៥៧. គួររាយការណ៍ ឬមិនគួររាយការណ៍

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីជាប្រយោជន៍នៃវាសនារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាគប្បីត្រូវស្វែងរកការយល់ព្រម ពីព្រះជាម្ចាស់។ នេះគឺមានន័យថា ដោយសារអ្នករាល់គ្នាទទួលស្គាល់ថា អ្នកជាសមាជិកម្នាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាគប្បីធ្វើឱ្យព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ស្ងប់សុខ ហើយបំពេញតាមព្រះហឫទ័យទ្រង់ នៅក្នុងគ្រប់កិច្ចការទាំងអស់។ អាចនិយាយម៉្យាងទៀតបានថាអ្នកត្រូវតែមានគោលការណ៍ក្នុងគ្រប់ទង្វើរបស់អ្នក ហើយអនុលោមតាមសេចក្តីពិតនៅក្នុងទង្វើទាំងនោះ។ ប្រសិនបើអ្នកធ្វើរឿងនេះមិនបាន នោះអ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោល ហើយនឹងត្រូវមនុស្សគ្រប់រូបច្រានចេញមិនខាន។ នៅពេលដែលអ្នក បានធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកបែបនេះ អ្នកមិនអាចត្រូវបានរាប់បញ្ចូលចូលជាសមាជិកក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ ដែលនេះជាអត្ថន័យនៃការដែលមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់តម្រូវឱ្យយើងធ្វើអ្វីៗស្របតាមគោលការណ៍ និងសេចក្តីពិត។ វាក៏ជាកាតព្វកិច្ចរបស់យើង ក្នុងនាមជាអ្នកជឿផងដែរ។ យើងមិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ ដោយមិនបំពេញតាមបទដ្ឋាននេះនោះទេ។ កាលពីមុន ខ្ញុំតែងតែមានអារម្មណ៍អល់អែក ដោយសារតែនិស្ស័យដ៏ពុករលួយរបស់ខ្ញុំ។ ខ្ញុំមិនបាននិយាយ ឬប្រព្រឹត្តតាមគោលការណ៍ឡើយ។ ពេលដែលខ្ញុំឃើញមានអ្នកដឹកនាំ ឬអ្នកធ្វើការក្លែងក្លាយនៅក្នុងពួកជំនុំ ខ្ញុំមិនហ៊ានលាតត្រដាង ឬរាយការណ៍អំពីពួកគេទេ ហើយការនេះបានពន្យារពេលដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ចេញពីបទពិសោធន៍ ខ្ញុំរៀនបានថាការធ្វើកិច្ចការស្របតាមគោលការណ៍ពិតជាសំខាន់ណាស់។

នារដូវក្ដៅមុន អ្នកដឹកនាំពួកជំនុំរបស់យើងបានឱ្យខ្ញុំកាន់ភារកិច្ចខាងពិនិត្យផ្ទៀងផ្ទាត់ ដើម្បីឱ្យខ្ញុំជួយដល់មេក្រុមជាមួយការងារក្រុម។ ខ្ញុំត្រូវបានបណ្ដេញចេញពីភារកិច្ចចុងក្រោយរបស់ខ្ញុំ កាលពីបីខែមុន ដូច្នេះ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់យ៉ាងខ្លាំងសម្រាប់ឱកាសមួយទៀត។ ខ្ញុំឱ្យតម្លៃលើឱកាសនេះណាស់ ហើយចង់ពឹងអាងលើព្រះជាម្ចាស់នៅក្នុងការបំពេញកិច្ចការនេះ។ មេក្រុមបានណែនាំត្រួសៗអំពីកិច្ចការរបស់ក្រុម ហើយខ្ញុំបានឃើញថា ពួកគេគ្មានកម្លាំងគ្រប់គ្រាន់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារឡើយ។ ការនេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវឌ្ឍនភាពរបស់ពួកគេ។ ខ្ញុំបានណែនាំអំពីបងប្អូនប្រុសស្រីពីរបីនាក់ ដូច្នេះ យើងអាចពិភាក្សាគ្នាថា នរណាដែលស័ក្ដិសមបំផុតសម្រាប់ភារកិច្ចនោះ។ ប៉ុន្តែគាត់បានតបថា «មិនបាច់ប្រញាប់ឡើយ។ ចូរយើងធ្វើតាមសម្រួលចុះ។ អ្នកផ្ទៀងផ្ទាត់ពីរបីឯកសារមុនសិនទៅ ហើយចាំយើងមើលទៀត»។ ដោយឃើញគាត់មិនអើពើបែបនេះ ធ្វើឱ្យខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងក្រុមគ្មានមនុស្សគ្រប់គ្រាន់ ដែលយល់អំពីសេចក្តីពិត និងមានគុណសម្បត្តិល្អឡើយ ហើយការនេះបានជះឥទ្ធិពលរួចហើយទៅលើការងារ។ តើគាត់អាចនិយាយថា «ចូរធ្វើវាតាមសម្រួល» ម្ដេចកើតទៅ? តើនេះមិនមែនជាការគ្មានទំនួលខុសត្រូវទេឬ? ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែនាំយករឿងនេះទៅប្រាប់គាត់។ តែក្រោយមក ខ្ញុំបានគិតថា «គាត់ជាមេខ្ញុំ។ គាត់បានធ្វើភារកិច្ចនេះយូរជាងខ្ញុំ ហើយក៏យល់អំពីគោលការណ៍ជាច្រើនផងដែរ។ គាត់គួរតែចេះចាត់ចែងការងារបានល្អហើយ។ ខ្ញុំទើបតែចូលក្នុងក្រុម ហើយអ្វីៗទាំងអស់ក៏ថ្មីចំពោះខ្ញុំដែរ។ បើខ្ញុំនិយាយលើសលស់ តើគាត់នឹងមិននិយាយថា ខ្ញុំជាមនុស្សធ្វើតាមអំពើចិត្ត និងខុសរបៀបរបបទេឬ? សូមបំភ្លេចចោលទៅ។ ខ្ញុំនឹងចាំមើលបន្ដិចសិន»។

