៤០. ការព្យាបាលរោគច្រណែន

ដោយ ស៊ុនឈាវ (ចិន)

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សាច់ឈាមរបស់មនុស្សគឺចេញមកពីសាតាំង វាពេញដោយនិស្ស័យបះបោរ គួរឲ្យស្មោកគ្រោក និងមិនស្អាតបរិសុទ្ធឡើយ។ មនុស្សល្មោភចង់បានសេចក្តីរីករាយខាងសាច់ឈាមខ្លាំងពេក ព្រមទាំងបង្ហាញចេញខាងសាច់ឈាមច្រើនពេក ទើបនាំឲ្យព្រះជាម្ចាស់ស្អប់ខ្ពើមសាច់ឈាមរបស់មនុស្សដល់កម្រិតជាក់លាក់មួយដូច្នេះ។ នៅពេលដែលមនុស្សបោះបង់ចោលសេចក្តីពុករលួយដ៏ស្មោកគ្រោករបស់សាតាំង នោះពួកគេទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ប៉ុន្តែ បើពួកគេនៅតែមិនកម្ចាត់ចោលសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយចេញពីពួកគេទេ នោះពួកគេនៅតែកំពុងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ ការមិនអើពើ ការបោកបញ្ឆោត និងភាពវៀចវេររបស់មនុស្សសុទ្ធតែចេញមកពីសាតាំងទាំងអស់។ សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់អ្នក គឺជាការកម្ចាត់ចោលសេចក្តីទាំងនេះរបស់សាតាំងចេញពីអ្នក។ កិច្ចការរបស់ព្រះមិនអាចខុសនោះឡើយ ព្រោះថាគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺដើម្បីសង្រ្គោះមនុស្សចេញពីសេចក្តីងងឹត។ នៅពេលដែលអ្នកជឿដល់កម្រិតជាក់លាក់មួយ ហើយអ្នកអាចដកខ្លួនចេញពីសេចក្តីពុករលួយនៃសាច់ឈាម ព្រមទាំងលែងជាប់ខ្នោះនៃសេចក្តីពុករលួយនោះតទៅទៀត តើអ្នកនឹងមិនត្រូវបានសង្រ្គោះទេឬអី? នៅពេលដែលអ្នករស់នៅក្រោមដែនត្រួតត្រារបស់សាតាំង អ្នកគ្មានសមត្ថភាពក្នុងការបង្ហាញអំពីព្រះជាម្ចាស់ទេ អ្នកគឺជាអ្វីមួយដែលស្មោកគ្រោក ហើយមិនអាចទទួលបានកេរមរតករបស់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកត្រូវបានសម្អាត និងប្រោសឲ្យគ្រប់លក្ខណ៍រួចមក នោះអ្នកនឹងក្លាយជាបរិសុទ្ធ ក្លាយជាមនុស្សធម្មតាម្នាក់ ព្រមទាំងទទួលព្រះពរពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រីករាយចំពោះអ្នកផងដែរ» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានចាប់យល់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាយើងមានការជាប់គាំងក្នុងភាពច្រណែន និងទំនាស់អន្ដរបុគ្គល ដោយសារយើងត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយយើងសុទ្ធតែរស់នៅតាមនិស្ស័យបោកបញ្ឆោត និងអាក្រក់បែបសាតាំង និងជាមនុស្សអាត្មានិយម។ មានពេលដែលខ្ញុំបានរស់នៅក្នុងសភាពនៃការប្រណែន ដោយមានផែនការទាស់នឹងគេ និងខំប្រឹងដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ វាគឺជាផ្លូវដ៏ឈឺចាប់ដែលត្រូវរស់នៅបែបនេះ ប៉ុន្តែខ្ញុំមិនអាចដោះលែងខ្លួនឯងបានឡើយ។ ដោយសារការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ទើបខ្ញុំអាចផ្លាស់ប្ដូរបានខ្លះ និងគេចចេញពីការឈឺចាប់បាន។

ពេលនោះគឺនៅខែមិថុនា ឆ្នាំ ២០១៧ នៅពេលខ្ញុំទទួលបានភារកិច្ចជាមេក្រុមនៅក្នុងពួកជំនុំ ដោយទទួលខុសត្រូវលើជីវិតពួកជំនុំ សម្រាប់កន្លែងជួបប្រជុំគ្នាមួយចំនួន។ ខ្ញុំពិតជាសប្បាយចិត្តមែនដែលទទួលបានភារកិច្ចនោះ ហើយមានអារម្មណ៍ថា ព្រះជាម្ចាស់បានលើកខ្ញុំ នោះខ្ញុំត្រូវឱ្យបានល្អដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ បន្ទាប់ពីនោះមក ខ្ញុំពិតជាសកម្មណាស់ក្នុងការប្រកបគ្នានៅក្នុងការជួបប្រជុំ ហើយនៅពេលខ្ញុំឃើញបងប្អូនប្រុសស្រីជួបប្រទះការលំបាក ឬស្ថិតក្នុងសភាពមិនល្អ ខ្ញុំនឹងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីប្រកបគ្នា និងដោះស្រាយបញ្ហា។ អ្នកដទៃគិតវិជ្ជមានមកលើខ្ញុំបានមួយរយៈ និងនិយាយថា ខ្ញុំអាចដោះស្រាយបញ្ហាជាក់ស្ដែងតាមរយៈការប្រកបគ្នាក្នុងការជួបប្រជុំ ថាខ្ញុំមានទំនួលខុសត្រូវក្នុងភារកិច្ច និងស្រឡាញ់បងប្អូនប្រុសស្រី។ ខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងណាស់នៅពេលខ្ញុំឮដូច្នេះ។

មិនយូរប៉ុន្មាន ខ្ញុំបានឮថា នឹងមាន ការបោះឆ្នោតរើសអ្នកដឹកនាំពួកជំនុំ ហើយគិតថា «មនុស្សគ្រប់គ្នាសុទ្ធតែគិតថាខ្ញុំល្អ ដូច្នេះ ខ្ញុំប្រហែលជាអាចមានឱកាសមិនខាន។ បើខ្ញុំត្រូវគេបោះឆ្នោតឱ្យ បងប្អូនប្រុសស្រីនឹងកាន់តែកោតសរសើរខ្ញុំបន្ថែមទៀតជាមិនខាន»។ ក្រោយមកបងស្រី យ៉ាង និងខ្ញុំ ត្រូវបានគេតែងតាំងទាំងពីរនាក់ បន្ទាប់ពីការបោះឆ្នោត។ ខ្ញុំមានអារម្មណ៍មិនសូវស្រួលប៉ុន្មានទេនៅពេលខ្ញុំឃើញថា គាត់បានទទួលសំឡេងឆ្នោតលើសខ្ញុំបន្តិចបន្ដួចនោះ។ ខ្ញុំបានគិតថា៖ «ខ្ញុំមានទំនួលខុសត្រូវលើភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំអាចបំពេញការងារជាក់ស្ដែងបាន។ តើគាត់អាចមានសំឡេងឆ្នោតច្រើនជាងខ្ញុំដោយបែបណាបាន?» ប៉ុន្តែក្រោយមក ខ្ញុំគិតថា៖ «នេះគ្រាន់តែជាបេក្ខភាពប៉ុណ្ណោះ មិនមែនជាការបោះឆ្នោតសម្រេចទេ។ ខ្ញុំនៅតែមានឱកាស។ ខ្ញុំត្រូវឱ្យខ្លួនឯងមានសេចក្ដីពិតក្នុងពេលនេះ និងជួយអ្នកដទៃដោះស្រាយការលំបាកក្នុងច្រកចូលទៅក្នុងជីវិតឱ្យបានច្រើនទៀត ដូច្នេះ ពួកគេអាចឃើញថា គាត់គ្មានអ្វីនោះទេ ដូច្នេះខ្ញុំប្រាកដជាត្រូវគេបោះឆ្នោតឱ្យ!» ខ្ញុំបានគិតពីបញ្ហាមួយដែលបងស្រី វ៉ាង បានលើកឡើងនៅក្នុងការប្រជុំគ្នាដែលនៅមិនទាន់បានដោះស្រាយនៅឡើយ ដូច្នេះ ខ្ញុំប្រញាប់រៀបចំព្រះបន្ទូលដែលពាក់ព័ន្ធខ្លះដើម្បីប្រកបគ្នាជាមួយគាត់នៅពេលក្រោយ នៅពេលថ្ងៃជួបប្រជុំគ្នាមកដល់ ខ្ញុំបានទៅកន្លែងប្រជុំគ្នារបស់យើង ប៉ុន្តែពេលដែលខ្ញុំដើរចូលទៅ ខ្ញុំបានឃើញបងស្រី យ៉ាង កំពុងប្រកបគ្នាជាមួយបងស្រី វ៉ាង។ ខ្ញុំពិតជាមិនសប្បាយចិត្តសោះ។ ខ្ញុំគិតថា៖ «ខ្ញុំមកថ្ងៃនេះដើម្បីប្រកបគ្នាជាមួយគាត់ដើម្បីដោះស្រាយបញ្ហា តែបងបែរជាធ្វើវាមុនទៅវិញ! ប្រសិនបើបងបានគិតគូររឿងនេះហើយ តើខ្ញុំនឹងបង្ហាញអ្វីដែលខ្ញុំអាចធ្វើបានដោយរបៀបណា?» ច្បាស់ណាស់ ក្រោយពីការប្រកបរបស់បងស្រី យ៉ាង ស្នាមញញឹមបានលេចចេញនៅលើមុខរបស់បងស្រី វ៉ាង ហើយបងប្អូនប្រុសស្រីដទៃសុទ្ធតែបានងក់ក្បាលដោយយល់ព្រម។ ខ្ញុំពិតជាមិនសប្បាយចិត្តសោះពេលឃើញបែបនេះ។ ខ្ញុំច្រណែនបងស្រី យ៉ាង ដោយគិតថា គាត់នឹងលួចប្លន់យកសិរីល្អរបស់ខ្ញុំ ខ្ញុំគិតថា «មុនពេលបងមកចូលរួមក្នុងក្រុមនេះ អ្នកដទៃសុទ្ធតែចង់ស្ដាប់ការប្រកបគ្នារបស់ខ្ញុំ។ ប៉ុន្តែពេលនេះ មនុស្សគ្រប់គ្នាកោតសរសើរបង និងមិនយកចិត្តទុកដាក់ចំពោះខ្ញុំបន្តិចណាសោះ»។ មនុស្សគ្រប់សប្បាយចិត្តនឹងចូលរួមប្រកបគ្នាក្នុងពេលនោះ ប៉ុន្តែខ្ញុំមិនអាចទ្រាំបានទេ ហើយក៏ចាកចេញទៅ។

នៅពេលខ្ញុំមកដល់ផ្ទះ ខ្ញុំអង្គុយលើគ្រែ ទាំងអស់ទឹកចិត្ត មានអារម្មណ៍មិនស្រួលចិត្តកាន់ខ្លាំង នៅពេលខ្ញុំកាន់តែគិតអំពីរឿងនេះ។ ខ្ញុំបានគិតថា៖ «ប្រសិនការនេះនៅបន្តទៀត ឱកាសធ្វើជាមេដឹកនាំរបស់ខ្ញុំ នឹងកាន់តែតិចមិនខាន។ គ្មានផ្លូវទេ ខ្ញុំត្រូវធ្វើការប្រកបគ្នាឱ្យបានសកម្មជាងនេះទៀត។ ខ្ញុំពិតជាមិនអាចចាញ់គាត់បានទេ»។ ក្រោយមក ខ្ញុំបានកត់សម្គាល់ថា បងស្រី ហ្ស៊ាង កំពុងមានក្ដីបាម្ភពីការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីបក្សកុម្មុយនីស្ដចិន ហើយកំពុងមានអារម្មណ៍ថាភារកិច្ចរបស់គាត់ត្រូវបានដាក់កំហិត ដូច្នេះ ខ្ញុំបានរកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងប្រញាប់ដើម្បីប្រកបគ្នាជាមួយគាត់នៅមុនការប្រជុំគ្នា។ ខ្ញុំបានទៅកន្លែងជួបប្រជុំគ្នាឱ្យបានលឿននៅថ្ងៃបន្ទាប់ ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ បងស្រី យ៉ាង បានទៅដល់ទីនេះមុន ហើយបានកំពុងប្រកបគ្នាជាមួយបងស្រី ហ្ស៊ាង រួចទៅហើយ។ ទឹកចិត្តរបស់ខ្ញុំបានលិចចុះទៅបាត់ ហើយខ្ញុំបានគិតថា៖ «តើបងអាចធ្វើបែបនេះម្ដងទៀតយ៉ាងម៉េចបាន? ខ្ញុំចង់មើលថាតើមានពន្លឺអ្វីនៅក្នុងការប្រកបគ្នារបស់បង។ ខ្ញុំគ្រាន់តែមិនជឿថា វាអាចនិយាយពីរឿងគ្រប់យ៉ាងនោះទេ»។ ដោយមិនជឿ ខ្ញុំបានអង្គុយក្បែរពួកគេដើម្បីស្ដាប់ថាតើគាត់និយាយអ្វីខ្លះ។ ពេលខ្ញុំស្ដាប់ ខ្ញុំបានដឹងថា ការប្រកបគ្នារបស់បងស្រី យ៉ាង អំពីផ្លូវអនុវត្តក្នុងពន្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែ គាត់ពុំបានលើកឡើងពីឫសគល់នៃចំណុចខ្សោយ និងភាពអវិជ្ជមានរបស់បងស្រី យ៉ាង ទេ។ ខ្ញុំគិតថា៖ «ខ្ញុំត្រូវយកឱកាសនេះដើម្បីចែករំលែកពីការយល់ដឹងរបស់ខ្ញុំ។ និងធ្វើឱ្យឥទ្ធិពលបងស្រី យ៉ាង ចុះបន្ដិច»។ នៅចំណុចនេះ ខ្ញុំប្រញាប់ចែករំលែកការប្រកបគ្នារបស់ខ្ញុំ ដោយនិយាយថា «បងស្រី ការដែលមានត្រឹមផ្លូវអនុវត្ត មិនទាន់គ្រប់គ្រាន់ដើម្បីដោះស្រាយសភាពអវិជ្ជមាននោះទេ យើងក៏ត្រូវការមានការយល់ដឹងអំពីសេចក្ដីពិតដែលពាក់ព័ន្ធ របៀបព្រះជាម្ចាស់ប្រើសត្វនាគដ៏ធំមានសម្បុរក្រហម ជារឿងបន្ទាប់បន្សំដើម្បីធ្វើឱ្យរាស្រ្តរើសតាំងរបស់ទ្រង់បានគ្រប់លក្ខណ៍។ មានតែការយល់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រះចេស្ដា និងព្រះប្រាជ្ញាញាណប៉ុណ្ណោះ ដែលយើងអាចចាកចេញពីសភាពអវិជ្ជមានបាន។ សូមអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់គ្នា»។ ដោយសារបងស្រី ហ្ស៊ាង ងក់ក្បាល ខ្ញុំក៏បានបែរទៅមើលបងស្រី យ៉ាង និងបានឃើញគាត់អង្គុយទៅម្ខាងយ៉ាងចម្លែក។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំបានឈ្នះចម្បាំងអ៊ីចឹង និងគិតថា «មនុស្សគ្រប់គ្នាឃើញថាការប្រកបគ្នារបស់អ្នកណាដែលមានប្រសិទ្ធភាពជាង នៅពេលពួកគេប្រៀបធៀបគ្នា។ ខ្ញុំអាចងើយមុខឡើង ហើយវាបញ្ជាក់ថា ខ្ញុំមិនអន់នោះទេ»។ បន្ទាប់ពីនោះមក ខ្ញុំកាន់តែសកម្មក្នុងភារកិច្ចរបស់ខ្ញុំ។ ឱ្យតែពេលណាខ្ញុំបានឮថានរណាម្នាក់មានសភាពមិនល្អ ឬជួបការលំបាក ខ្ញុំស្វែងរកព្រះបន្ទូលព្រះជាម្ចាស់ភ្លាមៗ ធ្វើការកត់ចំណាំ ហើយបន្ទាប់មកធ្វើការប្រកបគ្នាជាមួយពួកគាត់ភ្លាម។ នៅពេលខ្ញុំបានឃើញនរណាម្នាក់ងក់ក្បាល ខ្ញុំពិតជារំភើបណាស់ តែបើគ្មានប្រតិកម្មអ្វីទេ ខ្ញុំចាប់ផ្ដើមខ្វាយខ្វល់មិនអាចទ្រាំបាន បន្ទាប់មក ពេលខ្ញុំកាន់តែព្រួយចិត្ត ខ្ញុំកាន់តែមិនអាចយល់ពីសភាពរបស់អ្នកដទៃ ឬដោះស្រាយបញ្ហាគេបានទេ។ ខ្ញុំក៏មានអារម្មណ៍កាន់តែហត់នឿយខ្លាំងឡើងៗ និងគិតថា៖ «ប្រសិនបើរឿងនេះបន្តទៀត បងប្អូនប្រុសស្រីនឹងពិតជានិយាយថា ខ្ញុំខ្វះតថភាពនៃសេចក្ដីពិតមិនខាន ហើយពួកគេនឹងមិនអាចជ្រើសរើសខ្ញុំជាអ្នកដឹកនាំបានទេ»។ ជាពិសេសនៅពេលខ្ញុំបានឃើញបងស្រី យ៉ាង ចែករំលែកពីការប្រកបគ្នាជាក់ស្ដែងពីសេចក្ដីពិត ថា បងប្អូនប្រុសស្រីបានយល់ស្របតាម ខ្ញុំកាន់តែជ្រួលច្រាល់ក្នុងចិត្តខ្លាំងឡើង។ ការច្រណែនរបស់ខ្ញុំ និងការដែលខ្ញុំមិនអាចទទួលយកវាបាន កើនឡើងកាន់ខ្លាំង។ ខ្ញុំចាប់ផ្ដើមតូចចិត្តនឹងគាត់ និងលែងចង់និយាយរកគាត់ទៀត។ ខ្ញុំកំពុងរស់នៅក្នុងសភាពនៃការដណ្ដើមចង់បានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ វាគឺពិតជាឈឺចាប់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំមិនបានទទួលការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយពេលអធិស្ឋាន ខ្ញុំគ្រាន់តែធ្វើវាឲ្យតែរួចពីដៃប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកាន់ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ហើយ។

ក្រោយមក ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ និងទូលសុំការបំភ្លឺរបស់ទ្រង់ ដើម្បីឱ្យខ្ញុំអាចយល់ពីនិស្ស័យពុករលួយរបស់ខ្ញុំបាន និងអាចចេញផុតពីសភាពដ៏អាក្រក់នេះ។ គឺមានតែតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលខ្ញុំទទួលបានការយល់ដឹងខ្លះពីសភាពនៃសេចក្ដីពុករលួយរបស់ខ្ញុំ។ នេះគឺជាព្រះបន្ទូលទាំងនោះ៖ «មានមនុស្សមួយចំនួន ដែលតែងតែភ័យខ្លាចថា អ្នកដទៃប្រសើរជាងពួកគេ ហើយខ្ពស់ជាងពួកគេ ថាអ្នកដទៃនឹងត្រូវបានគេគោរព ខណៈដែលពួកគេខ្លួនឯង ត្រូវបានគេមិនអើពើ។ ការនេះនាំឲ្យពួកគេវាយប្រហារ និងបដិសេធអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្លួនទេឬ? តើនេះមិនមែនជាអាកប្បកិរិយាដ៏អាត្មានិយម និងគួរឲ្យស្អប់ខ្ពើមទេឬ? តើនេះជានិស្ស័យប្រភេទអ្វីទៅ? វាជាចិត្តព្យាបាទ! ដោយគិតតែពីប្រយោជន៍ខ្លួន បំពេញតែបំណងចិត្តរបស់ខ្លួន គ្មានការគិតគូរចំពោះភារកិច្ចរបស់អ្នកដទៃ ឬមិនគិតដល់អត្ថប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះមាននូវនិស្ស័យដ៏អាក្រក់មួយ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ។ បើអ្នកមានសមត្ថភាពពិចារណាយ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ បើអ្នកគាំទ្របុគ្គលល្អ និងបណ្ដុះបណ្ដាលពួកគេឱ្យមានសមត្ថភាព ខណៈដែលមានបុគ្គលម្នាក់ទៀតមានទេពកោសល្យ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទេឬ? ដូច្នេះ តើអ្នកនឹងមិនធ្វើបានទៅតាមភក្ដីភាពរបស់អ្នក ក្នុងភារកិច្ចនេះឬទេ? នេះគឺជាទង្វើល្អនៅចំពោះព្រះជាម្ចាស់។ វាគឺជាចំនួនអប្បបរមានៃមនសិការ និងជាញាណដែលមនុស្សម្នាក់ជាអ្នកដឹកនាំ គួរតែមាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំពិតជាខ្មាសអៀនណាស់បន្ទាប់ពីអានព្រះបន្ទូលព្រះជាម្ចាស់ ហើយខ្ញុំបានគិតដល់រឿងច្រណែនទាំងអស់នេះ រាល់ការខំប្រឹងដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលខ្ញុំបានធ្វើកន្លងមក។ ខ្ញុំចង់បានវាយ៉ាងខ្លាំង នៅពេលដែលខ្ញុំឮថាពួកជំនុំត្រូវបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ហើយបន្ទាប់មក នៅពេលខ្ញុំឃើញបងស្រី យ៉ាង កាន់តែទទួលបានសំឡេងឆ្នោតច្រើននៅក្នុងបេក្ខភាព ខ្ញុំចាប់ផ្ដើមយល់ថាគាត់ជាគូប្រជែងរបស់ខ្ញុំ ដោយប្រឆាំងទាស់ និងប្រជែងជាមួយគាត់ដោយស្ងាត់ៗ។ ពេលឃើញគាត់ដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីតាមរយៈការប្រកបគ្នាពីសេចក្ដីពិត ធ្វើឱ្យខ្ញុំមានការច្រណែនណាស់។ ខ្ញុំបានគិតថា គាត់បានលួចសិរីល្អរបស់ខ្ញុំ ថាគាត់បានគំរាមដល់ឱកាសធ្វើជាអ្នកដឹកនាំរបស់ខ្ញុំ។ ខ្ញុំបានប្រជែងដោយសម្ងាត់ជាមួយគាត់ ដោយរកកំហុស និងចាប់កំហុសក្នុងការប្រកបគ្នារបស់គាត់។ ខ្ញុំមើលស្រាលគាត់ដោយលួចលាក់ ធ្វើឱ្យខ្ញុំហត់នឿយ ហើយខ្ញុំធ្វើឱ្យភាពវិជ្ជមានក្នុងភារកិច្ចរបស់គាត់ធ្លាក់ចុះ។ នៅពេលខ្ញុំបានឃើញថា ខ្ញុំមិនអាចយកឈ្នះបាន ខ្ញុំកាន់តែខកចិត្តនឹងគាត់ ហើយថែមទាំងមិនចង់ទទួលស្គាល់គាត់ថែមទៀត។ ខ្ញុំបានខំប្រឹងរកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយច្រណែនក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានរិះគន់គាត់ និងមិនរាប់រកគាត់។ ខ្ញុំមិនបានបញ្ចេញអ្វីក្រៅពីនិស្ស័យពុករលួយរបស់ខ្ញុំនោះទេ។ ខ្ញុំពិតជាអាត្មានិយម គួរឱ្យស្អប់ និងឃោរឃៅណាស់! ខ្ញុំពឹងផ្អែកជីវិតរបស់ខ្ញុំលើនិស្ស័យបែបសាតាំង មិនគ្រាន់តែធ្វើឱ្យអ្នកដទៃឈឺចាប់ទេ ប៉ុន្តែខ្ញុំក៏រស់នៅក្នុងការសោកស្ដាយ និងការឈឺចាប់ដែរ។ វាបានធ្វើឱ្យខ្ញុំនឹកឃើញដល់ ចូវ អ៊ី នៅក្នុងរឿងនគរបី (សាមកុក)។ គាត់គួរឱ្យអាណិតណាស់ ដោយតែងតែច្រណែននឹងជូកឺលាង ហើយមុនពេលគាត់ស្លាប់ គាត់និយាយថា «បើបង្កើត អ៊ី ហើយ ហេតុអ្វីចាំបាច់បង្កើត លាង មកទៀត?» ចុងក្រោយ គាត់ស្លាប់ទាំងកំហឹង។ តើនោះមិនមែនជាលទ្ធផលអាក្រក់នៃការច្រណែនទេឬ? ខ្ញុំបានដឹងថា ខ្ញុំក៏ដូចគ្នាដែរ ខ្ញុំច្រណែនក្នុងការខំប្រឹងដើម្បីទទួលបានឋានៈ មិនគ្រាន់តែរារាំងដល់ច្រកចូលទៅក្នុងជីវិតទេ តែថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃផង។ ខ្ញុំគ្មានភាពជាមនុស្សទាល់តែសោះ។ ទង្វើនេះអាក្រក់ និងគួរឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមមែន។ តាមពិត ព្រះជាម្ចាស់បានរៀបចំឱ្យខ្ញុំនៅក្បែរមនុស្សដែលមានគុណសម្បត្តិខ្ពស់ជាងខ្ញុំ ដោយសង្ឃឹមថា ខ្ញុំអាចរៀនសូត្រពីចំណុចខ្លាំងដើម្បីកែលម្អចំណុចខ្សោយរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំគ្រាន់តែប្រជែងនិងធ្វើការប្រៀបធៀបគ្នាប៉ុណ្ណោះ។ ខ្ញុំមិនទទួលបានអ្វីទេនៅចុងបញ្ចប់ និងមានការឈឺចាប់ជាខ្លាំង។ ខ្ញុំពិតជាល្ងីល្ងើណាស់។ នៅមានក្បួតខ្នាតសេចក្ដីពិតនៅក្នុងដំណាក់ព្រះជាម្ចាស់ និងគោលការណ៍ដើម្បីជ្រើសរើសមេដឹកនាំទៀត។ យ៉ាងហោចណាស់ ពួកគេគឺជាមនុស្សដែលមានភាពជាមនុស្សល្អ ដែលអាចទទួលយកនិងអនុវត្តសេចក្ដីពិតបាន ប៉ុន្តែ ខ្ញុំតែងមានការច្រណែន ប្រជែងរកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ និងមិនបានរស់នៅក្នុងភាពជាមនុស្សទេ។ នោះធ្វើឱ្យខ្ញុំគ្មានតម្លៃធ្វើជាអ្នកដឹកនាំទេ។ ខ្ញុំដឹងថាខ្ញុំត្រូវឈប់ប្រជែង ដើម្បីផ្ដោតសំខាន់លើការអនុវត្តសេចក្ដីពិត និងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នោះគឺជាផ្លូវត្រឹមត្រូវតែមួយគត់។ ខ្ញុំពិតជាធូរស្បើយមែនបន្ទាប់ពីបានដឹងអំពីចំណុចនេះ។

ខ្ញុំបានពោលពាក្យអធិស្ឋាននៅថ្ងៃបោះឆ្នោត៖ «ឱ ព្រះជាម្ចាស់អើយ! មិនថាលទ្ធផលយ៉ាងណាទេ ទូលបង្គំសុខចិត្តស្ដាប់បង្គាប់ទ្រង់ ហើយទូលបង្គំនឹងបោះឆ្នោតដោយយុត្តិធម៌»។ ប៉ុន្តែខ្ញុំនៅតែមិនដាច់ស្រេចទេ នៅពេលនិយាយដល់ការបោះឆ្នោតនេះ។ ខ្ញុំគិតថា «ប្រសិនបើខ្ញុំបោះឆ្នោតឱ្យបងស្រី យ៉ាង ហើយគាត់ត្រូវគេជ្រើសរើស តើអ្នកផ្សេងគិតអំពីខ្ញុំយ៉ាងម៉េច? ចុងក្រោយ ពួកគេប្រាកដជានឹងនិយាយថា ខ្ញុំមិនស្មើនឹងគាត់»។ គ្រានោះ ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ផុសឡើងក្នុងចិត្តខ្ញុំ៖ «អ្នកត្រូវតែរៀនលះបង់ និងរៀនទុករបស់ទាំងនេះនៅមួយឡែក រៀនផ្ដល់អនុសាសន៍ដល់អ្នកដទៃ និងរៀនអនុញ្ញាតឲ្យពួកគេលេចធ្លោចុះ។ កុំខំតយុទ្ធ ឬប្រញាប់កេងចំណេញពីឱកាសដែលអ្នកទទួលបាន ដើម្បីចង់បានភាពលេចធ្លោ ឬសិរីរុងរឿងនោះឡើយ។ អ្នកត្រូវរៀនបែរចេញពីការទាំងនេះ តែមិនត្រូវពន្យារក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ចូរក្លាយជាបុគ្គលម្នាក់ដែលសម្ងំធ្វើការទាំងគេមិនស្គាល់ ហើយមិនសំញែងទៅកាន់អ្នកដទៃ ខណៈពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយចិត្តភក្ដីភាព។ បើអ្នកលះចោលកិត្យានុភាព និងឋានៈរបស់អ្នកកាន់តែច្រើន ហើយបើអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកកាន់តែច្រើន នោះអ្នកនឹងកាន់តែមានសេចក្តីសុខ ដួងចិត្តរបស់អ្នកនឹងកាន់តែបើកចំហ ហើយសភាពរបស់អ្នកនឹងកាន់តែប្រសើរឡើង» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលនោះ ខ្ញុំបានគិតថា៖ «ខ្ញុំត្រូវអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំមិនអាចបន្តរស់នៅដើម្បីតែកិត្យានុភាព និងឋានៈទេ»។ ខ្ញុំគិតដល់បងស្រី យ៉ាង ដែលមានគុណសម្បត្តិល្អ ហើយការប្រកបរបស់គាត់ មានលក្ខណៈជាក់ស្ដែង ដូច្នេះ ការមានគាត់ធ្វើជាអ្នកដឹកនាំ នឹងមានប្រយោជន៍ល្អដល់ពួកជំនុំ ក៏ដូចជាច្រកចូលទៅក្នងជីវិតរបស់បងប្អូនប្រុសស្រីដែរ។ ខ្ញុំត្រូវអនុវត្តសេចក្ដីពិត និងគោរពតាមផលប្រយោជន៍របស់ពួកជំនុំ។ ដូច្នេះ ខ្ញុំបានបោះឆ្នោតឱ្យគាត់។ គាត់ត្រូវបានគេបោះឆ្នោតឱ្យធ្វើជាអ្នកដឹកនាំ ហើយខ្ញុំពិតជាស្ងប់ចិត្ត និងមានសន្ដិភាពណាស់។ ខ្ញុំមានអារម្មណ៍ថា ចុងក្រោយខ្ញុំបានអនុវត្តសេចក្ដីពិត។ សូមអរព្រះគុណព្រះជាម្ចាស់!

បន្ទាប់មក នៅខែមេសា ឆ្នាំ ២០១៨ ខ្ញុំត្រូវបានគេជ្រើសរើសជាអនុប្រធានអ្នកដឹកនាំក្រុមជំនុំ ដោយធ្វើការជាមួយបងប្អូនប្រុសស្រីដែលទទួលខុសត្រូវលើកិច្ចការរបស់ពួកជំនុំ។ ដំបូង យើងបានពិភាក្សាគ្នាអំពីកិច្ចការរបស់ពួកជំនុំទាំងអស់ និងបានសហការគ្នាយ៉ាងរលូន។ ប៉ុន្តែមួយរយៈក្រោយ ខ្ញុំសម្គាល់ឃើញថា ប្អូនស្រី លី ដែលទទួលបន្ទុកលើការងារតាក់តែងនិពន្ធ មានគុណសម្បត្តិល្អ និងបានរៀនអ្វីៗយ៉ាងឆាប់រហ័ស។ ការប្រកបគ្នារបស់គាត់ មានការបំភ្លឺ និងផ្ដល់ការណែនាំដល់អ្នកដទៃ។ ខ្ញុំពិតជាកោតសរសើរគាត់ណាស់ ប៉ុន្តែខ្ញុំក៏មានការច្រណែនខ្លះដែរ។ ខ្ញុំបានចាប់ផ្ដើមចូលរួមក្នុងការងារនៅក្នុងផ្នែកជំនាញរបស់គាត់ ដោយចង់រៀនជំនាញបន្ថែម និងគោលការណ៍នានា ដូច្នេះខ្ញុំនឹងមិនចាញ់គាត់ទេ។ ថ្ងៃមួយ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីអ្នកដឹកនាំរបស់យើង ដោយនិយាយថា ពួកគេត្រូវការមនុស្សម្នាក់ដើម្បីបំពេញកិច្ចការពួកជំនុំក្នុងតំបន់ផ្សេងទៀត និងសួរថាតើប្អូនស្រី លី សមទទួលការងារនេះទេ។ គាត់បានសួរថាតើខ្ញុំអាចឱ្យគេវាយតម្លៃលើគាត់បានទេ។ សេចក្ដីច្រណែនរបស់ខ្ញុំ បានឆេះឆួលឡើងភ្លាម ហើយខ្ញុំបានគិតថា៖ «ពួកគេចង់បណ្ដុះបណ្ដាលប្អូនស្រី លី។ គុណសម្បត្តិរបស់គាត់ល្អ ហើយរៀនសូត្រអ្វីបានឆាប់រហ័ស ប៉ុន្តែ គាត់មិនមែនជាអ្នកជឿជាយូរមកហើយទេ ហើយច្រកចូលទៅក្នុងជីវិតរបស់គាត់ ក៏រាក់កំភែលដែរ។ តើខ្ញុំម៉េចនឹងអាចមិនស្មើគាត់បានទៅ? តើហេតុអ្វីបានជាមិនឱ្យខ្ញុំទៅ? បើប្អូនស្រី លី ពិតជាទទួលបានតួនាទីនេះមែន តើអ្នកផ្សេងគិតអំពីខ្ញុំយ៉ាងម៉េច? ពួកគេប្រាកដជានឹងនិយាយថា គាត់ពូកែជាងខ្ញុំមិនខាន»។ គំនិតទាំងអស់នេះធ្វើឱ្យខ្ញុំមិនស្រួលក្នុងចិត្តសោះ ហើយខ្ញុំកម្រនឹងធ្វើឃើញគាត់ណាស់ ពេលខ្ញុំជួបគាត់បន្ទាប់ពីនោះមក។ ពេលឃើញខ្ញុំធ្វើដូចនេះ ធ្វើឱ្យគាត់អន់ចិត្ត ហើយគាត់ឈប់ពិភាក្សាអ្វីៗជាមួយខ្ញុំដូចពីមុនទៀត។ ខ្ញុំបានទទួលការវាយតម្លៃពីបងប្អូនប្រុសស្រីអំពីប្អូនស្រី លី នៅប៉ុន្មានថ្ងៃបន្ទាប់ ខ្ញុំពិតជាច្រណែនណាស់ នៅពេលឃើញថា ការវាយតម្លៃទាំងអស់សុទ្ធតែល្អ គឺល្អជាងការវាយតម្លៃរបស់ពួកគេមកលើខ្ញុំទៀត។ ខ្ញុំគឺជាអ្នកដឹកនាំម្នាក់ ប៉ុន្តែខ្ញុំបែរជាមិនស្មើហការីទៅវិញ។ ខ្ញុំពិតជាគួរឱ្យអាម៉ាសណាស់! ខ្ញុំកាន់តែមិនស្រួលចិត្តនៅពេលខ្ញុំគិតដល់រឿងនេះ។ ខ្ញុំបានរកចំណុចដើម្បីនិយាយជាមួយប្អូនស្រីម្នាក់ទៀត «តើការវាយតម្លៃរបស់ប្អូនយ៉ាងម៉េចដែរ? ប្អូនមិនមានការយល់ដឹងអ្វីទេ។ ប្អូន លី មានការរីកចម្រើនមែន ប៉ុន្តែច្រកចូលក្នុងជីវិតរបស់គាត់ គឺរាក់កំភែលណាស់។ ប្អូនធ្វើឱ្យគាត់មើលទៅល្អណាស់ ប៉ុន្តែបើគាត់ទៅក្រុមជំនុំមួយទៀត និងពន្យារពេលកិច្ចការរបស់ពួកគេ ដោយសារគាត់មិនអាចធ្វើកិច្ចការជាក់ស្ដែងបានទេ នោះប្អូនក៏នឹងចូលរួមចំណែកធ្វើអាក្រក់ដែរ!» ពេលស្ដាប់ឮបែបនេះពីខ្ញុំ ធ្វើឱ្យប្អូនស្រីរអាចិត្តបន្តិចដែរ។ គាត់ថា គាត់បានសរសេរវាទៅតាមកាលៈទេសៈជាក់ស្ដែង ប៉ុន្តែពុំបានគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយគាត់នឹងមើលវាម្ដងទៀត។ ទោះខ្ញុំបានធ្វើអ្វីដែលខ្ញុំចង់ធ្វើក្ដី ក៏ខ្ញុំនៅតែមិនអាចសប្បាយចិត្តដដែល។ ជាពិសេស នៅពេលដែលខ្ញុំបានឃើញប្អូនស្រី លី ខ្ញុំមានអារម្មណ៍ធ្វើខុសនឹងសតិសម្បជញ្ញៈ ហើយខ្ញុំមានអារម្មណ៍ថាពិតជាបានធ្វើខុសមែន។ ខ្ញុំបានធ្វើអ្វីមិនល្អ អ្វីដែលគួរឱ្យអាម៉ាស ហើយខ្ញុំមិនហ៊ានសំឡឹងចំភ្នែកគាត់ទេ។ នៅពេលឃើញខ្ញុំមិនសូវស្រួលចិត្ត គាត់មករកខ្ញុំ និងនិយាយពីក្ដីកង្វល់ «តើមានរឿងអីមែនទេ?» ខ្ញុំមានអារម្មណ៍ថាកាន់តែខុសពេលឮគាត់និយាយបែបនេះ ដូច្នេះ ខ្ញុំក៏និយាយចេញមក «មានមែន» រួចក៏ប្រញាប់ទៅបន្ទប់មួយ និងលត់ជង្គង់អធិស្ឋានទៅព្រះជាម្ចាស់ ខ្ញុំពោលថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជាគ្មានហេតុផលសោះ។ ទូលបង្គំច្រណែនប្អូនស្រី លី ពេលទូលបង្គំឃើញការវាយតម្លៃរបស់អ្នករាល់គ្នា ហើយថែមទាំងមើលស្រាលគាត់ពីក្រោយខ្នងថែមទៀត។ ព្រះជាម្ចាស់ ទូលបង្គំដឹងថា ទ្រង់មិនសព្វព្រះទ័យនឹងទង្វើបែបនេះទេ ប៉ុន្តែទូលបង្គំត្រូវជាប់ចំណងដោយនិស្ស័យពុករលួយរបស់ខ្លួន។ ទូលបង្គំមិនអាចបញ្ឈប់ខ្លួនឯងបានទេ។ ព្រះជាម្ចាស់អើយ សូមទ្រង់ជួយបំភ្លឺទូលបង្គំផង ដើម្បីឱ្យទូលបង្គំស្គាល់ខ្លួនឯង និងឈប់រស់នៅក្នុងនិស្ស័យពុករលួយរបស់ខ្លួនទៀត»។ បន្ទាប់ពីបានអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ស្ងប់បន្តិច ខ្ញុំបើកកុំព្យូទ័រ និងអានអត្ថបទព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់មានបន្ទូលថា៖ «បើមនុស្សខ្លះឃើញនរណាម្នាក់ប្រសើរជាងខ្លួន នោះពួកគេគាបសង្កត់អ្នកនោះ ចាប់ផ្ដើមបង្កើតពាក្យចចាមអារ៉ាមអំពីពួកគេ ឬប្រើមធ្យោបាយដែលគ្មានសីលធម៌មួយចំនួន ដើម្បីមិនឱ្យមនុស្សដទៃគោរពអ្នកនោះ ហើយថាគ្មាននរណាម្នាក់ប្រសើរជាងនរណាឡើយ ដូច្នេះ នេះគឺជានិស្ស័យពុករលួយនៃភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ក៏ដូចជាភាពវៀចវេរ ភាពបោកបញ្ឆោត និងកលល្បិច ហើយមនុស្សទាំងនេះមិនបញ្ឈប់ក្នុងការសម្រេចបានគោលបំណងរបស់ពួកគេឡើយ។ ពួកគេរស់នៅដូចនេះ ប៉ុន្តែពួកគេនៅតែគិតថា ពួកគេអស្ចារ្យ ហើយថាពួកគេគឺជាមនុស្សល្អ។ ទោះបីជាយ៉ាងណាក៏ដោយ តើពួកគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឬទេ? ដំបូងបំផុត ដើម្បីនិយាយតាមទស្សនៈរបស់ធម្មជាតិនៃបញ្ហាទាំងនេះ តើមនុស្សដែលធ្វើសកម្មភាពតាមរបៀបនេះមិនមែនកំពុងតែធ្វើតាមអ្វីដែលពួកគេចង់ធ្វើទេឬ? តើពួកគេពិចារណាដល់ផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ឬទេ? ពួកគេគិតតែអារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយពួកគ្រាន់តែចង់សម្រេចបានគោលបំណងរបស់ពួកគេប៉ុណ្ណោះ មិនថាគ្រួសាររបស់ព្រះជាម្ចាស់រងទុក្ខដោយការខាតបង់យ៉ាងណាឡើយ។ មនុស្សដូចនេះមិនត្រឹមតែក្រអឺតក្រទម និងរាប់ថាខ្លួនឯងខ្ពង់ខ្ពស់ទេ ពួកគេថែមទាំងអាត្មានិយម និងគួរឱ្យស្អប់ទៀតផង។ ពួកគេមិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយមនុស្សដូចនេះមិនបាច់សង្ស័យឡើយ គឺមិនមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ នេះគឺជាមូលហេតុដែលពួកគេធ្វើអ្វីតាមតែពួកគេចង់ធ្វើ និងធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយគ្មានញាណនៃការស្ដីបន្ទោស ដោយគ្មានការញញើត ដោយគ្មានការព្រួយចិត្ត ឬការបារម្ភ ហើយដោយគ្មានការពិចារណាពីផលវិបាកឡើយ។ នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ ហើយជារបៀបដែលពួកគេតែងតែប្រព្រឹត្ត។ តើផលវិបាកអ្វីដែលមនុស្សបែបនេះប្រឈម? ពួកគេនឹងមានបញ្ហា តើត្រូវទេ? និយាយឱ្យងាយទៅ មនុស្សបែបនេះមានការច្រណែនខ្លាំង និងមានបំណងខ្លាំងក្នុងការទទួលបានកេរ្ដិ៍ឈ្មោះ និងឋានៈ។ ពួកគេបោកបញ្ឆោត និងវៀចវេរណាស់។ និយាយឱ្យតឹងរ៉ឹងជាងនេះ បញ្ហាសំខាន់គឺថាចិត្តរបស់មនុស្សប្រភេទនេះ ថែមទាំងមិនមានការកោតខ្លាចព្រះជាម្ចាស់បន្តិចទៀតផង។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ ពួកគេជឿថាខ្លួនឯងសំខាន់បំផុត ហើយពួកគេចាត់ទុកទិដ្ឋភាពនីមួយៗរបស់ខ្លួនឯងខ្ពស់ជាងព្រះជាម្ចាស់ និងខ្ពស់ជាងសេចក្ដីពិត។ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់មានតម្លៃតិចបំផុតក្នុងការលើកយកមកនិយាយ និងគ្មានសារៈសំខាន់បំផុត ហើយព្រះជាម្ចាស់មិនមានឋានៈណាមួយនៅក្នុងចិត្តរបស់ពួកគេទាល់តែសោះ។ តើអស់អ្នកដែលគ្មានទីកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ និងអ្នកដែលមិនគោរពព្រះជាម្ចាស់ បានទទួលច្រកចូលទៅក្នុងសេចក្ដីពិតឬទេ? (ទេ។) ដូច្នេះ នៅពេលដែលពួកគេគ្រាន់តែធ្វើឱ្យខ្លួនឯងមមាញឹក និងប្រើប្រាស់ថាមពលជាច្រើន តើពួកគេកំពុងតែធ្វើអ្វី? មនុស្សបែបនេះថែមទាំងអះអាងថាបានបោះបង់ចោលគ្រប់យ៉ាង ដើម្បីលះបង់សម្រាប់ព្រះជាម្ចាស់ និងរងទុក្ខយ៉ាងធំធេងទៀតផង ប៉ុន្តែតាមពិត បំណងចិត្ត គោលការណ៍ និងគោលបំណងនៃសកម្មភាពទាំងអស់របស់ពួកគេ គឺដើម្បីផ្ដល់ផលប្រយោជន៍ចំពោះខ្លួនឯង។ ពួកគេគ្រាន់តែព្យាយាមការពារផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់របស់ពួកគេប៉ុណ្ណោះ។ តើអ្នករាល់គ្នានឹងនិយាយ ឬអត់ថាបុគ្គលប្រភេទនេះអាក្រក់? តើបុគ្គលដែលមិនគោរពព្រះជាម្ចាស់ ជាបុគ្គលប្រភេទណា? តើពួកគេមិនក្រអឺតក្រទមទេឬ? តើពួកគេមិនមែនជាសាតាំងទេឬ? តើរបស់ប្រភេទណាដែលមិនគោរពព្រះជាម្ចាស់? ដោយមិននិយាយពីសត្វ អស់អ្នកដែលមិនគោរពព្រះជាម្ចាស់រួមមាន អារក្ស សាតាំង មហាទេវតា និងអ្នកដែលជំទាស់នឹងព្រះជាម្ចាស់» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «និស្ស័យខូចអាក្រក់របស់មនុស្ស កើតឡើងដោយសារសាតាំងបានបំពុល និងជាន់ឈ្លីពួកគេ និងដោយសារតែមហន្តរាយដ៏អាក្រក់ ដែលសាតាំងបានធ្វើដាក់មកលើការគិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឲ្យខូចអាក្រក់អស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឲ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនយល់អំពីសេចក្ដីពិត» («ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំក្រៀមក្រំ និងព្រួយចិត្តជាខ្លាំង។ តើទ្រង់មិនបានបើកឱ្យដឹងពីសភាពរបស់ខ្ញុំយ៉ាងច្បាស់ក្រឡែតទេ? ខ្ញុំចាប់ផ្ដើមមានការប្រណែន និងលម្អៀងនៅពេលអ្នកដឹកនាំចង់បណ្ដុះបណ្ដាលប្អូនស្រី លី ហើយខ្ញុំថែមទាំងមើលស្រាល និងវិនិច្ឆ័យគាត់ក្នុងរបៀបគួរឱ្យស្អប់ថែមទៀត។ ខ្ញុំបានគិតពីអ្វីគ្រប់យ៉ាងដើម្បីកុំឱ្យគាត់ទទួលបានភារកិច្ចនោះ ដោយពុំបានគិតពីប្រយោជន៍របស់ក្រុមជំនុំទាល់តែសោះ។ ខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើដើម្បីទទួលបានអ្វីដែលខ្ញុំចង់បាន។ ខ្ញុំក្រអឺតក្រទម ធ្វើតាមតែអំពើចិត្ត និងគ្មានការកោតខ្លាចព្រះជាម្ចាស់សោះ។ ព្រះជាម្ចាស់សង្ឃឹមថា មនុស្សកាន់តែច្រើនអាចគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់ និងបំពេញភារកិច្ចរបស់ពួកគេ។ ខ្ញុំដឹងច្បាស់ណាស់ ... ខ្ញុំដឹងច្បាស់ណាស់ថា ប្អូនស្រី លី មានគុណសម្បត្តិល្អ និងបានផ្ដោតសំខាន់លើការស្វែងរកសេចក្ដីពិត ដូច្នេះ តាមរយៈឱកាសទទួលបានការបណ្ដុះបណ្ដាលជាច្រើន ច្រកចូលទៅក្នុងជីវិតរបស់គាត់នឹងបានរីកចម្រើន ហើយនឹងផ្ដល់ប្រយោជន៍ដល់កិច្ចការរបស់ក្រុមជំនុំ។ ប៉ុន្តែខ្ញុំតែងរារាំងគាត់ ដោយព្យាយាមការពារកិត្យានុភាព និងឋានៈរបស់ខ្ញុំ ថែមទាំងប្រើមធ្យោបាយលាក់ពុតដើម្បីរារាំងគាត់កុំឱ្យទទួលបានភារកិច្ចនោះទៀត។ ខ្ញុំបានក្លាយជាបាវព្រាវរបស់សាតាំងដោយមិនដឹងខ្លួន និងកំពុងរំខានដល់កិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំពិតជាខកចិត្តនឹងខ្លួនឯងមែន។ ខ្ញុំដឹងថា សេចក្ដីច្រណែនមិនស្របគ្នានឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែ ខ្ញុំមិនធ្លាប់បានស្រមៃ ថា វានឹងធ្វើឱ្យខ្ញុំធ្វើអ្វីដែលមិនមែនជាមនុស្សបែបនេះទេ ថាខ្ញុំនឹងរំខានដល់កិច្ចការរបស់ក្រុមជំនុំ ធ្វើអំពើអាក្រក់ និងទាសទទឹងនឹងព្រះគ្រីស្ទឡើយ។ ខ្ញុំនៅចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «និស្ស័យខូចអាក្រក់របស់មនុស្សកើតឡើងដោយសារសាតាំងបានបំពុល និងជាន់ឈ្លីពួកគេ»។ ខ្ញុំបានគិតអំពីការដែលខ្ញុំតែងតែច្រណែនគេ និងមិនអាចទ្រាំបានពេលឃើញគេល្អជាងខ្ញុំ ដោយសារការគិត និងទស្សនៈរបស់ខ្ញុំត្រូវបានខូចដោយសារថ្នាំពុលរបស់សាតាំង ដូចជាសម្ដីថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» និង «ភ្នំមួយមិនអាចមានខ្លាពីរបានទេ»។ ការរស់នៅតាមថ្នាំពុលទាំងអស់នេះ ខ្ញុំចង់រីកចម្រើនទៅឈរនៅមុខគេនៅក្នុងក្រុមណាមួយ ដោយគិតថា ខ្ញុំគួរតែខ្ពស់ជាងអ្នកដទៃ ហើយខ្ញុំមិនអាចប្រព្រឹត្តដាក់មនុស្សគ្រប់គ្នាដោយស្មើភាពទេ បើខ្ញុំគិតថាគេមានសមត្ថភាពជាងខ្ញុំ។ ខ្ញុំច្រណែន និងរើសអើង ដោយឃើញពួកគេជាបន្លាក្នុងកែវភ្នែកខ្ញុំ។ ខ្ញុំច្រណែន មិនរាប់រក និងទទឹងទាស់នឹងមនុស្សនៅជុំវិញខ្លួនខ្ញុំដែលបានស្វែងរកសេចក្ដីពិត ថែមទាំងធ្វើឱ្យពួកគេចុះខ្សោយពីក្រោយខ្នងទៀត។ ខ្ញុំពិតជាគ្មានភាពជាមនុស្សទាល់តែសោះ! ខ្ញុំតែងតែចង់កសាងសមត្ថភាពខ្លួនឯង និងហែកហួរអ្នកដទៃ ដើម្បីប្រយុទ្ធ ដើម្បីឈ្នះ ហើយខ្ញុំនឹងមិនចុះចាញ់នរណាម្នាក់ឡើយ។ ខ្ញុំចង់បង្អួតគេ។ តើខ្ញុំមិនមែនជាសាតាំងនៅរស់ទេ? មានតែបែបនេះទេទើបខ្ញុំមើលឃើញ ថាថ្នាំពុល និងក្បួនខ្នាតរបស់សាតាំងបានក្លាយជាធម្មជាតិរបស់ខ្ញុំជាប្រាកដ។

ខ្ញុំពឹងផ្អែកជីវិតរបស់ខ្ញុំលើរបស់ទាំងនេះ ដោយកាន់តែអាត្មានិយម ក្រអឺតក្រទម និងឃោរឃៅ។ ប្រសិនបើខ្ញុំនៅបន្តបដិសេធមិនព្រមប្រែចិត្តចំពោះព្រះជាម្ចាស់ ខ្ញុំបានដឹងថា ខ្ញុំនឹងត្រូវទ្រង់ស្អប់ និងកម្ចាត់ចោល។ ខ្ញុំពិតជាមានអារម្មណ៍ខ្លាចរអានៅពេលខ្ញុំបានដឹងពីចំណុចនេះ។ ខ្ញុំបានប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ ដោយទូលទ្រង់ថា ខ្ញុំចង់ប្រែចិត្ត ថាខ្ញុំនឹងព្យាយាមអនុវត្តសេចក្ដីពិតចាប់ពីពេលនោះមក និងឈប់រស់នៅដោយថ្នាំពុលរបស់សាតាំង។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានទទួលលិខិតពីអ្នកដឹកនាំ ដោយនិយាយថា ជារួម ប្អូនស្រី លី មើលទៅស័ក្តិសមល្អសម្រាប់កិច្ចការនៅក្រុមជំនុំដទៃ។ ខ្ញុំពិតជាមានអារម្មណ៍ថាមានអ្វីកំពុងរុកគួននៅក្នុងខ្លួនខ្ញុំ ពេលខ្ញុំអានលិខិតនោះ ប៉ុន្តែ រំពេចនោះ ខ្ញុំបានដឹងថា គឺសេចក្ដីច្រណែនរបស់ខ្ញុំដែលកំពុងមានឥទ្ធិពលលើខ្ញុំម្ដងទៀត។ ខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ភ្លាមៗ ហើយនឹងសុខចិត្តលះបង់ខ្លួនឯង។ ខ្ញុំបានអានអត្ថបទព្រះគម្ពីរពីរទៀតបន្ទាប់ពីខ្ញុំបានអធិស្ឋានរួច។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅពេលដែលអ្នកបើកសម្ដែងខ្លួនឯងថាជាមនុស្សអាត្មានិយម និងមិនថ្លៃថ្នូរ និងដឹងពីបញ្ហានេះ នោះអ្នកគួរតែស្វែងរកសេចក្ដីពិត៖ តើខ្ញុំគួរតែធ្វើអ្វីដើម្បីឱ្យស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើខ្ញុំគួរតែធ្វើសកម្មភាពបែបណាដែលវាផ្ដល់ផលប្រយោជន៍ដល់គ្រប់គ្នា? មានន័យថា អ្នកត្រូវតែចាប់ផ្ដើមយកផលប្រយោជន៍ផ្ទាល់ខ្លួនទុកដោយឡែក ហើយបោះបង់ចោលពួកវាបន្តិចម្ដងៗ ផ្អែកតាមកម្ពស់របស់អ្នក។ បន្ទាប់ពីអ្នកទទួលបានបទពិសោធន៍អំពីរឿងនេះពីរបីលើក នោះអ្នកនឹងយកពួកវាទុកដោយឡែកយ៉ាងពេញលេញ ហើយខណៈពេលដែលអ្នកធ្វើដូច្នោះ អ្នកនឹងមានអារម្មណ៍កាន់តែរឹងមាំ។ អ្នកកាន់តែយកផលប្រយោជន៍របស់អ្នកទុកដោយឡែក នោះអ្នកនឹងកាន់តែមានអារម្មណ៍ថា ក្នុងនាមជាមនុស្ស អ្នកគួរតែមានមនសិការ និងហេតុផល។ អ្នកនឹងមានអារម្មណ៍ថា បើគ្មានបំណងចិត្តអាត្មានិយមទេ នោះអ្នកនឹងក្លាយជាបុគ្គលទៀងត្រង់ និងស្មោះត្រង់ ហើយអ្នកកំពុងតែធ្វើអ្វីៗទាំងអស់ ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកនឹងមានអារម្មណ៍ថា ឥរិយាបថបែបនេះ ធ្វើឱ្យអ្នកមានតម្លៃក្នុងការត្រូវបានគេហៅថា 'មនុស្ស' ហើយថាដោយការរស់នៅតាមវិធីនេះនៅលើផែនដី នោះអ្នកក្លាយជាមនុស្សបើកចំហ និងស្មោះត្រង់ អ្នកគឺជាបុគ្គលពិតម្នាក់ អ្នកមានមនសិការច្បាស់លាស់ ហើយមានតម្លៃចំពោះគ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រទានដល់អ្នក។ អ្នកកាន់តែរស់នៅដូចនេះ នោះអ្នកនឹងមានអារម្មណ៍កាន់តែរឹងមាំ និងភ្លឺស្វាង។ ដូច្នេះហើយ តើអ្នកមិនបានដើរនៅលើផ្លូវដ៏ត្រឹមត្រូវទេឬ?» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «បើអ្នកមានសមត្ថភាពពិចារណាយ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ បើអ្នកគាំទ្របុគ្គលល្អ និងបណ្ដុះបណ្ដាលពួកគេឱ្យមានសមត្ថភាព ខណៈដែលមានបុគ្គលម្នាក់ទៀតមានទេពកោសល្យ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទេឬ? ដូច្នេះ តើអ្នកនឹងមិនធ្វើបានទៅតាមភក្ដីភាពរបស់អ្នក ក្នុងភារកិច្ចនេះឬទេ? នេះគឺជាទង្វើល្អនៅចំពោះព្រះជាម្ចាស់។ វាគឺជាចំនួនអប្បបរមានៃមនសិការ និងជាញាណដែលមនុស្សម្នាក់ជាអ្នកដឹកនាំ គួរតែមាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិតជាបានបើកពីផ្លូវនៃការអនុវត្តមែន។ ខ្ញុំគួរលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំគួរណែនាំមនុស្សគ្រប់គ្នាដែលពូកែជាងខ្ញុំនៅក្នុងផ្អែកណាមួយ ដើម្បីឱ្យមនុស្សដែលមានទេពកោសល្យអាចបញ្ចេញកម្លាំងរបស់ខ្លួនដើម្បីបំពេញកិច្ចការក្នុងដំណាក់របស់ព្រះជាម្ចាស់បាន និងរួមចំណែកក្នុងការផ្សាយដំណឹងល្អពីនគរព្រះ។ មានតែមនុស្សបែបនេះប៉ុណ្ណោះដែលមានភាពជាមនុស្ស ហើយក៏ជាមនុស្សម្នាក់ចេះគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងអាចតម្កល់ប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ដែរ។ ពួកគេទទួលបានការយល់ព្រមពីព្រះជាម្ចាស់ ហើយនោះគឺជាទង្វើល្អ។ ខ្ញុំបានទៅជួបប្អូនស្រី លី នៅល្ងាចនោះ និងបានសួរគាត់ថាតើចង់ទៅបំពេញភារកិច្ចនោះឬអត់។ គាត់ឆ្លើយថា សុខចិត្តធ្វើវា ប៉ុន្តែបារម្ភថាគាត់មិនអាចធ្វើបានល្អ ដោយសារគាត់មានសេចក្ដីជំនឿថ្មី ហើយកម្ពស់របស់គាត់នៅតូចទាបណាស់។ បន្ទាប់ពីស្ដាប់ក្ដីកង្វល់នេះ ខ្ញុំបានប្រកបគ្នាជាមួយគាត់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយលើកទឹកចិត្តឱ្យគាត់ពឹងពាក់ និងសង្ឃឹមលើព្រះជាម្ចាស់ និងផ្ដោតសំខាន់លើការស្វែងរកគោលការណ៍នៃសេចក្ដីពិតនៅក្នុងភារកិច្ចរបស់គាត់។ គាត់បានចាកចេញទៅបំពេញភារកិច្ចនៅប៉ុន្មានថ្ងៃបន្ទាប់។ ខ្ញុំពិតជាសប្បាយចិត្ត ហើយមានអារម្មណ៍ថា ការអាចអនុវត្តសេចក្ដីពិត និងមិនរស់នៅក្នុងកិត្យានុភាព និងឋានៈ គឺជាផ្លូវតែមួយគត់ដើម្បីរស់នៅក្នុងសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរ។ ខ្ញុំពិតជាមានសន្ដិភាពនៅក្នុងចិត្តណាស់។

នៅពេលខ្ញុំមើលត្រឡប់ទៅវិញ ពេលខ្ញុំកំពុងរស់នៅតាមនិស្ស័យពុករលួយរបស់ខ្ញុំ តែងតែច្រណែន និងតស៊ូដើម្បីដណ្ដើមកេរ្តិ៍ឈ្មោះ និងឋានៈ ដោយត្រូវសាតាំងធ្វើឱ្យពុករលួយ និងលេងសើចដាក់ ខ្ញុំឃើញថាការរស់នៅបែបនេះ គឺឈឺចាប់ណាស់។ ព្រះជាម្ចាស់បានបង្កើតមនុស្ស របស់ផ្សេងៗ ព្រឹត្តិការណ៍ និងមជ្ឈដ្ឋានគ្រប់បែបយ៉ាង ដើម្បីលាតត្រដាងខ្ញុំ និងដើម្បីសង្គ្រោះខ្ញុំ។ ទ្រង់ក៏បានប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីលាតត្រដាង និងជំនុំជម្រះរូបខ្ញុំ ហើយដើម្បីស្រោចទឹក និងបន្តជីវិតរបស់ខ្ញុំ រហូតទាល់តែចុងក្រោយ ខ្ញុំមានចំណេះដឹងអំពី ធម្មជាតិបែបសាតាំង និងបានឃើញពីធម្មជាតិ និងផលវិបាកនៃការច្រណែន និងការតស៊ូដើម្បីដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ មានតែបែបនោះទេ ទើបខ្ញុំអាចអនុវត្តសេចក្ដីពិតបានខ្លះ ហើយមានសតិសម្បជញ្ញៈ និងហេតុផលបន្តិចបន្ដួច។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៣៩. ការសម្ដែងចេញនូវលក្ខណៈជាមនុស្សនៅទីបំផុត

បន្ទាប់៖ ៤១. ការជំនួសសេចក្ដីច្រណែនដោយចិត្តសប្បុរស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