តើអ្វីទៅជា ការយកកំណើតជាមនុស្ស?

24-11-2021

យើងគ្រប់គ្នាសុទ្ធតែដឹងថា កាលពីពីរពាន់ឆ្នាំមុន ព្រះបានយាងមកកាន់ផែនដីយកកំណើតជាមនុស្សជាព្រះអម្ចាស់យេស៊ូវ ដើម្បីប្រោសលោះមនុស្សជាតិ និងបានប្រកាសថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ទ្រង់ក៏សម្ដែងចេញសេចក្តីពិតជាច្រើនផងដែរ ហើយដើម្បីបញ្ចប់កិច្ចការប្រោសលោះ ទ្រង់បានជាប់នៅលើឈើឆ្កាង ជាតង្វាយលោះបាបរបស់មនុស្សជាតិ ដោយបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងចាប់ផ្ដើមយុគសម័យនៃព្រះគុណ។ នេះជាកិច្ចការដែលបានធ្វើ ដើម្បីប្រោសលោះមនុស្សជាតិនៅលើកទីមួយដែលព្រះយកកំណើតជាមនុស្ស។ ទោះបីសាសនាយូដាព្យាយាមយ៉ាងខ្លាំងដើម្បីថ្កោលទោសព្រះអម្ចាស់យេស៊ូវ និងបានចូលដៃជាមួយរដ្ឋាភិបាលរ៉ូម៉ាំង ដើម្បីឆ្កាងទ្រង់ក៏ដោយ ក៏ពីរពាន់ឆ្នាំក្រោយមក ដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវបានសាយភាយទៅគ្រប់ច្រកល្ហកនៃផែនដីដែរ។ ការនេះបញ្ជាក់ថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះដែលយកកំណើតជាមនុស្ស ជាព្រះដ៏ពិតមួយអង្គ និងជាព្រះអាទិករដែលបានលេចមកធ្វើការនៅក្នុងសាច់ឈាម។ តែមនុស្សជាច្រើនមិនទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវជាព្រះដែលយកកំណើតជាមនុស្សឡើយ។ ពួកគេបែរជាចាត់ទុកព្រះអម្ចាស់យេស៊ូវជាមនុស្សសាមញ្ញម្នាក់ទៅវិញ។ សូម្បីតែគ្រូគង្វាលជាច្រើននៅក្នុងសាសនាក៏មិនទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ដែរ ហើយគ្រាន់តែគិតថា ទ្រង់ជាបុត្រាស្ងួនភ្ញារបស់ព្រះប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទោះបីមានអ្នកជឿលើព្រះអម្ចាស់រាប់មិនអស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលដឹងថា ព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ ហើយគ្មាននរណាដឹងអត្ថន័យ និងគុណតម្លៃនៃគ្រប់ទាំងសេចក្តីពិតដែលព្រះអម្ចាស់យេស៊ូវសម្ដែងចេញដែរ។ ដូច្នេះ ទាក់ទងនឹងការស្វាគមន៍ព្រះអម្ចាស់ មនុស្សជាច្រើនបានធ្លាក់ក្នុងមហន្តរាយ ដោយសារគេមិនអាចឮព្រះសូរសៀងព្រះជាម្ចាស់។ សម្រាប់អ្នកមិនអាចឮព្រះសូរសៀងព្រះជាម្ចាស់ ទោះបីពីសម្បកក្រៅ ពួកគេហាក់ជឿយ៉ាងឆេះឆួលក៏ដោយ បើគេបានឃើញរូបអង្គបុត្រមនុស្សនៅក្នុងព្រះអម្ចាស់យេស៊ូវ តើគេពិតជាអាចបន្តជឿលើព្រះអម្ចាស់ និងដើរតាមទ្រង់ដែរឬទេ? តើគេនឹងអាចថ្កោលទោសព្រះអម្ចាស់យេស៊ូវជាមនុស្សសាមញ្ញ ហើយបដិសេធទ្រង់ជាព្រះជាម្ចាស់ទេ? បើគេបានឮព្រះអម្ចាស់យេស៊ូវសម្ដែងចេញសេចក្តីពិតជាច្រើននាពេលសព្វថ្ងៃ តើគេនឹងនៅតែអាចថ្កោលទោសព្រះអម្ចាស់យេស៊ូវសម្រាប់ការនិយាយប្រមាថ និងឆ្កាងទ្រង់ម្ដងទៀតដែរឬទេ? ដោយផ្អែកលើការពិតនៃការថ្កោលទោសរបស់ពួកផារីស៊ីចំពោះព្រះអម្ចាស់យេស៊ូវ យើងអាចនិយាយយ៉ាងប្រាកដថា បើអស់អ្នកជឿលើព្រះអម្ចាស់សព្វថ្ងៃបានឃើញទ្រង់នៅក្នុងរូបអង្គដើមជាបុត្រមនុស្ស មនុស្សជាច្រើននឹងទំនងជារត់ចេញ មនុស្សកាន់តែច្រើននឹងវិនិច្ឆ័យ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវដូចពួកផារិស៊ី និងឆ្កាងទ្រង់សាជាថ្មីមិនខាន។ អ្នកខ្លះនឹងជំទាស់ ពេលខ្ញុំលើកឡើងបែបនេះ ប៉ុន្តែ គ្រប់យ៉ាងដែលខ្ញុំនិយាយសុទ្ធតែជាការពិត។ ច្បាស់ណាស់ ដោយសារមនុស្សជាតិពុករលួយយ៉ាងខ្លាំង ហើយពឹងលើភ្នែកសម្រាប់សេចក្តីជំនឿលើព្រះជាម្ចាស់ ថាគ្មាននរណាម្នាក់អាចដឹងថា បុត្រមនុស្សដែលយកកំណើតជាមនុស្សជាការលេចមករបស់ព្រះជាម្ចាស់ឡើយ។ វាបង្ហាញយើងថា ការយកកំណើតជាមនុស្សគឺជាអាថ៌កំបាំងដ៏ធំមួយ។ អស់រយៈពេលរាប់ពាន់ឆ្នាំ គ្មាននរណាម្នាក់អាចយល់ពីទិដ្ឋភាពនៃសេចក្តីពិតនេះឡើយ។ ទោះបីអ្នកជឿដឹងថា ព្រះអម្ចាស់យេស៊ូវជាព្រះដែលយកកំណើតជាមនុស្សក៏ដោយ ក៏គ្មាននរណាម្នាក់អាចពន្យល់យ៉ាងច្បាស់ថាអ្វីជាការយកកំណើតជាមនុស្ស និងរបៀបដែលយើងគួរតែយល់ពីព្រះដែលយកកំណើតជាមនុស្សដែរ។

