បើសិនជាត្រូវពិភពសាសនាថ្កោលទោស តើមិនមែនជាផ្លូវពិតទេឬ?

03-04-2026

នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ សម្រាប់ការសង្គ្រោះមនុស្សជាតិ ដែលត្រូវបានដាក់នៅលើអ៊ីនធឺណិតជាយូរមកហើយ សម្រាប់ឱ្យមនុស្សគ្រប់គ្នាស្វែងរក និងពិនិត្យពិច័យ។ មនុស្សជាច្រើនដែលទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយស្គាល់ថា នេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់គ្នាបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយត្រលប់មកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ ប៉ុន្តែ គ្រូគង្វាល និងចាស់ទុំភាគច្រើននៅក្នុងពិភពសាសនា មិនត្រឹមតែមិនពិនិត្យពិច័យប៉ុណ្ណោះទេ ថែមទាំងថ្កោលទោសយ៉ាងឆ្កួតលីលាថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគ្រាន់តែជាមនុស្សធម្មតាម្នាក់ ហើយមិនមែនជាព្រះជាម្ចាស់ដែលបានលេចមកដើម្បីធ្វើកិច្ចការឡើយ ព្រមទាំងរារាំងអ្នកជឿយ៉ាងបំពាន មិនឱ្យពិនិត្យពិច័យពីផ្លូវពិតទៀតផង។ ការណ៍នេះធ្វើឱ្យមនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់ មានភាពច្របូកច្របល់។ ពួកគេគិតថា ដោយសារពួកគ្រូគង្វាល និងចាស់ទុំបម្រើព្រះអម្ចាស់នៅក្នុងពួកជំនុំ ហើយតែងតែបកស្រាយ និងលើកតម្កើងព្រះគម្ពីរ ពួកគេគួរតែជាអ្នកដែលយល់ព្រះគម្ពីរ និងស្គាល់ព្រះជាម្ចាស់ ហើយប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រលប់មកវិញមែននោះ គ្រូគង្វាល និងចាស់ទុំគួរតែអាចសម្គាល់ព្រះអង្គបាន ចុះហេតុអ្វីបានជាពួកគេបែរជាទាស់ទទឹង និងថ្កោលទោសព្រះអង្គទៅវិញ? ពួកគេយល់ថា បើផ្លូវណាមួយត្រូវបានថ្កោលទោសដោយគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនា នោះវាមិនអាចជាផ្លូវពិតឡើយ។ តើទស្សនៈនេះសមហេតុផលដែរឬទេ? តើសម្ដីនេះមានមូលដ្ឋានចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេផ្អែកលើអ្វី បានជានិយាយថា អ្នកដែលអាចបកស្រាយព្រះគម្ពីរ គឺជាអ្នកដែលស្គាល់ព្រះជាម្ចាស់នោះ? តើសម្ដីបែបនេះ មិនគ្រាន់តែជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេឬ? តើវាមិនមែនជាសេចក្ដីបង្រៀនខុសឆ្គង និងភាពខុសទំនងទេឬ? ពួកប្រធានបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ីនៃសាសនាយូដា សុទ្ធតែអាចបកស្រាយព្រះគម្ពីរបាន ចុះហេតុអ្វីបានជាពួកគេនៅតែវិនិច្ឆ័យ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ ហើយឆ្កាងទ្រង់ទៀត? តើនេះជាបញ្ហាអ្វីទៅ? នៅពេលព្រះអម្ចាស់យេស៊ូវលេចមក និងធ្វើកិច្ចការ ព្រះអង្គបានផ្សាយយ៉ាងហោចណាស់ក៏បីឆ្នាំដែរ ហើយរាល់អ្វីៗដែលព្រះអង្គបានសម្ដែងចេញ សុទ្ធតែជាសេចក្ដីពិត។ ប៉ុន្តែ ទោះបីជាសាសន៍យូដាទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមានព្រះចេស្ដា និងសិទ្ធិអំណាចក៏ដោយ ក៏ពួកគេមិនបានស្វែងរក ឬពិនិត្យពិច័យសូម្បីតែបន្តិចសោះឡើយ ហើយពួកគេក៏មិនបានទទួលយកសេចក្ដីពិតដែលព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញនោះដែរ។ ពួកគេថែមទាំងថ្កោលទោស បៀតបៀន និងចាប់ចងព្រះអម្ចាស់យេស៊ូវយ៉ាងឆ្កួតលីលា ដោយចចេសចង់បោះដែកគោលឆ្កាងព្រះអង្គលើឈើឆ្កាងឱ្យទាល់តែបាន។ ពួកប្រធានបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ីនៃសាសនាយូដា សុទ្ធតែបានបកស្រាយព្រះគម្ពីរជារឿយៗ។ ក្នុងក្រសែភ្នែកអ្នកដទៃ ពួកគេសុទ្ធតែយល់ព្រះគម្ពីរ និងស្គាល់ព្រះជាម្ចាស់។ ចុះហេតុអ្វីក៏បែរជាពួកគេទៅវិញ ដែលជាអ្នកឆ្កាងព្រះអម្ចាស់យេស៊ូវនៅលើឈើឆ្កាង? ផ្អែកលើការពិតនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានមួយបានថា៖ អ្នកដែលចេះបកស្រាយព្រះគម្ពីរ មិនប្រាកដថាស្គាល់ព្រះជាម្ចាស់ឡើយ ឬចុះចូលនឹងព្រះជាម្ចាស់ ពីព្រោះពួកគេពិតជាប្រភេទមនុស្សដែលនឹងឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង។

