ជំពូកទី ៥០

គ្រប់ទាំងពួកជំនុំ និងពួកបរិសុទ្ធគួរតែគិតពីអតីតកាល ក៏ដូចជាសម្លឹងមើលទៅពេលអនាគតផងដែរ៖ តើសកម្មភាពអតីតកាលរបស់អ្នកចំនួនប៉ុន្មានដែលមានគុណសម្បត្តិគ្រប់គ្រាន់? តើមានសកម្មភាពចំនួនប៉ុន្មានដែលមានចំណែកនៅក្នុងការកសាងនគរព្រះ? ចូរកុំគិតថា ខ្លួនឆ្លាតឡើយ! អ្នកគួរតែមើលឃើញយ៉ាងច្បាស់អំពីសេចក្តីខ្វះចន្លោះរបស់ខ្លួន ហើយអ្នកគួរតែយល់អំពីស្ថានភាពរបស់អ្នកផ្ទាល់។ ខ្ញុំដឹងថា គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាព្រមខិតខំ ឬលះបង់ពេលវេលានៅក្នុងកិច្ចការនេះទេ ដូច្នេះ អ្នកមិនអាចមានលទ្ធផលណាមួយឡើយ។ អ្នករាល់គ្នាខ្ជះខ្ជាយពេលវេលារបស់អ្នកនៅក្នុងការស៊ីផឹកសប្បាយ។ នៅពេលដែលអ្នកជួបគ្នាបានពីរបីនាក់ អ្នកក៏ចាប់ផ្ដើមលេងសើចសប្បាយ ដោយមិនយកចិត្តទុកដាក់ក្នុងការប្រកបគ្នាលើកិច្ចការខាងវិញ្ញាណនៅក្នុងជីវិត ឬលើការផ្គត់ផ្គង់ដល់ជីវិតគ្នាទៅវិញទៅមកឡើយ។ ខ្ញុំមិនអាចទ្រាំមើលអ្នកនិយាយលេងសើចសប្បាយបែបនេះបានទេ ហើយអ្នករាល់គ្នាគ្មានហេតុផលសោះឡើយ។ ខ្ញុំបានមានបន្ទូលជាច្រើនដង ប៉ុន្តែអ្នករាល់គ្នាមិនដឹងអត្ថន័យនៃអ្វីដែលខ្ញុំមានបន្ទូលទេ តើការនេះមិនមែនជាអ្វីមួយដែលស្ដែងឱ្យឃើញយ៉ាងច្បាស់ថា អ្នកមិនយកចិត្តទុកដាក់ទាល់តែសោះទេឬ? ខ្ញុំបានមានបន្ទូលអំពីរឿងនេះកាលពីមុនដែរ តែអ្នករាល់គ្នានៅតែមិនជឿ ហើយអ្នកមិនទទួលស្គាល់អ្វីដែលខ្ញុំមានបន្ទូលទេ ដោយគិតថា ខ្ញុំយល់ច្រឡំលើអ្នករាល់គ្នា និងគិតទៀតថា អ្វីដែលខ្ញុំមានបន្ទូលនោះគឺមិនមែនជាការពិត។ ឬក៏វាមិនបែបនេះទេ?

បើអ្នកធ្វើបែបបង្គ្រប់កិច្ចជាមួយខ្ញុំ នោះខ្ញុំនឹងទុកអ្នកនៅម្ដុំសិនហើយ។ មើល៍ថាតើអ្នកហ៊ានធ្វើបែបបង្គ្រប់កិច្ចនេះម្ដងទៀតឬអត់! មើល៍ថាអ្នកហ៊ានគ្មានគំនិត និងធ្វេសប្រហែសម្ដងទៀតឬអត់! ព្រះបន្ទូលរបស់ខ្ញុំគឺជាកាំបិតដ៏មុត។ រាល់អ្វីៗដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវកាត់ចោលដោយកាំបិតនេះ ហើយអ្នកមិនចាំបាច់មានការពិចារណាច្រើនពេកសម្រាប់ការគោរពខ្លួនឯងនោះឡើយ។ ខ្ញុំឆ្លាក់អ្នក ដើម្បីឱ្យអ្នកអាចចេញជារូបរាង និងស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ចូរកុំយល់ច្រឡំចំពោះព្រះហឫទ័យរបស់ខ្ញុំឡើយ។ មានតែការដែលអ្នកគិតគូរចំពោះព្រះហឫទ័យរបស់ខ្ញុំឱ្យបានច្រើនតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ ទើបវានឹងអាចទទួលយកបាន។ បើអ្នកបង្ហាញការគិតពិចារណាសូម្បីតែតិចបំផុត នោះខ្ញុំនឹងគ្មានចេតនាចង់បែរចេញពីអ្នកឡើយ។ កុំចេះតែព្រងើយកន្ដើយចំពោះរឿងនេះយ៉ាងរីករាយនោះឡើយ។ ចូរអនុញ្ញាតឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំបានអនុវត្តលើអ្នកជានិច្ចវិញ។

ពួកបរិសុទ្ធជាច្រើនសុទ្ធតែស្ថិតនៅមុខតំណែងខុសៗគ្នា ដូច្នេះ អ្នករាល់គ្នាក៏មានមុខងារខុសៗគ្នាផងដែរ។ ប៉ុន្តែ អ្នករាល់គ្នាគួរតែធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់អ្នករាល់គ្នា ដើម្បីលះបង់ខ្លួនឯងយ៉ាងស្មោះត្រង់សម្រាប់ខ្ញុំ។ ភារកិច្ចរបស់អ្នករាល់គ្នាគឺត្រូវធ្វើអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើបាន។ អ្នកគួរតែមានស្វាមីភក្តិនៅក្នុងកិច្ចការនេះ ហើយព្រមធ្វើដោយចិត្តរីករាយ។ អ្នកមិនត្រូវធ្វើអ្វីៗមិនអស់ពីចិត្តឡើយ! បើមិនដូច្នោះទេ ការជំនុំជម្រះរបស់ខ្ញុំនឹងធ្លាក់លើអ្នករាល់គ្នាមិនខាន។ សាច់ឈាម វិញ្ញាណ និងព្រលឹងរបស់អ្នករាល់គ្នានឹងមិនអាចទ្រាំទ្រនឹងការជំនុំជម្រះនេះបានទេ ហើយសម្រាប់អ្នក វានឹងក្លាយជាការយំសោក និងសង្កៀតធ្មេញមិនខាន។

ខាង​ដើម៖ ជំពូកទី ៤៩

បន្ទាប់៖ ជំពូកទី ៥១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