ជំពូកទី ៣៦

គ្រប់យ៉ាងត្រូវបានរៀបចំដោយស្នាព្រហស្ដរបស់ខ្ញុំ។ តើនរណាហ៊ានធ្វើតាមអ្វីដែលពួកគេចង់ធ្វើ? តើនរណាអាចផ្លាស់ប្តូររបស់ដែលខ្ញុំរៀបចំនោះបាន? មនុស្សរសាត់អណ្តែតទៅតាមខ្យល់ ផ្លាស់ទីដូចធូលីដី ផ្ទៃមុខរបស់ពួកគេក្រៀមក្រំ ដែលធ្វើឲ្យពួកគេគួរឲ្យស្អប់តាំងពីក្បាលរហូតដល់ចុងជើង។ ខ្ញុំទតមើលពីលើពពកទាំងពិបាកចិត្ត៖ ហេតុអ្វីបានជាមនុស្ស ដែលម្តងនោះធ្លាប់ពេញដោយជីវិត បែរជាក្លាយជាបែបនេះទៅវិញ? ហេតុអ្វីបានជាគេមិនដឹង ហើយមិនចាប់អារម្មណ៍ចំពោះរឿងនេះ? ហេតុអ្វីបានជាគេ «បណ្តោយខ្លួន» ហើយទុកឲ្យសំរាមគ្របបាំងខ្លួនគេអ៊ីចឹង? ធ្វើបែបនេះ គឺជាការខ្វះនូវសេចក្តីស្រឡាញ់ និងការគោរពចំពោះខ្លួនឯង។ ហេតុអ្វីបានជាមនុស្សតែងតែគេចពីអ្វីដែលខ្ញុំសួរ? តើខ្ញុំពិតជាសាហាវ និងយង់ឃ្នងចំពោះពួកគេឬ? តើខ្ញុំពិតជាដាច់ខាត ហើយគ្មានហេតុផលឬ? ដូច្នេះ ហេតុអ្វីបានជាមនុស្សតែងតែសម្លឹងសម្លក់ដាក់ខ្ញុំ? ហេតុអ្វីបានជាពួកគេតែងតែស្អប់ខ្ញុំ? តើខ្ញុំបាននាំពួកគេមកដល់ចុងបញ្ចប់នៃផ្លូវហើយឬនៅ? មនុស្សមិនដែលរកឃើញអ្វីនៅក្នុងការវាយផ្ចាលរបស់ខ្ញុំនោះទេ ដោយសារគេមិនធ្វើអ្វីក្រៅពីយកដៃទាំងពីរកាន់នឹមពាក់នៅនឹងករបស់គេនោះទេ ភ្នែករបស់ពួកគេទាំងគូសម្លឹងផ្ចង់មករកខ្ញុំ ដូចសម្លឹងសត្រូវអ៊ីចឹង ហើយមានតែពេលនេះទេដែលខ្ញុំដឹងថា គេខ្សោយបែបណា។ ដោយសារតែហេតុផលនេះ ទើបខ្ញុំនិយាយថា គ្មាននរណាម្នាក់បានឈរដ៏រឹងមាំក្នុងការល្បងលរបស់ខ្ញុំនោះទេ។ តើមាឌរបស់មនុស្សពិតជាមិនមែនដូច្នោះមែនទេ? តើខ្ញុំត្រូវការប្រាប់គេអំពីតួលេខនៃ «ខ្នាត» របស់គេឬទេ? «កម្ពស់» របស់មនុស្ស គឺមិនលើសពីកម្ពស់របស់ដង្កូវដ៏តូចមួយដែលវានៅលើដីផង ហើយ «ដើមទ្រូង» របស់គេ ប៉ុនទំហំទ្រូងរបស់សត្វពស់ប៉ុណ្ណោះ។ ក្នុងន័យនេះ ខ្ញុំមិនមែនកំពុងតែមានព្រះបន្ទូលមើលងាយមនុស្សនោះទេ តើទាំងនេះមិនមែនជាទំហំពិតនៃមាឌរបស់គេទេឬអី? តើខ្ញុំបានកាត់បន្ថយមនុស្សឬ? មនុស្សប្រៀបដូចជាក្មេងបៀមដៃម្នាក់។ សូម្បីតែពេលដែលគេលេងជាមួយសត្វ ក៏គេនៅតែសប្បាយដែរ ហើយពួកគេដូចជាសត្វឆ្មា ដែលរស់នៅដោយគ្មានការខ្វល់ខ្វាយ ឬការព្រួយបារម្ភអ្វីសោះ។ អាចដោយសារតែឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ឬក៏តួនាទីរបស់ព្រះជាម្ចាស់នៅលើស្ថានសួគ៌ ទើបខ្ញុំមានអារម្មណ៍ធុញថប់នឹងជីវិតរស់នៅដ៏ខ្ជះខ្ជាយរបស់មនុស្សនៅលើផែនដី។ ដោយសារតែជីវិតរបស់មនុស្ស ដែលដូចទៅនឹងសត្វប៉ារ៉ាស៊ីត ទើប «ការចាប់អារម្មណ៍» របស់ខ្ញុំនៅក្នុងពាក្យថា «ជីវិតមនុស្ស» មានការកើនឡើងបន្តិច ហេតុដូច្នេះហើយ ទើបខ្ញុំចាប់ផ្តើម «គួរសម» បន្តិចចំពោះជីវិតមនុស្ស។ វាហាក់ដូចជា មានតែមនុស្សដែលអាចបង្កើតជីវិតមួយដែលមានន័យ ខណៈដែលខ្ញុំមិនអាចធ្វើបាន។ ដូច្នេះ ខ្ញុំមិនអាចធ្វើអ្វីបាន ក្រៅពីដកថយទៅកាន់ «ទីភ្នំ» ដោយសារតែខ្ញុំមិនអាចមានបទពិសោធន៍ និងសង្កេតមើលភាពលំបាកនៅក្នុងចំណោមមនុស្សបាន។ ប៉ុន្តែមនុស្សបង្ខិតបង្ខំខ្ញុំភ្លាមៗ ខ្ញុំគ្មានជម្រើសនោះទេ! ខ្ញុំមិនអាចធ្វើអ្វីបាន ក្រៅពីស្តាប់បង្គាប់តាមការរៀបចំរបស់មនុស្សនោះទេ ដោយប្រមូលផ្តុំបទពិសោធន៍ជាមួយគេ ហើយឆ្លងកាត់ជីវិតជាមនុស្សជាមួយគេ។ នៅលើស្ថានសួគ៌ ខ្ញុំបានធ្វើដំណើរកម្សាន្តជុំវិញទីក្រុងទាំងមូលម្តង ហើយនៅក្រោមស្ថានសួគ៌ ខ្ញុំបានធ្វើដំណើរកម្សាន្តគ្រប់ប្រទេសទាំងអស់ម្តង។ ប៉ុន្តែគ្មាននរណាម្នាក់បានរកឃើញខ្ញុំនោះទេ។ ពួកគេគ្រាន់តែឮសម្លេងនៃការផ្លាស់ទីរបស់ខ្ញុំប៉ុណ្ណោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំយាងមកហើយត្រឡប់ទៅវិញ ដោយមិនបានបន្សល់ទុកដាន ឬស្រមោលនោះទេ។ វាដូចជាខ្ញុំជារូបព្រះដែលមើលមិនឃើញ នៅក្នុងចិត្តរបស់ពួកគេអ៊ីចឹង ប៉ុន្តែមនុស្សមិនជឿដូច្នោះទេ។ តើទៅរួចទេ ដែលទាំងអស់នេះមិនមែនជាការពិតដែលត្រូវបានសារភាពចេញពីមាត់របស់មនុស្ស? នៅត្រង់ចំណុចនេះ តើនរណាដែលមិនទទួលស្គាល់ថា ពួកគេគួរតែត្រូវវាយផ្ចាល? តើមនុស្សនៅតែអាចពើងដើមទ្រូងនៅមុខអំណះអំណាងដ៏រឹងមាំបានទេ?

