ជំពូកទី ៥

ភ្នំ និងទន្លេផ្លាស់ប្តូរ ទឹកហូរទៅតាមចរន្តរបស់វា ហើយជីវិតរបស់មនុស្សមិនអាចឋិតថេរដូចផែនដី និងផ្ទៃមេឃនោះទេ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ដែលមានព្រះជន្មអស់កល្បជានិច្ច និងមានព្រះជន្មរស់ឡើងវិញ ដែលបន្តពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត! របស់សព្វសារពើ និងហេតុការណ៍ទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយសាតាំងស្ថិតនៅក្រោមព្រះបាទទ្រង់។

ថ្ងៃនេះ គឺដោយសារតែការជ្រើសរើសតាមការកំណត់របស់ព្រះជាម្ចាស់ ទើបទ្រង់រំដោះយើងចេញពីក្រញាំរបស់សាតាំង។ ទ្រង់ពិតជាព្រះដ៏ប្រោសលោះរបស់យើងប្រាកដមែន។ ព្រះជន្មដែលបានរស់ឡើងវិញ និងអស់កល្បជានិច្ចរបស់ព្រះគ្រីស្ទពិតជាបានធ្វើការនៅក្នុងយើង ដោយកំណត់ឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះជន្មរបស់ព្រះជាម្ចាស់ ដែលយើងអាចមកជួបផ្ទាល់ជាមួយទ្រង់ ហូបទ្រង់ ផឹកទ្រង់ និងរីករាយនឹងទ្រង់។ នេះគឺជាតង្វាយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដែលព្រះជាម្ចាស់បានប្រទាន ដោយថ្លៃលោហិតបេះដូងរបស់ទ្រង់។

រដូវកាលនានាចូលមកហើយទៅវិញ ដោយឆ្លងកាត់ខ្យល់ និងសន្សើម ជួបនឹងការឈឺចាប់ ការធ្វើទុក្ខបុកម្នេញ និងការរងទុក្ខជាច្រើនរបស់ជីវិត ជួបនឹងការមិនទទួលស្គាល់ និងការបង្កាច់បង្ខូចជាច្រើនរបស់លោកីយ៍ ជួបនឹងការចោទប្រកាន់ក្លែងក្លាយជាច្រើនរបស់រដ្ឋាភិបាល ប៉ុន្តែសេចក្តីជំនឿរបស់ព្រះជាម្ចាស់ និងការប្តេជ្ញារបស់ទ្រង់មិនថមថយសូម្បីតែបន្តិច។ ទ្រង់ទុកព្រះជន្មផ្ទាល់របស់ទ្រង់មួយឡែក ដោយលះបង់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចំពោះផែនការ ព្រមទាំងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីឲ្យកិច្ចការទាំងនោះអាចសម្រេចបាន។ ទ្រង់មិនសំចៃចំពោះការឈឺចាប់នោះទេ ដើម្បីរាស្ត្រជាច្រើនរបស់ទ្រង់ ដោយការចិញ្ចឹមបីបាច់ និងស្រោចស្រពពួកគេយ៉ាងយកចិត្តទុកដាក់។ មិនថាយើងងងឹតងងល់យ៉ាងណា ឬលំបាកយ៉ាងណានោះទេ យើងត្រូវតែចុះចូលចំពោះទ្រង់ ហើយព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទនឹងផ្លាស់ប្តូរធម្មជាតិចាស់របស់យើង...។ ដើម្បីពួកកូនប្រុសច្បងទាំងអស់នេះ ទ្រង់ធ្វើការដោយមិននឿយហត់ ដោយមិនសោយអាហារ និងមិនសម្រាក។ ជាច្រើនថ្ងៃ និងច្រើនយប់ ដែលទ្រង់ទតមើលស៊ីយ៉ូនដោយអស់ពីព្រះទ័យ តាមរយៈកម្តៅដ៏ក្តៅហែង និងភាពត្រជាក់ស្ទើរកក។

