តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

21-11-2021

សព្វថ្ងៃនេះ ជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយគ្រោះមហន្តរាយនានា ក៏ចេះតែធ្ងន់ធ្ងរទៅៗដែរ។ យើងបានឃើញពីគ្រោះរញ្ជួយដី គ្រោះអត់ឃ្លាន និងសង្គ្រាមជាច្រើន ហើយអ្នកជឿទាំងអស់សុទ្ធតែទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដោយត្រូវបានលើកឡើងទៅលើអាកាសដើម្បីជួបព្រះអម្ចាស់ និងរួចផុតពីគ្រោះមហន្តរាយទាំងនេះ។ ប៉ុន្តែ បន្ទាប់ពីរង់ចាំអស់ជាច្រើនឆ្នាំមក ពួកគេនៅតែមិនបានឃើញព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងចុះមកលើពពកដដែល ពួកគេក៏មិនដែលបានឃើញនរណាម្នាក់ត្រូវបានលើកឡើងទៅលើអាកាសដើម្បីជួបព្រះអម្ចាស់ដែរ ដែលបានធ្វើឱ្យមនុស្សជាច្រើនខកចិត្ត។ វាបែរជាធ្វើឱ្យមនុស្សភ្ញាក់ផ្អើលជាខ្លាំងទៅវិញ ថា ជាជាងមើលឃើញព្រះអម្ចាស់គង់លើពពក ពួកគេបែរជាមើលឃើញផ្លេកបន្ទោរពីទិសខាងកើត ធ្វើបន្ទាល់អំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ម្ដងហើយម្ដងទៀត ជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដែលសម្តែងចេញនូវសេចក្តីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះ។ សេចក្តីបន្ទាល់នេះ គឺទាក់ភ្នែក និងមានភាពច្បាស់ណាស់។ ប៉ុន្តែដោយសារតែមានការកៀបសង្កត់ និងចាប់ការខ្លួនយ៉ាងខ្លាំងពីបក្សកុម្មុយនីសចិន និងការប្រមាថនិងការបង្កាច់បង្ខូចយ៉ាងខ្លាំងពីកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនា មនុស្សបានព្រងើយកន្តើយ និងលែងគិតគូពីរឿងស៊ើបសួរឱ្យដឹងពីផ្លូវដ៏ពិតទៀត។ មិននឹកស្មានថា ត្រឹមតែប៉ុន្មានឆ្នាំសោះ កូនមនុស្សដែលធ្លាប់តែត្រូវគេមើលងាយនោះ បានសម្តែងចេញនូវសេចក្តីពិតជាច្រើន មនុស្សកាន់តែច្រើនឡើងៗ បានស្តាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ គ្រប់គ្នាសុទ្ធតែបានក្រោកឈរដើម្បីដើរតាមព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ចំណុចនេះមិនត្រឹមតែធ្វើឱ្យពិភពសាសនាទាំងមូលរញ្ជួយប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យសកលលោកទាំងមូលរញ្ជួយផង។ ព្រះបន្ទូលលេចមកជាសាច់ឈាម រះចិញ្ចាចដូចជាពន្លឺពិតៗ ពីទិសខាងកើតទៅទិសខាងលិច ដោយបំភ្លឺពិភពលោកទាំងមូល ហើយអស់អ្នកដែលស្រលាញ់សេចក្តីពិត និងស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ ក៏មករកពន្លឺនេះ ស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងចូលរួមទទួលទានអាហាររៀបវិវាហមង្គលនៃកូនចៀម។ ការពិតទាំងនេះ បានធ្វើឱ្យមនុស្សរាល់គ្នាភ្ញាក់ផ្អើល៖ តើនេះជាមនុស្សបែបណា? តើទ្រង់យាងពីណាមក? តើទ្រង់បានធ្វើកិច្ចការដ៏មានឬទ្ធានុភាពបែបនេះបានដូចម្តេច? មនុស្សជាច្រើនបានសួរថា៖ តើផ្លេកបន្ទោរពីទិសខាងកើតពិតជាការបង្ហាញឱ្យឃើញ និងជាកិច្ចការរបស់ព្រះជាម្ចាស់មែនទេ? តើអាចទេដែលថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះសូរសៀងរបស់ព្រះអាទិករដែលថ្លែងទៅកាន់មនុស្សជាតិនោះ? ពួកគេគិតថា៖ «មិនអាចទៅរួចទេ» «នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ រឿងដំបូងគេដែលទ្រង់នឹងធ្វើនោះគឺ លើកអ្នកជឿឡើងទៅជួបទ្រង់នៅលើមេឃ។ ទ្រង់នឹងមិនបណ្តោយឱ្យអ្នកជឿរបស់ទ្រង់ ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយទេ ហើយទ្រង់មានបន្ទូលដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះ។ នោះមិនអាចកើតឡើងបានទេ»។ សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងមើល ភាពយន្ត ទំនុកតម្កើង និងវីដេអូអំពីទីបន្ទាល់របស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ហើយសំខាន់ជាងគេបំផុត គឺការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ មានខ្លឹមសារដ៏សំបូរបែប ហើយជីវិតនៅស្រុកកាណាន គឺពិតជាបទពិសោធន៍មួយដ៏អស្ចារ្យ។ ការពិតនេះ ជំរុញឱ្យមនុស្សទទួលស្គាល់ ថា មានតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ អាចសម្រេចកិច្ចការនេះបានទេ។ បើគ្មានការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ទេ គ្មាននរណាម្នាក់ អាចសម្រេចកិច្ចការដ៏អស្ចារ្យបែបនេះបានទេ។ ការនេះធ្វើឱ្យអ្នកជឿលើព្រះអម្ចាស់ជាច្រើន មានការងឿងឆ្ងល់ថា៖ តើហេតុអ្វីបានជាព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ? អំពើបាបរបស់យើងត្រូវបានអត់ទោសឱ្យ ហើយព្រះជាម្ចាស់បានរាប់យើងជាសុចរិត ដូច្នេះ តើហេតុអ្វីបានជាយើងចាំបាច់ត្រូវឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល? ការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គួរតែសំដៅលើអ្នកមិនជឿ ដូច្នេះ តើហេតុអ្វីបានជាការជំនុំជម្រះចាប់ផ្តើមចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់? តើមានរឿងអីត្រង់ចំណុចនេះ? ប្រធានបទនេះនឹងផ្តោតលើការប្រកបគ្នារបស់យើងនៅថ្ងៃនេះ។

មុនពេលយើងចាប់ផ្តើមការប្រកបគ្នារបស់យើង ដំបូង សូមយើងយល់ឱ្យច្បាស់ថា ការពិតដែលថា ព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមនៅគ្រាចុងក្រោយ ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះ គឺជារឿងដែលព្រះជាម្ចាស់បានរៀបចំទុកជាយូរមកហើយ។ ទោះសញ្ញាណរបស់មនុស្សជាអ្វី ឬឧបសគ្គធំប៉ុនណាក៏ដោយ ក៏កិច្ចការនៃ ការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ មិនអាចផ្លាស់ប្តូរតាមបំណងរបស់មនុស្សបានឡើយ ហើយវាក៏មិនអាចបញ្ឈប់ដោយប្រទេស ឬកម្លាំងណាមួយបានដែរ។ ដូច្នេះ អ្នកខ្លះនឹងសួរថា តើមានមូលដ្ឋានព្រះគម្ពីរសម្រាប់កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយដែរឬទេ? ពិតណាស់ មានមូលដ្ឋានព្រះគម្ពីរ ហើយជាមូលដ្ឋានដ៏រឹងមាំទៀតផង។ នៅក្នុងព្រះគម្ពីរទាំងមូល យ៉ាងហោចណាស់ មានសេចក្តីយោងយ៉ាងតិចពីររយអំពី «ការជំនុំជម្រះ» ហើយ ព្រះអម្ចាស់យេស៊ូវក៏បានទាយទុកដោយផ្ទាល់ព្រះអង្គផងដែរពី ការយាងត្រឡប់មកវិញរបស់ទ្រង់នៅគ្រាចុងក្រោយ ជាកូនមនុស្សដែលបានយកកំណើត ដើម្បីសម្តែងចេញនូវសេចក្តីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះ។ ពេលនេះ យើងនាំគ្នាលើកយកខ្លឹមសារមួយចំនួននៃសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ។ ... ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២២ ២៧)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ ក៏មានផងដែរនៅក្នុងគម្ពីរពេត្រុសទី១ ៤:១៧ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់»។ ព្រះបន្ទូលទាំងនេះច្បាស់ខ្លាំងណាស់៖ «ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» «បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» «ការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» ហើយ «ទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង»។ យើងអាចមើលឃើញថា ព្រះអម្ចាស់នឹងយាងមកជាកូនមនុស្សនៅគ្រាចុងក្រោយ ដើម្បីសម្តែងនូវចេញសេចក្តីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះចេញពីដំណាក់របស់ព្រះជាម្ចាស់ទៅ។ ចំណុចនេះមិនអាចប្រកែកបានទេ។ សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា សម្តែងចេញនូវសេចក្តីពិតជាច្រើន និងបំពេញកិច្ចការនៃការជំនុំជម្រះចេញពីដំណាក់របស់ព្រះជាម្ចាស់ទៅ ពោលគឺដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សគ្រប់រូប ដែលមកចំពោះមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ ឱ្យចូលទៅក្នុងសេចក្តីពិតគ្រប់យ៉ាង។ ហើយព្រះជាម្ចាស់បានបង្កើតក្រុមអ្នកមានជ័យជម្នះ នៅមុនគ្រោះមហន្តរាយមកដល់។ ចំណុចនេះធ្វើឱ្យយើងមើលឃើញថា សេចក្តីទំនាយទាំងនេះសុទ្ធតែបានកើតមានទាំងអស់ និងបានប្រោសលោះផង។

