ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់

ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះជាម្ចាស់ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនបានលះបង់ដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងបុព្វហេតុសុចរិតរបស់មនុស្សទេ នោះព្រលឹងរបស់យើង នឹងមានអារម្មណ៍ខ្មាសអៀននៅចំពោះមុខអ្នកដែលសុខចិត្តលះបង់ជីវិតដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយកាន់តែមានអារម្មណ៍ខ្មាសអៀននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងថែមទៀត។

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សជាតិទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលលួងលោមចិត្តមនុស្សជាតិ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ មិនអាចកាត់ផ្ដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងអនាគតរបស់មនុស្សជាតិ មិនអាចគេចផុតពីការរៀបចំដែលធ្វើឡើងដោយព្រះហស្ដព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ ស្រេចនៅលើការរៀបចំរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍ណាមួយ ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រប់គ្រងដំណើរជីវិតរបស់មនុស្សជាតិនេះ។ ប្រសិនបើមនុស្សជាតិចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សជាតិទាំងអស់ត្រូវតែក្រាបចុះចំពោះព្រះជាម្ចាស់ ហើយថ្វាយបង្គំទ្រង់ និងមកចំពោះព្រះជាម្ចាស់ដើម្បីប្រែចិត្ត និងលន់តួបាបនៅចំពោះទ្រង់ ពុំនោះទេ វាសនា និងគោលដៅរបស់មនុស្សជាតិ នឹងជួបភយន្តរាយដោយចៀសមិនរួចឡើយ។

ចូរត្រឡប់ទៅមើលសម័យដែលណូអេសាងសង់ទូកធំ៖ មនុស្សលោកពុករលួយខ្លាំងណាស់ មនុស្សបានឃ្លាតចេញពីព្រះពររបស់ព្រះជាម្ចាស់ លែងស្ថិតនៅក្រោមការមើលថែរបស់ព្រះជាម្ចាស់ និងបានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមកពួកគេបានប្រព្រឹត្តខុសសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឱ្យធ្លាក់ទៅក្នុងអំពើខូចសីលធម៌គួរឱ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឱ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សខូចសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែណូអេប៉ុណ្ណោះ ដែលបានថ្វាយបង្គំព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។

ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចណូអេ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ លែងមានទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណីចំពោះមនុស្ស និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់កំពុងស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំការលេចមករបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនភ្លេចការផ្ទុកផ្ដាក់របស់ទ្រង់ ហើយថ្វាយដួងចិត្ត និងរូបកាយរបស់ពួកគេដល់ទ្រង់ និងស្វែងរកអស់អ្នកណាដែលចុះចូល និងមិនទាស់ទទឹង ដូចជាទារកនៅចំពោះទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពង់ខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានចំណេះដឹងដ៏លើសលប់ មានទ្រព្យសម្បត្តិហូរហៀរ និងមានការគាំទ្រពីមនុស្សជាច្រើន ក៏ប៉ុន្តែអ្នកនៅតែមិនជាប់ជំពាក់នឹងរឿងទាំងនេះ ហើយនៅតែមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងការផ្ទុកផ្ដាក់របស់ទ្រង់ ព្រមទាំងធ្វើអ្វីដែលព្រះជាម្ចាស់តម្រូវពីអ្នក នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានអត្ថន័យបំផុតនៅលើផែនដី និងជាកិច្ចការដ៏យុត្តិធម៌បំផុតរបស់មនុស្សជាតិ។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់ឋានៈ ឬគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវបណ្ដាសា ហើយលើសពីនេះទៅទៀត នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នកខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការត្រឹមត្រូវ ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីរុញច្រានការការពាររបស់ព្រះជាម្ចាស់ចេញពីមនុស្ស ពោលគឺដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមនៃអត្ថិភាពដែលគ្មានទីបញ្ចប់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។