មួយរយៈពេលក្រោយមក ខ្ញុំបានរកឃើញថា គាត់ពិតជាធូររលុងនៅក្នុងការបណ្ដុះបណ្ដាលសមាជិកក្រុម ហើយគាត់គ្មានគោលការណ៍ក្នុងការចាត់ចែងមនុស្សឱ្យធ្វើកិច្ចការឡើយ។ បងប្អូនប្រុសស្រីខ្លះកំពុងតែធ្វើកិច្ចការជាក់លាក់មួយ ហើយដោយមិនបានគិតគូរអំពីស្ថានភាពទូទៅ ចំណុចខ្លាំងរបស់បុគ្គល ឬប្រភេទនៃភារកិច្ចដែលស័ក្ដិសមនឹងពួកគេ គាត់គ្រាន់តែចាត់ពួកគេឱ្យទៅកាន់ក្រុមផ្សេងតាមអំពើចិត្តប៉ុណ្ណោះ។ ការនេះបានជះឥទ្ធិពលដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងបានរាំងស្ទះដល់វឌ្ឍនភាពរបស់យើង។ ខ្ញុំបានប្រាប់គាត់ថា ការរៀបចំរបស់គាត់គ្មាននូវគោលការណ៍ និងមិនត្រឹមត្រូវទេ ប៉ុន្តែគាត់នៅបន្តធ្វើវាដដែល។ ខ្ញុំចង់ប្រកបគ្នាជាមួយគាត់ ដើម្បីពិនិត្យពិច័យ និងបើកសម្ដែងនូវធម្មជាតិនៃអ្វីដែលគាត់កំពុងតែធ្វើ។ តែក្រោយមក ខ្ញុំបានគិតថា «ខ្ញុំជាអ្នកថ្មីនៅក្នុងក្រុម។ បើខ្ញុំចេះតែស្នើឡើងបែបនេះ តើគាត់នឹងនិយាយថា ខ្ញុំកំពុងត្រួតត្រា និងគ្មានហេតុផលដែរឬទេ?» នៅពេលដែលខ្ញុំបានគិតពីចំណុចនោះ ខ្ញុំមិនហ៊ានលើកឡើងអំពីវាម្ដងទៀតឡើយ។

មិនយូរប៉ុន្មានផង ខ្ញុំទទួលបានសំបុត្រមួយពីអ្នកដឹកនាំពួកជំនុំ ដែលសួរខ្ញុំថាតើខ្ញុំរកបាននរណាម្នាក់មកពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងថាតើមេក្រុម ហើយនិងខ្ញុំកំពុងតែធ្វើការជាមួយគ្នាយ៉ាងល្អឬអត់។ ការនេះបានធ្វើឱ្យខ្ញុំបារម្ភបន្ដិច។ ខ្ញុំមិនដឹងជាត្រូវឆ្លើយយ៉ាងដូចម៉េចឡើយ។ បើមេក្រុមដឹងថា ខ្ញុំបានប្រាប់អ្នកដឹកនាំពួកជំនុំថា គាត់មិនបានធ្វើកិច្ចការជាក់ស្ដែង តើយើងអាចបន្តធ្វើការជាមួយគ្នាម្ដេចកើតទៅ? ជាងនេះទៀត ខ្ញុំមិនបានដឹងថា សមាជិកផ្សេងទៀតនៅក្នុងក្រុមគិតយ៉ាងម៉េចអំពីគាត់ឡើយ។ បើការយល់ឃើញរបស់ខ្ញុំមិនត្រឹមត្រូវ តើអ្នកដឹកនាំពួកជំនុំនឹងនិយាយថា ខ្ញុំកំពុងតែចាប់កំហុស ថាខ្ញុំលម្អៀងដែរឬទេ? ប៉ុន្តែបើខ្ញុំមិននិយាយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទៀងត្រង់ ឬការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ក្រោយបានគិតគូររួចមក ខ្ញុំក៏សម្រេចចិត្តស្វែងយល់ពីអ្វីដែលអ្នកដទៃបានគិតអំពីគាត់ជាមុនសិន។ ខ្ញុំអាចឆ្លើយតបសំបុត្រនោះនៅពេលក្រោយបាន។

ថ្ងៃមួយ ខ្ញុំបានឃើញ បង យ៉ាង នៅក្នុងការប្រជុំ។ គាត់បាននិយាយថា គាត់បានស្ថិតនៅក្នុងក្រុមជាច្រើនខែមកហើយ ហើយមេក្រុមមិនដែលមានការទទួលខុសត្រូវទេ។ គាត់តាមមិនទាន់កិច្ចការ ឬតាមដានទាន់ពេលកំណត់ឡើយ ហើយគាត់មិនបានចង្អុលបង្ហាញដល់បងប្អូនប្រុសស្រី ឬជួយពួកគេឱ្យចូលទៅក្នុងគោលការណ៍ទេ។ មានឯកសារបន្ទាន់មួយចំនួន ដែលគាត់មិនបានចាត់ចែងទៅកាន់មនុស្សឱ្យបានទាន់ពេល ហើយគាត់មិនខ្វល់ខ្វាយចំពោះរឿងនេះទេ នៅពេលដែលអ្នកដទៃបានលើកឡើង។ បង យ៉ាង ក៏បាននិយាយដែរថា គាត់កម្រឮមេក្រុមចែកចាយការប្រកបគ្នានៅក្នុងការប្រជុំអំពីរបៀបឆ្លុះបញ្ចាំង និងស្គាល់ខ្លួន ព្រមទាំងរបៀបអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលគាត់មានបញ្ហា ប៉ុន្តែគាត់គ្រាន់តែនិយាយអំពីគោលលទ្ធិខ្លះប៉ុណ្ណោះ។ គាត់បាននិយាយថា មេក្រុមគឺជាអ្នកចូលចិត្តនិយាយបញ្ជោរ តែគាត់មិនបានធ្វើកិច្ចការជាក់ស្ដែងណាមួយទាល់តែសោះ។ ខ្ញុំបានរិះគិតថា «មើលទៅ មេក្រុមគ្រាន់តែធ្វើឱ្យតែរួចពីដៃ ដោយមិនបានធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ។ គាត់មិនទទួលយកសេចក្តីពិត ឬសំណើពីអ្នកដទៃទេ។ តើនេះមិនមែនជានិយមន័យអំពីអ្នកដឹកនាំក្លែងក្លាយទេឬ? បើគាត់បន្តធ្វើភារកិច្ចនេះ បន្តទទួលខុសត្រូវលើកិច្ចការដ៏សំខាន់បែបនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀត នោះវាអាចធ្វើឱ្យខូចដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនខាន»។ ការនេះធ្វើឱ្យខ្ញុំដឹងថា បញ្ហានេះពិតជាធ្ងន់ធ្ងរបែបណា និងដឹងទៀតថា ខ្ញុំគួរតែប្រាប់អ្នកដឹកនាំពួកជំនុំ ដោយគ្មានពន្យារពេលឡើយ។ តែក្រោយមក