ជំពូកទី ៣៧
ក្នុងគ្រប់កិច្ចការដែលខ្ញុំបានធ្វើនៅទូទាំងយុគសម័យនានា គ្រប់ដំណាក់កាលរបស់វាគឺសុទ្ធតែពាក់ព័ន្ធនឹងវិធីសាស្រ្ដកិច្ចការដ៏សមស្របរបស់ខ្ញុំ។ ដោយសារមូលហេតុនេះ ទើបរាស្ត្រជាទីស្រឡាញ់របស់ខ្ញុំត្រូវបានធ្វើឱ្យកាន់តែបរិសុទ្ធឡើងៗ ហើយកាន់តែសមស្របឡើងៗសម្រាប់ការប្រើប្រាស់របស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមូលហេតុដូចគ្នានេះ «អ្វីដែលមិនអាចភ្លេចបាន» គឺថា ខណៈពេលដែលវិធីសាស្រ្ដនៃកិច្ចការរបស់ខ្ញុំកើនឡើង នោះចំនួនមនុស្សថយចុះ ហើយបញ្ហានេះបណ្ដាលឱ្យពួកគេលិចទៅក្នុងការត្រិះរិះដ៏ជ្រាលជ្រៅ។ ពិតណាស់ កិច្ចការនៅបច្ចុប្បន្ននេះ គឺនៅតែមិនលើកលែងឡើយ ហើយមនុស្សភាគច្រើនបានជាប់ទៅក្នុងការត្រិះរិះម្ដងទៀត។ ដូច្នេះ ដោយផ្អែកលើការផ្លាស់ប្ដូរចំពោះវិធីសាស្ត្ររបស់ខ្ញុំ នោះក៏នៅមានមនុស្សមួយចំនួននឹងត្រូវតែដកចេញដែរ។ វាអាចត្រូវបានពណ៌នាតាមវិធីនេះ៖ នេះគឺជាអ្វីមួយដែលខ្ញុំបានកំណត់ទុកជាមុន ប៉ុន្តែមិនមែនជាអ្វីមួយដែលខ្ញុំធ្វើឡើយ។ ចាប់តាំងពីការបង្កើតមក មនុស្សជាច្រើនបានធ្លាក់ចុះ ហើយមនុស្សជាច្រើនបានវង្វេងផ្លូវរបស់ពួកគេ ដោយសារតែវិធីសាស្ត្រនៃកិច្ចការរបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនខ្វល់ពីអ្វីដែលមនុស្សធ្វើឡើយ មិនថាពួកគេមានអារម្មណ៍ថា ខ្ញុំមិនគួរឱ្យស្រឡាញ់ ឬសាហាវណាស់ ឬអត់ឡើយ ពោលគឺមិនខ្វល់ថា ការយល់ដឹងរបស់ពួកគេត្រូវឬអត់នោះទេ គឺខ្ញុំចៀសវាងមិនផ្ដល់ការពន្យល់ឡើយ។ ជាដំបូង ចូរយើងមានការប្រកបគ្នាអំពីចំណុចសំខាន់នៃការពិភាក្សានេះ ដើម្បីឱ្យគ្រប់គ្នាអាចទទួលបានការយល់ដ៏លម្អិត ដើម្បីការពារពួកគេពីការមិនយល់អំពីមូលហេតុដែលពួកគេទទួលរងទុក្ខ។ ខ្ញុំនឹងមិនបង្ខំមនុស្សឱ្យទទួលរងទុក្ខដោយស្ងៀមស្ងាត់ដូចមនុស្សគរឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងពណ៌នាគ្រប់យ៉ាងយ៉ាងច្បាស់ ដើម្បីការពារមិនឱ្យពួកគេរអ៊ូរទាំដាក់ខ្ញុំ។ ថ្ងៃមួយ ខ្ញុំនឹងបណ្ដាលឱ្យគ្រប់គ្នាថ្លែងការសរសើរតម្កើងដ៏ស្មោះស្ម័គ្រនៅកណ្ដាលការវាយផ្ចាលរបស់ពួកគេ។ តើអ្នកឯកភាពចំពោះវិធីសាស្ត្រនេះទេ? តើវិធីសាស្ត្រនេះ បំពេញតាមសេចក្ដីតម្រូវរបស់មនុស្សឬទេ?
នៅក្នុងការបើកទំព័រចូលទៅក្នុងសម័យកាលនៃការវាយផ្ចាល ដំបូងឡើយខ្ញុំនឹងមានបន្ទូលប្រាប់មនុស្ស អំពីអត្ថន័យទូទៅដែលនៅពីក្រោយ «សម័យកាល» នេះ ដើម្បីឱ្យពួកគេមិនបំពានខ្ញុំទៀត។ ពោលគឺខ្ញុំនឹងធ្វើការរៀបចំសម្រាប់កិច្ចការរបស់ខ្ញុំដែលនឹងគ្មាននរណាម្នាក់ផ្លាស់ប្ដូរបានឡើយ ហើយខ្ញុំនឹងប្រាកដជាមិនឱ្យនរណាម្នាក់ដែលផ្លាស់ប្ដូរការៀបចំនេះ រួចខ្លួនយ៉ាងងាយឡើយ៖ ខ្ញុំនឹងថ្កោលទោសពួកគេ។ តើអ្នកនឹងចងចាំរឿងនោះទេ? ទាំងអស់នេះគឺជា «ថ្នាំបង្ការ»។ នៅក្នុងវិធីសាស្ត្រថ្មី មនុស្សទាំងអស់ត្រូវតែយល់ជាមុនសិនថា គោលដៅដំបូងបំផុតដើម្បីសម្រេចបានគឺត្រូវទទួលបានការយល់ដឹងអំពីស្ថានភាពជាក់ស្ដែងផ្ទាល់ខ្លួនរបស់ពួកគេ។ មុនពេលទទួលបានការយល់ដឹងមួយចំនួនអំពីខ្លួនឯង នោះគ្មាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឱ្យនិយាយយ៉ាងធ្វេសប្រហែសនៅក្នុងក្រុមជំនុំឡើយ ហើយខ្ញុំនឹងច្បាស់ជាវាយផ្ចាលនរណាដែលបំពានច្បាប់វិន័យនេះ។ ចាប់ពីថ្ងៃនេះតទៅ ពួកសាវ័កទាំងអស់នឹងត្រូវបានដាក់ក្នុងបញ្ជីក្នុងក្រុមជំនុំ និងត្រូវបានហាមពីការផ្លាស់ទីពីនេះទៅនោះតាមអំពើចិត្ត ការធ្វើបែបនោះនឹងមានផលផ្លែតិចតួច។ ពួកគេទាំងអស់ហាក់ដូចជាកំពុងតែបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែជាក់ស្ដែងពួកគេកំពុងតែបោកបញ្ឆោតខ្ញុំ។ ក្រៅពីអ្វីដែលបានកើតឡើង បច្ចុប្បន្ននេះគឺជាគ្រប់យ៉ាងនៅក្នុងអតីតកាល ហើយមិនត្រូវបាននាំមកម្ដងទៀតឡើយ។ ដូច្នេះហើយ ពាក្យ «សាវ័ក» នឹងត្រូវបានបំបាត់ចោល ហើយនឹងមិនត្រូវបានប្រើប្រាស់ម្ដងទៀតឡើយ ដើម្បីឱ្យមនុស្សទាំងអស់អាចចុះចេញពី «តួនាទី» របស់ពួកគេ និងស្គាល់ខ្លួនឯង។ ពិតណាស់ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់ពួកគេ។ «តួនាទី» មួយ មិនមែនជាម្កុដឡើយ។ វាគ្រាន់តែជាពាក្យនៃការនិយាយមួយប៉ុណ្ណោះ។ តើអ្នកយល់ពីអ្វីដែលខ្ញុំកំពុងសំដៅលើទេ? អ្នកដែលដឹកនាំក្រុមជំនុំ នឹងនៅតែរស់នៅជាជីវិតក្រុមជំនុំនៅក្នុងក្រុមជំនុំផ្ទាល់ខ្លួនរបស់ពួកគេ ទោះបីជាតាមពិតទៅ នេះមិនមែនជាច្បាប់វិន័យតឹងរ៉ឹងក៏ដោយ។ នៅពេលដែលចាំបាច់ ពួកគេអាចទៅសួរសុខទុក្ខក្រុមជំនុំ ដោយមានការសម្របសម្រួលពីអតីតសាវ័កដទៃទៀត។ អ្វីដែលសំខាន់បំផុតគឺថា ការប្រកបគ្នានៃក្រុមជំនុំត្រូវតែបានបង្កើន