ជំពូកទី ៥៩

ចូរស្វែងរកបំណងព្រះហឫទ័យរបស់ខ្ញុំឱ្យបានច្រើននៅក្នុងបរិយាកាសដែលអ្នកជួប នោះអ្នកនឹងប្រាកដជាទទួលបានការយល់ព្រមរបស់ខ្ញុំមិនខាន។ ដរាបណាអ្នកព្រមស្វែងរក និងបន្តមានការគោរពចំពោះខ្ញុំ នោះខ្ញុំនឹងប្រទានដល់អ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកខ្វះខាត។ សព្វថ្ងៃនេះ ពួកជំនុំកំពុងតែចូលទៅក្នុងការបណ្ដុះបណ្ដាលផ្លូវការមួយ ហើយអ្វីគ្រប់យ៉ាងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ។ អ្វីៗលែងដូចគ្រាដែលវាធ្លាប់ជាការភ្លក់រសជាតិជាមុនអំពីអ្វីៗដែលត្រូវមកដល់ទៀតហើយ។ អ្នករាល់គ្នាមិនត្រូវច្របូកច្របល់ ឬខ្វះនូវការដឹងខុសត្រូវទេ។ ហេតុអ្វីបានជាខ្ញុំតម្រូវឱ្យអ្នករាល់គ្នាចូលក្នុងភាពជាក់ស្ដែងនៅក្នុងអ្វីៗទាំងអស់? តើអ្នកធ្លាប់បានដកពិសោធន៍ការនេះយ៉ាងពិតប្រាកដហើយឬនៅ? តើអ្នករាល់គ្នាអាចផ្គាប់ព្រះហឫទ័យខ្ញុំយ៉ាងពិតប្រាកដនៅក្នុងអ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា ដូចជាពេលដែលខ្ញុំបំពេញបំណងរបស់អ្នករាល់គ្នាដែរឬទេ? ចូរកុំបោកបញ្ឆោតឡើយ! ខ្ញុំចេះតែបន្តអត់ឱនដល់អ្នករាល់គ្នាម្ដងហើយម្ដងទៀត តែអ្នករាល់គ្នានៅតែបរាជ័យមិនអាចប្រាប់ពីភាពខុសគ្នារវាងល្អ និងអាក្រក់ ព្រមទាំងបរាជ័យមិនអាចបង្ហាញពីការកោតសរសើររបស់អ្នកទៀត!

សេចក្តីសុចរិតរបស់ខ្ញុំ ឫទ្ធានុភាពរបស់ខ្ញុំ ការជំនុំជម្រះរបស់ខ្ញុំ និងសេចក្តីស្រឡាញ់របស់ខ្ញុំ ដែលជាគ្រប់ទាំងសេចក្តីដែលខ្ញុំមាន ជាលក្ខណៈរបស់ខ្ញុំនេះ តើអ្នកបានភ្លក់រសជាតិអំពីការទាំងនេះយ៉ាងពិតប្រាកដហើយឬនៅ? អ្នកពិតជាគ្មានគំនិតសោះ ហើយអ្នកទទូចមិនចង់យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំទៀត។ ខ្ញុំបានប្រាប់អ្នករាល់គ្នាម្ដងហើយម្ដងទៀតថា អ្នកត្រូវតែភ្លក់រសជាតិដោយខ្លួនឯងពីពិធីជប់លៀងដែលខ្ញុំរៀបចំ តែអ្នករាល់គ្នាបែរជាបំផ្លាញពិធីទាំងនោះម្ដងហើយម្ដងទៀត ហើយថែមទាំងមិនចេះវែកញែកបរិយាកាសល្អពីបរិយាកាសអាក្រក់ទៅវិញ។ នៅក្នុងចំណោមបរិយាកាសទាំងនេះ តើមានបរិយាកាសណាខ្លះដែលត្រូវបានបង្កើតឡើងដោយខ្លួនអ្នកផ្ទាល់ទៅ? តើមានបរិយាកាសណាខ្លះដែលត្រូវបានរៀបចំដោយព្រះហស្តរបស់ខ្ញុំទៅ? ឈប់ការពារខ្លួនឯងទៀតទៅ! ខ្ញុំទតឃើញអ្វីៗទាំងអស់យ៉ាងច្បាស់ក្រឡែត ហើយការពិតនោះគឺថា អ្នកគ្មានចិត្តចង់ស្វែងរកតែម្ដង។ តើខ្ញុំអាចមានបន្ទូលអ្វីទៀតទៅ?

ខ្ញុំនឹងតែងតែកម្សាន្តចិត្តអស់អ្នកដែលយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យពួកគេរងទុក្ខ ឬជួបរឿងអាក្រក់ឡើយ។ កិច្ចការដ៏សំខាន់នាពេលនេះគឺត្រូវចេះធ្វើសកម្មភាពស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ អស់អ្នកដែលធ្វើកិច្ចការនេះ នឹងប្រាកដជាទទួលបានព្រះពររបស់ខ្ញុំ ហើយស្ថិតនៅក្រោមការការពាររបស់ខ្ញុំមិនខាន។ តើនរណាអាចលះបង់ខ្លួនឯងយ៉ាងពិតប្រាកដ និងទាំងស្រុងសម្រាប់ខ្ញុំ ព្រមទាំងថ្វាយអ្វីៗទាំងអស់របស់ពួកគេសម្រាប់ជាប្រយោជន៍របស់ខ្ញុំទៅ? អ្នកទាំងអស់គ្នាមានដួងចិត្តតែពាក់កណ្ដាលប៉ុណ្ណោះ។ គំនិតរបស់អ្នកវិលចុះវិលឡើង ដោយគិតអំពីផ្ទះសម្បែង គិតអំពីពិភពលោកខាងក្រៅ គិតអំពីម្ហូបអាហារ និងសម្លៀកបំពាក់។ ទោះបីអ្នកស្ថិតនៅទីនេះចំពោះខ្ញុំ ដោយធ្វើកិច្ចការសម្រាប់ខ្ញុំក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត អ្នកកំពុងតែគិតអំពីប្រពន្ធកូន និងឪពុកម្ដាយរបស់អ្នកនៅឯផ្ទះទៅវិញទេ។ តើអ្វីៗទាំងអស់នេះគឺជាទ្រព្យសម្បត្តិរបស់អ្នកឬ? ហេតុអ្វីបានជាអ្នកមិនថ្វាយពួកគេទៅក្នុងព្រះហស្តរបស់ខ្ញុំទៅ? តើអ្នកមិនមានសេចក្តីជំនឿគ្រប់គ្រាន់លើខ្ញុំទេឬ? ឬក៏ដោយសារតែអ្នកខ្លាចថា ខ្ញុំនឹងធ្វើការរៀបចំមិនត្រឹមត្រូវសម្រាប់អ្នក? ហេតុអ្វីបានជាអ្នកតែងតែព្រួយបារម្ភអំពីគ្រួសារខាងសាច់ឈាមរបស់អ្នក? អ្នកតែងតែកើតទុក្ខចំពោះមនុស្សជាទីស្រឡាញ់របស់អ្នក! តើខ្ញុំមានទីកន្លែងជាក់លាក់មួយនៅក្នុងដួងចិត្តរបស់អ្នកដែរឬទេ? អ្នកនៅតែនិយាយអំពីការអនុញ្ញាតឱ្យខ្ញុំមានការត្រួតត្រានៅក្នុងអ្នក និងកាន់កាប់ខ្លួនរបស់អ្នកទាំងស្រុង ដែលនេះសុទ្ធតែជាសេចក្តីភូតភរបោកបញ្ឆោតប៉ុណ្ណោះ! តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដែលមានការប្ដេជ្ញាចិត្តទាំងស្រុងចំពោះពួកជំនុំទៅ? ហើយនៅក្នុងចំណោមអ្នក តើនរណាខ្លះដែលមិនគិតអំពីខ្លួនឯង តែកំពុងតែធ្វើសកម្មភាពសម្រាប់ជាប្រយោជន៍ដល់នគរព្រះនាពេលសព្វថ្ងៃនោះ? សូមគិតអំពីការនេះយ៉ាងយកចិត្តទុកដាក់ចុះ។

