទុកនូវបំណុល និងវិប្បដិសារី។ អរព្រះគុណព្រះ! សូមថ្វាយសិរីល្អទាំងអស់ដល់ព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបដោះស្រាយភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត...

រឿងរបស់អេនជែល

កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...

Leave a Reply