ជំពូកទី ១៧

នៅក្នុងសេចក្ដីពិត រាល់ព្រះសូរសៀងទាំងអស់ ដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺមនុស្សមិនអាចដឹងបានទេ។ ព្រះសូរសៀងទាំងនោះ គឺជាភាសាដែលមនុស្សមិនបានឮ។ ដូច្នេះហើយ អាចនិយាយបានថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ គឺជាអាថ៌កំបាំង។ មនុស្សភាគច្រើនជឿយ៉ាងភាន់ច្រឡំថា អាថ៌កំបាំងគ្រាន់តែរួមបញ្ចូលនូវអ្វីៗដែលមនុស្សមិនអាចគិតដល់ ជឿថាជាបញ្ហានៃស្ថានសួគ៌ដែលពេលនេះព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សដឹង ឬជាសេចក្ដីពិតនៃអ្វីដែលព្រះជាម្ចាស់ធ្វើនៅក្នុងពិភពខាងវិញ្ញាណប៉ុណ្ណោះ។ តាមរយៈការនេះ វាបញ្ជាក់ថា មនុស្សមិនប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ស្មើគ្នានោះទេ ហើយពួកគេក៏មិនវាស់ស្ទង់ព្រះបន្ទូលទាំងនោះដែរ។ ផ្ទុយទៅវិញ ពួកគេផ្ដោតទៅលើអ្វីដែលខ្លួនពួកគេផ្ទាល់ជឿថា ជា «អាថ៌កំបាំង»។ នេះបញ្ជាក់ថា មនុស្សមិនស្គាល់អ្វីទៅជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអ្វីជាអាថ៌កំបាំងនោះទេ។ ពួកគេគ្រាន់តែអានព្រះបន្ទូលរបស់ទ្រង់នៅក្នុងទំហំនៃសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ការពិតគឺថា ពុំមានមនុស្សណាម្នាក់ដែលពិតជាស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយនេះពិតជាឫសគល់ដែលទ្រង់មានបន្ទូលថា «មនុស្សជាអ្នកជំនាញខាងបោកប្រាស់ខ្ញុំ»។ វាមិនមានន័យថា ព្រះជាម្ចាស់មានបន្ទូលបែបនោះ មនុស្សគ្មានគុណសម្បត្តិ ឬរញ៉េរញ៉ៃទាំងស្រុងនោះទេ។ ទាំងនេះ ពណ៌នាអំពីស្ថានភាពជាក់ស្ដែងរបស់មនុស្សជាតិ។ មនុស្សខ្លួនឯងផ្ទាល់ មិនច្បាស់អំពីទំហំទីតាំងដែលព្រះជាម្ចាស់គង់នៅយ៉ាងពិតប្រាកដ នៅក្នុងចិត្តរបស់ពួកគេនោះទេ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលដឹងអំពីរឿងនេះយ៉ាងពេញលេញ។ ដូច្នេះហើយ ពេលនេះ មនុស្សដូចជាកូនក្មេងដែលកំពុងបៅអ៊ីចឹង។ ពួកគេមិនដឹងទាល់តែសោះថា ហេតុអ្វីបានជាពួកគេបៅទឹកដោះ ហើយហេតុអ្វីបានជាពួកគេគួរតែរស់នោះទេ។ មានតែម្ដាយប៉ុណ្ណោះ ដែលយល់ពីតម្រូវការរបស់កូនក្មេង។ គាត់នឹងមិនទុកឱ្យក្មេងនោះអត់ឃ្លានរហូតដល់ស្លាប់ ហើយក៏នឹងមិនអនុញ្ញាតឱ្យកូនក្មេងនោះស៊ីខ្លួនឯងរហូតដល់ស្លាប់នោះដែរ។ ព្រះជាម្ចាស់ស្គាល់តម្រូវការរបស់មនុស្សយ៉ាងច្បាស់ នៅពេលដែលសេចក្ដីស្រឡាញ់របស់ទ្រង់ត្រូវបានបង្កប់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ នៅពេលដែលការជំនុំជម្រះរបស់ទ្រង់ត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ នៅពេលដែលព្រះបន្ទូលនោះបង្ករបួសដល់មនុស្សក្នុងជម្រៅចិត្តរបស់ពួកគេ និងនៅពេលដែលពួកគេស្មោះស្ម័គ្រ និងស្មោះត្រង់។ ការនេះ អនុញ្ញាតឱ្យមនុស្សមានអារម្មណ៍អំពីសេចក្ដីសប្បុរស និងភាពអាចចូលទៅដល់បានរបស់ព្រះជាម្ចាស់ ដូច្នេះហើយ ទ្រង់មិនមែនជារូបដ៏ស្រមើស្រមៃ និងជារូបដ៏សម្បើមដែលមិនអាចប៉ះពាល់បាននោះទេ។ នៅក្នុងចិត្តគំនិតរបស់មនុស្ស ទ្រង់ក៏មិនមែនជាបុត្រនៃស្ថានសួគ៌ ដែលមិនអាចមើលដោយផ្ទាល់ទៅចំព្រះភ័ក្រ្ដបាននោះដែរហើយកាន់តែតិចជាងនេះទៅទៀត