សព្វថ្ងៃនេះ ពួកគ្រូគង្វាល និងចាស់ទុំទាំងនេះនៅក្នុងពិភពសាសនា ក៏ចេះបកស្រាយព្រះគម្ពីរដែរ ប៉ុន្តែ តើពួកគេពិតជាស្គាល់ព្រះជាម្ចាស់មែនឬទេ? តើពួកគេជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ ឬទាស់ទទឹងនឹងព្រះអង្គ? តើយើងគួរតែវែកញែករឿងនេះដោយរបៀបណា? ដំបូង យើងត្រូវតែមើលឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនរណាក៏អាចអានបាននៅលើអ៊ីនធឺណិត។ តើពួកគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនា មានអាកប្បកិរិយាយ៉ាងណាពិតប្រាកដ ចំពោះព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា? តើមានប៉ុន្មាននាក់ក្នុងចំណោមពួកគេ ដែលពិនិត្យពិច័យពីផ្លូវពិត? តើមានប៉ុន្មាននាក់ដែលនៅតែថ្កោលទោស និងទាស់ទទឹង? តើមានប៉ុន្មាននាក់ទៀតដែលគ្រាន់តែឈរមើល ដោយមិនទទួលយក ហើយក៏មិនទាស់ទទឹង? ការដែលព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិត គឺបើកសម្ដែងពីមនុស្សយ៉ាងខ្លាំង នៅចំពោះសេចក្ដីពិត មនុស្សគ្រប់គ្នាត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរៀងៗខ្លួន។ តាមពិតទៅ មិនសូវមានអ្នកពិនិត្យពិច័យពីផ្លូវពិតទេ ពេលប្រឈមមុខនឹងសេចក្ដីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ ហើយមានអ្នកដែលទាស់ទទឹង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាច្រើនរាប់មិនអស់។ នេះជាការពិតមួយដែលយើងទាំងអស់គ្នាអាចមើលឃើញ។ មិនត្រឹមតែគ្រូគង្វាល និងចាស់ទុំខ្លួនឯងមិនពិនិត្យពិច័យ ឬទទួលយកផ្លូវពិតប៉ុណ្ណោះទេ ពួកគេថែមទាំងរារាំងអ្នកជឿ មិនឱ្យពិនិត្យពិច័យ និងទទួលយកទៀតផង។ ពួកគេមិនផ្តល់សេរីភាពខាងជំនឿឱ្យអ្នកជឿឡើយ ហើយពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីដាក់អន្ទាក់ និងគ្រប់គ្រងពួកគេ ដោយបង្ខំហាមឃាត់អ្នកជឿមិនឱ្យអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនឱ្យរៀបចំទទួលអ្នកដែលធ្វើបន្ទាល់អំពីព្រះដ៏មានគ្រប់ព្រះចេស្ដា និងមិនឱ្យពិនិត្យពិច័យពីផ្លូវពិតឡើយ។ អ្នកដឹកនាំនៃពិភពសាសនាទាំងនេះ ប្រព្រឹត្តដោយគ្មានវិចារណញ្ញាណសោះឡើយ។ ពួកគេខិតខំយ៉ាងខ្លាំង ដើម្បីថ្កោលទោសការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ តើនេះមិនមែនជាការទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ? តើពួកគេមិនបានប្រព្រឹត្តអំពើបាបនៃការប្រមាថព្រះវិញ្ញាណបរិសុទ្ធទេឬ? ដោយផ្អែកលើការពិតដែលថា គ្រូគង្វាល និងចាស់ទុំនៃពិភពសាសនារារាំងអ្នកជឿមិនឱ្យពិនិត្យពិច័យពីផ្លូវពិត ហើយថែមទាំងបកស្រាយព្រះគម្ពីរខុស ដើម្បីបំភាន់ ដាក់អន្ទាក់ និងគ្រប់គ្រងអ្នកជឿទៀតនោះ យើងអាចមើលឃើញថា ទោះបីជាពួកគេយល់ពីពាក្យពេចន៍ និងគោលលទ្ធិខ្លះៗនៃព្រះគម្ពីរក៏ដោយ ក៏ពួកគេមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះឡើយ។ នេះក៏ព្រោះតែទង្វើ និងការប្រព្រឹត្តរបស់ពួកគេ បានបំពានព្រះគម្ពីរយ៉ាងធ្ងន់ធ្ងរទៅហើយ ហើយរឹតតែបំពានសេចក្ដីពិតទៅទៀត។ ដូច្នេះ តើពួកគេជាអ្នកបម្រើល្អ ឬជាអ្នកបម្រើអាក្រក់? ទោះបីជានរណានិយាយយ៉ាងណាក៏ដោយ ពួកគេដាច់ខាតមិនមែនជាអ្នកដែលស្គាល់ព្រះជាម្ចាស់ឡើយ នោះគឺពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយនឹងបោះដែកគោលឆ្កាងព្រះអង្គលើឈើឆ្កាងម្ដងទៀត។ ហេតុនេះ ពួកគ្រូគង្វាលសាសនាសុទ្ធតែជាអ្នកគង្វាលក្លែងក្លាយ និងជាអ្នកបម្រើអាក្រក់ ពួកគេដាច់ខាតមិនមែនជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យឡើយ។ ជាការពិតណាស់ ការដែលយើងនិយាយបែបនេះ គឺមានមូលដ្ឋានពីព្រះគម្ពីរ ហើយយើងមានព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវជាភស្តុតាង។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៥)។ ចេញពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ យើងអាចមើលឃើញយ៉ាងច្បាស់ថា ទោះបីជាគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនាអាចអធិប្បាយ និងធ្វើកិច្ចការក៏ដោយ ក៏ព្រះអម្ចាស់មិនទទួលស្គាល់ពួកគេឡើយ តែព្រះអង្គបែរជាថ្កោលទោសពួកគេថាជាពួកអ្នកប្រព្រឹត្តអំពើអាក្រក់ទៅវិញ។ តើនេះដោយសារអ្វីទៅ? គឺដោយសារតែពួកគេបានប្រព្រឹត្តអំពើអាក្រក់ច្រើនពេកហើយ។ ពួកគេបានធ្វើបាប និងបំផ្លាញអ្នកជឿ ដោយធ្វើឱ្យមនុស្សជាច្រើនក្លាយជាកូនចៅនរក ក្រោយពេលចូលក្នុងពួកជំនុំរបស់ពួកគេ។ តើសម្ដីនេះគួរមានការពន្យល់យ៉ាងដូចម្ដេច? ហេតុអ្វីបានជាចូលហើយ បែរជាក្លាយជាកូនចៅនរកទៅវិញ? គឺដោយសារតែ ទោះបីជាជឿលើព្រះអម្ចាស់នៅក្នុងសាសនាក៏ដោយ ក៏ត្រូវបានគ្រូគង្វាល និងចាស់ទុំបំភាន់ រឹតត្បិត និងចងរឹតពួកគេ នៅពេលដែលព្រះអង្គយាងត្រលប់មកវិញ។ ពួកគេគ្រាន់តែប្រកាន់ខ្ជាប់ការជឿលើព្រះអម្ចាស់នៅក្នុងសាសនា ប៉ុន្តែមិនទទួលយកការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ឬកិច្ចការនៃការជំនុំជម្រះដែលព្រះអង្គធ្វើនៅគ្រាចុងក្រោយឡើយ។ ពេលនោះ ពួកគេក្លាយជាមនុស្សដែលបដិសេធ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ជម្រុះពួកគេចោល។ តើការនេះមិនធ្វើឱ្យពួកគេក្លាយជាកូនចៅនរកទេឬ? មនុស្សទាំងនេះត្រូវបានធ្វើបាប និងបំផ្លាញដោយគ្រូគង្វាល និងចាស់ទុំ។ នេះពិតជាបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមែន៖ «ចូរបណ្ដោយពួកគេទៅចុះ! ពួកគេជាអ្នកដឹកនាំមនុស្សខ្វាក់ដែលខ្លួនក៏ខ្វាក់ដែរ។ បើអ្នកខ្វាក់ដឹកនាំអ្នកខ្វាក់ នោះអ្នកទាំងពីរគង់តែធ្លាក់រណ្ដៅមិនខាន» (ម៉ាថាយ ១៥:១៤)។ ហេតុនេះ ប្រសិនបើគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនាមិនអនុញ្ញាតឱ្យមនុស្សពិនិត្យពិច័យពីផ្លូវពិត ហើយបែរជាបំភាន់ និងដាក់អន្ទាក់មនុស្ស ថែមទាំងប្រឌិតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន បង្ខូចកេរ្តិ៍ឈ្មោះ និងថ្កោលទោសពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត នោះពួកគេគឺជាអ្នកដែលមានបាបដ៏ធ្ងន់ធ្ងរហើយ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ ហើយលទ្ធផលចុងក្រោយរបស់ពួកគេ ច្បាស់ជានឹងត្រូវហិនវិនាសមិនខាន។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែគ្មាននរណាម្នាក់អាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សថោកទាប គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀន 'ព្រះជាម្ចាស់'។ ពួកគេគឺជាមនុស្សដែលកាន់ទង់របស់ព្រះជាម្ចាស់ តែមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ ដែលកាន់ស្លាកជឿលើព្រះជាម្ចាស់ ក្នុងពេលដែលកំពុងស៊ីសាច់ និងហុតឈាមមនុស្សទៅវិញ។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សអាក្រក់ដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារំខានដល់ការធ្វើដំណើររបស់មនុស្សទៅកាន់ផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់មនុស្សដែលស្វែងរកព្រះជាម្ចាស់ផង» («អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប្រសិនបើមនុស្សមិនដែលរៀនវែកញែកពីពួកគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនាទេ តែងតែជឿតាមសម្ដីពួកគេ ហើយតែងតែត្រូវបានពួកគេរឹតត្បិត និងចងរឹតជានិច្ច នោះពួកគេគឺជាស្រីក្រមុំល្ងីល្ងើបំផុតហើយ។ ឱកាសក្នុងការទទួលបានសេចក្ដីសង្គ្រោះរបស់ពួកគេនឹងត្រូវបានបំផ្លាញទាំងស្រុងដោយពួកគ្រូគង្វាល និងចាស់ទុំ ហើយពួកគេនឹងធ្លាក់ទៅក្នុងសេចក្ដីងងឹត ទាំងទ្រហោយំ និងសង្កៀតធ្មេញ។ សាកគិតមើល តើពួកគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនាអាចទទួលស្វាគមន៍ព្រះអម្ចាស់បានដែរឬទេ? តើព្រះអម្ចាស់នឹងប្រទានការបើកសម្ដែងដល់ពួកគេមុនគេ នៅពេលដែលព្រះអង្គយាងមកដែរឬទេ? ពិតណាស់ គឺមិនមែនទេ។ ប្រសិនបើអ្នករាល់គ្នាយល់ច្បាស់ថា គ្រូគង្វាល និងចាស់ទុំនៃពិភពសាសនា គឺជាពួកទទឹងនឹងព្រះគ្រីស្ទដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងជាពួកអារក្សដែលរារាំងមនុស្សមិនឱ្យពិនិត្យពិច័យពីផ្លូវពិតនោះ តើអ្នករាល់គ្នានៅតែអាចជឿពាក្យរបស់អារក្សដែលថា «បើសិនជាពិភពសាសនាថ្កោលទោសផ្លូវណាមួយ នោះវាមិនមែនជាផ្លូវពិតឡើយ» ទៀតឬ? ប្រសិនបើអ្នករាល់គ្នានៅតែជឿជាក់ថា ពួកគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនាអាចដឹកនាំមនុស្សចូលទៅក្នុងនគរស្ថានសួគ៌ ព្រមទាំងស្ដាប់តាមសម្ដី និងចុះចូលនឹងពួកគេដោយគ្មានលក្ខខណ្ឌ ហើយទីបំផុតក៏បដិសេធផ្លូវពិត និងបដិសេធការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវនោះ តើអ្នករាល់គ្នាមិនមែនជាមនុស្សល្ងង់បំផុតទេឬ? សំណួរនេះពិតជាស័ក្តិសមឱ្យយើងឆ្លុះបញ្ចាំងមែន!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិ ចុះហេតុអ្វីក៏ទ្រង់ធ្វើកិច្ចការជំនុំជម្រះ ពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ?

២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស ត្រូវគេឆ្កាង ដើម្បីប្រោសលោះអំពើបាបមនុស្សជាតិ ដោយធ្វើជាដង្វាយលោះបាប...

នៅពេលដែលទ្រង់បានមានបន្ទូលនៅលើឈើឆ្កាងថា «វាចប់សព្វគ្រប់ហើយ» តើព្រះអម្ចាស់យេស៊ូវចង់មានន័យថាម៉េច?

អ្នកដែលជឿលើព្រះអម្ចាស់គិតថា ពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់ចង់មានបន្ទូលថា...

តើនរណាអាចសង្គ្រោះមនុស្សជាតិ និងផ្លាស់ប្តូរវាសនារបស់យើងបាន?

ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...

តើការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការក្បត់ព្រះអម្ចាស់យេស៊ូវមែនឬទេ?

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយកំពុងធ្វើកិច្ចការនៅគ្រាចុងក្រោយ ដោយសម្ដែងចេញព្រះបន្ទូលជាងដប់លានពាក្យ។ មនុស្សជាច្រើន...

Leave a Reply