ជំពូកទី ១៨

ការកសាងពួកជំនុំមិនមែនជារឿងងាយស្រួលទេ! ខ្ញុំដាក់ព្រះទ័យខ្ញុំទាំងស្រុងទៅលើការកសាងពួកជំនុំនេះ ហើយសាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់វា ដើម្បីបំផ្លាញពួកជំនុំមិនខាន។ បើអ្នកចង់ទទួលការកសាង អ្នកត្រូវតែក្លាយជាបុគ្គលម្នាក់ដែលមាននិមិត្ត។ អ្នកត្រូវតែរស់នៅដោយពឹងអាងលើខ្ញុំ ធ្វើបន្ទាល់អំពីព្រះគ្រីស្ទ លើកទ្រង់ខ្ពស់ឡើង និងមានចិត្តស្វាមីភក្តិចំពោះខ្ញុំ។ អ្នកមិនគួរមានការដោះសាឡើយ ផ្ទុយទៅវិញ អ្នកគួរតែស្ដាប់បង្គាប់ដោយគ្មានលក្ខខណ្ឌ។ អ្នកត្រូវតែទទួលការល្បងលគ្រប់យ៉ាង ហើយទទួលយកអ្វីៗទាំងអស់ដែលមកពីខ្ញុំ។ អ្នកត្រូវតែដើរតាមព្រះវិញ្ញណបរិសុទ្ធ មិនថាទ្រង់ដឹកនាំអ្នកដោយរបៀបណាឡើយ។ អ្នកត្រូវតែមានវិញ្ញាណដែលវាងវៃ និងមានសមត្ថភាពចេះវែកញែកសេចក្តី។ អ្នកត្រូវតែយល់ពីមនុស្ស ហើយមិនត្រូវដើរតាមពួកគេទាំងងងើលនោះឡើយ។ ត្រូវបន្តធ្វើឱ្យភ្នែកខាងវិញ្ញាណរបស់អ្នកភ្លឺឡើង ហើយមាននូវចំណេះដឹងអំពីរបស់សព្វសារពើ។ មនុស្សដែលមានគំនិតដូចខ្ញុំ ត្រូវតែឈរធ្វើបន្ទាល់អំពីខ្ញុំ ហើយប្រយុទ្ធស្លាប់រស់ទាស់នឹងសាតាំង។ អ្នកត្រូវតែទទួលការកសាងផង និងត្រូវចូលរួមចំណែកនៅក្នុងសមរភូមិផង។ ខ្ញុំស្ថិតនៅក្នងចំណោមអ្នករាល់គ្នាហើយ។ ខ្ញុំគាំទ្រដល់អ្នករាល់គ្នា ហើយខ្ញុំជាទីជម្រករបស់អ្នករាល់គ្នា។

កិច្ចការដំបូងៗដែលអ្នកត្រូវធ្វើ គឺត្រូវបន្សុទ្ធខ្លួនឯងឱ្យក្លាយជាមនុស្សដែលផ្លាស់ប្រែម្នាក់ ហើយមានបុគ្គលិកលក្ខណៈនឹងនរ។ អ្នកត្រូវតែពឹងអាងលើខ្ញុំនៅក្នុងជីវិតរបស់អ្នក មិនថាបរិយាកាសរបស់អ្នកគឺល្អ ឬអាក្រក់ឡើយ។ មិនថាអ្នកនៅផ្ទះ ឬនៅកន្លែងណាមួយទេ អ្នកមិនត្រូវមានចិត្តអល់អែក ដោយសារតែនរណាម្នាក់ ឬដោយសារតែហេតុការណ៍ ឬបញ្ហាខ្លះនោះឡើយ។ ជាងនេះទៀត អ្នកត្រូវតែឈររឹងមាំ និងសម្ដែងចេញតាមធម្មតានូវព្រះគ្រីស្ទ ព្រមទាំងបង្ហាញពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ អ្នកត្រូវតែបំពេញមុខងាររបស់អ្នក និងបំពេញតួនាទីរបស់អ្នកតាមធម្មតា។ ការនេះមិនអាចត្រូវបានធ្វើក្នុងពេលតែមួយដងឡើយ ប៉ុន្តែត្រូវបន្តធ្វើជានិច្ចក្នុងរយៈពេលវែង។ អ្នកត្រូវតែយកព្រះហឫទ័យរបស់ខ្ញុំដាក់ជាដួងចិត្តរបស់អ្នក យកបំណងព្រះហឫទ័យរបស់ខ្ញុំដាក់ជាគំនិតរបស់អ្នក អ្នកត្រូវតែមានការត្រិះរិះពិចារណាដោយសម្លឹងមើលរូបភាពធំ អ្នកត្រូវតែអនុញ្ញាតឱ្យព្រះគ្រីស្ទសាយភាយចេញពីអ្នក ហើយអ្នកត្រូវតែបម្រើរួមជាមួយអ្នកដទៃ។ អ្នកត្រូវបន្តតាមឱ្យទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមធ្វើតាមវិធីសាស្ត្រនៃសេចក្តីសង្រ្គោះរបស់ទ្រង់យ៉ាងអស់ពីកម្លាំងកាយចិត្ត។ អ្នកត្រូវតែបោះចោលអ្វីៗទាំងអស់ពីខ្លួនអ្នក ហើយក្លាយជាមនុស្សស្លូតត្រង់ និងបើកចំហ។ អ្នកត្រូវតែប្រកប និងចូលរួមតាមធម្មតាជាមួយបងប្អូនប្រុសស្រីរបស់អ្នក មានសមត្ថភាពធ្វើកិច្ចការនៅក្នុងវិញ្ញាណ ស្រឡាញ់គ្នាទៅវិញទៅមក អនុញ្ញាតឱ្យចំណុចខ្លាំងរបស់ពួកគេបំពេញបន្ថែមលើចំណុចខ្សោយរបស់អ្នក និងព្យាយាមទទួលការកសាងនៅក្នុងពួកជំនុំ។ មានតែបែបនេះទេ ទើបអ្នកនឹងមានចំណែកមួយយ៉ាងពិតប្រាកដនៅក្នុងនគរព្រះ។

ខាង​ដើម៖ ជំពូកទី ១៧

បន្ទាប់៖ ជំពូកទី ១៩

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