ជំពូកទី ១៧

ក្រុមជំនុំកំពុងស្ថិតក្នុងការកសាងឡើងនៅឡើយ ហើយសាតាំងកំពុងព្យាយាមអស់ពីសមត្ថភាពរបស់វា ដើម្បីកម្ទេចក្រុមជំនុំចោល។ វាចង់កម្ទេចការកសាងរបស់ខ្ញុំ តាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។ អាស្រ័យហេតុនេះ ក្រុមជំនុំត្រូវតែបន្សុទ្ធឱ្យបានឆាប់រហ័ស។ រាល់អំពើអាក្រក់ទាំងឡាយ មិនត្រូវឱ្យនៅសេសសល់នោះទេ។ ក្រុមជំនុំត្រូវតែធ្វើការបន្សុទ្ធ ដើម្បីឱ្យវាមានភាពឥតខ្ចោះ ហើយរក្សាបាននូវភាពបរិសុទ្ធដូចកាលពីគ្រាមុន។ អ្នករាល់គ្នាត្រូវតែភ្ញាក់ស្មារតី និងរង់ចាំគ្រប់ពេលវេលា ហើយអ្នកត្រូវតែអធិដ្ឋាននៅចំពោះមុខខ្ញុំឱ្យបានច្រើនបន្ថែមទៀត។ អ្នកត្រូវតែស្គាល់គម្រោងការផ្សេងៗ និងល្បិចកលរបស់សាតាំង ស្គាល់វិញ្ញាណ ស្គាល់មនុស្ស និងអាចស្គាល់គ្រប់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវគ្រប់យ៉ាង។ អ្នកក៏ត្រូវទទួលទានព្រះបន្ទូលរបស់ខ្ញុំ ហើយសំខាន់ជាងនេះទៅទៀត អ្នកត្រូវតែអាចមានសិទ្ធិទទួលទានព្រះបន្ទូលទាំងនោះដោយខ្លួនឯងផ្ទាល់។ ចូរប្រកាន់ខ្ជាប់នូវសេចក្តីពិតទាំងអស់ ហើយចូលមករកខ្ញុំ ដើម្បីឱ្យខ្ញុំបើកភ្នែកខាងវិញ្ញាណរបស់អ្នករាល់គ្នា ហើយអនុញ្ញាតឱ្យអ្នករាល់គ្នាមើលឃើញអាថ៌កំបាំងទាំងអស់ដែលស្ថិតនៅក្នុងព្រះវិញ្ញាណ...។ នៅពេលដែលក្រុមជំនុំចាប់ផ្តើមដំណាក់កាលកសាង ពួកបរិសុទ្ធនាំគ្នាធ្វើដំណើរចូលកាន់សមរភូមិតតាំង។ លក្ខណៈគម្រក់ផ្សេងៗជាច្រើនរបស់សាតាំង ត្រូវបានដាក់ពង្រាយនៅមុខអ្នករាល់គ្នា៖ តើអ្នកត្រូវឈប់ ហើយដកខ្លួនថយក្រោយ ឬមួយអ្នកត្រូវក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត ដោយពឹងផ្អែកលើខ្ញុំ? ចូរប្រឈមមុខដោយប្រុងប្រយ័ត្នទៅនឹងលក្ខណៈគម្រក់ និងពុករលួយរបស់សាតាំង ចូរកុំបង្ហាញសមានចិត្ត និងមានចិត្តអាណិតអាសូរឱ្យសោះ! ចូរវាយសាតាំងរហូតទាល់តែស្លាប់! ខ្ញុំជាអ្នកគាំទ្ររបស់អ្នក ហើយអ្នកត្រូវតែមានស្មារតីជាកូនប្រុស! សាតាំងកំពុងប្រវេប្រវានៅក្នុងដង្ហើមជីវិតចុងក្រោយរបស់វា ប៉ុន្តែវានៅតែមិនអាចគេចផុតពីការជំនុំជម្រះរបស់ខ្ញុំបានឡើយ។ សាតាំងស្ថិតនៅក្រោមបាតជើងរបស់ខ្ញុំ ហើយវាក៏ត្រូវបានជាន់ឈ្លីនៅក្រោមជើងរបស់អ្នករាល់គ្នាផងដែរ នេះគឺជាការពិត!

រាល់អ្នកដែលបង្កការរំខានខាងសាសនាទាំងអស់ និងអ្នកដែលបំផ្លាញដល់ការកសាងក្រុមជំនុំ មិនអាចអត់អោនបានឡើយ សូម្បីតែបន្តិច ប៉ុន្តែនឹងត្រូវយកមកជំនុំជម្រះភ្លាមៗ។ សាតាំងនឹងត្រូវបង្ហាញខ្លួន ជាន់ឈ្លី បំផ្លាញចោលទាំងស្រុង និងគ្មានកន្លែងលាក់ខ្លួនឡើយ។ គ្រប់សណ្ឋាននៃអារក្ស និងខ្មោចទាំងអស់នឹងបង្ហាញរូបរាងពិតរបស់ពួកវានៅចំពោះព្រះភក្ត្រខ្ញុំ ហើយខ្ញុំនឹងបោះវាទៅក្នុងជង្ហុកធំដែលគ្មានផ្លូវអាចរំដោះខ្លួនឱ្យរួចផុតទោសបានឡើយ។ ពួកវាទាំងអស់នឹងស្ថិតនៅក្រោមបាតជើងរបស់ខ្ញុំ។ ប្រសិនបើអ្នកមានបំណងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកការពិត នោះជាដំបូង អ្នកមិនត្រូវផ្តល់ឱកាសដល់សាតាំងដើម្បីធ្វើកិច្ចការនោះទេ ដើម្បីសម្រេចបំណងនេះ អ្នកត្រូវមានចិត្តតែមួយ ហើយអាចបំពេញមុខងារក្នុងការសម្របសម្រួល ដោយលះបង់ចោលរាល់សញ្ញាណ គំនិត ទស្សនៈ និងវិធីនៃការធ្វើអ្វីរបស់ខ្លួនឯង ដំកល់ចិត្តអ្នកឱ្យស្ងប់នៅក្នុងព្រះអង្គខ្ញុំ ចូរផ្តោតលើព្រះសូរសៀងនៃព្រះវិញ្ញាណបរិសុទ្ធ ចូរយកចិត្តទុកដាក់លើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលយកព្រះបន្ទូលយ៉ាងក្បោះក្បាយរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែមានចេតនាតែមួយគត់ គឺឱ្យព្រះហឫទ័យរបស់ខ្ញុំបានសម្រេច។ អ្នកមិនគួរមានចេតនាផ្សេងទៀតក្រៅពីនេះទេ។ អ្នកត្រូវមើលមកខ្ញុំឱ្យអស់ពីដួងចិត្ត តាមដានដោយយកចិត្តទុកដាក់រាល់សកម្មភាពរបស់ខ្ញុំ និងវិធីដែលខ្ញុំធ្វើ ហើយមិនត្រូវធ្វេសប្រហែសសោះឡើយ។ ស្មារតីរបស់អ្នកត្រូវតែមុតស្រួច ចូរបើកភ្នែករបស់អ្នក។ ជាធម្មតា នៅពេលឈ្វេងយល់ទៅដល់អ្នកដែលមានចេតនា និងគោលបំណងមិនត្រឹមត្រូវ ក៏ដូចជាអ្នកដែលមានបំណងចង់ឱ្យអ្នកដទៃមើលឃើញ អ្នកដែលមានចិត្តអន្ទះសាចង់ធ្វើមួយ អ្នកដែលងាយនឹងបង្កការរំខាន អ្នកដែលជាមនុស្សពូកែខាងលទ្ធិសាសនា អ្នកដែលជាអ្នកបម្រើរបស់សាតាំង ។ល។ នៅពេលមនុស្សទាំងអស់នេះក្រោកឈរឡើង ពួកគេមានការលំបាកសម្រាប់ក្រុមជំនុំ ហើយនេះបណ្តាលឱ្យបងប្អូនប្រុសស្រីរបស់ពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកជួបមនុស្សដែលសម្តែងបែបនេះ ចូរហាមពួកគេភ្លាមៗ។ ទោះបីជាមានការដាស់តឿនម្តងជាពីរដងក្តី ប្រសិនបើពួកគេមិនផ្លាស់ប្តូរទេនោះ ពួកគេនឹងទទួលរងការឈឺចាប់បាត់បង់។ ប្រសិនបើអ្នកដែលរឹងចចេសព្យាយាមការពារខ្លួនពួកគេ ហើយព្យាយាមលាក់បាំងអំពើបាបរបស់ពួកគេ នោះក្រុមជំនុំគួរតែកាត់វាចេញភ្លាមៗ ហើយមិនទុកឱ្យពួកវាមានកន្លែងលេងល្បិចឡើយ។ ចូរកុំបង់ខាតច្រើន ដោយការព្យាយាមសន្សំបានបន្តិចបន្តួចមកវិញ។ ចូរបើកភ្នែករបស់អ្នកសម្លឹងមើលស្ថានភាពទូទៅជារួម។

ឥឡូវនេះ ភ្នែកខាងវិញ្ញាណរបស់អ្នកត្រូវបានបើក ហើយអាចស្គាល់មនុស្សជាច្រើនប្រភេទនៅក្នុងក្រុមជំនុំនេះ៖

តើមនុស្សប្រភេទណាដែលយល់ពីបញ្ហាខាងវិញ្ញាណ និងដឹងអំពីវិញ្ញាណនោះ?

តើមនុស្សប្រភេទណាដែលមិនយល់អំពីបញ្ហាខាងវិញ្ញាណ?

តើមនុស្សប្រភេទណាដែលមានវិញ្ញាណអាក្រក់?

តើមនុស្សប្រភេទណាដែលមានកិច្ចការរបស់សាតាំងនៅក្នុងខ្លួនពួកគេ?

តើមនុស្សប្រភេទណាដែលងាយនឹងបង្កការរំខាន?

តើមនុស្សប្រភេទណាដែលមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនពួកគេ?

តើមនុស្សប្រភេទណាដែលបង្ហាញការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់?

តើមនុស្សប្រភេទណាដែលអាចធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ?

តើនរណាជាទីបន្ទាល់ដ៏ស្មោះត្រង់របស់ខ្ញុំ?

ចូរដឹងថានិមិត្តខ្ពស់បំផុតនៅថ្ងៃនេះ គឺជាការការបំភ្លឺដែលព្រះវិញ្ញាណបរិសុទ្ធនាំមកកាន់ក្រុមជំនុំ។ ចូរកុំភាន់ភាំងយ៉ាងត្រលប់ត្រឡិនអំពីរឿងទាំងនេះឡើយ។ ផ្ទុយទៅវិញត្រូវចំណាយពេលគិតពិចារណាឱ្យបានច្បាស់លាស់ នេះពិតជាសំខាន់ណាស់សម្រាប់វឌ្ឍនភាពជីវិតរបស់អ្នករាល់គ្នា! ប្រសិនបើអ្នកមិនយល់អំពីរឿងទាំងនេះដែលនៅចំពោះមុខអ្នកទេ នោះអ្នកនឹងមិនអាចដើរទៅមុខបានឡើយ។ អ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ក្នុងសេចក្តីល្បួង និងការជាប់ឃុំឃាំង ហើយអ្នកនឹងត្រូវបានលេបត្របាក់។ រឿងសំខាន់ៗដែលត្រូវធ្វើនៅពេលនេះ គឺផ្តោតលើការក្លាយជាមនុស្សដែលមានសមត្ថភាពអាចចូលមកជិតខ្ញុំដោយចិត្តរបស់អ្នក ហើយប្រាស្រ័យទាក់ទងជាមួយខ្ញុំថែមទៀត។ រាល់អ្វីដែលអ្នកខ្វះខាត ឬតាមរក នឹងត្រូវមានភាពពេញលេញខ្លួនឯង តាមរយៈភាពជិតស្និទ្ធ និងការប្រាស្រ័យទាក់ទងគ្នា។ ជីវិតរបស់អ្នកពិតជានឹងទទួលបានការការគាំទ្រ ហើយអ្នកនឹងទទួលបានសេចក្តីបំភ្លឺ។ ខ្ញុំមិនដែលមើលពីភាពល្ងង់ខ្លៅរបស់អ្នកកាលពីអតីតកាលទេ ហើយខ្ញុំក៏មិនគិតពីគំនិតរបស់អ្នកចំពោះការប្រព្រឹត្តខុសឆ្គងរបស់អ្នកពីមុនមកដែរ។ ខ្ញុំមើលពីរបៀបដែលអ្នកស្រឡាញ់ខ្ញុំ៖ តើអ្នកអាចស្រឡាញ់ខ្ញុំច្រើនជាងអ្នកស្រឡាញ់អ្វីផ្សេងទៀតទេ? ខ្ញុំមើលថា តើអ្នកអាចត្រឡប់ក្រោយ ហើយពឹងផ្អែកលើខ្ញុំ ដើម្បីបោះចោលភាពល្ងង់ខ្លៅរបស់អ្នកដែរឬអត់។ មនុស្សខ្លះប្រឆាំងនឹងខ្ញុំ ជំទាស់ខ្ញុំដោយបើកចំហ និងវិនិច្ឆ័យអ្នកដទៃ។ ពួកគេមិនស្គាល់ព្រះបន្ទូលរបស់ខ្ញុំទេ ហើយពួកគេក៏មិនសូវស្គាល់ព្រះភក្រ្តខ្ញុំដែរ។ អ្នកទាំងអស់គ្នាដែលនៅចំពោះព្រះភក្ត្រខ្ញុំ អ្នកដែលស្វែងរកខ្ញុំដោយស្មោះត្រង់ អ្នកដែលមានបេះដូងស្រេកឃ្លានសេចក្ដីសុចរិត នោះខ្ញុំនឹងបំភ្លឺអ្នក បង្ហាញដល់អ្នក អនុញ្ញាតឱ្យអ្នកមើលឃើញខ្ញុំដោយភ្នែកផ្ទាល់របស់អ្នក ហើយយល់ពីព្រះហឫទ័យរបស់ខ្ញុំដោយផ្ទាល់។ បេះដូងខ្ញុំច្បាស់ជាត្រូវបានបង្ហាញដល់អ្នកដើម្បីឱ្យអ្នកយល់។ អ្នកត្រូវតែអនុវត្តនូវអ្វីដែលខ្ញុំបានបំភ្លឺអ្នកតាមរយៈព្រះបន្ទូលរបស់ខ្ញុំ បើមិនដូច្នោះទេ អ្នកនឹងត្រូវបានជំនុំជម្រះ។ ចូរធ្វើតាមព្រះហឫទ័យរបស់ខ្ញុំ ហើយអ្នកនឹងមិនវង្វេងផ្លូវទេ។

ចំពោះអ្នកទាំងឡាយដែលស្វះស្វែងចូលមកក្នុងព្រះបន្ទូលរបស់ខ្ញុំ នោះព្រះគុណ និងព្រះពរនឹងកើតមានទ្វេដងលើពួកគេ ពួកគេនឹងទទួលបានការបំភ្លឺ និងការយល់ដឹងថ្មីៗជារៀងរាល់ថ្ងៃ ហើយពួកគេនឹងមានអារម្មណ៍ស្រស់ថ្លាក្នុងការហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ ពួកគេនឹងភ្លក់រសជាតិវាដោយមាត់របស់ពួកគេផ្ទាល់៖ វាពិតជាផ្អែមណាស់! ... អ្នកត្រូវតែប្រយ័ត្នប្រយែង ហើយកុំស្កប់ស្កល់នៅពេលអ្នកបានយល់ច្បាស់នឹងរសជាតិនៃភាពផ្អែមល្ហែមនេះ។ គន្លឹះសំខាន់ គឺត្រូវបន្តស្វែងរកតទៅទៀត! មនុស្សខ្លះគិតថា កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ពិតជាអស្ចារ្យ និងពិតប្រាកដ នេះគឺជាមនុស្សរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាយ៉ាងពិតប្រាកដ ដែលត្រូវបានបង្ហាញខ្លួនមកដោយបើកចំហ ហើយនឹងមានទីសម្គាល់ និងភាពអស្ចារ្យជាច្រើន។ ចូរប្រយ័ត្ន និងប្រុងស្មារតីគ្រប់ពេល ចូរផ្តោតលើប្រភព ចូរស្ងៀមស្ងាត់នៅចំពោះព្រះភក្ត្រខ្ញុំ ចូរយកចិត្តទុកដាក់និងស្តាប់ដោយយកចិត្តទុកដាក់ហើយចូរយល់ច្បាស់អំពីព្រះបន្ទូលរបស់ខ្ញុំ។ មិនអាចមានភាពស្រពេចស្រពិលឡើយ។ ប្រសិនបើអ្នកមានការសង្ស័យ នោះខ្ញុំខ្លាចថាអ្នកនឹងត្រូវបានបោះចោលចេញទៅក្រៅទ្វារ។ ចូរមាននិមិត្តច្បាស់លាស់ ចូរឈរនៅមូលដ្ឋានដ៏រឹងមាំ ចូរតាមដានចំពោះចរន្តនៃជីវិតនេះ និងតាមដានដោយយកចិត្តទុកដាក់ចំពោះកន្លែងដែលវាហូរទៅ។ អ្នកពិតជាមិនត្រូវបង្ហាញភាពស្ទាក់ស្ទើរជាមនុស្សលោកឡើយ។ ចូរទទួលទាន និងផ្តល់ការកោតសរសើរ ចូរស្វែងរកដោយចិត្តបរិសុទ្ធ ហើយកុំបោះបង់ចោល។ ចូរនាំយកអ្វីដែលអ្នកមិនយល់មកនៅចំពោះព្រះភក្ត្រខ្ញុំឱ្យបានញឹកញាប់ ហើយត្រូវប្រាកដថា កុំមានការសង្ស័យណាមួយ ដើម្បីឱ្យអ្នកអាចរួចផុតពីការខាតបង់ដ៏ធំធេង។ ចូរខំតស៊ូឡើង! ខំតស៊ូឡើង! សូមចូលឱ្យជិត! ចូរបំបាត់នូវឧបសគ្គរបស់អ្នក ហើយកុំប្រព្រឹត្តខ្លួនឱ្យមានកំហុសឡើយ។ ចូរចេញទៅ ហើយពុះពារស្វែងរកឱ្យអស់ពីដួងចិត្ត និងមិនត្រូវរាថយឡើយ។ អ្នកត្រូវតែប្រគល់ចិត្តរបស់អ្នកគ្រប់ពេលវេលា ហើយមិនត្រូវខកខានមួយវិនាទីណាឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមានកិច្ចការថ្មីដែលត្រូវធ្វើជានិច្ចកាល ធ្វើអ្វីៗថ្មីៗរាល់ថ្ងៃ និងមានការបំភ្លឺថ្មីរាល់ថ្ងៃផងដែរ។ ការប្រែរូបរាងថ្មីនៅលើភ្នំ រូបកាយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួនហើយ! ព្រះអាទិត្យនៃសេចក្ដីសុចរិត រះចាំងពន្លឺចេញមក។ គ្រប់ជាតិសាសន៍ និងមនុស្សលោកទាំងអស់ បានឃើញរូបរាងដ៏អស្ចារ្យរបស់អ្នក។ ពន្លឺរបស់ខ្ញុំនឹងភ្លឺដល់អ្នកដែលមកចំពោះព្រះភក្ត្រខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាពន្លឺដែលនាំផ្លូវអ្នកឆ្ពោះទៅមុខ។ អ្នកនឹងមិនងាករេទៅឆ្វេងឬស្ដាំឡើយនៅពេលអ្នករាល់គ្នាដើរ ប៉ុន្តែនឹងដើរក្នុងពន្លឺរបស់ខ្ញុំ ហើយរាល់កិច្ចការដែលរបស់អ្នក ក៏មិនមែនជាកិច្ចការអសារឥតការដែរ។ អ្នកត្រូវតែមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងច្បាស់។ ព្រះហឫទ័យរបស់ខ្ញុំ គឺនៅទីនោះ។ អាថ៌កំបាំងទាំងអស់ ត្រូវបានលាក់បាំង ប៉ុន្តែពួកគេនឹងត្រូវបង្ហាញដល់អ្នកបន្តិចម្តងៗ។ ចូរចងចាំពាក្យរបស់ខ្ញុំនៅគ្រប់ពេលវេលា ហើយមកនៅចំពោះព្រះភក្រ្តខ្ញុំ ដើម្បីប្រាស្រ័យទាក់ទងជាមួយខ្ញុំ។ ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពជឿនលឿនទៅមុខ។ ចូរដើរតាមគន្លងរបស់ខ្ញុំ។ ការអស្ចារ្យនឹងកើតមាន ហើយការទាំងនេះនឹងត្រូវបានបង្ហាញដល់អ្នកម្តងមួយៗ។ មានតែអ្នកដែលយកចិត្តទុកដាក់ អ្នកដែលរង់ចាំ និងអ្នកដែលភ្ញាក់ដឹងខ្លួនប៉ុណ្ណោះ ទើបមើលឃើញពួកគេ។ ចូរប្រាកដថាមិនត្រូវមានភាពឱ្យយឺតយ៉ាវទេ។ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជិតដល់ដំណាក់កាលចុងក្រោយហើយ។ ការកសាងក្រុមជំនុំ នឹងទទួលជោគជ័យ ភាពជោគជ័យជាច្រើនបានកំណត់រួចហើយ កូនប្រុសដែលមានជ័យជម្នះនឹងត្រូវបានបង្កើតឡើង ហើយពួកគេនឹងចូលទៅក្នុងនគរជាមួយខ្ញុំ គ្រងរាជ្យសម្បត្តិជាមួយខ្ញុំ គ្រប់គ្រងប្រជាជាតិទាំងអស់ដោយដំបងដែក ហើយរស់នៅក្នុងភាពរុងរឿងជាមួយគ្នា!

ខាង​ដើម៖ ជំពូកទី ១៦

បន្ទាប់៖ ជំពូកទី ១៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