មនុស្សស្រមើស្រមៃថា ទ្រង់គឺជាពេជ្ឈឃាដដែលសម្លាប់អ្នកស្លូតត្រង់។ និស្ស័យទាំងមូលរបស់ព្រះជាម្ចាស់ ត្រូវបានបើកសម្ដែងនៅក្នុងកិច្ចការរបស់ទ្រង់។ និស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមបច្ចុប្បន្ន គឺនៅតែបង្កប់នៅក្នុងកិច្ចការរបស់ទ្រង់។ ដូច្នេះ ព័ន្ធកិច្ចរបស់ទ្រង់ គឺជាផ្នែកមួយនៃព្រះបន្ទូល មិនមែនជាអ្វីដែលទ្រង់ធ្វើ ឬវិធីដែលទ្រង់លេចមកខាងក្រៅនោះទេ។ ទីបំផុត គ្រប់គ្នានឹងទទួលបានភាពល្អប្រសើរពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនឹងត្រូវបានធ្វើឱ្យពេញលេញដោយសារព្រះបន្ទូលនោះ។ នៅក្នុងបទពិសោធរបស់ពួកគេ មនុស្សនឹងទទួលបានផ្លូវមួយដើម្បីអនុវត្ត ដែលត្រូវបានដឹកនាំដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលនៃព្រះឱស្ឋរបស់ព្រះជាម្ចាស់ ពួកគេនឹងស្គាល់និស្ស័យរបស់ទ្រង់ទាំងស្រុង។ ដោយសារតែព្រះបន្ទូលរបស់ទ្រង់ គ្រប់កិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច មនុស្សនឹងមានជីវិត ហើយគ្រប់សត្រូវនឹងត្រូវចុះចាញ់។ នេះគឺជាកិច្ចការចម្បង ដែលគ្មាននរណាម្នាក់បដិសេធបានទេ។ ចូរយើងក្រឡេកមើលព្រះបន្ទូលរបស់ទ្រង់៖ «ព្រះសូរសៀងរបស់ខ្ញុំបន្លឺសម្លេងដូចផ្គរលាន់ ដោយបញ្ចេញពន្លឺទៅគ្រប់ទិសទី និងនៅលើផែនដីទាំងមូល ហើយនៅកណ្តាលផ្គរលាន់ និងផ្លេកបន្ទោរ មនុស្សត្រូវបានវាយឱ្យដួលចុះ។ គ្មានមនុស្សណាម្នាក់ធ្លាប់បានឈរយ៉ាងរឹងមាំនៅកណ្តាលផ្គរលាន់ និងផ្លេកបន្ទោរបានទេ។ មនុស្សភាគច្រើន ភ័យខ្លាចលោះព្រលឹង នៅពេលដែលពន្លឺរបស់ខ្ញុំមកដល់ ហើយពួកគេមិនដឹងថាត្រូវធ្វើអ្វីនោះទេ»។ នៅពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ នោះព្រះបន្ទូលចេញមក។ ទ្រង់សម្រេចគ្រប់យ៉ាងតាមរយៈព្រះបន្ទូល របស់សព្វសារពើត្រូវបានផ្លាស់ប្ដូរដោយសារព្រះបន្ទូល ហើយគ្រប់គ្នាត្រូវបានធ្វើឱ្យថ្មីឡើងវិញតាមរយៈព្រះបន្ទូល។ តើ «ផ្គរលាន់ និងផ្លេកបន្ទោរ» សំដៅលើអ្វី? ហើយ «ពន្លឺ» សំដៅលើអ្វី? គ្មានអ្វីសូម្បីតែមួយ អាចគេចផុតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ ទ្រង់ប្រើប្រាស់ពួកវាដើម្បីធ្វើឱ្យចិត្តគំនិតរបស់មនុស្សទទេស្អាត ហើយពណ៌នាអំពីភាពកខ្វក់របស់ពួកគេ។ ទ្រង់ប្រើប្រាស់ព្រះបន្ទូលដើម្បីដោះស្រាយជាមួយធម្មជាតិចាស់របស់ពួកគេ ហើយធ្វើឱ្យរាស្ត្ររបស់ទ្រង់ទាំងអស់ពេញលេញ។ តើនេះមិនពិតជាសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? នៅក្នុងពិភពលោកទាំងមូល បើគ្មានការគាំទ្រ និងការការពារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះមនុស្សជាតិទាំងអស់នឹងត្រូវបានបំផ្លាញឱ្យផុតពូជតាំងពីយូរយារណាស់មកហើយ។ នេះគឺជាគោលការណ៍នៃអ្វីដែលព្រះជាម្ចាស់ធ្វើ ហើយជាវិធីសាស្ត្រ ដែលទ្រង់ធ្វើការ ក្នុងអំឡុងពេលប្រាំមួយពាន់ឆ្នាំ នៃផែនការគ្រប់គ្រងរបស់ទ្រង់។ នេះបង្ហាញអំពីសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលចាក់ចំទៅក្នុងជម្រៅនៃព្រលឹងរបស់មនុស្ស។ នៅពេលដែលមនុស្សឃើញព្រះបន្ទូលរបស់ទ្រង់ នោះពួកគេមានអារម្មណ៍ស្រឡាំងកាំង