ជំពូកទី ២០

ភាពសម្បូរហូរហៀរនៃផ្ទះសំបែងរបស់ខ្ញុំ គឺមិនអាចរាប់ ឬវាស់បានឡើយ ប៉ុន្តែមនុស្សមិនដែលមករកខ្ញុំដើម្បីរីករាយនឹងរបស់ទាំងនោះទេ។ មនុស្សមិនអាចរីករាយតែម្នាក់ឯង ហើយក៏មិនអាចការពារខ្លួនដោយប្រើប្រាស់ការព្យាយាមផ្ទាល់ខ្លួនបានដែរ។ ផ្ទុយទៅវិញ គេតែងតែទុកចិត្តអ្នកដទៃ។ មនុស្សទាំងអស់ដែលខ្ញុំទតមើល គ្មាននរណាម្នាក់ស្វែងរកខ្ញុំដោយផ្ទាល់ និងដោយផ្ចិតផ្ចង់នោះទេ។ ពួកគេមកនៅចំពោះមុខខ្ញុំដោយសារអ្នកដទៃជំរុញ ធ្វើតាមមនុស្សភាគច្រើនតែប៉ុណ្ណោះ ហើយពួកគេមិនចង់លះបង់ ឬចំណាយពេលដើម្បីបង្កើនជីវិតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។ ដូច្នេះហើយ ក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់រស់ក្នុងតថភាពឡើយ ហើយមនុស្សទាំងអស់សុទ្ធតែរស់នៅក្នុងជីវិតដែលគ្មានន័យ។ ដោយសារតែទំនៀមទម្លាប់ និងវិធីដែលបានបង្កើតតាំងពីយូរលង់ណាស់មកហើយ ទើបធ្វើឲ្យរូបកាយរបស់មនុស្សទាំងអស់សាយភាយដោយក្លិននៃដីនៅផែនដី។ ជាលទ្ធផល មនុស្សធំធាត់ទាំងស្ពឹកស្រពន់ ដោយមិនដឹងពីការបំផ្លាញរបស់ពិភពលោកទេ ហើយផ្ទុយទៅវិញ គេធ្វើឲ្យខ្លួនឯងរវល់ដោយការរីករាយជាមួយកិច្ចការនៅក្នុងលោកីយ៍ដ៏ត្រជាក់នេះ។ ជីវិតរបស់មនុស្សមិនមានភាពកក់ក្តៅសូម្បីតែបន្តិច ហើយមិនមានដាននៃមនុស្ស ឬពន្លឺទាល់តែសោះ ប៉ុន្តែពួកគេផ្តេកផ្តួល រស់នៅតាមគុណតម្លៃឥតខ្លឹមសារដែលខ្លួនចង់បានអស់មួយជីវិត ដោយគ្មានទទួលបានអ្វីសោះ។ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ថ្ងៃនៃសេចក្តីស្លាប់ក៏បានចូលមកជិត ហើយមនុស្សស្លាប់ទាំងក្រៀមក្រំ។ នៅក្នុងលោកីយ៍នេះ គាត់មិនបានសម្រេចលទ្ធផលអ្វី ឬទទួលបានអ្វីនោះទេ គាត់មកដល់ទីនេះទាំងប្រញាប់ប្រញាល់ ហើយត្រឡប់ទៅវិញក៏ប្រញាប់ប្រញាល់ដែរ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលនៅក្នុងក្រសែភ្នែកខ្ញុំ បាននាំយកអ្វីមក ឬយកអ្វីទៅវិញនោះទេ ដូច្នេះហើយមនុស្សមានអារម្មណ៍ថា លោកីយ៍គឺអយុត្តិធម៌ចំពោះពួកគេ។ ប៉ុន្តែគ្មាននរណាម្ចាក់ចង់ទៅឲ្យឆាប់នោះទេ។ ពួកគេគ្រាន់តែទន្ទឹងរង់ចាំថ្ងៃដែលសេចក្តីសន្យាពីស្ថានសួគ៌របស់ខ្ញុំនឹងមកក្នុងចំណោមមនុស្សមួយរំពេច ដោយអនុញ្ញាតឲ្យពួកគេចាប់យកផ្លូវនៃជីវិតអស់កល្បម្តងទៀត នៅពេលដែលពួកគេដើរខុសផ្លូវ។ ដូច្នេះ មនុស្សសង្កេតមើលគ្រប់ទង្វើ និងសកម្មភាពរបស់ខ្ញុំ ដើម្បីចង់ដឹងថា តើខ្ញុំពិតជារក្សាសេចក្តីសន្យារបស់ខ្ញុំចំពោះគេមែនឬអត់។ នៅពេលគេស្ថិតនៅក្នុងស្ថានភាពទុក្ខលំបាក ឬការឈឺចាប់ដ៏ខ្លាំង ឬក៏វាយលុកដោយការល្បងល ហើយកំពុងតែចាញ់ការល្បងលនោះ មនុស្សក៏ដាក់បណ្តាសាថ្ងៃកំណើតរបស់ខ្លួន ដើម្បីឲ្យគេអាចគេចពីបញ្ហារបស់ខ្លួនបានកាន់តែឆាប់ ហើយផ្លាស់ទៅកន្លែងផ្សេងដែលល្អប្រសើរ។ ប៉ុន្តែ នៅពេលដែលការល្បងលត្រូវបានបញ្ចប់ មនុស្សពេញដោយអំណរ។ គេអបអរសាទរថ្ងៃកំណើតរបស់គេនៅលើផែនដី ហើយសូមឲ្យខ្ញុំប្រទានពរថ្ងៃកំណើតរបស់គេ។ ពេលនេះ មនុស្សឈប់និយាយអំពីសម្បថកាលពីអតីតកាលទៀតហើយ ដោយភ័យខ្លាចយ៉ាងខ្លាំងចំពោះសេចក្តីស្លាប់ដែលនឹងមករកគេជាលើកទីពីរ។ នៅពេលដែលដៃរបស់ខ្ញុំលើកពិភពលោកនេះឡើង មនុស្សរាំដោយក្តីអំណរ ពួកគេឈប់កើតទុក្ខ ហើយពួកគេទាំងអស់ពឹងលើខ្ញុំ។ នៅពេលដែលខ្ញុំយកដៃខ្ទប់មុខរបស់ខ្ញុំ ហើយសង្កត់មនុស្សដែលនៅក្រោមដី ភ្លាមៗនោះពួកគេនឹងមានអារម្មណ៍ថាដកដង្ហើមបានខ្លី ហើយពិបាករស់។ ពួកគេទាំងអស់ស្រែករកខ្ញុំ ដោយខ្លាចថាខ្ញុំនឹងបំផ្លាញពួកគេ ព្រោះថាពួកគេចង់ឃើញថ្ងៃដែលខ្ញុំបានទទួលបានសិរីរុងរឿង។ មនុស្សយកថ្ងៃរបស់ខ្ញុំធ្វើជាទុននៃជីវិតរបស់គេ ហើយដោយសារតែមនុស្សចង់ឃើញថ្ងៃដែលសិរីរុងរឿងរបស់ខ្ញុំមកដល់ ទើបមនុស្សរស់រហូតមកទល់សព្វថ្ងៃនេះ។ ព្រះពរដែលចេញពីព្រះឱស្ឋរបស់ខ្ញុំគឺថា អស់អ្នកណាដែលកើតនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយ គឺមានសំណាងគ្រប់គ្រាន់ក្នុងការមើលពីសិរីរុងរឿងទាំងអស់របស់ខ្ញុំ។

អស់រយៈពេលជាច្រើនសម័យកាលមកហើយ ដែលមនុស្សជាច្រើនបានចាកចេញពីលោកីយ៍នេះទាំងខកចិត្ត និងស្ទាក់ស្ទើរ ហើយមនុស្សជាច្រើនទៀតបានមកដោយក្តីសង្ឃឹម និងសេចក្តីជំនឿ។ ខ្ញុំបានរៀបចំឲ្យមនុស្សជាច្រើនមក ហើយក៏បានបញ្ជូនមនុស្សជាច្រើនចេញដែរ។ មនុស្សរាប់មិនអស់បានឆ្លងកាត់ព្រះហស្ដរបស់ខ្ញុំ។ វិញ្ញាណជាច្រើនត្រូវបានបោះចូលទៅក្នុងរណ្តៅនរក មនុស្សជាច្រើនបានរស់នៅក្នុងសាច់ឈាម ហើយមនុស្សជាច្រើនបានស្លាប់ និងបានកើតឡើងវិញនៅលើផែនដី។ ប៉ុន្តែ មិនដែលមានវិញ្ញាណណាមួយមានឱកាសរីករាយនឹងព្រះពររបស់នគរព្រះនាពេលសព្វថ្ងៃនេះទេ។ ខ្ញុំបានប្រទានឲ្យមនុស្សច្រើនណាស់ ប៉ុន្តែគេទទួលបានតិចតួច ដោយសារការវាយលុករបស់កម្លាំងសាតាំង បានធ្វើឲ្យពួកគេមិនអាចរីករាយគ្រប់ទាំងភាពបរិបូរណ៍របស់ខ្ញុំបាន។ គេបានត្រឹមតែមើលប៉ុណ្ណោះ ប៉ុន្តែមិនអាចរីករាយជាមួយនឹងភាពបរិបូរណ៍នោះបានឡើយ។ មនុស្សមិនដែលបានរកឃើញផ្ទះរតនសម្បត្តិនៅក្នុងរាងកាយរបស់គាត់ ដើម្បីទទួលយកភាពបរិបូរណ៍នៃស្ថានសួគ៌បានទេ ដូច្នេះគេបាត់បង់ព្រះពរដែលខ្ញុំបានប្រទានដល់គេហើយ។ តើវិញ្ញាណរបស់មនុស្ស មិនមែនជាអំណាចតែមួយដែលភ្ជាប់គេជាមួយវិញ្ញាណខ្ញុំទេឬ? ហេតុអ្វីមនុស្សមកជិតខ្ញុំដោយសាច់ឈាមបាន ប៉ុន្តែមិនអាចមកជិតខ្ញុំដោយវិញ្ញាណបាន? តើព្រះភ័ក្រ្ដពិតរបស់ខ្ញុំ ជាព្រះភ័ក្រ្ដសាច់ឈាមមែនទេ? ហេតុអ្វីបានជាមនុស្សមិនដឹងពីសារជាតិបស់ខ្ញុំ? តើពិតជាមិនដែលមានដានរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់មនុស្សមែនឬ? តើខ្ញុំបានបាត់ចេញពីវិញ្ញាណរបស់មនុស្សទាំងស្រុងឬ? ប្រសិនបើមនុស្សមិនចូលទៅក្នុងពិភពខាងវិញ្ញាណ តើគេអាចចាប់បានគោលបំណងរបស់ខ្ញុំដោយវិធីណា? នៅក្នុងភ្នែករបស់មនុស្ស តើមានអ្វីដែលអាចធ្វើឲ្យយល់ពីរឿងខាងវិញ្ញាណដោយផ្ទាល់ទេ? ជាច្រើនលើកដែលខ្ញុំបានហៅមនុស្សដោយព្រះវិញ្ញាណរបស់ខ្ញុំ ប៉ុន្តែមនុស្សធ្វើដូចជាខ្ញុំបានចាក់គេ ហើយគោរពខ្ញុំពីចម្ងាយ ដោយភ័យខ្លាចខ្ញុំនឹងនាំគេទៅកាន់ពិភពថ្មីមួយទៀត។ ជាច្រើនលើកដែលខ្ញុំបានសាកសួរនៅក្នុងវិញ្ញាណរបស់មនុស្ស ប៉ុន្តែគេពិតជាខ្លាចជាខ្លាំង ខ្លាចខ្ញុំចូលទៅក្នុងផ្ទះរបស់គេ ហើយរកឱកាសដើម្បីដកកម្មសិទ្ធិគ្រប់យ៉ាងរបស់គេ។ ដូច្នេះ គេក៏បិទទ្វារដោយទុកឲ្យខ្ញុំនៅខាងក្រៅ ទុកឱ្យខ្ញុំរងារ ដោយបិទទ្វារយ៉ាងណែន។ ជាច្រើនលើកច្រើនសារដែលមនុស្សបានធ្លាក់ ហើយខ្ញុំបានសង្គ្រោះគេ ប៉ុន្តែបន្ទាប់ពីគេក្រោកដើររួច គេក៏ចាកចេញពីខ្ញុំមួយរំពេច ហើយសម្លក់ដាក់ខ្ញុំ ដោយមិនបានប៉ះពាល់ចិត្តដោយសារក្តីស្រឡាញ់របស់ខ្ញុំទេ ព្រោះខ្ញុំមិនដែលធ្វើឲ្យចិត្តមនុស្សបានកក់ក្តៅឡើយ។ មនុស្សគឺជាសត្វដែលមានឈាមត្រជាក់ គ្មានមនោសញ្ចេតនា។ ទោះបីខ្ញុំឱបគេដោយកក់ក្តៅក៏ដោយ ក៏គេមិនដែលរំកិលឲ្យបានស៊ីជម្រៅដោយសារការឱបនោះទេ។ មនុស្សប្រៀបដូចជាបំណែកភ្នំមួយ។ គេមិនដែលផ្តល់តម្លៃដល់ការលើកទឹកចិត្តរបស់ខ្ញុំចំពោះមនុស្សនោះទេ។ គេមិនចង់មករកខ្ញុំឡើយ គឺចង់តែរស់នៅកណ្ដាលភ្នំ ជាកន្លែងដែលគេស៊ូទ្រាំនឹងការគម្រាមកំហែងរបស់សត្វព្រៃតិរច្ឆាន ប៉ុន្តែគេនៅតែមិនចង់មកជ្រកកោននៅក្នុងខ្ញុំ។ ខ្ញុំមិនបង្ខំមនុស្សណាម្នាក់នោះទេ ខ្ញុំគ្រាន់តែធ្វើកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ថ្ងៃនោះនឹងមកដល់ គឺជាថ្ងៃដែលមនុស្សហែលពីកណ្តាលមហាសមុទ្រដ៏ធំធេងមកខាងខ្ញុំ ដើម្បីឲ្យគេអាចរីករាយរាល់ភាពបរិបូរណ៍នៅលើផែនដី ហើយទុកគ្រោះថ្នាក់ពីការលេបដោយសមុទ្រមួយឡែក។

នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបានសម្រេច នោះនគរព្រះនឹងលេចរូបរាងឡើងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សនឹងត្រឡប់មកភាពប្រក្រតីវិញបន្តិចម្តងៗ ដូច្នេះ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គឺមាននគរព្រះបានបង្កើតនៅលើផែនដីហើយ។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់ក៏បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សមិនប្រឈមមុខនឹងភាពងងឹត មិនប្រឈមមុខនឹងពិភពមនុស្សដែលអកុសល ហើយពួកគេមិនអត់ធន់នឹងភាពត្រជាក់នៃពិភពរបស់មនុស្សតទៅទៀតទេ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយសុភមង្គល ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស និងមនុស្ស។ ខ្ញុំផ្លាស់ទៅគ្រប់កន្លែងនៃពិភពលោក ខ្ញុំរីករាយពីលើកំពូលបល្ល័ង្គរបស់ខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងតារាទាំងពួង។ ពួកទេវតាច្រៀងចំរៀងថ្មី និងរាំបទថ្មីថ្វាយខ្ញុំ។ ភាពបែកបាក់របស់ពួកគេ ឈប់ធ្វើឲ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសម្លេងរបស់ពួកទេវតាយំខ្សឹកខ្សួលនៅចំពោះមុខខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំ ពីការលំបាកតទៅទៀតដែរ។ ថ្ងៃនេះ អ្នករាល់គ្នារស់នៅចំពោះមុខខ្ញុំ។ ថ្ងៃស្អែក អ្នករាល់គ្នានឹងរស់នៅក្នុងនគររបស់ខ្ញុំ។ តើនេះមិនមែនជាព្រះពរដ៏ធំបំផុតដែលខ្ញុំប្រទានដល់មនុស្សទេឬអី? ដោយសារតែអ្នកបានលះបង់នៅថ្ងៃនេះ អ្នកនឹងទទួលព្រះពរនៅពេលអនាគត ហើយនឹងរស់នៅក្នុងសិរីរុងរឿងរបស់ខ្ញុំ។ តើអ្នករាល់គ្នានៅតែមិនចង់ជាប់ពាក់ព័ន្ធជាមួយនឹងសារជាតិនៃព្រះវិញ្ញាណរបស់ខ្ញុំមែនទេ? តើអ្នកនៅតែចង់សម្លាប់ខ្លួនឯងមែនទេ? មនុស្សចង់តាមរកសេចក្តីសន្យាដែលពួកគេអាចមើលឃើញ ទោះបីជាសេចក្តីសន្យាទាំងនោះមិនឋិតឋេរក៏ដោយ ក៏គ្មាននរណាម្នាក់ចង់ទទួលសេចក្តីសន្យានៃថ្ងៃស្អែកទេ ទោះបីជាសេចក្តីសន្យានោះនៅអស់កល្បជានិច្ចក៏ដោយ។ របស់ដែលមនុស្សមើលឃើញ គឺជារបស់ដែលខ្ញុំនឹងបំផ្លាញឲ្យសាបសូន្យ ចំណែកឯរបស់ដែលមនុស្សមើលមិនឃើញ គឺជារបស់ដែលខ្ញុំនឹងធ្វើឲ្យសម្រេច។ នេះគឺជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្ស។

