ជំពូកទី ៥៤

ខ្ញុំជ្រាបយ៉ាងច្បាស់អំពីស្ថានភាពរបស់ពួកជំនុំនីមួយៗ ដូចជាខ្នងព្រះហស្តរបស់ខ្ញុំអ៊ីចឹង។ ចូរកុំគិតថា ខ្ញុំមិនយល់ ឬមិនដឹងច្បាស់អំពីពួកគេឡើយ។ ចំពោះមនុស្សផ្សេងៗនៅតាមបណ្ដាពួកជំនុំវិញ ខ្ញុំថែមទាំងមានការយល់ដឹង និងចំណេះដឹងកាន់តែច្បាស់ទៀតផង។ ឥឡូវនេះ ខ្ញុំមានបំណងព្រះហឫទ័យបន្ទាន់មួយក្នុងការបណ្ដុះបណ្ដាលអ្នក ដើម្បីឱ្យអ្នកអាចលូតលាស់កាន់តែឆាប់រហ័សទៅរកភាពពេញវ័យ ដូច្នេះ ថ្ងៃដែលខ្ញុំអាចមានប្រយោជន៍ចំពោះខ្ញុំកាន់តែចូលជិតមកដល់ ព្រមទាំងឱ្យសកម្មភាពរបស់អ្នកអាចពេញដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ ដើម្បីឱ្យអ្នកអាចសម្ដែងពីព្រះជាម្ចាស់នៅគ្រប់ទីកន្លែងដែលអ្នកស្ថិតនៅ។ តាមរបៀបនេះ កម្មវត្ថុចុងក្រោយរបស់ខ្ញុំនឹងត្រូវបានសម្រេច។ ពួកកូនប្រុសរបស់ខ្ញុំអើយ! អ្នកគួរតែបង្ហាញនូវការគិតគូរចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ។ ចូរកុំឱ្យខ្ញុំដឹកដៃអ្នក ពេលខ្ញុំបង្រៀនអ្នកនោះឡើយ។ អ្នករាល់គ្នាត្រូវតែរៀនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយមើលឃើញពីចំណុចសំខាន់នៃរឿងរ៉ាវ។ ការនេះនឹងជួយឱ្យអ្នកដោះស្រាយគ្រប់ទាំងរឿងដែលអ្នករាល់គ្នាជួបប្រទះយ៉ាងងាយស្រួល ដូចបកចេកអ៊ីចឹង។ នៅក្នុងការបណ្ដុះបណ្ដាលរបស់អ្នក ដំបូង អ្នកប្រហែលមិនទាន់យល់អំពីវាឡើយ ប៉ុន្តែក្រោយទទួលការបណ្ដុះបណ្ដាលជាលើកទីពីរ និងលើកទីបី និងពេលបន្តបន្ទាប់មក នៅទីបំផុត អ្នកនឹងអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំមិនខាន។

