វិធីស្គាល់ព្រះដែលគង់នៅលើផែនដី

អ្នករាល់គ្នាប្រាថ្នាចង់ទទួលបានរង្វាន់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និងចង់ឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នករាល់គ្នា ព្រោះមនុស្សគ្រប់គ្នាសង្ឃឹមចង់បានរឿងបែបនេះ នៅពេលពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ ព្រោះគ្រប់គ្នាវក់នឹងការដេញតាមភាពខ្ពង់ខ្ពស់ ហើយគ្មានមនុស្សណាចង់នៅក្រោមអ្នកដទៃនោះទេ។ មនុស្សគឺបែបនេះហើយ។ ច្បាស់ណាស់ ដោយសារហេតុផលនេះ ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនតែងតែប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្ដែតាមការពិត ភក្តីភាព និងភាពទៀងត្រង់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺតិចជាងភក្តីភាព និងភាពទៀងត្រង់ចំពោះខ្លួនឯងឆ្ងាយណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ព្រោះខ្ញុំមិនទទួលស្គាល់ភក្តីភាពរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់សោះឡើយ ហើយជាងនេះទៀត ព្រោះខ្ញុំហ៊ានប្រកែកថាដួងចិត្តរបស់អ្នករាល់គ្នាគ្មានព្រះជាម្ចាស់ឡើយ។ មានន័យថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាថ្វាយបង្គំ គឺព្រះជាម្ចាស់ដ៏ស្រពិចស្រពិលដែលអ្នករាល់គ្នាលើកសរសើរតម្កើងនោះ គ្មានវត្តមានសោះឡើយ។ ហេតុផលដែលខ្ញុំអាចនិយាយបានយ៉ាងច្បាស់ដូច្នេះ ព្រោះអ្នករាល់គ្នានៅឆ្ងាយពីព្រះដ៏ពិតខ្លាំងពេក។ ហេតុផលសម្រាប់ភក្តីភាពរបស់អ្នករាល់គ្នា គឺរូបព្រះដែលស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយនៅពេលនេះ ចំពោះខ្ញុំវិញ អ្នករាល់គ្នាគ្រាន់តែទទួលស្គាល់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាគិតថាមិនធំ ក៏មិនតូចតាមពាក្យសម្តីប៉ុណ្ណោះ។ នៅពេលខ្ញុំនិយាយថា អ្នករាល់គ្នានៅឆ្ងាយពីព្រះជាម្ចាស់នោះ គឺខ្ញុំចង់មានន័យថា អ្នករាល់គ្នាឃ្លាតឆ្ងាយពីព្រះដ៏ពិត ខណៈដែលព្រះដ៏ស្រពិចស្រពិលនោះហាក់ដូចជាស្ថិតនៅក្បែរខ្លួនអ្នករាល់គ្នាទៅវិញ។ នៅពេលខ្ញុំនិយាយថា “មិនធំ” នោះគឺខ្ញុំចង់សំដៅលើព្រះដែលអ្នករាល់គ្នាជឿសព្វថ្ងៃនេះ ទំនងគ្រាន់តែជាបុគ្គលមួយរូបដែលគ្មានសមត្ថភាពអស្ចារ្យអ្វីនោះទេ គឺជាបុគ្គលដែលមិនមានភាពខ្ពង់ខ្ពស់អ្វីឡើយ។ ហើយនៅពេលខ្ញុំនិយាយថា “មិនតូច” ខ្ញុំចង់មានន័យថា ទោះបីជាបុគ្គលនេះមិនអាចហៅខ្យល់ហៅភ្លៀងបានក៏ដោយ ប៉ុន្តែទ្រង់អាចហៅព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកធ្វើកិច្ចការដែលធ្វើឲ្យស្ថានសួគ៌ និងផែនដីញ័ររញ្ជួយបាន ដែលនឹងធ្វើឲ្យមនុស្សស្រឡាំងកាំង។ មើលពីខាងក្រៅ អ្នករាល់គ្នាហាក់ដូចជាស្តាប់បង្គាប់ចំពោះព្រះគ្រីស្ទដែលគង់នៅលើផែនដី ប៉ុន្តែតាមពិត អ្នករាល់គ្នាមិនមានសេចក្ដីជំនឿលើទ្រង់ឡើយ ហើយក៏មិនស្រឡាញ់ទ្រង់ដែរ។ នេះមានន័យថា ព្រះដែលអ្នករាល់គ្នាជឿយ៉ាងពិតប្រាកដ គឺគ្រាន់តែជាព្រះដ៏ស្រពិចស្រពិលនៅក្នុងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយព្រះដែលអ្នករាល់គ្នាស្រឡាញ់យ៉ាងពិតប្រាកដ ដែលអ្នករាល់គ្នាចង់បានយ៉ាងខ្លាំងទាំងថ្ងៃទាំងយប់ គឺអ្នករាល់គ្នាមិនដែលបានឃើញទ្រង់ផ្ទាល់សោះឡើយ។ ចំពោះព្រះគ្រីស្ទ សេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺមានតិចតួចប៉ុណ្ណោះ ចំណែកក្តីស្រឡាញ់របស់អ្នករាល់គ្នាវិញគឺគ្មានសោះឡើយ។ សេចក្ដីជំនឿមានន័យថា ការជឿ និងការទុកចិត្ត ចំណែកក្តីស្រឡាញ់វិញមានន័យថា ការចូលចិត្តយ៉ាងខ្លាំង និងការលើកសរសើរនៅក្នុងដួងចិត្តរបស់នរណាម្នាក់ និងមិនអាចបំបែកពីគ្នាបានឡើយ។ ប៉ុន្តែសេចក្ដីជំនឿ និងក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទនៅសព្វថ្ងៃនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ នៅពេលនិយាយដល់សេចក្ដីជំនឿ តើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់យ៉ាងដូចម្តេច? នៅពេលនិយាយដល់ក្តីស្រឡាញ់ តើអ្នករាល់គ្នាស្រឡាញ់ទ្រង់តាមរបៀបណា? អ្នករាល់គ្នាមិនមានការយល់ដឹងពីនិស្ស័យរបស់ទ្រង់ទាល់តែសោះ កុំថាឡើយអ្នករាល់គ្នាស្គាល់ពីព្រះវិញ្ញាណរបស់ទ្រង់ ដូចនេះតើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់បានយ៉ាងដូចម្តេច? តើការពិតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា? តើអ្នករាល់គ្នាស្រឡាញ់ទ្រង់យ៉ាងដូចម្តេច? តើការពិតនៃក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា? 

មនុស្សជាច្រើនបានដើរតាមអញដោយគ្មានការស្ទាក់ស្ទើរមកទល់សព្វថ្ងៃនេះ។ ដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នករាល់គ្នាក៏បានទទួលរងការនឿយហត់ជាច្រើនផងដែរ។   អញបានយល់យ៉ាងច្បាស់ពីចរិតពីកំណើត និងទម្លាប់របស់អ្នករាល់គ្នា ហើយការទាក់ទងជាមួយអ្នករាល់គ្នាក៏មានភាពលំបាកក្រៃលែងដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺថា ទោះបីជាអញបានយល់ច្រើនពីអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនបានយល់អ្វីសោះពីអញ។ គេមិនបាច់ឆ្ងល់ទេដែលមានមនុស្សនិយាយថា អ្នករាល់គ្នាជឿលើល្បិចកលរបស់នរណាម្នាក់នៅអំឡុងពេលនៃការភាន់ច្រលំនោះ។ តាមពិត អ្នករាល់គ្នាមិនយល់អ្វីសោះពីនិស្ស័យរបស់អញ កុំថាឡើយអ្នករាល់គ្នាអាចយល់បានពីអ្វីដែលមាននៅក្នុងចិត្តរបស់យើងនោះ។ សព្វថ្ងៃនេះ ការយល់ខុសរបស់ឯងរាល់គ្នាអំពីអញ គឺកំពុងកើនឡើងយ៉ាងរហ័ស ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះអញក៏នៅតែជាសេចក្ដីជំនឿដែលភាន់ច្រលំដដែល។ គួរតែនិយាយថាអ្នករាល់គ្នាកំពុងព្យាយាមយកព្រះហឫទ័យអញ និងអែបអបអញវិញ ជាជាងនិយាយថាឯងរាល់គ្នាមានសេចក្ដីជំនឿលើអញ បំណងរបស់ឯងរាល់គ្នាសាមញ្ញខ្លាំងណាស់គឺ៖ ខ្ញុំចង់ដើរតាមនរណាដែលអាចផ្តល់រង្វាន់ដល់ខ្ញុំ ហើយខ្ញុំនឹងជឿលើអ្នកណាដែលអាចឲ្យខ្ញុំគេចផុតពីមហន្តរាយដ៏ធំធេងនេះ មិនថាអ្នកនោះជាព្រះជាម្ចាស់ ឬជាព្រះណាមួយនោះទេ គឺខ្ញុំមិនខ្វល់ឡើយ។ មានមនុស្សជំពូកនេះច្រើនណាស់ក្នុងចំណោមឯងរាល់គ្នា ហើយស្ថានភាពនេះមានភាពធ្ងន់ធ្ងរណាស់។ ថ្ងៃណាមួយ ប្រសិនបើមានការសាកល្បងថាមានមនុស្សប៉ុន្មានអ្នកក្នុងចំណោមឯងរាល់គ្នាមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ដោយសារតែការជ្រួតជ្រាបអំពីព្រះវិញ្ញាណរបស់ព្រះអង្គ នោះអញខ្លាចថាគ្មានអ្នកណាម្នាក់នៅក្នុងចំណោមឯងរាល់គ្នានឹងធ្វើឲ្យអញសព្វព្រះហឫទ័យឡើយ។ ដូច្នេះ សម្រាប់ឯងរាល់គ្នា ការពិចារណាលើសំណួរនេះ គឺមិនបង្កការឈឺចាប់អ្វីឡើយ ព្រោះថាព្រះដែលឯងរាល់គ្នាជឿគឺខុសឆ្ងាយពីអញខ្លាំងណាស់ ហើយបើដូច្នោះមែន តើចំណុចសំខាន់នៃសេចក្ដីជំនឿរបស់ឯងរាល់គ្នាចំពោះព្រះជាម្ចាស់គឺជាអ្វី? នៅពេលឯងរាល់គ្នាកាន់តែជឿលើបុគ្គលដែលឯងរាល់គ្នាហៅថាជាព្រះ នោះឯងរាល់គ្នានឹងកាន់តែឃ្លាតឆ្ងាយពីអញ។ ដូចនោះ តើចំណុចសំខាន់នៃបញ្ហានេះគឺជាអ្វី? វាច្បាស់ណាស់ថា គ្មាននរណាម្នាក់ក្នុងចំណោមឯងរាល់គ្នាធ្លាប់ពិចារណាសំណួរនេះទេ ប៉ុន្តែតើចំណុចសំខាន់នៃសំណួរនេះធ្លាប់បានកើតឡើងចំពោះឯងរាល់គ្នាឬទេ? តើឯងរាល់គ្នាធ្លាប់បានគិតពីផលវិបាកនៃការបន្តជឿតាមរបៀបនេះឬទេ?

