ការរៀនចុះចូលតាមរយៈភាពលំបាក

01-03-2022

ដោយ លី យ៉ាង (ចិន)

នៅពេលកូនប្រុសរបស់ខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំសម្គាល់ឃើញថាមានដុំពកមួយនៅពីក្រោយត្រចៀករបស់គាត់។ ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រាប់ថាវាជាដុំសាច់ ជាប្រភេទដុំសាច់មួយដែលបំផ្លាញឆ្អឹង។ វាមិនគំរាមកំហែងដល់អាយុជីវិតទេប៉ុន្តែក៏គ្មានថ្នាំព្យាបាលឱ្យជានោះដែរ ហើយវានឹងធ្វើឱ្យមានការឈឺចាប់ខ្លាំង ព្រោះរាល់ពេលដែលវាធ្លាយចេញ នោះកូនប្រុសរបស់ខ្ញុំនឹងត្រូវធ្វើការវះកាត់ដើម្បីវះយកឆ្អឹងដែលមានមេរោគចេញ។ បើមិនដូច្នោះទេ ជីវិតរបស់គាត់អាចស្ថិតក្នុងសភាពគ្រោះថ្នាក់។ ដោយឮដំណឹងនេះ ធ្វើឱ្យខ្ញុំតក់ស្លុតជាខ្លាំង។ ខ្ញុំរកាំចិត្តខ្លាំងមែនទែន។ នៅពេលនោះ ខ្ញុំគឺជាអ្នកជឿថ្មី ហើយខ្ញុំបានដឹងថា ដោយសារសេចក្ដីជំនឿរបស់ខ្ញុំ ព្រះជាម្ចាស់គួរតែជាថ្មដារបស់ខ្ញុំ។ ខ្ញុំបានជំរុញខ្លួនខ្ញុំឱ្យរក្សានូវភាពរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំបានជឿថា ដរាបណាខ្ញុំពឹងផ្អែកលើព្រះជាម្ចាស់ កូនប្រុសរបស់ខ្ញុំនឹងជាសះស្បើយ។ ការវះកាត់ទទួលបានជោគជ័យទាំងស្រុង ហើយគាត់បានជាសះស្បើយយ៉ាងឆាប់រហ័ស។ បីថ្ងៃបន្ទាប់ពីការវះកាត់ គាត់បានធូរស្រាល ហើយមួយសប្ដាហ៍ក្រោយមក គាត់ក៏ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាមានការជំរុញចិត្តក្នុងសេចក្ដីជំនឿខ្ញុំកាន់តែខ្លាំង។ ខ្ញុំរីករាយទទួលយកកិច្ចការណាមួយដែលពួកជំនុំបានចាត់តាំងឱ្យខ្ញុំធ្វើ។ ហើយខ្ញុំតែងតែបំពេញភារកិច្ចរបស់ខ្ញុំជានិច្ច មិនថាមានរឿងអីក៏ដោយ។ គ្រួសាររបស់ខ្ញុំមិនយល់ ហើយមនុស្សជិតស្និទ្ធនឹងខ្ញុំនិយាយដើមពីក្រោយខ្នងខ្ញុំ ប៉ុន្តែខ្ញុំមិនខ្វល់ទេ។ ខ្ញុំមានអារម្មណ៍ថា ដរាបណាខ្ញុំនៅតែខិតខំធ្វើការ និងលះបង់ខ្លួនឯង ខ្ញុំនឹងទទួលបានព្រះពរពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

ថ្ងៃមួយ កូនប្រុសរបស់ខ្ញុំបានមករកខ្ញុំដោយនិយាយថា គាត់មានអារម្មណ៍ឈឺចាប់នៅចំហៀងខ្លួនគាត់។ ឃើញទឹកមុខគាត់ឈឺចាប់ខ្លាំងដូចេ្នះ ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អសោះ។ ខ្ញុំបានលើកអាវគាត់ឡើង ហើយពិនិត្យមើល។ មានដុំពកនៅកន្លែងដែលគាត់និយាយថាឈឺ។ នៅពេលខ្ញុំប៉ះវា ស្ទើរតែមិនទាន់ប៉ះផង គាត់បានស្រែកយ៉ាងខ្លាំង។ ពេលនោះខ្ញុំបានដឹងថា ស្ថានភាពជម្ងឺរបស់គាត់បានរើឡើងវិញហើយ។ ខ្ញុំក៏បាននាំគាត់ទៅមន្ទីរពេទ្យភ្លាមៗ។ ការពិនិត្យបានបញ្ជាក់ថា ជំងឺរបស់គាត់បានរើឡើងវិញ។ ខ្ញុំមិនអាចជួយអ្វីបានទេ ក្រៅតែពីចងចាំបន្ទាប់ពីការវះកាត់លើកដំបូងរបស់គាត់ ដែលបានភ្ជាប់ទៅនឹងម៉ាស៊ីន។ គាត់មើលទៅខ្សោយ ហើយខ្ញុំមានអារម្មណ៍អស់សង្ឃឹម។ ខ្ញុំថែមទាំងអាចចាប់ផ្តើមស្រមៃនូវអ្វីដែលគាត់នឹងត្រូវស៊ូទ្រាំនៅពេលនេះ។ ខ្ញុំខ្វល់ចិត្តនឹងការឈឺចាប់ដែលគាត់នឹងត្រូវឆ្លងកាត់ទាំងអាយុនៅក្មេងខ្ចី ខ្ញុំគេងមិនលក់ ហូបមិនបាន មិនបានគិតអ្វីផ្សេងក្រៅតែពីការឈឺចាប់របស់គាត់ប៉ុណ្ណោះ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីឈឺជំនួសគាត់ និងដកការឈឺចាប់របស់គាត់ចេញនោះឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំមិនយល់ គឺមូលហេតុដែលព្រះជាម្ចាស់មិនការពារកូនប្រុសខ្ញុំ គ្រួសារខ្ញុំ បន្ទាប់ពីអ្វីៗទាំងអស់ដែលខ្ញុំបានថ្វាយដល់ទ្រង់ ចាប់តាំងពីខ្ញុំបានក្លាយជាអ្នកជឿមក។ នៅថ្ងៃដដែលនោះ បងស្រីម្នាក់មកពីពួកជំនុំរបស់យើង បានមកជួបខ្ញុំ។ តាមរយៈការប្រកបគ្នារបស់គាត់ ខ្ញុំបានដឹងថាជំងឺកូនប្រុសខ្ញុំ គឺជាអ្វីមួយដែលព្រះជាម្ចាស់អនុញ្ញាតឱ្យកើតឡើង។ ខ្ញុំត្រូវតែអធិស្ឋាន ហើយពឹងផ្អែកលើព្រះជាម្ចាស់ ឈរធ្វើបន្ទាល់ថ្វាយទ្រង់ ដោយពឹងផ្អែកលើសេចក្ដីជំនឿរបស់ខ្ញុំ ព្រមទាំងរឹងមាំនៅក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបន្តចូលរួមការជួបជុំ។ ខ្ញុំបានខិតខំបន្ថែមទៀតនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ក្នុងអំឡុងពេលនៃការជួបប្រជុំ ខ្ញុំនឹងចែករំលែកបទពិសោធរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ពួកគេកោតសរសើរខ្ញុំចំពោះកម្លាំងរបស់ខ្ញុំក្នុងសេចក្ដីជំនឿ។ ដោយឮពីការគាំទ្រ និងការសរសើររបស់ពួកគេ ខ្ញុំកាន់តែជឿជាក់ថា ខ្ញុំកំពុងឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយទ្រង់ប្រាកដជានឹងប្រទានពរដល់កូនប្រុសខ្ញុំ។

បន្ទាប់មក ជំងឺកូនប្រុសខ្ញុំបានកើតឡើងជាលើកទីប្រាំ ហើយវេជ្ជបណ្ឌិតបាននិយាយ ថាជំងឺគាត់បានផ្ទុះឡើងច្រើនពេកហើយ គឺស្ទើរតែរៀងរាល់ ៦ ខែម្តង ហើយបើវានៅតែបន្ត វានឹងគំរាមកំហែងដល់អាយុជីវិត។ វេជ្ជបណ្ឌិតបានណែនាំឱ្យព្យាបាលដោយប្រើគីមី និងបាញ់កាំរស្មី ដើម្បីព្យាបាលកូនប្រុសខ្ញុំ។ ពេលខ្ញុំឮដូច្នេះ ចិត្តខ្ញុំមានការខ្ទេចខ្ទាំជាខ្លាំង។ ខ្ញុំពិបាកចិត្ត ហើយព្យាយាមវែកញែកជាមួយព្រះជាម្ចាស់៖ «ជារៀងរាល់ថ្ងៃ ទូលបង្គំខិតខំធ្វើការក្នុងព្រះនាមទ្រង់ ហើយទោះបីទូលបង្គំប្រឈមនឹងការជំនុំជម្រះ ឬការវាយប្រហារពីអ្នកដទៃយ៉ាងណាក៏ដោយ ក៏ទូលបង្គំមិនដែលបដិសេធទ្រង់ឡើយ ទូលបង្គំនៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនដែរ។ ហេតុអ្វីបានជាទ្រង់មិនការពារកូនប្រុសទូលបង្គំផង?» មានការត្អូញត្អែរជាច្រើននៅក្នុងចិត្តខ្ញុំ។ ខ្ញុំបានបន្តទៅជួបជុំ និងបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែចិត្តរបស់ខ្ញុំចាប់ផ្ដើមឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ពេលខ្លះខ្ញុំកាន់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសម្លឹងមើលទៅលំហ។ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់។ ខ្ញុំនិយាយពាក្យក្នុងចិត្តទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ពេលនេះទូលបង្គំឈឺចាប់ខ្លាំងណាស់ ទូលបង្គំដឹងថា ទូលបង្គំមិនគួរបន្ទោសទ្រង់ចំពោះបញ្ហាសុខភាពកូនប្រុសរបស់ទូលបង្គំទេ ប៉ុន្តែទូលបង្គំមិនយល់ពីព្រះហឫទ័យរបស់ទ្រង់ ឬទូលបង្គំគួរឆ្លងផុតរឿងរ៉ាវនេះដោយរបៀបណានោះទេ។ ព្រះជាម្ចាស់អើយ សូមណែនាំទូលបង្គំឱ្យយល់ពីព្រះហឫទ័យរបស់ទ្រង់ផង»។ ខ្ញុំបានគិតពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ៖ «ឧបមាថា ព្រះជាម្ចាស់បានលះបង់យ៉ូប បន្ទាប់ពីយ៉ូបបានធ្វើបន្ទាល់ថ្វាយទ្រង់៖ ដូច្នេះ ព្រះជាម្ចាស់ក៏សុចរិតដែរ។» រំពេចនោះ ស្រាប់តែខ្ញុំបានរកឃើញទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាមៗ៖ «វាមិនមែនជាសមភាពនិយមទេ ក៏មិនមែនជាបញ្ហានៃការផ្ដល់អ្វីដែលអ្នកគួរទទួលបានស្របទៅតាមបរិមាណការងារដែលអ្នកបានធ្វើ ឬទូទាត់ចំពោះការងារណាមួយដែលអ្នកបានធ្វើ ឬធ្វើការសរសើរអ្នកស្របទៅតាមការខំប្រឹងប្រែងដែលអ្នកបានលះបង់នោះដែរ។ នេះគឺមិនមែនជាសេចក្ដីសុចរិតទេ។ ឧបមាថា ព្រះជាម្ចាស់បានលះបង់យ៉ូប បន្ទាប់ពីយ៉ូបបានធ្វើបន្ទាល់ថ្វាយទ្រង់៖ ដូច្នេះ ព្រះជាម្ចាស់ក៏សុចរិតដែរ។ តើហេតុអ្វីបានហៅសេចក្ដីនេះថាជាសេចក្ដីសុចរិត? តាមទស្សនៈរបស់មនុស្ស ប្រសិនបើអ្វីមួយស្របទៅតាមសញ្ញាណរបស់គេ នោះវាងាយស្រួលឱ្យពួកគេនិយាយថា ព្រះជាម្ចាស់សុចរិត។ ក៏ប៉ុន្តែ ប្រសិនបើពួកគេឃើញថា អ្វីៗមិនស្របគ្នាទៅតាមសញ្ញាណរបស់ពួកគេទេ ប្រសិនបើវាគឺជាអ្វីដែលពួកគេមិនអាចយល់បាន នោះវានឹងពិបាកឱ្យពួកគេនិយាយថា ព្រះជាម្ចាស់សុចរិតណាស់។ សារជាតិរបស់ព្រះជាម្ចាស់ គឺសេចក្ដីសុចរិត។ បើទោះបីជាវាមិនងាយស្រួលក្នុងការយល់ពីអ្វីដែលទ្រង់បំពេញក្ដី ក៏អ្វីគ្រប់យ៉ាងដែលទ្រង់បំពេញ គឺសុចរិតដែរ។ គឺគ្រាន់តែថា មនុស្សពុំយល់តែប៉ុណ្ណោះ។ នៅពេលព្រះជាម្ចាស់ប្រគល់ពេត្រុសទៅឱ្យសាតាំង តើពេត្រុសបាននិយាយបែបណា? «មនុស្សជាតិមិនអាចយល់ពីអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែមានបំណងព្រះហឫទ័យល្អរបស់ទ្រង់។ នៅក្នុងនោះសុទ្ធតែមានសេចក្ដីសុចរិតទាំងអស់។ តើខ្ញុំអាចមិនថ្លែងសរសើរពីកិច្ចការដ៏ឈ្លាសវៃរបស់ទ្រង់បានដោយរបៀបណា?» អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បំពេញ គឺសុចរិត។ បើទោះបីជាអ្នកមិនអាចយល់បានក្ដី ក៏អ្នកមិនគួរធ្វើការវិនិច្ឆ័យតាមចិត្តនោះទេ។ ប្រសិនបើអ្វីដែលទ្រង់ធ្វើ មិនសមហេតុផលចំពោះអ្នក ឬប្រសិនបើអ្នកមានសញ្ញាញអ្វីផ្សេងពីនោះ ហើយនាំឱ្យអ្នកនិយាយថា ទ្រង់មិនសុចរិត នោះអ្នកគ្មានហេតុផលជាងគេហើយ។ ពេត្រុសមិនបានគិតយល់ពីរឿងមួយចំនួនទេ ប៉ុន្តែគាត់ប្រាកដក្នុងចិត្តថា នៅក្នុងអ្វីទាំងនោះ មានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យល្អរបស់ទ្រង់។ មនុស្សមិនអាចយល់ពីអ្វីគ្រប់យ៉ាងបានទេ។ មានរឿងជាច្រើនដែលពួកគេមិនអាចយល់បាន។ ដើម្បីស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជារឿងងាយស្រួលនោះទេ» («គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺសុចរិត» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ កាលដែលខ្ញុំគិតយ៉ាងស៊ីជម្រៅអំពីព្រះបន្ទូលរបស់ទ្រង់ នោះចិត្តខ្ញុំបានភ្លឺស្វាង។ សេចក្តីសុចរិតរបស់ព្រះជាម្ចាស់ មិនយុត្តិធម៌ និងសមហេតុផលដូចដែលខ្ញុំបានគិតនោះទេ ហើយវាមិនមែនជាការប៉ះប៉ូវចំពោះកិច្ចការរបស់អ្នក ចេញពីអ្វីដែលអ្នកបានបានធ្វើនោះឡើយ។ ទង្វើរបស់ព្រះជាម្ចាស់ មនុស្សមិនអាចយល់បាននោះឡើយ ប៉ុន្តែមិនថាទ្រង់ធ្វើអ្វី