ខ្ញុំកំពុងតែ «ដោះស្រាយកិច្ចការ» នៅក្នុងចំណោមមនុស្ស ខ្ញុំគ្រវែងចោលភាពមិនបរិសុទ្ធ និងភាពទុចរិតរបស់គេទាំងអស់ ហើយដាក់គេក្នុង «ឲ្យឆ្លងកាត់ដំណើរការ» ដូច្នេះ ពួកគេនឹងត្រូវព្រះហឫទ័យរបស់ខ្ញុំ។ ប៉ុន្តែ កិច្ចសហការរបស់មនុស្សគឺចាំបាច់មិនអាចខ្វះបានសម្រាប់កិច្ចការនៅក្នុងដំណាក់កាលនេះ ដោយសារតែគេតែងតែលោតកញ្ឆេងដូចត្រីដែលទើបនឹងចាប់បានអ៊ីចឹង។ ដូច្នេះ ដើម្បីការពារគ្រោះថ្នាក់ណាមួយ ខ្ញុំបានសម្លាប់ «ត្រី» ដែលត្រូវចាប់បាន បន្ទាប់ពីនោះមក ត្រីក៏ស្តាប់បង្គាប់ ហើយមិនមានការរអ៊ូរទាំសូម្បីតែបន្តិច។ នៅពេលដែលខ្ញុំត្រូវការមនុស្ស គេតែងតែលាក់ខ្លួន។ វាដូចជាគេមិនដែលឃើញទស្សនីយភាពដ៏គួរឲ្យភ្ញាក់ផ្អើល វាដូចជាគេបានកើតនៅតំបន់ជនបទ ហើយមិនដឹងអ្វីពីបញ្ហានៅក្នុងទីក្រុងអ៊ីចឹង។ ខ្ញុំបន្ថែមប្រាជ្ញារបស់ខ្ញុំ ទៅក្នុងផ្នែកនានាដែលមនុស្សខ្វះខាត ហើយធ្វើឲ្យគេស្គាល់ខ្ញុំ។ ដោយសារតែមនុស្សក្រីក្រពេក ទើបខ្ញុំយាងមកក្នុងចំណោមមនុស្សដោយផ្ទាល់ ហើយប្រទាន «ផ្លូវទៅកាន់ភាពមានបាន» ដល់គេ ដែលធ្វើឲ្យគេបើកភ្នែករបស់គេ។ ក្នុងន័យនេះ តើខ្ញុំមិនមែនកំពុងសង្គ្រោះគេទេឬអី? តើនេះមិនមែនជាសេចក្តីមេត្តាករុណារបស់ខ្ញុំចំពោះមនុស្សទេឬអី? តើសេចក្តីស្រឡាញ់ផ្តល់ឲ្យដោយគ្មានលក្ខខ័ណ្ឌមែនទេ? ចុះសេចក្តីស្អប់វិញ ផ្តល់ឲ្យដោយការវាយផ្ចាលមែនទេ? ខ្ញុំបានពន្យល់មនុស្សពីការយល់ឃើញផ្សេងៗ ប៉ុន្តែគេចាត់ទុកការពន្យល់នេះត្រឹមតែជាពាក្យសម្តី និងជាគោលលទ្ធិប៉ុណ្ណោះ។ វាដូចជាព្រះសូរសៀងរបស់ខ្ញុំជាទំនិញដែលគេបោះចោល សម្រាប់លក់ឡៃឡុងនៅក្នុងដៃរបស់មនុស្សអ៊ីចឹង។ ដូច្នេះហើយ នៅពេលដែលខ្ញុំមានបន្ទូលប្រាប់មនុស្សថា ព្យុះដ៏ធំមួយកំពុងតែមក ដើម្បីគ្របដណ្តប់ភូមិភ្នំ នោះគ្មាននរណាម្នាក់គិតដល់វានោះទេ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលផ្លាស់ទីផ្ទះសម្បែងរបស់ពួកគេ ទាំងក្នុងចិត្តរបស់ពួកគេនៅសង្ស័យនៅឡើយ។ ចំណែកអ្នកផ្សេងវិញ មិនបានផ្លាស់ទីនោះទេ ដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង ហើយដូចខ្ញុំជាសត្វត្រចៀកកាំមកពីលើមេឃអ៊ីចឹង គឺពួកមិនយល់អី្វដែលខ្ញុំមានបន្ទូលសោះ។ មានតែនៅពេលដែលភ្នំទាំងឡាយដួលរលំ ហើយផែនដីបែកជាពីរ ទើបមនុស្សគិតដល់ព្រះបន្ទូលរបស់ខ្ញុំ មានតែពេលនោះទេ ទើបពួកគេភ្ញាក់ពីការយល់សប្តិរបស់ពួកគេ ប៉ុន្តែពេលវេលាបានមកដល់រួចរាល់ហើយ ពួកគេហ៊ុំព័ទ្ធដោយទឹកជំនន់ដ៏ធំ សាកសពរបស់ពួកគេអណ្តែតនៅលើផ្ទៃទឹក។ ដោយទតឃើញពីការឈឺចាប់នៅក្នុងពិភពលោក ខ្ញុំបញ្ចេញដង្ហើមដ៏ធំ សម្រាប់ភាពអកុសលរបស់មនុស្ស។ ខ្ញុំបានចំណាយពេលយ៉ាងច្រើន ហើយខ្ញុំបានចំណាយយ៉ាងច្រើន ដើម្បីជោគវាសនារបស់មនុស្ស។ នៅក្នុងចិត្តរបស់មនុស្ស ខ្ញុំមិនបានស្រក់ទឹកភ្នែកនោះទេ ផ្ទុយទៅវិញ ក្រៅពី «រឿងចំឡែក» ដែលថា ខ្ញុំគ្មានការស្រក់ទឹកភ្នែកនោះ ខ្ញុំបានស្រក់ទឹកភ្នែកច្រើនណាស់ដើម្បីមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនដឹងអ្វីសោះពីរឿងនេះ គេគ្រាន់តែលេងតុក្កតានៅក្នុងដៃនៅលើផែនដីប៉ុណ្ណោះ ដូចជាគ្មានវត្តមានរបស់ខ្ញុំអ៊ីចឹង។ ដូច្នេះ ក្នុងកាលៈទេសៈបច្ចុប្បន្ន មនុស្សនៅតែស្ពឹក ហើយដឹងមិនច្បាស់។ ពួកគេនៅតែ «កក» នៅក្នុងជាន់ក្រោមដី ដូចពួកគេកំពុងដេកនៅក្នុងរណ្តៅអ៊ីចឹង។ ដោយទតឃើញពីសកម្មភាពរបស់មនុស្ស នោះជម្រើសរបស់ខ្ញុំគ្មានអ្វីក្រៅពីចាកចេញនោះទេ...

នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំបានធ្វើសេចក្តីល្អច្រើនណាស់សម្រាប់មនុស្ស ដូច្នេះហើយ ពួកគេមើលមកខ្ញុំជាគំរូសម្រាប់យុគសម័យបច្ចុប្បន្ននេះ។ ប៉ុន្តែ ពួកគេមិនដែលចាត់ទុកខ្ញុំជាអ្នកគ្រប់គ្រងជោគវាសនារបស់មនុស្ស និងជាអ្នកបង្កើតរបស់សព្វសារពើនោះទេ។ វាដូចជាពួកគេមិនយល់ពីខ្ញុំអ៊ីចឹង។ ទោះបីមនុស្សធ្លាប់យំម្តង «សូមឲ្យការយល់ដឹងមានអាយុយឺនយូរ» ក៏ដោយ ក៏គ្មាននរណាម្នាក់បានចំណាយពេលវេលាច្រើនដើម្បីវិភាគពាក្យ «ការយល់ដឹង» នេះដែរ នេះបង្ហាញថា មនុស្សពុំមានចំណង់ក្នុងការស្រឡាញ់ខ្ញុំនោះទេ។ នៅពេលបច្ចុប្បន្ននេះ មនុស្សមិនដែលផ្តល់តម្លៃដល់ខ្ញុំ ពួកគេគ្មានយកខ្ញុំដាក់ក្នុងចិត្តរបស់ពួកគេនោះទេ។ តើពួកគេអាចបង្ហាញសេចក្តីស្រឡាញ់ដ៏ពិតចំពោះខ្ញុំ នៅថ្ងៃឈឺចាប់ដែលនឹងមកដល់ឬទេ? សេចក្តីសុច្ចរិតរបស់មនុស្ស នៅតែជាវត្ថុគ្មានទម្រង់ ជាវត្ថុដែលមិនអាចមើលឃើញ ឬប៉ះពាល់បាន។ អ្វីដែលខ្ញុំចង់បាន គឺចិត្តរបស់មនុស្ស ដោយសារនៅក្នុងរាងកាយរបស់មនុស្ស ចិត្តគឺជារបស់ដែលមានតម្លៃបំផុត។ តើទង្វើរបស់ខ្ញុំមិនសមនឹងទទួលបានការតបស្នងដោយចិត្តរបស់មនុស្សទេឬ? ហេតុអ្វីបានជាមនុស្សមិនថ្វាយចិត្តរបស់ពួកគេដល់ខ្ញុំ? ហេតុអ្វីបានជាពួកគេអោបក្រសោបចិត្តជាប់នឹងដើមទ្រូងរបស់ពួកគេ ដោយមិនចង់ឲ្យចិត្តនោះចាកចេញទៅវិញ? តើចិត្តរបស់មនុស្សអាចធានានូវសេចក្តីស្ងប់ និងសុភមង្គលអស់មួយជីវិតរបស់មនុស្សបានឬទេ? ហេតុអ្វីបានជានៅពេលដែលខ្ញុំធ្វើការទាមទារពីមនុស្ស ពួកគេតែងតែច្បាមធូលីដីមួយដៃ ហើយគ្រវែងដាក់ខ្ញុំទៅវិញ? តើនេះមិនមែនជាផែនការដ៏មានល្បិចកលរបស់មនុស្សទេឬ? វាដូចជាពួកគេកំពុងតែព្យាយាមបោកបញ្ឆោតអ្នកដើរឆ្លងកាត់ម្នាក់ ដែលរកកន្លែងទៅណាមិនឃើញ ដោយល្បួងឲ្យគាត់ត្រឡប់ទៅផ្ទះ ដែលជាកន្លែងដែលពួកគេប្រព្រឹត្តគ្មានមេត្តា និងសម្លាប់គាត់ចោលនៅទីនោះ។ មនុស្សក៏ចង់ធ្វើទង្វើបែបនោះចំពោះខ្ញុំដែរ។ វាដូចជាពួកគេជាអ្នកប្រហារជីវិត ដែលនឹងសម្លាប់នរណាម្នាក់ដោយគ្មានពព្រិចភ្នែក ហើយដូចជាពួកគេជាស្តេចនៃអារក្ស ដែលការសម្លាប់មនុស្សគឺធម្មជាតិទីពីររបស់វាអ៊ីចឹង។ ប៉ុន្តែពេលនេះ មនុស្សមកចំពោះមុខខ្ញុំ ទោះបីជាយ៉ាងណា ពួកគេមានផែនការរបស់ពួកគេ ដោយនៅតែចង់ប្រើមធ្យោបាយបែបនោះដដែល ចំណែកខ្ញុំក៏មានវិធានការតបតរបស់ខ្ញុំផងដែរ។ ទោះបីជាមនុស្សមិនស្រឡាញ់ខ្ញុំក៏ដោយ តើខ្ញុំមិនអាចផ្សព្វផ្សាយវិធានការតបតរបស់ខ្ញុំជាសាធារណៈនៅពេលនេះ បានយ៉ាងដូចម្តេច? ខ្ញុំមានជំនាញដែលគ្មានដែនកំណត់ និងមិនអាចវាស់ស្ទង់បាន ក្នុងការគ្រប់គ្រងមនុស្ស។ គ្រប់ផ្នែករបស់គេ ត្រូវបានខ្ញុំកាន់កាប់ និងឆ្លងកាត់ដំណើរការរបស់ខ្ញុំផ្ទាល់។ នៅទីបញ្ចប់ ខ្ញុំនឹងធ្វើឲ្យមនុស្សស៊ូទ្រាំនឹងការឈឺចាប់ ដើម្បីឲ្យពួកគេលះបង់នូវអ្វីដែលពួកគេស្រឡាញ់ ហើយធ្វើឲ្យពួកគេថ្វាយខ្លួនមកក្នុងការរៀបចំរបស់ខ្ញុំ ហើយនៅពេលនោះ តើមនុស្សនឹងមានអ្វីរអ៊ូរទាំទៀតទៅ? តើទាំងអស់នេះ មិនមែនដើម្បីផលប្រយោជន៍របស់មនុស្សទេឬអី? កាលពីពេលកន្លងទៅ ខ្ញុំមិនដែលមានបន្ទូលប្រាប់មនុស្ស អំពីជំហាននៃកិច្ចការរបស់ខ្ញុំនោះទេ ប៉ុន្តែបច្ចុប្បន្ននេះ មិនដូចជាពេលមុនទេ ដោយសារតែមាតិកានៃកិច្ចការរបស់ខ្ញុំខុសពីមុន នោះខ្ញុំបានមានបន្ទូលប្រាប់មនុស្សអំពីកិច្ចការរបស់ខ្ញុំ ទុកជាមុន ដើម្បីការពារពួកគេមិនឲ្យពួកគេដួលរលំដោយសារតែបញ្ហានេះ។ តើនេះមិនមែនជាថ្នាំវ៉ាក់សាំងដែលខ្ញុំបានចាក់ទៅក្នុងខ្លួនមនុស្សទេឬអី? ទោះក្នុងហេតុផលណាក៏ដោយ មនុស្សមិនដែលយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំដោយអស់ពីចិត្តនោះទេ។ វាដូចជាមានភាពស្រេកឃ្លាននៅក្នុងពោះរបស់ពួកគេ ហើយពួកគេមិនច្បាស់អំពីអ្វីដែលពួកគេទទួលទានអ៊ីចឹង ដែលនេះធ្វើឲ្យក្រពះរបស់ពួកគេទន់ខ្សោយ។ ប៉ុន្តែមនុស្ស បានយក «រូបរាងកាយដ៏មាំមួន» របស់ពួកគេ ធ្វើជាដើមទុន ហើយមិនបានកត់សម្គាល់ពីការដាស់តឿនរបស់ «វេជ្ជបណ្ឌិត» នោះទេ។ ដោយទតឃើញពីចរិតរឹងរូសរបស់ពួកគេ ទើបខ្ញុំខ្វល់ខ្វាយពីមនុស្ស។ ដោយសារមនុស្សនៅមិនទាន់ដឹងក្តី ហើយនៅមិនទាន់មានបទពិសោធន៍នៅក្នុងជីវិតមនុស្ស ទើបពួកគេគ្មានការភ័យខ្លាច។ ពាក្យ «ជីវិតមនុស្ស» មិនមាននៅក្នុងចិត្តរបស់ពួកគេនោះទេ ពួកគេមិនយកចិត្តទុកដាក់ចំពោះពាក្យនេះ ហើយគ្រាន់តែធុញនឹងព្រះបន្ទូលរបស់ខ្ញុំ ដូចជាខ្ញុំជាស្ត្រីចំណាស់ដែលមានការភ្លេចភ្លាំងម្នាក់ អ៊ីចឹង។ សរុបមក ទោះបីក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា មនុស្សអាចយល់ព្រះហឫទ័យរបស់ខ្ញុំ ដោយសារតែខ្ញុំមិនមានបំណងបញ្ជូនមនុស្សទៅដែនដីនៃសេចក្តីស្លាប់នោះទេ។ ខ្ញុំសង្ឃឹមថា មនុស្សអាចយល់ពីអារម្មណ៍របស់ខ្ញុំនៅពេលនេះ ហើយពិចារណាចំពោះអម្រែកដែលខ្ញុំស្ពាយនៅពេលនេះតែម្តង។

ថ្ងៃទី ២៦ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២៩

បន្ទាប់៖ ជីវិតពេត្រុស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