កិច្ចការ និងច្រកចូល (១)

ចាប់តាំងពីមនុស្សចាប់ផ្តើមដើរលើផ្លូវត្រូវនៃជំនឿនៅលើព្រះជាម្ចាស់មក មានរឿងជាច្រើនដែលពួកគេនៅស្រពេចស្រពិលនៅឡើយ។ ពួកគេនៅតែស្ថិតនៅក្នុងភាពភ័ន្តច្រឡំទាំងស្រុងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីកិច្ចការជាច្រើនដែលពួកគេគួរធ្វើ។ ម៉្យាង ដោយសារតែគម្លាតនៃបទពិសោធរបស់ពួកគេ និងដែនកំណត់នៅក្នុងសមត្ថភាពដើម្បីទទួលរបស់ពួកគេ។ ម៉្យាងទៀត គឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់នៅមិនទាន់នាំមនុស្សមកដល់ដំណាក់កាលនេះនៅឡើយ។ ដូច្នេះ គ្រប់គ្នាមានភាពមិនច្បាស់លាស់អំពីបញ្ហាខាងវិញ្ញាណភាគច្រើន។ អ្នករាល់គ្នាមិនត្រឹមតែស្រពេចស្រពិលអំពីអ្វីដែលអ្នកគួរចូលទៅក្នុងប៉ុណ្ណោះទេ អ្នកថែមទាំងមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ថែមទៀតផង។ បញ្ហានៃចំណុចខ្វះខាតដែលមាននៅក្នុងអ្នករាល់គ្នា គឺលើសពីបញ្ហាសាមញ្ញទៅទៀត៖ វាជាគុណវិបត្តិដ៏ធំមួយ ដែលពួកអ្នកនៅក្នុងពិភពនៃសាសនាមានដូចៗគ្នា។ នៅទីនេះមានចំណុចសំខាន់ស្តីពីមូលហេតុដែលមនុស្សមិនស្គាល់ព្រះជាម្ចាស់ ដូច្នេះ គុណវិបត្តិនេះគឺជាភាពខ្វះចន្លោះដែលអស់អ្នកដែលស្វែងរកទ្រង់ទាំងអស់មានដូចៗគ្នា។ គ្មាននរណាម្នាក់ធ្លាប់ស្គាល់ព្រះជាម្ចាស់ ឬធ្លាប់ឃើញព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់នោះទេ។ គឺដោយសារតែហេតុផលនេះ ទើបកិច្ចការរបស់ព្រះជាម្ចាស់ក្លាយជាកិច្ចការដែលពិបាក ដូចជាការរំកិលភ្នំ ឬបាចទឹកសមុទ្រអ៊ីចឹង។ មនុស្សច្រើនណាស់បានបូជាជីវិតរស់នៅរបស់ពួកគេដើម្បីកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សច្រើនណាស់ត្រូវបានទុកចោលដោយសារតែកិច្ចការរបស់ទ្រង់។ មនុស្សច្រើនណាស់ត្រូវបានរងទារុណកម្មដល់ស្លាប់ដើម្បីផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់។ មនុស្សច្រើនណាស់បានស្លាប់យ៉ាងអយុត្តិធម៌ទាំងទឹកភ្នែកនៃក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ មនុស្សច្រើនណាស់បានជួបប្រទះការធ្វើទុក្ខបុកម្នេញយ៉ាងសាហាវឃោរឃៅ...។ សោកនាដកម្មទាំងនេះបានកើតឡើង តើទាំងអស់នេះមិនមែនដោយសារកង្វះចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ទេឬអី? ធ្វើដូចម្តេច ទើបមនុស្សម្នាក់ដែលមិនស្គាល់ព្រះជាម្ចាស់ អាចមានមុខមកនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់? ធ្វើដូចម្តេចទើបមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ តែបែរជាធ្វើទុក្ខបុកម្នេញទ្រង់អាចមានមុខមកនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់? ទាំងនេះមិនមែនជាកង្វះខាតតែមួយរបស់ពួកអ្នកដែលនៅក្នុងពិភពនៃសាសនាប៉ុណ្ណោះទេ ចំណែកអ្នករាល់គ្នា