ខ្ញុំបានគិតថា «បើខ្ញុំរាយការណ៍អំពីរឿងនេះ ហើយគាត់ត្រូវបានបណ្ដេញចេញមែន នោះគាត់អាចបង្កការលំបាកដល់ខ្ញុំ ឬថែមទាំងបណ្ដេញខ្ញុំចេញពីភារកិច្ចរបស់ខ្ញុំទៀតផង។ ខ្ញុំបានកំពុងថ្វាយបង្គំ និងធ្វើការឆ្លុះបញ្ចាំងខ្លួនឯងអស់រយៈពេលបីខែ។ ខ្ញុំមិនបានកាន់ភារកិច្ចនេះយូរមកហើយ។ បើខ្ញុំត្រូវបានបណ្ដេញចេញ តើខ្ញុំនឹងទទួលបានកន្លែងមួយនៅក្នុងភារកិច្ចមួយទៀតដែរឬទេ? ពំនោលបុរាណមួយពោលថា «បុគ្គលណាដែលចេញមុខចេញមាត់ជាងគេ នឹងត្រូវរងការរិះគន់ និងស្ដីបន្ទោស»។ ខ្ញុំមិនគួរនិយាយអ្វីឡើយ។ ខ្ញុំនឹងរង់ចាំរហូតដល់អ្នកផ្សេងទៀតរាយការណ៍អំពីគាត់ ទើបខ្ញុំសម្ដែងមតិរបស់ខ្ញុំ។ ធ្វើបែបនេះ ខ្ញុំនឹងមិនរងការរិះគន់ឡើយ»។

ខ្ញុំគ្រាន់តែចង់ធ្វើឱ្យតែរួចពីដៃ ដោយបើកភ្នែកម្ខាង បិទភ្នែកម្ខាងប៉ុណ្ណោះ តែព្រះជាម្ចាស់ទតឃើញដួងចិត្តរបស់យើង។ រឿងនេះពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលសោះ ពេលដែលខ្ញុំត្រលប់ទៅផ្ទះវិញ។ មនសិការខ្ញុំបានរុកកួនខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា នោះជាព្រះវិញ្ញាណបរិសុទ្ធដែលកំពុងតែស្ដីប្រដៅខ្ញុំ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងសុំឱ្យទ្រង់បំភ្លឺខ្ញុំ ដើម្បីឱ្យខ្ញុំអាចស្គាល់ខ្លួនឯង។ ក្រោយបានអធិស្ឋានរួចមក ខ្ញុំបានគិតអំពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនឯងបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំគ្មានអ្វីត្រូវតបចំពោះការនេះឡើយ។ ខ្ញុំបានរកាំចិត្តយ៉ាងខ្លាំង។ ខ្ញុំតែងតែនិយាយអំពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការប្រកាន់ខ្ជាប់តាមកិច្ចការរបស់ពួកជំនុំ តែពេលដែលមានអ្វីមួយបានកើតឡើង ហើយបំពានដល់សេចក្តីពិត និងបង្កការខូចខាតដល់ដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំបែរជាប្រកាន់ខ្ជាប់តាមផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ខ្ញុំបានដឹងថា មេក្រុមបានធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់គាត់ ហើយមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ដឹងថាវាបានជះឥទ្ធិពលរួចហើយទៅលើកិច្ចការរបស់ពួកជំនុំ ហើយខ្ញុំគួរតែប្រាប់ដល់អ្នកដឹកនាំពួកជំនុំ។ ប៉ុន្តែ ខ្ញុំគ្រាន់តែការពារខ្លួនឯងដោយខ្លាចថាគាត់នឹងសងសឹកខ្ញុំ ឬខ្លាចថា ខ្ញុំអាចថែមទាំងបាត់បង់ភារកិច្ចរបស់ខ្ញុំទៀតផង។ ខ្ញុំបានរួញរាក្នុងពេលដ៏សំខាន់នេះ ដោយធ្វើជាមើលមិនឃើញ ធ្វើជាមិនដឹងអំពីអ្វីដែលកំពុងកើតឡើង។ ខ្ញុំមិនបានប្រកាន់ខ្ជាប់តាមផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម គ្មានភាពជាមនុស្ស ឬហេតុផលឡើយ!

ពេលដែលខ្ញុំត្រលប់ទៅផ្ទះវិញ ខ្ញុំបានអធិស្ឋានស្វែងរកព្រះជាម្ចាស់៖ «តើអ្វីទៅដែលធ្វើឱ្យខ្ញុំមិនអនុវត្តតាមសេចក្តីពិត និងមិនប្រកាន់ខ្ជាប់តាមកិច្ចការនៃពួកជំនុំ?» ក្រោយមក ខ្ញុំបានអានចំណុចនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សភាគច្រើនចង់ស្វែងរក និងអនុវត្តសេចក្ដីពិត ប៉ុន្តែជាលើកច្រើនសា ពួកគេគ្រាន់តែមានការតាំងចិត្ត និងចំណង់ក្នុងការធ្វើបែបនេះប៉ុណ្ណោះ។ ពួកគេពុំមានជីវិតដែលមានសេចក្ដីពិតនៅក្នុងខ្លួនពួកគេឡើយ។ ជាលទ្ធផល នៅពេលដែលពួកគេជួបប្រទះកម្លាំងអាក្រក់ ឬជួបមនុស្សទុច្ចរិត និងមនុស្សអាក្រក់ដែលប្រព្រឹត្តអំពើអាក្រក់ ឬជួបមេដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលកំពុងធ្វើអ្វីដែលបំពានលើគោលការណ៍ ដែលធ្វើឱ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាត និងបង្កគ្រោះថ្នាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នោះពួកគេបាត់បង់សេចក្ដីក្លាហានដើម្បីក្រោកឈរ និងនិយាយវាហើយ។ តើមានន័យដូចម្តេចនៅពេលដែលអ្នកគ្មានសេចក្ដីក្លាហាន? តើវាមានន័យថាអ្នកស្ទាក់ស្ទើរ ឬមិនច្បាស់លាស់មែនទេ? ឬតើនេះដោយសារតែអ្នកមិនយល់ច្បាស់ ទើបហេតុនេះហើយបានជាអ្នកពុំមានជំនឿចិត្តក្នុងការនិយាយវាចេញមកមែនទេ? គឺសុទ្ធតែពុំមែនទាំងអស់។ នោះគឺដោយសារតែអ្នកត្រូវគ្រប់គ្រងដោយនិស្ស័យពុករលួយជាច្រើនបែបច្រើនយ៉ាង។ និស្ស័យមួយក្នុងចំណោមនិស្ស័យទាំងនោះ គឺការឆ្លាតបែបខូច។ អ្នកគិតដល់ខ្លួនឯងមុនគេ ដោយគិតថា៖ «ប្រសិនបើខ្ញុំនិយាយវាឡើងមក តើខ្ញុំនឹងបានប្រយោជន៍អ្វី? ប្រសិនបើខ្ញុំនិយាយវាមក ហើយធ្វើឱ្យនរណាម្នាក់មិនសប្បាយចិត្ត តើយើងនឹងត្រូវជួបមុខគ្នាទៅថ្ងៃមុខយ៉ាងដូចម្ដេច?» នេះគឺជាគំនិតឆ្លាតវៃបែបខូច មែនទេ? តើនេះមិនមែនមកពីនិស្ស័យឆ្លាតវៃបែបខូចទេឬអី? ... និស្ស័យពុករលួយបែបសាតាំងរបស់អ្នក កំពុងគ្រប់គ្រងលើអ្នក។ អ្នកមិនមែនជាម្ចាស់សូម្បីតែលើមាត់ខ្លួនឯងផ្ទាល់។ បើទោះបីជាអ្នកចង់បន្លឺសំឡេងជាពាក្យស្មោះត្រង់ក្ដី ក៏អ្នកមិនអាចធ្វើបានដែរ ហើយក៏មិនហ៊ាននិយាយវាចេញមកដែរ។ អ្នកមិនអាចធ្វើបានសូម្បីរឿងក្នុងចំណែកតូចមួយនៃរឿងរាប់ម៉ឺនចំណែកដែលអ្នកគប្បីធ្វើ គប្បីត្រូវនិយាយ និងគប្បីត្រូវទទួលខុសត្រូវ។ ដៃនិងជើងរបស់អ្នក ត្រូវចងជាប់ដោយនិស្ស័យពុករលួយរបស់សាតាំងរបស់អ្នក។ អ្នកមិនទទួលខុសត្រូវអ្វីទាំងអស់។ និស្ស័យពុករលួយរបស់សាតាំងរបស់អ្នក ប្រាប់អ្នកថាត្រូវនិយាយបែបណា ដូច្នេះហើយ អ្នកក៏និយាយបែបនោះឯង។ វាប្រាប់អ្នកថាត្រូវធ្វើអ្វី ហើយអ្នកក៏ធ្វើតាមនោះទៅ។ ... អ្នកពុំបានស្វែងរកសេចក្ដីពិតឡើយ ហើយអ្នកក៏មិនបានអនុវត្តសេចក្ដីពិតដែរ ក៏ប៉ុន្តែអ្នកនៅតែបន្តអធិស្ឋាន បង្កើតការប្ដេជ្ញាចិត្ត ធ្វើការតាំងចិត្ត និងធ្វើការស្បថស្បែដដែល។ ហើយតើទង្វើទាំងនេះទទួលបានអ្វីខ្លះមកវិញ? អ្នកនៅតែជាមនុស្សដែលស្ដាប់តាមគេគ្រប់រឿងដដែល៖ «ខ្ញុំមិនញុះញង់នរណាម្នាក់ទេ ហើយខ្ញុំក៏មិនធ្វើឱ្យនរណាម្នាក់មិនសប្បាយចិត្តដែរ។ ប្រសិនបើបញ្ហាណាមួយមិនពាក់ព័ន្ធនឹងខ្ញុំ នោះខ្ញុំនឹងនៅឱ្យឆ្ងាយពីវា។ ខ្ញុំនឹងមិននិយាយអ្វីទាំងអស់អំពីរឿងណាដែលគ្មានពាក់ព័ន្ធនឹងខ្ញុំ ហើយក៏គ្មានករណីលើកលែងដែរ។ ប្រសិនបើមានរឿងអ្វីមួយដែលធ្វើឱ្យខូចដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ កិត្តិយសខ្ញុំ ឬតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំនឹងនៅតែមិនខ្វល់ចំពោះរឿងទាំងនោះដែរ ហើយត្រូវពិនិត្យមើលរឿងទាំងនោះដោយប្រុងប្រយ័ត្ន។ ខ្ញុំនឹងមិនធ្វើអ្វីលឿនពេកនោះទេ។ ដែកគោលណាដែលហើបចេញមកក្រៅ មុខជាត្រូវគេដំមុនគេមិនខាន ហើយខ្ញុំមិនល្ងង់នោះទេ!» អ្នកស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងដោយនិស្ស័យពុករលួយរបស់អ្នក ដោយសេចក្ដីទុច្ចរិត ការឆ្លាតវៃបែបខូច ដោយភាពរឹងត្បឹង និងដោយការស្អប់ខ្ពើមសេចក្ដីពិត។ វាបំផ្លាញអ្នកឱ្យរាបដល់ដី ហើយវាកាន់តែលំបាកឡើងដោយធ្វើឱ្យអ្នកពិបាកនឹងអាចទ្រាំទ្របានជាងកងពាក់លើក្បាលរបស់ស្ដេចស្វាស៊ុនអ៊ូខុងទៅទៀត។ ការរស់នៅក្រោមនិស្ស័យពុករលួយ គឺមានការហត់នឿយ និងការឈឺចាប់ខ្លាំងណាស់» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងយ៉ាងច្បាស់អំពីនិស្ស័យដ៏វៀចវេរ និងអាក្រក់បែបសាតាំងរបស់ខ្ញុំ។ ដំបូងឡើយ ពេលដែលខ្ញុំបានលើកឡើងអំពីកង្វះមនុស្សនៅក្នុងក្រុម និងបានឃើញ មេក្រុមនៅស្ងៀម និងគ្មានទំនួលខុសត្រូវ ខ្ញុំបានដឹងយ៉ាងច្បាស់ថា វានឹងជះឥទ្ធិពលដល់កិច្ចការនៃពួកជំនុំមិនខាន។ ប៉ុន្តែ ខ្ញុំមិនហ៊ាននិយាយអ្វីឡើយ ដោយខ្លាចថា គាត់នឹងនិយាយថា ខ្ញុំកំពុងធ្វើលើសលស់ ហើយខ្លាចគាត់ចាប់ផ្ដើមមិនចូលចិត្តខ្ញុំ។ ក្រោយមក ខ្ញុំបានឃើញថា គាត់បានប្ដូរមនុស្សចុះឡើង ដោយគ្មានគោលការណ៍ ដោយយកមនុស្សពីកន្លែងមួយទៅដាក់នៅកន្លែងមួយទៀត និងធ្វើឱ្យខូចខាតដល់កិច្ចការរបស់យើង។ ខ្ញុំនៅតែមិនហ៊ានលើកឡើងអំពីរឿងនេះដដែល ហើយគ្រាន់តែធ្វើមិនដឹងអំពីរឿងនេះប៉ុណ្ណោះ។ ខ្ញុំដឹងថា ការធ្វើបែបនេះគ្មានបានផលអ្វីឡើយ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ខ្លាចក្នុងការដោះស្រាយជាមួយ ឬលាតត្រដាងអំពីគាត់។ ពេលដែលបង យ៉ាង