២. ខ្ញុំបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយខ្ញុំក៏អានព្រះគម្ពីរបានច្រើនផងដែរ។ ហេតុអ្វីបានជាខ្ញុំមិនដែលអានចំអំពីសេចក្តីទំនាយរបស់ព្រះអម្ចាស់ត្រលប់ជាសាច់ឈាម ក្នុងនាមជាបុត្រមនុស្ស និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយអ៊ីចឹង? អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញជាសាច់ឈាម ថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា និងថាទ្រង់កំពុងតែធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ តើមានមូលដ្ឋានណាមួយសម្រាប់ការនេះនៅក្នុងព្រះគម្ពីរដែរឬទេ?

ខគម្ពីរយោង៖

«ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)

«ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២៧)

«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

សាសន៍យូដាទាំងអស់ សុទ្ធតែអានគម្ពីរសញ្ញាចាស់ ហើយដឹងពីបទទំនាយរបស់ហោរាអេសាយដែលទាយថា ទារកម្នាក់នឹងប្រសូតក្នុងស្នូកសត្វ។ ចុះហេតុអ្វីបានជាគេនៅតែបៀតបៀនព្រះយេស៊ូវ ទាំងដឹងច្បាស់ឥតចន្លោះអំពីបទទំនាយនេះ? តើមិនមែនដោយសារធម្មជាតិបះបោរ និងកង្វះការយល់ដឹងរបស់គេ អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅគ្រានោះ ពួកផារិស៊ីជឿថា កិច្ចការរបស់ព្រះយេស៊ូវខុសពីអ្វីដែលគេដឹងអំពីទារកដែលត្រូវបានទាយទុក ហើយមនុស្សសម័យបច្ចុប្បន្នបដិសេធព្រះជាម្ចាស់ ក៏ដោយសារកិច្ចការរបស់ព្រះដែលប្រសូតជាសាច់ឈាម មិនស្របទៅនឹងព្រះគម្ពីរ។ តើសារជាតិនៃភាពបះបោររបស់គេចំពោះព្រះជាម្ចាស់ មិនមែននៅដដែលទេឬអី? តើអ្នកអាចទទួលយកកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានចម្ងល់បានដែរឬទេ? ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះចរន្តលំហូរនេះ គឺត្រឹមត្រូវហើយ ហើយអ្នកគួរតែទទួលយកកិច្ចការនេះដោយពុំមានការសង្ស័យអ្វីទាំងអស់ អ្នកពុំគួរជ្រើសរើស ឬសម្រេចយកអ្វីដែលត្រូវទទួល ឬមិនទទួលនោះឡើយ។ បើអ្នកកាន់តែមានចំណេះដឹងពីព្រះជាម្ចាស់កាន់តែច្រើន និងមានការប្រុងប្រយ័ត្នចំពោះទ្រង់បន្ថែមទៀត នោះតើវាមិនសមកើតឡើងទេឬ? អ្នកមិនចាំបាច់ស្វែងរកភ័ស្តុតាងបញ្ជាក់បន្ថែមទៀតពីគម្ពីរទេ។ បើវាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកត្រូវទទួលយកវាចុះ ដ្បិតអ្នកជឿលើព្រះជាម្ចាស់ ដើម្បីដើរតាមទ្រង់ ហើយអ្នកពុំគួរស៊ើបអង្កេតពីទ្រង់នោះឡើយ អ្នកពុំគួរស្វះស្វែងរកភស្តុតាងបន្ថែមពីខ្ញុំនោះដើម្បីបញ្ជាក់ថា ខ្ញុំជាព្រះជាម្ចាស់របស់អ្នកនោះឡើយ ប៉ុន្តែអ្នកគួរតែចេះសម្គាល់មើលថាខ្ញុំមានប្រយោជន៍ដល់អ្នករាល់គ្នាឬអត់ នេះទើបជាកត្តាសំខាន់បំផុត។ បើទោះបីជាអ្នករកឃើញនូវភស្តុតាងដែលមិនអាចប្រកែកបាននៅក្នុងព្រះគម្ពីរ ភស្តុតាងនោះក៏មិនអាចនាំអ្នកឱ្យចូលមកចំពោះខ្ញុំទាំងស្រុងបានដែរ។ អ្នកគ្រាន់តែរស់នៅក្នុងដែនកំណត់នៃព្រះគម្ពីរប៉ុណ្ណោះ មិនមែននៅចំពោះខ្ញុំនោះទេ។ ព្រះគម្ពីរមិនអាចជួយអ្នកឱ្យស្គាល់ខ្ញុំបានទេ ក៏មិនអាចជួយឱ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ កាន់តែស៊ីជម្រៅនោះដែរ។ ថ្វីដ្បិតព្រះគម្ពីរបានទាយថា ទារកម្នាក់នឹងត្រូវប្រសូត ក៏គ្មាននរណាអាចដឹងច្បាស់ថា បទទំនាយនឹងសម្រេចដោយសារនរណាដែរ ដ្បិតមនុស្សមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាហេតុបណ្ដាលឱ្យពួកផារិស៊ីប្រឆាំងទាស់នឹងព្រះយេស៊ូវដែរ។ អ្នកខ្លះនិយាយថា កិច្ចការរបស់យើង គឺសម្រាប់ជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែពួកគេនៅតែជឿថា ព្រះយេស៊ូវនិងខ្ញុំ គឺជាព្រះពីរអង្គដោយឡែកពីគ្នាទាំងស្រុង ជាព្រះដែលមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវសេចក្ដីអធិប្បាយជាច្រើននៅក្នុងយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ វិធីប្រព្រឹត្តចំពោះអ្នកដទៃ ។ល។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់ គួរអនុវត្តតែប៉ុណ្ណោះ។ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាកត់ត្រាក្រឹត្យវិន័យសញ្ញាចាស់ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឱ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឱ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការនៃដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឱ្យបានសង្គ្រោះ អំពីរបៀបលន់តួបាប និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ។ ប៉ុន្តែទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សនៅគ្រាចុងក្រោយសម្រេចបាននូវច្រកចូល ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឱ្យអស់សំណើចទេ? ដោយគ្រាន់តែប្រកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?

(ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងជំនាន់ព្រះយេស៊ូវ ព្រះយេស៊ូវបានដឹកនាំជនជាតិយូដា និងអស់អ្នកដែលបានដើរតាមទ្រង់ ស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងទ្រង់នៅពេលនោះ។ ទ្រង់មិនបានយកព្រះគម្ពីរធ្វើជាមូលដ្ឋានអំពីអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលយោងទៅតាមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានយកព្រះទ័យទុកដាក់នឹងអ្វីដែលព្រះគម្ពីរបានមានបន្ទូលនោះទេ ហើយក៏មិនបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដើម្បីរកផ្លូវមួយក្នុងការដឹកនាំអ្នកដែលដើរតាមទ្រង់ដែរ។ ចាប់ពីពេលដែលទ្រង់បានធ្វើកិច្ចការ ទ្រង់ផ្សាយអំពីផ្លូវនៃការប្រែចិត្ត ជាព្រះបន្ទូលមួយដែលមិនមាននិយាយសោះនៅក្នុងសេចក្ដីទំនាយនៃសញ្ញាចាស់។ ទ្រង់មិនត្រឹមតែមិនធ្វើតាមព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដឹកនាំទៅផ្លូវថ្មីមួយ និងបានធ្វើនូវកិច្ចការថ្មីផងដែរ។ ទ្រង់មិនដែលមានបន្ទូលយោងទៅព្រះគម្ពីរទេ នៅពេលដែលទ្រង់អធិប្បាយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមាននរណាម្នាក់អាចសម្ដែងបាដិហារិយ៍របស់ទ្រង់ក្នុងការព្យាបាលមនុស្សឈឺ និងដេញអារក្សបានទេ។ ដូច្នេះ កិច្ចការរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងអំណាច ព្រមទាំងព្រះចេស្ដារបស់ទ្រង់អំពីព្រះបន្ទូល ក៏ហួសពីមនុស្សណាណាទាំងអស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវបានធ្វើនូវកិច្ចការថ្មីរបស់ទ្រង់ ហើយទោះបីជាមនុស្សជាច្រើនបានថ្កោលទោសទ្រង់ ដោយប្រើព្រះគម្ពីរក៏ដោយ ហើយថែមទាំងបានប្រើគម្ពីរសញ្ញាចាស់ដើម្បីឆ្កាងទ្រង់ផង ក៏កិច្ចការរបស់ទ្រង់មានលើសពីគម្ពីរសញ្ញាចាស់។ ប្រសិនបើការនេះមិនមែនដូច្នោះទេ ហេតុអ្វីបានជាមនុស្សបានយកដែកគោលដំទ្រង់ជាប់នឹងឈើឆ្កាង? តើមិនមែនដោយសារតែមិនបានមានបន្ទូលអ្វីសោះនៅក្នុងសញ្ញាចាស់អំពីការបង្រៀនរបស់ទ្រង់ និងអំពីសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នកជំងឺនិងបណ្តេញអារក្សទេឬ? កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដើម្បីដឹកនាំទៅផ្លូវថ្មីមួយ វាមិនមែនដើម្បីជ្រើសក្នុងការទាស់ប្រឆាំងនឹងព្រះគម្ពីរដោយចេតនា ឬដើម្បីចែកចាយនូវសញ្ញាចាស់ដោយចេតនានោះទេ។ ទ្រង់បានយាងមកដើម្បីសម្ដែងនូវព័ន្ធកិច្ចរបស់ទ្រង់ ដើម្បីនាំយកនូវកិច្ចការថ្មីដល់អ្នកដែលចង់បាន និងស្វែងរកទ្រង់។ ទ្រង់មិនបានមកដើម្បីពន្យល់ពីសញ្ញាចាស់ ឬលើកស្ទួយកិច្ចការរបស់ទ្រង់ទេ។ កិច្ចការរបស់ទ្រង់ មិនមានគោលបំណងដើម្បីឱ្យយុគសម័យនៃក្រឹត្យវិន័យបន្តលូតលាស់សម្រាប់កិច្ចការរបស់ទ្រង់ឡើយ ដ្បិតកិច្ចការរបស់ទ្រង់ មិនបានផ្តល់ការពិចារណាថាតើយកព្រះគម្ពីរជាគោលឬអត់។ ព្រះយេស៊ូវគ្រាន់តែបានយាងមកធ្វើកិច្ចការដែលទ្រង់គួរធ្វើ ដូច្នេះទ្រង់មិនបានពន្យល់ពីទំនាយនៃគម្ពីរសញ្ញាចាស់ទេ ហើយទ្រង់ក៏មិនបានធ្វើកិច្ចការតាមព្រះបន្ទូលនៃគម្ពីរសញ្ញាចាស់អំពីយុគសម័យនៃក្រឹត្យវិន័យដែរ។ ទ្រង់មិនអើពើនឹងអ្វីដែលគម្ពីរសញ្ញាចាស់បានចែងមកទេ ទ្រង់មិនបានខ្វល់ថាតើវាស្របនឹងកិច្ចការរបស់ទ្រង់ឬអត់ ហើយមិនខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃបានដឹងអំពីកិច្ចការរបស់ទ្រង់ ឬរបៀបដែលពួកគេថ្កោលទោសនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់គួរធ្វើ ទោះបីជាមានមនុស្សជាច្រើន បានប្រើទំនាយរបស់ហោរានៃសញ្ញាចាស់ដើម្បីថ្កោលទោសទ្រង់ក៏ដោយ។ ចំពោះមនុស្ស វាហាក់ដូចជាកិច្ចការរបស់ទ្រង់គ្មានមូលដ្ឋាន ហើយវាមានច្រើនដែលផ្ទុយពីកំណត់ត្រានៃសញ្ញាចាស់។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬ? តើគោលលទ្ធិត្រូវតែត្រូវបានអនុវត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬ? តើព្រះជាម្ចាស់ត្រូវធ្វើការស្របតាមទំនាយរបស់ពួកហោរាឬ? ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវអនុវត្តថ្ងៃសប្ប័ទ ហើយធ្វើតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងពិសាស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងថា មួយណាកើតមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ! ក្នុងនាមជាម្ចាស់នៃថ្ងៃសប្ប័ទ តើទ្រង់មិនមែនជា ព្រះជាម្ចាស់នៃព្រះគម្ពីរទេឬអី?