ដូច្នេះ អ្នកខ្លះនឹងសួរថា៖ អំពើបាបរបស់យើងត្រូវបានអត់ទោសរួចហើយ ចុះហេតុអ្វីបានជាយើងចាំបាច់ត្រូវទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៅគ្រាចុងក្រោយទៀត? ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បើកសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃសេចក្តីពិតនេះ ដូច្នេះ សូមពិនិត្យមើលព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ថ្លែងមក។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ ... សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺច្បាស់លាស់ខ្លាំងណាស់។ អ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើនៅយុគសម័យនៃព្រះគុណ គឺជាកិច្ចការនៃការប្រោសលោះ។ បើយើងជឿលើព្រះអម្ចាស់ លន់តួបាប និងប្រែចិត្ត នោះអំពីបាបរបស់យើងនឹងត្រូវអត់ទោសឱ្យ។ យើងនឹងលែងត្រូវបានថ្កោលទោស និងកាត់ទោសដោយព្រោះប្រព្រឹត្តខុសនឹងក្រឹត្យវិន័យទៀតហើយ ហើយយើងអាចទទួលបានព្រះគុណដ៏ច្រើនក្រៃលែងរបស់ព្រះអម្ចាស់។ ប៉ុន្តែ តើការអត់ទោសបាប មានន័យថា យើងរួចផុតពីអំពើបាប និងត្រូវប្រោសឱ្យបានបរិសុទ្ធមែនទេ? តើការអត់ទោសបាប មានន័យថា យើងបានស្តាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដមែនទេ? មិនមែនជាដាច់ខាត។ យើងទាំងអស់គ្នាសុទ្ធតែមើលឃើញច្បាស់ ថា អ្នកជឿប្រព្រឹត្តបាបនៅពេលថ្ងៃ លន់តួបាបនៅពេលយប់។ យើងរស់នៅដោយជាប់ក្នុងរដ្តជីវិតបែបនេះ យើងតែងប្រព្រឹត្តបាបដោយមិនដឹងខ្លួន ហើយយើងទាំងអស់គ្នាសុទ្ធតែអធិស្ឋាន និងពោលថា៖ «ទូលបង្គំរងទុក្ខលំបាកខ្លាំងណាស់ តើហេតុអ្វីបានជាទូលបង្គំមិនអាចរួចផុតពីចំណងនៃអំពើបាបបាន?» យើងទាំងអស់គ្នាចង់រួចផុតពីការជាប់ជំពាក់ខាងលោកិយ និងលះបង់ដើម្បីព្រះអម្ចាស់ យើងចង់ស្រឡាញ់ព្រះអម្ចាស់ និងស្រឡាញ់អ្នកដទៃផង ប៉ុន្តែ យើងធ្វើអ្វីៗដោយមិនដឹងខ្លួន ហើយយើងមិនអាចទាំងដោះស្រាយបញ្ហានៃការភូតកុហកញឹកញាប់បានផង។ តើហេតុអ្វីទៅ? ដោយសារមនុស្សមានធម្មជាតិមានបាប និងនិស្ស័យពុករលួយ ហើយនេះគឺជាឫសគល់នៃអំពើបាប។ ប្រសិនបើយើងមិនដោះស្រាយឫសគល់នៃអំពើបាបនេះទេ បើទោះបីជាយើងព្យាយាមទប់ចិត្តខ្លួនឯងយ៉ាងណា ក៏យើងនៅតែប្រព្រឹត្តបាបដោយមិនដឹងខ្លួនដដែល។ ទោះបីជាអ្នកខ្លះអាចលះបង់ដើម្បីព្រះអម្ចាស់បានដោយស្មោះត្រង់ ដោយរងទុក្ខលំបាក លះបង់តម្លៃ និងតស៊ូដោយឥតត្អូញត្អែយ៉ាងណាក្ដី ក៏ប៉ុន្តែនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ តើពួកគេអាចស្តាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដដែរឬទេ? តើពួកគេពិតជាស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? មនុស្សជាច្រើនមិនយល់ច្បាស់ពីបញ្ហានេះទេ។ ដើម្បីទទួលបានព្រះពរ បានចូលទៅនគរស្ថានសួគ៌ និងទទួលបានរង្វាន់ មនុស្សអាចធ្វើរឿងល្អៗជាច្រើន ប៉ុន្តែ តើអំពើល្អទាំងនេះលាយឡំនឹងធាតុកខ្វក់អ្វីខ្លះ? តើអំពើល្អនោះមានប្រឡាក់ប្រឡូសទៅដោយការដោះដូរ ឬបំណងណាមួយដែរឬទេ? ប្រសិនបើគ្រោះមហន្តរាយចូលមកដល់ ហើយយើងមិនត្រូវបានលើកឡើងទេ ប៉ុន្តែបែរជាត្រូវបោះចូលទៅក្នុងនោះវិញ តើយើងនឹងរអ៊ូរទាំដាក់ព្រះជាម្ចាស់ដែរឬទេ? តើយើងនឹងស្ដីបន្ទោស និងបដិសេធព្រះជាម្ចាស់ដែរឬទេ? នៅពេលកិច្ចការរបស់ព្រះជាម្ចាស់ស្របទៅតាមសញ្ញាណរបស់មនុស្ស យើងអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ ប៉ុន្តែបើកិច្ចការរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់យើង និងមិនត្រូវតាមអ្វីដែលយើងចង់បានទេ តើយើងនឹងវិនិច្ឆ័យ និងថ្កោលទោសព្រះជាម្ចាស់ដែរឬទេ? ឧទាហរណ៍ នៅពេលព្រះអម្ចាស់យេស៊ូវមានបន្ទូលទៅកាន់អ្នកដែលផ្សាយដំណឹងល្អ និងបណ្តេញអារក្សនៅក្នុងព្រះនាមទ្រង់ «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២៣)។ តើអ្នកទាំងនោះនឹងបង្កើតសញ្ញាណ ហើយទាស់ទទឹង និងថ្កោលទោសព្រះអម្ចាស់ដែរឬទេ? គិតមើលថា បើព្រះអម្ចាស់យ៊េស៊ូវនៅតែយាងមកក្នុងរូបអង្គជាកូនមនុស្សនៃសាសន៍យូដា ដើម្បីសម្តែងនូវចេញសេចក្តីពិតនៅក្នុងក្រុមជំនុំ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងពិភពសាសនានេះ នឹងបដិសេធ ហើយចាកចេញពីព្រះអម្ចាស់ទៅ? តើមានមនុស្សប៉ុន្មាននាក់នឹងទទួលយកសេចក្តីពិតដែលព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញ ហើយនិយាយថា ទ្រង់គឺជាព្រះដ៏ពិតតែមួយអង្គ? តើមានមនុស្សប៉ុន្មាននាក់នឹងថ្កោលទោសព្រះអម្ចាស់យេស៊ូវថាជាមនុស្ស មិនមែនជាព្រះជាម្ចាស់នោះ? ការឆ្លុះបញ្ចាំងពីការពិតទាំងនេះគឺសំខាន់ណាស់។ ពួកផារិស៊ីនៃសាសនាយូដា គឺជាមនុស្សដែលបានជឿលើព្រះជាម្ចាស់ជាច្រើនជំនាន់មកហើយ និងជាអ្នកដែលតែងតែថ្វាយតង្វាយលោះបាបដល់ព្រះជាម្ចាស់។ នៅពេលព្រះយេហូវ៉ាដ៏ជាព្រះបានយកកំណើតជាមនុស្ស និងបានត្រឡប់ជាព្រះអម្ចាស់យេស៊ូវ តើហេតុអ្វីបានជាពួកផារិស៊ីមិនដឹងថាទ្រង់គឺជាការលេចមកនៃព្រះយេហូវ៉ាដ៏ជាព្រះ? តើហេតុអ្វីបានជាពួកគេថ្កោលទោសព្រះអម្ចាស់យេស៊ូវ ដែលបានសម្តែងចេញនូវសេចក្តីពិត? តើហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវត្រូវគេឆ្កាងទៅនឹងឈើឆ្កាង? តើអ្វីទៅជាសារជាតិនៃបញ្ហាទីនេះ? ហេតុអ្វីបានជាពួកផារិស៊ីមិនដឹងពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ទោះជាដូនតារបស់ពួកគេជឿលើព្រះជាម្ចាស់ជាច្រើនជំនាន់មកហើយក្តី? តើហេតុអ្វីបានជាពួកគេនៅតែថ្កោលទោស និងទាស់ទទឹងនឹងព្រះជាម្ចាស់ទៀត? យើងទាំងអស់គ្នាសុទ្ធតែបានឃើញជាក់ច្បាស់នឹងភ្នែកហើយ ថា ព្រះជាម្ចាស់បានលេចមក និងបំពេញកិច្ចការជាកូនមនុស្សដែលបានយកកំណើតនៅគ្រាចុងក្រោយ និងបានសម្តែងចេញនូវសេចក្តីពិតជាច្រើន។ ដូច្នេះ តើហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងពិភពសាសនានៅតែទាស់ទទឹង ថ្កោលទោស ហើយថែមទាំងប្រមាថយ៉ាងខ្លាំងដល់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទៀត? បើព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ ហើយនៅតែមានរូបអង្គជាកូនមនុស្សនៃសាសន៍យូដា និងសម្តែងចេញនូវសេចក្តីពិតនៅក្នុងពិភពសាសនា តើទ្រង់នឹងត្រូវគេបណ្តេញចេញពីក្រុមជំនុំ ឬថែមទាំងជាប់ទោស និងកាត់ទោសប្រហាជីវិតដែរឬទេ? ទាំងអស់នេះសុទ្ធតែអាចទៅរួច។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា សម្តែងចេញនូវសេចក្តីពិតក្នុងលក្ខណៈដូចគ្នាដែលព្រះអម្ចាស់យេស៊ូវបានធ្វើដែរ ហើយព្រះអង្គទាំងពីរ សុទ្ធតែជាកូនមនុស្សសាមញ្ញធម្មតា។ ពិភពសាសនាទាស់ទទឹងនឹងព្រះដ៏មានគ្រប់ព្រះ‌ចេស្តាយ៉ាងខ្លាំង ដូច្នេះ តើពួកគេអាចបើកចិត្តទទួលយកព្រះអម្ចាស់យេស៊ូវ ក្នុងរូបអង្គជាកូនមនុស្សដែរឬទេ? តើហេតុអ្វីបានជាពិភពសាសនានៅតែវិនិច្ឆ័យអ្នកដែលដើរតាមព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ថាជាអ្នកជឿលើមនុស្ស ជាជាងជឿលើព្រះជាម្ចាស់ទៀត? បើពួកគេបានកើតក្នុងសម័យរបស់ព្រះអម្ចាស់យេស៊ូវ តើពួកគេនឹងមិនវិនិច្ឆ័យអ្នកដែលដើរតាមព្រះអម្ចាស់យេស៊ូវ ថាជាអ្នកជឿលើមនុស្ស ជាជាងជឿលើព្រះជាម្ចាស់ ទៅហើយទេ? តើអ្វីទៅជាសារជាតិពិតប្រាកដនៃបញ្ហានេះ? បញ្ហានេះកើតឡើងដោយសារមនុស្សពុករលួយសុទ្ធតែមានធម្មជាតិជាសាតាំង ហើយយើងសុទ្ធតែរស់នៅតាមនិស្ស័យជាសាតាំងរបស់យើង។ ហេតុនេះវាមិនចម្លែកទាល់តែសោះដែលយើងទាស់ទទឹង និងថ្កោលទោសព្រះជាម្ចាស់នោះ។ មនុស្សភាគច្រើនមិនយល់ច្បាស់ពីបញ្ហានេះទេ។ ពួកគេគិតថា ពេលណាអំពើបាបរបស់យើងត្រូវបានអត់ទោសឱ្យ ហើយពេលព្រះជាម្ចាស់មិនទតឃើញថាយើងមានកំហុស នោះយើងក៏ក្លាយជាបរិសុទ្ធ។ ពួកគេគិតថា នៅពេលណាអំពើបាបរបស់យើងត្រូវបានអត់ទោសឱ្យ នោះយើងអាចទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ តាមរយៈអំពើល្អ។ ទស្សនៈទាំងនេះពិតជាខុសឆ្គងខ្លាំងណាស់។ ការពិតដែលថាពួកផារិស៊ីបានទាស់ទទឹង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ គឺសមល្មមឱ្យឃើញច្បាស់ ថា មនុស្សមានធម្មជាតិជាសាតាំង និងនិស្ស័យពុករលួយ ដូច្នេះ មិនថាយើងជឿលើព្រះជាម្ចាស់ច្រើនឆ្នាំប៉ុនណា មិនថាយើងយល់ពីព្រះគម្ពីរច្រើនប៉ុនណា ឬមិនថាយើងកើតក្នុងយុគសម័យណានោះទេ ក៏យើងទាំងអស់គ្នានៅតែស្អប់សេចក្តីពិត ទាស់ទទឹងនឹងព្រះជាម្ចាស់ ថ្កោលទោសព្រះជាម្ចាស់ និងធ្វើជាសត្រូវនឹងព្រះជាម្ចាស់ដដែល។ គ្រាន់តែដោយសារហេតុផលមួយនេះ ក៏កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ក៏មានសារៈសំខាន់បំផុតដែរ! ដោយសារធម្មជាតិជាសាតាំងរបស់យើង មនុស្សជាតិដែលពុករលួយ គួរតែទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ពុករលួយដូចពួកយើងនេះ បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលទេ នោះយើងនឹងនៅតែមានបាប និងទាស់ទទឹងនឹងព្រះជាម្ចាស់ជានិច្ច យើងនឹងមិនដែលស្តាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដ ឬចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ ហើយយើងមិនអាចចូលទៅនគររបស់ព្រះជាម្ចាស់បានទេ។ ទោះបីជាយើងទាំងអស់គ្នាដឹងនិងយល់ថា និស្ស័យរបស់ព្រះជាម្ចាស់សុចរិតក៏ដោយ ក៏គ្មាននរណាម្នាក់អាចមើលឃើញពីសភាពដ៏គួរឱ្យភ័យខ្លាចនៃសេចក្តីពុករលួយដល់ឆ្អឹងរបស់យើងបង្កឡើងដោយសាតាំង ពីកម្រិតដែលយើងអាចទាស់ទទឹងនឹងព្រះជាម្ចាស់ ឬពីទំហំប៉ុនណាដែលយើងអាចស្អប់កូនមនុស្សដែលអាចសម្តែងចេញនូវសេចក្តីពិតដែរ ពោលគឺចង់បានន័យថា យើងមើលមិនឃើញពីកម្រិតដែលយើងស្អប់ខ្ពើមសេចក្តីពិតនោះទេ។ មនុស្សមិនអាចមើលឃើញច្បាស់ពីបញ្ហាទាំងនេះទេ។ ហេតុដូច្នេះ យើងតែងមានសញ្ញាណនិងការងឿងឆ្ងល់ជាច្រើនអំពីកិច្ចការនៃការជំនុំជម្រះក្នងគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាគិតថា ការដែលអំពើបាបរបស់យើងត្រូវបានអត់ទោសឱ្យ ធ្វើយើងបរិសុទ្ធ។ បើព្រះជាម្ចាស់មិនចាត់ទុកយើងថាជាអ្នកមានបាបទេ នោះយើងបរិសុទ្ធ កិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ គឺបានបញ្ចប់ហើយ ព្រះជាម្ចាស់លែងត្រូវការបំពេញកិច្ចការនៃការជំនុំជម្រះទៀតហើយ។ នៅពេលព្រះអម្ចាស់យេស៊ូវយាងត្រឡប់មកវិញ ទ្រង់នឹងនាំយើងទៅនគរស្ថានសួគ៌ ហើយពេលយើងនៅស្ថានសួគ៌ យើងធានាថានឹងស្តាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ជារៀងរហូត។ តើនេះមិនសុទ្ធតែជាជារឿងឥតបានការទេឬ? មនុស្សជឿលើព្រះជាម្ចាស់នៅលើផែនដី ហើយអរសប្បាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេនៅតែវិនិច្ឆ័យ និងថ្កោលទោសព្រះជាម្ចាស់ដដែល ដូច្នេះ តើពួកគេអាចស្តាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌យ៉ាងដូចម្តេចទៅ? នេះពិតជាមិនអាចទៅរួចទាល់តែសោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្ដែងថា៖ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ឃ្លានេះគឺជាសេចក្តីពិត និងជាច្បាប់ស្ថានសួគ៌។ ពេលនេះ យើងគួរតែយល់ហើយថា ហេតុអ្វីបានជាព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ។ នៅក្នុងការវិភាគចុងក្រោយ ព្រះជាម្ចាស់បានយាងមកដើម្បីសង្គ្រោះមនុស្សទាំងមូល