សញ្ញាទាំង 6 ដែលព្រះគម្ពីរទាយថាព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញបានបង្ហាញខ្លួន

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យានឹងយើងថា៖ «មើល៍ ខ្ញុំមកយ៉ាងឆាប់» (វិវរណៈ ២២:១២)។ ពេលនេះ គ្រប់បែបផែននៃទីសម្គាល់នៃការយាងត្រលប់មកវិញរបស់ទ្រង់បានលេចចេញមកហើយ ហើយមានបងប្អូនប្រុសស្រីជាច្រើនបានដឹងជាមុនថាថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ។ តើព្រះអម្ចាស់តែងតែយាងត្រលប់មកឬ? តើយើងអាចធ្វើអ្វីខ្លះដើម្បីស្វាគមន៍ព្រះអម្ចាស់? ពេលនេះ ចូរយើងពិភាក្សាអំពីចំណុចនេះ ដោយរុករកនូវការថ្លែងទំនាយនានាដែលមានចែងនៅក្នុងព្រះគម្ពីរ។

ទីសម្គាល់ទីមួយនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់៖ រញ្ជួយដី គ្រោះទុរភិក្ស គ្រោះកាច និងសង្គ្រាម

ម៉ាថាយ ២៤៖៦-៨ ចែងថា៖ «ហើយអ្នកនឹងបានឮអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង ចូរដឹងថាអ្នកនឹងមិនមានបញ្ហាឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់វេលាចុងក្រោយនៃពិភពលោកទេ។ ជាតិសាសន៍មួយនឹងប្រឆាំងតទល់នឹងជាតិសាសន៍មួយទៀត នគរមួយតទល់នឹងនគរមួយទៀត នឹងមាននូវគ្រោះទុរ្ភិក្ស ជំងឺរាតត្បាត និងរញ្ជួយដីនៅកន្លែងផ្សេងៗ។ ទាំងអស់នេះគ្រាន់តែជាទីចាប់ផ្ដើមនៃសេចក្ដីទុក្ខព្រួយប៉ុណ្ណោះ។» ក្នុងប៉ុន្មានឆ្នាំនេះ សង្គ្រាមបានផ្ទុះឡើងយ៉ាងញឹកញាប់ ដូចជាព្រឹត្តិការណ៍នៃការផ្ដួលរំលំនៃរបបតាលីបង់នៅក្នុងប្រទេសអាហ្កានីស្ថាន ជម្លោះរវាងប្រទេសឥណ្ឌានិងបាគីស្ថាន ការចូលលុកលុយរបស់សហរដ្ឋមកលើប្រទេសអ៊ឺរ៉ាក់ និងសង្គ្រាមដែលបន្ដកើនឡើងកម្ដៅរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីនជាដើម។ គ្រោះកាច ភ្លើងឆេះ ទឹកជំនន់ និងរញ្ជួយផែនដីឃើញកើតមានគ្រប់ទីកន្លែងផងដែរ។ អ្វីដែលជាការកត់សម្គាល់យ៉ាងប្រាកដនោះគឺ «រឿងរ៉ាវវីរុសកូរ៉ូណាដ៏វែងអន្លាយ» ដែលបានផ្ទុះឡើងនៅក្រុងវូហានប្រទេសចិន នាឆ្នាំ២០១៩ ហើយជំងឺនេះបានរីកសាយភាយជុំវិញពិភពលោក។ ហើយក៏មាននូវគ្រោះភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសអូស្រ្ដាលីនាខែកញ្ញាឆ្នាំ២០១៩ផងដែរ ចំណែកឯប្រទេសអាហ្វ្រិកខាងកើតជាផ្នែកម្ខាងទៀតនៃភពផែនដីឯណោះវិញក៏មានការកើតឡើងនៃសត្វកណ្ដូបចង្រៃ ដោយពេលនេះមានប្រទេសជាច្រើនកំពុងជួបប្រទៈគ្រោះទុរភិក្ស។ នៅខែមករាឆ្នាំ២០២០ ប្រទេសឥណ្ឌូនេស៊ីបានរងគ្រោះដោយទឹកជំនន់ ហើយទឹកដីតំបន់ញូហ្វោនលែននៅប្រទេសកាណាដាក៏ជួបគ្រោះព្យុះព្រិលដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍នេះដែរ។ គ្រោះរញ្ជួយដីបានកើតឡើងនៅក្រុងអ៊ីឡាហ្សិកប្រទេសតួគី តំបន់គុយបាភាគខាងត្បូងនៃសមុទ្រខារ៉ាប៊ីន និងកន្លែងផ្សេងៗទៀត។ តាមរយៈទីសម្គាល់ទាំងនេះ គេអាចមើលឃើញថា ការថ្លែងទំនាយនេះត្រូវបានចាក់បំពេញហើយ។

