ជំពូកទី ៤២

ខ្ញុំមិនដឹងថា តើមនុស្សបានកត់សម្គាល់ថា មានការផ្លាស់ប្ដូរនៅក្នុងព្រះសូរសៀងនាពេលបច្ចុប្បន្នឬអត់នោះទេ។ មនុស្សមួយចំនួនអាចមើលឃើញតិចតួច ប៉ុន្តែមិនហ៊ាននិយាយឱ្យជាក់លាក់នោះទេ។ វាហាក់ដូចជាអ្នកដទៃ មិនយល់អ្វីទាំងអស់។ ហេតុអ្វីបានជាមានការផ្លាស់ប្ដូរដ៏ធំធេងបែបនេះ នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក្នុងចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ នៃខែ? តើអ្នកគិតពីរឿងនេះទេ? តើអ្នកយល់យ៉ាងណា? តើអ្នកបានយល់អ្វីមួយពីគ្រប់យ៉ាងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬទេ? តើអ្វីគឺជាកិច្ចការចម្បងដែលត្រូវបានបំពេញក្នុងចន្លោះថ្ងៃទី២ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា? ហេតុអ្វីបានជាមនុស្សសព្វថ្ងៃមិនមានតម្រុយ ហើយវង្វេងស្មារតី ហាក់ដូចជាពួកគេត្រូវបានគេយកដំបងវាយក្បាលអ៊ីចឹង? បច្ចុប្បន្ននេះ ហេតុអ្វីបានជាគ្មានអត្ថបទដែលមានចំណងជើងថា «រឿងអាស្រូវរបស់មនុស្សនៃនគរព្រះ» អ៊ីចឹង? នៅថ្ងៃទី២ និងថ្ងៃទី៤ នៃខែមេសា ព្រះជាម្ចាស់មិនបានចង្អុលបង្ហាញពីសភាពរបស់មនុស្សនោះទេ។ ដូចគ្នាដែរ នៅប៉ុន្មានថ្ងៃខាងមុខបន្ទាប់ពីថ្ងៃនេះ ទ្រង់មិនបានចង្អុលបង្ហាញអំពីសភាពរបស់មនុស្សទេ។ ហេតុអ្វីបានជាបែបនេះ? ប្រាកដជាមានចម្ងល់ដែលមិនទាន់បានដោះស្រាយមួយចំនួននៅទីនេះ។ ហេតុអ្វីបានជាមានការផ្លាស់ប្ដូរ ១៨០ ដឺក្រេ? ដំបូងឡើយ ចូរយើងនិយាយបន្តិច អំពីមូលហេតុដែលព្រះជាម្ចាស់មានបន្ទូលបែបនេះ។ ចូរយើងក្រឡេកមើលព្រះបន្ទូលដំបូងរបស់ព្រះជាម្ចាស់ ដែលទ្រង់មិនបង្អង់ក្នុងការមានបន្ទូល «នៅពេលដែលកិច្ចការថ្មីចាប់ផ្ដើម»។ ប្រយោគនេះផ្ដល់ឱ្យអ្នកនូវការគិតដំបូងដែលថា កិច្ចការរបស់ព្រះជាម្ចាស់បានឈានចូលក្នុងការចាប់ផ្ដើមថ្មី ដែលថាទ្រង់បានចាប់ផ្ដើមកិច្ចការថ្មីម្ដងទៀត។ នេះបង្ហាញថា ការវាយផ្ចាលកំពុងតែខិតជិតមកដល់ហើយ។ អាចនិយាយបានថា ចំណុចកំពូលនៃការវាយផ្ចាលបានចូលមកដល់ហើយ ដូច្នេះហើយ អ្នករាល់គ្នាត្រូវតែប្រើពេលវេលារបស់អ្នកឱ្យច្រើនបំផុត ដើម្បីមានបទពិសោធយ៉ាងសមរម្យក្នុងកិច្ចការរបស់សម័យនៃការវាយផ្ចាល នោះទើបអ្នកតាមទាន់ ហើយមិនត្រូវបានបោះបង់ចោល។ ទាំងអស់នេះ គឺជាកិច្ចការរបស់មនុស្ស ហើយវាតម្រូវឱ្យមនុស្សធ្វើវាឱ្យអស់ពីលទ្ធភាពដើម្បីសហការ។ នៅពេលដែលការវាយផ្ចាលត្រូវបានបញ្ជូនចេញទាំងស្រុង នោះព្រះជាម្ចាស់ក៏ចាប់ផ្ដើមឈានចូលផ្នែកបន្ទាប់នៃកិច្ចការរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់មានបន្ទូលថា «... ដូច្នេះ ខ្ញុំបានបន្តដើម្បីអនុវត្តកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស...។ នៅពេលនេះ ព្រះទ័យរបស់ខ្ញុំពេញទៅដោយការសព្វព្រះទ័យដ៏ធំធេង ដោយសារតែខ្ញុំបានទទួលមនុស្សមួយចំណែក ដូច្នេះហើយ 'សហគ្រាស' របស់ខ្ញុំនឹងលែងស្ថិតក្នុងវិបត្តិទៀតហើយ។ វាលែងមានពាក្យដែលទទេទៀតហើយ»។ កាលពីអតីតកាល មនុស្សបានឃើញបំណងព្រះហឫទ័យដ៏សំខាន់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដោយពុំមានភាពខុសឆ្គងនោះទេ ហើយបច្ចុប្បន្ននេះ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ដោយល្បឿនកាន់តែលឿនជាងមុន។ ចំពោះមនុស្ស ការនេះហាក់ដូចជាមិនស្របទាំងស្រុងទៅនឹងតម្រូវការរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែចំពោះព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់បានបញ្ចប់រួចហើយ។ ដោយសារតែគំនិតរបស់មនុស្សរំជើបរំជួលខ្លាំងពេក ទើបការយល់ឃើញរបស់ពួកគេតែងតែស្មុគស្មាញហួសហេតុ។ មនុស្សមានការទាមទារពីមនុស្សខ្លាំងពេក ប៉ុន្តែព្រះជាម្ចាស់មិនធ្វើការទាមទារពីមនុស្សខ្ពស់បែបនេះទេ ហើយដោយសារតែហេតុផលនេះ ទើបអាចឱ្យឃើញអំពីភាពមិនស្របគ្នាយ៉ាងធំធេង រវាងព្រះជាម្ចាស់និងមនុស្ស។ សញ្ញាណរបស់មនុស្សគ្មានប្រយោជន៍ទេ ក្នុងរាល់កិច្ចការដែលព្រះជាម្ចាស់ធ្វើ។ វាមិនមែនជាអ្វីដែលព្រះជាម្ចាស់មានតម្រូវការខ្ពស់ពីមនុស្ស ហើយមនុស្សមិនអាចទទួលបានពួកវានោះទេ ប៉ុន្តែជាអ្វីដែលមនុស្សមានតម្រូវការខ្ពស់ពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនអាចសម្រេចពួកវាបាន។ ការប្រព្រឹត្តខាងក្រោមនេះ ដោយសារតែមានផលជះត្រឡប់នៅក្នុងមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ជាច្រើនពាន់ឆ្នាំ ដូច្នេះហើយ ទើបមនុស្សតែងតែមានការទាមទារខ្ពស់ពីព្រះជាម្ចាស់ ហើយមិនអនុគ្រោះសូម្បីតែបន្តិច ដោយភ័យខ្លាចយ៉ាងខ្លាំងថា ព្រះជាម្ចាស់នឹងមិនសព្វព្រះទ័យ។ ដូច្នេះហើយ ការពិតដែលថា មនុស្សមិនសមទៅនឹងកិច្ចការនៅក្នុងរឿងជាច្រើនយ៉ាង គឺជាវិធីដែលពួកគេត្រូវទទួលការវាយផ្ចាលដោយខ្លួនឯង។ ពួកគេទទួលលទ្ធផលនៃទង្វើផ្ទាល់ខ្លួនរបស់ពួកគេ នេះគឺជាការឈឺចាប់ដ៏ត្រឹមត្រូវ។ ជាង ៩៩% នៃការលំបាកដែលមនុស្សស៊ូទ្រាំ គឺព្រះជាម្ចាស់មាក់ងាយ។ និយាយឱ្យចំទៅ គ្មាននរណាម្នាក់បានឈឺចាប់យ៉ាងពិតប្រាកដដើម្បីព្រះជាម្ចាស់នោះទេ។ មនុស្សទាំងអស់ទទួលបានលទ្ធផលនៃសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយពិតណាស់ ជំហាននៃការវាយផ្ចាលនេះ គឺមិនលើកលែងទេ។ វាគឺជាពែងដ៏ល្វីងដែលមនុស្សផ្សំឡើង ដែលខ្លួនគេផ្ទាល់លើកផឹកទៅក្នុងមាត់របស់គេ។ ដោយសារតែព្រះជាម្ចាស់មិនបានបើកសម្ដែងពីបំណងដ៏ពិតនៃការវាយផ្ចាលរបស់ទ្រង់ ទោះបីជាមានមនុស្សមួយផ្នែកត្រូវបានដាក់បណ្ដាសា ក៏ការនេះមិនតំណាងឱ្យការវាយផ្ចាលដែរ។ មនុស្សមួយផ្នែកទទួលបានព្រះពរ ប៉ុន្តែនេះមិនមានន័យថា ពួកគេនឹងទទួលបានព្រះពរនៅថ្ងៃអនាគតនោះទេ។ ចំពោះមនុស្ស វាហាក់ដូចជាព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលមិនរក្សាព្រះបន្ទូលរបស់ទ្រង់អ៊ីចឹង។ ចូរកុំព្រួយបារម្ភអី។ ពាក្យទាំងនេះអាចហួសហេតុបន្តិចមែន ប៉ុន្តែចូរកុំគិតអវិជ្ជមានអី។ អ្វីដែលខ្ញុំនិយាយ ពិតជាមានទំនាក់ទំនងខ្លះៗទៅនឹងការឈឺចាប់របស់មនុស្ស ប៉ុន្តែខ្ញុំគិតថា អ្នកត្រូវតែកសាងទំនាក់ទំនងដ៏ល្អជាមួយព្រះជាម្ចាស់។ អ្នកគួរតែថ្វាយ «កាដូ» ទៅទ្រង់ឱ្យកាន់តែច្រើន ដែលពិតជានឹងធ្វើឱ្យទ្រង់សប្បាយព្រះទ័យ។ ខ្ញុំជឿជាក់ថា ព្រះជាម្ចាស់ស្រឡាញ់អស់អ្នកដែលថ្វាយ «កាដូ» ដល់ទ្រង់។ តើអ្នកយល់យ៉ាងណាដែរ? តើពាក្យទាំងនេះត្រូវទេ?

មកដល់ពេលនេះ តើអ្នកបានទុកអនាគតរបស់អ្នកចោលមួយឡែក បានច្រើនប៉ុនណាហើយ? កិច្ចការរបស់ព្រះជាម្ចាស់ នឹងបញ្ចប់នៅពេលដ៏ឆាប់ខាងមុខ ដូច្នេះ អ្នកត្រូវតែទុកអនាគតរបស់អ្នករាល់គ្នាចោលមួយឡែក ទោះតិច ឬច្រើនក្ដី មែនទេ? អ្នកក៏អាចត្រួតពិនិត្យខ្លួនឯងផងដែរ៖ អ្នកតែងតែស្រឡាញ់ការលេចត្រដែត ដោយការលើកតម្កើងខ្លួនឯង និងការហែរហមខ្លួនឯង តើនេះជាអ្វី? បច្ចុប្បន្ននេះ ខ្ញុំនៅតែមិនដឹងថា តើអ្វីជាការយល់ឃើញរបស់មនុស្សនៅឡើយ។ ប្រសិនបើមនុស្សពិតជារស់នៅដោយហ៊ុំព័ទ្ធដោយសមុទ្រនៃទុក្ខព្រួយ នៅពេលដែលពួកគេរស់នៅក្នុងការបន្សុទ្ធនៃការលំបាក ឬក៏រស់ក្រោមការគំរាមកំហែងនៃការអនុវត្តទារុណកម្មនានា ឬនៅពេលដែលពួកគេរស់នៅក្នុងពេលនៃការបដិសេធពីមនុស្សទាំងអស់ នោះពួកគេសម្លឹងមើលមេឃ ហើយដកដង្ហើមយ៉ាងវែង នៅក្នុងការគិតរបស់ពួកគេនៅពេលបែបនេះ ពួកគេប្រហែលជាអាចទុកការយល់ឃើញរបស់ពួកគេមួយឡែក។ នេះក៏ព្រោះតែមនុស្សស្វែងរកសេចក្ដីសុខលោកីយ៍ដទៃទៀត ខណៈដែលស្ថិតនៅក្នុងភាពអស់សង្ឃឹម ហើយគ្មាននរណាម្នាក់ដែលស្ថិតក្នុងស្ថានភាពសុខស្រួល