ពោលគឺដើម្បីបន្សុទ្ធនិងផ្លាស់ប្តូរនិស្ស័យពុករលួយរបស់យើង ព្រមទាំងសង្គ្រោះយើងពីអំពើបាប និងពីអំណាចរបស់សាតាំងឱ្យបានទាំងស្រុងផង។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានសម្ដែងចេញនូវសេចក្ដីពិតគ្រប់យ៉ាងដែលចាំបាច់ដើម្បីបន្សុទ្ធមនុស្ស និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះចេញពីដំណាក់របស់ព្រះជាម្ចាស់។ រាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ជាច្រើននាក់ បានឆ្លងកាត់ការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយពេលនេះ បានសរសើរតម្កើងសេចក្តីសុចរិតនិងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ចេញពីដួងចិត្តរបស់ពួកគេ។ ពួកគេបានឃើញថាតើសាតាំងបានធ្វើឱ្យមនុស្សពុករលួយជ្រៅដល់កម្រិតណា ថាតើពួកគេអាចប្រព្រឹត្តអំពើបាបជាក់ស្តែងអ្វីខ្លះ ហើយតើពួកគេអាចទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងប៉ុនណា។ ពួកគេបានយល់ដឹងពិតប្រាកដពីខ្លួនឯង បានឃើញពីភាពកខ្វក់នៃសេចក្តីពុករលួយបែបសាតាំងរបស់ពួកគេ ហើយពួកគេសុទ្ធតែមានអារម្មណ៍ថា បើពួកគេមិនឆ្លងកាត់ការជំនុំជម្រះ ហើយបែរជារស់នៅក្នុងសេចក្តីពុករលួយរបស់ពួកគេ ពួកគេនឹងទាស់ទទឹងនឹងព្រះជាម្ចាស់ នឹងផិតក្បត់ព្រះជាម្ចាស់ រស់នៅជាអារក្ស នឹងត្រូវបញ្ជូនទៅស្ថាននរក និងត្រូវព្រះជាម្ចាស់ដាក់ទោស និងគ្មានតម្លៃក្នុងការរស់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ទេ ដូច្នេះ ពួកគេមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង និងស្អប់ខ្លួនឯង ហើយសម្រេចការប្រែចិត្ត និងការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។ មានតែពេលដែលយើងឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ ទើបយើងដឹងថាកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺជាការសង្គ្រោះ និងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ចំពោះមនុស្សជាតិ។

មនុស្សជាច្រើនមិនយល់ពីសារៈសំខាន់នៃកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់នោះទេ ហើយគិតថា ក្រោយពីព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការនៃការប្រោសលោះរួច នោះមនុស្សជាតិត្រូវបានសង្គ្រោះទាំងស្រុងហើយ ហើយកិច្ចការនៃការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ ត្រូវបានបញ្ចប់ ប៉ុន្តែនេះគឺជាការយល់ខុសយ៉ាងធំ! ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺច្បាស់លាស់ណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បានបញ្ចប់នៅយុគសម័យនៃព្រះគុណ។ ទន្ទឹមគ្នានោះដែរ យុគសម័យនៃនគរព្រះ ក៏បានចាប់ផ្តើម។ ទិដ្ឋភាពមួយនៃការជំនុំជម្រះនៅគ្រាចុងក្រោយ គឺដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សឱ្យបានទាំងស្រុង ឱ្យពួកយើងរួចផុតពីអំពីបាប និងអំណាចរបស់សាតាំង ហើយអាចឱ្យព្រះជាម្ចាស់ទទួលយកពួកយើងបានទាំងស្រុង។ ទិដ្ឋភាពមួយទៀតគឺ ដើម្បីសម្ដែងឱ្យយល់ពីប្រភេទមនុស្សនីមួយៗ និងញែកពួកគេទៅតាមប្រភេទរបស់ពួកគេ ធ្វើឱ្យកម្លាំងអារក្សទាំងអស់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ត្រូវវិនាស និងបញ្ចប់យុគសម័យចាស់ដ៏ខ្មៅងងឹតនិងអាក្រក់នេះ។ នេះគឺជាសារៈសំខាន់នៃកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ យើងនាំគ្នាអានអត្ថបទមួយពីព្រះដ៏មានគ្រប់ព្រះចេស្ដា។ «នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឲ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងទិសដៅរបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឲ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឲ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឲ្យឃើញ ដើម្បីឲ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឲ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការមិនស្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឲ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឲ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ... ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះដោយប្រើសេចក្តីពិត ដែលបើកសម្ដែងឱ្យឃើញពីឥរិយាបថរបស់មនុស្សគ្រប់ជំពូកចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។ អស់អ្នកណាដែលស្រឡាញ់សេចក្តីពិត និងស្វែងរកសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ គឺជាគោលដៅនៃសេចក្ដីសង្គ្រោះ និងភាពគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់។ ពួកគេស្តាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ត្រឡប់មករកបល្ល័ង្ករបស់ទ្រង់វិញ ហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លងកាត់ការជំនុំជម្រះ ការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ នៅទីបំផុត ក៏ត្រូវបានប្រោសរួចពីទាសភាព និងការគ្រប់គ្រងនៃអំពើបាប សម្រេចនូវការបន្សុទ្ធពីនិស្ស័យពុករលួយរបស់ពួកគេ ហើយបន្ទាប់មក ពួកគេត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ និងក្លាយជាអ្នកមានជ័យជម្នះ ពោលគឺជាផលផ្លែដំបូង។ ក៏ប៉ុន្តែ អស់អ្នកណាដែលស្អប់សេចក្ដីពិត ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ គឺជាគោលដៅនៃការលុបបំបាត់របស់ព្រះជាម្ចាស់។ ពួកគេប្រកាន់តាមអត្ថបទព្រះគម្ពីរយ៉ាងរឹងត្អឹង ហើយនៅតែរង់ចាំព្រះអម្ចាស់យាងមកគង់លើពពក ដោយទាស់ទទឹងនឹងព្រះដ៏មានគ្រប់ព្រះ‌ចេស្តាជាខ្លាំង។ ការធ្វើដូច្នេះ ពួកគេបាត់បង់ឱកាសពួកគេក្នុងការត្រូវបានលើកឡើងនៅមុនគ្រោះមហន្តរាយមកដល់ ហើយនឹងធ្លាក់ចូលទៅក្នុងសេចក្ដីវិនាសអន្តរាយ។ មានអ្នកផ្សេងទៀតដែលគ្រាន់តែស្វែងរកព្រះពរប៉ុណ្ណោះ និងទទួលយកព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទាំងស្ទាក់ស្ទើរ ដើម្បីគេចផុតពីគ្រោះមហន្តរាយ។ ពួកគេជឿតែម៉ាត់ប៉ុណ្ណោះ ហើយធម្មជាតិរបស់ពួកគេ គឺស្អប់ខ្ពើមសេចក្តីពិត។ ពួកគេមិនដែលអនុវត្តសេចក្តីពិតទេ ពួកគេបដិសេធមិនទទួលយកឬស្តាប់បង្គាប់ការជំនុំជម្រះ ការលួសកាត់ និងការដោះស្រាយជាមួយរបស់ព្រះជាម្ចាស់ទេ ហើយនិស្ស័យពុករលួយរបស់ពួកគេមិនដែលផ្លាស់ប្តូរឡើយ។ មនុស្សបែបនេះ គឺជាអ្នកមិនជឿ និងជាពួកទុច្ចរិតដែលបាននៅលាយឡំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេនឹងសុទ្ធតែត្រូវវែកមុខ និងលុបបំបាត់ចោលទាំងអស់។ នេះបង្ហាញថា កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ បានបើកសម្ដែងពីមនុស្សគ្រប់ជំពូករួចហើយ។ អស់អ្នកណាដែលស្រឡាញ់សេចក្តីពិត និងអស់អ្នកណាដែលគ្រានតែស្វះស្វែងរកនំប៉័ងដើម្បីបានចម្អែតក្រពះរបស់ពួកគេ ស្រូវសាលីនិងស្រងែ ហើយពពែនិងចៀម សុទ្ធតែត្រូវបានបែងចែកទៅតាមប្រភេទផ្សេងៗគ្នា។ នៅទីបំផុត ព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ហើយតបស្នងដល់មនុស្សម្នាក់ៗទៅ តាមទង្វើដែលពួកគេបានធ្វើ។ នេះបង្ហាញយ៉ាងច្បាស់អំពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ហើយក៏សម្រេចនូវសេចក្តីទំនាយទាំងនេះនៅក្នុងគម្ពីរវិវរណៈផងដែរ «អ្នកដែលទុច្ចរិត ទុកឱ្យគេនៅតែទុច្ចរិតដដែលទៅចុះ៖ ហើយអ្នកដែលស្មោកគ្រោក ទុកឱ្យគេនៅតែស្មោកគ្រោកដដែលទៅចុះ៖ រីឯអ្នកដែលសុចរិត ទុកឱ្យគេនៅតែសុចរិតដដែលទៅចុះ៖ ហើយអ្នកដែលបរិសុទ្ធ ទុកឱ្យគេនៅតែបរិសុទ្ធដដែលទៅចុះ» (វិវរណៈ ២២:១១)។ «មើល៍ ខ្ញុំមកយ៉ាងឆាប់ ហើយអញយករង្វាន់មកជាមួយ ដើម្បីប្រទានដល់មនុស្សគ្រប់គ្នាទៅតាម កិច្ចការរបស់គេដែលគួរទទួល» (វិវរណៈ ២២:១២)

សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បានបង្កើតក្រុមអ្នកមានជ័យជម្នះរួចហើយ នៅមុនគ្រោះមហន្តរាយចូលមកដល់ ហើយកិច្ចការនៃការជំនុំជម្រះដែលផ្តើមចេញពីដំណាក់របស់ព្រះជាម្ចាស់ បានសម្រេចជោគជ័យដ៏អស្ចារ្យ។ ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បានសម្ដែងចេញបានផ្សាយទៅដល់គ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដី និងធ្វើឱ្យពិភពលោករញ្ជួយ ដែលបង្ហាញថា ព្រះជាម្ចាស់បានយកឈ្នះលើសាតាំង ហើយទទួលបានសិរីល្អហើយ។ បន្ទាប់ពីនេះមក ព្រះជាម្ចាស់នឹងកម្ចាត់គ្រោះហន្តរាយ និងចាប់ផ្តើមជំនុំជម្រះគ្រប់ជាតិសាសន៍និងមនុស្សទាំងអស់។ ការចូលមកដល់នៃគ្រោះមហន្តរាយ គឺជាការជំនុំជម្រះរបស់ព្រះជាម្ចាស់នៃយុគសម័យដ៏អាក្រក់នេះ ហើយក៏ដើម្បីសង្គ្រោះមនុស្សជាតិផងដែរ។ ព្រះជាម្ចាស់ប្រើគ្រោះមហន្តរាយដើម្បីស្វែងរកផ្លូវដ៏ពិត ដើម្បីស្វែងរកកិច្ចការរបស់ព្រះអង្គសង្គ្រោះ ដើម្បីមករកព្រះជាម្ចាស់ និងដើម្បីទទួលយកសេចក្តីសង្គ្រោះរបស់ទ្រង់។ ក្នុងពេលជាមួយគ្នានេះដែរ ទ្រង់ក៏ប្រើគ្រោះមហន្តរាយដើម្បីដោះស្រាយរាល់កម្លាំងអាក្រក់ និងមនុស្សទុច្ចរិតទាំងអស់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងដើម្បីបញ្ចប់ទាំងស្រុងនូវយុគសម័យដ៏អាក្រក់នេះ ដែលសាតាំងកាន់ក្ដាប់អំណាច។ នៅទីបំផុត អស់អ្នកទាំងឡាយណាដែលបានឆ្លងកាត់ការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងត្រូវបានបន្សុទ្ធ ព្រះជាម្ចាស់នឹងការពារ និងនាំទៅរកទិសដៅដ៏ស្រស់ស្អាត ពេលគ្រោះមហន្តរាយមកដល់។ នេះគឺជារបៀបដែលកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនឹងត្រូវបញ្ចប់។ បន្ទាប់ពីនោះមក នៅក្នុងពិភពថ្មីមួយ នគររបស់ព្រះគ្រីស្ទនឹងសម្រេចបានយ៉ាងពេញលេញនៅលើផែនដី។

ចុងក្រោយ សូមទស្សនាវីដេអូការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងអស់នេះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឱ្យគេកើតមកវិញ និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឱ្យគេធ្លាក់ចូលក្នុងបក្សពួកមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែត្រូវកាលៈទេសៈបង្ខំឱ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលផ្ដល់ការបម្រើដែលមិនត្រូវនឹងបទដ្ឋាន។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍នៃការសម្រាកនៅទីចុងបំផុត។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវផាត់ចោល និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ ... គោលបំណងទាំងស្រុងនៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។...

ពេលដែលព្រះសង្រ្គោះយាងមកវិញ តើទ្រង់នឹងនៅតែត្រូវបានហៅថាព្រះយេស៊ូវទៀតឬទេ?

នៅគ្រាចុងក្រោយ ព្រះសង្រ្គោះជាព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកកាន់ផែនដីរួចហើយ ដោយសម្ដែងចេញសេចក្តីពិត លេចមក និងធ្វើការ...

ការស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត

ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។...

តើហេតុអ្វីបានជាព្រះជាម្ចាស់ យាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ មិនមែនក្នុងរូបអង្គជាព្រះវិញ្ញាណ?

តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអង្គសង្គ្រោះ សម្ដែងសេចក្ដីពិតនៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយមក មានមនុស្សជាច្រើនបានស្វែងរក...

Leave a Reply