១. សព្វថ្ងៃនេះ ផែនដីត្រូវបានហ៊ុមព័ទ្ធដោយគ្រោះមហន្តរាយ ដូចជា គ្រោះរញ្ជួយដី គ្រោះទុរ្ភិក្ស គ្រោះកាច ទឹកជំនន់ និងគ្រោះរាំងស្ងួត។ គ្រោះមហន្តរាយទាំងនេះកំពុងតែរីកធំឡើងជាលំដាប់ ហើយកំពុងបង្កឲ្យមានការស្លាប់កាន់តែច្រើន។ ព្រះជាម្ចាស់ស្រឡាញ់ និងសង្រ្គោះមនុស្ស ចុះហេតុអ្វីបានជាទ្រង់បង្ហូរគ្រោះមហន្តរាយធំៗបែបនេះ?
ខគម្ពីរយោង៖
«ហើយខ្ញុំបានបង្ខាំងភ្លៀងកុំឲ្យបង្អុរដល់អ្នករាល់គ្នា ក្នុងពេលនៅខ្វះតែបីខែទៀតចូលដល់រដូវចម្រូត។ ហើយខ្ញុំបានឲ្យភ្លៀងធ្លាក់លើទីក្រុងមួយ និងមិនឲ្យធ្លាក់លើទីក្រុងមួយទៀត។ ស្រែមួយមានភ្លៀងធ្លាក់ ហើយស្រែមួយទៀតដែលគ្មានភ្លៀង ក៏ស្វិតក្រៀមទៅ។ ដូច្នេះ ទីក្រុងពីរ ឬបីបានដើរត្រាច់ចរទៅកាន់ទីក្រុងមួយ ដើម្បីផឹកទឹក តែមិនបានឆ្អែតឡើយ តែអ្នករាល់គ្នានៅមិនព្រមវិលមករកខ្ញុំវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ខ្ញុំបានវាយអ្នករាល់គ្នាដោយស្រូវស្កក និងក្រាស៊ី។ ពេលសួនដំណាំ និងចម្ការទំពាំងបាយជូរ ព្រមទាំងដើមល្វា និងដើមអូលីវរបស់អ្នករាល់គ្នាមានកាន់តែច្រើន សត្វដង្កូវក៏ស៊ីបំផ្លាញអស់ទៅដែរ តែអ្នករាល់គ្នានៅមិនព្រមវិលមករកខ្ញុំវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ខ្ញុំបានចាត់ជំងឺអាសន្នរោគឲ្យរាតត្បាតក្នុងចំណោមអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីព្ទ ខ្ញុំបានប្រហារជីវិតកំលោះៗរបស់អ្នករាល់គ្នាដោយដាវ ខ្ញុំបានដឹកយកសេះទាំងប៉ុន្មានរបស់អ្នករាល់គ្នាទៅ ហើយក៏ធ្វើឲ្យក្លិនស្អុយពីជំរំរបស់អ្នករាល់គ្នាសាយឡើងដល់ច្រមុះរបស់អ្នកដែរ តែអ្នករាល់គ្នានៅមិនព្រមវិលមករកខ្ញុំវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ខ្ញុំបានបំផ្លាញអ្នករាល់គ្នាខ្លះ ដូចកាលព្រះជាម្ចាស់បានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាប្រៀបដូចជាអង្កត់ឧស ដែលគេយកចេញពីភ្លើង តែអ្នករាល់គ្នានៅមិនព្រមវិលមករកខ្ញុំវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ហេតុនេះ ឱអ៊ីស្រាអែលអើយ ខ្ញុំនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាបែបនេះឯង ហើយដោយព្រោះខ្ញុំនឹងប្រព្រឹត្តដូច្នេះចំពោះអ្នករាល់គ្នា ឱអ៊ីស្រាអែលអើយ ចូររៀបចំខ្លួនជួបនឹងព្រះជាម្ចាស់របស់អ្នកទៅ» (អេម៉ុស ៤:៧-១២)។
«ព្រះយេហូវ៉ាដ៏ជាព្រះបានមានបន្ទូលថា៖ មើល៎! គ្រានោះនឹងមកដល់ ខ្ញុំនឹងចាត់គ្រោះទុរភិក្សទៅក្នុងទឹកដីនោះ មិនមែនជាទុរភិក្សខ្សត់អាហារ ឬស្រេកទឹកទេ តែជាទុរភិក្សខ្សត់ព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ» (អេម៉ុស ៨:១១)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រូវបានរៀបចំផែនការយ៉ាងច្បាស់លាស់។ នៅពេលដែលព្រះអង្គទតឃើញរឿង ឬស្ថានភាពអ្វីមួយកើតឡើង នៅក្នុងព្រះនេត្ររបស់ព្រះអង្គមានខ្នាតដើម្បីវាស់វែងវារួចជាស្រេចទៅហើយ ហើយខ្នាតនេះកំណត់ថាតើព្រះអង្គត្រូវចាប់ផ្តើមផែនការដើម្បីដោះស្រាយវា ឬប្រើវិធីសាស្រ្តអ្វីដោះស្រាយជាមួយរឿងនេះ ឬស្ថានភាពនេះ។ ព្រះជាម្ចាស់មិនដែលព្រងើយកន្ដើយ ឬមិនមែនមិនចាប់ភ្លឹកនឹងអ្វីៗទាំងអស់នោះឡើយ។ តាមពិត គឺផ្ទុយគ្នាស្រឡះ។ មានខគម្ពីរមួយដែលចែងពីព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទៅកាន់លោកណូអេថា៖ «ខ្ញុំសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឱ្យវិនាសផុតពីមុខខ្ញុំ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ ខ្ញុំនឹងបំផ្លាញពួកគេឱ្យវិនាសទៅជាមួយនឹងផែនដី»។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលបែបនេះ តើព្រះអង្គចង់មានន័យថា ព្រះអង្គនឹងបំផ្លាញតែមនុស្សប៉ុណ្ណោះឬ? អត់ទេ! ព្រះជាម្ចាស់បានមានបន្ទូលថា ព្រះអង្គនឹងបំផ្លាញសាច់ឈាមដែលមានជីវិតចោលទាំងអស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចង់បំផ្លាញចោល? ត្រង់ចំណុចនេះ មានការបើកសម្តែងពីនិស្ស័យរបស់ព្រះជាម្ចាស់មួយផ្សេងទៀត។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ព្រះអង្គមានការអត់ធ្មត់មានកម្រិតចំពោះសេចក្ដីពុករលួយរបស់មនុស្ស ចំពោះភាពស្មោកគ្រោក អំពើឃោរឃៅ និងការមិនស្តាប់បង្គាប់របស់សាច់ឈាមទាំងអស់។ តើអ្វីទៅជាដែនកំណត់របស់ទ្រង់? ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «ព្រះជាម្ចាស់បានទតមើលមកផែនដី ហើយឃើញថា ផែនដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដី»។ តើឃ្លាថា «ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដី» នេះ មានអត្ថន័យយ៉ាងដូចម្តេច? វាមានន័យថា គ្រប់ទាំងភាវៈរស់ទាំងអស់ រួមទាំងអ្នកដែលដើរតាមព្រះជាម្ចាស់ អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់ អ្នកដែលថ្វាយតង្វាយដុតដល់ព្រះជាម្ចាស់ អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់តែមាត់ ទាំងអ្នកសរសើរព្រះជាម្ចាស់ផងនោះ នៅពេលដែលឥរិយាបថរបស់ពួកគេពោរពេញទៅដោយសេចក្ដីពុករលួយ និងត្រូវព្រះជាម្ចាស់ទតឃើញនឹងព្រះនេត្របែបនេះហើយ នោះព្រះអង្គត្រូវតែបំផ្លាញពួកគេចោល។ នោះគឺជាដែនកំណត់របស់ព្រះជាម្ចាស់។ ដូច្នេះ តើព្រះជាម្ចាស់បានទ្រាំអត់ធ្មត់ចំពោះមនុស្ស និងសេចក្ដីពុករលួយរបស់សាច់ឈាមទាំងអស់ដល់កម្រិតណា? គឺដល់កម្រិតមួយដែលមនុស្សរាល់គ្នា មិនថាជាអ្នកដើរតាមព្រះជាម្ចាស់ ឬជាអ្នកមិនជឿទេ សុទ្ធតែដើរលើផ្លូវខុសទាំងអស់។ ដល់កម្រិតមួយដែលមនុស្សមិនត្រឹមតែខូចសីលធម៌ និងពេញទៅដោយអំពើអាក្រក់ទេ ក៏ប៉ុន្តែដល់ថ្នាក់ថាគ្មានអ្នកណាម្នាក់ជឿថាមានព្រះ គ្មានអ្នកណាជឿថាព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើពិភពលោកនេះ គ្មានអ្នកណាជឿថាព្រះជាម្ចាស់អាចនាំមនុស្សចូលទៅក្នុងពន្លឺ និងផ្លូវត្រូវ។ ដល់កម្រិតដែលមនុស្សស្អប់អត្ថិភាពរបស់ព្រះជាម្ចាស់ ហើយថែមទាំងមិនឱ្យព្រះជាម្ចាស់មានអត្ថិភាពទៀតផង។ នៅពេលដែលសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតនេះហើយ នោះព្រះជាម្ចាស់នឹងទ្រាំលែងបានតទៅទៀតហើយ។ តើអ្វីដែលនឹងមកជំនួសវិញ? គឺការមកដល់នៃសេចក្ដីក្រោធ និងការដាក់ទោសពីព្រះជាម្ចាស់។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឱ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឱ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ ពេលនោះវាគឺជាវេលាដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ។ សព្វថ្ងៃនេះគឺជាជំហានឆ្ពោះទៅដំណាក់កាលនោះ ឯបន្ទុកត្រូវបានបញ្ចេញឆ្ពោះទៅថ្ងៃនោះហើយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ វានឹងបានសម្រេច។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទទួលបាននូវអ្វីៗដែលទ្រង់បានថ្លែងរួចហើយ។ ដូច្នេះ វាច្បាស់ហើយថា ប្រទេសនៅលើផែនដីគ្រាន់តែជាប្រាសាទធ្វើពីដីខ្សាច់ ដែលញាប់ញ័រពេលជំនោរខ្ពស់មកជិតទេតើ៖ ថ្ងៃចុងក្រោយជិតមកដល់ហើយ នាគដ៏ធំមានសម្បុរក្រហម នឹងដួលរលំនៅក្រោមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីធានាថា ផែនការរបស់ទ្រង់ត្រូវបានអនុវត្តដោយជោគជ័យនោះ ទេវតានៅស្ថានសួគ៌បានចុះមកលើផែនដី ដោយធ្វើកិច្ចការខ្លាំងបំផុត ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្សបានដាក់ពង្រាយដល់សមរភូមិដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវ។ កន្លែងដែលមានការយកកំណើតជាមនុស្ស គឺជាកន្លែងដែលសត្រូវវិនាសគ្មានសល់។ ចិននឹងក្លាយជាប្រទេសទីមួយដែលត្រូវកម្ទេចចោល។ វានឹងត្រូវបានបំផ្លាញទាំងស្រុងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនត្រាប្រណីដល់ទីនោះជាដាច់ខាត។ ភស្តុតាងអំពីការដួលរលំនៃវឌ្ឍនភាពរបស់នាគដ៏ធំមានសម្បុរក្រហមអាចត្រូវបានគេមើលឃើញតាមរយៈភាពពេញវ័យជាបន្តបន្ទាប់របស់មនុស្ស ហើយការនេះមានភាពជាក់ស្ដែង និងអាចមើលឃើញដោយមនុស្សគ្រប់គ្នា។ ភាពពេញវ័យរបស់មនុស្សគឺជាទីសម្គាល់នៃការស្លាប់របស់សត្រូវ។ នេះគឺជាការពន្យល់បន្តិចបន្តួចពីអត្ថន័យនៃពាក្យ «ប្រកួត»។
(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សព្វថ្ងៃនេះ ខ្ញុំមិនមែនត្រឹមតែយាងចុះមកលើប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះទេ ខ្ញុំក៏កំពុងងាកទៅប្រឈមមុខនឹងសកលលោកទាំងមូលផងដែរ ដែលធ្វើឱ្យសួគ៌ាលៃទាំងមូលរញ្ជួយញាប់ញ័រ។ តើមានកន្លែងណាមួយដែលមិនទទួលរងការជំនុំជម្រះរបស់ខ្ញុំឬទេ? តើមានកន្លែងណាមួយដែលមិននៅក្រោមភាពអន្ដរាយដ៏ធំដែលខ្ញុំស្រោចពីលើវាដែរឬទេ? គ្រប់ទីកន្លែងដែលខ្ញុំយាងទៅ ខ្ញុំបានបាច «គ្រាប់ពូជនៃគ្រោះមហន្តរាយ» គ្រប់ប្រភេទ។ នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់។ ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនបានស្គាល់ខ្ញុំ និងអាចមើលឃើញខ្ញុំ ហើយតាមរបៀបនេះ ពួកគេបែរមកគោរពព្រះជាម្ចាស់ដែលពួកគេមិនបានមើលឃើញអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែដែលពេលនេះ ពួកគេមើលឃើញថាព្រះអង្គមានពិតប្រាកដមែន។ តើខ្ញុំបានបង្កើតពិភពលោកដោយសារមូលហេតុអ្វី? តើហេតុអ្វីបានជាខ្ញុំមិនកម្ទេចមនុស្សចោលឱ្យអស់រលីងទៅ ក្រោយពេលពួកគេបានក្លាយជាពុករលួយហើយ? តើមនុស្សជាតិទាំងមូលរស់នៅក្នុងគ្រោះមហន្តរាយដោយសារមូលហេតុអ្វី? តើអ្វីទៅជាគោលបំណងរបស់ខ្ញុំក្នុងការសណ្ឋិតក្នុងសាច់ឈាម? នៅពេលខ្ញុំអនុវត្តកិច្ចការរបស់ខ្ញុំ មនុស្សភ្លក់រសជាតិទាំងល្វីងជូរចត់ផង និងផ្អែមល្ហែមផង។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងកិច្ចការនាដំណាក់កាលនេះ ដោយសារព្រះជាម្ចាស់មានបំណងបើកឱ្យដឹងនូវអំពើទាំងអស់របស់ទ្រង់នៅពាសពេញពិភពលោក ដើម្បីឱ្យមនុស្សទាំងអស់ដែលបានក្បត់ទ្រង់ នឹងមកវិញដើម្បីចុះចូលនៅពីមុខព្រះរាជបល្ល័ង្ករបស់ទ្រង់ ឯការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងនៅតែមានសេចក្ដីមេត្តាករុណា និងសេចក្ដីសន្ដោសប្រណីរបស់ទ្រង់។ ព្រះជាម្ចាស់ប្រើព្រឹត្តិការណ៍បច្ចុប្បន្ននៅពាសពេញពិភពលោកធ្វើជាឱកាស ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ស្លន់ស្លោដើម្បីជំរុញពួកគេឱ្យស្វែងរកព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចនឹងត្រឡប់មកនៅពីមុខព្រះភក្ត្រទ្រង់វិញ។ ដូច្នោះហើយ ទើបទ្រង់មានព្រះបន្ទូលថា «នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់»។
(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ ការសង្គ្រោះនៅតែបង្កើតជាគ្រោះមហន្តរាយនានា ហើយគ្មាននរណាម្នាក់ដែលត្រូវវិនាស អាចគេចផុតពីគ្រោះមហន្តរាយនោះបានទេ។ មានតែនៅទីបញ្ចប់ប៉ុណ្ណោះ ទើបការសម្រេចបានស្ថានភាពមួយនៅលើផែនដីអាចទៅរួច ដែល «ស្ងប់ស្ងៀមដូចស្ថានសួគ៌ទីបីអ៊ីចឹង៖ នៅទីនេះ វត្ថុមានជីវិត ទាំងធំទាំងតូច នៅជាមួយគ្នាដោយភាពស្រុះស្រួល មិនដែលមាន 'ទំនាស់ពាក្យសម្តី' ម្តងណាឡើយ»។ ចំណុចមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ ហើយទទួលយករាស្ត្ររើសតាំង តាមរយៈព្រះបន្ទូលរបស់ទ្រង់។ ចំណុចមួយទៀត គឺដើម្បីយកឈ្នះលើកូននៃការបះបោរទាំងអស់ តាមវិធីគ្រោះមហន្តរាយនានា។ នេះគឺជាផ្នែកមួយនៃកិច្ចការដែលមានទំហំធំរបស់ព្រះជាម្ចាស់។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបនគរព្រះនៅលើផែនដីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន អាចសម្រេចបានពេញលេញ ហើយនេះគឺជាផ្នែកនៃកិច្ចការរបស់ទ្រង់ ដែលជាមាសសុទ្ធ។
(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីត្រូវរងទុក្ខទោសព្រោះអំពើបាបរបស់ពួកគេឡើយ ពួកគេក៏នឹងធ្លាក់ចូលក្នុងមហន្តរាយដូចគ្នា រឿងបែបនេះ រាប់សិបលានឆ្នាំ កម្រនឹងបានឃើញម្ដង ហើយពួកគេនឹងរស់ក្នុងសភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើមរកថ្លែងមិនបាន និងរស់នៅក្នុងសេចក្ដីអំណរ ដែលពីមុនមក ខ្ញុំមិនធ្លាប់ប្រទានដល់មនុស្សជាតិឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចអស់ណាអ្នកដែលគ្មានចិត្តគំនិតតែមួយនឹងខ្ញុំឡើយ។ ក្នុងព្រះហឫទ័យខ្ញុំ ខ្ញុំតែងស្អប់ពួកគេជានិច្ច ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឱ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!
(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)