ជំពូកទី ៤០

ហេតុអ្វីបានជាអ្នកយឺតនឹងចាប់បានម្ល៉េះ? ហេតុអ្វីបានជាអ្នកស្ពឹកស្រពន់យ៉ាងនេះ? ការក្រើនរំឭកប៉ុន្មានលើកក៏មិនអាចធ្វើឱ្យអ្នករាល់គ្នាភ្ញាក់ខ្លួនទៀត ហើយការនេះកំពុងតែធ្វើឱ្យខ្ញុំពិបាកចិត្ត។ ខ្ញុំគ្មានព្រះហឫទ័យចង់ឃើញពួកកូនប្រុសរបស់ខ្ញុំបែបនេះឡើយ។ តើព្រះហឫទ័យរបស់ខ្ញុំអាចទ្រាំទ្រការនេះម្ដេចកើតទៅ? ហ្អា! ខ្ញុំត្រូវតែបង្រៀនអ្នករាល់គ្នា ដោយព្រះហស្តរបស់ខ្ញុំផ្ទាល់ហើយ។ ជំហានរបស់ខ្ញុំបន្តដើរទៅមុខយ៉ាងលឿន។ ឱពួកកូនប្រុសរបស់ខ្ញុំអើយ! ចូរឆាប់ក្រោកឡើង ហើយសហការជាមួយខ្ញុំ។ ឥឡូវនេះ តើនរណាលះបង់ខ្លួនឯងសម្រាប់ខ្ញុំដោយស្មោះ? តើនរណាអាចដាក់ចិត្តដាក់កាយរបស់ខ្លួនទាំងស្រុង ដោយមិនរអ៊ូរទាំសូម្បីតែមួយម៉ាត់? អ្នករាល់គ្នាតែងតែស្ពឹកស្រពន់ និងមិនសូវចាប់បានសោះ! តើមានមនុស្សប៉ុន្មាននាក់ចេះគិតគូរដល់ដួងព្រះហឫទ័យរបស់ខ្ញុំ? ហើយតើនរណាអាចយល់យ៉ាងពិតប្រាកដអំពីព្រះវិញ្ញាណនៃព្រះបន្ទូលរបស់ខ្ញុំ? គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺរង់ចាំ និងសង្ឃឹមទាំងអន្ទះសាប៉ុណ្ណោះ។ ដោយឃើញថា គ្រប់ជំហានរបស់អ្នករាល់គ្នាម្នាក់ៗមិនអាចបំពេញតាមដួងព្រះហឫទ័យរបស់ខ្ញុំ តើខ្ញុំអាចមានបន្ទូលអំពីអ្វីខ្លះទៅ? ឱពួកកូនប្រុសរបស់ខ្ញុំអើយ! គ្រប់យ៉ាងដែលព្រះវរបិតារបស់អ្នកធ្វើនៅថ្ងៃនេះ គឺសម្រាប់ពួកកូនប្រុសរបស់ទ្រង់ប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកកូនប្រុសរបស់ខ្ញុំមិនដែលយល់អំពីដួងព្រះហឫទ័យរបស់ខ្ញុំដូច្នេះ? ហេតុអ្វីបានជាពួកកូនប្រុសរបស់ខ្ញុំតែងតែធ្វើឱ្យខ្ញុំ ដែលជាព្រះវរបិតារបស់អ្នកព្រួយព្រះទ័យបែបនេះ? តើពេលណាទៅទើបពួកកូនប្រុសរបស់ខ្ញុំធំដឹងក្ដី ដោយលែងធ្វើឱ្យខ្ញុំព្រួយព្រះទ័យ និងធ្វើឱ្យខ្ញុំបានធូរស្រាលព្រះទ័យអំពីពួកគេទៅ? តើពេលណាទៅទើបពួកកូនប្រុសរបស់ខ្ញុំអាចរស់នៅដោយឯករាជ្យ ចេះក្រោកឈរ និងជួយសម្រាលបន្ទុកលើស្មារបស់ព្រះវរបិតាពួកគេទៅ? ខ្ញុំមានតែបង្ហូរទឹកនេត្រាដោយស្ងាត់ៗសម្រាប់ពួកកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំត្រូវបញ្ចប់អ្វីៗគ្រប់យ៉ាងទៅតាមផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងដើម្បីសង្រ្គោះពួកកូនប្រុសរបស់ខ្ញុំ ដែលជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំគ្មានជម្រើសផ្សេងនោះឡើយ។

សេចក្តីសន្យារបស់ខ្ញុំបានក្លាយជាការពិត ហើយត្រូវបានស្ដែងឱ្យឃើញនៅចំពោះមុខអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នកមិនអាចគិតគូរដល់ដួងព្រះហឫទ័យរបស់ខ្ញុំដូច្នេះ? ហេតុអ្វី? ហេតុអ្វីទៅ? រហូតមកដល់ពេលនេះ តើអ្នកមានបានរាប់ដែរឬទេ៖ តើមានរឿងចំនួនប៉ុន្មានហើយដែលអ្នកបានធ្វើ ដែលធ្វើឱ្យខ្ញុំគាប់ព្រះហឫទ័យនោះ? និងតើមានរឿងប៉ុន្មានហើយដែលអ្នកបានធ្វើ ដែលចិញ្ចឹមបីបាច់ និងផ្ដល់អាហារដល់ពួកជំនុំ? សូមពិចារណាអំពីចំណុចនេះដោយយកចិត្តទុកដាក់ចុះ។ កុំធ្វេសប្រហែសឱ្យសោះ។ កុំបោះបង់សេចក្តីពិតសូម្បីតែបន្ដិចឱ្យសោះ។ អ្នកមិនអាចផ្តោតទៅលើតែរូបរាង ហើយមើលរំលងសារជាតិនោះទេ។ នៅគ្រប់ពេលវេលា អ្នកត្រូវតែពិនិត្យមើលថាតើគ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់អ្នក ហើយគ្រប់ទាំងចលនារបស់អ្នកបានទទួលការជំនុំជម្រះនៅមុខទីកាត់ក្ដីរបស់ព្រះគ្រីស្ទឬក៏អត់ និងថាតើអ្នកបានបំផ្លាស់បំប្រែក្លាយជារូបអង្គនៃមនុស្សម្នាក់ថ្មី មិនមែនជារូបក្លែងក្លាយ ប៉ុន្តែផ្ទុយទៅវិញ ដោយភាយចេញពីជម្រៅចិត្តខាងក្នុងជាមួយការសម្ដែងចេញអំពីជីវិតឬក៏អត់។ ចូរកុំពន្យារពេលជីវិតរបស់អ្នកឡើយ ដើម្បីឱ្យអ្នកអាចចៀសផុតពីការខាតបង់ផ្សេងៗ។ ចូរប្រញាប់កែកុនស្ថានការណ៍នេះ ចូរបំពេញតាមដួងព្រះហឫទ័យរបស់ខ្ញុំ ហើយនឹកចាំអំពីគោលការណ៍នៃការប្រព្រឹត្ត៖ ចូរធ្វើអ្វីៗដោយសេចក្តីសុចរិត និងភាពទៀងត្រង់ ហើយបំពេញតាមដួងព្រះហឫទ័យរបស់ខ្ញុំ។ ចូរកុំធ្វេសប្រហែសឱ្យសោះ។ តើអ្នកអាចចងចាំអំពីការនេះបានទេ?

ខាង​ដើម៖ ជំពូកទី ៣៩

បន្ទាប់៖ ជំពូកទី ៤១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