ប្រាប់ខ្ញុំថែមទៀតអំពីគាត់ ខ្ញុំគ្មានការសង្ស័យទេថា គាត់មិនបានកំពុងធ្វើកិច្ចការជាក់ស្ដែង ហើយមិនទទួលយកសេចក្តីពិត ថាគាត់ជាអ្នកដឹកនាំក្លែងក្លាយ ហើយខ្ញុំគួរតែរាយការណ៍រឿងនេះទៅអ្នកដឹកនាំពួកជំនុំភ្លាមៗ។ ប៉ុន្តែខ្ញុំនៅតែខ្លាចថា គាត់នឹងដកភារកិច្ចរបស់ខ្ញុំចេញពីខ្ញុំដដែល ដូច្នេះ ខ្ញុំបានមានអារម្មណ៍អាម៉ាស់ដដែល ដើម្បីការពារមុខតំណែង និងក្ដីសង្ឃឹមរបស់ខ្ញុំ។ ខ្ញុំពិតជាអាត្មានិយម និងវៀចវេរពេកហើយ! គ្រប់ពេលដែលខ្ញុំមើលឃើញបញ្ហាណាមួយរបស់គាត់ ខ្ញុំមិនហ៊ានលាតត្រដាងអំពីគាត់ ឬប្រាប់អ្នកដឹកនាំពួកជំនុំឡើយ។ ជាលទ្ធផល កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានរាំងស្ទះ។ ខ្ញុំបានកំពុងតែរស់នៅតាមសារជាតិពិសពុលបែបសាតាំង៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «បុគ្គលណាដែលចេញមុខចេញមាត់ជាងគេ នឹងត្រូវរងការរិះគន់ និងស្ដីបន្ទោស» «អំណាចអាចធ្វើរឿងខ្មៅឱ្យទៅជាសបាន» និង «មន្ដ្រីរដ្ឋការមិនអាចបញ្ជាមនុស្សនៅជុំវិញបានដូចអ្នកស្រុកនៅទីនោះឡើយ»។ ទស្សនៈរបស់ខ្ញុំមិនទំនងឡើយ ហើយខ្ញុំកាន់តែចាប់អារម្មណ៍លើខ្លួនឯង និងវៀចវេរ។ ខ្ញុំបានការពារតែខ្លួនឯង ហើយគេចវេះចុះឡើងនៅក្នុងគ្រប់កិច្ចការដែលខ្ញុំបានធ្វើ ដោយការពារផលប្រយោជន៍របស់ខ្ញុំគ្រប់ពេលវេលា ខ្លាចក្នុងការទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលបង្កឡើង។ ខ្ញុំមិនអាចទ្រាំទ្រនឹងគំនិតនៃការខាតបង់ឡើយ។ ខ្ញុំពិបាកនិយាយអំពីពាក្យពិត ពិបាកនិយាយនូវអ្វីដែលកំពុងតែកើតឡើងណាស់។ ខ្ញុំមិនហ៊ានរាយការណ៍ និងលាតត្រដាងអំពីអ្នកដឹកនាំក្លែងក្លាយទេ។ ខ្ញុំត្រូវបានចង និងត្រួតត្រាយ៉ាងមាំ ដោយនិស្ស័យ និងសារជាតិពិសពុលបែបសាតាំងទាំងនេះ។ ខ្ញុំមិនអាចប្រាប់សេចក្តីពិត ហើយខ្ញុំគ្មានសេចក្តីសុចរិតសោះឡើយ។ វាជារបៀបដ៏កំសាកមួយក្នុងការរស់នៅ។ ខ្ញុំបានដកពិសោធន៍ថា សារជាតិពិសពុលបែបសាតាំងទាំងនេះពិតជាមិនទំនងឡើយ ហើយពេលដែលរស់នៅតាមទស្សនៈទាំងនេះ គ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺសុទ្ធតែផ្ទុយពីសេចក្តីពិត ហើយប្រឆាំងនឹងព្រះជាម្ចាស់។ ខ្ញុំមិនមានលក្ខណៈជាមនុស្សសោះឡើយ។

ពេលនោះ ពួកជំនុំបានបញ្ចេញការរៀបចំកិច្ចការមួយ។ គេបានប្រាប់យើងម្ដងទៀត បើមានមនុស្សទុច្ចរិត និងពួកទទឹងនឹងព្រះគ្រីស្ទ ឬអ្នកដឹកនាំ ឬអ្នកធ្វើការក្លែងក្លាយណាមួយ ដែលមិនកំពុងតែធ្វើកិច្ចការជាក់ស្ដែងដែលត្រូវបានរកឃើញ ពួកគេគួរតែត្រូវបានរាយការណ៍ ដើម្បីការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ នេះជាទំនួលខុសត្រូវរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប។ ខ្ញុំមានអារម្មណ៍មិនល្អឡើយ ពេលដែលសេចក្តីតម្រូវចេញពីដំណាក់របស់ព្រះជាម្ចាស់ទាំងនេះ ត្រូវបានដាក់នៅចំពោះមុខខ្ញុំនោះ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា យើងមានអ្នកដឹកនាំក្លែងក្លាយម្នាក់នៅក្នុងក្រុមរបស់យើង តែខ្ញុំមិនហ៊ានរាយការណ៍អំពីគាត់ទៅវិញ។ តើខ្ញុំស័ក្ដិសមក្លាយជារាស្ត្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់ម្ដេចកើតទៅ? ខ្ញុំបានស្វែងរកព្រះបន្ទូលខ្លះរបស់ព្រះជាម្ចាស់ដែលត្រូវនឹងសភាពរបស់ខ្ញុំ ហើយខ្ញុំបានរកឃើញចំណុចនេះ៖ «តើអាកប្បកិរិយាអ្វីដែលមនុស្សគួរតែមានទាក់ទងនឹងរបៀបប្រព្រឹត្តចំពោះអ្នកដឹកនាំ ឬអ្នកធ្វើការទៅ? បើអ្វីដែលអ្នកដឹកនាំ ឬអ្នកធ្វើការធ្វើនោះជារឿងត្រឹមត្រូវ អ្នកអាចស្ដាប់បង្គាប់ពួកគេ។ បើអ្វីដែលពួកគេធ្វើជារឿងខុសឆ្គង អ្នកអាចលាតត្រដាង ហើយថែមទាំងជំទាស់ពួកគេ និងលើកឡើងនូវទស្សនៈមួយផ្សេងបាន។ បើពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែង ហើយត្រូវបានបើកសម្ដែងថាជាអ្នកដឹកនាំក្លែងក្លាយ ជាអ្នកធ្វើការក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកអាចបដិសេធមិនទទួលយកការដឹកនាំរបស់ពួកគេ ហើយអ្នកក៏អាចរាយការណ៍ និងលាតត្រដាងពីពួកគេផងដែរ។ យ៉ាងណាមិញ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មួយចំនួនមិនយល់អំពីសេចក្តីពិតទេ ហើយជាពិសេស ពួកគេកំសាក ដូច្នេះពួកគេមិនហ៊ានធ្វើអ្វីម្យ៉ាងឡើយ។ ពួកគេនិយាយថា «បើអ្នកដឹកនាំបណ្ដេញខ្ញុំចេញ ខ្ញុំត្រូវចប់ហើយ។ បើគាត់ឱ្យគ្រប់គ្នាលាតត្រដាង ឬបោះបង់ខ្ញុំ នោះខ្ញុំនឹងលែងអាចជឿលើព្រះជាម្ចាស់ទៀតហើយ។ បើខ្ញុំចាកចេញពីពួកជំនុំ នោះព្រះជាម្ចាស់នឹងមិនចង់បានខ្ញុំ និងសង្រ្គោះខ្ញុំទេ។ ពួកជំនុំតំណាងឱ្យព្រះជាម្ចាស់!» តើរបៀបគិតទាំងនេះមិនជះឥទ្ធិពលលើអាកប្បកិរិយារបស់គេចំពោះរឿងទាំងនោះទេឬ? តើវាអាចពិតដែរឬទេ បើអ្នកដឹកនាំបណ្ដេញអ្នកចេញ អ្នកលែងអាចបានសង្រ្គោះនោះ? តើសំណួរអំពីសេចក្តីសង្រ្គោះរបស់អ្នកអាស្រ័យលើអាកប្បកិរិយារបស់អ្នកដឹកនាំដែលមានចំពោះអ្នកដែរឬទេ? ហេតុអ្វីបានជាមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាចដល់កម្រិតនេះ? នៅពេលដែលមាននរណាម្នាក់ជាអ្នកដឹកនាំក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទមកគំរាមកំហែងអ្នក បើអ្នកមិនហ៊ានរាយការណ៍វាទៅកាន់ថ្នាក់លើទេ ហើយថែមទាំងធានាថា ចាប់ពីពេលនេះទៅ អ្នកនឹងមានគំនិតតែមួយដូចអ្នកដឹកនាំ ដូច្នេះតើអ្នកមិនត្រូវចប់ទេឬ? តើនេះជាប្រភេទមនុស្សដែលដេញតាមសេចក្តីពិតឬ? អ្នកមិនគ្រាន់តែមិនហ៊ានលាតត្រដាងនូវឥរិយាបថដ៏អាក្រក់បែបនេះ ដែលត្រូវបានប្រព្រឹត្តដោយពួកទទឹងនឹងព្រះគ្រីស្ទបែបសាតាំងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកបែរជាស្ដាប់បង្គាប់ពួកគេ ហើយថែមទាំងចាត់ទុកពាក្យសម្ដីរបស់ពួកគេជាសេចក្តីពិត ដែលអ្នកត្រូវចុះចូលទៀតផង។ តើនេះមិនមែនជាសេចក្តីសង្ខេបនៃភាពល្ងង់ខ្លៅទេឬ?» («ពួកគេបដិសេធ និងវាយប្រហារអស់អ្នកដែលស្វែងរកសេចក្ដីពិត» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ បានជួយបំភ្លឺដួងចិត្តរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ខ្លាចក្នុងការរាយការណ៍អំពីមេក្រុម នោះដោយសារតែខ្ញុំខ្លាចថា គាត់នឹងបង្កការលំបាកដល់ខ្ញុំ បើខ្ញុំធ្វើឱ្យគាត់អន់ចិត្ត ឬខ្លាចទៀតថា ខ្ញុំអាចថែមទាំងបាត់បង់ភារកិច្ចរបស់ខ្ញុំទៀតផង។ វាហាក់ដូចជាគាត់អាចកំណត់នូវភារកិច្ច ឬវាសនារបស់ខ្ញុំអ៊ីចឹង។ វាជារបៀបមិនទំនងសោះក្នុងការយល់ឃើញបែបនេះ។ មិនថាខ្ញុំនឹងត្រូវគេបណ្ដេញចេញ ឬវាសនាខ្ញុំក្លាយជាបែបណាទេ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ មនុស្សគ្មានសិទ្ធិសម្រេចអំពីការនេះឡើយ។ អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទមិនអាចត្រួតត្រាលើការនេះបានទេ។ ដំណាក់របស់ព្រះជាម្ចាស់មិនដូចជាលោកីយ៍ឡើយ។ នៅទីនេះ សេចក្តីពិត និងសេចក្តីសុចរិតជាអ្នកសោយរាជ្យ។ អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទមិនអាចឈរជើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេអាចទទួលបានអំណាចក្នុងពេលមួយមែន ប៉ុន្តែនៅទីបំផុត ពួកគេនឹងត្រូវបានលាតត្រដាង ហើយលុបបំបាត់មិនខាន។ ពួកជំនុំបានបណ្ដេញ និងលុបបំបាត់អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទពីរបីនាក់រួចហើយកាលពីអតីតកាល។ ខ្ញុំបានឃើញយ៉ាងច្បាស់ តែនៅពេលដែលមានម្នាក់នៃពួកអ្នកទាំងនោះបានលេចមកនៅក្នុងរង្វង់របស់ខ្ញុំ ហើយខ្ញុំត្រូវរាយការណ៍អំពីគាត់ ដើម្បីការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំបែរជារួញរាទៅវិញ។ ខ្ញុំបែរជាចង់ក្លាយជាកញ្ជះតូចតាចរបស់សាតាំង។ ខ្ញុំទន់ខ្សោយ និងកំសាកពេកហើយ។ ខ្ញុំមិនបានយល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំពិតជាមើលមិនឃើញថា ទ្រង់សោយរាជ្យ និងទតឃើញអ្វីគ្រប់យ៉ាងដែរ។ ខ្ញុំបានខ្លាចធ្វើឱ្យមនុស្សម្នាក់អន់ចិត្ត តែបែរជាមិនខ្លាចធ្វើឱ្យព្រះជាម្ចាស់អន់ព្រះហឫទ័យទៅវិញ។ តើនេះជាការមានកន្លែងមួយសម្រាប់ព្រះជាម្ចាស់នៅដួងចិត្តរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ?