និងពួកគេក៏មានកង្វះខាតនោះដូចគ្នា។ មនុស្សជឿលើព្រះជាម្ចាស់ដោយគ្មានស្គាល់ទ្រង់នោះទេ។ ដោយសារតែហេតុផលនេះតែម៉្យាងប៉ុណ្ណោះ ទើបពួកគេមិនគោរពព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេ ហើយនៅក្នុងចិត្តរបស់ពួកគេគឺមិនកោតខ្លាចទ្រង់។ ក៏មានពួកអ្នកដែលធ្វើកិច្ចការដែលពួកគេគិតដោយខ្លួនឯងដោយចំហរ និងឥតញញើតនៅក្នុងក្រុមមនុស្សនេះផងដែរ ហើយពួកគេធ្វើកិច្ចការដែលព្រះជាម្ចាស់បានដាក់បញ្ជាបេសកកម្មឱ្យ ដោយផ្អែកទៅលើការទាមទារ និងចំណង់មិនសមរម្យផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សជាច្រើនធ្វើសកម្មភាពយ៉ាងសម្បើម ដោយមិនផ្តល់តម្លៃដល់ព្រះជាម្ចាស់នោះទេ ប៉ុន្តែពួកគេដើរតាមបំណងផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ តើឧទាហរណ៍ទាំងនេះមិនមែនជាការបង្ហាញដ៏ល្អឥតខ្ចោះនៃចិត្តបែបអាត្មានិយមរបស់មនុស្សទេឬអី? តើឧទាហរណ៍ទាំងនេះមិនបង្ហាញពីធាតុនៃការបោកបញ្ឆោតដ៏ច្រើនហួសហេតុនៅក្នុងមនុស្សទេឬអី? តាមពិតមនុស្សអាចមានបញ្ញាខ្ពង់ខ្ពស់ ប៉ុន្តែធ្វើដូចម្តេចទើបអំណោយទានរបស់ពួកគេអាចជំនួសឱ្យកិច្ចការរបស់ព្រះជាម្ចាស់បាន? តាមពិត មនុស្សអាចបារម្ភអំពីអម្រែករបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនអាចធ្វើសកម្មភាពដោយភាពអាត្មានិយមពេកនោះទេ។ តើទង្វើរបស់មនុស្ស ពិតជាដូចទង្វើរបស់ព្រះជាម្ចាស់ឬទេ? តើមាននរណាម្នាក់ប្រាកដមួយរយភាគរយឬទេ? ដើម្បីនាំយកទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីទទួលបានសិរីល្អរបស់ទ្រង់ នេះគឺជាករណីពិសេសដែលព្រះជាម្ចាស់បានបង្កើត ហើយលើកមនុស្សឡើង។ ធ្វើដូចម្តេចទើបមនុស្សមានតម្លៃ? កិច្ចការរបស់ព្រះជាម្ចាស់ទើបតែបានចាប់ផ្តើម ហើយព្រះបន្ទូលរបស់ទ្រង់ទើបតែចាប់ផ្តើមមានព្រះបន្ទូលប៉ុណ្ណោះ។ នៅត្រង់ចំណុចនេះ មនុស្សមានអារម្មណ៍ល្អអំពីខ្លួនឯង ប៉ុន្តែតើនេះមិនមែនកំពុងតែនាំឱ្យអាម៉ាស់មុខទេឬ? ពួកគេយល់តិចតួចពេកហើយ។ ទោះបីជាអ្នកទ្រឹស្តីប្រកបដោយទេព្យកោសល្យភាគច្រើន និងវាគ្មិនដែលមានវោហាស័ព្ទភាគច្រើន ក៏មិនអាចពណ៌នាអំពីភាពសម្បូរណ៍ហូរហៀររបស់ព្រះជាម្ចាស់ទាំងអស់បានដែរ ដូច្នេះ តើអ្នករាល់គ្នាអាចពណ៌នាបានតិចប៉ុនណាទៅ? អ្នករាល់គ្នាមិនគួរកំណត់តម្លៃផ្ទាល់ខ្លួនរបស់អ្នកឱ្យខ្ពស់ជាងស្ថានសួគ៌បានទេ ផ្ទុយទៅវិញ អ្នកគួរតែមើលខ្លួនឯងឱ្យទាបជាងមនុស្សដែលមានហេតុផល ដែលស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់។ នេះគឺជាផ្លូវដែលអ្នករាល់គ្នានឹងចូលទៅ៖ គឺមើលខ្លួនឯងឱ្យទាបជាងអ្នកដទៃទាំងអស់។ ហេតុអ្វីបានជាអ្នកមើលខ្លួនឯងខ្ពស់បែបនេះ? ហេតុអ្វីបានជាអ្នកដាក់ខ្លួនឯងនៅក្នុងការប៉ាន់ប្រមាណដែលខ្ពស់បែបនេះ? នៅលើវិថីជីវិតដ៏វែងឆ្ងាយ អ្នករាល់គ្នាទើបតែដើរបានពីរបីជំហានប៉ុណ្ណោះ។ គ្រប់យ៉ាងដែលអ្នកមើលឃើញ គឺជាព្រះហស្តរបស់ព្រះជាម្ចាស់ មិនមែនមើលឃើញទ្រង់ទ្រាយទាំងមូលរបស់ព្រះជាម្ចាស់នោះទេ។ វាផ្តល់ផលប្រយោជន៍សម្រាប់អ្នករាល់គ្នា ក្នុងការមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ឱ្យច្រើនជាងមុន ក្នុងការស្វែងរកនូវអ្វីដែលអ្នករាល់គ្នាគួរចូលទៅក្នុងឱ្យច្រើនជាងមុន ព្រោះថាអ្នករាល់គ្នាបានផ្លាស់ប្តូរតិចតួចពេក។

ពេលដែលព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ និងផ្លាស់ប្រែនិស្ស័យរបស់គេ នោះកិច្ចការរបស់ទ្រង់មិនដែលបញ្ឈប់នោះទេ ដោយសារតែមនុស្សខ្វះខាតនៅក្នុងរបៀបជាច្រើន ហើយនៅឆ្ងាយពីបទដ្ឋានដែលទ្រង់បានកំណត់។ ដូច្នេះ អាចនិយាយបានថា នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នករាល់នឹងនៅតែជាក្មេងដែលទើបនឹងកើតជារៀងរហូត ដោយទទួលបានសមាសធាតុតិចតួចបំផុតដើម្បីធ្វើឱ្យទ្រង់សព្វព្រះហឫទ័យ ព្រោះថា អ្នករាល់គ្នាគ្មានអ្វីក្រៅពីជាតួមានជីវិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើមនុស្សម្នាក់លង់នឹងការពេញចិត្តខ្លួនឯង តើព្រះជាម្ចាស់មិនស្អប់ខ្ពើមពួកគេទេឬ? ការនិយាយថា អ្នករាល់គ្នាអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនៅថ្ងៃនេះ គឺជាការនិយាយដែលចេញពីការយល់ឃើញដ៏មានដែនកំណត់នៃរាងកាយខាងសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ប្រសិនបើអ្នកពិតជាត្រូវបានផ្គូផ្គងឱ្យប្រកួតប្រជែងជាមួយព្រះជាម្ចាស់ នោះអ្នករាល់គ្នានឹងបរាជ័យជារៀងរហូតនៅលើសង្វៀនប្រកួត។ សាច់ឈាមរបស់មនុស្សមិនដែលធ្លាប់បានឮអំពីជ័យជម្នះម្តងណាឡើយ។ មានតែតាមរយៈកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចមានលក្ខណៈពិសេសនៃការសង្គ្រោះបាន។ តាមពិត ក្នុងចំណោមវត្ថុជាច្រើននៃការបង្កើតរបស់ព្រះជាម្ចាស់ មនុស្សគឺជាវត្ថុដែលទាបជាងគេបំផុត។ ទោះបីជាគេគឺជាម្ចាស់នៃរបស់សព្វសារពើក៏ដោយ ក៏មនុស្សគឺជាវត្ថុតែមួយគត់ក្នុងចំណោមរបស់សព្វសារពើ ដែលទទួលរងនូវការបោកបញ្ឆោតរបស់សាតាំង គឺជាវត្ថុតែមួយដែលធ្លាក់ជារំពានៅក្នុងផ្លូវដែលគ្មានទីបញ្ចប់ទៅកាន់សេចក្តីពុករលួយរបស់វា។ មនុស្សមិនដែលមានអធិបតេយ្យភាពលើខ្លួនឯងនោះទេ។ មនុស្សភាគច្រើនរស់នៅក្នុងទីកន្លែងដ៏ស្អុយរបស់សាតាំង ហើយទទួលរងការឈឺចាប់ដោយការមើលងាយរបស់វា។ វាជន្លដាក់មនុស្សតាមរបៀបនេះ ហើយធ្វើបែបនេះរហូតដល់ពួកគេរស់ពាក់កណ្តាលស្លាប់ប៉ុណ្ណោះ ដោយស៊ូទ្រាំគ្រប់ស្ថានភាព និងគ្រប់ការលំបាកនៅក្នុងពិភពនៃមនុស្ស។ បន្ទាប់ពីប្រលែងលេងជាមួយមនុស្ស សាតាំងបញ្ចប់វាសនារបស់ពួកគេ។ ដូច្នេះ មនុស្សដើរតាមមាគ៌ាជីវិតទាំងមូលរបស់ពួកគេក្នុងភាពច្របូកច្របល់ មិនដែលរីករាយចំពោះរបស់ល្អៗដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេម្តងណាឡើយ ផ្ទុយទៅវិញ ពួកគេត្រូវបានសាតាំងបំផ្លាញ ហើយទុកឱ្យគេស្ថិតក្នុងសម្លៀកបំពាក់រយ៉េរយ៉ៃ។ សព្វថ្ងៃនេះ ពួកគេបានក្លាយជាអស់កម្លាំង និងខ្ជិលច្រអូស ទើបពួកគេមិនមានទំនោរដើម្បីកត់សម្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនមានទំនោរទៅរកការកត់សម្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់នោះទេ នោះបទពិសោធរបស់ពួកគេត្រូវធ្វើឱ្យខូចជារៀងរហូត គឺនៅតែបែកបាក់ និងមិនពេញលេញ ហើយការចូលទៅក្នុងរបស់ពួកគេនឹងជាលំហទទេមួយជារៀងរហូត។ អស់រយៈពេលរាប់ពាន់ឆ្នាំចាប់តាំងពីព្រះជាម្ចាស់យាងមកកាន់ពិភពលោក រាល់ចំនួនមនុស្សដែលមានឧត្តមគតិខ្ពស់ ត្រូវបានព្រះជាម្ចាស់ប្រើដើម្បីធ្វើកិច្ចការសម្រាប់ទ្រង់អស់ជាច្រើនឆ្នាំ។ ប៉ុន្តែអស់អ្នកដែលស្គាល់កិច្ចការរបស់ទ្រង់គឺមានតិចណាស់ គឺស្ទើរតែមិនមានតែម្តង។ ដោយសារហេតុផលនេះហើយ ទើបមនុស្សជាច្រើនយកតួនាទីទាស់ទទឹងនឹងព្រះជាម្ចាស់ ស្របពេលដែលពួកគេធ្វើការសម្រាប់ទ្រង់ ព្រោះថា ផ្ទុយពីធ្វើកិច្ចការរបស់ទ្រង់ ពួកគេពិតជាធ្វើកិច្ចការរបស់មនុស្សនៅក្នុងតួនាទីដែលព្រះជាម្ចាស់បានប្រគល់ឱ្យ។ តើនេះអាចហៅថាកិច្ចការបានទេ? ធ្វើដូចម្តេចទើបពួកគេអាចចូលទៅក្នុងបានទៅ? មនុស្សជាតិបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ ហើយកប់ព្រះគុណនេះចោល។ ដោយសារតែមូលហេតុនេះ អស់ជាច្រើនជំនាន់កន្លងមកហើយ អស់អ្នកដែលធ្វើកិច្ចការរបស់ទ្រង់មានការចូលទៅក្នុងតិច។ ពួកគេមិននិយាយអំពីការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់នោះទេ ដោយសារតែពួកគេយល់តិចពេកអំពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ អាចនិយាយបានថា ទោះបីជាមានមនុស្សជាច្រើនបម្រើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេបានបរាជ័យក្នុងការមើលឃើញពីវិធីដែលទ្រង់ត្រូវបានសរសើរតម្កើង ហើយនេះគឺជាមូលហេតុដែលគ្រប់គ្នាបានតាំងខ្លួនដូចជាព្រះជាម្ចាស់ដើម្បីឱ្យអ្នកដទៃថ្វាយបង្គំ។

អស់រយៈពេលជាច្រើនឆ្នាំណាស់ដែលព្រះជាម្ចាស់នៅតែលាក់ព្រះកាយនៅក្នុងការបង្កើត។ ទ្រង់បានសង្កេតពិនិត្យចេញពីក្រោយអ័ព្ទដែលគ្របបាំងទូទាំងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះជាច្រើនរដូវកាល។ ទ្រង់ទតមើលពីស្ថានសួគ៌ជាន់ទីបីមកក្រោមអស់ជាច្រើនថ្ងៃជាច្រើនយប់។ ទ្រង់បានយាងនៅក្នុងចំណោមមនុស្សអស់ជាច្រើនខែជាច្រើនឆ្នាំ។ ទ្រង់បានគង់នៅលើមនុស្សទាំងអស់ ដោយទន្ទឹងរង់ចាំយ៉ាងស្ងៀមស្ងាត់ទូទាំងរដូវរងារដ៏ត្រជាក់ជាច្រើនរដូវកាល។ ទ្រង់មិនដែលបង្ហាញព្រះអង្គផ្ទាល់ដោយចំហចំពោះនរណាម្នាក់ ឬធ្វើជាសម្លេងមួយម្តងណាឡើយ ហើយទ្រង់យាងចាកចេញដោយគ្មានសញ្ញា និងយាងត្រឡប់មកវិញយ៉ាងស្ងប់ស្ងាត់។ តើនរណាអាចស្គាល់ព្រះភ័ក្ត្រពិតរបស់ទ្រង់បាន? ទ្រង់មិនដែលមានបន្ទូលទៅកាន់មនុស្ស និងមិនដែលលេចឱ្យមនុស្សឃើញម្តងណាឡើយ។ តើវាងាយស្រួលបែបណាសម្រាប់មនុស្សក្នុងការធ្វើកិច្ចការដែលព្រះជាម្ចាស់បានដាក់បញ្ជាបេសកកម្មឱ្យ? ពួកគេដឹងតិចតួចថា ដើម្បីស្គាល់ទ្រង់ គឺជារឿងដែលលំបាកបំផុត។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្ស ប៉ុន្តែមនុស្សមិនដែលស្គាល់ទ្រង់នោះទេ ដោយសារតែការចូលទៅក្នុងជីវិតរបស់គេគឺមានដែនកំណត់ និងរាក់កំផែលខ្លាំងពេក។ ដោយទតឃើញតាមការយល់ឃើញរបស់ទ្រង់ មនុស្សមិនសក្តិសមនឹងលេចមុខនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេមានការយល់អំពីព្រះជាម្ចាស់តិចពេក ហើយពួកគេត្រូវបាននៅឃ្លាតឆ្ងាយព្រះជាម្ចាស់ខ្លាំងពេក។ ជាងនេះទៅទៀត ចិត្តដែលពួកគេជឿលើព្រះជាម្ចាស់គឺស្មុគស្មាញខ្លាំងពេក ហើយពួកគេមិនទុករូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេនោះទេ។ ជាលទ្ធផល ការប្រឹងប្រែងដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ដែលដូចជាបំណែកមាសដែលកប់នៅក្រោមដីខ្សាច់ មិនអាចបញ្ចេញពន្លឺចែងចាំងបានទេ។ ចំពោះព្រះជាម្ចាស់ ទំហំ កម្លាំងជំរុញ និងទស្សនៈរបស់មនុស្សទាំងនេះ គឺគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ ដោយសមត្ថភាព ដើម្បីទទួលរបស់ពួកគេចុះខ្សោយ មិនមានអារម្មណ៍ថាពួកគេដល់ចំណុចនៃភាពស្ពឹក មិនមានអារម្មណ៍ថាអន់ថយ និងយ៉ាប់យ៉ឺន ចង់បម្រើយ៉ាងលើសលប់ ទន់ខ្សោយ និងគ្មានការតាំងចិត្ត នោះពួកគេត្រូវតែបានដឹកនាំដូចជាសត្វគោក្របី និងសេះដែលត្រូវបានដឹកនាំដូច្នោះដែរ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះការចូលទៅក្នុងវិញ្ញាណរបស់ពួកគេ ឬការចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់សូម្បីបន្តិច ដោយមិនមានការតាំងចិត្តបន្តិចបន្តួចក្នុងការទទួលរងការឈឺចាប់សម្រាប់ផលប្រយោជន៍នៃសេចក្តីពិតនោះទេ។ សម្រាប់មនុស្សប្រភេទនេះ ដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យបានពេញខ្នាត មិនមែនជារឿងងាយស្រួលនោះទេ។ ដូច្នេះ រឿងសំខាន់គឺអ្នករាល់គ្នាត្រូវកំណត់ការចូលទៅក្នុងរបស់អ្នករាល់គ្នាចេញពីមុំនេះ។ តាមរយៈកិច្ចការរបស់អ្នករាល់គ្នា និងតាមរយៈការចូលទៅក្នុងរបស់អ្នក នោះអ្នកចាប់ផ្តើមស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ហើយ។

ខាង​ដើម៖ មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់

បន្ទាប់៖ កិច្ចការ និងការចូលទៅក្នុង (២)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