អ្នករាល់គ្នាបានរុញខ្ញុំដល់កម្រិតមួយដែលធ្វើឱ្យខ្ញុំមានតែប្រើព្រះហស្តរបស់ខ្ញុំ ដើម្បីវាយប្រហារអ្នករាល់គ្នា និងរុញអ្នកឱ្យទៅមុខប៉ុណ្ណោះ។ ខ្ញុំនឹងលែងប្រលោមលួងលោមអ្នករាល់គ្នាទៀតហើយ។ នេះដោយសារតែខ្ញុំជាព្រះជាម្ចាស់ដ៏ប្រកបដោយព្រះប្រាជ្ញាញាណ ហើយខ្ញុំប្រព្រឹត្តខុសៗគ្នាទៅកាន់មនុស្សខុសៗគ្នា ស្របទៅតាមកម្រិតនៃចិត្តភក្ដីភាពដែលអ្នករាល់គ្នាមានចំពោះខ្ញុំ។ ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា តើនរណាហ៊ានរារាំងដល់ការបោះជំហានទៅមុខរបស់ខ្ញុំទៅ? ចាប់ពីពេលនេះតទៅ អស់អ្នកដែលហ៊ានប្រព្រឹត្តចំពោះខ្ញុំដោយភាពមិនស្មោះត្រង់ នឹងប្រាកដជាស្ថិតនៅក្រោមព្រះហស្តនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំមិនខាន ដើម្បីឱ្យពួកគេដឹងអំពីឫទ្ធានុភាពរបស់ខ្ញុំ។ អ្វីដែលខ្ញុំចង់បានមិនមែនជាចំនួនមនុស្សដ៏ច្រើននោះឡើយ ប៉ុន្តែជាភាពប្រសើរបំផុតវិញ។ ខ្ញុំនឹងបោះបង់ និងដាក់ទោសដល់អ្នកណាដែលមិនមានស្វាមីភក្តិ មិនទៀងត្រង់ ព្រមទាំងពាក់ព័ន្ធនៅក្នុងឥរិយាបថវៀចវេរ និងបោកបញ្ឆោត។ ឈប់គិតទៀតទៅថា ខ្ញុំមានសេចក្តីមេត្តាករុណា ឬថាខ្ញុំមានសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសនោះ។ គំនិតបែបនេះគ្រាន់តែជាការបណ្ដែតបណ្ដោយតាមចិត្តខ្លួនឯងប៉ុណ្ណោះ។ ខ្ញុំដឹងថា បើខ្ញុំកំប្លុកកំប្លែងជាមួយអ្នកកាន់តែច្រើន នោះអ្នកនឹងកាន់តែអវិជ្ជមាន និងអសកម្ម ហើយមិនព្រមបោះបង់ខ្លួនឯងកាន់តែខ្លាំង។ នៅពេលដែលមនុស្សមានការពិបាកដល់កម្រិតនេះ ខ្ញុំមានតែបន្តលើកទឹកចិត្តពួកគេ និងអូសទាញពួកគេប៉ុណ្ណោះ។ ចូរដឹងអំពីការនេះ! ចាប់ពីពេលនេះតទៅ ខ្ញុំជាព្រះជាម្ចាស់ដែលជំនុំជម្រះ។ ខ្ញុំលែងជាព្រះជាម្ចាស់ដែលមានសេចក្តីមេត្តាករុណា សេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ដែលមនុស្សធ្លាប់ស្រមើស្រមៃអំពីខ្ញុំទៀតហើយ!

ខាង​ដើម៖ ជំពូកទី ៥៨

បន្ទាប់៖ ជំពូកទី ៦០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