លុះត្រាតែគ្មាននរណាម្នាក់ក្នុងចំណោមសមាជិករបស់ពួកគេ ពិតជាកំពុងរស់នៅក្នុងជីវិតតាមបែបក្រុមជំនុំ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែសង្កត់ធ្ងន់ថា អ្នកទាំងអស់គ្នាត្រូវតែរួបរួមគ្នាក្នុងការស្គាល់ខ្លួនឯង និងក្នុងការបះបោរប្រឆាំងនឹងសត្វនាគដ៏ធំមានសម្បុរក្រហម៖ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំ។ មនុស្សនិយាយច្រើនប៉ុនណា គឺមិនសំខាន់ឡើយ។ ផ្ទុយទៅវិញ វាជារឿងសំខាន់បំផុតដែលរាស្ត្ររបស់ខ្ញុំទាំងអស់អាចរួមគ្នាតែមួយ ដោយសារនោះគឺជាវិធីតែមួយគត់ ដើម្បីធ្វើបន្ទាល់យ៉ាងពិតប្រាកដ។ នៅក្នុងអតីតកាល មនុស្សទាំងអស់បាននិយាយថា ពួកគេនឹងស្គាល់ខ្លួនឯង ប៉ុន្តែខ្ញុំបានថ្លែងព្រះបន្ទូលរាប់មិនអស់ តើអ្នករាល់គ្នាបានស្គាល់ខ្លួនឯងបានប៉ុនណា? កាលណាតួនាទីរបស់មនុស្សម្នាក់កាន់តែខ្ពស់ នោះកាន់តែលំបាកសម្រាប់គេដើម្បីទុកខ្លួនឯងមួយឡែក សេចក្ដីសង្ឃឹមរបស់គេកាន់តែធំ ហើយគេនឹងទទួលរងទុក្ខកាន់តែច្រើននៅពេលត្រូវបានវាយផ្ចាល។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ខ្ញុំសម្រាប់មនុស្សជាតិ។ តើអ្នកយល់ទេ? ចូរកុំគ្រាន់តែយករឿងនេះដោយមិនបានគិតវែងឆ្ងាយឱ្យសោះ។ ការធ្វើដូច្នោះ វារាក់កំផែលពេក ហើយគ្មានតម្លៃឡើយ។ តើអ្នកយល់ពីអត្ថន័យបង្កប់នៅទីនេះឬទេ? ប្រសិនបើសមាជិកនានានៃក្រុមជំនុំពិតជាអាចយល់អំពីខ្លួនឯង នោះរឿងនេះនឹងបញ្ជាក់ថា មនុស្សប្រភេទនោះពិតជាស្រឡាញ់ខ្ញុំ។ មានន័យថា ប្រសិនបើអ្នកមិនកាច់នំប៉័ងជាមួយមនុស្សទេ នោះអ្នកនឹងមិនយល់ពីការលំបាករបស់ពួកគេឡើយ។ តើអ្នកបកស្រាយការនិយាយនេះដូចម្ដេច? នៅទីបញ្ចប់ ខ្ញុំនឹងបណ្ដាលឱ្យមនុស្សទាំងអស់ស្គាល់ខ្លួនឯង ក្នុងអំឡុងពេលនៃការវាយផ្ចាលរបស់ពួកគេ ហើយធ្វើឱ្យពួកគេច្រៀង និងសើច ខណៈដែលការវាយផ្ចាលកំពុងកើតឡើង។ តើអ្នកនឹងពិតជាមានសេចក្ដីជំនឿដើម្បីធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យឬទេ? ដូច្នេះ តើអ្នកនឹងធ្វើអ្វីនៅក្នុងការអនុវត្តរបស់អ្នករាល់គ្នា? ចាប់ពីពេលនេះតទៅ កិច្ចការរបស់ក្រុមជំនុំនីមួយៗនឹងត្រូវបានទទួលខុសត្រូវដោយបុគ្គលសមស្រប នៅក្នុងក្រុមជំនុំនោះ ហើយពួកសាវ័ក នឹងគ្រាន់តែរស់នៅក្នុងជីវិតនៃក្រុមជំនុំប៉ុណ្ណោះ។ នេះត្រូវបានគេហៅថា «ការដកស្រង់បទពិសោធន៍ជីវិត»។ តើអ្នកយល់ទេ?
