ស្នូរផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញចក្រវាល

ខ្ញុំកំពុងពង្រីកកិច្ចការរបស់ខ្ញុំ ក្នុងចំណោមជាតិសាសន៍ដទៃ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពេញទាំងសកលលោក។ មនុស្សផ្កាយ-ផ្កាយ-ចំណុច-ចំណុចទាំងអស់ ស្ពាយនូវបំណងព្រះហឫទ័យរបស់ខ្ញុំនៅជាប់នឹងខ្លួន ហើយពួកគេត្រូវបានដឹកនាំដោយព្រះហស្ដរបស់ខ្ញុំ និងត្រៀមធ្វើកិច្ចការដែលខ្ញុំបានចាត់ចែងឱ្យ។ ចាប់ពីពេលនេះទៅ ខ្ញុំបានចូលទៅក្នុងយុគសម័យថ្មីមួយ ដោយនាំយកមនុស្សទាំងអស់ទៅក្នុងពិភពថ្មីនោះ។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅ «ទឹកដីកំណើត» របស់ខ្ញុំវិញ ខ្ញុំនឹងចាប់ផ្តើមធ្វើកិច្ចការមួយចំណែកទៀត នៅក្នុងផែនការដើមរបស់ខ្ញុំ ដើម្បីឱ្យមនុស្សស្គាល់ខ្ញុំកាន់តែជ្រាលជ្រៅជាងមុន។ ខ្ញុំទតឃើញសកលលោកទាំងមូលដោយគ្មានចន្លោះ ហើយខ្ញុំយល់ឃើញថា[ក] វាជាឱកាសមួយដ៏ល្អសម្រាប់កិច្ចការរបស់ខ្ញុំ ហេតុនេះបានជាខ្ញុំប្រញាប់ប្រញាល់យាងទៅមកចុះឡើង ដោយបំពេញកិច្ចការថ្មីរបស់ខ្ញុំចំពោះមនុស្ស។ នេះគឺជាយុគសម័យថ្មីមួយ ហើយទីបំផុត ខ្ញុំបាននាំកិច្ចការថ្មីមក ដើម្បីនាំមនុស្សថ្មីៗបន្ថែមទៀតចូលទៅក្នុងយុគសម័យថ្មីនេះ ហើយបោះចោលមនុស្សដែលខ្ញុំត្រូវផាត់ចោលនោះមួយឡែកសិន។ នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម ខ្ញុំបានអនុវត្តដំណាក់កាលមួយនៃកិច្ចការដែលមិនអាចវាស់ស្ទង់បានចំពោះមនុស្សលោក ធ្វើឱ្យពួកគេយោលយោគទៅមកនៅក្នុងខ្យល់ ហើយក្រោយមក មនុស្សជាច្រើនត្រូវរសាត់បាត់ទៅយ៉ាងស្ងៀមស្ងាត់ ដោយសារខ្យល់បក់។ ពិតណាស់ នេះគឺជា «លានបោកស្រូវ» ដែលខ្ញុំនឹងត្រូវជម្រះឱ្យស្អាត។ ជាកិច្ចការដែលខ្ញុំទន្ទឹងជាខ្លាំង ហើយក៏ជាផែនការរបស់ខ្ញុំផងដែរ។ ដ្បិតមនុស្សអាក្រក់ជាច្រើនបានលបលួចចូលមក នៅពេលខ្ញុំកំពុងធ្វើការ ប៉ុន្តែខ្ញុំមិនប្រញាប់បណ្ដេញពួកគេចេញនោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងបំបែកពួកគេឱ្យខ្ចាត់ខ្ចាយនៅពេលដែលពេលវេលាស័ក្ដិសម។ មានតែបន្ទាប់ពីនោះ ទើបខ្ញុំនឹងក្លាយជាប្រភពទឹកនៃជីវិត ដែលអាចឱ្យអស់អ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដ ទទួលផលផ្លែល្វា និងគន្ធាក្រអូបសាយនៃផ្កាលីលីពីខ្ញុំបាន។ នៅក្នុងទឹកដីដែលសាតាំងស្នាក់នៅ គឺជាទឹកដីដែលមានសុទ្ធតែធូលី នៅទីនោះគ្មានសល់មាសសុទ្ធទេ សល់តែដីខ្សាច់ប៉ុណ្ណោះ ហេតុនេះ ខ្ញុំក៏បំពេញដំណាក់កាលនៃកិច្ចការបែបនេះ តម្រូវទៅតាមកាលៈទេសៈទាំងនេះ។ អ្នកគប្បីដឹងថា អ្វីដែលខ្ញុំទទួលបានគឺមាសសុទ្ធ ជាមាសដែលបន្សុទ្ធរួច មិនមែនជាខ្សាច់ទេ។ តើមនុស្សអាក្រក់អាចស្ថិតនៅក្នុងដំណាក់របស់ខ្ញុំបានយ៉ាងដូចម្ដេចទៅ? តើខ្ញុំអាចអនុញ្ញាតឱ្យពពួកសត្វកញ្ជ្រោង ក្លាយជាបញ្ញើក្អែកនៅក្នុងឋានសួគ៌ខ្ញុំបានដោយវិធីណាទៅ? ខ្ញុំប្រើគ្រប់វិធីសាស្រ្តដែលខ្ញុំគិតឃើញ ដើម្បីបណ្ដេញរបស់ទាំងអស់នេះចេញ។ មុនពេលបញ្ចេញប្រាប់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឱ្យគេបានដឹង នោះគ្មាននរណាម្នាក់ដឹងអំពីអ្វីដែលខ្ញុំហៀបនឹងធ្វើឡើយ។ ខ្ញុំក៏នឹងចាប់យកឱកាសនេះ ដើម្បីបណ្ដេញមនុស្សអាក្រក់ចេញ ហើយពួកគេនឹងត្រូវបង្ខំឱ្យចេញពីព្រះវត្តមានរបស់ខ្ញុំ។ ខ្ញុំធ្វើដាក់ពួកមនុស្សអាក្រក់ដោយបែបនេះឯង ប៉ុន្តែគង់មានថ្ងៃណាមួយពួកគេអាចបម្រើខ្ញុំបានទេ។ ចំណង់ដែលមនុស្សចង់បានការប្រទានពរ គឺខ្លាំងក្លាណាស់។ ហេតុនេះ ខ្ញុំនឹងបង្វែរព្រះកាយខ្ញុំ ហើយបង្ហាញព្រះភក្ត្រប្រកបដោយសិរីល្អរបស់ខ្ញុំទៅដល់សាសន៍ដទៃ ដើម្បីឱ្យមនុស្សទាំងអស់ អាចរស់នៅក្នុងពិភពលោកមួយជាកម្មសិទ្ធផ្ទាល់ខ្លួន និងអាចវិនិច្ឆ័យខ្លួនឯងបាន ចំណែកឯខ្ញុំវិញ ខ្ញុំនឹងនៅតែបន្តថ្លែងព្រះបន្ទូលដែលខ្ញុំគួរថ្លែង ហើយទំនុកបម្រុងដល់មនុស្សតាមអ្វីដែលពួកគេត្រូវការ។ ទម្រាំមនុស្សបានភ្ញាក់ដឹងខ្លួនវិញ គឺខ្ញុំបានផ្សាយកិច្ចការរបស់ខ្ញុំរួចជាយូរមកហើយ។ បន្ទាប់មក ខ្ញុំនឹងបញ្ជាក់អំពីបំណងរបស់ខ្ញុំឱ្យមនុស្សបានដឹង និងចាប់ផ្ដើមចំណែកទីពីរនៃកិច្ចការរបស់ខ្ញុំចំពោះមនុស្ស ដោយអនុញ្ញាតឱ្យមនុស្សទាំងអស់ ដើរតាមខ្ញុំយ៉ាងប្រកៀក ដើម្បីសម្រួលកិច្ចការរបស់ខ្ញុំ និងអាចឱ្យមនុស្សធ្វើអ្វី តាមសមត្ថភាពរបស់ពួកគេ ដើម្បីរួមគ្នាជាមួយខ្ញុំបំពេញកិច្ចការដែលខ្ញុំចាំបាច់ត្រូវធ្វើ។

