ច្រកចូលទៅកាន់ជិវិត ៥

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២០

ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានបង្កើតមានទស្សនៈជាច្រើនអំពីទ្រង់ ហើយតែងតែវិនិច្ឆ័យទ្រង់តាមទស្សនៈរបស់គាត់ផ្ទាល់។ ទោះបីពេត្រុសមានកម្រិតការយល់ដឹងខ្លះអំពីព្រះវិញ្ញាណក៏ដោយ ប៉ុន្តែ ការយល់ដឹងរបស់គាត់មិនសូវជាច្បាស់លាស់ឡើយ ដែលជាហេតុនាំឲ្យគាត់និយាយថា៖ «ខ្ញុំត្រូវដើរតាមព្រះដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ចាត់ឲ្យមក។ ខ្ញុំត្រូវតែទទួលស្គាល់ព្រះអង្គដែលត្រូវបានជ្រើសរើស ដោយព្រះវិញ្ញាណបរិសុទ្ធ»។ គាត់មិនបានយល់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ហើយក៏ខ្វះនូវភាពច្បាស់លាស់ អំពីកិច្ចការទាំងនោះផងដែរ។ ក្រោយពេលដើរតាមទ្រង់បានមួយរយៈ ពេត្រុសកាន់តែចាប់អារម្មណ៍នឹងអ្វីដែលទ្រង់បានធ្វើ និងមានបន្ទូល ហើយក៏ចាប់អារម្មណ៍ខ្លាំងលើព្រះយេស៊ូវផ្ទាល់ផងដែរ។ គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ព្រះយេស៊ូវបានបណ្ដាលឲ្យមានសេចក្តីស្រឡាញ់ និងការគោរពបែបនេះ។ គាត់ចូលចិត្តចំណាយពេលជាមួយទ្រង់ និងនៅជិតទ្រង់ ហើយការស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវបានផ្តល់ជាការគាំទ្រ និងជំនួយដល់គាត់ទៀតផង។ ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានសង្កេត និងរៀនសូត្រនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជន្មរបស់ទ្រង់ ដូចជា សកម្មភាព ពាក្យសម្ដី ចលនា និងការសម្ដែងចេញរបស់ទ្រង់។ គាត់បានទទួលនូវការយល់ដឹងដ៏ស៊ីជម្រៅថា ព្រះយេស៊ូវមិនដូចជាបុរសទូទៅនោះឡើយ។ ទោះបីរូបរាងជាមនុស្សរបស់ទ្រង់លើសពីធម្មតាក៏ដោយ ប៉ុន្តែ ទ្រង់ពេញដោយសេចក្តីស្រឡាញ់ ចិត្តអាណិតអាសូរ និងការអត់ឱនចំពោះមនុស្សលោក។ គ្រប់យ៉ាងដែលទ្រង់ធ្វើ ឬមានបន្ទូល គឺជាជំនួយដ៏ធំចំពោះអ្នកដទៃ ហើយពេត្រុសបានឃើញ និងបានទទួលពីព្រះយេស៊ូវ នូវសេចក្តីដែលគាត់មិនធ្លាប់បានឃើញ ឬធ្លាប់មានកាលពីមុនឡើយ។ គាត់បានឃើញថា ទោះបីព្រះយេស៊ូវមិនមានឋានៈខ្ពង់ខ្ពស់ ឬគ្មានភាពជាមនុស្សប្លែកពីគេក៏ដោយ ប៉ុន្តែ ទ្រង់ពិតជាមានលក្ខណសម្បត្តិដ៏អស្ចារ្យ និងខុសប្លែកពីធម្មតា។ ទោះបីពេត្រុសមិនអាចពន្យល់បានទាំងស្រុងក្ដី ប៉ុន្តែ គាត់អាចមើលឃើញថា ព្រះយេស៊ូវមានកិរិយាខុសប្លែកពីអ្នកឯទៀត ព្រោះថា កិច្ចការដែលទ្រង់បានធ្វើ ខុសប្លែកពីកិច្ចការដែលមនុស្សធម្មតាធ្វើប្រាកដមែន។ ចាប់តាំងពីពេលដែលគាត់មានទំនាក់ទំនងជាមួយព្រះយេស៊ូវ ពេត្រុសក៏បានឃើញដែរថា អត្តចរិតរបស់ទ្រង់ខុសប្លែកពីអត្តចរិតរបស់មនុស្សទូទៅដែរ។ ទ្រង់តែងតែប្រព្រឹត្តដោយចរិតនឹងធឹង មិនតក់ក្រហល់ មិននិយាយបំផ្លើស ឬមិនស្រាលមនុស្ស ហើយទ្រង់បានបញ្ចេញកិរិយាមាយាទក្នុងជីវិតរបស់ទ្រង់ តាមរបៀបមួយដែលសម្ដែងពីអត្តចរិតមួយដែលសាមញ្ញផង និងគួរឲ្យស្ងើចសរសើរផង។ នៅក្នុងការសន្ទនា ព្រះយេស៊ូវបានមានបន្ទូលត្រង់ៗ និងពេញដោយព្រះគុណ តែងតែប្រាស្រ័យទាក់ទងដោយឫកពារីករាយ តែស្ងប់ស្ងាត់ ហើយទ្រង់មិនដែលបាត់បង់សេចក្តីថ្លៃថ្នូររបស់ទ្រង់ឡើយ ក្នុងពេលកំពុងតែធ្វើកិច្ចការរបស់ទ្រង់។ ពេត្រុសបានឃើញថា ពេលខ្លះ ព្រះយេស៊ូវមិនសូវមាត់ក ប៉ុន្តែ ពេលខ្លះទៀត ទ្រង់មានបន្ទូលឥតឈប់។ ពេលខ្លះ ទ្រង់សប្បាយរីករាយយ៉ាងខ្លាំង ដូចជាសត្វព្រាបដែលអរកញ្ឆេង និងប្រលែងលេង ហើយមានពេលខ្លះទៀត ទ្រង់កើតទុក្ខយ៉ាងខ្លាំងដោយមិនមានបន្ទូលអ្វីសោះ ហើយមើលទៅដូចជា ទ្រង់មានពេញដោយទុក្ខព្រួយ ដូចជាអ្នកម្ដាយម្នាក់ដែលស្គមស្គាំង និងល្ហិតល្ហៃ។ ពេលខ្លះ ទ្រង់ពេញដោយកំហឹង ដូចជាទាហានដ៏អង់អាចដែលសម្រុកទៅសម្លាប់ខ្មាំង ហើយពេលខ្លះទៀត ទ្រង់ដូចជាសត្វសិង្ហដែលកំពុងគ្រហឹម។ ពេលខ្លះ ទ្រង់សើច ហើយពេលខ្លះទៀត ទ្រង់បានអធិស្ឋាន ហើយយំសោកផង។ ទោះបីជាព្រះយេស៊ូវប្រព្រឹត្តយ៉ាងណាឡើយ ក៏ពេត្រុសកាន់តែមានចិត្តស្រឡាញ់ និងការគោរពចំពោះទ្រង់ដែនឥតកំណត់។ សំណើចរបស់ព្រះយេស៊ូវបានធ្វើឲ្យគាត់ពេញដោយសេចក្តីសុខ ទុក្ខសោករបស់ទ្រង់បានធ្វើឲ្យគាត់លិចលង់ក្នុងទុក្ខព្រួយ កំហឹងទ្រង់បានធ្វើឲ្យគាត់ខ្លាច ខណៈពេលដែលព្រះទ័យមេត្តា ការអត់ទោស និងការទាមទារដ៏តឹងរ៉ឹងដែលទ្រង់ចង់បានពីមនុស្ស បានធ្វើឲ្យគាត់ស្រឡាញ់ព្រះយេស៊ូវ និងបង្កើតជាការគោរព និងការស្រេកឃ្លានចង់បានទ្រង់យ៉ាងពិតប្រាកដ។ ពិតណាស់ ក្រោយពេលពេត្រុសបានរស់នៅជាមួយព្រះយេស៊ូវ អស់រយៈពេលជាច្រើនឆ្នាំ ទើបគាត់ចាប់ផ្ដើមទទួលស្គាល់ការទាំងអស់នេះបន្តិចម្ដងៗ។

ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២១

បទពិសោធន៍របស់ពេត្រុសបានឡើងដល់កម្រិតកំពូល នៅពេលដែលរូបកាយរបស់គាត់សឹងតែត្រូវបានខ្ទេចខ្ទាំទាំងស្រុង ប៉ុន្តែ ព្រះយេស៊ូវនៅតែប្រទានការលើកទឹកចិត្តដល់គាត់ពីក្នុងមកវិញ។ ហើយមានពេលមួយនោះ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឲ្យពេត្រុសឃើញ។ ពេលពេត្រុសស្ថិតក្នុងទុក្ខវេទនាយ៉ាងខ្លាំង និងមានអារម្មណ៍ថា ដួងចិត្តរបស់គាត់បានខ្ទេចខ្ទាំ ព្រះយេស៊ូវបានបង្គាប់គាត់ថា៖ «អ្នកបាននៅជាមួយខ្ញុំនៅលើផែនដី ហើយខ្ញុំបាននៅទីនេះជាមួយអ្នក។ មែនហើយ ពីមុនយើងនៅជាមួយគ្នាឯស្ថានសួគ៌ ពិតណាស់ ស្ថានសួគ៌ជាពិភពខាងវិញ្ញាណ ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ហើយអ្នកនៅលើផែនដីនេះ ដោយព្រោះខ្ញុំមិនមែនមកពីផែនដីនេះឡើយ ដូច្នេះ អ្នកក៏មិនមកពីផែនដីដែរ អ្នកត្រូវតែសម្រេចមុខងាររបស់អ្នកនៅលើផែនដី។ ក្នុងនាមអ្នកជាអ្នកបម្រើម្នាក់ អ្នកត្រូវតែសម្រេចភារកិច្ចរបស់ខ្លួន»។ ការឮថា គាត់នឹងអាចត្រឡប់ទៅនៅក្បែរ ព្រះជាម្ចាស់វិញ បានផ្ដល់នូវការកម្សាន្តចិត្តដល់ពេត្រុស។ នាគ្រានោះ ពេត្រុសឈឺចាប់ខ្លាំង សឹងតែដេកឈឺមួយកន្លែងនៅលើគ្រែ។ គាត់មានវិប្បដិសារីដល់ថ្នាក់និយាយថា៖ «ខ្ញុំជាមនុស្សខូចអាក្រក់ខ្លាំងណាស់ ដូច្នេះ ខ្ញុំមិនអាចបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ»។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឲ្យគាត់ឃើញ ហើយមានបន្ទូលថា៖ «ពេត្រុសអើយ តើអាចថា អ្នកភ្លេចការតាំងចិត្តដែលអ្នកធ្លាប់មានចំពោះខ្ញុំទៅហើយនោះ? តើអ្នកពិតជាភ្លេចអ្វីៗគ្រប់យ៉ាងដែលខ្ញុំបាននិយាយហើយឬ?» ដោយឃើញថា នោះជាព្រះយេស៊ូវ ពេត្រុសបានក្រោកចេញពីគ្រែរបស់គាត់ ហើយព្រះយេស៊ូវក៏បានកម្សាន្តចិត្តគាត់ថា៖ «ដូចខ្ញុំបានប្រាប់អ្នករួចហើយថា ខ្ញុំមិនមែនមកពីផែនដីនេះឡើយ។ អ្នកត្រូវតែយល់អំពីការនេះ ប៉ុន្តែ តើអ្នកបានភ្លេចអ្វីផ្សេងទៀតដែលខ្ញុំបានប្រាប់អ្នកហើយឬ? 'អ្នកក៏មិនមែនមកពីផែនដី ឬលោកីយ៍នេះដែរ។' ឥឡូវនេះ មានកិច្ចការដែលអ្នកត្រូវតែធ្វើ អ្នកមិនអាចទួញសោកបែបនេះឡើយ។ អ្នកមិនអាចរងទុក្ខបែបនេះទេ។ មនុស្ស និងព្រះជាម្ចាស់មិនអាចរួមរស់នៅជាមួយគ្នាក្នុងពិភពតែមួយនោះទេ ដូច្នេះ ខ្ញុំមានកិច្ចការរបស់ខ្ញុំ ហើយអ្នកក៏មានកិច្ចការរបស់អ្នកដែរ ហើយថ្ងៃមួយ ពេលដែលកិច្ចការរបស់អ្នកត្រូវបានបញ្ចប់ យើងនឹងជួបជុំគ្នានៅក្នុងពិភពតែមួយ ហើយខ្ញុំនឹងដឹកនាំអ្នកឲ្យនៅជាមួយខ្ញុំជារៀងរហូត»។ ពេត្រុសបានទទួលការកម្សាន្តចិត្ត និងការធានាជាថ្មី ក្រោយពេលឮពាក្យទាំងនេះ។ គាត់បានដឹងថា ទុក្ខវេទនានេះគឺជាអ្វីមួយដែលគាត់ត្រូវតែស៊ូទ្រាំ និងត្រូវជួប ហើយគាត់ក៏បានទទួលការជំរុញចិត្ត ចាប់ពីពេលនោះមក។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឲ្យគាត់ឃើញជាពិសេស នៅក្នុងពេលវេលាមួយដ៏សំខាន់ ដោយប្រទានឲ្យគាត់នូវការស្រាយបំភ្លឺ និងការដឹកនាំជាពិសេស ហើយទ្រង់បានធ្វើកិច្ចការជាច្រើនទៅលើជីវិតរបស់គាត់។ តើពេត្រុសមានវិប្បដិសារីបំផុតចំពោះអ្វីខ្លះ? ក្រោយពេលពេត្រុសបាននិយាយថា៖ «ទ្រង់ជាបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» មិនបានប៉ុន្មាន ព្រះយេស៊ូវក៏សួរសំណួរមួយទៀតដល់ពេត្រុស (ទោះបីវាមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរតាមរបៀបនេះក៏ដោយ)។ ព្រះយេស៊ូវបានសួរគាត់ថា៖ «ពេត្រុសអើយ! តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានយល់ពីអត្ថន័យព្រះបន្ទូលរបស់ទ្រង់ ហើយបាននិយាយថា៖ «ឱ ព្រះអម្ចាស់អើយ! ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែ ទូលបង្គំសូមសារភាពថា ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ»។ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖ «បើមនុស្សមិនស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះរាជបុត្រាទ្រង់ដែលនៅលើផែនដីនេះបាន? ហើយប្រសិនបើមនុស្សមិនស្រឡាញ់ព្រះរាជបុត្រាដែលព្រះជាម្ចាស់ព្រះដ៏ជាវរបិតាចាត់មកផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌បាន? ប្រសិនបើមនុស្សពិតជាស្រឡាញ់ព្រះរាជបុត្រាដែលគង់នៅលើផែនដី នោះពួកគេក៏ពិតជាស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ ពេលពេត្រុសបានឮពាក្យទាំងនេះ គាត់ក៏បានដឹងពីអ្វីដែលគាត់គ្មាន។ គាត់តែងមានវិប្បដិសារី រហូតដល់ស្រក់ទឹកភ្នែក ស្ដាយពាក្យសម្ដី ដែលគាត់បាននិយាយថា៖ «ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែ ទូលបង្គំមិនធ្លាប់ស្រឡាញ់ទ្រង់ឡើយ។» ក្រោយពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងក្រោយពេលដែលទ្រង់រយាងឡើងស្ថានសួគ៌ គាត់កាន់តែមានវិប្បដិសារី និងស្ដាយក្រោយចំពោះពាក្យទាំងនេះ។ ដោយនឹកចាំអំពីកិច្ចការពីអតីតកាល និងឋានៈបច្ចុប្បន្នរបស់គាត់ ជារឿយៗ គាត់នឹងចូលមកចំពោះព្រះយេស៊ូវដោយអធិស្ឋាន ទាំងមានអារម្មណ៍ស្ដាយក្រោយ និងជំពាក់ទ្រង់រហូត ដោយសារតែគាត់មិនបានបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបានបំពេញតាមបទដ្ឋានរបស់ព្រះជាម្ចាស់។ រឿងទាំងនេះបានក្លាយជាបន្ទុកដ៏ធំបំផុតរបស់គាត់។ គាត់បាននិយាយថា៖ «នៅថ្ងៃមួយ ទូលបង្គំនឹងថ្វាយដល់ទ្រង់នូវអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលជីវិតទូលបង្គំ ហើយទូលបង្គំនឹងថ្វាយដល់ទ្រង់ នូវរបស់ដែលមានតម្លៃបំផុត»។ គាត់បាននិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ជីវិតរបស់ទូលបង្គំគ្មានតម្លៃអ្វីឡើយ ឯរូបកាយទូលបង្គំទៀតសោត ក៏គ្មានតម្លៃដែរ។ ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ក្នុងគំនិតទូលបង្គំមានតែសេចក្តីជំនឿជឿលើទ្រង់ង្គំ ចំណែកក្នុងចិត្តទូលបង្គំ ក៏មានតែសេចក្តីស្រឡាញ់ចំពោះទ្រង់ដែរ។ ទូលបង្គំមានតែរបស់ពីរនេះប៉ុណ្ណោះ ដែលទូលបង្គំអាចថ្វាយដល់ទ្រង់ គឺគ្មានអ្វីផ្សេងឡើយ»។ ពេត្រុសបានទទួលការលើកទឹកចិត្ត ដោយសារព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រោះមុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់បានប្រាប់ពេត្រុសថា៖ «ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយអ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ»។ ក្រោយមក ពេលពេត្រុសមានការឈឺចាប់ខ្លាំងពេក ព្រះយេស៊ូវក៏បានរំឭកដល់គាត់ថា៖ «ពេត្រុសអើយ តើអ្នកបានភ្លេចហើយឬ? ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយដែលខ្ញុំបានចាកចេញមុននេះ ក៏ដោយសារតែកិច្ចការរបស់ខ្ញុំដែរ។ អ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ តើអ្នកពិតជាភ្លេចហើយមែនទេ? ខ្ញុំបានប្រាប់អ្នកពីរដងហើយ តើអ្នកមិនចាំទេឬអី?» ពេលឮព្រះបន្ទូលទាំងនេះ ពេត្រុសបានឆ្លើយថា៖ «ទូលបង្គំមិនបានភ្លេចឡើយ!» បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលថា៖ «អ្នកធ្លាប់បានចំណាយពេលដ៏រីករាយជាមួយខ្ញុំនៅស្ថានសួគ៌ និងបានចំណាយពេលមួយរយៈនៅក្បែរខ្ញុំ។ អ្នកនឹកខ្ញុំ ហើយខ្ញុំក៏នឹកអ្នកដែរ។ ទោះបីជាសត្តនិករទាំងអស់ គ្មានតម្លៃនឹងលើកយកមកនិយាយ នៅចំពោះព្រះនេត្ររបស់ខ្ញុំក៏ដោយ ប៉ុន្តែ តើខ្ញុំមិនអាចស្រឡាញ់មនុស្សស្លូតត្រង់ និងគួរឲ្យស្រឡាញ់ដូចម្ដេចបាន? តើអ្នកបានភ្លេចព្រះបន្ទូលសន្យារបស់ខ្ញុំហើយឬ? អ្នកត្រូវតែទទួលយកសេចក្តីបង្គាប់របស់ខ្ញុំនៅលើផែនដី ហើយអ្នកត្រូវតែសម្រេចភារកិច្ចដែលខ្ញុំបានផ្ទុកផ្ដាក់ឲ្យអ្នកធ្វើ។ ថ្ងៃមួយ ខ្ញុំច្បាស់ជាដឹកនាំអ្នក ឲ្យមកនៅក្បែរខ្ញុំវិញ»។ ក្រោយពេលឮពាក្យនេះ ពេត្រុសក៏មានទឹកចិត្ត និងការជំរុញចិត្តកាន់តែខ្លាំង ដល់ថ្នាក់ពេលដែល គាត់ជាប់នៅលើឈើឆ្កាង គាត់អាចនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំស្រឡាញ់មិនអាចទ្រង់ឲ្យល្មមឡើយ! ទោះបីជាទ្រង់បង្គាប់ឲ្យទូលបង្គំស្លាប់ក៏ដោយ ក៏ទូលបង្គំនៅតែមិនស្រឡាញ់ទ្រង់ឲ្យល្មមដែរ។ ទោះបីជាទ្រង់បញ្ជូនព្រលឹងរបស់ទូលបង្គំទៅកន្លែងណា ទោះបីជាទ្រង់មិនបំពេញតាមព្រះបន្ទូលសន្យាពីអតីតកាលរបស់ទ្រង់ ហើយទោះបីជាទ្រង់នឹងធ្វើអ្វីនៅពេលខាងមុខនោះឡើយ ក៏ទូលបង្គំនៅតែស្រឡាញ់ និងជឿលើទ្រង់ជានិច្ច»។ អ្វីដែលគាត់បានប្រកាន់ខ្ជាប់ គឺសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់គាត់។

ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២២

ឥឡូវនេះ អ្នកគួរតែអាចមើលឃើញផ្លូវដ៏ហ្មត់ចត់ដែលពេត្រុសបានដើរ យ៉ាងច្បាស់ហើយ។ ប្រសិនបើអ្នកអាចមើលឃើញផ្លូវរបស់ពេត្រុសច្បាស់ នោះអ្នកក៏នឹងដឹងច្បាស់អំពីកិច្ចការដែលកំពុងត្រូវបានធ្វើសព្វថ្ងៃផងដែរ ដូច្នេះ អ្នកនឹងមិនរអ៊ូរទាំ មិនអសកម្ម ឬចង់បានអ្វីមួយនោះឡើយ។ អ្នកគួរតែយល់ពីអារម្មណ៍របស់ពេត្រុសនៅពេលនោះថា៖ គាត់ស្រឡាំងកាំង ដោយសារទុក្ខព្រួយ។ គាត់លែងអធិស្ឋានសុំអនាគតល្អ ឬព្រះពរទៀតហើយ។ គាត់មិនបានស្វែងរកប្រយោជន៍ សេចក្តីសុខ កិត្តិនាមល្បីល្បាញ ឬទ្រព្យសម្បត្តិនៅក្នុងលោកីយ៍នេះឡើយ។ គាត់គ្រាន់តែព្យាយាមរស់នៅ ក្នុងជីវិតមួយដែលមានន័យខ្លឹមសារបំផុត ជាជីវិតមួយដែលតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយថ្វាយវត្ថុ ដ៏មានតម្លៃបំផុតដែលគាត់មានដល់ព្រះជាម្ចាស់។ ក្រោយមក គាត់ក៏មានអារម្មណ៍ស្កប់ចិត្ត។ ជារឿយៗ គាត់បានអធិស្ឋានទៅកាន់ព្រះយេស៊ូវដោយពាក្យថា៖ «ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ ទូលបង្គំធ្លាប់ស្រឡាញ់ទ្រង់ ប៉ុន្តែ ទូលបង្គំមិនដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ទោះបីទូលបង្គំបាននិយាយថា ទូលបង្គំមានជំនឿលើទ្រង់ក៏ដោយ ប៉ុន្តែ ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ដោយចិត្តពិតឡើយ។ ទូលបង្គំគ្រាន់តែសម្លឹងទៅកាន់ទ្រង់ កោតសរសើរទ្រង់ និងនឹករឭកអំពីទ្រង់ ប៉ុន្តែ ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ហើយក៏មិនដែលមានជំនឿដ៏ពិតលើទ្រង់នោះដែរ»។ គាត់តែងតែអធិស្ឋាន ដើម្បីធ្វើការតាំងចិត្តរបស់គាត់ ហើយគាត់តែងតែទទួលការលើកទឹកចិត្តពីព្រះបន្ទូលរបស់ព្រះយេស៊ូវ និងទាញបាននូវការជំរុញចិត្តចេញពីព្រះបន្ទូលទាំងនោះ។ ក្រោយមក បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មួយរយៈ ព្រះយេស៊ូវក៏បានល្បងលគាត់ ដោយជំរុញគាត់ឲ្យកាន់តែស្រេកឃ្លានចង់បានទ្រង់ថែមទៀត។ គាត់បាននិយាយថា៖ «ឱព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអើយ! ទូលបង្គំពិតជានឹកទ្រង់ ហើយទន្ទឹងចង់ឃើញទ្រង់ខ្លាំងណាស់។ ទូលបង្គំនៅខ្វះចន្លោះច្រើនណាស់ ហើយទូលបង្គំមិនសក្ដិសម សម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ទូលបង្គំសូមអង្វរឲ្យទ្រង់យកទូលបង្គំចេញ ក្នុងពេលឆាប់ៗនេះទៅ។ តើទ្រង់នឹងត្រូវការទូលបង្គំនៅពេលណា? តើទ្រង់នឹងយកទូលបង្គំទៅនៅពេលណា? តើទូលបង្គំសម្លឹង មើលព្រះភ័ក្ត្ររបស់ទ្រង់ម្ដងទៀតនៅពេលណា? ទូលបង្គំលែងចង់មានជីវិតរស់ក្នុងរូបកាយនេះ ដើម្បីបន្តនិស្ស័យខូចអាក្រក់ ហើយក៏មិនចង់បះបោរតទៅទៀតនោះដែរ។ ទូលបង្គំត្រៀមខ្លួនជាស្រេច ដើម្បីថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់កាន់តែឆាប់តាមតែទូលបង្គំអាចធ្វើបាន ហើយទូលបង្គំមិនចង់ធ្វើឲ្យទ្រង់ព្រួយព្រះទ័យតទៅទៀតឡើយ»។ នេះជារបៀបដែលគាត់បានអធិស្ឋាន ប៉ុន្តែ នៅពេលនោះ គាត់មិនបានដឹងអំពីអ្វីដែលព្រះយេស៊ូវនឹងធ្វើឲ្យគ្រប់លក្ខណ៍នៅក្នុងគាត់ឡើយ។ ក្នុងអំឡុងពេលដែលគាត់ព្រួយចិត្ត ដោយសារតែការល្បងលរបស់គាត់ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឲ្យគាត់ឃើញម្ដងទៀត ហើយមានបន្ទូលថា៖ «ពេត្រុស ខ្ញុំចង់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឲ្យអ្នកក្លាយជាផលផ្លែមួយ ដែលស្ដែងឲ្យឃើញពីភាពគ្រប់លក្ខណ៍របស់ខ្ញុំ តាមរយៈអ្នក ហើយជាផលផ្លែដែលនាំឲ្យខ្ញុំមានចិត្តរីករាយ។ តើអ្នកអាចធ្វើបន្ទាល់ពីខ្ញុំយ៉ាងពិតប្រាកដដែរឬទេ? តើអ្នកបានធ្វើតាមអ្វីដែលខ្ញុំបានសុំឲ្យអ្នកធ្វើដែរឬទេ? តើអ្នកបានរស់នៅតាមពាក្យដែលខ្ញុំបាននិយាយហើយឬនៅ? អ្នកធ្លាប់ស្រឡាញ់ខ្ញុំ ប៉ុន្តែ ទោះបីជាអ្នកបានស្រឡាញ់ខ្ញុំ តើអ្នកបានរស់នៅតាមពាក្យរបស់ខ្ញុំហើយឬនៅ? តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ? អ្នកទទួលស្គាល់ថា អ្នកមិនសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ខ្ញុំឡើយ ប៉ុន្តែ តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ?» ពេត្រុសបានឃើញថា គាត់មិនបានធ្វើអ្វីសោះសម្រាប់ព្រះយេស៊ូវ ហើយគាត់បាននឹកចាំអំពីពាក្យសម្បថដែលគាត់ស្បថថ្វាយជីវិតរបស់គាត់ដល់ព្រះជាម្ចាស់កាលពីមុន។ ដូច្នេះ គាត់ក៏លែងរអ៊ូរទាំ ហើយចាប់ពីពេលនោះមក ពាក្យអធិស្ឋានរបស់គាត់កាន់តែប្រសើរឡើង។ គាត់បានអធិស្ឋានដោយពោលថា៖ «ឱព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ! ទូលបង្គំធ្លាប់ចាកចោលទ្រង់ ហើយទ្រង់ក៏ធ្លាប់ចាកចោលទូលបង្គំម្ដងផងដែរ។ យើងបានចំណាយទាំងពេលនៅដាច់ពីគ្នា និងពេលនៅជាមួយគ្នា។ ប៉ុន្តែ ទ្រង់ស្រឡាញ់ទូលបង្គំខ្លាំងជាងអ្នកណាទាំងអស់។ ទូលបង្គំបានបះបោរ ទាស់នឹងទ្រង់ដដែលៗ និងបានធ្វើឲ្យទ្រង់ព្រួយព្រះហឫទ័យម្ដងហើយម្ដងទៀត។ តើទូលបង្គំអាចបំភ្លេចរឿងទាំងនេះបានដោយរបៀបណា? ទូលបង្គំតែងតែនឹកចាំជានិច្ច ហើយមិនភ្លេចកិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ និងអ្វីដែលទ្រង់បានប្រទានដល់ទូលបង្គំនោះឡើយ។ ទូលបង្គំបានធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន សម្រាប់កិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ។ ទ្រង់ជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើបាន ហើយទ្រង់ថែមទាំងជ្រាបអំពីតួនាទីដែលទូលបង្គំអាចធ្វើបានដែរ។ ទូលបង្គំចង់ចុះចូលចំពោះការរៀបចំរបស់ទ្រង់ ហើយទូលបង្គំនឹងថ្វាយអ្វីៗទាំងអស់ដែលទូលបង្គំមានដល់ទ្រង់។ មានតែទ្រង់មួយប៉ុណ្ណោះដែលជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើសម្រាប់ទ្រង់។ ទោះបីអារក្សសាតាំងបានបោកបញ្ឆោតទូលបង្គំយ៉ាងច្រើន ហើយទូលបង្គំបានបះបោរទាស់នឹងទ្រង់ក៏ដោយ ក៏ទូលបង្គំជឿថា ទ្រង់មិននឹកនាពីសេចក្តីរំលងដែលទូលបង្គំបានធ្វើទាំងនោះ ហើយក៏ជឿថា ទ្រង់មិនប្រព្រឹត្តចំពោះទូលបង្គំ ដោយផ្អែកលើសេចក្តីរំលងទាំងនោះផងដែរ។ ទូលបង្គំចង់ថ្វាយជីវិតរបស់ទូលបង្គំទាំងស្រុងដល់ទ្រង់។ ទូលបង្គំមិនសុំអ្វីឡើយ ហើយក៏គ្មានសេចក្តីសង្ឃឹម ឬផែនការអ្វីផ្សេងនោះដែរ។ ទូលបង្គំគ្រាន់តែចង់ធ្វើតាមបំណង និងព្រះហឫទ័យរបស់ទ្រង់តែមួយប៉ុណ្ណោះ។ ទូលបង្គំនឹងផឹកពីពែងដ៏ល្វីងជូរចត់របស់ទ្រង់ ហើយទូលបង្គំនឹងធ្វើតាមបង្គាប់របស់ទ្រង់ជានិច្ច»។

អ្នករាល់គ្នាត្រូវតែស្គាល់ឲ្យច្បាស់អំពីផ្លូវដែលអ្នករាល់គ្នាត្រូវដើរ។ អ្នករាល់គ្នាត្រូវតែដឹងឲ្យច្បាស់អំពីផ្លូវដែលអ្នករាល់គ្នានឹងដើរនៅពេលអនាគត ដឹងថាអ្វីទៅដែលព្រះជាម្ចាស់នឹងធ្វើឲ្យគ្រប់លក្ខណ៍ និងអ្វីខ្លះទៅដែលទ្រង់បានផ្ទុកផ្ដាក់ដល់អ្នករាល់គ្នា។ ប្រហែល នៅថ្ងៃមួយ អ្នករាល់គ្នានឹងជួបការល្បងល ហើយពេលដែលគ្រានោះមកដល់ បើអ្នករាល់គ្នាអាចទាញការជំរុញចិត្តចេញពីបទពិសោធន៍របស់ពេត្រុសបាន នោះវានឹងបង្ហាញថា អ្នករាល់គ្នាកំពុងតែដើរតាមផ្លូវរបស់ពេត្រុសយ៉ាងពិតប្រាកដហើយ។ ពេត្រុសបានទទួលការសរសើរពីព្រះជាម្ចាស់ ដោយព្រោះសេចក្តីជំនឿ សេចក្តីស្រឡាញ់ដ៏ពិត និងចិត្តភក្តីភាពដែលគាត់មានចំពោះព្រះជាម្ចាស់។ ហើយដោយសារតែភាពទៀងត្រង់ និងការចង់បានព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់គាត់នេះហើយ ដែលនាំឲ្យព្រះជាម្ចាស់ប្រោសគាត់ឲ្យបានគ្រប់លក្ខណ៍នោះ។ បើអ្នកពិតជាមានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿដ៏ពិត ដូចជាពេត្រុសមែន នោះព្រះយេស៊ូវប្រាកដជានឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២៣

នៅពេលដែលព្រះជាម្ចាស់កំពុងតែវាយផ្ចាលគាត់ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! សាច់ឈាមរបស់ទូលបង្គំមិនស្ដាប់បង្គាប់ឡើយ ហើយទ្រង់វាយ​ផ្ចាល និងជំនុំជម្រះទូលបង្គំ។ ទូលបង្គំអរសប្បាយនៅក្នុងការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយទោះបីជាទ្រង់មិនសព្វ​ព្រះ​ហឫទ័យ​ចង់បានទូលបង្គំក៏ដោយ ប៉ុន្តែ នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ នៅពេលដែលទ្រង់ជំនុំជម្រះទូលបង្គំ ដើម្បីឲ្យអ្នកដទៃអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមានអារម្មណ៍ពេញចិត្តណាស់។ ប្រសិនបើវាអាចស្ដែងចេញពីនិស្ស័យរបស់ទ្រង់ និងអនុញ្ញាតឲ្យសត្តនិករ​ទាំងអស់មើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយប្រសិនបើវាអាចធ្វើឲ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះ​ទ្រង់កាន់តែបរិសុទ្ធ ដើម្បីឲ្យទូលបង្គំអាចមានលក្ខណៈជាមនុស្សសុចរិត នោះការជំនុំជម្រះរបស់ទ្រង់ គឺជារឿងល្អហើយ ព្រោះថាការជំនុំជម្រះបែបនេះគឺធ្វើឡើងចេញពីព្រះហឫទ័យដ៏ពេញដោយព្រះគុណរបស់ទ្រង់។ ទូលបង្គំដឹងថា នៅក្នុងទូលបង្គំមាននូវសារជាតិបះបោរជាច្រើនទៀត និងដឹងទៀតថា ទូលបង្គំមិនទាន់សក្ដិសមចូលមកចំពោះទ្រង់នៅឡើយទេ។ ទូលបង្គំចង់ឲ្យទ្រង់ជំនុំជម្រះទូលបង្គំកាន់តែច្រើន មិនថាតាមរយៈបរិយាកាសឃោរឃៅ ឬទុក្ខវេទនាដ៏ខ្លាំងនោះឡើយ ហើយមិនថាទ្រង់ធ្វើចំពោះទូលបង្គំបែបណាក៏ដោយ ក៏វាជារឿងមានតម្លៃជានិច្ចដែរ។ សេចក្តីស្រឡាញ់របស់ទ្រង់ជ្រាលជ្រៅណាស់ ហើយទូលបង្គំសុខចិត្តលះបង់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំសូម្បីតែបន្ដិចឡើយ»។ នេះគឺជាចំណេះដឹងរបស់ពេត្រុស ក្រោយពេលដែល​គាត់ដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាក៏ជាទីបន្ទាល់មួយអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ថ្ងៃនេះ អ្នករាល់គ្នាត្រូវបានទ្រង់យកឈ្នះរួចហើយ ប៉ុន្តែ តើការយកឈ្នះនេះត្រូវបានស្ដែងចេញនៅក្នុងអ្នករាល់គ្នាយ៉ាងដូចម្ដេច? មនុស្សខ្លះនិយាយថា «ការយកឈ្នះរបស់ខ្ញុំគឺជាព្រះគុណ និងការលើកតម្កើងដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់។ ឥឡូវនេះ ទូលបង្គំទើបតែដឹងថា ជីវិតរបស់មនុស្សគឺប្រហោងក្នុង ហើយគ្មានភាពសំខាន់ឡើយ។ មនុស្សចាយជីវិតរបស់គេមមាញឹកក្នុងការធ្វើការ បង្កើតកូន និងចិញ្ចឹមបីបាច់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ ហើយចុងបញ្ចប់ វាគ្មានសល់អ្វីសោះ។ នៅថ្ងៃនេះ ក្រោយពេលដែល​ខ្ញុំត្រូវបានព្រះជាម្ចាស់បានយកឈ្នះហើយ ទើបខ្ញុំមើលឃើញថា វាគ្មានតម្លៃអ្វីឡើយក្នុងការរស់នៅបែបនេះ ព្រោះវាជាជីវិតមួយដែលគ្មានខ្លឹមសារ។ ខ្ញុំអាចស្លាប់ទៅ ហើយអ្វីៗនឹងចប់តាមនោះដែរ!» តើមនុស្សដែលត្រូវបានព្រះអង្គយកឈ្នះ អាចឲ្យព្រះជាម្ចាស់ទទួលបានដែរឬទេ? តើពួកគេអាចក្លាយជាមនុស្សគំរូដែរឬទេ? មនុស្សបែបនេះគឺជាមេរៀនមួយអំពីភាពអសកម្ម ដ្បិតពួកគេគ្មានការជំរុញចិត្ត ហើយមិនខំប្រឹងអភិវឌ្ឍខ្លួនឡើយ។ ទោះបីពួកគេតាំងខ្លួនជាមនុស្សដែលត្រូវបានយកឈ្នះក៏ដោយ ប៉ុន្តែ មនុស្សបែបនេះគ្មានសមត្ថភាពទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ឡើយ។ នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ក្រោយពេលដែលព្រះអង្គបានប្រោសគាត់ឲ្យគ្រប់លក្ខណ៍ ពេត្រុសបានមានប្រសាសន៍ថា៖ «ឱ ព្រះជាម្ចាស់អើយ! ប្រសិនបើទូលបង្គំត្រូវរស់នៅបានពីរបីឆ្នាំទៀត ទូលបង្គំប្រាថ្នាចង់មានសេចក្តីស្រឡាញ់ចំពោះទ្រង់កាន់តែបរិសុទ្ធ និងកាន់តែស៊ីជម្រៅ»។ នៅពេលដែលគាត់រៀបនឹងត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង នៅក្នុងដួងចិត្តរបស់គាត់ គាត់បានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងដើម្បី​ទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បី​ទ្រង់ គឺជារឿងកំសាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឲ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បី​ទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ។ ឱ ព្រះជាម្ចាស់អើយ! ទ្រង់ពិតជាគួរឲ្យស្រឡាញ់ណាស់! បើទ្រង់អនុញ្ញាតឲ្យទូលបង្គំមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងជាងមុន។ ដរាបណាទូលបង្គំនៅមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់។ ទូលបង្គំចង់ស្រឡាញ់ទ្រង់កាន់តែស៊ីជម្រៅ។ ទ្រង់ជំនុំជម្រះ និង​វាយ​ផ្ចាលនិងសាក​ល្ប​ងទូលបង្គំ ដោយសារតែទូលបង្គំជាមនុស្សមិនសុចរិត និងដោយសារតែទូលបង្គំបានប្រព្រឹត្តអំពើបាប ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ស្ដែងឲ្យទូលបង្គំមើលឃើញកាន់តែច្បាស់។ នេះគឺជាព្រះពរមួយសម្រាប់ទូលបង្គំ ដ្បិតទូលបង្គំអាចស្រឡាញ់ទ្រង់កាន់តែជ្រាលជ្រៅ ហើយទូលបង្គំសុខចិត្តស្រឡាញ់ទ្រង់បែបនេះ ទោះបីជាទ្រង់មិនស្រឡាញ់ទូលបង្គំក៏ដោយ។ ទូលបង្គំសុខចិត្តសំឡឹងមើលពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដ្បិតវាធ្វើឲ្យទូលបង្គំអាចរស់នៅក្នុង​ជីវិតដែល​កាន់តែមានន័យ។ ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំឥឡូវនេះ កាន់តែមានអត្ថន័យ ដ្បិតទូលបង្គំបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់ទ្រង់ ហើយវាជាជីវិតមួយដ៏មានន័យ ដែលអាចស្លាប់ដើម្បី​ទ្រង់បាន។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់មានអារម្មណ៍ស្កប់ចិត្តនៅឡើយទេ ដ្បិតទូលបង្គំដឹងតិចតួចពេកអំពីទ្រង់ ទូលបង្គំដឹងថា ទូលបង្គំមិនអាចបំពេញតាមបំណងរបស់ទ្រង់ទាំងស្រុង ហើយទូលបង្គំបានតបស្នងសងគុណទ្រង់វិញតែបន្ដិចបន្ដួចប៉ុណ្ណោះ។ នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំគ្មានសមត្ថភាពសងគុណទ្រង់វិញបានទាំងស្រុងឡើយ ដ្បិតទូលបង្គំនៅឆ្ងាយណាស់។ នៅពេលដែលទូលបង្គំក្រឡេកមើលក្រោយក្នុងពេលនេះ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានជំពាក់ទ្រង់ច្រើនណាស់ ហើយទូលបង្គំមានតែពេលនេះប៉ុណ្ណោះ ដើម្បីតបស្នងចំពោះកំហុសឆ្គងទាំងប៉ុន្មានរបស់ទូលបង្គំ និងរាល់សេចក្តីស្រឡាញ់ដែលទូលបង្គំមិនទាន់បានតបស្នងចំពោះទ្រង់​»។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២៤

មនុស្សត្រូវតែបន្តស្វែងរកការរស់នៅក្នុង​ជីវិតដែលមានអត្ថន័យ ហើយគេមិនគួរស្កប់ចិត្តជាមួយកាលៈទេសៈបច្ចុប្បន្នរបស់គេឡើយ។ ដើម្បីរស់នៅតាមរូបភាពរបស់ពេត្រុស គេត្រូវតែមានចំណេះដឹង និងបទពិសោធន៍ដូចជាពេត្រុស​​។ មនុស្សត្រូវតែបន្តស្វែងរកអ្វីៗដែលខ្ពស់ជាង និងជ្រាល​ជ្រៅជាង។ គេត្រូវតែមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងកាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ហើយមានជីវិតមួយដែលមានតម្លៃ និងមានន័យខ្លឹមសារ។ មានតែបែបនេះទេ ទើបជាជីវិត ហើយមានតែដូច្នេះប៉ុណ្ណោះ ទើបមនុស្សនឹងអាចក្លាយដូចជាពេត្រុស។ អ្នកត្រូវផ្ដោតទៅលើការប្រុងប្រៀបខ្លួនជាស្រេចឆ្ពោះ​ទៅ​រក​ច្រកចូលរបស់អ្នកនៅខាងផ្នែកវិជ្ជមាន ហើយមិនត្រូវបណ្ដែតបណ្តោយខ្លួនឲ្យទៅ​ប្រព្រឹត្តការ​អាក្រក់​ឡើង​វិញ ដោយសារតែភាពសុខស្រួលក្នុងពេលបច្ចុប្បន្ន តែបែរជាព្រងើយ​កន្ដើយចំពោះសេចក្តីពិតដែលកាន់តែជ្រាលជ្រៅ កាន់តែជាក់លាក់ និងកាន់តែជាក់ស្ដែងនោះឡើយ។ សេចក្តីស្រឡាញ់របស់អ្នកត្រូវតែជាក់ស្ដែង ហើយអ្នកត្រូវតែរកផ្លូវដើម្បីរំដោះខ្លួនចេញពីជីវិតដែលឥតកង្វល់ ខូចអាក្រក់នេះ ជាជីវិតដែលមានលក្ខណៈមិនខុសពីសត្វនោះឡើយ។ អ្នកត្រូវតែរស់នៅក្នុង​ជីវិតដែលមានអត្ថន័យ ជីវិតដ៏មានតម្លៃ ហើយអ្នកមិនត្រូវបញ្ឆោតខ្លួនអ្នក ឬចាត់ទុកជីវិតរបស់អ្នក ដូចជាតុក្កតាក្មេងលេងនោះឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុង​ជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហ​ឫទ័យ​របស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយ​អ្នក​មិន​ដឹង​ខ្លួន​ ដល់ពេលនោះ តើអ្នកនឹងមានឱកាសម្ដងទៀត ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេល​ដែល​គេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការជំរុញចិត្ត និងមនសិការដូចជាពេត្រុស ព្រោះថាជីវិតរបស់អ្នកក៏ត្រូវមានអត្ថន័យ ហើយអ្នកមិនត្រូវលេងហ្គេមជាមួយខ្លួនអ្នកនោះឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលបន្តស្វែងរកព្រះជាម្ចាស់ អ្នកត្រូវតែចេះពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះជីវិតរបស់អ្នក របៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែល​កាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ អ្នកក៏គួរតែដឹងអំពីរបៀបស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អដែរ។ នៅថ្ងៃនេះ អ្នកមិនអាចស្កប់ចិត្តជាមួយនឹងរបៀបដែលអ្នកត្រូវបានព្រះអង្គយកឈ្នះប៉ុណ្ណឹងទេ ប៉ុន្តែ អ្នកក៏ត្រូវពិចារណាទៅលើផ្លូវដែលអ្នកនឹងត្រូវដើរនៅក្នុងពេលអនាគតផងដែរ។ អ្នកត្រូវតែមានការជំរុញចិត្ត និងចិត្តក្លាហាន ដើម្បីឲ្យព្រះអង្គប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ ហើយមិនគួរគិតថា ខ្លួនអ្នកគ្មានសមត្ថភាពគ្រប់ពេលនោះឡើយ។ តើសេចក្តីពិតមានការបែងចែកបក្សពួកដែរឬ? តើសេចក្តីពិតមានចេតនាប្រឆាំងនឹងមនុស្សឬ? ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីពិត តើវាអាចជះឥទ្ធិពលលើអ្នកដែរឬទេ? ប្រសិន​បើអ្នកឈរមាំនៅក្នុងសេចក្តីយុត្តិធម៌ តើវានឹងផ្ដួលអ្នកឲ្យដួលដែរឬ? ប្រសិនបើការជំរុញចិត្តរបស់អ្នក គឺជាការបន្តស្វែងរកជីវិតយ៉ាងពិតប្រាកដ តើជីវិតអាចគេចចេញពីអ្នកបានដែរឬ? ប្រសិនបើអ្នកគ្មានសេចក្តីពិតទេ នោះវាមិនមែនដោយសារតែសេចក្តីពិតព្រងើយកន្ដើយចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគេចចេញពីសេចក្តីពិតវិញទេ។ ប្រសិនបើអ្នកមិនអាចឈរមាំនឹងសេចក្តីយុត្តិធម៌ នោះមិនមែនដោយសារតែសេចក្តីយុត្តិធម៌មានអ្វីមួយខុសនោះឡើយ ប៉ុន្តែ ដោយសារតែអ្នកជឿថា វាមានបញ្ហាណាមួយខុសពីការពិត។ ប្រសិនបើអ្នកមិនទទួលបានជីវិត ក្រោយពេលបន្តស្វែងរកជីវិតអស់រយៈ​ពេលជាច្រើនឆ្នាំហើយ នោះមិនមែនដោយសារតែជីវិតគ្មានមនសិការគិតចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគ្មានមនសិការគិតចំពោះជីវិត ហើយបានបែរចេញពីជីវិតវិញទេ។ ប្រសិនបើអ្នករស់នៅក្នុងពន្លឺ ហើយគ្មានសមត្ថភាពទទួលបានពន្លឺ នោះមិនមែនដោយសារតែពន្លឺគ្មានសមត្ថភាពបំភ្លឺអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកមិនបានយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃពន្លឺ ដូច្នេះ ពន្លឺក៏បានចាកចេញពីអ្នកស្ងាត់ៗ។ ប្រសិនបើអ្នកមិនបន្តស្វែងរកទេ ដូច្នេះ គឺអាចនិយាយបានថា អ្នកដូចជាសំរាមដែលគ្មានតម្លៃ គ្មានចិត្តក្លាហាននៅក្នុងជីវិត និងគ្មានស្មារតី ដើម្បីប្រឆាំងទល់នឹងកម្លាំងនៃសេចក្ដីងងឹតឡើយ។ អ្នកជាមនុស្សទន់ខ្សោយពេកហើយ! អ្នកមិនអាចរត់គេចចេញពីពួកបរិវាររបស់អារក្សសាតាំងដែលឡោមព័ទ្ធអ្នក ហើយអ្នកសុខចិត្តរស់នៅជីវិតបែបសុខសុវត្ថិភាព ហើយស្លាប់ទៅក្នុងភាពល្ងីល្ងើបែបនេះ។ អ្វីដែលអ្នកគួរតែសម្រេច គឺជាការបន្តស្វែងរករបស់អ្នកនូវការឲ្យព្រះអង្គយកឈ្នះ ព្រោះថានេះគឺជាភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកស្កប់ចិត្តនឹងការឲ្យព្រះអង្គយកឈ្នះ នោះវាដូចជាអ្នកបណ្ដេញអត្ថិភាពនៃពន្លឺអ៊ីចឹង។ អ្នកត្រូវតែរងទុក្ខលំបាកដើម្បី​សេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនអ្នកដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងការប្រមាថមើលងាយដើម្បីសេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ​។ អ្នកគួរតែបន្តស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អ ហើយអ្នកគួរតែបន្តស្វែងរកផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុង​ជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកកម្មវត្ថុណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់​សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បី​សេចក្តីសប្បាយតែបន្ដិច​នោះឡើយ​។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២៥

