១. តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការស្ដាប់សេចក្តីប្រកបគ្នា និងទីបន្ទាល់របស់បងប្អូនប្រុសស្រី ខ្ញុំបានជឿថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយសព្វថ្ងៃនេះ ខ្ញុំទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែ បច្ចុប្បន្ននេះ មានរឿងរ៉ាវមិនល្អ និងគួរឲ្យបារម្ភមួយចំនួនបានកើតឡើងនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ។ ហេតុអ្វីបានជារឿងរ៉ាវបែបនេះកើតឡើង? តើខ្ញុំគួរតែដកពិសោធន៍រឿងរ៉ាវទាំងនេះយ៉ាងដូចម្ដេចទៅ?

ខគម្ពីរយោង៖

«ចូរប្រុងស្មារតី និងចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីស្វែងរកអ្នកណាដែលវាអាចត្របាក់លេបបាន» (១ ពេត្រុស ៥:៨)

«ហើយខ្ញុំនឹងនាំមួយភាគបីនោះឆ្លងកាត់ភ្លើង ហើយនឹងបន្សុទ្ធគេដូចជាបន្សុទ្ធប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវ‌នាវរកនាមខ្ញុំ ហើយខ្ញុំនឹងស្តាប់គេ។ ខ្ញុំនឹងថ្លែងថា គេជារាស្ត្ររបស់ខ្ញុំ ហើយគេវិញនឹងនិយាយថា ព្រះយេហូវ៉ាគឺជាព្រះរបស់ខ្ញុំ» (សាការី ១៣:៩)

«រួចព្រះយេហូវ៉ាសួរសាតាំងថា៖ 'តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង'។ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះយេហូវ៉ាថា៖ 'តើយ៉ូបកោតខ្លាចព្រះអង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះភ័ក្ត្រទ្រង់មិនខាន'។ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ។ ដូច្នេះ សាតាំងក៏ចេញពីព្រះវត្តមានរបស់ព្រះយេហូវ៉ាទៅ» (យ៉ូប ១:៨-១២)

«នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ រួចនិយាយថា ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២០-២១)

«ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឱ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន? ទង្វើនេះមិនបានធ្វើឱ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ» (យ៉ូប ២:៩-១០)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

នៅពេលព្រះជាម្ចាស់បំពេញកិច្ចការ យកព្រះទ័យទុកដាក់ចំពោះបុគ្គលណាម្នាក់ និងពិនិត្យពិច័យលើបុគ្គលនេះ ហើយនៅពេលដែលទ្រង់ពេញព្រះទ័យ និងយល់ព្រមចំពោះបុគ្គលនេះ សាតាំងក៏តាមយ៉ាងប្រកិត ដោយព្យាយាមបោកបញ្ឆោតបុគ្គលនោះ ហើយនាំគេទៅរកគ្រោះថ្នាក់។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យចង់បានមនុស្សម្នាក់នោះ សាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើនមកល្បួង រំខាន និងធ្វើឱ្យខូចកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ។ វាចង់កញ្ឆក់យកអ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ទទួលយក វាចង់គ្រប់គ្រងពួកគេ មើលខុសត្រូវលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា និងដើម្បីឱ្យពួកគេចូលរួមប្រព្រឹត្តអំពើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ជាមួយវាដែរ។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? អ្នករាល់គ្នាច្រើនតែនិយាយថា សាតាំងសាហាវ សាតាំងអាក្រក់ ក៏ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់បានឃើញវាសាហាវនិងអាក្រក់បែបនោះទេ? អ្នកអាចមើលឃើញហើយថា មនុស្សជាតិអាក្រក់ប៉ុនណា តែអ្នកមិនអាចមើលឃើញថា សាតាំងអាក្រក់ប៉ុនណានោះទេ។ ក៏ប៉ុន្តែ ទាក់ទិននឹងរឿងរបស់យ៉ូប អ្នកបានសង្កេតឃើញយ៉ាងច្បាស់ហើយថា សាតាំងអាក្រក់ប៉ុនណានោះ។ បញ្ហានេះបានធ្វើឱ្យទឹកមុខអាក្រក់របស់សាតាំង និងសារជាតិមិនល្អរបស់វាបង្ហាញចេញមកយ៉ាងច្បាស់។ នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់បាន ដើម្បីលុបបំបាត់មនុស្សដែលព្រះជាម្ចាស់ចង់បានចោលឱ្យអស់ទៀតផង។ ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ នោះពួកគេត្រូវក្លាយជាកម្មសិទ្ធិរបស់សាតាំង ដើម្បីឱ្យវាប្រើ នេះហើយគឺជាគោលបំណងរបស់វា។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាទង្វើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក អ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ។ ... នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើនូវបន្ទាល់។ ថ្វីបើមើលពីខាងក្រៅវាហាក់ដូចជាមិនសំខាន់ក៏ដោយ ក៏នៅពេលរឿងទាំងនេះកើតឡើង វាបង្ហាញឱ្យដឹងថាតើអ្នកស្រលាញ់ព្រះជាម្ចាស់ ឬអត់។ ប្រសិនបើអ្នកធ្វើបាន នោះអ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់បាន ហើយប្រសិនបើអ្នកមិនបានអនុវត្តនូវសេចក្ដីស្រឡាញ់ដល់ទ្រង់ទេ នេះបង្ហាញឱ្យដឹងថា អ្នកមិនមែនជាមនុស្សដែលអនុវត្តនូវសេចក្តីពិតនោះទេ ហើយអ្នកគឺគ្មានការពិត និងគ្មានជីវិតដែរ អ្នកគឺជាអង្កាម! អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះមនុស្សគឺកើតឡើងនៅពេលដែលព្រះជាម្ចាស់ត្រូវការឱ្យពួកគេប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេអំពីទ្រង់។ ថ្វីបើគ្មានបញ្ហាធំដុំកើតឡើងចំពោះអ្នកនៅពេលនេះក្ដី ហើយអ្នកក៏មិនធ្វើបន្ទាល់ឱ្យបានអស្ចារ្យក្ដី ក៏រាល់សេចក្ដីលម្អិតនៃជីវិតប្រចាំថ្ងៃរបស់អ្នកនៅតែជាបញ្ហាក្នុងការធ្វើបន្ទាល់ពីព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកអាចឈ្នះការកោតសរសើរពីបងប្អូនប្រុសស្រីរបស់អ្នក ពីសមាជិកគ្រួសាររបស់អ្នក និងពីមនុស្សគ្រប់គ្នាជុំវិញអ្នក ហើយប្រសិនបើថ្ងៃណាមួយ អ្នកមិនជឿមកកោតសរសើរនូវអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ និងឃើញថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺអស្ចារ្យ នោះមានន័យថាអ្នកបានធ្វើបន្ទាល់ហើយ។ ទោះបីអ្នកគ្មានពន្លឺខាងក្នុង និងមានគុណសម្បត្តិអន់ក៏ដោយ តាមរយៈការដែលព្រះជាម្ចាស់ជាម្ចាស់ប្រោសឱ្យអ្នកគ្រប់លក្ខណ៍ នោះអ្នកអាចបំពេញព្រះហឫទ័យរបស់ទ្រង់ ហើយយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ដោយការបង្ហាញអ្នកដទៃអំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើនៅក្នុងមនុស្សដែលមានគុណសម្បត្តិអន់បំផុត។ នៅពេលមនុស្សភ្ញាក់ខ្លួនស្គាល់ព្រះជាម្ចាស់វិញ ហើយក្លាយជាអ្នកមានជ័យជម្នះនៅចំពោះមុខសាតាំង និងមានភក្ដីភាពចំពោះព្រះជាម្ចាស់បំផុត នោះគ្មាននរណាម្នាក់ដែលមានបង្អែករឹងមាំជាងក្រុមមនុស្សនេះឡើយ ហើយនេះជាទីបន្ទាល់ដ៏អស្ចារ្យបំផុត។ ទោះបីជាអ្នកគ្មានសមត្ថភាពធ្វើកិច្ចការអស្ចារ្យបានក៏ដោយ ក៏អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ អ្នកដទៃមិនអាចទុកចោលសញ្ញាណរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចធ្វើបាន អ្នកដទៃមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ក្នុងបទពិសោធជាក់ស្តែងរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចប្រើសកម្មភាព និងកម្ពស់ជាក់ស្ដែងរបស់អ្នកដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីទ្រង់យ៉ាងខ្ទរខ្ទារ។ នេះទើបរាប់ជាការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដមែន។ ប្រសិនបើអ្នកគ្មានសម្ថភាពនេះទេ នោះអ្នកមិនធ្វើបន្ទាល់នៅក្នុងចំណោមសមាជិកគ្រួសាររបស់អ្នក នៅក្នុងចំណោមបងប្អូនប្រុសស្រីរបស់អ្នក ឬនៅចំពោះមុខមនុស្សឡើយ។ ប្រសិនបើអ្នកមិនអាចធ្វើបន្ទាប់នៅចំពោះមុខសាតាំងបានទេ សាតាំងនឹងសើចចំអកដាក់អ្នក