និងភ័យស្លន់ស្លោ ហើយរត់គេចយ៉ាងប្រញាប់ប្រញាល់។ ពួកគេចង់រត់គេចពីភាពពិតនៃព្រះបន្ទូលរបស់ទ្រង់ ដែលជាមូលហេតុដែល «ជនភៀសខ្លួន» ទាំងនេះ ត្រូវបានឃើញនៅគ្រប់ទីកន្លែង។ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញ នោះមនុស្សមើលស្រាល។ នេះគឺជាទិដ្ឋភាពមួយនៃរូបភាពអាក្រក់របស់មនុស្សជាតិដែលព្រះជាម្ចាស់ពណ៌នា។ ពេលនេះ មនុស្សទាំងអស់កំពុងតែភ្ញាក់រលឹកបន្តិចម្ដងៗពីភាពស្ពឹកស្រពន់របស់ពួកគេ។ វាហាក់ដូចជាពួកគេទាំងអស់ធ្លាប់បានកើតជំងឺឆ្កួតពីមុនមកអ៊ីចឹង ហើយពេលនេះ នៅពេលដែលពួកគេឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេហាក់ដូចជាកំពុងតែទទួលរងផលប៉ះពាល់ដែលសេសសល់ពីជំងឺទាំងនោះ ហើយមិនអាចទទួលបានឡើងវិញនូវសភាពដើមរបស់ពួកគេអ៊ីចឹង។ នេះគឺជាលក្ខណៈពិតរបស់មនុស្ស ហើយវាក៏ជាការពណ៌នាដ៏ពិតនៃព្រះបន្ទូលទាំងនេះ៖ «មនុស្សជាច្រើនដែលត្រូវបានពាល់ចិត្តដោយពន្លឺដ៏ស្រទន់នេះ បានភ្ញាក់ពីការភាន់ច្រឡំរបស់ពួកគេភ្លាមៗ។ ទោះបីជាយ៉ាងណា គ្មាននរណាម្នាក់ដឹងថា ពេលវេលាមកដល់នៅពេលដែលពន្លឺរបស់ខ្ញុំចុះមកផែនដីនោះទេ»។ នេះជាមូលហេតុដែលព្រះជាម្ចាស់មានបន្ទូលថា «មនុស្សភាគច្រើនភ្ញាក់ផ្អើលដោយសារការមកដល់ភ្លាមៗនៃពន្លឺ»។ ការនិយាយបែបនេះ គឺសមស្របឥតខ្ចោះ។ ការពណ៌នាអំពីមនុស្សជាតិរបស់ព្រះជាម្ចាស់ គ្មានចន្លោះប្រហោងទេ សូម្បីតែម្ជុលក៏មិនអាចឆ្លងកាត់បានដែរ ហើយទ្រង់បានរៀបចំឃ្លាប្រយោគយ៉ាងត្រឹមត្រូវ និងគ្មានកំហុសនោះទេ ដែលនេះគឺជាមូលហេតុដែលមនុស្សទាំងអស់ជឿទាំងស្រុង។ ជាងនេះទៅទៀត សេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ បានចាប់ផ្ដើមកកើតឡើងពីខាងក្នុងចិត្តដ៏ជ្រៅរបស់ពួកគេដោយមិនដឹងខ្លួន មានតែដូច្នោះ ទើបទីតាំងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តពួកគេកាន់តែពិតប្រាកដ ហើយនេះក៏ជាវិធីមួយដែលព្រះជាម្ចាស់ធ្វើការដែរ។

«មនុស្សភាគច្រើន គ្រាន់តែត្រូវបានបំភាន់ភ្នែកប៉ុណ្ណោះ។ ពួកគេមានស្នាមរបួសនៅក្នុងភ្នែក ហើយពន្លឺរុញច្រានពួកគេទៅក្នុងភក់ល្បាប់»។ ដោយសារតែមនុស្សបែបនេះ ទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ (មានន័យថា ពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់) នោះនៅពេលដែលព្រះបន្ទូលរបស់ទ្រង់ចូលមក ពួកគេឈឺចាប់ដោយសារការវាយផ្ចាល ដែលបណ្ដាលមកពីការបះបោររបស់ពួកគេ។ នេះគឺជាមូលហេតុ ដែលត្រូវបាននិយាយថា ពួកគេមានស្នាមរបួសនៅក្នុងភ្នែកដោយសារពន្លឺ។ មនុស្សបែបនេះ ត្រូវបានប្រគល់ឱ្យសាតាំងរួចហើយ។ ដូច្នេះ នៅពេលដែលចូលទៅក្នុងកិច្ចការថ្មី ពួកគេមានទាំងការបំភ្លឺ និងការស្រាយបំភ្លឺ។ គ្រប់គ្នាដែលមិនមានកិច្ចការនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានកាន់កាប់ដោយសាតាំង ហើយមិនមានទីកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តដ៏ជ្រៅរបស់ពួកគេនោះទេ។ ដូច្នេះ វាត្រូវបានគេនិយាយថា មនុស្សទាំងនេះត្រូវបាន «រុញច្រានទៅក្នុងភក់ល្បាប់»។ អស់អ្នកដែលស្ថិតនៅក្នុងស្ថានភាពនេះ គឺស្ថិតនៅក្នុងសភាពនៃភាពច្របូកច្របល់។ ពួកគេមិនអាចចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវបានទេ ហើយពួកគេក៏មិនអាចស្ដារឡើងវិញនូវភាពធម្មតារបស់ពួកគេបានឡើយ។ គំនិតរបស់ពួកគេទាំងអស់គឺរឹងទទឹង។ គ្រប់គ្នានៅលើផែនដី ត្រូវបានសាតាំងធ្វើឱ្យពុករលួយបំផុត។ មនុស្សមិនមានជីវិត ហើយបញ្ចេញក្លិននៃសាកសព។ មនុស្សរបស់ផែនដីទាំងអស់រស់ក្នុងគ្រោះកាចនៃមេរោគ ដោយគ្មាននរណាម្នាក់អាចរត់គេចបានទេ។ ពួកគេមិនចង់រស់នៅលើផែនដីឡើយ ប៉ុន្តែពួកគេតែងតែមានអារម្មណ៍ថា អ្វីមួយដែលប្រសើរជាងនេះនឹងកើតឡើងសម្រាប់ឱ្យមនុស្សឃើញដោយផ្ទាល់ភ្នែករបស់ពួកគេ។ ដូច្នេះហើយ មនុស្សទាំងអស់បង្ខំខ្លួនដើម្បីបន្តរស់នៅ។ ពួកគេគ្មានកម្លាំងនៅក្នុងចិត្តរបស់ពួកគេអស់រយៈពេលជាយូរមកហើយ។ ពួកគេគ្រាន់តែប្រើប្រាស់សេចក្ដីសង្ឃឹមដែលមើលមិនឃើញរបស់ពួកគេ ជាសរសរស្ដម្ភខាងវិញ្ញាណប៉ុណ្ណោះ ដូច្នេះហើយ ពួកគេទល់ក្បាលរបស់ពួកគេឡើង ដើម្បីក្លែងខ្លួនជាមនុស្ស ហើយត្រដររស់នៅក្នុងថ្ងៃរបស់ពួកគេនៅលើផែនដី។ វាហាក់ដូចជាមនុស្សទាំងអស់ គឺជាកូននៃការយកកំណើតជាមនុស្សរបស់អារក្សអ៊ីចឹង។ នេះគឺជាមូលហេតុដែលព្រះជាម្ចាស់មានបន្ទូលថា «ភាពច្របូកច្របល់គ្របដណ្តប់ផែនដី បើពិនិត្យឱ្យជិត នោះគឺទិដ្ឋភាពសោកសៅដែលពិបាកទ្រាំ ដែលវាយលុកមនុស្សម្នាក់ដោយភាពស្រងេះស្រងោចយ៉ាងលើសលុប»។ ដោយសារតែស្ថានភាពនេះបានកើតឡើង ទើបព្រះជាម្ចាស់ចាប់ផ្ដើម «ដោយយកព្រះហស្ដរបស់ខ្ញុំសាបព្រោះគ្រាប់ពូជនៃវិញ្ញាណរបស់ខ្ញុំ» ទូទាំងពិភពលោកទាំងមូល ហើយទ្រង់ចាប់ផ្ដើមអនុវត្តកិច្ចការនៃការសង្គ្រោះរបស់ទ្រង់មកលើផែនដីទាំងមូល។ នេះក៏ដោយសារតែការពង្រីកកិច្ចការនេះដែរ ទើបព្រះជាម្ចាស់ចាប់ផ្ដើមចាក់ស្រោចគ្រោះមហន្តរាយគ្រប់ប្រភេទ ដើម្បីសង្គ្រោះមនុស្សរឹងរូស។ នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ ការសង្គ្រោះនៅតែបង្កើតជាគ្រោះមហន្តរាយនានា ហើយគ្មាននរណាម្នាក់ដែលត្រូវវិនាស អាចគេចផុតពីគ្រោះមហន្តរាយនោះបានទេ។ មានតែនៅទីបញ្ចប់ប៉ុណ្ណោះ ទើបការសម្រេចបានស្ថានភាពមួយនៅលើផែនដីអាចទៅរួច ដែល «ស្ងប់ស្ងៀមដូចស្ថានសួគ៌ទីបីអ៊ីចឹង៖ នៅទីនេះ វត្ថុមានជីវិត ទាំងធំទាំងតូច នៅជាមួយគ្នាដោយភាពស្រុះស្រួល មិនដែលមាន 'ទំនាស់ពាក្យសម្តី' ម្តងណាឡើយ»។ ចំណុចមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ ហើយទទួលយករាស្ត្ររើសតាំង តាមរយៈព្រះបន្ទូលរបស់ទ្រង់។ ចំណុចមួយទៀត គឺដើម្បីយកឈ្នះលើកូននៃការបះបោរទាំងអស់ តាមវិធីគ្រោះមហន្តរាយនានា។ នេះគឺជាផ្នែកមួយនៃកិច្ចការដែលមានទំហំធំរបស់ព្រះជាម្ចាស់។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបនគរព្រះនៅលើផែនដីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន អាចសម្រេចបានពេញលេញ ហើយនេះគឺជាផ្នែកនៃកិច្ចការរបស់ទ្រង់ ដែលជាមាសសុទ្ធ។

