ផលដែលខ្ញុំប្រមូលបានពីការដោះស្រាយជាមួយ

11-07-2023

ដោយសូហ្វីយ៉ា ប្រទេសហូឡង់

ថ្ងៃមួយនៅចុងឆ្នាំ ២០២០ អ្នកដឹកនាំថ្នាក់លើបានរកឃើញថា ពួកជំនុំមួយក្នុងដែនទទួលខុសត្រូវរបស់ខ្ញុំ មានអ្នកជឿថ្មីបួនដប់នាក់ដែលមិនចូលរួមការជួបជុំជាទៀងទាត់។ គាត់បានដោះស្រាយជាមួយខ្ញុំថា៖ «អ្នកជឿថ្មីទាំងនេះទើបតែទទួលបានផ្លូវពិត ហើយជួបការរំខាន និងការល្បួងជាច្រើន។ បើគ្មាននរណាម្នាក់ស្រោចស្រព ឬគាំទ្រដល់ពួកគេ ហើយគេបន្តមិនចូលរួមការជួបជុំទៀត នោះពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការជាប់ជាឈ្លើយរបស់សាតាំងមិនខាន។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ឯងគួរតែខិតខំស្រោចស្រពពួកគេ ដើម្បីឱ្យពួកគេអាចចាក់គ្រឹះលើផ្លូវពិត។ នេះជាកិច្ចការដ៏សំខាន់បំផុត។ មានអ្នកជឿថ្មីច្រើនណាស់ ដែលមិនចូលរួមជាទៀងទាត់ក្នុងការជួបជុំនៅឯពួកជំនុំ ដែលឯងទទួលខុសត្រូវ។ នេះសបញ្ជាក់ឱ្យឃើញថា ក្នុងនាមជាអ្នកដឹកនាំ ឯងធ្វើកិច្ចការស្រោចស្រពមិនបានល្អ មិនបំពេញភារកិច្ចខ្លួនបានល្អ គ្មានការទទួលខុសត្រូវ ធ្វើការឱ្យតែរួចពីដៃ បោកបញ្ឆោតព្រះ និងជាបុគ្គលម្នាក់ដែលទាស់ទទឹងនឹងព្រះ ក្នុងពេលបម្រើទ្រង់»។ ការលួសកាត់ និងការដោះស្រាយបែបនេះ ពិតជាពិបាកទទួលយកណាស់។ ខ្ញុំមិនមែនជាបុគ្គលម្នាក់ស្រោចស្រពអ្នកជឿថ្មីទាំងនេះដោយផ្ទាល់ទេ ហើយខ្ញុំក៏បានប្រកបគ្នាច្បាស់ៗ អំពីគោលការណ៍ស្រោចស្រពជាមួយបុគ្គលិកផ្នែកស្រោចស្រពនៅឯពួកជំនុំនេះដែរ។ ឥឡូវ ពួកគេធ្វើការស្រោចស្រពមិនបានល្អ ដោយនាំឱ្យអ្នកជឿថ្មីជាច្រើននាក់ចូលរួមមិនបានទៀងទាត់។ ហេតុអ្វីក៏ខ្ញុំត្រូវទទួលខុសត្រូវលើរឿងនេះ? កង្វះការទទួលខុសត្រូវក្នុងកិច្ចការស្រោចស្រពនេះ បានធ្វើឱ្យអ្នកជឿថ្មីដកខ្លួន ដែលនេះជាការបង្អាក់ និងការរំខានមួយ។ បើខ្ញុំទទួលខុសត្រូវលើរឿងនេះ តើនោះមិនមែនជាអំពើរំលង និងស្នាមប្រឡាក់មួយចំពោះជំនឿខ្ញុំលើព្រះទេឬអី? ដូច្នេះ ខ្ញុំបានបដិសេធយ៉ាងដាច់អហង្ការចំពោះបញ្ហាដែលអ្នកដឹកនាំបានដាក់មកលើខ្ញុំ ខ្ញុំបានបន្តប្រកែក និងដោះសាយករួចខ្លួន ហើយខ្ញុំបានគូសបញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកដែលស្រោចស្រពអ្នកជឿថ្មីដោយផ្ទាល់ ដើម្បីគេចវេះពីការទទួលខុសត្រូវទេ។ ដោយឃើញថា ខ្ញុំមិនឆ្លុះបញ្ចាំងមើលខ្លួនឯងទាល់តែសោះ អ្នកដឹកនាំក៏និយាយកាត់ រួចដោះស្រាយជាមួយខ្ញុំចំពោះការមិនទទួលយកការពិតនេះ។ ពេលឮអ្នកដឹកនាំនិយាយបែបនេះ ខ្ញុំក៏ភ្ញាក់ផ្អើល រួចគិតថា៖ «តើអស់អ្នកដែលមិនទទួលយកការពិត មិនមែនជាអ្នកមិនជឿទេឬ? អ្នកមិនជឿតែងតែប្រកែក ពេលមានរឿងកើតឡើង ហើយពួកគេមិនទទួលយកការពិតសោះឡើយ»។ ហេតុផល និងការដោះសារបស់ខ្ញុំបានធ្វើឱ្យខ្ញុំភ័យខ្លាច ដូច្នេះ ខ្ញុំមិនហ៊ាននិយាយអ្វីទៀតឡើយ។ ខ្ញុំក៏អធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំ ទតមើលដួងចិត្តខ្ញុំ និងជួយឱ្យខ្ញុំស្ដាប់បង្គាប់ទ្រង់។

ខ្ញុំបានបន្តគិតរឿងនេះរយៈពេលពីរបីថ្ងៃបន្ទាប់។ ខ្ញុំត្រូវបានគេដោះស្រាយ ព្រោះតែការមិនទទួលខុសត្រូវក្នុងភារកិច្ច និងការបំពេញកិច្ចការស្រោចស្រពមិនបានល្អ។ ហេតុអ្វីក៏ខ្ញុំទទួលយករឿងនេះមិនបាន? តាមការឆ្លុះបញ្ចាំង ខ្ញុំទទួលស្គាល់ថា កន្លងមក ខ្ញុំគិតថា ឱ្យតែខ្ញុំមិនស្រោចស្រពអ្នកជឿថ្មីដោយផ្ទាល់ អ៊ីចឹង បើពួកគេមិនចូលរួមជាទៀងទាត់ នោះជាការទទួលខុសត្រូវរបស់បុគ្គលិកផ្នែកស្រោចស្រព មិនមែនជារបស់ខ្ញុំទេ។ តែពួកជំនុំបានរៀបចំឱ្យខ្ញុំទទួលខុសត្រូវលើកិច្ចការរបស់ពួកជំនុំជាច្រើន ហើយគ្រប់ពេលដែលមានបញ្ហា និងការលំបាកក្នុងកិច្ចការពួកជំនុំ ខ្ញុំត្រូវតែតាមដាន និងដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់។ តែខ្ញុំមិនបានមើលខុសត្រូវ ឬតាមដានកិច្ចការបុគ្គលិកផ្នែកស្រោចស្រព ក្នុងពេលបំពេញភារកិច្ចខ្ញុំទេ ជាលទ្ធផល មានអ្នកជឿថ្មីបួនដប់នាក់មិនចូលរួមការជួបជុំជាទៀងទាត់។ តើនេះមិនមែនជាលទ្ធផលចេញពីការគ្មានទំនួលខុសត្រូវ និងការធ្វេសប្រហែសរបស់ខ្ញុំក្នុងភារកិច្ចទេឬ? ខ្ញុំចាំថា មួយរយៈមុន ខ្ញុំឮថា បុគ្គលិកស្រោចស្រពនៅក្នុងពួកជំនុំនេះ ទំនងជាជួបការលំបាក។ ពេលប្រឈមនឹងការលំបាកជាក់ស្ដែងរបស់អ្នកជឿថ្មី បើពួកគេប្រកបគ្នាពីរបីដងហើយនៅតែគ្មានលទ្ធផល នោះពួកគេអះអាងថា វាពិបាកខ្លាំងណាស់ ហើយពួកគេមិនចង់ស្រោចស្រពអ្នកជឿថ្មីទៀតឡើយ។ តែខ្ញុំមិនបានប្រកបគ្នាជាមួយពួកគេ ដើម្បីដោះស្រាយបញ្ហាឱ្យបានទាន់ពេលនោះទេ ជាលទ្ធផល ចំនួនអ្នកជឿថ្មីចូលរួមការជួបជុំជាទៀងទាត់ ចេះតែបន្តធ្លាក់ចុះ។ អ្នកដឹកនាំដោះស្រាយជាមួយខ្ញុំចំពោះការគ្មានទំនួលខុសត្រូវរបស់ខ្ញុំក្នុងភារកិច្ច ហើយគាត់និយាយត្រូវណាស់។ សូម្បីតែការទទួលយក ឬការស្ដាប់បង្គាប់តែបន្ដិច ហេតុអ្វីក៏ខ្ញុំគ្មានបែបនេះ? ហេតុអ្វីខ្ញុំនៅតែប្រកែក និងដោះសាយករួចខ្លួនអ៊ីចឹង? តើនេះមិនមែនគ្មានហេតុផលទេឬអី? ពេលគិតបែបនេះ ខ្ញុំហាក់ពិបាកចិត្តបន្តិចដែរ។ ខ្ញុំយល់ថា ខ្ញុំប្រព្រឹត្តកំហុសដ៏ធំមួយ តែខ្ញុំនៅមិនព្រមទទួលខុសត្រូវទៀត។ ដូចមនុស្សល្ងង់ម្នាក់ ខ្ញុំកំពុងព្យាយាមដោះសា រកលេសយករួចខ្លួន និងគេចវេះពីការទទួលខុសត្រូវ។ ពេលគិតដល់សភាពដ៏អាក្រក់របស់ខ្ញុំ ដែលប្រកែកឥតអៀនខ្មាស និងដោះសាយករួចខ្លួននេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀន មុខខ្ញុំពេញដោយភាពអាម៉ាស់ ហើយខ្ញុំចង់តែលាក់មុខឱ្យបាត់ពីមុខគេទេ។ ខ្ញុំអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់គ្មានការទទួលខុសត្រូវក្នុងភារកិច្ច និងបានរាំងស្ទះដល់ការស្រោចស្រពអ្នកជឿថ្មីបួនដប់នាក់។ ខ្ញុំម្ចាស់ប្រព្រឹត្តអំពើរំលងដ៏ធ្ងន់ធ្ងរមួយ តែពេលរងការលួសកាត់ និងការដោះស្រាយ សូម្បីតែការទទួលយក និងការស្ដាប់បង្គាប់ជាមូលដ្ឋានបំផុត ក៏ខ្ញុំម្ចាស់គ្មានដែរ។ ឱព្រះជាម្ចាស់អើយ សូមជួយណែនាំខ្ញុំម្ចាស់ឱ្យស្គាល់ខ្លួនឯងផង»។

ក្រោយមក បន្ទាប់ពីអានអត្ថបទមួយចេញពីព្រះបន្ទូលព្រះរួច ទីបំផុត ខ្ញុំទទួលបានការយល់ដឹងខ្លះដែរអំពីឫសគល់នៃការបដិសេធមិនទទួលយកការលួសកាត់ និងការដោះស្រាយរបស់ខ្ញុំ។ ព្រះបន្ទូលព្រះចែងថា៖ «ឥរិយាបថដែលពួកទទឹងនឹងព្រះគ្រីស្ទបានចម្លងយកដើម្បីដោះស្រាយ និងលួសកាត់ គឺការបដិសេធដាច់អហង្ការមិនទទួលយក ឬចុះចូលឡើយ។ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់ប៉ុនណា ឬបង្កគ្រោះថ្នាក់ប៉ុនណាដល់កិច្ចការដំណាក់របស់ព្រះជាម្ចាស់ និងច្រកចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ ក៏ពួកគេមិនមានអារម្មណ៍ស្ដាយក្រោយបន្ដិចសោះឡើយ ឬថាពួកគេជំពាក់អ្វីដែរ។ តាមទស្សនៈនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈជាមនុស្សដែរទេ? ដាច់ខាតមិនមានទេ។ ពួកគេបង្កការខូចខាតគ្រប់ប្រភេទដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនាំមកនូវគ្រោះថ្នាក់ដល់កិច្ចការពួកជំនុំ ពោលគឺ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចមើលឃើញបញ្ហានេះច្បាស់ក្រឡែត ហើយពួកគេអាចឃើញការអាក្រក់ជាបន្តបន្ទាប់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយក ឬទទួលស្គាល់ការពិតនេះទេ។ ពួកគេចចេសបដិសេធមិនទទួលស្គាល់ថាពួកគេមានកំហុសក្នុងរឿងនេះទេ ឬថាពួកគេត្រូវទទួលខុសត្រូវនោះឡើយ។ តើនេះមិនមែនជាការបង្ហាញថាពួកគេជិនឆ្អន់នឹងសេចក្ដីពិតខ្លាំងទេឬអី? នេះគឺជាវិសាលភាពដែលពួកទទឹងនឹងព្រះគ្រីស្ទជិនឆ្អន់នឹងសេចក្តីពិត។ ទោះបីជាពួកគេប្រព្រឹត្តអំពើអាក្រក់ប៉ុនណាក៏ដោយ ក៏ពួកគេមិនព្រមទទួលស្គាល់ដែរ ហើយពួកគេនៅតែមិនព្រមផ្លាស់ប្តូរដល់ទីបញ្ចប់។ ការនេះបញ្ជាក់ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលយកចិត្តទុកដាក់លើកិច្ចការនៃដំណាក់ព្រះជាម្ចាស់ ឬទទួលយកសេចក្ដីពិតនោះឡើយ។ ពួកគេមិនបានជឿលើព្រះជាម្ចាស់ទេ ពួកគេគឺជាអ្នកជំនិតរបស់សាតាំង ចូលមករំខាន និងបង្អាក់កិច្ចការនៃដំណាក់ព្រះជាម្ចាស់។ នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ។ ពួកគេជឿថា ប្រសិនបើពួកគេទទួលស្គាល់កំហុសរបស់ខ្លួន នោះពួកគេនឹងត្រូវទទួលយកការទទួលខុសត្រូវ ហើយបន្ទាប់មក ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេនឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាលទ្ធផល ពួកគេទាស់ទទឹងនឹងអាកប្បកិរិយាដែលថា 'បដិសេធរហូតដល់អ្នកស្លាប់'។ មិនថាមនុស្សបើកសម្តែង ឬវិភាគបែបណាទេ ពួកគេខំអស់ពីសមត្ថភាពដើម្បីបដិសេធកំហុសទាំងនោះ។ និយាយឱ្យខ្លី ទោះបីជាពួកគេបដិសេធដោយចេតនា ឬអត់ក៏ដោយ ក្នុងន័យមួយ ការនេះលាតត្រដាងពីធម្មជាតិ និងសារជាតិនៃការជិនឆ្អន់ និងស្អប់សេចក្តីពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ក្នុងន័យមួយទៀត វាបង្ហាញពីការដែលពួកទទឹងនឹងព្រះគ្រីស្ទឱ្យតម្លៃឋានៈ កេរ្តិ៍ឈ្មោះ និងប្រយោជន៍របស់ខ្លួន។ ទន្ទឹមនឹងនោះដែរ តើអាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការ និងផលប្រយោជន៍របស់ក្រុមជំនុំយ៉ាងណាដែរ? វាគឺជាការប្រមាថ និងការបដិសេធមិនទទួលខុសត្រូវ។ ពួកគេខ្វះសតិសម្បជញ្ញៈ និងវិចារណញ្ញាណទាំងស្រុង។ តើការគេចចេញពីទំនួលខុសត្រូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទបើកបង្ហាញអំពីរឿងទាំងនេះឬទេ? ក្នុងន័យមួយ ការគេចចេញពីទំនួលខុសត្រូវដែលបញ្ជាក់ពីសារជាតិ និងធម្មជាតិនៃការជិនឆ្អន់ និងស្អប់សេចក្តីពិតរបស់ពួកគេ ខណៈដែលក្នុងន័យមួយទៀត វាបញ្ជាក់ពីការខ្វះសតិសម្បជញ្ញៈ វិចារណញ្ញាណ និងភាពជាមនុស្សរបស់ពួកគេ។ ទោះបីជាច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីត្រូវបានបំផ្លាញដោយការជ្រៀតជ្រែក និងទង្វើអាក្រក់របស់ពួកគេប៉ុនណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯង ហើយក៏មិនដែលអំពល់ទុក្ខពីរឿងនេះដែរ។ តើនេះជាសត្តនិករប្រភេទណា? សូម្បីតែការទទួលយកផ្នែកមួយនៃកំហុសរបស់ពួកគេ ក៏រាប់ថាពួកគេមានមនសិការ និងហេតុផលបន្តិចដែរ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទ មិនមានភាពជាមនុស្សសូម្បីតែបន្តិចឡើយ។ ដូច្នេះ តើអ្នកនឹងនិយាយថាពួកគេជាអ្វី? សារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ គឺអារក្ស។ ទោះជាគេធ្វើឲ្យខូចប្រយោជន៍ដល់ដំណាក់ព្រះជាម្ចាស់ប៉ុនណាក៏ដោយ ក៏ពួកគេមិនយល់ពីប្រយោជន៍នេះដែរ។ គេមិនខ្វល់ក្នុងចិត្តសោះឡើយ ហើយក៏មិនបន្ទោសខ្លួនឯងដែរ រឹតតែមិនមានអារម្មណ៍ថាជាប់ជំពាក់នរណាឡើយ។ នេះពិតជាមិនមែនជាអ្វីដែលគួរតែត្រូវបានមើលឃើញនៅក្នុងមនុស្សសាមញ្ញនោះទេ។ នេះហើយជាអារក្ស ហើយអារក្សក៏គ្មានសតិសម្បជញ្ញៈ ឬហេតុផលដែរ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទបានធ្វើអំពើអាក្រក់ច្រើនប៉ុនណា ហើយបង្កការខាតបង់យ៉ាងច្រើនដល់កិច្ចការរបស់ក្រុមជំនុំក៏ដោយ ពួកគេនៅតែជំទាស់មិនទទួលស្គាល់អំពើអាក្រក់នោះឡើយ។ ពួកគេជឿថា ប្រសិនបើពួកគេទទួលស្គាល់កំហុស ពួកគេនឹងត្រូវផ្តន្ទាទោស កាត់ទោសប្រហារជីវិត តម្រូវឱ្យចុះនរក ចុះបឹងភ្លើង និងស្ពាន់ធ័រ។ តើអ្នកគិតថា មនុស្សបែបនេះអាចទទួលយកសេចក្តីពិតបានទេ? តើអ្នកអាចរំពឹងថា ពួកគេនឹងប្រែចិត្តពិតប្រាកដទេ?» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលព្រះបើកសម្ដែងថា ធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនដែលទទួលយកសេចក្តីពិត ធុញទ្រាន់នឹងសេចក្តីពិត ហើយមិនថាពួកគេប្រព្រឹត្តកំហុសធំប៉ុនណា ឬបង្កការខូចខាតច្រើនបែបណាដល់កិច្ចការនៃពួកជំនុំ កាលណាពួកគេរងការលួសកាត់ និងការដោះស្រាយ ពួកគេមិនដែលទទួលស្គាល់កំហុសខ្លួនទេ ហើយពួកគេព្យាយាមប្រកែក និងដោះសាយករួចខ្លួនជានិច្ច។ ពួកទទឹងនឹងព្រះគ្រីស្ទ ក៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមដែរ ហើយពួកគេឱ្យតម្លៃលើប្រយោជន៍ និងឋានៈរបស់ខ្លួនតែប៉ុណ្ណោះ។ ហេតុនេះ មិនថាពួកទទឹងនឹងព្រះគ្រីស្ទបង្កការខូចខាតច្រើនប៉ុនណាដល់កិច្ចការពួកជំនុំទេ ពួកគេមិនយល់ថា ខ្លួនបានធ្វើខុស ឬក៏ចង់ទទួលខុសត្រូវសូម្បីតែបន្ដិចឡើយ។ ពេលឆ្លុះបញ្ចាំងមើលអាកប្បកិរិយាដែលខ្ញុំមានចំពោះការលួសកាត់ និងការដោះស្រាយ ខ្ញុំឃើញថា ខ្ញុំក៏មានឥរិយាបថដូចពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ខ្ញុំជាអ្នកដឹកនាំពួកជំនុំ ហើយខ្ញុំត្រូវទទួលខុសត្រូវលើបញ្ហាដែលកើតមានក្នុងកិច្ចការនៃពួកជំនុំ។ ខ្ញុំដឹងថា បុគ្គលិកផ្នែកស្រោចស្រពនៅពួកជំនុំជួបបញ្ហា តែខ្ញុំមិនបានតាមដាន ឬដោះស្រាយបញ្ហានោះទេ។ ជាលទ្ធផល បុគ្គលិកស្រោចស្រពមិនអាចថែរក្សាពួកអ្នកជឿថ្មី តែខ្ញុំមិនទទួលស្គាល់កំហុសខ្លួនទេ ហើយបន្តដោះសាយករួចខ្លួនទៀតផង។ ខ្ញុំបានទម្លាក់ការទទួលខុសត្រូវគ្រប់យ៉ាងលើបងប្អូនប្រុសស្រី ព្រោះខ្ញុំផ្ទាល់ខ្លាចការទទួលខុសត្រូវ។ ខ្ញុំមិនព្រមទទួលយកការលួសកាត់ ឬការដោះស្រាយ ហើយខ្ញុំនៅតែទទូចដាក់អ្នកដឹកនាំថា ខ្ញុំមិនបានស្រោចស្រពអ្នកជឿថ្មីទាំងនេះដោយផ្ទាល់ដដែល ដើម្បីឱ្យខ្លួនឯងរួចពីអំពើរំលង។ អ្នកជឿថ្មីជាច្រើននាក់មិនបានចូលរួមការជួបជុំជាទៀងទាត់ តែខ្ញុំគ្មានអារម្មណ៍សោកស្ដាយ ឬការទទួលស្គាល់សោះឡើយ ហើយខ្ញុំក៏មិនស្អប់ខ្លួនឯងចំពោះការធ្វេសប្រហែសនឹងភារកិច្ច និងការខូចខាតដល់កិច្ចការស្រោចស្រពនៃពួកជំនុំនោះដែរ។ ជាមួយការពិតនៅចំពោះមុខទាំងនោះ ខ្ញុំនៅតែអាចដោះសាយករួចខ្លួនបានទៀត ដែលនេះបង្ហាញឱ្យឃើញថា ខ្ញុំមិនទទួលយកការពិត សូម្បីតែបន្តិចឡើយ។ យករឿងនេះមកគិតក្នុងពេលឥឡូវ មិនថាខ្ញុំប្រកែកបែបណា ខ្ញុំមិនអាចបដិសេធការពិតដែលថា ខ្ញុំគ្មានការទទួលខុសត្រូវក្នុងភារកិច្ចនោះឡើយ។ ផ្ទុយទៅវិញ ការដោះសា និងការប្រកែករបស់ខ្ញុំ បែរជាលាតត្រដាងពីធម្មជាតិបែបសាតាំងដែលធុញទ្រាន់ និងមិនទទួលយកការពិតរបស់ខ្ញុំទៅវិញទេ។ ចំពោះទង្វើព្យាយាមការពារប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំបានបើកសម្ដែងការពិតដ៏អាក្រក់នៃការគេចវេះទំនួលខុសត្រូវ ភាពអាត្មានិយម និងភាពគួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំ។

ខ្ញុំអានព្រះបន្ទូលព្រះម្ដងហើយម្ដងទៀត ហើយនៅពេលខ្ញុំប្រៀបធៀបរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទឆ្លើយតបចំពោះការដោះស្រាយ ជាមួយនឹងឥរិយាបថខ្ញុំ ខ្ញុំកាន់តែយល់ថា ព្រះបន្ទូលព្រះកំពុងតែលាតត្រដាងពីខ្ញុំ។ ខ្ញុំគ្មានការទទួលខុសត្រូវក្នុងភារកិច្ច ដែលបង្កឱ្យមានផលខូចខាតដ៏ធំចំពោះកិច្ចការស្រោចស្រព ដោយបានប្រព្រឹត្តអំពើរំលង តែពេលខ្ញុំត្រូវបានលួសកាត់ និងដោះស្រាយ ខ្ញុំបែរជាមិនទទួលយក ហើយធុញទ្រាន់នឹងសេចក្តីពិតទៅវិញ។ ខ្ញុំមិនមែនជាបុគ្គលម្នាក់ដែលដេញតាមសេចក្តីពិតទេ។ ពេលគិតដល់រឿងនេះ ខ្ញុំយល់ថា ព្រះច្បាស់ជាស្អប់ខ្ពើមនឹងឥរិយាបថខ្ញុំខ្លាំងណាស់ហើយ។ ជាងនេះទៀត ពេលខ្ញុំប្រកែកបែបនេះ អ្នកដឹកនាំច្បាស់ជាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាមនុស្សបែបណាមិនខាន និងយល់ថា ខ្ញុំមិនស័ក្ដិសម និងគ្មានតម្លៃទទួលការបណ្ដុះបណ្ដាលឡើយ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា៖ «តើអ្នកដឹកនាំកំពុងតែឃ្លាំមើលខ្ញុំឬទេ? លើកនេះ ខ្ញុំធ្វើកិច្ចការស្រោចស្រពមិនបានល្អ ហើយខ្ញុំក៏បានធ្វើអំពើរំលងដែរ។ បើថ្ងៃណាមួយ ខ្ញុំបង្កការបង្អាក់ ឬការរំខានមួយទៀត ហើយត្រូវលួសកាត់ និងដោះស្រាយម្ដងទៀត តើគេនឹងបើកសម្ដែង និងផាត់ខ្ញុំចោលដែរឬទេ? បើបែបនេះ ខ្ញុំនឹងគ្មានសង្ឃឹមទទួលបានសេចក្តីសង្រ្គោះសម្រាប់ជំនឿខ្ញុំលើព្រះឡើយ»។ ក្រោយមក ខ្ញុំបានគិតពីរបៀបដែលខ្ញុំបោះបង់គ្រួសារ និងអាជីពខ្លួន ដើម្បីបំពេញភារកិច្ចនេះ ហើយខ្ញុំដឹងថា ចុងក្រោយ ខ្ញុំអាចត្រូវគេផាត់ចោល។ កាន់តែគិតរឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍អវិជ្ជមាន។ ខ្ញុំថែមទាំងយល់ថា ដោយសារខ្ញុំគ្មានការទទួលខុសត្រូវ និងធ្វេសប្រហែសក្នុងភារកិច្ច ហើយខ្ញុំមិនទទួលយក និងធុញទ្រាន់នឹងសេចក្តីពិត ខ្ញុំមិនសមធ្វើជាអ្នកដឹកនាំឡើយ ដូច្នេះ ខ្ញុំគួរតែស្គាល់ខ្លួនឯងខ្លះ ឆាប់លាឈប់ និងរកភារកិច្ចមួយសាមញ្ញ ដែលខ្ញុំអាចបំពេញបានដោយស្មោះត្រង់។ បែបនេះ ខ្ញុំនឹងបង្ហាញបញ្ហាកាន់តែតិច រួចត្រូវលួសកាត់ និងដោះស្រាយកាន់តែតិច ហើយខ្ញុំនៅតែមានសង្ឃឹមរស់រាន ពេលដែលកិច្ចការរបស់ព្រះបិទបញ្ចប់។ ក្នុងអំឡុងពេលនោះ ខ្ញុំមិនបានស្វែងរកព្រះទ័យព្រះសោះឡើយ ហើយក៏មិនព្យាយាមដោះស្រាយបញ្ហានៃការធ្វើការឱ្យតែរួចពីដៃ និងការគ្មានទំនួលខុសត្រូវក្នុងភារកិច្ចរបស់ខ្ញុំដែរ។ ខ្ញុំរស់នៅក្នុងសភាពការពារខ្លួន និងយល់ខុស។ ខ្ញុំគិតតែពីរបៀបលាឈប់ប៉ុណ្ណោះ ហើយគំនិតខ្ញុំមិនបានផ្តោតលើភារកិច្ចសោះឡើយ។ ខ្ញុំពិតជាវេទនាខ្លាំងណាស់។ ក្រោយមក ខ្ញុំបានប្រាប់ប្អូនស្រី ដែលជាដៃគូខ្ញុំអំពីសភាពរបស់ខ្ញុំ ហើយគាត់បានអានព្រះបន្ទូលខ្លះឱ្យខ្ញុំស្ដាប់ ដែលបានជួយឱ្យខ្ញុំយល់បានខ្លះអំពីព្រះទ័យរបស់ព្រះ។

ព្រះបន្ទូលព្រះចែងថា៖ «ប្រឈមមុខនឹងសភាព និងអាកប្បកិរិយារបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឲ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងលួសកាត់របស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឲ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងលួសកាត់ជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយសញ្ជឹងគិតលើព្រះបន្ទូលនេះរួច ខ្ញុំយល់ថា ពេលព្រះរៀបចំស្ថានភាព ដើម្បីឱ្យមនុស្សដកពិសោធន៍ការរងទុក្ខ និងការបន្សុទ្ធ ការជំនុំជម្រះ និងការវាយផ្ចាល ការលួសកាត់ ឬការដោះស្រាយ គ្រប់យ៉ាង គឺផ្ដោតទៅលើសេចក្តីពុករលួយ និងចំណុចខ្វះខាតរបស់មនុស្ស ហើយនេះជាអ្វីដែលមនុស្សត្រូវដកពិសោធន៍ និងជួបប្រទះ ក្នុងដំណើរចូលទៅក្នុងជីវិត។ ទោះបីយើងត្រូវរងទុក្ខបន្តិចនៅក្នុងដំណើរឆ្លងកាត់រឿងទាំងនេះក្ដី ក៏គ្រប់យ៉ាងសុទ្ធតែមានប្រយោជន៍សម្រាប់យើង ដើម្បីស្គាល់ពីកិច្ចការរបស់ព្រះ និងនិស្ស័យពុករលួយរបស់យើងដែរ។ ពេលក្រឡេកមើលការធ្វើជាអ្នកដឹកនាំនាឆ្នាំមុន ខ្ញុំមិនបានជួបឧបសគ្គណាមួយទេ ហើយក៏មិនត្រូវបានលួសកាត់ ឬដោះស្រាយធ្ងន់ធ្ងរនោះដែរ។ ជួនកាល មានរឿងខ្លះមិនត្រូវបានធ្វើស្របតាមគោលការណ៍ តែអ្នកដឹកនាំបានផ្ដល់ការប្រកបគ្នាសមស្របនឹងកម្ពស់ខ្ញុំ ជួយខ្ញុំប៉ះប៉ូវការភ្លាំងភ្លាត់នៅក្នុងភារកិច្ច និងចង្អុលបង្ហាញខ្ញុំអំពីផ្លូវអនុវត្តន៍។ ពេលបងប្អូនប្រុសស្រីឃើញបញ្ហាណាមួយក្នុងភារកិច្ចខ្ញុំ ជារឿយៗ ពួកគេជួយដោយក្ដីស្រឡាញ់ និងកម្រលាតត្រដាង ឬដោះស្រាយខ្ញុំណាស់។ ដូច្នេះ ពេលប្រឈមនឹងនិស្ស័យពុករលួយរបស់ខ្ញុំ និងបញ្ហាដែលលេចឡើងនៅក្នុងភារកិច្ច ខ្ញុំតែងគិតថា បញ្ហាទាំងនេះមិនធំដុំឡើយ ដោយយល់ថា ខ្ញុំគ្រាន់តែគេចវេះមិនដោះស្រាយម្ដងទៀតបាន ដូច្នេះ ខ្ញុំមិនដែលឆ្លុះបញ្ចាំងមើល ដើម្បីយល់ពីឫសគល់នៃបរាជ័យរបស់ខ្ញុំទេ។ ក្រោយត្រូវបានលួសកាត់ និងដោះស្រាយនៅលើកនេះប៉ុណ្ណោះ ទើបខ្ញុំអាចឃើញពីកម្ពស់ពិតរបស់ខ្ញុំ។ ខ្ញុំបានធ្វេសប្រហែសក្នុងភារកិច្ច ជាលទ្ធផល មានអ្នកជឿថ្មីជាច្រើននាក់មិនទទួលបានការស្រោចស្រព ឬការផ្គត់ផ្គង់ឱ្យបានទាន់ពេល តែដើម្បីការពារប្រយោជន៍ខ្លួន ខ្ញុំបានគេចវេះការទទួលខុសត្រូវ និងយករួចខ្លួនពីទោសពៃរ៍។ ខ្ញុំថែមទាំងបារម្ភអំពីការបាត់បង់អនាគត និងវាសនាខ្ញុំទៀតផង ហើយខ្ញុំប្រែជាអវិជ្ជមាន យល់ច្រឡំ និងចង់តែបោះបង់ភារកិច្ចខ្ញុំប៉ុណ្ណោះ។ កាលពីមុន ពេលមនុស្សនិយាយពីបញ្ហាខ្ញុំក្នុងរបៀបទន់ភ្លន់ ខ្ញុំអាចទទួលយកបាន តែលើកនេះ ពេលគេលួសកាត់ និងដោះស្រាយជាមួយខ្ញុំ ព្រមទាំងប្រាប់ខ្ញុំអំពីផលវិបាកចេញពីការធ្វើការឱ្យតែរួចពីដៃ ខ្ញុំទទួលយកមិនបានសោះឡើយ។ ពេលគេដោះស្រាយជាមួយខ្ញុំ ព្រោះតែរឿងតូចតាច ខ្ញុំអាចទទួលយកបាន។ តែពេលគេដោះស្រាយជាមួយខ្ញុំ ព្រោះតែរឿងធំដុំ ជាពេលដែលសារជាតិ និងផលវិបាកមានសភាពធ្ងន់ធ្ងរជាង ហើយខ្ញុំត្រូវទទួលខុសត្រូវចំពោះបញ្ហា ខ្ញុំទទួលយកមិនបានឡើយ។ ខ្ញុំឃើញថា ខ្ញុំមានជម្រើសក្នុងការទទួលយកការលួសកាត់ និងការដោះស្រាយ ដែលនេះមិនមែនជាការបង្ហាញចេញនូវការស្ដាប់បង្គាប់ចំពោះព្រះសោះឡើយ។ បើអ្នកដឹកនាំមិនបានលួសកាត់ និងដោះស្រាយខ្ញុំទេ នោះខ្ញុំនឹងមិនស្គាល់ពីខ្នាតខ្លួនឡើយ ខ្ញុំនឹងនៅចាត់ទុកខ្លួនឯងជាបុគ្គលម្នាក់ដែលដេញតាមសេចក្តីពិតដដែល រូបរាងបញ្ឆោតពីសម្បកក្រៅ នឹងបិទបាំងភ្នែកខ្ញុំ។ ច្រកចូលទៅក្នុងជីវិតខ្ញុំ នឹងត្រូវជាប់គាំង ខ្ញុំនឹងរៀនមិនបានអ្វីចេញពីស្ថានភាពដែលព្រះរៀបចំ មិនស្គាល់ខ្លួនឯងក្នុងព្រះបន្ទូល ឬដោះស្រាយសេចក្តីពុករលួយរបស់ខ្ញុំបានឡើយ។ ពេលគិតបែបនេះ ខ្ញុំអរព្រះគុណព្រះជាខ្លាំង ហើយខ្ញុំព្រមស្វែងរកព្រះទ័យទ្រង់ និងរៀនសូត្រមេរៀនចេញពីស្ថានភាពនេះ។

ក្នុងពេលថ្វាយបង្គំ ខ្ញុំបានរកឃើញព្រះបន្ទូលដែលពាក់ព័ន្ធ ដើម្បីហូប និងផឹក។ ខ្ញុំអានអត្ថបទមួយចេញពីព្រះបន្ទូលព្រះ ដែលបានជួយខ្ញុំយល់ដឹងខ្លះពីបំណងចង់លាឈប់របស់ខ្ញុំ បន្ទាប់ពីទទួលការលួសកាត់ និងការដោះស្រាយ។ ព្រះបន្ទូលព្រះចែងថា៖ «យើងទើបតែបានប្រកបគ្នាអំពីពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគេលួសកាត់ និងដោះស្រាយ ពួកគេតែងតែមើលឃើញការនោះផ្សារភ្ជាប់នឹងក្តីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានព្រះពរជានិច្ច។ អាកប្បកិរិយា និងទស្សនៈនេះ គឺមិនត្រឹមត្រូវទេ ហើយវាក៏មានគ្រោះថ្នាក់ផងដែរ។ នៅពេលនរណាម្នាក់លើកឡើងពីគុណវិបត្តិ ឬបញ្ហារបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះពួកគេមានអារម្មណ៍ថា ខ្លួនបានបាត់បង់ក្តីសង្ឃឹមក្នុងការទទួលបានព្រះពរ ហើយនៅពេលដែលពួកគេត្រូវបានគេលួសកាត់ និងដោះស្រាយ ឬប្រៀនប្រដៅ ឬស្តីបន្ទោស ពួកគេក៏មានអារម្មណ៍ថា ខ្លួនបានបាត់បង់ក្តីសង្ឃឹមក្នុងការទទួលបានព្រះពរផងដែរ។ កាលណាមានរឿងអ្វីមួយកើតឡើងមិនសមបំណង ឬមិនស្របតាមសញ្ញាណរបស់ខ្លួន កាលណាពួកគេត្រូវបានលាតត្រដាង និងដោះស្រាយ ដោយយល់ថា វាបានប៉ះពាល់ដល់តម្លៃរបស់ពួកគេ ភ្លាមនោះ ពួកគេនឹងគិតថាតើពួកគេលែងមានសង្ឃឹមក្នុងការទទួលបានព្រះពរហើយឬ។ បែបនេះ តើពួកគេមិនឆាប់ប្រតិកម្មពេកទេឬអី? តើពួកគេមិនចង់ទទួលបានព្រះពរខ្លាំងពេកទេឬអី? ប្រាប់ខ្ញុំមើល៍ តើមនុស្សបែបនេះមិនគួរឱ្យអាណិតទេឬអី? (ពួកគេគួរឱ្យអាណិតមែន)។ ពួកគេពិតជាគួរឱ្យអាណិតណាស់! ហើយតើពួកគេគួរឱ្យអាណិតយ៉ាងណាទៅ? តើមនុស្សម្នាក់អាចទទួលបានព្រះពរទាក់ទងនឹងការដែលគេត្រូវបានដោះស្រាយ និងលួសកាត់ឬ? (អត់ទេ)។ វាមិនទាក់ទងទេ។ ដូច្នេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា ពួកគេបានបាត់បង់ក្តីសង្ឃឹមក្នុងការទទួលបានព្រះពរ នៅពេលពួកគេត្រូវបានដោះស្រាយ និងលួសកាត់បែបនេះ? តើការនេះមិនទាក់ទងនឹងការដេញតាមរបស់ពួកគេទេឬអី? តើពួកគេដេញតាមអ្វីទៅ? (ការទទួលបានព្រះពរ)។ ពួកគេមិនដែលបោះបង់សេចក្តីប៉ងប្រាថ្នា និងបំណងរបស់ខ្លួន ដើម្បីទទួលបានព្រះពរនោះឡើយ។ ពួកគេមានបំណងចង់ទទួលបានព្រះពរ តាំងពីពេលដំបូងដែលពួកគេចាប់ផ្ដើមមានសេចក្តីជំនឿលើព្រះជាម្ចាស់មកម្ល៉េះ ហើយទោះបីជាពួកគេបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនលើកច្រើនសាក៏ដោយ ក៏ពួកគេមិនដែលទទួលយកសេចក្ដីពិតនោះដែរ។ ពេលកន្លងមកនោះ ពួកគេមិនបានបោះបង់ចោលនូវសេចក្តីប៉ងប្រាថ្នា និងបំណងចង់ទទួលបានព្រះពរឡើយ។ ពួកគេមិនបានកែតម្រូវ ឬផ្លាស់ប្តូរទស្សនៈរបស់ខ្លួនស្តីពីជំនឿលើព្រះជាម្ចាស់ទេ ហើយបំណងរបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក៏មិនទាន់ត្រូវបានបន្សុទ្ធនោះដែរ។ ពួកគេតែងតែធ្វើអ្វីគ្រប់យ៉ាង ទាំង ក្ដាប់ឱ្យជាប់នូវក្តីសង្ឃឹម និងបំណងចង់ទទួលបានព្រះពរជានិច្ច ហើយនៅទីបញ្ចប់ នៅពេលដែលក្តីសង្ឃឹមនៃការទទួលបានព្រះពររបស់ខ្លួនហៀបនឹងរលាយបាត់ ពួកគេបានផ្ទុះកំហឹងឡើង និងស្រែកតវ៉ាយ៉ាងខ្លាំង ដល់ចុងក្រោយ ពួកគេបង្ហាញពីការពិតដ៏អាម៉ាស់នៃការដែលពួកគេសង្ស័យអំពីព្រះជាម្ចាស់ និងការដែលពួកគេបដិសេធមិនទទួលយកសេចក្តីពិត។ តើពួកគេមិនកំពុងដើរតាមផ្លូវទៅរកសេចក្តីវិនាសទេឬអី? នេះជាលទ្ធផលដែលចៀសមិនផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច ព្រមទាំងមិនព្រមទទួលយកការដោះស្រាយ និងការលួសកាត់។ នៅក្នុងបទពិសោធរបស់ពួកគេអំពីកិច្ចការរបស់ព្រះជាម្ចាស់ រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ អាចដឹងថា ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ការដោះស្រាយ និងការលួសកាត់របស់ទ្រង់ គឺជាសេចក្តីស្រឡាញ់ និងព្រះពររបស់ទ្រង់ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទជឿថា នេះគ្រាន់តែជាអ្វីដែលមនុស្សនិយាយប៉ុណ្ណោះ ហើយពួកគេមិនជឿថា នេះជាការពិតឡើយ។ ដូច្នេះ ពួកគេមើលមិនឃើញការដោះស្រាយ និងការលួសកាត់ថាជាមេរៀនដែលត្រូវរៀនសូត្រទេ ហើយក៏មិនស្វែងរកសេចក្តីពិត ឬឆ្លុះបញ្ចាំងមើលខ្លួនឯងនោះដែរ។ ផ្ទុយទៅវិញ ពួកគេជឿថា ការដោះស្រាយ និងការលួសកាត់ កើតចេញពីឆន្ទៈរបស់មនុស្ស ជឿថា វាជាការបៀតបៀន និងការដាក់ទោសដោយចេតនា ដែលបង្កប់នូវបំណងផ្ទាល់ខ្លួន ហើយប្រាកដជាមិនមកពីព្រះជាម្ចាស់ឡើយ។ ពួកគេជ្រើសរើសទាស់ទទឹង និងមិនយកចិត្តទុកដាក់ចំពោះរឿងទាំងនេះទេ ហើយថែមទាំងសិក្សាមើលពីមូលហេតុដែលនាំឱ្យបុគ្គលម្នាក់ប្រព្រឹត្តចំពោះពួកគេបែបនេះទៀតផង។ ពួកគេមិនចុះចូលទាល់តែសោះ។ ពួកគេផ្សារភ្ជាប់អ្វីគ្រប់យ៉ាងដែលពួកគេធ្វើក្នុងការបំពេញភារកិច្ច ទៅជាមួយនឹងការទទួលបានព្រះពរ និងរង្វាន់ ហើយពួកគេចាត់ទុកការទទួលបានព្រះពរថាជាការដេញតាមដ៏សំខាន់បំផុតក្នុងជីវិត ក៏ដូចជាគោលដៅចុងក្រោយ និងខ្ពស់បំផុតនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដែរ។ ពួកគេប្រកាន់ខ្ជាប់អស់មួយជីវិតនូវបំណងចង់បានព្រះពរ មិនថាគ្រួសាររបស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្តីពិតបែបណានោះទេ ក៏ពួកគេមិនបោះបង់បំណងនេះចោលដែរ ដ្បិតពួកគេយល់ថា ការមានជំនឿលើព្រះជាម្ចាស់ដែលមិនគិតចង់បានព្រះពរ គឺជារឿងល្ងង់ខ្លៅ និងល្ងីល្ងើ ហើយនោះជាការខាតបង់ដ៏ធំមួយ។ ពួកគេគិតថា អ្នកណាដែលបោះបង់បំណងចង់បានព្រះពរ អ្នកនោះចាញ់បោកគេហើយ គិតថាមានតែមនុស្សល្ងង់ប៉ុណ្ណោះ ទើបបោះបង់ក្តីសង្ឃឹមក្នុងការទទួលបានព្រះពរ ហើយគិតទៀតថា ការទទួលយកការដោះស្រាយ និងការលួសកាត់ គឺជាការបង្ហាញនូវភាពល្ងង់ខ្លៅ និងអសមត្ថភាព ដែលមនុស្សវៃឆ្លាតមិនធ្វើនោះឡើយ។ នេះគឺជាភាពសមហេតុផលចេញពីគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ និងដោះស្រាយ ពួកគេមានចិត្តមានះ ហើយពូកែប្រកែកបែបបំភាន់ និងធ្វើពុត។ ពួកគេមិនទទួលយកសេចក្តីពិតសូម្បីតែបន្តិចសោះឡើយ ហើយក៏មិនចុះចូលផងដែរ។ ផ្ទុយទៅវិញ ពួកគេពោរពេញដោយការមិនស្តាប់បង្គាប់ និងការបះបោរ។ ការនេះទំនងជានាំឱ្យមានការទាស់ទទឹងនឹងព្រះជាម្ចាស់ ការវិនិច្ឆ័យព្រះជាម្ចាស់ និងការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយនៅទីបំផុត ពួកគេត្រូវបានលាតត្រដាង និងផាត់ចោលមិនខាន» («ចំណុចទីដប់ពីរ៖ ពួកគេចង់ដកថយ នៅពេលដែលគ្មានតួនាទី និងគ្មានសេចក្ដីសង្ឃឹមនៃការទទួលបានព្រះពរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលនេះបើកសម្ដែងនូវការយល់ខុសរបស់ពួកទទឹងនឹងព្រះគ្រីស្ទអំពីការលួសកាត់ និងការដោះស្រាយ។ ពួកគេភ្ជាប់ការលួសកាត់ និងការដោះស្រាយទៅនឹងព្រះពរ អនាគត និងវាសនារបស់គេ។ ពួកគេគិតថា ពេលបុគ្គលម្នាក់លើកឡើងពីចំណុចខ្វះខាត និងភាពខ្វះចន្លោះរបស់ពួកគេ និងលាតត្រដាង លួសកាត់ និងដោះស្រាយធ្ងន់ៗជាមួយពួកគេ នោះក្ដីសង្ឃឹមនៃការទទួលបានព្រះពររបស់គេ ក៏ត្រូវចប់ដែរ។ ពេលពួកទទឹងនឹងព្រះគ្រីស្ទ ប្រព្រឹត្តបែបនេះ វាបង្ហាញឱ្យឃើញថា គោលបំណងជឿព្រះរបស់ពួកគេ គឺដើម្បីទទួលបានព្រះពរតែប៉ុណ្ណោះ។ ពួកទទឹងនឹងព្រះគ្រីស្ទមានការស្រឡាញ់ដ៏ពិសេសមួយសម្រាប់អនាគត វាសនា និងទិសដៅចុងក្រោយរបស់គេ ដូច្នេះ ពួកគេធុញទ្រាន់ និងប្រឆាំងយ៉ាងខ្លាំងចំពោះការលួសកាត់ និងការដោះស្រាយ ហើយពេលប្រឈមនឹងការលួសកាត់ និងការដោះស្រាយ ពួកគេប្រកែក និងដោះសាយករួចខ្លួន ហើយមិនទទួលស្គាល់បញ្ហាខ្លួនឡើយ។ ខ្ញុំគិតឡើងវិញពីរបៀបដែលខ្ញុំបានប្រព្រឹត្ត កាលខ្ញុំត្រូវបានលួសកាត់ និងដោះស្រាយ។ ខ្ញុំបន្តព្យាយាមការពារខ្លួន ហើយមិនព្រមទទួលស្គាល់ថា ខ្ញុំបានធ្វើខុស ដោយសារតែការគ្មានទទួលខុសត្រូវក្នុងភារកិច្ចខ្ញុំឡើយ។ ខ្ញុំយល់ថា បើខ្ញុំទទួលយក នោះខ្ញុំនឹងត្រូវទទួលផលវិបាក ដូច្នេះ ខ្ញុំប្រកាន់យកហេតុផលបែបបំភ្លៃការពិត និងមិនទទួលយកការលួសកាត់ និងការដោះស្រាយឡើយ។ ខ្ញុំមិនបន្តស្វែងរកការពិតក្នុងរឿងនេះ និងយល់ថា ខ្ញុំមិនទទួលខុសត្រូវក្នុងភារកិច្ចខ្លួននោះទេ ហើយខ្ញុំបានធ្វើឱ្យខូចខាតដល់កិច្ចការស្រោចស្រព។ ជាងនេះទៀត ខ្ញុំបានការពារខ្លួន និងយល់ច្រឡំ បន្ទាប់ពីត្រូវលួសកាត់ និងដោះស្រាយ ដោយយល់ថា ខ្ញុំបានធ្វើអំពើរំលងរួចហើយ និងយល់ទៀតថា បើខ្ញុំប្រព្រឹត្តកំហុសមួយទៀត រួចត្រូវលួសកាត់ និងដោះស្រាយម្ដងទៀត ខ្ញុំទំនងជាត្រូវផាត់ចោលមិនខាន។ ដូច្នេះ ខ្ញុំគ្រាន់តែលះបង់ខ្លួនឯង និងមិនចង់ក្លាយជាអ្នកដឹកនាំទៀតឡើយ។ តាមរយៈការបើកសម្ដែងក្នុងព្រះបន្ទូល ខ្ញុំបានឆ្លុះបញ្ចាំងមើលអ្វីដែលខ្ញុំបានបង្ហាញចេញ ហើយខ្ញុំឃើញថា បំណងខ្ញុំក្នុងការជឿលើព្រះ គឺដើម្បីទទួលបានព្រះពរតែប៉ុណ្ណោះ។ ខ្ញុំសិក្សាព្រះបន្ទូលព្រះម្ដងទៀត៖ «នៅពេលដែលក្តីសង្ឃឹមនៃការទទួលបានព្រះពររបស់ខ្លួនហៀបនឹងរលាយបាត់ ពួកគេបានផ្ទុះកំហឹងឡើង និងស្រែកតវ៉ាយ៉ាងខ្លាំង ដល់ចុងក្រោយ ពួកគេបង្ហាញពីការពិតដ៏អាម៉ាស់នៃការដែលពួកគេសង្ស័យអំពីព្រះជាម្ចាស់ និងការដែលពួកគេបដិសេធមិនទទួលយកសេចក្តីពិត។ តើពួកគេមិនកំពុងដើរតាមផ្លូវទៅរកសេចក្តីវិនាសទេឬអី? នេះជាលទ្ធផលដែលចៀសមិនផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច ព្រមទាំងមិនព្រមទទួលយកការដោះស្រាយ និងការលួសកាត់»។ ខ្ញុំកំពុងរស់នៅក្នុងសភាពអវិជ្ជមាន និងចង់លាឈប់។ នេះជាការបង្ហាញចេញអំពីការប្រឆាំងនឹងព្រះ ដោយមិនព្រមទទួលយកការលួសកាត់ និងការដោះស្រាយ ហើយព្យាយាមគេចវេះ។ ខ្ញុំឃើញយ៉ាងច្បាស់ថា ខ្ញុំត្រូវការការលួសកាត់ និងការដោះស្រាយ ដើម្បីមានភាពចាស់ទុំក្នុងជីវិត និងដឹងទៀតថា ព្រះរៀបចំស្ថានភាព ដើម្បីឱ្យខ្ញុំដកពិសោធន៍ ផ្អែកតាមតម្រូវការ និងភាពខ្វះខាតរបស់ខ្ញុំ តែខ្ញុំចាត់ទុកជំនឿលើព្រះ ដើម្បីបានព្រះពរ ជាគោលដៅដ៏ធំ និងស្របច្បាប់បំផុតរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានបោះបង់ការដេញតាមសេចក្តីពិត និងការដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ ដើម្បីការពារអនាគត និងវាសនារបស់ខ្ញុំ និងដើម្បីសម្រេចមហិច្ឆតា និងបំណងចង់បានព្រះពរ ខ្ញុំចង់គេចវេះពីការលួសកាត់ និងការដោះស្រាយ ហើយខ្ញុំថែមទាំងចង់ឈប់ធ្វើជាអ្នកដឹកនាំទៀតផង។ ធម្មជាតិខ្ញុំ ពិតជាគួរឱ្យស្អប់ខ្ពើម និងអាក្រក់មែន។

ខ្ញុំបានអានអត្ថបទនេះក្នុងព្រះបន្ទូលព្រះ។ «ដោយសារតែការទទួលព្រះពរមិនមែនជាគោលដៅស្របច្បាប់សម្រាប់មនុស្សដើម្បីដេញតាម តើអ្វីទៅជាគោលដៅស្របច្បាប់? ការដេញតាមសេចក្តីពិត ការដេញតាមការផ្លាស់ប្តូរនិស្ស័យ និងអាចស្តាប់បង្គាប់តាមការចាត់ចែង និងការរៀបចំគ្រប់យ៉ាងរបស់ព្រះជាម្ចាស់៖ ទាំងនេះគឺជាគោលដៅដែលមនុស្សគួរតែដេញតាម។ ជាឧទាហរណ៍ ការដែលត្រូវបានលួសកាត់ និងដោះស្រាយ ធ្វើឱ្យអ្នកមានសញ្ញាណ និងការយល់ខុស ហើយអ្នកមិនអាចស្តាប់បង្គាប់បាន។ ហេតុអ្វីបានជាអ្នកមិនអាចស្តាប់បង្គាប់បាន? ដោយសារតែអ្នកមានអារម្មណ៍ថា គោលដៅ ឬក្តីសុបិនរបស់អ្នកដែលចង់បានព្រះពរត្រូវប្រឈមនឹងបញ្ហា។ អ្នកមានអារម្មណ៍អវិជ្ជមាន និងតូចចិត្ត ហើយព្យាយាមគេចចេញពីការបំពេញភារកិច្ចរបស់ខ្លួន។ តើអ្វីទៅជាហេតុផលសម្រាប់ការនេះ? មានបញ្ហាទាក់ទងនឹងការដេញតាមរបស់អ្នក។ ដូច្នេះ តើគួរដោះស្រាយបញ្ហានេះ ដោយរបៀបណា? អ្វីដែលចាំបាច់នោះ គឺអ្នកត្រូវបោះបង់គំនិតខុសឆ្គងទាំងនេះចោលភ្លាម ហើយអ្នកត្រូវស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានិស្ស័យពុករលួយរបស់អ្នកភ្លាមដែរ។ អ្នកគួរនិយាយទៅកាន់ខ្លួនឯងថា 'ខ្ញុំមិនត្រូវឈប់ទេ ខ្ញុំនៅតែត្រូវបំពេញភារកិច្ចដែលសត្តនិកររបស់ព្រះគួរធ្វើ ហើយទុកបំណងប្រាថ្នារបស់ខ្ញុំដែលចង់បានព្រះពរ មួយឡែកសិន'។ នៅពេលអ្នកលះបង់បំណងប្រាថ្នាដែលចង់បានព្រះពរ នោះអ្នកក៏បានធូរស្រាលនៅក្នុងចិត្តដែរ។ ហើយតើអ្នកនៅតែមានអារម្មណ៍អវិជ្ជមានទៀតទេ? ទោះបីជាពេលខ្លះអ្នកនៅតែមានអារម្មណ៍អវិជ្ជមានក៏ដោយ អ្នកមិនត្រូវឱ្យអារម្មណ៍នេះត្រួតត្រាលើខ្លួន និងចិត្តរបស់អ្នកទេ អ្នកត្រូវបន្ដអធិស្ឋាន និងតយុទ្ធ ផ្លាស់ប្តូរគោលដៅនៃការដេញតាមរបស់អ្នក ពីការដេញតាមព្រះពរ និងមានទិសដៅ ទៅជាការដេញតាមសេចក្ដីពិតវិញ ហើយអ្នកត្រូវគិតក្នុងចិត្តថា 'ការដេញតាមសេចក្ដីពិតគឺជាភារកិច្ចរបស់សត្តនិកររបស់ព្រះជាម្ចាស់។ ដើម្បីយល់ពីសេចក្ដីពិតជាក់ស្តែងនៅថ្ងៃនេះ ពោលគឺ មិនមានផលអ្វីច្រើនជាងនេះទេ នេះជាព្រះពរដ៏អស្ចារ្យបំផុតរបស់មនុស្សទាំងអស់។ ទោះបីជាព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងខ្ញុំ ហើយខ្ញុំមិនមានគោលដៅល្អ ហើយក្តីសង្ឃឹមរបស់ខ្ញុំដែលចង់បានព្រះពរត្រូវរលាយអស់ក៏ដោយ ក៏ខ្ញុំនឹងនៅតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវដែរ ខ្ញុំមានកាតព្វកិច្ច។ មិនថាហេតុផលអ្វីក៏ដោយ វានឹងមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ខ្ញុំទេ វានឹងមិនប៉ះពាល់ដល់ការសម្រេចបាននូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ នេះជាគោលការណ៍ដែលខ្ញុំដឹកនាំខ្លួនឯង'។ ហើយក្នុងរឿងនេះ តើអ្នកមិនបានពុះពារឆ្លងកាត់ច្រវាក់នៃសាច់ឈាមទេឬអី? អ្នកខ្លះអាចនិយាយថា 'ចុះបើខ្ញុំនៅតែមានអារម្មណ៍អវិជ្ជមាន?'។ បើដូច្នោះ ត្រូវស្វែងរកសេចក្តីពិតម្តងទៀតដើម្បីដោះស្រាយវា។ ទោះបីជាអ្នកធ្លាក់ក្នុងភាពអវិជ្ជមានជាច្រើនដងក៏ដោយ បើអ្នកបន្តស្វែងរកសេចក្តីពិតដើម្បីដោះស្រាយ ហើយបន្តព្យាយាមរកសេចក្តីពិត នោះអ្នកនឹងងើបចេញពីភាពអវិជ្ជមានរបស់អ្នកបន្តិចម្តងៗ។ ហើយនៅថ្ងៃណាមួយ អ្នកនឹងមានអារម្មណ៍ថា អ្នកមិនមានបំណងប្រាថ្នាដើម្បីទទួលបានព្រះពរ និងមិនត្រូវបានគ្រប់គ្រងដោយគោលដៅ និងលទ្ធផលរបស់អ្នកទេ ហើយអ្នកកាន់តែងាយស្រួល និងកាន់តែមានសេរីភាពក្នុងការរស់នៅដោយគ្មានរបស់ទាំងអស់នេះ។ អ្នកនឹងមានអារម្មណ៍ថា ជីវិតរបស់អ្នកពីមុននឿយហត់ណាស់ ដែលអ្នករស់នៅរាល់ថ្ងៃដើម្បីតែទទួលបានព្រះពរ និងគោលដៅរបស់អ្នកប៉ុណ្ណោះ។ រាល់ថ្ងៃ អ្នកនិយាយស្តី ធ្វើកិច្ចការ និងការព្យាយាមរិះគិត ដើម្បីជាប្រយោជន៍នៃការទទួលបានព្រះពរប៉ុណ្ណោះ ហើយតើទង្វើទាំងនោះ ធ្វើឱ្យអ្នកទទួលបានអ្វីខ្លះនៅទីបញ្ចប់? តើជីវិតបែបនោះមានតម្លៃប៉ុនណា? អ្នកមិនបានដេញតាមសេចក្តីពិតទេ ប៉ុន្តែបានខ្ជះខ្ជាយថ្ងៃល្អបំផុតរបស់អ្នកលើរឿងមិនសំខាន់ទៅវិញ។ នៅទីបញ្ចប់ អ្នកមិនបានទទួលសេចក្តីពិតណាមួយឡើយ ហើយអ្នកក៏មិនអាចផ្តល់ទីបន្ទាល់តាមបទពិសោធណាមួយដែរ។ អ្នកបានធ្វើឱ្យខ្លួនឯងល្ងីល្ងើ ធ្វើឱ្យខូចកិត្តិយស និងទទួលបរាជ័យ។ ហើយតើអ្វីទៅជាមូលហេតុពិតប្រាកដនៃរឿងនេះ? មូលហេតុនោះគឺថា អ្នកចង់ទទួលបានព្រះពរខ្លាំងពេក ដែលលទ្ធផល និងគោលដៅរបស់អ្នកបានត្រួតត្រាចិត្តរបស់អ្នក ហើយចងរឹតខ្លួនអ្នកតឹងពេក។ ប៉ុន្តែនៅពេលដែលថ្ងៃនោះមកដល់ ពេលដែលអ្នកងើបចេញពីចំណងនៃការរំពឹងចង់បាន និងវាសនារបស់អ្នក នោះអ្នកនឹងអាចទុកអ្វីៗគ្រប់យ៉ាងចោល ហើយដើរតាមព្រះជាម្ចាស់។ តើពេលណាទើបអ្នកអាចបោះបង់ការរំពឹងចង់បាន និងវាសនានោះចោលទាំងស្រុង? នៅពេលដែលច្រកចូលទៅក្នុងជីវិតរបស់អ្នកកាន់តែស៊ីជម្រៅ អ្នកនឹងសម្រេចបាននូវការផ្លាស់ប្តូរនិស្ស័យរបស់អ្នក ហើយពេលនោះ អ្នកនឹងអាចបោះបង់វាចោលទាំងស្រុងបាន។ អ្នកខ្លះនឹងនិយាយថា 'ខ្ញុំអាចបោះបង់របស់ទាំងនោះចោលបាន នៅពេលណាដែលខ្ញុំចង់'។ តើរឿងនេះស្របតាមច្បាប់ធម្មជាតិទេ? (មិនស្របទេ)។ អ្នកផ្សេងទៀតនឹងនិយាយថា 'ខ្ញុំបានគិតរឿងទាំងអស់នេះពេញមួយយប់។ ខ្ញុំជាមនុស្សសាមញ្ញ មិនស្មុគស្មាញ ឬទន់ខ្សោយដូចអ្នកដទៃឡើយ។ អ្នកមានមហិច្ឆតាខ្លាំងណាស់ ដែលបង្ហាញថា អ្នកពុករលួយខ្លាំងជាងខ្ញុំ'។ តើវាអ៊ីចឹងទេ? វាមិនអ៊ីចឹងទេ។ មនុស្សជាតិទាំងអស់មានធម្មជាតិពុករលួយដូចគ្នា មានលក្ខណៈស៊ីជម្រៅមិនខុសគ្នាឡើយ។ មានភាពខុសគ្នាតែមួយគត់រវាងពួកគេគឺថាតើពួកគេមានភាពជាមនុស្សឬអត់ ហើយពួកគេជាមនុស្សប្រភេទណា។ អ្នកដែលស្រឡាញ់ និងទទួលយកសេចក្តីពិត អាចយល់ដឹងជ្រៅជ្រះ ច្បាស់លាស់អំពីនិស្ស័យពុករលួយរបស់ខ្លួនផ្ទាល់ ហើយអ្នកផ្សេងទៀតគិតខុសថា មនុស្សបែបនោះពុករលួយហួសហេតុ។ អ្នកដែលមិនស្រឡាញ់ ឬទទួលយកសេចក្តីពិត តែងតែគិតថា ខ្លួនមិនមានសេចក្តីពុករលួយទេ ថាបើមានអាកប្បកិរិយាល្អតែបន្តិចទៀត ពួកគេនឹងក្លាយជាមនុស្សបរិសុទ្ធមិនខាន។ ទស្សនៈនេះមិនត្រឹមត្រូវទេ ពោលគឺ តាមពិតទៅ សេចក្តីពុករលួយរបស់ពួកគេគឺរាក់កំភែល ប៉ុន្តែពួកគេមិនយល់ពីសេចក្តីពិត និងមិនដឹងច្បាស់អំពីសារជាតិ និងការពិតនៃសេចក្តីពុករលួយរបស់ខ្លួនឡើយ។ និយាយឱ្យខ្លីទៅ ដើម្បីជឿលើព្រះជាម្ចាស់ បុគ្គលម្នាក់ត្រូវទទួលយកសេចក្តីពិត ហើយអនុវត្តសេចក្តីពិត និងចូលទៅក្នុងតថភាពរបស់សេចក្តីពិតនោះ។ បុគ្គលនោះត្រូវសម្រេចបាននូវការផ្លាស់ប្តូរនិស្ស័យនៃជីវិតរបស់គេ មុនពេលគេអាចផ្លាស់ប្តូរទិសដៅ និងផ្លូវនៃការដេញតាមដែលមិនត្រឹមត្រូវ មុនពេលគេអាចដោះស្រាយបានទាំងស្រុងនូវបញ្ហានៃការដេញតាមព្រះពរ និងការដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ការធ្វើដូច្នេះ បុគ្គលម្នាក់អាចត្រូវបានព្រះជាម្ចាស់សង្គ្រោះ ហើយប្រោសឱ្យគ្រប់លក្ខណ៍បាន។ សេចក្តីពិតគ្រប់យ៉ាងដែលព្រះជាម្ចាស់សម្តែងចេញ គឺដើម្បីវិនិច្ឆ័យ និងបន្សុទ្ធមនុស្សឱ្យសម្រេចបានតាមបំណងព្រះហឫទ័យរបស់ទ្រង់» («មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបមានច្រកចូលទៅក្នុងជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នៅក្នុងព្រះបន្ទូលព្រះ ខ្ញុំរកឃើញផ្លូវអនុវត្តន៍មួយ ដែលជាការលះបង់បំណងចង់បានព្រះពររបស់ខ្ញុំ ផ្លាស់ប្ដូរគោលដៅខុសឆ្គងរបស់ខ្ញុំក្នុងការជឿលើព្រះ និងផ្លាស់ប្ដូរការដេញតាមព្រះពររបស់ខ្ញុំ ទៅជាការដេញតាមសេចក្តីពិត និងការផ្លាស់ប្ដូរនិស្ស័យវិញ។ មានតែបែបនេះទេ ទើបជាការដេញតាមដ៏ត្រឹមត្រូវសម្រាប់ភាវៈដែលព្រះបានបង្កើតមក។ ខ្ញុំបានក្រឡេកមើលឥរិយាបថរបស់ខ្ញុំ រួចឃើញថា ពេលគេបើកសម្ដែងអំពីខ្ញុំ ខ្ញុំចង់បោះបង់ចោលភារកិច្ចខ្ញុំ ដែលនេះមិនមែនជាផ្លូវអនុវត្តន៍ត្រឹមត្រូវទេ។ ទោះបីខ្ញុំឈប់ធ្វើជាអ្នកដឹកនាំក្ដី ដោយសារខ្ញុំមិនទាន់ដោះស្រាយនិស្ស័យរបស់ខ្ញុំដែលធុញទ្រាន់នឹងសេចក្តីពិត ឬបំណងចង់បានព្រះពររបស់ខ្ញុំទេ នោះមិនថាខ្ញុំបំពេញភារកិច្ចអ្វីឡើយ ខ្ញុំនៅតែអាចធ្វើកិច្ចការដែលបង្អាក់ និងរំខានដល់កិច្ចការនៃពួកជំនុំដដែល។ អំឡុងពេលនេះ ខ្ញុំរស់នៅក្នុងសភាពអវិជ្ជមាន។ ខ្ញុំបានរៀបចំផែនការ និងគម្រោងសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ខ្ញុំពិបាកចិត្ត ខ្ញុំបាត់បង់សេចក្តីរំភើបក្នុងការបំពេញភារកិច្ច ហើយទំនាក់ទំនងខ្ញុំជាមួយព្រះ ក៏ឃ្លាតឆ្ងាយដែរ។ ខ្ញុំបានស្បថថា ខ្ញុំនឹងលែងឱ្យបំណងចង់បានព្រះពរ ចង ឬរឹតត្បិតខ្ញុំទៀតហើយ។ មិនថាខ្ញុំបានទទួលព្រះពរឬអត់ទេ ដំបូង ខ្ញុំត្រូវតែបំពេញភារកិច្ចខ្ញុំឱ្យបានល្អសិន។ ពួកជំនុំបានផ្ដល់ឱ្យខ្ញុំមានឱកាសបំពេញភារកិច្ច ដូច្នេះ ខ្ញុំត្រូវតែខំប្រឹងបំពេញការទទួលខុសត្រូវរបស់ខ្ញុំ។ ក្រោយមក សភាពខ្ញុំផ្លាស់ប្ដូរបានបន្តិចដែរ ហើយដើម្បីដោះស្រាយបញ្ហានៃការធ្វើការឱ្យតែរួចពីដៃ និងការគ្មានទំនួលខុសត្រូវក្នងភារកិច្ចខ្ញុំ ខ្ញុំបានហូប និងផឹកព្រះបន្ទូលដែលពាក់ព័ន្ធ ហើយខ្ញុំយល់ថា សារជាតិនៃការធ្វើការឱ្យតែរួចពីដៃ គឺជាការបោកប្រាស់ និងបោកបញ្ឆោតព្រះ។ បើខ្ញុំតែងបំពេញភារកិច្ចបែបបង្គ្រប់កិច្ច និងអាកប្បកិរិយាមិនកោតខ្លាចព្រះ នោះខ្ញុំនឹងមិនដែលបំពេញភារកិច្ចក្នុងលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ហើយចុងក្រោយ ខ្ញុំនឹងបាត់បង់ឱកាសបំពេញភារកិច្ចមិនខាន។ ពេលគិតពីរបៀបដែលការគ្មានទំនួលខុសត្រូវរបស់ខ្ញុំ ធ្វើឱ្យអ្នកជឿថ្មីជាច្រើននាក់ឈប់ចូលរួមការជួបជុំជាទៀងទាត់ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងទទួលខុស ហើយខ្ញុំស្អប់ឥរិយាបថគ្មានការទទួលខុសត្រូវរបស់ខ្ញុំខ្លាំងណាស់។