ចាប់តាំងពីការមកដល់នៃវិទ្យាសាស្រ្តសង្គម វិទ្យាសាស្ត្រ និងចំណេះដឹងបានគ្រប់ដណ្ដប់លើចិត្តរបស់មនុស្ស។ វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍សម្រាប់ត្រួតត្រាមនុស្សលោក ធ្វើឱ្យមនុស្សគ្មានចន្លោះគ្រប់គ្រាន់ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ និងគ្មានលក្ខខណ្ឌអំណោយផលច្រើនដូចមុនសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្សទាំងអស់។ បើគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទេ ពិភពខាងក្នុងរបស់មនុស្សគឺងងឹត អស់សង្ឃឹម និងទទេសូន្យ។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តសង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានលេចឡើងមកដើម្បីបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងទៀត ដែលផ្ទុយនឹងសេចក្ដីពិតដែលថាព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ដើម្បីចាក់បំពេញដួងចិត្ត និងគំនិតរបស់មនុស្ស។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថាព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ ភាពថ្លៃថ្នូររបស់ព្រះជាម្ចាស់ និងភាពមហិមារបស់ព្រះជាម្ចាស់ បានសាបរលាបនៅក្នុងដួងចិត្តរបស់មនុស្ស ហើយអត្ថិភាពរបស់ព្រះជាម្ចាស់ និងគោលជំនឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ ក៏បានសាបរលាបនៅក្នុងដួងចិត្តរបស់មនុស្សដែរ។ ការរស់រានរបស់មនុស្សជាតិ និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សជាតិរស់នៅក្នុងពិភពលោកដ៏ឥតខ្លឹមសារ ដែលខ្វល់ខ្វាយតែនឹងការហូប ការផឹក និងការដេញតាមរឿងសប្បាយ។ ... មានមនុស្សតិចណាស់ដែលផ្ដួចផ្ដើមស្វែងរកទីកន្លែងដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់មានអធិបតេយ្យភាពលើគោលដៅរបស់មនុស្សជាតិ និងរៀបចំគោលដៅនោះ។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចតម្រូវតាមក្ដីប្រាថ្នាចង់បានរបស់មនុស្សលោក ដោយមនុស្សមិនបានដឹងខ្លួនសោះ ហើយផ្ទុយទៅវិញថែមទាំងមានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ការរស់នៅក្នុងពិភពបែបនេះ ពួកគេសប្បាយចិត្តតិចជាងអស់អ្នកដែលបានចែកឋានរួចទៅទៀត។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏សម្ដែងការមិនពេញចិត្តបែបនេះដែរ។ ព្រោះបើគ្មានការណែនាំរបស់ព្រះជាម្ចាស់ ទោះបីជាមេដឹកនាំ និងអ្នកសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សយ៉ាងណាក៏ដោយ ក៏វាគ្មានប្រយោជន៍អ្វីដែរ។ គ្មានបុគ្គលណាម្នាក់អាចបំពេញដួងចិត្តទទេសូន្យរបស់មនុស្សបានឡើយ ដ្បិតគ្មានបុគ្គលណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សបានឡើយ ហើយក៏គ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីបញ្ហានៃភាពទទេសូន្យបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការសប្បាយ និងភាពសុខស្រួល អាចនាំមកនូវការលួងលោមបណ្ដោះអាសន្នប៉ុណ្ណោះដល់មនុស្ស។ សូម្បីតែមានរបស់ទាំងនេះក៏ដោយ ក៏មនុស្សជាតិនៅតែប្រព្រឹត្តបាប និងរអ៊ូរទាំដោយជៀសមិនរួច អំពីភាពអយុត្តិធម៌នៅក្នុងសង្គម។ ការដែលមានរបស់ទាំងនេះ មិនអាចរារាំងសេចក្ដីប្រាថ្នា និងបំណងប្រាថ្នារបស់មនុស្សជាតិក្នុងការរុករកបានឡើយ។ នេះគឺដោយសារមនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្សជាតិ អាចត្រឹមតែនាំមកនូវក្ដីកង្វល់កាន់តែខ្លាំងឡើងៗមកលើមនុស្សប៉ុណ្ណោះ និងធ្វើឱ្យមនុស្សនៅក្នុងសភាពភ័យខ្លាចឥតឈប់ មិនដឹងត្រូវប្រឈមមុខនឹងអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយរបៀបណាឡើយ រហូតដល់ថ្នាក់ដែលមនុស្សជាតិខ្លាចសូម្បីតែវិទ្យាសាស្រ្ត ខ្លាចចំណេះដឹង និងរឹតតែខ្លាចអារម្មណ៍ទទេសូន្យថែមទៀត។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សនោះឡើយ ក៏អ្នកគ្មានសមត្ថភាពគេចផុតពីវាសនារបស់មនុស្សជាតិបានទាល់តែសោះ។ មិនថាអ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ក៏អ្នកគ្មានសមត្ថភាពគេចផុតពីបំណងប្រាថ្នាក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សជាតិបានទាល់តែសោះ ហើយអ្នករឹតតែគ្មានសមត្ថភាពគេចផុតពីអារម្មណ៍ដែលមិនអាចពន្យល់បាននៃភាពទទេសូន្យនេះទៅទៀត។ បាតុភូតបែបនេះ ដែលកើតមានជាទូទៅចំពោះមនុស្សជាតិទាំងអស់ ត្រូវបានអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែគ្មានបុគ្គលអស្ចារ្យណាម្នាក់ដែលអាចចេញមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ យ៉ាងណាក៏មនុស្សគឺជាមនុស្ស ហើយឋានៈ និងជីវិតរបស់ព្រះជាម្ចាស់ មិនអាចត្រូវបានជំនួសដោយនរណាម្នាក់បានឡើយ។ អ្វីដែលមនុស្សជាតិត្រូវការ គឺមិនគ្រាន់តែជាសង្គមដ៏យុត្តិធម៌មួយ ដែលមនុស្សគ្រប់គ្នាមានអាហារហូបចុកគ្រប់គ្រាន់ ស្មើភាពគ្នា និងមានសេរីភាពនោះទេ។ អ្វីដែលមនុស្សជាតិត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការផ្គត់ផ្គង់ជីវិតពីទ្រង់ដល់គេ។ មានតែតែពេលដែលមនុស្សជាតិទទួលការផ្គត់ផ្គង់ជីវិតពីព្រះជាម្ចាស់ និងសេចក្ដីសង្រ្គោះរបស់ទ្រង់ប៉ុណ្ណោះ ទើបតម្រូវការរបស់គេ បំណងប្រាថ្នារបស់គេក្នុងការរុករក និងភាពទទេសូន្យនៅក្នុងចិត្តរបស់គេ អាចត្រូវបានដោះស្រាយ។ ប្រសិនបើមនុស្សនៃប្រទេស ឬប្រជាជាតិមួយ មិនអាចទទួលសេចក្តីសង្គ្រោះ និងការថែរក្សាពីព្រះជាម្ចាស់ទេ នោះប្រទេស ឬប្រជាជាតិបែបនោះ នឹងឆ្ពោះទៅរកការធ្លាក់ចុះ ឆ្ពោះទៅរកសេចក្ដីងងឹត ហើយជាលទ្ធផល វាក៏ត្រូវព្រះជាម្ចាស់ធ្វើឱ្យវិនាសសាបសូន្យ។

ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងតែរីកចម្រើនរុងរឿង ប៉ុន្តែប្រសិនបើអ្នកធ្វើឱ្យប្រជាជនអ្នក វង្វេងចេញពីព្រះជាម្ចាស់ នោះប្រទេសរបស់អ្នក នឹងកាន់តែខ្វះខាតឡើងៗនូវព្រះពររបស់ព្រះជាម្ចាស់ អរិយធម៌នៃប្រទេសនេះ នឹងត្រូវមនុស្សជាន់ឈ្លីក្រោមបាតជើងកាន់តែខ្លាំងឡើងៗ ហើយមិនយូរប៉ុន្មាន មនុស្សនៃប្រទេសនេះនឹងក្រោកឡើងទាស់នឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌។ តាមរបៀបនេះ វាសនានៃប្រទេសមួយនឹងត្រូវវិនាសហិនហោចដោយមិនដឹងខ្លួន។ ព្រះជាម្ចាស់នឹងលើកប្រទេសដែលមានអំណាចឡើង ដើម្បីប្រឆាំងនឹងប្រទេសនានាដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងលុបបំបាត់ប្រទេសទាំងនោះឱ្យបាត់ពីផែនដីផង។ គន្លឹះសំខាន់ដើម្បីឱ្យប្រទេស ឬប្រជាជាតិមួយរីកចម្រើនរុងរឿង ឬវិនាសទៅបាន គឺអាស្រ័យលើថាតើមេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ឬអត់ ហើយថាតើពួកគេដឹកនាំប្រជាជនរបស់ខ្លួនឱ្យចូលទៅជិតព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ឬអត់។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ដោយសារមនុស្សដែលស្វែងរក និងថ្វាយបង្គំព្រះជាម្ចាស់ដោយស្មោះកាន់តែកម្រ ទើបព្រះជាម្ចាស់ប្រទានការអនុគ្រោះពិសេស ចំពោះប្រទេសនានាដែលយកគ្រីស្ទសាសនា ជាសាសនារបស់រដ្ឋ។ ទ្រង់ប្រមូលផ្ដុំប្រទេសទាំងនោះបញ្ចូលគ្នា ដើម្បីបង្កើតបានជាជំរំដែលមានភាពយុត្តិធម៌ជាងរបស់ពិភពលោក ចំណែកប្រទេសដែលមិនជឿព្រះជាម្ចាស់ និងប្រទេសទាំងឡាយណាដែលមិនថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិត នឹងក្លាយជាសត្រូវនៃជំរំយុត្តិធម៌នេះ។ ដោយបែបនេះ ព្រះជាម្ចាស់មិនត្រឹមតែមានកន្លែងមួយនៅក្នុងចំណោមមនុស្សលោក ដែលទ្រង់អាចបំពេញកិច្ចការរបស់ទ្រង់បានប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ទទួលបាននូវបណ្ដាប្រទេសដែលអនុវត្តសិទ្ធិអំណាចយុត្តិធម៌ផងដែរ ដោយអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្ម និងការដាក់កំហិតលើប្រទេសដែលប្រឆាំងទាស់នឹងទ្រង់។ ទោះបីជាបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែមិនអាចទទួលបានមនុស្សឱ្យបានច្រើនមកថ្វាយបង្គំទ្រង់ដដែល