ដូច្នេះ ម៉េចក៏ព្រះជាម្ចាស់សម្រេចយកកំណើតជាមនុស្សនៅក្នុងសាច់ឈាម ដើម្បីលេចមក និងធ្វើការ? និយាយឱ្យចំទៅ សេចក្តីពុករលួយរបស់មនុស្សជាតិតម្រូវឱ្យព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្ស ដើម្បីធ្វើកិច្ចការសង្រ្គោះ។ ម្យ៉ាងទៀត មានតែការយាងមកយកកំណើតជាមនុស្សទេ ទើបអាចសង្រ្គោះមនុស្សជាតិបានទាំងស្រុង។ ព្រះបានយាងមកយកកំណើតជាមនុស្សចំនួនពីរដង ដើម្បីប្រោសលោះ និងសង្រ្គោះមនុស្សជាតិ។ ព្រះអម្ចាស់យេស៊ូវគឺជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់បានយាងមក ដើម្បីធ្វើកិច្ចការប្រោសលោះ។ អ្នកខ្លះអាចសួរថា ហេតុអ្វីព្រះមិនប្រើមនុស្ស ដើម្បីធ្វើកិច្ចការប្រោសលោះទៅ? ហេតុអ្វីព្រះត្រូវយកកំណើតជាមនុស្ស? គឺដោយសារគ្រប់សមាជិកនៃមនុស្សជាតិដ៏ពុករលួយមានអំពើបាប យើងគ្រប់គ្នាជាមនុស្សមានបាប មានន័យថា វាគ្មានតង្វាយលោះបាបដែលមានគុណសម្បត្តិគ្រប់គ្រាន់ទេ។ មានតែបុត្រមនុស្សដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបគ្មានបាប ដូចនេះ ព្រះបានយកកំណើតជាបុត្រមនុស្ស ដើម្បីធ្វើកិច្ចការប្រោសលោះដោយផ្ទាល់។ មានតែបែបនេះទេ ទើបបង្ហាញពីសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ បំពាក់មុខសាតាំងទាំងស្រុង និងមិនទុកឱ្យវាមានមូលដ្ឋាន ដើម្បីចោទប្រកាន់ព្រះជាម្ចាស់។ ការនេះក៏អនុញ្ញាតឱ្យមនុស្សជាតិស្គាល់ពីក្តីស្រឡាញ់ និងក្តីមេត្តាដ៏ស្មោះត្រង់របស់ព្រះសម្រាប់គេផងដែរ។ ពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការប្រោសលោះ ទ្រង់បានថ្លែងទំនាយថា ទ្រង់នឹងយាងមកម្ដងទៀត។ សព្វថ្ងៃនេះ ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ហើយទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើន និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធសេចក្តីពុករលួយរបស់មនុស្ស ដើម្បីសង្រ្គោះមនុស្សជាតិទាំងស្រុងពីអំពើបាប និងអំណាចរបស់សាតាំង និងដើម្បីនាំមនុស្សជាតិទៅកាន់វាសនាដ៏ស្រស់ស្អាតមួយ។ តែអ្វីដែលមិនបានរំពឹងទុកនោះគឺថា ទោះបីព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើនក៏ដោយ ក៏ទ្រង់នៅតែរងការប្រឆាំង និងការថ្កោលទោសយ៉ាងខ្លាំងពីកម្លាំងនៃពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនា ដែលថែមទាំងចូលដៃជាមួយបក្សកុម្មុយនីស្តចិនដែលកាន់អំណាច ក្នុងចេតនារារាំង បំផ្លាញ និងហាមឃាត់ការលេចមក និងកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេខំប្រឹងយ៉ាងខ្លាំង ដើម្បីបដិសេធថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការលេចមកនៃព្រះដែលយកកំណើតជាមនុស្ស ហើយក៏ថ្កោលទោស និងប្រមាថព្រះដ៏មានគ្រប់ព្រះចេស្ដាថាជាមនុស្សសាមញ្ញម្នាក់ផងដែរ ដែលលាតត្រដាងទាំងស្រុងពីមុខមាត់ដ៏អាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនា ជាអ្នកដែលស្អប់សេចក្តីពិត និងប្រឆាំងព្រះជាម្ចាស់។ បើយើងក្រឡេកមើលកាលពីពីរពាន់ឆ្នាំមុន យើងឃើញថា ពួកសម្ដេចសង្ឃ ពួកអាចារ្យ និងពួកផារិស៊ីនៃសាសនាយូដា នឹងសុខចិត្តស្លាប់ ជាជាងទទួលយកព្រះអម្ចាស់យេស៊ូវជាព្រះមែស្ស៊ី។ ពួកគេបានចាត់ទុកព្រះអម្ចាស់យេស៊ូវជាមនុស្សសាមញ្ញម្នាក់ ដែលបាននិយាយប្រមាថព្រះ ពួកគេបានធ្វើអ្វីគ្រប់យ៉ាង ដើម្បីប្រឆាំង ថ្កោលទោស និងប្រមាថព្រះអម្ចាស់យេស៊ូវ ហើយនៅទីបំផុត ពួកគេក៏បានឆ្កាងទ្រង់ ដោយប្រព្រឹត្តបទឧក្រិដ្ឋដ៏យង់ឃ្នងមួយ ដែលនាំឱ្យព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោសពួកគេ។ សព្វថ្ងៃ ព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើការនៅក្នុងរូបអង្គជាបុត្រមនុស្ស។ មនុស្សជាច្រើនបានឃើញថា ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញគឺជាសេចក្តីពិត ពួកគេបានឮព្រះសូរសៀងរបស់ព្រះ ហើយពួកគេគ្រប់គ្នាបានទទួលយកយ៉ាងរីករាយនូវកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះ និងបានស្វាគមន៍ព្រះអម្ចាស់។ យ៉ាងណាមិញ មានមនុស្សជាច្រើនទៀតដែលមិនស្គាល់ព្រះដែលយកកំណើតជាមនុស្ស ដែលនៅតែចាត់ទុកព្រះដ៏មានគ្រប់ព្រះចេស្ដាជាមនុស្សសាមញ្ញម្នាក់ ហើយក៏វិនិច្ឆ័យ និងថ្កោលទោសអស់អ្នកដែលទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយនិយាយថា ពួកគេជឿលើមនុស្សសាមញ្ញម្នាក់ផងដែរ។ មនុស្សទាំងនេះគិតថា ពួកគេយល់ព្រះគម្ពីរ ដូច្នេះ ពួកគេមិនព្រមសិក្សាពីផ្លូវពិត ហើយថ្កោលទោស និងប្រឆាំងផ្គាប់មុខចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រព្រឹត្តអំពើបាបនៃការឆ្កាងព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ ហេតុអ្វីការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះត្រូវបានមនុស្សថ្កោលទោស និងបដិសេធ? គឺដោយសារតែមនុស្សមិនស្គាល់ព្រះជាម្ចាស់ មិនយល់ថាអ្វីជាសេចក្តីពិត ហើយថែមទាំងមិនសូវយល់ពីអាថ៌កំបាំងដ៏ធំនៃការយកកំណើតជាមនុស្ស។ វាក៏ដោយសារតែមនុស្សត្រូវបានពុករលួយយ៉ាងខ្លាំង និងមានធម្មជាតិបែបសាតាំងផងដែរ។ ពួកគេមិនគ្រាន់តែខ្ពើម និងស្អប់សេចក្តីពិតប៉ុណ្ណោះទេ ពួកគេក៏ប្រឆាំងយ៉ាងខ្លាំងចំពោះព្រះ និងគ្មានការកោតខ្លាចទាល់តែសោះផងដែរ។ ជាការពិត មានអ្នកជឿស៊ប់លើព្រះជាម្ចាស់ខ្លះ ដែលបានចាញ់បញ្ឆោតបក្សកុម្មុយនីស្តចិន ស្ដេចនៃពួកអារក្ស និងកម្លាំងទទឹងនឹងព្រះគ្រីស្ទខាងសាសនា ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ និងបានដើរតាមផ្លូវនៃការប្រឆាំងព្រះជាម្ចាស់។ ហេតុផលសម្រាប់បរាជ័យរបស់ពួកគេគឺជាការខ្វះចំណេះដឹងអំពីការយកកំណើតជាមនុស្ស និងសេចក្តីពិត ដូច្នេះ ពួកគេមិនអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះឡើយ ហើយបែរជាចាត់ទុកព្រះដែលយកកំណើតជាមនុស្សជាមនុស្សសាមញ្ញម្នាក់ ក៏ដូចជាថ្កោលទោស និងប្រមាថទ្រង់ទៅវិញ។ នេះស្ដែងឱ្យឃើញថា ការយល់ដឹងពីសេចក្តីពិតអំពីការយកកំណើតជាមនុស្ស ពិតជាសំខាន់ណាស់សម្រាប់យើង ដើម្បីស្វាគមន៍ព្រះអម្ចាស់ និងត្រូវបានលើកឡើងចូលទៅក្នុងនគរស្ថានសួគ៌។ វាជាបញ្ហាដ៏សំខាន់មួយទាក់ទងនឹងវាសនាចុងក្រោយរបស់យើង។