ព្រះជាម្ចាស់វាយ​ផ្ចាល និងជំនុំជម្រះមនុស្ស ដោយសារតែវាជាកិច្ចការដែលទ្រង់ត្រូវតែធ្វើ ហើយលើសពីនេះទៅទៀត វាជាអ្វីមួយដែលមនុស្សត្រូវការ។ មនុស្សត្រូវតែទទួលការវាយ​ផ្ចាល និងការជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបគេអាចមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នាបានជឿលើព្រះអង្គទាំងស្រុងហើយ ប៉ុន្តែ នៅពេលដែលអ្នកជួបឧបសគ្គដ៏កំប៉ិកកំប៉ុកបំផុត អ្នកបែរជាគិតថា អ្នកមានបញ្ហា បើដូច្នេះ ឋានៈរបស់អ្នកនៅតូចពេកហើយ ហើយអ្នកនៅតែត្រូវមានពិសោធន៍អំពីការវាយ​ផ្ចាល និងការជំនុំជម្រះបែបនេះជាច្រើនទៀត ដើម្បីទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ។ នៅថ្ងៃនេះ អ្នករាល់គ្នាមានការគោរព និងកោតខ្លាចខ្លះចំពោះព្រះជាម្ចាស់ ហើយអ្នករាល់គ្នាដឹងថា ទ្រង់ជាព្រះជាម្ចាស់ដ៏ពិត ប៉ុន្តែ អ្នកមិនមានសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះទ្រង់ឡើយ ហើយក៏គ្មានសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែរ ចំណែកឯចំណេះដឹងរបស់អ្នករាល់គ្នាវិញក៏រាក់កំផែលទៀត ហើយឋានៈរបស់អ្នកវិញ ក៏នៅតែមិនគ្រប់គ្រាន់ដដែល។ នៅពេលដែលអ្នកជួបបរិយាកាសបែបនេះ អ្នកនៅតែមិនបាន​ធ្វើបន្ទាល់ដ៏ពិត ឯច្រកចូលវិញ អ្នកមិនសូវមានការប្រុងប្រៀបជាមុនឡើយ ហើយអ្នកក៏គ្មានគំនិតអំពីការអនុវត្តដែរ។ មនុស្សភាគច្រើនជាមនុស្សអកម្ម និងគ្មានសកម្មភាព។ ពួកគេស្រឡាញ់ព្រះជាម្ចាស់លួចលាក់នៅក្នុងដួងចិត្តរបស់ពួក​គេ ប៉ុន្តែ ពួក​គេគ្មានវិធី​ក្នុង​ការអនុវត្ត ហើយក៏មិនដឹងច្បាស់អំពីគោលដៅរបស់គេនោះដែរ។ អស់អ្នកដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ មិនគ្រាន់តែមានភាពជាមនុស្សសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសេចក្តីពិតដែលលើសពីខ្នាតវាស់នៃមនសិការ និងខ្ពស់ជាងបទដ្ឋាននៃមនសិការផងដែរ ហើយពួកគេមិនគ្រាន់តែប្រើប្រាស់មនសិការរបស់គេ ដើម្បីតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ពួកគេបានស្គាល់ព្រះជាម្ចាស់ និងបានឃើញថា ព្រះជាម្ចាស់ជាព្រះគួរឲ្យស្រឡាញ់ និងសក្តិសមទទួលសេចក្តីស្រឡាញ់របស់មនុស្ស ហើយបានឃើញទៀតថា នៅក្នុងព្រះជាម្ចាស់ មាននូវរឿងជាច្រើនទៀតដែលត្រូវស្រឡាញ់ ដូច្នេះ មនុស្សគ្មានអ្វី ក្រៅពីស្រឡាញ់ទ្រង់នោះឡើយ! សេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់របស់មនុស្សទាំងឡាយណាដែលត្រូវប្រោសឲ្យ​គ្រប់លក្ខណ៍ គឺត្រូវបំពេញតាមការជំរុញចិត្តរបស់ពួក​គេរៀងៗខ្លួន។ សេចក្តីស្រឡាញ់របស់ពួក​គេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលស្ម័គ្រចិត្ត ដែលមិនសុំផលតបស្នងមកវិញឡើយ ហើយក៏មិនមែនជាការជួញដូរនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែចំណេះដឹងរបស់ពួក​គេអំពីទ្រង់តែប៉ុណ្ណោះ។ មនុស្សបែបនេះមិនខ្វល់ឡើយថាតើព្រះជាម្ចាស់ប្រទានព្រះគុណដល់ពួកគេឬក៏អត់ ហើយមិនចេះស្កប់ចិត្តក្នុងការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេមិនតថ្លៃជាមួយព្រះជាម្ចាស់ ហើយក៏មិនវាស់សេចក្តីស្រឡាញ់របស់ពួក​គេចំពោះព្រះជាម្ចាស់ តាមរយៈមនសិការនោះដែរ៖ «ទ្រង់បានប្រទានពរទូលបង្គំ ដូច្នេះ ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់វិញ ជាការសងគុណ។ ប្រសិនបើទ្រង់មិនប្រទានដល់ទូលបង្គំទេ នោះទូលបង្គំគ្មានអ្វីដែលត្រូវថ្វាយ​ទ្រង់វិញឡើយ​»។ មនុស្សដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ តែងតែជឿថា៖ «ព្រះជាម្ចាស់ជាព្រះអាទិករ ហើយទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយើង។ ដោយសារតែខ្ញុំមានឱកាស លក្ខខណ្ឌ និងគុណសម្បត្តិនេះ ដើម្បីឲ្យទ្រង់ប្រោសឲ្យ​បានគ្រប់លក្ខណ៍ ដូច្នេះ ខ្ញុំគួរតែបន្តស្វែងរក ដើម្បីរស់នៅក្នុង​ជីវិតដែលមានអត្ថន័យ ហើយខ្ញុំគួរតែបំពេញតាមបំណងទ្រង់»។ នេះហើយជាចំណេះដឹងដែលពេត្រុសមាន៖ នៅពេលដែលគាត់ខ្សោយបំផុត គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! មិនថាពេលណា ឬនៅទីកន្លែងណានោះឡើយ ទ្រង់ជ្រាបដឹងថា ទូលបង្គំតែងតែនឹកគិតអំពីទ្រង់ជានិច្ច។ មិនថាពេលណា ឬនៅទីកន្លែងណានោះទេ ទ្រង់ជ្រាបដឹងថា ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែ ឋានៈរបស់ទូលបង្គំតូចពេក ទូលបង្គំខ្សោយពេក និងគ្មានកម្លាំងឡើយ ហើយសេចក្តីស្រឡាញ់របស់ទូលបង្គំនៅមានកម្រិតច្រើនណាស់ ហើយភាពស្មោះត្រង់របស់ទូលបង្គំចំពោះទ្រង់ក៏ស្ដួចស្ដើងដែរ។ បើប្រៀបធៀបទៅនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ទូលបង្គំមិនសក្ដិសមក្នុងការរស់នៅឡើយ​។ ទូលបង្គំប្រាថ្នាសុំកុំឲ្យជីវិតរបស់ទូលបង្គំទៅជាឥតប្រយោជន៍ និងប្រាថ្នាថា ទូលបង្គំមិនអាចគ្រាន់តែតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ទូលបង្គំប្រាថ្នាថា ទូលបង្គំអាចថ្វាយដល់ទ្រង់នូវអ្វីៗទាំងអស់ដែលទូលបង្គំមាន​។ ប្រសិនបើទូលបង្គំអាចបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់ នោះក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំនឹងមានសន្ដិភាពផ្លូវចិត្ត ហើយទូលបង្គំនឹងមិនសុំអ្វីផ្សេងទៀតនោះឡើយ។ ទោះបីជាឥឡូវនេះ ទូលបង្គំខ្សោយ និងគ្មានកម្លាំងក៏ដោយ ប៉ុន្តែ ទូលបង្គំនឹងមិនភ្លេចឡើយអំពីពាក្យដាស់តឿនរបស់ទ្រង់ ហើយទូលបង្គំនឹងមិនភ្លេចអំពីសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ​។ ឥឡូវនេះ ទូលបង្គំគ្មានអ្វីដែលត្រូវធ្វើ ក្រៅពីតបស្នងសងគុណចំពោះសេច​ក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍អាក្រក់ក្រៃលែង! តើទូលបង្គំអាចតបស្នងចំពោះសេចក្តីស្រឡាញ់ដែលមាននៅក្នុងដួងចិត្តរបស់ទូលបង្គំទៅកាន់ទ្រង់ដោយរបៀបណាទៅ? តើទូលបង្គំអាចធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ហើយអាចបំពេញបំណងរបស់ទ្រង់ និងអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់បានដោយរបៀប​ណា? ទ្រង់ជ្រាបដឹងអំពីសេចក្តីកម្សោយរបស់មនុស្ស ដូច្នេះ តើទូលបង្គំអាចសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ដោយរបៀបណា? ឱ ព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបដឹងថា ទូលបង្គំមានឋានៈតូចទេ និងដឹងទៀតថា សេចក្តីស្រឡាញ់របស់ទូលបង្គំក៏ស្ដួចស្ដើងបំផុតដែរ។ តើទូលបង្គំអាចធ្វើការយ៉ាងអស់ពីចិត្តបានយ៉ាងដូចម្ដេចនៅក្នុងបរិយាកាសបែបនេះ? ទូលបង្គំដឹងថា ទូលបង្គំគួរតែតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់វិញ ទូលបង្គំដឹងថា ទូលបង្គំគួរតែថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ប៉ុន្តែ នៅថ្ងៃនេះ ឋានៈរបស់ទូលបង្គំនៅតូចពេក។ ទូលបង្គំអធិស្ឋានសុំឲ្យទ្រង់ប្រទានកម្លាំង និងទំនុកចិត្តដល់​ទូល​បង្គំ ដើម្បីឲ្យទូលបង្គំកាន់តែមានសេចក្តីស្រឡាញ់បរិសុទ្ធថ្វាយដល់ទ្រង់ និងកាន់តែអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ព្រោះថាទូលបង្គំមិនគ្រាន់តែអាចតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទូលបង្គំនឹងកាន់តែអាចមានពិសោធន៍អំពីការវាយ​ផ្ចាល​ ការជំនុំជម្រះ និងការវិនិច្ឆ័យរបស់ទ្រង់ និងបណ្ដាសាដ៏ធ្ងន់ធ្ងរកាន់តែច្រើន។ ទ្រង់បានអនុញ្ញាតឲ្យទូលបង្គំមើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់ ហើយទូលបង្គំគ្មានសមត្ថភាពស្រឡាញ់ទ្រង់ឡើយ ហើយទោះបីជាទូលបង្គំខ្សោយ និងគ្មានកម្លាំងនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ តើទូលបង្គំអាចភ្លេចទ្រង់បានយ៉ាងដូចម្ដេចកើត? សេចក្តីស្រឡាញ់ ការកាត់ទោស និងការជំនុំជម្រះរបស់ទ្រង់ បានធ្វើឲ្យទូលបង្គំស្គាល់ទ្រង់ ប៉ុន្តែ ទូលបង្គំក៏មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពបំពេញតាមសេចក្តីស្រឡាញ់របស់ទ្រង់បានឡើយ ដ្បិតទូលបង្គំធំធេងពេកហើយ។ តើទូលបង្គំអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ព្រះអាទិករយ៉ាងដូចម្ដេច?» នេះជាសំណើរបស់ពេត្រុស ប៉ុន្តែ ឋានៈរបស់គាត់នៅមិនគ្រប់គ្រាន់ឡើយ។ នៅពេលនោះ គាត់មានអារម្មណ៍ដូចជាគេយកកាំបិតមកចាក់ក្នុងចិត្តរបស់គាត់អ៊ីចឹង។ គាត់មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ព្រោះគាត់មិនបានដឹងអំពីអ្វីដែលត្រូវធ្វើឡើយ ពេលស្ថិតនៅក្រោមស្ថានភាពបែបនេះ។ ប៉ុន្តែ គាត់នៅតែបន្តអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! មនុស្សមានឋានៈក្មេងពេក មនសិការរបស់គេក៏ខ្សោយ ហើយកិច្ចការតែមួយគត់ដែលទូលបង្គំអាចសម្រេចបាន គឺត្រូវតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់វិញ។ នៅថ្ងៃនេះ ទូលបង្គំមិនដឹងពីរបៀបបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់ឡើយ ហើយទូលបង្គំចង់ធ្វើអ្វីៗគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន គឺថ្វាយគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់។ មិនថាទ្រង់ជំនុំជម្រះ វាយ​ផ្ចាល ប្រទានពរ ឬក៏ដកព្រះពរចេញពីទូលបង្គំនោះឡើយ សូមទ្រង់ជួយទូលបង្គំកុំឲ្យមានការរអ៊ូរទាំសូម្បីតែបន្ដិចចំពោះទ្រង់នោះឡើយ​។ មានពេលជាច្រើនដង នៅពេលដែលទ្រង់បានវាយ​ផ្ចាល និងជំនុំជម្រះទូលបង្គំ ទូលបង្គំបានរអ៊ូដាក់ខ្លួនអ្នក ហើយទូលបង្គំគ្មានសមត្ថភាពទៅទទួលបានភាពបរិសុទ្ធ ឬបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់នោះឡើយ។ ការតបស្នងរបស់ទូលបង្គំចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ បានកើតចេញពីការបង្ខំចិត្ត ហើយនៅពេលនេះ ទូលបង្គំស្អប់ខ្លួនអ្នកកាន់តែខ្លាំងជាងមុន»។ នេះ​គឺ​ដោយសារតែគាត់បានព្យាយាម​ចង់មានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ដែលនាំឲ្យពេត្រុសបានអធិស្ឋានបែបនេះ។ គាត់កំពុងស្វែងរក និងអង្វរករ ហើយលើសពីនេះ គាត់កំពុងតែតិះដៀលខ្លួនអ្នក និងសារភាពអំពើបាបរបស់គាត់ទៅកាន់ព្រះជាម្ចាស់។ គាត់មានអារម្មណ៍ថា គាត់ជំពាក់គុណព្រះជាម្ចាស់ និងមានអារម្មណ៍ស្អប់ខ្លួនអ្នក ប៉ុន្តែ គាត់ក៏មានអារម្មណ៍កើតទុក្ខ និងអសកម្មដែរ។ គាត់តែងតែមានអារម្មណ៍បែបនេះ គឺដូចជាគាត់មិនល្អគ្រប់គ្រាន់សម្រាប់បំណងព្រះ​ហឫទ័យ​របស់ព្រះជាម្ចាស់ និងមិនអាចធ្វើកិច្ចការឲ្យអស់ពីសមត្ថភាពរបស់គាត់ឡើយ។ ស្ថិតនៅក្រោមលក្ខខណ្ឌបែបនេះ ពេត្រុសនៅតែបន្តស្វែងរកចង់បានសេចក្តីជំនឿដូចជាយ៉ូបទៀត។ គាត់បានមើលឃើញថា សេចក្តីជំនឿរបស់យ៉ូបពិតជាអស្ចារ្យខ្លាំងណាស់ ដ្បិតយ៉ូបបានមើលឃើញថា អ្វីៗគ្រប់យ៉ាងដែលគាត់​មាន គឺព្រះជាម្ចាស់បានប្រទានដល់គាត់ ហើយមើលឃើញថា វាជារឿងធម្មតា ដែលព្រះជាម្ចាស់ដកហូតអ្វីៗគ្រប់យ៉ាងចេញពីគាត់វិញ និងមើលឃើញទៀតថា ព្រះជាម្ចាស់អាចប្រទានពរទៅកាន់នរណាក៏បាន តាមតែទ្រង់សព្វ​ព្រះ​ហឫទ័យចង់ប្រទានពរ ព្រោះថានេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ យ៉ូបមិនបានរអ៊ូរទាំឡើយ ប៉ុន្តែ គាត់នៅតែសរសើរព្រះជាម្ចាស់ទៀត។ ពេត្រុសក៏បានស្គាល់ខ្លួនអ្នក ហើយគាត់បានអធិស្ឋាននៅក្នុងចិត្តរបស់គាត់ថា៖ «នៅថ្ងៃនេះ ទូលបង្គំមិនគួរស្កប់ចិត្តជាមួយការតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ ដោយប្រើមនសិការរបស់ទូលបង្គំ និងស្កប់ចិត្តជាមួយសេចក្តីស្រឡាញ់ដ៏ច្រើនដែលទូលបង្គំថ្វាយត្រឡប់ដល់ទ្រង់នោះឡើយ ដោយសារតែគំនិតរបស់ទូលបង្គំពុករលួយ​អស់ និងដោយសារតែទូលបង្គំគ្មានសមត្ថភាពមើលឃើញទ្រង់ ជាព្រះអាទិករ។ ដោយសារតែទូលបង្គំនៅតែមិនសក្ដិសមក្នុងការស្រឡាញ់ទ្រង់ ដូច្នេះ ទូលបង្គំត្រូវតែអភិវឌ្ឍសមត្ថភាព ដើម្បីថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ដែលទូលបង្គំនឹងធ្វើដោយចេញពីចិត្ត។ ទូលបង្គំត្រូវតែដឹងអ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើ ទូលបង្គំគ្មានជម្រើសឡើយ ហើយទូលបង្គំត្រូវតែមើលទៅកាន់សេចក្តីស្រឡាញ់របស់ទ្រង់ ហើយថ្លែងនូវការសរសើរ និងការលើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ឡើង ដើម្បីឲ្យទ្រង់អាចទទួលបានសិរីល្អដ៏ធំតាមរយៈទូលបង្គំ​។ ទូលបង្គំព្រមឈររឹងមាំនៅក្នុងទីបន្ទាល់នេះអំពីទ្រង់​។ ឱ ព្រះជាម្ចាស់អើយ! សេចក្តីស្រឡាញ់របស់ទ្រង់មានតម្លៃ និងស្រស់ស្អាតពេកហើយ ដូច្នេះ តើទូលបង្គំអាចចង់ទៅរស់នៅក្នុងដៃរបស់មេកំណាចយ៉ាងដូចម្ដេចកើតទៅ? តើទូលបង្គំមិនត្រូវបានបង្កើតមក ដោយព្រះអង្គទេឬអី? តើទូលបង្គំអាចរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំងដោយរបៀបម៉េចទៅ? ទូលបង្គំចង់ឲ្យជីវិតរបស់ទូលបង្គំរស់នៅក្នុងការវាយ​ផ្ចាល​របស់ទ្រង់។ ទូលបង្គំមិនចង់រស់នៅក្រោមដែនត្រួត​ត្រារបស់មេកំណាចឡើយ។ ប្រសិនបើទូលបង្គំអាចត្រូវបានប្រោសឲ្យបរិសុទ្ធ និងអាចថ្វាយអ្វីៗទាំងអស់របស់ទូលបង្គំដល់ទ្រង់បាន នោះទូលបង្គំព្រមថ្វាយរូបកាយ និងគំនិតរបស់ទូលបង្គំដល់ការជំនុំជម្រះ និងការវាយ​ផ្ចាល​របស់ទ្រង់មិនខាន ព្រោះថាទូលបង្គំស្អប់ខ្ពើមអារក្សសាតាំង ហើយក៏មិនព្រមរស់នៅក្រោមដែនត្រួត​ត្រា​របស់វាដែរ។ តាមរយៈការជំនុំជម្រះរបស់ទ្រង់ចំពោះទូលបង្គំ ព្រះអង្គបង្ហាញឲ្យឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយដោយមើលឃើញបែបនេះ ទូលបង្គំមានសេចក្តីរីករាយ និងគ្មានពាក្យរអ៊ូរទាំសូម្បីតែបន្ដិចឡើយ។ ប្រសិនបើទូលបង្គំអាចបំពេញតាមភារកិច្ចជាមនុស្សបាន នោះទូលបង្គំព្រមដាក់ជីវិតទាំងស្រុងរបស់ទូលបង្គំ ឲ្យហ៊ុមព័ទ្ធដោយការជំនុំជម្រះរបស់ទ្រង់ ព្រោះថាមានតែតាមរយៈការជំនុំជម្រះនេះប៉ុណ្ណោះ ទើបទូលបង្គំនឹងស្គាល់អំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវានឹងដកទូលបង្គំចេញពីឥទ្ធិពលរបស់មេកំណាច»។ ពេត្រុសតែងតែអធិស្ឋានបែបនេះ តែងតែស្វែងរកបែបនេះ បើនិយាយជារួមទៅ គាត់បានទៅដល់ពិភពដ៏ខ្ពស់មួយ។ គាត់មិនគ្រាន់តែតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ កាន់តែសំខាន់ គាត់ក៏បានបំពេញភារកិច្ចរបស់គាត់ ក្នុងនាមជាសត្តនិករម្នាក់ដែរ។ គាត់មិនគ្រាន់តែត្រូវបានចោទប្រកាន់ពីមនសិការរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ គាត់ក៏អាចធ្វើលើសពីបទដ្ឋាននៃមនសិការនោះដែរ។ ពាក្យអធិស្ឋានរបស់គាត់បានបន្តទូលថ្វាយនៅចំពោះព្រះភ័ក្ត្ររបស់​ព្រះជាម្ចាស់ ដែលនេះបង្ហាញថា ការជំរុញចិត្តរបស់គាត់មានកាន់តែខ្ពស់ ហើយសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ក៏មានកាន់តែខ្លាំងដែរ។ ទោះបីគាត់បានរងការឈឺចាប់យ៉ាងខ្លាំងក៏ដោយ ក៏គាត់នៅតែមិនភ្លេចក្នុងការស្រឡាញ់ព្រះជាម្ចាស់ដែរ ហើយគាត់ក៏នៅតែព្យាយាមចង់ទទួលបានសមត្ថភាព ដើម្បីយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ថែមទៀត។ នៅក្នុងពាក្យអធិស្ឋានរបស់គាត់ គាត់បានបន្លឺឡើងថា៖ «ទូលបង្គំមិនបានសម្រេចអ្វីសោះឡើយ ក្រៅពីតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់។ ទូលបង្គំមិនបានធ្វើបន្ទាល់អំពីទ្រង់នៅចំពោះអារក្សសាតាំង ហើយទូលបង្គំនៅតែរស់នៅក្នុងចំណោមសាច់ឈាមនៅឡើយទេ។ ទូលបង្គំចង់ប្រើសេចក្តីស្រឡាញ់របស់ទូលបង្គំ ដើម្បីបង្រ្កាបអារក្សសាតាំង ធ្វើឲ្យវាបាក់មុខ និងបំពេញតាមបំណងព្រះ​ហឫទ័យរបស់ទ្រង់​។ ទូលបង្គំចង់ថ្វាយអ្វីៗគ្រប់យ៉ាងរបស់ទូលបង្គំដល់ព្រះអង្គ ហើយមិនចង់ប្រគល់​ខ្លួនទូលបង្គំឲ្យ​ដល់អារក្សសាតាំង សូម្បីតែបន្ដិចនោះឡើយ ព្រោះថាអារក្សសាតាំងគឺជាខ្មាំងសត្រូវរបស់ទ្រង់​»។ បើគាត់ស្វែងរកនៅក្នុងទិសដៅនេះកាន់តែច្រើន បើគាត់កាន់តែមានអារម្មណ៍រំជួលចិត្ត នោះចំណេះដឹងរបស់គាត់អំពីកិច្ចការទាំងនេះ ក៏មានកាន់តែខ្ពស់ដែរ។ ដោយមិនដឹងខ្លួន គាត់បានចាប់ផ្ដើមដឹងថា គាត់អាចដកខ្លួនចេញពីឥទ្ធិពលរបស់អារក្សសាតាំង ហើយគាត់គួរតែថ្វាយខ្លួនគាត់ទាំងស្រុងដល់ព្រះជាម្ចាស់វិញ។ នេះហើយជាពិភពមួយដែលគាត់បានទទួល​។ គាត់កំពុងតែទៅហួសពីដែនឥទ្ធិពលរបស់អារក្សសាតាំង និងដកខ្លួនរបស់គាត់ចេញពីសេចក្តីសប្បាយភ្លើតភ្លើនខាងសាច់ឈាម និងព្រមទទួលបទពិសោធន៍កាន់តែជ្រាលជ្រៅជាមួយការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់​។ គាត់បាននិយាយថា «ទោះបីទូលបង្គំរស់នៅក្នុងការការ​វាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយមិនថាវាពិបាកប៉ុនណានោះឡើយ ក៏ទូលបង្គំនៅតែមិនព្រមរស់នៅក្រោមដែនត្រួ​តត្រារបស់អារក្សសាតាំង និងរងទុក្ខជាមួយឧបាយកលរបស់វាដែរ។ ទូលបង្គំបែរជាមានអំណរចេញពីការរស់នៅក្នុងការដាក់បណ្ដាសារបស់ទ្រង់ ហើយទូលបង្គំឈឺចាប់ ដែលរស់នៅក្នុងពររបស់អារក្សសាតាំង​។ ទូលបង្គំស្រឡាញ់ទ្រង់ ដោយរស់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ហើយការនេះនាំឲ្យទូលបង្គំមានសេចក្តីអំណរដ៏ធំ។ ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ គឺជាសេចក្តីសុចរិត និងភាពបរិសុទ្ធ ហើយទ្រង់ធ្វើវាឡើង គឺដើម្បីលាងជម្រះទូលបង្គំ ហើយកាន់តែសំខាន់នោះគឺ ដើម្បីសង្រ្គោះទូលបង្គំវិញទេ។ ទូលបង្គំសុខចិត្តចំណាយពេលមួយជីវិតរបស់ទូលបង្គំនៅក្នុងការជំនុំជម្រះរបស់ទ្រង់ ដើម្បីឲ្យទូលបង្គំអាចស្ថិតនៅក្រោមការមើលថែរបស់ទ្រង់។ ទូលបង្គំមិនព្រមរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំង សូម្បីតែមួយភ្លែតនោះឡើយ។ ទូលបង្គំចង់ឲ្យទ្រង់លាងជម្រះទូលបង្គំ ហើយទោះបីជាទូលបង្គំត្រូវរងទុក្ខលំបាកក៏ដោយ ក៏ទូលបង្គំមិនព្រមឲ្យអារក្សសាតាំងកេងចំណេញ និងប្រើល្បិចចំពោះទូលបង្គំនោះដែរ។ ក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំគួរតែត្រូវបានប្រើប្រាស់ដោយព្រះអង្គ កាន់កាប់ដោយទ្រង់ ជំនុំជម្រះដោយទ្រង់ និងវាយ​ផ្ចាល​ដោយទ្រង់វិញ។ ទូលបង្គំគួរតែត្រូវរងបណ្ដាសាដោយទ្រង់។ ដួងចិត្តរបស់ទូលបង្គំអរសប្បាយ នៅពេលដែលទ្រង់មានព្រះទ័យចង់ប្រទានពរដល់ទូលបង្គំ ដ្បិតទូលបង្គំបានឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់ជាព្រះអាទិករ ហើយទូលបង្គំជាស្នាព្រះហស្តរបស់ទ្រង់៖ ទូលបង្គំមិនគួរក្បត់ទ្រង់ ហើយទៅរស់នៅក្រោមដែនត្រាតត្រា​របស់អារក្សសាតាំង ឬឲ្យវាកេងចំណេញលើទូលបង្គំនោះឡើយ។ ទូលបង្គំគួរតែធ្វើ​ជាសេះ ឬគោរបស់ទ្រង់ ជាជាងរស់នៅសម្រាប់អារក្សសាតាំង។ ទូលបង្គំសុខចិត្តរស់នៅក្នុងការវាយ​ផ្ចាល​របស់ទ្រង់ ទោះបីគ្មានសុភមង្គលខាងរូបកាយក៏ដោយ ហើយការនេះនឹងនាំឲ្យទូលបង្គំមានភាពរីករាយជាង ទោះបីជាទូលបង្គំត្រូវបាត់បង់ព្រះគុណរបស់ទ្រង់ក៏ដោយ។ ទោះបីព្រះគុណទ្រង់មិននៅជាមួយទូលបង្គំក៏ដោយ ក៏ទូលបង្គំនៅតែរីករាយក្នុងការទទួលយក​ការវាយ​ផ្ចាល​ និងការជំនុំជម្រះពីទ្រង់ដដែល ដ្បិតនេះជាព្រះពរដ៏ល្អបំផុតរបស់ទ្រង់ ជាព្រះគុណដ៏ធំបំផុតរបស់ទ្រង់។ ទោះបីទ្រង់តែងតែប្រើឫទ្ធា​នុភាព និងសម្ដែង​សេចក្ដី​ក្រោធចំពោះទូលបង្គំក៏ដោយ ក៏ទូលបង្គំគ្មានសមត្ថភាពអ្វីទៅចាកចេញពីទ្រង់ដែរ ហើយទូលបង្គំនៅតែស្រឡាញ់យ៉ាងខ្លាំងដដែល។ ទូលបង្គំសុខចិត្តរស់នៅក្នុងដំណាក់របស់ទ្រង់ ទូលបង្គំសុខចិត្តឲ្យទ្រង់ដាក់បណ្ដាសា វាយ​ផ្ចាល និងធ្វើឲ្យឈឺចាប់ ក៏ទូលបង្គំមិនព្រមទៅរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំងឡើយ ហើយក៏មិនព្រមមមាញឹកនឹងជីវិតសម្រាប់តែខាងសាច់ឈាម ហើយក៏មិនព្រមរស់នៅសម្រាប់សាច់ឈាមដែរ»។ សេចក្តីស្រឡាញ់របស់​ពេត្រុស គឺជាសេចក្តីស្រឡាញ់បរិសុទ្ធ។ នេះជាបទពិសោធន៍នៃការប្រោសឲ្យបានគ្រប់លក្ខណ៍ ហើយវាជាពិភពដ៏ខ្ពស់បំផុតនៃការប្រោសឲ្យបានគ្រប់លក្ខណ៍ ព្រោះថាគ្មានជីវិតណាមួយដែលមានអត្ថន័យជាងនេះទៀតឡើយ​។ គាត់បានទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ គាត់បានឲ្យតម្លៃខ្លាំងទៅលើនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីមួយអំពីពេត្រុស ដែលមានតម្លៃជាងនោះទៀតឡើយ។ គាត់បានមានប្រសាសន៍ថា «សាតាំងផ្ដល់ឲ្យទូលបង្គំមានសេចក្តីរីករាយខាងសម្ភារៈ ប៉ុន្តែ ទូលបង្គំមិនឲ្យតម្លៃទៅលើ​សម្ភារៈ​ទាំងនោះឡើយ។ ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ កើតមានចំពោះទូលបង្គំ ហើយនៅក្នុងការនេះ ទូលបង្គំចាត់ទុកដូចជាព្រះគុណ និងរកឃើញសេចក្តីអំណរ ហើយនៅក្នុងការនេះ ទូលបង្គំបែរជាមានពរទៅវិញ។ ប្រសិនបើគ្មានការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះទូលបង្គំនឹងមិនអាចស្រឡាញ់ព្រះជាម្ចាស់បានឡើយ ទូលបង្គំនឹងនៅតែរស់នៅក្រោមដែនត្រួ​តត្រារបស់អារក្សសាតាំង ហើយប្រាកដជាបន្តស្ថិតនៅក្រោមការគ្រប់គ្រង និងក្រោមបញ្ជារបស់វាមិនខាន។ ប្រសិនបើបែបនេះមែន ទូលបង្គំនឹងមិនអាចក្លាយជាមនុស្សដ៏ពិតឡើយ ព្រោះថាទូលបង្គំនឹងគ្មានសមត្ថភាពបំពេញតាមបំណងព្រះ​ហឫទ័យរបស់ទ្រង់ ហើយ​ទូលបង្គំនឹងមិនបានថ្វាយអ្វីៗទាំងអស់របស់ទូលបង្គំដល់ព្រះជាម្ចាស់ឡើយ។ ទោះបីព្រះជាម្ចាស់មិនប្រទានពរដល់ទូលបង្គំ ចាកចេញពីទូលបង្គំ ដោយគ្មានការកំសាន្តចិត្ត ដូចជាភ្លើងដែលកំពុងតែឆេះនៅក្នុងទូលបង្គំ និងគ្មានសេចក្តីសុខសាន្ត ឬសេចក្តីអំណរក៏ដោយ ហើយទោះបីការវាយ​ផ្ចាល​ និងការលត់ដំរបស់ព្រះជាម្ចាស់ នៅមិនឆ្ងាយពីទូលបង្គំក្ដី ក៏នៅក្នុងការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ទូលបង្គំអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរ។ ទូលបង្គំរីករាយនឹងទទួលយក ដ្បិតនៅក្នុងជីវិតនេះ គ្មានអ្វីដែលមានតម្លៃ ឬអត្ថន័យជាងនេះទៀតឡើយ។ ទោះបីការការពារ និងការមើលថែរបស់ទ្រង់ប្រែក្លាយជាការវាយ​ផ្ចាល ការជំនុំជម្រះ ការដាក់បណ្ដាសា និងការផ្ចាញ់ផ្ចាលដ៏គ្មានមេត្តាក៏ដោយ ក៏ទូលបង្គំនៅតែព្រមទទួលយកដោយក្ដីរីករាយដដែល ព្រោះថាការទាំងនេះអាចលាងជម្រះ និងអាចបំផ្លាស់​បំប្រែទូលបង្គំឲ្យកាន់តែប្រសើរ អាចនាំឲ្យទូលបង្គំចូលកាន់តែជិតព្រះជាម្ចាស់ អាចធ្វើឲ្យទូលបង្គំកាន់តែស្រឡាញ់ព្រះជាម្ចាស់ និងអាចធ្វើឲ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់កាន់តែបរិសុទ្ធ។ ការនេះធ្វើឲ្យទូលបង្គំបំពេញតាមភារកិច្ចរបស់ទូលបង្គំ ក្នុងនាមជាសត្តនិករម្នាក់ និងនាំទូលបង្គំចូលទៅចំពោះព្រះជាម្ចាស់ ហើយចេញឆ្ងាយពីឥទ្ធិពលរបស់អារក្សសាតាំង ដូច្នេះ ទូលបង្គំលែងបម្រើអារក្សសាតាំងទៀតហើយ។ នៅពេលដែលទូលបង្គំលែងរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំង និងអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ថ្វាយព្រះជាម្ចាស់ដោយគ្មានលាក់ទុកអ្វីមួយ នោះហើយជាពេលដែលទូលបង្គំនឹងមានអារម្មណ៍ស្កប់ចិត្តទាំងស្រុង។ ដូច្នេះ គឺការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់នេះ​ហើយ​ដែលបានសង្រ្គោះទូលបង្គំ ហើយជីវិតរបស់ទូលបង្គំមិនអាចដាច់ចេញពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់បានឡើយ។ ជីវិតទូលបង្គំនៅលើផែនដីស្ថិតនៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំង ហើយប្រសិនបើវាមិនមែនសម្រាប់ការមើលថែ និងការការពារចេញពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះទូលបង្គំនឹងតែងតែរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំងមិនខាន ហើយលើសពីនេះ ទូលបង្គំនឹងមិនមានឱកាស ឬមធ្យោបាយណា ដើម្បីរស់នៅក្នុង​ជីវិតដែលមានអត្ថន័យនោះឡើយ។ មានតែការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅជាប់ជាមួយទូលបង្គំជានិច្ចទេ ទើបទូលបង្គំអាចនឹងត្រូវបានលាងជម្រះដោយព្រះជាម្ចាស់។ មានតែការប្រើពាក្យសម្ដីគំរោះគំរើយ និស្ស័យ​ដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដែលប្រកបដោយព្រះចេស្ដារបស់ព្រះជាម្ចាស់ទេ ទើបទូលបង្គំទទួលបានការការពារដ៏ខ្ពស់បំផុត និងរស់នៅក្នុងពន្លឺ ហើយទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ការត្រូវបានលាងជម្រះ ការដកខ្លួនចេញពីអារក្សសាតាំង និងការរស់នៅក្រោមដែនត្រួត​ត្រារបស់ព្រះជាម្ចាស់ គឺជាព្រះពរដ៏ធំបំផុតនៅក្នុងជីវិតរបស់ទូលបង្គំនាពេលសព្វថ្ងៃ»។ នេះគឺជាពិភពដ៏ខ្ពស់បំផុត ដែលពេត្រុសបានដកពិសោធន៍។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២៦

មនុស្សរស់នៅក្នុងចំណោមសាច់ឈាម ដែលមានន័យថា គេរស់នៅក្នុងស្ថាននរករបស់​មនុស្ស ហើយបើគ្មានការជំនុំជម្រះ និងការវាយ​ផ្ចាល​របស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងស្មោកគ្រោក ដូចជាអារក្សសាតាំងអ៊ីចឹង។ តើមនុស្សអាចក្លាយជាបរិសុទ្ធយ៉ាងដូចម្ដេចទៅ? ពេត្រុសបានជឿថា ការវាយ​ផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ គឺជាការការពារដ៏ល្អបំផុត និងជាព្រះគុណដ៏ធំបំផុតរប​ស់មនុស្ស​។ មានតែតាមរយៈការវាយ​ផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ទេ ទើបមនុស្សអាចភ្ញាក់ខ្លួន ហើយស្អប់សាច់ឈាម និងស្អប់អារក្សសាតាំង។ ការលត់ដំដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់ជួយរំដោះមនុស្សឲ្យមានសេរីភាពពីឥទ្ធិពលរបស់អារក្សសាតាំង រំដោះមនុស្សពីពិភពដ៏តូចរបស់គេ និងអនុញ្ញាតឲ្យគេរស់នៅក្នុងពន្លឺនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។ គ្មានសេចក្តីសង្រ្គោះណាផ្សេង ដែលប្រសើរជាងការវាយ​ផ្ចាល និងការជំនុំជម្រះឡើយ!​ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ដរាបណាទ្រង់វាយ​ផ្ចាល និងជំនុំជម្រះទូលបង្គំ នោះទូលបង្គំនឹងដឹងថា ទ្រង់មិនបានចាកចោលទូលបង្គំឡើយ។ ទោះបីជាទ្រង់មិនប្រទានឲ្យទូលបង្គំមានអំណរ ឬសេចក្តីសុខសាន្ត និងដាក់ទូលបង្គំឲ្យរស់នៅក្នុងទុក្ខវេទនា ហើយឲ្យទូលបង្គំរងទុក្ខមិនចេះចប់ក៏ដោយ ហើយបើទ្រង់មិនចាកចោលទូលបង្គំ នោះដួងចិត្តរបស់ទូលបង្គំនឹងធូរស្រាលមិនខាន។ នៅថ្ងៃនេះ ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានក្លាយជាការការពារដ៏ល្អបំផុត និងជាព្រះពរដ៏ធំបំផុតរបស់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំ ផ្ដល់នូវការការពារដល់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំនៅថ្ងៃនេះ គឺជាការស្ដែងចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាជាការ​វាយ​ផ្ចាល និងការជំនុំជម្រះ។ លើសពីនេះ វាគឺជាការល្បង​ល ហើយជាងនេះទៀត វាជាជីវិតនៃការរងទុក្ខ»។ ពេត្រុសអាចលះបង់ចោលសេចក្តីសប្បាយខាងសាច់ឈាម ហើយស្វែងរកសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងការការពារកាន់តែធំ ដោយសារតែគាត់បានទទួលព្រះគុណដ៏ច្រើនចេញពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុង​ជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឲ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឲ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោល​គឺ​ជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។ មនុស្សរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបាន​ការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយ​ផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏​ដោយ ទោះបីជា​មានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំ​ដែរ​។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែ ទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះ​ហ​ឫទ័យ​របស់ទ្រង់។ ការវាយ​ផ្ចាល​របស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឲ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយ​ផ្ចាល​ និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែ លើសពីនេះទៅទៀត វាជាការវាយ​ផ្ចាល​និងការជំនុំជម្រះ។ ការវាយ​ផ្ចាល​និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់​។ បើគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានពិសោធន៍នូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ។ ទោះបីទូលបង្គំបានជួបការល្បងល និងទុក្ខវេទនារាប់រយ ហើយទោះបីជាទូលបង្គំប៊ិះនឹងស្លាប់ក៏ដោយ ប៉ុន្តែ វាបានជួយឲ្យទូលបង្គំស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងទទួលបានសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតវិញទេ។ ប្រសិនបើការវាយ​ផ្ចាល ការជំនុំជម្រះ និងការលត់ដំរបស់ទ្រង់ ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះទូលបង្គំនឹងរស់នៅក្នុងសេចក្តីងងឹត ក្រោមដែនត្រួ​តត្រា​របស់អារក្សសាតាំងមិនខាន។ តើសាច់ឈាមរបស់មនុស្សមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ប្រសិនបើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះវាប្រៀបបីដូចជាព្រះវិញ្ញាណរបស់ទ្រង់បានបោះបង់ចោលទូលបង្គំ និងដូចជាទ្រង់លែងគង់នៅជាមួយទូលបង្គំអ៊ីចឹង។ ប្រសិនបើបែបនេះមែន តើទូលបង្គំអាចបន្តរស់នៅយ៉ាងម៉េចកើតទៅ? ប្រសិនបើទ្រង់ប្រទានឲ្យទូលបង្គំមានជំងឺ និងដកសេរីភាពរបស់ទូលបង្គំ ក៏ទូលបង្គំនៅតែអាចរស់នៅបានដដែល ប៉ុន្តែ ប្រសិនបើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវចាកចេញពីទូលបង្គំមែន នោះទូលបង្គំនឹងគ្មានផ្លូវត្រូវបន្តរស់នៅទៀតឡើយ។ ប្រសិនបើទូលបង្គំគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងបាត់បង់សេចក្ដីស្រឡាញ់របស់ទ្រង់ ជាសេចក្តីស្រឡាញ់មួយដ៏ជ្រាលជ្រៅ ដែលទូលបង្គំពិបាកនឹងបរិយាយណាស់។ បើគ្មានសេចក្តីស្រឡាញ់របស់ទ្រង់ទេ នោះទូលបង្គំនឹងរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំង ហើយមិនអាចមើលឃើញពីព្រះគុណដ៏រុងរឿងរបស់ទ្រង់នោះឡើយ។ តើទូលបង្គំអាចបន្តរស់នៅបានយ៉ាងដូចម្ដេចទៅ? ទូលបង្គំមិនអាចទ្រាំទ្រនឹងសេចក្តីងងឹត និងជីវិតបែបនេះបានឡើយ។ ដោយមានទ្រង់គង់នៅជាមួយទូលបង្គំ គឺដូចជាទូលបង្គំមើលឃើញទ្រង់អ៊ីចឹង ដូច្នេះ តើទូលបង្គំអាចចាកចេញពីទ្រង់បានយ៉ាងដូចម្ដេចកើត? ទូលបង្គំសូមអង្វរ សូមទ្រង់កុំដកសេចក្តីកំសាន្តចិត្តដ៏ធំបំផុតរបស់ទូលបង្គំចេញពីជីវិតរបស់ទូលបង្គំឡើយ ទោះបីវាគ្រាន់តែជាព្រះបន្ទូលនៃសេចក្តីធានាអះអាងតែពីរបីពាក្យក៏ដោយ។ ទូលបង្គំបានរីករាយនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយនៅថ្ងៃនេះ ទូលបង្គំមិនអាចរស់នៅដោយគ្មានទ្រង់បានឡើយ​។ តើទូលបង្គំអាចមិនស្រឡាញ់ទ្រង់យ៉ាងដូចម្ដេចកើត? ទូលបង្គំបានបង្ហូរទឹកភ្នែកនៃទុក្ខព្រួយជាច្រើនដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ ប៉ុន្តែ ទូលបង្គំតែងតែមានអារម្មណ៍ថា ជីវិតបែបនេះទើបជាជីវិតដែលមានអត្ថន័យជាង ធ្វើឲ្យជីវិតទូលបង្គំកាន់តែប្រសើរឡើង កាន់តែអាចបំផ្លាស់បំប្រែទូលបង្គំ និងកាន់តែអាចជួយឲ្យទូលបង្គំទទួលបានសេចក្តីពិត ដែលសត្តនិករគួរតែមាន»។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២៧

ជីវិតទាំងស្រុងរបស់មនុស្សត្រូវបានរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំង ហើយគ្មានមនុស្សណាម្នាក់ អាចរំដោះខ្លួនចេញពីឥទ្ធិពលរបស់អារក្សសាតាំងដោយខ្លួនអ្នកបានឡើយ។ មនុស្សទាំងអស់រស់នៅក្នុងពិភពដ៏ស្មោកគ្រោក នៅក្នុងសេចក្តីពុករលួយ និងភាពទទេ ដោយគ្មានអត្ថន័យ ឬតម្លៃអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានផង ហើយពួកគេរស់នៅក្នុងជីវិតដែលមិនខ្វល់ គឺរស់នៅសម្រាប់តែខាងសាច់ឈាម សម្រាប់សេចក្តីស្រើប​ស្រាល និងសម្រាប់តែអារក្សសាតាំងប៉ុណ្ណោះ។ វាគ្មានតម្លៃអ្វីសោះឡើយចំពោះអត្ថិភាពរបស់ពួក​គេ។ មនុស្សគ្មានសមត្ថភាពរកឃើញសេចក្តីពិតដែលនឹងរំដោះគេឲ្យចេញផុតពីដែនឥទ្ធិពលរបស់អារក្សសាតាំងឡើយ។ ទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ និងអានព្រះគម្ពីរក៏ដោយ ក៏គេមិនយល់អំពីរបៀបរំដោះខ្លួនចេញពីឥទ្ធិពលគ្រប់គ្រងរបស់អារក្សសាតាំងដែរ។ នៅគ្រប់យុគសម័យ មានមនុស្សតិចតួចណាស់ដែលបានរកឃើញនូវអាថ៌កំបាំងនេះ ហើយមានមនុស្សតិចតួចណាស់ដែលបានយល់អំពីការ​នេះ។ ដូច្នេះហើយ ទោះ​បីជាមនុស្សស្អប់ខ្ពើមអារក្សសាតាំង និងស្អប់សាច់ឈាមក៏ដោយ ក៏គេមិនដឹងពីរបៀបដកខ្លួនចេញពីឥទ្ធិពលទាក់ចិត្តរបស់អារក្សសាតាំងដែរ។ នៅថ្ងៃនេះ តើអ្នករាល់គ្នាមិនស្ថិតនៅក្រោមដែនគ្រប់គ្រងរបស់អារក្សសាតាំងទេឬអី? អ្នករាល់គ្នាមិនស្ដាយក្រោយចំពោះទង្វើមិនស្ដាប់បង្គាប់របស់ខ្លួនហើយ ថែមទាំងមិនមានអារម្មណ៍ថា ខ្លួនអ្នកស្មោកគ្រោក និងមិនស្ដាប់បង្គាប់ទៀត។ ក្រោយពេលដែល​ប្រឆាំងនឹងព្រះជាម្ចាស់ អ្នករាល់គ្នាថែមទាំងមានសេចក្តីសុខផ្លូវចិត្ត និងសេចក្តីសុខសាន្តថែមទៀត។ តើសេចក្តីសុខសាន្តរបស់អ្នក មិនមែនដោយសារតែអ្នកជាមនុស្សពុក​រលួយ​ទេឬអី? តើសេចក្តីសុខផ្លូវចិត្តនេះមិនមែនចេញមកពីការមិនស្ដាប់បង្គាប់របស់អ្នកទេឬអី? មនុស្សរស់នៅក្នុងស្ថាននរករបស់មនុស្ស គេរស់នៅក្រោមឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំង ហើយនៅទូទាំងទឹកដី ខ្មោចរស់នៅរួមជាមួយមនុស្ស ដោយចូលទន្ទ្រានលើសាច់ឈាមរបស់មនុស្ស។ នៅលើផែនដី អ្នកមិនរស់នៅក្នុងស្ថានបរមសុខដ៏ស្រស់ស្អាតឡើយ។ ទីកន្លែងដែលអ្នករស់នៅ គឺជាពិភពរបស់អារក្ស ជានរករបស់មនុស្ស ជាស្ថានអវចី។ ប្រសិនបើមនុស្សមិនត្រូវបានលាងជម្រះទេ នោះគេចេញពីអ្វីៗដែលស្មោកគ្រោកហើយ។ ប្រសិនបើគេមិនត្រូវបានព្រះជាម្ចាស់ការពារ និងមើលថែទេ នោះគេនៅតែជាឈ្លើយសឹករបស់អារក្សសាតាំងដដែល​។ ប្រសិនបើគេមិនទទួលការជំនុំជម្រះ និងការវាយ​ផ្ចាល​ទេ នោះគេនឹងគ្មានផ្លូវរត់គេចខ្លួនចេញពីការសង្កត់សង្កិននៃឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំងបានឡើយ។ និស្ស័យដ៏ពុកខូចដែលអ្នកបង្ហាញចេញ និងអាកប្ប​កិរិយា​មិនស្ដាប់បង្គាប់ដែលអ្នកបង្ហាញ​ចេញ​មក​តាម​រយៈ​ការ​រស់នៅ គឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា អ្នកកំពុងតែរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំងដដែល។ ប្រសិនបើគំនិត និងចិត្តរបស់អ្នកមិនត្រូវបានលាងជម្រះទេ ហើយនិស្ស័យរបស់អ្នកមិនត្រូវបានជំនុំជម្រះ និងវាយ​ផ្ចាល​ទេ នោះជីវិតទាំងមូលរបស់អ្នកនឹងនៅតែត្រូវបានត្រួតត្រា ដោយដែនត្រួត​ត្រារបស់អារក្សសាតាំង គំនិតរបស់អ្នកត្រូវបានបង្គាប់បញ្ជាដោយសាតាំង ហើយរូបកាយទាំងមូលរបស់អ្នកក៏ត្រូវបានត្រួតត្រាដោយដៃរបស់សាតាំងដែរ។ ឥឡូវនេះ តើអ្នកដឹងដែរឬទេថា អ្នកនៅឆ្ងាយប៉ុនណាពីបទដ្ឋានរបស់ពេត្រុស? តើអ្នកមាននូវគុណសម្បត្តិនោះដែរឬទេ? តើអ្នកដឹងច្រើនប៉ុនណាអំពីការវាយ​ផ្ចាល និងការជំនុំជម្រះនៅថ្ងៃនេះ? តើអ្នកមានគុណសម្បត្តិដែលពេត្រុសបានដឹងច្រើនកម្រិតណាទៅ? ប្រសិនបើអ្នកមិនដឹងនៅថ្ងៃនេះទេ តើអ្នកនឹងអាចទទួលបានចំណេះដឹងនេះនៅថ្ងៃខាងមុខដែរឬទេ? មនុស្សដែលមានចរិតខ្ជិលច្រអូស និងកំសាកដូចអ្នកនេះ គឺគ្មានសមត្ថភាពដឹងអំពីការវាយ​ផ្ចាល និងការជំនុំជម្រះឡើយ។ ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីសុខនៃសាច់ឈាម និងសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម នោះអ្នកនឹងគ្មានផ្លូវទទួលការលាងជម្រះបានឡើយ ហើយនៅទីចុងបញ្ចប់ អ្នកនឹងត្រូវត្រឡប់ទៅឯសាតាំងវិញ ដ្បិតអ្វីដែលអ្នកបង្ហាញ​ចេញ​តាម​រយៈ​ការ​រស់នៅ គឺជាសាតាំង និងសាច់ឈាម​។ នាពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមិនបន្តស្វែងរកជីវិតឡើយ នេះមានន័យថា ពួកគេមិនខ្វល់អំពីការលាងជម្រះ ឬអំពីការចូលទៅក្នុងបទពិសោធន៍ជីវិតកាន់តែស៊ីជម្រៅឡើយ​។ បើដូច្នេះ តើពួកគេអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដោយរបៀបណា? អស់អ្នកដែលមិនបន្តស្វែងរកជីវិត គ្មានឱកាសទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ឡើយ ហើយអស់អ្នកដែលមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ អ្នកដែលមិនបន្តស្វែងរកការផ្លាស់ប្ដូរ​នៅក្នុងនិស្ស័យរបស់គេ ក៏គ្មានសមត្ថភាពរួចខ្លួនពីឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំងដែរ។ ពួកគេគ្មានភាពហ្មត់ចត់ចំពោះចំណេះដឹងអំពីព្រះជាម្ចាស់ និងអំពីការចូលទៅផ្លាស់ប្ដូរ​និស្ស័យរបស់គេឡើយ។ ពួកគេដូចជាមនុស្សកាន់សាសនា ដែលគ្រាន់តែធ្វើតាមពិធីសាសនា និងចូលរួមកម្មវិធីបុណ្យជាទៀងទាត់ប៉ុណ្ណោះ។ តើការនេះមិនមែនជាការខ្ជះខ្ជាយពេលវេលាទេឬអី? នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ប្រសិនបើគេមិនហ្មត់ចត់អំពីកិច្ចការនៃជីវិត មិនបន្តស្វែងរកច្រក​ចូលទៅ​កាន់​សេចក្តីពិត មិនបន្តស្វែងរកការផ្លាស់ប្ដូរ​នៅក្នុងនិស្ស័យរបស់គេ និងមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះគេមិនអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍បានឡើយ។ ប្រសិនបើអ្នកចង់ទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ នោះអ្នកត្រូវតែយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់។ ជាពិសេស អ្នកត្រូវតែយល់អំពីភាពសំខាន់នៃការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ និងហេតុផលដែលកិច្ចការនេះត្រូវអនុវត្តទៅលើមនុស្ស។ តើអ្នកអាចទទួលយកបានដែរឬទេ? ក្នុងអំឡុងពេលនៃការវាយ​ផ្ចាល តើអ្នកអាចទទួលបានបទពិសោធន៍ និងចំណេះដឹង ដូចជាពេត្រុសដែរឬទេ? ប្រសិនបើអ្នកបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយប្រសិនបើអ្នកបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក នោះអ្នកនឹងមានឱកាសទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ហើយ​។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២៨