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើពួកជំនុំមិនមាននរណាម្នាក់ដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត ហើយគ្មាននរណាម្នាក់ដែលអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ នោះពួកជំនុំនោះគប្បីនៅដាច់ឆ្ងាយពីគេទាំងស្រុង ហើយទំនាក់ទំនងរបស់ពួកជំនុំនោះជាមួយពួកជំនុំផ្សេងទៀត ត្រូវតែកាត់ផ្តាច់។ នេះគេហៅថា «ការបញ្ចុះសព»។ នេះជាអត្ថន័យនៃការបណ្ដេញអារក្សចេញ។ ប្រសិនបើពួកជំនុំមួយមានក្រុមមនុស្សរករឿងគេច្រើន ហើយពួកគេត្រូវបានដើរតាមដោយ «ពួកពលបរិវារ» ដែលខ្វះនូវយោបល់ទាំងស្រុង ហើយប្រសិនបើពួកជំនុំដែលសូម្បីតែបន្ទាប់ពីបានឃើញនូវសេចក្ដីពិតហើយ នៅតែមិនអាចបដិសេធបានចំពោះការចងភ្ជាប់ និងឧបាយកលនៃក្រុមមនុស្សដែលរករឿងទាំងនេះបានទេ នោះមនុស្សល្ងីល្ងើទាំងអស់នោះ នឹងត្រូវលុបបំបាត់នៅទីបំផុត។ ពួកពលបរិវារទាំងនេះប្រហែលជាមិនបានធ្វើអ្វីមួយដែលអាក្រក់នោះទេ ប៉ុន្តែពួកគេកាន់តែមានភាពបោកបញ្ឆោត កាន់តែវង្វេង ហើយមនុស្សគ្រប់រូបដែលបែបនេះនឹងត្រូវលុបបំបាត់។ មិនមាននរណាម្នាក់ឡើយដែលនឹងនៅសល់! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំងនឹងត្រូវត្រឡប់ទៅសាតាំងវិញ រីឯអស់អ្នកដែលជារបស់ព្រះជាម្ចាស់ ប្រាកដជាស្វែងរកនូវសេចក្តីពិត។ ការនេះគឺសម្រេចដោយធម្មជាតិរបស់ពួកគេ។ អស់អ្នកដែលដើរតាមសាតាំងទាំងអស់នឹងត្រូវវិនាស! គ្មានការអាណិតអាសូរណា នឹងត្រូវបានបង្ហាញដល់មនុស្សបែបនេះឡើយ។ ចូរឱ្យអ្នកដែលស្វែងរកសេចក្តីពិតនឹងត្រូវបានប្រទានឱ្យ ហើយចូរឱ្យពួកគេអាចរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តដែលស្កប់របស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់សុចរិត។ ទ្រង់នឹងមិនបង្ហាញការសព្វព្រះទ័យដោយលំអៀងចំពោះនរណាម្នាក់ឡើយ។ ប្រសិនបើអ្នកជាអារក្ស នោះអ្នកមិនអាចអនុវត្តនូវសេចក្ដីពិតបានឡើយ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិត នោះវាប្រាកដច្បាស់ថា អ្នកនឹងមិនត្រូវបានចាប់ជាឈ្លើយដោយសាតាំងឡើយ។ ការនេះគឺហួសពីការសង្ស័យទាំងអស់» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយបានអានព្រះបន្ទូលរបស់ទ្រង់ ខ្ញុំពិតជាអាចមានអារម្មណ៍ដឹងអំពីនិស្ស័យដ៏បរិសុទ្ធ សុចរិត និងមិនអាចបំពានបានរបស់ព្រះជាម្ចាស់។ ទ្រង់នឹងមិនអត់ទ្រាំចំពោះអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដែលកំពុងតែរាំងស្ទះដល់កិច្ចការនៃដំណាក់របស់ទ្រង់ និងបង្កការខូចខាតដល់រាស្ត្ររើសតាំងរបសទ្រង់ឡើយ។ ទ្រង់ក៏ស្អប់អស់អ្នកដែលមិនអនុវត្តតាមសេចក្តីពិត ដែលមិនការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សទាំងនេះលេចមកដែរ។ បើពួកគេមិនប្រែចិត្តទេ ពួកគេគ្រប់គ្នានឹងត្រូវបានលុបបំបាត់ ហើយទទួលទោសនៅទីបំផុតមិនខាន។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំបានដឹងថា មេក្រុមគឺជាអ្នកដឹកនាំក្លែងក្លាយ តែខ្ញុំមិនបានអនុវត្តតាមសេចក្តីពិត ឬមានចិត្តក្លាហានក្នុងការរាយការណ៍អំពីគាត់ឡើយ។ អ្វីៗសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានឱនក្រាបចំពោះសាតាំងម្ដងហើយម្ដងទៀត ដោយឈរនៅខាងវា បណ្ដែតបណ្ដោយ និងការពារដល់អ្នកដឹកនាំក្លែងក្លាយនោះ ដោយត្រូវបង់ថ្លៃដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមានចំណែកមួយនៅក្នុងការអាក្រក់ដែលគាត់កំពុងតែធ្វើ។ ខ្ញុំកំពុងតែរីករាយនឹងសេចក្តីពិតដែលព្រះជាម្ចាស់បានប្រទាន ហើយកំពុងតែហូប និងផឹកពីតុរបស់ទ្រង់។ ប៉ុន្តែ នៅពេលដ៏សំខាន់ដែលសាតាំងកំពុងតែបំផ្លិចបំផ្លាញនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំមិនអាចការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបែរជាខាំដៃអ្នកដែលចិញ្ចឹមខ្ញុំ ហើយកាន់ជើងខាងខ្មាំងសត្រូវទៅវិញ។ នោះជាការក្បត់ព្រះជាម្ចាស់ ហើយវាបានបំពានលើនិស្ស័យរបស់ទ្រង់យ៉ាងធ្ងន់ធ្ងរ។ ដោយគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ «អស់អ្នកដែលដើរតាមសាតាំងទាំងអស់នឹងត្រូវវិនាស!» ធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្លាចយ៉ាងខ្លាំង។ ខ្ញុំបានដឹងថា បើខ្ញុំមិនប្រែចិត្តទេ នោះខ្ញុំនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ រួមជាមួយអ្នកដឹកនាំក្លែងក្លាយមិនខាន។ ខ្ញុំបានឃើញធម្មជាតិ និងផលវិបាកដ៏ធ្ងន់ធ្ងរចេញពីការមិនរាយការណ៍អំពីអ្នកដឹកនាំក្លែងក្លាយ ហើយបានស្អប់ខ្លួនឯងដែលអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងបែបនេះ។ ខ្ញុំមិនបានការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំពិតជាខ្វះនូវភាពជាមនុស្សមែន។ ក្រោយមក ខ្ញុំបានចូលទៅចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន។ «ឱព្រះជាម្ចាស់អើយ ទូលបង្គំពិតជាអាត្មានិយម និងវៀចវេរណាស់។ ទូលបង្គំបានឃើញអ្នកដឹកនាំក្លែងក្លាយនៅក្នុងពួកជំនុំ ដែលទូលបង្គំមិនបានរាយការណ៍ ឬលាតត្រដាង។ ទូលបង្គំបានគ្របបាំងគាត់ និងបណ្ដោយតាមគាត់ ហើយធ្វើជាអ្នកបម្រើរបស់សាតាំង ដើម្បីគ្រាន់តែការពារដល់ផលប្រយោជន៍របស់ទូលបង្គំប៉ុណ្ណោះ។ ទូលបង្គំគួរតែទទួលទោស។ ព្រះជាម្ចាស់អើយ ទូលបង្គំនឹងមិនធ្វើបែបនេះម្ដងទៀតឡើយ។ ទូលបង្គំសូមប្រែចិត្តហើយ។ សូមប្រទានឱ្យទូលបង្គំមានកម្លាំង ដើម្បីឱ្យទូលបង្គំអាចអនុវត្តតាមសេចក្តីពិត រាយការណ៍ និងលាតត្រដាងអំពីអ្នកដឹកនាំក្លែងក្លាយ ព្រមទាំងប្រកាន់ខ្ជាប់តាមកិច្ចការនៃពួកជំនុំផង»។

ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់នៅក្នុងការថ្វាយបង្គំរបស់ខ្ញុំនៅថ្ងៃបន្ទាប់៖ «អ្នកត្រូវតែរៀនពីរបៀបក្នុងការវិភាគឱ្យល្អិតល្អន់ពីការត្រិះរិះពិចារណា និងគំនិតរបស់អ្នក។ រឿងអ្វីក៏ដោយដែលអ្នកកំពុងធ្វើដែលវាមិនត្រឹមត្រូវ ហើយឥរិយាបថរបស់អ្នកបែបណាក៏ដោយ ដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ អ្នកគួរតែអាចផ្លាស់ប្ដូរវាបានភ្លាមៗ និងកែប្រែវាចេញ។ តើមូលហេតុអ្វីដែលត្រូវកែប្រែវាចេញ? នោះគឺដើម្បីទទួលយក និងសម្រេចចិត្តទទួលយកនូវសេចក្ដីពិត ដោយបដិសេធនូវអ្វីៗដែលនៅក្នុងខ្លួនរបស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង និងជំនួសមកវិញដោយសេចក្ដីពិត។ អ្នកធ្លាប់តែពឹងផ្អែកលើនិស្ស័យពុករលួយរបស់អ្នក ដូចជាល្បិចកល និងការបោកបញ្ឆោតជាដើម ប៉ុន្តែពេលនេះ អ្នកលែងពឹងផ្អែកលើវាទៀតហើយ។ ពេលនេះ នៅពេលអ្នកធ្វើអ្វីមួយ អ្នកពឹងផ្អែកលើអាកប្បកិរិយា សភាព និងនិស្ស័យស្មោះត្រង់ បរិសុទ្ធ និងបើកចំហ។ ... នៅពេលសេចក្ដីពិតក្លាយជាជីវិតរបស់អ្នក នោះប្រសិនបើនរណាម្នាក់ប្រមាថទាស់នឹងព្រះជាម្ចាស់ មិនគោរពកោតខ្លាចចំពោះព្រះជាម្ចាស់ មានការធ្វេសប្រហែសក្នុងភារកិច្ចរបស់ពួកគេ បង្កការបង្អាក់ ឬការរំខានដល់កិច្ចការនៃក្រុមជំនុំរបស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកឃើញរឿងនេះកើតឡើង នោះអ្នកអាចដឹងបាន និងទម្លាយវាចេញមកនៅពេលណាចាំបាច់ និងដោះស្រាយវា ស្របទៅតាមគោលការណ៍សេចក្ដីពិត» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំថា សមាសធាតុដ៏សំខាន់បំផុតនៃសេចក្តីជំនឿគឺជាការមានដួងចិត្តដែលទៀងត្រង់ ដោយអនុវត្តតាមសេចក្តីពិត ការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងធ្វើតាមគោលការណ៍។ នេះហើយជារបៀបដែលយើងអាចធ្វើឱ្យព្រះជាម្ចាស់មានអំណរនោះ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែអនុវត្តតាមសេចក្តីពិត និងរាយការណ៍អំពីមេក្រុមរបស់យើងដោយស្របតាមគោលការណ៍។ ដូច្នេះហើយ ខ្ញុំបានសរសេរនូវអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើយ៉ាងសុក្រឹត និងយ៉ាងលម្អិត ហើយបានប្រគល់វាដល់អ្នកដឹកនាំពួកជំនុំ។ ក្រោយពេលផ្ទៀងផ្ទាត់អ្វីៗគ្រប់យ៉ាងរួចមក អ្នកដឹកនាំពួកជំនុំបានបញ្ជាក់ថា គាត់បានកំពុងតែធ្វើភារកិច្ចរបស់គាត់ដោយធ្វេសប្រហែស និងមិនបានធ្វើកិច្ចការជាក់ស្ដែងណាមួយមែន។ គាត់ពិតជាអ្នកដឹកនាំក្លែងក្លាយ ហើយត្រូវបានបណ្ដេញចេញពីភារកិច្ចរបស់គាត់។ ខ្ញុំមានអារម្មណ៍សន្ដិភាព ពេលដែលខ្ញុំទទួលបានដំណឹងនេះ។ បទពិសោធន៍នេះបានបង្ហាញដល់ខ្ញុំថា ព្រះជាម្ចាស់សុចរិតកម្រិតណា និងថា នៅក្នុងដំណាក់របស់ទ្រង់ ព្រះគ្រីស្ទ និងសេចក្តីពិតជាអ្នកសោយរាជ្យ។ ទោះបីបុគ្គលម្នាក់មានមុខតំណែងខ្ពស់បែបណា អតីតភាពរបស់ពួកគេខ្ពង់ខ្ពស់យ៉ាងណា ក៏ពួកគេត្រូវតែចុះចូលចំពោះសេចក្តីពិត និងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ អស់អ្នកដែលមិនអនុវត្តតាមសេចក្តីពិតនឹងមិនអាចឈរមាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេនឹងត្រូវលុបបំបាត់នៅទីបំផុតមិនខាន។ មានតែការធ្វើជាមនុស្សទៀងត្រង់ ការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការធ្វើកិច្ចការតាមគោលការណ៍ប៉ុណ្ណោះ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលការអនុម័តយល់ព្រមរបស់ទ្រង់។

ខាង​ដើម៖ ៥៦. របៀបដោះស្រាយភាពអាត្មានិយម

បន្ទាប់៖ ៥៨. ការលាតត្រដាងអ្នកដឹកនាំក្លែងក្លាយ៖ ការតយុទ្ធផ្ទាល់ខ្លួន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