មនុស្សជាច្រើននឹងសួរថា ដោយសារតែព្រះអម្ចាស់យេស៊ូវជាព្រះដែលយកកំណើតជាមនុស្ស និងបានធ្វើកិច្ចការប្រោសលោះ ហើយមនុស្សជាតិក៏បានសង្រ្គោះ និងបែរទៅរកព្រះជាម្ចាស់រួចហើយ ចុះហេតុអ្វីព្រះនៅតែត្រូវយាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការជំនុំជម្រះ និងសង្រ្គោះមនុស្សជាតិទៀត? វាមានអត្ថន័យដ៏ជ្រាលជ្រៅមួយនៅក្នុងការនេះ។ និយាយឱ្យចំទៅ ការដែលព្រះយកកំណើតជាមនុស្ស ពីរលើក ដើម្បីប្រោសលោះមនុស្សជាតិ ហើយក្រោយមក បន្សុទ្ធ និងសង្រ្គោះយើងយ៉ាងពេញលេញ ត្រូវបានកំណត់ទុកជាមុនដោយព្រះ តាំងពីមុនពិភពលោកត្រូវបានបង្កើតមកទៅទៀត។ មានសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរដែលចែងថា ព្រះជាម្ចាស់នឹងយាងមកយកកំណើតជាមនុស្សក្នុងនាមជាបុត្រមនុស្សចំនួនពីរលើក។ លើកទីមួយ តាមរយៈការឆ្កាងជាតង្វាយលោះបាប ទ្រង់បានបញ្ចប់កិច្ចការប្រោសលោះ ដើម្បីអត់ទោសដល់អំពើបាបរបស់មនុស្ស ប៉ុន្តែ មនុស្សមិនបានរួចផុតពីអំពើបាប និងទទួលបានភាពបរិសុទ្ធឡើយ។ លើកទីពីរ តាមរយៈការសម្ដែងចេញសេចក្តីពិត និងកិច្ចការជំនុំជម្រះ ទ្រង់នឹងបន្សុទ្ធមនុស្សជាតិយ៉ាងពេញលេញ សង្រ្គោះមនុស្សជាតិទាំងស្រុងពីអំពើបាប និងឥទ្ធិពលរបស់សាតាំង បិទបញ្ចប់យុគសម័យ ហើយនាំមនុស្សជាតិចូលទៅកាន់វាសនាដ៏ស្រស់បំព្រងមួយ។ ដូចនេះ ការយកកំណើតជាមនុស្សទាំងពីរលើក គឺដើម្បីប្រោសលោះមនុស្សជាតិ ហើយក្រោយមក សង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ។ ព្រះយាងមកយកកំណើតជាមនុស្សពីរលើក ដើម្បីបញ្ចប់ផែនការគ្រប់គ្រងរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិ។ សព្វថ្ងៃនេះ កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានយកឈ្នះ និងប្រោសឱ្យគ្រប់លក្ខណ៍នូវមនុស្សមួយក្រុមឱ្យក្លាយជាអ្នកមានជ័យជម្នះ ព្រះជាម្ចាស់បានបំបាក់សាតាំង និងទទួលបានសិរីល្អ គឺអាចនិយាយបានថា ព្រះបានបញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ទ្រង់។ ទាំងនេះជាអ្វីដែលព្រះបានធ្វើរួចហើយ។ ឥឡូវនេះ យើងអាចមើលឃើញពីភាពសំខាន់ដ៏អស្ចារ្យអំពីការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ម្យ៉ាង វាបានបញ្ចប់យុគសម័យចាស់ គឺយុគសម័យនៃព្រះគុណ ហើយចាប់ផ្ដើមយុគសម័យថ្មី ដែលជាយុគសម័យនៃនគរព្រះ។ ម្យ៉ាងទៀត វាបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង ហើយនាំមនុស្សជាតិទៅកាន់វាសនាដ៏ស្រស់បំព្រងមួយ។ ទាំងកិច្ចការប្រោសលោះ និងកិច្ចការជំនុំជម្រះសុទ្ធតែត្រូវបានសម្រេចដោយព្រះដែលយកកំណើតជាមនុស្ស ដូច្នេះ ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ពិតជាមានភាពសំខាន់យ៉ាងជ្រាលជ្រៅណាស់។ សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើន និងបានធ្វើកិច្ចការដ៏អស្ចារ្យបែបនេះនៅក្នុងពិភពលោករបស់យើង ហេតុអ្វីនៅតែមានមនុស្សជាច្រើនមិនដឹងពីកិច្ចការរបស់ព្រះដូច្នេះ? មនុស្សជាច្រើននៅតែមិនព្រមទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះដែលយកកំណើតជាមនុស្ស នៅតែប្រកាន់ខ្ជាប់នឹងសញ្ញាណសាសនា ជឿថាមានតែព្រះអម្ចាស់យេស៊ូវទេ ទើបជាព្រះជាម្ចាស់ និងនៅតែទទូចថា មានតែតាមរយៈការប្រកាន់ខ្ជាប់តាមព្រះគម្ពីរប៉ុណ្ណោះ ទើបយើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ អីក៏ល្ងីល្ងើ និងល្ងង់ខ្លៅយ៉ាងនេះ! តើមនុស្សល្ងីល្ងើបែបនេះអាចឮព្រះសូរសៀងរបស់ព្រះម្ដេចកើតទៅ? តើពួកគេអាចរកឃើញគ្រប់ទាំងសេចក្តីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញយ៉ាងដូចម្ដេច? នៅទីបំផុត នេះដោយសារតែមនុស្សខ្វះនូវចំណេះដឹងអំពីព្រះដែលយកកំណើតជាមនុស្ស