ជំពូកទី ៥៣
ខ្ញុំជាការចាប់ផ្ដើម ហើយខ្ញុំជាចុងបញ្ចប់។ ខ្ញុំមានព្រះជន្មរស់ឡើងវិញ ហើយគឺជាព្រះជាម្ចាស់ដ៏ពិតតែមួយដ៏ពេញបរិបូរណ៍។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវតែជឿយ៉ាងរឹងមាំនូវអ្វីដែលខ្ញុំមានបន្ទូល។ ស្ថានសួគ៌ និងផែនដីអាចរលាយបាត់ទៅ ប៉ុន្តែគ្មានអក្សរមួយតួ ឬពាក្យមួយម៉ាត់ដែលខ្ញុំមានបន្ទូលនឹងរលុបបាត់ឡើយ។ ចូរចងចាំអំពីរឿងនេះចុះ! ចូរចងចាំអំពីវា! នៅពេលដែលខ្ញុំថ្លែងចេញមក គឺគ្មានព្រះបន្ទូលណាមួយត្រូវបានយកត្រឡប់មកវិញទេ ហើយព្រះបន្ទូលនីមួយៗនឹងត្រូវបានសម្រេច។ ពេលនេះ ពេលវេលាបានមកដល់ហើយ ហើយអ្នករាល់គ្នាត្រូវតែប្រញាប់ចូលទៅក្នុងភាពពិត។ គ្មានពេលវេលាច្រើនទេ។ ខ្ញុំនឹងដឹកនាំពួកកូនប្រុសរបស់ខ្ញុំចូលទៅក្នុងនគរព្រះដ៏រុងរឿង ហើយអ្វីដែលអ្នករាល់គ្នាបានតស៊ូ និងចង់បាន នឹងក្លាយជាការពិត។ ពួកកូនប្រុសរបស់ខ្ញុំអើយ! ចូរក្រោកឈរឡើងឱ្យឆាប់ ហើយដើរតាមខ្ញុំ! គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យអ្នករាល់គ្នាត្រិះរិះពិចារណាចំពោះវាឡើយ។ ពេលវេលាដែលបាត់បង់នឹងមិនដែលត្រឡប់មកវិញទេ។ បន្ទាប់ពីភាពងងឹត នោះក៏មានពន្លឺ ហើយមានការលើកឡើងទៅក្នុងពពកនៅចំពោះមុខអ្នក។ តើអ្នករាល់គ្នាយល់ទេ? ចូរបើកភ្នែករបស់អ្នករាល់គ្នាឡើង! ចូរភ្ញាក់ឡើងឱ្យឆាប់! ពេលនេះ ខណៈពេលដែលកំពុងតែមានទំនាក់ទំនងក្នុងចំណោមអ្នករាល់គ្នាផ្ទាល់ អ្នកមិនត្រូវបានអនុញ្ញាតឱ្យនិយាយប៉ប៉ាច់ប៉ប៉ោច ឬនិយាយអ្វីមួយដែលគ្មានប្រយោជន៍ចំពោះការកសាងក្រុមជំនុំឡើយ។ អ្វីដែលសំខាន់គឺ ផ្គត់ផ្គត់បងប្អូនប្រុសស្រីដោយបទពិសោធជាក់ស្ដែងរបស់អ្នក ឬយកចិត្តទុកដាក់ចំពោះវិធីដែលអ្នកត្រូវបានស្រាយបំភ្លឺនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ និងវិធីស្គាល់ខ្លួនឯង។ អ្នកណាក៏ដោយដែលអាចផ្គត់ផ្គង់អ្វីៗទាំងនេះ នឹងមានកម្ពស់! សព្វថ្ងៃនេះ អ្នករាល់គ្នាមួយចំនួននៅតែមិនកោតខ្លាច ហើយមិនថាអ្វីដែលខ្ញុំមានបន្ទូល ឬខ្ញុំព្រួយបារម្ភប៉ុនណានោះទេ អ្នកនៅតែមិនកោតខ្លាចដដែល។ ភាពជាខ្លួនឯងរបស់អ្នកពីមុន មិនអនុញ្ញាតឱ្យខ្លួនវាត្រូវបានប៉ះសូម្បីតែបន្តិចឡើយ។ ដូច្នេះ ចូរបន្តធ្វើដូច្នោះតទៅទៀតចុះ! ចាំមើលចុះ តើនរណានឹងត្រូវបានបំផ្លាញ! អ្នកតែងតែគិតដល់ការឆ្លៀតឱកាសពីពិភពលោក ដោយចង់បានទ្រព្យសម្បត្តិ ហើយមានអារម្មណ៍ជាប់ជំពាក់ដ៏ខ្លាំងក្លាសម្រាប់កូនប្រុស កូនស្រី និងស្វាមីរបស់អ្នក។ អ្នកអាចគ្រាន់តែបន្តការមានអារម្មណ៍ជាប់ជំពាក់ចុះ! វាមិនដូចទៅនឹងព្រះបន្ទូលរបស់ខ្ញុំ ដែលមិនត្រូវបានសំដៅចំពោះអ្នករាល់គ្នាទេ ហើយអ្នកអាចត្រឹមតែបន្តតាមវិធីណាក៏ដោយដែលអ្នករាល់គ្នាចង់! នៅពេលអនាគតដ៏ឆាប់ខាងមុខ អ្នករាល់គ្នានឹងយល់គ្រប់យ៉ាង ប៉ុន្តែនៅពេលនោះ វាយឺតពេលទៅហើយ។ ការជំនុំជម្រះនៅរង់ចាំអ្នក។