សម្រាប់អស់អ្នកដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ជំហាននៃកិច្ចការត្រូវបានយកឈ្នះនេះ គឺជារឿងមួយដែលមិនអាចចៀសផុតឡើយ ព្រោះមានតែពេលដែលមនុស្សត្រូវបានយកឈ្នះប៉ុណ្ណោះ ទើបគេអាចមានបទពិសោធន៍អំពីកិច្ចការនៃការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ វានឹងគ្មានប្រយោជន៍ឡើយក្នុងការបំពេញតួនាទីនៃការត្រូវបានយកឈ្នះ ដែលនឹងមិននាំអ្នកឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យព្រះជាម្ចាស់ប្រើប្រាស់នោះ។ អ្នកនឹងគ្មានវិធី​បំពេញ​តួនាទី​របស់អ្នកនៅក្នុងការផ្សាយដំណឹងល្អបានឡើយ ព្រោះថាអ្នកមិនបន្តស្វែងរកជីវិត និងមិនបន្តស្វែងរកការផ្លាស់ប្ដូរ​និងការកែជាថ្មីនៅក្នុងជីវិតរបស់អ្នក ដូច្នេះ អ្នកគ្មានបទពិសោធន៍ដ៏ពិតអំពីជីវិតឡើយ។ ក្នុងអំឡុងពេល​នៃកិច្ចការមួយជំហានម្ដងៗនេះ ជាដំបូង អ្នកប្រព្រឹត្ត ដូចជាអ្នកបម្រើ និងដូចជាខ្ញុំបម្រើ ប៉ុន្តែ ចុងក្រោយ ប្រសិនបើអ្នកមិនបន្តស្វែងរកឲ្យក្លាយដូចជា​ពេត្រុសទេ នោះការបន្តស្វែងរករបស់អ្នកនឹងមិនស្របតាមផ្លូវមួយ ដែលប្រោស​ពេត្រុសឲ្យបានគ្រប់លក្ខណ៍នោះឡើយ ដូច្នេះ ជាលទ្ធផល អ្នកនឹងមិនទទួលបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកនោះឡើយ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលបន្តស្វែងរកការប្រោសឲ្យបានគ្រប់លក្ខណ៍ នោះអ្នកនឹងធ្វើបន្ទាល់ ហើយអ្នកនឹងនិយាយថា៖ «នៅក្នុងមួយជំហានម្ដងៗនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ទូលបង្គំសូមទទួលយកកិច្ចការនៃការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយទោះបីជាទូលបង្គំបានរងទុក្ខវេទនាដ៏ធំក៏ដោយ ក៏ទូលបង្គំបានដឹងពីរបៀបដែលព្រះជាម្ចាស់ប្រាសឲ្យមនុស្សបានគ្រប់លក្ខណ៍ ទូលបង្គំបានទទួលនូវកិច្ចការដែលព្រះជាម្ចាស់បានសម្រេច ទូលបង្គំមានចំណេះដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយការវាយ​ផ្ចាល​របស់ទ្រង់បានជួយសង្រ្គោះទូលបង្គំវិញទេ។ និស្ស័យដ៏សុចរិតរបស់ទ្រង់បានសណ្ឋិតលើទូលបង្គំ ហើយបាននាំឲ្យទូលបង្គំទទួលបានព្រះពរ និងព្រះគុណ ហើយគឺការជំនុំជម្រះ និងការវាយ​ផ្ចាល​របស់ទ្រង់នេះ​ហើយដែលបានការពារ និងបន្សុទ្ធទូលបង្គំ។ ប្រសិនបើទូលបង្គំមិនត្រូវបានព្រះជាម្ចាស់វាយ​ផ្ចាល និងជំនុំជម្រះទេ ហើយប្រសិនបើព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់មិនបានធ្លាក់មកលើទូលបង្គំទេ នោះទូលបង្គំប្រហែលជា​មិនបានស្គាល់ព្រះជាម្ចាស់ ហើយប្រហែលមិនបានទទួលសេចក្តីសង្រ្គោះឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញថា៖ ក្នុងនាមជាសត្តនិករម្នាក់ មនុស្សមិនគ្រាន់តែរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា គ្រប់សត្តនិករទាំង​អស់គួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ ដោយសារតែនិស្ស័យរបស់ព្រះជាម្ចាស់សក្ដិសមនឹងឲ្យមនុស្សរីករាយជាមួយ។ ក្នុងនាមជាសត្តនិករម្នាក់ដែលត្រូវបានអារក្សសាតាំងធ្វើឲ្យពុក​រលួយ​គេគួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់ វាមាននូវការវាយ​ផ្ចាល និងការជំនុំជម្រះ ហើយលើសពីនេះទៀត គឺជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ទោះបីជាទូលបង្គំគ្មានសមត្ថភាពទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពេញលេញនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ ទូលបង្គំមានសំណាងដ៏ពិសេសដែលមើលឃើញក្ដីស្រឡាញ់នោះ ហើយទូលបង្គំបានទទួលព្រះពរតាមរយៈការនេះ»។ នេះហើយជាផ្លូវដែលត្រូវដើរ ដោយមនុស្សដែលមានបទពិសោធន៍អំពីការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយនេះជាចំណេះដឹងដែលគេត្រូវនិយាយ។ មនុស្សបែបនេះ មាន​លក្ខណៈ​ដូចជាពេត្រុស ព្រោះ​ពួកគេមានបទពិសោធន៍ដូចជាពេត្រុស។ មនុស្សបែបនេះក៏ជាមនុស្សដែលទទួលបានជីវិត ដែលមានសេចក្តីពិតដែរ។ នៅពេលដែលគេមានបទពិសោធន៍រហូតដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រាកដជារំដោះខ្លួនបានទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់ទទួលបានមិនខាន។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥២៩

អ័ដាម និងអេវ៉ា ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់កាល​ពី​ដើមដំបូងបង្អស់ គឺជាមនុស្សបរិសុទ្ធ ដែលអាចនិយាយបានថា ក្នុងពេលដែលស្ថិតនៅក្នុងសួនអេដែន ពួកគេជាមនុស្សបរិសុទ្ធ ដោយគ្មានប្រឡាក់ប្រឡូសនឹងសេចក្តីស្មោកគ្រោកឡើយ។ ពួកគេក៏ស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែរ ហើយមិនដឹងអ្វីសោះអំពីទង្វើក្បត់ចំពោះព្រះយេហូវ៉ា។ នេះគឺដោយសារតែពួកគេគ្មានសេចក្តីរំខាននៃឥទ្ធិពលរបស់អារក្សសាតាំង គ្មានពិសរបស់អារក្សសាតាំង ហើយពួកគេបរិសុទ្ធ​បំផុត​ក្នុង​ចំណោមមនុស្សជាតិទាំង​អស់​។ ពួកគេបានរស់នៅក្នុងសួនអេដែន មិនប្រឡាក់កខ្វក់ដោយអ្វីៗដែលស្មោកគ្រោក មិនត្រូវបានកាន់កាប់ដោយសាច់ឈាម ហើយគោរពកោតខ្លាចចំពោះ​ព្រះយេហូវ៉ា។ ក្រោយមក នៅពេលដែលពួកគេត្រូវបានអារក្សសាតាំងល្បួង ពួកគេមានពិសរបស់សត្វពស់ និងមានបំណងចង់ក្បត់ព្រះយេហូវ៉ា ហើយពួកគេបានរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង។ កាលពីដើមដំបូង ពួកគេជាមនុស្សបរិសុទ្ធ ហើយគោរពកោតខ្លាចព្រះយេហូវ៉ា គឺមានតែនៅក្នុងសភាពបែបនេះទេ ទើបពួកគេជាមនុស្ស។ ក្រោយមកទៀត បន្ទាប់ពីអារក្សសាតាំងបានល្បួងពួកគេ ពួកគេបានទទួលទានផ្លែឈើចេញពីដើមដឹង​ខុស​ត្រូវ​ហើយបានរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង។ បន្ដិច​ម្ដង​ៗ សាតាំងបានធ្វើឲ្យពួកគេពុក​រលួយ​ ហើយពួក​គេបានបាត់បង់រូបភាពដើមជាមនុស្ស។ កាលពីដើមដំបូង មនុស្សមានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា គេគ្មានការមិនស្ដាប់បង្គាប់សូម្បីតែបន្ដិច ហើយគ្មានសេចក្ដីអាក្រក់នៅក្នុងចិត្តរបស់គេឡើយ។ នាពេលនោះ មនុស្សគឺជាមនុស្សដ៏ពិតប្រាកដ។ ក្រោយពេលដែល​អារក្សធ្វើឲ្យពុក​រលួយ មនុស្សបានក្លាយជាសត្វតិរច្ឆាន។ គំនិតរបស់គេបានពេញដោយការអាក្រក់ និងសេចក្តីស្មោកគ្រោក ដោយគ្មានការល្អ ឬភាពបរិសុទ្ធសោះឡើយ។ តើនេះមិនមែនជាសាតាំងទេឬអី? អ្នកបានមានពិសោធន៍អំពី​កិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ប៉ុន្តែ អ្នកនៅមិនទាន់ផ្លាស់ប្រែ ឬលាងជម្រះទៀត។ អ្នកនៅតែរស់នៅក្រោមដែនត្រួត​ត្រា​របស់សាតាំង ហើយនៅតែមិនទាន់ចុះចូលចំពោះព្រះជាម្ចាស់ទៀត។ នេះជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់យកឈ្នះ ប៉ុន្តែ នៅមិនទាន់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទៀត។ ហេតុអ្វីបានជាគេនិយាយថា មនុស្សបែបនេះនៅតែមិនទាន់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទៀត? នេះ​គឺដោយសារតែបុគ្គលនេះមិនបន្តស្វែងរកជីវិត ឬចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយលោភលន់ចង់បានតែសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម និងការកំសាន្តចិត្តតែមួយគ្រា។ ជាលទ្ធផល គ្មានការផ្លាស់ប្ដូរ​នៅក្នុងនិស្ស័យជីវិតរបស់គេទេ ហើយពួកគេមិនទទួលបានមកវិញនូវរូបរាងដើមនៃមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកនោះឡើយ។ មនុស្សបែបនេះ ប្រៀប​ដូចជាខ្មោចឆៅ ពួកគេជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណឡើយ! អស់អ្នកណាដែលមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការខាងវិញ្ញាណ អស់អ្នកដែលមិនបន្តស្វែងរកភាពបរិសុទ្ធ និងអស់អ្នកដែលមិនបន្តស្វែងរកការរស់នៅតាមសេចក្តីពិត អស់អ្នកដែលស្កប់ចិត្តតែជាមួយការត្រូវបានយកឈ្នះនៅផ្នែកអវិជ្ជមាន និងអស់អ្នកដែលមិនអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្លាយជាមនុស្សបរិសុទ្ធ អ្នកទាំងនោះគឺជាមនុស្សដែលមិនត្រូវបានសង្រ្គោះឡើយ។ ប្រសិនបើគេគ្មានសេចក្តីពិត នោះមនុស្សមិនអាចឈររឹងមាំក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ឡើយ ដ្បិតមានតែមនុស្សដែលអាចឈររឹងមាំនៅក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្ស​ដែលទទួលបានសេចក្តី​សង្រ្គោះ​។ អ្វីដែលខ្ញុំសព្វ​ព្រះ​ហឫទ័យ​ចង់បាន គឺជាមនុស្សដូច​ពេត្រុស ជាមនុស្សដែលបន្តស្វែងរកការ​ប្រោស​ឲ្យបានគ្រប់លក្ខណ៍។ សេចក្តីពិតនៅថ្ងៃនេះ ត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លាន និងស្វែងរកវាប៉ុណ្ណោះ។ សេចក្តីសង្រ្គោះនេះត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លានចង់ឲ្យព្រះជាម្ចាស់សង្រ្គោះ ហើយវាមិនមែនសម្រាប់​ឲ្យអ្នករាល់គ្នាទទួលបានម្នាក់អ្នកនោះឡើយ។ នៅថ្ងៃនេះ ខ្ញុំបានមានបន្ទូលទាំងនេះទៅកាន់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឮព្រះបន្ទូលទាំងនោះហើយ ដូច្នេះ អ្នករាល់គ្នាគួរតែអនុវត្តតាមព្រះបន្ទូលទាំងនេះចុះ។ នៅចុងបញ្ចប់ នៅពេលដែលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលទាំងនេះ នោះវានឹងក្លាយជាពេលវេលាមួយដែលខ្ញុំទទួលបានអ្នករាល់គ្នាតាមរយៈព្រះបន្ទូលទាំងនេះ ហើយក្នុងពេលជាមួយគ្នា អ្នករាល់គ្នាក៏នឹងបានទទួលព្រះបន្ទូលទាំងនេះដែរ គឺអាចនិយាយបានថា អ្នករាល់គ្នានឹងបានទទួលសេចក្តីសង្រ្គោះដ៏ខ្ពង់ខ្ពស់នេះ។ នៅពេលដែលអ្នករាល់គ្នាត្រូវបានលាងជម្រះ នោះអ្នកនឹងក្លាយជាមនុស្សដ៏ពិត។ ប្រសិនបើអ្នកគ្មានសមត្ថភាពរស់នៅតាមសេចក្តីពិត ឬរស់នៅឲ្យដូចជាមនុស្សដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទេ នោះគឺអាចនិយាយបានថា អ្នកមិនមែនជាមនុស្សឡើយ ប៉ុន្តែ គឺដូចជាខ្មោចឆៅ ជាសត្វតិរច្ឆានវិញ ពី​ព្រោះ​អ្នកគ្មានសេចក្តីពិតទេ គឺអាចនិយាយម្យ៉ាងទៀតថា អ្នកគ្មានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាឡើយ បើដូច្នេះ អ្នកជាមនុស្សស្លាប់ ដែលគ្មានវិញ្ញាណហើយ​! ក្រោយពេលដែល​ត្រូវបានព្រះជាម្ចាស់យកឈ្នះ ទោះបីជាអ្នកអាចធ្វើទីបន្ទាល់បានក៏ដោយ ប៉ុន្តែ អ្វីដែលអ្នកទទួលបាន គឺគ្មានអ្វីក្រៅពីសេចក្តីសង្រ្គោះដ៏តិចតួចនោះ​ឡើយ ហើយអ្នកមិនបានក្លាយជាមនុស្សរស់ដែលមានវិញ្ញាណទេ។ ទោះបីជា​អ្នកធ្លាប់មានពិសោធន៍អំពីការវាយ​ផ្ចាល និងការជំនុំជម្រះក៏ដោយ ប៉ុន្តែ ជាលទ្ធផល និស្ស័យរបស់អ្នកមិនត្រូវបានកែជាថ្មី ឬផ្លាស់ប្ដូរឡើយ។ អ្នកនៅតែជាជីវិតចាស់របស់អ្នក អ្នកនៅតែជាកម្មសិទ្ធិរបស់សាតាំង ហើយអ្នកមិនបានក្លាយជាមនុស្សម្នាក់ដែលត្រូវបានលាងជម្រះនោះឡើយ។ មានតែមនុស្សដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ទើបជាមនុស្សមានតម្លៃ ហើយមានតែមនុស្សបែបនេះទេ ដែលទទួលបានជីវិតដ៏ពិត។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣០

នៅថ្ងៃនេះ មនុស្សខ្លះបន្តស្វែងរកឲ្យព្រះជាម្ចាស់ប្រើប្រាស់ ប៉ុន្តែ ក្រោយពេលដែលព្រះជាម្ចាស់យកឈ្នះលើពួក​គេហើយ ព្រះអង្គបែរជាមិនអាចប្រើប្រាស់ពួកគេដោយផ្ទាល់ទៅវិញ។ សម្រាប់ពាក្យដែលបានថ្លែងនៅថ្ងៃនេះ នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់មនុស្ស ប្រសិនបើអ្នកនៅតែមិនអាចសម្រេចតាមព្រះបន្ទូលទាំងនោះទៀត នោះអ្នកមិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ឡើយ។ អាច​និយាយ​ម្យ៉ាងទៀតបាន​ថា ការមកដល់នៃគ្រាចុងក្រោយនៃអំឡុងពេលមួយដែលមនុស្សត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ នឹងត្រូវកំណត់ថាតើមនុស្សនឹងត្រូវជម្រុះចោល ឬក៏ត្រូវបានប្រើប្រាស់ដោយព្រះជាម្ចាស់។ អស់អ្នកដែលត្រូវបានទ្រង់យកឈ្នះរួចហើយ គ្មានបានធ្វើអ្វីក្រៅពីធ្វើជាឧទាហរណ៍អំពីភាពអសកម្ម និងភាពអវិជ្ជមាននោះឡើយ។ ពួកគេគួរតែធ្វើជាគំរូល្អ ប៉ុន្តែ ពួកគេគ្មានធ្វើអ្វី ក្រៅពីរកចំណុចប្រឆាំងឡើយ។ មានតែនៅ​ពេលដែលនិស្ស័យជីវិតរបស់មនុស្ស​បានផ្លាស់ប្ដូរ និងទទួលបានការផ្លាស់ប្ដូរ​ទាំងខាងក្នុង និងខាងក្រៅទេ ទើបគេនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍យ៉ាងពេញលេញ​តែម្ដង​។ នៅថ្ងៃនេះ តើអ្នកចង់បានមួយណា៖ ឲ្យទ្រង់យកឈ្នះ ឬក៏ឲ្យទ្រង់ប្រោសឲ្យគ្រប់លក្ខណ៍? តើអ្នកចង់សម្រេចបានមួយណា? តើអ្នកបានបំពេញតាមលក្ខខណ្ឌសម្រាប់ការប្រោសឲ្យគ្រប់លក្ខណ៍ហើយឬនៅ? តើលក្ខខណ្ឌណាខ្លះដែលអ្នកនៅតែមិនទាន់មាន? តើអ្នកគួរតែបំពាក់បំប៉នខ្លួនអ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែប៉ះប៉ូវចំណុចខ្វះខាតរបស់អ្នកដោយរបៀបណា? តើអ្នកគួរតែចូលទៅកាន់​មាគ៌ា ដើម្បីប្រោសឲ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? តើអ្នកគួរតែចុះចូលទាំងស្រុងដោយរបៀបណា? អ្នកទូលសុំឲ្យបានគ្រប់លក្ខណ៍ ដូច្នេះ តើអ្នកព្យាយាមស្វែងរកភាពបរិសុទ្ធដែរឬទេ? តើអ្នកជាមនុស្សម្នាក់​ដែលស្វែងរកបទពិសោធន៍អំពីការវាយ​ផ្ចាល និងការជំនុំជម្រះ ដើម្បីឲ្យខ្លួនអ្នកត្រូវបានញែក​ជា​បរិសុទ្ធដែរឬទេ? អ្នកព្យាយាមស្វែងរកការលាងជម្រះ ដូច្នេះ តើអ្នកព្រមទទួលការវាយ​ផ្ចាល និងការជំនុំជម្រះដែរឬទេ? អ្នកទូលសុំចង់ស្គាល់ព្រះជាម្ចាស់ ប៉ុន្តែ តើអ្នកមានចំណេះដឹងអំពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ហើយឬនៅ? នៅថ្ងៃនេះ កិច្ចការភាគច្រើនដែលទ្រង់ធ្វើទៅលើអ្នក គឺជាការវាយ​ផ្ចាល និងការជំនុំជម្រះ ដូច្នេះ តើអ្នកមានចំណេះដឹងអ្វីខ្លះអំពីកិច្ចការនេះ ដែលត្រូវបានអនុវត្ត​នៅលើអ្នក? តើការវាយ​ផ្ចាល និងការជំនុំជម្រះដែលអ្នកមានបទពិសោធន៍នោះ បានលាងជម្រះអ្នកហើយឬនៅ? តើវាបានផ្លាស់​ប្ដូរ​អ្នកដែរឬទេ? តើវាបានជះឥទ្ធិពលលើអ្នកដែរឬទេ? តើអ្នកនឿយណាយនឹងកិច្ចការដ៏ច្រើននៅថ្ងៃនេះ ដូចជាការដាក់បណ្ដាសា ការជំនុំជម្រះ និងការលាតត្រដាង ឬក៏អ្នកមានអារម្មណ៍ថា ចំណុចទាំងនេះត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដ៏ធំធេងចំពោះអ្នក? អ្នកស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែ ហេតុអ្វីបានជាអ្នកស្រឡាញ់ទ្រង់? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែអ្នកបានទទួលព្រះគុណបន្ដិចបន្ដួចឬ? ឬក៏អ្នកស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលទទួលបានសេចក្តីសុខសាន្ត និងអំណរ? ឬក៏អ្នកស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលត្រូវបានលាងជម្រះ ដោយការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់? តើជាអ្វីឲ្យប្រាកដទៅដែលនាំឲ្យអ្នកស្រឡាញ់ព្រះជាម្ចាស់? តើលក្ខខណ្ឌណាខ្លះដែលពេត្រុសបានបំពេញ ដើម្បីទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍? ក្រោយពេលដែលគាត់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ហើយ តើអ្វីទៅជាផ្លូវដ៏សំខាន់ដែលវាត្រូវបានស្ដែងចេញ? តើគាត់បានស្រឡាញ់ព្រះ អម្ចាស់ព្រះយេស៊ូវ ដោយសារតែគាត់ទន្ទឹងចង់បានទ្រង់ ឬក៏ដោយសារតែគាត់មិនអាចមើលឃើញទ្រង់ ឬដោយសារតែគាត់បានទទួលការប្រៀនប្រដៅ? ឬតើគាត់បានស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូវកាន់តែខ្លាំង ដោយ​សារតែគាត់បានទទួលយកការរងទុក្ខលំបាក និងបានស្គាល់ពីសេចក្តីស្មោក​គ្រោក និងការមិនស្ដាប់បង្គាប់របស់ខ្លួន ព្រម​ទាំងបានស្គាល់ពីភាពបរិសុទ្ធរបស់ព្រះអម្ចាស់? តើសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់កាន់តែបរិសុទ្ធ ដោយសារតែការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែអ្វីមួយផ្សេង? តើវាជាអ្វីទៅ? អ្នកស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់ និងដោយសារតែថ្ងៃនេះ ទ្រង់បានប្រទាននូវព្រះពរបន្ដិចបន្ដួចដល់អ្នក។ តើនេះជាសេចក្តីស្រឡាញ់ដ៏ពិតដែរឬទេ? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ដោយរបៀបណា? ប្រសិនបើអ្នកទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយក្រោយពេលមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ អ្នកអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ តើបែបនេះពិតជាធ្វើឲ្យអ្នកជឿទាំងស្រុង និងមានចំណេះដឹងអំពីទ្រង់ឬ? តើអ្នកអាចនិយាយថា អ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំងដូច​ជា​ពេត្រុស​ឬ? តើវាជាអ្វីទៅដែលអ្នកព្យាយាមស្វែងរក ដើម្បីឲ្យទ្រង់យកឈ្នះ ក្រោយការវាយ​ផ្ចាល និងការជំនុំជម្រះ ឬក៏ដើម្បីឲ្យទ្រង់លាងជម្រះ ការពារ និងមើលថែអ្នក ក្រោយពេលការវាយ​ផ្ចាល និងការជំនុំជម្រះ? តើចំណុចណាខ្លះដែលអ្នកព្យាយាមស្វែងរក? តើជីវិតរបស់អ្នកជាជីវិតដែលមានអត្ថន័យ ឬក៏ជាជីវិតដែលគ្មានតម្លៃ និងគ្មានប្រយោជន៍? តើអ្នកចង់បានសាច់ឈាម ឬក៏ចង់បានសេចក្តីពិត? តើអ្នកចង់បានការជំនុំជម្រះ ឬក៏ភាពសុខស្រួល? ដោយបានឆ្លង​កាត់បទពិសោធន៍ជាច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងបានមើលឃើញពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ តើអ្នកគួរតែស្វែងរកដោយរបៀបណា? តើអ្នកគួរតែដើរនៅក្នុងផ្លូវនេះយ៉ាងដូចម្ដេច? តើអ្នកគួរតែអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដោយរបៀបណា? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទទួលបានផលនៅក្នុងអ្នកដែរឬអត់? អ្នកមានចំណេះដឹងអំពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់បាន គឺអាស្រ័យលើអ្វីដែលអ្នករស់នៅតាម និងអាស្រ័យលើកម្រិតដែលអ្នកស្រឡាញ់ព្រះជាម្ចាស់! បបូរមាត់របស់អ្នកប្រកាសថា អ្នកស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែ អ្វីដែលអ្នករស់នៅ គឺតាម​និស្ស័យ​ចាស់ ដែលពុករលួយ។ អ្នកគ្មានការកោតខ្លាចព្រះជាម្ចាស់ ហើយក៏គ្មានមនសិការដែរ។ តើមនុស្សបែបនេះស្រឡាញ់ព្រះជាម្ចាស់កើតឬ? តើមនុស្សបែបនេះមានចិត្តស្វាមីភក្ដិចំពោះព្រះជាម្ចាស់ឬ? តើពួកគេជាមនុស្សដែលព្រមទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ? អ្នកនិយាយថា អ្នកស្រឡាញ់ព្រះជាម្ចាស់ និងជឿលើទ្រង់ ប៉ុន្តែ អ្នកមិនលះបង់ចោលសញ្ញាណរបស់ខ្លួនឡើយ។ នៅក្នុងការងាររបស់អ្នក​ ច្រកចូល ពាក្យសម្ដីដែលអ្នកនិយាយ និងនៅក្នុងជីវិតរបស់អ្នក វាគ្មានការស្ដែងចេញអំពីសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឡើយ ហើយក៏គ្មានការគោរពចំពោះព្រះជាម្ចាស់ដែរ។ តើនេះជាបុគ្គលម្នាក់ដែលបានទទួលការវាយ​ផ្ចាល និងការជំនុំជម្រះឬ? តើបុគ្គលបែបនេះ អាចមានលក្ខណៈដូចជាពេត្រុសដែរឬ? តើមនុស្សដែលមាន​លក្ខណៈ​ដូចជាពេត្រុស មានតែចំណេះដឹង ប៉ុន្តែ មិនព្រមរស់នៅតាមឬ? នៅថ្ងៃនេះ តើអ្វីទៅជាលក្ខខណ្ឌដែលតម្រូវឲ្យមនុស្សត្រូវរស់នៅក្នុងជីវិតពិត? តើពាក្យអធិស្ឋានរបស់ពេត្រុស គ្មានតម្លៃអ្វី ក្រៅពីពាក្យដែលចេញពីមាត់របស់គាត់ឬ? តើពាក្យទាំងនោះមិនមែនជាពាក្យដែលចេញពីជម្រៅចិត្តរបស់គាត់ទេឬ? តើ​ពេត្រុសគ្រាន់តែអធិស្ឋាន ហើយមិនយកសេចក្តីពិតទៅអនុវត្តឬ? តើការស្វែងរករបស់អ្នកសម្រាប់ជាប្រយោជន៍របស់នរណា? តើអ្នកអាចធ្វើខ្លួនយ៉ាងដូចម្ដេច ដើម្បីទទួលបានការការពារ និងការលាងជម្រះ ក្នុងអំឡុងពេលនៃការវាយ​ផ្ចាយ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានប្រយោជន៍សម្រាប់មនុស្សទេឬអី? តើគ្រប់ការជំនុំជម្រះ សុទ្ធតែជាការដាក់ទោសទណ្ឌឬ? តើមានតែសេចក្តីសុខសាន្ត និងអំណរ មានតែព្រះពរខាងសម្ភារៈ និងភាពសុខស្រួលបណ្ដោះអាសន្ន ទើបអាចក្លាយជាអ្វីដែលមានប្រយោជន៍ចំពោះជីវិតរបស់មនុស្សឬ? ប្រសិនបើមនុស្សរស់នៅក្នុងបរិយាកាសសប្បាយ និងសុខស្រួល ប៉ុន្តែ គ្មានជីវិតនៃការជំនុំជម្រះ តើគេអាចទទួលបានការលាងជម្រះដែរឬទេ? ប្រសិនបើមនុស្សចង់បានការផ្លាស់ប្ដូរ និងទទួលបានការលាងជម្រះ ដូច្នេះ តើគេគួរតែទទួលយកការប្រោសឲ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? តើមាគ៌ាណាដែលអ្នកគួរតែជ្រើសរើសនៅថ្ងៃនេះ?

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣១

ពេលនិយាយដល់ពេត្រុស មនុស្សមានរឿងល្អមិនចេះអស់និយាយអំពីគាត់។ ពួកគេនឹកឃើញឡើងវិញនូវការដែលគាត់មិនទទួលស្គាល់ព្រះជាម្ចាស់ចំនួនបីដង នឹកឃើញពីការដែលគាត់សាកល្បងព្រះជាម្ចាស់តាមរយៈការបម្រើសាតាំង និងចុងក្រោយគាត់ត្រូវបានគេឆ្កាងក្បាលចុះក្រោមថ្វាយព្រះជាម្ចាស់។ល។ ឥឡូវនេះ ខ្ញុំនឹងផ្ដោតលើការពិពណ៌នាឲ្យអ្នករាល់គ្នាដឹងពីរបៀបដែលពេត្រុសស្គាល់ខ្ញុំ និងពីលទ្ធផលចុងក្រោយរបស់គាត់។ ពេត្រុសមានគុណសម្បត្តិល្អ ប៉ុន្តែស្ថានភាពរបស់គាត់មិនដូចប៉ុលទេ៖ ឪពុកម្ដាយរបស់គាត់បានធ្វើទុក្ខបុកម្នេញខ្ញុំ ពួកគេជាបិសាចដែលត្រូវបានកាន់កាប់ដោយសាតាំង ហេតុដូច្នេះហើយ ពួកគេមិនបានបង្រៀនពេត្រុសអំពីព្រះជាម្ចាស់សោះឡើយ។ ពេត្រុសឆ្លាតវៃ មានទេពកោសល្យ និងត្រូវបានឪពុកម្ដាយគាត់ស្រឡាញ់ក្រៃលែងតាំងតែពីតូចមកម្លេះ។ ប៉ុន្តែពេលពេញវ័យ គាត់ក្លាយជាសត្រូវរបស់ពួកគេ ព្រោះគាត់មិនដែលឈប់តាមរកការស្គាល់ខ្ញុំ ហើយក្រោយមកក៏បែរខ្នងដាក់ពួកគេវិញ។ សំខាន់ជាងអ្វីផ្សេងទាំងអស់ នេះដោយសារតែ គាត់ជឿថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ គឺស្ថិតក្នុងព្រះហស្តនៃព្រះដ៏មានគ្រប់ចេស្ដា ហើយរបស់វិជ្ជមានទាំងអស់សុទ្ធតែមកពីព្រះជាម្ចាស់ ព្រមទាំងត្រូវបានចេញដោយផ្ទាល់ពីទ្រង់ដែលមិនត្រូវបានកែច្នៃដោយសាតាំងឡើយ។ ការប្រឆាំងទាស់នឹងឪពុកម្ដាយរបស់ពេត្រុសបានធ្វើឲ្យគាត់ដឹងកាន់តែច្រើនអំពីក្ដីអាណិតស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំ ម្ល៉ោះហើយធ្វើឲ្យគាត់កើនឡើងនូវសេចក្ដីប្រាថ្នាក្នុងការស្វែងរកខ្ញុំ។ គាត់មិនត្រឹមតែបានផ្ដោតលើការហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងផ្ដោតលើការយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំផងដែរ ហើយមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងដួងចិត្តរបស់គាត់។ ជាលទ្ធផល គាត់តែងតែឆាប់ញាប់ញ័រនៅក្នុងវិញ្ញាណរបស់គាត់ ហេតុដូចនេះហើយគាត់បានធ្វើតាមដួងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងអ្វីៗដែលគាត់បានធ្វើ។ គាត់បានរក្សាការផ្ដោតអារម្មណ៍ជាប្រចាំទៅលើការបរាជ័យរបស់មនុស្សនាពេលកន្លងមកដើម្បីជំរុញខ្លួនគាត់ឡើង ដោយភ័យខ្លាចថាក្លាយជាជាប់អន្ទាក់បរាជ័យយ៉ាងខ្លាំង។ ដូច្នេះហើយគាត់ក៏បានផ្ចង់អារម្មណ៍ទៅលើការបញ្ជ្រាបជំនឿ និងសេចក្ដីស្រឡាញ់របស់អស់អ្នកដែលបានស្រឡាញ់ព្រះជាម្ចាស់ឆ្លងកាត់យុគសម័យនានា។ តាមរបៀបនេះ (មិនមានតែទស្សនៈអវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺទស្សនៈវិជ្ជមាន) គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស រហូតដល់ថ្នាក់ចំណេះដឹងរបស់គាត់បានក្លាយជាចំណេះដឹងដ៏អស្ចារ្យបំផុតនៅចំពោះព្រះភក្ត្រខ្ញុំ។ ពេលនោះ វាមិនពិបាកក្នុងការស្រមៃទេ អំពីរបៀបដែលគាត់ដាក់អ្វីគ្រប់យ៉ាងដែលគាត់មាននៅក្នុងព្រះហស្តរបស់ខ្ញុំ របៀបដែលគាត់ បានលះបង់សូម្បីតែការសម្រេចចិត្តអំពីម្ហូបអាហារ សម្លៀកបំពាក់ ការដេក និងកន្លែងដែលគាត់រស់នៅ ហើយបែរមករីករាយនឹងភោគទ្រព្យរបស់ខ្ញុំអាស្រ័យតាមការសព្វព្រះហឫទ័យរបស់ខ្ញុំនៅក្នុងរបស់សព្វសារពើ។ ខ្ញុំបានដាក់គាត់ឲ្យស្ថិតក្រោមការល្បងលច្រើនរាប់មិនអស់ (ជាការល្បងលដែលជាធម្មតាធ្វើឲ្យគាត់ស្ទើរតែស្លាប់) ប៉ុន្តែក្នុងចំណោមការល្បងលជាច្រើនរយនេះ គាត់មិនដែលបាត់បង់ជំនឿលើខ្ញុំ ឬមានអារម្មណ៍ខកចិត្តចំពោះខ្ញុំម្ដងណាឡើយ។ សូម្បីតែពេលខ្ញុំមានបន្ទូលថាខ្ញុំបានបោះបង់ចោលគាត់ក៏ដោយ ក៏គាត់នៅតែមិនធ្លាក់ទឹកចិត្ត ហើយនៅតែបន្តស្រឡាញ់ខ្ញុំតាមរបៀបជាក់ស្ដែង និងស្របតាមគោលការណ៍អនុវត្តពីមុន។ ខ្ញុំបានត្រាស់ប្រាប់គាត់ថា ខ្ញុំនឹងមិនលើកសរសើរគាត់ទេ ទោះបីជាគាត់ស្រឡាញ់ខ្ញុំក៏ដោយ ហើយខ្ញុំនឹងបោះគាត់ចូលទៅក្នុងកណ្ដាប់ដៃរបស់សាតាំង។ ប៉ុន្តែក្រោមការល្បងលទាំងនេះ ដែលជាការល្បងលដែលមិនបានមកលើសាច់ឈាមរបស់គាត់ទេ តែជាពាក្យសំដីក្ដី គាត់នៅតែអធិស្ឋានដល់ខ្ញុំ ហើយនិយាយថា «ឱព្រះជាម្ចាស់អើយ! ក្នុងចំណោមស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ តើមានមនុស្សណាម្នាក់ ភាវៈណាមួយ ឬវត្ថុអ្វីមួយដែលមិនស្ថិតក្នុងព្រះហស្តរបស់ព្រះអង្គទេ ឱព្រះដ៏មានគ្រប់ចេស្ដាអើយ? នៅពេលព្រះអង្គពេញដោយសេចក្ដីមេត្តាករុណាចំពោះទូលបង្គំ ដួងចិត្តរបស់ទូលបង្គំត្រេកអរពន់ពេកណាស់ចំពោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គ។ នៅពេលព្រះអង្គជំនុំជម្រះទូលបង្គំ ថ្វីបើទូលបង្គំអាចនឹងគ្មានតម្លៃក្ដី ក៏ទូលបង្គំដឹងកាន់តែច្បាស់ពីការមិនអាចវាស់ស្ទង់បាននៃអំពើរបស់ព្រះអង្គដែរ ព្រោះព្រះអង្គពោរពេញទៅដោយសិទ្ធិអំណាច និងព្រះប្រាជ្ញាញាណ។ ថ្វីបើសាច់ឈាមរបស់ទូលបង្គំរងការលំបាកក្ដី ក៏វិញ្ញាណរបស់ទូលបង្គំធូរស្បើយដែរ។ តើធ្វើដូចម្ដេចឲ្យទូលបង្គំអាចនឹងមិនលើកសរសើរដល់ព្រះប្រាជ្ញាញាណ និងអំពើរបស់ព្រះអង្គបានទៅ? ទោះបីជាទូលបង្គំត្រូវស្លាប់បន្ទាប់ពីបានស្គាល់ព្រះអង្គក៏ដោយ តើធ្វើដូចម្ដេចទូលបង្គំអាចនឹងមិនធ្វើដូច្នោះដោយរីករាយ និងសប្បាយបានទៅ? ព្រះដ៏មានគ្រប់ចេស្ដាតែមួយអង្គគត់អើយ! តើព្រះអង្គពិតជាមិនសព្វព្រះហឫទ័យឲ្យទូលបង្គំឃើញព្រះអង្គទេឬ? តើទូលបង្គំពិតជាមិនសមនឹងទទួលការជំនុំជម្រះរបស់ព្រះអង្គទេឬ? តើវាអាចមានអ្វីមួយនៅក្នុងខ្លួនទូលបង្គំដែលព្រះអង្គមិនចង់ឃើញមែនទេ?» ក្នុងអំឡុងពេលល្បងលបែបនេះ សូម្បីតែពេត្រុសក៏មិនអាចយល់ពីព្រះហឫទ័យរបស់ខ្ញុំបានត្រឹមត្រូវដែរ នេះបានបញ្ជាក់ច្បាស់ថា គាត់មានមោទនភាព និងកិត្តិយសសមនឹងត្រូវបានខ្ញុំប្រើប្រាស់ (ទោះបីជាគាត់បានទទួលការជំនុំជម្រះរបស់ខ្ញុំដើម្បីឲ្យមនុស្សជាតិអាចមើលឃើញឫទ្ធា‌នុភាព និងសេចក្ដីក្រោធរបស់ខ្ញុំក៏ដោយ) ព្រមទាំងបញ្ជាក់ច្បាស់ថា គាត់មិនបានឈឺចាប់ដោយសារទុក្ខលំបាកទាំងនេះឡើយ។ ដោយសារតែភក្ដីភាពរបស់គាត់នៅចំពោះព្រះភក្ត្រខ្ញុំ និងដោយសារតែព្រះពររបស់ខ្ញុំដល់គាត់ គាត់បានធ្វើជាឧទាហរណ៍ និងជាគំរូដល់មនុស្សអស់ពេលច្រើនពាន់ឆ្នាំមកហើយ។ តើនេះមិនមែនជាអ្វីពិតប្រាកដដែលអ្នករាល់គ្នាគួរត្រាប់តាមទេឬ? ចូរគិតឲ្យបានវែងឆ្ងាយអំពីមូលហេតុដែលខ្ញុំបានប្រាប់ពីរឿងរ៉ាវដ៏វែងអន្លាយបែបនេះអំពីពេត្រុស ទាំងនេះគួរតែជាគោលការណ៍ដែលអ្នករាល់គ្នាធ្វើតាម។

ដកស្រង់ពី «ជំពូកទី ៦» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣២

ពេត្រុសបានដើរតាមព្រះយេស៊ូវអស់ពេលច្រើនឆ្នាំ ហើយក៏បានឃើញអ្វីនៅក្នុងទ្រង់ដែលគ្មាននរណាដូចទ្រង់ឡើយ។ ក្រោយពេលដើរតាមព្រះអង្គបានមួយឆ្នាំ ពេត្រុសត្រូវបានព្រះយេស៊ូវជ្រើសរើសធ្វើជាសាវ័កក្នុងចំណោមសាវ័កទាំងដប់ពីរ។ (ជាការពិតណាស់ ព្រះយេស៊ូវមិនបានមានបន្ទូលច្បាស់ពីចំណុចនេះទេ ហើយអ្នកផ្សេងទៀងក៏មិនបានដឹងពីការនេះដែរ។) នៅក្នុងជីវិត ពេត្រុសបានវាស់វែងខ្លួនឯងដោយការគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើ។ អ្វីដែលគួរកត់សម្គាល់ភាគច្រើន គឺមេរៀនដែលព្រះយេស៊ូវបានបង្រៀននោះ បានឆ្លាក់ជាប់នៅក្នុងដួងចិត្ដរបស់គាត់។ គាត់មានការលះបង់ និងមានភក្ដីភាពចំពោះព្រះយេស៊ូវ ហើយគាត់មិនដែលពោលពាក្យសោកសៅទាស់ប្រឆាំងនឹងព្រះអង្គឡើយ។ ជាលទ្ធផល គាត់បានក្លាយជាអ្នករួមដំណើរដ៏ស្មោះត្រង់របស់ព្រះយេស៊ូវទៅគ្រប់ទីកន្លែងដែលព្រះអង្គយាងទៅដល់។ ពេត្រុសសង្កេតមើលពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ព្រះបន្ទូលដ៏សុភាពទន់ភ្លន់របស់ព្រះអង្គ អ្វីដែលព្រះអង្គយកមកធ្វើជាអាហារ សំលៀកបំពាក់របស់ទ្រង់ ជម្រក និងរបៀបដែលព្រះអង្គធ្វើដំណើរ។ គាត់បានយកតម្រាប់តាមព្រះយេស៊ូវគ្រប់ការទាំងអស់។ គាត់មិនដែលរាប់ខ្លួនថាសុចរិតទេ ប៉ុន្ដែគាត់បានកំចាត់ចោលនូវអ្វីដែលចាស់គំរិល ដោយគាត់យកគំរូព្រះយេស៊ូវទាំងផ្នែកពាក្យសម្ដី និងទង្វើរបស់ព្រះអង្គ។ នៅពេលនោះ ពេត្រុសមានអារម្មណ៍ថា ស្ថានសួគ៌ និងផែនដី ព្រមទាំងរស់សព្វសារពើស្ថិតក្នុងព្រះហស្ដនៃព្រះដ៏មានគ្រប់ចេស្ដា ហើយដោយហេតុនេះ គាត់គ្មានការជ្រើសរើសសម្រាប់ខ្លួនឯងទេ។ ពេត្រុសក៏បានសន្មត់ថា ព្រះយេស៊ូវនេះហើយជាជម្រើស និងយកព្រះអង្គធ្វើជាគំរូ។ ជីវិតរបស់ព្រះយេស៊ូវបង្ហាញថា ព្រះអង្គមិនស្វែងរកសុចរិតចំពោះអ្វីដែលទ្រង់ធ្វើទេ ផ្ទុយពីការអួតអាងពីខ្លួនឯង ព្រះអង្គបណ្ដាលឲ្យមនុស្សមានសេចក្ដីស្រលាញ់។ រឿងជាច្រើនបានបង្ហាញថាព្រះយេស៊ូវជាអ្វី ហើយដោយបុព្វហេតុនេះ ពេត្រុសបានត្រាប់តាមព្រះអង្គគ្រប់យ៉ាង។ បទពិសោធន៍របស់ពេត្រុសបានផ្ដល់ឲ្យគាត់នូវការយល់ដឹងច្រើនជាងមុនអំពីភាពមានសេចក្ដីស្រលាញ់របស់ព្រះយេស៊ូវ ហើយគាត់ពោលយ៉ាងដូច្នេះថា «ខ្ញុំបានស្វែងរកព្រះដ៏មានគ្រប់ចេស្ដាពាសពេញសាកលលោក ហើយខ្ញុំបានរកឃើញនូវភាពអស្ចារ្យនៃស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើផង ហើយខ្ញុំបានទទួលនូវការយល់ដឹងយ៉ាងសន្ធឹកសន្ធាប់អំពីសេចក្ដីស្រលាញ់នៃព្រះដ៏មានគ្រប់ចេស្ដា។ យ៉ាងណាក្ដី ខ្ញុំមិនដែលមានសេចក្ដីស្រលាញ់ពិសេសអ្វីនៅក្នុងដួងចិត្ដខ្លួនឯងឡើយ ហើយខ្ញុំមិនដែលបានឃើញភាពដែលមានសេចក្ដីស្រលាញ់នៅក្នុងព្រះដ៏មានគ្រប់ចេស្ដាដោយផ្ទាល់ភ្នែករបស់ខ្ញុំដែរ។ ថ្ងៃនេះ ព្រះអង្គបានសរសើរខ្ញុំដោយសព្វព្រះទ័យ ហើយទីបំផុត ខ្ញុំបានទទួលអារម្មណ៍នៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ហើយ។ ទីបំផុតខ្ញុំរកឃើញថា វាមិនគ្រាន់តែជាការដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើដែលធ្វើឲ្យមនុស្សស្រលាញ់ព្រះអង្គទេ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ខ្ញុំបានរកឃើញនូវសេចក្ដីស្រលាញ់របស់ព្រះអង្គដែលឥតព្រំដែន។ តើវាអាចមានដែនកំណត់ចំពោះអ្វីដែលអាចមើលឃើញក្នុងពេលនេះបានយ៉ាងដូចម្ដេច?» ពេលវេលាចេះតែកន្លងផុតទៅ សេចក្ដីស្រលាញ់ជាច្រើនក៏បានជ្រាបចូលខ្លួនពេត្រុស។ គាត់ក្លាយជាអ្នកស្ដាប់បង្គាប់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវ ហើយជាការពិតណាស់ គាត់ក៏បានរងទុក្ខពីអតីតកាលមួយចំនួនដែរ។ នៅពេលដែលព្រះយេស៊ូវនាំគាត់ទៅជាមួយក្នុងពេលដែលព្រះអង្គបង្រៀននៅតំបន់ផ្សេងៗនោះ ពេត្រុសក៏តែងតែបន្ទាបខ្លួន និងស្ដាប់នូវសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ។ គាត់មិនដែលក្រអឺតក្រទម ដោយសារតែគាត់បានដើរតាមព្រះយេស៊ូវច្រើនឆ្នាំនោះទេ។ ក្រោយពេលព្រះយេស៊ូវមានបន្ទូលប្រាប់ថា មូលហេតុដែលទ្រង់យាងមកគឺដើម្បីសុគតលើឈើឆ្កាង ដើម្បីឲ្យទ្រង់អាចបញ្ចប់កិច្ចការរបស់ព្រះអង្គ ពេត្រុសតែងមានអារម្មណ៍តានតឹងនៅក្នុងចិត្ដ ហើយគាត់តែងលួចសម្រក់ទឹកភ្នែកតែម្នាក់ឯង។ យ៉ាងណាក៏ដោយ ថ្ងៃ«ដ៏អកុសល» នោះក៏បានមកដល់។ ក្រោយពេលព្រះយេស៊ូវត្រូវចាប់ខ្លួន ពេត្រុសសម្រក់ទឹកភ្នែកម្នាក់ឯងនៅលើទូករបស់គាត់ ហើយគាត់បានអធិស្ឋានយ៉ាងច្រើនអំពីសេចក្ដីនេះ។ ប៉ុន្ដែ នៅក្នុងចិត្ដរបស់គាត់ គាត់បានដឹងថា នេះជាបំណងព្រះហឬទ័យរបស់ព្រះវរបិតា ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានឡើយ។ គាត់នៅតែតានតឹងក្នុងចិត្ដ និងសម្រក់ទឹកភ្នែកតែម្នាក់ឯង ដោយសារតែសេចក្ដីស្រលាញ់របស់គាត់។ ជាការពិតណាស់ នេះជាភាពកំសោយរបស់មនុស្ស។ ដូចនេះ នៅពេលគាត់ដឹងថា ព្រះយេស៊ូវនឹងត្រូវគេបោះដែកគោលនៅលើឈើឆ្កាង គាត់សួរព្រះយេស៊ូវថា «ក្រោយពេលព្រះអង្គចាកចេញទៅ តើព្រះអង្គនឹងយាងត្រលប់មករកពួកយើង និងមើលថែពួកយើងដែរឬទេ? តើពួកយើងនៅតែអាចជួបព្រះអង្គដែរឬទេ?» ទោះបីជាពាក្យទាំងនេះហាក់ដូចជាឆោតល្ងង់ និងពោរពេញដោយគំនិតមនុស្សក្ដី ព្រះយេស៊ូវជ្រាបពីភាពជូរចត់នៃការឈឺចាប់របស់ពេត្រុស ដូច្នេះ តាមរយៈសេចក្ដីស្រលាញ់របស់ព្រះអង្គ ទ្រង់គិតដល់ចំណុចខ្សោយរបស់ពេត្រុស៖ «ពេត្រុសអើយ យើងបានស្រលាញ់អ្នក។ តើអ្នកដឹងទេ? ទោះបីគ្មានមូលហេតុនៅក្រោយអ្វីដែលអ្នកនិយាយ ព្រះបិតាបានសន្យាថា ក្រោយពេលយើងរស់ឡើងវិញ យើងនឹងលេចឡើងនៅចំពោះបណ្ដាជនរយៈពេល៤០ថ្ងៃ។ តើអ្នកមិនជឿថាវិញ្ញាណរបស់យើងនឹងផ្ដល់ព្រះគុណដល់អ្នករាល់គ្នាជាញឹកញាប់ទេឬ?» ទោះបីពេត្រុសមានអារម្មណ៍កក់ក្ដៅដោយពាក្យបន្ទូលទាំងនេះក្ដី គាត់នៅតែមានអារម្មណ៍ថាមាននរណាម្នាក់បានបាត់បង់ទៅ ហើយក្រោយពេលព្រះយេស៊ូវរស់ឡើងវិញ ព្រះអង្គបានលេចមកនៅចំពោះមុខគាត់ដោយបើកចំហរជាលើកដំបូង។ យ៉ាងណាក្ដី ដើម្បីការពារពេត្រុសពីការបន្ដប្រកាន់ខ្ជាប់នូវគំនិតរបស់គាត់ ព្រះយេស៊ូវបានបដិសេធអាហារដ៏មានតម្លៃដែលពេត្រុសបានរៀបចំសម្រាប់ព្រះអង្គ ហើយព្រះអង្គបានបាត់ព្រះកាយទៅវិញមួយរំពេច។ ចាប់ពីពេលនោះមក ពេត្រុសមានការយល់ដឹងស៊ីជម្រៅជាងមុនអំពីព្រះអម្ចាស់យេស៊ូវ ហើយគាត់ស្រលាញ់ទ្រង់កាន់តែខ្លាំងឡើង។ ក្រោយពេលព្រះអង្គរស់ឡើងវិញ ព្រះអង្គបានលេចមកនៅចំពោះមុខពេត្រុសជាញឹកញាប់។ ព្រះអង្គបានលេចមកនៅចំពោះមុខពេត្រុសលើសពីបីដង ក្រោយរយៈពេលសែសិបថ្ងៃបានមកដល់ ហើយទ្រង់ក៏បានយាងទៅនគរស្ថានសួគ៌។ ការលេចចេញមកម្ដងៗគឺនៅពេលដែលកិច្ចការព្រះវិញ្ញាណបរិសុទ្ធជិតបានបញ្ចប់ ហើយកិច្ចការថ្មីរៀបនឹងចាប់ផ្ដើម។