និងមិនអាចស្គាល់ព្រះសូរសៀងរបស់ព្រះ ដូច្នេះ ពួកគេមិនអាចត្រូវបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះបានឡើយ។ មនុស្សល្ងង់ខ្លៅទាំងនេះ ស្ត្រីព្រហ្មចារីដ៏ល្ងីល្ងើទាំងនេះ នឹងមិនដែលទទួលបានការយល់ព្រមពីព្រះឡើយ មិនថាពួកគេបានជឿរយៈពេលប៉ុន្មានឆ្នាំឡើយ។ ច្បាស់ណាស់ បើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ ចំណេះដឹងអំពីព្រះដែលយកកំណើតជាមនុស្ស និងការយល់ដឹងពីសេចក្តីពិតនៃការយកកំណើតជាមនុស្សពិតជាសំខាន់ណាស់! ដូច្នេះ តើអ្វីទៅជាការយកកំណើតជាមនុស្ស? តើយើងគួរតែយល់យ៉ាងដូចម្ដេចអំពីការយកកំណើតជាមនុស្ស? តើយើងអាចវែកញែកដោយរបៀបណារវាងព្រះគ្រីស្ទដ៏ពិត និងព្រះគ្រីស្ទក្លែងក្លាយ? យើងនឹងយល់ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «'ការយកកំណើតជាមនុស្ស' គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិ នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញ ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្សនៅក្នុងសារជាតិដើមរបស់ទ្រង់» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលគ្រងសាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទមិនមែនជាសាច់ឈាមឡើយ តែទ្រង់គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» («សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឲ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានលក្ខណៈរបស់ព្រះជាម្ចាស់ មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ហើយព្រះប្រាជ្ញាញាណដែលទ្រង់មានក្នុងការអនុវត្ត កិច្ចការរបស់ទ្រង់ ជាប្រាជ្ញាញាណដែលមនុស្សរកយល់មិនដល់ឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឲ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឲ្យមនុស្សមានជីវិតផង» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះចែងយ៉ាងច្បាស់ថា ការយកកំណើតជាមនុស្សជាការដែលព្រះវិញ្ញាណនៃព្រះសម្រេចបាននូវការត្រលប់ជាសាច់ឈាម គឺថា ព្រះវិញ្ញាណនៃព្រះពាក់សាច់ឈាម ដើម្បីត្រលប់ជាមនុស្សសាមញ្ញ រួចក៏លេចមក និងធ្វើការនៅក្នុងពិភពមនុស្ស។ មានន័យថា ព្រះវិញ្ញាណនៃព្រះពាក់សាច់ឈាម និងត្រលប់ជាបុត្រមនុស្ស។ ពីសម្បកក្រៅ ព្រះដែលយកកំណើតជាមនុស្សគឺជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ ជាមនុស្សមិនខ្ពង់ខ្ពស់ ឬអស្ចារ្យឡើយ ដែលបរិភោគ ស្លៀកពាក់ និងធ្វើដំណើរដូចជាមនុស្សសាមញ្ញ និងរស់នៅជាជីវិតធម្មតា។ ទ្រង់ត្រូវបរិភោគ ពេលទ្រង់ឃ្លាន និងត្រូវគេង ពេលទ្រង់អស់កម្លាំង ទ្រង់មានអារម្មណ៍ជាមនុស្សធម្មតា តាមពិត ទ្រង់រស់នៅក្នុងចំណោមមនុស្ស ហើយគ្មាននរណាអាចមើលឃើញថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្សជាក់ស្ដែងឡើយ។ តែទោះបីជាមនុស្សសាមញ្ញធម្មតាម្នាក់ក៏ដោយ ក៏មាននូវភាពខុសគ្នាដ៏ធំមួយរវាងទ្រង់ និងមនុស្សដែលត្រូវបានបង្កើតមកដែរ។ ទ្រង់ជាការយកកំណើតជាមនុស្សរបស់ព្រះ ហើយព្រះវិញ្ញាណនៃព្រះស្ថិតនៅខាងក្នុងទ្រង់។ ទ្រង់មានភាពជាមនុស្សធម្មតា តែក៏មានភាពជាព្រះដ៏ពេញលេញ ដែលអាចមើលឃើញ និងប៉ះពាល់បាន។ វាបង្ហាញជាចម្បងក្នុងការដែលទ្រង់អាចសម្ដែងចេញសេចក្តីពិត និងបើកសម្ដែងអាថ៌កំបាំងនៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។ ទ្រង់អាចសម្ដែង