៤. ទោះបីអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងអធិស្ឋានទៅកាន់ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ដោយ ក៏បក្សកុម្មុយនីស្តចិនកំពុងតែផ្សព្វផ្សាយព័ត៌មានថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបង្កើតឡើងដោយបុរសម្នាក់ ហើយអ្នកធ្វើតាមអ្វីគ្រប់យ៉ាងដែលបុរសនោះនិយាយ។ អ្នកធ្វើបន្ទាល់ថា បុរសនេះគឺជាបូជាចារ្យម្នាក់ ជាបុរសម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រើ និងថាគាត់ត្រូវទទួលខុសត្រូវលើគ្រប់កិច្ចការខាងរដ្ឋបាល។ ខ្ញុំគិតមិនឃើញឡើយថា នរណាទៅដែលបានបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា? តើវាមានដើមកំណើតយ៉ាងដូចម្ដេច? តើអ្នកអាចពន្យល់អំពីការនេះបានទេ?

សម្រង់សេចក្តីអធិប្បាយនិងការប្រកបគ្នា សម្រាប់ជាឯកសារយោង៖

គ្រប់គ្នាដែលជឿលើព្រះអម្ចាស់សុទ្ធតែដឹងថា សាសនាយូដា និងគ្រីស្ទសាសនាមានប្រភពរបស់ខ្លួននៅក្នុងការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់។ សាសនាទាំងនេះបានលេចឡើងចេញពីកិច្ចការរបស់ព្រះជាម្ចាស់។ សាសនាយូដាបានលេចជារូបរាង ដោយសារតែព្រះយេហូវ៉ាបានលេចមក បានធ្វើកិច្ចការរបស់ទ្រង់ និងបានដាក់ចេញនូវក្រឹត្យវិន័យ ហើយគ្រីស្ទសាសនាបានលេចជារូបរាង ដោយសារតែព្រះអម្ចាស់យេស៊ូវបានលេចមក និងបានធ្វើកិច្ចការនៃការប្រោសលោះ។ គ្មានមនុស្សណាម្នាក់អាចបង្កើតសាសនាបែបនេះបានទេ។ ដូចគ្នាផងដែរ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចជារូបរាង ដោយសារតែព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ទ្រង់កំពុងតែធ្វើកិច្ចការរបស់ទ្រង់ កំពុងតែសម្ដែងចេញនូវសេចក្តីពិតជាច្រើន និងកំពុងតែធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ មនុស្សជាតិដែលពុករលួយគឺគ្មានសេចក្តីពិត ហើយពួកគេនឹងមិនអាចសម្ដែងចេញនូវសេចក្តីពិតជារៀងរហូត បើដូច្នេះ តើមនុស្សអាចបង្កើតពួកជំនុំដ៏ធំមួយយ៉ាងដូចម្ដេចទៅ? បើមាននរណាម្នាក់និយាយថា សាសនាយូដាត្រូវបានបង្កើតឡើងដោយម៉ូសេ ហើយគ្រីស្ទសាសនាត្រូវបានបង្កើតដោយប៉ុល តើអ្នកជឿដែរឬទេ? ច្បាស់ណាស់ អ្នកនឹងមិនជឿឡើយ។ ហេតុដូចនេះហើយបានជាសេចក្តីអះអាងរបស់បក្សកុម្មុយនីស្តចិនថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានបង្កើតឡើងដោយមនុស្ស រឹតតែជាសម្ដីបែបអារក្សទៅទៀតហើយ វាគ្មានមូលដ្ឋានសោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវព្រះបន្ទូលជាច្រើន ហើយអស់អ្នកដែលអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែទទួលស្គាល់ថា ព្រះបន្ទូលទាំងនោះជាសេចក្តីពិត។ មនុស្សទាំងនេះត្រូវបានយកឈ្នះដោយព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយវាគ្មានអ្វីដែលត្រូវសង្ស័យ ឡើយថា ព្រះមួយអង្គដែលពួកគេជឿនោះគឺជាព្រះដ៏មានគ្រប់ព្រះជាម្ចាស់។ ហេតុដូចនេះ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាអាចលេចឡើងជារូបរាងទៅបានចេញពីការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងត្រូវបានបង្កើតឡើងដោយព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ពោលគឺវាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ មនុស្សដែលត្រូវបានព្រះដ៏មានគ្រប់ព្រះចេស្ដាប្រើប្រាស់ និងតាំងឡើង គឺជាអ្នកដែលដឹកនាំពួករាស្ត្ររើសតាំងនៅក្នុងការធ្វើកិច្ចការនៃពួកជំនុំ។ ដើម្បីជិះជាន់ វាយប្រហារ និងបំផ្លាញពួកជំនុំ ក្នុងពេលនេះ បក្សកុម្មុយនីស្តចិននិយាយថា ពួកជំនុំត្រូវបានបង្កើតឡើងដោយបុគ្គលជាក់លាក់ម្នាក់​។ តើនេះមិនគួរឲ្យអស់សំណើចទេឬ? វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា គោលបំណងដែលបក្សកុម្មុយនីស្តចិននិយាយបែបនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត បង្ខូចកិត្តិយស និងបំផ្លាញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ។ ប៉ុន្តែ តើបក្សកុម្មុយនីស្តចិនទទួលបានអ្វីដែលខ្លួនចង់បានហើយឬនៅ? គឺអត់ទេ។ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានចូលទៅដល់បណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោករួចទៅហើយ ដែលនេះសបញ្ជាក់អំពីចំណុចខាងក្រោមនេះ៖ គ្រប់សេចក្តីអះអាងដែលថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានបង្កើតឡើងដោយបុគ្គលជាក់លាក់ម្នាក់ គឺជាផែនការបោកបញ្ឆោតរបស់សាតាំង ជាផែនការដែលអាចបោកបញ្ឆោតអស់អ្នកណាដែលល្ងង់ខ្លៅ និងល្ងីល្ងើតែប៉ុណ្ណោះ។

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំនៅដែរ» (យ៉ូហាន ១៤:៣)។ ទ្រង់ក៏បានថ្លែងទំនាយទុកថា «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ក៏បានត្រឡប់ជាសាច់ឈាម និងបានយាងចុះមកខាងកើតផែនដី គឺប្រទេសចិន ដូចព្រះអង្គបានសន្យា និងថ្លែងទំនាយទុក ដោយអង្គឯងផ្ទាល់ ដើម្បីនឹងធ្វើកិច្ចការនៃការជំនុំជម្រះ កិច្ចការដាក់ទោស កិច្ចការបន្សុទ្ធ និងកិច្ចការសង្គ្រោះ ដោយប្រើព្រះបន្ទូលលើមូលដ្ឋានគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ នៅក្នុងកិច្ចការនេះ សេចក្តីទំនាយក្នុងព្រះគម្ពីរដែលថ្លែងទុកថា «ការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:៧) និង «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ ក៏ត្រូវបានសម្រេចហើយដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ នៅគ្រាចុងក្រោយ បានបញ្ចប់យុគសម័យនៃព្រះគុណ ហើយបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ។ ពេលដំណឹងល្អអំពីនគរព្រះដ៏មានគ្រប់ព្រះចេស្ដា បានផ្សាយទៅឆាប់យ៉ាងរហ័ស ក្នុងប្រទេសចិនដីគោក មនុស្សដែលមកពីគ្រប់សាសនា និងគណៈនិកាយ ដែលស្រឡាញ់សេចក្ដិពិត និងចង់ឃើញព្រះជាម្ចាស់លេចមក ពួកគេអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងទទួលស្គាល់ថា ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត គឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកគេច្បាស់នៅក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ហើយពួកគេបានទទួលជឿព្រះដ៏មានគ្រប់ព្រះចេស្ដាតគ្នារៀងមក។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏ចាប់ផ្ដើមមានវត្តមានឡើង។ ដូចដែលបានបញ្ជាក់ដោយកត្តាជាច្រើនរួចមកហើយថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមមានវត្តមានឡើងទាំងស្រុង ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងមិនមែនស្ថាបនាឡើងដោយមនុស្សនោះឡើយ។ នេះមកពីរាស្ត្ររើសតាំងក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាអធិស្ឋាន ដោយនូវព្រះនាមនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ស្ដាប់តាមកិច្ចការរបស់ទ្រង់ ព្រមទាំងទទួលយកអស់ទាំងសេចក្ដីពិត ដែលទ្រង់បង្ហាញឲ្យឃើញ។ ដូច្នេះ នេះជាភ័ស្តុតាងបញ្ជាក់ថា រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ គេជឿលើព្រះគ្រីស្ទ ដែលបានយកកំណើតជាសាច់ឈាមនៅគ្រាចុងក្រោយ គឺជាព្រះដ៏សកម្មដែលជាវិញ្ញាណដែលត្រូវបានទទួលស្គាល់នៅក្នុងសាច់ឈាម មិនមែនជឿលើមនុស្សឡើយ។ បើមើលពីខាងក្រៅ ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនជាអ្វីសោះ ក្រៅតែពីជាកូនមនុស្សដ៏សាមញ្ញម្នាក់ ប៉ុន្តែធាតុពិត ទ្រង់ជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងជាសេចក្ដីពិត ជាផ្លូវ ហើយជាជីវិត។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ គឺជាការបង្ហាញឲ្យឃើញដោយផ្ទាល់ពីព្រះវិញ្ញាណនៃព្រះ និងជាការលេចមកជាមនុស្សរបស់ព្រះជាម្ចាស់។ ហេតុនេះ ទ្រង់គឺជាព្រះដ៏សកម្មដែលបានយកកំណើតជាមនុស្ស។

នៅឆ្នាំ១៩៩១ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ បានចាប់ផ្ដើមអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការនៅប្រទេសចិន។ ក្រោយមក ទ្រង់ក៏បានថ្លែងនូវព្រះបន្ទូលរាប់សិបលានពាក្យ រួចចាប់ផ្ដើមកិច្ចការនៃការជំនុំជម្រះនៃបល្ល័ង្កសដ៏ធំនៅគ្រាចុងក្រោយ។ ដូចព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងថា «កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះបន្ទូលនៅគ្រាចុងក្រោយ ហើយព្រះបន្ទូលនេះសោត ក៏ជាព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់ជាព្រះវិញ្ញាណបរិសុទ្ធ ហើយក៏អាចក្លាយជាសាច់ឈាមដែរ ហេតុនេះ ព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ ក៏ជាព្រះបន្ទូលព្រះជាម្ចាស់ដែលប្រសូតជាសាច់ឈាមនាពេលបច្ចុប្បន្ន ដូចគេតំណាលពីអតីតកាលដែរ។ ... ដើម្បីឱ្យព្រះជាម្ចាស់បញ្ចេញព្រះសូរសៀង ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់ត្រូវក្លាយជាសាច់ឈាម។ ពុំនោះទេ កិច្ចការរបស់ទ្រង់នឹងមិនអាចសម្រេចគោលដៅនៃកិច្ចការនោះបានឡើយ» («តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយសារតែការលេចមក និងដោយសារតែព្រះសូរសៀងរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ នោះមនុស្សដែលស្រេកឃ្លាន និងមនុស្សដែលស្វែងរកសេចក្ដីពិត ក៏ត្រូវបានបង្ក្រាប និងត្រូវបានបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាកាន់តែច្រើនឡើងៗ ហើយក៏ឃើញនៅក្នុងការជំនុំជម្រះ និងការដាក់ទោសការលេចមករបស់ព្រះជាម្ចាស់ និងការយាងមកវិញរបស់ព្រះដ៏ ប្រោសលោះ។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមមានវត្តឡើង ដោយ សារតែការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះអម្ចាស់ យេស៊ូវដែលបានយាងត្រឡប់មកវិញ ព្រះគ្រីស្ទនៅគ្រាចុងក្រោយ និងស្ថិត នៅក្រោមការជំនុំជម្រះ និងការដាក់ទោសដ៏សុចរិតរបស់ទ្រង់ផងដែរ។ ពួក ជំនុំនេះប្រមូលផ្ដុំទៅដោយមនុស្សដែលទទួលកិច្ចការនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយពិតប្រាកដ ព្រមទាំងត្រូវបានបង្ក្រាបនិងត្រូវបានសង្គ្រោះ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកជំនុំនេះត្រូវបានស្ថាបនា ឡើងទាំងស្រុង ដោយព្រះដ៏មានពេញដោយព្រះចេស្ដាផ្ទាល់ ព្រមទាំងត្រូវបានដឹកនាំ និងមើលថែដោយផ្ទាល់ពីព្រះអង្គ ហើយមិនមែនត្រូវបានបង្កើត ឡើងដោយមនុស្សណាម្នាក់ តាមមធ្យោបាយណាមួយឡើយ។ នេះជាការពិតដែលត្រូវបានទទួលស្គាល់ដោយរាស្ត្ររើសតាំងទាំងអស់ នៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សណាដែលត្រូវបានប្រើដោយព្រះដែលមកកំណើតជាមនុស្ស គឺត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ព្រមទាំងត្រូវបានរើសតាំង និងធ្វើបន្ទាល់បញ្ជាក់ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដូចព្រះយេស៊ូវបានជ្រើសរើស និងតែងតាំងពួកសាវ័កទាំងដប់ពីរនាក់ដូច្នោះដែរ។ មនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើ សហការតែជាមួយកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ហើយមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជំនួសទ្រង់បានឡើយ។ ពួកជំនុំមិនត្រូវបានបង្កើតឡើងដោយមនុស្សដែលព្រះ ជាម្ចាស់ ហើយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក៏មិនជឿ ឬដើរតាមពួកគេដែរ ដោយសារតែមនុស្សខូចអាក្រក់ គ្មានសេចក្ដីពិត និង មិនអាចបង្ហាញនូវសេចក្ដីពិតសោះ ក៏រឹតតែមិនបង្កើតពួកជំនុំផង។ ពួកជំនុំក្នុងយុគសម័យនៃព្រះគុណ មិនត្រូវបានបង្កើតឡើងដោយសាវ័កប៉ុល ឬសាវ័កដទៃឡើយ ប៉ុន្តែ ពួកជំនុំនេះជាផលនៃកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ហើយត្រូវបាន បង្កើតឡើង ដោយព្រះអម្ចាស់យេស៊ូវផ្ទាល់ព្រះអង្គ។ ដូចគ្នាដែរ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នៅគ្រាចុងក្រោយ មិនមែនត្រូវបានបង្កើតឡើង ដោយមនុស្សដែលព្រះជាម្ចាស់ប្រើឡើយ ប៉ុន្តែជាផលនៃកិច្ចការរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សដែលព្រះជាម្ចាស់ប្រើគ្រាន់តែស្រោចស្រព ផ្គត់ផ្គង់ និងដឹកនាំពួកជំនុំ ដោយបំពេញកាតព្វកិច្ចរបស់មនុស្ស។ ទោះបីរាស្ត្រជ្រើសរើសរបស់ព្រះជាម្ចាស់ត្រូវបានដឹកនាំ ស្រោចស្រព និងផ្គត់ផ្គង់ ដោយមនុស្សដែលព្រះជាម្ចាស់ប្រើ ក៏ពួកគេមិនជឿ និងមិនដើរតាមនរណាផ្សេងក្រៅតែពីព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទទួលនិងស្ដាប់តាមតែព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ នេះគឺជាការពិតមួយ ដែលមិនមាននរណាម្នាក់អាចបដិសេធបានឡើយ។ ដោយសារការលេចមក និងកិច្ចការរបស់ព្រះដែលមកយកកំណើតជាមនុស្សនាគ្រាចុងក្រោយ ទីបំផុត មនុស្សជាច្រើនដែលជឿពិតលើព្រះជាម្ចាស់ក្នុងគ្រប់គណៈនិកាយសាសនា ក៏បានស្ដាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងបានឃើញថា ព្រះអម្ចាស់យេស៊ូវបានយាងមករួចហើយ និងបានអនុវត្តកិច្ចការនៃការជំនុជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេបានបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មកវិញ ជាលទ្ធផល ពួកគេកបានទទួលកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ។ មនុស្សដែលត្រូវបានបង្ក្រាបដោយព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏ក្លាយទៅជាចំណុះនៅក្រោមព្រះនាមទ្រង់ ហើយរាស្ត្រជ្រើសទាំងអស់របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គេអធិស្ឋានទៅព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងដើរតាម ស្ដាប់បង្គាប់ និងថ្វាយបង្គំទ្រង់។ រាស្ត្ររើសតាំង នៅក្នុងប្រទេសចិត្ត គឺជា មនុស្សដំបូងដែលស្គាល់កិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល ដើម្បីឲ្យតម្លៃអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយមើលឃើញនូវឫទ្ធានុភាពនិងព្រះពិរោធរបស់ព្រះអង្គ។ ដូច្នេះ ពួកគេត្រូវបានបង្ក្រាបដោយព្រះបន្ទូលព្រះជាម្ចាស់ទាំងស្រុង ហើយបានធ្លាក់ដុនដាបនៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រមស្ដាប់បង្គាប់ ហើយទទួលយកការជំនុំជម្រះ និងការដាក់ទោសនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគឺពិតជាបានប្រែចិត្ត និងផ្លាស់ប្ដូរប្រាកដមែន ដូច្នេះហើយ ពួកគេក៏ទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី សេចក្តីប្រកបគ្នាពីស្ថានលើ)

ខាង​ដើម៖ ៣. ខ្ញុំមើលឃើញថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គ្មានធ្វើអ្វីឡើយក្រៅពីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដោយសុំឲ្យមនុស្សមានភាពទៀងត្រង់ និងដើរនៅលើផ្លូវនៃជីវិតជាមនុស្សដែលត្រឹមត្រូវឡើយ។ ប៉ុន្តែ បក្សកុម្មុយនីស្តចិនកំពុងតែផ្សព្វផ្សាយព័ត៌មាន ដោយនិយាយថា គោលបំណងចុងក្រោយរបស់ពួកជំនុំនៅក្នុងការផ្សាយដំណឹងល្អ គឺដើម្បីផ្ដួលរំលំការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន។ តើខ្ញុំអាចដឹងយ៉ាងដូចម្ដេចទៅថាពាក្យរបស់បក្សកុម្មុយនីស្តចិនពិត ឬមិនពិតទៅ?

បន្ទាប់៖ ៥. តាមពីក្រោយឧប្បត្តិហេតុនៅទីក្រុង ស៊ាវយ័ន នៃខេត្តសាន់ដុង នៅថ្ងៃទី២៨ ខែឧសភា រដ្ឋាភិបាលបក្សកុម្មុយនីស្តចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់វា ដើម្បីវាយប្រហារពួកជំនុំតាមផ្ទះ ហើយថែមទាំងចល័តកងកម្លាំងប្រដាប់អាវុធមកជិះជាន់ និងវាយបង្ក្រាបពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ មនុស្សជាច្រើនបានបង្ហាញមន្ទិលអំពីឧប្បត្តិហេតុនៅក្រុង ស៊ាវយ័ន ដោយជឿថា នេះជាចេតនារបស់បក្សកុម្មុយនីស្តចិនក្នុងការវាយប្រហារ និងសង្កត់សង្កិនពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រឌិតរឿងមិនពិត ដើម្បីបង្វែរមតិសាធារណៈមកប្រឆាំងនឹងវា។ ទោះបីជាយ៉ាងណា ករណីនេះត្រូវបានកាត់ទោសជាសាធារណៈនៅក្នុងតុលាការរបស់បក្សកុម្មុយនីស្តចិន និងត្រូវរាយការណ៍ដោយបណ្ដាញប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ចិន ហើយមនុស្សមួយចំនួនជឿលើអ្វីដែលបក្សកុម្មុយនីស្តចិនបាននិយាយ។ យើងចង់ឮពីអ្វីដែលអ្នកគិតអំពីឧប្បត្តិហេតុនៅក្រុង ស៊ាវយ័ន នោះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