ពេញមួយជីវិត​របស់​​ពេត្រុស​ គាត់​នេសាទ​ត្រី​សម្រាប់​ចិញ្ចឹម​ជីវិត​ លើសពីនេះ​ទៅទៀត​ គាត់រស់នៅ​ដើម្បី​បង្រៀន​។ ក្នុង​អាយុ​ចុង​ក្រោយ​របស់​គាត់ គាត់​បាន​សរសេរ​កណ្ឌ​គម្ពីរ ពេត្រុសទី១ និង​ទី២ ក៏ដូច​ជា​សេចក្ដី​សំបុត្រ​មួយ​ចំនួន​ទៅកាន់​ក្រុមជំនុំនៅ​ក្រុង​​​ភីឡាដិល​ភាក្នុង​ពេល​នោះ​។ មនុស្ស​ក្នុង​កំឡុង​ពេលនេះ​មានការ​ប៉ះពាល់​ជាខ្លាំង​តាមរយៈគាត់។ ជំនួស​ឲ្យ​ការ​បង្រៀន​ពួកគេ​ដោយ​ប្រើប្រាស់​នូវ​សារ​របស់​ខ្លួន​ គាត់​បាន​បង្រៀន​ពួកគេ​​នូវ​មេរៀន​ដែល​អាច​រក​មក​អនុវត្ដ​ក្នុង​ជីវិត​បាន។ គាត់​មិន​ដែល​ភ្លេច​ពី​សេចក្ដី​បង្រៀន​របស់​ព្រះយេស៊ូវ​មុន​ពេល​ដែល​ទ្រង់​បាន​ចាក​ចេញ​ឡើយ ហើយ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ក៏បាន​ជំរុញគាត់​ពេញ​មួយ​ជីវិត។ ខណៈពេល​ដែលកំពុង​​ដើរ​តាម​ព្រះយេស៊ូវ​ គាត់បានតាំង​ចិត្ដ​តប​ស្នង​សេចក្ដី​ស្រលាញ់​របស់​ព្រះអម្ចាស់​ដោយ​ការ​ស្លាប់​របស់​​គាត់​ និង​ដើរ​តាម​គំរូ​របស់​ព្រះអង្គ​លើ​គ្រប់​កិច្ចការ​ទាំង​អស់។ ព្រះយេស៊ូវ​ទ្រង់​យល់​ស្រប​នឹង​ការ​នេះ ដូច្នេះ​ពេល​​ពេត្រុស​មាន​អាយុ​៥៣​ឆ្នាំ (ក្រោយ​ពេល​ព្រះយេស៊ូវ​ចាក​ចេញ​ទៅ​អស់​ជាង​២០​ឆ្នាំ) ព្រះយេស៊ូវ​ក៏បាន​លេច​ឡើង​នៅចំពោះគាត់ ដើម្បី​ជួយ​​បំពេញ​សេចក្ដី​ប្រាថ្នា​របស់​គាត់។ រយៈពេល​ប្រាំពីរ​ឆ្នាំ​ក្រោយ​ពី​ពេល​នោះមក​​ ​ពេត្រុស​បាន​ចំណាយ​ពេល​ក្នុង​ជីវិត​របស់​គាត់ ​ដើម្បី​ស្គាល់​ខ្លួន​ឯង​។ ថ្ងៃ​មួយ នៅ​ពេល​ចុង​ក្រោយ​នៃ​រយៈពេល​ប្រាំ​ពីរ​​ឆ្នាំ​នេះ គាត់​ត្រូវ​បាន​គេ​ឆ្កាង​ដាក់​ក្បាល​ចុះ​ក្រោម ដែល​នាំ​ឲ្យ​ជីវិត​មិន​ធម្មតា​របស់​គាត់បាន​មក​ដល់​ទី​បញ្ចប់។ ​

ដកស្រង់ពី «ជីវិតពេត្រុស» ស្ដីពី ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣៣

តើឥទ្ធិពលនៃភាពងងឹតគឺជាអ្វី? «ឥទ្ធិពលនៃភាពងងឹត» នេះ គឺជាឥទ្ធិពលនៃការបោកបញ្ឆោត សេចក្ដីខូចអាក្រក់ ការចាប់ចង និងការគ្រប់គ្រងមនុស្សរបស់សាតាំង ឥទ្ធិពលរបស់សាតាំងនេះហើយគឺជាឥទ្ធិពលដែលមានលក្ខណៈនៃសេចក្ដីស្លាប់។ អស់អ្នកដែលរស់នៅក្រោមអំណាចរបស់សាតាំងត្រូវដាក់ទោសឲ្យវិនាសអន្តរាយ។

តើអ្នកអាចគេចចេញពីឥទ្ធិពលនៃភាពងងឹតក្រោយពីទទួលបានជំនឿលើព្រះជាម្ចាស់បានដោយរបៀបណា? នៅពេលដែលអ្នកបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្មោះត្រង់ អ្នកបង្វែរដួងចិត្ដរបស់អ្នកទៅរកព្រះអង្គទាំងស្រុង ក្នុងដំណាក់កាលនេះ ដួងចិត្តរបស់អ្នកនឹងត្រូវបណ្ដាលដោយព្រះវិញ្ញាណនៃព្រះ។ អ្នករឹតតែព្រមថ្វាយខ្លួនឯងផ្ទាល់ចំពោះព្រះជាម្ចាស់ទាំងស្រុង ហើយនៅពេលនេះ អ្នកបានគេចផុតពីឥទ្ធិពលនៃភាពងងឹតហើយ។ ប្រសិនបើទង្វើគ្រប់យ៉ាងដែលមនុស្សធ្វើ គឺជាទង្វើដែលធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ និងស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ នោះគេជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅស្ថិតក្រោមការថែរក្សា និងការការពាររបស់ទ្រង់។ ប្រសិនបើមនុស្សមិនអាចអនុវត្ដព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ប្រសិនបើគេតែងតែព្យាយាមបញ្ឆោតព្រះអង្គ ដោយធ្វើល្អបង្គ្រប់កិច្ចចំពោះព្រះអង្គ ហើយមិនជឿលើព្រះវត្ដមានគង់នៅរបស់ព្រះអង្គ—អ្នកទាំងនេះហើយគឺជាមនុស្សទាំងអស់ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទទួលបានការសង្គ្រោះពីព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង ពោលគឺ ពួកគេទាំងអស់គ្នារស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនជឿលើព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅ ក្រោមអំណាចគ្រប់គ្រងរបស់សាតាំង។ សូម្បីតែមនុស្សដែលជឿលើព្រះវត្ដមានគង់នៅរបស់ព្រះជាម្ចាស់ក៏ប្រហែលជាមិនចាំបាច់កំពុងតែរស់ក្នុងពន្លឺរបស់ព្រះជាម្ចាស់ដែរ ដ្បិតតាមពិត អស់អ្នកដែលជឿលើទ្រង់ ក៏ប្រហែលជាមិនមែនកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយក៏មិនអាចចុះចូលនឹងព្រះជាម្ចាស់បានដែរ។ មនុស្សមានដែនកំណត់ចំពោះការជឿលើព្រះជាម្ចាស់ ហើយដោយសារមនុស្សគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ នោះគេនៅតែកំពុងរស់នៅជាមួយនឹងក្រឹត្យក្រមចាស់គំរឹល រស់នៅក្នុងន័យពាក្យដែលគ្មានបានការ នៅក្នុងជីវិតមួយដែលងងឹត មិនច្បាស់លាស់ មិនត្រូវបានបន្សុទ្ធដោយព្រះជាម្ចាស់ទាំងស្រុង ហើយមិនត្រូវបានទទួលយកទាំងស្រុងពីព្រះអង្គដែរ។ ដូចនេះ សូម្បីតែមនុស្សដែលជឿលើព្រះជាម្ចាស់ ក៏ប្រហែលជាកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតដែរ ដ្បិតពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាមិនបាច់និយាយក៏ដឹងដែរថា អ្នកដែលមិនជឿលើព្រះជាម្ចាស់ គេកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទាន់បានទទួលនូវព្រះគុណ និងក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ និងមនុស្សដែលមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺគេកំពុងតែស្ថិតនៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយមនុស្សដែលអាស្រ័យផលនៃព្រះគុណរបស់ព្រះជាម្ចាស់ ប៉ុន្តែ មិនទាន់ស្គាល់ទ្រង់នៅឡើយ គេក៏ស្ថិតនៅក្នុងអំណាចនៃភាពងងឹត សឹងតែគ្រប់ពេលដែរ។ ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែ បែរជាចំណាយពេលភាគច្រើនក្នុងជីវិតរបស់គាត់ រស់នៅក្រោមឥទ្ធិពលនៃភាពងងឹត នោះវត្ដមានជីវិតមនុស្សម្នាក់នេះ បានបាត់បង់អត្ថន័យរបស់វារួចទៅហើយ ចំណែកឯមនុស្សដែលមិនជឿថា មានព្រះជាម្ចាស់វិញ តើមានអ្វីត្រូវយកមកនិយាយទៀត?

មនុស្សណាដែលមិនអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ឬមនុស្សដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចធ្វើតាមសេចក្ដីតម្រូវរបស់ព្រះអង្គបាន គេគឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ គឺមានតែមនុស្សដែលព្យាយាមឲ្យបានសេចក្ដីពិត និងមនុស្សដែលមានសមត្ថភាពបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបទទួលព្រះពរពីព្រះអង្គ ហើយមានតែពួកគេទេ ទើបអាចគេចផុតពីឥទ្ធិពលនៃភាពងងឹតបាន។ មនុស្សដែលមិនត្រូវបានដោះលែង ជាមនុស្សដែលតែងតែត្រូវបានគ្រប់គ្រង ដោយអ្វីមួយជាក់លាក់ និងមនុស្សដែលមិនអាចថ្វាយដួងចិត្ដរបស់គេដល់ព្រះជាម្ចាស់បាន សុទ្ធតែជាមនុស្សដែលស្ថិតក្រោមចំណងរបស់សាតាំង ជាមនុស្សដែលរស់នៅក្នុងលក្ខណៈនៃសេចក្ដីស្លាប់។ មនុស្សមិនស្មោះត្រង់ចំពោះកាតព្វកិច្ចខ្លួន មនុស្សមិនស្មោះត្រង់ចំពោះបញ្ញត្តិព្រះជាម្ចាស់ និងមនុស្សដែលខកខានមិនបានបំពេញតួនាទីរបស់ខ្លួន នៅក្នុងក្រុមជំនុំ គឺសុទ្ធតែជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមានចេតនារំខានដល់សកម្មភាពពួកជំនុំ មនុស្សដែលមានចេតនាសាបព្រោះជម្លោះបែកបាក់រវាងបងប្អូនប្រុសស្រី ឬមនុស្សដែលបង្កើតបក្សពួកនិយម គឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតកាន់តែជ្រៅ ដោយស្ថិតក្នុងចំណងរបស់សាតាំង។ មនុស្សដែលមានសម្ពន្ធភាពខុសប្រក្រតីជាមួយព្រះជាម្ចាស់ មនុស្សដែលតែងតែមានការចង់បានពន់ប្រមាណ មនុស្សដែលតែងតែចង់បានអត្ថប្រយោជន៍ និងមនុស្សដែលមិនស្វែងរកការផ្លាស់ប្រែនិស្ស័យរបស់ខ្លួន គឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលតែងតែធ្វេសប្រហែស និងមិនដែលយកចិត្តទុកដាក់អនុវត្ដនូវសេចក្ដីពិតរបស់ខ្លួន និងមនុស្សដែលមិនព្យាយាមបំពេញបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ ព្យាយាមបំពេញតាមតែសាច់ឈាមរបស់ខ្លួនវិញនោះ ក៏ជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ដែលហ៊ុំព័ទ្ធដោយសេចក្ដីស្លាប់ដែរ។ មនុស្សដែលចូលរួមក្នុងភាពវៀចវេរ និងការបោកបញ្ឆោតពេលធ្វើការថ្វាយព្រះជាម្ចាស់ មនុស្សដែលប្រឈមមុខនឹងព្រះជាម្ចាស់ ដោយកិរិយាបង្គ្រប់កិច្ច មនុស្សដែលបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សដែលតែងតែរៀបផែនការសម្រាប់ខ្លួនឯង គឺជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនអាចស្រលាញ់ព្រះជាម្ចាស់អស់ពីចិត្ដ មនុស្សដែលមិនព្យាយាមឲ្យបានសេចក្ដីពិត និងមនុស្សដែលមិនផ្ដោតលើការផ្លាស់ប្រែនិស្ស័យរបស់ខ្លួន គឺជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣៤

ប្រសិនបើអ្នកចង់ឲ្យព្រះជាម្ចាស់សរសើរ ដំបូងឡើយ អ្នកត្រូវតែគេចចេញពីឥទ្ធិពលនៃភាពងងឹតរបស់សាតាំង ដោយបើកដួងចិត្ដរបស់អ្នកចំពោះព្រះជាម្ចាស់ រួចបង្វែរដួងចិត្តនេះទៅរកព្រះអង្គទាំងស្រុងវិញ។ តើព្រះជាម្ចាស់ស្ងើចសរសើរកិច្ចការដែលអ្នកកំពុងតែធ្វើពេលនេះដែរឬទេ? តើអ្នកបានបែរចិត្ដទៅរកព្រះជាម្ចាស់ ហើយឬនៅ? តើកិច្ចការដែលអ្នកបានធ្វើ គឺជាកិច្ចការដែលព្រះជាម្ចាស់បានបង្គាប់ឲ្យអ្នកមែនទេ? តើកិច្ចការទាំងនោះ ស្របនឹងសេចក្ដីពិតដែរឬទេ? ចូរពិនិត្យពិច័យខ្លូនអ្នកគ្រប់ពេលវេលា និងផ្ដោតលើការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរបើកដួងចិត្ដអ្នកនៅចំពោះព្រះជាម្ចាស់ ស្រលាញ់ទ្រង់ដោយស្មោះត្រង់ និងលះបង់ខ្លួនឯងថ្វាយព្រះជាម្ចាស់ដោយភក្ដីភាព។ មនុស្សដែលធ្វើដូច្នេះនឹងទទួលបានការលើកសរសើរពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

មនុស្សដែលជឿលើព្រះជាម្ចាស់ តែមិនព្យាយាមឲ្យបានសេចក្ដីពិត គ្មានផ្លូវអាចគេចផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ មនុស្សដែលមិនរស់នៅក្នុងភាពស្មោះត្រង់ មនុស្សប្រព្រឹត្ដនៅចំពោះមុខអ្នកដទៃផ្សេង ហើយប្រព្រឹត្ដនៅក្រោយខ្នងអ្នកដទៃផ្សេង មនុស្សដែលបង្ហាញនូវការបន្ទាបខ្លួន ការអត់ធ្មត់ និងសេចក្ដីស្រលាញ់ ទាំងដែលចរិតពិតរបស់គេ គឺបោកប្រាស់ មានល្បិចកល និងគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ មនុស្សបែបនេះហើយ គឺជាអ្នកតំណាងទូទៅរបស់មនុស្ស ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ពួកគេគឺជាពួកមនុស្សប្រភេទតែមួយនឹងសត្វពស់។ មនុស្សដែលជឿលើព្រះជាម្ចាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មនុស្សដែលគិតថា ខ្លួនឯងសុចរិត និងមានឬកខ្ពស់ មនុស្សអួតអាង និងមនុស្សដែលការពារឋានៈខ្លួនឯង គឺជាមនុស្សដែលស្រលាញ់សាតាំង និងប្រឆាំងទាស់នឹងសេចក្ដីពិត។ មនុស្សទាំងនេះតតាំងនឹងព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិទាំងស្រុងរបស់សាតាំងផង។ មនុស្សដែលមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ មនុស្សដែលមិនបម្រើព្រះជាម្ចាស់ដោយអស់ពីចិត្ដ មនុស្សដែលតែងតែខ្វល់ខ្វាយតែពីរបស់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួនឯង មនុស្សដែលមិនអាចលះបង់គ្រប់យ៉ាង ដើម្បីថ្វាយខ្លួនឯងទៅព្រះជាម្ចាស់ និងមនុស្សដែលមិនរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ គឺជាមនុស្សដែលនៅក្រៅព្រះបន្ទូលរបស់ព្រះអង្គ។ មនុស្សបែបនេះមិនអាចទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ។

នៅពេលព្រះជាម្ចាស់បានបង្កើតមនុស្សមក គឺដើម្បីឲ្យពួកគេអាចរីករាយនឹងភាពសម្បូរណ៍សប្បាយរបស់ទ្រង់ ហើយស្រលាញ់ទ្រង់ មនុស្សមុខជារស់នៅក្នុងពន្លឺរបស់ព្រះអង្គ តាមវិធីនេះ។ សព្វថ្ងៃនេះ មនុស្សដែលមិនអាចស្រលាញ់ព្រះជាម្ចាស់ គេមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះអង្គ មិនអាចថ្វាយដួងចិត្ដរបស់ខ្លួនទាំងស្រុងដល់ព្រះអង្គ មិនអាចមានចិត្ដដូចព្រះហឫទ័យរបស់ទ្រង់ និងមិនអាចរែកពុនបន្ទុករបស់ព្រះអង្គ ដូចជាបន្ទុករបស់ខ្លួនបាន—ពន្លឺរបស់ព្រះជាម្ចាស់ មិនចាំងចែងលើមនុស្សប្រភេទនេះទេ ដូច្នេះ ពួកគេទាំងអស់នោះកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ពួកគេស្ថិតលើផ្លូវផ្ទុយគ្នាស្រឡះពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្នុងកិច្ចការដែលគេធ្វើ សូម្បីសេចក្ដីពិតតែមួយសរសៃ ក៏គ្មានផង។ ពួកគេកំពុងតែត្រាំត្រែងក្នុងភក់ជ្រាំជាមួយសាតាំង ពួកគេគឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ប្រសិនបើអ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿយៗ ហើយយកចិត្ដទុកដាក់ចំពោះបំណងព្រះហឫទ័យទ្រង់ ព្រមទាំងយកព្រះបន្ទូលទ្រង់មកអនុវត្ដ នោះអ្នកគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ហើយ ហើយអ្នកក៏ជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ តើអ្នកព្រមគេចចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយរស់នៅក្រោមពន្លឺរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នករស់នៅ ក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមានឱកាសអនុវត្តកិច្ចការរបស់ទ្រង់ ប្រសិន បើអ្នករស់នៅក្រោមឥទ្ធិពលរបស់សាតាំង នោះអ្នកនឹងមិនផ្ដល់ឱកាសបែបនេះដល់ព្រះវិញ្ញាណឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានអនុវត្តលើមនុស្ស ពន្លឺដែលព្រះអង្គចាំងលើពួកគេ ព្រមទាំងទំនុកចិត្ដដែលទ្រង់ប្រទានដល់ពួកគេ ស្ថិតស្ថេរតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន ហើយមិនបានយកចិត្ដទុកដាក់ទេនោះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងទៅហួសពីពួកគេ។ ប្រសិនបើមនុស្សរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយពួកគេ ព្រមទាំងអនុវត្តកិច្ចការចំពោះពួកគេផង។ ប្រសិនបើមនុស្សមិនរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងចំណងរបស់សាតាំងហើយ។ ប្រសិនបើមនុស្សរស់នៅជាមួយនឹងនិស្ស័យខូចអាក្រក់ នោះពួកគេគ្មានវត្ដមាននៃកិច្ចការរបស់ព្រះវិញ្ញាញបរិសុទ្ធឡើយ។ ប្រសិនបើអ្នករស់នៅក្នុងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នករស់នៅក្នុងសភាពដែលព្រះជាម្ចាស់តម្រូវ នោះអ្នកក៏ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលជាកម្មសិទ្ធិរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់នឹងត្រូវអនុវត្តមកលើអ្នក ប្រសិនបើអ្នកមិនមែនកំពុងរស់នៅក្នុងដែនកំណត់នៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តែបែរជាកំពុងរស់នៅក្រោមអំណាចរបស់សាតាំង នោះច្បាស់ណាស់ថា អ្នកកំពុងតែរស់នៅក្នុងសេចក្ដីខូចអាក្រក់របស់សាតាំងហើយ។ មានតែតាមរយៈការរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការថ្វាយដួងចិត្ដរបស់អ្នកទៅទ្រង់ទេ ទើបអ្នកអាចធ្វើតាមសេចក្ដីតម្រូវរបស់ទ្រង់បាន អ្នកត្រូវតែធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូល ដោយយកព្រះសូរសៀងរបស់ទ្រង់មកធ្វើជាគ្រឹះនៃវត្ដមានជីវិត និងជាតថភាពរបស់អ្នក ហើយធ្វើជាសេចក្ដីនៅក្នុងជីវិតរបស់អ្នក ដល់ពេលនោះទើបអ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពិតជាអនុវត្ដតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងអនុវត្តកិច្ចការមកលើអ្នក ហើយអ្នកនឹងបានរស់នៅក្រោមព្រះពររបស់ទ្រង់ រស់នៅក្នុងពន្លឺនៃព្រះភក្រ្ដរបស់ព្រះអង្គ អ្នកនឹងយល់ដឹងអំពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុវត្ត ហើយអ្នកនឹងបានស្គាល់នូវអំណរក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣៥

ដើម្បីគេចចេញពីឥទ្ធិពលនៃភាពងងឹត ជាដំបូង អ្នកត្រូវស្មោះត្រង់នឹងព្រះជាម្ចាស់ និងមានចិត្ដព្យាយាមឲ្យបានសេចក្ដីពិត នោះទើបអ្នកអាចមានភាវៈដ៏ត្រឹមត្រូវ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាលក្ខខណ្ឌតម្រូវជាមុន សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត។ ការដែលគ្មានភាវៈដ៏ត្រឹមត្រូវ ជាការវៀចវេរចំពោះព្រះជាម្ចាស់ និងគ្មានចិត្ដចង់ស្វែងរកសេចក្ដីពិត ហើយការគេចចេញពីឥទ្ធិពលនៃភាពងងឹតនោះ គឺមិនបាច់ឆ្ងល់ទេ។ បន្ទូលរបស់ខ្ញុំជាមូលដ្ឋានរបស់មនុស្ស សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយមនុស្សណាដែលមិនអាចអនុវត្ដតាមបន្ទូលរបស់ខ្ញុំ នឹងមិនអាចគេចផុតពីចំណងឥទ្ធិពលនៃភាពងងឹតឡើយ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាការរស់នៅក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការរស់នៅក្នុងភាវៈនៃការស្វែងរកសេចក្ដីពិត ការរស់នៅក្នុងតថភាពនៃការលះបង់ជីវិតរបស់មនុស្សម្នាក់ ដោយភាពស្មោះត្រង់ សម្រាប់ប្រយោជន៍ព្រះជាម្ចាស់ និងជាការរស់នៅក្នុងភាវៈនៃការស្រលាញ់ព្រះជាម្ចាស់ដោយភាពពិតត្រង់។ មនុស្សដែលរស់នៅក្នុងភាវៈ និងរស់នៅក្នុងតថភាពនេះ នឹងផ្លាស់ប្រែបន្ដិចម្ដងៗ ពេលពួកគេចូលក្នុងជម្រៅនៃសេចក្ដីពិត ហើយពួកគេនឹងផ្លាស់ប្រែ នៅពេលដែលកិច្ចការនេះ ចូលកាន់តែជ្រៅ ហើយនៅចុងបញ្ចប់ ពួកគេប្រាកដជាក្លាយជាមនុស្សដែលព្រះជាម្ចាស់ទទួលយក ហើយជាមនុស្សដែលស្រលាញ់ព្រះជាម្ចាស់ ពិតប្រាកដ។ មនុស្សដែលបានគេចផុតពីឥទ្ធិពលនៃភាពងងឹត អាចដឹងច្បាស់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយយល់ដឹងពីព្រះហឫទ័យទ្រង់បន្ដិចម្ដងៗ គង់មានថ្ងៃមួយ គេក៏ក្លាយជាមិត្តសម្លាញ់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែគ្មានគំនិតយល់ដឹងបែបរវើរវាយ ចំពោះព្រះជាម្ចាស់ និងមិនប្រឆាំងទាស់នឹងទ្រង់ឡើយ តែពួកគេថែមទាំងស្អប់គំនិតរវើរវាយ និងការបះបោរដែលពួកគេធ្លាប់មានពីមុនមកទៀតផង ហើយសេចក្ដីស្រលាញ់ដ៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ក៏ផុសឡើងនៅក្នុងចិត្ដរបស់ពួកគេ។ មនុស្សដែលមិនអាចគេចផុតពីឥទ្ធិពលនៃភាពងងឹត គឺសុទ្ធតែជាមនុស្សដែលចាប់អារម្មណ៍តែនឹងសាច់ឈាមទាំងស្រុង ហើយពោរពេញដោយការបះបោរ ដួងចិត្ដរបស់ពួកគេ ពោរពេញដោយគំនិតរបស់មនុស្ស និងទស្សនៈជាច្រើន សម្រាប់ការរស់នៅ ក៏ដូចជាចេតនាផ្ទាល់ខ្លួន និងការសញ្ជឹងគិតរបស់ពួកគេ។ អ្វីដែលព្រះជាម្ចាស់តម្រូវគឺ សេចក្ដីស្រលាញ់តែមួយពីមនុស្ស អ្វីដែលព្រះអង្គតម្រូវ គឺឲ្យមនុស្សចាប់អារម្មណ៍តែនឹងព្រះបន្ទូលរបស់ទ្រង់ ហើយមានដួងចិត្ដមួយដែលពេញដោយក្ដីស្រលាញ់សម្រាប់ព្រះអង្គ។ ការរស់នៅក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់ ការស្វែងរកសេចក្ដីដែលគេគួរស្វែងរក នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ការស្រលាញ់ព្រះជាម្ចាស់ដើម្បីបានព្រះបន្ទូលទ្រង់ ការរត់ដើម្បីព្រះបន្ទូលទ្រង់ ការរស់នៅដើម្បីឲ្យបានព្រះបន្ទូលទ្រង់—ទាំងនេះសុទ្ធតែជាគោលដៅ ដែលមនុស្សគួរប្រឹងប្រែងសម្រេចឲ្យបាន។ គ្រប់យ៉ាងត្រូវតែស្អាងឡើងលើព្រះបន្ទូលរបស់ទ្រង់ មានតែបែបនេះទេ ទើបមនុស្សអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនប្រដាប់ខ្លួនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគេគ្រាន់តែជាដង្កូវមួយក្បាលរបស់សាតាំងប៉ុណ្ណោះ! ចូរថ្លឹងថ្លែងសេចក្ដីនេះមើលវា៖ តើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចាក់គ្រឹះក្នុងជីវិតអ្នកច្រើនប៉ុនណា? តើក្នុងកិច្ចការណាខ្លះ ដែលអ្នកកំពុងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើក្នុងកិច្ចការណាខ្លះ ដែលអ្នករស់នៅមិនស្របតាមព្រះបន្ទូលរបស់ទ្រង់? ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានឥទ្ធិពលទាំងស្រុងលើអ្នកទេ តើក្នុងចិត្ដរបស់អ្នកកំពុងមានអ្វីឲ្យប្រាកដ? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក តើអ្នកកំពុងត្រូវសាតាំងគ្រប់គ្រង ឬអ្នកកំពុងតែមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើព្រះបន្ទូលរបស់ទ្រង់ ជាមូលដ្ឋាននៃសេចក្ដីអធិស្ឋានរបស់អ្នកដែរឬទេ? តើអ្នកបានចេញផុតពីភាវៈអគតិ តាមរយៈការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយមែនទេ? ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាមូលដ្ឋាននៃវត្ដមានជីវិតរបស់អ្នកនេះហើយ គឺជាអ្វីដែលគ្រប់គ្នា គួរយកមកអនុវត្តក្នុងជីវិត។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនស្ថិតក្នុងជីវិតរបស់អ្នកទេ នោះអ្នកកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតហើយ អ្នកកំពុងតែបះបោរទាស់នឹងព្រះជាម្ចាស់ អ្នកកំពុងតែតតាំងនឹងទ្រង់ ហើយអ្នកកំពុងបន្ទាបបន្ថោកព្រះនាមទ្រង់ហើយ។ ជំនឿដែលមនុស្សបែបនេះមានចំពោះព្រះជាម្ចាស់ គឺជាការបំភាន់ និងជាការរំខានសុទ្ធសាធ។ តើជីវិតរបស់អ្នក បានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាហើយ? តើជីវិតរបស់អ្នក មិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់ ច្រើនប៉ុនណា? តើព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ពីអ្នក សម្រេចបានច្រើនប៉ុនណាហើយ? តើព្រះបន្ទូលដែលនៅក្នុងអ្នក បានបាត់បង់អស់ ច្រើនប៉ុណ្ណាហើយ? តើអ្នកបានពិចារណាអំពីសេចក្ដីទាំងនេះ ឲ្យបានដឹតដល់ទេ?

ការគេចចេញពីឥទ្ធិពលនៃសេចក្ដីងងឹត ទាមទារឲ្យមានទាំងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការរួមចំណែកពីការតាំងចិត្តរបស់មនុស្ស។ ហេតុអ្វីបានជាខ្ញុំពោលថា មនុស្សមិនដើរលើផ្លូវត្រូវ? មនុស្សដែលកំពុងតែដើរលើផ្លូវត្រឹមត្រូវ ដំបូងគេអាចថ្វាយដួងចិត្ដរបស់ខ្លួនទៅព្រះជាម្ចាស់។ នេះជាគឺជាភារកិច្ចមួយដែលត្រូវចំណាយពេលវេលាយូរ ដើម្បីយកមកអនុវត្ត ដ្បិតមនុស្សលោកតែងតែ រស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយក៏បានឋិតនៅក្រោមចំណងរបស់អារក្សសាតាំងរាប់ពាន់ឆ្នាំដែរ។ ដូចនេះ ការចូលក្នុងផ្លូវនេះ មិនអាចសម្រេចបានត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះឡ់យ។ ថ្ងៃនេះ ខ្ញុំលើកពីបញ្ហានេះឡើយ ដើម្បីឲ្យមនុស្សអាចទទួលបានការយល់ដឹងអំពីភាវៈរបស់ខ្លួន នៅពេលដែលមនុស្សលោកអាចដឹងថា អ្វីទៅជាឥទ្ធិពលនៃភាពងងឹត និងដឹងអំពីអត្ថន័យនៃការរស់នៅក្នុងពន្លឺហើយ នោះការចូលក្នុងផ្លូវនេះ ក៏កាន់តែងាយស្រួលដែរ។ នេះដោយសារតែអ្នកត្រូវដឹងថា អ្វីជាឥទ្ធិពលរបស់សាតាំង មុនពេលដែលអ្នកអាចគេចផុតពីវា មានតែក្រោយពេលដែលអ្នកបានដឹង ទើបអ្នកមានវិធីបណ្ដេញវាចេញ។ អ្វីដែលត្រូវធ្វើបន្ទាប់ទៀតនោះ គឺជាកិច្ចការដែលមនុស្សត្រូវធ្វើខ្លួនឯង។ ចូរយកកិច្ចការគ្រប់យ៉ាងមកអនុវត្ត ដោយចាប់ផ្ដើមពីគំនិតវិជ្ជមាន ហើយកុំរង់ចាំ ដោយមិនធ្វើអ្វីសោះឡើយ។ មានតែវិធីនេះទេ ទើបអាចឲ្យព្រះជាម្ចាស់ទទួលយកអ្នកបាន។

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣៦

ព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់សុទ្ធតែវាយចំចំណុចស្លាប់របស់យើង ដោយធ្វើឲ្យយើងរងរបួស និងពេញដោយភាពភ័យខ្លាច។ ទ្រង់លាតត្រដាងសញ្ញាណរបស់យើង ការស្រមើស្រមៃរបស់យើង និងនិស្ស័យខូចអាក្រក់របស់យើង។ ចាប់ពីអ្វីៗគ្រប់យ៉ាងដែលយើងនិយាយ និងអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ រហូតទៅដល់គំនិត និងយោបល់គ្រប់យ៉ាងរបស់យើង ធម្មជាតិ និងសារជាតិរបស់យើង គឺសុទ្ធតែត្រូវបានបើកសម្ដែងឲ្យឃើញតាមរយៈព្រះបន្ទូលទ្រង់ ដែលធ្វើឲ្យយើងស្ថិតក្នុងសភាពភ័យខ្លាច និងញាប់ញ័រដោយគ្មានកន្លែងដើម្បីលាក់បាំងភាពអាម៉ាស់របស់ខ្លួន។ ទ្រង់មានបន្ទូលប្រាប់យើងអំពីសកម្មភាព គោលបំណង និងចេតនារបស់យើងម្ដងមួៗ សូម្បីតែនិស្ស័យខូចអាក្រក់របស់យើង ដែលយើងខ្លួនឯងមិនធ្លាប់ដឹងក៏ដោយ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាភាពមិនគ្រប់លក្ខណ៍ដ៏អាក្រក់របស់យើងត្រូវបានលាតត្រដាងឲ្យគេឃើញ និងត្រូវបានយកឈ្នះទាំងស្រុង។ ទ្រង់ជំនុំជម្រះយើងដោយព្រោះការប្រឆាំងនឹងទ្រង់ ហើយវាយផ្ចាលយើងដោយព្រោះការប្រមាថ និងការថ្កោលទោសទ្រង់ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ថា នៅក្នុងព្រះនេត្រទ្រង់ យើងគ្មានលក្ខណៈដែលសមនឹងការប្រោសលោះសូម្បីតែមួយ ដ្បិតយើងគឺជាសាតាំងដែលមានជីវិត។ សេចក្ដីសង្ឃឹមរបស់យើងត្រូវរលាយសាបសូន្យអស់ យើងលែងហ៊ានធ្វើការទាមទារដោយមិនសមហេតុផល ឬក៏បំពេញតាមក្ដីសង្ឃឹមណាមួយចំពោះទ្រង់ទៀតហើយ សូម្បីតែក្ដីសុបិនរបស់យើងក៏រលាយបាត់ទៅក្នុងពេលមួយយប់ដែរ។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចស្រមៃគិតដល់ ហើយគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចទទួលយកបានឡើយ។ នៅក្នុងខណៈពេលនេះ យើងបាត់បង់លំនឹងខាងក្នុងរបស់យើង ហើយមិនដឹងថាត្រូវបន្ដដំណើរនៅលើផ្លូវដែលនៅខាងមុខ ឬបន្ដជំនឿរបស់យើងដោយរបៀបណាឡើយ។ វាហាក់ដូចជាសេចក្ដីជំនឿរបស់យើងបានត្រលប់ទៅជាជ្រុងការ៉េមួយ ហើយហាក់ដូចជាយើងមិនដែលជួបជាមួយព្រះអម្ចាស់យេស៊ូវ ឬក៏មិនធ្លាប់ស្គាល់ទ្រង់សោះ។ អ្វីៗគ្រប់យ៉ាងដែលនៅមុខភ្នែកយើង ធ្វើឲ្យយើងមានភាពអល់អែក និងរារែកមិនដាច់ស្រេច។ យើងមានការស្រងាកចិត្ត យើងខកចិត្ត ហើយនៅក្នុងជម្រៅចិត្តយើងមានកំហឹង និងសេចក្ដីស្អប់ខ្ពើមដែលមិនអាចកែប្រែបាន។ យើងព្យាយាមបន្ធូរអារម្មណ៍ និងរកផ្លូវចេញ ហើយលើសពីនោះទៀត គឺបន្ដរង់ចាំព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៃយើង ដែលយើងអាចចាក់បង្ហូរដួងចិត្តរបស់យើងទៅកាន់ទ្រង់បាន។ ទោះបីជាមានពេលខ្លះ នៅពេលដែលយើងបង្ហាញខ្លួននៅខាងក្រៅថាយើងគឺជាមនុស្សពូកែ មិនក្រអឺតក្រទម និងបន្ទាបខ្លួនក៏ដោយ ក៏ក្នុងដួងចិត្តរបស់យើងបានទទួលរងនូវអារម្មណ៍បាត់បង់ម្យ៉ាងដែលយើងមិនធ្លាប់មានពីមុនមកដែរ។ ទោះបីជាពេលខ្លះ យើងហាក់ដូចស្ងប់ស្ងាត់ខុសពីធម្មតានៅផ្នែកខាងក្រៅក៏ដោយ ក៏ចិត្តគំនិតរបស់យើងកំពុងគ្រហឹមដោយទារុណកម្មដូចជាសមុទ្រដែលមានព្យុះ។ ការជំនុំជម្រះ និងការវាលផ្ចាលរបស់ទ្រង់ បានធ្វើឲ្យយើងបាត់បង់ក្ដីសង្ឃឹម និងក្ដីសុបិនទាំងអស់របស់យើង ដោយបញ្ចប់ក្ដីប៉ងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់យើង ហើយធ្វើឲ្យយើងមិនព្រមជឿថាទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់យើង និងមានសមត្ថភាពអាចជួយសង្គ្រោះយើងបាន។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឲ្យមានជ្រលងដ៏ជ្រៅមួយនៅចន្លោះយើង និងទ្រង់ ដែលគ្មាននរណាម្នាក់ហ៊ានឆ្លងកាត់ឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ គឺជាលើកដំបូងដែលយើងបានជួបនូវឧបសគ្គ និងភាពអាម៉ាស់ដ៏ធំធេងបែបនេះនៅក្នុងជីវិតរបស់យើង។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ពិតជាធ្វើឲ្យយើងកោតសរសើរពីព្រះកិត្តិនាមរបស់ព្រះជាម្ចាស់ និងការមិនអត់ឱនរបស់ទ្រង់ចំពោះកំហុសរបស់មនុស្ស ធៀបទៅនឹងអ្វីដែលយើងផ្អែកធ្វើជាមូលដ្ឋាន គឺមិនបរិសុទ្ធនោះឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ធ្វើឲ្យយើងដឹងជាលើកដំបូងថាយើងក្រអឺតក្រទម និងឆ្មើងឆ្មៃប៉ុនណា និងដឹងថាមនុស្សមិនស្មើនឹងព្រះជាម្ចាស់ ឬក៏មិនអាចប្រៀបនឹងព្រះជាម្ចាស់បានឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឲ្យយើងលែងចង់រស់នៅក្នុងនិស្ស័យខូចអាក្រក់បែបនេះតទៅទៀត និងចង់ឲ្យខ្លួនយើងរួចផុតពីលក្ខណៈធម្មជាតិ និងសារជាតិបែបនេះក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ព្រមទាំងបញ្ឈប់ភាពកខ្វក់ និងភាពគួរឲ្យស្អប់ខ្ពើមចំពោះទ្រង់។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឲ្យយើងរីករាយក្នុងការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ លែងបះបោរទាស់នឹងការរៀបចំ និងការចាត់ចែងរបស់ទ្រង់តទៅទៀត។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ប្រទានឲ្យយើងនូវបំណងប្រាថ្នាដែលចង់រស់រានមានជីវិត និងធ្វើឲ្យយើងរីករាយក្នុងការទទួលទ្រង់ជាព្រះអង្គសង្គ្រោះរបស់យើង...។ យើងបានបោះជំហានចេញពីកិច្ចការនៃការយកឈ្នះ ពីស្ថាននរក និងពីជ្រលងម្លប់នៃសេចក្ដីស្លាប់...។ ព្រះដ៏មានគ្រប់ចេស្ដាបានទទួលយើង ដែលជាមនុស្សមួយក្រុមនេះ! ទ្រង់បានយកឈ្នះលើសាតាំង និងបានយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ជាច្រើន។

ដកស្រង់ពី «ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣៧

ទាល់តែពេលដែលអ្នកយកនិស្ស័យដ៏ពុករលួយរបស់អ្នកចេញ និងសម្រេចបានការស្ដែងចេញភាពជាមនុស្សសាមញ្ញ តាមរយៈការរស់នៅប៉ុណ្ណោះ ទើបអ្នកនឹងអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍បាន។ ទោះបីជាអ្នកនឹងមិនអាចថ្លែងបទទំនាយ ឬនិយាយពីអាថ៌កំបាំងណាមួយក៏ដោយ អ្នកនឹងរស់នៅ និងបើកសម្តែងនូវរូបភាពរបស់មនុស្ស។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ប៉ុន្តែក្រោយមក មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ដូច្នេះហើយទើបមនុស្សក្លាយជា «មនុស្សស្លាប់»។ ដូច្នេះ បន្ទាប់ពីអ្នកបានផ្លាស់ប្តូរ អ្នកនឹងលែងដូច «មនុស្សស្លាប់» ទាំងនេះតទៅទៀតហើយ។ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលធ្វើឲ្យវិញ្ញាណរបស់មនុស្សបានភ្លឺឡើង និងបណ្តាលឲ្យពួកគេកើតសាជាថ្មី ហើយនៅពេលដែលវិញ្ញាណរបស់មនុស្សកើតសាជាថ្មី នោះពួកគេនឹងមានជីវិត។ នៅពេលដែលខ្ញុំនិយាយអំពី «មនុស្សស្លាប់» ខ្ញុំកំពុងសំដៅទៅលើសាកសពដែលគ្មានវិញ្ញាណ សំដៅលើមនុស្សដែលវិញ្ញាណរបស់ពួកគេបានស្លាប់នៅក្នុងពួកគេបាត់ទៅហើយ។ នៅពេលដែលវិញ្ញាណរបស់មនុស្សរស់ឡើងវិញ នោះមនុស្សនឹងចាប់ផ្ដើមមានជីវិត។ ពួកបរិសុទ្ធដែលត្រូវបាននិយាយពីមុន សំដៅលើមនុស្សដែលមានជីវិត គឺអស់អ្នកដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ប៉ុន្តែបានយកឈ្នះសាតាំង។ រាស្ត្ររើសតាំងរបស់ប្រទេសចិន បានអត់ទ្រាំនឹងការបៀតបៀន និងល្បិចបោកបញ្ឆោតដ៏សាហាវយង់ឃ្នងរបស់នាគដ៏ធំមានសម្បុរក្រហម ដែលបន្សល់ទុកឲ្យពួកគេត្រូវខ្ទេចខ្ទាំខាងផ្លូវចិត្ត និងគ្មានភាពក្លាហានដើម្បីរស់នៅសូម្បីតែបន្តិច។ ដូច្នេះ ការភ្ញាក់រឭកនៃវិញ្ញាណរបស់ពួកគេ​ ត្រូវតែចាប់ផ្តើមដោយលក្ខណៈសំខាន់របស់ពួកគេ៖ នៅក្នុងលក្ខណៈសំខាន់របស់ពួកគេ វិញ្ញាណរបស់ពួកគេត្រូវតែបានដាស់ឲ្យភ្ញាក់រឭកបន្តិចម្តងៗ។ នៅថ្ងៃមួយ ពេលដែលពួកគេមានជីវិត នោះនឹងគ្មានឧបសគ្គតទៅទៀតទេ ហើយគ្រប់យ៉ាងនឹងដំណើរការយ៉ាងរលូន។ នៅពេលបច្ចុប្បន្ន រឿងនេះនៅតែមិនអាចសម្រេចបានដដែល។ មនុស្សភាគច្រើនរស់នៅក្នុងផ្លូវដែលនាំមកនូវគំនិតគ្រោះថ្នាក់ជាច្រើន ពួកគេត្រូវបានគ្របដណ្តប់ដោយអការៈនៃសេចក្តីស្លាប់ ហើយពួកគេខ្វះខាតច្រើនណាស់។ ពាក្យពេចន៍របស់មនុស្សមួយចំនួន បង្កប់ទៅដោយសេចក្តីស្លាប់ សកម្មភាពរបស់ពួកគេបង្កប់ក៏ទៅដោយសេចក្តីស្លាប់ ហើយសឹងតែគ្រប់យ៉ាងដែលពួកគេនាំយកមកនៅក្នុងរបៀបដែលពួកគេរស់នៅ គឺសុទ្ធតែមានសេចក្តីស្លាប់។ សព្វថ្ងៃនេះ ប្រសិនបើមនុស្សធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ជាសាធារណៈ នោះពួកគេនឹងបរាជ័យក្នុងកិច្ចការនេះ ដោយសារតែពួកគេមិនទាន់មកឯជីវិតពេញលេញនៅឡើយ ហើយមានមនុស្សស្លាប់ជាច្រើននៅក្នុងចំណោមអ្នករាល់គ្នា។ សព្វថ្ងៃនេះ មនុស្សមួយចំនួនសួរមូលហេតុដែលព្រះជាម្ចាស់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដូច្នេះ ទ្រង់អាចផ្សព្វផ្សាយកិច្ចការរបស់ទ្រង់បានយ៉ាងលឿននៅក្នុងចំណោមសាសន៍ដទៃ។ មនុស្សស្លាប់មិនអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ ដែលវាគឺជាកិច្ចការដែលមានតែមនុស្សមានជីវិតប៉ុណ្ណោះ ទើបអាចធ្វើបាន ប៉ុន្តែ មនុស្សភាគច្រើនសព្វថ្ងៃនេះ សុទ្ធតែជា «មនុស្សស្លាប់»។ មនុស្សច្រើនណាស់រស់នៅក្រោមការគ្របដណ្តប់របស់សេចក្តីស្លាប់ នៅក្រោមឥទ្ធិពលរបស់សាតាំង និងមិនអាចទទួលបានជ័យជម្នះ។ ដូច្នេះ ធ្វើដូចម្តេចទើបពួកគេអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បាន? ធ្វើដូចម្តេចទើបពួកគេអាចផ្សព្វផ្សាយកិច្ចការនៃដំណឹងល្អបាន?