ធ្លាប់បោះបង់ការតាមរកសុបិន្ដដ៏ស្រស់ស្អាតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។ នេះប្រហែលជារឿងមិនសមហេតុផល ប៉ុន្តែខ្ញុំគិតថា នេះមិនមែននៅក្នុងចិត្តរស់មនុស្សនោះទេ។ តើអ្នកនៅតែចង់ត្រូវបានលើកឡើងទៅក្នុងពពក ខណៈពេលដែលអ្នកនៅរស់ឬទេ? តើអ្នកនៅតែចង់ផ្លាស់ប្ដូរទ្រង់ទ្រាយនៅក្នុងសាច់ឈាមឬ? ខ្ញុំមិនដឹងថា តើអ្នករាល់គ្នាមានទស្សនៈដូចគ្នានោះទេ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថា នេះគឺជារឿងមិនសមហេតុផល។ ការគិតបែបនេះ ហាក់ដូចជាខ្ជះខ្ជាយខ្លាំងពេក។ មនុស្សនិយាយអ្វីៗបែបនេះ «ចូរទុកការយល់ឃើញរបស់អ្នកមួយឡែក និងចូរមានហេតុផលជាងនេះ»។ អ្នកសុំឱ្យមនុស្សចែកចាយគំនិតអំពីការទទួលបានព្រះពរ ប៉ុន្តែ ចុះអ្នកវិញ? តើអ្នកបដិសេធយោបល់អំពីការទទួលបានព្រះពររបស់មនុស្ស ខណៈពេលដែលខ្លួនអ្នកស្វែងរកព្រះពរឬ? អ្នកមិនអនុញ្ញាតឱ្យអ្នកដទៃទទួលព្រះពរ ខណៈដែលអ្នកកំពុងគិតយ៉ាងស្ងៀមស្ងាត់អំពីព្រះពរនេះ ដោយខ្លួនឯង តើអ្វីដែលធ្វើឱ្យអ្នកបែបនោះ? ការលួចបន្លំ! នៅពេលដែលអ្នកប្រព្រឹត្តបែបនោះ តើមនសិការរបស់អ្នកមិនអាចអត់ទ្រាំនឹងការចោទប្រកាន់ឬ? នៅក្នុងចិត្តរបស់អ្នក តើអ្នកមិនមានអារម្មណ៍ជាប់ជំពាក់ទេឬ? តើអ្នកមិនមែនជាអ្នកលួចបន្លំទេឬ? អ្នកគាស់កកាយពាក្យពេចន៍នៅក្នុងចិត្តរបស់អ្នកដទៃ ប៉ុន្តែអ្នកមិននិយាយអ្វីសោះអំពីពាក្យពេចន៍នៅក្នុងចិត្តរបស់ខ្លួនឯង អ្នកពិតជាសំរាមដ៏ឥតមានតម្លៃមែន! ខ្ញុំឆ្ងល់ថា តើអ្នកគិតអ្វីនៅក្នុងចិត្តរបស់អ្នក នៅពេលដែលអ្នករាល់គ្នានិយាយ តើព្រះវិញ្ញាណបរិសុទ្ធនឹងមិនស្ដីបន្ទោសអ្នកទេឬ? តើរឿងនេះ មិនធ្វើឱ្យសេចក្ដីថ្លៃថ្នូររបស់អ្នកមិនច្បាស់លាស់ទេឬ? អ្នកពិតជាមិនដឹងពីអ្វីដែលល្អសម្រាប់អ្នកសោះ អ្នកទាំងអស់គ្នាតែងតែដូចលោក ណានហ្គូ ដែលជាមនុស្សក្លែងបន្លំ។ គឺច្បាស់ណាស់ថា ព្រះជាម្ចាស់ដាក់អព្ភន្ដរសញ្ញាជុំវិញពាក្យ «ប្រគល់ខ្លួនពួកគេ» នៅក្នុង «មនុស្សទាំងអស់ចង់ 'ប្រគល់ខ្លួនពួកគេ'»។ ព្រះជាម្ចាស់ស្គាល់មនុស្សដូចជាខ្នងព្រះហស្ដរបស់ទ្រង់អ៊ីចឹង ហើយមិនថាការបោកបញ្ឆោតរបស់មនុស្សប៉ិនប្រសប់បែបណានោះទេ ទោះបីជាគេមិនប្រគល់អ្វី ហើយទឹកមុខរបស់គេមិនក្រហម ហើយបេះដូងរបស់គេមិនដើរលឿនក៏ដោយ ក៏ព្រះនេត្ររបស់ព្រះជាម្ចាស់ភ្លឺដែរ ដូច្នេះហើយ បានជាមនុស្សតែងតែមានបញ្ហាក្នុងការគេចពីក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់។ វាហាក់ដូចជា