ពាក្យសម្ដីរបស់អ្នករាល់គ្នាតែងតែមានគុណភាពមិនអាចយល់បាន។ អ្នកជឿថា នេះគឺជាប្រាជ្ញា មិនអ៊ីចឹងឬ? ពេលខ្លះ ពាក្យសម្ដីរបស់អ្នកជាពាក្យសម្ដីមិនស្ដាប់បង្គាប់។ ពេលខ្លះ អ្នកនិយាយបែបកំប្លែង។ ហើយពេលខ្លះទៀត អ្នកនិយាយជាមួយសមាសភាពនៃសញ្ញាណជាមនុស្ស និងការឈ្នានីស...។ ជារួមមក អ្នកនិយាយដោយគ្មានភាពទៀងទាត់ ដោយមិនដឹងពីរបៀបផ្គត់ផ្គង់ជីវិតដល់អ្នកដទៃ ឬយល់ពីស្ថានភាពរបស់ពួកគេ ប៉ុន្តែចេះតែនិយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ។ ការគិតរបស់អ្នកគ្មានភាពច្បាស់លាស់ ហើយអ្នកមិនយល់អំពីអ្វីជាប្រាជ្ញា និងអ្វីជាការបោកបញ្ឆោតឡើយ។ ម្ដេចបានជាអ្នកឡប់គំនិតបែបនេះ! អ្នកចាត់ទុកការបោកបញ្ឆោត និងទង្វើវៀចវេរថាជាប្រាជ្ញា។ តើការនេះមិននាំភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំទេឬ? តើនេះមិនមែនជាការប្រមាថចំពោះខ្ញុំទេឬ? តើការនេះមិននាំមកនូវការចោទប្រកាន់មិនត្រឹមត្រូវចំពោះខ្ញុំទេឬ? ដូច្នេះ តើអ្វីទៅជាគោលដៅដែលអ្នកស្វែងរកនោះ? តើអ្នករាល់គ្នាបានគិតដិតដល់អំពីការនេះហើយឬនៅ? តើអ្នករាល់គ្នាបានស្វែងរកនៅក្នុងរឿងនេះហើយឬនៅ? ខ្ញុំសូមមានបន្ទូលប្រាប់អ្នកថា បំណងព្រះហឫទ័យរបស់ខ្ញុំគឺជាទិសដៅ និងកម្មវត្ថុដែលអ្នករាល់គ្នាស្វែងរក។ បើមិនបែបនេះទេ នោះគ្រប់យ៉ាងនឹងក្លាយជាអសារបង់មិនខាន។ អស់អ្នកដែលមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំគឺជាអស់អ្នកដែលមិនចេះពីរបៀបស្វែងរក ជាអស់អ្នកដែលនឹងត្រូវបានបំបោះបង់ចោល ពោលគឺត្រូវផាត់ចោល! ជាក់ស្ដែង ការយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំគឺជាមេរៀនទីមួយដែលអ្នករាល់គ្នាត្រូវតែរៀន។ វាគឺជាកិច្ចការដ៏បន្ទាន់បំផុត ហើយវាមិនត្រូវមានការពន្យារពេលនោះឡើយ! ចូរកុំរង់ចាំឱ្យខ្ញុំរិះគន់អ្នករាល់គ្នាម្នាក់ៗអំពីអ្វីដែលអ្នកបានធ្វើម្ដងមួយៗនោះឡើយ! អ្នកចំណាយពេលពេញមួយថ្ងៃនៅក្នុងសភាពស្រពេចស្រពិល ស្ពឹកស្រពន់យឺតយ៉ាវ។ គួរឱ្យអស់សំណើចណាស់! ភាពច្របូកច្របល់របស់អ្នកគួរឱ្យស្រឡាំងកាំង។ អ្នកមិនបង្ហាញការគិតគូរដល់ព្រះហឫទ័យរបស់ខ្ញុំសោះ! ចូរសាកសួរខ្លួនឯងមើល៍៖ តើមានពេលប៉ុន្មានដងដែលអ្នកបានយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ នៅពេលកំពុងធ្វើសកម្មភាព? ឥឡូវនេះ វាដល់ពេលដែលអ្នកត្រូវហ្វឹកហាត់ខ្លួនឯងហើយ! ការដែលខ្ញុំត្រូវដោះស្រាយជាមួយអ្នករាល់គ្នាម្ដងមួយៗគឺជារឿងមិនអាចទៅរួចនោះឡើយ! អ្នកគួរតែរៀនទទួលយកបទពិសោធ និងរៀនទទួលនូវការយល់ដឹងជ្រៅជ្រះ និងប្រាជ្ញា នៅពេលដែលអ្នកប្រព្រឹត្ត។ ពាក្យសម្ដីចេញពីមាត់របស់អ្នករាល់គ្នាស្ដាប់ទៅល្អ ប៉ុន្តែតើភាពជាក់ស្ដែងគឺជាអ្វីទៅ? នៅពេលដែលអ្នកជួបភាពជាក់ស្ដែង អ្នកមិនអាចធ្វើអ្វីអំពីវាឡើយ។ អ្វីដែលអ្នកនិយាយនោះមិនស្របនឹងភាពជាក់ស្ដែងទេ។ ពិតមែនហើយ ខ្ញុំមិនអាចទ្រាំមើលអ្វីដែលអ្នករាល់គ្នាកំពុងតែធ្វើនោះឡើយ។ នៅពេលដែលខ្ញុំទតមើល ខ្ញុំមានអារម្មណ៍ព្រួយព្រះទ័យយ៉ាងខ្លាំង។ សូមចាំអំពីការនេះចុះ! នៅថ្ងៃអនាគត ចូររៀនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំផង!

ខាង​ដើម៖ ជំពូកទី ៥៣

បន្ទាប់៖ ជំពូកទី ៥៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