លោកីយ៍ ផ្ទះសម្បែង កិច្ចការ និងគ្រប់យ៉ាងបានកន្លងផុតទៅទាំងស្រុងយ៉ាងរីករាយ និងស្ម័គ្រចិត្ត ហើយការសប្បាយតាមបែបលោកីយ៍មិនជាប់ទាក់ទងនឹងទ្រង់ឡើយ...។ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ វាយលុកចូលទៅក្នុងយើង ដោយបើកបង្ហាញអ្វីៗដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង។ តើយើងអាចមិនជឿដូចម្តេចកើត? ប្រយោគនីមួយៗដែលចេញពីព្រះឱស្ឋរបស់ទ្រង់ អាចក្លាយជាការពិតនៅក្នុងយើងគ្រប់ពេលវេលា។ អ្វីក៏ដោយដែលយើងធ្វើ ទោះនៅចំពោះទ្រង់ក្តី ឬលាក់បាំងពីទ្រង់ក្តី គឺគ្មានអ្វីដែលទ្រង់មិនជ្រាបនោះទេ គ្មានអ្វីដែលទ្រង់មិនយល់ឡើយ។ គ្រប់យ៉ាងនឹងបើកសម្តែងនៅចំពោះទ្រង់យ៉ាងពិតប្រាកដ មិនថាផែនការ និងការរៀបចំផ្ទាល់ខ្លួនរបស់ពួកយើងនោះទេ។

ការអង្គុយនៅចំពោះទ្រង់ប្រកបដោយភាពស្រាកស្រាន្ត និងស្ងប់ស្ងាត់ ដោយមានអារម្មណ៍រីករាយនៅក្នុងវិញ្ញាណរបស់យើង ប៉ុន្តែអារម្មណ៍តែងតែទទេសូន្យ ហើយពិតជាជាប់ជំពាក់ជាមួយព្រះជាម្ចាស់៖ នេះគឺជាការអស្ចារ្យមួយដែលមិនអាចគិតដល់ និងមិនអាចសម្រេចបាន។ ព្រះវិញ្ញាណបរិសុទ្ធល្មមគ្រប់គ្រាន់ក្នុងការអះអាងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដ៏ពិតមួយអង្គ! វាគឺជាអំណះអំណាងដែលមិនអាចប្រកែកបាន! យើងទាំងអស់គ្នាដែលនៅក្នុងក្រុមនេះពិតជាមានព្រះពរមិនអាចពណ៌នាបាន! ប្រសិនបើមិនមែនដោយសារព្រះគុណ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ទេ នោះយើងមានតែអាចត្រូវវិនាស និងដើរតាមសាតាំងប៉ុណ្ណោះ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន!

ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលបានបើកភ្នែកខាងវិញ្ញាណរបស់ពួកយើង ដោយអនុញ្ញាតឲ្យពួកយើងយល់អំពីអាថ៌កំបាំងនៃពិភពខាងវិញ្ញាណ។ ទិដ្ឋភាពនៃនគរព្រះគ្មានព្រំដែនកំណត់នោះទេ។ ចូរយើងប្រុងប្រយ័ត្នខណៈដែលយើងកំពង់រង់ចាំ។ ពេលវេលាជិតមកដល់ហើយ។

អណ្តាតភ្លើងនៃសង្គ្រាមកួចឡើង ផ្សែងកាំភ្លើងធំពេញផ្ទៃអាកាស ធាតុអាកាសប្រែជាក្តៅឧណ្ហៗ អាកាសធាតុផ្លាស់ប្តូរ គ្រោះចង្រៃនឹងលាតសន្ធឹង ហើយមនុស្សមិនអាចធ្វើអ្វីបានក្រៅពីស្លាប់ដោយគ្មានសង្ឃឹមរស់រានមានជីវិតនោះទ។

ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលជាបន្ទាយដ៏រឹងមាំរបស់ពួកយើង។ ទ្រង់គឺជាទីជម្រករបស់ពួកយើង។ ពួកយើងប្រមូលផ្តុំគ្នានៅក្រោមស្លាបរបស់ទ្រង់ ហើយគ្រោះភ័យមិនអាចប៉ះពាល់យើងបានទេ។ នេះគឺជាការការពារ និងការថែរក្សានៃភាពជាព្រះរបស់ទ្រង់។

ពួកយើងទាំងអស់គ្នាបន្លឺសម្លេងឡើងជាបទចម្រៀង។ ពួកយើងច្រៀងដោយការសរសើរតម្កើង ហើយសម្លេងនៃការសរសើរតម្កើងរបស់ពួកយើង បន្លឺទូទាំងក្រុងស៊ីយ៉ូន! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែង បានរៀបចំទិសដៅដ៏រុងរឿងនោះសម្រាប់ពួកយើង។ ចូរប្រុងប្រយ័ត្ន អូ! ចូរប្រយ័ត្នប្រយែង! មកដល់ពេលនេះ ពេលវេលាមិនទាន់ហួសនៅឡើយទេ។

ខាង​ដើម៖ ជំពូកទី ៤

បន្ទាប់៖ ជំពូកទី ៦

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