នៅមុនពេលដែលការវាយផ្ចាលចូលមកជាផ្លូវការចំពោះមនុស្ស នោះដំបូងឡើយ ខ្ញុំនឹងធ្វើ «កិច្ចការនៃការធ្វើបដិសណ្ឋារកិច្ច» ចំពោះមនុស្ស ប្រយោជន៍ឱ្យនៅទីបញ្ចប់ ពួកគេទាំងអស់អាចធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យបាន។ សូម្បីតែអ្នកដែលនឹងដកខ្លួន ក៏ពួកគេត្រូវតែទទួលរងទុក្ខ និងបញ្ចប់ការធ្វើទីបន្ទាល់មុនពេលដែលចាកចេញដែរ បើមិនដូច្នោះទេ ខ្ញុំនឹងមិនឱ្យពួកគេរួចខ្លួនយ៉ាងងាយៗឡើយ។ នេះបង្ហាញពីនិស្ស័យរបស់ខ្ញុំ អំពីការមិនអត់ឱនចំពោះការបំពានរបស់មនុស្ស ក៏ដូចជានិស្ស័យរបស់ខ្ញុំ អំពីការសម្រេចបាននូវអ្វីដែលខ្ញុំមានបន្ទូល។ ដូច្នេះ ខ្ញុំនឹងបានបំពេញសេចក្ដីសន្យារបស់ខ្ញុំថា «ខ្ញុំធ្វើតាមអ្វីដែលខ្ញុំមានបន្ទូល អ្វីដែលខ្ញុំមានបន្ទូលនឹងត្រូវបានបំពេញ ហើយអ្វីដែលខ្ញុំធ្វើនឹងស្ថិតនៅអស់កល្បជានិច្ច»។ ខណៈដែលព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះព្រះវិញ្ញាណរបស់ខ្ញុំក៏ចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ដែរ។ តើនរណានឹងហ៊ានលេង «តុក្កតា» ដែលកាន់នៅក្នុងដៃរបស់ពួកគេតាមអំពើចិត្តនោះ? គ្រប់គ្នាត្រូវតែទទួលយកការវាយផ្ចាលរបស់ខ្ញុំយ៉ាងសុភាពរាបសារ និងយ៉ាងស្ដាប់បង្គាប់។ តើនរណាអាចរត់គេចពីវាបាន? តើអាចមានផ្លូវផ្សេងទៀតក្រៅពីខ្ញុំឬទេ? ថ្ងៃនេះ ខ្ញុំបានអនុញ្ញាតឱ្យអ្នកនៅលើផែនដី ហើយអ្នកត្រេកអរ។ ថ្ងៃស្អែក ខ្ញុំនឹងអនុញ្ញាតឱ្យអ្នកចូលទៅក្នុងស្ថានសួគ៌ ហើយអ្នកនឹងថ្វាយការសរសើរតម្កើង។ នៅថ្ងៃបន្ទាប់ពីនោះ ខ្ញុំនឹងដាក់អ្នកនៅក្រោមដី ជាកន្លែងដែលអ្នកនឹងត្រូវបានវាយផ្ចាល។ តើទាំងអស់នេះ មិនមែនជាសេចក្ដីតម្រូវនៃកិច្ចការរបស់ខ្ញុំទេឬ? តើអ្នកណាដែលមិនទទួលរងទុក្ខដោយគ្រោះអកុសល ហើយទទួលបានព្រះពរដើម្បីជាប្រយោជន៍នៃសេចក្ដីតម្រូវរបស់ខ្ញុំនោះ? តើអ្នករាល់គ្នាអាចជាករណីលើកលែងឬទេ? ក្នុងនាមជារាស្ត្ររបស់ខ្ញុំនៅលើផែនដី តើអ្នកនឹងធ្វើអ្វីដើម្បីជាប្រយោជន៍នៃសេចក្ដីតម្រូវរបស់ខ្ញុំ និងបំណងព្រះហឫទ័យរបស់ខ្ញុំ? តើវាអាចដូច្នោះទេ ដែលអ្នកសរសើរតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំដោយមាត់ ខណៈពេលដែលស្អប់ខ្ញុំនៅក្នុងចិត្តរបស់អ្នកនោះ? ការធ្វើកិច្ចការសម្រាប់ខ្ញុំ និងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ ក៏ដូចជាការយល់អំពីខ្លួនឯង និងការបះបោរប្រឆាំងនឹងសត្វនាគដ៏ធំមានសម្បុរក្រហមដែរ ទាំងអស់នេះមិនមែនជាកិច្ចការងាយស្រួលឡើយ ហើយអ្នកត្រូវតែបង់ថ្លៃក្នុងការធ្វើបែបនោះ។ នៅពេលដែលខ្ញុំមានបន្ទូលថា «ថ្លៃ» តើអ្នករាល់គ្នាគិតថា ខ្ញុំចង់មានន័យដូចម្ដេច? ខ្ញុំនឹងមិនពិភាក្សាពីរឿងនេះនៅពេលនេះឡើយ ហើយខ្ញុំនឹងមិនផ្ដល់ចម្លើយត្រង់ដល់មនុស្សដែរ។ ផ្ទុយទៅវិញ ខ្ញុំនឹងឱ្យពួកគេរិះគិតវាដោយខ្លួនឯង ហើយបន្ទាប់មក ឆ្លើយសំណួររបស់ខ្ញុំយ៉ាងជាក់ស្ដែង តាមវិធីនៃឥរិយាបថ និងសកម្មភាពរបស់ពួកគេ។ តើអ្នកអាចធ្វើរឿងនេះបានទេ?
ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩២