ក. ស្ដីពីការបើកសម្ដែងអត្ថន័យអំពីការមានសេចក្តីជំនឿលើព្រះជាម្ចាស់

៣៣១. ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីឱ្យស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយនៅតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ បើទោះបីជាពួកគេធ្លាប់ដឹងធ្លាប់ឮអំពីពាក្យថា «ព្រះជាម្ចាស់» និង «កិច្ចការរបស់ព្រះជាម្ចាស់» ក៏ដោយ។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់អំពីទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះដោយសារតែការមានជំនឿលើព្រះជាម្ចាស់ដូចជារឿងចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ នេះជាហេតុផលដែលនាំឱ្យពួកគេមិនអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បាន។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនសក្ដិសមនឹងឱ្យព្រះជាម្ចាស់ប្រើនោះឡើយ បើដូច្នេះ ពួកគេនៅតែមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដដែល។ «ជំនឿជឿលើព្រះជាម្ចាស់» គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់។ លើសពីនេះទៅទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយដែលពាក់ព័ន្ធនឹងជំនឿសាសនាដ៏ខ្លាំង។ សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតេយ្យភាពលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា «សេចក្ដីជំនឿលើព្រះជាម្ចាស់»។ ប៉ុន្តែ ជារឿយៗមនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងឥតបានការ។ មនុស្សដែលជឿលើព្រះជាម្ចាស់តាមរបៀបនេះ បានបាត់បង់នូវអត្ថន័យនៃការជឿលើព្រះជាម្ចាស់ហើយ ទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស។ សព្វថ្ងៃនេះ នៅតែមានមនុស្សដែលជឿលើព្រះជាម្ចាស់ ស្របតាមន័យពាក្យ និងគោលលទ្ធិឥតខ្លឹមសារក្នុងទៀត។ ពួកគេមិនដឹងថា ពួកគេខ្វះនូវសារជាតិនៃសេចក្ដីជំនឿជឿលើព្រះជាម្ចាស់ ហើយពួកគេមិនអាចទទួលបាននូវការយល់ព្រមពីព្រះជាម្ចាស់ឡើយ។ ពួកគេនៅតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ប្រទានព្រះពរនៃសុវត្ថិភាព និងព្រះគុណដ៏គ្រប់គ្រាន់ទៀត។ ឥឡូវនេះ ចូរយើងឈប់បន្តិចសិន ធ្វើចិត្តឱ្យស្ងប់ ហើយសួរខ្លួនឯងថា៖ តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ តាមពិតទៅជាកិច្ចការដ៏ងាយស្រួលបំផុតនៅលើផែនដី? តើវាអាចទេថា ការជឿលើព្រះជាម្ចាស់គ្មានន័យអ្វីសោះ ក្រៅពីការទទួលយកព្រះគុណឱ្យបានច្រើនពីព្រះជាម្ចាស់? មនុស្សដែលជឿលើព្រះជាម្ចាស់ទាំងមិនស្គាល់ទ្រង់ ឬអ្នកដែលជឿព្រះជាម្ចាស់ហើយបែរជាប្រឆាំងទាស់នឹងទ្រង់ តើពួកគេពិតជាអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរឬទេ?

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៣២. សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចឱ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឱ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យអ្នកស្ដាប់បង្គាប់ទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរតែត្រូវបានបំពេញដោយសត្តនិកររបស់ព្រះជាម្ចាស់។ នេះហើយគឺជាគោលបំណងនៃការជឿលើព្រះជាម្ចាស់។ អ្នកត្រូវសម្រេចឱ្យបាននូវចំណេះដឹងអំពី ភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងសត្ដនិករដែលទ្រង់បង្កើត។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់សំខាន់បំផុត គឺជាការផ្លាស់ប្ដូរពីជីវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ។ វាជាលទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនមែនជាការស្ដាប់បង្គាប់សាច់ឈាមនោះទេ។ វាជាការទុកឱកាសឱ្យព្រះជាម្ចាស់ទទួលបានដួងចិត្តរបស់អ្នកទាំងមូល ទុកឱ្យព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឱ្យរួចពីនិស្ស័យពុករលួយបែបសាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឱ្យព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឱ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដូចជាពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចស្ដាប់បង្គាប់ទ្រង់បាន។ ទាល់តែអ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជិវិត។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឱ្យព្រះជាម្ចាស់កែច្នៃគេឱ្យបានគ្រប់លក្ខណ៍ ឱ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ ចូរប្រយ័ត្នចំពោះបំណងប្រថ្នារបស់់ព្រះជាម្ចាស់ ចូរសម្រេចឱ្យបាននូវកេរ្តិ៍ឈ្មោះដូចពេត្រុស ហើយទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ដូចពេត្រុសផង ដល់ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឱ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៣៣. ដោយសារតែអ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថាជាការជឿលើព្រះជាម្ចាស់! ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ចេញពីមាត់របស់អ្នក ប៉ុន្តែមិនយកព្រះបន្ទូលរបស់ទ្រង់ណាមួយទៅអនុវត្ត ឬបង្កើតឱ្យចេញជាការពិតទេ នោះវាមិនអាចនិយាយថា ជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ វាជា «ការស្វែងរកនំប៉័ង ដើម្បីចម្អែតអ្នកស្រេកឃ្លាន» ប៉ុណ្ណោះ។ ដោយនិយាយតែទីបន្ទាល់ធម្មតាៗ និយាយតែរឿងគ្មានប្រយោជន៍ និងកិច្ចការរាក់កំផែល ដោយគ្មានការពិតសូម្បីតែបន្ដិច៖ ទាំងនេះគ្មាននូវធាតុផ្សំអំពីជំនឿលើព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានយល់អំពីផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់នោះទេ។ ហេតុអ្វីបានជាអ្នកត្រូវហូប និងផឹកព្រះបន្ទូល របស់ព្រះជាម្ចាស់ឱ្យបានកាន់តែច្រើនកាន់តែល្អ? ប្រសិនបើអ្នកមិនហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែស្វែងរកតែការឡើងស្ថានសួគ៌ តើនេះជាការជឿលើព្រះជាម្ចាស់ឬទេ? តើអ្វីទៅជាជំហានដំបូងដែលអ្នកជឿលើព្រះជាម្ចាស់គួរតែធ្វើ? តើព្រះជាម្ចាស់ប្រោសមនុស្សម្នាក់ឱ្យបានគ្រប់លក្ខណ៍តាមរបៀបណាទៅ? តើអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដោយគ្មានការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចត្រូវបានចាត់ទុកជាមនុស្សម្នាក់នៃនគរព្រះដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបម្រើជាការពិតរបស់អ្នកបានដែរឬអី? តើសេចក្តីជំនឿលើព្រះជាម្ចាស់មានន័យដូចម្ដេចទៅ? យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថល្អនៅខាងក្រៅ ហើយអ្វីដែលសំខាន់បំផុតគឺ គេត្រូវមានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចគេចចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ការស្គាល់ព្រះជាម្ចាស់ និងការបំពេញតាមព្រះហឫទ័យរបស់ទ្រង់ អាចសម្រេចទៅបាន មានតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅក្នុងពេលអនាគត គ្រប់ប្រជាជាតិ គ្រប់និកាយ គ្រប់សាសនា និងគ្រប់វិស័យ នឹងត្រូវយកឈ្នះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមានបន្ទូលដោយផ្ទាល់ ហើយមនុស្សទាំងអស់នឹងកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គេ ហើយតាមមធ្យោបាយបែបនេះ មនុស្សជាតិនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ទាំងខាងក្នុងនិងខាងក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជ្រួតជ្រាបចូលទាំងអស់៖ មនុស្សជាតិនឹងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីមាត់របស់គេ អនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរក្សាទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅខាងក្នុងចិត្តគេ ហើយជ្រួតជ្រាបពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងខាងក្នុងនិងខាងក្រៅ។ មានតែបែបនេះទេ ទើបមនុស្សជាតិនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍។ អស់អ្នកដែលបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីទ្រង់បាន អ្នកទាំងនោះគឺជាអ្នកដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាការពិតរបស់គេ។

(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៣៤. ពេលនេះ ដើម្បីជឿលើព្រះជាម្ចាស់ដ៏ជាក់ស្ដែង អ្នកត្រូវតែដើរតាមវិថីត្រឹមត្រូវ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនត្រូវស្វែងរកព្រះពរតែមួយមុខនោះទេ ប៉ុន្តែអ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ផង។ តាមរយៈការបំភ្លឺរបស់ទ្រង់ និងការស្វែងរករបស់អ្នកផ្ទាល់ អ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ អាចបង្កើតការយល់ដឹងច្បាស់លាស់អំពីព្រះជាម្ចាស់ ព្រមទាំងមានក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់ខ្លួន។ ពោលគឺនៅពេលក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺជាសេចក្ដីស្រឡាញ់ពិតប្រាកដបំផុត គ្មាននរណាអាចបំផ្លាញ និងរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គបានឡើយ ពេលនេះហើយ អ្នកស្ថិតនៅលើវិថីត្រឹមត្រូវខាងឯជំនឿលើព្រះជាម្ចាស់ហើយ។ ការនេះបញ្ជាក់ថា អ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គទទួលបាននូវចិត្តរបស់អ្នក ជាកម្មសិទ្ធិព្រះជាម្ចាស់ហើយ ក៏គ្មានអ្វីមួយអាចយកអ្នកធ្វើជាកម្មសិទ្ធិបានដែរ។ តាមរយៈបទពិសោធ និងការលះបង់របស់អ្នក និងតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអាចបង្កើតបានសេចក្តីស្រឡាញ់ឥតព្រៀងនៅចំពោះព្រះជាម្ចាស់ ហើយពេលអ្នកមានសេចក្តីស្រឡាញ់នេះ អ្នកនឹងរួចពីឥទ្ធិពលរបស់សាតាំង ហើយចូលមករស់នៅក្នុងពន្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ ទាល់តែអ្នកបានរួចចេញពីឥទ្ធិពលនៃភាពងងឹត ទើបអាចនិយាយបានថា អ្នកបានទទួលព្រះជាម្ចាស់ហើយ។ តាមសេចក្តីជំនឿដែលអ្នកមានក្នុងព្រះជាម្ចាស់ អ្នកត្រូវតែព្យាយាមស្វែងរកគោលដៅនេះ។ នេះជាភារកិច្ចរបស់អ្នករាល់គ្នាម្នាក់ៗ។ អ្នកទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ជាមួយស្ថានភាពបច្ចុប្បន្ននេះទេ។ អ្នកមិនអាចមានចិត្តពីរ ចំពោះកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ហើយអ្នកក៏មិនអាចមើលស្រាលលើកិច្ចការនេះបានដែរ។ អ្នកគួរតែគិតពីព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការ និងគ្រប់ពេលវេលាទាំងអស់ ហើយធ្វើរាល់កិច្ចការទាំងអស់សម្រាប់ទ្រង់។ ហើយរាល់ពេលដែលអ្នកនិយាយ ឬប្រព្រឹត្ត អ្នកគួរតែគិតដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ជាមុនសិន។ ធ្វើបែបនេះ ទើបអ្នកអាចក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

(ដកស្រង់ពី «អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៣៥. អ្នកប្រហែលជាគិតថា ការជឿលើព្រះជាម្ចាស់ គឺជាការរងទុក្ខ ឬការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទ្រង់។ អ្នកអាចគិតថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យសាច់ឈាមរបស់អ្នកមានសេចក្ដីសុខសាន្ដ ឬដើម្បីឱ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន ឬដើម្បីឱ្យអ្នកមានផាសុកភាព និងមានភាពងាយស្រួលក្នុងគ្រប់រឿងទាំងអស់។ ទោះយ៉ាងណាក៏ដោយ គោលបំណងទាំងនេះ គ្មានគោលបំណងណាដែលមនុស្សគប្បីភ្ជាប់ទៅនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកជឿលើគោលបំណងទាំងនេះ នោះទស្សនៈរបស់អ្នកមិនត្រឹមត្រូវទេ ហើយវាមិនអាចទៅរួចទេដែលអ្នកអាចទទួលបាននូវភាពគ្រប់លក្ខណ៍នោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ប្រាជ្ញារបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងភាពអស្ចារ្យរបស់ទ្រង់ និងភាពដែលមិនអាចវាស់ស្ទង់បានរបស់ទ្រង់ គឺជាអ្វីទាំងអស់ដែលមនុស្សគួរតែយល់។ ដោយយល់ពីការនេះហើយ អ្នកគប្បីប្រើវាដើម្បីឱ្យចិត្តអ្នកផ្ដាច់ចេញពីការទាមទារ ពីក្តីសង្ឃឹម និងពីសញ្ញាណផ្ទាល់ខ្លួនទាំងអស់។ មានតែការផាត់ចោលនូវការទាំងអស់នេះទេ ទើបអ្នកអាចបំពេញទៅតាមលក្ខខណ្ឌដែលតម្រូវដោយព្រះជាម្ចាស់ ហើយមានតែការធ្វើបែបនេះទេ ដែលអ្នកអាចមានជីវិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឱ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ។ អ្នកគប្បីមានទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ ហើយអ្នកគប្បីស្វែងរកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែអាចរស់នៅទៅតាមសេចក្តីពិត ហើយជាពិសេស អ្នកត្រូវតែអាចមើលឃើញការជាក់ស្តែងរបស់ទ្រង់ ការដ៏អស្ចារ្យរបស់ទ្រង់នៅពាសពេញសកលលោក ក៏ដូចជាកិច្ចការជាក់ស្តែងដែលទ្រង់ធ្វើនៅក្នុងភាពជាសាច់ឈាម។ តាមរយៈបទពិសោធជាក់ស្តែងរបស់ពួកគេ មនុស្សអាចកោតសរសើរចំពោះរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះពួកគេ និងអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ។ គោលបំណងនៃការទាំងអស់នេះ គឺដើម្បីផាត់ចោលនូវនិស្ស័យរបស់មនុស្សដែលពុករលួយបែបសាតាំង។ ដោយបានបោះចោលនូវភាពស្មោកគ្រោក និងអំពើទុច្ចរិតទាំងប៉ុន្មាននៅខាងក្នុងអ្នក ហើយបោះចោលចេតនាដែលមិនត្រឹមត្រូវរបស់អ្នក និងបានលូតលាស់នូវសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ មានតែសេចក្ដីជំនឿដ៏ពិតប៉ុណ្ណោះ ទើបអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដបាន។ អ្នកអាចស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដលើគ្រឹះនៃជំនឿរបស់អ្នកនៅក្នុងទ្រង់។ តើអ្នកអាចសម្រេចបានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ដោយមិនជឿលើទ្រង់ដែរទេ? ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនអាចភ័ន្ដច្រលំអំពីរឿងនេះបានទេ។ មនុស្សខ្លះមានកម្លាំងពេញលេញ នៅពេលពួកគេឃើញថាសេចក្ដីជំនឿលើព្រះជាម្ចាស់នឹងនាំមកនូវព្រះពរដល់ពួកគេ ប៉ុន្តែបន្ទាប់មកពួកគេបាត់បង់ថាមពលទាំងអស់ នៅពេលពួកគេឃើញថាពួកគេត្រូវរងទុក្ខនូវការបន្សុទ្ធ។ តើនោះជាការជឿលើព្រះជាម្ចាស់ទេ? នៅទីបំផុត អ្នកត្រូវតែទទួលបានការស្ដាប់បង្គាប់ពេញលេញ និងទាំងស្រុង នៅចំពោះព្រះជាម្ចាស់ដោយជំនឿរបស់អ្នក។ អ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅតែមានការទាមទារពីទ្រង់ មានសញ្ញាណខាងសាសនាជាច្រើនដែលអ្នកមិនអាចផ្ដាច់ខ្លួនចេញ ផលប្រយោជន៍ផ្ទាល់ខ្លួនដែលអ្នកមិនអាចបោះបង់ចោល ហើយអ្នកនៅតែស្វែងរកព្រះពរខាងសាច់ឈាម ហើយចង់ឱ្យព្រះជាម្ចាស់ជួយសង្គ្រោះសាច់ឈាមអ្នក ដើម្បីសង្គ្រោះព្រលឹងអ្នក ទាំងនេះគឺជាឥរិយាបថរបស់មនុស្សដែលមានទស្សនៈខុសឆ្គង។ ទោះបីជាមនុស្សដែលមានជំនឿលើសាសនា មានជំនឿលើព្រះជាម្ចាស់ក៏ដោយ ពួកគេមិនស្វែងរកការផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេ ហើយមិនស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ពួកគេស្វែងរកតែផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា មានសេចក្ដីជំនឿដែលជាផ្នែកនៃជំនឿសាសនា។ នេះមិនមែនជាសេចក្ដីជំនឿដ៏ពិតចំពោះព្រះជាម្ចាស់នោះទេ។ ដើម្បីជឿលើព្រះជាម្ចាស់ មនុស្សត្រូវតែមានដួងចិត្តដែលត្រៀមរងទុក្ខលំបាកសម្រាប់ទ្រង់ និងមានឆន្ទៈលះបង់ខ្លួនឯង។ ដរាបណាមនុស្សមិនបំពេញនូវលក្ខខណ្ឌទាំងពីរនេះ នោះជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនមានសុពលភាពទេ ហើយពួកគេនឹងមិនអាចសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេឡើយ។ មានតែមនុស្សដែលស្វែងរកសេចក្តីពិតដ៏ពិតប្រាកដ ស្វែងរកចំណេះដឹងពីព្រះជាម្ចាស់ ហើយស្វែងរកជីវិតនោះទេ ទើបជាអ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិត។

(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៣៦. ក្រោយពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានឃើញមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់។ តើជំនឿរបស់គេបានផ្លាស់ប្ដូរព្រះជាម្ចាស់នៅក្នុងគំនិតរបស់គេអ្វីខ្លះទៅ? អ្នកខ្លះជឿលើព្រះជាម្ចាស់ ដូចជាទ្រង់មិនដឹងខ្យល់អ្វីអ៊ីចឹង។ មនុស្សទាំងនេះគ្មានចម្លើយចំពោះសំណួរអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែពួកគេមិនអាចមានអារម្មណ៍ ក៏មិនដឹងថាទ្រង់មានព្រះវត្តមាន ឬក៏អត់ ហើយក៏គេមើលមិនឃើញ ឬយល់មិនច្បាស់អំពីការនេះដែរ។ មនុស្សទាំងនេះគិតទាំងមិនដឹងខ្លួនថា ព្រះជាម្ចាស់គ្មានពិតនោះឡើយ។ អ្នកផ្សេងទៀតជឿលើព្រះជាម្ចាស់ ដូចទ្រង់ជាមនុស្សម្នាក់ដូច្នេះ។ មនុស្សទាំងនេះគិតថា ទ្រង់មិនអាចធ្វើកិច្ចការទាំងឡាយណាដែលពួកគេមិនអាចធ្វើបាន និងគិតទៀតថា ទ្រង់គួរតែព្រះតម្រិះដូចអ្វីដែលពួកគេគិតដែរ។ និយមន័យរបស់ពួកគេអំពីព្រះជាម្ចាស់គឺជា «បុគ្គលម្នាក់អរូបិយ និងមិនអាចប៉ះពាល់បាន»។ ក៏មានមនុស្សមួយក្រុមទៀតដែលជឿលើព្រះជាម្ចាស់ ដូចទ្រង់ជារូបត្លុកអ៊ីចឹង។ មនុស្សទាំងនេះជឿថា ព្រះជាម្ចាស់គ្មានអារម្មណ៍ឡើយ។ ពួកគេគិតថា ព្រះជាម្ចាស់គ្រាន់តែជារូបចម្លាក់ធ្វើពីដីឥដ្ឋ និងគិតទៀតថា ពេលជួបបញ្ហា ព្រះជាម្ចាស់គ្មានអាកប្បកិរិយា ទស្សនៈ ឬយោបល់អ្វីឡើយ។ ពួកគេជឿថា ទ្រង់ត្រូវបានបញ្ឆោតដោយមនុស្សជាតិ។ មនុស្សគ្រាន់តែជឿលើអ្វីគ្រប់យ៉ាងដែលពួកគេចង់ជឿ។ ប្រសិនបើពួកគេលើកបន្តុបទ្រង់ឱ្យឡើងខ្ពស់ នោះទ្រង់នឹងឡើងខ្ពស់ ហើយប្រសិនបើពួកគេទម្លាក់ទ្រង់ចុះទាប នោះទ្រង់នឹងចុះទាបមិនខាន។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើបាប ហើយត្រូវការសេចក្តីមេត្តាករុណា សេចក្តីអត់ឱន និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេសន្មតថា ព្រះជាម្ចាស់គួរតែបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រង់។ មនុស្សទាំងនេះច្នៃបង្កើត «ព្រះជាម្ចាស់» មួយនៅក្នុងគំនិតរបស់ពួកគេផ្ទាល់ ហើយបន្ទាប់មក ឱ្យ «ព្រះជាម្ចាស់» អង្គនេះសម្រេចតាមការទាមទារបស់គេ និងបំពេញគ្រប់ទាំងបំណងប្រាថ្នារបស់ពួកគេ។ មិនថានៅពេលណា ឬកន្លែងណា ហើយមិនថាមនុស្សបែបនេះធ្វើអ្វីឡើយ ពួកគេនឹងប្រើការរវើរវាយនេះនៅក្នុងការប្រព្រឹត្តរបស់គេចំពោះព្រះជាម្ចាស់ និងនៅក្នុងសេចក្ដីជំនឿរបស់គេ។ ថែមទាំងមានអ្នកខ្លះដែលបានធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ខ្ញាល់ខ្លាំង នៅជឿថា ទ្រង់អាចសង្រ្គោះពួកគេ ដោយសារតែពួកគេគិតថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គ្មានដែនកំណត់ ហើយនិស្ស័យរបស់ទ្រង់គឺសុចរិត ហើយទោះបីបុគ្គលម្នាក់បំពានព្រះជាម្ចាស់កម្រិតណា ក៏ទ្រង់នឹងមិននឹកចាំអំពីការបំពាននោះដែរ។ ពួកគេគិតថា ដោយសារតែកំហុសរបស់មនុស្ស សេចក្តីរំលងរបស់មនុស្ស និងការមិនស្ដាប់បង្គាប់របស់មនុស្ស គឺជាការស្ដែងចេញមួយរយៈអំពីនិស្ស័យរបស់មនុស្ស ដូច្នេះ ព្រះជាម្ចាស់នឹងប្រទានឱកាសដល់មនុស្ស ហើយទ្រង់នឹងអត់ឱន ព្រមទាំងអត់ធ្មត់ជាមួយពួកគេ។ ពួកគេជឿថា ព្រះជាម្ចាស់នឹងនៅតែស្រឡាញ់ពួកគេដូចមុនដដែល។ ដូច្នេះ ពួកគេនៅតែមានសេចក្តីសង្ឃឹមខ្ពស់ក្នុងការទទួលបានសេចក្តីសង្រ្គោះ។ ជាការពិត ទោះបីមនុស្សជឿលើព្រះជាម្ចាស់បែបណាក៏ដោយ ដរាបណាពួកគេមិនដេញតាមសេចក្តីពិតទេ នោះទ្រង់នឹងមានអាកប្បកិរិយាអវិជ្ជមានចំពោះពួកគេមិនខាន។ នោះគឺដោយសារតែនៅលើដំណើរផ្លូវនៃសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ទោះបីអ្នកបានទទួលយកកណ្ឌគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមើលឃើញព្រះបន្ទូលនោះជាកំណប់ ព្រមទាំងបានសិក្សា ហើយអានព្រះបន្ទូលជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែអ្នកនៅតែបោះបង់ចោលព្រះជាម្ចាស់ដ៏ពិតដដែល។ អ្នកចាត់ទុកទ្រង់ ដូចជាឥតដឹងខ្យល់ ឬគ្រាន់តែជាមនុស្សម្នាក់ ហើយអ្នករាល់គ្នាខ្លះទៀតចាត់ទុកទ្រង់ ដូចជារូបត្លុកអ៊ឺចឹង។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ខ្ញុំនិយាយបែបនេះ ដោយសារតែរបៀបដែលខ្ញុំមើលឃើញវា មិនថាអ្នករាល់គ្នាជួបបញ្ហា ឬជួបកាលៈទេសៈអ្វីមួយឡើយ ក៏អ្វីៗដែលមានអត្ថិភាពនៅក្នុងការមិនដឹងខ្លួនរបស់អ្នក អ្វីៗដែលអ្នកឱ្យនោះ វាផុសឡើងខាងក្នុងអ្នក ហើយវាគ្មានទំនាក់ទំនងអ្វីជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬជាមួយការដេញតាមសេចក្តីពិតឡើយ។ អ្នកគ្រាន់តែដឹងអំពីអ្វីជាគំនិតដែលអ្នកកំពុងតែមាន អ្វីជាទស្សនៈរបស់អ្នក បន្ទាប់មក អ្នកបង្ខំឱ្យព្រះជាម្ចាស់ទទួលយកគំនិត និងយោបល់របស់អ្នក។ អ្នកគិតថា ទស្សនៈរបស់អ្នក ក៏ជាទស្សនៈរបស់ព្រះជាម្ចាស់ ហើយអ្នកយកទស្សនៈទាំងនេះ ធ្វើជាបទដ្ឋានដែលអ្នកប្រកាន់ខ្ជាប់មិនងាករេឡើយ។ លុះយូរទៅ ការធ្វើបែបនេះ នាំអ្នកឱ្យឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៣៣៧. ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង និងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ហើយការនេះបង្ហាញថា ពួកគេជឿទៅលើព្រះជាម្ចាស់ មិនមែនដើម្បីស្ដាប់បង្គាប់ទ្រង់ឡើយ ប៉ុន្តែដើម្បីទទួលបានផលប្រយោជន៍ណាមួយ ឬដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនា ដែលកើតពីគ្រោះមហន្តរាយតែប៉ុណ្ណោះ។ ទាល់តែបែបនេះ ទើបពួកគេស្ដាប់បង្គាប់ខ្លះ។ ការស្ដាប់បង្គាប់របស់គេមានលក្ខខណ្ឌ ហើយគេធ្វើឡើងដោយបង្ខំចិត្ត ទាំងគិតដល់ប្រយោជន៍របស់គេ។ បើដូច្នេះ ហេតុអ្វីក៏អ្នកជឿលើព្រះជាម្ចាស់? ប្រសិនបើអ្នកជឿដើម្បីតែផលប្រយោជន៍ និងដើម្បីសម្រេចជោគវាសនារបស់ខ្លួន នោះកុំជឿព្រះអង្គល្អជាង។ សេចក្តីជំនឿបែបនេះ គឺជាការបញ្ឆោតខ្លួនឯង ជាការធានាដល់ខ្លួនឯង និងជាការកោតសរសើរដល់ខ្លួនឯង។ ប្រសិនបើសេចក្តីជំនឿរបស់អ្នក មិនត្រូវបានសង់ឡើងពីលើគ្រឹះនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវដាក់ទោសចំពោះការទាស់ទទឹងនឹងទ្រង់វិញមិនខាន។ អស់អ្នកណាដែលមិនព្យាយាមស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺទាស់ទទឹងនឹងទ្រង់ហើយ។ ព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សស្វែងរកសេចក្តីពិត ឱ្យគេស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់ ឱ្យគេហូប និងផឹកពីព្រះបន្ទូលទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលទាំងនោះ ដើម្បីឱ្យគេអាចសម្រេចបាននូវការស្ដាប់បង្គាប់តាមព្រះជាម្ចាស់។ ប្រសិនបើចំណុចទាំងនេះ គឺជាចេតនាដ៏ពិតរបស់អ្នក នោះព្រះជាម្ចាស់នឹងច្បាស់ជាលើកអ្នកឡើង ហើយទ្រង់នឹងសម្ដែងព្រះគុណរបស់ទ្រង់ដល់អ្នកជាប្រាកដ។ ការនេះគ្មានអ្វីដែលត្រូវសង្ស័យ និងប្រែប្រួលបានឡើយ។ ប្រសិនបើអ្នកគ្មានចេតនាស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយអ្នកមានគោលបំណងផ្សេង ដូច្នេះ គ្រប់យ៉ាងដែលអ្នកនិយាយនិងធ្វើ គឺទាំងពាក្យអធិស្ឋានរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ព្រមទាំងគ្រប់ទង្វើរបស់អ្នក នឹងក្លាយជាការទាស់ទទឹងនឹងទ្រង់ជាក់ជាមិនខាន។ អ្នកប្រហែលជាមនុស្សម្នាក់ដែលនិយាយស្ដីទន់ភ្លន់ និងមានចរិតស្លូតបូត គ្រប់ទង្វើនិងកាយវិការរបស់អ្នកអាចមើលទៅមានភាពរម្យទម ហើយអ្នកអាចធ្វើខ្លួនដូចជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ ប៉ុន្តែពេលដែលនិយាយដល់ចេតនា និងទស្សនៈរបស់អ្នកចំពោះសេចក្តីជំនឿលើព្រះជាម្ចាស់វិញ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែទាស់ទទឹងនឹងព្រះជាម្ចាស់ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែអាក្រក់ទាំងអស់។ មនុស្សដែលមើលទៅស្ដាប់បង្គាប់ដូចជាសត្វចៀម ប៉ុន្តែដួងចិត្តរបស់គេពេញដោយចេតនាអាក្រក់ គឺប្រៀបដូចជាសត្វចចកដែលពាក់ស្បែកចៀមដូច្នោះដែរ។ ពួកគេប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ ហើយព្រះអង្គនឹងមិនត្រាប្រណីដល់ពួកគេណាម្នាក់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងពីពួកគេម្ដងម្នាក់ៗ ហើយបង្ហាញដល់មនុស្សគ្រប់គ្នាឱ្យឃើញថា ពួកមនុស្សកំពុត ច្បាស់ជាត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធជាមិនខាន។ ចូរកុំបារម្ភឡើយ៖ ព្រះជាម្ចាស់នឹងគិតបញ្ជី ហើយចាត់ការជាមួយនឹងពួកគេម្នាក់ៗវិញមិនខាន។

(ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៣៨. កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ ព្រះជាម្ចាស់គ្មានវត្តមានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេទេ។ ពិតណាស់ មនុស្សទាំងអស់ជឿថាមានព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនមានចំណែកនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឡើយ។ មាត់មនុស្សលើកសេចក្តីអធិស្ថានជាច្រើនទៅកាន់ព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តគេ មានព្រះជាម្ចាស់តិចតួចណាស់ ហេតុនេះ ទើបព្រះជាម្ចាស់បានល្បងលគេម្តងហើយម្តងទៀត។ នេះដោយសារពួកគេមានចិត្តមិនស្អាត ទើបព្រះជាម្ចាស់មិនមានជម្រើសផ្សេងក្រៅពីល្បងលគេ ដើម្បីឱ្យពួកគេខ្មាស ហើយដឹងខ្លួនតាមរយៈការល្បងលទាំងអស់នេះ។ ពុំនោះទេ មនុស្សលោកនឹងក្លាយទៅជាកូនចៅរបស់ពួកមហាទេវតា ហើយរឹតតែអាក្រក់ឡើងៗ។ នៅក្នុងដំណើរវិវឌ្ឍនៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ មនុស្សម្នាក់ៗលះបង់ចេតនា និងគោលបំណងផ្ទាល់ខ្លួនរបស់គេ ក្រោមការសម្អាតដោយឥតឈប់ឈររបស់ព្រះជាម្ចាស់។ ពុំនោះទេ ព្រះជាម្ចាស់គ្មានវិធីណាមកប្រើមនុស្សណាម្នាក់ ក៏គ្មានវិធីណាមកអនុវត្តកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងពួកគេដែរ។ ដំបូងព្រះជាម្ចាស់សម្អាតមនុស្សជាមុនសិន ហើយតាមដំណើរការនេះ អ្នកទាំងនោះអាចស្គាល់ខ្លួនឯង រួចព្រះជាម្ចាស់ក៏អាចបំផ្លាស់បំប្រែពួកគេបាន។ បន្ទាប់មក ទើបព្រះជាម្ចាស់ដាក់ព្រះជន្មទ្រង់ឱ្យគង់ក្នុងពួកគេ ទាល់តែបែបនេះ ទើបពួកគេប្រែចិត្តទាំងស្រុងចំពោះព្រះជាម្ចាស់។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា ការជឿព្រះជាម្ចាស់ មិនមែនងាយស្រួលដូចគេនិយាយនោះឡើយ។ ប្រសិនបើអ្នកមានតែចំណេះដឹងមួយមុខ ប៉ុន្តែគ្មានព្រះបន្ទូលរបស់ទ្រង់ជាជីវិត ដូចដែលព្រះជាម្ចាស់ទតឃើញ ហើយប្រសិនបើចំណេះរបស់អ្នក មានកម្រិតទៅតាមសមត្ថភាពរបស់អ្នក ប៉ុន្តែមិនអាចអនុវត្តនូវសេចក្តីពិត ឬរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន នេះសបញ្ជាក់ថា អ្នកមិនទាន់មានចិត្តស្រឡាញ់ព្រះជាម្ចាស់នៅឡើយទេ ហើយបង្ហាញថា ចិត្តរបស់អ្នកមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់តាមរយៈការទទួលជឿលើទ្រង់៖ នេះគឺជាគោលដៅចុងក្រោយ ហើយជាគោលដៅដែលមនុស្សស្វះស្វែងរក។ អ្នកត្រូវខិតខំរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះបន្ទូលនោះបង្កើតផលផ្លែនៅក្នុងការអនុវត្តរបស់អ្នក។ ប្រសិនបើអ្នកមានតែចំណេះដឹងខាងគោលលទ្ធិ នោះសេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ក៏ពុំមានប្រយោជន៍អ្វីដែរ។ លុះត្រាតែអ្នកអនុវត្ត ហើយរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបសេចក្តីជំនឿរបស់អ្នកត្រូវបានរាប់ថាបានពេញខ្នាត និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៣៩. អ្នកជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ហេតុដូច្នេះ នៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ អ្នកត្រូវតែកម្ចាត់ចោលនូវនិស្ស័យពុករលួយរបស់អ្នក អ្នកត្រូវតែព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ដោយសារអ្នកជឿនិងដើរតាមព្រះជាម្ចាស់ អ្នកគប្បីថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់ ហើយមិនគប្បីធ្វើការសម្រេចចិត្ត ឬការទាមទារផ្ទាល់ខ្លួនឡើយ ហើយអ្នកគប្បីសម្រេចឱ្យបាននូវការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកត្រូវបានបង្កើតមក អ្នកគប្បីស្ដាប់បង្គាប់ព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកគ្មានអំណាចត្រួតត្រាលើខ្លួនឯង និងគ្មានសមត្ថភាពដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយសារអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ អ្នកគប្បីស្វែងរកភាពបរិសុទ្ធ និងការផ្លាស់ប្ដូរ។ ដោយសារអ្នកជាសត្តនិកររបស់ព្រះជាម្ចាស់ អ្នកគប្បីធ្វើតាមភារកិច្ចរបស់អ្នក និងត្រូវរក្សាទីកន្លែងរបស់អ្នក ហើយអ្នកមិនត្រូវប្រព្រឹត្តឱ្យហួសពីភារកិច្ចរបស់អ្នកឡើយ។ នេះគឺមិនមែនដើម្បីឃុំឃាំងអ្នក ឬដើម្បីគាបសង្កត់លើអ្នកតាមរយៈគោលលទ្ធិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាផ្លូវដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបាន ហើយជាផ្លូវដែលអាចសម្រេចបាន (និងគប្បីសម្រេចឱ្យបាន) ដោយអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៤០. សេចក្ដីតម្រូវសំខាន់ជាងគេបំផុតនៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺឱ្យគេមានដួងចិត្តស្មោះសរ និងឱ្យគេលះបង់ខ្លួនគេទាំងស្រុង និងស្ដាប់បង្គាប់យ៉ាងពិតប្រាកដ។ អ្វីដែលពិបាកខ្លាំងបំផុតសម្រាប់មនុស្ស គឺត្រូវលះបង់ជីវិតរបស់គេទាំងមូលដើម្បីដូរនឹងជំនឿដ៏ពិតប្រាកដ ដែលតាមរយៈជំនឿនេះ គេអាចទទួលបាននូវសេចក្ដីពិតទាំងស្រុង និងអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ចំណុចនេះ អ្នកដែលបរាជ័យមិនអាចធ្វើឱ្យសម្រេចបានឡើយ ហើយអ្នកដែលមិនអាចស្វែងរកព្រះគ្រីស្ទបាន គឺកាន់តែមិនអាចសម្រេចបានទៅទៀត។ ដោយសារមនុស្សមិនពូកែក្នុងការលះបង់ខ្លួនគេទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់ដោយសារមនុស្សមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួនថ្វាយព្រះអាទិករ ដោយសារមនុស្សបានឃើញសេចក្ដីពិត តែគេចចេញពីសេចក្ដីពីត និងដើរតាមផ្លូវរបស់គេផ្ទាល់ ដោយសារមនុស្សតែងស្វែងរកដោយដើរតាមផ្លូវរបស់អ្នកដែលបានបរាជ័យ ដោយសារមនុស្សតែងតតាំងនឹងស្ថានសួគ៌ ហេតុនេះ មនុស្សតែងតែបរាជ័យ តែងតែជាប់នៅក្នុងឧបាយកលរបស់សាតាំង និងទាក់ជាប់ក្នុងមងរបស់ខ្លួនឯង។ ដោយសារមនុស្សមិនស្គាល់ព្រះគ្រីស្ទ ដោយសារមនុស្សមិនបានសម្របខ្លួនដើម្បីស្គាល់ និងដកពិសោធន៍ពីសេចក្ដីពិត ដោយសារមនុស្សថ្វាយបង្គំប៉ុលខ្លាំងពេក និងលោភលន់ចង់ឡើងស្ថានសួគ៌ខ្លាំងពេក ដោយសារមនុស្សតែងទាមទារឱ្យព្រះគ្រីស្ទស្ដាប់បង្គាប់គេ និងធ្វើការបង្គាប់បញ្ជាព្រះជាម្ចាស់ ហេតុនេះ បុគ្គលអស្ចារ្យទាំងនោះ និងអស់អ្នកដែលធ្លាប់មានបទពិសោធពីដំណើរប្រែប្រួលនៃពិភពលោកនេះ គឺនៅតែជាមនុស្សធម្មតាដដែល និងនៅតែត្រូវស្លាប់នៅក្នុងការវាយផ្ចាលរបស់ព្រះជាម្ចាស់ដដែល។ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចមានបន្ទូលបានអំពីមនុស្សបែបនេះ គឺថាពួកគេត្រូវស្លាប់ក្នុងសេចក្ដីស្លាប់ដ៏គួរឱ្យសោកសង្រេង ហើយគ្រោះអាក្រក់ដែលកើតមាន ចំពោះពួកគេដែលជាសេចក្ដីស្លាប់នោះ គឺមិនមែនកើតឡើង ដោយគ្មានហេតុផលនោះឡើយ។ តើបរាជ័យរបស់ពួកគេ មិនកាន់តែមិនអាចអត់ទ្រាំបានចំពោះច្បាប់ស្ថានសួគ៌ទេឬអី? សេចក្ដីពិតចេញមកពីពិភពរបស់មនុស្ស ប៉ុន្តែសេចក្ដីពិតក្នុងចំណោមមនុស្សគឺត្រូវផ្ទេរបន្តដោយព្រះគ្រីស្ទ។ សេចក្ដីពិតចេញមកពីព្រះគ្រីស្ទ ពោលគឺមកអំពី ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចធ្វើកិច្ចការនេះបាននោះឡើយ។ ក៏ប៉ុន្តែ ព្រះគ្រីស្ទប្រទានត្រឹមតែសេចក្ដីពិតប៉ុណ្ណោះ។ ទ្រង់មិនយាងមកដើម្បីសម្រេចថាតើមនុស្សនឹងត្រូវជោគជ័យនៅក្នុងការស្វែងរកសេចក្ដីពិតរបស់គេឡើយ។ ហេតុនេះ ជោគជ័យឬបរាជ័យ នៅក្នុងសេចក្ដីពិត គឺសុទ្ធតែស្ថិតនៅលើការស្វែងរក មនុស្សទាំងអស់។ ជោគជ័យ ឬបរាជ័យរបស់មនុស្សនៅក្នុងសេចក្ដីពិត ក៏មិនមានអ្វីពាក់ព័ន្ធនឹងព្រះគ្រីស្ទដែរ តែផ្ទុយទៅវិញ ត្រូវកំណត់ដោយការស្វែងរករបស់គេ។ ទិសដៅរបស់មនុស្ស និងជោគជ័យ ឬបរាជ័យរបស់គេ មិនអាចប្រមូលដាក់លើព្រះសិរសារបស់ព្រះជាម្ចាស់ដើម្បីធ្វើឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទទួលបន្ទុក លើបញ្ហានេះឡើយ ពីព្រោះនេះមិនមែនជាបញ្ហាមួយសម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ ប៉ុន្តែគឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភារកិច្ចដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីត្រូវបំពេញ។ មនុស្សភាគច្រើនមានចំណេះដឹងបន្តិចបន្តួចអំពីការស្វែងរក និងទិសដៅរបស់ប៉ុល និងពេត្រុស តែមនុស្សគ្មានដឹងអ្វីផ្សេងក្រៅពីលទ្ធផលរបស់ពេត្រុសនិងប៉ុលឡើយ ហើយពួកគេមិនដឹងពីអាថ៌កំបាំងនៃជោគជ័យរបស់ពេត្រុស ឬភាពខ្វះចន្លោះដែលនាំប៉ុលឱ្យបរាជ័យឡើយ។ ហេតុដូច្នេះ ប្រសិនបើអ្នករាល់គ្នា គ្មានសមត្ថភាពអ្វីសោះក្នុងការមើលឃើញជ្រៅជ្រះនូវសារជាតិនៃការស្វែងរករបស់ពួកគេទេ នោះការស្វែងរករបស់អ្នករាល់គ្នាភាគច្រើន នឹងនៅតែបរាជ័យដដែល ហើយបើទោះបីជាមនុស្សតិចតួចក្នុងចំណោមអ្នករាល់គ្នានឹងទទួលបានជោគជ័យក្ដី ក៏ពួកគេមិនអាចស្មើនឹងពេត្រុសបានដែរ។ ប្រសិនបើផ្លូវនៃការស្វែងរករបស់អ្នក គឺជាផ្លូវត្រូវ នោះអ្នកមានក្ដីសង្ឃឹមនឹងទទួលបាននូវជោគជ័យ។ ប្រសិនបើផ្លូវដែលអ្នកដើរនៅក្នុងការស្វែងរកសេចក្ដីពិត គឺជាផ្លូវខុស នោះអ្នកនឹងមិនទទួលបានជោគជ័យជារៀងរហូត ហើយនឹងជួបប្រទះនូវចុងបញ្ចប់ដូចជារូបប៉ុលដែរ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៤១. ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ យកសេចក្តីពិតទៅអនុវត្ត ហើយបំពេញគ្រប់ទាំងកាតព្វកិច្ចរបស់អ្នក។ លើសពីនេះទៀត អ្នកត្រូវតែយល់ពីរឿងរ៉ាវដែលអ្នកគួរមានបទពិសោធ។ ប្រសិនបើអ្នកគ្រាន់តែមានបទពិសោធក្នុងការដែលអ្នកកំពុងត្រូវបានដោះស្រាយ កំពុងត្រូវបានប្រៀនប្រដៅ និងកំពុងត្រូវបានជំនុំជម្រះ ប្រសិនបើអ្នកគ្រាន់តែអាចរីករាយនឹងព្រះជាម្ចាស់ ប៉ុន្តែនៅតែមិនអាចទទួលបាននូវអារម្មណ៍នៅពេលព្រះជាម្ចាស់ប្រៀនប្រដៅអ្នក ឬដោះស្រាយជាមួយនឹងអ្នក ការនេះគឺមិនអាចទទួលយកបាននោះទេ។ ប្រហែលជានៅក្នុងឧទាហរណ៍នៃការបន្សុទ្ធនេះ អ្នកអាចឈរជើងនៅកន្លែងរបស់អ្នក ប៉ុន្តែការនេះនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកនៅតែត្រូវដើរទៅមុខជានិច្ច។ មេរៀននៃការស្រឡាញ់ព្រះជាម្ចាស់មិនដែលចប់ ហើយគ្មានទីបញ្ចប់ឡើយ។ មនុស្សយល់ឃើញថា ការជឿលើព្រះជាម្ចាស់ជាអ្វីដែលសាមញ្ញបំផុត ប៉ុន្តែនៅពេលដែលពួកគេទទួលបានបទពិសោធជាក់ស្តែង នោះពួកគេនឹងដឹងថាជំនឿលើព្រះជាម្ចាស់មិនសាមញ្ញដូចអ្វីដែលមនុស្សស្រមៃគិតនោះទេ។ នៅពេលដែលព្រះជាម្ចាស់ទ្រង់ធ្វើកិច្ចការដើម្បីបន្សុទ្ធមនុស្ស នោះគឺមនុស្សរងទុក្ខ។ នៅពេលមនុស្សទទួលការបន្សុទ្ធកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេកាន់តែច្រើនដែរ។ ផ្ទុយទៅវិញ បើមនុស្សទទួលការបន្សុទ្ធតិចតួច នោះសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់នឹងមានការលូតលាស់កាន់តែតិចទៅៗ ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ ក៏កាន់តែតិចដែរ។ នៅពេលការបន្សុទ្ធ និងការរងទុក្ខរបស់មនុស្សបែបនេះកាន់តែច្រើនឡើងៗ ហើយការរងទារុណកម្មដែលពួកគេជួបប្រទះកាន់តែច្រើន នោះពួកគេនឹងកាន់តែស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ជំនឿដ៏ពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកគេអំពីព្រះជាម្ចាស់ក៏កាន់តែច្រើនឡើងដែរ។ នៅក្នុងបទពិសោធរបស់អ្នក អ្នកនឹងឃើញមនុស្សដែលរងទុក្ខយ៉ាងខ្លាំង នៅពេលពួកគេទទួលនូវការបន្សុទ្ធ ជាអ្នកដែលត្រូវបានដោះស្រាយ និងត្រូវបានប្រៀនប្រដៅច្រើន ហើយអ្នកនឹងឃើញថា ទាំងនោះគឺជាអស់អ្នកដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់បានជ្រៅជ្រះ និងជ្រាលជ្រៅជាងមុន។ អ្នកដែលមិនមានបទពិសោធក្នុងការទទួលបានការដោះស្រាយ នឹងមានចំណេះដឹង ប៉ុន្ដែមានសើៗ ហើយពួកគេអាចនិយាយថា៖ «ព្រះជាម្ចាស់ល្អណាស់ ទ្រង់ផ្ដល់នូវព្រះគុណដល់មនុស្ស ដើម្បីឱ្យពួកគេអាចរីករាយនឹងទ្រង់»។ ប្រសិនបើមនុស្សបានឆ្លងកាត់បទពិសោធក្នុងការទទួលបានការដោះស្រាយ និងត្រូវបានប្រៀនប្រដៅ នោះពួកគេអាចនិយាយអំពីចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់បាន។ ដូច្នេះបើកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់កាន់តែច្រើននៅចំពោះមនុស្ស នោះតម្លៃ និងភាពសំខាន់ក៏កាន់តែមានច្រើន។ បើមានការពិបាកក្នុងការចូលទៅកាន់អ្នកកាន់តែច្រើន ហើយភាពមិនស៊ីគ្នាទៅនឹងសញ្ញាណរបស់អ្នកកាន់តែច្រើន នោះកិច្ចការរបស់ព្រះជាម្ចាស់គឺអាចយកឈ្នះលើអ្នក ទទួលយកអ្នក និងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍។ ភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់មានការអស្ចារ្យខ្លាំងណាស់! ប្រសិនបើព្រះជាម្ចាស់មិនបានបន្សុទ្ធមនុស្សតាមរបៀបនេះទេ ប្រសិនបើទ្រង់មិនបានធ្វើកិច្ចការទៅតាមវិធីសាស្រ្តនេះទេ នោះកិច្ចការរបស់ទ្រង់នឹងគ្មានប្រសិទ្ធភាព ហើយគ្មានភាពសំខាន់អ្វីឡើយ។ នៅក្នុងពេលកន្លងមក ធ្លាប់មានការនិយាយថា ព្រះជាម្ចាស់នឹងជ្រើសរើស ហើយទទួលបានក្រុមនេះ ហើយទ្រង់ប្រោសឱ្យពួកគេបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ។ ត្រង់ចំណុចនេះ គឺមានភាពសំខាន់ដ៏អស្ចារ្យ។ បើកិច្ចការដែលទ្រង់អនុវត្តនៅក្នុងអ្នករាល់គ្នាកាន់តែច្រើន នោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រាលជ្រៅ និងបរិសុទ្ធឡើង។ បើកិច្ចការរបស់ព្រះជាម្ចាស់កាន់តែច្រើន មនុស្សកាន់តែអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់កាន់តែច្រើន ហើយចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែជ្រាលជ្រៅទៅទៀត។

(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៤២. ការជឿលើព្រះជាម្ចាស់តម្រូវឱ្យមានការស្តាប់បង្គាប់ទ្រង់ និងមានបទពិសោធនៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន អាចនិយាយបានថាសម្រាប់មនុស្ស វាជាការប្រោសឱ្យគ្រប់លក្ខណ៍ ជាការបន្សុទ្ធ ហើយជាងនេះទៅទៀត គឺជាការដាក់ទោស។ មិនមានជំហានតែមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវនឹងសញ្ញាណរបស់មនុស្សទេ។ អ្វីដែលមនុស្សចូលចិត្ត គឺព្រះបន្ទូលដ៏តឹងរឹងរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់យាងមក មនុស្សគប្បីរីករាយនឹងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ មិនថាព្រះបន្ទូលរបស់ទ្រង់តឹងរឹងយ៉ាងណាក៏ដោយ ទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ក្នុងនាមជាសត្ដនិករដែលទ្រង់បង្កើតមក មនុស្សគួរតែបំពេញនូវភារកិច្ចដែលខ្លួនគួរធ្វើ ហើយធ្វើជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងពេលនៃការបន្សុទ្ធ។ នៅគ្រប់ទាំងការល្បងល ពួកគេគួរតែលើកទីបន្ទាល់ដែលពួកគេនិយាយ ហើយធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់។ មនុស្សដែលធ្វើបែបនេះជាអ្នកមានជ័យជម្នះ។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងណា ក៏អ្នកនៅតែមានទំនុកចិត្ត ហើយមិនដែលបាត់បង់ទំនុកចិត្តលើទ្រង់ឡើយ។ អ្នកធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចិត្តរបស់មនុស្សគួរតែអាចត្រឡប់មករកទ្រង់វិញ ហើយងាកទៅរកទ្រង់នៅគ្រប់ពេលទាំងអស់។ នេះគឺជាអ្នកមានជ័យជំនះ។ អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកដែលមានជ័យជំនះ» គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកមានជ័យជម្នះ»។ ប្រសិនបើការស្វះស្វែងរបស់អ្នកពិតជាប្រសើរ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់អ្នក ប៉ុន្តែអ្នកដកថយដោយគ្មានព្រះពររបស់ទ្រង់ តើនេះជាភាពបរិសុទ្ធដែរឬទេ? ដោយសារអ្នកប្រាកដថាផ្លូវនេះជាសេចក្ដីពិត អ្នកត្រូវតែដើរតាមវារហូតដល់ទីបញ្ចប់។ អ្នកត្រូវតែរក្សាការលះបង់ចំពោះព្រះជាម្ចាស់។ ចាប់តាំងពីអ្នកបានឃើញថាព្រះជាម្ចាស់ទ្រង់បានយាងមកផែនដីដើម្បីប្រោសអ្នកឱ្យគ្រប់លក្ខណ៍ អ្នកគប្បីប្រគល់ដួងចិត្តអ្នកទាំងស្រុងដល់ទ្រង់។ ប្រសិនបើអ្នកនៅតែអាចដើរតាមទ្រង់ទោះបីទ្រង់ធ្វើអ្វីក៏ដោយ ទោះបីទ្រង់កំណត់នូវលទ្ធផលដែលមិនអំណោយផលសម្រាប់អ្នកនៅចុងបញ្ចប់ក៏ដោយ នេះហើយគឺជាការរក្សានូវភាពបរិសុទ្ធរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ ការថ្វាយរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ និងព្រហ្មចារីបរិសុទ្ធចំពោះព្រះជាម្ចាស់មានន័យថា រក្សាដួងចិត្តដ៏ស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។ សម្រាប់មនុស្ស ភាពស្មោះស្ម័គ្រគឺភាពបរិសុទ្ធ ហើយសមត្ថភាពក្នុងការស្មោះស្ម័គ្រនៅចំពោះព្រះជាម្ចាស់ គឺរក្សាភាពបរិសុទ្ធ។ នេះជាអ្វីដែលអ្នកគប្បីអនុវត្ត។ នៅពេលអ្នកគួរអធិស្ឋាន អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកគួរជួបជុំធ្វើការប្រកបគ្នា ចូរអ្នកធ្វើដូច្នេះ។ នៅពេលដែលអ្នកគួរច្រៀងទំនុកតម្កើង អ្នកច្រៀងទំនុកតម្កើង ហើយនៅពេលអ្នកគួរបោះបង់ចោលសាច់ឈាម នោះចូរអ្នកបោះបង់ចោលសាច់ឈាមនោះចុះ។ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក អ្នកមិនច្របូកច្របល់ទេ។ នៅពេលអ្នកប្រឈមនឹងការល្បងល អ្នកនឹងឈរយ៉ាងរឹងមាំ។ នេះគឺជាការលះបង់ចំពោះព្រះជាម្ចាស់។

(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៤៣. នៅពេលដែលម៉ូសេវាយថ្ម ទឹកដែលព្រះយេហូវ៉ាបានប្រទានឱ្យ ក៏ហូរចេញមក នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលដាវីឌលេងស៊ុងដោយមានដួងចិត្តពោរពេញដោយសេចក្តីអរសប្បាយដើម្បីសរសើរតម្កើងខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ចេញដំបៅខ្ទុះពេញទាំងខ្លួនផង នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលគាត់អាចឱ្យគេឆ្កាងគាត់ទៅនឹងឈើឆ្កាង នោះក៏ព្រោះតែព្រះនាមរបស់ខ្ញុំដែរ ហើយការដែលគាត់អាចធ្វើបន្ទាល់ដ៏មានសិរីល្អ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូហានបានឃើញពីរូបអង្គប្រកបដោយសិរីល្អរបស់បុត្រមនុស្ស នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់បានឃើញពីនិមិត្តនៃគ្រាចុងក្រោយ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ មូលហេតុដែលក្រុមមនុស្សនៃជាតិសាសន៍ដទៃ បានទទួលការបើកសម្ដែងរបស់ខ្ញុំ និងបានដឹងថា ខ្ញុំបានយាងត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស នោះក៏ព្រោះតែសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណាដែលត្រូវបន្ទូលមិនពីរោះស្ដាប់របស់ខ្ញុំលត់ដំ អ្នកនោះនឹងបានធូរស្បើយក្នុងចិត្ត ព្រមទាំងទទួលបានការសង្គ្រោះផង។ តើពួកគេមិនមែនធ្វើបែបនេះដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? មនុស្សបានទទួលសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ហើយនោះមិនមែនជាព្រះពររហូតទេ។ ពួកគេប្រហែលជាមិនបានទទួលនូវប្រភេទសុភមង្គល និងអំណរដែលដាវីឌបានបន្សល់ទុក ឬទទួលបានទឹកដែលព្រះយេហូវ៉ាប្រទានមក ដូចម៉ូសេឡើយ។ ឧទាហរណ៍ យ៉ូបត្រូវបានព្រះយេហូវ៉ាប្រទានពរ ដោយសារតែសេចក្ដីជំនឿរបស់គាត់ ប៉ុន្តែលោកក៏បានទទួលរងនូវសេចក្ដីអន្តរាយដែរ។ ទោះបីជាអ្នកត្រូវបានប្រទានពរ ឬទទួលរងនូវសេចក្ដីអន្តរាយ ក៏ព្រឹត្តការណ៍ទាំងពីរនេះសុទ្ធតែជាព្រឹត្តិការណ៍ប្រកបដោយព្រះពរដែរ។ គ្មានសេចក្ដីជំនឿ អ្នកនឹងមិនអាចទទួលកិច្ចការនៃការយកឈ្នះបានឡើយ ក៏រឹតតែមើលមិនឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា ដែលត្រូវបានបង្ហាញឱ្យអ្នកឃើញដោយផ្ទាល់ភ្នែកនៅថ្ងៃនេះផង។ ទុក្ខទោសនៅថ្ងៃនេះទុក្ខភ័យនៅថ្ងៃនេះ និងការជំនុំជម្រះទាំងអស់ ប្រសិនបើការទាំងអស់នេះមិនបានធ្លាក់មកលើអ្នកទេ តើអ្នកនឹងអាចមើលឃើញពីស្នាព្រះហស្តរបស់ព្រះយេហូវ៉ានៅថ្ងៃនេះទេ? ថ្ងៃនេះ គឺសេចក្ដីជំនឿនេះហើយដែលអនុញ្ញាតឱ្យអ្នកត្រូវបានយកឈ្នះ ហើយគឺការដែលត្រូវបានយកឈ្នះនេះហើយដែលអនុញ្ញាតឱ្យអ្នកជឿលើគ្រប់ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ា។ គឺដោយសារសេចក្ដីជំនឿតែប៉ុណ្ណោះដែលអ្នកបានទទួលនូវការវាយផ្ចាល និងការជំនុំជម្រះបែបនេះ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះនេះអ្នកត្រូវបានយកឈ្នះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ បើគ្មានការដាក់ទោស និងការជំនុំជម្រះ ដែលអ្នកកំពុងតែទទួលសព្វថ្ងៃនេះទេ សេចក្ដីជំនឿរបស់អ្នកនឹងទៅជាអសារឥតការ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់។ ទោះបីជាអ្នកជឿលើព្រះអង្គកម្រិតណា ក៏សេចក្ដីជំនឿរបស់អ្នកនៅតែជាការសម្ដែងឥតន័យ គ្មានមូលដ្ឋានលើភាពជាក់ស្ដែងដដែល។ គឺទាល់តែអ្នកទទួលកិច្ចការនៃការយកឈ្នះ កិច្ចការដែលធ្វើឱ្យអ្នកស្ដាប់បង្គាប់ទាំងស្រុង ទើបសេចក្ដីជំនឿរបស់អ្នកក្លាយជាការពិត និងជឿជាក់បាន ហើយដួងចិត្តរបស់អ្នកក៏បែរទៅរកព្រះជាម្ចាស់ដែរ។ បើទោះបីជាអ្នកទទួលរងនូវការជំនុំជម្រះ និងបណ្ដាសាដ៏ធំដោយសារតែពាក្យថា «សេចក្ដីជំនឿ» នេះ នោះអ្នកមានសេចក្ដីជំនឿពិត ហើយអ្នកក៏ទទួលបានរបស់ដ៏ពិតបំផុត ជាក់ស្ដែងបំផុត និងមានតម្លៃបំផុតដែរ។ ឯមូលហេតុវិញគឺមានតែនៅក្នុងដំណើរនៃការជំនុំជម្រះទេ ទើបអ្នកមើលឃើញទិសដៅចុងក្រោយនៃការបង្កើតរបស់ព្រះជាម្ចាស់បាន។ គឺតាមរយៈការជំនុំជម្រះនេះហើយ ទើបអ្នកមើលឃើញថា ព្រះអាទិករជាព្រះដែលត្រូវស្រឡាញ់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ដែលអ្នកមើលឃើញព្រះហស្ដរបស់ព្រះជាម្ចាស់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នកយល់អំពីជីវិតរបស់មនុស្សទាំងស្រុង។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយទើបអ្នកទទួលបានមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្ស និងចាប់ផ្ដើមយល់អំពីអត្ថន័យពិតរបស់ «មនុស្ស» គឺតាមរយៈការយកឈ្នះនេះហើយ ទើបអ្នកមើលឃើញនិស្ស័យសុចរិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះភក្ត្រដ៏ស្រស់ស្អាត និងពេញដោយសិរីល្អរបស់ទ្រង់។ គឺដោយសារតែការយកឈ្នះរបស់ទ្រង់នេះហើយ ទើបអ្នកដឹងអំពីប្រភពដើមរបស់មនុស្ស និងយល់ពី «ប្រវត្តិអមតៈ» របស់មនុស្សជាតិទាំងអស់។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកចាប់ផ្ដើមយល់ពីបុព្វបុរសរបស់មនុស្សជាតិ និងប្រភពដើមនៃសេចក្ដីពុករលួបរបស់មនុស្សជាតិ។ គឺដោយសារតែការយកឈ្នេះនេះហើយ ទើបអ្នកទទួលនូវសេចក្ដីអំណរ និងការកម្សាន្តចិត្ត ក៏ដូចជាការវាយផ្ចាល ការដាក់វិន័យ និងព្រះបន្ទូលស្ដីបន្ទោសឥតទីបញ្ចប់ពីព្រះអាទិករ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើត។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវព្រះពរ ក៏ដូចជាទុក្ខភ័យដែលមនុស្សត្រូវទទួល...។ តើនេះមិនមែនដោយសារតែអ្នកទាំងអស់គ្នាមានសេចក្ដីជំនឿតិចពេកទេឬអី? ហើយតើសេចក្ដីជំនឿរបស់អ្នក មិនចម្រើនឡើង បន្ទាប់ពីអ្នកបានទទួលសេចក្ដីទាំងអស់នេះទេឬអី? តើអ្នកមិនទទួលបាននូវចំនួនច្រើនលើសលប់ទេឬអី?

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ X. ព្រះបន្ទូលស្ដីពីរបៀបចូលទៅក្នុងតថភាពនៃសេចក្តីពិតនៅក្នុងសេចក្តីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់

បន្ទាប់៖ ខ. ស្ដីពីរបៀបអនុវត្តតាមសេចក្តីពិត របៀបយល់ដឹងពីសេចក្តីពិត និងរបៀបចូលទៅក្នុងតថភាព

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