សព្វថ្ងៃនេះ អ្នករាល់គ្នាប្រឈមនឹងបញ្ហាជាច្រើន ហើយគ្មាននរណាមួយក្នុងចំណោមអ្នករាល់គ្នាមានជំនាញខាងដោះស្រាយបញ្ហានោះទេ។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត អ្នកដែលអាចខាតបង់គឺមានតែខ្លួនអ្នករាល់គ្នាប៉ុណ្ណោះ។ យើងនឹងជួយអ្នករាល់គ្នាឲ្យមើលស្គាល់បញ្ហាទាំងនេះ ប៉ុន្តែការដោះស្រាយគឺអាស្រ័យលើអ្នករាល់គ្នាប៉ុណ្ណោះ។

យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើងនឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖មានអំពើបាបដែលមិនអាចលើកលែងឲ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះមិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះគឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះនឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ?  តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឲ្យអ្នករាល់គ្នាធ្វើឃ្លាតកាន់តែឆ្ងាយពីយើង  និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ។ តាមរយៈការងារជាច្រើនឆ្នាំ អ្នករាល់គ្នាបានមើលឃើញសេចក្តីពិតជាច្រើន ប៉ុន្តែតើអ្នករាល់គ្នាមានបានដឹងពីអ្វីដែលត្រចៀករបស់យើងបានស្តាល់លឺទេ? តើក្នុងចំណោមអ្នករាល់គ្នាមានប៉ុន្មានអ្នកដែលសុខចិត្តទទួលយកសេចក្តីពិតនេះ? អ្នករាល់គ្នាសុទ្ធតែជឿថា អ្នករាល់គ្នាសុខចិត្តបង់នូវតម្លៃដើម្បីប្តូរយកសេចក្តីពិត ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មានអ្នកបានរងទុក្ខយ៉ាងពិតប្រាកដ ដើម្បីប្តូរយកសេចក្តីពិតនោះ? គ្មានអ្វីក្រៅពីសេចក្តីទុច្ចរិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ ដែលធ្វើឲ្យអ្នករាល់គ្នាគិតថា គ្រប់គ្នាសុទ្ធតែមានគំនិតបោកប្រាស់ និងវៀចវេរដូចគ្នា មិនថាគេជានរណានោះទេ ហើយអ្នករាល់គ្នាថែមទាំងជឿបែបនេះទៀតថា ការត្រលប់ជាសាច់ឈាមរបស់ព្រះជាម្ចាស់ អាចមានលក្ខណៈដូចជាមនុស្សធម្មតា គឺគ្មានដួងចិត្តដែលសប្បុរស និងសេចក្ដីស្រឡាញ់ដែលប្រកបដោយមេត្តាធម៌។ លើសពីនេះទៅទៀត អ្នករាល់គ្នាជឿថាចរិតដ៏ខ្ពង់ខ្ពស់ និងនិស្ស័យមេត្តាធម៌ ព្រមទាំងអាណិតអាសូរ កើតមានតែនៅក្នុងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នាជឿថា មនុស្សបរិសុទ្ធបែបនេះមិនមាននៅលើលោកនេះទេ គឺមានតែអំពើខ្មៅងងឹត និងអំពើអាក្រក់ប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់វិញ គឺគ្រាន់តែជារបស់ដែលមនុស្សដាក់ក្ដីប្រាថ្នារបស់ពួកគេចង់ឲ្យបានល្អ និងស្រស់ស្អាត តាមតួអង្គនៅរឿងព្រេងនិទានដែលពួកគេបានប្រឌិតឡើងប៉ុណ្ណោះ។ នៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌គឺទៀងត្រង់ សុចរិត និង អស្ចារ្យ ដែលស័ក្ដិសមនឹងការគោរពបូជា និង ការលើកសរសើរ ប៉ុន្តែចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺគ្រាន់តែជាអ្នកជំនួស និងជាឧបករណ៍របស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នកជឿថាព្រះជាម្ចាស់អង្គនេះមិនអាចប្រៀបស្មើនឹងព្រះជាម្ចាស់ដែលគង់ស្ថានសួគ៌បានទេ កុំថាឡើយយកមកប្រៀបធៀបនឹងទ្រង់នោះ។ នៅពេលនិយាយពីភាពអស្ចារ្យ និង កិត្តិយសរបស់ព្រះជាម្ចាស់វិញ ទាំងនោះគឺជាផ្នែកមួយនៃសិរីរុងរឿងរបស់ព្រះម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្តែនៅពេលនិយាយដល់និស្ស័យ និងការខូចអាក្រក់របស់មនុស្សវិញ ទាំងនោះគឺជាលក្ខណៈដែលជាប់មកជាមួយនឹងព្រះជាម្ចាស់ដែលគង់នៅលើផែនដី។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺមានភាពខ្ពង់ខ្ពស់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមិនសំខាន់ ទន់ខ្សោយ និងគ្មានសមត្ថភាពជារៀងរហូត។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនមានមនោសញ្ចេតនានោះទេ គឺមានតែសេចក្តីសុចរិតប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមានតែហេតុផលអត្មានិយម និងគ្មានភាពយុត្តិធម៌ ឬហេតុផលនោះទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនវៀចវេរសោះឡើយ និងមានភាពស្មោះត្រង់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដី គឺតែងតែគ្មានភាពទៀងត្រង់។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ស្រឡាញ់មនុស្សខ្លាំងណាស់ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សមិនគ្រប់គ្រាន់ និងថែមទាំងមិនអើពើនឹងពួកគេទៀតផង។ ការយល់ដឹងខុសឆ្គងនេះបានស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាជាយូរមកហើយ ហើយក៏អាចបន្តទៅអនាគតបានថែមទៀតផង។ អ្នករាល់គ្នាគិតដល់ទង្វើរបស់ព្រះគ្រីស្ទតាមទស្សនៈរបស់ពួកទុច្ចរិត និងវាយតម្លៃគ្រប់ការងារទាំងអស់របស់ទ្រង់ ព្រមទាំងអត្តសញ្ញាណ និងព្រះវិញ្ញាណរបស់ទ្រង់តាមទស្សនៈរបស់ពួកមនុស្សអាក្រក់។ អ្នករាល់គ្នាបានបង្កើតកំហុសដ៏ធ្ងន់ធ្ងរ និងបានធ្វើរឿងដែល មិនធ្លាប់មាននរណាបានធ្វើពីមុនមកទេ។ បានន័យថា អ្នករាល់គ្នាបម្រើតែព្រះដែលខ្ពង់ខ្ពស់ដែលគង់នៅស្ថានសួគ៌ ដែលមានមកុដនៅលើព្រសិរសារបស់ទ្រង់ប៉ុណ្ណោះ និងមិនបម្រើព្រះដែលអ្នករាល់គ្នាគិតថាមិនសំខាន់សោះរហូតដល់មើលមិនឃើញទ្រង់។ តើនេះមិនមែនអំពើបាបរបស់អ្នករាល់គ្នាទេឬ? តើនេះមិនមែនជាឧទាហរណ៍ទូទៅដែលបង្ហាញពីការប្រមាថនិស្ស័យរបស់ព្រះរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាចូលចិត្តរូបអង្គដ៏ខ្ពង់ខ្ពស់ និងឲ្យតម្លៃដល់អ្នកដែលចំណានខាងវោហាស័ព្ទបញ្ចុះបញ្ចូល។ អ្នករីករាយនឹងទទួលបញ្ជាពីព្រះជាម្ចាស់ដែលបានញាត់មាសប្រាក់ពេញដៃរបស់អ្នក និងចង់បានព្រះជាម្ចាស់ដែលអាចបំពេញគ្រប់សេចក្តីប្រាថ្នារបស់អ្នក។ ព្រះមួយអង្គដែលអ្នកមិនថ្វាយបង្គំ គឺជាព្រះជាម្ចាស់ដែលគ្មានភាពខ្ពស់ខ្ពស់ ហើយរឿងតែមួយគត់ដែលអ្នកស្អប់ គឺទាក់ទងនឹងព្រះជាម្ចាស់ដែលគ្មានមនុស្សណាគោរព។ រឿងតែមួយគត់ដែលអ្នកមិនសុខចិត្តធ្វើ គឺបម្រើព្រះជាម្ចាស់ដែលមិនដែលផ្តល់ប្រាក់សូម្បីមួយសេនដល់អ្នក ហើយព្រះមួយអង្គដែលមិនអាចធ្វើឲ្យអ្នកចង់បានទ្រង់ គឺព្រះជាម្ចាស់ដែលមិនគួរឲ្យស្រឡាញ់នេះហើយ។ ព្រះជាម្ចាស់បែបនេះមិនអាចធ្វើឲ្យអ្នកពង្រីកចំណេះដឹងរបស់អ្នកបាន ហើយមិនអាចឲ្យអ្នកមានអារម្មណ៍ដូចជាអ្នករកបានកំណប់នោះទេ កុំថាឡើយបំពេញតាមសេចក្តីប្រាថ្នារបស់អ្នក។ ដូចនោះ ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកធ្លាប់បានគិតដល់សំណួរបែបនេះទេ? អ្វីដែលអ្នកធ្វើមិនត្រឹមតែប្រមាថដល់ព្រះគ្រីស្ទនោះទេ សំខាន់ជាងនេះទៀតនោះ គឺវាថែមទាំងប្រមាថដល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ថែមទៀតផង។ ខ្ញុំគិតថា នេះមិនមែនជាគោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ទេ!

អ្នករាល់គ្នាចង់ឲ្យព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាស្ថិតនៅឆ្ងាយពីព្រះម្ចាស់។ តើអ្វីជាបញ្ហានៅទីនេះ? អ្នករាល់គ្នាទទួលតែព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែមិនទទួលយកការដោះស្រាយ និងការលួសកាត់របស់ទ្រង់ កុំថាឡើយអ្នកអាចទទួលយកគ្រប់ការររៀបចំរបស់ទ្រង់ ដើម្បីមានជំនឿពេញលេញចំពោះទ្រង់។ ដូចនោះ តើអ្វីជាបញ្ហានៅទីនេះ? នៅក្នុងការវិភាគចុងក្រោយ សេចក្ដីជំនឿរបស់អ្នករាល់គ្នាគឺជាសម្បកស៊ុតទទេមួយ ដែលមិនអាចញាស់ជាកូនមាន់បានទេ។ ព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនបាននាំសេចក្តីពិតមកដល់អ្នករាល់គ្នា ឬក៏ផ្តល់ជីវិតដល់អ្នក ប៉ុន្តែផ្ទុយមកវិញ បានផ្តល់ឲ្យអ្នករាល់គ្នានូវញាណបំភាន់ភ្នែកអំពីការទ្រទ្រង់ជីវិត និងក្តីសង្ឃឹម។ គឺញាណនៃកាទ្រទ្រង់ជីវិត និងក្តីសង្ឃឹមនេះហើយ ដែលជាគោលបំណងរបស់អ្នករាល់គ្នាក្នុងការជឿលើព្រះជាម្ចាស់ គឺមិនមែនជាសេចក្តីពិត និងជីវិតនោះទេ។ ហេតុនេះហើយទើបខ្ញុំនិយាយថា រយៈពេលនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គ្មានអ្វីក្រៅពីការព្យាយាមដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ តាមរយៈទាសភាព និងភាពឥតអៀនខ្មាស់នោះទេ ហើយក៏មិនអាចចាត់ទុកថាជាសេចក្ដីជំនឿពិតប្រាកបានដែរ។ តើកូនមាន់អាចកើតចេញពីសេចក្ដីជំនឿបែបនេះបានយ៉ាងដូចម្តេច? អាចនិយាយម្យ៉ាងទៀតបានថា តើសេចក្ដីជំនឿបែបនេះអាចសម្រេចបានអ្វីខ្លះ? គោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺប្រើប្រាស់ទ្រង់ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ តើនេះមិនមែនជាការប្រមាថរបស់អ្នករាល់គ្នាចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ទេឬ? អ្នករាល់គ្នាជឿថា ព្រះជាម្ចាស់ដែលគង់នៅលើស្ថានសួគ៌មានពិតប្រាកដមែន និងបដិសេធថាព្រះជាម្ចាស់ដែលគង់នៅលើផែនដីមិនមានពិតប្រាកដទេ ប៉ុន្តែយើងមិនទទួលស្គាល់ទស្សនៈរបស់អ្នករាល់គ្នាទេ ព្រោះយើងលើកសរសើរតែអ្នកណាដែលដាក់ជើងរបស់ខ្លួននៅលើដី ហើយបម្រើព្រះជាម្ចាស់ដែលគង់នៅលើផែនដីប៉ុណ្ណោះ ប៉ុន្តែមិនសរសើរអ្នកណាដែលមិនទទួលស្គាល់ព្រះគ្រីស្ទដែលគង់នៅលើផែនដីនោះទេ។ មិនថាមនុស្សបែបនេះមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ នៅទីបំផុតពួក គេមិនអាចគេចផុតពីព្រះហស្ដរបស់យើងដែលនឹងដាក់ទោសមនុស្សអាក្រក់បានឡើយ។ មនុស្សទាំងនេះសុទ្ធតែជាមនុស្សអាក្រក់ ព្រោះពួកគេគឺជាមនុស្សធ្វើអំពើអាក្រក់ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងមិនដែលបានស្តាប់បង្គាប់ព្រះគ្រីស្ទដោយក្តីរីករាយឡើយ។ ពិតណាស់ ចំនួនរបស់ពួកគេរាប់បញ្ចូលទាំងអស់អ្នកដែលមិនស្គាល់ព្រះគ្រីស្ទ និងជាងនេះទៀត មិនទទួលស្គាល់ព្រះគ្រីស្ទ។ ដរាបណាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តើអ្នកជឿថាអ្នកអាចធ្វើអ្វីបានតាមចិត្តខ្លួនចំពោះព្រះគ្រីស្ទឬ?  ខុសហើយ! ការមិនអើពើរបស់អ្នកចំពោះព្រះគ្រីស្ទគឺជាការមិនអើចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ មិនថាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ វាគ្រាន់តែជាសម្តីដែលគ្មានន័យ និងការធ្វើពើប៉ុណ្ណោះ ព្រោះព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនគ្រាន់តែជាមធ្យោយបាយសម្រាប់ឲ្យមនុស្សទទួលបានសេចក្តីពិត និងចំណេះដឹងដ៏ជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ទ្រង់គឺជាមធ្យោបាយក្នុងការថ្កោលទោសមនុស្ស និងបន្ទាប់មកជាមធ្យោបាយក្នុងការយកការពិតមកដាក់ទោសមនុស្សអាក្រក់។ តើអ្នកបានយល់ពីលទ្ធផលដែលផ្តល់ផលប្រយោជន៍ និងផលអាក្រក់នៅទីនេះឬទេ? តើអ្នកធ្លាប់ឆ្លងកាត់លទ្ធផលទាំងនេះឬទេ? យើងសូមជូនពរឲ្យអ្នករាល់គ្នាយល់ពីសេចក្តីពិតនេះនៅថ្ងៃណាមួយឆាប់ៗនេះ ដែលថា ដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកមិនត្រឹមតែត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺអ្នកត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដីផងដែរ។ ចូរកុំច្រលំពីរឿងអាទិភាពរបស់អ្នក ឬអនុញ្ញាតឲ្យរឿងបន្ទាប់បន្សំជំនួសរឿងសំខាន់ឡើយ។ មានតែតាមវិធីនេះទេ ទើបអ្នកអាចកសាងទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងកាន់តែខិតជិតព្រះជាម្ចាស់ ព្រមទាំងនាំយកដួងចិត្តរបស់អ្នកឲ្យកាន់តែខិតជិតទ្រង់។ ប្រសិនបើអ្នកមានសេចក្ដីជំនឿជាច្រើនឆ្នាំមកហើយ ហើយមានទំនាក់ទំនងជាមួយ យើងយូរមកហើយ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីយើង នោះយើងអាចនិយាយថា គឺប្រាកដជាអ្នកនេះហើយដែលតែងតែប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់របស់អ្នកនឹងពិបាករកគិតពុំយល់។ ប្រសិនបើការទាក់ទងនឹងខ្ញុំជាច្រើនឆ្នាំមកនេះមិនបានផ្លាស់ប្តូរអ្នកឲ្យទៅជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស និងសេចក្តីពិតទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឲ្យផ្លូវអាក្រក់របស់អ្នកជ្រួតជ្រាបចូលក្នុងនិស្ស័យរបស់អ្នកទៅវិញ ហើយភាពក្អេងក្អាងរបស់អ្នកមិនត្រឹមតែកើនឡើងលើសមុនទ្វេរដងទេ ប៉ុន្តែការយល់ខុសរបស់អ្នកអំពីយើងក៏បានកើនឡើងច្រើនដងផងដែរ រហូតដល់អ្នកចាប់ផ្តើមគិតថាយើងជាមិត្តភក្តិដ៏តូចតាចរបស់អ្នក នោះយើងអាចនិយាយថា ទុក្ខវេទនារបស់អ្នកលែងស្ថិតនៅត្រឹមស្បែករបស់អ្នកទៀតហើយ ប៉ុន្តែវាបានជ្រៀតចូលដល់ឆ្អឹងរបស់អ្នកតែម្តង។ គ្រប់យ៉ាងដែលនៅសល់ គឺរង់ចាំឲ្យគេរៀបចំបុណ្យសពសម្រាប់អ្នកប៉ុណ្ណោះ។ ដល់ពេលនោះ អ្នកមិនចាំចាច់អង្វរករឲ្យខ្ញុំធ្វើជាព្រះជាម្ចាស់របស់អ្នកទេ ព្រោះអ្នកបានប្រព្រឹត្តិអំពើបាបដែលស័ក្ដិសមនឹងសេចក្តីស្លាប់ ជាអំពើបាបដែលមិនអាចអត់ឱនឲ្យបាន។ ទោះបីជាខ្ញុំអាចមានក្តីអាណិតអាសូរដល់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងទទួចចង់យកជីវិតរបស់អ្នកដែរ ព្រោះការប្រមាថរបស់អ្នកដល់និស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជាបញ្ហាធម្មតានោះទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់។ នៅពេលដែលពេលវេលាមកដល់ សូមកុំបន្ទោសយើងថាមិនបានប្រាប់អ្នកជាមុនឲ្យសោះ។ អ្វីដែលសំខាន់ គឺស្ថិតនៅលើរឿងទាំងអស់នេះហើយ គឺនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទដែលជាព្រះជាម្ចាស់នៅលើផែនដីក្នុងនាមជាមនុស្សធម្មតាម្នាក់ គឺនៅពេលនោះហើយដែលអ្នកជឿថា ព្រះជាម្ចាស់គ្មានអ្វីក្រៅតែពីជាមនុស្សម្នាក់នោះទេ គឺនៅពេលនោះហើយអ្នកនឹងត្រូវវិនាស។ នេះគ្រាន់តែជាការក្រើនរំលឹកដល់អ្នករាល់គ្នាប៉ុណ្ណោះ។ 

ខាង​ដើម៖ ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង

បន្ទាប់៖ បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