អស់អ្នកដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត គឺជាមនុស្សដែលរស់នៅក្នុងសេចក្តីស្លាប់ គឺជាអស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង។ បើគ្មានការសង្គ្រោះពីព្រះជាម្ចាស់ និងត្រូវបានព្រះជាម្ចាស់ជំនុំជម្រះ ព្រមទាំងវាយផ្ចាលនោះទេ នោះមនុស្សមិនអាចគេចផុតពីឥទ្ធិពលរបស់សេចក្តីស្លាប់បានឡើយ។ ពួកគេមិនអាចក្លាយជាមនុស្សមានជីវិតបានទេ។ «មនុស្សស្លាប់» ទាំងនេះ មិនអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ ហើយព្រះជាម្ចាស់ក៏មិនអាចប្រើពួកគេដែរ ជាងនេះទៅទៀត ពួកគេ រឹតតែមិនអាចចូលទៅក្នុងនគរព្រះបានទៀតផង។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានទីបន្ទាល់របស់មនុស្សមានជីវិត មិនមែនមនុស្សស្លាប់នោះទេ ហើយទ្រង់ស្នើឲ្យមនុស្សមានជីវិតធ្វើការសម្រាប់ទ្រង់ មិនមែនមនុស្សស្លាប់នោះទេ។ «មនុស្សស្លាប់» គឺអស់អ្នកដែលទាស់ទទឹង ហើយបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលស្ពឹកស្រពន់ខាងវិញ្ញាណ ហើយមិនយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលមិនយកសេចក្តីពិតទៅអនុវត្ត ហើយមិនមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់សូម្បីតែបន្តិច ហើយពួកគេគឺជាមនុស្សដែលរស់នៅក្រោមការត្រួតត្រារបស់សាតាំង និងត្រូវបានសាតាំងកេងប្រវ័ញ្ច។ មនុស្សស្លាប់ស្ដែងពីខ្លួនរបស់គេតាមរយៈការក្រោកឈរប្រឆាំងនឹងសេចក្តីពិត តាមរយៈការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងតាមរយៈចរិតឱនលំទោន ភាពថោកទាប ភាពអាក្រក់ ភាពសាហាវឃោរឃៅ ការបោកប្រាស់ និងកលល្បិច។ ទោះបីជាមនុស្សបែបនេះបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចស្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការរស់នៅបានដែរ។ ទោះបីជាពួកគេមានជីវិតក៏ដោយ ក៏ពួកគេគ្រាន់តែជាសាកសពដែលដកដង្ហើម និងសាកសពដែលដើរប៉ុណ្ណោះ។ មនុស្សស្លាប់ពិតជាមិនអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបានឡើយ ជាងនេះទៅទៀត ពួកគេ ក៏កាន់តែមិនស្តាប់បង្គាប់ទ្រង់យ៉ាងពិតប្រាកដទៀតផង។ ពួកគេគ្រាន់តែអាចបោកបញ្ឆោតទ្រង់ ប្រមាថប្រឆាំងនឹងទ្រង់ និងក្បត់ទ្រង់ប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលពួកគេនាំមកតាមរយៈរបៀបដែលពួកគេរស់នៅ គឺសុទ្ធតែបើកសម្តែងពីធម្មជាតិរបស់សាតាំង។ ប្រសិនបើមនុស្សចង់ក្លាយជាភាវៈមានជីវិត និងចង់ធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយត្រូវបានអនុញ្ញាតពីព្រះជាម្ចាស់ នោះពួកគេត្រូវតែទទួលយកការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេត្រូវតែចុះចូលចំពោះជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់យ៉ាងរីករាយ ហើយត្រូវតែទទួលយកនូវការលួសកាត់ និងការដោះស្រាយពីព្រះជាម្ចាស់ ដោយរីករាយដែរ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានតម្រូវ ទៅអនុវត្តបាន ហើយទាល់តែពេលនោះ ទើបពួកគេនឹងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈមានជីវិតយ៉ាងពិតប្រាកដ។ មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើតមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឲ្យពួកគេរស់ឡើងវិញ ដើម្បីឲ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឲ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះស្តាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។ ព្រះជាម្ចាស់សង្គ្រោះមនុស្សដែលអាចមកឯជីវិត ជាមនុស្សដែលអាចមើលឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់ ជាមនុស្សដែលអាចស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាមនុស្សសុខចិត្តស្វះស្វែងរកព្រះជាម្ចាស់។ ទ្រង់សង្គ្រោះអស់អ្នកដែលជឿលើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងជឿលើការលេចមករបស់ទ្រង់។ មនុស្សមួយចំនួនអាចមកឯជីវិត ហើយមនុស្សមួយចំនួនមិនអាច។ រឿងនេះអាស្រ័យលើថា តើធម្មជាតិរបស់ពួកគេអាចត្រូវបានសង្គ្រោះ ឬអត់។ មនុស្សជាច្រើនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ប៉ុន្តែពួកគេមិនយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយពួកគេនៅតែមិនអាចយកព្រះបន្ទូលទាំងនោះទៅអនុវត្តដដែល។ មនុស្សបែបនេះមិនអាចស្ដែងចេញនូវសេចក្តីពិតណាមួយតាមរយៈការរស់នៅ ហើយក៏ជ្រៀតជ្រែកកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាដែរ។ ពួកគេមិនអាចធ្វើកិច្ចការណាមួយសម្រាប់ព្រះជាម្ចាស់ឡើយ ពួកគេមិនអាចថ្វាយអ្វីមួយទៅទ្រង់ឡើយ ហើយពួកគេក៏ចំណាយលុយរបស់ក្រុមជំនុំជាសម្ងាត់ ព្រមទាំងទទួលទាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយមិនបង់ថ្លៃផង។ មនុស្សទាំងនេះ គឺជាមនុស្សស្លាប់ ហើយពួកគេនឹងមិនត្រូវបានសង្គ្រោះឡើយ។ ព្រះជាម្ចាស់សង្គ្រោះអស់អ្នកដែលនៅក្នុងកិច្ចការរបស់ទ្រង់ ប៉ុន្តែមានមនុស្សមួយចំនួនដែលមិនអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ នេះដោយសារតែមនុស្សភាគច្រើនបានពុករលួយយ៉ាងខ្លាំង និងបានក្លាយជាមនុស្សស្លាប់ ហើយពួកគេនៅហួសពីការសង្គ្រោះ។ ពួកគេត្រូវបានកេងប្រវ័ញ្ចដោយសាតាំងទាំងស្រុង ហើយធម្មជាតិរបស់ពួកគេអាក្រក់ខ្លាំងពេក។ មនុស្សមួយចំនួនតូចនោះ ក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពេញលេញដែរ។ ពួកគេមិនមែនជាមនុស្សដែលស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់តាំងពីដើមរៀងមក ឬជាមនុស្សដែលមានសេចក្តីស្រឡាញបំផុតសម្រាប់ព្រះជាម្ចាស់តាំងពីដំបូងនោះទេ។ ផ្ទុយទៅវិញ ដោយសារតែកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ទើបពួកគេបានស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយសារតែសេចក្តីស្រឡាញ់ដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ទើបពួកគេមើលឃើញព្រះជាម្ចាស់ ដោយសារតែនិស្ស័យសុច្ចរិតរបស់ព្រះជាម្ចាស់ ទើបពួកគេមានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ ហើយដោយសារតែកិច្ចការរបស់ទ្រង់ ជាកិច្ចការដែលជាក់ស្តែង និងសាមញ្ញផង ទើបពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។ បើគ្មានកិច្ចការរបស់ព្រះជាម្ចាស់នេះទេ នោះមិនថាមនុស្សទាំងនេះល្អប៉ុណ្ណានោះទេ ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់សាតាំង ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់សេចក្តីស្លាប់ ហើយពួកគេនឹងនៅតែស្លាប់ដដែល។ ការពិតដែលថា សព្វថ្ងៃនេះ មនុស្សទាំងនេះអាចទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់បាន គឺដោយសារតែពួកគេព្រមសហការជាមួយព្រះជាម្ចាស់។

ដោយសារតែភាពស្មោះត្រង់របស់ពួកគេចំពោះព្រះជាម្ចាស់ ទើបមនុស្សរស់នឹងត្រូវបានព្រះជាម្ចាស់ទទួលយក និងរស់នៅក្នុងសេចក្តីសន្យារបស់ទ្រង់ ហើយដោយសារតែការប្រឆាំងជំទាស់របស់ពួកគេចំពោះព្រះជាម្ចាស់ ទើបមនុស្សស្លាប់នឹងត្រូវព្រះជាម្ចាស់ស្អប់ ព្រមទាំងបដិសេធ ហើយរស់នៅក្នុងការដាក់ទោស និងការដាក់បណ្តាសារបស់ទ្រង់។ នេះហើយជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចផ្លាស់ប្តូរបានទេ។ ដោយសារតែការស្វះស្វែងរកផ្ទាល់ខ្លួនរបស់ពួកគេ ទើបមនុស្សទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ហើយរស់នៅក្នុងពន្លឺ។ ដោយសារតែការបោកបញ្ឆោតប្រកបដោយល្បិចកលរបស់ពួកគេ ទើបមនុស្សត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា ហើយធ្លាក់ចូលទៅក្នុងការដាក់ទោស។ ដោយសារតែទង្វើអាក្រក់របស់ពួកគេ ទើបមនុស្សត្រូវបានព្រះជាម្ចាស់ដាក់ទោស ហើយដោយសារតែភាពស្មោះត្រង់ និងការទទូចសុំរបស់ពួកគេ ទើបមនុស្សទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ទ្រង់សុចរិត៖ ទ្រង់ប្រទានពរចំពោះមនុស្សមានជីវិត ហើយដាក់បណ្ដាសាមនុស្សស្លាប់ ដូច្នេះហើយទើបពួកគេតែងតែនៅក្នុងសេចក្តីស្លាប់ ហើយមិនដែលរស់នៅក្នុងពន្លឺរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់នឹងនាំយកមនុស្សមានជីវិតទៅក្នុងនគររបស់ទ្រង់ និងចូលទៅក្នុងព្រះពររបស់ទ្រង់ ដើម្បីនៅជាមួយទ្រង់ជារៀងរហូត។ ប៉ុន្តែសម្រាប់មនុស្សស្លាប់វិញ ទ្រង់នឹងប្រហារពួកគេ ហើយប្រគល់ពួកគេទៅក្នុងសេចក្តីស្លាប់អស់កល្បជានិច្ច។ ពួកគេគឺជាកម្មវត្ថុនៃការបំផ្លាញរបស់ទ្រង់ ហើយគេនឹងនៅតែជាកម្មសិទ្ធិរបស់សាតាំងជានិរន្តន៍។ ព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សណាម្នាក់ដោយអយុត្តិធម៌ឡើយ។ អស់អ្នកដែលពិតជាស្វះស្វែងរកព្រះជាម្ចាស់ នឹងនៅតែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់យ៉ាងជាក់ច្បាស់ ហើយអស់អ្នកដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ព្រមទាំងមិនចុះសម្រុងជាមួយទ្រង់ នឹងរស់នៅក្នុងការដាក់ទោសរបស់ទ្រង់យ៉ាងជាក់ច្បាស់។ ប្រហែលជាអ្នកមិនប្រាកដអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមទេ ប៉ុន្តែថ្ងៃមួយ សាច់ឈាមរបស់ព្រះជាម្ចាស់នឹងមិនរៀបចំចាត់ចែងទីបញ្ចប់របស់មនុស្សដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ វិញ្ញាណរបស់ទ្រង់នឹងរៀបចំចាត់ចែងគោលដៅរបស់មនុស្ស ហើយនៅពេលនោះ មនុស្សនឹងដឹងថា សាច់ឈាមរបស់ព្រះជាម្ចាស់ និងវិញ្ញាណរបស់ទ្រង់ គឺតែមួយ ដឹងថា សាច់ឈាមរបស់ទ្រង់មិនអាចប្រព្រឹត្តកំហុសបាន ហើយដឹងថា វិញ្ញាណរបស់ទ្រង់កាន់តែមិនអាចមានកំហុសបានទៀតផង។ ចុងបញ្ចប់ ទ្រង់នឹងទទួលយកអស់អ្នកដែលមានជីវិតទៅក្នុងព្រះរាជរបស់ទ្រង់ជាប្រាកដ មិនឲ្យលើស ហើយក៏មិនឲ្យខ្វះម្នាក់ណាឡើយ។ ចំពោះមនុស្សស្លាប់វិញ ដែលមិនបានមកឯជីវិត នោះពួកគេនឹងត្រូវបោះទៅក្នុងទីជម្រករបស់សាតាំង។

ពី «តើអ្នកគឺជាមនុស្សម្នាក់ដែលមានជីវិតឬ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣៨

ជំហានដំបូងនៃមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមនុស្ស មុនដំបូងបង្អស់គឺ ដើម្បីនាំចិត្ដមនុស្សចេញពីអ្នកនៅជុំវិញ ព្រឹត្ដិការណ៍ និងអ្វីៗ ហើយចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលនាំឲ្យចិត្ដមនុស្សជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពជ្រាលជ្រៅ ហួសពីការយល់របស់មនុស្ស ហើយព្រះបន្ទូលរបស់ទ្រង់គឺ ពិតប្រាកដពេញលេញទៀតផង។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែជឿលើព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើ ក្រោយការជឿលើព្រះអង្គអស់ជាច្រើនឆ្នាំ អ្នកនៅតែមិនស្គាល់ពីមាគ៌ាដែលព្រះវិញ្ញាណដឹកនាំអ្នកទៀត នោះតើអ្នកពិតជាអ្នកជឿដែរឬទេ? ដើម្បីទទួលបាននូវជីវិតជាមនុស្សធម្មតា ជាជីវិតធម្មតាដែលមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ នោះជាដំបូងឡើយអ្នកត្រូវជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនទាន់ទទួលបាននូវជំហានដំបូងនៃកិច្ចការរបស់ព្រះវិញ្ញាណនៅក្នុងមនុស្សទេ នោះអ្នកមិនមានមូលដ្ឋានគ្រឹះឡើយ។ ប្រសិនបើអ្នកមិនមានគោលការណ៍សូម្បីតែបន្តិចនោះ តើអ្នកនឹងដើរលើមាគ៌ានេះទៅមុខបានយ៉ាងដូចម្ដេច? ការកំណត់នូវជំហាននៅលើផ្លូវដ៏ត្រឹមត្រូវ ដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ មានន័យថា ជាការចូលទៅក្នុងដំណើរត្រឹមត្រូវនៃកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ វាមានន័យថា ជាការកំណត់នូវការឈានជំហានលើមាគ៌ាដែលព្រះវិញ្ញាណដឹកនាំ។ ពេលនេះ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ គឺជាព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ដូចនេះ ប្រសិនបើមនុស្សត្រូវកំណត់ឲ្យដើរលើមាគ៌ានៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេត្រូវតែស្ដាប់បង្គាប់ និងហូប ព្រមទាំងផឹកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការដែលព្រះអង្គធ្វើ គឺជាកិច្ចការនៃព្រះបន្ទូល អ្វីៗដែលចាប់ផ្ដើមចេញពីព្រះបន្ទូលរបស់ទ្រង់ និងអ្វីៗដែលបានសង់ឡើងដោយព្រះបន្ទូលរបស់ទ្រង់ គឺស្ថិតលើព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះអង្គ។ មិនថាជាការមានភាពច្បាស់លាស់អំពីព្រះដែលបានយកកំណើតជាមនុស្ស ឬការស្គាល់ព្រះដែលយកកំណើតជាមនុស្សទេ ចំណុចនីមួយៗតម្រូវឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតចំពោះព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើមិនដូច្នេះទេ មនុស្សមិនអាចសម្រេចបានអ្វីទាំងអស់ ហើយមិនមាននៅសេសសល់អ្វីឡើយ។ មានតែការសាងសង់លើគ្រឹះនៃការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ ហើយដូចនេះមានការស្គាល់ និងផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបមនុស្សអាចសាងសង់នូវទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ជាបន្ដបន្ទាប់បាន។ សម្រាប់មនុស្ស គ្មានការអ្វីដែលជាការសហការជាមួយព្រះជាម្ចាស់ប្រសើរជាងការហូប និងផឹកព្រះបន្ទូល និងការយកព្រះបន្ទូលទាំងនោះទៅអនុវត្ដឡើយ។ តាមរយៈការអនុវត្ដន៍ទាំងនោះ ពួកគេអាចឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់នៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ នៅពេលមនុស្សមានការឈ្វេងយល់ និងអាចស្ដាប់បង្គាប់នូវសារៈសំខាន់នៃព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងមាគ៌ាត្រឹមត្រូវនៃការសេចក្ដីដែលព្រះជាម្ចាស់បានស្អាងមនុស្សឲ្យបានគ្រប់លក្ខណ៍។ កាលពីមុន មនុស្សអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងធម្មតាដោយការស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ឬដោយការស្វែងរកសន្ដិភាព និងអំណរ ប៉ុន្ដែពេលនេះអ្វីៗមិនដូចគ្នាទេ។ មនុស្សមិនអាចទទួលបានការទទួលយកពីព្រះអង្គ ហើយព្រះជាម្ចាស់នឹងលុបបំបាត់ពួកគេចោល បើគ្មានព្រះបន្ទូលរបស់ព្រះដែលបានយកកំណើតជាមនុស្ស ដោយគ្មានភាពពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ ដើម្បីទទួលបានជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ ជាដំបូងមនុស្សគួរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយកព្រះបន្ទូលនោះទៅអនុវត្ដ ហើយបន្ទាប់មក ដោយឈរលើមូលដ្ឋាននេះ ពួកគេអាចបង្កើតបាននូវទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់។ តើអ្នកសហការយ៉ាងដូចម្ដេច? តើអ្នកឈររឹងមាំនៅក្នុងទីបន្ទាល់នៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? តើអ្នកកសាងទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់បានដោយរបៀបណា?

របៀបមើលឲ្យឃើញថាតើអ្នកមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដែរឬយ៉ាងណា៖

១. តើអ្នកជឿលើទីបន្ទាល់ដោយផ្ទាល់របស់ព្រះជាម្ចាស់ដែរឬទេ?

២. តើអ្នកជឿលើក្នុងចិត្ដថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពពិត និងគ្មានខ្វះចន្លោះត្រង់ណាសោះដែរឬទេ?

៣. តើអ្នកជាម្នាក់ដែលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ដន៍ដែរឬទេ?

៤. តើអ្នកស្មោះត្រង់ចំពោះបេសកកម្មរបស់ទ្រង់ដែរឬទេ? តើអ្នកធ្វើយ៉ាងណាដើម្បីឲ្យមានភាពស្មោះត្រង់ចំពោះបេសកកម្មរបស់ទ្រង់ដែរឬទេ?

៥. តើគ្រប់ការទាំងអស់ដែលអ្នកធ្វើជាការធ្វើដើម្បីជាការផ្គាប់ព្រះទ័យព្រះជាម្ចាស់ និងមានភាពស្មោះត្រង់ចំពោះទ្រង់ដែរឬទេ?

តាមរយៈចំណុចដែលបានសរសេរខាងលើ អ្នកអាចដឹងថាតើអ្នកមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរឬអត់នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ។

ប្រសិនបើអ្នកអាចទទួលនូវបេសកកម្មរបស់ព្រះជាម្ចាស់ ដើម្បីទទួលយកនូវការសន្យារបស់ទ្រង់ និងដើម្បីដើរតាមមាគ៌ានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកកំពុងតែដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។ តើមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធបានសម្អាតអ្នកចេញពីក្នុងដែរឬទេ? ពេលនេះ តើអ្នកប្រព្រឹត្ដស្របតាមមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើដួងចិត្ដរបស់អ្នកចូលមកជិតព្រះជាម្ចាស់ដែរឬទេ? តើអ្នកប្រាថ្នាចង់រក្សាល្បឿនជាមួយនឹងពន្លឺថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើអ្នកប្រាថ្នាចង់ឲ្យព្រះជាម្ចាស់ទទួលយកអ្នកដែរឬទេ? តើអ្នកប្រាថ្នាចង់ធ្វើជាអ្នកនាំសិរីរុងរឿងរបស់ព្រះជាម្ចាស់មកលើផែនដីដែរឬទេ? តើអ្នកមានការតាំងចិត្ដដើម្បីទទួលយកនូវអ្វីដែលព្រះជាម្ចាស់បង្គាប់អ្នកដែរឬទេ? នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងចេញមក ប្រសិនបើនៅក្នុងអ្នកមាននូវការតាំងចិត្ដក្នុងការសហការ ហើយការតាំងចិត្ដនោះគឺធ្វើដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ ប្រសិនបើនេះជាចិត្ដគំនិតរបស់អ្នក វាមានន័យថា កិច្ចការរបស់ព្រះជាម្ចាស់បានបង្កើតផលផ្លែនៅក្នុងដួងចិត្ដរបស់អ្នកហើយ។ ប្រសិនបើអ្នកខ្វះនូវការតាំងចិត្ដ ប្រសិនបើអ្នកគ្មានគោលដៅដែលអ្នកចង់ស្វែងរក វាមានន័យថា ព្រះជាម្ចាស់មិនទាន់បានផ្លាស់ប្រែដួងចិត្ដរបស់អ្នកនៅឡើយ។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៣៩

ចំពោះការស្វែងរកការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យជិវិតរបស់មនុស្សម្នាក់ មាគ៌ាដែលត្រូវអនុវត្ដនោះគឺងាយស្រួលណាស់។ នៅក្នុងបទពិសោធន៍ជាក់ស្ដែងរបស់អ្នក ប្រសិនបើអ្នកអាចធ្វើតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដកបទពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ នោះនិស្ស័យរបស់អ្នកគឺគ្រប់គ្រាន់សម្រាប់ការបំផ្លាស់បំប្រែហើយ។ ប្រសិនបើអ្នកធ្វើតាមអ្វីៗដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល ហើយស្វែងរកអ្វីៗដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល នោះអ្នកជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ទ្រង់ ហើយនឹងមាននូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកជាមិនខាន។ ប្រសិនបើព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងពេលសព្វថ្ងៃនេះសុំឲ្យមនុស្សទាំងអស់ចូលទៅក្នុងជីវិតមនុស្សជាតិធម្មតា តែអ្នកនៅតែប្រកាន់ខ្ជាប់នូវរឿងខាងក្រៅ ហើយមានការយល់ច្រឡំអំពីភាពពិត ហើយមិនបានយកចិត្ដទុកដាក់ នោះអ្នកជាមនុស្សម្នាក់ដែលបរាជ័យតាមមិនទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកជាមនុស្សដែលមិនទាន់បានចូលក្នុងមាគ៌ានៃការត្រួសត្រាយពីព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ មិនថានិស្ស័យរបស់អ្នកអាចបំផ្លាស់បំប្រែបានអាស្រ័យលើការដែលអ្នករក្សានូវព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏អត់ទេ ហើយក៏មិនអាស្រ័យលើការដែលអ្នកមានចំណេះដឹងពិតប្រាកដ ឬក៏អត់ដែរ។ ការនេះ គឺខុសផ្សេងពីអ្វីដែលអ្នករាល់គ្នាធ្លាប់បានយល់ពីមុនមក។ ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកដែលយល់កាលពីមុន ដែលអ្នកធ្លាប់តែឆាប់វិនិច្ឆ័យនោះ គឺថាអ្នកដែលឈប់និយាយដោយគ្មានការគិតពិចារណា តាមរយៈការដាក់និវ័យពីព្រះជាម្ចាស់ទៀតហើយ ប៉ុន្ដែនោះគ្រាន់តែជាចំណុចមួយនៃការផ្លាស់ប្ដូរតែប៉ុណ្ណោះ។ ពេលនេះ ចំណុចសំខាន់បំផុតគឺជាការធ្វើតាមការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ៖ ចូរធ្វើតាមអ្វីៗដែលព្រះជាម្ចាស់មានបន្ទូល និងស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូលមក។ មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។ កាលពីមុន អត្ថន័យចម្បងនៃការនិយាយពីការផ្លាស់ប្ដូរនិស្ស័យ គឺសំដៅលើការអាចលះបង់ខ្លួនឯង ដើម្បីទុកឲ្យសាច់ឈាមរងទុក្ខ ជាការលត់ដំរូបកាយ និងការកំចាត់ចោលនូវការចង់បានរបស់ខ្លួនខាងផ្នែកសាច់ឈាម ដែលនេះជាប្រភេទនៃការផ្លាស់ប្ដូរនិស្ស័យមួយបែប។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដឹងថា ការបង្ហាញពីការផ្លាស់ប្ដូរនិស្ស័យយ៉ាងពិតប្រាកដ គឺជាការស្ដាប់បង្គាប់ព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងដឹងពីកិច្ចការថ្មីរបស់ព្រះអង្គយ៉ាងពិតប្រាក។ ការយល់ដឹងពីមុនរបស់មនុស្សចំពោះព្រះជាម្ចាស់ ដែលពួកគេគ្រាន់តែដឹងតាមការយល់ឃើញរបស់ខ្លួននោះ អាចត្រូវបានលុបចោល ហើយពួកគេអាចទទួលបានចំណេះដឹងពិតប្រាកដ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺមានតែបែបនេះទេទើបជាការបង្ហាញយ៉ាងពិតប្រាកដពីការផ្លាស់ប្ដូរនិស្ស័យ។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤០

ការស្វែងរកមាគ៌ាចូលក្នុងជីវិត គឺអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កាលពីមុន មានសេចក្ដីចែងថា អ្វីៗទាំងអស់បានសម្រេចដោយសារតែព្រះបន្ទូលរបស់ព្រះអង្គ ប៉ុន្ដែគ្មាននរណាម្នាក់បានមើលឃើញការពិតនេះឡើយ។ ប្រសិនបើអ្នកចូលទៅក្នុងការដកពិសោធន៍នៃជំហានថ្មីនេះ គ្រប់យ៉ាងនឹងបង្ហាញដល់អ្នកឲ្យឃើញច្បាស់ ហើយអ្នកនឹងកសាងនូវគ្រឹះយ៉ាងល្អសម្រាប់ការល្បងលនាពេលអនាគត។ មិនថាព្រះជាម្ចាស់មានបន្ទូលពីអ្វីនោះទេ ចូរផ្ចង់លើការចូលក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ នៅពេលព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងចាប់ផ្ដើមវាយផ្ចាលមនុស្ស ចូរទទួលយកនូវការវាយផ្ចាលរបស់ព្រះអង្គ។ នៅពេលព្រះជាម្ចាស់ឲ្យមនុស្សស្លាប់ ចូរទទួលយកទុក្ខលំបាកនេះ។ ប្រសិនបើអ្នកតែងតែ រស់នៅក្នុងបន្ទូលថ្មីៗរបស់ព្រះអង្គ នោះនៅចុងបញ្ចប់ ព្រះបន្ទូលរបស់ទ្រង់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ កាលណាអ្នកចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកនឹងបានគ្រប់លក្ខណ៍កាន់តែលឿន។ នៅក្នុងការរូមប្រកបមួយហើយមួយទៀត តើហេតុអ្វីបានជាខ្ញុំប្រាប់ឲ្យអ្នកស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅឯព្រះបន្ទូលនោះ? មានតែពេលដែលអ្នកស្វែងរក និងមានបទពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលក្នុងភាពពិតនៃព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបព្រះវិញ្ញាណបរិសុទ្ធមានឱកាសធ្វើការក្នុងអ្នក។ ដូចនេះ អ្នករាល់គ្នាគឺជាបេក្ខភាពនៅក្នុងគ្រប់វិធីសាស្ដ្រដែលព្រះជាម្ចាស់ធ្វើការ ហើយមិនថាអ្នកទទួលការរងទុក្ខកម្រិតណាទេ នៅទីបំផុត អ្នកនឹងទទួលបាននូវ «របស់បញ្ចាំចិត្ដ»។ ដើម្បីទទួលបាននូវការធ្វើឲ្យគ្រប់លក្ខណ៍ជាចុងក្រោយ អ្នករាល់គ្នាត្រូវតែចូលទៅក្នុងព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់។ ការស្អាងឲ្យមនុស្សបានគ្រប់លក្ខណ៍ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទាន គឺមិនមែនធ្វើឡើងតែ អង្គអ្នកទេ ព្រះអង្គទាមទារឲ្យមានការសហការពីមនុស្សផងដែរ ព្រះអង្គត្រូវការឲ្យគ្រប់គ្នាសហការជាមួយព្រះអង្គដោយមានស្មារតីខ្ពស់។ មិនថាអ្វីៗដែលព្រះជាម្ចាស់មានបន្ទូល ចូរផ្ដោតតែលើការចូលទៅក្នុងព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ វានឹងធ្វើឲ្យមានប្រយោជន៍កាន់តែច្រើនដល់ជីវិតរបស់អ្នក។ គ្រប់យ៉ាងគឺដើម្បីទទួលបាននូវការផ្លាស់ប្រែនៅក្នុងនិស្ស័យរបស់អ្នករាល់គ្នា។ នៅពេលអ្នកចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងប៉ះពាល់ដួងចិត្ដរបស់អ្នក ហើយអ្នកនឹងអាចដឹងគ្រប់យ៉ាងដែលព្រះជាម្ចាស់ចង់ឲ្យសម្រេចបាននៅក្នុងជំហានកិច្ចការរបស់ព្រះអង្គ ហើយអ្នកនឹងមានការតាំងចិត្ដក្នុងការសម្រេចបាន។ អំឡុងពេលនៃការវាយផ្ចាល គឺមានមនុស្សដែលបានជឿថា នេះជាវិធីសាស្ដ្រនៃការងារ ហើយមិនបានជឿលើកិច្ចការរបស់ព្រះយេស៊ូវឡើយ។ ជាលទ្ធផល ពួកគេមិនបានឆ្លងកាត់ការបន្សុទ្ធឡើយ ហើយចេញពីពេលដែលត្រូវវាយផ្ចាលដោយគ្មានបានទទួល ឬយល់អ្វីទាំងអស់។ មានមនុស្សមួយចំនួនដែលពិតជាបានចូលក្នុងព្រះបន្ទូលទាំងនេះដោយគ្មានការសង្ស័យសូម្បីតែ បន្តិច ដោយពួកគេពោលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតដែលឥតខុសត្រង់ណាឡើយ ហើយមនុស្សជាតិគួរតែត្រូវបានវាយផ្ចាល។ ពួកគេនៅជាប់គាំងអស់មួយរយៈពេលដែរ ដោយលែងគិតពីអនាគត និងជោគវាសនារបស់ខ្លួនទៀតហើយ ហើយនៅពេលពួកគេចេញពីចំណុចនោះមក និស្ស័យរបស់ពួកគេបានឆ្លងកាត់ការផ្លាស់ប្ដូរមួយចំនួន ហើយពួកគេទទួលបាននូវការយល់ដឹងពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងមុន។ អស់អ្នកដែលចេញមកពីការវាយផ្ចាល សុទ្ធតែមានអារម្មណ៍ដឹងនូវសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ នឹងដឹងថា ជំហាននៃកិច្ចការនេះបានបញ្ចូលនូវសេចក្ដីស្រលាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលធ្លាក់ចុះមកលើពួកគេ នោះហើយគឺជាការយកឈ្នះ និងការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេក៏និយាយផងដែរថា ព្រះតម្រិះរបស់ព្រះជាម្ចាស់តែងតែល្អ ហើយគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើមកលើមនុស្ស គឺធ្វើចេញពីសេចក្ដីស្រលាញ់ មិនមែនចេញពីសេចក្ដីសម្អប់ឡើយ។ អស់អ្នកដែលមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលមិនសម្លឹងមើលព្រះបន្ទូលរបស់ទ្រង់ មិនបានឆ្លងកាត់ការបន្សុទ្ធក្នុងអំឡុងពេលនៃការវាយផ្ចាល ហើយជាលទ្ធផល ព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅជាមួយពួកគេឡើយ ហើយពួកគេមិនទទួលបានអ្វីសោះ។ ចំពោះអស់អ្នកដែលបានចូលក្នុងគ្រានៃការវាយផ្ចាល ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការទាំងលាក់កំបាំងនៅក្នុងពួកគេ ទោះបីជាពួកគេបានឆ្លងកាត់ការបន្សុទ្ធក្ដី ហើយចុងក្រោយ និស្ស័យជីវិតរបស់គេក៏បានផ្លាស់ប្ដូរ។ ចំពោះលក្ខណៈរូបរាងខាងក្រៅ មនុស្សមួយហាក់មានភាពវិជ្ជមានណាស់ ដោយពួកគេមានការរីករាយពេញមួយថ្ងៃ ប៉ុន្ដែពួកគេមិនបានចូលទៅក្នុងសភាពនៃបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយមិនបានផ្លាស់ប្ដូរទាល់តែសោះ នេះហើយជាលទ្ធផលនៃការមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ ព្រះជាម្ចាស់លេចចេញមកនៅចំពោះមនុស្សទាំងអស់ដែលជឿលើព្រះបន្ទូលរបស់ទ្រង់ ហើយអស់អ្នកដែលជឿ និងទទួលយកព្រះបន្ទូលរបស់ទ្រង់នឹងអាចទទួលបានសេចក្ដីស្រលាញ់របស់ព្រះអង្គ!

ដើម្បីចូលក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគួរតែស្វែងរកមាគ៌ានៃការអនុវត្ដន៍ និងដឹងពីរបៀបយកព្រះបន្ទូលរបស់ព្រះជាម្ចាស់យកទៅអនុវត្ដ។ បែបនេះ ទើបនិស្ស័យជីវិតរបស់អ្នកមានការផ្លាស់ប្ដូរ មានតែតាមរយៈមាគ៌ាដែលព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយមានតែមនុស្សដែលព្រះជាម្ចាស់ធ្វើឲ្យបានគ្រប់លក្ខណ៍ដោយរបៀបនេះ ទើបគេអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដើម្បីទទួលបានពន្លឺថ្មី អ្នកត្រូវរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការដែលទទួលបានការប៉ះពាល់ចិត្ដដោយព្រះវិញ្ញាណបរិសុទ្ធបានត្រឹមមួយលើក នោះមិនអាចធ្វើទៅរួចបានទេ អ្នកត្រូវតែស្វែងយល់ឲ្យបានស៊ីជម្រៅជាងនេះ។ ដ្បិតអស់អ្នកណាដែលត្រូវបានប៉ះពាល់ចិត្ដបានម្ដង អារម្មណ៍ស្ពឹកស្រពន់ក៏ត្រូវដាស់ឲ្យភ្ញាក់ ហើយពួកគេប្រាថ្នាចង់ស្វែងរក ប៉ុន្ដែមិនអាចស្វែងរកបានយូរទេ។ ពួកគេត្រូវតែមានការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ មានពេលជាច្រើនក្នុងអតីតកាល ខ្ញុំបានរៀបរាប់ក្ដីសង្ឃឹមរបស់ខ្ញុំថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចប៉ះពាល់វិញ្ញាណរបស់មនុស្ស ដើម្បីឲ្យពួកគេអាចតាមចាប់យកនូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់គេ និងខណៈពេលកំពុងស្វែងរកការប៉ះពាល់ពីព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចស្វែងយល់នូវភាពខ្វះខាតរបស់ខ្លួន ហើយនៅក្នុងដំណើរការនៃការដកពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចបញ្ចេញចោលនូវភាពមិនស្អាតបរិសុទ្ធនៅក្នុងពួកគេ (ការរាប់ខ្លួនជាសុចរិត, ក្រអឺតក្រទម មានទស្សនៈផ្សេងៗ...។ល។) ចូរកុំគិតថា ការគ្រាន់តែធ្វើឲ្យសកម្មក្នុងការទទួលពន្លឺថ្មីនឹងកើតឡើង អ្នកក៏ត្រូវតែបញ្ចេញចោលនូវភាពអវិជ្ជមានទាំងអស់នោះដែរ។ ម្យ៉ាង អ្នករាល់គ្នាត្រូវតែចូលពីចំណុចវិជ្ជមាន ហើយមួយវិញទៀត អ្នកត្រូវកំចាត់ចោលនូវចំណុចអវិជ្ជមានដែលធ្វើឲ្យអ្នកមិនបរិសុទ្ធ ឲ្យចេញអស់ពីខ្លួន។ អ្នកត្រូវតែត្រួតពិនិត្យខ្លួនឯងជាដរាបដើម្បីមើលថា តើភាពមិនបរិសុទ្ធអ្វីខ្លះនៅមានក្នុងខ្លួនឯងទៀត។ ការយល់ឃើញរបស់មនុស្សស្ដីពីសាសនា ចេតនា ក្ដីសង្ឃឹម ការរាប់ខ្លួនជាសុចរិត និងភាពក្រអឺតក្រទមសុទ្ធតែជារបស់ដែលឥតស្អាតបរិសុទ្ធ។ ចូរក្រលេកមើលក្នុងខ្លួនឯង ហើយដាក់ព្រះបន្ទូលនៃការបើកសម្ដែងរបស់ព្រះជាម្ចាស់គ្រប់ទីកន្លែង ដើម្បីមើលឲ្យឃើញថា តើការយល់ឃើញផ្នែកសាសនាចំណុចណាដែលអ្នកមាន។ អ្នកអាចបណ្ដេញចេញនូវការយល់ឃើញផ្នែកសាសនា ដរាបណាអ្នកបានសម្គាល់ចំណុចទាំងនោះបានយ៉ាងពិតប្រាកដ។ មនុស្សមួយចំនួនពោលថា៖ «ពេលនេះ វាគ្រប់គ្រាន់សម្រាប់ដើរតាមពន្លឺនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ គឺមិនចាំបាច់មានការរំខានជាមួយអ្វីផ្សេងទៀតឡើយ។» ប៉ុន្ដែ នៅពេលការយល់ឃើញរបស់អ្នកស្ដីពីសាសនាកើតឡើង តើអ្នកនឹងកំចាត់ចោលគំនិតនេះដោយរបៀបណា? តើអ្នកគិតថាការធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះគឺជារឿងធម្មតាដែលត្រូវធ្វើមែនទេ? ប្រសិនបើអ្នកជាមនុស្សរបស់សាសនាមួយ ស្រាប់តែមានការរំខានអាចកើតឡើងចេញពីការយល់ឃើញអំពីសាសនារបស់អ្នក និងកើតឡើងនៅក្នុងទ្រឹស្ដីតាមបែបទំនៀមទម្លាប់ក្នុងដួងចិត្ដរបស់អ្នក ហើយនៅពេលការទាំងអស់នេះកើតឡើង វាបានជ្រៀតជ្រែកនូវការទទួលយកអ្វីដែលថ្មិរបស់អ្នក។ ទាំងនេះគឺសុទ្ធតែជាបញ្ហាពិតប្រាកដ។ ប្រសិនបើងអ្នកបានត្រឹមតែតាមចាប់យកនូវព្រះបន្ទូលបន្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ ក្នុងពេលជាមួយគ្នានេះដែរ នៅពេលអ្នកតាមចាប់យកនូវពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកគួរតែស្គាល់ថា តើការយល់ឃើញបែបណា និងបំណងចិត្ដមួយណាដែលអ្នកត្រូវយកធ្វើជាទីសំចត ហើយតើអ្នកមាននូវភាពសុចរិតផ្ទាល់ខ្លួនអ្វីខ្លះ ហើយតើឥរិយាបថមួយណាដែលជាឥរិយាបថមិនស្ដាប់បង្គាប់ព្រះជាមា្ចស់។ ហើយក្រោយពេលអ្នកបានស្គាល់ចំណុចទាំងអស់នេះហើយ អ្នកត្រូវតែបណ្ដេញពួកវាចោលទាំងអស់។ ការដែលអ្នកបានលះបង់នូវសកម្មភាព និងឥរិយាបទរបស់អ្នកកាលពីមុនចោល គឺ សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការអនុញ្ញាតឲ្យអ្នកដើរតាមព្រះបន្ទូលរបស់ព្រះវិញ្ញាណដែលទ្រង់មានបន្ទូលនៅថ្ងៃនេះ។ ម្យ៉ាង ការផ្លាស់ប្ដូរនិស្ស័យ ទទួលបានតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមួយវិញទៀត វាតម្រូវឲ្យមានការសហការពីមនុស្សជាតិ។ មាននូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយមាននូវការអនុវត្ដន៍របស់មនុស្ស ហើយពួកគេទាំងពីរនេះមិនអាចខ្វះបានឡើយ។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤១

នៅក្នុងការដើរលើផ្លូវនៅថ្ងៃអនាគតរបស់អ្នក តើអ្នកអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ចំណុចសំខាន់មួយគឺ ត្រូវស្វែងរកឲ្យបាននូវការចូលក្នុងជីវិត ចាប់ឲ្យបាននូវការផ្លាស់ប្ដូរនិស្ស័យ និងតាមចាប់ឲ្យបាននូវការចូលក្នុងសេចក្ដីពិតឲ្យកាន់តែជ្រៅ នេះហើយជាមាគ៌ាដើម្បីសម្រេចបានការស្អាងឲ្យគ្រប់លក្ខណ៍ និងធ្វើឲ្យព្រះជាម្ចាស់ទទួលយក។ អ្នករាល់គ្នាជាអ្នកទទួលនូវបេសកកម្មរបស់ព្រះជាម្ចាស់ ប៉ុន្ដែតើជាបេសកកម្មប្រភេទអ្វី? ការនេះទាក់ទងនឹងជំហានកិច្ចការបន្ទាប់ទៀត។ ជំហានកិច្ចការបន្ទាប់ជាកិច្ចការដែលអស្ចារ្យជាងមុន ជាកិច្ចការដែលត្រូវធ្វើនៅពាសពេញសាកលលោក ដូច្នេះ ថ្ងៃនេះ អ្នករាល់គ្នាគួរតែតាមស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់អ្នក ដែលនៅថ្ងៃខាងមុខ អ្នកអាចក្លាយជាតឹកតាងរបស់ព្រះជាម្ចាស់ក្នុងការទទួលបាននូវសិរីរុងរឿងតាមរយៈកិច្ចការរបស់ព្រះអង្គ ដែលធ្វើឲ្យអ្នករាល់គ្នាជាឧទាហរណ៍សម្រាប់កិច្ចការរបស់ទ្រង់នាពេលខាងមុខ។ ការស្វែងរកឲ្យបាននៅថ្ងៃនេះ គឺធ្វើឡើងទាំងស្រុងសម្រាប់ជាប្រយោជន៍ចំពោះការចាក់គ្រឹះសម្រាប់ការងារនៅថ្ងៃខាងមុខ ដូចនេះ ព្រះជាម្ចាស់អាចនឹងប្រើអ្នក ហើយអ្នកអាចធ្វើជាសក្ខីភាពសម្រាប់ព្រះអង្គ។ ប្រសិនបើអ្នកធ្វើឲ្យការនេះក្លាយជាគោលដៅនៃការស្វែងរករបស់អ្នក នោះអ្នកនឹងអាចទទួលបាននូវព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ កាលណាអ្នកកំណត់គោលដៅនៃការស្វែងរករបស់អ្នកកាន់តែខ្ពស់ អ្នកអាចទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍កាន់តែច្រើន។ កាលណាអ្នកស្វែងរកសេចក្ដីពិតកាន់តែច្រើន ព្រះវិញ្ញាណក៏ធ្វើការកាន់តែច្រើនដែរ។ កាលណាអ្នកចំណាយកម្លាំងលើការស្វែងរកនោះកាន់តែច្រើន នោះអ្នកនឹងទទួលបានកាន់តែច្រើន។ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ផ្អែកទៅតាមសភាវៈខាងក្នុងរបស់គេ។ មនុស្សមួយចំនួនពោលថា ពួកគេមិនចង់ឲ្យព្រះជាម្ចាស់ប្រើប្រាស់ ឬឲ្យព្រះអង្គធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍ទេ គឺពួកគេគ្រាន់តែចង់ឲ្យសាច់ឈាមរបស់ពួកគេនៅមានសុវត្ថិភាព និងមិនរងទុក្ខពីភាពអកុសលតែប៉ុណ្ណោះ។ មនុស្សមួយចំនួនទៀតមិនចង់ចូលទៅក្នុងនគរព្រះ ប៉ុន្ដែសុខចិត្ដធ្លាក់ចុះចូលក្នុងរណ្ដៅដែលគ្មានទីបញ្ចប់។ ចំពោះករណីនេះ ព្រះជាម្ចាស់នឹងសម្រេចបំណងរបស់អ្នក។ អ្វីៗក៏ដោយដែលអ្នកស្វែងរក ព្រះជាម្ចាស់នឹងធ្វើវាឲ្យកើតឡើង។ ដូចនេះ តើបច្ចុប្បន្ននេះអ្នកកំពុងស្វែងរកអ្វី? តើអ្នកកំពុងស្វែងរកការធ្វើឲ្យបានគ្រប់លក្ខណ៍មែនឬ? តើសកម្មភាព និងឥរិយាបថនាពេលបច្ចុប្បន្នរបស់អ្នក ធ្វើសម្រាប់នៃការដែលនាំឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ និងឲ្យព្រះអង្គទទួលយកអ្នកមែនឬ? អ្នកត្រូវតែពិនិត្យមើលខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនជានិច្ច។ ប្រសិនបើអ្នកដាក់ចិត្ដរបស់អ្នកទាំងស្រុងចូលក្នុងការស្វែងរកគោលដៅមួយ នោះព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍យ៉ាងប្រាកដ។ នេះ ជាមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធ។ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សគឺទទួលបានតាមរយៈមធ្យោបាយដែលគេស្វែងរក។ កាលណាអ្នកកាន់តែស្រេកឃ្លានចង់ឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ និងទទួលយកអ្នក នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកកាន់តែខ្លាំង។ កាលណាអ្នកបរាជ័យមិនបានស្វែងរក ហើយកាលណាអ្នកកាន់តែមានភាពអវិជ្ជមាន ហើយកាន់តែថមថយ នោះអ្នកបានដកចេញឱកាសកាន់តែច្រើនសម្រាប់ព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើការ។ យូរៗទៅ នោះព្រះវិញ្ញាណនឹងបោះបង់អ្នកចោល។ តើអ្នកចង់ឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកចង់ឲ្យព្រះជាម្ចាស់ប្រើប្រាស់អ្នកដែរឬទេ? អ្នករាល់គ្នាគួរតែស្វែងរកការធ្វើអ្វីៗសម្រាប់ជាប្រយោជន៍ឲ្យបានគ្រប់លក្ខណ៍ ឲ្យព្រះជាម្ចាស់ទទួលយក និងប្រើប្រាស់អ្នក ដើម្បីឲ្យគ្រប់ការទាំងអស់នៅលើសកលលោកនេះអាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ដែលបានបង្ហាញនៅក្នុងខ្លួនអ្នករាល់គ្នា។ អ្នករាល់គ្នាគឺជាម្ចាស់ក្នុងលើរបស់សព្វសារពើ ហើយនៅកណ្ដាលអ្វីៗទាំងអស់ផង អ្នកនឹងអនុញ្ញាតឲ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងទីបន្ទាល់ និងការថ្វាយសិរីរុងរឿងតាមរយៈអ្នករាល់គ្នា នេះជាតឹកតាងបង្ហាញថា អ្នករាល់គ្នាគឺជាអ្នកដែលមានពរលើសមនុស្សជំនាន់ណាៗទាំងអស់។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤២

នៅពេលដែលអ្នកយកចិត្តទុកដាក់​​​​ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន អ្នកទទួលអម្រែកកាន់តែធ្ងន់ ហើយពេលដែលអ្នកទទួលអម្រែកកាន់តែធ្ងន់ នោះអ្នកនឹងមានបទពិសោធន៍​កាន់តែច្រើន។ ពេលដែលអ្នកយកចិត្តទុកដាក់ចំពោះបំណង​ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងដាក់អម្រែកមកលើអ្នក ហើយក្រោយមកទ្រង់នឹងបំភ្លឺភ្នែកអ្នកអំពីកិច្ចការដែលទ្រង់ប្រគល់​ដល់​អ្នក។ នៅពេលព្រះជាម្ចាស់ផ្តល់អម្រែកនេះដល់អ្នក អ្នកនឹងយកចិត្តទុកដាក់ដល់សេចក្តីពិតពាក់ព័ន្ធគ្រប់យ៉ាង ខណៈពេលដែលអ្នកធ្វើការ​ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានអម្រែក ពាក់ព័ន្ធនឹងស្ថានភាពជីវិតរបស់បងប្អូនប្រុសស្រីរបស់អ្នក នេះគឺជាអម្រែកដែលព្រះជាម្ចាស់ប្រគល់ឲ្យអ្នក ហើយអ្នកនឹងរែកអម្រែកនេះជានិច្ច នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់អ្នក។ អ្វីដែលព្រះជាម្ចាស់ធ្វើ គឺជាអម្រែករបស់អ្នក ហើយអ្នកចង់ធ្វើបែបនេះ ដែលព្រះជាម្ចាស់ចង់ធ្វើ។ នេះជាអត្ថន័យនៃការរែកអម្រែករបស់ព្រះជាម្ចាស់ ជារបស់ខ្លួនឯងផ្ទាល់។ ត្រង់ចំណុចនេះ នៅក្នុងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រភេទនេះ ហើយអ្នកនឹងឆ្ងល់ថា តើខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះដោយវិធីណា? តើខ្ញុំអាចធ្វើឲ្យបងប្អូនប្រុសស្រីរបស់ខ្ញុំទទួលបានភាពស្រាកស្រាន្ត និងរកឃើញក្តីអំណរខាងវិញ្ញាណដោយវិធីណា? អ្នកក៏នឹងផ្តោតលើការដោះស្រាយបញ្ហាទាំងនេះ ពេលដែលអ្នកប្រកបគ្នា ហើយពេលដែលអ្នកហូប និងផឹកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតលើការហូប និងការផឹកព្រះបន្ទូលដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។ អ្នកក៏នឹងរែកអម្រែក ខណៈពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ ពេលដែលអ្នកបានយល់ពីតម្រូវការរបស់ព្រះជាម្ចាស់ អ្នកនឹងមានគំនិតច្បាស់ជាងមុន អំពីផ្លូវដែលអ្នកជ្រើសរើស។ នេះគឺជាការបំភ្លឺ និងការបើកបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអម្រែករបស់អ្នកបាននាំមកឲ្យអ្នក ហើយនេះគឺជាការនាំផ្លូវរបស់ព្រះជាម្ចាស់ដែលបានប្រគល់ដល់អ្នកផងដែរ។ ហេតុអ្វីបានជាខ្ញុំ​​មានបន្ទូលបែបនេះ? ប្រសិនបើអ្នកគ្មានអម្រែកនោះទេ នោះអ្នកនឹងមិនយកចិត្តទុកដាក់ទេពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈពេលដែលរែកអម្រែកមួយ អ្នកអាចយល់ដឹងនូវសារៈសំខាន់នៃព្រះបន្ទូល រកឃើញផ្លូវរបស់អ្នក ហើយយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ នៅក្នុងការអធិស្ឋានរបស់អ្នក អ្នកគួរទូលសុំឲ្យព្រះជាម្ចាស់ដាក់អម្រែកឲ្យអ្នកកាន់តែច្រើន និងប្រគល់កិច្ចការអស្ចារ្យជាងមុនដល់អ្នក ដូច្នេះទើបនៅខាងមុខអ្នក អ្នកអាចមានផ្លូវអនុវត្តច្រើនជាងមុន ដើម្បីឲ្យការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាន់តែមានការជះឥទ្ធិពលល្អប្រសើរជាងមុន ដើម្បីឲ្យអ្នកបានលូតលាស់ ហើយអាចយល់ដឹងសារៈសំខាន់នៃព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឲ្យអ្នកកាន់តែអាចឲ្យព្រះវិញ្ញាណបរិសុទ្ធរុញច្រានអ្នកបានច្រើនជាងមុន។

ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអនុវត្តការអធិស្ឋាន ការទទួលយកអម្រែករបស់ព្រះជាម្ចាស់ និងការទទួលយកកិច្ចការដែលទ្រង់ប្រគល់ជូនអ្នក ទាំងអស់នេះគឺដើម្បីអាចឲ្យមានផ្លូវមួយចំពោះមុខអ្នក។ អ្នកទទួលអម្រែកពីព្រះកាន់តែច្រើន នោះវាកាន់តែងាយស្រួលក្នុងការដែលឲ្យទ្រង់ធ្វើឲ្យអ្នក​បាន​គ្រប់​​លក្ខណ៍​។ អ្នកខ្លះមិនចង់សហការជាមួយអ្នកដទៃនៅក្នុងការបម្រើព្រះនោះទេ ទោះបីជានៅពេលដែលពួកគេត្រូវបានត្រាស់ហៅក៏ដោយ។ ពួកគេទាំងនេះគឺជាមនុស្សកម្ជិល ដែលចង់តែរីករាយនឹងអ្វីដែលផ្ដល់ភាពងាយស្រួលប៉ុណ្ណោះ។ ពេលដែលអ្នកត្រូវបានស្នើឲ្យបម្រើ ដោយសហការជាមួយអ្នកដទៃកាន់តែច្រើន នោះអ្នកនឹងទទួលបទពិសោធន៍កាន់តែច្រើន។ ដោយសារអ្នកមានអម្រែក និងបទពិសោធន៍កាន់តែច្រើន អ្នកនឹងទទួលបានឱកាសកាន់តែច្រើនដើម្បីបានគ្រប់លក្ខណ៍។ ដូច្នេះហើយ ប្រសិនបើអ្នកអាចបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត នោះអ្នកនឹងយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ ពេលនោះ អ្នកនឹងមានឱកាសកាន់តែច្រើនដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ មានតែមនុស្សក្រុមនេះទេ ដែលកំពុងត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នៅពេលបច្ចុប្បន្ននេះ។ ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់អ្នកកាន់តែច្រើន នោះអ្នកមានពេលវេលាយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់កាន់តែច្រើន ព្រះអង្គធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន ហើយព្រះជាម្ចាស់​នឹង​ទទួល​យក​កាន់​កាន់​តែ​ច្រើន​ រហូតដល់ចុងបញ្ចប់ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់ប្រើ។ នៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនមិនរែកអម្រែក​សម្រាប់​ក្រុមជំនុំទេ។ មនុស្សទាំងនេះ ជាពួកខ្ជីខ្ជា និងខ្ជិលច្រអូស ហើយពួកគេខ្វល់ខ្វាយតែខាងផ្នែកសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺពិតជាអាត្មានិយមខ្លាំងណាស់ ហើយពួកគេក៏ជាមនុស្សខ្វាក់ផង។ ប្រសិនបើអ្នកមិនអាចមើលឃើញបញ្ហានេះច្បាស់នោះទេ អ្នកនឹងមិនរែកអម្រែកណាមួយឡើយ។ កាលណាអ្នកយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះកាន់តែច្រើន នោះព្រះជាម្ចាស់នឹងប្រគល់អម្រែកកាន់តែធ្ងន់ដល់អ្នក។ មនុស្សអាត្មានិយម មិនចង់ឈឺចាប់បែបនេះទេ។ ពួកគេក៏មិនចង់លះបង់អ្វីដែរ ហើយជាលទ្ធផល ពួកគេនឹងខកឱកាសទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ តើពួកមិនមែនកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនទេឬអី? ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអភិវឌ្ឍអម្រែកដ៏ពិតមួយសម្រាប់ក្រុមជំនុំ។ តាមពិត យើងគួរហៅថា ជាអម្រែកដែលអ្នករែកដើម្បីប្រយោជន៍ខ្លួនឯងផ្ទាល់ ជាជាងហៅថា ជា​អម្រែក​​ដែល​អ្នក​រែក​សម្រាប់​ក្រុម​ជំនុំ ព្រោះ​ថា​គោល​បំណង​ដែល​អ្នក​អភិវឌ្ឍអម្រែកសម្រាប់ក្រុមជំនុំ គឺដើម្បីឲ្យអ្នកប្រើបទពិសោធន៍បែបនេះ ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះហើយ អ្នកណាក៏ដោយដែលរែកអម្រែកធំបំផុតសម្រាប់ក្រុមជំនុំ អ្នកណាក៏ដោយដែលរែកអម្រែកដើម្បីចូលទៅក្នុងជីវិត—ពួកគេគឺជាអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យគេបានគ្រប់លក្ខណ៍។ តើអ្នកមើលឃើញរឿងនេះច្បាស់ទេ? ប្រសិនបើក្រុមជំនុំដែលអ្នកនៅជាមួយបានរាយប៉ាយដូចគ្រាប់ខ្សាច់ ប៉ុន្តែអ្នកមិនខ្វល់ ឬបារម្ភ ហើយអ្នកធ្វើជាមិនដឹងមិនឮពេលដែលបងប្អូនប្រុសស្រីរបស់អ្នកមិនហូប ឬផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រក្រតី នោះអ្នកមិនមែនកំពុងរែកអម្រែកណាមួយនោះទេ។ មនុស្សប្រភេទនេះ មិនមែនជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ មនុស្សដែលព្រះសព្វព្រះឫទ័យ គឺពពួកមនុស្សដែលស្រេកឃ្លានសេចក្តីសុចរិត ហើយយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ អ្នកមិនគួររង់ចាំឲ្យព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ដល់មនុស្សទាំងអស់ នៅមុនពេលដែលអ្នកបង្កើនការយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់នោះទេ។ ដល់ពេលនោះ តើវាមិនយឺតពេលហើយទេឬអី? ពេលនេះជាឱកាសដ៏ល្អមួយដើម្បីឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកទុកឲ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃអ្នក នោះអ្នកនឹងសោកស្តាយអស់មួយជីវិត ដូចម៉ូសេដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ ហើយសោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំងវិប្បដិសារី។ នៅពេលដែលព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ទៅគ្រប់មនុស្សទាំងអស់ អ្នកនឹងពេញដោយការសោកស្តាយ។ ទោះបីជាព្រះជាម្ចាស់មិនដាក់ទោសអ្នកក៏ដោយ អ្នកនឹងដាក់ទោសខ្លួនឯងដោយសារវិប្បដិសារីរបស់អ្នក។ អ្នកខ្លះមិនជឿលើការនេះទេ ប្រសិនបើអ្នកមិនជឿរឿងនេះទេ នោះគ្រាន់តែរង់ចាំមើលចុះ។ មានមនុស្សមួយចំនួន ដែលបំណងតែមួយគត់របស់ពួកគេគឺ ដើម្បីចាក់បំពេញព្រះបន្ទូលទាំងនេះ។ តើអ្នកចង់លះបង់ខ្លួនឯងដើម្បីប្រយោជន៍​នៃព្រះបន្ទូលទាំងនេះទេ?