ដ្បិតមនុស្សលោកបានវង្វេងឆ្ងាយខ្លាំងពីទ្រង់ និងបានបំភ្លេចព្រះជាម្ចាស់ជាយូរមកហើយ ហើយនៅលើផែនដីនេះ មានត្រឹមតែប្រទេសដែលអនុវត្តអំពើយុត្តិធម៌ និងប្រឆាំងទាស់នឹងអំពើអយុត្តិធម៌ប៉ុណ្ណោះ។ ប៉ុន្តែ ការនេះនៅឆ្ងាយនឹងសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ណាស់ ដ្បិតគ្មានមេដឹកនាំប្រទេសណា នឹងអនុញ្ញាតឱ្យព្រះជាម្ចាស់សោយរាជ្យលើប្រជាជនរបស់ពួកគេឡើយ និងគ្មានគណបក្សនយោបាយនៃប្រទេសណាមួយ ដែលនឹងប្រមូលផ្ដុំប្រជាជនរបស់ខ្លួន ដើម្បីថ្វាយការគោរពដល់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានបាត់បង់ឋានៈពេញសិទ្ធិរបស់ទ្រង់នៅក្នុងដួងចិត្តនៃគ្រប់បណ្ដាប្រទេស ជាតិសាសន៍ គណបក្សកាន់អំណាចទាំងអស់ និងសូម្បីតែក្នុងដួងចិត្តនៃមនុស្សគ្រប់រូប។ ទោះបីជាកម្លាំងយុត្តិធម៌ខ្លះមានអត្ថិភាពនៅក្នុងពិភពលោកនេះក៏ដោយ ក៏ការគ្រប់គ្រងណាដែលព្រះជាម្ចាស់គ្មានកន្លែងនៅក្នុងចិត្តរបស់មនុស្ស គឺផុយស្រួយខ្លាំងណាស់ ហើយឆាកនយោបាយ ដែលគ្មានព្រះពររបស់ព្រះជាម្ចាស់ គឺស្ថិតក្នុងភាពច្របូកច្របល់ និងមិនអាចទប់ទល់នឹងការវាយប្រហារបានឡើយសូម្បីតែមួយ។ សម្រាប់មនុស្សជាតិ ការដែលគ្មានព្រះពររបស់ព្រះជាម្ចាស់ គឺស្មើនឹងការដែលគ្មានព្រះអាទិត្យ។ មិនថាមេដឹកនាំ រួមចំណែកដល់ប្រជាជនរបស់ពួកគេដោយយកចិត្តទុកដាក់យ៉ាងណា មិនថាមនុស្សជាតិមានការប្រជុំប្រកបដោយយុត្តិធម៌ប៉ុន្មានដងនោះទេ ក៏គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះនឹងបង្វែរស្ថានការណ៍ ឬផ្លាស់ប្ដូរវាសនារបស់មនុស្សជាតិបានដែរ។ មនុស្សជឿថា ប្រទេសមួយដែលមនុស្សមានអាហារ និងសម្លៀកបំពាក់ ដែលពួកគេរស់នៅរួមគ្នាដោយសុខសាន្ត គឺជាប្រទេសល្អ និងជាប្រទេសដែលមានអ្នកដឹកនាំល្អ។ ប៉ុន្តែ ព្រះជាម្ចាស់មិនគិតដូច្នេះឡើយ។ ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់ គឺជាប្រទេសដែលទ្រង់ធ្វើឱ្យវិនាសសាបសូន្យ។ គំនិតរបស់មនុស្ស គឺតែងតែខុសគ្នាយ៉ាងខ្លាំងពីគំនិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើមេដឹកនាំប្រទេសមួយ មិនថ្វាយបង្គំព្រះជាម្ចាស់ទេ នោះវាសនារបស់ប្រទេសនេះ នឹងជាសោកនាដកម្មខ្លាំងណាស់ ហើយប្រទេសនេះនឹងគ្មានគោលដៅឡើយ។