វានឹងចាត់ទុកអ្នកជាមនុស្សឆ្កួត ជារបស់លេង ហើយជារឿយៗវានឹងធ្វើឱ្យអ្នកវង្វេងវង្វាន់ និងនាំឱ្យអ្នកវិកលចរិត។ នាពេលអនាគត ការល្បងលដ៏ធំអាចនឹងកើតមានដល់អ្នក ប៉ុន្តែថ្ងៃនេះ បើសិនជាអ្នកស្រឡាញ់ព្រះជាម្ចាស់ដោយដួងចិត្តពិតមែន ហើយដោយមិនខ្វល់ថាការល្បងលនៅខាងមុខធំប៉ុនណា និងដោយមិនគិតពីអ្វីដែលកើតឡើងចំពោះអ្នក ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះចិត្តអ្នកនឹងបានសុខស្រួល ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ មិនថាការល្បងលដែលអ្នកជួបប្រទះនាពេលអនាគតធំប៉ុនណាក៏ដោយ។ អ្នករាល់គ្នាមិនអាចមើលឃើញនូវអ្វីដែលនឹងកើតឡើងនាពេលអនាគតឡើយ។ អ្នករាល់គ្នាគ្រាន់តែអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងស្ថានភាពថ្ងៃនេះបាន។ អ្នករាល់គ្នាគ្មានសមត្ថភាពធ្វើកិច្ចការដ៏អស្ចារ្យណាមួយទេ ហើយគួរតែផ្ដោតលើការបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការដកបទពិសោធព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិតពិត ហើយធ្វើបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារ ដែលធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ទោះបីជាសាច់ឈាមរបស់អ្នកនឹងនៅតែមិនទាន់ពេញចិត្ត ហើយនឹងរងទុក្ខក៏ដោយ ក៏អ្នកនឹងបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន ហើយធ្វើឱ្យសាតាំងអាម៉ាស់មុខដែរ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះព្រះជាម្ចាស់នឹងបើកផ្លូវមួយនៅចំពោះមុខអ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលដ៏ធំមកដល់ អ្នកដទៃនឹងធ្លាក់ចុះ ប៉ុន្តែអ្នកនឹងនៅតែអាចឈរយ៉ាងរឹងមាំ៖ ដោយសារតែតម្លៃដែលអ្នកបានបង់នោះ ព្រះជាម្ចាស់នឹងការពារអ្នក ដូច្នេះអ្នកអាចឈរយ៉ាងរឹងមាំ និងមិនធ្លាក់ចុះឡើយ។ បើជាធម្មតាអ្នកអាចអនុវត្តនូវសេចក្តីពិតបាន និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ដោយដួងចិត្តដែលពិតជាស្រឡាញ់ទ្រង់មែន នោះព្រះជាម្ចាស់នឹងការពារអ្នកជាប្រាកដក្នុងអំឡុងពេលល្បងលនាពេលអនាគត។ ថ្វីបើអ្នកជាមនុស្សឆោតល្ងង់ មានកម្ពស់តូចទាប និងមានគុណសម្បត្តិអន់ក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនរើសអើងអ្នកដែរ។ វាអាស្រ័យលើថាតើបំណងរបស់អ្នកត្រឹមត្រូវ ឬអត់។ សព្វថ្ងៃនេះ អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ ដោយអ្នកយកចិត្តទុកដាក់តាំងពីចំណុចតូចល្អិតបំផុត អ្នកបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ អ្នកមានបេះដូងមួយដែលពិតជាស្រឡាញ់ព្រះជាម្ចាស់មែន អ្នកថ្វាយបេះដូងពិតរបស់អ្នកដល់ព្រះជាម្ចាស់ ហើយទោះបីជាមានរឿងខ្លះដែលអ្នកមិនអាចយល់បានក៏ដោយ ក៏អ្នកអាចមកនៅមុខព្រះជាម្ចាស់ដើម្បីកែតម្រង់បំណងរបស់អ្នកបានដែរ ហើយស្វះស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់ ព្រមទាំងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ប្រហែលជាបងប្អូនប្រុសស្រីរបស់អ្នកនឹងបោះបង់ចោលអ្នក ប៉ុន្តែដួងចិត្តរបស់អ្នកនឹងនៅតែបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកនឹងមិនលោភលន់ចង់បានការសប្បាយខាងសាច់ឈាមនោះទេ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះអ្នកនឹងត្រូវបានការពារនៅពេលការល្បងលដ៏ធំចូលមកដល់អ្នក។

(ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើមានរឿងជាច្រើនកើតឡើងមកលើអ្នក ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នក ប៉ុន្តែអ្នកអាចដាក់ទុកវាមួយឡែក និងទទួលបានចំណេះដឹងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ពីការទាំងនេះ ហើយប្រសិនបើនៅកណ្តាលការបន្សុទ្ធ អ្នកបង្ហាញដួងចិត្តនៃសេចក្តីស្រឡាញ់របស់អ្នក ចំពោះព្រះជាម្ចាស់ នោះការនេះគឺជាការធ្វើបន្ទាល់។ ប្រសិនបើផ្ទះរបស់អ្នកមានសេចក្ដីសុខសាន្ដ អ្នករីករាយនឹងភាពសុខដុមខាងសាច់ឈាម គ្មាននរណាម្នាក់បៀតបៀនអ្នក ហើយបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងពួកជំនុំស្តាប់បង្គាប់អ្នក តើអ្នកអាចបង្ហាញនូវចិត្តនៃក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានទេ? តើស្ថានភាពនេះអាចបន្សុទ្ធអ្នកបានទេ? វាគ្រាន់តែតាមរយៈការបន្សុទ្ធ ដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ អាចត្រូវបានបង្ហាញចេញ ហើយមានតែតាមរយៈអ្វីៗដែលកើតឡើង ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នកទេ ដែលអ្នកអាចទទួលបានភាពគ្រប់លក្ខណ៍។ តាមរយៈការបម្រើដែលមានលក្ខណៈផ្ទុយគ្នានិងអវិជ្ជមានច្រើន និងតាមរយៈការប្រើការបង្ហាញចេញរបស់សាតាំងគ្រប់បែបយ៉ាង ដូចជាសកម្មភាព ការចោទប្រកាន់ ការរំខាននិងការបំភាន់របស់សាតាំងជាដើម ព្រះជាម្ចាស់បង្ហាញឱ្យអ្នកឃើញច្បាស់ពីមុខមាត់ដ៏អាក្រក់របស់សាតាំង រួចក៏ប្រោសឱ្យសមត្ថភាពរបស់អ្នកបានគ្រប់លក្ខណ៍ ដើម្បីស្គាល់សាតាំងបានច្បាស់ ដើម្បីឱ្យអ្នកអាចស្អប់សាតាំង និងបោះបង់វាចោល។

(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅមកលើមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាយ៉ូបគឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងខ្លួនមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ ម្យ៉ាងទៀត គោលបំណងនេះ គឺដើម្បីបញ្ចូលទៅក្នុងខ្លួនមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឱ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយយល់ពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឱ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ពោលគឺអ្វីទាំងអស់នេះ គឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ទិដ្ឋភាពមួយទៀតគឺដោយសារសាតាំងគឺជាតួអង្គអាក្រក់ និងជាវត្ថុបម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយទើបមនុស្សរមែងត្រូវប្រគល់ទៅឱ្យសាតាំង។ នេះគឺជាមធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីឱ្យមនុស្សមើលឃើញពីការល្បួងរបស់សាតាំង និងវាយប្រហារសេចក្ដីទុច្ចរិត ភាពស្មោកគ្រោក និងភាពគួរឱ្យស្អប់របស់សាតាំង ដោយធ្វើឱ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមានបាន។ ដំណើរនេះធ្វើឱ្យពួកគេដោះខ្លួនពីការគ្រប់គ្រង ការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង ដោយសារបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដល់ព្រះជាម្ចាស់ផង។ ទាល់តែពេលនោះទើបពួកគេត្រូវបានដោះលែងឱ្យរួចពីដែនយត្រួតត្រារបស់សាតាំងទាំងស្រុង។ ការរំដោះខ្លួនរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា មនុស្សលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ។ សាតាំងមិនអាចលេបត្របាក់ពួកគេបានទៀតឡើយ តែបែរជាត្រូវខ្ជាក់ពួកគេចេញមកវិញ។ នេះក៏ដោយសារមនុស្សបែបនេះ ទៀងត្រង់ ដោយសារពួកគេមានសេចក្ដីជំនឿ មានការស្ដាប់បង្គាប់ និងមានការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយមកពីពួកគេបែកចេញពីសាតាំងទាំងស្រុងផង។ ពួកគេបាននាំក្ដីអាម៉ាស់ឱ្យសាតាំង ពួកគេធ្វើឱ្យសាតាំងទៅជាកំសាក ហើយពួកគេបានយកឈ្នះលើសាតាំងទាំងស្រុង។ ភាពជឿជាក់របស់ពួកគេក្នុងការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ បានយកឈ្នះលើសាតាំង និងធ្វើឱ្យសាតាំងលះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះទេ ទើបត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដ ហើយនេះទើបជាគោលបំណងចុងក្រោយបង្អស់ដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់ឱ្យខ្លួនគេបានសង្គ្រោះ និងចង់ឱ្យព្រះជាម្ចាស់ទទួលយកគេទាំងស្រុង នោះអ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង ប្រឈមនឹងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបចេញពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចយកឈ្នះលើសាតាំងបានទាំងស្រុង ទើបជាមនុស្សដែលនឹងត្រូវព្រះជាម្ចាស់សង្គ្រោះ។ នេះចង់បានន័យថា អស់អ្នកណាដែលត្រូវព្រះជាម្ចាស់សង្គ្រោះ គឺជាអ្នកដែលបានឆ្លងកាត់ការល្បងលពីព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវសាតាំងល្បួង និងវាយប្រហារជាច្រើនលើកច្រើនសា។ អ្នកដែលត្រូវសង្គ្រោះទៅឯព្រះជាម្ចាស់ យល់ពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់បាន ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ នៅក្នុងគ្រាកំពុងត្រូវសាតាំងល្បួងឡើយ។ អស់អ្នកណាដែលត្រូវសង្គ្រោះទៅឯខាងព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តសប្បុរស ពួកគេចេះបែងចែកសេចក្ដីស្រឡាញ់និងសេចក្ដីស្អប់ ពួកគេមានស្មារតីយុត្តិធម៌ និងមានវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ និងឱ្យតម្លៃអ្វីគ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបមើល មិនត្រូវចោទប្រកាន់ ឬត្រូវបំពានពីសំណាក់សាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានរំដោះឱ្យមានសេរីភាព ហើយត្រូវដោះលែងឱ្យរួចខ្លួនទាំងស្រុង។ យ៉ូបគឺជាមនុស្សម្នាក់ដែលមានសេរីភាពបែបនោះឯង ហើយច្បាស់ណាស់ នេះគឺជាមូលហេតុដ៏សំខាន់ដែលព្រះជាម្ចាស់បានប្រគល់គាត់ទៅឱ្យទៅសាតាំងនោះ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ក្នុងអំឡុងកិច្ចការនៃការផ្គត់ផ្គង់ និងការទំនុកបម្រុងរយៈពេលវែងរបស់ព្រះជាម្ចាស់ដល់មនុស្ស ព្រះអង្គមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទាំងអស់ និងពីសេចក្ដីតម្រូវដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ហើយបង្ហាញពីកិច្ចការ និស្ស័យ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីបំពាក់បំប៉នមនុស្សឱ្យមានកម្ពស់ និងអនុញ្ញាតឱ្យមនុស្សទទួលបានសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ នៅពេលកំពុងដើរតាមទ្រង់ ជាសេចក្ដីពិតដែលជាគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់ប្រទានឱ្យទៅមនុស្ស ដើម្បីតយុទ្ធជាមួយសាតាំង។ ក្រោយពេលបានបំពាក់គ្រឿងសាស្រ្ដាវុធរួចហើយ មនុស្សត្រូវតែប្រឈមនឹងការសាកល្បងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមធ្យោបាយជាច្រើនដើម្បីសាកល្បងមនុស្ស ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់ដែលជាសាតាំងនេះឯង។ នេះមានន័យថា ការប្រទានគ្រឿងសាស្ត្រាវុធដល់មនុស្សដើម្បីធ្វើសឹកជាមួយសាតាំង គឺព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឱ្យសាតាំង និងអនុញ្ញាតឱ្យសាតាំង «សាកល្បង» កម្ពស់របស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំងបាន ប្រសិនបើគេអាចគេចផុតពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិត នោះមនុស្សបានឆ្លងផុតការសាកល្បងជាមិនខាន។ ប៉ុន្តែ ប្រសិនបើមនុស្សមិនអាចចាកចេញពីក្បួនសឹករបស់សាតាំងបាន ហើយចុះចូលនឹងសាតាំង