សេចក្ដីពិតដ៏ពិស្ដារអំពីកិច្ចការនៃការយកឈ្នះ (១)

មនុស្សជាតិដែលត្រូវសាតាំងធ្វើឲ្យពុករលួយជាខ្លាំងនោះ មិនដឹងទេថា មានព្រះជាម្ចាស់មួយអង្គ ហើយបានឈប់ថ្វាយបង្គំព្រះជាម្ចាស់ផង។ កាលដើមដំបូង ពេលដែលអ័ដាម និងអេវ៉ា ត្រូវបានបង្កើតមក សិរីរុងរឿង និងទីបន្ទាល់របស់ព្រះយេហូវ៉ា គឺមានវត្តមានជាប់មករហូត។ តែបន្ទាប់ពីត្រូវបានធ្វើឲ្យទៅជាពុករលួយ មនុស្សបានបាត់បង់សិរីរុងរឿង និងទីបន្ទាល់របស់ព្រះជាម្ចាស់ ដ្បិតគ្រប់គ្នាបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងលែងកោតខ្លាចទ្រង់ទាំងអស់គ្នា។ កិច្ចការនៃការដណ្ដើមជ័យសព្វថ្ងៃ គឺដើម្បីស្ដារទីបន្ទាល់ទាំងអស់ និងសិរីរុងរឿងទាំងអស់ឡើងវិញ និងដើម្បីឲ្យមនុស្សទាំងអស់ថ្វាយបង្គំព្រះជាម្ចាស់ ដើម្បីឲ្យមានទីបន្ទាល់នៅក្នុងចំណោមសត្តនិករ នេះហើយជាកិច្ចការដែលត្រូវបានធ្វើ នៅក្នុងដំណាក់កាលនេះ។ ពិតណាស់ តើមនុស្សជាតិត្រូវបានយកឈ្នះ ដោយរបៀបណា? ដោយការប្រើកិច្ចការនៃព្រះបន្ទូលក្នុងដំណាក់កាលនេះ ដើម្បីឲ្យមនុស្សជឿទាំងស្រុង តាមរយៈការប្រើនូវការលាតត្រដាង ការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាឥតអាសូរ ដើម្បីនាំចូលមកក្នុងការចុះចូលទាំងស្រុង តាមរយៈការលាតត្រដាងនូវការបះបោររបស់មនុស្ស និងការជំនុំជម្រះការតតាំងរបស់គេ ដើម្បីឲ្យគេអាចស្គាល់ភាពទុច្ចរិត និងភាពស្មោកគ្រោករបស់មនុស្ស ហើយប្រើនូវសេចក្ដីដែលជាសម្រោបនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានយកជ័យ និងត្រូវបានជំរុញឲ្យជឿទាំងស្រុង ភាគច្រើនគឺតាមរយៈព្រះបន្ទូលទាំងនេះហើយ។ ព្រះបន្ទូល គឺជាមធ្យោបាយនាំទៅរកការយកឈ្នះមនុស្សជាតិ ចុងក្រោយបំផុត។ ដំណើរការនៃការថ្លែងព្រះបន្ទូលនៅថ្ងៃនេះ ពិតប្រាកដជាដំណើរការនៃការដណ្ដើមជ័យច្បាស់ណាស់។ ចុះមនុស្សគួរសហការដោយវិធីណា? គឺតាមរយៈការទទួលទាន និងផឹកព្រះបន្ទូលទាំងនេះ ហើយសម្រេចបាននូវការយល់ដឹងអំពីព្រះបន្ទូលទាំងអស់នេះ។ ចំពោះរឿងថា មនុស្សត្រូវបានយកឈ្នះយ៉ាងណានោះ នេះគឺរឿងដែលពួកគេផ្ទាល់មិនអាចធ្វើបានដោយខ្លួនឯងឡើយ។ កិច្ចការដែលអ្នកអាចធ្វើបាន តាមរយៈការបរិភោគ និងផឹកព្រះបន្ទូលទាំងនេះគឺ ចាប់ផ្ដើមស្គាល់ពីភាពខូចអាក្រក់ និងភាពស្មោកគ្រោករបស់អ្នក ស្គាល់ការបះបោរ និងភាពទុច្ចរិតរបស់អ្នក រួចលត់ក្រាបនៅចំពោះព្រះជាម្ចាស់។ បន្ទាប់ពីយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ ប្រសិនបើអ្នកអាចយកការយល់ដឹងនេះទៅអនុវត្ត ហើយប្រសិនបើអ្នកមាននិមិត្ត ហើយអាចចុះចូលចំពោះព្រះបន្ទូលនេះទាំងស្រុង ហើយមិនធ្វើការជ្រើសរើសណាមួយដោយខ្លួនឯង នោះអ្នកនឹងត្រូវបានដណ្ដើមជ័យហើយ ហើយរឿងទាំងអស់នេះកើតឡើងដោយសារតែព្រះបន្ទូលទាំងអស់នេះ។ ហេតុអ្វីបានជាមនុស្សបាត់បង់ទីបន្ទាល់នេះ? ពីព្រោះគ្មាននរណាម្នាក់មានជំនឿលើព្រះជាម្ចាស់សោះ ដ្បិតព្រះជាម្ចាស់គ្មានកន្លែងគង់ក្នុងចិត្តរបស់មនុស្សទេ។ ការយកឈ្នះមនុស្ស គឺជាការស្ដារជំនឿរបស់មនុស្សជាតិឡើងវិញ។ មនុស្សតែចង់រត់ទៅក្នុងលោកិយដ៏សាមញ្ញនេះទាំងឥតបើគិត ពួកគេបណ្ដុះនូវសេចក្ដីសង្ឃឹមច្រើនជ្រុល ចង់បានច្រើនពេកសម្រាប់អនាគតរបស់គេ ហើយមានការទាមទារច្រើនហួសហេតុ។ ពួកគេតែងតែគិតគូរពីសាច់ឈាមជាប់ជានិច្ច ទាំងត្រៀមផែនការសម្រាប់សាច់ឈាម និងគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរកផ្លូវនៃជំនឿលើព្រះជាម្ចាស់សោះ។ ដួងចិត្តរបស់គេ ត្រូវបានសាតាំងឆក់យកបាត់ ពួកគេបានបត់បង់ការគោរពចំំពោះព្រះជាម្ចាស់ ហើយពួកគេក៏ជាប់ជំពាក់តែនឹងសាតាំងដែរ។ តែមនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក។ ដូច្នេះ មនុស្សបានបាត់បង់ទីបន្ទាល់នោះទៅហើយ មានន័យថា គេបានបាត់បង់សិរីរុងរឿងរបស់ព្រះជាម្ចាស់ទៅហើយ។ គោលបំណងនៃការយកឈ្នះមនុស្សលោក គឺដើម្បីទាមទារមកវិញនូវសិរីរុងរឿងនៃការគោរពរបស់មនុស្ស ចំពោះព្រះជាម្ចាស់។ គេនិយាយបែបនេះថា៖ មានមនុស្សជាច្រើនដែលមិនព្យាយាមឲ្យបានជីវិត ប្រសិនបើមានមនុស្សមួយចំនួនដែលព្យាយាមឲ្យបានជីវិត ពួកគេក៏មានតែក្នុងចំនួនតិចតួចដែរ។ មនុស្សអំពល់នឹងរឿងអនាគតរបស់គេ ហើយមិនយកចិត្តទុកដាក់នឹងជីវិតទេ។ មនុស្សខ្លះបះបោរនឹងព្រះជាម្ចាស់ វិនិច្ឆ័យព្រះអង្គពីក្រោយខ្នង ហើយមិនអនុវត្តសេចក្ដីពិតទេ។ មនុស្សទាំងនេះត្រូវបានព្រងើយកន្តើយនៅពេលនេះ ឥឡូវនេះ ពុំមានកិច្ចការអ្វីត្រូវបានធ្វើឡើងចំពោះកូនៗនៃសេចក្ដីបះបោរទាំងអស់នេះទេ តែនៅពេលអនាគត អ្នកនឹងរស់នៅក្នុងសេចក្ដីងងឹត ទាំងយំ និងសង្កៀតធ្មេញផង។ អ្នកមិនស្គាល់ពីតម្លៃនៃពន្លឺទេ ពេលដែលអ្នកកំពុងរស់នៅក្នុងពន្លឺ តែអ្នកនឹងស្គាល់ពីតម្លៃនោះ ពេលដែលអ្នកកំពុងរស់នៅក្នុងយប់ងងឹត ហើយពេលនោះអ្នកនឹងស្ដាយក្រោយ។ ពេលនេះអ្នកមានអារម្មណ៍ធម្មតា តែគង់មានថ្ងៃមួយអ្នកនឹងស្ដាយក្រោយ។ ពេលថ្ងៃនោះមកដល់ ហើយសេចក្ដីងងឹតនឹងចុះមកដល់ ហើយពន្លឺនឹងលែងមានតទៅទៀត ពេលនោះ ស្ដាយក្រោយក៏ហួសពេលទៅហើយដែរ។ ដោយសារតែអ្នកមិនយល់អំពីកិច្ចការសព្វថ្ងៃ ទើបអ្នកមិនអរសប្បាយនឹងពេលវេលាដែលអ្នកកំពុងមានសព្វថ្ងៃ។ កាលណាកិច្ចការនៃសកលលោកទាំងមូលនេះចាប់ផ្ដើម មានន័យថា ពេលដែលគ្រប់យ៉ាងដែលខ្ញុំកំពុងនិយាយនេះ ក្លាយជាការពិត មនុស្សជាច្រើននឹងទូលដៃឡើង ហើយទ្រហោរយំដោយការឈឺចាប់ក្នុងចិត្ត។ ហើយតាមរយៈទង្វើនេះ តើពួកគេនឹងមិនត្រូវធ្លាប់ទៅក្នុងសេចក្ដីងងឹត ទាំងយំ និងសង្កៀតធ្មេញទេឬអី? មនុស្សទាំងអស់ដែលព្យាយមឲ្យបានជីវិត និងត្រូវបានប្រោសឲ្យបានពេញខ្នាត អាចនឹងត្រូវបានប្រើ ខណៈដែលកូននៃសេចក្ដីបះបោរ ដែលមិនសមនឹងយកទៅប្រើ នឹងត្រូវធ្លាក់ទោក្នុងសេចក្ដីងងឹត។ ពួកគេនឹងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមិនអាចធ្វើអ្វីមួយឲ្យមានប្រយោជន៍បានឡើយ។ ដូច្នេះ ពួកគេនឹងត្រូវទ្រុធទ្រោមដោយសារការទួញសោក ដ្បិតគេត្រូវធ្លាក់ចូលទៅក្នុងការដាក់ទោស។ ប្រសិនបើអ្នកបានប្រដាប់ខ្លួនយ៉ាងល្អនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ហើយអ្នកបានចម្រើនឡើងក្នុងជីវិតរបស់អ្នក នោះអ្នកស័ក្ដិសមនឹងយកទៅប្រើហើយ។ ប្រសិនបើអ្នកមិនបានប្រដាប់ខ្លួនឲ្យបានល្អ ទោះបីជាអ្នកត្រូវបានហៅឲ្យទៅធ្វើកិច្ចការដំណាក់កាលបន្ទាប់ ក៏អ្នកមិនស័ក្ដិសមនឹងប្រើការបានដែរ នៅពេលនេះ អ្នកនឹងគ្មានឱកាសម្ដងទៀតឡើយ បើទោះបីជាអ្នកចង់ប្រដាប់កាយខ្លួនឯងក៏ដោយ។ ព្រះជាម្ចាស់នឹងចាកចេញទៅបាត់ តើអ្នកអាចទៅរកឱកាសនៅចំពោះមុខអ្នកបែបនេះ ឯណាទៀតនៅពេលនេះ? តើអ្នកអាចទៅទទួលការហ្វឹកហាត់ដែលព្រះជាម្ចាស់ផ្ទាល់ជាអ្នកប្រទានឱ្យ នៅឯណាបាន? ពេលនោះ ព្រះជាម្ចាស់នឹងមិនថ្លែងព្រះបន្ទូល ឬបញ្ចេញព្រះសូរសៀងរបស់ទ្រង់ផ្ទាល់ទៀតទេ គ្រប់យ៉ាងដែលអ្នកនឹងអាចធ្វើបានគឺ សង្កេតមើលសេចក្ដីដែលកំពុងត្រូវបានថ្លែងចេញមកសព្វថ្ងៃ ពេលនោះ តើការយល់ដឹងនឹងកើតមានយ៉ាងងាយស្រួល ដោយរបៀបណា? តើជីវិតនាថ្ងៃអនាគត អាចនឹងល្អប្រសើរជាងជីវិតសព្វថ្ងៃ កម្រិតណា? នៅពេលនោះ តើអ្នកនឹងមិនកំពុងទទួលរងនូវសេចក្ដីស្លាប់ទាំងរស់ ខណៈដែលអ្នកយំ និងសង្កៀតធ្មេញរបស់អ្នកទេឬអី? ពេលនេះ ព្រះពរកំពុងត្រូវបានប្រទានឲ្យអ្នកស្រេចហើយ ប៉ុន្តែអ្នកមិនដឹងពីរបៀបអាស្រ័យផលព្រះពរទាំងនេះទេ។ អ្នកកំពុងតែរស់នៅក្នុងព្រះពរស្រេចហើយ តែអ្នកនៅតែមិនដឹង។ នេះបង្ហាញថា អ្នកត្រូវបានកំណត់ឲ្យវិនាសរងទុក្ខវេទនាហើយ! សព្វថ្ងៃនេះ មនុស្សខ្លះតតាំង មនុស្សខ្លះបះបោរ មនុស្សខ្លះធ្វើនេះ ឬធ្វើនោះ។ ខ្ញុំគ្រាន់តែកន្តើយនឹងអ្នក ប៉ុន្តែ កុំគិតឲ្យសោះថា ខ្ញុំមិនដឹងថា អ្នកកំពុងធ្វើអ្វី ឬគិតអ្វី។ តើខ្ញុំមិនយល់ពីសារជាតិរបស់អ្នកមែនទេ? ហេតុអ្វីបានជានៅតែរករឿងឈ្លោះនឹងខ្ញុំ? តើអ្នកមិនជឿលើព្រះជាម្ចាស់ ដើម្បីព្យាយាមឲ្យបានជីវិត និងព្រះពរ ដើម្បីប្រយោជន៍ខ្លួនឯងផ្ទាល់ទេឬអី? ដែលអ្នកមានជំនឿ នោះតើមិនមែនដើម្បីប្រយោជន៍ផ្ទាល់របស់អ្នកទេឬអី? នាពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើកិច្ចការយកឈ្នះ តាមរយៈការថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយកាលណាកិច្ចការដណ្ដើមជ័យនេះឈានដល់ទីបញ្ចប់ នោះទីបញ្ចប់របស់អ្នកនឹងស្ដែងចេញមកយ៉ាងច្បាស់។ តើខ្ញុំរ៉ាយរ៉ាប់ប្រាប់អ្នក យ៉ាងក្បោះក្បាយដែរឬទេ?

កិច្ចការយកឈ្នះសព្វថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យច្បាស់ថា ទីបញ្ចប់របស់មនុស្សនឹងទៅជាយ៉ាងណា។ ហេតុអ្វីបានជាខ្ញុំនិយាយថា ការវាយផ្ចាល និងការជំនុំជម្រះសព្វថ្ងៃ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កស ក្នុងគ្រាចុងក្រោយ? តើអ្នកមើលឃើញការនេះទេ? ហេតុអ្វីបានជាកិច្ចការដណ្ដើមជ័យ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើការបង្ហាញឲ្យដឹងពីប្រភេទទីបញ្ចប់ដែលជំពូកមមនុស្សនីមួយនឹងត្រូវជួប នៅមិនច្បាស់ទៀតមែនទេ? នៅក្នុងដំណើរការនៃកិច្ចការយកឈ្នះនៃការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន បន្ទាប់មកក៏ត្រូវបែងចែងទៅតាមជំពូករបស់គេទេឬអី? ជំនួសឲ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ យកល្អគួរនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗ។ ការនេះគឺជាការជំនុំជម្រះអំពើបាបរបស់មនុស្ស រួចហើយក៏បង្ហាញពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលស្ដាប់បង្គាប់ទាំងស្រុង ពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវដាក់នៅជាមួយមនុស្សអាក្រក់ ឲ្យនៅគ្មានពន្លឺព្រះអាទិត្យម្ដងទៀតសោះ ហើយមនុស្សសុចរិត នឹងត្រូវដាក់ឲ្យនៅជាមនុស្សល្អ ឲ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺអស់កល្បជានិច្ច។ ទីបញ្ចប់សម្រាប់របស់សព្វសារពើ ជិតមកដល់ហើយ។ ទីបញ្ចប់របស់មនុស្សត្រូវបានបង្ហាញចេញយ៉ាងច្បាស់ផ្ទាល់ភ្នែករបស់គេ ហើយសព្វសារពើនឹងត្រូវបែងចែកទៅតាមជំពូករបស់គេ។ ដូច្នេះ តើមនុស្សអាចគេចពីក្ដីបារម្ភរបស់មនុស្សម្នាក់ៗ ដែលត្រូវបែងចែកតាមជំពូករបស់គេ យ៉ាងដូចម្ដេច? ទីបញ្ចប់ខុសៗគ្នានៃជំពូកមនុស្សនីមួយៗ ត្រូវបានបង្ហាញចេញនៅពេលដែលទីបញ្ចប់នៃរបស់សព្វសារពើជិតចូលមកដល់ ហើយការនេះនឹងត្រូវបានធ្វើឡើង ខណៈដែលកិច្ចការនៃការយកឈ្នះសកលលោកទាំងមូល កំពុងដំណើរការ (បូករួមទាំងកិច្ចការយកឈ្នះ ដោយចាប់ផ្ដើមពីកិច្ចការបច្ចុប្បន្ន)។ ការបើកសម្ដែងអំពីទីបញ្ចប់នៃមនុស្សជាតិទាំងអស់ ត្រូវបានធ្វើឡើងនៅមុខបល្ល័ង្កនៃការជំនុំជម្រះ ខណៈដែលកិច្ចការនៃការវាយផ្ចាល និងកិច្ចការយកឈ្នះក្នុងគ្រាចុងក្រោយ កំពុងដំណើរការ។ ការបែងចែកមនុស្សទៅតាមជំពូក មិនមែនជាការដាក់មនុស្សឲ្យត្រឡប់ទៅរកជំពូកដើមរបស់គេនោះទេ ដ្បិតកាលដែលមនុស្សត្រូវបានបង្កើតឡើង ពេលបង្កើតផែនដី គឺមានមនុស្សតែមួយជំពូកប៉ុណ្ណោះ ការបែងចែកក៏មានតែមួយគត់ដែរ គឺរវាងមនុស្សប្រុស និងមនុស្សស្រី។ មិនមានជំពូកមនុស្សខុសគ្នាច្រើននោះទេ។ គឺក្រោយរយៈពេលរាប់ពាន់ឆ្នាំនៃសេចក្ដីពុករលួយ ទើបមានជំពូកមនុស្សខុសៗគ្នាលេចឡើងមក ដោយមានអ្នកខ្លះស្ថិតក្រោមអំណាចគ្រប់គ្រងរបស់វិញ្ញាណស្មោកគ្រោក អ្នកខ្លះស្ថិតក្រោមអំណាចគ្រប់គ្រងរបស់វិញ្ញាណឃោរឃៅ ឯអស់អ្នកដែលព្យាយាមឲ្យបានជីវិត ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មានតែតាមវិធីនេះទេ ទើបការបែងចែកជាក្រុម កើតមានឡើងក្នុងចំណោមមនុស្ស ហើយមានតែតាមវិធីនេះទេ ទើបមនុស្សចែកគ្នាជាក្រុមៗ នៅក្នុងគ្រួសារដ៏ធំរបស់មនុស្សលោកបាន។ មនុស្សទាំងអស់កើតមកមាន “ឪពុក” ខុសៗគ្នា វាមិនមែនជាករណីដែលថា គ្រប់ៗគ្នាស្ថិតនៅក្រុមអំណាចត្រួតត្រារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានោះដែរ ដ្បិតមនុស្សបះបោរខ្លាំងពេក។ ការជំនុំជម្រះដ៏សុចរិតលាតត្រដាងនូវសភាពអត្ថិភាពពិតនៃជំពូកមនុស្សនីមួយៗ គ្មាននៅសល់អ្វីបន្តិចត្រូវលាក់កំបាំងឡើយ។ គ្រប់គ្នាបង្ហាញមុខមាត់ពិតរបស់ខ្លួននៅក្នុងពន្លឺ។ នៅពេលនេះ មនុស្សលែងមានសភាពដូចដើមទៀតហើយ ភាពដូចគ្នាពីដើមនៃបុព្វបុរសរបស់គេ បានរលាយបាត់ជាយូរហើយ ពីព្រោះកូនចៅរបស់អ័ដាម និងអេវ៉ា រាប់មិនអស់ ត្រូវសាតាំងធ្វើឲ្យពុករលួយជាយូរហើយ ក៏មិនបានស្គាល់ពន្លឺស្ថានសួគ៌ម្ដងទៀតសោះ ហើយក៏ដោយសារតែមនុស្សមានពេញដោយចរិតពិសពុលគ្រប់យ៉ាង របស់សាតាំងដែរ។ ដូច្នេះ មនុស្សមានទិសដៅដ៏ត្រឹមត្រូវរបស់ខ្លួន។ ជាងនេះទៅទៀត ពួកគេត្រូវបានបែងចែកទៅតាមជំពូក ដោយផ្អែកលើភាពពិសពុលខុសៗគ្នារបស់ពួកគេនេះហើយ មានន័យថា ពួកគេត្រូវបានបែងចែកទៅតាមកម្រិតដែលពួកគេត្រូវបានយកឈ្នះនៅថ្ងៃនេះ។ ទីបញ្ចប់របស់មនុស្ស មិនមែនកត្តាដែលត្រូវកំណត់ទុកជាមុន តាំងពីគ្រាកំណើតផែនដីនោះទេ។ នោះគឺមកពីកាលដើមឡើយ មនុស្សមានតែមួយក្រុមគត់ ដែលហៅជារួមថា “មនុស្សជាតិ” ហើយដំបូងឡើង មនុស្សក៏មិនត្រូវសាតាំងធ្វើឲ្យពុករលួយទេ ពួកគេទាំងអស់សុទ្ធតែរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ដោយគ្មានសេចក្ដីងងឹតធ្លាក់មកលើពួកគេនោះឡើយ។ តែបន្ទាប់ពីមនុស្សត្រូវសាតាំងធ្វើឲ្យពុករលួយ មនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ក៏ខ្ចាត់ខ្ចាយទៅពេញផែនដី គឺមនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ដែលកើតចេញពីគ្រួសារមួយដែលគេហៅជារួមថា “មនុស្សជាតិ” ដែលប្រមូលផ្ដុំដោយមនុស្សទាំងប្រុសទាំងស្រី។ ពួកគេទាំងអស់ត្រូវបានដឹកនាំដោយបុព្វបុរសរបស់គេ ឲ្យវង្វេងចេញពីបុព្វបុរសដើមបង្អស់របស់គេ គឺមនុស្សជាតិដែលប្រមូលផ្ដុំដោយមនុស្សប្រុស និងមនុស្សស្រី (ពោលគឺ អ័ដាម និងអេវ៉ាដើម ដែលជាបុព្វបុរសដ៏ចំណាស់បំផុតរបស់ពួកគេ)។ នៅពេលនោះ ជនជាតិអ៊ីស្រាអែលជាមនុស្សមួយក្រុមគត់នៅលើផែនដី ដែលមានជីវិតដឹកនាំដោយព្រះយេហូវ៉ា។ មនុស្សជំនាន់ដើមទាំងអស់នេះ ព្រងើយកន្តើយនឹងបញ្ហានានាក្នុងពិភពមនុស្សទាំងស្រុង តែក្រោយមក គេក៏ដើរតាមគន្លងបុព្វបុរសរបស់គេ ទៅរស់នៅក្នុងដែនដីដែលពួកគេប្រកាសថាជារបស់ខ្លួន បន្តរហូតមកទល់សម័យបច្ចុប្បន្ន។ ដូច្នេះ ពួកគេក៏នៅតែព្រងើយកន្តើយចំពោះការដែលពួកគេវង្វេងចេញពីព្រះយេហូវ៉ា និងចំពោះការដែលពួកគេត្រូវធ្វើឲ្យពុករលួយ ដោយវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់គ្រប់យ៉ាង រហូតដល់សព្វថ្ងៃ។ អស់អ្នកណាដែលត្រូវបានធ្វើឲ្យពុករលួយ និងត្រូវបំពុលខ្លាំង រហូតមកទល់សព្វថ្ងៃ គឺអស់អ្នកដែលមិនអាចនឹងត្រូវបានសង្គ្រោះនៅចុងបំផុតនោះ នឹងគ្មានជម្រើសអ្វី ក្រៅតែពីដើរទៅជាមួយបុព្វបុរសរបស់គេ គឺជាវិញ្ញាណស្មោកគ្រោកដែលធ្វើឲ្យពួកគេពុករលួយ។ អស់អ្នកណាដែលអាចបានសង្គ្រោះនៅទីបំផុតនោះ នឹងឆ្ពោះទៅរកគោលដៅដ៏ត្រឹមត្រូវរបស់មនុស្សជាតិ ជាទីបញ្ចប់ដែលត្រូវបានរក្សាទុក សម្រាប់មនុស្សដែលត្រូវបានសង្គ្រោះ និងត្រូវបានយកឈ្នះ។ គ្រប់យ៉ាងនឹងត្រូវធ្វើឡើង ដើម្បីសង្គ្រោះអស់អ្នកណាដែលអាចត្រូវបានសង្គ្រោះ ប៉ុន្តែ សម្រាប់មនុស្សដែលគ្មានស្មារតី និងមិនអាចព្យាបាលបាន ជម្រើសតែមួយគត់របស់គេ គឺត្រូវដើរតាមបុព្វបុរសរបស់គេទៅក្នុងជង្ហុកធំនៃការវាយផ្ចាល។ សូមកុំគិតថា ទីបញ្ចប់របស់អ្នកត្រូវបានកំណត់ទុក តាំងតែពីដើមដំបូង ហើយពេលនេះទើបត្រូវបានបង្ហាញឲ្យដឹង។ ប្រសិនបើអ្នកគិតដូច្នេះមែន តើអ្នកភ្លេចហើយមែនទេថា ក្នុងគ្រាដំបូងដែលមនុស្សត្រូវបង្កើតឡើងមក ពុំមានក្រុមមនុស្សអាក្រក់ត្រូវបានបង្កើតមកទេឬអី? តើអ្នកភ្លេចហើយមែនទេថា មានតែមនុស្សជាតិមួយក្រុមគត់ ដែលប្រមូលផ្ដុំឡើងដោយអ័ដាម និងអេវ៉ា ត្រូវបានបង្កើតឡើង (មានន័យថា មានតែមនុស្សប្រុស និងមនុស្សស្រីប៉ុណ្ណោះ ត្រូវបានបង្កើតឡើង)? ប្រសិនបើអ្នកគឺជាពូជរបស់សាតាំង តាំងពីដើមមក តើនេះមិនមែនមានន័យថា កាលព្រះយេហូវ៉ាបង្កើតមនុស្សមក ទ្រង់បានបញ្ចូលក្រុមមនុស្សអាក្រក់ នៅក្នុងសត្តនិកររបស់ទ្រង់ដែរមែនទេ? តើទ្រង់អាចធ្វើកិច្ចការដូច្នេះដែរឬទេ? ព្រះអង្គបានបង្កើតមនុស្សមក សម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់របស់ទ្រង់ ព្រះអង្គបានបង្កើតមនុស្ស សម្រាប់ជាប្រយោជន៍ដល់សិរីរុងរឿងរបស់ទ្រង់។ ហេតុអ្វីក៏ទ្រង់បង្កើតក្រុមកូនចៅរបស់សាតាំងដោយចេតនា ឲ្យមកតតាំងនឹងទ្រង់ខ្លាំងដល់ម្ល៉ឹង? ម្ដេចបានជាព្រះយេហូវ៉ាធ្វើដល់ម្ល៉ឹង? ប្រសិនបើទ្រង់ធ្វើដូច្នេះមែន តើនរណានឹងនិយាយថា ព្រះអង្គគឺជាព្រះជាម្ចាស់ដ៏សុចរិត? ពេលនេះ ពេលខ្ញុំនិយាយថា នៅទីបញ្ចប់ អ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នា នឹងទៅជាមួយសាតាំង មិនមែនមានន័យថា អ្នកនៅជាមួយសាតាំង តាំងតែពីដើមមកទេ ផ្ទុយទៅវិញ វាមានន័យថា អ្នកបានផុងលង់យ៉ាងជ្រៅ ដល់ថ្នាក់សូម្បីតែព្រះជាម្ចាស់ព្យាយាមសង្គ្រោះអ្នក ក៏អ្នកនៅតែមិនទទួលបានសេចក្ដីសង្គ្រោះនោះដែរ។ គ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីដាក់អ្នកឲ្យនៅក្នុងក្រុមជាមួយសាតាំង។ នេះគឺមកពីអ្នកអាក្រក់ហួសដែលអាចបានសង្គ្រោះ មិនមែនមកពីព្រះជាម្ចាស់ទុច្ចរិតចំពោះអ្នក និងមានចេតនា កំណត់វាសនារបស់អ្នកឲ្យធ្វើជាតំណាងរបស់សាតាំង បន្ទាប់មកក៏ដាក់អ្នកក្នុងក្រុមជាមួយសាតាំង និងមានគោលបំណងចង់ឲ្យអ្នករងទុក្ខវេទនា។ នោះមិនមែនជារឿងពិតដ៏ពិស្ដារនៃកិច្ចការយកឈ្នះនោះឡើយ។ ប្រសិនបើនោះគឺជាអ្វីដែលអ្នកជឿ នោះការយល់ដឹងរបស់អ្នក លម្អៀងជ្រុលហើយ! ដំណាក់កាលចុងក្រោយនៃការយកឈ្នះ ធ្វើឡើងដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់គេផងដែរ។ កិច្ចការនេះធ្វើឡើងដើម្បីលាតត្រដាងពីឱនភាពរបស់មនុស្ស តាមរយៈការជំនុំជម្រះ និងធ្វើឲ្យគេប្រែចិត្ត ឲ្យគេក្រោកឡើង និងឲ្យគេព្យាយាមឲ្យបានឲ្យបានជីវិត និងផ្លូវត្រូវនៃជីវិតមនុស្ស។ ការនេះគឺដើម្បីដាស់ចិត្តរបស់មនុស្សស្ពឹកស្រពន់ និងមនុស្សល្ងង់ខ្លៅ និងដើម្បីបង្ហាញការបះបោរក្នុងជម្រៅចិត្តរបស់គេ តាមរយៈការជំនុំជម្រះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សនៅតែមិនអាចប្រែចិត្ត នៅតែមិនអាចព្យាយាមឲ្យបានផ្លូវនៃជីវិតមនុស្ស និងមិនអាចបោះបង់ភាពពុករលួយទាំងអស់នេះ នោះពួកគេអាក្រក់ហួសដែលអាចបានសង្គ្រោះ និងត្រូវលេបត្របាក់ដោយសាតាំងជាមិនខាន។ នេះហើយជាសារៈសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់៖ គឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់ពួកគេផងដែរ។ ទីបញ្ចប់ដ៏ល្អ និងទីបញ្ចប់អាក្រក់ ទាំងអស់នេះសុទ្ធតែត្រូវបានបង្ហាញឲ្យឃើញក្នុងសម័យកិច្ចការនៃការយកឈ្នះ។

គ្រាចុងក្រោយ គឺជាគ្រាដែលសព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទ តាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការក្នុងគ្រាចុងក្រោយ និយាយមួយបែបទៀត ការជំនុំជម្រះអំពើបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការក្នុងគ្រាចុងក្រោយ។ ម្យ៉ាងវិញទៀត តើធ្វើយ៉ាងទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុមដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះ នៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ប្រជាជាតិ និងគ្រប់មនុស្សទាំងអស់ ក៏នឹងត្រូវដាក់ឲ្យនៅក្រោមកិច្ចការនៃការយកឈ្នះផងដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នានៅក្នុងសត្តនិករ នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ ពេលកំពុងចូលមកចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីមកទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយ អាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតទីបញ្ចប់នៃសព្វសារពើចូលមកកាន់តែកៀក ហើយសព្វសារពើដែលនៅស្ថានសួគ៌ និងលើផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីគ្រាចុងក្រោយនៃអត្ថិភាពរបស់មនុស្ស យ៉ាងដូចម្ដេច? ដូច្នេះហើយ តើទង្វើរឹងចចេសរបស់អ្នករាល់គ្នា អាចនៅបន្តបានយូរប៉ុនណាទៀត? តើអ្នកមើលមិនឃើញទេថា គ្រាចុងក្រោយរបស់អ្នក កំពុងខិតមកកាន់តែជិត? តើម្ដេចបានជាមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងចង់ឲ្យព្រះអង្គលេចមក មិនអាចមើលឃើញគ្រាដែលសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់លេចមក? តើម្ដេចបានជាពួកគេមិនអាចទទួលរង្វាន់ជាចុងក្រោយ សម្រាប់សេចក្ដីល្អបាន? តើអ្នកគឺជាមនុស្សដែលប្រព្រឹត្តអំពើល្អ ឬជាមនុស្សដែលប្រព្រឹត្តអំពើអាក្រក់? តើអ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចស្ដាប់តាមបង្គាប់ ឬក៏អ្នកជាមនុស្សដែលទទួលយការជំនុំជម្រះដ៏សុចរិត រួចហើយត្រូវបណ្ដាសារ? តើអ្នករស់នៅមុខបល្ល័ង្កនៃការជំនុំជម្រះក្នុងពន្លឺ ឬអ្នករស់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងសេចក្ដីងងឹត? តើអ្នកផ្ទាល់ មិនមែនជាមនុស្សម្នាក់ដែលដឹងច្បាស់ជាងគេថា ទីបញ្ចប់របស់អ្នកជាទីបញ្ចប់នៃរង្វាន់ ឬទីបញ្ចប់នៃការដាក់ទោសទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ដែលដឹង និងយល់ច្បាស់ជាងគេបំផុតថា ព្រះជាម្ចាស់ទ្រង់សុចរិតទេឬអី? ដូច្នេះ តើការប្រព្រឹត្ត និងដួងចិត្តរបស់អ្នក ប្រៀបបានទៅនឹងអ្វី? ពេលខ្ញុំយកឈ្នះអ្នកនៅថ្ងៃនេះ តើអ្នកពិតជាត្រូវការឲ្យខ្ញុំប្រាប់អ្នកទេថា អាកប្បកិរិយារបស់អ្នក ល្អ ឬអាក្រក់? តើអ្នកបានលះបង់សម្រាប់ខ្ញុំ ច្រើនប៉ុនណាហើយ? តើអ្នកថ្វាយបង្គំខ្ញុំជ្រាលជ្រៅកម្រិតណា? តើអ្នកផ្ទាល់មិនដឹងច្បាស់ទេថា អ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះខ្ញុំ? អ្នកគួរតែដឹងច្បាស់ជាងនរណាទាំងអស់ថា ទីបញ្ចប់ចុងក្រោយបំផុតរបស់អ្នកនឹងទៅជាយ៉ាងណា! ខ្ញុំប្រាប់អ្នកជាប្រាកដថា៖ ខ្ញុំបានបង្កើតតែមនុស្សមកទេ ហើយខ្ញុំបានបង្កើតអ្នកមក ប៉ុន្តែ ខ្ញុំមិនបានប្រគល់អ្នកទៅឲ្យសាតាំងទេ ខ្ញុំក៏គ្មានចេតនាបង្ខំឲ្យអ្នករាល់គ្នាប្រឆាំង ឬតតាំងនឹងខ្ញុំ ហើយឲ្យអ្នកត្រូវទទួលទោសពីខ្ញុំដែរ។ តើសេចក្ដីទុក្ខលំបាក និងការរងទុក្ខវេទនាទាំងអស់នេះ មិនមែនដោយសារតែដួងចិត្តរបស់អ្នករាល់គ្នា រឹងរូសពេក ហើយកិរិយាប្រព្រឹត្តរបស់អ្នករាល់គ្នា គួរឲ្យស្អប់ពេកទេឬអី? ដូច្នេះ តើទីបញ្ចប់ដែលអ្នករាល់គ្នានឹងប្រទះ មិនត្រូវបានកំណត់ដោយខ្លួនអ្នករាល់គ្នាផ្ទាល់ ទេឬអី? តើអ្នករាល់គ្នាមិនដឹងច្បាស់ក្នុងចិត្តខ្លួនឯងជាងនរណាទាំងអស់ទេថា ទីបញ្ចប់របស់អ្នកនឹងទៅជាយ៉ាងណា? ហេតុផលដែលខ្ញុំយកឈ្នះមនុស្ស គឺដើម្បីបង្ហាញឲ្យគេឃើញកាន់តែច្បាស់ និងនាំយកសេចក្ដីសង្គ្រោះមកឲ្យអ្នក។ មិនមែនមកបង្ខំឲ្យអ្នកប្រព្រឹត្តការអាក្រក់ ក៏មិនមែនមានចេតនាបង្ខំឲ្យអ្នកដើរទៅរកស្ថាននរកនៃសេចក្ដីហិនវិនាសដែរ។ លុះដល់វេលាកំណត់ ទុក្ខវេទនាដ៏ធំធេងរបស់អ្នកទាំងអស់គ្នា ការទ្រហោយំ និងការសង្កៀតធ្មេញរបស់អ្នក តើមិនមែនសុទ្ធតែដោយសារអំពើបាបរបស់អ្នកទេឬអី? ដូច្នេះ តើមិនមែនជាសេចក្ដីល្អ ឬសេចក្ដីរបស់អ្នកទេឬអី ដែលជាការជំនុំជម្រះដ៏ប្រសើបំផុតរបស់អ្នករាល់គ្នានោះ? តើវាមិនមែនជាភ័ស្តុតាងបញ្ជាក់យ៉ាងច្បាស់ អំពីទីបញ្ចប់របស់អ្នកទេឬអី?

សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពីនិស្ស័យបះបោរទាំងអស់របស់គេ ព្រមតាំងបកអាក្រាតពីសេចក្ដីអាក្រក់ទាំងអស់របស់គេ ហើយកត្តានេះផ្ដល់នូវបរិបទសម្រាប់ការនិយាយអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវនិយាយ។ បន្ទាប់មកទៀត ពេលខ្ញុំអនុវត្តជំហានបន្ទាប់នៃកិច្ចការយកឈ្នះសកលលោកទាំងមូល ខ្ញុំគួរប្រើការជំនុំជម្រះរបស់ខ្ញុំចំពោះអ្នករាល់គ្នា មកជំនំជម្រះភាពទុច្ចរិតរបស់មនុស្សគ្រប់គ្នា នៅក្នុងសកលលោកទាំងមូល ដ្បិតអ្នករាល់គ្នាជាតំណាងរបស់ពួកបះបោរក្នុងចំណោមមនុស្សជាតិ។ អស់អ្នកណាដែលមិនអាចឈានឡើងទៅមុខ នឹងបានត្រឹមក្លាយទៅជាវត្ថុឥតបានការ និងក្លាយជាវត្ថុសម្រាប់បម្រើតែប៉ុណ្ណោះ ចំណែកមនុស្សដែលអាចឈានឡើងទៅមុខ នឹងត្រូវយកទៅប្រើការ។ ហេតុអ្វីបានជាខ្ញុំនិយាយថា មនុស្សដែលមិនអាចឈានឡើងទៅមុខ បានត្រឹមដើរតួចជាវត្ថុឥតបានការ? មកពីព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំនាពេលបច្ចុប្បន្ន សុទ្ធតែតម្រង់ទៅរកសាវតាររបស់អ្នករាល់គ្នា និងដោយសារតែអ្នករាល់គ្នា បានក្លាយជាតំណាង និងជាគំរូនៃពួកបះបោរ ក្នុងចំណោមមនុស្សជាតិទាំងអស់។ ក្រោយមក ខ្ញុំនឹងយកព្រះបន្ទូលដែលយកឈ្នះអ្នករាល់គ្នានេះ ទៅបណ្ដាប្រទេសជាតិសាសន៍ដទៃ ហើយប្រើព្រះបន្ទូលនេះ ដើម្បីយកឈ្នះមនុស្សនៅទីនោះ ប៉ុន្តែ អ្នកនឹងមិនទទួលបានព្រះបន្ទូលនោះឡើយ។ តើការនេះមិនបានធ្វើឲ្យអ្នកក្លាយជាវត្ថុឥតបានការទេឬអី? និស្ស័យពុករលួយរបស់មនុស្សជាតិទាំងអស់ ទង្វើបះបោររបស់មនុស្ស ព្រមទាំងរូបភាព និងទឹកមុខដ៏អាក្រក់របស់មនុស្ស ទាំងអស់នេះសុទ្ធតែត្រូវបានកត់ត្រានៅថ្ងៃនេះ នៅក្នុងព្រះបន្ទូលដែលបានប្រើសម្រាប់យកឈ្នះអ្នករាល់គ្នា។ បន្ទាប់មកខ្ញុំនឹងប្រើព្រះបន្ទូលនេះ មកយកឈ្នះមនុស្សពីគ្រប់ប្រជាជាតិ និងគ្រប់គណៈនិកាយ ពីព្រោះអ្នករាល់គ្នា គឺជាគំរូ ជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញ ខ្ញុំមិនបានប្រកាសបោះបង់អ្នករាល់គ្នាដោយចេតនានោះឡើយ ប្រសិនបើអ្នកធ្វើមិនបានល្អនៅក្នុងការព្យាយាមឲ្យបានរបស់អ្នករាល់គ្នា ដូច្នេះ អ្នកបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមើលមិនជាឡើយ តើអ្នកមិនមែនកំពុងដើរតួជាវត្ថុបម្រើ និងជាវត្ថុឥតបានការទេឬអី? ខ្ញុំធ្លាប់និយាយថា ប្រាជ្ញារបស់ខ្ញុំត្រូវបានប្រើប្រាស់ដោយផ្អែកលើគ្រោងការណ៍របស់សាតាំង។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? តើនោះមិនមែនជាសេចក្ដីពិតពីក្រោយអ្វីដែលខ្ញុំកំពុងនិយាយ និងកំពុងធ្វើទេឬអី? ប្រសិនបើអ្នកមិនអាចឈានឡើងទៅមុខ ប្រសិនបើអ្នកមិនត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ តែបែជាត្រូវទទួលទោសវិញនោះ តើអ្នកមិនក្លាយជាវត្ថុឥតបានការទេឬអី? ប្រហែលជាអ្នកធ្លាប់បានរងទុក្ខច្រើនគួរសមនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែ អ្នកនៅតែមិនយល់អ្វីសោះ អ្នកនៅតែកន្តើយនឹងរឿងគ្រប់យ៉ាងក្នុងជីវិត។ ទោះបីជាអ្នកធ្លាប់បានត្រូវដាក់ទោស និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នក គឺអ្នកមិនទទួលបានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការរបស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោសន្ធៅដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លាជាងមុនទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុសអត្ថភាពទាំងមូលរបស់អ្នក ឲ្យក្លាយទៅជាផេះផង់។ ពេលមនុស្សម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មានមាសសុទ្ធក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់និស្ស័យពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បីត្រឹមធ្វើជាវត្ថុឥតបានការ ក៏មិនអាចធ្វើបានល្អផង តើធ្វើយ៉ាងណាទើបមិនអាចឲ្យអ្នកត្រូវលុបបំបាត់ទៅបាន? តើកិច្ចការនៃការយកឈ្នះ មានប្រយោជន៍អ្វីខ្លះចំពោះមនុស្សដែលមានតម្លៃមិនបានមួយកាក់មួយសេន គឺមនុស្សម្នាក់ដែលគ្មានជីវិតផងនោះ? លុះវេលានោះមកដល់ សម័យកាលដែលអ្នករស់នៅ នឹងលំបាកជាងសម័យរបស់លោកណូអេ និងក្រុងសូដុមទៅទៀត! ពេលនោះការអធិដ្ឋាននឹងគ្មានប្រយោជន៍សម្រាប់អ្នកទៀតឡើយ។ តើធ្វើយ៉ាងណាទើបអ្នកអាចត្រឡប់មកវិញនៅពេលក្រោយ ហើយចាប់ផ្ដើមប្រែចិត្តសាជាថ្មី ពេលដែលកិច្ចការនៃការសង្គ្រោះបានបញ្ចប់ទៅហើយនោះ? ពេលដែលកិច្ចការទាំងអស់នៃសេចក្ដីសង្គ្រោះ ត្រូវបានធ្វើរួច នោះនឹងគ្មានកិច្ចការនេះទៀតឡើយ។ កិច្ចការដែលនឹងត្រូវមាន គឺជាការចាប់ផ្ដើមកិច្ចការនៃការដាក់ទោសអស់អ្នកណាដែលជាមនុស្សអាក្រក់វិញ។ តើអ្នកមិនមែនជាគោលដៅនៃការដាក់ទោសដ៏ធ្ងន់ធ្ងរទេឬអី? ថ្ងៃនេះ ខ្ញុំកំពុងពន្យល់ប្រាប់អ្នកអំពីរឿងនេះយ៉ាងល្អិតល្អន់។ ប្រសិនបើអ្នកសម្រេចចិត្តថាមិនស្ដាប់ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយ និងចាប់ផ្ដើមជឿ ពេលដែលសេចក្ដីអន្តរាយធ្លាក់មកលើអ្នកនៅពេលក្រោយ តើវាមិនយឺតពេលទៅហើយទេឬអី? ខ្ញុំកំពុងផ្ដល់ឱកាសមួយឲ្យអ្នកបានប្រែចិត្តនៅថ្ងៃនេះ ប៉ុន្តែ អ្នកមិនព្រមធ្វើដូច្នេះសោះ។ តើអ្នកចង់នៅចាំដល់កាលណាទៀត? ចាំរហូតដល់ថ្ងៃដាក់ទោសមែនទេ? ថ្ងៃនេះ ខ្ញុំមិននឹកចាំអំពីសេចក្ដីរំលងរបស់អ្នក ពីអតីតកាលនោះទេ។ ខ្ញុំអត់ទោសឲ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត ទាំងបែរចេញពីចំណុចអវិជ្ជមានរបស់អ្នក ដើម្បីសម្លឹងមើលតែភាពវិជ្ជមានរបស់អ្នក ដ្បិតព្រះបន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ គឺធ្វើឡើងដើម្បីសង្គ្រោះអ្នក ហើយខ្ញុំក៏គ្មានចេតនាអាក្រក់ចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកបដិសេធមិនព្រមចូលសោះ អ្នកមិនអាចបែងចែកការល្អពីការអាក្រក់ ហើយមិនដឹងថាត្រូវឲ្យតម្លៃសេចក្ដីសប្បុរសយ៉ាងណាផង។ តើមនុស្សបែបនេះ រង់ចាំតែការមកដល់នៃទណ្ឌកម្ម និងការដាក់ទោសដ៏សុចរិតទេមែនទេ?

...

មនុស្សបានទទួលសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ហើយនោះមិនមែនជាព្រះពររហូតទេ។ ពួកគេប្រហែលជាមិនបានទទួលនូវប្រភេទសុភមង្គល និងអំណរ ដែលដាវីឌបានបន្សល់ទុក ឬទទួលបានទឹកដែលព្រះយេហូវ៉ាប្រទានមក ដូងលោកម៉ូសេឡើយ។ ឧទាហរណ៍ លោកយ៉ូបានត្រូវព្រះយេហូវ៉ាប្រទានពរ ដោយសារតែសេចក្ដីជំនឿរបស់គាត់ ប៉ុន្តែ លោកក៏បានទទួលរងនូវសេចក្ដីអន្តរាយដែរ។ ទោះបីជាអ្នកត្រូវបានប្រទានពរ ឬទទួលរងនូវសេចក្ដីអន្តរាយ ក៏ព្រឹត្តការណ៍ទាំងពីនេះ សុទ្ធតែជាព្រឹត្តិការណ៍ប្រកបដោយព្រះពរដែរ។ គ្មានសេចក្ដីជំនឿ អ្នកនឹងមិនអាចទទួលកិច្ចការនៃយកឈ្នះបានឡើយ ក៏រឹតតែមើលមិនឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា ដែលត្រូវបានបង្ហាញផ្ទាល់នឹងភ្នែករបស់អ្នកនៅថ្ងៃនេះផង។ ទុក្ខទោសនៅថ្ងៃនេះ ទុក្ខភ័យនៅថ្ងៃនេះ និងការជំនុំជម្រះទាំងអស់ ប្រសិនបើការទាំងអស់នេះមិនបានធ្លាក់មកលើអ្នកទេ តើអ្នកនឹងអាចមើលឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ានៅថ្អៃនេះទេ? ថ្ងៃនេះ គឺសេចក្ដីជំនឿនេះហើយដែលអនុញ្ញាតឲ្យអ្នកត្រូវបានយកឈ្នះ ហើយដោយសារការដែលត្រូវបានយកឈ្នះនេះហើយ ដែលអ្នកបានទទួលនូវការដាក់ទោស និងការជំនុំជម្រះបែបនេះ។ តាមការដាក់ទោស និងការជំនុំជម្រះនេះ អ្នកត្រូវបានយកឈ្នះ និងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ គ្មានការដាក់ទោស និងការជំនុំជម្រះដែលអ្នកកំពុងតែទទួលសព្វថ្ងៃនេះទេ សេចក្ដីជំនឿរបស់អ្នកនឹងទៅជាអសារឥតការ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់។ ទោះបីជាអ្នកជឿលើព្រះអង្គកម្រិតណា ក៏សេចក្ដីជំនឿរបស់អ្នកនៅតែជាការសម្ដែងឥតន័យ គ្មានមូលដ្ឋានលើភាពជាក់ស្ដែង។ គឺទាល់តែអ្នកទទួលកិច្ចការនៃការយកឈ្នះ កិច្ចការដែលធ្វើឲ្យអ្នកស្ដាប់បង្គាប់ទាំងស្រុង ទើបសេចក្ដីជំនឿរបស់អ្នក ក្លាយជាការពិត និងជឿជាក់បាន ហើយដួងចិត្តរបស់អ្នកក៏បែរទៅរកព្រះជាម្ចាស់ដែរ។ បើទោះបីជាអ្នកទទួលរងនូវការជំនុំជម្រះ និងបណ្ដាសារដ៏ធំ ដោយសារតែពាក្យថា “សេចក្ដីជំនឿ” នេះ នោះអ្នកមានសេចក្ដីជំនឿពិត ហើយអ្នកក៏ទទួលបានរបស់ដ៏ពិតបំផុត ជាក់ស្ដែងបំផុត និងមានតម្លៃបំផុត។ ឯមូលហេតុវិញគឺ មានតែក្នុងដំណើរការនៃការជំនុំជម្រះទេ ទើបអ្នកមើលឃើញទិសដៅចុងក្រោយនៃសត្តនិកររបស់ព្រះជាម្ចាស់បាន។ គឺតាមរយៈការជំនុំជម្រះនេះហើយ ទើបអ្នកមើលឃើញថា ព្រះអាទិករ ជាព្រះដែលត្រូវស្រឡាញ់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ដែលអ្នកមើលឃើញព្រះហសត្តរបស់ព្រះជាម្ចាស់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នកយល់អំពីជីវិតរបស់មនុស្សទាំងស្រុង។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នកទទួលបានផ្លូវត្រូវនៃជីវិតមនុស្ស និងចាប់ផ្ដើមយល់អំពីអត្ថន័យពិតរបស់ “មនុស្ស” គឺតាមរយៈការយកឈ្នះនេះហើយ ទើបអ្នកមើលឃើញនិស្ស័យសុចរិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះភក្ត្រ ដ៏ស្រស់ស្អាត និងពេញដោយសិរីរុងរឿងរបស់ទ្រង់។ គឺដោយសារតែការយកឈ្នះរបស់ទ្រង់នេះហើយ ទើបអ្នកដឹងអំពីប្រភពដើមរបស់មនុស្ស និងយល់ពី “ប្រវត្តិអមតៈ” របស់មនុស្សជាតិទាំងអស់។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកចាប់ផ្ដើមយល់ពីបុព្វបុរសរបស់មនុស្សជាតិ និងប្រភពដើមនៃភាពពុករលួបរបស់មនុស្សជាតិ។ គឺដោយសារតែការយកឈ្នេះនេះហើយ ទើបអ្នកទទួលនូវសេចក្ដីអំណរ និងការកម្សាន្តចិត្ត ក៏ដូចជាការវាយផ្ចាល ការដាក់វិន័យ និងព្រះបន្ទូលស្ដីបន្ទោសឥតទីបញ្ចប់ពីព្រះអាទិករ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើត។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវព្រះ ក៏ដូចជាទុក្ខភ័យដែលមនុស្សត្រូវទទួល...។ តើនេះមិនមែនដោយសារតែអ្នកទាំងអស់គ្នាមានជំនឿតិចពេកទេឬអី? ហើយតើសេចក្ដីជំនឿរបស់អ្នក មិនចម្រើនឡើង បន្ទាប់ពីអ្នកបានទទួលសេចក្ដីទាំងអស់នេះទេឬអី? តើអ្នកមិនទទួលបាននូវចំនួនច្រើនលើសលប់ ទេឬអី? អ្នកមិនត្រឹមតែបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេ តែអ្នកក៏បានឆ្លងកាត់ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះអង្គដោយផ្ទាល់ដែរ។ ប្រហែលជាអ្នកមុខជានិយាយថា ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿ នោះអ្នកនឹងមិនទទួលរងនូវការដាក់ទោសបែបនេះ ឬការជំនុំជម្រះបែបនេះទេ។ ដោយឡែកអ្នកគប្បីដឹងថា គ្មានសេចក្ដីជំនឿ អ្នកមិនត្រឹមតែមិនអាចទទួលនូវការដាក់ទោសបែបនេះ ឬការថែរក្សាបែបនេះ ពីសំណាក់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែអ្នកក៏មុខជាត្រូវបាត់បង់ឱកាសជួបនឹងព្រះអាទិករ អស់កល្បជានិច្ចដែរ។ អ្នកមុខជាមិនធ្លាប់ដឹងពីប្រភពដើមរបស់មនុស្សជាតិ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃជីវិតមនុស្សដែរ។ បើទោះបីជារូបកាយរបស់អ្នកស្លាប់បាត់ ហើយព្រលឹងរបស់អ្នកចាកចេញពីខ្លួនបាត់ ក៏អ្នកនៅតែមិនយល់ពីស្នាព្រះហស្តទាំងអស់របស់ព្រះអាទិករ ហើយអ្នកក៏រឹតតែមិនដឹងថា ព្រះអាទិករបានធ្វើកិច្ចការអស្ចារ្យដល់ម្ល៉ឹងនៅលើផែនដី បន្ទាប់ពីទ្រង់បានបង្កើតមនុស្សជាតិរួច។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមកនេះ តើអ្នកមិនព្រមធ្លាក់ទៅក្នុងសេចក្ដីងងឹត និងទទួលរងនូវការដាក់ទោសដ៏អស់កល្បជានិច្ច ទាំងមិនដឹងអីបែបនេះដែរឬទេ? ប្រសិនបើអ្នកផ្ដាច់ខ្លួនពីការដាក់ទោស និងការជំនុំជម្រះសព្វថ្ងៃ តើអ្នកនឹងជួបប្រទះអ្វីខ្លះ? តើអ្នកគិតថា កាលណាអ្នកបានផ្ដាច់ខ្លួនពីការជំនុំជម្រះបច្ចុប្បន្ននេះហើយ តើអ្នកនឹងអាចគេចផុតពីជីវិតដ៏លំបាកនេះដែរឬទេ? តើវាមិនមែនជាការពិតទេមែនទេថា ប្រសិនបើអ្នកចាកចេញពី “កន្លែងនេះ” អ្វីដែលអ្នកនឹងពើបប្រទះ គឺទណ្ឌកម្មដ៏ឈឺចាប់ ឬការធ្វើទុក្ខដ៏សាហាវ បង្កឡើងដោយអាកំណាច? តើអ្នកអាចនឹងជួបប្រទះវេលាយប់ និងថ្ងៃ ដែលមិនអាចទ្រាំទ្របានដែរឬទេ? តើអ្នកគិតថា ដោយសារតែអ្នកគេចចេញពីការជំនុំជម្រះនេះនៅថ្ងៃនេះ អ្នកអាចគេចផុតពីទណ្ឌកម្មនាពេលអនាគត ដែរមែនទេ? តើនឹងមានអ្វីកើតឡើងចំពោះអ្នក? តើពិតទេថា វាអាចជាស្ថានសួគ៌លើផែនដី ដែលអ្នកស្រមៃនោះ? តើអ្នកគិតថា អ្នកគេចផុតពីការដាក់ទោសនាអនាគតកាល ដោយគ្រាន់តែរត់ចេញពីភាពជាក់ស្ដែង ដូចដែលអ្នកធ្វើពេលនេះបានមែនទេ? បន្ទាប់ពីថ្ងៃនេះ តើអ្នកនឹងអាចរកឃើញំកាសបែបនេះ និងព្រះពរបែបនេះ ម្ដងទៀតបានដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ ពេលដែលក្ដីអន្តរាយកើតមានដល់អ្នកដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ ពេលដែលមនុស្សជាតិទាំងអស់ ចូលទៅក្នុងសេចក្ដីសម្រាកដែរឬទេ? ជីវិតដ៏រីករាយរបស់អ្នកនាពេលបច្ចុប្បន្ន និងគ្រួសារសុខដុមដ៏តូចមួយរបស់អ្នកនេះ តើអាចជំនួសទិសដៅដ៏អស់កល្បជានិច្ចនាពេលអនាគតរបស់អ្នក បានដែរឬទេ? ប្រសិនបើអ្នកមានសេចក្ដីជំនឿពិត ហើយប្រសិនបើអ្នកបានទទួលនូវសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់អ្នក ទាំងអស់នោះហើយ គឺជាអ្វីដែលអ្នកគួរបានទទួល និងជាអ្វីដែលអ្នកគួរតែមាន តាំងតែពីដំបូង ក្នុងជីវិតជាមនុស្ស។ គ្មានអ្វីមានប្រយោជន៍ដល់ជំនឿ និងជីវិតរបស់អ្នក ជាងការយកឈ្នះនេះទៀតឡើយ។

ថ្ងៃនេះ អ្នកត្រូវយល់ពីអ្វីដែលព្រះជាម្ចាស់បង្គាប់ពីមនុស្សដែលត្រូវបានយកឈ្នះ យល់ពីឥរិយាបថដែលទ្រង់មានចំពោះមនុស្សដែលត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ និងយល់ពីអ្វីដែលអ្នកគួរប្រកាន់ខ្ជាប់ ក្នុងពេលបច្ចុប្បន្ននេះ។ មានរឿងខ្លះ អ្នកត្រូវយល់ត្រឹមតិចតួចប៉ុណ្ណោះ។ អ្នកមិនចាំបាច់ត្រូវពិនិត្យពិច័យការពិភាក្សាជាក់លាក់អំពីសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីទាំងនោះមិនមានប្រយោជន៍ច្រើនដល់ជីវិតទេ ហើយវាគ្រាន់តែតម្រូវឲ្យមានការសម្លឹងមើលត្រួសៗតែប៉ុណ្ណោះ។ អ្នកអាចមើលដឹងសេចក្ដីអាថ៌កំបាំងនានាដូចជា អាថ៌កំបាំងរបស់អ័ដាម និងអេវ៉ា៖ អ្វីៗគ្រប់យ៉ាងទាក់ទងនឹងអ័ដាម និងអេវ៉ា នាសម័យនោះ និងកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើ នាពេលបច្ចុប្បន្ន។ អ្នកត្រូវតែយល់ថា ក្នុងការយកឈ្នះ និងការប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់ចង់ឲ្យមនុស្សត្រឡប់ទៅរកសភាពដើមដូចអ័ដាម និងអេវ៉ាដែរ។ នៅក្នុងចិត្តរបស់អ្នក អ្នកគួរមានគំនិតល្អមួយ ស្ដីអំពីកម្រិតនៃភាពគ្រប់លក្ខណ៍ដែលត្រូវតែទទួលឲ្យបាន ដើម្បីបំពេញទៅតាមខ្នាតគំរូរបស់ព្រះជាម្ចាស់ ហើយពេលនោះ អ្នកត្រូវតែព្យាយាមសម្រេចការនេះឲ្យបាន។ ការនេះពាក់ព័ន្ធនឹងការអនុវត្តរបស់អ្នក ហើយនេះជាសេចក្ដីដែលអ្នកគួរយល់។ ការព្យាយាមចូលទៅក្នុងបញ្ហាទាំងអស់នេះ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺល្មមសម្រាប់អ្នករាល់គ្នាហើយ។ ពេលដែលអ្នកអាចពាក្យមួយឃ្លាថា “ប្រវត្តិនៃការវិវឌ្ឍរបស់មនុស្ស លាតសន្ធឹងទៅក្រោយមួយម៉ឺនឆ្នាំ” អ្នកនឹងឆ្ងល់ ដូច្នេះហើយ អ្នកព្យាយាមស្វែងរកចម្លើយ ជាមួយបងប្អូនប្រុសស្រី។ “ព្រះជាម្ចាស់មានបន្ទូលថា ការវិវឌ្ឍរបស់មនុស្សជាតិ សន្ធឹងទៅក្រោយប្រាំមួយពាន់ឆ្នាំ មែនទេ? ចុះមួយម៉ឺនឆ្នាំនេះជាអ្វីទៅវិញ?” តើការព្យាយាមស្វែងរកចម្លើយឆ្លើយនឹងសំណួរនេះ មានប្រយោជន៍អ្វី? ទោះបីព្រះជាម្ចាស់ផ្ទាល់ធ្វើការអស់រយៈពេលរាប់ម៉ឺនឆ្នាំ ឬរាប់រយលានឆ្នាំ តើព្រះអង្គពិតជាត្រូវឲ្យអ្នកដឹងពីរឿងនេះដែរមែនទេ? ក្នុងនាមជាមនុស្ស នេះមិនមែនជារឿងដែលអ្នកត្រូវដឹងឡើយ។ ចូរបណ្ដោយខ្លួនឲ្យពិចារណាបន្តិចអំពីសម្ដីបែបនេះ ហើយចូរកុំព្យាយាមយល់ពីសេចក្ដីនេះ ដូចទៅនឹងនិមិត្តមួយឲ្យសោះ។ អ្នកត្រូវដឹងពីអ្វីដែលអ្នកគួរពាក់ព័ន្ធ និងយល់នៅថ្ងៃនេះ បន្ទាប់មក អ្នកត្រូវមានការយល់ដឹងដ៏ខ្ជាប់ខ្ជួនអំពីរឿងនេះ។ ពេលនោះទើបអ្នកនឹងត្រូវបានយកព្រះ។ បន្ទាប់ពីអាចពាក្យខាងលើនេះរូច ក្នុងខ្លួនរបស់អ្នក គួរតែមានតែប្រតិកម្មធម្មតាមួយគឺ៖ ព្រះជាម្ចាស់កំពុងឆេះឆួលដោយក្ដីអន្ទះសា ទ្រង់ចង់យកឈ្នះយើងរាល់គ្នា ហើយទទួលបានសិរីរុងរឿង និងទីបន្ទាល់ ដូច្នេះ តើយើងគួរសហការនឹងទ្រង់ដោយរបៀបណា? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យទ្រង់យកឈ្នះបានទាំងស្រុង ហើយក្លាយជាទីបន្ទាល់របស់ទ្រង់? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យព្រះជាម្ចាស់អាចទទួលបានសិរីរុងរឿង? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យខ្លួនយើងអាចរស់នៅក្នុងអំណាចត្រួតត្រារបស់ព្រះជាម្ចាស់ និងមិនមែនក្រោមអំណាចត្រួតត្រារបស់សាតាំង? នេះគឺជាអ្វីដែលមនុស្សគួរគិតគូរ។ គ្រប់ៗគ្នាក្នុងចំណោមអ្នករាល់គ្នា គួរដឹងច្បាស់អំពីសារៈសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់។ នេះហើយជាទំនួលខុសត្រូវរបស់អ្នករាល់គ្នា។ ទាល់តែទទួលបានភាពច្បាស់លាស់នេះសិន ទើបអ្នកនឹងមានការចូលរួម ទើបអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលនេះ ហើយក្លាយជាមនុស្សស្ដាប់បង្គាប់ទាំងស្រុងបាន។ ពុំនោះទេ អ្នករាល់គ្នានឹងមិនសម្រេចបាននូវការស្ដាប់បង្គាប់ពិតប្រាកដទេ។

ខាង​ដើម៖ តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?

បន្ទាប់៖ សេចក្ដីពិតនៅខាងក្នុងអំពីការដែលត្រូវបានយកឈ្នះ (៤)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