ជំពូកទី ៤១

ទាក់ទងនឹងបញ្ហាដែលកើតឡើងនៅក្នុងពួកជំនុំ ចូរកុំមានការពិបាកចិត្តខ្លាំងពេកឡើយ។ នៅក្នុងដំណើរនៃការកសាងពួកជំនុំ កំហុសតែងតែកើតមានដោយចៀសមិនផុតទេ ប៉ុន្តែចូរកុំតក់ស្លុតឡើយនៅពេលដែលអ្នកជួបជាមួយបញ្ហានោះ។ ផ្ទុយទៅវិញ ចូរនឹងធឹង និងរក្សាចិត្តស្ងប់។ តើខ្ញុំមិនបានប្រាប់អ្នករាល់គ្នារួចហើយទេឬអី? ចូរចូលមកចំពោះខ្ញុំ និងអធិស្ឋានឱ្យបានញឹកញាប់ នោះខ្ញុំនឹងបង្ហាញអ្នកច្បាស់ៗអំពីបំណងព្រះហឫទ័យរបស់ខ្ញុំមិនខាន។ ពួកជំនុំគឺជាព្រះហឫទ័យរបស់ខ្ញុំ ហើយវាក៏ជាគោលបំណងចុងក្រោយរបស់ខ្ញុំដែរ ដូច្នេះ តើខ្ញុំមិនអាចស្រឡាញ់វាម្ដេចកើតទៅ? កុំខ្លាចអី នៅពេលដែលរឿងរ៉ាវបែបនេះកើតឡើងនៅក្នុងពួកជំនុំនោះ ដ្បិតវាកើតឡើងដោយមានការអនុញ្ញាតរបស់ខ្ញុំទេ។ ចូរឈរនិយាយជំនួសខ្ញុំចុះ។ ចូរជឿថា រឿងរ៉ាវ និងអ្វីៗគ្រប់យ៉ាងត្រូវបានអនុញ្ញាតដោយបល្ល័ង្កនៃខ្ញុំ ហើយក៏មាននូវបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងការទាំងនោះផងដែរ។ បើអ្នកបន្តប្រកបគ្នាតាមអំពើចិត្តទៀត នោះវានឹងក្លាយជាបញ្ហាមិនខាន។ តើអ្នកធ្លាប់គិតអំពីផលវិបាកដែរឬទេ? នេះជាប្រភេទរឿងដែលសាតាំងនឹងកេងចំណេញ។ ចូរចូលមកចំពោះខ្ញុំឱ្យបានញឹកញាប់។ ខ្ញុំនឹងមានបន្ទូលត្រង់ៗតែម្ដងថា បើអ្នកកំពុងតែធ្វើអ្វីមួយដោយមិនបានចូលមកចំពោះខ្ញុំ នោះកុំស្រមៃថា អ្នកនឹងអាចសម្រេចវាបានឡើយ។ គឺជាអ្នករាល់គ្នាវិញទេ ដែលបានបង្ខំឱ្យខ្ញុំប្រកាន់ជំហរបែបនេះនោះ។

ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងប្រាប់ឱ្យអ្នកដឹងរឿងច្បាស់ៗតែម្ដង។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ។ គ្មានអ្វីសាមញ្ញម្ល៉ឹងទេ! អ្នកចង់ឱ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំនូវកាលៈទេសៈតូចៗក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់វាដែរ។ វាគ្រាន់ថា ទុក្ខលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតប៉ុណ្ណោះ។ ការល្បងលគឺជាព្រះពរមកពីខ្ញុំ ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មាននាក់ដែលចូលមកចំពោះខ្ញុំជាញឹកញាប់ ហើយលុតជង្គង់អង្វរសុំព្រះពររបស់ខ្ញុំទៅ? ឱក្មេងដ៏ឆ្កួតលេលាអើយ! អ្នកតែងតែគិតថា ពាក្យសម្ដីល្អៗពីរបីម៉ាត់អាចរាប់ជាព្រះពររបស់ខ្ញុំបាន តែអ្នកមិនទទួលស្គាល់ថា ភាពជូរចត់ក៏ជាព្រះពរមួយរបស់ខ្ញុំដែរនោះឡើយ។ អស់អ្នកដែលចូលរួមនៅក្នុងការជូរចត់របស់ខ្ញុំនឹងប្រាកដជាចូលរួមនៅក្នុងភាពផ្អែមល្អែមរបស់ខ្ញុំដែរមិនខាន។ នោះគឺជាសេចក្តីសន្យារបស់ខ្ញុំ និងជាព្រះពររបស់ខ្ញុំ ចំពោះអ្នករាល់គ្នា។ ចូរកុំអល់អែកក្នុងការហូប និងផឹក ហើយរីករាយនឹងព្រះបន្ទូលរបស់ខ្ញុំឡើយ។ នៅពេលដែលភាពងងឹតអាប់អួររសាត់បាត់ទៅ ពន្លឺក៏ភ្លឺឡើងម្ដង។ វាជាភាពងងឹតបំផុត មុនចូលដល់ពេលព្រឹកព្រលឹម។ បន្ទាប់មក ផ្ទៃមេឃចាប់ផ្ដើមបញ្ចេញរស្មី ហើយព្រះអាទិត្យក៏រះឡើងបន្ដិចម្ដងៗ។ ចូរកុំខ្លាច ឬកំសាកអី។ នៅថ្ងៃនេះ ខ្ញុំជួយគាំទ្រដល់ពួកកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំប្រើអំណាចរបស់ខ្ញុំសម្រាប់ពួកគេ។

ពេលទាក់ទងនឹងកិច្ចការពួកជំនុំ កុំចង់គេចវេះពីទំនួលខុសត្រូវរបស់អ្នកនោះឡើយ។ បើអ្នកយកកិច្ចការនោះមកទូលប្រាប់ខ្ញុំដោយយកចិត្តទុកដាក់ នោះអ្នកនឹងរកឃើញផ្លូវមិនខាន។ នៅពេលដែលបញ្ហាបន្ដិចបន្ដួចបែបនេះកើតឡើង តើអ្នកមានអារម្មណ៍ខ្លាច តក់ស្លុត និងស្រឡាំងកាំងមិនដឹងអំពីអ្វីដែលត្រូវធ្វើមែនទេ? ខ្ញុំបានមានបន្ទូលជាច្រើនដងមកហើយថា «ចូរមកកៀកខ្ញុំឱ្យបានញឹកញាប់!» តើអ្នករាល់គ្នាយកចិត្តទុកដាក់អនុវត្តតាមកិច្ចការដែលខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើហើយឬនៅ? បើអ្នកនៅមិនទាន់ធ្វើទៀត នោះអ្នកគ្មាននូវការយល់ដឹងជ្រៅជ្រះច្បាស់លាស់ឡើយ។ តើនេះមិនត្រូវបានបង្កឡើងដោយរូបអ្នកទេឬ? អ្នកស្ដីបន្ទោសអ្នកដទៃ ចុះហេតុអ្វីបានជាអ្នកមិនស្អប់ខ្ពើមខ្លួនឯងវិញទៅ? អ្នកធ្វើឱ្យខូចការ ហើយក្រោយមក អ្នកនៅតែបន្តធ្វេសប្រហែស និងធ្វើការបែបបង្គ្រប់កិច្ចទៀត។ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំ។

មនុស្សដែលស្ដាប់បង្គាប់ ព្រមទាំងមនុស្សដែលចុះចូលនឹងទទួលបានព្រះពរដ៏ធំ។ នៅក្នុងពួកជំនុំ ចូរឈររឹងមាំនៅក្នុងទីបន្ទាល់របស់អ្នកចំពោះខ្ញុំ ចូរប្រកាន់ខ្ជាប់នឹងសេចក្តីពិតចុះ។ ត្រូវគឺត្រូវ ហើយខុសគឺខុស។ មិនត្រូវច្រឡំខ្មៅទៅជាសឡើយ។ អ្នកត្រូវធ្វើសង្រ្គាមទាស់នឹងសាតាំង ហើយត្រូវបំផ្លាញវាឱ្យវិនាសសាបសូន្យទាំងស្រុង ដើម្បីកុំឱ្យវាលេចមកម្ដងទៀត។ អ្នកត្រូវតែដាក់អ្វីៗគ្រប់យ៉ាងដែលអ្នកមាន ដើម្បីការពារទីបន្ទាល់របស់ខ្ញុំ។ ការនេះត្រូវតែក្លាយជាគោលដៅនៃសកម្មភាពរបស់អ្នករាល់គ្នា ចូរកុំភ្លេចឱ្យសោះ។ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាកំពុងតែខ្វះនូវសេចក្តីជំនឿ និងសមត្ថភាពវែកញែកសេចក្តី ហើយអ្នកតែងតែមិនអាចយល់អំពីព្រះបន្ទូល និងបំណងព្រះហឫទ័យរបស់ខ្ញុំ។ យ៉ាងណាក៏ដោយ ចូរកុំថប់បារម្ភឡើយ។ អ្វីៗគ្រប់យ៉ាងនឹងដំណើរការតាមជំហានរបស់ខ្ញុំ ហើយភាពថប់បារម្ភមានតែបង្កជាបញ្ហាប៉ុណ្ណោះ។ ចូរចំណាយពេលកាន់តែច្រើននៅចំពោះខ្ញុំ ហើយចូរកុំឱ្យតម្លៃសំខាន់ទៅលើអាហារ និងសម្លៀកបំពាក់ ដែលជារបស់ខាងរូបកាយនោះឡើយ។ ចូរស្វែងរកបំណងព្រះហឫទ័យរបស់ខ្ញុំឱ្យបានញឹកញាប់វិញ នោះខ្ញុំនឹងបង្ហាញយ៉ាងច្បាស់ដល់អ្នកអំពីបំណងព្រះហឫទ័យរបស់ខ្ញុំមិនខាន។ បន្ដិចម្ដងៗ អ្នកនឹងរកឃើញបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងគ្រប់កិច្ចការ ដូច្នេះ ខ្ញុំនឹងមានផ្លូវមួយសម្រាប់មនុស្សលោកគ្រប់រូប ដោយគ្មានឧបសគ្គរាំងស្ទះឡើយ។ ការនេះនឹងបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងទទួលបានព្រះពរជាមួយខ្ញុំជារៀងរហូតតទៅ!

ខាង​ដើម៖ ជំពូកទី ៤០

បន្ទាប់៖ ជំពូកទី ៤២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