នោះគេនឹងឆ្លងមិនផុតពីការសាកល្បងនេះទេ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺថាតើមនុស្សអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់ នៅពេលត្រូវសាតាំងវាយប្រហារ ហើយថាតើគេបានបោះបង់ចោលព្រះជាម្ចាស់ ហើយបានចុះចាញ់ និងចុះចូលនឹងសាតាំងឬអត់ នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ អាចនិយាយបានថា មនុស្សត្រូវបានសង្គ្រោះឬអត់នោះ គឺអាស្រ័យលើថា តើគេអាចយកឈ្នះ និងបង្ក្រាបសាតាំងបានឬអត់ ហើយគេអាចទទួលបានសេរីភាពឬអត់នោះ គឺអាស្រ័យលើថាតើគេខ្លួនឯងអាចលើកគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់បានប្រទានឱ្យគេនោះ ដើម្បីយកឈ្នះលើចំណងរបស់សាតាំង ដោយធ្វើឱ្យសាតាំងលះបង់ក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឱ្យនៅម្នាក់ឯងឬអត់។ ប្រសិនបើសាតាំងលះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នោះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងលែងចោទប្រកាន់ និងជ្រៀតជ្រែកមនុស្សម្នាក់នេះទៀតឡើយ វាក៏នឹងឈប់ធ្វើទារុណកម្ម ឬវាយប្រហារពួកគេដោយគ្មានមេត្តាម្ដងទៀតដែរ។ មានតែមនុស្សបែបនេះទេ ដែលត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដនោះ។ នេះគឺជាដំណើរទាំងស្រុងដែលព្រះជាម្ចាស់ទទួលបានមនុស្ស។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខាង​ដើម៖ ៩. អ្នកធ្វើបន្ទាល់ថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាការលេចមក និងជាកិច្ចការរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែខ្ញុំបានអានអត្ថបទជាច្រើននៅលើគេហទំព័រល្បីៗជាច្រើន ដូចជា បៃឌូ (Baidu) និងវីគីភីឌា (Wikipedia) ដែលថ្កោលទោស វាយប្រហារ និងនិយាយមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំដឹងថា ព័ត៌មាននៅលើបៃឌូត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន និងថាវាមិនគួរឲ្យទុកចិត្តបាននោះឡើយ។ ប៉ុន្តែ គេហទំព័របរទេស ដូចជា វីគីភីឌា ក៏បានដើរតាមបក្សកុម្មុយនីស្តចិន និងពិភពសាសនាក្នុងការថ្កោលទោសអ្នកផងដែរ។ ខ្ញុំមិនយល់ឡើយ តើសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រទាំងនេះត្រូវឬក៏ខុស?

បន្ទាប់៖ ២. ថ្មីៗនេះ ក្រោយពេលអានព្រះបន្ទូលមួយចំនួនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងស្ដាប់សេចក្តីប្រកបគ្នា និងទីបន្ទាល់របស់បងប្អូនប្រុសស្រីនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដារួចមក ខ្ញុំមានអារម្មណ៍ទទួលបាននូវការផ្គត់ផ្គង់ និងការស្អាងយ៉ាងខ្លាំងនៅក្នុងវិញ្ញាណរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំយល់កាន់តែច្រើនជាងមុន ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលខ្ញុំបានចំណាយពេលថ្វាយបង្គំព្រះអម្ចាស់ ដូច្នេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវតែជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ ប៉ុន្តែ ដោយសារតែគ្រូគង្វាលរបស់ខ្ញុំបានដឹងថា ខ្ញុំបានកំពុងតែសិក្សាពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គាត់បានធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីបញ្ឈប់ខ្ញុំ។ គាត់រំខានខ្ញុំរាល់ថ្ងៃអំពីរឿងនេះ។ គាត់ថែមទាំងសុំឲ្យគ្រួសាររបស់ខ្ញុំបន្តតាមដានខ្ញុំ និងមិនអនុញ្ញាតឲ្យខ្ញុំអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ឬស្ដាប់សេចក្តីអធិប្បាយរបស់ពួកជំនុំទៀតផង។ ខ្ញុំពិតជាឈឺចិត្តខ្លាំងណាស់។ តើខ្ញុំគួរតែដកពិសោធន៍រឿងទាំងនេះយ៉ាងដូចម្ដេចទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