គ្មាននរណាម្នាក់ជឿថា ពួកគេនឹងមើលឃើញសិរីល្អរបស់ខ្ញុំទេ ហើយខ្ញុំមិនបង្ខិតបង្ខំពួកគេឡើយ ផ្ទុយទៅវិញ ខ្ញុំនឹងដកយកសិរីល្អរបស់ខ្ញុំចេញពីក្នុងចំណោមមនុស្សជាតិមកវិញ និងនាំយកសិរីល្អនោះទៅកាន់ពិភពមួយទៀត។ ពេលមនុស្សប្រែចិត្តសាជាថ្មី នោះខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំ ទៅបង្ហាញដល់អ្នកដែលមានជំនឿកាន់តែច្រើនថែមទៀត។ នេះគឺជាគោលការណ៍ ដែលខ្ញុំអនុវត្តកិច្ចការ។ ដ្បិតមានពេលមួយដែលសិរីល្អរបស់ខ្ញុំបាត់ចេញពីស្រុកកាណាន ហើយក៏មានពេលមួយដែលសិរីល្អខ្ញុំនឹងចាកចេញពីមនុស្សដែលខ្ញុំបានជ្រើសតាំងផងដែរ។ លើសពីនេះទៅទៀត មានពេលមួយដែលសិរីល្អរបស់ខ្ញុំចាកចេញពីផែនដីទាំងមូល ដែលធ្វើឱ្យផែនដីនេះប្រែជាងងឹត ហើយធ្លាក់ចូលទៅក្នុងភាពអន្ធិកា។ សូម្បីទឹកដីស្រុកកាណានក៏នឹងមើលមិនឃើញពន្លឺព្រះអាទិត្យដែរ។ មនុស្សគ្រប់គ្នានឹងបាត់បង់ជំនឿរបស់ពួកគេ ប៉ុន្តែគ្មាននរណាម្នាក់អាចទ្រាំចាកចេញពីគន្ធាក្រអូបសាយនៃទឹកដីកាណានបានឡើយ។ ទាល់តែខ្ញុំបានឆ្លងទៅកាន់ផ្ទៃមេឃ និងផែនដីថ្មី ទើបខ្ញុំអាចយកចំណែកផ្សេងទៀតក្នុងសិរីល្អរបស់ខ្ញុំបាន និងសម្ដែងសិរីល្អនោះនៅក្នុងស្រុកកាណានសិន ដែលនាំឱ្យមានពន្លឺព្រឹមៗចាំងឡើងលើផែនដីទាំងមូល ដែលលិចចូលក្នុងភាពងងឹតស្លុងនៃរាត្រីកាល ដែលផែនដីទាំងមូលអាចត្រឡប់មកជាមានពន្លឺវិញ ដោយមនុស្សទាំងអស់នៅលើផែនដី អាចមកស្រូបយកកម្លាំងពីអានុភាពពន្លឺនេះ ដើម្បីឱ្យសិរីល្អរបស់ខ្ញុំកើនកាន់តែច្រើន និងលេចឡើងជាថ្មីដល់គ្រប់ជាតិសាសន៍ ហើយដោយឱ្យមនុស្សទាំងអស់អាចដឹងថា ខ្ញុំបានមកកាន់ពិភពលោកនេះជាយូរមកហើយ រួចខ្ញុំបាននាំសិរីល្អរបស់ខ្ញុំពីអ៊ីស្រាអែល ទៅឯទិសខាងកើតទៀត ដ្បិតសិរីល្អរបស់ខ្ញុំរះចាំងចែងពីទិសខាងកើត ហើយសិរីល្អនេះត្រូវបាននាំចេញមកពីយុគសម័យនៃព្រះគុណរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលនេះ ទៅដល់ទិសខាងកើត។ ទាល់តែពន្លឺនៅទិសខាងកើតចាប់ផ្ដើមឡើងសបន្តិចម្ដងៗ ទើបភាពអន្ធិកានៅទូទាំងផែនដីនឹងចាប់ផ្ដើមត្រឡប់ជាមានពន្លឺវិញ ដល់ពេលនោះទើបមនុស្សដឹងថា ខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលជាយូរមកហើយ ហើយខ្ញុំកំពុងតែរះឡើងជាថ្មីនៅទិសខាងកើត។ ខ្ញុំមិនអាចយកកំណើតជាថ្មីក្នុងសាសន៍អ៊ីស្រាអែលបានទេ ដ្បិតខ្ញុំបានយាងចុះមកអ៊ីស្រាអែលម្ដងរួចហើយ ក្រោយមក ខ្ញុំក៏បានចាកចេញពីទីនោះ ដ្បិតកិច្ចការរបស់ខ្ញុំ គឺដឹកនាំសកលលោកទាំងមូល ហើយលើសពីនេះ ផ្លេកបន្ទោរនឹងជះពន្លឺត្រង់ពីទិសខាងកើតទៅទិសខាងលិច។ ខ្ញុំក៏យាងចុះមកទិសខាងកើត រួចនាំយកស្រុកកាណានទៅឱ្យមនុស្សនៅទិសខាងកើតវិញ គឺដោយព្រោះហេតុផលនេះឯង។ ខ្ញុំនឹងនាំមនុស្សមកពីជុំវិញផែនដីនេះទៅកាន់ទឹកដីកាណាន ដូច្នេះ ខ្ញុំបន្តបញ្ចេញព្រះសូរសៀងនៅស្រុកកាណាន ដើម្បីគ្រប់គ្រងសកលលោកទាំងមូល។ ពេលនោះ នៅលើផែនដី កន្លែងណាក៏គ្មានពន្លឺដែរ ក្រៅតែពីស្រុកកាណាន ហើយមនុស្សទាំងអស់នឹងរងគ្រោះដោយសារការស្រេកឃ្លាន និងភាពរងាត្រជាក់។ ខ្ញុំបានប្រទានសិរីល្អរបស់ខ្ញុំដល់ស្រុកអ៊ីស្រាអែល រួចក៏បានដកវាចេញ ដែលតាមរយៈនោះក៏នាំសាសន៍អ៊ីស្រាអែលមកកាន់ទិសខាងកើត ហើយក៏នាំមនុស្សទាំងអស់មកកាន់ទិសខាងកើត គឺនាំពួកគេទាំងអស់មកឯពន្លឺ ដើម្បីឱ្យពួកគេអាចជួបជុំជាមួយនឹងពន្លឺនោះឡើងវិញ និងមានទំនាក់ទំនងជាមួយពន្លឺនោះ ហើយលែងស្វែងរកទៀត។ ខ្ញុំនឹងធ្វើឱ្យអស់អ្នកដែលកំពុងស្វែងរក អាចមើលឃើញពន្លឺម្ដងទៀត ឃើញសិរីល្អដែលខ្ញុំធ្លាប់មាននៅស្រុកអ៊ីស្រាអែល ឃើញថាខ្ញុំបានយាងចុះមកដោយគង់លើពពកស នៅកណ្ដាលចំណោមមនុស្សជាយូរមកហើយ ឃើញបណ្ដុំពពកស និងឃើញផលផ្លែជាចង្កោមៗយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនេះទៅទៀត ខ្ញុំនឹងធ្វើឱ្យពួកគេអាចមើលឃើញព្រះយេហូវ៉ាដ៏ជាព្រះនៃស្រុកអ៊ីស្រាអែល ឃើញ «គ្រូ» នៃសាសន៍យូដា ឃើញព្រះមែស៊ីដែលគេទន្ទឹងរង់ចាំ និងឃើញរូបអង្គយ៉ាងពេញលេញរបស់ខ្ញុំ ជាអង្គដែលត្រូវបានពួកស្ដេចធ្វើទុក្ខបុកម្នេញពេញទាំងយុគសម័យនានា។ ខ្ញុំនឹងធ្វើកិច្ចការលើចក្រវាលទាំងមូល ហើយខ្ញុំនឹងធ្វើកិច្ចការដ៏អស្ចារ្យ បង្ហាញសិរីល្អទាំងអស់របស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ បង្ហាញទង្វើទាំងអស់របស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ និងបង្ហាញព្រះភក្ត្រដ៏មានសិរីល្អទាំងស្រុងរបស់ខ្ញុំ ដល់អស់អ្នកដែលបានរង់ចាំខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ដល់អស់អ្នកដែលបានទន្ទឹងរង់ចាំខ្ញុំយាងមកដោយគង់លើពពកស ដល់ស្រុកអ៊ីស្រាអែលដែលបានទន្ទឹងរង់ចាំខ្ញុំលេចមកម្ដងទៀត និងដល់មនុស្សជាតិទាំងអស់ដែលធ្វើទុក្ខបុកម្នេញខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំបានយកសិរីល្អរបស់ខ្ញុំចេញជាយូរមកហើយ ហើយនាំយកមកទិសខាងកើត ហើយថាសិរីល្អនោះលែងនៅស្រុកយូដាទៀតហើយ ដ្បិតគ្រាចុងក្រោយបានមកដល់ហើយ!

នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងត្រឡប់មកចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិននឹកនាភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើមានអ្នកណាដែលមិនមករកពន្លឺ? តើមានអ្នកណាដែលមិនគយគន់ភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សាយនៅទូទាំងផែនដី ហើយខ្ញុំនឹងបន្លឺសូរសៀង ហើយមានព្រះបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ថ្នាក់ថ្នមព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាតិជាផ្លូវការ ហើយធ្វើឱ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំដាក់ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ មនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត ថាខ្ញុំក៏បានយាងចុះមកលើ «ភ្នំដើមអូលីវ» នៅទិសខាងកើត ហើយបានមកដល់ផែនដីជាយូរមកហើយ និងថាខ្ញុំលែងជាបុត្ររបស់ជនជាតិយូដាទៀតហើយ តែជាផ្លេកបន្ទោរនៃទិសខាងកើតវិញ។ ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមពួកគេ។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំនៅយុគសម័យរាប់មិនអស់កន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែល នៅយុគសម័យរាប់មិនអស់កន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយឃើញព្រះភក្ត្រដ៏រុងរឿងរបស់ខ្ញុំ ឮព្រះសូរសៀងរបស់ខ្ញុំ និងឃើញពីកិច្ចការរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំទាំងមូល ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដែរ ពោលគឺដើម្បីឲ្យជាតិសាសន៍ច្រើនរាប់មិនអស់ថ្វាយបង្គំខ្ញុំ ឲ្យមាត់ច្រើនរាប់មិនអស់ទទួលស្គាល់ខ្ញុំ ឲ្យមនុស្សច្រើនរាប់មិនអស់ដាក់សេចក្តីជំនឿរបស់ពួកគេលើខ្ញុំ និងឲ្យរាស្ដ្ររើសតាំងច្រើនរាប់មិនអស់របស់ខ្ញុំ ត្រឡប់មកចុះចូលនឹងខ្ញុំ!

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ឃើញថា»។

ខាង​ដើម៖ អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់

បន្ទាប់៖ ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger