ជំពូកទី ៥១

ឱព្រះដ៏មានគ្រប់ព្រះចេស្ដា! អាម៉ែន! នៅក្នុងទ្រង់ អ្វីៗទាំងអស់ត្រូវបានដោះលែង អ្វីៗទាំងអស់មានសេរីភាព អ្វីៗទាំងអស់ត្រូវបានបើកចំហ អ្វីៗទាំងអស់ត្រូវបានបើកសម្ដែង ហើយអ្វីៗទាំងអស់ក៏ភ្លឺឡើង លែងត្រូវបានគ្របបាំង ឬលាក់កំបាំងទៀតហើយ។ ទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស។ ទ្រង់បានសោយរាជ្យជាព្រះមហាក្សត្រ។ ព្រះអង្គត្រូវបានបើកសម្ដែងដោយចំហ ពោលគឺទ្រង់លែងជាសេចក្ដីអាថ៌កំបាំងទៀតហើយ ប៉ុន្តែទ្រង់ត្រូវបានបើកសម្ដែងឱ្យឃើញទាំងស្រុង ជារៀងរហូតតទៅ! ខ្ញុំត្រូវបានបើកសម្ដែងឱ្យឃើញទាំងស្រុង ខ្ញុំបានយាងមកជាសាធារណៈ ហើយខ្ញុំបានលេចមកជាព្រះអាទិត្យនៃសេចក្តីសុចរិត ដ្បិតសព្វថ្ងៃនេះលែងជាយុគសម័យដែលផ្កាយព្រឹកលេចមកទៀតហើយ ហើយក៏លែងជាដំណាក់កាលនៃសេចក្ដីលាក់កំបាំងទៀតដែរ។ កិច្ចការរបស់ខ្ញុំប្រៀបដូចជាផ្លេកបន្ទោរដែលជះពន្លឺ។ វាត្រូវបានសម្រេចយ៉ាងឆាប់រហ័ស ដូចជាសំឡេងផ្គរលាន់មួយរំពេច។ កិច្ចការរបស់ខ្ញុំបានវិវឌ្ឍមកដល់ដំណាក់កាលបច្ចុប្បន្ននេះ ហើយអស់អ្នកណាដែលដើរត្រេតត្រត ឬខ្ជិលច្រអូសនឹងត្រូវទទួលការជំនុំជម្រះដែលគ្មានមេត្តាតែប៉ុណ្ណោះ។ ជាក់ស្ដែង អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់មួយថា ខ្ញុំជាឫទ្ធានុភាព និងជាការជំនុំជម្រះ ព្រមទាំងដឹងទៀតថា ខ្ញុំលែងជាសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ ដូចអ្វីដែលអ្នករាល់គ្នាស្រមើស្រមៃទៀតហើយ។ បើអ្នកនៅមិនទាន់ច្បាស់អំពីការនេះទៀត នោះអ្វីដែលអ្នកនឹងទទួលបានគឺជាការជំនុំជម្រះប៉ុណ្ណោះ ដ្បិតខ្លួនអ្នកផ្ទាល់នឹងភ្លក់រសជាតិអំពីការដែលអ្នកមិនត្រូវបានទទួលស្គាល់មិនខាន។ បើមិនដូច្នោះទេ អ្នកនឹងបន្តមានមន្ទិល ហើយមិនហ៊ានរឹងមាំនៅក្នុងជំនឿរបស់អ្នកឡើយ។

ចំពោះអ្វីដែលខ្ញុំបានផ្ទុកផ្ដាក់ដល់អ្នករាល់គ្នា តើអ្នករាល់គ្នាអាចបញ្ចប់វាដោយភក្ដីភាពដែរឬទេ? ខ្ញុំមានបន្ទូលថា រាល់ការអនុវត្តកិច្ចការតម្រូវឱ្យមានប្រាជ្ញា ប៉ុន្តែ តើមានពេលប៉ុន្មានដងហើយដែលអ្នករាល់គ្នាបានពិនិត្យពិច័យ និងពិចារណាលើសេចក្តីដាស់តឿនរបស់ខ្ញុំម្ដងហើយម្ដងទៀត ក្នុងពេលធ្វើអ្វីមួយនោះ? ទោះបីអ្នកមានការយល់ដឹងខ្លះៗអំពីព្រះបន្ទូលមួយចេញពីសេចក្តីដាស់តឿនរបស់ខ្ញុំ ហើយអ្នកគិតថា ព្រះបន្ទូលនោះល្អ ពេលដែលអ្នកស្ដាប់ឮក៏ដោយ តែជាលទ្ធផល អ្នកមិនគោរពព្រះបន្ទូលនោះឡើយ។ នៅពេលដែលស្ដាប់ឮព្រះបន្ទូល អ្នកនាំព្រះបន្ទូលនោះទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នក ហើយអ្នកស្អប់ខ្លួនឯង ប៉ុន្តែក្រោយមក អ្នកជឿថា វាជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ។ សំណួរនៅថ្ងៃនេះគឺថាតើជីវិតរបស់អ្នកអាចវិវឌ្ឍទៅមុខដែរឬក៏អត់។ នេះមិនមែនជាសំណួរមួយទាក់ទងនឹងរបៀបដែលអ្នកត្រូវបានតុបតែងពីសំបកក្រៅឡើយ។ គ្មានអ្នករាល់គ្នាណាម្នាក់មានការតាំងចិត្តឡើយ ហើយអ្នកក៏មិនព្រមមានការប្ដេជ្ញាចិត្តដែរ។ អ្នកមិនចង់បង់ថ្លៃទេ ហើយអ្នកក៏មិនចង់បោះបង់ចោលសេចក្តីសប្បាយខាងលោកីយ៍ជាបណ្ដោះអាសន្នដែរ តែអ្នកបែរជាខ្លាចបាត់បង់ព្រះពរពីស្ថានសួគ៌ទៅវិញ។ តើអ្នកជាមនុស្សប្រភេទណាទៅ? អ្នកជាមនុស្សល្ងង់ម្នាក់! អ្នករាល់គ្នាមិនគួរមានអារម្មណ៍ពិបាកចិត្តទេ។ តើអ្វីដែលខ្ញុំមានបន្ទូលនេះមិនមែនជាការពិតទេឬ? តើវាមិនបានលើកឡើងអំពីអ្វីដែលខ្លួនអ្នកបានគិតទេឬ? អ្នកគ្មានភាពជាមនុស្សទេ! សូម្បីតែគុណសម្បត្តិរបស់មនុស្សធម្មតាម្នាក់ក៏អ្នកមិនមានផង។ ជាងនេះទៀត ទោះបីវាបែបនេះក៏ដោយ ក៏អ្នកនៅតែមើលមិនឃើញថាខ្លួនឯងត្រូវបានលិចលង់ដែរ។ អ្នកគិតតែចង់សប្បាយ និងគ្មានអំពល់ទុក្ខអ្វីសោះពេញមួយថ្ងៃ ពោលគឺឥតខ្វល់តែម្ដង! អ្នកមិនដឹងថា ខ្លួនមានសេចក្តីខ្វះចន្លោះប៉ុនណា ឬមិនដឹងអំពីអ្វីដែលខ្លួនខ្វះខាតឡើយ។ អីក៏ល្ងីល្ងើអ្វីម្ល៉េះ!

តើអ្នកមើលមិនឃើញថា កិច្ចការរបស់ខ្ញុំបានមកដល់ចំណុចនេះទេឬ? គ្រប់ទាំងបំណងព្រះហឫទ័យរបស់ខ្ញុំគឺនៅក្នុងអ្នករាល់គ្នា។ តើអ្នករាល់គ្នានឹងអាចយល់ពីព្រះទ័យរបស់ខ្ញុំ ហើយបង្ហាញការគិតគូរចំពោះព្រះទ័យរបស់ខ្ញុំនៅពេលណា? ឱមនុស្សកម្ជិលអើយ! អ្នកមិនព្រមបង់ថ្លៃ មិនព្រមធ្វើកិច្ចការពិបាក មិនព្រមចំណាយពេល និងមិនព្រមប្រើកម្លាំងឡើយ។ សូមឱ្យខ្ញុំមានបន្ទូលប្រាប់អ្នកអំពីអ្វីមួយទៅចុះ! បើអ្នកកាន់តែខ្លាចរងទុក្ខលំបាក នោះជីវិតរបស់អ្នកនឹងទទួលបានផលប្រយោជន៍កាន់តែតិច ហើយជាងនេះទៀត បើអ្នកជួបឧបសគ្គកាន់តែច្រើន នៅពេលដែលជីវិតរបស់អ្នកចម្រើនឡើង នោះជីវិតរបស់អ្នកនឹងទទួលបានគុណប្រយោជន៍កាន់តែតិច។ ខ្ញុំសូមរំឭកអ្នកម្ដងទៀត (ខ្ញុំនឹងមិនមានបន្ទូលម្ដងទៀតឡើយ)! ខ្ញុំនឹងសោះអង្គើយ និងបោះបង់អស់អ្នកណាដែលគ្មានការទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួន។ ខ្ញុំបានចាប់ផ្ដើមដំណើរការវារួចហើយ តើអ្នកមិនបានមើលឃើញវាច្បាស់លាស់ទេឬ? នេះមិនមែនជាអន្តរកម្មអាជីវកម្មទេ ហើយវាក៏មិនមែនជាពាណិជ្ជកម្មនោះដែរ។ វាជាជីវិត។ តើអ្នកយល់ច្បាស់ដែរឬទេ?

ខាង​ដើម៖ ជំពូកទី ៥០

បន្ទាប់៖ ជំពូកទី ៥២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