មនុស្សបានគន់គូរពីថ្ងៃមកដល់របស់ខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងថ្ងៃពិតប្រាកដនោះទេ ដូច្នេះហើយ មនុស្សអាចរស់នៅតែក្នុងស្ថានភាពធីងធោងប៉ុណ្ណោះ។ ដោយសារបំណងប្រាថ្នារបស់មនុស្សឮខ្ទរខ្ទារពេញទាំងផ្ទៃមេឃដែលគ្មានព្រំដែន ហើយក្រោយមកក៏បាត់ទៅវិញ មនុស្សបានបាត់បង់ក្តីសង្ឃឹមម្តងហើយម្តងទៀត ដូច្នេះហើយ ទើបគេធ្លាក់មកដល់ស្ថានភាពដូចបច្ចុប្បន្ន។ គោលដៅនៃព្រះសូរសៀងរបស់ខ្ញុំ មិនមែនធ្វើឲ្យមនុស្សតាមរកកាលបរិច្ឆេទ ឬនាំគេទៅរកការបំផ្លាញខ្លួនឯងដោយសារភាពអស់សង្ឃឹមនោះទេ។ ខ្ញុំចង់ធ្វើឲ្យមនុស្សទទួលយកសេចក្តីសន្យារបស់ខ្ញុំ ហើយខ្ញុំចង់ឲ្យមនុស្សទាំងអស់នៅលើលោកនេះ មានចំណែកក្នុងសេចក្តីសន្យារបស់ខ្ញុំ។ អ្វីដែលខ្ញុំចង់បានគឺឲ្យសត្តនិករមានជីវិតពេញលេញ មិនមែនជាសាកសពដែលបានស្លាប់ហើយនោះទេ។ ដោយសារខ្ញុំទម្រេតខ្លួនទៅនឹងតុនៃនគរព្រះ នោះខ្ញុំនឹងបញ្ជាមនុស្សទាំងអស់នៅលើផែនដីឲ្យទទួលយកការពិនិត្យរបស់ខ្ញុំ។ ខ្ញុំមិនអនុញ្ញាតឲ្យមានវត្តមានរបស់ស្មោគគ្រោកនៅចំពោះមុខខ្ញុំឡើយ។ ខ្ញុំមិនអនុញ្ញាតឲ្យមនុស្សជ្រៀតជ្រែតក្នុងកិច្ចការរបស់ខ្ញុំឡើយ។ អស់អ្នកដែលជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំ នឹងត្រូវបោះចូលទៅក្នុងគុកងងឹត ហើយបន្ទាប់ពីគេត្រូវបានដោះលែង គ្រោះកំណាចនឹងនៅតែតាមយាយីពួកគេ ដោយទទួលនូវអណ្តាតភ្លើងដ៏សន្ធោរសន្ធៅនៃផែនដី។ នៅពេលដែលខ្ញុំនៅជាសាច់ឈាម អ្នកណាដែលជជែកដេញដោលកិច្ចការរបស់ខ្ញុំជាមួយសាច់ឈាមរបស់ខ្ញុំ ខ្ញុំនឹងស្អប់ខ្ពើមអ្នកនោះ។ ជាច្រើនលើកច្រើនសារដែលខ្ញុំបានរំលឹកមនុស្សទាំងអស់ថា ខ្ញុំគ្មានសាច់ញាតិនៅលើផែនដីទេ ហើយអ្នកណាដែលមើលមកខ្ញុំដោយស្មើភាព ហើយទាញខ្ញុំទៅរកពួកគេដើម្បីនិយាយពីពេលវេលាដែលបានកន្លងទៅជាមួយខ្ញុំ នោះនឹងត្រូវបំផ្លាញចោល។ នេះជាអ្វីដែលខ្ញុំបញ្ជា។ នៅក្នុងរឿងបែបនេះ ខ្ញុំមិនអត់ឱនឲ្យមនុស្សសូម្បីតែបន្តិចឡើយ។ អស់អ្នកដែលជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំ ហើយចង់ផ្តល់យោបល់ដល់ខ្ញុំ ខ្ញុំនឹងដាក់ការវាយផ្ចាលអ្នកនោះ ហើយខ្ញុំនឹងមិនអភ័យទោសឡើយ។ ប្រសិនបើខ្ញុំមិនមានបន្ទូលដោយត្រង់ទេ មនុស្សនឹងគ្មានថ្ងៃយល់បានឡើយ ហើយគេនឹងធ្លាក់ចូលក្នុងការវាយផ្ចាលរបស់ខ្ញុំដោយមិនដឹងខ្លួន ដោយសារមនុស្សមិនស្គាល់ខ្ញុំនៅក្នុងសាច់ឈាមរបស់ខ្ញុំ។

ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១៩

បន្ទាប់៖ ជំពូកទី ២១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