ជំពូកទី ១៤

មនុស្សមិនដែលយល់អ្វីដែលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ផ្ទយទៅវិញ ពួកគេគ្រាន់តែ «ផ្ដល់តម្លៃ» ដល់ព្រះបន្ទូលដោយសើរៗប៉ុណ្ណោះ ដោយមិនយល់អំពីអត្ថន័យពិតរបស់ព្រះបន្ទូលនោះទេ។ ដូច្នេះហើយ ទោះបីជាមនុស្សភាគច្រើនស្រឡាញ់ព្រះសូរសៀងរបស់ទ្រង់ក៏ដោយ ក៏ព្រះជាម្ចាស់បញ្ជាក់ថា ពួកគេមិនបានស្រឡាញ់ព្រះបន្ទូលយ៉ាងពិតប្រាកដនោះទេ។ តាមទស្សនៈរបស់ព្រះជាម្ចាស់ មូលហេតុចំពោះការនេះគឺថាទោះបីជាព្រះបន្ទូលរបស់ទ្រង់គឺជារតនសម្បត្តិដ៏មានតម្លៃក៏ដោយ ក៏មនុស្សមិនបានភ្លក់ភាពផ្អែមល្ហែមដ៏ពិតរបស់ព្រះបន្ទូលនោះដែរ។ ដូច្នេះ ពួកគេអាចត្រឹមតែ «បំបាត់ការស្រេករបស់ពួកគេដោយគំនិតដែលចង់បាន» ប៉ុណ្ណោះ នោះទើបធ្វើឱ្យចិត្តដ៏លោភលន់របស់ពួកគេស្ងប់។ ប្រាកដណាស់ មិនមែនត្រឹមតែវិញ្ញាណរបស់ព្រះជាម្ចាស់ដែលធ្វើការក្នុងចំណោមមនុស្សនោះទេ ពិតណាស់ ថែមទាំងមានការបំភ្លឺដែលត្រូវបានប្រទានពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ វាគ្រាន់តែពួកគេមិនយកចិត្តទុកដាក់ក្នុងការអាចលើកសរសើរអំពីសារជាតិរបស់ព្រះបន្ទូលយ៉ាងពិតប្រាកដប៉ុណ្ណោះ។ នៅក្នុងចិត្តរបស់មនុស្ស ពេលនេះគឺជាសម័យកាលដែលនគរព្រះកំពុងតែត្រូវបានគេដឹងឮយ៉ាងពេញលេញ ប៉ុន្តែនៅក្នុងសារជាតិវិញ វាមិនមែនបែបនេះទេ។ ទោះបីជាអ្វីដែលព្រះជាម្ចាស់ថ្លែងទំនាយទុក គឺជាអ្វីដែលទ្រង់បានសម្រេចក៏ដោយ ក៏នគរព្រះដ៏ជាក់ស្ដែងនៅមិនទាន់មកដល់លើផែនដីនៅឡើយទេ។ ផ្ទុយទៅវិញ ស្របពេលដែលមនុស្សផ្លាស់ប្ដូរ ស្របពេលដែលកិច្ចការមានការវិវត្តទៅមុខ ហើយស្របពេលដែលពន្លឺរះចេញពីទិសខាងកើត ពោលគឺស្របពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែជ្រៅជ្រះ នោះនគរព្រះនឹងចុះមកផែនដីយ៉ាងយឺតៗ បន្តិចម្ដងៗ ប៉ុន្តែមកកាន់ពិភពលោកនេះយ៉ាងពេញលេញ។ ដំណើរការនៃការមកដល់របស់នគរព្រះ ក៏ជាដំណើរការនៃកិច្ចការរបស់ព្រះនៅលើផែនដីដែរ។ ស្របពេលជាមួយគ្នានេះ នៅទូទាំងពិភពលោក ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការ ដែលមិនទាន់ត្រូវបានបំពេញនៅគ្រប់សម័យកាលក្នុងប្រវត្តិសាស្ត្រ៖ ដើម្បីទទួលស្គាល់ផែនដីទាំងស្រុង។ ឧទាហរណ៍ ការផ្លាស់ប្ដូរជាច្រើនកំពុងកើតឡើងទូទាំងពិភពលោក ដូចជា ការផ្លាស់ប្ដូរនៅក្នុងរដ្ឋអ៊ីស្រាអែល រដ្ឋប្រហារយោធានៅសហរដ្ឋអាមេរិក និងការផ្លាស់ប្ដូរនៅប្រទេសអេស៊ីប ការផ្លាស់ប្ដូរនៅសហភាពសូវៀត និងការផ្ដួលរំលំរបស់ចិនជាដើម។ នៅពេលដែលពិភពលោកទាំងមូល បានតាំងទីលំនៅ ហើយត្រូវបានស្ដារមកសភាពធម្មតាឡើងវិញ នោះកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនឹងត្រូវបានបញ្ចប់។ នោះគឺជាពេលដែលនគរព្រះនឹងយាងមកផែនដី។ នេះគឺជាអត្ថន័យពិតនៃព្រះបន្ទូល «នៅពេលដែលជាតិសាសន៍ទាំងអស់នៃពិភពលោកត្រូវបានបែកបាក់ នោះជាពេលយ៉ាងជាក់ច្បាស់ដែលនគររបស់ខ្ញុំនឹងត្រូវបានបង្កើត និងចេញជារូបរាងឡើង ក៏ដូចជាពេលដែលខ្ញុំនឹងផ្លាស់ប្រែ ហើយងាកព្រះភ័ក្រ្តទៅរកសាកលលោកទាំងមូល»។ ព្រះជាម្ចាស់មិនលាក់បាំងអ្វីមួយពីមនុស្សជាតិឡើយ។ ទ្រង់បានមានបន្ទូលប្រាប់មនុស្សជាបន្តបន្ទាប់អំពីភាពពេញបរិបូររបស់ទ្រង់ ប៉ុន្តែពួកគេមិនអាចគិតឃើញអំពីអ្វីដែលទ្រង់ចង់សំដៅនោះទេ ហើយពួកគេគ្រាន់តែទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ដូចមនុស្សល្ងីល្ងើប៉ុណ្ណោះ។ នៅក្នុងកិច្ចការដំណាក់កាលនេះ មនុស្សបានរៀនអំពីភាពមិនអាចយល់បានរបស់ព្រះជាម្ចាស់ ហើយជាងនេះទៅទៀត ពេលនេះពួកគេអាចសរសើរពីភាពលំបាកនៃកិច្ចការស្វែងយល់អំពីទ្រង់។ ដោយសារមូលហេតុនេះ ពួកគេមានអារម្មណ៍ថា សព្វថ្ងៃនេះ ការជឿលើព្រះជាម្ចាស់គឺជារឿងដែលលំបាកបំផុតដែលត្រូវធ្វើ វាដូចជាការបង្រៀនសត្វជ្រូកឱ្យច្រៀងអ៊ីចឹង។ ពួកគេតែលតោលគ្មាននរណាជួយបានទាល់តែសោះ ប្រៀបដូចជាសត្វកណ្ដុរជាប់នៅក្នុងអន្ទាក់អ៊ីចឹង។ តាមពិត មិនថាបុគ្គលម្នាក់មានអំណាចច្រើនប៉ុនណា ឬមិនថាបុគ្គលម្នាក់អាចបញ្ចេញសមត្ថភាពឥតដែនកំណត់ប៉ុនណានោះទេ នៅពេលដែលនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ រឿងទាំងនេះគ្មានន័យអ្វីសោះឡើយ។ វាហាក់ដូចជាមនុស្សគ្មានអ្វីក្រៅពីគំនរផេះក្រដាសដែលត្រូវបានដុតនោះទេនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គឺពិតជាគ្មានតម្លៃអ្វីទាល់តែសោះ កុំថាឡើយមានប្រយោជន៍នោះ។ នេះគឺជាការបកស្រាយដ៏ល្អឥតខ្ចោះអំពីអត្ថន័យពិតរបស់ព្រះបន្ទូល «ទើបពួកគេគិតថា ខ្ញុំកាន់តែលាក់បាំង និងកាន់តែមិនអាចយល់បានខ្លាំងឡើងៗ»។ ចេញពីព្រះបន្ទូលនេះ វាសបញ្ជាក់ឱ្យឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ដើរតាមដំណើរទៅមុខរបស់ធម្មជាតិ ហើយត្រូវបានបំពេញដោយផ្អែកលើអ្វីដែលសរីរាង្គយល់ដឹងរបស់មនុស្សអាចទទួលយកបាន។ នៅពេលដែលធម្មជាតិរបស់មនុស្សមានសភាពរឹងមាំ ហើយមិនរង្គោះរង្គើ នោះព្រះបន្ទូលដែលព្រះជាម្ចាស់បញ្ចេញ ក៏អនុលោមទៅតាមសញ្ញាណរបស់ពួកគេ ហើយសញ្ញាណទាំងនេះហាក់ដូចជាដូចគ្នាស្ទើរតែទាំងស្រុងទៅនឹងពាក្យដែលព្រះជាម្ចាស់ប្រើ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្តិចឡើយ។ ហេតុផលនេះ ធ្វើឱ្យមនុស្សយល់ពី «តថភាពពិតរបស់ព្រះជាម្ចាស់» ប៉ុន្តែនោះមិនមែនជាវត្ថុបំណងចម្បងរបស់ទ្រង់នោះទេ។ ព្រះជាម្ចាស់កំពុងតែអនុញ្ញាតឱ្យមនុស្សតាំងទីលំនៅជាមុនសិន មុនពេលទ្រង់ចាប់ផ្ដើមកិច្ចការដ៏ពិតរបស់ទ្រង់ជាផ្លូវការនៅលើផែនដី។ ដូច្នេះហើយ នៅក្នុងមាគ៌ានៃការចាប់ផ្ដើម ដែលមានលក្ខណៈច្របូកច្របល់សម្រាប់មនុស្ស នោះពួកគេទទួលស្គាល់ថា ការយល់ឃើញពីមុនរបស់ពួកគេមិនត្រឹមត្រូវទេ ហើយថាព្រះជាម្ចាស់ និងមនុស្ស គឺខុសគ្នាដូចមេឃ និងផែនដីអ៊ីចឹង ហើយមិនដូចគ្នាទាល់តែសោះ។ ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអាចត្រូវបានវាយតម្លៃដោយផ្អែកលើសញ្ញាណរបស់មនុស្សតទៅទៀត នោះមនុស្សបានចាប់ផ្ដើមសម្លឹងទៅកាន់ព្រះជាម្ចាស់តាមការយល់ឃើញថ្មីមួយភ្លាមៗ។ ជាលទ្ធផល ពួកគេសម្លឹងមើលព្រះជាម្ចាស់ដោយភាពភ្ញាក់ផ្អើល ហាក់ដូចជាព្រះដ៏ជាក់ស្ដែងគឺជាព្រះជាម្ចាស់ដែលមិនអាចចូលទៅរកបាន មើលមិនឃើញ និងមិនអាចប៉ះពាល់បានអ៊ីចឹង ហើយវាហាក់ដូចជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺគ្រាន់តែជាសម្បកខាងក្រៅដែលគ្មានសារជាតិរបស់ទ្រង់អ៊ីចឹង។ ពួកគេគិតថា ទោះបីជាទ្រង់គឺជាការយកកំណើតជាមនុស្សនៃព្រះវិញ្ញាណក៏ដោយ ក៏ទ្រង់អាចបំប្លែងទៅជាសណ្ឋានវិញ្ញាណ ហើយហោះហើរទៅឆ្ងាយគ្រប់ពេលវេលាបានដែរ។ ដូច្នេះហើយ មនុស្សក៏បានកើតផ្នត់គំនិតដែលប្រយ័ត្នប្រយែង។ បើនិយាយអំពីព្រះជាម្ចាស់ ពួកគេបំពាក់ទ្រង់ដោយសញ្ញាណរបស់ពួកគេ ដោយអះអាងថា ទ្រង់អាចជិះលើពពក និងអ័ព្ទ យាងលើទឹក ហើយលេចមក និងបាត់ទៅវិញភ្លាមៗក្នុងចំណោមមនុស្ស។ អ្នកផ្សេងមួយចំនួនទៀត មានការពន្យល់លម្អិតកាន់តែច្រើនជាងនេះទៀតផង។ ដោយសារតែភាពល្ងង់ខ្លៅ និងកង្វះនៃការយល់ដឹងរបស់មនុស្ស នោះព្រះជាម្ចាស់បានមានបន្ទូលថា «នៅពេលដែលពួកគេជឿថា ពួកគេបានរឹងទទឹងដាក់ខ្ញុំ ឬបំពានលើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នោះខ្ញុំនៅតែបិទភ្នែកម្ខាងដដែល»។

ព្រះជាម្ចាស់បើកសម្ដែងមុខមាត់ដ៏អាក្រក់របស់មនុស្ស និងពិភពខាងក្នុងរបស់ពួកគេ ដោយភាពត្រឹមត្រូវឥតភាន់ច្រឡំ និងមិនដែលភ្លេចសញ្ញាសម្គាល់របស់ទ្រង់សូម្បីតែបន្តិច។ វាក៏អាចនិយាយបានថា ទ្រង់មិនដែលបង្កើតកំហុសទាល់តែសោះទោះក្នុងបញ្ហាអ្វីក៏ដោយ។ នេះគឺជាភស្ដុតាងដែលអាចធ្វើឱ្យមនុស្សជឿទាំងស្រុង។ ផ្អែកលើគោលការណ៍នៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់ ព្រះបន្ទូល និងទង្វើជាច្រើនរបស់ទ្រង់ គឺមានចំណុចគួរឱ្យចាប់អារម្មណ៍មួយដែលមិនអាចលុបចេញបានទេ ដូច្នេះហើយ បានជាមនុស្សហាក់ដូចជាទទួលបានការយល់ដឹងពីទ្រង់កាន់តែជ្រៅជ្រះជាងមុន ហាក់ដូចជាពួកគេបានរកឃើញអ្វីៗដែលមានតម្លៃជាងមុននៅក្នុងទ្រង់អ៊ីចឹង។ «នៅក្នុងការចងចាំរបស់មនុស្ស ខ្ញុំគឺជាព្រះជាម្ចាស់ដែលបង្ហាញសេចក្តីមេត្តាករុណាដល់មនុស្ស ជាជាងការវាយផ្ចាលពួកគេផង និងជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលមិនមានបំណងចំពោះអ្វីដែលទ្រង់មានព្រះបន្ទូលផង។ ទាំងនេះគឺជារូបភាពដែលកើតចេញពីការគិតរបស់មនុស្ស ហើយពួកវាមិនអាស្រ័យលើការពិតនោះទេ»។ ទោះបីជាមនុស្សជាតិមិនដែលផ្ដល់សារៈសំខាន់ទៅលើព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេស្គាល់ «ផ្នែកខាងក្រោយនៃនិស្ស័យរបស់ទ្រង់» ដូចជាខ្នងដៃរបស់ពួកគេដែរ។ ពួកគេតែងតែចាប់យកចំណុចប្រហោងនៅក្នុងព្រះបន្ទូល និងសកម្មភាពរបស់ព្រះជាម្ចាស់។ នេះក៏ដោយសារតែមនុស្សតែងតែចង់យកចិត្តទុកដាក់ទៅលើអ្វីៗដែលអវិជ្ជមាន ហើយមិនអើពើទៅលើអ្វីៗដែលវិជ្ជមាន ដោយគ្រាន់តែមើលងាយទង្វើរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះជាម្ចាស់មានបន្ទូលកាន់តែច្រើនថា ទ្រង់លាក់ព្រះកាយយ៉ាងអត់ធ្មត់នៅក្នុងទីកន្លែងគង់នៅរបស់ទ្រង់ នោះមនុស្សកាន់តែបង្កើតតម្រូវការកាន់តែខ្ពស់ពីទ្រង់។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស កំពុងតែសង្កេតមើលគ្រប់ទង្វើរបស់មនុស្ស ហើយកំពុងតែមានបទពិសោធជីវិតរបស់មនុស្ស ចុះហេតុអ្វីបានជាភាគច្រើន ព្រះជាម្ចាស់មិនដឹងអំពីស្ថានភាពជាក់ស្ដែងរបស់យើងអ៊ីចឹង? តើនេះមានន័យថា ព្រះជាម្ចាស់ពិតជាលាក់ពួនមែនឬ?» ទោះបីជាព្រះជាម្ចាស់ពិនិត្យយ៉ាងជ្រៅទៅក្នុងចិត្តរបស់មនុស្សក៏ដោយ ក៏ទ្រង់នៅតែធ្វើការដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់មនុស្ស ទាំងមិនស្រពិចស្រពិល និងមិនហួសវិស័យឡើយ។ ដើម្បីដកមនុស្សចេញទាំងស្រុងពីនិស្ស័យចាស់របស់ពួកគេ ព្រះជាម្ចាស់បានខិតខំប្រឹងប្រែងមានបន្ទូលចេញពីការយល់ឃើញផ្សេងៗ ដោយបង្ហាញឱ្យឃើញនូវធម្មជាតិដ៏ពិតរបស់មនុស្ស និងការប្រកាសការជំនុំជម្រះលើការមិនស្ដាប់បង្គាប់របស់ពួកគេ ដែលម្ដងនោះទ្រង់មានបន្ទូលថា ទ្រង់នឹងដោះស្រាយជាមួយគ្រប់គ្នា ហើយក្រោយមកប្រកាសថា ទ្រង់នឹងសង្គ្រោះមនុស្សមួយក្រុម។ ទ្រង់ដាក់សេចក្ដីតម្រូវលើមនុស្សផង និងព្រមានពួកគេផង ហើយទីបំផុតទ្រង់វះកាត់ពោះវៀនរបស់ពួកគេ ហើយផ្ដល់នូវការព្យាបាល។ ដូច្នេះហើយ នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាហាក់ដូចជាមនុស្សបានធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងនៃផែនដី ហើយបានចូលទៅក្នុងសួនច្បារដ៏ធំទូលាយ ដែលផ្កានីមួយៗប្រជ្រៀតគ្នាបង្ហាញខ្លួនយ៉ាងស្រស់ស្អាតបំផុត។ អ្វីក៏ដោយដែលព្រះជាម្ចាស់មានបន្ទូលថា មនុស្សជាតិនឹងចូលទៅក្នុងព្រះបន្ទូលរបស់ទ្រង់ គឺហាក់ដូចជាព្រះជាម្ចាស់ជាមេដែកដែលទាញស្រូបគ្រប់យ៉ាងដែលមានធាតុដែកមករកវាអ៊ីចឹង។ ដោយបានអានព្រះបន្ទូល «មនុស្សមិនយកចិត្តទុកដាក់ចំពោះខ្ញុំនោះទេ ដូច្នេះខ្ញុំក៏មិនយកព្រះទ័យទុកដាក់ខ្លាំងចំពោះពួកគេដែរ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះខ្ញុំ ដូច្នេះខ្ញុំក៏មិនត្រូវការធ្វើការឱ្យខ្លាំងជាងមុនណាមួយចំពោះពួកគេដែរ។ តើនេះមិនល្អបំផុតសម្រាប់ពិភពទាំងពីរទេឬ?» នោះរាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់ ហាក់ដូចជាដួលសន្លប់ស្ដូកស្ដឹងទៅក្នុងជង្ហុកធំម្ដងទៀត ឬត្រូវបានវាយប្រហារចំចំណុចសំខាន់របស់ពួកគេម្ដងទៀត ដោយធ្វើឱ្យគេភ្ញាក់ផ្អើលមែនទែន។ ដូច្នេះ ជាថ្មីម្ដងទៀត ពួកគេចូលទៅក្នុងវិធីសាស្ត្រ។ ពួកគេភាន់ច្រឡំយ៉ាងខ្លាំងពាក់ព័ន្ធនឹងព្រះបន្ទូល «ប្រសិនបើអ្នកមិនអាចរក្សាភារកិច្ចរបស់អ្នកជាសមាជិកនៃរាស្ត្ររបស់ខ្ញុំនៅក្នុងនគរព្រះនោះទេ នោះខ្ញុំនឹងស្អប់ ហើយបដិសេធអ្នក!» មនុស្សភាគច្រើនមានអារម្មណ៍ឈឺចាប់ណាស់ ទើបបានជាពួកគេស្រក់ទឹកភ្នែក ដោយគិតថា «ខ្ញុំមានការលំបាកក្នុងការឡើងចេញពីជង្ហុកធំមក ដូច្នេះ ខ្ញុំនឹងគ្មានសេចក្ដីសង្ឃឹមទាល់តែសោះប្រសិនបើខ្ញុំធ្លាក់ទៅក្នុងជង្ហុកធំម្ដងទៀត។ ខ្ញុំមិនបានទទួលអ្វីសោះនៅក្នុងពិភពរបស់មនុស្ស ហើយបានឆ្លងកាត់រាល់ភាពលំបាក និងទុក្ខលំបាកគ្រប់ប្រភេទនៅក្នុងជីវិតរបស់ខ្ញុំ។ ជាពិសេស ចាប់តាំងពីចូលមកក្នុងសេចក្ដីជំនឿ ខ្ញុំបានឆ្លងកាត់បទពិសោធនៃការបោះបង់ពីមនុស្សជាទីស្រឡាញ់ ការធ្វើទុក្ខបុកម្នេញពីគ្រួសាររបស់ខ្ញុំ និងការបង្កាច់បង្ខូចពីអ្នកដទៃនៅក្នុងសង្គម ហើយខ្ញុំមិនបានរីករាយនឹងសេចក្ដីសុខរបស់ពិភពលោកណាមួយឡើយ។ ប្រសិនបើខ្ញុំធ្លាក់ទៅក្នុងជង្ហុកធំម្ដងទៀត តើជីវិតរបស់ខ្ញុំនឹងមិនត្រូវបានរស់នៅកាន់តែឥតប្រយោជន៍ទេឬ?» (បុគ្គលម្នាក់ដែលរស់នៅតាមរបៀបនេះកាន់តែច្រើន នោះពួកគេកាន់តែមានអារម្មណ៍ទុក្ខព្រួយ)។ «សេចក្ដីសង្ឃឹមរបស់ខ្ញុំទាំងអស់ត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះជាម្ចាស់។ ប្រសិនបើទ្រង់បោះបង់ខ្ញុំចោល នោះខ្ញុំអាចនឹងស្លាប់ផងដែរនៅពេលនេះ...។ មែនហើយ គ្រប់យ៉ាងព្រះជាម្ចាស់កំណត់ទុកជាមុន ដូច្នេះពេលនេះ ខ្ញុំអាចត្រឹមតែស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្រៅពីនេះ គឺជារឿងបន្ទាប់បន្សំទេ។ ហេតុអ្វីបានជាជោគវាសនារបស់ខ្ញុំក្លាយជាបែបនេះ?» មនុស្សគិតបែបនេះកាន់តែច្រើន នោះពួកគេកាន់តែខិតជិតទៅរកបទដ្ឋានរបស់ព្រះជាម្ចាស់ និងវត្ថុបំណងនៃព្រះបន្ទូលរបស់ទ្រង់។ តាមវិធីនេះ វត្ថុបំណងនៃព្រះបន្ទូលរបស់ទ្រង់ត្រូវបានសម្រេច។ បន្ទាប់ពីមនុស្សឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេទាំងអស់មានបទពិសោធអំពីការតស៊ូមនោគមវិទ្យាផ្នែកខាងក្នុងមួយ។ ជម្រើសតែមួយរបស់ពួកគេ គឺចុះចូលចំពោះអ្វីដែលជោគវាសនាកំណត់ឱ្យ ហើយតាមរបៀបនេះ វត្ថុបំណងរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច។ កាលណាព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែកាច នោះលទ្ធផលដែលទទួលបានគឺ ពិភពលោកខាងក្នុងរបស់មនុស្សកាន់តែស្មុគស្មាញ។ វាដូចទៅនឹងការប៉ះមុខរបួសអ៊ីចឹង។ កាលណាប៉ះកាន់តែធ្ងន់ វាឈឺកាន់តែខ្លាំង រហូតដល់ចំណុចដែលមនុស្សរេរានៅចន្លោះជីវិតនិងសេចក្ដីស្លាប់ ហើយពួកគេក៏អាចបាត់បង់ជំនឿចិត្តក្នុងការរស់រានមានជីវិតដែរ។ ដូច្នេះ មានតែពេលដែលមនុស្សឈឺចាប់បំផុត និងស្ថិតនៅក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំងប៉ុណ្ណោះ ទើបពួកគេអាចថ្វាយចិត្តដ៏ពិតរបស់ពួកគេទៅព្រះជាម្ចាស់។ ធម្មជាតិរបស់មនុស្សគឺថា ប្រសិនបើពួកគេមានសេចសង្ឃឹមត្រឹមតែប៉ុនសរសៃអំបោះក៏ដោយ ក៏ពួកគេនឹងមិនទៅរកព្រះជាម្ចាស់ដើម្បីសុំជំនួយដែរ ផ្ទុយទៅវិញ ពួកគេជ្រើសរើសវិធីសាស្ត្រដែលគិតថាខ្លួនឯងគ្រប់គ្រាន់ដើម្បីរស់រានមានជីវិតតាមលក្ខណៈធម្មជាតិ។ នេះគឺដោយសារតែធម្មជាតិរបស់មនុស្ស គឺគិតថាខ្លួនឯងសុចរិត ហើយមនុស្សចង់មើលងាយលើអ្នកផ្សេងទៀត។ ដូច្នេះហើយ ព្រះជាម្ចាស់បានមានបន្ទូលថា «គ្មានមនុស្សណាម្នាក់ ខណៈដែលនៅក្នុងសភាពសុខស្រួល អាចស្រឡាញ់ខ្ញុំផងដែរក្នុងពេលតែមួយនោះទេ។ នៅពេលមានសេចក្តីស្ងប់ និងសុភមង្គល គ្មាននរណាម្នាក់បានមករកខ្ញុំ ដែលខ្ញុំអាចចូលរួមនឹងសេចក្តីអំណររបស់ពួកគេនោះទេ»។ តាមពិត ព្រះបន្ទូលនេះ ធ្វើឱ្យអស់សង្ឃឹម។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ប៉ុន្តែនៅពេលដែលទ្រង់យាងមកពិភពរបស់មនុស្ស នោះមនុស្សព្យាយាមទាស់ទទឹងនឹងទ្រង់ ហើយយកទ្រង់ចេញពីដែនដីរបស់ពួកគេ វាហាក់ដូចជាទ្រង់ត្រឹមតែជាក្មេងកំព្រា ដែលរសាត់អណ្ដែតក្នុងពិភពលោក ឬដូចជាមនុស្សលោកដែលគ្មានប្រទេសអ៊ីចឹង។ គ្មាននរណាម្នាក់មានអារម្មណ៍ជាប់ទាក់ទងជាមួយព្រះជាម្ចាស់ គ្មាននរណាម្នាក់ស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ ហើយក៏គ្មាននរណាម្នាក់ធ្លាប់ស្វាគមន៍ការយាងមករបស់ទ្រង់ដែរ។ ផ្ទុយទៅវិញ នៅពេលដែលពួកគេឃើញពីការយាងមករបស់ព្រះជាម្ចាស់ នោះពពកបានគ្របបាំងផ្ទៃមុខដ៏អំណរដោយស្រមោលក្នុងមួយប៉ព្រិចភ្នែក ហាក់ដូចជាព្យុះកំពុងតែបក់មកភ្លាមៗមួយរំពេច ឬហាក់ដូចជាព្រះជាម្ចាស់អាចនឹងយកសេចក្ដីសុខចេញពីគ្រួសាររបស់ពួកគេ និងហាក់ដូចជាព្រះជាម្ចាស់មិនដែលប្រទានពរដល់មនុស្សអ៊ីចឹង ផ្ទុយទៅវិញ ទ្រង់គ្រាន់តែនាំយកភាពអកុសលឱ្យពួកគេប៉ុណ្ណោះ។ ដូច្នេះហើយ នៅក្នុងគំនិតរបស់មនុស្ស ព្រះជាម្ចាស់មិនមែនជាប្រយោជន៍នោះទេ ផ្ទុយទៅវិញជាម្នាក់ដែលតែងតែដាក់បណ្ដាសាពួកគេ។ ដោយសារតែហេតុផលនេះ ទើបមនុស្សមិនយកចិត្តទុកដាក់លើទ្រង់ ឬក៏ស្វាគមន៍ទ្រង់។ ពួកគេតែងតែមិនអើពីចំពោះទ្រង់ ហើយរឿងនេះតែងតែក្លាយជាបញ្ហា។ ដោយសារតែមនុស្សមាននូវរបស់ទាំងនេះដាក់ក្នុងចិត្តរបស់ពួកគេ ទើបព្រះជាម្ចាស់មានបន្ទូលថា មនុស្សគ្មានហេតុផល និងគ្មានសីលធម៌ទាល់តែសោះ ហើយថា សូម្បីតែអារម្មណ៍ដែលមនុស្សត្រូវមាន ក៏គ្មាននៅក្នុងពួកគេដែរ។ មនុស្សមិនបង្ហាញការក្រែងចិត្តណាមួយចំពោះព្រះទ័យរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់អ្វីដែលហៅថា «សេចក្ដីសុចរិត» ដើម្បីដោះស្រាយជាមួយព្រះជាម្ចាស់។ ពួកគេធ្វើបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយដោយសារតែមូលហេតុនេះ ទើបព្រះជាម្ចាស់បានមានបន្ទូលថា និស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរនោះទេ។ នេះបង្ហាញឱ្យឃើញថា ពួកគេគ្មានលក្ខណៈលើសពីស្លាបបក្សីមួយក្ដាប់នោះទេ។ អាចនិយាយបានថា មនុស្សគឺជាជនអកុសលដែលគ្មានតម្លៃ ដោយសារតែពួកគេមិនផ្ដល់តម្លៃដល់ខ្លួនឯង។ ប្រសិនបើពួកគេមិនស្រឡាញ់សូម្បីតែខ្លួនឯងផង ផ្ទុយទៅវិញបណ្ដែតបណ្ដោយខ្លួន នោះតើនេះមិនមែនបង្ហាញអំពីភាពគ្មានតម្លៃរបស់ពួកគេទេឬ? មនុស្សគឺដូចជាស្ត្រីអសីលធម៌ម្នាក់ដែលលេងសើច ហើយហុចដៃឱ្យអ្នកដទៃបំពានលើខ្លួនអ៊ីចឹង។ ទោះបីជាបែបនេះក៏ដោយ ក៏មនុស្សនៅតែមិនទទួលស្គាល់ថា ពួកគេថោកទាបប៉ុនណានោះដែរ។ ពួកគេសប្បាយនឹងការធ្វើការសម្រាប់អ្នកដទៃ ឬនិយាយជាមួយអ្នកដទៃ ដោយអនុញ្ញាតឱ្យអ្នកដទៃគ្រប់គ្រងខ្លួន។ តើនេះមិនមែនជាភាពអាប់ឱនរបស់មនុស្សជាតិទេឬ? ទោះបីជាខ្ញុំមិនមានបទពិសោធជីវិតនៅក្នុងចំណោមមនុស្ស ហើយខ្ញុំគ្មានបទពិសោធជីវិតរបស់មនុស្សយ៉ាងពិតប្រាកដក៏ដោយ ក៏ខ្ញុំទទួលបាននូវការយល់ដឹងច្បាស់អំពីចលនានីមួយៗ សកម្មភាពនីមួយៗ ពាក្យនីមួយៗ និងទង្វើនីមួយៗដែលមនុស្សធ្វើដែរ។ ខ្ញុំក៏អាចបង្ហាញមនុស្សរហូតដល់ភាពអាម៉ាស់យ៉ាងខ្លាំងរបស់ពួកគេ ដល់ចំណុចដែលធ្វើឱ្យពួកគេលែងហ៊ានបើកសម្ដែងការផឹកស៊ីសប្បាយផ្ទាល់ខ្លួនរបស់ពួកគេ ឬលែងហ៊ានបើកផ្លូវចំពោះចំណង់តណ្ហារបស់ពួកគេទៀតផង។ ដូចជាសត្វខ្យងដែលលឹបក្បាលចូលទៅក្នុងសម្បករបស់ពួកវាអ៊ីចឹង ពួកវាលែងហ៊ានបញ្ចេញសភាពដ៏អាក្រក់ផ្ទាល់ខ្លួនរបស់ពួកវាចេញមកក្រៅទៀតហើយ។ ដោយសារតែមនុស្សមិនស្គាល់ខ្លួនឯង នោះគុណវិបត្តិដ៏ធំបំផុតរបស់ពួកគេគឺ ចំណង់ដែលចង់សម្ញែងភាពស្រស់ស្អាតរបស់ពួកគេនៅចំពោះមុខអ្នកដទៃ ដោយសម្ញែងមុខមាត់ដ៏អាក្រក់របស់ពួកគេ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត។ នេះគឺដោយសារតែទំនាក់ទំនងរវាងមនុស្សខុសប្រក្រតី ហើយមានការខ្វះខាតទំនាក់ទំនងជាអន្តរបុគ្គលរវាងមនុស្ស ជាងនេះទៅទៀតគឺទំនាក់ទំនងជាប្រក្រតីរវាងពួកគេនិងងព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើន ហើយតាមរយៈការធ្វើបែបនោះ វត្ថុបំណងចម្បងរបស់ទ្រង់ គឺដើម្បីកាន់កាប់ទីកន្លែងនៅក្នុងចិត្តរបស់មនុស្ស ប្រយោជន៍ឱ្យពួកគេអាចយកព្រះក្លែងក្លាយដែលស្នាក់នៅក្នុងចិត្តទាំងអស់នោះចេញពីពួកគេ។ នៅពេលនោះ ព្រះជាម្ចាស់អាចប្រើប្រាស់ព្រះចេស្ដាលើមនុស្សទាំងអស់ ហើយសម្រេចបានគោលបំណងនៃវត្តមានរបស់ទ្រង់នៅលើផែនដី។

ខាង​ដើម៖ ជំពូកទី ១៣

បន្ទាប់៖ ជំពូកទី ១៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