ព្រះជាម្ចាស់មានចក្ខុវិស័យជាកាំរស្មីអ៊ិច ដែលអាចមើលឃើញសរីរាង្គខាងក្នុងរបស់មនុស្ស វាហាក់ដូចជាទ្រង់អាចទតធ្លុះមនុស្ស ហើយកំណត់ប្រភេទឈាមរបស់ពួកគេ ដោយមិនចាំបាច់ធ្វើតេស្ដអ៊ីចឹង។ ទាំងនេះ គឺជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចធ្វើត្រាប់បានទេ។ ដូចជាព្រះជាម្ចាស់មានបន្ទូលថា «ហេតុអ្វីបានជាខ្ញុំបានបំពេញកិច្ចការច្រើនណាស់ ប៉ុន្តែពុំមានភស្ដុតាងនៃកិច្ចការនោះនៅក្នុងមនុស្សអ៊ីចឹង? តើខ្ញុំមិនបានប្ដេជ្ញាកិច្ចប្រឹងប្រែងរបស់ខ្ញុំគ្រប់គ្រាន់ឬ?» កិច្ចសហការរបស់មនុស្សជាមួយព្រះជាម្ចាស់ គឺខ្វះខាតខ្លាំងណាស់ ហើយអាចនិយាយបានថា មានរបស់អវិជ្ជមានច្រើនណាស់នៅក្នុងមនុស្ស ហើយមនុស្សកម្រមានភាពវិជ្ជមានណាស់។ ម្ដងម្កាលប៉ុណ្ណោះ ដែលពួកគេមានភាពវិជ្ជមានតិចតួច ប៉ុន្តែវាខូចច្រើនពេក។ នេះបង្ហាញថា តើមនុស្សស្រឡាញ់ព្រះជាម្ចាស់ប៉ុនណា។ វាហាក់ដូចជា នៅក្នុងចិត្តរបស់ពួកគេ មានតែមួយផ្នែកក្នុងចំណោមរាប់រយលាន ដែលជាសេចក្ដីស្រលាញ់សម្រាប់ព្រះជាម្ចាស់ប៉ុណ្ណោះ ក្នុងនោះខូចអស់ ៥០% ហើយ។ នេះគឺជាហេតុផលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់មិនទទួលបានភស្ដុតាងនៅក្នុងមនុស្ស។ វាពិតជាដោយសារតែការមិនស្ដាប់បង្គាប់របស់មនុស្ស ដែលសម្លេងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ គ្មានក្ដីសណ្ដោស និងគ្មានមនោសញ្ចេតនា។ ទោះបីជាព្រះជាម្ចាស់មិនមានបន្ទូលជាមួយមនុស្សអំពីពេលវេលាដែលបានកន្លងហួសហើយក៏ដោយ ក៏មនុស្សតែងតែចង់សំណេះសំណាល ដើម្បីបង្ហាញខ្លួននៅចំពោះព្រះជាម្ចាស់ ហើយពួកគេតែងតែចង់និយាយអំពីពេលវេលាដែលកន្លងហួសទៅដែរ ប៉ុន្តែព្រះជាម្ចាស់មិនដែលចាត់ទុកអតីតកាលរបស់មនុស្ស ថាជាបច្ចុប្បន្ននោះទេ។ ផ្ទយទៅវិញ ទ្រង់ចាត់ទុកមនុស្សបច្ចុប្បន្ន ដោយផ្អែកលើបច្ចុប្បន្ន។ នេះគឺជាអាកប្បកិរិយារបស់ព្រះជាម្ចាស់ ហើយនៅក្នុងនេះ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលទាំងនេះយ៉ាងច្បាស់ ដើម្បីការពារមនុស្សមិនឱ្យនិយាយនៅថ្ងៃអនាគតថា ព្រះជាម្ចាស់មិនមានហេតុផលពេកហើយ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការដែលលាក់បាំង ប៉ុន្តែមានបន្ទូលប្រាប់មនុស្សអំពីតថភាពពិត ក្រែងមនុស្សមិនអាចឈរមាំមួនបាន ជារួម ដោយសារតែមនុស្សខ្សោយ។ ដោយបានឮអំពីពាក្យទាំងនេះ ចុះពាក្យនេះវិញ៖ តើអ្នកចង់ស្ដាប់ និងចុះចូល ហើយឈប់គិតអំពីវាតទៅទៀតឬទេ?