ព្រះជាម្ចាស់មិនចូលរួមក្នុងរឿងនយោបាយរបស់មនុស្សជាតិឡើយ ក៏ប៉ុន្តែទ្រង់គ្រប់គ្រងវាសនានៃគ្រប់ប្រទេស ឬប្រជាជាតិទាំងអស់ គ្រប់គ្រងពិភពលោកនេះ និងគ្រប់គ្រងចក្រវាលទាំងមូល។ វាសនារបស់មនុស្សជាតិ និងផែនការរបស់ព្រះជាម្ចាស់ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយគ្មានបុគ្គលណាម្នាក់ គ្មានប្រទេសណាមួយ ឬប្រជាជាតិណាមួយ អាចគេចចេញផុតពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ។ ដើម្បីដឹងពីវាសនារបស់មនុស្សជាតិ គេត្រូវតែមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ ត្រូវធ្វើឱ្យមនុស្សជាតិទាំងឡាយណាដែលដើរតាម និងថ្វាយបង្គំទ្រង់បានរីកចម្រើនរុងរឿង ហើយនឹងធ្វើឱ្យអស់អ្នកណាដែលទាស់ទទឹង និងបដិសេធទ្រង់ ធ្លាក់ចុះ និងវិនាស។

ចូររំឭកពីទិដ្ឋភាពនៅក្នុងព្រះគម្ពីរ ពេលដែលព្រះជាម្ចាស់បានបង្កើតការបំផ្លិចបំផ្លាញដល់ក្រុងសូដុម ហើយក៏គិតផងដែរអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរគិតត្រឡប់ទៅការដែលប្រជាជននៃក្រុងនីនីវេ បានប្រែចិត្ត និងបានលន់តួបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃរួចអង្គុយក្នុងផេះ។ ចូររំឭកពីលទ្ធផលដែលកើតឡើងចំពោះសាសន៍យូដា បន្ទាប់ពីពួកគេបានឆ្កាងព្រះយេស៊ូវទៅនឹងឈើឆ្កាងកាលពី ២.០០០ ឆ្នាំមុន ពួកគេត្រូវបានបណ្ដេញចេញពីស្រុកអ៊ីស្រាអែល និងរត់ភៀសខ្លួនទៅប្រទេសនានានៅជុំវិញពិភពលោក មនុស្សជាច្រើនត្រូវបានសម្លាប់ ហើយប្រជាជាតិយូដាទាំងមូលត្រូវស្ថិតក្រោមការឈឺចាប់ដែលមិនធ្លាប់មានពីមុនមកចំពោះការវិនាសសាបសូន្យនៃប្រទេសរបស់ខ្លួន។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធខឹង។ ពួកគេត្រូវតែតបស្នងចំពោះអ្វីដែលពួកគេបានធ្វើ និងត្រូវតែទ្រាំទ្រចំពោះផលវិបាកទាំងអស់នៃទង្វើរបស់ពួកគេ។ ពួកគេបានថ្កោលទោសព្រះជាម្ចាស់ បានបដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ ពួកគេមានវាសនាតែមួយគត់៖ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាផលវិបាកដ៏ជូរចត់ និងជាមហន្តរាយដែលមេដឹកនាំរបស់ពួកគេបាននាំមកដល់ប្រទេស និងប្រជាជាតិរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ ហើយទីសំចតដំបូងរបស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ គឺតួយ៉ាងរបបផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ឈ្នះបានមកវិញនូវមនុស្សមួយក្រុមដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ព្រះអង្គត្រូវបានតាមប្រមាញ់ដោយគណបក្សកាន់អំណាចរបស់ចិនតាមគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខគ្រប់បែបយ៉ាង និងគ្មានកន្លែងឱ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយគ្មានកន្លែងដើម្បីជ្រកកោនបានឡើយ។ ថ្វីបើបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់ថ្លែងព្រះបន្ទូល និងបញ្ចេញព្រះសូរសៀងរបស់ទ្រង់ ព្រមទាំងផ្សាយដំណឹងល្អផង។ គ្មានបុគ្គលណាម្នាក់អាចវាស់ស្ទង់ពីសព្វានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់សង្គ្រោះមនុស្សលោកគ្រប់គ្នា ក្នុងកម្រិតដ៏ច្រើនបំផុតដែលទ្រង់អាចធ្វើទៅបាន។ យើងគ្រប់គ្នាជឿថា គ្មានប្រទេស ឬកម្លាំងណាមួយដែលអាចរារាំងដល់កិច្ចការដែលព្រះជាម្ចាស់មានបំណងសម្រេចឱ្យបាននោះឡើយ ហើយ អស់អ្នកណាដែលព្យាយាមរារាំងកិច្ចការរបស់ព្រះជាម្ចាស់ អ្នកដែលតតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកដែលរំខាន និងព្យាយាមធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ បុគ្គលណាម្នាក់ដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់បណ្ដេញចេញទៅស្ថាននរក។ ប្រទេសណាដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់បំផ្លាញចោល។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់កម្ចាត់ចេញពីផែនដីនេះ ហើយលែងមានតទៅទៀត។ ខ្ញុំសូមដាស់តឿនដល់រាស្ដ្រ​នៃគ្រប់សាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងសូម្បីតែគ្រប់វិស័យទាំងអស់ ឱ្យមកស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឱ្យមកសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងយកចិត្តទុកដាក់ចំពោះវាសនារបស់មនុស្សជាតិ ដោយហេតុនេះ ទើបតម្កើងព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធបំផុត មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាអង្គតែមួយគត់ដែលត្រូវថ្វាយបង្គំក្នុងចំណោមមនុស្សជាតិ និងដើម្បីឱ្យមនុស្សលោកទាំងមូល រស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់អ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យារបស់ព្រះយេហូវ៉ា និងដូចជា អ័ដាម និងអេវ៉ា ជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកតាំងពីគ្រាដំបូង និងបានរស់នៅក្នុងសួនច្បារអេដែន។

កិច្ចការរបស់ព្រះជាម្ចាស់បោកបក់ទៅមុខយ៉ាងខ្លាំងក្លា ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនធ្វើដូច្នោះ នឹងត្រូវជួបគ្រោះមហន្តរាយដ៏លើសលប់ ព្រមទាំងត្រូវទទួលការដាក់ទោសដែលស័ក្តិសម។

ខាង​ដើម៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី

បន្ទាប់៖ ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger