ជំពូកទី ១៤
អស់ជាច្រើនយុគសម័យ គ្មានមនុស្សណាម្នាក់បានចូលទៅក្នុងនគរព្រះនោះទេ ដូច្នេះ គ្មាននរណាម្នាក់បានរីករាយនឹងព្រះពរនៃយុគសម័យនៃនគរព្រះ និងបានឃើញស្ដេចនៃនគរព្រះឡើយ។ ក្រៅពីការពិតដែលថា នៅក្រោមការស្រាយបំភ្លឺនៃព្រះវិញ្ញាណរបស់ខ្ញុំ មនុស្សជាច្រើនបានព្យាករណ៍ភាពស្រស់ស្អាតនៃនគរព្រះ ពួកគេគ្រាន់តែដឹងផ្នែកខាងក្រៅរបស់វាប៉ុណ្ណោះ មិនមែនអត្ថន័យផ្នែកខាងក្នុងរបស់វានោះទេ។ សព្វថ្ងៃនេះ ដោយសារតែនគរព្រះមានវត្តមានផ្លូវការនៅលើផែនដី នោះមនុស្សជាច្រើន នៅតែមិនដឹងពីអ្វីដែលត្រូវសម្រេចបានឱ្យពិតប្រាកដ ឬមិនដឹងពីភពណាមួយ ដែលនៅទីបំផុតមនុស្សនឹងត្រូវនាំទៅអំឡុងពេលយុគសម័យនៃនគរព្រះនោះទេ។ ខ្ញុំព្រួយព្រះទ័យថា គ្រប់គ្នាកំពុងតែស្ថិតក្នុងសភាពច្របូកច្របល់អំពីបញ្ហានេះ។ ដោយសារតែពេលវេលានៃការសម្រេចបានដ៏ពេញលេញរបស់នគរព្រះ នៅមិនទាន់មកទាំងស្រុងនៅឡើយ នោះមនុស្សទាំងអស់ឡប់ស្មារតី និងមិនអាចយល់ពីវាឱ្យច្បាស់នោះទេ។ កិច្ចការរបស់ខ្ញុំនៅក្នុងភាពជាព្រះចាប់ផ្តើមជាផ្លូវការក្នុងយុគសម័យនៃនគរព្រះ ហើយតាមរយៈការចាប់ផ្តើមជាផ្លូវការរបស់យុគសម័យនៃនគរព្រះ នោះនិស្ស័យរបស់ខ្ញុំក៏ចាប់ផ្តើមបើកបង្ហាញខ្លួនយ៉ាងរីកចម្រើនចំពោះមនុស្ស។ ដូច្នេះហើយ គឺពេលនេះហើយដែលត្រែបរិសុទ្ធចាប់ផ្តើមបន្លឺសម្លេងជាផ្លូវការ ដោយប្រកាសទៅដល់របស់សព្វសារពើ។ នៅពេលដែលខ្ញុំទទួលយកព្រះចេស្តាជាផ្លូវការ ហើយគ្រងរាជ្យជាក្សត្រនៅក្នុងនគរព្រះ ដោយឆ្លងកាត់ពេលវេលាយូរទៅ នោះរាស្ត្ររបស់ខ្ញុំទាំងអស់នឹងត្រូវបានខ្ញុំប្រោសឱ្យគ្រប់លក្ខណ៍។ នៅពេលដែលជាតិសាសន៍ទាំងអស់នៃពិភពលោកត្រូវបានបែកបាក់ នោះជាពេលយ៉ាងជាក់ច្បាស់ដែលនគររបស់ខ្ញុំនឹងត្រូវបានបង្កើត និងចេញជារូបរាងឡើង ក៏ដូចជាពេលដែលខ្ញុំនឹងផ្លាស់ប្រែ ហើយងាកព្រះភ័ក្រ្តទៅរកសាកលលោកទាំងមូល។ នៅពេលនោះ មនុស្សទាំងអស់នឹងឃើញព្រះភ័ក្ត្ររបស់ខ្ញុំដែលពេញដោយសិរីរុងរឿង ហើយធ្វើជាសក្ខីភាពអំពីទឹកព្រះភ័ក្រ្តពិតរបស់ខ្ញុំ។ ចាប់តាំងពីការបង្កើតពិភពលោក ចាប់តាំងពីសេចក្តីពុករលួយរបស់សាតាំងដែលធ្វើចំពោះមនុស្ស រហូតដល់ពេលដែលពួកគេពុករលួយនៅសព្វថ្ងៃនេះ គឺដោយសារតែសេចក្តីពុករលួយរបស់ពួកគេ ទើបពួកគេគិតថា ខ្ញុំកាន់តែលាក់បាំង និងកាន់តែមិនអាចយល់បានខ្លាំងឡើងៗ។ មនុស្សមិនដែលបានឃើញព្រះភ័ក្ត្រពិតរបស់ខ្ញុំនោះទេ ហើយមិនដែលជួបដោយផ្ទាល់ជាមួយខ្ញុំដែរ។ មានតែនៅក្នុងពាក្យចចាមអារាម និងរឿងនិទានប៉ុណ្ណោះ ទើបមាន «ខ្ញុំ» នៅក្នុងការគិតស្រមៃរបស់មនុស្ស។ ដូច្នេះ ខ្ញុំអាស្រ័យទៅលើការគិតស្រមៃបែបនេះរបស់មនុស្ស ពោលគឺអាស្រ័យទៅលើសញ្ញាណរបស់មនុស្ស ដើម្បីដោះស្រាយ «ខ្ញុំ» នៅក្នុងចិត្តរបស់មនុស្ស ដែលខ្ញុំអាចផ្លាស់ប្តូរសភាពរបស់ «ខ្ញុំ» ដែលពួកគេបានប្រើអស់ជាច្រើនឆ្នាំ។ នេះគឺជាគោលការណ៍នៃកិច្ចការរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចដឹងពីវាពីដើមដល់ចុងនោះទេ។ ទោះបីជាមនុស្សបានលូនក្រាបនៅចំពោះខ្ញុំ ហើយមកនៅចំពោះព្រះភ័ក្រ្តខ្ញុំដើម្បីថ្វាយបង្គំខ្ញុំក៏ដោយ ក៏ខ្ញុំមិនរីករាយនឹងទង្វើរបស់មនុស្សបែបនេះដែរ ដោយសារតែនៅក្នុងចិត្តរបស់ពួកគេ មនុស្សមិនយករូបអង្គរបស់ខ្ញុំទៅដាក់នោះទេ ប៉ុន្តែជារូបភាពក្រៅពីរូបអង្គរបស់ខ្ញុំទៅវិញ។ ដូច្នេះហើយ ដោយសារតែពួកគេខ្វះការយល់ដឹងអំពីនិស្ស័យរបស់ខ្ញុំ ទើបមនុស្សមិនស្គាល់ព្រះភ័ក្ត្រពិតរបស់ខ្ញុំទាល់តែសោះ។ ជាលទ្ធផល នៅពេលដែលពួកគេជឿថា ពួកគេបានរឹងទទឹងដាក់ខ្ញុំ ឬបំពានលើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នោះខ្ញុំនៅតែបិទភ្នែកម្ខាងដដែល ដូច្នេះ នៅក្នុងការចងចាំរបស់មនុស្ស ខ្ញុំគឺជាព្រះជាម្ចាស់ដែលបង្ហាញសេចក្តីមេត្តាករុណាដល់មនុស្ស ជាជាងការវាយផ្ចាលពួកគេផង និងជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលមិនមានបំណងចំពោះអ្វីដែលទ្រង់មានព្រះបន្ទូលផង។ ទាំងនេះគឺជារូបភាពដែលកើតចេញពីការគិតរបស់មនុស្ស ហើយពួកវាមិនអាស្រ័យលើការពិតនោះទេ។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំឈរពិនិត្យមើលលើសាកលលោក ហើយខ្ញុំលាក់ព្រះកាយរបស់ខ្ញុំយ៉ាងសុភាពនៅក្នុងទីកន្លែងរស់នៅរបស់ខ្ញុំ ដោយមានបទពិសោធជីវិតរបស់មនុស្ស និងសិក្សាទង្វើនីមួយៗរបស់មនុស្សយ៉ាងយកចិត្តទុកដាក់។ គ្មាននរណាម្នាក់បានថ្វាយខ្លួនយ៉ាងពិតប្រាកដចំពោះខ្ញុំនោះទេ។ គ្មាននរណាម្នាក់ធ្លាប់តាមរកសេចក្តីពិតឡើយ។ គ្មាននរណាម្នាក់ធ្លាប់យកចិត្តទុកដាក់ចំពោះខ្ញុំ ឬធ្វើសេចក្តីតាំងចិត្តចំពោះខ្ញុំ ហើយក្រោយមករក្សាភារកិច្ចរបស់ពួកគេឡើយ។ គ្មាននរណាម្នាក់ធ្លាប់អនុញ្ញាតឱ្យខ្ញុំស្នាក់នៅក្នុងពួកគេឡើយ ហើយគ្មាននរណាម្នាក់ធ្លាប់ផ្តល់តម្លៃដល់ខ្ញុំ ដូចជាមនុស្សអាចធ្វើបានស្មើនឹងជីវិតរបស់ពួកគេឡើយ។ នៅក្នុងការពិតជាក់ស្តែង គ្មាននរណាម្នាក់ធ្លាប់បានឃើញគ្រប់យ៉ាងអំពីលក្ខណៈនៃភាពជាព្រះរបស់ខ្ញុំឡើយ។ គ្មាននរណាម្នាក់ធ្លាប់ចង់មានទំនាក់ទំនងជាមួយព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គឡើយ។ នៅពេលទឹកលេបត្របាក់មនុស្សទាំងមូល នោះខ្ញុំសង្គ្រោះពួកចេញពីទឹកដ៏កខ្វក់នោះ ហើយផ្តល់ឱកាសឱ្យពួកគេរស់នៅជាថ្មីម្តងទៀត។ នៅពេលដែលមនុស្សបាត់បង់ភាពជឿជាក់ដើម្បីរស់នៅ នោះខ្ញុំទាញពួកគេឡើងពីមាត់ជ្រោះនៃសេចក្តីស្លាប់ ដោយផ្តល់ឱ្យពួកគេនូវភាពក្លាហានក្នុងការបន្តទៅមុខទៀត នោះទើបពួកគេអាចប្រើប្រាស់ខ្ញុំជាមូលដ្ឋានគ្រឹះសម្រាប់វត្តមានរបស់ពួកគេ។ នៅពេលដែលមនុស្សមិនស្តាប់បង្គាប់ខ្ញុំ នោះខ្ញុំបណ្តាលឱ្យពួកគេស្គាល់ខ្ញុំចេញពីការមិនស្តាប់បង្គាប់របស់ពួកគេ។ បើពិចារណាអំពីធម្មជាតិដ៏ចាស់គំរិលរបស់មនុស្ស ហើយបើពិចារណាអំពីសេចក្តីមេត្តាករុណារបស់ខ្ញុំ នោះខ្ញុំអនុញ្ញាតឱ្យពួកគេប្រែចិត្ត និងបង្កើតការចាប់ផ្តើមថ្មីមួយ ជាជាងដាក់ពួកគេទៅក្នុងសេចក្តីស្លាប់។ នៅពេលដែលពួកគេទទួលរងនូវគ្រោះទុរភិក្ស ទោះបីជាពួកគេនៅសល់ខ្យល់ដង្ហើមមួយនៅក្នុងរាងកាយរបស់ពួកគេក៏ដោយ ក៏ខ្ញុំកន្ត្រាក់ពួកគេចេញពីសេចក្តីស្លាប់ដែរ ដោយការពារពួកគេមិនឱ្យធ្លាក់ជាចំណីនៃការបោកបញ្ឆោតរបស់សាតាំងឡើយ។ ច្រើនដងណាស់ដែលមនុស្សបានឃើញព្រះហស្ដរបស់ខ្ញុំ ច្រើនដងណាស់ដែលពួកគេបានឃើញដោយផ្ទាល់នឹងភ្នែកនូវទឹកព្រះភ័ក្ត្រដ៏សប្បុរស និងព្រះភ័ក្រ្តប្រកបដោយស្នាមញញឹមរបស់ខ្ញុំ ហើយច្រើនដងណាស់ដែលពួកគេបានឃើញឫទ្ធានុភាព និងសេចក្តីក្រោធរបស់ខ្ញុំ។ ទោះបីជាមនុស្សមិនដែលស្គាល់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនឆ្លៀតឱកាសយកផលប្រយោជន៍ពីភាពកំសោយរបស់ពួកគេ ដើម្បីបង្កបញ្ហាដោយចេតនាដែរ។ ការមានបទពិសោធអំពីការលំបាករបស់មនុស្ស បានធ្វើឱ្យខ្ញុំអាចមានការអាណិតអាសូរចំពោះភាពកំសោយរបស់មនុស្ស។ ដោយសារតែការឆ្លើយតបចំពោះការមិនស្តាប់បង្គាប់ និងការមិនដឹងគុណរបស់មនុស្សប៉ុណ្ណោះ ទើបខ្ញុំកំណត់ការវាយផ្ចាលតាមកម្រិតផ្សេងៗគ្នា។
ខ្ញុំលាក់ព្រះកាយនៅពេលដែលមនុស្សជាប់រវល់ ហើយបើកសម្តែងព្រះកាយនៅពេលដែលពួកគេទំនេរ។ មនុស្សគិតថា ខ្ញុំជ្រាបដឹងគ្រប់យ៉ាង។ ពួកគេចាត់ទុកខ្ញុំជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលទទួលយកការអង្វរករទាំងអស់។ ដូច្នេះ មនុស្សភាគច្រើនមកនៅចំពោះព្រះភ័ក្ត្រខ្ញុំ គ្រាន់តែស្វែងរកជំនួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ មិនមែនដោយសារមហិច្ឆតាណាមួយដែលចង់ស្គាល់ខ្ញុំនោះទេ។ នៅពេលស្ថិតនៅក្នុងការឈឺចាប់ដោយសារជំងឺ នោះមនុស្សអង្វរករសុំជំនួយរបស់ខ្ញុំយ៉ាងអន្ទះសារ។ នៅពេលមានគ្រោះអាក្រក់ ពួកគេរ៉ាយរ៉ាប់ការលំបាករបស់ពួកគេឱ្យខ្ញុំស្តាប់យ៉ាងអស់ពីកម្លាំងកាយចិត្ត ដើម្បីយកការឈឺចាប់របស់ពួកគេចេញឱ្យកាន់តែប្រសើរជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់ ខណៈដែលនៅក្នុងសភាពសុខស្រួល អាចស្រឡាញ់ខ្ញុំផងដែរក្នុងពេលតែមួយនោះទេ។ នៅពេលមានសេចក្តីស្ងប់ និងសុភមង្គល គ្មាននរណាម្នាក់បានមករកខ្ញុំ ដែលខ្ញុំអាចចូលរួមនឹងសេចក្តីអំណររបស់ពួកគេនោះទេ។ នៅពេលដែលគ្រួសារតូចៗរបស់ពួកគេមានសេចក្តីសុខ និងល្អប្រសើរ នោះមនុស្សបានទុកខ្ញុំមួយឡែក ឬបិទទ្វារដោយមិនឱ្យខ្ញុំចូល នោះទើបពួកគេអាចរីករាយនឹងសុភមង្គលប្រកបដោយព្រះពរនៃគ្រួសាររបស់ពួកគេ។ ចិត្តរបស់មនុស្សគឺតូចចង្អៀតណាស់ វាតូចពេក មិនអាចសូម្បីតែទទួលយកខ្ញុំជាព្រះដែលគួរឱ្យស្រឡាញ់ ប្រកបដោយក្តីមេត្តាករុណា និងដែលអាចចូលទៅរកបាន។ ច្រើនដងណាស់ដែលមនុស្សបានបានបដិសេធខ្ញុំ នៅពេលដែលពួកគេសើចសប្បាយយ៉ាងក្អាកក្អាយ។ ច្រើនដងណាស់ ដែលខ្ញុំត្រូវបានមនុស្សផ្អែកលើដូចជន្ទល់មួយ នៅពេលដែលពួកគេជំពប់ដួល។ ច្រើនដងណាស់ ដែលមនុស្សកំពុងទទួលរងការឈឺចាប់ដោយសារជំងឺ បានបង្ខំឱ្យខ្ញុំធ្វើជាវេជ្ជបណ្ឌិត។ មនុស្សអីក៏សាហាវម្ល៉េះ! និយាយទៅ ពួកគេពិតជាគ្មានហេតុផល និងគ្មានសីលធម៌ទាល់តែសោះ។ សូម្បីតែអារម្មណ៍ដែលមនុស្សត្រូវមាន ក៏គ្មាននៅក្នុងពួកគេដែរ។ ពួកគេស្ទើរតែគ្មានដានណាមួយរបស់មនុស្សទាល់តែសោះ។ ចូរសញ្ជឹងគិតអំពីអតីតកាល ហើយប្រៀបធៀបវាមកបច្ចុប្បន្ន៖ តើមានការផ្លាស់ប្តូរណាមួយកើតឡើងនៅក្នុងអ្នករាល់គ្នាឬទេ? តើអ្នកបានបោះបង់ចោលរបស់មួយចំនួនពីអតីតកាលរបស់អ្នកឬនៅ? ឬក៏អតីតកាលនោះមិនទាន់ត្រូវបានផ្លាស់ប្តូរនៅឡើយទេ?
ខ្ញុំបានយាងឆ្លងកាត់ជួរភ្នំនានា និងជ្រលងទន្លេនានា ដោយឆ្លងកាត់បទពិសោធអំពីការឡើងចុះនៃពិភពរបស់មនុស្ស។ ខ្ញុំបានយាងនៅក្នុងចំណោមពួកគេ ខ្ញុំបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងចំណោមពួកគេ ប៉ុន្តែវាហាក់ដូចជានិស្ស័យរបស់មនុស្សបានផ្លាស់ប្តូរតិចតួច។ ហើយវាប្រៀបដូចជាធម្មជាតិចាស់គំរិលរបស់មនុស្សបានចាក់ឫសគល់ និងពន្លកនៅក្នុងពួកគេអ៊ីចឹង។ ពួកគេមិនអាចផ្លាស់ប្តូរធម្មជាតិចាស់គំរិលនោះបានទេ។ ពួកគេគ្រាន់តែធ្វើឱ្យវាចម្រើនក្នុងកម្រិតមួយ នៅលើមូលដ្ឋានគ្រឹះដើមរបស់វាប៉ុណ្ណោះ។ ដូចជាមនុស្សនិយាយថា លក្ខណៈមិនបានផ្លាស់ប្តូរនោះទេ ប៉ុន្តែសណ្ឋានបានផ្លាស់ប្តូរច្រើន។ មនុស្សទាំងអស់ហាក់ដូចជាព្យាយាមពង្វក់ និងបំភាន់ខ្ញុំ នោះពួកគេអាចបំភាន់ ហើយទទួលបានការសរសើររបស់ខ្ញុំ។ ខ្ញុំមិនកោតសរសើរ ហើយក៏មិនយកចិត្តទុកដាក់ចំពោះការបោកបញ្ឆោតរបស់មនុស្សដែរ។ ក្រៅពីហោះហើរទៅក្នុងជ្រលងមួយ ខ្ញុំបានជ្រើសរើសយកអាកប្បកិរិយាមួយនៃការមើល តែមើលមិនឃើញនោះទេ។ ខ្ញុំមានផែនការដើម្បីប្រទានប្រឡោះក្នុងកម្រិតជាក់លាក់មួយដល់មនុស្ស ហើយបន្ទាប់មក ដោះស្រាយជាមួយមនុស្សទាំងអស់ជាមួយគ្នា។ ដោយសារតែមនុស្សទាំងអស់ គ្មានតម្លៃ ដែលមិនស្រឡាញ់ខ្លួនឯង និងមិនស្រឡាញ់ខ្លួនទាល់តែសោះ នោះហេតុអ្វីទើបពួកគេត្រូវការខ្ញុំដើម្បីបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ម្តងទៀតនោះ? ដោយគ្មានលើកលែងនរណាម្នាក់ មនុស្សមិនស្គាល់ខ្លួនឯង ហើយពួកគេក៏មិនស្គាល់ពីតម្លៃរបស់ខ្លួនឯងដែរ។ ពួកគេគួរតែថ្លឹងខ្លួនគេនៅនឹងជញ្ជីង។ មនុស្សមិនយកចិត្តទុកដាក់ចំពោះខ្ញុំនោះទេ ដូច្នេះខ្ញុំក៏មិនយកព្រះទ័យទុកដាក់ខ្លាំងចំពោះពួកគេដែរ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះខ្ញុំ ដូច្នេះខ្ញុំក៏មិនត្រូវការធ្វើការឱ្យខ្លាំងជាងមុនណាមួយចំពោះពួកគេដែរ។ តើនេះមិនល្អបំផុតសម្រាប់ពិភពទាំងពីរទេឬ? តើនេះមិនមែនពណ៌នាអំពីអ្នករាល់គ្នា ដែលជារាស្ត្ររបស់ខ្ញុំឬ? តើនរណាក្នុងចំណោមអ្នកបានធ្វើសេចក្តីតាំងចិត្តនៅចំពោះខ្ញុំ ហើយមិនបោះបង់វាចោលបន្ទាប់ពីនោះ? តើនរណាបានធ្វើសេចក្តីតាំងចិត្តរយៈពេលវែងនៅចំពោះខ្ញុំ ជាជាងតម្រូវចិត្តរបស់ពួកគេជារឿយៗទៅលើអ្វីៗនោះ? មនុស្សតែងតែធ្វើសេចក្តីតាំងចិត្តនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ នៅពេលដែលងាយស្រួលប៉ុណ្ណោះ ហើយក្រោយមក នៅពេលដែលមានគ្រោះអាក្រក់ ពួកគេបោះបង់ពួកវាចោលទាំងអស់។ ក្រោយមក ពួកគេរើសសេចក្តីតាំងចិត្តរបស់ពួកគេត្រឡប់មកវិញ ហើយបង្កើតវានៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ តើខ្ញុំមិនគួរឱ្យគោរពណាស់ឬ ដែលខ្ញុំនឹងទទួលយកសំរាមនេះម្តងម្កាល ដែលមនុស្សបានរើសពីគំនរសំរាមនោះ? មនុស្សមួយចំនួនតូច ប្រកាន់យ៉ាងមុតមាំចំពោះសេចក្តីតាំងចិត្តរបស់ពួកគេ មនុស្សមួយចំនួនតូចបរិសុទ្ធ ហើយមនុស្សមួយចំនួនតូចថ្វាយរបស់ដែលមានតម្លៃបំផុតចំពោះពួកគេក្នុងការលះបង់ថ្វាយខ្ញុំ។ តើអ្នករាល់គ្នាមិនដូចគ្នាទេឬ? ប្រសិនបើអ្នកមិនអាចរក្សាភារកិច្ចរបស់អ្នកជាសមាជិកនៃរាស្ត្ររបស់ខ្ញុំនៅក្នុងនគរព្រះនោះទេ នោះខ្ញុំនឹងស្អប់ ហើយបដិសេធអ្នក!
ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៩២