ព្រះជាម្ចាស់តម្រូវជានិច្ចឱ្យមនុស្សយល់ពីថាមភាពនៃស្ថានសួគ៌។ តើពួកគេអាចសម្រេចបានតម្រូវការនេះយ៉ាងពិតប្រាកដទេ? ភាពពិតគឺថា ផ្អែកលើភាពជាក់ស្ដែងថ្មីៗ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់រយៈពេលជាង ៥ ៩០០ ឆ្នាំនោះ ពួកគេមិនអាចប្រៀបធៀបជាមួយពេត្រុសបានទេ។ ដូច្នេះ ពួកគេមិនអាចសម្រេចបានតម្រូវការនេះឡើយ។ នេះគឺជាវិធីសាស្ត្រមួយនៃកិច្ចការរបស់ព្រះជាម្ចាស់។ ទ្រង់នឹងមិនឱ្យពួកគេរង់ចាំដោយអកម្មនោះទេ។ ផ្ទុយមកវិញ ទ្រង់នឹងឱ្យពួកគេស្វះស្វែងរកយ៉ាងសកម្ម។ មានតែដូច្នេះទេ ទើបព្រះជាម្ចាស់មានឱកាសធ្វើការនៅក្នុងមនុស្ស។ វាជារឿងល្អក្នុងផ្ដល់ការពន្យល់បន្ថែមបន្តិចដល់អ្នក។ បើមិនដូច្នោះទេ មនុស្សនឹងគ្រាន់តែមានការយល់ដឹងសើរៗប៉ុណ្ណោះ។ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ហើយប្រទានវិញ្ញាណដល់ពួកគេ ទ្រង់បញ្ជាពួកគេថា ប្រសិនបើពួកគេមិនស្រែកហៅរកទ្រង់ នោះពួកគេនឹងមិនអាចភ្ជាប់ទំនាក់ទំនងជាមួយព្រះវិញ្ញាណរបស់ទ្រង់បានទេ ដូច្នេះហើយ «ទូរទស្សន៍ផ្កាយរណប» ពីស្ថានសួគ៌ នឹងមិនអាចទទួលបាននៅផែនដីទេ។ នៅពេលដែលព្រះជាម្ចាស់លែងមានវត្តមាននៅក្នុងវិញ្ញាណរបស់មនុស្ស នោះមានកៅអីទំនេរមួយសល់សម្រាប់របស់ផ្សេង ដូច្នេះហើយសាតាំងក៏ឆក់ឱកាសដើម្បីចូលទៅ។ នៅពេលដែលមនុស្សទំនាក់ទំនងព្រះជាម្ចាស់ដោយចិត្តរបស់ពួកគេ នោះសាតាំងភ័យស្លន់មួយរំពេច ហើយរត់គេចយ៉ាងលឿន។ តាមរយៈការយំសោករបស់មនុស្សជាតិ ព្រះជាម្ចាស់ប្រទានឱ្យពួកគេនូវអ្វីដែលពួកគេត្រូវការ ប៉ុន្តែដំបូងឡើយ ទ្រង់មិន «គង់នៅ» ក្នុងពួកគេនោះទេ។ ទ្រង់គ្រាន់តែប្រទានជំនួយជាបន្តបន្ទាប់ដល់ពួកគេ ដោយសារតែការយំសោករបស់ពួកគេ ហើយចេញពីកម្លាំងខាងក្នុងនោះ មនុស្សទទួលបាននូវភាពរឹងប៉ឹង ដែលធ្វើឱ្យសាតាំងមិនហ៊ានមក «លេង» តាមតែអំពើចិត្ត។ ដូច្នេះ ប្រសិនបើមនុស្សបន្តភ្ជាប់ទំនាក់ទំនងជាមួយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជានិច្ច នោះសាតាំងមិនហ៊ានមក ហើយបណ្ដាលឱ្យមានការរំខាននោះទេ។ ដោយគ្មានការរំខានរបស់សាតាំង នោះជីវិតរបស់មនុស្សទាំងអស់គឺធម្មតា ហើយក្រោយមក ព្រះជាម្ចាស់មានឱកាសធ្វើការដោយគ្មានការរាំងស្ទះនៅក្នុងពួកគេឡើយ។ ដោយហេតុនោះ ទើបអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើ អាចសម្រេចបានតាមរយៈមនុស្ស។ តាមរយៈការនេះ វាអាចត្រូវបានដឹងអំពីមូលហេតុដែលព្រះជាម្ចាស់តែងតែតម្រូវឱ្យមនុស្សបង្កើនសេចក្ដីជំនឿរបស់ពួកគេ ហើយទ្រង់បានមានបន្ទូលថា «ខ្ញុំធ្វើការទាមទារដ៏សមស្របនានា ដោយផ្អែកលើឋានៈរបស់មនុស្សនៅលើផែនដី។ ខ្ញុំមិនដែលដាក់នរណាម្នាក់ទៅក្នុងសេចក្តីលំបាក ឬស្នើឱ្យនរណាម្នាក់ 'បង្ហូរឈាមរបស់គេ' ដើម្បីផ្គាប់ព្រះហឫទ័យរបស់ខ្ញុំនោះទេ»។ មនុស្សភាគច្រើនទាល់គំនិតដោយសារតម្រូវការរបស់ព្រះជាម្ចាស់។ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាព្រះជាម្ចាស់បន្តទាមទារតម្រូវការពីពួកគេ ខណៈដែលមនុស្សមិនមានឥទ្ធិពល និងត្រូវបានសាតាំងធ្វើឱ្យពុករលួយដែលមិនអាចយកមកវិញបាននោះ។ តើនេះមិនមែនព្រះជាម្ចាស់កំពុងតែដាក់មនុស្សនៅក្នុងស្ថានភាពលំបាកទេឬ? ការមើលទឹកមុខដ៏មាំរបស់ពួកគេ ហើយក្រោយមកមើលរូបរាងដ៏ឆ្គាំឆ្គងរបស់ពួកគេ នោះអ្នកមិនអាចជួយអ្វីបានក្រៅពីសើចនោះទេ។ រូបរាងដ៏អាក្រក់ផ្សេងៗរបស់មនុស្ស គឺជារឿងគួរឱ្យចង់សើចបំផុត៖ ពេលខ្លះ ពួកគេដូចជាក្មេងដែលចូលចិត្តលេង