ក្រោយមក ខ្ញុំអានអត្ថបទមួយទៀតចេញពីព្រះបន្ទូលព្រះ ដែលធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់អំពីអត្ថន័យនៃការលួសកាត់ និងការដោះស្រាយ។ ព្រះបន្ទូលព្រះចែងថា៖ «នៅពេលនិយាយដល់ការលួសកាត់ និងការដោះស្រាយ យ៉ាងហោចណាស់ តើមនុស្សគួរតែដឹងអំពីអ្វីទៅ? គេត្រូវតែឆ្លងកាត់ការលួសកាត់ និងការដោះស្រាយ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ពោលគឺ វាជាអ្វីមួយមិនអាចខ្វះបានឡើយ។ នេះជាអ្វីមួយដែលមនុស្សត្រូវជួបប្រទះរាល់ថ្ងៃ និងដកពិសោធន៍ជាញឹកញាប់នៅក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងការទទួលបានសេចក្តីសង្រ្គោះ។ គ្មាននរណាម្នាក់អាចគេចផុតពីការលួសកាត់ និងការដោះស្រាយបានឡើយ។ តើការលួសកាត់ និងការដោះស្រាយជាមួយនរណាម្នាក់ ជាអ្វីមួយទាក់ទងនឹងអនាគត និងវាសនារបស់គេឬ? (មិនទាក់ទងទេ)។ ដូច្នេះ តើការលួសកាត់ និងការដោះស្រាយជាមួយនរណាម្នាក់ធ្វើឡើងដើម្បីអ្វីទៅ? តើវាធ្វើឡើងដើម្បីថ្កោលទោសមនុស្សឬ? (អត់ទេ វាកំពុងជួយមនុស្សឱ្យយល់ពីសេចក្តីពិត និងអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍វិញទេ)។ ត្រឹមត្រូវណាស់។ នេះជាការយល់ដឹងដ៏ត្រឹមត្រូវបំផុតអំពីការលួសកាត់ និងការដោះស្រាយ។ ការលួសកាត់ និងការដោះស្រាយជាមួយនរណាម្នាក់ គឺជាប្រភេទមួយនៃការប្រៀនប្រដៅ ការវាយផ្ចាល ប៉ុន្តែវាក៏ជាទម្រង់មួយនៃការជួយមនុស្សផងដែរ។ ការលួសកាត់ និងការដោះស្រាយ ជួយឱ្យអ្នកផ្លាស់ប្តូរការដេញតាមដែលមិនត្រឹមត្រូវរបស់អ្នកបានទាន់ពេលវេលា។ វាជួយឱ្យអ្នកដឹងទាន់ពេលវេលាអំពីបញ្ហាដែលអ្នកមាននាពេលបច្ចុប្បន្ន និងជួយឱ្យអ្នកដឹងពីនិស្ស័យពុករលួយដែលអ្នកលាតត្រដាងបានទាន់ពេលវេលា។ យ៉ាងណាក៏ដោយ ការលួសកាត់ និងការដោះស្រាយ ជួយឱ្យអ្នកបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ វាជួយការពារអ្នកមិនឱ្យធ្វើខុស និងដើរលើផ្លូវខុសបានទាន់ពេលវេលា ហើយវាក៏ការពារអ្នកពីការបង្កមហន្តរាយនានាផងដែរ។ តើនេះមិនមែនជាជំនួយដ៏អស្ចារ្យបំផុតសម្រាប់មនុស្ស មិនមែនជាដំណោះស្រាយដ៏អស្ចារ្យបំផុតរបស់ពួកគេទេឬអី? អ្នកដែលមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ គួរតែអាចមើលឃើញការដោះស្រាយ និងការលួសកាត់នៅក្នុងរបៀបដែលត្រឹមត្រូវ» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយអានព្រះបន្ទូលនេះរួច ខ្ញុំដឹងថា ខ្ញុំមានគំនិតខុសឆ្គងមួយទៀតអំពីការលួសកាត់ និងការដោះស្រាយ។ ពេលខ្ញុំចាប់ផ្ដើមអនុវត្តតាមព្រះបន្ទូល ខ្ញុំរកឃើញថា ខ្ញុំមាននិស្ស័យបែបសាតាំងដែលធុញទ្រាន់នឹងសេចក្តីពិត ខ្ញុំយល់ថា វាសនាខ្ញុំត្រូវចប់ ថាខ្ញុំមានសេចក្តីពុករលួយជ្រាលជ្រៅពេកហើយ និងថា ព្រះច្បាស់ជាស្អប់ខ្ញុំ និងមិនសង្រ្គោះខ្ញុំឡើយ។ តាមពិតទៅ នេះជាប្រភេទនៃអាកប្បកិរិយាអវិជ្ជមាន និងប្រឆាំងព្រះវិញទេ។ តាមរយៈការអានព្រះបន្ទូលព្រះ ខ្ញុំយល់ថា ការលួសកាត់ និងការដោះស្រាយ មិនដូចនឹងការបើកសម្ដែង និងការផាត់ចោលឡើយ ហើយវាមិនមានន័យថា អនាគត និងវាសនារបស់អ្នក ត្រូវបានដកហូតនោះទេ។ ផ្ទុយទៅវិញ វាត្រូវបានធ្វើឡើង ដើម្បីជួយមនុស្សឱ្យដឹងពីចំណុចខ្វះខាតរបស់ខ្លួននៅក្នុងភារកិច្ច យល់ពីនិស្ស័យពុករលួយរបស់ខ្លួន ប៉ះប៉ូវការភ្លាំងភ្លាត់ក្នុងភារកិច្ចឱ្យបានទាន់ពេល និងស្វែងរកសេចក្តីពិត ដើម្បីឱ្យពួកគេអាចប្រព្រឹត្តស្របតាមគោលការណ៍។ បើគ្មានការលួសកាត់ និងការដោះស្រាយភ្លាមៗទេ ខ្ញុំនឹងមិនដឹងថា ខ្ញុំមាននិស្ស័យធុញទ្រាន់នឹងសេចក្តីពិតនោះឡើយ ហើយពេលគិតដល់ប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំគេចវេះពីការទទួលខុសត្រូវ បន្តដោះសាយករួចខ្លួន ហើយមិនទទួលយកសេចក្តីពិតសោះឡើយ។ ខ្ញុំគិតថា វាជារឿងល្អដែលខ្ញុំបានទទួលស្គាល់រឿងនេះ។ វាជួយខ្ញុំឱ្យផ្តោតលើការស្វែងរកសេចក្តីពិត ពេលមានរឿងកើតឡើងនៅពេលក្រោយ ហើយមិនត្រូវឱ្យឥរិយាបថល្អមកបិទបាំងភ្នែករបស់ខ្លួនទេ។ វាពិតជាសំខាន់ណាស់សម្រាប់សមត្ថភាពខ្ញុំក្នុងការស្វែងរកសេចក្តីពិតនៅក្នុងជំនឿខ្ញុំលើព្រះ។

ក្រោយមក ពេលខ្ញុំត្រូវបានលួសកាត់ និងដោះស្រាយសម្រាប់ការភ្លាំងភ្លាត់ណាមួយក្នុងភារកិច្ច ខ្ញុំបានចូលមកចំពោះព្រះ ដើម្បីអធិស្ឋាន អនុវត្តការស្ដាប់បង្គាប់លើសអ្វីទាំងអស់ និងស្វែងរកព្រះបន្ទូលដែលពាក់ព័ន្ធ ដើម្បីអាន ផ្អែកតាមសេចក្តីពុករលួយរបស់ខ្ញុំ និងបញ្ហាដែលបងប្អូនប្រុសស្រីបានលើកឡើងនៅក្នុងភារកិច្ចខ្ញុំ។ បន្ទាប់ពីត្រូវបានលួសកាត់ និងដោះស្រាយជាច្រើនដងរួចមក ខ្ញុំយល់កាន់តែច្បាស់ពីភាពសំខាន់របស់វា។ តាមរយៈបទពិសោធន៍នៃការលួសកាត់ និងការដោះស្រាយ ព្រមទាំងការណែនាំពីព្រះបន្ទូលរបស់ព្រះ ខ្ញុំអាចមើលឃើញពី កម្ពស់ដ៏ពិតរបស់ខ្ញុំ ព្រមទាំងបញ្ហា និងការភ្លាំងភ្លាត់ជាច្រើននៅក្នុងភារកិច្ចខ្ញុំ។ ខ្ញុំក៏ទទួលចំណេះដឹងខ្លះពីនិស្ស័យពុករលួយរបស់ខ្ញុំ និងព្រះហឫទ័យរបស់ព្រះដែលចង់សង្គ្រោះមនុស្សផងដែរ។ ការលួសកាត់ និងការដោះស្រាយ ពិតជាសំខាន់ និងមានប្រយោជន៍ខ្លាំងណាស់ចំពោះការដេញតាមច្រកចូលទៅក្នុងជីវិតខ្ញុំ។ ខ្ញុំយល់ថា ការស្គាល់ខ្លួនឯង និងការបំពេញភារកិច្ចឱ្យបានល្អ ពិតជាមិនអាចដាច់ចេញពីការជំនុំជម្រះ ការបើកសម្ដែង ការលួសកាត់ និងការដោះស្រាយរបស់ព្រះនោះឡើយ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការវិលត្រលប់ទៅរកផ្លូវត្រូវ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ...

សេចក្ដីជំនឿមានន័យថាជាការពឹងផ្អែកលើព្រះជាម្ចាស់

ដោយ ឆឹង ឆឹង (អ៊ីតាលី) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់...