ប្រសិនបើអ្នកមិនស្វះស្វែងរកឱកាសឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍នោះទេ ហើយប្រសិនបើអ្នកមិនប្រឹងប្រែងស្វែងរកការធ្វើឲ្យគ្រប់លក្ខណ៍ទេ នោះចុងបំផុត អ្នកនឹងត្រូវបំពេញដោយវិប្បដិសារី។ ឱកាសដែលល្អបំផុតក្នុងការទទួលយកភាពគ្រប់លក្ខណ៍ គឺនៅពេលនេះ ពេលនេះគឺពេលដ៏ល្អណាស់។ ពេលដែលកិច្ចការរបស់ទ្រង់បានបញ្ចប់ ប្រសិនបើអ្នកមិនស្វះស្វែងឲ្យព្រះធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ឲ្យអស់ពីចិត្តនោះទេ វានឹងយឺតពេលហើយ អ្នកនឹងបាត់បង់ឱកាស។ មិនថាអ្នកមានក្តីប្រាថ្នាអស្ចារ្យបែបណានោះទេ ប្រសិនបើព្រះជាម្ចាស់មិនធ្វើការតទៅទៀតទេ នោះទោះបីអ្នកប្រឹងប្រែងយ៉ាងណា ក៏អ្នកគ្មានផ្លូវនឹងទទួលបានភាពគ្រប់លក្ខណ៍បាន​ដែរ​។ អ្នកត្រូវចាប់យកឱកាសនេះ ហើយសហការ ខណៈពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងអស្ចារ្យ។ ប្រសិនបើអ្នកបាត់បង់ឱកាសនេះ អ្នកនឹងមិនទទួលបានឱកាសថ្មីផ្សេងទេ ទោះបីជាអ្នកប្រឹងប្រែងយ៉ាងណាក៏ដោយ។ អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាស្រែកយំដោយនិយាយថា «ព្រះជាម្ចាស់ ទូលបង្គំចង់យកចិត្តទុកដាក់ចំពោះអម្រែករបស់ទ្រង់ ហើយទូលបង្គំចង់ផ្គាប់ព្រះហឫទ័យរបស់ទ្រង់!» ទោះជាយ៉ាងណា អ្នកគ្មានផ្លូវអនុវត្តបានទេ ដូច្នេះអម្រែករបស់អ្នកក៏មិនអាចនៅតទៅទៀតបានដែរ។ ប្រសិនបើអ្នកមានផ្លូវមួយនៅខាងមុខ នោះអ្នកនឹងទទួលបទពិសោធន៍ម្តងបន្តិចៗ ហើយបទពិសោធន៍របស់អ្នកនឹងមានរបៀបរៀបរយល្អ។ នៅពេលដែលអម្រែកមួយត្រូវបានបញ្ចប់ អ្នកនឹងទទួលបានអម្រែកមួយផ្សេងទៀត។ ពេលដែលបទពិសោធន៍ជីវិតរបស់អ្នកកាន់តែជ្រាលជ្រៅ នោះអម្រែករបស់អ្នកក៏នឹងរីកលូតលាស់កាន់តែខ្លាំងដែរ។ មនុស្សមួយចំនួនគ្រាន់តែរែកអម្រែកមួយ ពេលដែលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់។ មួយរយៈក្រោយមក ពេលដែលពួកគេមិនមានផ្លូវអនុវត្តតទៅទៀត ពួកគេក៏ឈប់រែកអម្រែកណាមួយតទៅទៀត។ អ្នកមិនអាចអភិវឌ្ឍអម្រែករបស់អ្នក ដោយគ្រាន់​តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ តាមរយៈការយល់អំពី​សេច​ក្តី​ពិត​ជាច្រើន អ្នកនឹងទទួលបានភាពឆ្លាតវៃ ចេះដោះស្រាយបញ្ហាដោយប្រើប្រាស់សេចក្តីពិត និងទទួលបានការយល់ពីព្រះបន្ទូល និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់​កាន់តែច្បាស់ជាងមុន។ ជាមួយនឹងរបស់ទាំងអស់នេះ អ្នកនឹងអភិវឌ្ឍអម្រែកដើម្បីរែក ហើយមានតែពេលនោះទេដែលអ្នកអាចធ្វើកិច្ចការបានសមរម្យ។ ប្រសិនបើអ្នកមានអម្រែកមួយ ប៉ុន្តែអ្នកពុំមានការយល់ដឹងច្បាស់លាស់ពីសេចក្តីពិតនោះទេ នោះក៏វាមិនអាចទៅរួចដែរ។ អ្នកត្រូវតែមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយដឹងពីវិធីដើម្បីអនុវត្តព្រះបន្ទូលទាំងនោះ។ មានតែក្រោយពេលដែលអ្នកបានចូលទៅក្នុងភាពពិតប្រាកដដោយខ្លួនឯងប៉ុណ្ណោះ ទើបអ្នកអាចផ្តល់ដល់អ្នកដទៃ ដឹកនាំអ្នកដទៃ ហើយត្រូវបានព្រះជាម្ចាស់ប្រទានឲ្យបាន​គ្រប់លក្ខណ៍។​

ដកស្រង់ពី «ចូរយកចិត្តទុកដាក់ចំពោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤៣

នៅពេលនេះ កិច្ចការរបស់ព្រះជាម្ចាស់​គឺដើម្បីឲ្យគ្រប់គ្នាចូលក្នុងផ្លូវដែលត្រឹមត្រូវ មានជីវិតខាងវិញ្ញាណដែលសាមញ្ញមួយ និងមានបទពិសោធន៍ដ៏ពិត ប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយតាមរយៈមូលដ្ឋានគ្រឹះទាំងអស់នេះ គ្រប់គ្នាអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់បាន។ គោលបំណងនៃការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ គឺចង់អនុញ្ញាតឲ្យ គ្រប់ទាំងពាក្យសម្ដី ទង្វើ ចលនា គំនិត និងទស្សនៈរបស់អ្នករាល់គ្នា ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះជាម្ចាស់ប៉ះពាល់កាន់តែញឹកញាប់ និងដើម្បីអភិវឌ្ឍចិត្តស្រឡាញ់ទ្រង់ ហើយដើម្បីឲ្យអ្នកទទួលយកអម្រែកនៃបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន ដើម្បីឲ្យគ្រប់គ្នាស្ថិតនៅ​លើផ្លូវនៃការធ្វើឲ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដើម្បីឲ្យគ្រប់គ្នាស្ថិត​នៅ​ក្នុងផ្លូវត្រូវ។ ពេលដែលអ្នកស្ថិតលើផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍នេះ នោះអ្នកកំពុងតែស្ថិតលើផ្លូវត្រូវហើយ។ ពេលដែលគំនិត និងទស្សនៈរបស់អ្នក ក៏ដូចជាបំណងខុសឆ្គងរបស់អ្នកអាចកែតម្រូវបាន ហើយអ្នកអាចវិលត្រឡប់ពីការយកចិត្តទុកដាក់ខាងសាច់ឈាម មកកាន់ការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយពេលដែលអ្នកអាចទប់ទល់នឹងការរំខានដោយបំណងខុសឆ្គង ផ្ទុយទៅវិញ អ្នកប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់—ប្រសិនបើអ្នកអាចសម្រេចបាននូវការផ្លាស់ប្តូរបែបនេះ នោះអ្នកកំពុងតែស្ថិតលើផ្លូវត្រូវនៃបទពិសោធន៍ជីវិតហើយ។ ពេលដែលការអនុវត្តសេចក្ដីអធិស្ឋានរបស់អ្នកស្ថិតលើផ្លូវត្រូវ ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នកនៅក្នុងការអធិស្ឋានរបស់អ្នក។ គ្រប់ពេលដែលអ្នកអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នក។ គ្រប់ពេលដែលអ្នកអធិស្ឋាន អ្នកនឹងអាចធ្វើឲ្យចិត្តស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ គ្រប់ពេលដែលអ្នកហូប និងផឹកសារនៃព្រះបន្ទូលព្រះជាម្ចាស់ ប្រសិនបើអ្នកអាចយល់ដឹងអំពីកិច្ចការដែលទ្រង់កំពុងធ្វើ ហើយអាចដឹងពីវិធីអធិស្ឋាន វិធីសហការ និងវិធីទទួលបានការចូលទៅ ពេលនោះទើបការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់របស់អ្នក​​ចេញជាលទ្ធផល។ នៅពេលអ្នកអាចស្វែងរកផ្លូវនៃការចូលទៅ ហើយអាចយល់ពីថាមពលនៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាការចង្អុលបង្ហាញផ្លូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមវិធីរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានចូលក្នុងផ្លូវត្រូវហើយ។ ប្រសិនបើអ្នកមិនបានយល់ដឹងនូវចំណុចសំខាន់ៗ ពេលដែលអ្នកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ហើយក្រោយមកនៅតែមិនអាចស្វែងរកផ្លូវមួយដើម្បីអនុវត្ត នេះបង្ហាញថា អ្នកនៅតែពុំដឹងពីវិធីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានសមរម្យនោះទេ ហើយអ្នកមិនបានរកឃើញពីវិធីសាស្ត្រ ឬគោលការណ៍ដើម្បីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកមិនអាចចាប់បានកិច្ចការដែលព្រះជាម្ចាស់កំពុងធ្វើ នោះអ្នកនឹងមិនអាចទទួលយកកិច្ចការដែលទ្រង់ចង់ប្រគល់ឲ្យអ្នកនោះទេ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅបច្ចុប្បន្ននេះ គឺពិតជាបែបនោះ ដែលមនុស្សត្រូវចូលទៅក្នុង ហើយយល់នៅពេលនេះ។ តើអ្នករាល់គ្នាមានការយល់ដឹងអំពីចំណុចទាំងអស់នេះហើយឬនៅ?

ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងមានប្រសិទ្ធភាព ជីវិតខាងវិញ្ញាណរបស់អ្នកក្លាយជាប្រក្រតី ហើយមិនថាអ្នកប្រឈមមុខនឹងការល្បងលអ្វី អ្នកជួបប្រទះស្ថានភាពអ្វី អ្នកធន់នឹងជំងឺផ្នែករាងកាយអ្វី អ្នកមានបទពិសោធន៍ឃ្លាតឆ្ងាយពីបងប្អូនប្រុសស្រី ឬការលំបាកក្នុងគ្រួសារក្តី អ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រក្រតី អធិស្ឋានជាប្រក្រតី ហើយបន្តជីវិតបែបក្រុមជំនុំរបស់អ្នកជាប្រក្រតី។ ប្រសិនបើអ្នកអាចសម្រេចបានចំណុចទាំងអស់នេះ វាបង្ហាញថា អ្នកកំពុងតែស្ថិតក្នុងផ្លូវត្រូវ។ មនុស្សមួយចំនួនទន់ជ្រាយខ្លាំងពេក ហើយខ្វះការតស៊ូព្យាយាមផង។ ពេលដែលជួបប្រទះបញ្ហាដ៏តូចមួយ ពួកគេបែរជាទួញថ្ងូរ ហើយមានគំនិតអវិជ្ជមាន។ ការស្វែងរកសេចក្តីពិតទាមទារឲ្យមានការព្យាយាម និងការតាំងចិត្ត។ ប្រសិនបើអ្នកបរាជ័យក្នុងការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលនេះ អ្នកត្រូវតែអាចស្អប់ខ្ពើមខ្លួនឯង ហើយនៅក្នុងជម្រៅចិត្តរបស់អ្នកឯណោះវិញ ចូរតាំងចិត្តឲ្យស្ងប់ដើម្បីទទួលបានជោគជ័យនៅពេលក្រោយ។ ពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ពីអម្រែករបស់ព្រះជាម្ចាស់ទេ នោះអ្នកគួរតែតាំងចិត្តដើម្បីប្រឆាំងនឹងសាច់ឈាម នៅពេលដែលអ្នកជួបប្រទះឧបសគ្គបែបនេះនៅពេលអនាគត ហើយតាំងចិត្តដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះ​ជាម្ចាស់​។ នេះជាវិធីដែលអ្នកនឹងក្លាយជាមនុស្សដែលគួរឲ្យសរសើរ។ មនុស្សមួយចំនួនមិនទាំងដឹងថាគំនិត ឬទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេត្រូវ ឬ​អត់​ផង។ មនុស្សទាំងនោះជាមនុស្សឆ្កួត! ប្រសិនបើអ្នកចង់គ្រប់គ្រងចិត្តរបស់អ្នក ហើយ​ទាស់ទទឹងនឹងសាច់ឈាម ដំបូងអ្នកត្រូវដឹងថាបំណងរបស់អ្នកត្រូវឬអត់។ ពេលនោះទើបអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នកបាន។ ប្រសិនបើអ្នកមិនដឹងថា បំណងរបស់អ្នកត្រូវ ឬអត់ទេ តើអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នក ហើយទាស់ទទឹងនឹងសាច់ឈាមបានទេ? ទោះបីជាអ្នកពិតជាទាស់ទទឹងនឹងសាច់ឈាម អ្នកធ្វើទាំងអារម្មណ៍ច្របូកច្របល់។ អ្នកគួរតែដឹងពីវិធីដើម្បីទាស់ទទឹងនឹងបំណងខុសឆ្គងរបស់អ្នក។ នេះគឺជាអត្ថន័យនៃការទាស់ទទឹងនឹងសាច់ឈាម។ នៅពេលដែលអ្នកទទួលស្គាល់ថាបំណង គំនិត និងទស្សនៈរបស់អ្នកខុសឆ្គង អ្នកគួរតែវិលត្រឡប់ជាបន្ទាន់ ហើយដើរនៅលើផ្លូវត្រូវ។ ដំបូង ត្រូវដោះស្រាយបញ្ហានេះជាមុនសិន ហើយបង្វឹកខ្លួនរបស់អ្នកដើម្បីទទួលបានផ្លូវចូលតាមវិធីនេះ ព្រោះថាអ្នកដឹងច្បាស់ថាអ្នកមានបំណងត្រឹមត្រូវ ឬអត់។ នៅពេលដែលបំណងមិនត្រឹមត្រូវរបស់អ្នកត្រូវបានកែតម្រូវ ហើយពេលនេះ បំណងនេះគឺសម្រាប់ផលប្រយោជន៍របស់ព្រះជាម្ចាស់ នោះអ្នកនឹងសម្រេចបានគោលដៅនៃការបង្ក្រាបចិត្តរបស់អ្នក។

រឿងដែលសំខាន់បំផុតសម្រាប់អ្នករាល់គ្នាធ្វើនៅពេលនេះ គឺការទទួលចំណេះដឹងនៃព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ អ្នកក៏ត្រូវដឹងពីវិធីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមួយមនុស្ស។ សកម្មភាពទាំងនេះមានសារៈសំខាន់សម្រាប់ការចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ ពេលដែលអ្នកយល់ដឹងនូវចំណុចសំខាន់នេះ អ្នកកាន់តែងាយស្រួលក្នុងការទទួលបានចំណេះដឹងនៃព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ អ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកស្គាល់ព្រះជាម្ចាស់ ដែលនេះបង្ហាញថា សេចក្តីជំនឿរបស់អ្នកនៅក្នុងព្រះជាម្ចាស់ គឺពិតប្រាកដ។ ប្រសិនបើអ្នកបន្ដទទួលយកបទពិសោធន៍ ប៉ុន្តែ​​ទីបំផុត​អ្នកមិនអាចស្គាល់ព្រះជាម្ចាស់ នោះអ្នកពិតជាមនុស្សម្នាក់ដែលប្រឆាំងនឹងព្រះជាម្ចាស់។ អ្នកដែលជឿត្រឹមតែព្រះយេស៊ូវគ្រីស្ទ ដោយគ្មានជំនឿទៅលើតំណាងរបស់ព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ គឺត្រូវបានថ្កោលទោសទាំងអស់។ ពួកគេទាំងអស់នោះគឺជាពួកផារីស៊ីសម័យថ្មី ដោយសារពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ពួកគេទាំងអស់សុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់។ មិនថាពួកគេលះបង់ក្នុងការថ្វាយបង្គំព្រះយេស៊ូវបែបណានោះទេ វាជារឿងដែលឥតប្រយោជន៍។ ព្រះជាម្ចាស់នឹងមិនសរសើរពួកគេនោះទេ។ អ្នកដែលមានសញ្ញាសម្គាល់ដោយអះអាងថាពួកគេជឿព្រះជាម្ចាស់ ប៉ុន្តែពុំមានចំណេះដឹងពិតពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទេ អ្នកទាំងនោះជាមនុស្សលាក់ពុត!

ដកស្រង់ពី «ចូរយកចិត្តទុកដាក់ចំពោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤៤

ដើម្បីស្វែងរកការធ្វើឲ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដំបូងឡើយ ម្នាក់នោះត្រូវយល់ពីអត្ថន័យនៃការប្រទានឲ្យបានគ្រប់លក្ខណ៍ពីទ្រង់ ក៏ដូចជាលក្ខខណ្ឌដែលម្នាក់ៗត្រូវមានដើម្បីបានគ្រប់លក្ខណ៍ ជាមុនសិន។ នៅពេលដែលមនុស្សម្នាក់យល់ដឹងអំពីបញ្ហាទាំងនោះ ម្នាក់នោះត្រូវស្វែងរកផ្លូវមួយដើម្បីអនុវត្ត។ ដើម្បីបានគ្រប់លក្ខណ៍ មនុស្សម្នាក់ត្រូវមានគុណសម្បត្តិដ៏ពិតមួយ។ មនុស្សជាច្រើនមិនមានគុណសម្បត្តិល្អគ្រប់គ្រាន់ពីកំណើត ក្នុងករណីនេះ អ្នកត្រូវតែលះបង់ ហើយប្រឹងប្រែងទៅតាមនោះ។ ពេលដែលអ្នកមានគុណសម្បត្តិកាន់តែអន់ខ្សោយ អ្នកត្រូវប្រឹងប្រែងកាន់​តែខ្លាំង​។ ពេលដែលអ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ហើយអ្នកយកព្រះបន្ទូលទាំងនោះទៅអនុវត្តកាន់តែច្រើន នោះអ្នកអាចបោះជំហានចូលក្នុងផ្លូវគ្រប់លក្ខណ៍កាន់តែលឿន។ តាមរយៈការអធិស្ឋាន អ្នកអាចទទួលបានការប្រទានឲ្យគ្រប់លក្ខណ៍ផ្នែក​នៃការអធិស្ឋាន។ អ្នកក៏អាចគ្រប់លក្ខណ៍តាមរយៈការហូប និងការផឹកព្រះបន្ទូល​របស់ព្រះជាម្ចាស់ ចាប់យកខ្លឹមសារនៃព្រះបន្ទូលទាំងនោះ ហើយរស់នៅដោយផ្អែក​លើតថភាពនៃព្រះបន្ទូលទាំងនោះ។ តាមរយៈការមានបទពិសោធន៍ជាមួយព្រះបន្ទូល​របស់ព្រះជាម្ចាស់ប្រចាំថ្ងៃ អ្នកគួរតែដឹងថាអ្នកមានកង្វះខាតអ្វីនៅក្នុងខ្លួនឯង​។ ជាងនេះទៅទៀត អ្នកគួរតែទទួលស្គាល់គុណវិបត្តិដ៏អាក្រក់ និងចំណុចខ្សោយរបស់​អ្នក ហើយអធិស្ឋានទទូចសុំទៅព្រះជាម្ចាស់។ ធ្វើបែបនេះ អ្នកនឹងបានគ្រប់លក្ខណ៍​បន្តិចម្តងៗ។ ផ្លូវដើម្បីទទួលបានភាពគ្រប់លក្ខណ៍គឺ៖ ការអធិស្ឋាន ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការយល់ដឹងពីចំណុចសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការទទួលយកផ្លូវចូលទៅកាន់បទពិសោធន៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការដឹងពីកង្វះខាតនៅក្នុងខ្លួនរបស់អ្នក ការចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ការយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់ ហើយលះបង់ខាងសាច់ឈាម​​តាមរយៈសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយចូលរួមប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នកឲ្យបានញឹកញាប់ ដែលអាចបង្កើនបទពិសោធន៍​របស់អ្នក។ មិនថាជាជីវិតសហគមន៍ ឬជាជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនថាជាការប្រមូលផ្តុំជាទ្រង់ទ្រាយធំ ឬតូច ទាំងអស់នោះសុទ្ធតែអនុញ្ញាតឲ្យអ្នកទទួលបានបទពិសោធន៍ និងការបង្វឹក ដូច្នេះ ចិត្តរបស់អ្នកអាចស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ហើយវិលត្រឡប់មករកទ្រង់។ ទាំងអស់នេះគឺជាផ្នែកនៃដំណើរការធ្វើឲ្យ​គ្រប់​លក្ខណ៍។ ការមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់​​ដូចដែលបានលើកឡើងខាងដើម មានន័យថាអ្នកអាចភ្លក់រសជាតិនៃព្រះបន្ទូលទាំងនោះជាក់ស្តែង ហើយឲ្យខ្លួនរបស់អ្នករស់នៅដោយផ្អែកលើព្រះបន្ទូលទាំងនោះ ដូច្នេះ អ្នកនឹងទទួលបានសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែប្រសើរជាងមុន។ តាមរបៀបនេះ អ្នកនឹងជម្រះចោល​ឥរិយាបថដែលអាក្រក់ និងពុករលួយរបស់អ្នកចេញ អ្នកអាចរំដោះខ្លួនរបស់អ្នកចេញពីការជម្រុញចិត្ដដែលមិនសមរម្យ ហើយរស់នៅដូចមនុស្សធម្មតា​​ម្នាក់​។ នៅពេលដែលអ្នកមានសេចក្តីស្រឡាញ់​ចំពោះព្រះជាម្ចាស់កាន់តែច្រើន ឬអាចនិយាយបានថា ព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន នោះភាពពុករលួយ​របស់សាតាំងដែលគ្រប់គ្រងអ្នកក៏មានកាន់តែតិច។ តាមរយៈបទពិសោធន៍ជាក់ស្តែង​​របស់អ្នក អ្នកនឹងបោះជំហានចូលក្នុងផ្លូវគ្រប់លក្ខណ៍បន្តិចម្តងៗ។ ដូច្នេះ ប្រសិន​​បើ​អ្នកចង់បានគ្រប់លក្ខណ៍ វាជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់​​ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានបទពិសោធន៍ជាមួយព្រះបន្ទូលរបស់​ទ្រង់​។​

ដកស្រង់ពី «ចូរយកចិត្តទុកដាក់ចំពោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤៥

ឥឡូវនេះ ព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រមូលមនុស្សមួយក្រុមដែលផ្ដុំដោយមនុស្សខិតខំរួបរួមជាមួយនឹងទ្រង់ មនុស្សដែលអាចស្ដាប់តាមកិច្ចការរបស់ទ្រង់ មនុស្សដែលជឿថា ព្រះបន្ទូលដែលទ្រង់ថ្លែងជាព្រះបន្ទូលពិត និងជាមនុស្សដែលអាចយកសេចក្ដីតម្រូវនានារបស់ព្រះជាម្ចាស់ទៅអនុវត្ត ពួកគេគឺជាមនុស្សដែលមានការយល់ដឹងច្បាស់នៅក្នុងដួងចិត្ត ជាមនុស្សដែលអាចត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ហើយពួកគេគង់នឹងអាចដើរនៅលើមាគ៌ានៃភាពគ្រប់លក្ខណ៍បានមិនខានឡើយ។ មនុស្សដែលពុំអាចធ្វើឲ្យបានគ្រប់លក្ខណ៍ គឺជាមនុស្សដែលពុំមានការយល់ដឹងច្បាស់អំពីកិច្ចការរបស់ព្រះ ជាមនុស្សដែលពុំបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះ មនុស្សដែលពុំយកចិត្តទុកដាក់លើព្រះបន្ទូលទ្រង់ និងជាមនុស្សដែលគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះនៅក្នុងដួងចិត្តរបស់គេ។ មានមនុស្សដែលជាកម្មសិទ្ធរបស់សាតាំង ជាមនុស្សដែលទាស់ទទឹងនឹងព្រះដោយសង្ស័យលើទ្រង់ក្នុងសាច់ឈាម ដោយបន្តនៅក្នុងភាពមិនប្រាកដប្រជាអំពីទ្រង់ ដោយមិនមានភាពហ្មត់ចត់ចំពោះព្រះបន្ទូលទ្រង់ និងដោយការបំភាន់ទ្រង់មិនដែលលែង។ គ្មានមធ្យោបាយណាដែលអាចធ្វើឲ្យមនុស្សជំពូកទាំងនេះ អាចគ្រប់លក្ខណ៍បានឡើយ។

ប្រសិនបើអ្នកប្រាថ្នាឲ្យបានគ្រប់លក្ខណ៍នោះ ដំបូងអ្នកត្រូវតែធ្វើឲ្យព្រះសព្វព្រះហឫទ័យអ្នកសិន ដ្បិតទ្រង់ធ្វើឲ្យមនុស្សដែលទ្រង់សព្វព្រះហឫទ័យ និងត្រូវនឹងព្រះហឫទ័យទ្រង់បានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកចង់បានត្រូវនឹងព្រះហឫទ័យទ្រង់ នោះអ្នកត្រូវតែមានដួងចិត្តមួយដែលស្ដាប់តាមកិច្ចការរបស់ទ្រង់ អ្នកត្រូវតែប្រឹងប្រែងស្វែងរកសេចក្ដីពិត ហើយអ្នកត្រូវតែទទួលយកការពិនិត្យពិច័យរបស់ព្រះ។ តើរាល់ទង្វើដែលអ្នកទាំងអស់គ្នាបានប្រព្រឹត្ត បានឆ្លងកាត់ការពិនិត្យពិច័យរបស់ព្រះហើយឬនៅ? តើចេតនារបស់អ្នក ត្រឹមត្រូវហើយឬនៅ? ប្រសិនបើចេតនារបស់អ្នកត្រឹមត្រូវហើយ នោះព្រះនឹងសរសើរអ្នក ប្រសិនបើចេតនារបស់អ្នកមិនត្រឹមត្រូវវិញ នោះបង្ហាញឲ្យឃើញថា អ្វីដែលអ្នកស្រឡាញ់ពេញចិត្ត គឺសាច់ឈាម និងសាតាំង មិនមែនព្រះជាម្ចាស់ទេ។ ហេតុដូច្នេះហើយ អ្នកត្រូវតែប្រើសេចក្ដីអធិស្ឋានទុកជាវិធីទទួលយកការពិនិត្យពិច័យរបស់ព្រះ ក្នុងគ្រប់កិច្ចការទាំងអស់។ នៅពេលអ្នកអធិស្ឋាន ទោះបីជា ខ្ញុំមិនមែនកំពុងឈរនៅចំពោះអ្នកផ្ទាល់ក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយអ្នក ហើយទាំងខ្ញុំ និងព្រះវិញ្ញាណនៃព្រះ សុទ្ធសឹងជាព្រះដែលអ្នកកំពុងអធិស្ឋានរក។ តើអ្នកនឹងជឿលើមនុស្សនេះឬទេ ប្រសិនបើទ្រង់ពុំមានព្រះវិញ្ញាណនៃព្រះគង់នៅជាមួយទេនោះ? នៅពេលអ្នកទាំងអស់គ្នាជឿលើមនុស្សនេះ នោះអ្នកជឿលើព្រះវិញ្ញាណនៃព្រះហើយ។ នៅពេលអ្នកទាំងអស់គ្នាកោតខ្លាចមនុស្សនេះ អ្នកក៏កោតខា្លចព្រះវិញ្ញាណនៃព្រះដែរ។ ជំនឿលើព្រះវិញ្ញាណនៃព្រះ គឺជាជំនឿលើមនុស្សម្នាក់នេះ ហើយជំនឿលើមនុស្សម្នាក់នេះ គឺជាជំនឿលើព្រះវិញ្ញាណនៃព្រះ។ នៅពេលអ្នកអធិស្ឋាន អ្នកទទួលអារម្មណ៍ថា ព្រះវិញ្ញាណគង់ជាមួយ និងនៅចំពោះអ្នក ហេតុដូច្នេះហើយ អ្នកក៏អធិស្ឋានទៅកាន់ព្រះវិញ្ញាណទ្រង់។ សព្វថ្ងៃនេះ មនុស្ស ភាគច្រើនភ័យខ្លាចក្នុងការនាំយកទង្វើរបស់ខ្លួនមកចំពោះព្រះពេក ដ្បិតខណៈពេលដែលអ្នកបំភាន់សាច់ឈាមរបស់ទ្រង់ នោះអ្នកមិនអាចបំភាន់ព្រះវិញ្ញាណទ្រង់បានឡើយ។ គ្រប់បញ្ហាដែលមិនអាចទ្រាំទ្រនឹងការពិនិត្យពិច័យរបស់ព្រះបានទេនោះ ទាស់ទទឹងនឹងសេចក្ដីពិត ហើយក៏គួរតែត្រូវបោះចោលទៅម្ខាងដែរ ទង្វើផ្ទុយពីនេះ គឺជាអំពើបាបទាស់នឹងព្រះហើយ។ ដូច្នេះ អ្នកត្រូវតែថ្វាយដួងចិត្តរបស់អ្នកនៅចំពោះព្រះ គ្រប់ពេលទាំងអស់ ទាំងពេលអធិស្ឋាន ពេលនិយាយស្ដី និងពេលប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងពេលអ្នកបំពេញកាតព្វកិច្ច និងប្រកបរបរចិញ្ចឹមជីវិតរបស់អ្នក។ នៅពេលដែលអ្នកបំពេញតួនាទីរបស់ខ្លួន នោះព្រះគង់នៅជាមួយអ្នក ហើយដរាបណាដែលចេតនារបស់អ្នកបានត្រឹមត្រូវ និងជាចេតនា សម្រាប់កិច្ចការនៅក្នុងដំណាក់របស់ព្រះ នោះទ្រង់នឹងទទួលយករាល់កិច្ចការដែលអ្នកធ្វើ អ្នកគួរតែលះបង់ខ្លួនដោយចិត្តស្មោះស ដើម្បីបំពេញមុខងាររបស់ខ្លួន។ នៅពេលអ្នកអធិស្ឋាន ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះនៅក្នុងចិត្ត ហើយស្វែងរកការថែរក្សាការការពារ និងការពិនិត្យពិច័យពីព្រះជាម្ចាស់ ប្រសិនបើកិច្ចការទាំងអស់នេះគឺជាចេតនារបស់អ្នក នោះសេចក្ដីអធិស្ឋានរបស់អ្នកច្បាស់ជាមានប្រសិទ្ធិភាព។ ឧទាហរណ៍ នៅពេលអ្នកអធិស្ឋាននៅក្នុងការប្រជុំនានា ប្រសិនបើអ្នកបើកដួងចិត្ត រួចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលទ្រង់នូវអ្វីដែលមាននៅក្នុងចិត្តដោយមិនពោលពាក្យកុហក នោះសេចក្ដីអធិស្ឋានរបស់អ្នកនឹងមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកមានដួងចិត្តស្រឡាញ់ព្រះដោយស្មោះ នោះចូរស្បថចំពោះព្រះដូចនេះថា៖ «ព្រះដែលគង់នៅស្ថានសួគ៌ និងលើផែនដី និងក្នុងចំណោមសព្វសារពើអើយ! ទូលបង្គំសូមស្បថនឹងទ្រង់ថា សូមឲ្យព្រះវិញ្ញាណរបស់ទ្រង់ពិនិត្យពិច័យអស់ទាំងទង្វើដែលទូលបង្គំធ្វើ ហើយការពារ និងថែរក្សាទូលបង្គំគ្រប់ពេលវេលា ព្រមទាំងធ្វើឲ្យគ្រប់កិច្ចការទាំងអស់ដែលទូលបង្គំធ្វើ អាចស្ថិតនៅក្នុងវត្តមានរបស់ទ្រង់ផង។ ប្រសិនបើដួងចិត្តទូលបង្គំឈប់ស្រឡាញ់ទ្រង់ ឬក្បត់ទ្រង់ នោះសូមដាក់ទោស និងដាក់បណ្ដាសាយ៉ាងធ្ងន់ធ្ងរចំពោះទូលបង្គំចុះ។ សូមកុំអត់ទោសឲ្យទូលបង្គំឡើយ ទោះក្នុងជីវិតនេះ និងនៅបរលោកក្ដី!» តើអ្នកហ៊ានស្បថដូចនេះដែរឬទេ? ប្រសិនបើអ្នកទាំងអស់គ្នាមិនហ៊ានទេនោះបង្ហាញថា អ្នកជាមនុស្សកំសាក ហើយអ្នកនៅតែស្រឡាញ់ខ្លួនឯង។ តើអ្នកមានការតាំងចិត្តបែបនេះដែរឬទេ? ប្រសិនបើនេះគឺពិតជាការតាំងចិត្តរបស់អ្នកមែន អ្នកគួរតែស្បថបែបនេះ ប្រសិនបើអ្នកមានការតាំងចិត្តស្បថបែបនេះ នោះព្រះនឹងសម្រេចការតាំងចិត្តរបស់អ្នក។ នៅពេលអ្នកទាំងអស់គ្នាស្បថចំពោះព្រះ នោះទ្រង់ព្រះសណ្ដាប់។ ព្រះទ្រង់កំណត់ថា តើអ្នកគឺជាមនុស្សមានបាប ឬមនុស្សសុចរិត តាមរយៈការវាស់ស្ទង់សេចក្ដីអធិស្ឋាន និងការអនុវត្តរបស់អ្នក។ ឥឡូវនេះគឺជាដំណើរការនៃការធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រសិនបើអ្នកពិតជាមានជំនឿលើការប្រោសឲ្យគ្រប់លក្ខណ៍មែន នោះអ្នកនឹងនាំយកទង្វើទាំងអស់ដែលអ្នកធ្វើ មកចំពោះព្រះ ហើយទទួលយកការពិនិត្យពិច័យរបស់ទ្រង់ ដ្បិតបើអ្នកប្រព្រឹត្តការបះបោរទាំងងងើល ឬប្រសិនបើអ្នកក្បត់ព្រះជាម្ចាស់ នោះទ្រង់នឹងឲ្យសម្បថរបស់អ្នកកើតផល ដូច្នេះ អ្វីក៏ដោយដែលកើតឡើងចំពោះអ្នក ទោះជាក្ដីវិនាសអន្តរាយឬការវាយផ្ចាល នោះជាទង្វើរបស់អ្នកផ្ទាល់ទេ។ អ្នកបានស្បថហើយ ដូច្នេះ អ្នកគួរតែប្រកាន់តាមសម្បថនេះឲ្យជាប់។ ប្រសិនបើអ្នកស្បថហើយ ប៉ុន្តែមិនប្រកាន់តាមទេ អ្នកនឹងរងនូវក្ដីវិនាសអន្តរាយ។ ដោយសារសម្បថនោះជាសម្បថរបស់អ្នក នោះព្រះនឹងឲ្យផលដល់សម្បថ នោះ។ មនុស្សខ្លះភ័យខ្លាចបន្ទាប់ពីបានអធិស្ឋាន និងទួញសោកថា «ចប់អស់ហើយ! ឱកាសប្រព្រឹត្តរឿងឧបាយមុខរបស់ខ្ញុំចប់ហើយ។ ឱកាសប្រព្រឹត្តការអាក្រក់របស់ខ្ញុំចប់ហើយ។ ឱកាសផ្ដេកផ្ដួលតាមចំណង់ខាងលោកិយរបស់ខ្ញុំចប់ហើយ!» មនុស្សទាំងអស់នេះនៅតែស្រឡាញ់លោកិយ និងអំពើបាប ហើយរងនូវក្ដីវិនាសអន្តរាយប្រាកដណាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ប្រោសមនុស្សណាដែលត្រូវនឹងព្រះហឫទ័យទ្រង់ឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤៦

ដើម្បីក្លាយជាអ្នកជឿព្រះជាម្ចាស់ មានន័យថា រាល់អ្វីទាំងអស់ដែលអ្នកធ្វើ ត្រូវតែនាំមកចំពោះទ្រង់ ហើយឆ្លងកាត់ការពិនិត្យពិច័យរបស់ទ្រង់។ ប្រសិនបើអ្វីដែលអ្នកធ្វើ អាចយកមកដាក់ចំពោះព្រះភក្ត្រព្រះវិញ្ញាណនៃព្រះបាន ប៉ុន្តែមិនអាចយកមកដាក់ចំពោះរូបកាយសាច់ឈាមរបស់ព្រះទេ នោះវាបង្ហាញឲ្យឃើញថា អ្នកមិនទាន់បានឆ្លងកាត់ការពិនិត្យពិច័យដោយព្រះវិញ្ញាណរបស់ទ្រង់នៅឡើយទេ។ តើព្រះវិញ្ញាណនៃព្រះ គឺជានរណា? តើបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គឺជានរណា? តើទ្រង់ទាំងពីរអង្គនេះមិនមែនជាព្រះតែមួយ ហើយដូចគ្នាទេឬអី? មនុស្សភាគច្រើនចាត់ទុកទ្រង់ទាំងពីរថាជាអង្គពីរផ្សេងគ្នា ដោយជឿថា ព្រះវិញ្ញាណព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គ្រាន់តែជាមនុស្សលោកម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែ តើអ្នកមិនមែនគិតខុសទេឬអី? តើបុគ្គលម្នាក់នេះ ធ្វើការជួសមុខឲ្យអ្នកណា? មនុស្សណាដែលមិនស្គាល់ព្រះដែលយកកំណើតជាសាច់ឈាម អ្នកទាំងនោះពុំមានការយល់ដឹងខាងវិញ្ញាណឡើយ។ ព្រះវិញ្ញាណនៃព្រះ និងសាច់ឈាមរបស់ទ្រង់ ដែលបានយកកំណើតជាសាច់ឈាម គឺជាអង្គតែមួយ ព្រោះវិញ្ញាណព្រះជាម្ចាស់បានគង់នៅក្នុងសាច់ឈាម។ ប្រសិនបើបុគ្គលម្នាក់នេះពុំមានចិត្តសណ្ដោសចំពោះអ្នកទេ តើវិញ្ញាណព្រះជាម្ចាស់នឹងមានសេចក្ដីសណ្ដោសដែរឬទេ? តើអ្នកមិនច្រឡំទេឬអី? សព្វថ្ងៃនេះ មនុស្សណាដែលពុំអាចទទួលយកការពិនិត្យពិច័យរបស់ព្រះ នោះពុំអាចទទួលបានការអនុម័តិពីទ្រង់ឡើយ ហើយមនុស្សណាដែលពុំស្គាល់ព្រះដែលយកកំណើតជាសាច់ឈាមទេ នោះពុំអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍បានឡើយ។ ចូរមើលទៅទង្វើទាំងអស់ដែលអ្នកធ្វើចុះ ក្រែងអ្នកអាចយកកិច្ចការនោះ មកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពុំអាចនាំយកទង្វើទាំងអស់ដែលអ្នកធ្វើមកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់ទេ ការណ៍នោះបង្ហាញថា អ្នកគឺជាមនុស្សអាក្រក់ហើយ។ តើមនុស្សអាក្រក់អាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដែរឬទេ? រាល់ទង្វើដែលអ្នកប្រព្រឹត្ត រាល់សកម្មភាព រាល់ចេតនា និងរាល់ប្រតិកម្មទាំងអស់របស់អ្នក គួរតែត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់។ សូម្បីតែជីវិតខាងវិញ្ញាណប្រចាំថ្ងៃរបស់អ្នក រួមមានការអធិស្ឋានរបស់អ្នក ភាពជិតស្និទ្ធរបស់អ្នកចំពោះព្រះជាម្ចាស់ របៀបដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលព្រះ ការប្រកបគ្នារបស់អ្នកជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជីវិតរបស់អ្នកនៅក្នុងពួកជំនុំ រួមទាំងការបម្រើជាដៃគូរបស់អ្នក ក៏អាចត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីធ្វើការពិនិត្យពិច័យផងដែរ។ ការអនុវត្តបែបនេះហើយដែលនឹងជួយអ្នកឲ្យសម្រេចបានភាពរីកចម្រើននៅក្នុងជីវិត។ ដំណើរការនៃការទទួលយកការពិនិត្យពិច័យរបស់ព្រះ គឺជាដំណើរការនៃការបន្សុទ្ធ។ កាលណាអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះកាន់តែច្រើន នោះអ្នកត្រូវបានបន្សុទ្ធ ហើយអ្នកកាន់តែត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រយោជន៍កុំឲ្យអ្នកត្រូវនាំទៅរកឧបាយមុខ ហើយឲ្យដួងចិត្តរបស់អ្នក ស្ថិតនៅក្នុងព្រះវត្តមានរបស់ទ្រង់។ កាលណាដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះកាន់តែច្រើន នោះសាតាំងក៏អាប់មុខកាន់តែខ្លាំង ហើយអ្នកសមត្ថភាពរបស់អ្នកក្នុងការបង់បោះចោលសាច់ឈាម ក៏កាន់តែប្រសើរឡើងដែរ។ ដូច្នេះ ការទទួលយកការពិនិត្យពិច័យរបស់ព្រះ គឺជាមាគ៌ាមួយនៃការប្រព្រឹត្តដែលមនុស្សលោកគួរតែដើរតាម។ ទោះបីជាអ្នកប្រព្រឹត្តអ្វីក៏ដោយ ក៏អ្នកអាចនាំយកការប្រព្រឹត្តរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយស្វែងរកការពិនិត្យពិច័យរបស់ទ្រង់ និងព្យាយាមធ្វើតាមព្រះជាម្ចាស់បានដែរ សូម្បីតែពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់អ្នកក្ដី ដ្បិតការណ៍នេះនឹងធ្វើឲ្យការអនុវត្តរបស់អ្នកកាន់តែត្រឹមត្រូវ។ មានតែតាមរយៈការនាំយករាល់ទង្វើរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលអាចរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «ព្រះជាម្ចាស់ប្រោសមនុស្សណាដែលត្រូវនឹងព្រះហឫទ័យទ្រង់ឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤៧

មនុស្សដែលគ្មានការយល់ដឹងអំពីព្រះ គ្មានថ្ងៃអាចស្ដាប់តាមព្រះជាម្ចាស់បានយ៉ាងពេញលេញឡើយ។ មនុស្សប្រភេទនេះ គឺជាកូននៃសេចក្ដីរឹងចចេស។ ពួកគេមានមហិចតាខ្លាំងជ្រុល ថែមទាំងមានសេចក្ដីបះបោរខ្លាំងនៅក្នុងពួកគេ ដូច្នេះហើយ ពួកគេធ្វើឲ្យខ្លួនគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយគ្មានឆន្ទៈនឹងទទួលយកការពិនិត្យពិច័យរបស់ទ្រង់ឡើយ។ មនុស្សដូចនេះមិនងាយនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ឡើយ។ មនុស្សខ្លះទំរើសក្នុងការដែលពួកគេបរិភោគ និងផឹកព្រះបន្ទូលព្រះ និងទទួលយកព្រះបន្ទូលទ្រង់។ ពួកគេទទួលយកព្រះបន្ទូលព្រះជាម្ចាស់តែប៉ុន្មានចំណែកដែលត្រូវទៅនឹងការយល់ឃើញរបស់ពួកគេប៉ុននោះ ហើយបដិសេធព្រះបន្ទូលដែលមិនត្រូវទៅនឹងការយល់ឃើញរបស់ពួកគេទៅវិញ។ តើនេះមិនមែនជាការបះបោរ និងការជំទាស់យ៉ាងកំរោល ចំពោះព្រះជាម្ចាស់ទេឬអី? ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់អស់ច្រើនឆ្នាំហើយ ប៉ុន្តែមិនបានបង្កើនការយល់ដឹងអំពីទ្រង់សូម្បីតែបន្តិច នោះពួកគេមិនមែនជាអ្នកជឿឡើយ។ មនុស្សណាដែលមានឆន្ទៈទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលព្យាយាមយល់ដឹងអំពីទ្រង់ ជាមនុស្សដែលមានឆន្ទៈទទួលយកការងាររបស់ទ្រង់។ ពួកគេគឺជាមនុស្សដែលនឹងទទួលបានកេរមរដក និងព្រះពរពីព្រះ ហើយជាមនុស្សដែលមានពរច្រើនជាងគេ។ ព្រះជាម្ចាស់ដាក់បណ្ដាសាដល់មនុស្សដែលគ្មានទ្រង់នៅក្នុងចិត្តរបស់ពួកគេ ហើយទ្រង់វាយផ្ចាល និងបោះបង់មនុស្សបែបនេះចោល។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះទ្រង់នឹងបោះបង់អ្នកចោល ហើយប្រសិនបើអ្នកពុំស្ដាប់តាមអ្វីដែលខ្ញុំថ្លែងនេះទេ នោះខ្ញុំសន្យាថា ព្រះវិញ្ញាណនៃព្រះនឹងបោះបង់អ្នកចោល។ ប្រសិនបើអ្នកមិនជឿទេ នោះអ្នកអាចសាកល្បងបាន។ ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកអំពីមាគ៌ានៃការប្រព្រឹត្តមួយ ប៉ុន្តែអ្នកអនុវត្តតាម ឬអត់នោះ គឺអាស្រ័យទៅលើអ្នក។ ប្រសិនបើអ្នកមិនជឿទេ ប្រសិនបើអ្នកមិនអនុវត្តតាមទេ នោះអ្នកនឹងឃើញដោយខ្លួនឯងថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមួយអ្នក ឬអត់! ប្រសិនបើអ្នកមិនព្យាយាមយល់អំពីព្រះជាម្ចាស់ទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការជាមួយអ្នកឡើយ។ ព្រះធ្វើការនៅក្នុងមនុស្សដែលព្យាយាម ហើយឲ្យតម្លៃលើព្រះបន្ទូលទ្រង់។ ដរាបណាអ្នកឲ្យតម្លៃលើព្រះបន្ទូលព្រះកាន់តែខ្លាំង ដរាបនោះហើយដែលព្រះវិញ្ញាណទ្រង់ធ្វើការនៅក្នុងអ្នក។ កាលណាមនុស្សម្នាក់ឲ្យតម្លៃព្រះបន្ទូលព្រះកាន់តែខ្លាំង នោះឱកាសដែលពួកគេត្រូវបានព្រះប្រោសឲ្យគ្រប់លក្ខណ៍ ក៏កាន់តែកើនឡើងដែរ។ ព្រះជាម្ចាស់ប្រោសមនុស្សដែលស្រឡាញ់ទ្រង់ពិត ឲ្យបានគ្រប់លក្ខណ៍ ហើយទ្រង់ប្រោសមនុស្សដែលមានចិត្តស្ងប់នៅចំពោះទ្រង់ឲ្យបានគ្រប់លក្ខណ៍។ ការឲ្យតម្លៃលើរាល់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ លើការត្រាស់ដឹងរបស់ព្រះជាម្ចាស់ លើព្រះវត្តមានរបស់ព្រះជាម្ចាស់ លើព្រះទ័យទុកដាក់ និងការថែរក្សារបស់ព្រះជាម្ចាស់ លើរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយទៅជាតថភាពរបស់អ្នក និងផ្គត់ផ្គង់ដល់ជីវិតអ្នក គឺសុទ្ធតែស្របទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានន័យថា ប្រសិនបើអ្នកឲ្យតម្លៃលើកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកឲ្យតម្លៃលើរាល់កិច្ចការទាំងអស់ដែលទ្រង់បានធ្វើមកលើអ្នក នោះទ្រង់នឹងប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្វីទាំងអស់ដែលជារបស់អ្នក ចម្រើនឡើង។ ប្រសិនបើអ្នកពុំឲ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ទេ ទ្រង់នឹងពុំធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែទ្រង់នឹងប្រទានព្រះគុណទ្រង់តែបន្តិចបន្តួចប៉ុននោះ សម្រាប់ជំនឿរបស់អ្នក ឬប្រទានពរជាទ្រព្យធនស្ដួចស្ដើងឲ្យអ្នក និងប្រទាននូវសុវត្ថិភាពតែបន្តិចដល់គ្រួសារអ្នកវិញ។ អ្នកគួរតែខិតខំធ្វើឲ្យព្រះបន្ទូលព្រះជាម្ចាស់ក្លាយជាថតភាពរបស់អ្នក និងអាចធ្វើឲ្យទ្រង់ស្កប់ព្រះទ័យ ហើយធ្វើតាមព្រះទ័យទ្រង់ អ្នកពុំគួរព្យាយាមអាស្រ័យតែផលនៃព្រះគុណរបស់ទ្រង់ឡើយ។ សម្រាប់ពួកអ្នកជឿ គ្មានអ្វីដែលសំខាន់ជាងការទទួលយកកិច្ចការរបស់ព្រះ ការទទួលបានភាពគ្រប់លក្ខណ៍ ហើយក្លាយជាមនុស្សដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ការណ៍នេះគួរតែជាគោលដៅដែលអ្នកគួរតែព្យាយាមឲ្យបាន។

អ្វីទាំងអស់ដែលមនុស្សព្យាយាមឲ្យបានក្នុងយុគនៃព្រះគុណ គឺហួសសម័យទៅហើយ ព្រោះបច្ចុប្បន្ននេះ ការព្យាយាមឲ្យបានមានបទដ្ឋានមួយខ្ពស់ជាងមុន អ្វីដែលគេព្យាយាមឲ្យបាន មានទាំងភាពឧត្តុង្គឧត្តមជាងមុន និងជាក់ស្ដែងជាងមុន អ្វីដែលគេព្យាយាមឲ្យបាននោះ អាចធ្វើឲ្យអ្វីដែលមនុស្សលោកចង់បាននៅខាងក្នុងស្កប់ចិត្ត។ កាលពីសម័យមុនៗ ព្រះជាម្ចាស់ពុំបានធ្វើការទៅលើមនុស្សលោក ដូចជាទ្រង់ធ្វើនាពេលបច្ចុប្បន្ននេះទេ ដ្បិតទ្រង់ពុំបានមានព្រះបន្ទូលទៅកាន់ពួកគេច្រើន ដូចសព្វថ្ងៃនេះទេ រីឯសេចក្ដីតម្រូវរបស់ទ្រង់ក៏មិនខ្ពស់ ដូចជាសេចក្ដីតម្រូវសព្វថ្ងៃនេះដែរ។ ការណ៍ដែលព្រះជាម្ចាស់មានបន្ទូលអំពីសេចក្ដីទាំងនេះទៅកាន់មនុស្សលោកនាពេលបច្ចុប្បន្ន បង្ហាញឲ្យឃើញថា ព្រះជាម្ចាស់មានព្រះចេតនាដ៏ខ្ពង់ខ្ពស់ផ្ដោតសំខាន់ទៅលើអ្នក គឺទៅលើមនុស្សមួយក្រុមនេះ។ ប្រសិនបើអ្នកពិតជាប្រាថ្នាឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះ នោះចូរព្យាយាមឲ្យបានការណ៍នេះទុកជាគោលដៅសំខាន់របស់អ្នកចុះ។ ដើម្បីសម្រេចគោលដៅទាំងនេះបាន ទោះជាអ្នករត់ចុះឡើងដោយចំណាយកម្លាំងរបស់ខ្លួន ដោយបម្រើតួនាទីមួយ ឬទោះជាអ្នកបានទទួលការចាត់តាំងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គោលបំណងសំខាន់ នៅតែជាការដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ និងធ្វើឲ្យស្កប់ព្រះហឫទ័យព្រះជានិច្ចដែរ។ ប្រសិនបើមាននរណាម្នាក់និយាយថា គេពុំព្យាយាមឲ្យបានភាពគ្រប់លក្ខណ៍ដោយសារព្រះ ឬចូលទៅក្នុងជីវិតទេ ប៉ុន្តែបែរជាព្យាយាមឲ្យបានភាពសុខសាន្ត និងអំណរខាងសាច់ឈាមទៅវិញនោះ គេគឺជាមនុស្សងងឹតងងល់។ មនុស្សដែលពុំព្យាយាមឲ្យបានតថភាពនៃជីវិត ប៉ុន្តែបែរជាព្យាយាមឲ្យបានជីវិតអស់កល្បនៅឯបរលោកនាយ និងព្យាយាមឲ្យបានសុវត្ថិភាពនៅលោកិយនេះ គឺជាមនុស្សងងឹតងងល់ខ្លាំងជាងទៅទៀត។ ដូច្នេះ អ្វីៗទាំងអស់ដែលអ្នកធ្វើ គួរតែត្រូវបានធ្វើឡើងក្នុងគោលបំណងឲ្យព្រះប្រោសឲ្យបានគ្រប់លក្ខណ៍ និងឲ្យទ្រង់ទទួលយក។

កិច្ចការដែលព្រះធ្វើនៅក្នុងមនុស្សលោក គឺដើម្បីផ្គត់ផ្គង់ពួកគេ ស្របទៅតាមតម្រូវការផ្សេងៗរបស់ពួកគេ។ បើជីវិតរបស់មនុស្សម្នាក់មានតម្រូវការកាន់តែធំ នោះពួកគេទាមទារកាន់តែច្រើន និងព្យាយាមឲ្យបានកាន់តែខ្លាំង។ ប្រសិនបើក្នុងដំណាក់កាលនេះ អ្នកព្យាយាមឲ្យបានទេ នោះបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធបានបោះបង់អ្នកចោលហើយ។ មនុស្សណាដែលព្យាយាមឲ្យបានក្នុងជីវិត នឹងមិនត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលឡើយ ដ្បិតមនុស្សប្រភេទនេះរមែងព្យាយាមខ្នះខ្នែង និងមានបំណងប្រាថ្នាខ្ពស់ក្នុងចិត្តជានិច្ច។ មនុស្សប្រភេទនេះមិនដែលរីករាយនឹងអ្វីដែលពួកគេមានក្នុងពេលនេះឡើយ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានគោលបំណងសម្រេចបានប្រពលភាពនៅក្នុងអ្នក ប៉ុន្តែប្រសិនបើអ្នកបង្កើនក្ដីកង្វល់ ប្រសិនបើអ្នកលែងមានសេចក្ដីត្រូវការតទៅទៀត ប្រសិនបើអ្នកលែងទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធតទៅទៀត នោះទ្រង់នឹងបោះបង់អ្នកចោល។ មនុស្សត្រូវការការពិនិត្យពិច័យរបស់ព្រះជាម្ចាស់រៀងរាល់ថ្ងៃ ពួកគេត្រូវការការផ្គត់ផ្គង់ដ៏បរិបូរពីព្រះជារៀងរាល់ថ្ងៃ។ តើមនុស្សអាចរស់ដោយមិនបរិភោគ និងផឹកព្រះបន្ទូលព្រះជាម្ចាស់ជារៀងរាល់ថ្ងៃបានដែរឬទេ? ប្រសិនបើមនុស្សម្នាក់មានអារម្មណ៍ថា គេមិនអាចបរិភោគ និងផឹកព្រះបន្ទូលព្រះជាម្ចាស់គ្រប់គ្រាន់ទេ ប្រសិនបើគេស្វែងរកព្រះបន្ទូល ហើយស្រេកឃ្លានព្រះបន្ទូលជានិច្ច នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងពួកគេជានិច្ច។ នៅពេលមនុស្សម្នាក់កាន់តែចង់បាន នោះលទ្ធផលដែលកើតចេញពីការប្រកបគ្នារបស់គេ គឺកាន់តែជាក់ស្ដែង។ នៅពេលមនុស្សម្នាក់ស្វែងរកសេចក្ដីពិតកាន់តែខ្លាំង នោះពួកគេសម្រេចបានភាពរីកចម្រើនក្នុងជីវិតរបស់ខ្លួនកាន់តែឆាប់ ដោយធ្វើឲ្យពួកគេសម្បូរទាំងបទពិសោធន៍ ហើយមានទ្រព្យធនកាន់តែច្រើនសន្ធឹក នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ប្រោសមនុស្សណាដែលត្រូវនឹងព្រះហឫទ័យទ្រង់ឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤៨

ព្រះវិញ្ញាណបរិសុទ្ធមានផ្លូវមួយដើរសម្រាប់មនុស្សម្នាក់ៗ ហើយផ្តល់ឲ្យមនុស្សម្នាក់ៗនូវឳកាសទទួលបានភាពគ្រប់លក្ខណ៍។ តាមរយៈភាពអវិជ្ជមានរបស់អ្នក អ្នកត្រូវបានបង្កើតឡើងដើម្បីឲ្យបានដឹងអំពីអំពើពុករលួយផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់ពីការបោះបង់ចោលនូវភាពអវិជ្ជមាន អ្នកនឹងរកឃើញនូវមាគ៌ាដើម្បីអនុវត្ត។ ទាំងនេះគឺជាវិធីទាំងអស់ដែលទ្រង់នឹងប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍។ លើសពីនេះទៅទៀត តាមរយៈការណែនាំជាបន្តបន្ទាប់ និងការបំភ្លឺនូវចំណុចវិជ្ជមានមួយចំនួននៅខាងក្នុងអ្នក អ្នកនឹងបំពេញមុខងាររបស់អ្នកយ៉ាងសកម្ម លូតលាស់នូវការយល់ដឹងបានច្បាស់ និងទទួលបាននូវការ​ដឹង​ខុសត្រូវ។ នៅពេលដែលលក្ខណៈរបស់អ្នកល្អ អ្នកនឹងមានឆន្ទៈជាពិសេសក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជាពិសេសទៅទៀត មានឆន្ទៈក្នុងការអធិស្ឋានទៅចំពោះព្រះជាម្ចាស់ និងអាចផ្សារភ្ជាប់សេចក្ដីអធិប្បាយដែលអ្នកបានឮ ទៅកាន់សណ្ឋានរបស់អ្នកផ្ទាល់ខ្លួន។ នៅគ្រានោះព្រះជាម្ចាស់នឹងបំភ្លឺ និងធ្វើឲ្យអ្នកយល់នៅខាងក្នុងចិត្ត ធ្វើឲ្យអ្នកដឹងនូវរឿងរ៉ាវខ្លះៗអំពីទិដ្ឋភាពវិជ្ជមាន។ នេះជារបៀបដែលទ្រង់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍នៅក្នុងផ្នែកវិជ្ជមាន។ នៅក្នុងភាពអវិជ្ជមាន អ្នកខ្សោយ និងអសកម្ម។ អ្នកមានអារម្មណ៍ថាអ្នកមិនមានព្រះជាម្ចាស់នៅក្នុងចិត្តអ្នកទេ តែព្រះជាម្ចាស់ធ្វើឲ្យអ្នកយល់ ដោយជួយអ្នករកផ្លូវដើម្បីអនុវត្ត។ ចេញពីការនេះ គឺជាការទទួលបាននូវភាពគ្រប់លក្ខណ៍នៅក្នុងទិដ្ឋភាពអវិជ្ជមាន។ ព្រះជាម្ចាស់អាចធ្វើឲ្យមនុស្សគ្រប់លក្ខណ៍បានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ វាអាស្រ័យថាតើអ្នកអាចទទួលបានបទពិសោធន៍ឬអត់ ហើយថាតើអ្នកបន្តទទួលបាននូវភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ឬអត់។ ប្រសិនបើអ្នកពិតជាស្វែងរកការទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ នោះភាពអវិជ្ជមានមិនអាចធ្វើឲ្យអ្នកទទួលរងនូវការបាត់បង់ទេ ប៉ុន្តែអាចផ្ដល់ឲ្យអ្នកនូវអ្វីដែលកាន់តែពិតប្រាកដ ហើយអាចធ្វើឲ្យអ្នកកាន់តែដឹងថាអ្វីខ្លះនៅក្នុងអ្នកមានភាពខ្វះខាត កាន់តែអាចយល់បានពីភាពពិតរបស់អ្នក ហើយមើលឃើញថាមនុស្សមិនមានអ្វីទេ គឹគ្មានអ្វីសោះ។ ប្រសិនបើអ្នកមិនមានបទពិសោធរងទុក្ខលំបាក នោះអ្នកនឹងមិនដឹងទេ ហើយនឹងតែងតែមានអារម្មណ៍ថាអ្នកខ្ពស់ជាងអ្នកដទៃ និងប្រសើរជាងមនុស្សគ្រប់គ្នាផ្សេងទៀតជានិច្ច។ តាមរយៈអ្វីៗទាំងអស់នេះ អ្នកនឹងឃើញថា អ្វីៗដែលបានកើតឡើងពីមុន ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ហើយត្រូវបានការពារដោយព្រះជាម្ចាស់។ ការទទួលរងទុក្ខលំបាកធ្វើឲ្យអ្នកគ្មានសេចក្តីស្រឡាញ់ ឬសេចក្តីជំនឿ អ្នកខ្វះការអធិស្ឋាន ហើយអ្នកមិនអាចច្រៀងទំនុកតម្កើង ហើយដោយមិនដឹងខ្លួននៅក្នុងស្ថានភាពនេះ អ្នកចាប់ផ្ដើមស្គាល់ខ្លួនឯង។ ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការធ្វើជាមនុស្សបានគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីអោយមនុស្សឃើញជាក់។ ក្នុងម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់អោយមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងអោយមនុស្សជីកកកាយរក និងឃើញនូវ «អាថ៌កំបាំង» នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឲ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងអោយឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីអោយមនុស្សអាចដឹងថាព្រះជាម្ចាស់ជាព្រះពិត។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៤៩

តើឥឡូវអ្នករាល់គ្នាកំពុងស្វែងរកអ្វី? ដើម្បីទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះជាម្ចាស់ ដើម្បីទទួលបានព្រះជាម្ចាស់ ឬប្រហែលជាអ្នកព្យាយាមធ្វើខ្លួនឯងតាមគំម្រូរបស់ពេត្រុសនៅទសវត្សរ៍ទី៩០ ឬមានជំនឿខ្ពស់ជាងយ៉ូប ឬប្រហែលជាអ្នកចង់ឲ្យព្រះជាម្ចាស់រាប់ជាសុចរិត ហើយមកដល់មុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ឬអាចបើកសម្ដែងព្រះជាម្ចាស់នៅលើផែនដី ហើយធ្វើទីបន្ទាល់ដែលពេញដោយអំណាច និងអស្ចារ្យនៅចំពោះព្រះជាម្ចាស់។ ជារួម មិនខ្វល់ថាអ្នករាល់គ្នាស្វែងរកអ្វីក៏ដោយ ចូរស្វែងរកដើម្បីជាប្រយោជន៍ក្នុងការទទួលបានសេចក្ដីសង្រ្គោះពីព្រះជាម្ចាស់។ មិនថាអ្នកស្វែងរកដើម្បីធ្វើជាមនុស្សសុចរិតនោះទេ ប្រសិនបើអ្នកស្វែងរកលក្ខណៈរបស់ពេត្រុស ឬជំនឿរបស់យ៉ូប ឬដើម្បីឲ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ក៏ដោយ វាគឺជាកិច្ចការព្រះជាម្ចាស់ទេ ដែលបានធ្វើគ្រប់ទាំងអស់មកលើមនុស្ស។ ម៉្យាងទៀត មិនថាអ្នកស្វែងរកអ្វីក៏ដោយ គ្រប់ទាំងអស់គឺសម្រាប់ជាប្រយោជន៍ក្នុងការប្រទានឲ្យអោយបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គ្រប់ទាំងអស់ជាប្រយោជន៍ក្នុងការទទួលបានបទពិសោធនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីអោយព្រះជាម្ចាស់សព្វព្រះហឫទ័យ។ អ្វីក៏ដោយដែលអ្នកស្វែងរក គ្រប់ទាំងអស់គឺសម្រាប់ជាប្រយោជន៍ក្នុងការរកឃើញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​​ សម្រាប់ការស្វែងរកផ្លូវដើម្បីអនុវត្តតាមបទពិសោធន៍ជាក់ស្តែង ក្នុងគោលបំណងអាចបោះចោលនូវនិស្ស័យបះបោរផ្ទាល់ខ្លួនរបស់អ្នក ដើម្បីសម្រេចបាននូវភាពធម្មតាមួយនៅក្នុងខ្លួនឯង ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង ក្លាយជាមនុស្សត្រឹមត្រូវ​ និងមានបំណងចិត្តដ៏ត្រឹមត្រូវក្នុងគ្រប់ការទាំងអស់ដែលអ្នកធ្វើ។ ហេតុផលដែលអ្នកត្រូវជួបប្រទះនឹងរឿងទាំងអស់នេះ គឺដើម្បីអោយបានស្គាល់ព្រះជាម្ចាស់ និងទទួលបានការរីកចម្រើនក្នុងជីវិត។ ទោះបីជាអ្វីដែលអ្នកបានជួបប្រទះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាព្រឹត្តិការណ៍ជាក់ស្តែង ក៏ដូចជាមនុស្ស បញ្ហានិងអ្វីៗនៅជុំវិញអ្នកក៏ដោយ ក៏នៅទីបំផុតអ្នកអាចស្គាល់ព្រះជាម្ចាស់ ហើយទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដែរ។ ដើម្បីស្វែងរកការដើរតាមផ្លូវរបស់មនុស្សសុចរិត ឬព្យាយាមអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ទាំងនេះគឺជាផ្លូវដែលកំពុងដំណើរការ ខណៈពេលដែលការស្គាល់ព្រះជាម្ចាស់ និងការទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គឺជាទិសដៅ។ ទោះបីឥឡូវ អ្នកស្វែងរកអោយបាននូវភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ឬព្យាយាមធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ក៏ដោយ ក៏គ្រប់ការទាំងអស់គឺធ្វើដើម្បីអោយបានស្គាល់ព្រះជាម្ចាស់។ កិច្ចការដែលទ្រង់ធ្វើនៅក្នុងអ្នក ប្រហែលជាមិនមែនឥតប្រយោជន៍នោះទេ ដូច្នេះនៅទីបំផុតអ្នកនឹងដឹងពីភាពពិតរបស់ព្រះជាម្ចាស់ ស្គាល់ពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់ ហើយកាន់តែស្គាល់ពីភាពបន្ទាបខ្លួន និងភាពលាក់កំបាំងរបស់ព្រះជាម្ចាស់ និងដឹងពីចំនួនកិច្ចការដ៏ច្រើនដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក។ ព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ដល់កំរិតមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងមនុស្សស្មោកគ្រោក និងពុករលួយទាំងនេះ ហើយធ្វើឲ្យក្រុមមនុស្សនេះបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់មិនត្រឹមតែបានត្រឡប់ជាសាច់ឈាមដើម្បីរស់នៅ និងបរិភោគក្នុងចំណោមមនុស្ស ដើម្បីឃ្វាលមនុស្ស និងផ្តល់នូវអ្វីដែលមនុស្សត្រូវការប៉ុណ្ណោះទេ។ សំខាន់ជាងនេះទៅទៀតគឺថា ទ្រង់ធ្វើកិច្ចការនៃការសង្គ្រោះដ៏អស្ចារ្យរបស់ទ្រង់ ហើយយកជ័យជម្នះលើមនុស្សពុករលួយដែលមិនអាចអត់ឳនអោយបានទាំងនេះ។ ទ្រង់បានយាងចូលមកក្នុងចិត្តរបស់នាគដ៏ធំសម្បុរក្រហម ដើម្បីសង្គ្រោះមនុស្សពុករលួយទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចទទួលបានការផ្លាស់ប្តូរ និងតាំងអោយថ្មីឡើងវិញ។ ការលំបាកដ៏ខ្លាំងដែលព្រះជាម្ចាស់ស៊ូទ្រាំ មិនត្រឹមតែជាការលំបាកដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សដោយស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនវាជាការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ទ្រង់បន្ទាបខ្លួន និងលាក់ខ្លួនយ៉ាងខ្លាំងដល់ម៉្លេះ ដែលទ្រង់បានត្រឡប់ជាមនុស្សធម្មតា។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយយកសណ្ឋានជាសាច់ឈាម ដើម្បីអោយមនុស្សឃើញថាទ្រង់មានជីវិតជាមនុស្សធម្មតា និងមានតម្រូវការដូចមនុស្សធម្មតា។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ខ្លាំងណាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់មានការជ្រាបដឹងនៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណរបស់ទ្រង់គឺខ្ពស់ ហើយអស្ចារ្យណាស់ តែទ្រង់យកសណ្ឋានជាមនុស្សធម្មតា ជាមនុស្សដែលគេមិនរាប់រក ដោយការធ្វើដូច្នេះគឺដើម្បីកិច្ចការរបស់ព្រះវិញ្ញាណទ្រង់។ លក្ខណៈសម្បត្តិល្អ ការយល់ច្បាស់លាស់ ញាណ ភាពជាមនុស្ស និងជីវិតរបស់អ្នករាល់គ្នាម្នាក់ៗបង្ហាញថា អ្នករាល់គ្នាពិតជាមិនសក្តិសមនឹងទទួលយកកិច្ចការប្រភេទនេះរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាពិតជាមិនសមនឹងឲ្យព្រះជាម្ចាស់ស៊ូទ្រាំនឹងការលំបាកបែបនេះសម្រាប់អ្នកនោះទេ។ ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ទ្រង់ខ្ពស់បំផុត ចំណែកមនុស្សទាបខ្លាំងណាស់ តែទ្រង់នៅតែធ្វើការលើពួកគេ។ ទ្រង់មិនត្រឹមតែយកកំណើតដើម្បីផ្គត់ផ្គង់ដល់មនុស្ស មានបន្ទូលទៅកាន់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងរស់នៅជាមួយមនុស្សទៀតផង។ ព្រះជាម្ចាស់មានការបន្ទាបខ្លួនខ្លាំង គួរឲ្យស្រឡាញ់ណាស់។ ដរាបណាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ត្រូវបានលើកឡើង ដរាបណាព្រះគុណរបស់ព្រះជាម្ចាស់ត្រូវបានលើកឡើង អ្នកនឹងស្រក់ទឹកភ្នែកពេលកំពុងថ្លែងសរសើរតម្កើងយ៉ាងខ្លាំង ប្រសិនបើអ្នកឈានមកដល់សភាពនេះ នោះអ្នកនឹងមានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៥០

នាពេលបច្ចុប្បន្ននេះ មានគម្លាតមួយចំពោះការស្វែងរករបស់មនុស្ស។ ពួកគេគ្រាន់តែស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ប៉ុណ្នោះ តែពួកគេមិនមានចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនអើពើចំពោះការបំភ្លឺ និងការយល់ច្បាស់អំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកគេនោះទេ។ ពួកគេមិនមានគ្រឹះនៃចំណេះដឹងពិតអំពីព្រះជាម្ចាស់ទេ។ តាមវិធីនេះ ពួកគេបាត់បង់នូវភាពរីករាយ នៅពេលចាប់ផ្ដើមមានបទពិសោធន៍។ អស់អ្នកដែលស្វែងរកចំណេះដឹងពិតអំពីព្រះជាម្ចាស់ ទោះបីពួកគេមិនមានសភាពល្អពីអតីតកាល ហើយមានទំនោរទៅរកភាពអវិជ្ជមាន និងកំសោយ ហើយជារឿយៗស្រក់ទឹកភ្នែក បាក់ទឹកចិត្ត និងបាត់បង់ក្តីសង្ឃឹមក៏ដោយ ក៏ឥឡូវនេះ នៅពេលពួកគេទទួលបានបទពិសោធន៍កាន់តែច្រើន នោះ​សភាពរបស់ពួកគេមានភាពប្រសើរឡើង។ បន្ទាប់ពីមានបទពិសោធន៍នៃការទទួលបានការដោះស្រាយ និងភាពខ្ទេចខ្ទាំ ហើយបានឆ្លងកាត់ការទុក្ខលំបាក និងការបន្សុទ្ធបានមួយជុំមក ពួកគេមានការរីកចម្រើនយ៉ាងខ្លាំង។ សភាពអវិជ្ជមានត្រូវបានកាត់បន្ថយ ហើយមានការផ្លាស់ប្តូរខ្លះនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេ។ នៅពេលពួកគេឆ្លងកាត់ទុក្ខលំបាកកាន់តែច្រើន ចិត្តរបស់ពួកគេកាន់តែស្រឡាញ់ព្រះជាម្ចាស់។ មានច្បាប់មួយដើម្បីឲ្យមនុស្សទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គឺថាទ្រង់បំភ្លឺដល់អ្នកដោយប្រើផ្នែកដែលអ្នកចង់បាន ដើម្បីឲ្យអ្នកមានមាគ៌ាក្នុងការអនុវត្ត ហើយអាចញែកខ្លួនឯងចេញពីភាពអវិជ្ជមានទាំងអស់ ដោយជួយវិញ្ញាណរបស់អ្នកទទួលបានការដោះលែង ហើយធ្វើឲ្យអ្នកកាន់តែអាចស្រឡាញ់ទ្រង់។ តាមវិធីនេះ អ្នកអាចបោះចោលនូវនិស្ស័យពុករលួយរបស់សាតាំង។ អ្នកគឺជាមនុស្សគ្មានភាពប៉ិនប្រសព្វ និងបើកចំហរ មានឆន្ទៈក្នុងការស្គាល់ខ្លួនឯង និងអនុវត្តនូវសេចក្ដីពិត។ ព្រះជាម្ចាស់ប្រាកដជានឹងប្រទានពរដល់អ្នក ដូច្នេះនៅពេលអ្នកខ្សោយ និងមានភាពអវិជ្ជមាន ព្រះជាម្ចាស់នឹងបំភ្លឺអ្នកជាទ្វេគុណ ជួយអ្នកឲ្យស្គាល់ខ្លួនឯងកាន់តែច្រើន មានឆន្ទៈប្រែចិត្តសម្រាប់ខ្លួនឯង និងអាចអនុវត្តនូវអ្វីដែលអ្នកគប្បីអនុវត្ត។ មានតែតាមវិធីនេះទេ ដែលអាចធ្វើឲ្យចិត្តរបស់អ្នកមានភាពសុខសាន្ដ និងភាពសុខស្រួល។ មនុស្សដែលយកចិត្តទុកដាក់នឹងការស្គាល់ព្រះជាម្ចាស់ អ្នកដែលយកចិត្តទុកដាក់ក្នុងការស្គាល់ខ្លួនឯង អ្នកដែលយកចិត្តទុកដាក់នឹងការអនុវត្តផ្ទាល់ខ្លួន នោះនឹងអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់ជាញឹកញាប់ ព្រមទាំងទទួលបានការណែនាំ និងការបំភ្លឺរបស់ទ្រង់ផងដែរ។ ទោះបីជាមនុស្សបែបនេះអាចស្ថិតនៅក្នុងសភាពអវិជ្ជមានក៏ដោយ ក៏ទ្រង់អាចបង្វែរអ្វីៗបានភ្លាមៗ ទោះបីជាតាមរយៈសកម្មភាពមនសិការ ឬការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការផ្លាស់ប្តូរនិស្ស័យរបស់មនុស្សម្នាក់ ជានិច្ចជាកាលអាចធ្វើទៅបាននៅពេលដែលមនុស្សម្នាក់នោះដឹងពីសភាពជាក់ស្តែងផ្ទាល់ខ្លួន និងនិស្ស័យ ព្រមទាំងកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ដែលមានឆន្ទៈស្គាល់ខ្លួនឯង ហើយបើកចំហខ្លួនឯង នឹងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិត។ មនុស្សប្រភេទនេះជាមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ មានការយល់ដឹងអំពីព្រះជាម្ចាស់ មិនថាការយល់ដឹងនេះមានភាពស៊ីជម្រៅ ឬរាក់ តិចតូច ឬច្រើនក៏ដោយ។ នេះគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយជាអ្វីដែលមនុស្សទទួលបាន។ វាជាការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សដែលមានចំណេះដឹងអំពីព្រះជាម្ចាស់ គឺជាអ្នកដែលមានមូលដ្ឋានគ្រឹះ ជាអ្នកមាននិមិត្ត។ មនុស្សប្រភេទនេះមាន​ភាពប្រាកដច្បាស់អំពីសាច់ឈាមរបស់ព្រះជាម្ចាស់ ហើយដឹងច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ មិនថារបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការ ឬមានព្រះបន្ទូល ឬរបៀបដែលមនុស្សដទៃទៀតធ្វើឲ្យមានការរំខានយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់នោះនៅតែអាចឈរជើងយ៉ាងមាំ​ ហើយធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។ បើមនុស្សម្នាក់ធ្វើតាមវិធីនេះកាន់តែច្រើន នោះគេកាន់តែអាចប្រកាន់ខ្ជាប់នូវសេចក្ដីពិតដែលគេយល់ដឹង។ ដោយសារគេតែងតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគេទទួលបាននូវការយល់ដឹងកាន់តែច្រើនអំពីព្រះជាម្ចាស់ និងមានការតាំងចិត្តធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ជារៀងរហូត។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៥១

ដើម្បីមានការ​ដឹងខុសត្រូវ ដើម្បីមានការចុះចូល និងដើម្បីមានសមត្ថភាពក្នុងការមើលឃើញរឿងរ៉ាវ ដើម្បីឲ្យអ្នកមានចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលមានន័យថា អ្នកមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលធ្វើអោយអ្នកយល់ដឹង និងបំភ្លឺនៅខាងក្នុងចិត្តនៅពេលអ្នកជួបប្រទះរឿងអ្វីមួយ។ នេះជាការដែលទាក់ទងនឹងវិញ្ញាណ។ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការជួយឲ្យវិញ្ញាណរបស់មនុស្សមានការរស់ឡើងវិញ។ ហេតុអ្វីព្រះជាម្ចាស់តែងតែមានព្រះបន្ទូលថា មនុស្សមានភាពស្ពឹក និងយឺតក្នុងការយល់? នេះដោយព្រោះតែវិញ្ញាណរបស់មនុស្សបានស្លាប់ ហើយវិញ្ញាណពួកគេចាប់ស្ពឹកស្រពន់រហូតដល់មិនអាចដឹងទាំងស្រុងនូវរឿងរ៉ាវទាក់ទងនឹងវិញ្ញាណ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺធ្វើឲ្យជីវិតរបស់មនុស្សមានភាពរីកចម្រើន និងជួយឲ្យវិញ្ញាណមនុស្សរស់រានមានជីវិត ដើម្បីឲ្យពួកគេអាចមើលឃើញរឿងរ៉ាវទាក់ទងនឹងវិញ្ញាណ ហើយពួកគេអាចស្រឡាញ់ព្រះជាម្ចាស់នៅក្នុងចិត្តពួកគេជានិច្ច និងធ្វើអោយព្រះជាម្ចាស់សព្វព្រះទ័យ។ ការឈានចូលដល់ដំណាក់កាលនេះបង្ហាញថា វិញ្ញាណរបស់មនុស្សម្នាក់ត្រូវបានដាស់ឡើងវិញ ហើយនៅពេលក្រោយ ពេលគេជួបអ្វីមួយ គេអាចមានប្រតិកម្មភ្លាមៗ។ គេឆ្លើយតបភ្លាមៗទៅនឹងសេចក្ដីអធិប្បាយ ហើយមានប្រតិកម្មឆាប់រហ័សទៅនឹងស្ថានភាព។ នេះគឺជាអ្វីដែលមានន័យថា ការធ្វើបានសម្រេចនូវការចង់បានខាងឯព្រះវិញ្ញាណ។ មានមនុស្សជាច្រើនដែលមានប្រតិកម្មរហ័សចំពោះព្រឹត្តិការណ៍ខាងក្រៅ ប៉ុន្តែដរាបណាការចូលទៅក្នុងភាពពិត ឬរឿងរ៉ាវលម្អិតនៃវិញ្ញាណត្រូវបានលើកឡើង ពួកគេទៅជាស្ពឹក និងយឺតក្នុងការយល់។ ពួកគេយល់ពីអ្វីមួយបានលុះត្រាតែមានការសម្លឹងចំមុខពួកគេ។ ទាំងអស់នេះគឺជាសញ្ញានៃភាពស្ពឹក និងភាពយឺតយ៉ាវផ្នែកវិញ្ញាណ ចំពោះអ្នកមានបទពិសោធន៍តិចតួចអំពីរឿងខាងវិញ្ញាណ។ មនុស្សខ្លះចង់បានវិញ្ញាណ ហើយមានសមត្ថភាពយល់ដឹងខុសត្រូវ។ ដរាបណាពួកគេឮព្រះបន្ទូលដែលចង្អុលបង្ហាញអំពីសភាពរបស់ពួកគេ ពួកគេមិនមានពេលវេលាសរសេរជាលាយលក្ខណ៍អក្សរឡើយ។ នៅពេលពួកគេឮព្រះបន្ទូលអំពីគោលការណ៍នៃការអនុវត្តន៍ ពួកគេអាចទទួលយកព្រះបន្ទូល ហើយអនុវត្តព្រះបន្ទូលតាមបទពិសោធន៍ជាបន្តបន្ទាប់របស់ពួកគេ ដោយហេតុនេះហើយពួកគេផ្លាស់ប្តូរខ្លួនឯង។ នេះគឺជាមនុស្សដែលមានបំណងចិត្តចង់បានវិញ្ញាណ។ ហេតុអ្វីបានជាពួកគេអាចមានប្រតិកម្មឆាប់រហ័សដូច្នេះ? គឺដោយសារតែពួកគេផ្តោតលើរឿងទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចពិនិត្យមើលសភាពរបស់ពួកគេទៅនឹងព្រះបន្ទូល ហើយឆ្លុះបញ្ចាំងអំពីខ្លួនពួកគេ។ នៅពេលពួកគេឮពីការប្រកប និងសេចក្ដីអធិប្បាយ ហើយឮព្រះបន្ទូលដែលនាំឲ្យពួកគេទទួលបានការបំភ្លឺ និងការយល់ដឹងច្បាស់ នោះពួកគេអាចទទួលបានភ្លាម។ វាស្រដៀងនឹងការផ្តល់អាហារដល់មនុស្សដែលឃ្លាន គឺពួកគេអាចបរិភោគភ្លាមតែម្ដង។ ប្រសិនបើអ្នកផ្តល់អាហារដល់អ្នកដែលមិនឃ្លាន នោះពួកគេមិនមានប្រតិកម្មភ្លាមនោះទេ។ អ្នកជារឿយៗអធិស្ឋានដល់ព្រះជាម្ចាស់ ហើយបន្ទាប់មកអ្នកអាចមានប្រតិកម្មភ្លាមៗនៅពេលដែលអ្នកជួបប្រទះអ្វីមួយ៖ អ្វីដែលព្រះជាម្ចាស់តម្រូវនៅក្នុងបញ្ហានេះ និងរបៀបដែលអ្នកគួរប្រព្រឹត្ដ។ ព្រះជាម្ចាស់បានដឹកនាំអ្នកលើបញ្ហានេះជាលើកចុងក្រោយ។ នៅពេលអ្នកជួបរឿងដដែលនេះនៅថ្ងៃនេះ អ្នកនឹងដឹងពីរបៀបអនុវត្តតាមរបៀបដែលផ្គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់។ ប្រសិនបើអ្នកតែងតែអនុវត្តតាមវិធីនេះ ហើយតែងតែមានបទពិសោធន៍តាមរបៀបនេះ នៅពេលណាមួយវានឹងងាយស្រួលសម្រាប់អ្នក។ នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដឹងថាតើមនុស្សប្រភេទណាដែលព្រះជាម្ចាស់កំពុងសំដៅទៅ អ្នកដឹងពីលក្ខខណ្ឌខាងវិញ្ញាណដែលទ្រង់កំពុងមានបន្ទូលសំដៅទៅ ហើយអ្នកអាចយល់ពីចំនុចសំខាន់ ហើយអនុវត្តវាបាន។ នេះបង្ហាញថា អ្នកអាចទទួលបានបទពិសោធន៍។ ហេតុអ្វីបានជាមនុស្សខ្លះខ្វះនូវការគោរពចំពោះការនេះ? នេះដោយសារតែពួកគេមិនបានដាក់កិច្ចខិតខំប្រឹងប្រែងច្រើនទៅក្នុងទិដ្ឋភាពនៃការអនុវត្ត។ ទោះបីពួកគេមានឆន្ទៈក្នុងការអនុវត្តនូវសេចក្តីពិតក៏ដោយ ក៏ពួកគេមិនមានការយល់ដឹងច្បាស់អំពីព័ត៌មានលំអិតនៃសេវាកម្ម និងសេចក្តីលំអិតនៃសេចក្តីពិតនៅក្នុងជីវិតរបស់ពួកគេឡើយ។ ពួកគេចាប់ផ្ដើមច្រឡំនៅពេលមានអ្វីកើតឡើង។ តាមវិធីនេះ អ្នកអាចនឹងត្រូវនាំឲ្យវង្វេង នៅពេលដែលហោរាក្លែងក្លាយ ឬសាវ័កក្លែងក្លាយបានលេចមក។ អ្នកត្រូវតែប្រកបអោយបានញឹកញាប់នូវព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ មានតែវិធីនេះទេ ដែលអ្នកនឹងអាចយល់ពីសេចក្តីពិត និងអភិវឌ្ឍនូវការ​ដឹងខុសត្រូវ។ ប្រសិនបើអ្នកមិនយល់សេចក្ដីពិត នោះអ្នកនឹងគ្មានយោបល់នោះឡើយ។ ឧទាហរណ៍ អ្វីដែលព្រះជាម្ចាស់មានបន្ទូល របៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការ អ្វីដែលជាតម្រូវការរបស់ទ្រង់អំពីមនុស្ស មនុស្សប្រភេទណាដែលអ្នកគប្បីទាក់ទងជាមួយ និងមនុស្សប្រភេទណាដែលអ្នកគប្បីបដិសេធ អ្នកត្រូវតែប្រកបជាញឹកញាប់អំពីរឿងទាំងនេះ។ ប្រសិនបើអ្នកតែងតែទទួលបទពិសោធន៍នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះ អ្នកនឹងយល់ពីសេចក្តីពិត ហើយយល់ច្បាស់នូវរឿងជាច្រើន ហើយអ្នកក៏នឹងមានយោបល់ផងដែរ។ តើអ្វីទៅជាការប្រៀនប្រដៅដោយព្រះវិញ្ញាណបរិសុទ្ធ តើអ្វីទៅជាការស្តីបន្ទោសដែលកើតចេញពីឆន្ទៈរបស់មនុស្ស តើអ្វីជាការណែនាំពីសំណាក់ព្រះវិញ្ញាណបរិសុទ្ធ តើអ្វីដែលជាការរៀបចំបរិស្ថាន តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បំភ្លឺនៅក្នុងអ្វី? ប្រសិនបើអ្នកមិនច្បាស់អំពីរឿងទាំងនេះទេ អ្នកនឹងមិនមានការដឹង​ខុស​ត្រូវ​ទេ​ទេ។ អ្នកគប្បីដឹងពីអ្វីដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ អ្វីដែលជានិស្ស័យបះបោរ របៀបស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបលះចោលការបះបោរផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកមានការយល់ដឹងអំពីបទពិសោធន៍នៃរឿងទាំងនេះ អ្នកនឹងមានគ្រឹះ។ នៅពេលមានអ្វីកើតឡើង អ្នកនឹងមានសេចក្តីពិតសមស្របមួយដើម្បីវាស់វែងនិងមាននិមិត្តសមស្របជាគ្រឹះ។ អ្នកនឹងមានគោលការណ៍នៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយនឹងអាចប្រព្រឹត្តតាមសេចក្តីពិត។ ពេលនោះជីវិតរបស់អ្នកនឹងបានពេញដោយការបំភ្លឺរបស់ព្រះជាម្ចាស់ និងបានពេញទៅដោយព្រះពររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនប្រព្រឹត្ដដោយអយុត្តិធម៌ចំពោះមនុស្សណាដែលស្វែងរកទ្រង់ដោយស្មោះត្រង់ ឬរស់នៅសម្រាប់ទ្រង់ ហើយធ្វើបន្ទាល់អំពីទ្រង់ឡើយ ហើយទ្រង់ក៏នឹងមិនដាក់បណ្តាសាដល់មនុស្សណាដែលអាចស្រេកឃ្លានសេចក្តីពិតដោយស្មោះស្ម័គ្រដែរ។ ប្រសិនបើនៅពេលដែលអ្នកកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកអាចយកចិត្តទុកដាក់ក្នុងការដឹងអំពីសភាពពិតផ្ទាល់ខ្លួនរបស់អ្នក យកចិត្តទុកដាក់លើការអនុវត្តផ្ទាល់ខ្លួនរបស់អ្នក ហើយយកចិត្តទុកដាក់លើការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នក ពេលនោះនៅពេលដែលអ្នកជួបបញ្ហា អ្នកនឹងទទួលបានការបំភ្លឺ ហើយនឹងទទួលបានការយល់ដឹងជាក់ស្តែង។ បន្ទាប់មកអ្នកនឹងមានផ្លូវនៃការអនុវត្ត និងយោបល់ក្នុងគ្រប់កិច្ចការទាំងអស់។ មនុស្សម្នាក់ដែលមានសេចក្ដីពិត ទំនងជាមិនអាចត្រូវគេបំភាន់ ទំនងជាមិនអាចប្រព្រឹត្តនូវអ្វីដែលធ្វើឲ្យរំខាន ឬធ្វើសកម្មភាពហួសហេតុបានទេ។ ដោយសារតែសេចក្ដីពិត គេត្រូវទទួលបានការការពារ ហើយដោយសារតែសេចក្ដីពិតផងដែរ គេទទួលបានការយល់ដឹងបន្ថែមទៀត។ ដោយសារតែសេចក្ដីពិត គេមានមាគ៌ាច្រើនក្នុងការអនុវត្ត ទទួលបានឱកាសកាន់តែច្រើនសម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងគេ និងទទួលបានឱកាសកាន់តែច្រើនដើម្បីបានគ្រប់លក្ខណ៍។​