ខណៈពេលខ្លះពួកគេដូចជាក្មេងស្រីតូចដែលកំពុង «ប្រលែង» ជាមួយម្ដាយ។ ពេលខ្លះ ពួកគេដូចជាឆ្កែមួយក្បាលដែលកំពុងស៊ីកណ្ដុរ។ មនុស្សម្នាក់មិនអាចដឹងថា ត្រូវសើច ឬត្រូវយំដាក់សភាពដ៏អាក្រក់របស់ពួកគេទាំងនេះទេ ហើយជារឿយៗ នៅពេលមនុស្សអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែតិច នោះពួកគេកាន់តែអាចធ្លាក់ចូលក្នុងបញ្ហា។ ដូច្នេះ ព្រះបន្ទូលខាងក្រោមរបស់ព្រះជាម្ចាស់ «តើខ្ញុំជាព្រះជាម្ចាស់ដែលគ្រាន់តែនៅស្ងៀមចំពោះការបង្កើតមែនទេ?» អាចបង្ហាញថា តើមនុស្សល្ងង់យ៉ាងណា ហើយព្រះបន្ទូលទាំងនេះក៏បង្ហាញថា គ្មានមនុស្សណាម្នាក់អាចយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ។ សូម្បីតែទ្រង់បញ្ចេញព្រះសូរសៀងអំពីបំណងព្រះហឫទ័យរបស់ទ្រង់ ក៏ពួកគេមិនអាចពិចារណាបានដែរ។ ពួកគេគ្រាន់តែធ្វើកិច្ចការរបស់ព្រះជាម្ចាស់ ដោយផ្អែកលើបំណងរបស់មនុស្សប៉ុណ្ណោះ។ ហេតុដូច្នេះ តើពួកគេអាចយល់បំណងព្រះហឫទ័យរបស់ទ្រង់បានដោយរបៀបណា? «ខ្ញុំបានយាងលើផែនដី ដោយសាយភាយក្លិនក្រអូបរបស់ខ្ញុំគ្រប់ទីកន្លែង ហើយកន្លែងនីមួយៗ ខ្ញុំបានបន្សល់ទុកសណ្ឋានរបស់ខ្ញុំ។ កន្លែងនីមួយៗ ឮសូរខ្ទរខ្ទារដោយសម្លេងនៃព្រះសូរសៀងរបស់ខ្ញុំ។ មនុស្សគ្រប់ទីកន្លែងបន្តរស់នៅក្នុងទេសភាពដ៏ស្រស់ត្រកាលរបស់ថ្ងៃម្សិលមិញ ដោយសារមនុស្សទាំងអស់ កំពុងចងចាំអតីតកាល ...» នេះនឹងក្លាយជាស្ថានភាព នៅពេលដែលនគររបស់ព្រះត្រូវបានបង្កើតឡើង តាមពិត នៅទីកន្លែងមួយចំនួន ព្រះជាម្ចាស់បានថ្លែងទំនាយរួចហើយ នូវភាពស្រស់ស្អាតនៃការសម្រេចរបស់នគរព្រះ ហើយទាំងអស់នេះរួមគ្នា ក៏បង្កើតជារូបភាពពេញលេញមួយនៃនគរព្រះ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនយកចិត្តទុកដាក់ចំពោះវានោះទេ។ ពួកគេគ្រាន់តែមើលវាដូចជារឿងកំប្លែងមួយប៉ុណ្ណោះ។

ដោយសារតែសេចក្ដីពុករលួយរបស់សាតាំងអស់រយៈពេលរាប់ពាន់ឆ្នាំ នោះមនុស្សតែងតែរស់នៅក្នុងភាពងងឹត ដូច្នេះហើយទើបពួកគេមិនត្រូវបានសាតាំងបង្កបញ្ហា ហើយពួកគេក៏លែងចង់បានពន្លឺដែរ។ ដូច្នេះហើយ ការនេះបាននាំឱ្យកើតមានដូចខាងក្រោម នៅពេលដែលពន្លឺមកដល់នៅថ្ងៃនេះ «ពួកគេទាំងអស់ប្រឆាំងនឹងការមកដល់របស់ខ្ញុំ ហើយពួកគេច្រានចោលការមកដល់នៃពន្លឺ ដូចជាខ្ញុំជាសត្រូវរបស់មនុស្សនៅលើស្ថានសួគ៌អ៊ីចឹង។ មនុស្សស្វាគមន៍ខ្ញុំដោយពន្លឺការពារនៅក្នុងក្រសែភ្នែករបស់គេ»។ ទោះបីជាមនុស្សភាគច្រើនព្យាយាមស្រឡាញ់ព្រះជាម្ចាស់ដោយស្មោះស្ម័គ្រក៏ដោយ ក៏ទ្រង់នៅតែមិនសព្វព្រះហឫទ័យ ហើយទ្រង់នៅតែថ្កោលទោសមនុស្សជាតិដែរ។ នេះគឺជាការធ្វើឱ្យមនុស្សទាល់គំនិត។ ដោយសារតែពួកគេរស់នៅក្នងភាពងងឹត នោះពួកគេនៅតែបម្រើព្រះជាម្ចាស់ ដូចដែលពួកគេធ្វើនៅទីងងឹតដែរ។ មានន័យថា មនុស្សទាំងអស់បម្រើព្រះជាម្ចាស់ដោយប្រើប្រាស់សញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ហើយនៅពេលដែលទ្រង់យាងមក បែបនោះគឺជាស្ថានភាពរបស់ពួកគេ ហើយពួកគេមិនអាចបម្រើទ្រង់ដោយការទទួលយកពន្លឺថ្មីបានឡើយ។ ផ្ទុយទៅវិញ ពួកគេបម្រើទ្រង់ជាមួយនឹងបទពិសោធទាំងអស់ដែលពួកគេមានដោយខ្លួនឯង។ ព្រះជាម្ចាស់មិនទទួលបានអំណរពី «ភក្ដីភាព» របស់មនុស្សជាតិនោះទេ ដូច្នេះ មនុស្សមិនអាចសរសើរពន្លឺនៅក្នុងភាពងងឹតបានទេ។ នេះគឺជាហេតុផលដែលព្រះជាម្ចាស់បានមានបន្ទូលនូវព្រះបន្ទូលខាងលើ។ នេះគឺពិតជាមិនផ្ទុយនឹងភាពពិតនោះទេ ហើយវាមិនមែនជាការធ្វើទុក្ខទោសរបស់ព្រះជាម្ចាស់ដាក់មនុស្សជាតិទេ ហើយវាក៏មិនមែនជាការធ្វើខុសរបស់ទ្រង់ចំពោះមនុស្សនោះដែរ។ ចាប់តាំងពីការបង្កើតពិភពលោកមក គ្មានមនុស្សសូម្បីតែម្នាក់បានភ្លក្សរសជាតិនៃភាពកក់ក្ដៅរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សទាំងអស់បានប្រឆាំងចំពោះព្រះជាម្ចាស់ ដោយភ័យខ្លាចយ៉ាងខ្លាំងថា ទ្រង់នឹងវាយប្រហារពួកគេឱ្យដួលចុះ ហើយធ្វើឱ្យពួកគេវិនាស។ ដូច្នេះ រយៈពេលជាង ៦ពាន់ឆ្នាំមកនេះ ព្រះជាម្ចាស់តែងតែដោះដូរភាពកក់ក្ដៅជាមួយភាពស្មោះស្ម័គ្ររបស់មនុស្ស ហើយបានបន្តដឹកនាំពួកគេយ៉ាងអត់ធ្មត់នៅគ្រប់ជំហានទាំងអស់។ នេះដោយសារតែមនុស្សខ្សោយណាស់ ហើយពួកគេមិនអាចស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ ឬស្រឡាញ់ទ្រង់អស់ពីចិត្តនោះទេ ដោយសារតែពួកគេមិនអាចជួយអ្វីបានក្រៅពីត្រូវទទួលរងការចាត់ចែងរបស់សាតាំងនោះឡើយ។ ទោះបីជាយ៉ាងណា ព្រះជាម្ចាស់នៅតែអត់ទ្រាំ ហើយថ្ងៃមួយ បន្ទាប់ពីការអត់ធ្មត់យ៉ាងខ្លាំង នោះគឺជាពេលដែលទ្រង់ធ្វើឱ្យពិភពលោកថ្មីឡើងវិញ។ ទ្រង់នឹងលែងមើលថែមនុស្សដូចម្ដាយទៀតហើយ។ ផ្ទុយទៅវិញ ទ្រង់នឹងប្រទានទោសដល់មនុស្សឱ្យសមនឹងពួកគេ។ ដោយសារហេតុផលនេះ នោះហេតុការណ៍នេះនឹងកើតឡើង៖ «សាកសពទាំងឡាយ រសាត់អណ្តែតលើផ្ទៃមហាសមុទ្រ» ខណៈពេលដែល «ទីកន្លែងដែលគ្មានទឹក មនុស្សផ្សេងទៀតនៅតែសប្បាយរីករាយនឹងសេចក្តីសន្យាដែលខ្ញុំបានធានាចំពោះពួកគេ ដោយសូរសំណើច និងចម្រៀង»។ នេះគឺជាការប្រៀបធៀបរវាងទិសដៅរបស់អស់អ្នកដែលត្រូវបានដាក់ទោស និងអស់អ្នកដែលត្រូវបានផ្ដល់រង្វាន់។ «លើផ្ទៃមហាសមុទ្រ» សំដៅលើជង្ហុកធំនៃការវាយផ្ចាលរបស់មនុស្សជាតិ ដែលព្រះជាម្ចាស់បានមានបន្ទូល។ នេះគឺជាទិសដៅរបស់សាតាំង ហើយវាគឺជា «កន្លែងសម្រាក» ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អស់អ្នកដែលបដិសេធទ្រង់។ ព្រះជាម្ចាស់តែងតែសព្វព្រះហឫទ័យចង់បានសេចក្ដីស្រឡាញ់ដ៏ពិតរបស់មនុស្សជាតិ ប៉ុន្តែមនុស្សមិនដឹងអំពីរឿងនេះទេ និងមិនមានអារម្មណ៍ចំពោះវាទៀតផង ហើយពួកគេនៅតែធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេដដែល។ ដោយសារតែបែបនេះ នៅក្នុងគ្រប់ព្រះបន្ទូលរបស់ទ្រង់ ព្រះជាម្ចាស់តែងតែសុំអ្វីៗពីមនុស្ស និងចង្អុលបង្ហាញពីភាពខ្វះខាតរបស់ពួកគេ ហើយចង្អុលបង្ហាញផ្លូវនៃការអនុវត្តសម្រាប់ពួកគេ ដែលពួកគេអាចអនុវត្តដោយផ្អែកលើព្រះបន្ទូលទាំងនេះ។ ទ្រង់បានបង្ហាញអាកប្បកិរិយារបស់ព្រះអង្គផ្ទាល់ដល់មនុស្ស៖ «ទោះបីជាយ៉ាងណា ខ្ញុំមិនដែលយកជីវិតមនុស្សសូម្បីតែម្នាក់ ដើម្បីលេងជាមួយម្តងម្កាល ដូចតុក្កតានោះទេ។ ខ្ញុំសង្កេតមើលការឈឺចាប់ដែលមនុស្សមាន ហើយយល់នូវតម្លៃដែលគេបានចំណាយ។ នៅពេលដែលគេឈរនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ នោះខ្ញុំមិនចង់ធ្វើឱ្យមនុស្សភ្ញាក់ផ្អើល ដើម្បីវាយផ្ចាលគេនោះទេ ហើយខ្ញុំក៏មិនចង់ប្រទានដល់ពួកគេនូវវត្ថុដែលមិនគាប់ចិត្តនោះដែរ។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលទាំងអស់នេះ ខ្ញុំគ្រាន់តែប្រទាន និងផ្គត់ផ្គង់ដល់មនុស្សប៉ុណ្ណោះ»។ នៅពេលដែលមនុស្សអានព្រះបន្ទូលដែលមកពីព្រះជាម្ចាស់ទាំងនេះ ពួកគេមានអារម្មណ៍ពីភាពកក់ក្ដៅរបស់ទ្រង់មួយរំពេច ហើយគិតថា៖ តាមពិត នៅក្នុងអតីតកាល ខ្ញុំបានចំណាយសម្រាប់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំក៏ប្រព្រឹត្តចំពោះទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ចផងដែរ ហើយពេលខ្លះខ្ញុំបានរអ៊ូរទាំដាក់ទ្រង់។ ព្រះជាម្ចាស់តែងតែដឹកនាំខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់ ហើយទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះជីវិតរបស់ខ្ញុំ ប៉ុន្តែពេលខ្លះ ខ្ញុំលេងជាមួយព្រះបន្ទូល ហាក់ដូចជាព្រះបន្ទូលនោះជាតុក្កតាអ៊ីចឹង។ ខ្ញុំពិតជាមិនគួរធ្វើបែបនេះទេ។ ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ដូច្នេះ ហេតុអ្វីបានជាខ្ញុំមិនអាចប្រឹងប្រែងឱ្យខ្លាំងល្មមគ្រប់គ្រាន់បាន? នៅពេលដែលការគិតបែបនេះកើតឡើងចំពោះពួកគេ នោះមនុស្សពិតជាចង់ទះកំផ្លៀងខ្លួនឯង ហើយច្រមុះរបស់មនុស្សមួយចំនួនថែមទាំងញាក់កន្ត្រាក់ ហើយពួកគេស្រែកយំទៀតផង។ ព្រះជាម្ចាស់យល់ពីអ្វីដែលពួកគេគិត ហើយទ្រង់មានបន្ទូលស្របទៅតាមនោះ ហើយព្រះបន្ទូលពីរបីម៉ាត់នេះ ដែលមិនរឹង ហើយក៏មិនទន់ដែរនោះ ញ៉ាំងឱ្យមានសេចក្ដីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់។ ទីបញ្ចប់ ព្រះជាម្ចាស់បានថ្លែងទំនាយអំពីការផ្លាស់ប្ដូរនៅក្នុងកិច្ចការរបស់ទ្រង់នៅពេលដែលនគរព្រះត្រូវបានបង្កើតនៅលើផែនដី៖ នៅពេលដែលព្រះជាម្ចាស់នៅលើផែនដី មនុស្សនឹងអាចរួចផុតពីគ្រោះមហន្តរាយ និងភ័យវិបត្តិនានា ហើយមនុស្សនឹងអាចត្រេកត្រអាលនឹងព្រះគុណ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលទ្រង់ចាប់ផ្ដើមការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ គឺនៅពេលដែលទ្រង់លេចមកក្នុងចំណោមមនុស្សទាំងអស់ ហើយកិច្ចការរបស់ទ្រង់នៅលើផែនដីនឹងបញ្ចប់។ ដោយសារតែថ្ងៃនោះនឹងមកដល់ នៅពេលនោះ វានឹងដូចទៅនឹងអ្វីដែលបានសរសេរនៅក្នុងព្រះគម្ពីរ៖ «អ្នកដែលទុច្ចរិត ទុកឱ្យគេនៅតែទុច្ចរិតដដែលទៅចុះ ហើយអ្នកដែលបរិសុទ្ធ ទុកឱ្យគេនៅតែបរិសុទ្ធដដែលទៅចុះ»។ អ្នកមិនសុចរិត នឹងចូលមកកាន់ការវាយផ្ចាល ហើយអ្នកបរិសុទ្ធនឹងចូលមកនៅចំពោះបល្ល័ង្ក។ គ្មានមនុស្សសូម្បីតែម្នាក់ ដែលនឹងអាចទទួលបានការសព្វព្រះទ័យរបស់ព្រះជាម្ចាស់ឡើយ។ សូម្បីតែពួកកូនប្រុស និងមនុស្សនៃនគរព្រះ ក៏មិនអាចទទួលបានការសព្វព្រះទ័យរបស់ព្រះជាម្ចាស់ដែរ។ ទាំងអស់នេះ គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយទាំងអស់នេះគឺជាការបើកសម្ដែងនៃនិស្ស័យរបស់ទ្រង់។ ទ្រង់នឹងមិនបង្ហាញការយកព្រះទ័យទុកដាក់ចំពោះភាពខ្សោយរបស់មនុស្សជាតិជាលើកទីពីរនោះទេ។

ខាង​ដើម៖ ជំពូកទី ១៦

បន្ទាប់៖ ជំពូកទី ១៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