និងធ្វើបន្ទាល់ពីនិស្ស័យព្រះ ពីអ្វីជាកម្មសិទ្ធិនិងលក្ខណៈទ្រង់ ព្រះតម្រិះ និងយោបល់ សេចក្តីស្រឡាញ់ និងសព្វានុភាព ព្រមទាំងប្រាជ្ញាញាណរបស់ព្រះ ដើម្បីឱ្យមនុស្សទាំងអស់អាចដឹង និងយល់ពីព្រះជាម្ចាស់។ ទ្រង់ក៏អាចបើកសម្ដែងគ្រប់ទាំងអាថ៌កំបាំងនៅក្នុងព្រះគម្ពីរផងដែរ មានន័យថា ទ្រង់អាចបើកក្រាំងដែលទាយទុកក្នុងគម្ពីរវិវរណៈ។ នេះបញ្ជាក់ថា ទ្រង់មានភាពជាព្រះពេញលេញមែន។ ពីសម្បកក្រៅ ព្រះគ្រីស្ទជាមនុស្សធម្មតាម្នាក់ តែទ្រង់អាចសម្ដែងចេញនូវសេចក្តីពិតជាច្រើន ដាស់ស្មារតីមនុស្ស និងសង្រ្គោះមនុស្សជាតិពុករលួយពីឥទ្ធិពលរបស់សាតាំង។ បើគ្មានព្រះវិញ្ញាណនៃព្រះដែលគង់ខាងក្នុងពួកគេទេ តើមាននរណាអាចធ្វើកិច្ចការទាំងនេះម្ដេចកើតទៅ? ច្បាស់ណាស់ គ្មានតារា ឬបុគ្គលអស្ចារ្យណាមួយអាចធ្វើរឿងបែបនេះបានទេ ដោយសារតែគ្មានតារា ឬបុគ្គលល្បីល្បាញណាម្នាក់អាចសម្ដែងចេញសេចក្តីពិត។ ពួកគេគ្មានសេចក្តីពិតសោះឡើយ។ ពួកគេមិនអាចសង្រ្គោះខ្លួនឯងបានផង តើធ្វើដូចម្ដេចឱ្យពួកគេអាចសង្រ្គោះមនុស្សជាតិទាំងអស់បានទៅ? ព្រះដែលយកកំណើតជាមនុស្សអាចសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ដែលជាសមត្ថភាពមួយ គ្មានមនុស្សណាមានឡើយ។ សៀវភៅព្រះបន្ទូលលេចមកជាសាច់ឈាម គឺជាព្រះសូរសៀងរបស់ព្រះនៅគ្រាចុងក្រោយ និងជាទីបន្ទាល់អំពីកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ពេលដែលរាស្ត្ររើសតាំងរបស់ព្រះបានដកពិសោធន៍នូវកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះ និងបានទទួលការស្រោចស្រព និងការឃ្វាលពីព្រះដ៏មានគ្រប់ព្រះចេស្ដាដោយផ្ទាល់ព្រះអង្គ ពួកគេគ្រប់គ្នាមានអារម្មណ៍ពីភាពជាក់ស្ដែងដ៏ជ្រាលជ្រៅអំពីកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស។ ព្រះពិតជាគង់នៅក្នុងចំណោមមនុស្ស និងសម្ដែងចេញសេចក្តីពិត ដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់យើង ដើម្បីគាំទ្រ និងផ្គត់ផ្គង់យើង ក៏ដូចជាលាតត្រដាងពីភាពងាកចេញរបស់យើងនៅក្នុងជំនឿលើព្រះជាម្ចាស់ ការដេញតាម និងទស្សនៈខុសឆ្គង និងគ្រប់ទាំងនិស្ស័យបែបសាតាំងដែលមានខាងក្នុងយើង ដើម្បីឱ្យយើងអាចទទួលបានចំណេះដឹង និងការផ្លាស់ប្ដូរ។ ព្រះក៏ប្រាប់យើងពីព្រះទ័យ និងសេចក្តីតម្រូវរបស់ទ្រង់សម្រាប់មនុស្សផងដែរ ដោយផ្ដល់ឱ្យយើងនូវគោលដៅជាក់ស្ដែង និងសុក្រឹតបំផុត ដើម្បីដេញតាម និងគោលការណ៍ដែលត្រូវអនុវត្ត ដើម្បីឱ្យយើងអាចចូលទៅក្នុងតថភាពនៃសេចក្តីពិត ទទួលបានសេចក្តីសង្រ្គោះរបស់ព្រះ និងរួចផុតទាំងស្រុងពីកម្លាំងដ៏ខ្មៅងងឹតរបស់សាតាំង។ អស់អ្នកដែលដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាមានពិសោធន៍យ៉ាងជ្រាលជ្រៅថា បើគ្មានព្រះដែលយកកំណើតជាមនុស្សយាងមកសម្ដែងចេញសេចក្តីពិត ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សទេ ពួកគេនឹងមិនអាចស្គាល់ពីធម្មជាតិនៃបាបរបស់ខ្លួនឡើយ ហើយក៏មិនអាចរួចផុតពីចំណង និងភាពរឹតត្បិតនៃបាបដែរ។ ពួកគេក៏ទទួលស្គាល់ដែរថា មានតែតាមរយៈការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះប៉ុណ្ណោះ ទើបនិស្ស័យពុករលួយរបស់ពួកគេត្រូវបានសម្អាត មានតែជាមួយចំណេះដឹងអំពីនិស្ស័យដ៏សុចរិតរបស់ព្រះប៉ុណ្ណោះ ទើបពួកគេអាចកោតខ្លាចព្រះ និងគេចផុតពីការអាក្រក់ និងមានតែតាមរយៈការរស់នៅតាមព្រះបន្ទូលរបស់ព្រះប៉ុណ្ណោះ ទើបពួកគេអាចសម្ដែងចេញលក្ខណៈជាមនុស្សដ៏ពិតប្រាកដ មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានសេចក្តីសន្យា និងព្រះពររបស់ព្រះ ហើយត្រូវបាននាំចូលទៅក្នុងនគរស្ថានសួគ៌។ សូមពិចារណាការនេះ៖ បើគ្មានព្រះដែលយកកំណើតជាមនុស្សយាងមក និងសម្ដែងចេញនូវសេចក្តីពិតជាច្រើននៅគ្រាចុងក្រោយទេ តើយើងអាចមានឱកាសតែម្ដងក្នុងមួយឆាកជីវិតនេះ ដើម្បីបានការសង្រ្គោះដែរឬទេ? តើយើងអាចទទួលការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះ ហើយរីករាយនឹងព្រះពរដ៏ស្រស់ស្អាតរបស់ព្រះដែរឬទេ? បើគ្មានការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយរបស់ព្រះទេ មនុស្សជាតិទាំងអស់នឹងត្រូវវិនាស ហើយគ្មាននរណាម្នាក់នឹងទទួលបានសេចក្តីសង្រ្គោះឡើយ។ ដូចដែលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាចែងថា «នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឲ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ត្រង់ចំណុចនេះ អ្នកខ្លះអាចសួរថា រូបរាងខាងក្រៅរបស់ព្រះដែលយកកំណើតជាមនុស្សគឺសាមញ្ញ ហើយភាពជាព្រះរបស់ទ្រង់ត្រូវបានលាក់កំបាំងនៅក្នុងសាច់ឈាមរបស់ទ្រង់ ដូច្នេះ បើព្រះជាម្ចាស់បានយាងមក តើយើងអាចស្គាល់ទ្រង់ជាព្រះដែលយកកំណើតជាមនុស្សម្ដេចកើតទៅ? ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបង្ហាញផ្លូវដល់យើង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះ យើងមើលឃើញថា ការស្គាល់ព្រះដែលយកកំណើតជាមនុស្សមិនអាស្រ័យលើរូបរាងរបស់ទ្រង់ទេ ហើយក៏មិនអាស្រ័យលើគ្រួសារដែលទ្រង់ប្រសូតមក ថាតើទ្រង់មានមុខតំណែង ឬអំណាច ឬទ្រង់មានកិត្យានុភាពនៅក្នុងពិភពសាសនានោះឡើយ។ វាមិនអាស្រ័យលើរឿងទាំងនេះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើទ្រង់មានសារជាតិជាព្រះជាម្ចាស់ឬអត់ ថាតើទ្រង់អាចសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ព្រះជាម្ចាស់ ដោយផ្ទាល់ព្រះអង្គឬអត់។ នេះជាធាតុដ៏សំខាន់បំផុត។ បើទ្រង់អាចសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការសង្រ្គោះមនុស្សជាតិ នោះទោះបីទ្រង់បានប្រសូតមកក្នុងគ្រួសារសាមញ្ញ ហើយខ្វះនូវអំណាច និងមុខតំណែងនៅក្នុងសង្គមក៏ដោយ ក៏ទ្រង់ជាព្រះជាម្ចាស់ដែរ។ ដូចនៅក្នុងយុគសម័យនៃព្រះគុណ ពេលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការ ទ្រង់បានប្រសូតនៅក្នុងគ្រួសារសាមញ្ញមួយ យាងចូលក្នុងពិភពលោកក្នុងស្នូកសត្វ ទ្រង់មិនខ្ពស់ ឬមានកម្លាំងខ្លាំងឡើយ ហើយក៏មិនមានឋានៈ ឬអំណាចអ្វីដែរ តែទ្រង់អាចសម្ដែងចេញសេចក្តីពិត ផ្ដល់ឱ្យមនុស្សនូវផ្លូវនៃការប្រែចិត្ត និងអាចអត់ទោសអំពើបាបរបស់មនុស្ស។ អស់អ្នកដែលស្រឡាញ់សេចក្តីពិត ដូចជាសិស្សរបស់ទ្រង់ ពេត្រុស និងយ៉ូហាន បានឃើញនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ និងសេចក្តីពិតដែលទ្រង់សម្ដែងចេញថា ទ្រង់មានព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះ និងបានស្គាល់ព្រះអម្ចាស់យេស៊ូវជាព្រះមែស្ស៊ី ដូច្នេះ ពួកគេបានដើរតាមទ្រង់ និងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់។ សព្វថ្ងៃនេះ ព្រះបានយាងមកកាន់ពិភពរបស់មនុស្ស ដោយយកកំណើតជាមនុស្សម្ដងទៀត ហើយទោះបីពីសម្បកក្រៅ ទ្រង់មើលទៅដូចជាមនុស្សសាមញ្ញម្នាក់ក៏ដោយ ក៏ព្រះដ៏មានគ្រប់ព្រះចេស្ដាអាចសម្ដែងចេញសេចក្តីពិតជាច្រើន និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយដែរ។ មនុស្សជាច្រើននៅគ្រប់ប្រទេស និងគ្រប់ទីកន្លែងបានឃើញសេចក្តីពិតដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា បានស្គាល់ព្រះសូរសៀងរបស់ព្រះ បានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា និងត្រូវបានលើកឡើងទៅចំពោះបល្ល័ង្ករបស់ព្រះ។ ពួកគេបានចាប់ផ្ដើមមានពិសោធន៍នូវការជំនុំជម្រះ និងការវាលផ្ចាលរបស់ព្រះ ហើយបានយល់នូវសេចក្តីពិតខ្លះៗ។ ពួកគេគ្រប់គ្នាមាននូវបទពិសោធ និងទីបន្ទាល់ដ៏អស្ចារ្យ ហើយខំប្រឹងប្រកាសដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ ការពិតបញ្ជាក់ថា មានតែអ្នកដែលអាចសម្ដែងចេញសេចក្តីពិត ជំនុំជម្រះ និងបន្សុទ្ធមនុស្ស ហើយសង្រ្គោះមនុស្សជាតិបានទាំងស្រុងប៉ុណ្ណោះ ទើបជាព្រះគ្រីស្ទ និងជាព្រះដែលយកកំណើតជាមនុស្ស។ ការនេះមិនអាចបដិសេធបានទេ។ បើបុគ្គលម្នាក់មិនអាចសម្ដែងចេញសេចក្តីពិត ហើយគ្រាន់តែបោកបញ្ឆោតមនុស្ស ដោយបង្ហាញទីសម្គាល់ និងការអស្ចារ្យ នេះជាកិច្ចការរបស់វិញ្ញាណអាក្រក់វិញទេ។ បើពួកគេហៅខ្លួនឯងជាព្រះជាម្ចាស់ ពួកគេជាព្រះគ្រីស្ទក្លែងក្លាយ ដែលកំពុងតាំងខ្លួនជាព្រះជាម្ចាស់ហើយ។ ដើម្បីស្គាល់ព្រះដែលយកកំណើតជាមនុស្ស យើងត្រូវតែច្បាស់អំពីការពិតនេះ៖ មានតែព្រះដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបសម្ដែងចេញនូវសេចក្តីពិត ធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ និងសង្រ្គោះមនុស្សជាតិទាំងស្រុងពីកម្លាំងរបស់សាតាំង។

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើន និងបានធ្វើកិច្ចការដ៏អស្ចារ្យបែបនេះនៅគ្រាចុងក្រោយ តែមានមនុស្សជាច្រើនដែលមើលមិនឃើញ ហើយបែរជារង់ចាំព្រះអម្ចាស់យេស៊ូវឱ្យយាងមកជាចំហនៅលើពពកទៅវិញ។ មនុស្សបែបនេះនឹងយំសង្កៀតធ្មេញ ពេលដែលពួកគេត្រូវវិនាសនៅក្នុងមហន្តរាយមិនខាន។ ការនេះសម្រេចតាមទំនាយនៅក្នុងគម្ពីរវិវរណៈ៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏មានបន្ទូលដែរថា «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ»។ ចុងក្រោយ ចូរយើងអានព្រះបន្ទូលមួយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឲ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឲ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឲ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឲ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឲ្យសំញែងកំហឹងចំពោះសេចក្ដីពិតឲ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឲ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឲ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីបានជាព្រះជាម្ចាស់យកកំណើតជាមនុស្ស ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះនៃគ្រាចុងក្រោយ?

យើងបានជជែកគ្នាពីរបីលើកមកហើយ អំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ថ្ងៃនេះ យើងសូមក្រឡេកមើល អ្នកដែលបំពេញកិច្ចការជំនុំជម្រះ។...

ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...

តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដូចម្ដេច?

មនុស្សបានដឹងថាគ្រោះមហន្តរាយដ៏ធំនឹងធ្លាក់មកលើយើង ហើយអ្នកដែលរំពឹងថាព្រះអម្ចាស់យាងមកលើពពក បានរង់ចាំដោយអន្ទះសារ។...