ជំពូកទី ៤

ពីមួយពេលទៅមួយពេល យើងកំពុងតែមើល និងរង់ចាំ ទាំងស្ងប់ស្ងាត់នៅក្នុងវិញ្ញាណ ហើយស្វែងរកមើលដោយដួងចិត្តដ៏បរិសុទ្ធ។ រាល់អ្វីៗដែលកើតឡើងចំពោះយើង យើងមិនត្រូវចូលរួមនៅក្នុងការប្រកបគ្នាទាំងងងឹតងងល់ឡើយ។ យើងគ្រាន់តែត្រូវស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់ ហើយបន្តប្រកបគ្នាជាមួយទ្រង់ នោះទ្រង់នឹងបើកសម្ដែងឱ្យយើងស្គាល់ពីបំណងព្រះហឫទ័យរបស់ទ្រង់មិនខាន។ នៅក្នុងវិញ្ញាណ យើងត្រូវតែត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីធ្វើការវែកញែក ហើយយើងត្រូវតែមានវិញ្ញាណមួយដែលយកចិត្តទុកដាក់ និងមិនទន់ជ្រាយ។ យើងត្រូវតែទាញយកចេញពីទឹកដ៏រស់ដែលនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ ជាទឹកដែលផ្ដល់ជីវិត និងធ្វើឱ្យវិញ្ញាណដ៏ខ្សោះកក្រោះរបស់យើងទៅជាស្រស់ស្រាយឡើងវិញ។ យើងត្រូវតែត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលា ដើម្បីលាងជម្រះខ្លួនយើងពីនិស្ស័យជាសាតាំងរបស់យើង ដែលជាការរាប់ខ្លួនឯងជាសុចរិត ការក្អេងក្អាង អំនួត និងការបំពេញចិត្តខ្លួនឯង។ យើងត្រូវតែបើកចិត្តរបស់យើង ដើម្បីទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើសកម្មភាពដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងត្រូវតែដកពិសោធន៍ និងប្រាកដច្បាស់អំពីព្រះបន្ទូលរបស់ទ្រង់ ហើយទទួលបាននូវការយល់ដឹងអំពីព្រះបន្ទូលរបស់ទ្រង់ ដោយអនុញ្ញាតឱ្យព្រះបន្ទូលរបស់ទ្រង់ក្លាយជាជីវិតរបស់យើង។ នេះគឺជាការត្រាស់ហៅរបស់យើងដែលធ្លាក់មកពីស្ថានសួគ៌! មានតែពេលដែលយើងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបយើងអាចមានជ័យជម្នះបាន!

ឥឡូវនេះ យើងមានសញ្ញាណច្រើនពេកហើយ ហើយយើងនិយាយហូរហែរ និងធ្វើសកម្មភាពទាំងតក់ក្រហល់ ដោយមិនស្របតាមព្រះវិញ្ញាណឡើយ។ ថ្ងៃនេះមិនដូចកាលអតីតកាលឡើយ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើចលនានៅក្នុងល្បឿនយ៉ាងលឿន។ យើងត្រូវតែដកពិសោធន៍រាល់សេចក្តីលម្អិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់ទាំងយោបល់ និងគំនិត គ្រប់ទាំងចលនា និងប្រតិកម្ម គឺយើងត្រូវតែចេះបែងចែកឱ្យច្បាស់នៅក្នុងដួងចិត្តរបស់យើង។ គ្មានអ្វីមួយដែលយើងធ្វើនៅមុខនរណាម្នាក់ ឬនៅក្រោយខ្នងរបស់គេ អាចរួចផុតពីការជំនុំជម្រះនៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទឡើយ។ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែស្ថិតនៅក្នុងដំណើរការនៃការដឹកនាំយើងចូលទៅក្នុងពិភពមួយនៃការមានបទពិសោធស៊ីជម្រៅជាងមុន ជាកន្លែងមួយដែលយើងនឹងកាន់តែដឹងច្បាស់អំពីព្រះដ៏មានគ្រប់ព្រះចេស្ដា។

ព្រះជាម្ចាស់នៃចក្កវាឡបានបើកភ្នែកខាងវិញ្ញាណរបស់យើង ហើយសេចក្តីលាក់កំបាំងខាងវិញ្ញាណក៏កំពុងតែបើកសម្ដែងដល់យើងជានិច្ចដែរ។ ចូរស្វែងរកដោយចេញពីដួងចិត្តដ៏បរិសុទ្ធចុះ! ចូរហ៊ានលះបង់ បន្តដំណើរនៅក្នុងការរួបរួម ចូរត្រៀមខ្លួនលះកាត់ចិត្តខ្លួនឯង ចូរឈប់លោភលន់តទៅទៀត ចូរដើរតាមព្រះវិញ្ញាណបរិសុទ្ធ ហើយរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ នោះមនុស្សថ្មីនៃចក្កវាឡទាំងមូលនឹងលេចមក។ ពេលកំណត់ជិតដល់ហើយ ជាពេលដែលសាតាំងត្រូវមកដល់ទីបញ្ចប់របស់វា ជាពេលដែលព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច ជាពេលដែលគ្រប់ប្រជាជាតិនៃពិភពលោកទាំងអស់នឹងក្លាយជានគររបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទនឹងសោយរាជ្យជាស្ដេចនៅលើផែនដីជារៀងរហូត!

ខាង​ដើម៖ ជំពូកទី ៣

បន្ទាប់៖ ជំពូកទី ៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