ចំណុចខាងលើគឺចំណុចមិនពាក់ព័ន្ធទេ។ មិនខ្វល់ថា ចំណុចនេះត្រូវបានគេនិយាយ ឬអត់នោះទេ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នារាប់បញ្ចូលចំណុចទាំងនេះដែរ ព្រោះថា ព្រះជាម្ចាស់យាងមកធ្វើកិច្ចការនៃព្រះបន្ទូល ហើយទ្រង់សព្វព្រះទ័យសន្ទនាអំពីអ្វីដែលស្ថិតនៅក្រោមព្រះអាទិត្យ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងអានព្រះបន្ទូល ហើយសង្ឃឹមថា អ្នកនឹងមិនព្រងើយកន្តើយចំពោះព្រះបន្ទូលទាំងនេះទេ។ តើអ្នកយល់យ៉ាងណា? តើអ្នកនឹងធ្វើបែបនោះទេ? វាគ្រាន់តែនិយាយថា នៅក្នុងព្រះបន្ទូលបច្ចុប្បន្ន ព្រះជាម្ចាស់បានបើកសម្ដែងព័ត៌មានថ្មី៖ វិធីសាស្ត្រដែលព្រះជាម្ចាស់ធ្វើការ គឺនឹងផ្លាស់ប្ដូរ។ ដោយសារតែហេតុដូច្នោះ ទើបការផ្ដោតតែទៅលើបញ្ហាដែលទាក់ទងនេះ វាប្រសើរជាង។ មានន័យថា រាល់ព្រះសូរសៀងបច្ចុប្បន្ននេះ ទាយពីរឿងរ៉ាវនៅថ្ងៃអនាគត។ ព្រះសូរសៀងទាំងនេះ គឺជាវិធីដែលព្រះជាម្ចាស់រៀបចំសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ជិតបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងមនុស្សនៃក្រុមជំនុំហើយ ហើយបន្ទាប់មក ទ្រង់នឹងលេចមកនៅចំពោះមនុស្សទាំងអស់ដោយកំហឹង។ ដូចដែលព្រះជាម្ចាស់មានបន្ទូល «ខ្ញុំនឹងធ្វើឱ្យមនុស្សនៅលើផែនដីទទួលស្គាល់ទង្វើរបស់ខ្ញុំ ហើយទង្វើរបស់ខ្ញុំនឹងត្រូវបានអះអាងនៅចំពោះ 'តុជំនុំជម្រះ' នោះទើបពួកវាអាចត្រូវបានទទួលស្គាល់ក្នុងចំណោមមនុស្សនៅទូទាំងផែនដី ដែលពួកគេទាំងអស់នឹងផ្ដល់ការទទួលស្គាល់»។ តើអ្នកឃើញអ្វីមួយនៅក្នុងព្រះបន្ទូលទាំងនេះទេ? នៅក្នុងព្រះបន្ទូលទាំងនេះ វាគឺជាសេចក្ដីសង្ខេបអំពីផ្នែកបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ទីមួយ ព្រះជាម្ចាស់នឹងធ្វើឱ្យឆ្កែចាំយាមទាំងអស់ ដែលមានអំណាចនយោបាយ ជឿយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់នឹងធ្វើឱ្យពួកវាថយក្រោយពីដំណាក់កាលនៃប្រវត្តិសាស្ត្រនៃដំណើរផ្ទាល់ខ្លួនរបស់វា ដោយមិនដែលប្រយុទ្ធដើម្បីឋានៈម្ដងទៀត ហើយក៏មិនដែលជាប់ពាក់ព័ន្ធនឹងល្បិចកល និងការសមគំនិតម្ដងទៀតឡើយ។ កិច្ចការនេះ ត្រូវតែបានអនុវត្តតាមរយៈព្រះជាម្ចាស់ តាមយៈការបង្កើតឱ្យមានគ្រោះមហន្តរាយនានានៅលើផែនដី។ ប៉ុន្តែវាមិនមែនជាករណីដែលព្រះជាម្ចាស់នឹងលេចមកនោះទេ។ នៅពេលនេះ ជាតិសាសន៍របស់សត្វនាគដ៏ធំមានសម្បុរក្រហម នឹងនៅតែជាដែនដីស្មោគគ្រោក ដូច្នេះហើយ ព្រះជាម្ចាស់នឹងមិនលេចមកនោះទេ ប៉ុន្តែទ្រង់គ្រាន់តែលេចមកតាមរយៈការវាយផ្ចាលប៉ុណ្ណោះ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់អាចគេចផុតបានទេ។ អំឡុងពេលនេះ អស់អ្នកដែលរស់នៅក្នុងជាតិសាសន៍នៃសត្វនាគដ៏ធំមានសម្បុរក្រហម នឹងទទួលការឈឺចាប់ដោយគ្រោះមហន្តរាយ ដែលជាធម្មជាតិ ក៏នឹងរួមបញ្ចូលនគរព្រះនៅលើផែនដី (ក្រុមជំនុំ) ផងដែរ។ នេះគឺជាពេលដែលការពិតលេចមក ដូច្នេះហើយ មនុស្សទាំងអស់ឆ្លងកាត់បទពិសោធនេះ ហើយគ្មាននរណាម្នាក់អាចគេចផុតនោះទេ។ ការនេះ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចហើយ។ ដោយសារតែជំហាននៃកិច្ចការនេះហើយ ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ពេលនេះ គឺជាពេលដើម្បីអនុវត្តផែនការធំ»។ នៅថ្ងៃអនាគត ដោយសារតែនឹងគ្មានមនុស្សច្រើននៅលើផែនដី ហើយដោយសារតែមានការកើតឡើងនៃគ្រោះមហន្តរាយ នោះមនុស្សនឹងគ្រាន់តែអាចគិតអំពីអ្វីដែលនៅចំពោះមុខពួកគេប៉ុណ្ណោះ ហើយពួកគេនឹងមិនអើពើចំពោះគ្រប់យ៉ាងផ្សេងទៀត ហើយពួកគេនឹងពិបាកក្នុងការរីករាយនឹងព្រះជាម្ចាស់ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ដូច្នេះ មនុស្សត្រូវបានស្នើសុំឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ក្នុងអំឡុងពេលដ៏អស្ចារ្យនេះ នោះទើបពួកគេមិនរំលងឱកាស។ នៅពេលដែលការពិតនេះរំលងផុតទៅ ព្រះជាម្ចាស់នឹងយកជ័យជម្នះទាំងស្រុងទៅលើសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះហើយ កិច្ចការនៃទីបន្ទាល់នៃរាស្ត្ររបស់ព្រះជាម្ចាស់នឹងបញ្ចប់។ បន្ទាប់ពីនោះ ព្រះជាម្ចាស់នឹងចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការ ដោយការបំផ្លាញប្រទេសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមគ្មានសល់ ហើយទីបញ្ចប់ ដោយការដំមនុស្សទាំងអស់ទូទាំងចក្កវាឡនឹងដែកគោល បញ្ច្រាសក្បាលមកក្រោមនៅលើឈើឆ្កាង ដែលក្រោយមក ទ្រង់នឹងធ្វើឱ្យមនុស្សជាតិទាំងអស់វិនាស។ នេះគឺជាជំហាននៅថ្ងៃអនាគតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នករាល់គ្នាគួរតែស្វះស្វែងធ្វើឱ្យអស់លទ្ធភាព ដើម្បីស្រឡាញ់ព្រះជាម្ចាស់នៅក្នុងបរិស្ថានដ៏មានសេចក្ដីស្ងប់នេះ។ នៅថ្ងៃអនាគត អ្នកនឹងគ្មានឱកាសដើម្បីស្រឡាញ់ព្រះជាម្ចាស់ទៀតទេ ដោយសារតែមនុស្សគ្រាន់តែមានឱកាសស្រឡាញ់ព្រះជាម្ចាស់ក្នុងសាច់ឈាមប៉ុណ្ណោះ។ នៅពេលដែលពួកគេរស់នៅក្នុងពិភពផ្សេងទៀត គ្មាននរណាម្នាក់នឹងនិយាយអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ។ តើនេះមិនមែនជាទំនួលខុសត្រូវរបស់ភាវៈដែលត្រូវបានបង្កើតឡើងឬ? ដូច្នេះហើយ តើអ្នករាល់គ្នាគួរតែស្រឡាញ់ព្រះជាម្ចាស់ក្នុងអំឡុងពេលដែលអ្នកមានជីវិតយ៉ាងដូចម្ដេច? តើអ្នកធ្លាប់គិតអំពីបញ្ហានេះទេ? តើអ្នកកំពុងរង់ចាំរហូតដល់ក្រោយពីអ្នកស្លាប់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ឬ? តើនេះមិនមែនជាការនិយាយដែលមិនបានការទេឬ? សព្វថ្ងៃនេះ ហេតុអ្វីបានជាអ្នកមិនស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់? តើការស្រឡាញ់ព្រះជាម្ចាស់ ខណៈពេលដែលមានការមមារញឹក ជាសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ឬទេ? មូលហេតុដែលវាត្រូវបាននិយាយថា ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នេះនឹងបញ្ចប់នៅពេលដ៏ឆាប់ខាងមុខ គឺដោយសារតែព្រះជាម្ចាស់មានទីបន្ទាល់នៅចំពោះមុខសាតាំងរួចហើយ។ ដូច្នេះ មនុស្សមិនត្រូវការធ្វើអ្វីទៀតទេ។ មនុស្សគ្រាន់តែត្រូវបានស្នើឱ្យស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះនៅក្នុងឆ្នាំដែលពួកគេនៅរស់ នេះគឺជាគន្លឹះ។ ដោយសារតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មិនខ្ពស់ ហើយជាងនេះទៅទៀត ដោយសារតែមានក្ដីកង្វល់ដ៏ឆេះឆួលនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទើបទ្រង់បានបើកសម្ដែងឱ្យឃើញសេចក្ដីសង្ខេបនៃជំហានបន្ទាប់នៃកិច្ចការ មុនពេលដែលជំហាននេះត្រូវបានបញ្ចប់ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំនួននៃពេលវេលា។ ប្រសិនបើព្រះជាម្ចាស់មិនខ្វល់ខ្វាយក្នុងព្រះទ័យរបស់ទ្រង់ តើទ្រង់នឹងថ្លែងព្រះបន្ទូលទាំងនេះយ៉ាងឆាប់រហ័សឬទេ? គឺដោយសារតែពេលវេលាខ្លី ទើបព្រះជាម្ចាស់ធ្វើតាមវិធីនេះ។ វាត្រូវបានរំពឹងថា អ្នករាល់គ្នាអាចស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តរបស់អ្នក អស់ពីគំនិតរបស់អ្នក និងអស់ពីកម្លាំងរបស់អ្នក ដូចជាអ្នកស្រឡាញ់ជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរ។ តើនេះមិនមែនជាជីវិតដែលមានន័យបំផុតទេឬ? តើអ្នកអាចស្វែងរកអត្ថន័យនៃជីវិតនៅទីណាទៀតបាន? តើអ្នកមិនខ្វាក់ណាស់ទេឬ? តើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើព្រះជាម្ចាស់មានតម្លៃសម្រាប់សេចក្ដីស្រឡាញ់របស់មនុស្សឬទេ? តើមនុស្សមានតម្លៃសម្រាប់ការស្រឡាញ់របស់មនុស្សឬទេ? ដូច្នេះ តើអ្នកគួរតែធ្វើអ្វី? ស្រឡាញ់ព្រះជាម្ចាស់យ៉ាងក្លាហាន ដោយគ្មានលាក់ទុក ហើយមើលពីអ្វីដែលព្រះជាម្ចាស់ធ្វើចំពោះអ្នក។ មើលឱ្យឃើញថា តើទ្រង់នឹងសម្លាប់អ្នកឬអត់។ សរុបមក កិច្ចការនៃការស្រឡាញ់ព្រះជាម្ចាស់ គឺមានសារៈសំខាន់ជាងការចម្លង និងការសរសេរអ្វីមួយសម្រាប់ព្រះជាម្ចាស់ទៅទៀត។ អ្នកគួរតែផ្ដល់អាទិភាពដល់អ្វីដែលមានសារៈសំខាន់បំផុត នោះទើបជីវិតរបស់អ្នកអាចមានតម្លៃជាងមុន ហើយពេញដោយសេចក្ដីសុខ ហើយបន្ទាប់មក អ្នកគួរតែរង់ចាំ «ការដាក់ទោស» របស់ព្រះជាម្ចាស់សម្រាប់អ្នក។ ខ្ញុំឆ្ងល់ថាតើផែនការរបស់អ្នកនឹងបញ្ចូលនូវការស្រឡាញ់ព្រះជាម្ចាស់ឬអត់។ ខ្ញុំជូនពរឱ្យផែនការរបស់អ្នករាល់គ្នា ក្លាយជាផែនការដែលព្រះជាម្ចាស់សម្រេច ហើយសង្ឃឹមថា ផែនការទាំងនោះ នឹងក្លាយជាការពិតទាំងអស់។

ខាង​ដើម៖ ជំពូកទី ៤១

បន្ទាប់៖ ជំពូកទី ៤៤ និង ៤៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