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ ដូច្នេះពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍យ៉ាងអស្ចារ្យអំពីព្រះចេស្ដារបស់ទ្រង់។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចស្ដាប់បង្គាប់តាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់តាមរយៈការមានបន្ទូល ការអនុញ្ញាតឱ្យអស់អ្នកដែលទទួលយកការកាត់ទោសនិងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះ អំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះព្រះជាម្ចាស់ប្រើមធ្យោបាយមួយដែលទ្រង់អាចសម្ដែងពីនិស្ស័យខាងក្នុងរបស់ទ្រង់ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ»។ នៅពេលនោះ អ្នកនឹងដឹងយ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបានថា សាច់ឈាមសាមញ្ញដែលបានមានបន្ទូលយ៉ាងច្រើននេះ គឺជាព្រះដែលយកកំណើតជាមនុស្សលើកទីពីរ។ លើសពីនេះទៅទៀត អ្នកនឹងយល់យ៉ាងពិតប្រាកដថា អ្នកពិតជាមានពរណាស់ និងមានអារម្មណ៍ថា អ្នកជាមនុស្សមានសំណាងបំផុតនៅក្នុងលោក។ តើអ្នកមិនព្រមទទួលយកព្រះពរនេះទេឬអី?

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ និងថាទ្រង់បានត្រលប់ជាសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ តើការនេះអាចទៅរួចម្ដេចកើតទៅ? ព្រះគម្ពីរចែងថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នកឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវដដែលនេះ ដែលត្រូវបាននាំចេញពីអ្នករាល់គ្នាទៅស្ថានសួគ៌នោះ ព្រះអង្គក៏នឹងយាងមកវិញនៅក្នុងរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដូច្នោះដែរ» (កិច្ចការ ១:១១)។ ក្រោយពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការនៃការជាប់ឆ្កាង ព្រះអង្គបានរស់ពីសុគតឡើងវិញ ហើយបានលេចមកឲ្យពួកសិស្សរបស់ទ្រង់ឃើញ។ ទ្រង់បានត្រលប់ជារូបកាយខាងវិញ្ញាណដ៏មានសិរីល្អ ហើយបានយាងឡើងទៅស្ថានសួគ៌។ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់ក៏គួរតែលេចមកឲ្យយើងឃើញជារូបកាយខាងវិញ្ញាណដែលត្រូវបានរស់ពីស្លាប់ឡើងវិញផងដែរ។ ហេតុអ្វីបានជាអ្នកនិយាយថា ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម និងធ្វើការ ក្នុងនាមជាបុត្រមនុស្សនៅគ្រាចុងក្រោយទៅវិញ?

បន្ទាប់៖ ៣. ខ្ញុំបានជឿលើព្រះអម្ចាស់យេស៊ូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទោះបីជាខ្ញុំដឹងថា ព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមក៏ដោយ ក៏ខ្ញុំមិនយល់ទាំងស្រុងអំពីសេចក្តីពិតនៃការយកកំណើតជាមនុស្សដែរ។ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ បើទ្រង់ពិតជាបានលេចមកដូចព្រះអម្ចាស់យេស៊ូវបានធ្វើ ដោយធ្វើការក្នុងនាមជាបុត្រមនុស្សមែន នោះយើងនឹងមិនអាចស្គាល់ទ្រង់ ឬស្វាគមន៍ការយាងមករបស់ទ្រង់បានឡើយ។ ខ្ញុំមានអារម្មណ៍ថា ការយកកំណើតជាមនុស្សគឺជាសេចក្តីអាថ៌កំបាំងមួយ ហើយមានតែមនុស្សមួយក្រុមប៉ុណ្ណោះ ដែលយល់អំពីសេចក្តីពិតនៃការយកកំណើតជាមនុស្ស។ សូមប្រកបគ្នាជាមួយខ្ញុំអំំពីអត្ថន័យជាក់លាក់នៃការយកកំណើតជាមនុស្សនេះផង។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