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៥២

ប្រសិន​បើអ្នក​​នឹង​ត្រូវ​​​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ នោះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​​ឲ្យ​បាន​។​ តាមរយៈ​ការ​​​តាំង​ចិត្តរបស់​អ្នក​​ ការ​តស៊ូ​អត់​ធ្មត់​របស់អ្នក​​ និង​ស្មារតី​ភ្នាក់រឮក​របស់អ្នក​​ និ​ង​តាម​រយៈ​​ការ​បន្ត​​ស្វែង​រក​របស់អ្នក នោះ​​អ្នក​​នឹង​អាច​ជួប​ប្រទះនូវ​ជីវិត ​និង​គាប់​ព្រះ​ហឬ​ទ័យ​ព្រះ​ជា​ម្ចាស់​។​ នេះ​គឺ​ជាច្រក​ចូល​របស់អ្នក​​ ហើយ​អ្វី​ទាំង​អស់​នេះ​ គឺ​ជា​ចំណុច​ចាំ​បាច់​​​នៅ​លើ​ផ្លូវ​នៃ​ការ​ធ្វើឲ្យ​បាន​គ្រប់​លក្ខណ៍​។​ កិច្ច​ការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ អាច​ធ្វើ​ឡើង​​ចំពោះ​មនុស្ស​​គ្រប់​គ្នា​។​ នរណា​​ដែល​ស្វែង​រក​ព្រះ​ជា​ម្ចាស់​ អាច​ត្រូវ​ប្រទានឲ្យ​បាន​​គ្រប់​លក្ខណ៍​ ព្រមទាំងមាន​ឱកាស​ និង​លក្ខណៈសម្បត្តិគ្រប់​គ្រាន់​ ដែល​ត្រូវ​ប្រទានឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ត្រង់ចំណុចនេះ ពុំ​មាន​ក្បួន​តម្រា​​​ជាក់​លាក់ទេ​។​ ​​មនុស្ស​ម្នាក់​អាច​ទទួលបានការប្រទានឲ្យ​បាន​គ្រប់​លក្ខណ៍​ឬ​អត់​នោះ​ សំខាន់​គឺ​អាស្រ័យ​លើ​ថា​តើ​គេ​កំពុង​ស្វែង​រក​អ្វី​​។​ មនុស្ស​ដែល​ស្រឡាញ់​សេចក្តី​ពិ​ត​ និ​ងអាច​​បើកសម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​ គឺ​ប្រាកដ​ជា​អាច​ទទួលបានការប្រទាន​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មនុស្ស​ដែល​មិន​ស្រឡាញ់​​សេចក្តី​ពិត​ នឹង​មិន​ទទួល​បាន​ការ​ទូន្មាន​​ពី​ព្រះ​ជា​ម្ចាស់​ឡើយ​។ ពួកគេ​មិន​មាន​ជីវិត​ដែល​ព្រះជាម្ចាស់​ចង់​បាន​ទេ​ ហើ​យ​ពួកគេ​ក៏​មិន​អាច​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ដែរ​។​ កិច្ចការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ គឺ​សម្រាប់​តែ​ដើម្បី​​​ទទួល​យក​មនុស្ស​ប៉ុណ្ណោះ និង​មិនមែន​ជា​ផ្នែក​នៃ​កិច្ច​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​សាតាំង​ឡើយ​។ កិច្ចការ​នៃ​ការ​យកឈ្នះ​នេះ គឺ​គ្រាន់តែ​ដើម្បី​​​ធ្វើ​សង្គ្រាម​ជា​មួយ​សាតាំង​ប៉ុណ្ណោះ ដែល​មានន័យ​ថា​ ការ​ប្រើ​ការ​យកឈ្នះ​​លើ​មនុស្ស​ គឺ​​ដើម្បី​យក​ឈ្នះ​លើ​សាតាំង​។​ កិច្ចការ​នៃ​ការ​យកឈ្នះនេះ​​ គឺជា​កិច្ចការ​សំខាន់​ ជា​កិច្ចការ​ថ្មី​បំផុត​ ជា​កិច្ចការ​ដែល​មិនធ្លាប់​បាន​ធ្វើ​នា​ពេលកន្ល​ង​មក​នៅ​គ្រប់​សម័យកាល​​។​ មនុស្ស​ម្នាក់​អាច​និយាយ​បាន​ថា​ គោលដៅ​នៃ​ដំណាក់កាល​នៃ​កិច្ចការ​នេះ​ គឺ​សំខាន់​ធ្វើ​ការ​យកឈ្នះ​លើ​មនុស្ស​ទាំង​អស់​ ដើម្បី​យក​ឈ្នះ​លើ​សាតាំង​។​ កិច្ចការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍—នេះ​មិន​មែន​ជា​កិច្ចការ​ថ្មី​នោះ​ទេ​។​ លក្ខណៈពិសេសនៃ​គោលដៅ​​នៃ​គ្រប់​កិច្ចការ​ទាំង​អស់​ក្នុង​អំឡុង​ពេល​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​​នៅ​ក្នុង​សាច់​ឈាម​ គឺការ​​​យកឈ្នះ​លើ​មនុស្ស​។​ នេះ​គឺ​ដូច​ជា​សម័យ​ព្រះ​គុណ​ នៅ​ពេល​ដែល​កិច្ចការ​សំខាន់​​គឺ​ជា​ការ​ប្រោស​លោះ​​​មនុស្ស​គ្រប់​រូប​តាមរយៈ​ការ​ឆ្កាង​។​ «​ការ​ទទួល​យក​មនុស្ស​»​ គឺ​ជា​​កិច្ចការ​បន្ថែម​ខាង​​សាច់​ឈាម​ និង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​​​ពី​ការ​ឆ្កាង​តែ​ប៉ុណ្ណោះ​។​ នៅ​ពេល​ព្រះ​យេស៊ូវ​យា​ងមក​ និង​បំពេញ​កិច្ចការ​របស់​ទ្រង់ គោលបំណង​​សំខាន់របស់​ទ្រង់ ​គឺ​ប្រើប្រាស់​ការ​ឆ្កាង​​ទ្រង់ ​ដើម្បី​យក​ជ័យ​ជម្នះ​លើ​បាវបម្រើ​នៃ​សេចក្តី​ស្លាប់​និង​ស្ថានឃុំ​ព្រលឹង​ ដើម្បី​យក​ជ័យ​ជម្នះ​លើ​ឥទ្ធិពល​របស់​សាតាំង​ ពោលគឺ​ ដើម្បី​យកឈ្នះ​​លើ​សាតាំង​។​ ​ពេត្រុស​ចាប់​ផ្ដើម​ដើរ​លើ​ផ្លូវ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ មួយ​ជំហាន​ម្ដង​ៗ​ ក្នុង​សម័យ​​​នោះ​ នៅ​ក្រោយ​ពេល​ដែល​​​ព្រះ​យេស៊ូ​ ត្រូវ​បានគេ​​ឆ្កាងតែ​​ប៉ុណ្ណោះ​។​ ជា​ការ​ពិត​ណាស់​ ពេត្រុស​ស្ថិត​ក្នុង​ចំណោមអ្នក​​​ដែល​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​កិច្ច​ការ​ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​នៅ​ក្នុងសម័យ​​​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ ​​​ពេត្រុស​បាន​យល់​បន្តិច​ម្ដង​ៗ​ពី​សេចក្តី​ពិត​ ហើយក្រោយ​​មក ​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ បន្ទាប់ពី​ព្រះ​យេស៊ូវ​បាន​បញ្ចប់​កិច្ចការ​​របស់​ទ្រង់​។​ ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម​ យាង​មកកាន់​ផែន​ដី​នេះ​ គឺ​គ្រាន់​តែ​បញ្ចប់​ដំណាក់កាល​នៃ​​កិច្ចការ​គន្លឹះ និង​សំខាន់​​​ក្នុង​រយៈ​ពេល​ខ្លីតែ​ប៉ុណ្ណោះ​ មិន​មែន​ដើម្បី​រស់​នៅ​ក្នុង​​ចំណោម​មនុស្ស​នៅ​លើ​ផែន​ដី​នេះ​ក្នុង​រយៈ​ពេល​យូរ​ ​ដោយ​មាន​បំណង​ធ្វើ​ឲ្យ​ពួកគេ​បានគ្រប់​លក្ខណ៍នោះ​ទេ​​។​ ទ្រង់​មិន​​​ធ្វើ​កិច្ចការបែប​​នោះ​ឡើយ​​។​ ទ្រង់​មិន​បាន​រង់ចាំ​រហូត​​ដល់​ពេល​វេលា​នោះមក​ដល់​​ នៅ​ពេល​ដែល​មនុស្ស​ត្រូវ​បាន​ប្រទាន​ឲ្យបាន​គ្រប់​លក្ខណ៍​ទាំង​ស្រុង​ដើម្បី​បញ្ចប់​កិច្ចការ​របស់​ទ្រង់ឡើយ​​។​ នោះ​​មិនមែន​ជា​គោលដៅ​ និង​សារៈសំខាន់​នៃ​ការ​យកកំណើត​ជាសាច់​ឈាម​របស់​ទ្រង់​នោះ​ទេ​។​ ទ្រង់​បាន​យាង​មក​​ដើម្បីតែ​បំពេញ​កិច្ចការ​​​នៃ​ការ​សង្គ្រោះ​មនុស្ស​លោកក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មិន​ដើម្បី​បំពេញ​កិច្ចការ​​នៃ​ការ​ប្រទាន​ឲ្យ​មនុស្ស​ជា​តិ​បាន​គ្រប់​លក្ខណ៍ក្នុង​រយៈ​ពេល​យូរ​​នោះ​ទេ។​ កិច្ចការ​នៃ​ការ​សង្គ្រោះ​មនុស្ស​លោក​ គឺ​ជា​ការ​តំណាង​ ដែល​អាច​ចាប់​ផ្ដើម​បង្កើត​ជា​សម័យ​ថ្មី​មួយ​បាន​។​ កិច្ចការ​នេះ​ ​​អាច​បញ្ចប់​ទៅ​បាន​ក្នុង​រយៈពេលមួយ​ដ៏​ខ្លី​។​ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​ តម្រូវ​ឲ្យ​មាន​ការ​នាំ​​​មនុស្ស​ទៅកាន់​កម្រិត​ជាក់លាក់មួយ​។ ការ​ងារ​បែប​នេះ​ចំណាយ​ពេល​យូ​រ។​ វា​ជា​កិច្ចការ​ដែល​ត្រូវ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​របស់ព្រះជាម្ចាស់ ប៉ុន្តែ​កិច្ច​ការ​ពឹង​ផ្អែក​លើ​មូលដ្ឋាន​នៃ​សេចក្តី​ពិត​ ដែល​បាន​ថ្លែង​​​នៅ​ក្នុង​អំឡុង​ពេល​កិច្ចការ​​ខាង​សាច់​ឈាម​។​ កិច្ចការ​នេះ​ ​ក៏​ត្រូវ​​​ធ្វើ​ឡើ​ង​តាម​រយៈ​ការ​លើក​តម្កើង​ពួក​​សាវ័ក ​​​ដើម្បី​ធ្វើ​កិច្ចការ​នៃ​ការ​ឃ្វា​លចៀម​ដើម្បី​សម្រេច​គោល​ដៅ​របស់​ទ្រង់​ក្នុង​ការ​ប្រទានឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​។​ ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម​ ពុំ​បំពេញ​កិច្ចការ​​នេះ​ទេ​។​ ទ្រង់​គ្រាន់តែ​មានបន្ទូល​អំពី​ផ្លូវ​នៃ​ជីវិត​​ដើម្បី​ឲ្យ​មនុស្ស​​​យល់​ ហើយ​ទ្រង់​គ្រាន់​ផ្ដល់​សេចក្តី​ពិត​ដល់​មនុស្ស​លោក​ប៉ុណ្ណោះ​ ជា​ជាង​ការ​ដើរអមដំណើរ​​​មនុស្ស​ជា​រៀង​រហូត​នៅ​ក្នុង​ការ​អនុវត្ត​សេចក្តី​ពិតនេះ​ ពី​ព្រោះ​ថា​​កិច្ចការ​នោះមិន​​ស្ថិត​ក្នុង​ព័ន្ធ​កិច្ច​របស់​ទ្រង់ឡើ​យ​​។​ ហេតុ​នេះ​ ទ្រង់​នឹង​មិនអម​ដំណើរ​​​ជា​មួយ​មនុស្សលោក​រហូត​ដល់​ថ្ងៃ​​​មួយ​ដែល​មនុស្ស​យល់​ដឹង​ទាំង​ស្រុង​នូវ​សេចក្តី​ពិត​ និង​ទទួល​បាន​សេចក្តី​ពិត​ទាំង​ស្រុង​នោះ​ទេ​។​ កិច្ចការ​របស់​ទ្រង់​ខាង​សាច់​ឈាម​នឹង​បញ្ចប់​នៅ​ពេល​ដែល​​មនុស្ស​​ដើរចូល​ក្នុង​ផ្លូវ​ត្រូវ ជា​ផ្លូវ​​​នៃ​ការ​​សេចក្តី​ជំនឿ​ចំពោះ​ព្រះ​ជា​ម្ចាស់​ នៅ​ពេល​ដែល​​មនុស្សដើរ​នៅ​​​លើ​ផ្លូវ​ត្រូវ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ជា​ការ​ពិ​ត​ណាស់​ វាក៏​ជា​ពេល​​​វេលា​ដែល​ទ្រង់​នឹង​បាន​យកឈ្នះ​លើ​សាតាំង​ទាំ​ង​ស្រុង​ដែរ​​ និង​យក​ឈ្នះ​លើ​ពិភព​លោក​​នេះ​​។​ នៅ​ពេល​នោះ ទ្រង់​មិន​ខ្វាយ​ខ្វល់​ថា​តើ​មនុស្ស​នឹង​បាន​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ទាំង​ស្រុង​ឬ​អត់​នោះ​ទេ​ ហើយ​ទ្រង់​ក៏​មិន​ខ្វាយ​ខ្វល់​​ថា​តើ​ជីវិត​របស់​មនុស្ស​ល្អ​អស្ចារ្យ​ ឬ​សុខុដុម​ឬ​អត់​ក៏​ដោយ​។​ គ្មានរឿង​ណា​មួយ​​ក្នុង​ចំណោម​នោះ​ដែល​ទ្រង់បាន​យកកំណើត​ជា​សាច់​ឈាមមក​នេះ​ ​គប្បី​ត្រូវ​គ្រប់​គ្រង​ឡើយ​។ គ្មាន​អ្វី​​​ក្នុង​នោះ​ដែល​ជា​ព័ន្ធ​កិច្ច​​របស់​ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម​ឡើយ​។​ នៅ​ពេល​ណា​ដែល​ទ្រង់​បញ្ចប់​កិច្ចការ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ហើយ​​ ទ្រង់​នឹង​បញ្ចប់​កិច្ចការ​របស់​ទ្រង់​នៅ​ខាង​សាច់​ឈាមវិញ​។​ ដូចនេះ​ កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់ដែល​យកកំណើត​ខាង​សាច់​ឈាម​ធ្វើ គឺ​គ្រាន់​តែ​ជា​កិច្ចការ​ដែល​ព្រះវិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់​ មិន​អាច​ធ្វើ​បាន​ដោយ​ផ្ទាល់តែ​​ប៉ុណ្ណោះ​។​ បន្ថែម​លើ​នេះ​ វា​គឺ​ជា​កិច្ច​ការ​​នៃ​ការ​ប្រោស​លោះ​រយៈ​ពេល​ខ្លី​​​ មិនមែន​កិច្ចការ​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​លើផែនដី​នេះ​ក្នុង​រយៈ​ពេល​យូរ​ឡើយ​។​

ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រទានឲ្យគ្រប់លក្ខណ៍ ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែល មានន័យ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៥៣

កិច្ច​ការ​ដែលកំពុង​ធ្វើ​ក្នុង​ចំណោមអ្នក​រាល់​គ្នា​ គឺ​កំពុង​ធ្វើ​ឡើង​​ចំពោះ​អ្នក​រាល់​គ្នា​ស្រប​ទៅ​តាម​កិច្ចការ​​​ដែល​ត្រូវ​ការ​ធ្វើ​។​ ក្រោយ​ពី​ការ​យកឈ្នះ​លើ​មនុស្ស​ទាំង​នេះ​ហើយ មនុស្ស​មួយ​ក្រុម​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ហេតុ​នេះ​ កិច្ចការ​ភាគ​ច្រើន​​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក៏​ស្ថិត​ក្នុង​ការ​ត្រៀម​រៀប​ចំ​សម្រាប់​គោល​ដៅ​នៃ​ការ​ធ្វើ​ឲ្យអ្នក​​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ដែរ ដ្បិត​​​មាន​មនុស្ស​ជា​ច្រើន​ស្រេច​ឃ្លាន​ចង់​បាន​សេចក្តី​ពិត​ ដែលពួកគេ​​អាច​​​ធ្វើ​ឲ្យ​បានគ្រប់​លក្ខណ៍​។​ ប្រសិន​បើ​កិច្ច​ការ​នៃ​ការ​យកឈ្នះនេះ​ ត្រូវ​អនុវត្ត​ចំពោះអ្នក​​រាល់​គ្នា​ ហើយ​ក្រោយមក​ គ្មាន​កិច្ចការ​បន្ថែម​ដែល​ត្រូវ​ធ្វើ​ទេ ដូច្នេះ​ តើ​វា​មិន​មែន​ជា​ករណី​ដែល​មនុស្ស​ខ្លះដែល​​ស្រេកឃ្លាន​​ចង់​បាន​សេចក្តី​ពិត​ នឹង​មិនអាច​ទទួល​បាន​សេចក្តី​ទេ​ឬ​អី​​? កិច្ច​ការ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​គោលបំណង​ក្នុង​ការ​បើក​ផ្លូវ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​​បាន​គ្រប់លក្ខណ៍​នៅ​ពេល​បន្ទាប់​​។​ បើ​ទោះ​បី​ជា​កិច្ចការ​របស់ខ្ញុំ ​គឺគ្រាន់​តែ​ជា​​កិច្ចការ​នៃ​ការ​យកឈ្នះ​​ក្ដី​ ក៏ប៉ុន្តែ​​​ផ្លូវ​នៃ​ជីវិត​​​​ដែល​ខ្ញុំ​​មាន​បន្ទូល​ ​​គឺ​ជា​ការ​រៀប​ចំ​សម្រាប់​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​នៅ​ពេ​លក្រោយ​។​ កិច្ចការ​ដែល​ចូល​មក​បន្ទាប់​ពី​ការ​យកឈ្នះនេះ ផ្ដោត​សំខាន់​លើ​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​ ហើយ​ការ​យកឈ្នះ​ គឺ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ចាក់​ក្រាល​គ្រឹះ​សម្រាប់​កិច្ច​ការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មនុស្ស​អាច​ត្រូវ​បាន​ប្រទាន​ឲ្យ​គ្រប់​លក្ខណ៍​ក្រោយ​ពី​ត្រូវ​បាន​យកឈ្នះ​រួច​។​ បច្ចុប្បន្ន​នេះ​ ការងារ​សំខាន់​គឺ​ត្រូវ​យកឈ្នះ​។ បន្ទាប់​មក អ្នក​​ដែល​ស្វែង​រក​ និង​ទន្ទឹង​ចង់បាន​សេចក្តី​ពិត​ នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ​ដើម្បី​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ត្រូវ​ការ​​ទិដ្ឋភាព​ចូល​រួមយ៉ា​ង​សកម្ម​របស់​មនុស្ស​៖​ តើអ្នក​​មាន​ដួង​ចិត្ត​ដែល​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ដែរ​ឬ​ទេ​?​ តើ​អ្វី​ទៅ​ជា​បទ​ពិសោធន៍ដ៏​ជ្រាល​ជ្រៅ​របស់អ្នកនៅ​ពេលអ្នក​​បាន​ដើរ​នៅ​ក្នុង​ផ្លូវ​នេះ​?​ តើ​សេចក្តី​ស្រឡាញ់​របស់អ្នក​​ចំពោះ​ព្រះ​ជា​ម្ចាស់​បរិសុទ្ធដល់​កម្រិត​ណា​?​ តើ​ការ​ប្រតិបត្ដិសេចក្តី​ពិត​របស់អ្នក​​ ច្បាស់​លាស់​ដល់​កម្រិត​ណា​?​ ដើម្បី​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ មនុស្ស​ចាំបាច់​ត្រូវ​មាន​ចំណេះ​ដឹង​ជា​មូលដ្ឋាន​អំពី​ទិដ្ឋភាព​ទាំង​អស់​របស់​មនុស្ស​លោក​។​ នេះ​គឺ​លក្ខខណ្ឌ​គោលមួយ​​។​ អស់អ្នក​​​​ទាំង​ឡាយ​ណា​ដែល​មិន​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ក្រោយ​ពេល​ត្រូវ​យកឈ្នះ​រួច​ នឹង​ក្លាយ​ជាបាវ​បម្រើ ហើយ​ចុង​ក្រោយ​ នឹង​ត្រូ​វ​បោះ​ចូល​ទៅ​ក្នុង​បឹង​ភ្លើង​ និង​ស្ពាន់ធម៌​ ហើយ​នឹង​នៅ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្តៅដ៏​សែន​ជ្រៅ​​ ដោយសារ​និស្ស័យ​របស់អ្នក​​មិន​បានបំផ្លាស់ប្រែ​​​ ហើយអ្នក​​នៅ​បន្ត​ជា​កម្មសិទ្ធិ​របស់​សាតាំង​។​ ប្រសិន​បើ​មនុស្ស​ម្នាក់​ខ្វះ​លក្ខខណ្ឌសម្រាប់​​​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ដូច្នេះ​ គេ​មិន​បាន​ការ​អ្វី​ឡើយ—គេ​ជាកាកសំណល់​ ជា​ឧបករណ៍​ ជាអ្វី​ដែល​មិន​អាច​អត់​ទ្រាំ​នឹង​ការ​​ល្បង​ល​​នៃ​ភ្លើង​បាន​ឡើយ​!​ តើ​សេចក្តី​ស្រឡាញ់​របស់អ្នក​​ចំពោះ​ព្រះ​ជា​ម្ចាស់ក្នុង​ពេល​នេះ​ ​​ល្អដល់​​​កម្រិត​ណា​?​ តើ​ការ​ស្អប់​ខ្ពើម​ចំពោះ​ខ្លួនឯង​ធំ​ដល់​​កម្រិត​ណា​?​ ​តើអ្នក​​បាន​ស្គាល់​សាតាំង​​ជ្រាល​ជ្រៅ​ខ្លាំង​ប៉ុណ្ណា​?​ តើអ្នក​​បាន​ពង្រឹង​ការ​តាំង​ចិត្ត​របស់អ្នក​​ហើយ​ឬ​នៅ​?​ តើ​ជីវិត​របស់អ្នក​​នៅ​ក្នុង​ភាព​ជាមនុស្ស​លោក​នេះ​ ត្រូវ​បាន​គ្រប់​គ្រង​បាន​ល្អ​ទេ​?​ តើ​ជីវិត​របស់អ្នក​​មាន​ការ​បំផ្លាស់បំប្រែដែរ​ឬ​ទេ​?​ ​តើអ្នក​កំពុង​រស់​នៅ​ក្នុង​ជីវិត​ថ្មី​​មែន​ទេ​?​ តើទស្សនៈវិស្ស័យ​អំពី​​​​ជីវិត​របស់អ្នក​​មាន​ការ​បំផ្លាស់បំប្រែ​ដែរ​ឬ​ទេ​?​ ប្រសិន​បើ​​ចំណុច​ទាំង​អស់​នេះ​មិន​បាន​ផ្លាស់ប្ដូរ​ទេ​ អ្នកមិន​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​នោះ​ទេ​ បើ​ទោះ​បី​ជាអ្នក​​មិន​ដក​ថយ​ក៏​ដោយ​ ក៏​អ្នកគ្រាន់​តែ​ត្រូវ​បាន​យកឈ្នះ​ប៉ុណ្ណោះ​។​ ​នៅ​ពេល​វេលា​ដែល​​ធ្វើ​តេស្តលើអ្នកមក​ដល់​​​ អ្នកនឹង​ខ្វះ​នូវ​សេចក្តី​ពិត​ លក្ខណៈ​ជាមនុស្ស​​​របស់អ្នក​​ នឹង​ក្លាយ​ជា​ខុសធម្មតា​​ ហើយ​អ្នក​​​ជា​សត្វ​ទាបថោក​​​បំផុត​។​ ​ការ​ទទួល​បាន​​​តែ​មួយ​គត់​របស់អ្នក​​ គឺ​នឹង​ត្រូវ​ទទួល​ការ​​យកឈ្នះ—អ្នកនឹងគ្រាន់​តែ​​​ជា​របស់​​​មួយ​ដែល​ខ្ញុំ​បាន​យកឈ្នះ​ប៉ុណ្ណោះ​។​ ដូច​ជា​សត្វលា​មួយ​ក្បល​ នៅ​ពេល​ដែល​វា​បានទទួល​រំពាត់​របស់​ម្ចាស់វា​ វាក្លាយ​ជា​ភ័យ​ខ្លាច​ និង​តក់ស្លុត​​មិន​ចង់​​ធ្វើ​អ្វី​ឡើយ​​នៅ​​​ពេលវា​ឃើញ​ម្ចាស់វា​។ អ្នកនឹង​គ្រាន់​តែ​​ជា​សត្វ​លា​​ដែល​ត្រូវ​បាន​យកឈ្នះ​រួច​តែ​ប៉ុណ្ណោះ​។​ ប្រសិន​បើ​មនុស្ស​ម្នាក់​ខ្វះ​ទិដ្ឋភាព​វិជ្ជមាន​ ហើយ​​ផ្ទុយ​ទៅ​វិញ​​អកម្ម និង​ភ័យ​ខ្លាច​ អៀន​ប្រៀន​ និង​ស្ទាក់់​ស្ទើ​នៅ​គ្រប់​រឿង​ទាំង​អស់​ មិន​អាច​យល់​ពី​អ្វី​គ្រប់យ៉ាង​ឲ្យ​បាន​ច្បាស់​ មិន​អាច​ទទួល​យក​នូវ​សេចក្តី​ពិត​ នៅ​បន្ត​គ្នាន​ផ្លូវ​សម្រាប់​​អនុវត្ត​ និង​គ្មាន​​សូម្បី​តែ​គ្មានចិត្ត​ស្រឡាញ់ចំពោះ​​ព្រះ​ជា​ម្ចាស់—ប្រសិន​បើ​បុគ្គល​ម្នាក់​​ពុំ​មាន​ការ​យល់​ដឹង​អំពី​របៀប​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ របៀប​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ន័យ​ ឬ​របៀប​ក្លាយ​ជា​មនុស្ស​ពិត​ប្រាកដ​ម្នាក់—តើ​​បុគ្គល​ម្នាក់​នោះ​អាច​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​ជា​ម្ចាស់​បាន​ដោយ​របៀប​ណា​?​ នេះ​នឹង​បង្ហាញ​ថា​ ជីវិត​របស់អ្នក​​មាន​តម្លៃ​តិច​តួចណាស់​​ ហើយអ្នក​​គ្មាន​អ្វីផ្សេង​​​ក្រៅ​ពី​សត្វលា​ដែល​ត្រូវ​យកឈ្នះ​បាន​នោះ​ទេ​។​ អ្នកនឹង​ត្រូវ​យកឈ្នះ​ ប៉ុន្តែ​​នោះ​គ្រាន់​តែ​មាន​ន័យ​ថា​ អ្នកបាន​បោះ​បង់​សត្វ​នាគ​ក្រហម​ដ៏​ធំសម្បើម​​ និងបាន​បដិសេធ​មិន​ព្រម​ចុះ​ចូល​ក្នុង​ដែន​​គ្រប់​គ្រង​​​របស់​វា​​ដែរប៉ុណ្ណោះ​​​។ វា​អាចមាន​ន័យ​ថា​ អ្នកជឿ​ថា​មាន​ព្រះ​ជា​ម្ចាស់​ ចង់​ស្ដាប់​បង្គាប់តាម​គ្រប់​កិច្ចការ​ទាំង​អស់​របស់​​​ព្រះ​ជា​ម្ចាស់​ និង​ពុំ​មាន​ការ​រអ៊ូរទាំឡើយ​។​ ប៉ុន្តែសម្រាប់​ទិដ្ឋភាព​វិជ្ជមាន​វិញ​ តើអ្នក​​អាច​ស្ដែង​ចេញ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​តាមរយៈ​​ការ​រស់​នៅ​ និង​បញ្ចេញ​ឲ្យ​ឃើញ​នូវ​ព្រះ​ជា​ម្ចាស់​បាន​ដែរ​ឬ​ទេ​?​ ប្រសិន​បើអ្នក​​គ្មាន​ទិដ្ឋភាព​ណាមួយក្នុង​​​នោះ​ទេ​ នោះ​​មា​ន​ន័យ​ថា​ អ្នកមិន​ទាន់​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​ដោយ​ព្រះ​ជា​ម្ចាស់​ឡើយ​ ហើយ​អ្នក​​គ្មាន​អ្វី​ផ្សេង​​ក្រៅតែ​ពី​​សត្វ​ដែល​ត្រូវ​យកឈ្នះ​បាន​នោះ​ឡើយ​។​ គ្មាន​អ្វី​សំខាន់​​នៅ​ក្នុង​ចិត្តអ្នក​​ឡើយ​ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ​មិនអាច​កែ​លម្អ​ឯ​ង​បាន​​​ឡើយ​។​ ភាព​ជា​មនុស្ស​របស់អ្នក​​ គឺ​នៅ​ខ្វះ​ខាត​ខ្លាំង​ណាស់​ នោះ​​ព្រះ​ជា​ម្ចាស់មិន​អាច​​​ប្រើ​អ្នកបាន​ឡើយ​​​។​ អ្នកត្រូវ​ឲ្យ​ព្រះ​ជា​ម្ចាស់​​ទទួលយក​ និង​មាន​ភាព​ប្រសើរ​​​ជាង​ពួក​​សត្វ​ដែល​មិន​ជឿ​លើ​ព្រះ​​​ ​ និង​សាកសព​ចេះ​ដើរ រាប់​រយ​ដង—មាន​តែ​អស់អ្នក​​​​ណា​ដែលឈាន​ដល់​កម្រិត​នេះ​ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​​ដើម្បី​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មាន​តែអ្នក​ដែល​​​មាន​លក្ខណៈ​ជា​មនុស្ស​ និង​មាន​ស្មារតី​​ភ្ញាក់​រលឹក​ប៉ុណ្ណោះ​ ដែល​​​ស័ក្តិសម​ឲ្យព្រះ​ជា​ម្ចាស់​ប្រើ​។​ មាន​តែ​ពេល​ដែលអ្នក​​រាល់​គ្នា​ត្រូវ​បាន​ប្រទានឲ្យ​គ្រប់​លក្ខណ៍​ប៉ុណ្ណោះ​ ដែលអ្នក​​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស​។​ មាន​តែអ្នក​​​​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​​​លក្ខណ៍​ប៉ុណ្ណោះ ​​ដែល​អាច​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ន័យបាន​។​ មាន​តែ​មនុស្ស​បែប​នេះ​ទេ​ ដែល​អាច​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​ជា​ម្ចាស់​បាន​​​កង​រំពង​កាន់តែខ្លាំង​ឡើង​។​

ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រទានឲ្យគ្រប់លក្ខណ៍ ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែល មានន័យ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៥៤

តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឲ្យព្រះជាម្ចាស់កែប្រែដើម្បីបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នករាល់គ្នាព្រមទទួលយកការជំនុំជម្រះ និងការដាក់ទោសពីទ្រង់ដែរឬទេ? តើអ្នករាល់គ្នាដឹងអ្វីខ្លះអំពីសំណួរទាំងនេះ? ប្រសិនបើអ្នករាល់គ្នាមិនដឹងថា និយាយដូចម្តេចទេ នេះគឺជាភស្ដុតាងបញ្ជាក់ថា អ្នកនៅតែមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បញ្ជាក់ថា អ្នករាល់គ្នាមិនបានទទួលការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ មនុស្សបែបនេះមិនអាចក្លាយជាមនុស្សគ្រប់លក្ខណ៍បានទេ។ ពួកគេនឹងត្រឹមតែទទួលបាននូវព្រះគុណតិចតួចប៉ុណ្ណោះ ដើម្បីរីករាយក្នុងរយៈពេលខ្លី ហើយនឹងមិនឋិតថេរឡើយ។ មនុស្សមិនអាចទទួលភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់បានទេ ប្រសិនបើពួកគេគ្រាន់តែរីករាយនឹងព្រះគុណរបស់ទ្រង់នោះ។ អ្នកខ្លះពេញចិត្តនៅពេលសាច់ឈាមរបស់ពួកគេបានសុខសាន្ត និងភាពរីករីករាយ នៅពេលដែលជីវិតរបស់ពួកគេមានភាពងាយស្រួល និងគ្មានទុក្ខលំបាក ឬសំណាងអាក្រក់ នៅពេលដែលក្រុមគ្រួសារទាំងមូលរស់នៅដោយសុខដុម គ្មានការទាស់ទែងគ្នា មិនមានជម្លោះ ហើយពួកគេថែមទាំងជឿថា នេះគឺជាព្រះពរមកពីព្រះជាម្ចាស់ទៀតផង។ តាមពិតនេះគ្រាន់តែជាព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនត្រូវស្កប់ចិត្ត ដោយគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ឡើយ។ ការគិតបែបនេះគឺពិតជាអន់ខ្លាំងណាស់។ ទោះបីជាអ្នករាល់គ្នាអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ និងអធិស្ឋានរាល់ថ្ងៃ ហើយវិញ្ញាណរបស់អ្នករាល់គ្នាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ហើយមានភាពសុខសាន្តជាពិសេស ប្រសិនបើនៅទីបំផុត អ្នករាល់គ្នាមិនមានអ្វីត្រូវនិយាយអំពីចំណេះដឹងរបស់ខ្លួនទាក់ទងនឹងព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ហើយមិនធ្លាប់មានបទពិសោធន៍អ្វីសោះ ហើយមិនខ្វល់ថា អ្នករាល់គ្នាបានបរិភោគ និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើនប៉ុនណាឡើយ ប្រសិនបើអ្នករាល់គ្នាគិតតែពីភាពសុខសាន្ត និងភាពរីករាយខាងវិញ្ញាណ ហើយគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្អែមល្ហែមគ្មានអ្វីប្រដូចបាន បើទោះជាអ្នកទទួលទានយ៉ាងណាក៏មិនគ្រប់ ប៉ុន្តែអ្នកមិនមានបទពិសោធជាក់ស្តែងអ្វីទាំងអស់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានតថភាពនៃព្រះបន្ទូលទ្រង់សោះ ដូច្នេះ តើអ្នកអាចទទួលបានអ្វីខ្លះពីជំនឿចំពោះព្រះជាម្ចាស់បែបនេះ? ប្រសិនបើអ្នកមិនអាចរស់នៅស្របតាមខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះការបរិភោគ និងផឹកព្រះបន្ទូលទាំងនេះ ព្រមទាំងសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា គឺគ្មានអ្វីខុសពីជំនឿបែបសាសនាទេ។ មនុស្សបែបនេះនឹងមិនអាចឲ្យព្រះជាម្ចាស់កែឲ្យគ្រប់លក្ខណ៍ និងអាចឲ្យព្រះជាម្ចាស់ទទួលយកបានឡើយ។ មនុស្សដែលព្រះជាម្ចាស់អាចទទួលយកបាន គឺជាមនុស្សដែលដេញតាមសេចក្តីពិត។ អ្វីដែលព្រះជាម្ចាស់ទទួលយក មិនមែនជាសាច់ឈាមរបស់មនុស្សទេ ក៏មិនមែនជារបស់ដែលជាកម្មសិទ្ធិរបស់អ្នកនោះដែរ តែជាចំណែកកម្មសិទ្ធិរបស់ព្រះជាម្ចាស់នៅក្នុងអ្នកនោះ។ ដូច្នេះ នៅពេលព្រះជាម្ចាស់កែប្រែមនុស្សឲ្យទៅជាគ្រប់លក្ខណ៍ ព្រះអង្គមិនមែនកែប្រែសាច់ឈាមរបស់ពួកគេទេ តែកែប្រែចិត្តរបស់ពួកគេវិញ​​ ដោយអនុញ្ញាតឲ្យចិត្តរបស់ពួកគេត្រូវបានទ្រង់ទទួលយក និយាយឲ្យងាយយល់ស្រួលស្ដាប់ ការដែលព្រះកែប្រែមនុស្សឲ្យគ្រប់លក្ខណ៍ គឹទ្រង់កែប្រែចិត្តពួកគេដើម្បីឲ្យចិត្តពួកគេអាចបែរទៅរកទ្រង់វិញ ហើយអាចស្រឡាញ់ទ្រង់ផង។

សាច់ឈាមរបស់មនុស្ស គឺជាសាច់ឈាមដែលស្លាប់។ សាច់ឈាមនេះមិនបម្រើគោលបំណងឲ្យព្រះជាម្ចាស់ ដើម្បីឲ្យទទួលបានសាច់ឈាមមនុស្សទេ ពីព្រោះសាច់ឈាមរបស់មនុស្ស គឺជាសេចក្តីពុករលួយដែលជៀសមិនរួច​ ហើយមិនអាចទទួលមរតក ឬព្រះពរពីទ្រង់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់ទទួលសាច់ឈាមរបស់មនុស្ស ហើយមានតែសាច់ឈាមរបស់មនុស្ស ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងចរន្តនេះ​ នោះទោះបីជាមនុស្សស្ថិតនៅក្នុងចរន្តនោះក៏ចិត្តរបស់គេគង់ជាកម្មសិទ្ធិរបស់សាតាំងដែរ។ ករណីនេះមិនត្រឹមតែមនុស្សមិនអាចក្លាយជាការសម្ដែងការអស្ចារ្យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេគង់ក្លាយជាបន្ទុករបស់ទ្រង់ផងដែរ ហើយការជ្រើសរើសមនុស្សរបស់ព្រះជាម្ចាស់នឹងក្លាយជារឿងគ្មានន័យ។ អស់អ្នកដែលព្រះជាម្ចាស់មានព្រះទ័យចង់បំផ្លាស់បំប្រែឲ្យបានគ្រប់ល្ខណ៍នឹងទទួលបានព្រះពរ​ និងមរតករបស់ទ្រង់។​​ មានន័យថា ពួកគេទទួលយកកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយសេចក្ដីទាំងពីរក៏ក្លាយជាលក្ខណៈដែលពួកគេមាននៅក្នុងជីវិតគេ។ ពួកគេមានព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនពួកគេ។ អ្នករាល់គ្នាអាចទទួលយកលក្ខណៈទាំងអស់របស់ព្រះជាម្ចាស់តាមសណ្ឋានពិតនៃលក្ខណៈនោះ ទោះជាលក្ខណៈអ្វីក៏ដោយ ហើយហេតុនេះ ទើបអ្នករស់នៅតាមសេចក្ដីពិតបាន។ នេះគឺជាជំពូកមនុស្សដែលព្រះជាម្ចាស់បានបំផ្លាស់បំប្រែឲ្យគ្រប់លក្ខណ៍ និងទទួលយក។ មានតែមនុស្សជំពូកនេះទេ ទើបអាចទទួលព្រះពរដែលព្រះជាម្ចាស់ប្រទានឲ្យបាន៖

១. ការទទួលបានសេចក្តីស្រឡាញ់ទាំងស្រុង ពីព្រះជាម្ចាស់។

២. ការប្រព្រឹត្ដស្របតាមព្រះហឫទ័យរបស់ព្រះ ជាម្ចាស់ក្នុងគ្រប់ការទាំងអស់។

៣. ទទួលបានការណែនាំពីព្រះជាម្ចាស់ ដោយ រស់នៅក្នុងពន្លឺរបស់ទ្រង់ ហើយទទួលបានការ បំភ្លឺពីព្រះអង្គ។

៤. រស់នៅជារូបភាពដែលព្រះជាម្ចាស់ស្រឡាញ់លើផែនដីនេះ ដោយស្រឡាញ់ព្រះជាម្ចាស់ប្រាកដ ដូចលោកពេត្រុសដែរ ទាំងត្រូវគេឆ្កាងដើម្បីព្រះជាម្ចាស់ និងស័ក្ដិសមនឹងស្លាប់ ដើម្បីតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿងដូចលោកពេត្រុសដែរ។

៥. ទទួលបានការស្រឡាញ់ ការគោរព និងការ កោតសសើរពីមនុស្សគ្រប់គ្នានៅលើផែនដីនេះ។

៦. ការជម្នះគ្រប់កត្តាទាំងអស់ក្នុង ចំណងនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹង ដោយមិនផ្តល់ឱកាសឱ្យសាតាំងធ្វើកិច្ចការរបស់ខ្លួនបាន ដោយឲ្យព្រះជាម្ចាស់សណ្ឋិត និងដោយរស់នៅក្នុងវិញ្ញាណមួយដ៏ស្រស់ថ្លា និងរស់រវើកហើយមិនដែលនឿយហត់ឡើយ។

៧. ការមានចិត្តត្រេកអរ និងរីករាយរកបរិយាយ មិនបាន គ្រប់ពេលវេលាពេញមួយជីវិត ដូចជា មនុស្សម្នាក់ដែលបានមើលឃើញថ្ងៃនៃសិរីល្អនៃ ព្រះជាម្ចាស់បានមកដល់។

៨. ការទទួលបានសិរីរុងរឿងរួមគ្នា ជាមួយព្រះ ជាម្ចាស់ និងមានទឹកមុខដូចគ្នា នឹងពួកបរិសុទ្ធ ស្ងួនភ្ងារបស់ព្រះជាម្ចាស់។

៩. ការក្លាយខ្លួនជាកូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់ គឺជាអ្វីដែលទ្រង់ស្រឡាញ់នៅលើផែនដីនេះ។

១០. ការផ្លាស់ប្តូររូបកាយ និងការឡើងទៅ ស្ថានសួគ៌ជាន់ទីបី ជាមួយនឹងព្រះជាម្ចាស់ និងការផ្លាស់ប្តូរភាពជាសាច់ឈាម។

មានតែមនុស្សដែលអាចគ្រងព្រះពរនៃព្រះជាម្ចាស់ជាមរតកប៉ុណ្ណោះ ទើបត្រូវបានព្រះជាម្ចាស់កែប្រែឲ្យគ្រប់លក្ខណ៍ និងត្រូវបានទ្រង់ទទួលយក។ តើអ្នករាល់គ្នាទទួលបានអ្វីខ្លះនៅពេលបច្ចុប្បន្ននេះ? តើព្រះជាម្ចាស់បានកែឲ្យអ្នកបានគ្រប់លក្ខណ៍កម្រិតណា? ព្រះជាម្ចាស់មិនមែនផ្លាស់ប្រែមនុស្សឲ្យគ្រប់លក្ខណ៍ដោយចៃដន្យនោះទេ ព្រះអង្គផ្លាស់ប្រែមនុស្សឲ្យគ្រប់លក្ខណ៍ដោយមានលក្ខខណ្ឌ ហើយមានលទ្ធផលច្បាស់លាស់ ដែលអាចមើលឃើញបាន។ វាមិនមែនដូចអ្វីដែលមនុស្សស្រមៃគិតថា​ ដរាបណាគាត់មានជំនឿលើព្រះជាម្ចាស់ គាត់អាចទទួលការកែប្រែឲ្យគ្រប់លក្ខណ៍ ហើយត្រូវបានទទួលយកដោយព្រះជាម្ចាស់ ហើយគាត់អាចទទួលបានព្រះពរ និងមរតករបស់ព្រះអង្គនៅលើផែនដីឡើយ។ ការមិននិយាយអ្វីសោះអំពីការផ្លាស់ប្ដូរលក្ខណៈរបស់មនុស្សបែបនេះ គឺពិតជាពិបាកហួសប្រមាណ។ នាពេលបច្ចុប្បន្ននេះ អ្វីដែលអ្នករាល់គ្នាគួរតែស្វែងរកមុនគេ គឺការទុកឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍នៅក្នុងគ្រប់ការទាំងអស់ និងឲ្យព្រះអង្គកែប្រែអ្នកឲ្យបានគ្រប់លក្ខណ៍តាមរយៈមនុស្សទាំងអស់ បញ្ហាទាំងអស់ និងអ្វីៗទាំងអស់ដែលអ្នករាល់គ្នាបានជួបប្រទះ ដើម្បីឲ្យអ្វីដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតអ្នករាល់គ្នាបានកាន់តែច្រើន។ ដំបូងអ្នករាល់គ្នាត្រូវតែទទួលមរតករបស់ព្រះជាម្ចាស់នៅលើផែនដី ទាល់តែដល់ពេលនោះ ទើបអ្នកមានសិទ្ធិទទួលព្រះពរពីព្រះអង្គកាន់តែច្រើនឡើងៗបាន។ ទាំងនេះគឺជាអ្វីដែលអ្នករាល់គ្នាគួរស្វែងរក ហើយអ្នករាល់គ្នាគួរស្វែងយល់មុនអ្វីៗទាំងអស់។ កាលណាអ្នករាល់គ្នារឹតតែព្យាយាមឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ នោះអ្នករាល់គ្នាក៏រឹតតែអាចមើលឃើញព្រះហស្តរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ជាលទ្ធផល អ្នករាល់គ្នានឹងព្យាយាមចូលក្នុងវត្តមាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទ្រង់ តាមរយៈទស្សនៈផ្សេងៗពីគ្នា នៅក្នុងបញ្ហាផ្សេងៗពីគ្នា។ អ្នករាល់គ្នាមិនអាចស្កប់ចិត្តជាមួយនឹងស្ថានភាពអសកម្មដោយគ្រាន់តែមិនប្រព្រឹត្តអំពើបាប ឬគ្មានគំនិតគិតស្រមៃ គ្មានទស្សនវិជ្ជាសម្រាប់ការរស់នៅ និងគ្មានឆន្ទៈជាមនុស្សតែប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍តាមរបៀបជាច្រើន។ ក្នុងគ្រប់បញ្ហាទាំងអស់ គឺសុទ្ធតែមានលទ្ធភាពនៃការកែប្រែឲ្យបានគ្រប់លក្ខណ៍ ហើយទ្រង់មិន ត្រឹមតែអាចធ្វើឱ្យអ្នកគ្រប់លក្ខណ៍នៅក្នុងលក្ខណៈវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងន័យអវិជ្ជមានផងដែរ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានកាន់តែច្រើន។ រៀងរាល់ថ្ងៃ ឱកាសកែប្រែឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ និងឱកាសឲ្យព្រះជាម្ចាស់ទទួលយក គឺនៅតែមាន។ បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍បែបនេះមួយរយៈ អ្នកនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង ហើយអ្នកនឹងយល់ពីរឿងជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុន។ មិនចាំបាច់មានការណែនាំពីអ្នកដទៃទេ។ ព្រះជាម្ចាស់នឹងបំភ្លឺដល់អ្នក ទាំងមិនឲ្យអ្នកដឹងខ្លួន ដើម្បីឲ្យអ្នកទទួលបានការយល់ដឹង ក្នុងគ្រប់រឿងទាំងអស់ ហើយបញ្ចូលបទពិសោធន៍របស់អ្នកឱ្យលម្អិត។ ព្រះជាម្ចាស់ប្រាកដជាដឹកនាំអ្នកដើម្បីកុំឲ្យអ្នកងាកទៅឆ្វេង ឬទៅស្តាំឡើយ ដូច្នេះហើយអ្នកនឹងដើរលើមាគ៌ាឆ្ពោះទៅរកការកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារទ្រង់។

ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៥៥៥

ការដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ ដោយសារព្រះជាម្ចាស់ មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការឆ្លងកាត់នូវបទពិសោធន៍បែបនេះ អាចនឹងលម្អៀងជ្រុល វាអាចរួមបញ្ចូលតិចតួចពេក ហើយអាចដាក់កំហិត មនុស្សឲ្យនៅក្នុងវិសាលភាពតូចតាចប៉ុណ្ណោះ។ ដូច្នេះ មនុស្សនឹងខ្វះខាតការចិញ្ចឹមបំប៉នខាងព្រលឹងវិញ្ញាណដែលពួកគេត្រូវការ។ ប្រសិនបើអ្នករាល់គ្នាចង់ឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែរៀនពីរបៀបពិសោធន៍ក្នុងគ្រប់បញ្ហាទាំងអស់ និងអាចទទួលបានការយល់ដឹងនៅក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឲ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែអាចពិចារណាខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធន៍របស់អ្នក)។ ប្រសិនបើអ្នករាល់គ្នាឆ្លងកាត់បទពិសោធន៍បែបនេះនោះដួងចិត្តរបស់អ្នករាល់គ្នានឹងបានពេញដោយបន្ទុកនៃជីវិតរបស់អ្នក។ អ្នកនឹងរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជារៀងរហូត ដោយមិនងាយនឹងបែរចេញពីទ្រង់ងាយៗក្នុងការអនុវត្តរបស់អ្នកឡើយ។ មនុស្សបែបនេះមានអនាគតភ្លឺស្វាងនៅពីមុខពួកគេ។ ឱកាសត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ មានច្រើនណាស់។ វាអាស្រ័យត្រង់ថា អ្នករាល់គ្នាគឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតមែន ឬមិនមែន ហើយអាស្រ័យត្រង់ថា អ្នករាល់គ្នាមាន ឬគ្មានការតាំងចិត្ត ដើម្បីឲ្យបានកែប្រែឲ្យបានគ្រប់លក្ខណ៍ និងត្រូវបានទទួលយកដោយព្រះជាម្ចាស់ និងដើម្បីទទួលព្រះពរ និងមរតករបស់ទ្រង់។ ត្រឹមការតាំងចិត្ត គឺមិនទាន់គ្រប់គ្រាន់ទេ។ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងច្រើន បើមិនដូច្នេះទេអ្នករាល់គ្នានឹងតែងតែងាកចេញពីការអនុវត្តរបស់អ្នករាល់គ្នាជាមិនខាន។ ព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាមានភាពគ្រប់លក្ខណ៍។ ជាក់ស្តែងបច្ចុប្បន្ននេះ ទោះបីជាមនុស្សភាគច្រើនបានទទួលកិច្ចការព្រះជាម្ចាស់អស់រយៈយូរយ៉ាងណាក៏ដោយ ក៏ពួកគេបានកំណត់ខ្លួនឯងត្រឹមរស់នៅដោយពឹងផ្អែកតែនឹងព្រះគុណព្រះប៉ុណ្ណោះ ហើយព្រមឱ្យព្រះអង្គកម្សាន្តសាច់ឈាមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែពួកគេមិនព្រមទទួលការបើកសម្តែងឲ្យលើសពីនេះទេ។ ការនេះសរបញ្ជាក់ឲ្យឃើញថា ចិត្តរបស់មនុស្សនៅតែគិតពីរឿងក្រៅខ្លួនប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់មនុស្ស ការបម្រើរបស់គេ និងដួងចិត្តនៃសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់មានភាពសៅហ្មងតិចតួចក៏ដោយ បើយោងទៅតាមលក្ខណៈពិតក្នុងចិត្តរបស់គេ និងការគិតថយក្រោយរបស់គេ មនុស្សនៅតែស្វែងរកភាពសុខសាន្ត និងការរីករាយខាងសាច់ឈាមជានិច្ច ហើយមិនខ្វល់ពីលក្ខខណ្ឌ និងគោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការកែប្រែពួកគេឲ្យបានគ្រប់លក្ខណ៍នឹងទៅជាយ៉ាងណានោះទេ។ ដូច្នេះហើយជីវិតរបស់មនុស្សភាគច្រើន នៅតែជាមនុស្សថោកទាប និងអាប់ឱនដដែល។ ជីវិតរបស់ពួកគេមិនបានផ្លាស់ប្តូរបន្តិចបន្តួចឡើយ។ ពួកគេមិនចាត់ទុកជំនឿលើព្រះជាម្ចាស់ជារឿងសំខាន់នោះទេ វាហាក់ដូចជា ពួកគេមានជំនឿសម្រាប់ជាប្រយោជន៍អ្នកដទៃ ដោយគ្រាន់តែបំពេញកិច្ច និងព្យាយាមសម្រេចអ្វីមួយដោយធ្វេសប្រហែស រសាត់អណ្តែតក្នុងជីវិតដែលគ្មានគោលបំណង។ មនុស្សដែលអាចព្យាយាមចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ទាំងទទួលបានកាន់តែច្រើនឡើងៗ ហើយមានទ្រព្យសម្បត្តិកាន់តែច្រើន ក្នុងដំណាក់របស់ព្រះជាម្ចាស់សព្វថ្ងៃ និងទទួលបានព្រះពរពីព្រះជាម្ចាស់ថែមទៀតផងនោះ មានតិចណាស់។ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាទៅជាគ្រប់លក្ខណ៍ក្នុងគ្រប់ការទាំងអស់ ហើយអាចទទួលបាននូវអ្វីៗដែលទ្រង់សន្យានៅលើផែនដីនេះ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់បំភ្លឺគំនិតអ្នកក្នុងគ្រប់ការទាំងអស់ និងមិនបណ្ដោយឲ្យពេលវេលា កន្លងទៅឥតប្រយោជន៍ នោះហើយជាផ្លូវត្រឹមត្រូវសម្រាប់ចូលទៅយ៉ាងសកម្ម។ ដូច្នេះទើបអ្នកមានតម្លៃ និងមានសិទ្ធទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។​ តើអ្នកពិតជាមនុស្សដែលព្យាយាមឲ្យព្រះកែប្រែឲ្យបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកពិតជាមនុស្សម្នាក់ដែលស្មោះត្រង់បំផុតក្នុងគ្រប់ការទាំងអស់មែនទេ? តើអ្នកមានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់ដូចលោកពេត្រុសដែរឬទេ? តើអ្នកមានឆន្ទៈស្រឡាញ់ព្រះជាម្ចាស់ដូចព្រះយេស៊ូវដែរឬទេ? អ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំហើយ តើអ្នកបានឃើញថាព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណាទេ?​ តើអ្នកពិតជាជឿលើព្រះយេស៊ូវទេ? អ្នកជឿលើព្រះដ៏សកម្មនាពេលបច្ចុប្បន្ននេះ។ តើអ្នកបានឃើញថា ព្រះដ៏សកម្មក្នុងរូបកាយសាច់ឈាមនេះ ស្រឡាញ់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ខ្លាំងយ៉ាងណាទេ? អ្នកមានជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយសារការជាប់ឆ្កាងរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក និងការអស្ចារ្យដែលទ្រង់បានធ្វើ គឺជាហេតុការណ៍ដែលត្រូវបានទទួលយកដោយទូទៅ។ ប៉ុន្តែជំនឿរបស់មនុស្សមិនមែនកើតចេញពីការស្គាល់ និងការយល់ដឹងពិតអំពីព្រះយេស៊ូវគ្រីស្ទទេ។ អ្នកជឿលើព្រះនាមព្រះយេស៊ូវ តែអ្នករាល់គ្នាមិនជឿលើព្រះវិញ្ញាណរបស់ទ្រង់ទេ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថា ព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណានោះទេ។ ជំនឿរបស់អ្នករាល់គ្នា លើព្រះជាម្ចាស់ ជាជំនឿឆោតពេក។ ទោះបីជាអ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏អ្នកមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ដែរ។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងីល្ងើបំផុតក្នុងលោកទេឬអី? នេះជាភស្តុតាងបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកបានបរិភោគអាហាររបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយឥតប្រយោជន៍។ ខ្ញុំមិនត្រឹមតែមិនចូលចិត្តមនុស្សបែបនេះទេ តែខ្ញុំថែមទាំងជឿជាក់ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលអ្នករាល់គ្នាគោរពបំផុតនោះ ក៏នឹងមិនចូលចិត្តពួកគេដែរ។ តើមនុស្សជំពូកនេះអាចទទួលភាពគ្រប់លក្ខណ៍បានដោយរបៀបណា? តើអ្នករាល់គ្នាមិនមានភាពអាម៉ាស់ទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ខ្មាសអៀនទេឬអី? តើអ្នកនៅតែក្លាហានប្រឈមមុខនឹងព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអម្ចាស់របស់អ្នកដែរឬទេ? តើអ្នករាល់គ្នាយល់ពីខ្លឹមសារនៃសម្ដីដែលខ្ញុំបាននិយាយទេ?

ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ច្រកចូលទៅកាន់ជិវិត ៤

បន្ទាប់៖ XI. វាសនា និងលទ្ធផល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