ទីសម្គាល់ទីពីរនៃការយាងត្រលប់មកវិញនៃព្រះអម្ចាស់៖ ការលេចមកនៃការប្រែប្រួលនៃទីតាំងតារានិករក្នុងលំហរ

គម្ពីរវិវរណៈ៦៖១២ចែងថា «នៅពេលដែលបកត្រាទី ៦ ខ្ញុំបានឃើញការរញ្ជួយដ៏ខ្លាំងម្តងទៀតព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់រោមខ្មៅ ហើយព្រះច័ន្ទពេញប្រែជាក្រហមដូចឈាម។» យ៉ូអែល ២៖៣០-៣១ ចែងថា «ខ្ញុំនឹងចាត់វិញ្ញាណរបស់ខ្ញុំស្រោចស្រពលើទាសាទាសីរបស់ខ្ញុំនៅគ្រានោះ។ ហើយខ្ញុំនឹងបង្ហាញនូវការអស្ចារ្យនៅស្ថានសួគ៌ និងផែនដី គឺមានឈាមនិងភ្លើង ព្រមទាំងដុំផ្សែងផង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹតសូន្យ ហើយព្រះចន្ទនឹងក្លាយទៅជាឈាម នេះគឺមុនថ្ងៃដ៏អស្ចារ្យនិងគួរឱ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។» ក្នុងប៉ុន្មានឆ្នាំនេះ មាននូវបាតុភូតចន្ទគ្រាសកើតឡើងដែលព្រះចន្ទប្រែទៅជាក្រហមដូចឈាម។ ជាឧទាហរណ៍ ក្នុងចន្លោះត្រឹមពីរឆ្នាំ គឺឆ្នាំ២០១៤ និង២០១៥ មានបាតុភូត «ចន្ទក្រហម» កើតឡើងបន្តបន្ទាប់គ្នាបួនដង ហើយនៅថ្ងៃ៣១ខែមករា ២០១៨ ក៏មាននូវបាតុភូត «ចន្ទខៀវពេញវង់ធំបំផុត» ដែលបានកើតឡើងតែមួយដងប៉ុណ្ណោះក្នុងរយៈពេល១៥០ឆ្នាំ។ បន្ទាប់មកក៏មានបាតុភូត «ចន្ទចចកក្រហមពេញវង់ដ៏ធំ» ដែលបានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៩។ បាតុភូតដែលត្រូវបានថ្លែងទំនាយពីព្រះអាទិត្យប្រែជាងងឹតក៏បានកើតឡើងផងដែរ ហើយតាមពិតទៅ វាមាននូវចំនួនសូគ្រាសច្រើនណាស់ ដូចជាសូគ្រាសនៅប្រទេសសិង្ហបុរីនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ និងនៅប្រទេសឈីលីនាថ្ងៃទី២កក្កដាក្នុងឆ្នាំដដែល។ ការចាក់បំពេញនៃបទទំនាយនេះគឺមានលក្ខណៈស៊ីគ្នានឹងបាតុភូតទាំងនេះណាស់។

ទីសម្គាល់ទីបីនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់៖ ក្រុមជំនុំនានាប្រែជាស្ងាត់ជ្រងំ ហើយសេចក្ដីស្រលាញ់របស់ពួកអ្នកជឿក៏នៅស្ងៀមឈឹង

គម្ពីរម៉ាថាយ ២៤៖១២ ចែងថា៖ «ដោយព្រោះតែសេចក្ដីទុច្ចរិតកើនឡើងកាន់តែច្រើន នោះសេចក្ដីស្រលាញ់ក៏រសាយអស់។» នៅទូទាំងពិភពសាសនាទាំងមូល ការប្រែជាស្ងាត់ជ្រងំកំពុងតែរីករាលដាល។ ការអធិប្បាយរបស់គ្រូគង្វាល និងពួកចាស់ទុំបានប្រែជាពាក្យធុញទ្រាន់ និងបាត់បង់អត្ថន័យ ហើយពាក្យទាំងនោះបរាជ័យក្នុងការបង្រៀនដល់ពួកអ្នកជឿ។ ដោយសារបញ្ហាជាប់គាំងក្នុងឋានៈរបស់ខ្លួន នោះគ្រូគង្វាលមួយចំនួនក៏បានបង្កើតជាក្រុមនិកាយ និងក្រុមផ្សេងៗទៀតនៅក្នុងក្រុមជំនុំ ហើយគ្រូគង្វាលខ្លះទៀតក៏បានចូលដៃរកស៊ី ដោយចាត់ចែងតាមរោងចក្រដើម្បីដឹកនាំអ្នកជឿតាមបែបលោកិយ។ រីឯក្នុងចំណោមពួកអ្នកជឿឯណោះវិញ ក៏មាននូវភាពកម្សោយទូទៅមួយអំពីភាពជឿជាក់ និងការស្ទាក់ស្ទើរក្នុងការចូលរួមជាមួយលោកិយនេះ ហើយពួកគេរស់នៅដោយភាពធុញទ្រាន់។ ក្រុមជំនុំមួយចំនួន បើមើលពីខាងក្រៅហំហាន និងសម្បើមណាស់ តែមនុស្សជាច្រើនមកក្រុមជំនុំដើម្បីតែពង្រីកបណ្ដាញនិងលក់ផលិតរបស់ខ្លួនប៉ុណ្ណោះ ដោយប្រើប្រាស់ក្រុមជំនុំជាកន្លែងរកស៊ី។ តើមានភាពខុសគ្នាអ្វីខ្លះរវាងក្រុមជំនុំបច្ចុប្បន្ន និងក្រុមជំនុំនាសម័យដើមដល់ចុងសម័យក្រឹត្យវិន័យ? នៅក្នុងរឿងរ៉ាវទាំងអស់នេះ ការចាក់បំពេញទាំងស្រុងនៃការថ្លែងទំនាញនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់មានលក្ខណៈជាក់ស្ដែងណាស់។

ទីសម្គាល់ទីបួននៃការយាងត្រលប់មកវិញនៃព្រះអម្ចាស់៖ ការលេចឡើងនៃព្រះគ្រីស្ទក្លែងក្លាយនានា

គម្ពីរម៉ាថាយ ២៤៖៤-៥ ចែងថា៖ «ហើយព្រះយេស៊ូវបានឆ្លើយ និងមានបន្ទូលទៅពួកគេថា ចូរប្រយ័ត្ន ដោយកុំឱ្យនរណាមកបញ្ឆោតអ្នកឡើយ។ ដ្បិតមនុស្សជាច្រើនប្រើព្រះនាមរបស់ខ្ញុំដោយពោលថា ខ្លួនជាព្រះគ្រីស្ទ ហើយគេបញ្ឆោតមនុស្សជាច្រើនផង។» បើមើលតាមសេចក្ដីថ្លែងទំនាយរបស់ព្រះអម្ចាស់ យើងអាចមើលឃើញថា នៅពេលព្រះអម្ចាស់យាងត្រលប់មកវិញ នោះព្រះគ្រីស្ទក្លែងក្លាយនឹងលេចចេញមក និងមកបញ្ឆោតមនុស្ស។ ប៉ុន្មានឆ្នាំថ្មីៗនេះ ព្រះគ្រីស្ទក្លែងក្លាយបានលេចចេញឡើង ហើយបានបញ្ឆោតមនុស្សនៅក្នុងប្រទេសនានាដូចជាប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។ ព្រះគ្រីស្ទក្លែងក្លាយទាំងនេះមិនមាននូវលក្ខណៈនៃព្រះគ្រីស្ទឡើយ ហើយគេក៏មិនអាចប្រកាសពីសេចក្ដីពិតផងដែរ ប៉ុន្ដែពួកគេអះអាងខ្លួនឯងថាជាព្រះគ្រីស្ទ ហើយពួកគេបោកបញ្ឆោតមនុស្សដោយការធ្វើតម្រាប់តាមព្រះអម្ចាស់យេស៊ូវដើម្បីសម្ដែងការអស្ចារ្យមួយចំនួន។ ចំណុចទាំងនេះ គឺជាការចាក់បំពេញនូវសេចក្ដីថ្លែងទំនាយនេះយ៉ាងជាក់ស្ដែងណាស់។

ទីសម្គាល់ទីប្រាំនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់៖ ការស្ដារប្រទេសអ៊ីស្រាអែលឡើងវិញ

ម៉ាថាយ ២៤៖៣២-៣៣ ចែងថា «ចូររៀនពីប្រស្នានៃដើមល្វាចុះ នៅពេលមែកវាលូតមានស្លឹកលាស់ខ្ចី នោះអ្នកដឹងថារដូវក្តៅជិតមកដល់ហើយ។ ដូចគ្នាដែរ នៅពេលអ្នកឃើញថាហេតុការណ៍ទាំងអស់នេះកើតឡើង ចូរដឹងថាគ្រានោះជិតមកដល់ហើយ គួរតែដឹងថាបុត្រមនុស្សជិតបង្កើយហើយ ទ្រង់កំពុងនៅមាត់ទ្វារហើយ។» មនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់ដឹងថា មែកលាស់ខ្ចី និងស្លឹកនៃដើមឧទុម្ពរសំដៅលើការស្ដារឡើងវិញនៃប្រទេសអ៊ីស្រាអែល។ នៅពេលអ៊ីស្រាអែលត្រូវបានស្ដារឡើងវិញ នោះថ្ងៃរបស់ព្រះអម្ចាស់នឹងខិតចូលមកដល់ហើយ ហើយអ៊ីស្រាអែលត្រូវបានស្ដារឡើងវិញនៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៤៨។ ច្បាស់ណាស់ ការថ្លែងទំនាយនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ត្រូវបានចាក់បំពេញទាំងស្រុង។

ទីសម្គាល់ទីប្រាំមួយនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់៖ ការរីកសាយភាយនៃដំណឹងល្អទៅដល់ចុងបំផុតនៃផែនដី

គម្ពីរម៉ាថាយ ២៤៖១៤ បានកត់ត្រាថា៖ «ហើយដំណឹងល្អអំពីនគរនេះនឹងត្រូវប្រកាសផ្សព្វផ្សាយនៅក្នុងពិភពលោកទាំងមូល ទុកជាទីបន្ទាល់ដល់គ្រប់ប្រជាជាតិ បន្ទាប់មកគ្រាចុងក្រោយបំផុតក៏ចូលមកដល់។» នៅក្នុងគម្ពីរម៉ាកុស ១៦៖១៥ ព្រះអម្ចាស់យេស៊ូវមានបន្ទូលទៅកាន់សាវ័ករបស់ទ្រង់ក្រោយពេលទ្រង់រស់ឡើងវិញយ៉ាងដូច្នេះថា «ចូរចេញទៅពាសពេញពិភពលោក រួចបង្រៀនអំពីដំណឹងល្អដល់គ្រប់មនុស្សទាំងអស់។» ក្រោយពីព្រះយេស៊ូវបានរស់ឡើងវិញ និងបានយាងទៅនគរស្ថានសួគ៌ នោះព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមដឹកនាំអស់អ្នកដែលបានដើរតាមព្រះអម្ចាស់យេស៊ូវឱ្យបានធ្វើជាសក្ខីភាពអំពីព្រះអម្ចាស់យេស៊ូវ។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទបានរីកសាយភាយនៅជុំវិញពិភពលោក ហើយប្រទេសប្រជាធិបតេយ្យជាច្រើនបានទទួលយកនូវគ្រីស្ទសាសនាជាសាសនារបស់រដ្ឋ។ សូម្បីតែក្នុងប្រទេសចិន ជាកន្លែងដែលគណបក្សកាន់អំណាចមិនជឿលើព្រះ ក៏មានប្រជាជនរាប់លាននាក់បានទទួលយកដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវដែរ ហើយវាអាចត្រូវបានមើលឃើញថា ដំណឹងល្អនៃការប្រោសលោះមនុស្សជាតិតាមរយៈព្រះអម្ចាស់យេស៊ូវបានរីកសាយភាយពាសពេញពិភពលោកហើយ។ ត្រង់ចំណុចនេះ វាមានលក្ខណៈជាក់ស្ដែងដែលថាសេចក្ដីថ្លែងទំនាយនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ត្រូវបានចាក់បំពេញហើយ។

តើយើងអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់បានយ៉ាងដូចម្ដេច?

តាមរយៈការពិតដែលបានសរសេរខាងលើ យើងអាចមើលឃើញថា ទីសម្គាល់ទាំងប្រាំមួយនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់បានលេចចេញមកអស់ហើយ។ ពេលនេះ គឺជាពេលដ៏សំខាន់ក្នុងការស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់។ តើយើងត្រូវធ្វើអ្វីជាមុន ដើម្បីឱ្យយើងអាចស្វាគមន៍ការយាងត្រលប់របស់ព្រះអម្ចាស់? ព្រះអម្ចាស់យេស៊ូវបានប្រទាននូវចម្លើយចំពោះសំណួរនេះដល់ពួកយើងតាំងពីយូរមកហើយ។

ក្នុងគម្ពីរយ៉ូហាន១៦៖១២-១៣ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក។» វិវរណៈ ៣៖២០ ចែងថា «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ។» នៅក្នុងជំពូក២ និងជំពូក៣នៃគម្ពីរវិវរណៈ ក៏មាននូវការថ្លែងទំនាយជាច្រើនទៀតដែរ៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ។» ដូចអ្នកបានឃើញពីខគម្ពីរទាំងនេះស្រាប់ហើយ នៅពេលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់នឹងចេញថ្លែងការណ៍ និងមានបន្ទូលទៅកាន់ពួកជំនុំ ដោយប្រាប់យើងពីសេចក្ដីពិតទាំងអស់ដែលយើងមិនបានយល់ពីមុនមក។ ដោយបានស្ដាប់ឮនូវការថ្លែងនិងព្រះសូរសៀងរបស់ទ្រង់ នោះអស់អ្នកដែលទទួលយកទ្រង់និងចុះចូលចំពោះទ្រង់ នឹងអាចស្វាគមន៍ព្រះអម្ចាស់ ព្រមទាំងចូលរួមជប់លាងជាមួយកូនចៀម។ ផ្ទុយទៅវិញ អស់អ្នកដែលមិនស្គាល់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ប្រាកដជាមិនមែនជាចៀមរបស់ព្រះឡើយ ហើយពួកគេនឹងត្រូវព្រះជាម្ចាស់លាតត្រដាងនិងលុបបំបាត់ចោល។ ក្នុងចំណុចនេះ វាមានភាពជាក់លាក់ថា នៅពេលយើងរង់ចាំការយាងមករបស់ព្រះអម្ចាស់ នោះវាមានសារៈសំខាន់ណាស់ដែលថាយើងរកឃើញនូវព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធចំពោះក្រុមជំនុំ និងរៀនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ដូចព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនូវព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះ ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ» («ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

ស្ដាប់ឮបែបនេះ មនុស្សមួយចំនួនអាចនឹងចោទសួរថា «ដូចនេះ តើយើងត្រូវទៅណាដើម្បីដើម្បីរកឃើញព្រះសូរសៀងរបស់ព្រះ?» ក្នុងគម្ពីរម៉ាថាយ ២៥៖៦ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ។» ដោយសារតែព្រះអម្ចាស់ហៅចៀមរបស់ទ្រង់ដោយការបញ្ចេញសំឡេង និងសម្ដី នោះនឹងមានមនុស្សជាក់លាក់មួយចំនួនដែលនឹងស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះអម្ចាស់ជាមុន និងបានដើរតាមជំហាននៃកូនចៀម ហើយបន្ទាប់មកក៏ស្រែកប្រាប់គ្រប់ទីកន្លែង «កូនកម្លោះមកដល់ហើយ» ដែលបានរីកសាយភាយដំណឹងនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ និងបន្ទូលនៃការយាងមកលើកទីពីររបស់ព្រះអម្ចាស់ ដើម្បីឱ្យមនុស្សទាំងអស់អាចមានឱកាសស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ហេតុដូចនេះ ទើបមានការលើកឡើងថា យើងអាចដើរទាន់ជំហានរបស់កូនចៀម គឺអាស្រ័យលើថាតើយើងមានដួងចិត្តចង់ស្វែងរកទ្រង់ឬអត់ និងមើលថាតើយើងអាចស្គាល់ព្រះសូរសៀងរបស់ព្រះឬអត់។ គឺដូចពេលដែលព្រះអម្ចាស់យេស៊ូវលេចមកលើកដំបូង និងបានចាប់ផ្ដើមធ្វើកិច្ចការដែរ គឺលោកពេត្រុស ម៉ារី និងអ្នកផ្សេងទៀតបានទទួលស្គាល់ព្រះអម្ចាស់យេស៊ូវថាជាព្រះមែស្ស៊ីតាមរយៈកិច្ចការ និងបន្ទូលរបស់ទ្រង់ ហើយពួកគេក៏បានដើរតាមព្រះអង្គ និងបានចាប់ផ្ដើមធ្វើសក្ខីភាពអំពីដំណឹងល្អរបស់ទ្រង់។ អស់អ្នកដែលបានស្ដាប់ឮកិច្ចការ និងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវគឺជាស្រីក្រមុំឈ្លាសវៃ រីឯពួកបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ីដែលមិនស្រលាញ់សេចក្ដីពិត បានឮអំណាច និងឬទ្ធានុភាពនៃព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្ដែមិនបានពិនិត្យមើលពីបន្ទូលទាំងអស់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានប្រកាន់ខ្ជាប់គំនិតយ៉ាងរឹងទទឹងចំពោះសញ្ញាណ និងការយល់ឃើញរបស់ពួកគេ ដោយគិតថា «បុគ្គលម្នាក់ដែលមិនត្រូវបានហៅថាជាព្រះមែស្ស៊ី គឺមិនមែនជាព្រះទេ» ហើយក៏រង់ចាំព្រះមែស្ស៊ីលេចឡើងនៅចំពោះមុខពួកគេ។ ពួកគេថែមទាំងថ្កោលទោស និងប្រមាថដល់កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវថែមទៀតផង ហើយនៅទីបំផុត ពួកគេបានបាត់បង់នូវការសង្គ្រោះរបស់ព្រះជាម្ចាស់។ ក៏មាននូវពួកអ្នកជឿសាសន៍យូដាដែលបានដើរតាមពួកផារិស៊ី និងមិនបានបែងចែកភាពខុសគ្នានៃព្រះសូរសៀងរបស់ព្រះនៅក្នុងកិច្ចការ និងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលពួកគេស្ដាប់ពួកបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ីដោយងងឹតងងល់ និងបានបដិសេធសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់។ មនុស្សបែបនេះបានក្លាយជាស្រីក្រមុំល្ងីល្ងើដែលបានបោះបង់ព្រះអម្ចាស់ចោល។ មនុស្សមួយចំនួនអាចនឹងសួរថា៖ «ដូចនេះ តើអាចដឹងថាមួយណាជាព្រះសូរសៀងរបស់ព្រះបានយ៉ាងដូចម្ដេចទៅ?» តាមពិតទៅ វាមិនពិបាកនោះទេ។ សម្ដី និងបន្ទូលចេញមករបស់ព្រះត្រូវតែជាអ្វីដែលមនុស្សមិនអាចនិយាយចេញបាន។ វាត្រូវតេមាននូវសិទ្ធិអំណាច និងចេស្ដា។ វានឹងអាចបើកបង្ហាញនូវអាថ៌កំបាំងនៃនគរស្ថានសួគ៌ និងបើកបង្ហាញពីសេចក្ដីពុករលួយរបស់មនុស្ស ហើយវាមានទៅដោយបញ្ញត្តិរដ្ឋបាល និងបទបញ្ជាដែលព្រះជាម្ចាស់ចេញដោយផ្ទាល់ និងមានសេចក្ដីសន្យារបស់ព្រះចំពោះមនុស្សជាតិ និងមានជាច្រើនចំណុចទៀត។ ពាក្យទាំងអស់នេះជាសេចក្ដីពិត ហើយពាក្យទាំងអស់នេះអាចជាជីវិតរបស់មនុស្ស។ អស់អ្នកណាដែលមាននូវដួងចិត្ដនិងវិញ្ញាណនឹងមានអារម្មណ៍ដឹងនៅពេលដែលបានាឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនឹងមាននូវការបញ្ជាក់ពីដួងចិត្តរបស់ពួកគេថា ព្រះអាទិករកំពុងមានព្រះបន្ទូល និងកំពុងប្រកាសបន្ទូលរបស់ទ្រង់មកកាន់មនុស្ស។ ចៀមរបស់ព្រះស្ដាប់ព្រះសូរសៀងរបស់ទ្រង់។ ប្រសិនបើយើងប្រាកដថាបន្ទូលទាំងនេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះយើងគួរតែទទួលយក និងស្ដាប់បង្គាប់តាមព្រះបន្ទូលទាំងនេះ មិនថាមានស្របតាមសញ្ញាណរបស់យើងតិចប៉ុនណានោះទេ។ មានតែធ្វើតាមរបៀបនេះប៉ុណ្ណោះទើបយើងអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។

នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ មានតែក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះដែលធ្វើបន្ទាល់អំពីព្រះអម្ចាស់ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលបានយកកំណើតជាមនុស្ស ដែលទ្រង់បានយាងមកហើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្ហាញនូវព្រះបន្ទូលរាប់លាន ហើយបន្ទូលទាំងនេះត្រូវបានបោះផ្សាយតាមបណ្ដាញអ៊ីនធឺណេតសម្រាប់មនុស្សពីគ្រប់ប្រទេសទាំងអស់ និងសម្រាប់ដំណើរជីវិតដើម្បីត្រួតពិនិត្យមើល។ ម្ដងមួយៗ មនុស្សជាច្រើននៅក្នុងប្រជាជាតិនីមួយៗដែលចង់បានសេចក្ដីពិត មានក្ដីសង្ឃឹមថាបានឮព្រះសូរសៀងរបស់ព្រះ និងការស្វាគមន៍ព្រះអម្ចាស់។ ដូចដែលមានចែងនៅក្នុងព្រះគម្ពីរដែរ «មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ។» ប្រសិនបើយើងអានព្រះបន្ទូលបន្ថែមទៀតដែលបង្ហាញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយការស្ដាប់ដោយយកចិត្ដទុកដាក់ថាតើសំឡេងទាំងនោះជាព្រះសូរសៀងរបស់ព្រះឬយ៉ាងណា នោះយើងនឹងអាចកំណត់ថាតើព្រះអម្ចាស់បានយាងត្រលប់មកវិញ ឬយ៉ាងណា។ ដូចព្រះអម្ចាស់មានបន្ទូលនៅក្នុងគម្ពីរយ៉ូហាន១០៖២៧៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង។» ខ្ញុំជឿថា ដរាបណាយើងមានដួងចិត្តស្វែងរកដោយបន្ទាបខ្លួន នោះយើងអាចស្គាល់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្វាគមន៍ការត្រលប់មករបស់ព្រះអម្ចាស់ហើយ។

ខាង​ដើម៖ ទីសម្គាល់នៃគ្រាចុងក្រោយ៖ ព្រះចន្ទក្រហមធំបំផុតនឹងលេចមកម្ដងទៀតនៅក្នុងឆ្នាំ២០២១

បន្ទាប់៖ របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការល្បងលរបស់ខ្ញុំមួយនេះ

By Zhongxin, China ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ទង្វើរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