ឬរបៀបដែលទ្រង់ប្រព្រឹត្ដចំពោះមនុស្សយ៉ាងណានោះទេ វាសុទ្ធតែសុចរិតទាំងអស់។ ការទាំងអស់មាននូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ នោះគឺដោយសារតែសារជាតិរបស់ទ្រង់ គឺសុចរិត។ ខ្ញុំបានឃើញថា ខ្ញុំមិនយល់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នោះទេ។ ខ្ញុំមានសញ្ញាណនេះថា ខ្ញុំជឿលើព្រះជាម្ចាស់ អ៊ីចឹងទ្រង់គួរមើលថែរក្សាខ្ញុំ ខ្ញុំបានថ្វាយខ្លួនឯងទៅកាន់ព្រះជាម្ចាស់ អ៊ីចឹងទ្រង់គួរបំពេញខ្ញុំតាមគ្រប់មធ្យោបាយ និងសម្រួលផ្លូវខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំបានជឿលើព្រះជាម្ចាស់ អ៊ីចឹងគ្រួសារខ្ញុំទាំងមូលគួរតែទទួលបានព្រះពរ។ តើខ្ញុំមិនមែនកំពុងព្យាយាមវែកញែកជាមួយព្រះជាម្ចាស់ទេឬ?

ពេលមានគំនិតនេះ ខ្ញុំបានបើកសៀវភៅរបស់ខ្ញុំ ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអានអត្ថព្រះបន្ទូលនេះ៖ «អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឱ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឱ្យស្វាមីមានការងារល្អធ្វើ ចង់ឱ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឱ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឱ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឱ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឱ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឱ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឱ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឱ្យខ្លួនអ្នករួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែ អ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឱ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធន៍បែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ?» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងនូវរាល់ចេតនា និងក្តីសង្ឃឹមដ៏ធំធេងដែលខ្ញុំមាននៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ។ រាល់សំនួររបស់ទ្រង់ធ្វើឱ្យខ្ញុំមានការខ្មាសអៀនណាស់។ ពេលមើលទៅក្រោយវិញ ខ្ញុំអាចឃើញថាសេចក្ដីជំនឿរបស់ខ្ញុំជាការប៉ុនប៉ងដើម្បីបានព្រះពរពីទ្រង់យ៉ាងណាខ្លះ ខ្ញុំបានគិតថាចាប់តាំងពីខ្ញុំបានខិតខំធ្វើការដើម្បីទ្រង់ ព្រះជាម្ចាស់នឹងប្រទានពរដល់ខ្ញុំនូវផ្ទះ និងគ្រួសារដ៏រុងរឿង។ នោះហើយជាមូលហេតុដែលខ្ញុំបន្តបំពេញភារកិច្ចខ្លួន ទោះបីគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំចោទសួរខ្ញុំក៏ដោយ។ នៅពេលកូនប្រុសរបស់ខ្ញុំឈឺម្តងទៀត ខ្ញុំគិតថាព្រះជាម្ចាស់កំពុងសាកល្បងខ្ញុំ សាកល្បងសេចក្ដីជំនឿរបស់ខ្ញុំចំពោះទ្រង់។ ខ្ញុំគិតថា ដរាបណាខ្ញុំអាចដោះស្រាយការរងទុក្ខ ហើយឈរធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ នោះទ្រង់នឹងប្រទានពរដល់ខ្ញុំ ហើយកូនប្រុសខ្ញុំនឹងជាសះស្បើយ។ ប៉ុន្តែនៅពេលដែលគាត់ឈឺម្តងទៀត ហើយលើកនេះធ្ងន់ជាងមុន ក្តីសង្ឃឹមរបស់ខ្ញុំចង់បានព្រះពរ និងព្រះគុណ បានរលាយបាត់ភ្លាម។ ខ្ញុំបានត្អូញត្អែរ ហើយថែមទាំងចោទសួរព្រះជាម្ចាស់ ដោយគិតថាទ្រង់អយុត្តិធម៌។ ខ្ញុំថែមទាំងមិនចង់បន្តភារកិច្ចរបស់ខ្ញុំទៀត។ ប៉ុន្តែវាគឺជាការជំនុំជម្រះ និងការបើកសម្តែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានបង្ហាញដល់ខ្ញុំថា រាល់ការខិតខំរបស់ខ្ញុំគឺគ្រាន់តែដើម្បីទទួលបានព្រះពរពីទ្រង់ប៉ុណ្ណោះ។ ខ្ញុំចង់ធ្វើការវែកញែកជាមួយព្រះជាម្ចាស់ ដើម្បីបញ្ឆោតព្រះជាម្ចាស់។ ខ្ញុំព្រមជឿទាំងស្រុងនៅចំពោះមុខការពិត ហើយខ្ញុំបានឃើញថាព្រះជាម្ចាស់ពិតជាបរិសុទ្ធ និងសុចរិត។ ទ្រង់អាចទតឃើញនៅក្នុងចិត្តយើង នៅក្នុងគំនិតរបស់យើង។ ប្រសិនបើកូនប្រុសខ្ញុំមិនឈឺបន្តបន្ទាប់ ដោយបង្ហាញដល់ខ្ញុំថាសេចក្ដីជំនឿរបស់ខ្ញុំបានស្អុយរលួយ ហើយខ្ញុំមានទស្សនៈខុសឆ្គងអំពីការដេញតាមនោះទេ ខ្ញុំនៅតែមានការយល់ខុសពីឥរិយាបថខាងក្រៅរបស់ខ្ញុំ។ ខ្ញុំនឹងនៅតែគិតថា ខ្ញុំបានស្មោះស្ម័គ្រ និងបានឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ខ្ញុំមិនមានចំណេះដឹងអំពីខ្លួនឯងទាល់តែសោះ។

ក្រោយមកខ្ញុំបានអានចំណុចនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រឈមមុខនឹងឥរិយាបថ និងសភាវៈរបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឱ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងការកាត់តម្រឹមរបស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យ ដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឱ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឱ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឱ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថាទ្រង់ល្បងល និងបន្សុទ្ធយើង ដោយព្យាយាមសម្អាតយើងជាមួយបរិយាកាសលំបាកជុំវិញយើង ដើម្បីឱ្យយើងអាចមើលឃើញពីសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់យើងដោយសារសាតាំង ហើយទទួលបានការយល់ដឹងអំពីនិស្ស័យពុករលួយ និងការផិតក្បត់នៅក្នុងសេចក្ដីជំនឿរបស់យើង។ នោះទើបយើងនឹងស្វះស្វែងរកសេចក្ដីពិត ហើយយើងអាចត្រូវបានសម្អាត និងបំផ្លាស់ប្រែ ដើម្បីសម្រេចបាននូវសេចក្ដីជំនឿ និងការចុះចូលដ៏ពិត។ នៅទីបំផុត យើងអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះ។ ជំងឺដែលកើតមានឡើងវិញម្ដងហើយម្ដងទៀតរបស់កូនប្រុសខ្ញុំ បានបើកសម្ដែងពីការជំរុញទឹកចិត្តរបស់ខ្ញុំដើម្បីទទួលបានព្រះពរដែលខ្ញុំចង់បាន។ ចេញពីការឆ្លុះបញ្ចាំង ខ្ញុំឃើញថាខ្ញុំឈ្លក់វង្វេងនឹងការធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចទទួលបានព្រះពរពីព្រះជាម្ចាស់។ ខ្ញុំមានភាពក្លៀវក្លា និងផ្តោតលើការស្វះស្វែងរករបស់ខ្ញុំ ប៉ុន្តែវាត្រូវបានជំរុញដោយចំណង់គួរឱ្យស្អប់ខ្ពើម។ ខ្ញុំត្រូវបានដឹកនាំដោយការបំពុលរបស់សាតាំងគឺ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ខ្ញុំបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាមុន នៅក្នុងអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ហើយនៅពេលដែលក្តីសង្ឃឹមរបស់ខ្ញុំត្រូវបានបំផ្លាញ ខ្ញុំបានតតាំងនឹងព្រះជាម្ចាស់ ហើយខ្ញុំចង់ទូទាត់ជាមួយព្រះជាម្ចាស់។ ខ្ញុំបានបង្ហាញនូវឥរិយាបថអាក្រក់គ្រប់ប្រភេទ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមណាស់! តើសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់នៅឯណា? ខ្ញុំគ្រាន់តែតទល់នឹងទ្រង់ ហើយព្យាយាមបញ្ឆោតទ្រង់ប៉ុណ្ណោះ។ ដោយដឹងពីការនេះ ខ្ញុំបានក្រាបចុះទាំងអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ ដោយនិយាយថា «ឱ! ព្រះជាម្ចាស់អើយ! គ្រប់ពេលវេលានេះ ទូលបង្គំបានប្រកាន់ខ្ជាប់នូវការជំរុញចិត្តអាត្មានិយមរបស់ទូលបង្គំ ដើម្បីទទួលបានព្រះពរ។ ព្យាយាមវែកញែកជាមួយទ្រង់គ្រប់ពេល ហើយខ្វះភាពស្មោះស្ម័គ្រ។ ទូលបង្គំអាត្មានិយម ហើយគួរឱ្យស្អប់ខ្ពើម និងខ្វះភាពជាមនុស្ស! ទូលបង្គំមានឆន្ទៈលះបង់ការជំរុញបែបអាត្មានិយមរបស់ទូលបង្គំ ហើយទុកកូនប្រុសទូលបង្គំនៅក្នុងព្រះហស្ដទ្រង់ ទូលបង្គំនឹងធ្វើតាមបំណងព្រះហឫទ័យ និងផែនការរបស់ទ្រង់ ទូលបង្គំនឹងមិនត្អូញត្អែរទេ!» ខ្ញុំពិតជាមានអារម្មណ៍ថាមានសេរីភាព និងមានសន្តិភាព បន្ទាប់ពីការអធិស្ឋាននេះ។

មួយរយៈក្រោយមក នៅពេលដែលខ្ញុំចេញពីទីក្រុងដើម្បីបំពេញភារកិច្ច ប្តីខ្ញុំបានទូរស័ព្ទមកខ្ញុំ ហើយនិយាយថាជំងឺកូនប្រុសរបស់យើងបានរីករាលដាលហើយ។ មានដុំសាច់នៅលើក្បាល ខ្នង និងករបស់គាត់។ គ្មានសង្ឃឹមក្នុងការគ្រប់គ្រងវាទៀតទេ។ ខ្ញុំមានការតក់ស្លុតយ៉ាងយូរ បន្ទាប់ពីឮដំណឹងនោះ។ ខ្ញុំមិនអាចទ្រាំគិតពីការដែលកូនប្រុសខ្ញុំត្រូវរងនូវការឈឺចាប់ឡើយ ហើយខ្ញុំពិតជាមិនអាចប្រឈមនឹងអ្វីដែលកំពុងកើតឡើងនេះទេ។ ខ្ញុំបានស្រែករកព្រះជាម្ចាស់ម្តងហើយម្តងទៀត «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំអស់សង្ឃឹមណាស់។ សូមបំភ្លឺទូលបង្គំ ហើយជួយទូលបង្គំឱ្យយល់ពីព្រះហឫទ័យរបស់ទ្រង់ផង»។ បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចំពោះមនុស្សលោក ព្រះជាម្ចាស់ធ្វើកិច្ចការជាច្រើនដែលរកយល់មិនបាន និងរកជឿមិនបាន។ នៅពេលដែលព្រះជាម្ចាស់ចង់រៀបចំនរណាម្នាក់ ការរៀបចំនេះតែងតែផ្ទុយពីសញ្ញាណរបស់មនុស្ស និងរកយល់មិនបានសម្រាប់គេ តែភាពមិនចុះសម្រុង និងលក្ខណៈដែលរកយល់មិនបាននេះហើយ ដែលជាការល្បងល និងជាការពិសោធន៍របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ចំណេកឯលោកអ័ប្រាហាំវិញ លោកអាចបង្ហាញនូវការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនគាត់ ដែលជាលក្ខខណ្ឌគ្រឹះដ៏សំខាន់នៃការដែលគាត់អាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ ... ថ្វីបើព្រះជាម្ចាស់ទ្រង់ប្រើវិធីខុសៗគ្នាក្នុងការពីសោធន៍មនុស្សម្នាក់ៗ និងក្នុងបរិបទខុសគ្នាក៏ដោយ ក៏ទ្រង់បានឃើញអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឃើញនៅក្នុងលោកអ័ប្រាហាំដែរ ទ្រង់ឃើញថាដួងចិត្តរបស់លោកអ័ប្រាហាំ ជាដួងចិត្តពិត ហើយឃើញថាការស្ដាប់បង្គាប់របស់លោក ឥតលក្ខខណ្ឌឡើយ។ ច្បាស់ណាស់ថា «ឥតលក្ខខណ្ឌ» នេះហើយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ មនុស្សរមែងពោលថា ខ្ញុំបានថ្វាយតង្វាយនេះហើយ ខ្ញុំបានថ្វាយតង្វាយនោះហើយ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែមិនសព្វព្រះហឫទ័យនឹងខ្ញុំទៀត? ហេតុអ្វីបានជាទ្រង់នៅតែដាក់ខ្ញុំក្នុងការល្បងលទៀត? ហេតុអ្វីបានជាទ្រង់នៅតែពិសោធខ្ញុំទៀត? នេះបង្ហាញពីរឿងពិតមួយថា៖ ព្រះជាម្ចាស់មិនទាន់បានឃើញចិត្តរបស់ឯង និងមិនទាន់ទទួលបានចិត្តរបស់ឯងនៅឡើយទេ។ មានន័យថា ទ្រង់មិនបានឃើញភាពស្មោះត្រង់ ដូចគ្រាដែលអ័ប្រាហាំអាចលើកកាំបិតរបស់គាត់បម្រុងសម្លាប់កូនគាត់ដោយខ្លួនឯង រួចថ្វាយព្រះជាម្ចាស់នោះទេ។ ទ្រង់មិនបានទតឃើញការស្ដាប់បង្គាប់ឥតលក្ខខណ្ឌរបស់ឯងទេ ហើយទ្រង់ក៏មិនត្រូវ បានកម្សាន្តព្រះហឫទ័យដោយសារឯងដែរ។ ដែលព្រះជាម្ចាស់នៅតែពិសោធឯងនោះ ជារឿងធម្មតាទេ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានពិចារណាព្រះបន្ទូលទាំងនេះម្តងហើយម្តងទៀត។ នៅពេលអ័ប្រាហាំបានថ្វាយកូនប្រុសតែមួយរបស់គាត់ដល់ព្រះជាម្ចាស់ គាត់មិនបានទាមទារផ្ទាល់ខ្លួនគាត់ ឬតវ៉ារឿងផ្ទាល់ខ្លួនរបស់គាត់ទេ។ គាត់បានដឹងដោយគ្មានការសង្ស័យថាកូនរបស់គាត់ត្រូវបានប្រទានមកដោយព្រះជាម្ចាស់ ហើយវាជាការត្រឹមត្រូវក្នុងការថ្វាយដល់ទ្រង់វិញ ដូចដែលព្រះជាម្ចាស់បានទាមទារ។ នោះគឺជាមនសិការ និងហេតុផលដែលភាវត្រូវបានបង្កើតមកគួរតែមាន។ ទោះបីជាគាត់ឈឺចាប់ក៏ដោយ ក៏គាត់អាចចុះចូលតាមការទាមទាររបស់ព្រះជាម្ចាស់ដែរ។ នៅពេលគាត់បានយកកាំបិតមកសម្លាប់កូនប្រុសគាត់ វាបានបង្ហាញថាសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់ គឺស្មោះត្រង់ ហើយអាចធន់នឹងការសាកល្បងពិតប្រាកដ។ ប៉ុន្តែពេលនោះ វាធ្លាក់មកលើខ្ញុំ។ ខ្ញុំបាននិយាយថា ខ្ញុំមានឆន្ទៈចុះចូលនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយប្រគល់កូនប្រុសខ្ញុំទៅព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំប្រកាន់ខ្ជាប់នូវការចង់បាន និងតម្រូវការផ្ទាល់ខ្លួន។ ជាពិសេសនៅពេលដែលខ្ញុំឮថាស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ហើយគាត់មិនអាចព្យាបាលបាន។ ប្រឈមនឹងភាពដែលនឹងត្រូវបាត់បង់គាត់ ខ្ញុំមានការទាមទារពីព្រះជាម្ចាស់នៅក្នុងចិត្ត។ ខ្ញុំមិនបាននិយាយចេញទេ ប៉ុន្តែនៅក្នុងចិត្តខ្ញុំ ខ្ញុំចង់ឱ្យព្រះជាម្ចាស់ព្យាបាលគាត់។ ខ្ញុំមិនសមហេតុផល និងខ្វះការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់។ សេចក្ដីពិតគឺថា កូនប្រុសរបស់ខ្ញុំមិនមែនជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ ព្រះជាម្ចាស់បានផ្លុំដង្ហើមចូលក្នុងជីវិតគាត់។ រូបកាយខ្ញុំគ្រាន់តែជាមធ្យោបាយសម្រាប់ឱ្យគាត់បានកើតមកប៉ុណ្ណោះ។ ជីវិតទាំងមូលរបស់គាត់ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនយូរមកហើយ។ ព្រះជាម្ចាស់បានកំណត់រួចហើយពីការដែលគាត់ត្រូវរងទុក្ខប៉ុនណា និងជួបការលំបាកប៉ុនណាក្នុងមួយជីវិតរបស់គាត់។ ខ្ញុំត្រូវចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់។ ពេលមានគំនិតនេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់ កូនប្រុសរបស់ទូលបង្គំមិនមែនជារបស់ទូលបង្គំទេ។ មិនថាគាត់រស់ ឬស្លាប់ ទូលបង្គំដឹងថាវាជាព្រះហឫទ័យរបស់ទ្រង់។ ទូលបង្គំនឹងចុះចូលចំពោះទ្រង់ ហើយថ្វាយជីវិតកូនប្រុសទូលបង្គំនៅក្នុងព្រះហស្ដទ្រង់។ ទូលបង្គំនឹងមិនរឹងទទឹងទេ ទោះបីទ្រង់ជ្រើសរើសយកអ្វីក៏ដោយ»។ អារម្មណ៍ឈឺចាប់ដែលខ្ញុំមាន បានធូរស្រាលបន្ទាប់ពីការអធិស្ឋាន។ ខែបន្ទាប់បានកន្លងផុតទៅយ៉ាងឆាប់រហ័ស។ ថ្ងៃមួយ បន្ទាប់ពីខ្ញុំបានមកដល់ផ្ទះពីការជួបជុំមួយ ប្តីខ្ញុំបានទូរស័ព្ទមក ហើយនិយាយដោយរំភើបថាដុំសាច់ទាំងអស់របស់កូនប្រុសយើងបានបាត់ទៅវិញហើយ។ លទ្ធផលនេះត្រូវបានបញ្ជាក់ដោយម៉ាស៊ីនស្កេននៅមន្ទីរពេទ្យ។ ពេលខ្ញុំឮដំណឹងនេះ ខ្ញុំសែនរំភើបក្រៃលែង រហូតធ្វើឱ្យខ្ញុំយំ។ ក្នុងចិត្តខ្ញុំ ខ្ញុំនិយាយម្តងហើយម្តងទៀតថា «អរព្រះគុណព្រះជាម្ចាស់!» បទពិសោធដ៏ពិសេសនេះ ពិតជាបានបង្ហាញដល់ខ្ញុំនូវព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យខ្ញុំមានបទពិសោធនូវព្រះបន្ទូលទាំងនេះពីទ្រង់៖ «អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នេះពិតជាបានបង្ហាញឱ្យខ្ញុំឃើញពីព្រះចេស្ដារបស់ព្រះជាម្ចាស់ នៅក្នុងនោះ ទ្រង់អាចយកអ្វីមួយពីអ្វីដែលទទេស្អាត ហើយយកវាចេញដោយងាយបាន។ អ្វីៗទាំងអស់ត្រូវបានរៀបចំឡើងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ខ្ញុំបានអរគុណដល់ព្រះជាម្ចាស់អស់ពីដួងចិត្ត!

មួយឆ្នាំក្រោយមក ខ្ញុំបានទទួលសារពីប្ដីរបស់ខ្ញុំថាដែលនិយាយថាជំងឺកូនប្រុសរបស់យើងបានរើឡើងវិញហើយ ហើយគាត់នៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលដោយប្រើថ្នាំគីមី។ ដំណឹងនេះធ្វើឱ្យខ្ញុំតក់ស្លុតជាខ្លាំង ប៉ុន្តែខ្ញុំចងចាំបទពិសោធពីមុនរបស់ខ្ញុំ។ លើកនេះ ខ្ញុំមានឆន្ទៈចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺកូនប្រុសខ្ញុំបានចេញពីមន្ទីរពេទ្យត្រឹមតែពីរសប្តាហ៍បន្ទាប់ប៉ុណ្ណោះ ហើយគាត់នៅតែមានសុខភាពល្អរហូតមកដល់សព្វថ្ងៃ។ ទោះខ្ញុំបន្ទោសព្រះជាម្ចាស់ចំពោះជំងឺកូនប្រុសខ្ញុំក៏ដោយ ក៏ទ្រង់មិនបានផ្តោតលើភាពល្ងង់ខ្លៅរបស់ខ្ញុំទេ ផ្ទុយទៅវិញ ទ្រង់បានបំភ្លឺ និងដឹកនាំខ្ញុំតាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យខ្ញុំអាចយល់ពីព្រះចេស្ដា និងអធិបតេយ្យភាពរបស់ទ្រង់ ហើយផ្លាស់ប្តូរទស្សនៈខុសឆ្គងរបស់ខ្ញុំ ដែលមានសេចក្ដីជំនឿដើម្បីស្វែងរកតែព្រះពរ។ នេះពិតជាព្រះគុណរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ! សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការជំនួសសេចក្ដីច្រណែនដោយចិត្តសប្បុរស

កាលពីប៉ុន្មានឆ្នាំមុន បងស្រី សៅជី ត្រូវបានបញ្ជូនទៅក្រុមជំនុំរបស់ពួកយើងដើម្បីជួយខ្ញុំក្នុងភារកិច្ចរបស់ថ្នាក់ដឹកនាំ។ កន្លងមក ខ្ញុំបានដឹងថា...

នៅពីក្រោយភាពស្ងៀមស្ងាត់

ខ្ញុំមិនមែនជាអ្នកនិយាយច្រើនទេ ហើយវាមិនញឹកញាប់នោះទេដែលខ្ញុំបើកចំហ និងនិយាយចេញពីចិត្តនោះ។ ខ្ញុំបានគិតជានិច្ចថា...

Leave a Reply